ក្រុមហ៊ុនថៃ គ្រោងបោះទុនជាង 20លានដុល្លារវិនិយោគរមណីដ្ឋាន និងលំនៅដ្ឋាននៅតាមបណ្តោយផ្លូវជាតិលេខ 3

0

ដោយ វុត្ថា

ភ្នំពេញ៖ TPI Polene Public Company Limited ជាក្រុមហ៊ុនថៃដ៏ធំលំដាប់ទី2 សហការជាមួយក្រុមហ៊ុនក្នុងស្រុក គ្រោងបោះទុនជាង 20លានដុល្លារវិនិយោគលើរម្មណីយដ្ឋាន សាងសង់ផ្ទះល្វែង និងខុនដូរនៅតាមណ្តោយផ្លូវជាតិលេខ3 នាពេលខាងមុខនេះ​ បន្ទាប់ពីសិក្សាលើគម្រោងរួចរាល់កាលពីម្សិលមិញនៅក្នុងប្រទេសកម្ពុជា។

លោក​ Nara​ Pom អ្នកដឹកនាំក្រុមអ្នកវិនិយោគថៃ​ របស់​ក្រុមហ៊ុន​ TPI Polene Public Company Limited បានអោយដឹងថា ក្រុមហ៊ុនថៃមួយនេះបានសិក្សាពីផែនការវិនិយោគ និងទីតាំងវិនិយោគរួចរាល់ហើយនឹងចាប់ផ្តើមវិនិយោកនាពេលខាងមុខដ៏ខ្លីនេះ តែជាជំហ៊ានដំបូងខាងក្រុមហ៊ុនបោះទុន 20 ទៅ 25លានដុល្លារ​ជាមុនសិន។

លោកបន្តថា ការវិយោគនេះគឺដើម្បីចូលរួមអភិវឌ្ឍន៍លើវិស័យទេសចរណ៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ​ ។ បន្ថែមពីនេះវិស័យទេសចរណ៍ និងវិស័យសំណង់ នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន កំពុងរីកលូតលាស់ខ្លាំងនិងចាប់អារម្មណ៍ បំផុតពីសំណាក់ក្រុមហ៊ុនវិយោគក្នុងស្រុក និងក្រៅស្រុក។

លោក​ Nara Pom បញ្ជាក់ទៀតថា ការវិយោគទៅលើវិស័យរម្មណីយដ្ឋាន ផ្ទះល្វែងនិងខុនដូននេះ នៅមិនឆ្ងាយពីរាជធានីភ្នំពេញឡើយប្រហែលជា15 ទៅ 30គីឡូម៉ែត្រពីរង្វង់មូលចោមចៅ នៅតាមបណ្តោយផ្លូវជាតិលេខ3 លើទំហំដីពី20 ទៅ 30ហិកតា ។

មិនតែប៉ុណ្ណោះក្រុមហ៊ុនដ៏ធំនេះគ្រោងវិនិយោគលើវិស័យផ្សេងៗទៀតជាច្រើននៅក្នុងប្រទេសកម្ពុជា រួមមាន​អគ្គិសនីយ៍ដើរដោយថាមពល រោងចក្រកែឆ្នៃសម្រាម និងតំបន់សេដ្ឋកិច្ចពិសេស៕

Century21 នឹង​នាំ​សក្តានុពល​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​ទៅកាន់​ពិភពលោក

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ សន្និបាត​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក នឹង​ប្រា​រព​ធ្វើឡើង​នៅ​ទីក្រុង​ភ្នំពេញ​នា​ថ្ងៃទី១ធ្នូ​ខាងមុខនេះ ដោយ​ព្រឹត្តិការណ៍​នេះ នឹងមាន​អ្នកជំនាញ​អចលនទ្រព្យ​មកពី​ជាង១០ប្រទេស មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​មិន​ធ្លាប់មាន​នេះ។

នា​យិ​ក​ក្រុមហ៊ុន​អចលនទ្រព្យ Century21 Cambodia អ្នកនាង Grace Rachy Fongបាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ថ្ងៃទី២៣ វិច្ឆិកា​កន្លងមក​ថា ព្រឹត្តិការណ៍​នេះ​មិន​ធ្លាប់​មាននៅ​កម្ពុជា ហើយ​កម្ពុជា​ជា​ប្រទេស​ទី៧៥ ដែលមាន​នាំយកមក​នូវ​សិ​ទ្ឋ​អាជីវកម្ម​ពី​ក្រុមហ៊ុន Century21ពិភពលោក ដែល​បច្ចុប្បន្ន Century21 បាន​ពង្រីក​ទីតាំង​និង​ការិយាល័យ​រហូតដល់៨១ប្រទេស​រួចហើយ។

អ្នកនាង​បន្តថា “នេះ​ជា​លើក​ទី១ដែល​កម្ពុជា​រៀបចំ​ព្រឹត្តិការណ៍​នេះ ដើម្បី​បង្ហាញ​ពី​កំលាំង​នៃ​ការរួបរួម​របស់​យើង និង​បង្ហាញ​ពី​សក្តានុពល​នៃ Century21 Cambodiaពិសេស​ការផ្តល់​ទំនុកចិត្ត​ក្នុង​ទីផ្សារ​ពី​សេវាកម្ម​របស់​យើង។

កម្មវិធី​នេះ​នឹងមាន​ការចូលរួម​ពី​អ្នកវិនិយោគ​ជាតិ អន្តរជាតិ អ្នកជំនាញ​ផ្នែក​ធនាគារ​និង​ដៃគូ​អាជីវកម្ម​ជាច្រើន​ទៀត។ កម្មវិធី​នេះ​នឹង​ប្រា​រព​ឡើង​នៅ​សណ្ឋាគារ​សុខា​រ៉េ​ស៊ី​ដេ​ន។

អ្នកនាង Grace Rachny Fong បាន​បន្តថា កម្មវិធី​នេះ​នឹង​បង្ហាញ​ពី​ឳ​កាស​នៃ​ការវិនិយោគ និង​ទាក់ទាញ​ការវិនិយោគ​ពី​អ្នកវិនិយោគ​អន្តរជាតិ​មក​កម្ពុជា ព្រោះ​ភ្ញៀវ​ខ្លះ​ពួកគេ​មិន​ធ្លាប់​មក​កម្ពុជា ហេតុនេះ​ពេល​ពួកគេ​មកកាន់​កម្ពុជា ពួកគេ​នឹង​ចាប់យក​ឳ​កាស​ចេញពី​ទីនេះ និង​ផ្សព្វផ្សាយ​ពី​សក្តានុពល​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា​ទៅកាន់​ពិភពលោក។

អគ្គនាយក​ក្រុមហ៊ុន Century21 Mekong លោក​ច្រឹ​ក សុខ​នី​ម​បាន​ថ្លែងថា សន្និបាត​នេះ​ជា​ឳ​កាស សម្រាប់​ការផ្លាស់ប្តូរ​បទពិសោធ​ន៍ ពង្រឹង​ចំណង​ម​ត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ភ្នាក់ងារ​អចលនទ្រព្យ​នៅ​កម្ពុជា និង​ភ្នាក់ងារ​អចលនទ្រព្យ​នៃ​ក្រុមហ៊ុនCentury21 មកពី​បណ្តា​ប្រទេស​នានា​អាច​ជួបជុំគ្នា​ក្នុង​ពិធី​នេះ។ លោក​បន្តថា កន្លងមក​ក្រុមហ៊ុន​ភ្នាក់ងារ Century21 កម្ពុជា​ចេញ​ក្រៅប្រទេស ប៉ុន្តែ​ពេលនេះ យើង​អញ្ជើញ​ពួកគេ​មកវិញ ដើម្បី​សិក្សា និង​ទាញយក​កាលានុវត្តន៍​ភាព​ពី​ការរីកចម្រើន ក្នុង​វិស័យនេះ​នៅ​កម្ពុជា។

លោក​បន្តថា “កម្មវិធី​នេះ​ក៏​ជាការ​ផ្តល់​ឳ​កាស និង​ទាក់ទាញ​ការវិនិយោគ​ពី​អ្នកវិនិយោគ​មក​កម្ពុជា​ផងដែរ ពិសេស​ការពង្រឹង​និង​ពង្រីក​ទំនុកចិត្ត​ក្នុង​ទីផ្សារ​នេះ។

ជាមួយគ្នានេះ​សន្និបាត​នេះ នឹងមាន​ការផ្តល់​ពានរង្វាន់​ដល់​ក្រុមហ៊ុន​អចលនទ្រព្យ​ដែលជា​ក្រុមគ្រួសារ Century21 ដែល​បាន​លក់​អចលនទ្រព្យ និង​ទទួលបាន​កម្រៃជើងសារ​បាន​ច្រើនជាងគេ​ផងដែរ។

លោក គុយ វ៉ាត ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Century21 Cambodia បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា នេះ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ ដែល​យើង​អាច​ពង្រីក​ការផ្សព្វផ្សាយ​ពី​សក្តានុពល​នៃ​វិស័យ​សំណង់ និង​អចលនទ្រព្យ​កម្ពុជា​ទៅកាន់​ពិភពលោក និង​ជាការ​ពង្រីក​ទីផ្សារ និង​ឪ​កាស​សម្រាប់​ក្រុមហ៊ុន​ជា​សមាជិក Century21 Family ទៅកាន់​ទីផ្សារ​នៅក្រៅ​ប្រទេស។ លោក​បន្តថា ដើម្បី​ពង្រីក​ទីផ្សារ​ទៅ​ក្រៅប្រទេស​បាន ក្រុមហ៊ុន​ភ្នាក់ងារ អចលនទ្រព្យ Century21 ត្រូវ​ឆ្លងកាត់​ប្រ​ព័​ន្ឋ​ការងារ​ទាំងនេះ ដើម្បី​ពួកគេ​អាចធ្វើ​ការ​ជាមួយ​ភ្នាក់ងារ​នៃ​ក្រុមហ៊ុន Century21 នៅ​អន្តរជាតិ​បាន។

លោក​បន្តថា “ចង់​មិន​ចង់​ទីផ្សារ​របស់​យើង​នឹង​រីក​ទៅកាន់​បរទេស ហេតុនេះ​ការចាប់​បាន​ឳ​កាស និង​ពង្រីក​សក្តានុពល​នៃ​ក្រុមហ៊ុន​និមួយៗ វា​អាស្រ័យ​លើ​សេវាកម្ម​និង​ទំនុកចិត្ត​ដែល​ពួកគេ​ផ្តល់​ឲ្យ​ដៃគូ”៕

ភ្ញៀវ​ទេសចរណ៍​សំរុក​ទៅ​ទស្សនា​នៅ​ភូមិភាគ​ឥ​សាន្ត​នា​ឳ​កាស​ឈប់សំរាក​បុណ្យអុំទូក

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អណ្តរជាតិ​បាន​សំរុក​ទៅ​ទស្សនា​នៅតាម​បណ្តា​ខេត្ត​ភូមិភាគ​ឥ​សាន្ត ក្នុង​ឳ​កាស​បុណ្យ​ឈប់សំរាក​នា​ពិធីបុណ្យ​អុំទូក បណ្តែត​ប្រ​ទី​ត និង​សំពះ​ព្រះ​ខែ  រយៈពេល​បី​ថ្ងៃ​កន្លងមកនេះ។

ប្រធាន​មន្ទីរ​ទេសចរណ​ខេត្តរតនគិរី​លោក​ង៉ែត ពិ​ទូ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២៤ វិច្ឆិកា​នេះ​ថា ក្នុង​ឳ​កាស​ឈប់សម្រាក​បុណ្យអុំទូក​ឆ្នាំនេះ ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​មក​ទស្សនា​នៅ​ខេត្តរតនៈគិរី មាន​ចំនួន​ជាង១៨,០០០នាក់ កើនឡើង១១២ភាគរយ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ លោក​បន្តថា ជាមួយនឹង​កំនើន​ទេសចរណ៍​នេះ បន្ទប់​សណ្ឋាគារ និង​ផ្ទះសំណាក់​ដែលមាន​ជាង១៤០០បន្ទប់​នៅក្នុង​ខេត្ត គឺមាន​ការខ្វះខាត ប៉ុន្តែ​តម្លៃ​មិន​កើនឡើង​ខ្ពស់​ខ្លាំង​នោះទេ ទោះជា​ការផ្គត់ផ្គង់ មិន​ឆ្លើយតប​នឹង​តម្រូវការ​ក្តី។

លោក​បន្តថា “កំនើន​ភ្ញៀវ​ទេសចរណ៍​មក​តំបន់​នេះ ដោយសារ​កត្តា​សុ​សន្តិភាព សុវត្ថិភាព កំនើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ បណ្តាញ​គមនាគមន៍​មាន​ភាពងាយស្រួល ការឈប់​សំរាក​មានរ​យៈ​ពេល​វែង ពិសេស​តំបន់​ភូមិភាគ​ឥ​សាន្ត ជា​គោលដៅ​ទេសចរណ៍​ធំ​មួយ ក្រៅពី​ខេត្តសៀមរាប និង​តំបន់ឆ្នេរ។

លោក​ង៉ែត ពិ​ទូ​បាន​បន្តថា ខេត្តរតនគិរី​មាន​រមណីយដ្ឋាន និង​សហគមន៍​ទេសចរណ៍​ដែល​ស្ថិត ក្នុងការ​ចងក្រង​រៀបចំ​ដោយ​មន្ទីរ​ទេសចរណ៍​ខេត្ត​មាន​ចំនួន១៤កន្លែង ប៉ុន្តែ​រមណីយដ្ឋាន​ជាច្រើន​ទៀត​ក៏​អាច​កំសាន្ត​បានដែរ តែ​ភាគច្រើន​ស្ថិតនៅ​ក្នុងព្រៃ​ជ្រៅ។

ខេត្តមណ្ឌលគិរី ក៏​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​កើនឡើង​ខ្ពស់​ផងដែរ។ ដោយ​រយៈពេល​បី​ថ្ងៃនេះ ភ្ញៀវ​ទេសចរណ៍​ទៅ​ទស្សនា​ក្នុង​ខេត្ត កើនឡើង​ខ្ពស់​រហូតដល់៦០ភាគរយ​ផងដែរ ដោយ​ភ្ញៀវ​ទេសចរណ៍​ទៅ​ទស្សនា​ខេត្តមណ្ឌលគិរី​មាន​ចំនួន​ជាង២២,០០០នាក់ ក្នុង​ឳ​កាស​ឈប់សម្រាក​រយៈពេល​បី​ថ្ងៃ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក

អកអំបុក និង​សំពះ​ព្រះ​ខែ​នេះ។ នេះ​បើតាម​លោក​គង់ វិមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី។

លោក​បន្តថា “ដោយសារ​កំនើន​ភ្ញៀវទេសចរ​កើនឡើង​ច្រើន​បែបនេះ ធ្វើ​ឲ្យ​បន្ទប់​សណ្ឋាគារ និង​ផ្ទះសំណាក់​ដែលមាន​ជាង ១០០០បន្ទប់ មិនអាច​ឆ្លើយតបបាន​នឹង​កំនើន​ភ្ញៀវ។ លោក​បន្តថា “ភ្ញៀវ​ទេសចរណ៍​មួយចំនួន​បាន​បោះតង់ ស្នាក់​នៅតាម​វត្ត​អា​រ៉ា​ម​និង​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ជាដើម។

ខេត្តមណ្ឌលគិរី​បច្ចុប្បន្ន​មាន​រមណីយដ្ឋាន និង​សហគមន៍​ទេសចរណ៍​សរុប​ជាង២០ទីតាំង ដែល​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​អាច​ទស្សនា​កំសាន្ត​បាន៕

មហាសេដ្ឋីលំដាប់ពិភពលោក៥រូបជិះរថយន្តថោកនិងមានជីវិតសាមញ្ញបំផុត

0

ដោយ : វុត្ថា
ភ្នំពេញ : មហាសេដ្ឋីនៅលើពិភពលោកតែងតែជិះរថយន្តទំនើប និងបង្ហាញពីការរស់នៅប្រកបដោយភាពស៊ីវីល័យនៅក្នុងសង្គម តែពិតជាមិនគួរអោយជឿឡើយ សម្រាប់មហាសេដ្ឋី៥ ដែលមានលុយច្រើនជាគេនៅលើពិភពលោក បែរជាជិះរថយន្តថោក និងប្រើប្រាស់ការរស់នៅប្រកបដោយភាពសមញ្ញបំផុត ដោយពួកគេគិតថា មានផាសុខភាព និងភាពស្រស់ស្រាយជាមួយជីវិតបែបនេះ។


គេហទំព័រ Propertyarea.asia សូមបកប្រែពីគេហទំព័រGURU ដែលបានចុះផ្សាយចុះផ្សាយពីមហាសេដ្ឋីពិភពលោក៥រូបនេះ កាលពីពេលថ្មីៗនេះនៅក្នុងគេហទំព័រពត៌មានរបស់ខ្លួន។


១ លោក Jeff Bezos
លោក Jeff Bezos ជាមហាសេដ្ឋីពិភពលោក ឈរនៅក្នុងលំដាប់លេខរៀងទី១ ដែលមានលុយរហូតដល់ចំនួន១៥៧ពាន់លានដុល្លារ សហរដ្ឋអាមេរិកប្រចាំឆ្នាំ២០១៨នេះ គឺជាស្ថាបនិកនិងម្ចាស់ភាគហ៊ុនដ៏ធំរបស់ក្រុមហ៊ុន Amazon ដែលជាក្រុមហ៊ុនលក់រាយតាមអនឡាញ ដ៏ធំបំផុតនៅក្នុងពិភពលោក។
មហាសេដ្ឋីរូបនេះជិះរថយន្តម៉ាក Honda Accord សេរី ឆ្នាំ១៩៩៦ តម្លៃ $24,509 ប៉ុណ្ណោះ។


២. លោក Steve Ballmer
លោក Steve Ballmer ជាអតីតអគ្គនាយកក្រុមហ៊ុន ក្រុមហ៊ុន Microsoft ចន្លោះឆ្នាំ ២០០០ ដល់ឆ្នាំ២០១៤ និងបច្ចុប្បន្នជាម្ចាស់ក្រុមហ៊ុន Los Angeles Clippers ដែលមានលុយរហូតដល់៤១,២ពាន់លានដុល្លារអាមេរិក តែបែរជាជិះរថយន្តម៉ាក Ford Fusion Hybrid តម្លៃ$16,299។


៣.លោក Jack Ma
លោក Jack Ma Yun ជាមហាសេដ្ឋីជនជាតិចិន និងជាម្ចាក់ក្រុមហ៊ុន Alibaba Group ដែលមានលុយរហូតដល់៣៥.៦ពាន់លានដុល្លារ ជិះរថយន្តម៉ាក SUV Roewe RX5 តម្លៃ $22,300។


៤.លោក Mark Zuckerberg
លោក Mark Zuckerberg ជាម្ចាស់និងស្ថាបនិកក្រុមហ៊ុន Facebook ដែលមានលុយរហូតដល់៥៦.៤ពាន់់លានដុល្លារ ជិះរថយន្តម៉ាកAcura TSX, Volkswagon GTI តម្លៃ $31,555 ។


៥. លោក Warren Buffet
លោក Warren Buffett ជាមហាសេដ្ឋីពិភពលោក លោកមានលុយចំនួន៨៥,៦ពាន់លានដុល្លារសហរដ្ឋអាមេរិក និងម្ចាស់ភាគហ៊ុនធំបំផុតនៃក្រុមហ៊ុន Berkshire Hathaway ជិះរថយន្តម៉ាក2014 Cadillac XTS តម្លៃចាប់ពី $17,896 – $24,380 ប៉ុ ណ្ណោះ៕

 

តោះទៅមើលសក្តានុពលសំខាន់ៗនៃភាគខាងត្បូងរាជធានីភ្នំពេញ

0

ដោយស៊ីវ ម៉េង

ភ្នំពេញ: គំរោងជាច្រើនបានឆ្ពោះទៅកាន់ភាគខាងត្បូងរាជធានីភ្នំពេញ ពិសេសសកម្មភាពអភិវឌ្ឍន៍បានផ្តោតលើទីក្រុងរណប ING CITY ទំហំជាង២០០០ហិកតា ដែលជាទីក្រុងមានទំហំធំជាងគេនៅទីក្រុងភ្នំពេញ។

ក្រុងរណប ING City ដែលស្ថិតនៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ និងមានផ្លូវសម្តេចតេជោហ៊ុន សែនឬហៅថាផ្លូវ៦០ម៉ែត្រ ពុះកាត់ចំកណ្ដាលនិងផ្លូវធំៗចំនួនពីរចេញពីផ្លូវជាតិលេខ២ ឆ្ពោះភ្ជាប់ទៅកាន់ផ្លូវ២៧១ និងមហាវិថីមួយទៀតចេញពីម្តុំរង្វង់មូល មុខសាលាខេត្តកណ្តាលឆ្ពោះទៅកាន់ផ្លូវលេខ៣៧១បាន និងកំពុងសាងសង់យ៉ាងសក ម្ម។

បច្ចុប្បន្នគំរោងអភិវឌ្ឍន៍ជាច្រើនបានឆ្ពោះទៅកាន់តំបន់នេះ ដូចជាគំរោង កសាងទីក្រុង និងមជ្ឈមណ្ឌលពាណិជ្ជកម្ម នៃក្រុមហ៊ុន R&F Property ដែលបាននិងកំពុងបើកការដ្ឋានសាងសង់គំរោងរបស់ខ្លួន ក្នុងតម្លៃទឹកប្រាក៧០០លានដុល្លារអាមេរិក។

គំរោងបុរីWoodland , បុរី ប៉េង ហួត ដែកកាលពីសប្តាហ៍មុន ក្រុមហ៊ុន បុរី ប៉េង ហួត បានសម្ពោធបុកគ្រឹះសាងសង់គម្រោងផ្សារទំនើបថ្មីមួយរបស់ខ្លួនPH Diamond Place ដោយបានវិនិយោគប្រមាណ ៦០លានដុល្លារអាមេរិក នៅលើផ្ទៃដីជិត៦ហិកតា។

សាលាអន្តរជាតិISPP និងសាលតាំងបង្ហាញរថយន្តម៉ាកម៊ែកសឺដេសក៏បានបើកការិយាល័យរបស់ខ្លួននៅតំបន់នេះផងដែរ។

ផ្សារទំនើប PH Diamond Place ដែលសង់លើផ្ទៃដីជិត៦ហិកតា ផ្សារទំនើបនៃបុរីជីព ម៉ុង និងគំរោងផ្សារទំនើបAEON MALL3កាន់តែធ្វើឲ្យតំបន់នេះកាន់តែរសរវើកនាពេលអនាគត។

លោកជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា តំបន់ទីក្រុងរណប ING City នេះ គឺជាតំបន់ដែលមានសក្ដានុពលខ្លាំង ក្នុងការសាងសង់លំនៅដ្ឋាន និងអគារពាណិជ្ជកម្មចម្រុះ ដើម្បីពង្រីកកំណើនសេដ្ឋកិច្ចសង្គមទៅថ្ងៃអនាគត។

លោកបន្តថា “ទោះយ៉ាងណាការលូតលាស់ នៃការអភិវឌ្ឍក្នុងតំបន់នេះ ហាក់នៅមានកម្រិតនៅឡើយ ខណៈដែលគម្រោងភាគច្រើនមានតែក្នុងគំនូររូបភាព តែមិនទាន់ឃើញសាងសង់ចេញជារូបរាងនៅឡើយទេ”។

លោកជា សុផារ៉ាបានបន្តថា តំបន់នេះគឺជាតំបន់មួយ ដែលលោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ជាអ្នករៀបចំការអភិវឌ្ឍ ហើយការអភិវឌ្ឍដែលជាដុំកំភួននោះ គឺផ្លូវ ៦០ម៉ែត្រ ហើយការអភិវឌ្ឍផ្លូវនេះទៀតសោត គឺធ្វើឡើងលក្ខណៈបដិភាគ មានន័យថា អភិវឌ្ឍឆ្លងកាត់ដីនរណា បដិភាគកន្លែងហ្នឹង ហើយការអភិវឌ្ឍនេះ តាំងពីជំនាន់អភិបាលក្រុងឯកឧត្តម ប៉ា សុជាតិវង្ស មកម្ល៉េះ ដោយមានការពិភាក្សាគ្នារវាងខេត្តកណ្ដាល និងរាជធានីភ្នំពេញ។ ឥឡូវនេះ អត់ទាន់ក្លាយទៅជាការពិត ដូចគម្រោងនៅឡើយ។

លោកឧកញ៉ាអ៊ឹង ប៊ុនហូវមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។

អ្នកនាំពាក្យសាលាក្រុងភ្នំពេញ លោកមាស ម៉េតភ័ក្តីបានថ្លែងបដិសេធប
ញ្ជាក់លំអិតពីគំរោងអភិវឌ្ឍន៍នេះ ភ្ជាប់គ្នាជាមួយផ្លូវក្រវ៉ាត់ក្រុងទីបីឬយ៉ាងណាទេ
ដោយលោកបានមានប្រសាសន៍ថា គំរោងអភិវឌ្ឍន៍នៅភាគខាងត្បូងក្រុងភ្នំពេញ និងទីក្រុងរណបING CITYធ្វើឡើងតាមប្លង់គោល(master Plan)របស់ក្រុងភ្នំពេញ ហើយគំរោងអភិវឌ្ឈន៍ណាក៏ដោយ ក៏ត្រូវគោរពតាមប្លង់គោលរបស់ក្រុងភ្នំពេញ។

អតីតវិរស្ថាត្យករកម្ពុជា លោកវណ្ណ ម៉ូលីវណ្ណដែលបានទទួលមរណៈភាពទៅហើយនោះធ្លាប់បានថ្លែងថា ទីក្រុងភ្នំពេញគួរអភិវឌ្ឍន៍ឆ្ពោះទៅភាគខាងត្បូងរាជធានី ដោយសារតំបន់នោះមានសណ្ឋានដីល្អ មានលក្ខខ័ណ្ឌអាកាសធាតុល្អ និងមិនប្រឈមមុខនឹងការលិចទឹក។

អគ្គនាយកក្រុមហ៊ុនCentury21 Mekong លោកច្រឹក សុខនីមបានថ្លែងថា តំបន់ភាគខាងត្បូងក្រុងភ្នំពេញ ពិសេសទីក្រុងរណបING CITY ជាតំបន់ដ៏មានសក្តានុពលមួយ ដែលបច្ចុប្បន្នស្ទើរតែស្ថិតនៅកណ្តាលក្រុងរួចទៅហើយ ដោយសារទី១ ទីតាំងនេះជាទីតាំងBest of The bestឬនិយាយពីការវិនិយោគគឺគេនិយាយពីទីតាំង ទីតាំង ទី២ វាជាតំបន់ថ្មីដែលអាចសាងសង់អាគារបានខ្ពស់ៗ និងផ្សារទំនើបនានាងាយស្រួល។ ទី៣ ជាតំបន់មានសណ្ឋានដីល្អ និងជាតំបន់តភ្ជាប់ជាមួយក្រុងតាខ្មៅ និងស្ថិតនៅកៀកនឹងស្ថាប័នរដ្ឋាភិបាលនានា។

លោកបន្តថា “វាមិនមែនជាតំបន់ទើបមានសក្តានុពលទេ តែជាតំបន់មានសក្តានុពលយូរហើយ”។

ទាក់ទងនឹងការបំពុលផ្សែងពីរោងចក្រ សហគ្រាសនៅតំបន់នេះ លោកសុខនីមបានថ្លែងថា ដោយសារដីឡើងថ្លៃ នាពេលអនាគតរោងចក្រ សហគ្រាសទាំងនោះនឹងរើចេញពីតំបន់នេះមិនខាន ហេតុនេះលោកជឿថា រោងចក្រ សហគ្រាសនៅតំបន់នេះ មិនប៉ះពាល់ដល់ការសម្រេចចិត្តទិញ ឬវិនិយោគពីក្រុមហ៊ុនអភិវឌ្ឍន៍នានានោះទេ។

លោកបន្តថា “តាមធម្មតាគំរោងសាងសង់និមួយៗ ទម្រាំសាងសង់ចប់ចំណាយពេលបីទៅ៥ឆ្នាំ ហេតុនេះទម្រាំគំរោងទាំងនោះសាងសង់ចប់ រោងចក្រ ទាំងនោះនឹងរើចាកចេញហើយ”។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោកម៉េត មាសភក្តីបានបដិសេធមិនលើកឡើងពីគម្រោងប្រព័ន្ឋបង្ហូរទឹកចេញពីរាជធានីចូលតំបន់នេះ ដែលត្រូវបានក្រុមហ៊ុនING CITYចាក់ខ្សាច់លុបនោះទេ។

កន្លងមកសាលារាជធានីភ្នំពេញបានសម្រេចរួចហើយ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ឋ ដោយកាត់ផ្ទៃបឹងមួយចំនួនចេញពីគំរោងអភិវឌ្ឈន៍នេះ ដើម្បីរក្សាបឹងស្តុកទឹកភ្លៀង និងទឹកសំអុយដែលបង្ហូរចេញពីរាជធានីភ្នំពេញ ទៅកាន់តំបន់នេះ៕

តំបន់កោះដាច់កំពុងរង់ចាំស្ពានដើម្បីជំរុញល្បឿននៃការអភិវឌ្

0

ដោយគង់ សូរិយា

ភ្នំពេញ : ជាទឹកដីដែលមានអាកាសធាតុអំណោយផល មានទន្លេព័ទ្ឋជុំវិញមានដីពោរពេញដោយជីវជាតិ និងមានការត្បាញហូលផាមួង កោះដាច់ប្រហែលមិនស្ថិតនៅឆ្ងាយទៀតទេ នៅពេលរដ្ឋាភិបាលសាងសង់ស្ពានភ្ជាប់ទៅកាន់សង្កាត់ ដែលទើបកាត់ចូលដែនដីរាជធានីភ្នំពេញកាលពីដើមអាណត្តិទី៥កន្លងមកនេះ។

ចៅសង្កាត់កោះដាច់ លោកប៉ាត់ អ៊ែលបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា ប្រជាពលរដ្ឋពិតជាត្រេកអរខ្លាំងណាស់ នៅពេលលឺពីគំរោងសាងសង់ស្ពាន របស់រដ្ឋាភិបាលមកកាន់ដីកោះនេះ ហើយមានប្រជាពលរដ្ឋមួយចំនួន បានដំឡើងថ្លៃដីរបស់ពួកគាត់ខ្លះៗផងដែរ ប៉ុន្តែមិនមានឈ្មួញចុះសាកសួររកទិញដីគគ្រឹកគគ្រេងនោះទេ។លោកបន្តថា តំលៃដីនៅជាប់ផ្លូវបេតុង នៅលើកោះមានតំលៃចន្លោះពី៤០ ទៅ៨០ដុល្លារ និងនៅតាមផ្លូវលំតូចៗមានតំលៃចន្លោះពី១០ ទៅ២០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោកបន្តថា “នៅកោះដាច់មានដីធំៗច្រើន សម្រាប់លក់ឲ្យតែមានតម្រូវការ ប៉ុន្តែការឡើងថ្លៃដីបច្ចុប្បន្ន ប្រជាជនចេះតែទាមទារខ្លួនឯងប៉ុណ្ណោះ”។លោកបន្តថា “ខ្ញុំ និងប្រជាជនដទៃទៀតនៅលើកោះនេះពិតជាសប្បាយរីករាយ នឹងគំរោងសាងសង់ស្ពានេះ តែមិនដឹងថាការសាងសង់នឹងចាប់ផ្តើមនៅពេលណាទេ”។

សង្កាត់កោះដាក់មានភូមិចំនួន៥ និងមានប្រជាពលរដ្ឋរស់នៅជាង១៣០០០នាក់នាពេលបច្ចុប្បន្ននេះ។
កាលពីដើមខែឧសភានេះ លោកប៉ា សុជាតិវង្សអភិបាលរាជធានីភ្នំពេញធ្លាប់បានប្រកាសពីគំរោងសាងសង់ស្ពានភ្ជាប់ទៅកាន់សង្កាត់កោះដាច់ និងស្ពានភ្ជាប់ទៅតំបន់ស្វាយជ្រុំ និងតំបន់អរិយក្សត្រភ្ជាប់មកតំបន់ក្តីតាកុយ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១។ លោកអភិបាលក្រុងបានថ្លែងថា បច្ចុប្បន្នមានក្រុមហ៊ុនកំពុងសិក្សាពីគំរោងសាងសង់ស្ពានទាំងបីនេះហើយ។

ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអចលនទ្រព្យDaily Realty Groupលោកហៃ រ៉ាវីបានថ្លែងថា ព៌តមានពីការសាងសង់ស្ពានទៅកាន់តំបន់នេះ មានជាយូរមកហើយ ប៉ុន្តែការសាងសង់ពេលណាមិនទាន់ដឹងជាក់លាក់នៅឡើយទេ ហេតុនេះទើបមិនសូវមានតម្រូវការដីធ្លីនៅតំបន់នេះ បើទោះតំបន់នេះមានដីមានជីវជាតិល្អ មានខ្យល់អាកាសល្អ និងមានទន្លេព័ទ្ឋជុំវិញក្តី។

លោកបន្តថា “តំបន់នេះអភិវឌ្ឍន៍លឿន ឬយឺតអាស្រ័យលើស្ពានសាងសង់រួចនៅពេលណា ប៉ុន្តែខ្ញុំគិតថាតំបន់នេះទាមទាររយៈពេល៥ ទៅ១០ឆ្នាំទៀតទើបមានសកម្មភាពអភិវឌ្ឍន៍ផ្សេងៗ”។លោកបន្តថា “ដីនៅក្បែរៗក្រុងនៅសល់ច្រើននៅឡើយ ហើយការអភិវឌ្ឍនៅតំបន់ក្បែរក្រុងក៏មិនទាន់អស់ដីដែរ ហេតុនេះខ្ញុំគិតថាតំបន់នេះនឹងមិនមានការអភិវឌ្ឍន៍ឆាប់រហ័សទេ”។

លោកវ៉ន ចាន់ថនអគ្គនាយកក្រុមហ៊ុនTown City Real Estateមានសុទិដ្ឋិនិយមជាងនេះ ដោយលោកបានថ្លែងថា ប្រសិនជាស្ពានសាងសង់ភ្ជាប់ទៅកាន់តំបន់នេះ តំលៃដីពិតជាឡើងថ្លៃមិនខាន ព្រោះជាធម្មតានៅពេលហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាលសាងសង់ទៅដល់ទីណា ប្រជាពលរដ្ឋនៅតំបន់នោះនឹងទទួលបានផលប្រយោជន៍ ហើយតំបន់នោះនឹងមានការអភិវឌ្ឍ ព្រោះបើធៀបនឹងតំបន់អរិយក្សត្រ តំបន់នេះមានចម្ងាយជិត និងមានភាពអំណោយផលជាង។
លោកបន្តថា “ប្រសិនជាស្ពានសាងសង់រួច តំបន់នេះគួរអភិវឌ្ឍន៍ជាលំនៅ ដ្ឋានលំដាប់high class និងគួរកែច្នៃឲ្យដូចជាកោះបាលីរឹតតែល្អ ព្រោះតំបន់នេះមានខ្យល់អាកាសល្អ និងមានទន្លេព័ទ្ឋជុំវិញ”។

លោកបន្តថា “សណ្ឋាគារ បឹងហ្កាឡូ ផ្ទះបែបសម្រាកកំសាន្ត ទាំងគេទាំងខ្ញុំនឹងចាប់អារម្មណ៍ទៅរស់នៅតំបន់នេះនាពេលអនាគត”។

សង្កាត់កោះដាច់ ស្ថិតនៅប្របដងទន្លេមេគង្គលើ និងមានចម្ងាយប្រមាណ៥គីឡូម៉ែត្រពីស្ពានជ្រោយចង្វារ។ សង្កាត់កោះដាច់ស្ថិតក្នុងខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕

តើគួរវិនិយោគខុនដូបែបណាដើម្បីឆ្លើយតបប្រជាពលរដ្ឋវណ្ណៈកណ្តាល

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ: ការឌីសាញខុនដូថ្មីមួយ ដែលមានទំហំបន្ទប់តូចល្មម និងតំលៃសមរម្យដើម្បីឆ្លើយតបប្រជាជនមានជីវភាពមធ្យម ជាអ្វីដែលអ្នកវិនិយោគក្នុងស្រុកនិងបរទេសមួយចំនួនកំពុងចាប់អារម្មណ៍។

លោកទុយ ប៊ុនអគ្គនាយកទទួលបន្ទុកផ្នែកបច្ចេកទេសនៃក្រុមហ៊ុនលំនៅដ្ឋានL កម្ពុជាភ្នំពេញបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ការវិនិយោគខុនដូរបស់ក្រុមហ៊ុនលោកដែលផ្តោតលើប្រជាជនថ្នាក់កណ្តាល ដោយសារហេតុផលចំនួនពីរ ទី១ ទីតាំងរបស់លោកមិនអាចទាក់ទាញអ្នកមានប្រាក់ច្រើន និងទី២ ផ្តោតលើប្រជាជនមានជីវភាពមធ្យម ដែលប្រជាជនក្នុងស្រទាប់នេះ មានចំនួនច្រើនជាងទីផ្សារសម្រាប់អ្នកមានជីវភាពធូរធារ។លោកបន្តថា ខុនដូរបស់លោកបានលក់ចាប់ពីតំលៃ៤ ដល់៨ម៉ឺនដុល្លារអាមេរិកអាស្រ័យលើចំនួនបន្ទប់ និងជាន់និមួយៗ។

លោកបន្តថា “មនុស្សអាចរស់នៅខុនដូច្រើននាពេលអនាគត ប៉ុន្តែវាអាស្រ័យលើទីកន្លែងការងាររបស់ពួកគេផងដែរ ប្រសិនជាការងារពួកគេផ្លាស់ប្តូរទៅជាយក្រុងច្រើន ការស្នាក់នៅខុនដូក៏មិនមានចំនួនច្រើនទេ”។លោកបន្តថា “ក្រុមហ៊ុនបានផ្តល់ការបង់រំលោះនូវលក្ខខ័ណ្ឌសមស្រប ដែលអតិថិជនមានប្រាក់ចំណូលមធ្យមអាចមានលទ្ឋភាពបង់បាន”។

ក្រុមហ៊ុនលំនៅដ្ឋានLកម្ពុជាភ្នំពេញ បានធ្វើការវិនិយោគសាងសង់ខុនដូចំនួន៥ទីតាំងខុសៗគ្នា ក្នុងនោះពីរទីតាំងបានអនុញ្ញាត្តឲ្យអតិថិជនចូលស្នាក់នៅរួចហើយ និងអាគារទីបី គ្រោងបញ្ចប់នៅដើមឆ្នាំ២០១៧ខាងមុខនេះ និងពីរទីតាំងទៀតត្រៀមបញ្ចប់ការសាងសង់នៅឆ្នាំ២០១៨។ អាគារទី១ ដែលអនុញ្ញាត្តឲ្យអតិថិជនចូលស្នាក់នៅ មានអ្នកចូលទៅរស់នៅប្រមាណ៨០ភាគរយ និងអាគារទី២មានអ្នកចូលស្នាក់នៅប្រមាណ១០ភាគរយប៉ុណ្ណោះ ដោយសារទើបបើកឲ្យអតិថិជនចូលទៅរស់នៅ។លោកទុយ ប៊ុនបញ្ជាក់ឲ្យដឹង។

លោកបន្តថា“ការវិនិយោគខុនដូរបស់យើងធ្វើឡើងសម្រាប់គ្រួសារតូច ព្រោះបន្ទប់មានទំហំចាប់ពី៣០ម៉ែត្រ ទៅ៥០ម៉ែត្រការ៉េប៉ុណ្ណោះ ដូច្នេះគ្រួសារដែលមានសមាជិកត្រឹម៣នាក់ ជាការសមស្របក្នុងការរស់នៅខុនដូបែបនេះ”។

ជាក់ស្តែងអត្រាមានកូនក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា កាន់តែមានទំហំតូច ដោយការអង្កេតប្រជាសាស្រ្ត និងសុខភាពរបស់ក្រសួងសុខាភិបាលបានរកឃើញថា អត្រាមានកូនក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាជាមធ្យមបានថយចុះពី៣.0នាក់កាលពីឆ្នាំ២០១០ មកនៅត្រឹម២.៧នាក់នៅឆ្នាំ២០១៤។

អ្នកនាងអាន សុធីតានាយិកាក្រុមហ៊ុនCBRE Cambodiaបានថ្លែងថា ខុនដូដែលមានទំហំតូចៗ មិនសមស្របសម្រាប់រស់នៅរយៈពេលវែងនោះទេ តែសមស្របសម្រាប់ការរស់នៅសម្រាប់អ្នកមកពីខេត្តមកសិក្សា ហើយអាគារបន្ទប់តូចៗបែបនេះ គេហៅថាអាផាតម៉ិន មិនមែនខុនដូទេ ព្រោះខុនដូសំដៅអាគារមានលក្ខណៈទំនើប និងមានការបំពាក់សម្ភារៈបរិក្ខាទំនើប។អ្នកនាងបន្តថា តំលៃចាប់ពីជាង២ម៉ឺនដុល្លារឡើង សមស្របសម្រាប់ប្រជាពលរដ្ឋថ្នាក់កណ្តាល ដែលជាទីផ្សារធំសំរាប់វិស័យនេះ។

អ្នកនាងបន្តថា “ប្រជាជនថ្នាក់កណ្តាលជាអតិថិជនរបស់អ្នកវិនិយោគខុនដូ ដែលផ្តោតលើក្រុមប្រជាជនលំដាប់នេះ ដែលមានចំនួនច្រើន ហើយពួកគេនឹងរស់នៅខុនដូច្រើន”។អ្នកនាងបន្ថែមថា “ប្រជាពលរដ្ឋកម្ពុជាចាប់ផ្តើមវិវត្តន៍ពីរស់នៅតាមផ្ទះល្វែង វីឡាមករស់នៅខុនដូ ដោយសារដីក្នុងទីក្រុងចង្អៀត និងកាន់តែឡើងថ្លៃ និងចរាចរណ៍កាន់តែចង្អៀត”។

ប្រធានសមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកគីម ហ៊ាងបានថ្លែងថា ពេលនិយាយពីខុនដូ ត្រូវមានចំណតរថយន្ត មានសន្តិសុខ សុវត្ថិភាព មានកន្លែងសាធារណៈដែលអាចប្រើប្រាស់រួម មានអាងហែលទឹក និងកន្លែងហាត់ប្រាណផ្សេងៗ តែបើមិនមានសេវាទាំងនេះ ប្រៀបបីដូចជាយកស្រាសដាក់ក្នុងកំប៉ុងប៊ឺយ៉ែរ។

លោកបន្តថា “បើសាងសង់ខុនដូមិនមានសេវាទាំងអស់នេះទេ ហើយបន្ទប់មានទំហំត្រឹម១៦ម៉ែត្រការ៉េ គឺជាបន្ទប់សម្រាប់លក់មិនមែនខុនដូទេ កុំយកពាក្យខុនដូមកប្រើ នាំឲ្យខូចកេរ្ត៍ឈ្មោះខុនដូរបស់គេ”។លោកបន្តថា “ខុនដូដែលមានទំំហំ៣០ម៉ែត្រការ៉េទៅជាការសមរម្យ ហើយលក់ក្នុងតំលៃចន្លោះពី៤ទៅ៦ម៉ឺនដុល្លារអាចទទួលយកបានហើយ”។

ក្រុមហ៊ុន Prince Real Estate ត្រៀម​ទុន ១០ពាន់​លាន​ដុល្លារ​វិនិយោគ​នៅ​កម្ពុជាសម្រាប់ ១០ឆ្នាំ​ខាងមុខ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​យក្ស​ចិន Prince Real Estate Group បាន​បង្ហើប​ថា ក្រុមហ៊ុន​នេះ​គ្រោង​ពង្រីក​ទុន១០ពាន់​លាន​ដុល្លារ​បន្ថែមទៀត សម្រាប់១០ឆ្នាំ​ខាងមុខ​និង​ជ្រើស​យក​ប្រទេស​កម្ពុជា ធ្វើជា​ទីតាំង​យុទ្ធសាស្ត្រ​ស្នូល ដើម្បី​ពង្រីក​វិសាលភាព​អាជីវកម្ម​របស់ខ្លួន​ទៅកាន់​តំបន់។

លោក លី ម៉ិញ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ក្នុង​ពិធី​សម្ភោ​ធ​ការដ្ឋាន​សាងសង់​ការិយាល័យ​កណ្តា​ល​របស់ខ្លួន នៅ​ទីក្រុង​កោះ​ពេជ្រ​កាលពី​ថ្ងៃទី១៩ វិច្ឆិកា​កន្លងមកនេះ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ក្នុង​រយៈពេល១០ឆ្នាំ​ខាងមុខនេះ ក្រុមហ៊ុន​នឹង​យក​ប្រទេស​កម្ពុជា​ជាទី​តាំង​យុទ្ធសាស្ត្រ​ស្នូល ក្នុងការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ដោយ​ក្រុមហ៊ុន នឹង​បន្ត​បណ្តាក់ទុន​យ៉ាងតិច​ចំនួន១០ពាន់​លាន​ដុល្លារ​អាមេរិក​បន្ថែម ដើម្បី​ពង្រីក​វិសាលភាព​ក្រុមហ៊ុន ទៅកាន់​ប្រទេស​សឹង្ហ​បុរី ប្រទេស​ថៃ និង​ប្រទេស​ម៉ាឡេស៊ី​ជាដើម។

លោក​បន្តថា “Prince នឹង​ក្លាយខ្លួន​ទៅជា​ក្រុមហ៊ុន​មួយ ក្នុងចំណោម​ក្រុមហ៊ុន​ខ្នាត​អន្តរជាតិ ដែលមាន​ឥទ្ធិពល​ជាងគេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ខណៈ​លោក​មើលឃើញថា កម្ពុជា​ជា​ប្រទេសមួយ​ស្ថិតនៅ​ចំ​កណ្ដាល​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន។

វត្តមាន​រយៈពេល​បី​ឆ្នាំ ក្នុងប្រទេស​កម្ពុជា​ក្រុមហ៊ុន ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប មាន​ស្ថាប័ន និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន៣០ក្រុមហ៊ុន ដែល​បាន​វិនិយោគទុន​ជា​ទឹ​ប្រាក់​សរុប​លើសពី២០០០ លាន​ដុល្លារ​អាមេរិក និង​មាន​ដី​បម្រុង​សរុប​ជាង ១០លាន​ម៉ែត្រការ៉េ សម្រាប់ធ្វើ​ការអភិវឌ្ឍ ដែល​ស្មើនឹង​ទំហំ​គម្រោង​អភិវឌ្ឍន៍​សរុប​ចំនួន១៥លាន​ម៉ែត្រការ៉េ។

លោក លី ម៉ិ​ញ បាន​បន្ថែមថា ដើម្បី​បង្ក​ភាពងាយស្រួល និង​ទំនុកចិត្ត​ក្នុងការ​វិនិយោគ​នៅ​កម្ពុជា ក្រុមហ៊ុន​បាន​សាងសង់​អគារ​ទីស្នាក់ការ​កណ្តាល​រួមមួយ​របស់​ក្រុមហ៊ុន ព្រី​នស៍ ហូល ឌី​ង គ្រុប ដើម្បី​ប្រមូលផ្តុំ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទាំងអស់​របស់ខ្លួន​ក្នុងប្រទេស​កម្ពុជា អាចធ្វើ​ការ​ជារួម​ជុំគ្នា នៅ​ទីតាំង​តែមួយ ដោយ​អគារ​ទាំងមូល​បាន​ប្រើប្រាស់​រចនាបថ​បែប​ថ្មី​ទំនើប ដោយ​រួមបញ្ចូល​គ្នា ជាមួយនិង​ការិយាល័យ​លក្ខណៈ​អេកូឡូស៊ី និង​សន្សំសំចៃ​ថាមពល ដែលជា​កាត់បន្ថយ​ការបំពុល​បរិស្ថាន៕

ក្រុមហ៊ុន​បុរី​ប៉េង ហួត​បង្ហាញ​ម៉ូត​វីឡា​ឃ្វី​ន ម្រា​ប់​គ្រួសារ​សម័យថ្មី

0

ដោយ រតនៈ

ភ្នំពេញ៖ គេហដ្ឋាន​ជាទី​កន្លែង​ដែល​ផ្តល់នូវ​សេចក្តីសុខ​សុភមង្គល ភាពកក់ក្តៅ សម្រាប់​រស់នៅ​ដល់​គ្រួសារ ។ ទន្ទឹង​នឹង​នោះ ការជ្រើសរើស​គេហដ្ឋាន​ប្រកបដោយ​គុណ​តម្លៃ ផ្តល់ជូន​នូវ​ភាព​ប្រណីត​ទាន់សម័យ និង​ផាសុកភាព ក៏​ជា​ផ្នែក​មួយ​សំខាន់ សម្រាប់​គ្រួសារ​ផងដែរ។

ដើម្បី​ផ្តល់ជូន​អតិថិជន​នូវ​គេហដ្ឋាន ប្រកបដោយ​ការ​រចនា​ម៉ូដ​ដ៏​ល្អ​ឯក​ដែល​ផ្អែកទៅលើ​គុណភាព​នៃ​សោ​ភណ្ឌ​ភាព បុរី ប៉េង ហួត​បាន​សាងសង់ វីឡា​ឃ្វី​ន ដែលជា​ប្រភេទ វីឡា​ទោល​យ៉ាង​ពិសេស ល្អឥតខ្ចោះ​នៃ​ការរួម​ប​ញ្ជូ​ល​រចនាបទ​អឺរ៉ុប​បែប​បុរាណ និង​ស្របទៅនឹង​វប្ប​ធ​ម៍​របស់​ខ្មែរ។

ដោយ​ផ្អែកទៅលើ​គុណភាព សោ​ភណ្ឌ​ភាព និង​ភាព​ច្នៃប្រឌិត​ខ្ពស់ សក្តិសម​សម្រាប់​គ្រួសារ​ទាន់សម័យ។ គេហដ្ឋាន​ប្រភេទ​នេះ មាន​ទំហំ 12ម x 12ម កម្ពស់ ៣ជាន់
ដែល​បែង​ចែកជា​បន្ទប់​គេង៥  បន្ទប់ទឹក៦ បន្ទប់ទទួលភ្ញៀវ២ បន្ទប់​ចម្អិន​អាហារ១ បន្ទប់​ទទួល​អាហារ១ ជាមួយនឹង​ទីធ្លា​ចត​រថយន្ត​ធំ​ទូលាយ ថែម​ទៀតផង។

មិន​ត្រឹមតែ​ប៉ុណ្ណោះ យើងខ្ញុំ​ក៏មាន​សម្ភារៈ​បន្ថែម​ជូន ដូចជា ទូ​តាំង​ទូរទស្សន៍ ទូ​តាំង​សម្ភារៈ​ស៊ុម​ច្រកចូល ទូ​ចង្ក្រាន​លើ​ក្រោម ស៊ី​ង​លាងចាន​និង​ម៉ាស៊ីន​បឺត​ផ្សែង និង​ទូរ​សម្លៀកបំពាក់​ក្នុង​បន្ទប់​មេ​គ្រួសារ​ផងដែរ។

វីឡា​ឃ្វី​ន​មាន​ទីតាំង​ស្ថិតនៅក្នុង គម្រោង​ដឹ​ស្តា​អ៊េ​មឺ​រ៉​ល​ដ៏២ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ឧកញ៉ា​បណ្ឌិត​ម៉ុង រិទ្ធី ចំងាយ​ប្រមាណ៦០០ម៉ែត្រ​ប៉ុណ្ណោះ ពី​រង្វង់​មូល​កាំ​កូ​ស៊ី​ធី។   គម្រោង​នេះ​ជា​តំបន់​អភិវឌ្ឍ​ក្នុង​ប្លង់​មេ ភាគ​ពាយព្យ​នៃ​រាជធានី​ភ្នំពេញ ប្រមូលផ្តុំ​ដោយ​ហេដ្ឋារចនាសម្ព័ន្ធល្អៗ មាន​ផ្លូវថ្នល់ធំៗខ្វាត់ខ្វែង ដែលជា​ច្រក​សេដ្ឋកិច្ច ត​ភា្ជ​ប់​ជាមួយ​ផ្លូវជាតិសំខាន់ៗ ដូចជា​ផ្លូវជាតិ​លេខ៣ លេខ៤ និង​លេខ៥ ព្រមទាំង​ជា​បណ្តុំ​នៃ​ទីប្រជុំជន ដែលមាន សាលារៀន មន្ទីរពេទ្យ ខុន​ដូ ជាពិសេស ដែលមាន​ចំងាយ​ត្រឹមតែ ១គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​ផ្សារ​ទំនើប អ៊ី​អន ២ និង​ផ្សារ​ម៉ាក្រូ ជាទី​ប្រជុំជន​ដ៏​ធំ​មួយ បាន​ស្រូប​ទាញ​និង​មាន​សក្តានុពល សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម។

លោក អ្នកទំនាក់ទំនង​មកកាន់​ការិយាល័យ​លក់​របស់​យើង ដើម្បី​ទទួលបាន​ប្រូ​ម៉ូ​សិន​ពិសេស ដោយ​លោកអ្នក​ធ្វើការ​បង់​រំលស់ ដោយ​គ្មាន​ប្រាក់​កក់ ដែលមាន​សុពលភាព​រហូតដល់​ដំណាចខែ​វិច្ឆិកា​នេះ​តែ​ប៉​ណ្ណោះ។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ទៅ​លេខ015 90 6789, Email:  [email protected] ឬ​ចូល ទៅ​គេហទំព័រ Facebook ៖  www.facebook.com/boreypenghuoth group៕

ស្វែងយល់​ពី​អាស៊ាន! តើ​ប្រទេស​ណា​ក្នុង​តំបន់​អាស៊ាន​កំពុង​សាងសង់​អាគារ​កប់​ពពក

0

ដោយ វុត្ថា

ភ្នំពេញ៖ ប្លុក​អាស៊ាន ជា​តំបន់​មាន​សេដ្ឋកិច្ច​រីកចម្រើន​លូតលាស់​លឿន​ជាងគេ​មួយ​ក្នុង​ពិភពលោក ដែល​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​ជា​សមាជិក​សហគមន៍​ដែលមាន១០ប្រទេស​នេះ​កំពុង​ប្រកួតប្រជែង​គ្នា ក្នុង​ការកសាង​កិត្យានុភាព និង​ឧត្តមភាព​របស់ខ្លួន​តា​មរយៈ​ការសាងសង់​អាគារ​កប់​ពពក​បង្អួត​គ្នា។

យោងតាម​ទិន្ន័យ​អគារ​ខ្ពស់​ពិភពលោក​នៃ​ក្រុមប្រឹក្សា​ស្តីពី អគារ​ខ្ពស់ និង​លំនៅ​ដ្ឋា​ទីប្រជុំជន (Council on Tall Buildings and Urban Habitat) ដែល​បានធ្វើ​ការសិក្សា​ស្រាវជ្រាវ​ព័ត៌មាន​ចុងក្រោយ​ស្តីពី​អការ​ខ្ពស់ ការអភិវឌ្ឍន៍​ទីប្រជុំ​ជន និង​ការសាងសង​ប្រកបដោយ​ចីរភាព​នៅ​ជុំវិញ​ពិភពលោក​បានបង្ហាញ​ថា មាន​អគារ​ខ្ពស់កប់ពពក​ចំនួន ១០០ ដែលមាន​រចនាសម្ព័ន្ធ​ខ្ពស់​ជាងគេ​នៅក្នុង​តារាង​របស់ខ្លួន ដោយ​ក្នុងនោះ​អគារ​ខ្ពស់កប់ពពក​ជាច្រើន​បាន​នឹង​កំពុង​សាងសង់ និង​បានស្នើរ​សុំ​សាងសង់​រួចរាល់​នៅក្នុង​តំបន់​អាស៊ាន។

តើ​អគារ​ខ្ពស់​ទាំងនេះ​ស្ថិតនៅក្នុង​ប្រទេស​ណាខ្លះ?

១/ អគារ TRADEWINDS SQUARE TOWER A

អគារ TRADEWINDS SQUARE TOWER A មាន​កំពស់ ៧៧៥ម៉ែត្រ ស្ថិតនៅក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួ ក្នុងប្រទេស​ម៉ាឡេស៊ី ដែល​កំពុង​សាងសង់​នៅ​ចំ​កណ្តាល​នៃ​បេះ​ដូ​ទីក្រុង​កូ​ឡា​ឡាំ​ពួ។ អគារ​នេះ​នឹង​ក្លាយជា​និមិត្តរូប​ថ្មី​របស់​ប្រទេស​ម៉ាឡេស៊ី និង​ជា​ផ្នែក​មួយ​នៃ​ការរីកចម្រើន​រចនាសម្ព័ន្ធ និង​ស្ថាបត្យកម្ម​សំណង់​ដ៏​ទំនើប​បំផុត របស់​ប្រទេស​ម៉​ឡេ​ស៊ី។

២/ អគារ JAKARTA SIGNATURE TOWER

អគារ JAKARTA SIGNATURE TOWER មាន​កំពស់ ៦៣៨ ម៉ែត្រ​ស្ថិតនៅក្នុង​ទីក្រុង​Jakarta ប្រទេស​ឥណ្ឌូនេស៊ី ដែល​ត្រូវបាន​គូ​ប្លង់​ដោយ​ក្រុមហ៊ុន Smallwood ក្រុមហ៊ុន Reynoldsក្រុមហ៊ុន Stevward and Stevwart Assoaiction ។ អគារ​នេះ ត្រូវបាន​គេ​រំពឹងថា ជា​អគារ​ខ្ពស់កប់ពពក​មួយ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​ត្រូវបាន​សាងសង់​នៅក្នុង​ពាណិជ្ជកម្ម​របស់​ទីក្រុង​របស់​ប្រ​ទេ​ម៉ាឡេស៊ី។

៣/ អគារ RAMA IX SUPER TOWER

អគារ RAMA IX SUPER TOWER ជា​អគារ​ខ្ពស់កប់ពពក​មួយ ស្ថិតក្នុង​កំពុង​សាងសង់ ដែលមាន​កំពស់៦១៥ ម៉ែត្រ​ស្ថិតនៅក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ។ អគារ​នេះ​នឹង​ក្លាយជា​អគារ​ខ្ពស់បំផុត​ក្រោយពី​សាងសង​រួច​នៅក្នុង​ប្រទេស​ថៃ​បន្ទាប់​អគារ Mahanakhorn ។

៤/ អគារ THAI BOON ROONG TWIN TOWER

អគារ​ភ្លោះ​THAI BOON ROONG TWIN TOWER នេះ មាន​កំពស់៥៦១ ម៉ែត្រ​ដែល​កំពុង​សាង​នៅក្នុង​ទីក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា។ អគារ​នេះ​គ្រោង​ចំណាយលុយ​សាងសង់​ប្រហែល២ពាន់​លា​នុដ​ល្លារ។

៥/ អគារ PERTAMINA ENERGY TOWER

អគារ​PERTAMINA ENERGY TOWER នេះ គឺជា​អគារ​ខ្ពស់កប់ពពក​ដែលមាន​កំពស់​ចំនួន៥៣០ ម៉ែត្រ និង​កំពុង​សាងសង់​ស្ថិតនៅក្នុង​ទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី គ្រោង​នឹង​បញ្ចប់​សាងសង់​នៅក្នុង​ឆ្នាំ២០២០ខាងមុខនេះ។

៦/ អគារ LANDMARK 81 

អគារ LANDMARK 81មាន​កំពស់៤៦២ ម៉ែត្រ​កំពុង​សាងសង់​ស្ថិតនៅក្នុង​ទីក្រុង​ហូ​ជី​មី​ញ ប្រទេស​វៀតណាម។ អគារ​នេះ គឺជា​និមិត្តរូប​នៃ​ការលូតលាស់​នៃ​ស្ថាបត្យកម្ម​របស់​ប្រទេស​វៀតណាម ហើយនឹង​ក្លាយជា​អគារ​ដែល​ប្រើប្រាស់​រួម ដូចជា សណ្ឋាគារ កន្លែង​ស្នាក់នៅ និង បន្ទប់​ការិយាល័យ​ជួល។

៧/ អគារ BANGKOK OBSERVATION TOWER

អគារ BANGKOK OBSERVATION TOWER មាន​កំពស់៤៥៩ ម៉ែត្រ​ស្ថិតនៅក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ ។ ការសាងសង់​អគារ​នេះ ឡើង​ក្នុង​គោលបំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ អោយមក​ចូល​លេង​កម្សាន្ត​នៅក្នុង​ប្រទេស​ស មិន​ត្រឹមតែ​ប៉ុណ្ណោះ​រចនាបទ​នៃ​អគារ​នេះ ជា​និមិត្តរូប​នៃ​អតិ​ត​ព្រះមហា​ក្ស​ត្ស Bhumibol Adulydej ក្នុងចំណោម​អាគារ​ផ្សេងទៀត៕