ស្វែងយល់អាស៊ាន! ទំហំពាណិជ្ជកម្មអាស៊ាននិងកូរ៉េខាងត្បូងនឹងកើន១៦០ពាន់លានដុល្លារក្នុងឆ្នាំនេះ

0

ដោយ វុត្ថា

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មរវាងប្រទេសកូរ៉េខាងត្បូង និងអាស៊ាននឹងកើនឡើងដល់ទំហំ១៦០ពាន់លានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០១៨នេះ ខណៈដែលរដ្ឋាភិបាលនៃប្រទេសកូរ៉េ កំពុងស្វះស្វែងបង្កើនទំនាក់ទំនងពាណិជ្ជកម្ម ជាមួយបណ្តាទេសដែលជាសមាជិកទាំង១០នៅក្នុងតំបន់នេះបន្ថែមទៀត។

លោក Kim Yong-beom អនុប្រធានគណៈកម្មការសេវាកម្មហិរញ្ញវត្ថុ (FSC) របស់កូរ៉េខាងត្បូង បានបង្ហាញតួលេខនេះ នៅនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំមួយជាមួយឯកអគ្គរដ្ឋទូតមកពីបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ និងប្រទេសឥណ្ឌាកាលពីពេលថ្មីនេះ។

លោកបន្តថា “នៅក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៨នេះ ទំហំពាណិជ្ជកម្មទ្វេរភាគីរវាងប្រទេសកូរ៉េខាងត្បូង និងអាស៊ាន បានកើនឡើងដល់១៣២,១ ពាន់លានដុល្លារអាម៉េរិក ពោលគឺកើនឡើងបាន៧,៦ភាគរយក្នុងសន្ទស្សន៍ប្រចាំឆ្នាំ”។

លោក Kim Yong Beom បានបន្តថា បណ្តាក្រុមហ៊ុនហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូងនឹងបន្តពង្រីកប្រតិបត្តិការរបស់ខ្លួន នៅក្នុងបណ្តាប្រទេសសមាជិកអាស៊ានបន្តទៀតដោយបច្ចុប្បន្ន សាខារបស់ក្រុមហ៊ុនហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូងបានបើកការិយាល័យនៅក្នុងបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងឥណ្ឌា មានចំនួន១៦២សាខា។

លោកបន្ថែមថា “លំហូរភ្ញៀវទេសចររវាងភាគីទាំងពីរ ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងច្រើនជាង១០លាននាក់នៅក្នុងឆ្នាំនេះ”។

ប្រទេសកូរ៉េខាងត្បូងបាន និងកំពុងស្វែងរកការបង្កើនទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ ជាមួយអាស៊ានក្រោមគោលនយោបាយថ្មី របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងទៅលើប្រទេសចិន។ គោលដៅនៃការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី នឹងកើនដល់២០០ពាន់លានដុល្លារអាម៉េរិក នៅក្នុងឆ្នាំ ២០២០។

បណ្តាប្រទេសជាសមាជិកអាស៊ាន រួមមាន ប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម បច្ចុប្បន្នជាអ្នកនាំចូលផលិតផលនាំមុខគេទីពីររបស់ពិភពលោក គឺស្ថិតនៅពីក្រោយប្រទេសចិន៕

អ្នកវិនិយោគក្នុងស្រុកបោះទុន៤លានដុល្លារសាងសង់ខុនដូនៅក្រុងប៉ោយប៉ែត

0

ដោយ : គង់ សូរិយា
ភ្នំពេញ : ឆ្លើយតបនឹងកង្វះបន្ទប់ស្នាក់នៅ អ្នកវិនិយោគក្នុងស្រុកបានសម្រេចចិត្តវិនិយោគទឹកប្រាក់ប្រមាណ៤លានដុល្លារអាមេរិក ដើម្បីសាងសង់ខុនដូកំពស់១៨ជាន់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


លោក អ៊ុយ ឆាយ អគ្គនាយកក្រុមហ៊ុន Good World ដែលជាអ្នកវិនិយោគខុនដូនេះបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៧ វិច្ឆិកានេះថា បច្ចុប្បន្នគំរោងនេះបានចាប់ផ្តើមសាងសង់ហើយ និងរំពឹងបញ្ចប់តាមផែនការ ខណៈបច្ចុប្បន្នតម្រូវការសេវាកម្មស្នាក់នៅកំពុងខ្វះខាតក្នុងទីក្រុងនេះ។ គំរោងនេះអាចប្រែក្លាយជាបន្ទប់សណ្ឋាគារ តាមតម្រូវការសេវាកម្មរបស់អតិថិជននាពេលអនាគត។ លោកបន្តថា ខុនដូនេះមានហាងចំនួនពីរជាន់គឺជាន់ផ្ទាល់ដី និងជាន់ទី១ និងចាប់ពីជាន់ទី២ដល់ជាន់ទី៤ជាចំណត​យានយន្ត។


លោកបន្តថា “ក្រុងប៉ោយប៉ែតកំពុងមានការរីកចម្រើនលឿន បន្ទាប់ពីក្រុងព្រះបន្តថា ក្រុងប៉ោយប៉ែតកំពងមានការរីកចម្រើនលឿន បន្ទាប់ពីក្រងពញរះសីហនុាចំណត​យានយន្ត។ល។ លោកបន្តថា ខុនដូនេះមានពុងខ្វះខាតក្នុងទីក្រុងសី​ហ​នុ ព្រោះបច្ចុប្បន្នមានអ្នកវិនិយោគចិនជាច្រើនបានចូលមកកាន់ទីក្រុងនេះ ហើយយើង​រំពឹងថាអ្នកវិនិយោគជប៉ុននឹងចូលមកកាន់តែច្រើនផងដែរ”។ លោកបន្តថា “ក្រុងប៉ោយប៉ែ​តមានសំណង់អាគារខ្ពស់ៗកាន់តែច្រើន ដោយបច្ចុប្បន្នអ្នកសាងសង់ភាគច្រើន សង់ចាប់ពីកំពស់៧ទៅ៨ជាន់ឡើង”។


លោក អ៊ុយ ឆាយ បានបន្តថា លោកមិនមានថវិកាគ្រប់សម្រាប់គំរោងនេះទេ ហេតុនេះទើបការវិនិយោគរបស់លោក នឹងធ្វើឡើងតាមដំណាក់កាលជាក់ស្តែង ហេតុនេះការបញ្ចប់គំរោងនេះជាផ្លូវការនៅឆ្នាំណាមិនទាន់ដឹងនៅឡើយទេ។
គំរោងនេះស្ថិតនៅក្នុងសង្កាត់ក្បាលស្ពាន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
យោងតាមរបាយការណ៍របស់សាលាក្រុងប៉ោយប៉ែតបានឲ្យដឹងថា រហូតមកទល់ពេលនេះក្រុងប៉ោយប៉ែត មានអាគារកំពស់ចាប់ពី៥ជាន់ដល់ជាង២០ជាន់ ចំនួន៦០អាគារ​ហើយ និងឆ្នាំ២០១៩ ទីក្រុងនេះនឹងមានការសាងសង់អាគារកំពស់២០ទៅ៣០ជាន់កាន់តែច្រើន៕

រឿង​គួរ​ដឹង៖ តើ​គួរ​វិនិយោគ​សណ្ឋាគារ ឬ​អា​ផាត​ម៉ិ​ន

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ នៅពេល​និយាយ​ពី​អ្នកមាន​ប្រាក់ ពួកគេ​តែងតែ​គិតពី​ការវិនិយោគ ដើម្បី​ទទួលបាន​ផលចំណេញ និង​ភាពជោគជ័យ​សម្រាប់​រយៈ​ពេល​វែង​របស់​ពួកគេ ហេតុនេះ​ការវិនិយោគ​លើ​វិស័យ​អា​ផាត​ម៉ិ​ន និង​សណ្ឋាគារ​មួយណា​មាន​ផលចំណេញ​ជាង? ជា​អ្វី​ដែលជា​សំណួរ​ចាក់​ដោត​មួយ។

ថ្ងៃនេះ​គេហទំព័រ Propertyarea.asia សូម​នាំ​លោក អ្នកសិក្សា​ពី​ការវិនិយោគ​លើ​អា​ផាត​ម៉ិ​ន និង​សណ្ឋាគារ ជាមួយ​អ្នកជំនាញ​អចលនទ្រព្យ និង​ជា​អ្នក​កំពុង​វិនិយោគ​សាងសង់​អា​ផាត​ម៉ិ​ន​សម្រាប់​ជួល​ផងដែរ។

លោក​ឧកញ៉ា នួន រិ​ទ្ឋី អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal ដែល​បាននិងកំពុង​វិនិយោគ​លើ​អា​ផាត​ម៉ិ​ន KFA នៅ​តំបន់​បឹងត្របែក​បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ការវិនិយោគ​លើ​អា​ផាត​ម៉ិ​ន និង​សណ្ឋាគារ​ជាការ​វិនិយោគ​សម្រាប់រ​យៈ​ពេល​វែង​ដូចគ្នា និង​មាន​ភាព​វិជ្ជមានខុសៗគ្នា អាស្រ័យ​លើ អ្នកវិនិយោគ​និមួយៗជ្រើសរើស ប៉ុន្តែ​សម្រាប់​ទស្សន​និង​ការយល់ឃើញ​របស់លោក​ផ្ទាល់ គឺ​ការវិនិយោគ​លើ​អា​ផាត​ម៉ិ​ន​មាន​ភាពងាយស្រួល​ជាង។

អា​ផាត​ម៉ិ​ន

លោក​ឧកញ៉ា​នួន រិ​ទ្ឋី​បាន​បន្តថា ការវិនិយោគ​លើ​អា​ផាត​ម៉ិ​ន ជាការ​វិនិយោគ​គិតពី​រយៈពេល​វែង និង​សម្រាប់​អ្នក​ចង់​មាន​សេរីភាព​ហិរញ្ញវត្ថុ ឬ​ចូលនិវត្តន៍​ពី​ការងារ​វ័យក្មេង ព្រោះ​អា​ផាត​ម៉ិ​ន​ទទួលបាន​ចំណូល​ទៀត​ទាត់ និង​ស្ងាត់ស្ងៀម ជាង​វិនិយោគ​លើ​សណ្ឋាគារ។ ការវិនិយោគ​លើ​អា​ផាត​ម៉ិ​ន មិនសូវ​ត្រូវការ​សេវាកម្ម​ច្រើនពេក​នោះទេ គឺ​ប្រើប្រាស់​បុគ្គលិក​តិច និង​ងាយស្រួល​គ្រប់គ្រង។

ការវិនិយោគ​លើ​អា​ផាត​ម៉ិ​ន​ជោគជ័យ ទាមទារ​ឲ្យ​មានការ​ចង​បណ្តាញ​ជាមួយ​អ្នកជំនួញ ការផ្សព្វផ្សាយ និង​សេវាកម្ម​ល្អ ពិសេស​ទីតាំង​មាន​ភាព​អំណោយផល​ផងដែរ។

សណ្ឋាគារ

ការវិនិយោគ​លើ​សណ្ឋាគារ ជាការ​វិនិយោគ​រយៈពេល​វែង​ដូចគ្នា ទទួលបាន​ចំណូល​ច្រើន​ផងដែរ ប៉ុន្តែ​សណ្ឋាគារ​ត្រូវមាន​សេវាកម្ម​ច្រើនជាង​អា​ផាត​ម៉ិ​ន ដូចជា ត្រូវមាន​បន្ទប់​ប្រជុំ មាន​ភោជនីយដ្ឋាន កន្លែង​ហាត់ប្រាណ និង​មានការ​ប្រើប្រាស់​បុគ្គលិក​ច្រើនជាង​អា​ផាត​ម៉ិ​ន ពិសេស​ត្រូវ​ផ្តោតលើ​ការរក្សា​នូវ​ផាសុខភាព ភាពកក់ក្តៅ និង​សុវត្ថិភាព​ដល់​ភ្ញៀវ​ជា​ចម្បង។ ផ្ទុយទៅវិញ​អា​ផាត​ម៉ិ​ន មិនចាំបាច់​មាន​ភោជនីយដ្ឋាន សាលប្រជុំ ឬ​ប្រើប្រាស់​បុគ្គលិក​ច្រើន​នោះទេ។លោក​ឧកញ៉ា​នួន រិ​ទ្ឋី​បញ្ជាក់​ឲ្យ​ដឹង។

លោក​ឧកញ៉ា​បាន​បន្តថា “ទោះជា​យ៉ាងណា​ការវិនិយោគ​លើ​សណ្ឋាគារ ទទួលបាន​ប្រាក់ចំណូល​ច្រើន​ប្រចាំថ្ងៃ ប្រសិនជា​សណ្ឋាគារ​នោះ​ដំណើរការ​ដោយ​ជោគជ័យ។លោក​បន្តថា “ហេតុនេះ​ការវិនិយោគ​លើ​អា​ផាត​ម៉ិ​ន និង​សណ្ឋាគារ​ល្អ​ម្យ៉ាង​ម្នាក់ ប៉ុន្តែ​ការវិនិយោគ​លើ​សណ្ឋាគារ ទាមទារ​ឲ្យ​ម្ចាស់​មាន​ភាព​មមាញឹក​ច្រើន”៕

សួន​កំសាន្ត​តម្លៃ ៦០លាន​ដុល្លារ​របស់ ប៉េង ហួត នឹង​បើក​ដំណើរការនៅ​ឆ្នាំ២០១៩

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ ជាមួយ​គោលដៅ​ប្រកបដោយ​ម​ហិ​ច្ច​តា និង​ធ្វើ​ឲ្យ​បុរី​របស់ខ្លួន​កាន់តែ​មាន​ភាព​ទាក់ទាញ ក្រុមហ៊ុន​បុរី​ប៉េង ហួត​បានសម្រេច​បោះទុន៦០លាន​ដុល្លារ ដើម្បី​បង្កើត​សួន​កំសាន្ត​លំដាប់​អន្តរជាតិ​មួយ ស្ថិតនៅក្នុង​បុរី​របស់ខ្លួន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ។

អគ្គនាយក​ក្រុមហ៊ុន​បុរី​ប៉េង ហួត​គ្រុប​លោក​ឧកញ៉ា ថៃ ម៉េង​លី​បាន​ឲ្យ​ដឹង​តាម​អ៊ីម៉េល​កាលពីដើម​សប្តាហ៍​នេះ​ថា គំរោង​អភិវឌ្ឍន៍​នេះ​សួន​កំសាន្ត​លំដាប់ អន្តរជាតិ​នេះ ត្រូវបាន​អភិវឌ្ឍ​នៅលើ​ផ្ទៃដី​ជិត៨ហិកតា​ជាមួយនិង​អគារ​សាលប្រជុំ ឬ​សាល​សំរាប់​រៀបចំ​អា​ពា​ហ៏​ពិ​ពា​ហ៏។

សួន​កំសាន្ត​នេះ​ត្រូវបាន​រចនា​ឡើង​តាមបែប​អឺរ៉ុប ដែលមាន​សំណង់​អគារ​ពិសេសប្លែកៗ និង​លំអរ​ទៅដោយ​សួន​ដើម​ដើមឈើធំៗ សងខាង​ទន្លេ​ដែល​អាច​ជិះទូក​បាន និង​មាន​ស្ពានស្អាតៗឆ្លងទន្លេ​ចំនូ​ន​បី ភ្ជាប់​គ្នា​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត។ លោក​បាន​បន្តថា ចំពោះ​ការរៀបចំ​តំបន់​ទៀតសោត យើង​បានរៀបចំ​ជា​តំបន់​អឺរ៉ុបផ្សេងៗគ្នា​ចំនួន​ដូចជា តំបន់​ទី១ មាន​អគារ​រចនាបថ​បែប​ប្រទេស​ស្ក​ត់ឡែ​ន និង​អាឡឺម៉ង់​មជ្ឈិមសម័យ។

ចំណែក​តំបន់​ទី២ មាន​អគារ​រចនាបថ​បែប​ហូ​ឡង់ និង​បារាំង​សម័យកាល​រស់​ឡើងវិញ​នៃ​អរិយធម៌​រុងរឿង តំបន់​ទី៣ មាន​អគារ​រចនាបថ​បែប​អ៊ីតាលី​នៃ​ទន្លេ​វេ​នី​ស និង​តំបន់ផ្សេងៗទៀត។ អាគារនីមួយៗ ស្ថិត​នៅក្បែរ​មាត់ទន្លេ​នេះ នឹងត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ភោ ជនី​យ​ដ្ឋា​ន សម្បូរបែប មាន​អាហារ​អឺរ៉ុប ចិន ជប៉ុន ខ្មែរ។ល។ អ្នកទស្សនា​អាច​សម្រាកលំហែ និង​ពិសារ​អាហារ​ដ៏​មានឱជារស់​គ្រប់​ប្រភេទ​បាន​នៅទីនេះ។

លោក​ឧកញ៉ា ថៃ ម៉េង​លី បាន​បន្តថា “ដោយ​សារភាព​ច្នៃប្រឌិត​ខ្ពស់ និង​ធ្វើឡើង​ដោយ​វិស្វករ និង​ស្ថាបត្យករ​ជាតិ និង​អន្តរជាតិ បានធ្វើ​ឲ្យ​គំរោង​នេះ​ទទួលបាន​ពាន​ចំនួន​ពីរ គឺ​ពានរង្វាន់​ផ្នែក​ស្ថាបត្យកម្ម​ឌិ​ហ្សា​ញ​សួន​លំហែរ ដែល​ល​ជាងគេ​លំដាប់​ផ្កាយ​ប្រាំ​នៅ​ឆ្នាំ២០១៦ និង​ពានរង្វាន់​ផ្នែក​អភិវឌ្ឍ​សួន​លំហែរ​ដែល​ល្អ​ជាងគេ​នៅ​កម្ពុជា ប្រចាំឆ្នាំ២០១៧ ក្នុង​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​អន្តរជាតិ​ដែលមាន​ការិយាល័យ​នៅ ប្រទេស​អង់គ្លេស។

លោក​បន្តថា “គំរោង​នេះ​នឹង​បើក​ដំណើរការ​ស្វាគមន៍ អ្នក​ដែល​រស់នៅក្នុង​បុរី​ប៉េង​ហួត និង​សាធារណៈជន​ទូទៅ​ដែល​ស្វែងរក​កន្លែង​សម្រាកលំហែរ និង​ញ៉ាំ​អាហារ​ប្រកបដោយ​ផាសុកភាព។ លោក​ឧកញ៉ា​បន្តថា “ក្រុមហ៊ុន​ចាប់​អារ​ម្ម​ណ៏​ក្នុងការ​វិនិយោគ​ឡើង​គឺ​ក្នុង​គោលបំណង ផ្ដល់​ទីកន្លែង​ស្អាត​សំរាប់​លំហែ​កំសាន្ត ញ៉ាំ​អាហារ​ដល់​អ្នក​រស់នៅក្នុង​បុរី​ប៉េង​ហួត និង​សាធារណៈជន​ទូទៅ និង​ជាពិសេស​គឺ​ដើម្បី​ចូល​រូ​ម​អភិវឌ្ឍ​ទីក្រុង​ភ្នំពេញ ដោយ​នាំមក​នូវ​គំរោង​ថ្មី​ស្អាត ដែល​មិនដែល​ធ្លាប់​មាននៅ​ស្រុក​ខ្មែរ​ពីមុន ជូន​ដល់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ។

ចំពោះ​ការ​ចូលមក​ទស្សនា និង​កំសាន្ត ក្នុង​គំរោង​នេះ​នឹងមិន​តម្រូវ​ឲ្យ​មាន​ការទិញ​សំបុត្រ​ទេ។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​លោកស្រី​ឆាយ ស៊ីវ​លីន​បាន​ថ្លែងថា ការវិនិយោគ​សួន​កំសាន្ត​បែបនេះ​ជាការ​ល្អ ព្រោះ​យើង​អាច​ចាត់ទុក​វា​ជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយ សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ និង​បង្កើត​ឲ្យ​មាន​ភាព​ទាក់ទាញ​បន្ថែម​សម្រាប់​រាជធានី​ភ្នំពេញ ដោយសារ​រាជធានី​ភ្នំពេញ​មិនសូវមាន​រមណីយដ្ឋាន​កម្សាន្ត​ឡើយ។

លោកស្រី​បន្តថា “កន្លងមក​វិស័យ​ឯកជន​ផ្នែក​ទេសចរណ៍​តែងតែ​អំពាវនាវ​ឲ្យ​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ​វិនិយោគ​រមណីយដ្ឋាន​កែច្នៃ​បន្ថែមទៀត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍។

អ្នកនាង Grace Rachny Fong នាយិកា​គ្រប់គ្រង​ទូទៅ​នៃ Century21 Cambodia បាន​ថ្លែងថា កាលពីពេលថ្មីៗនេះ អ្នកនាង​បាន​នាំ​អ្នក​អភិវឌ្ឍន៍​មកពី​អូស្ត្រាលី​ចូលមក​មើល​បុរី​នេះ ហើយ​ពួកគេ​មានការ​ភ្ញាក់ផ្អើល​នឹង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ដែល​បានរៀបចំ​យ៉ាង​ល្អ​របស់​បុរី​ប៉េង ហួត។ ដូច្នេះ​នៅពេល​ពួកគេ​វិនិយោគ​សួន​កំសាន្ត​បន្ថែម​ក្នុង​បុរី​នេះ នឹងធ្វើ​ឲ្យ​បុរី​នេះ​កាន់តែ​មាន​ភាព​ទាក់ទាញ និង​ផ្តល់​ផាសុខភាព​ក្នុងការ​រ​រស់នៅ​ដល់​អតិថិជន ដែល​បាន​ទិញ​លំនៅដ្ឋាន​ក្នុង​គំរោង​នេះ។

អ្នកនាង​បន្តថា “ការវិនិយោគ​លើ​សួន​កំសាន្ត​នេះ ជា​យុ​ទ្ឋ​សាស្ត្រ​របស់​ម្ចាស់​បុរី​នេះ ដើម្បី​បង្កើន​ភាព​ទាក់ទាញ ហើយ​ពេលអនាគត​ខ្ញុំ​ជឿថា តម្លៃ​លំនៅដ្ឋាន​ក្នុង​បុរី​នេះ​នឹង​បន្ត​កើនឡើង​បន្ថែមទៀត”៕

នៅ​ទីបំផុត NAGA Corp បង្ហាញ​ពី​គំរោង​ទី៣ របស់ខ្លួន​ហើយ!!!

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ នៅ​ទីបំផុត​ក្រុមហ៊ុន Naga Corp បានបង្ហាញ​ពី​គម្រោង​សណ្ឋាគារ និង​កាស៊ីណូ​ទី៣របស់ខ្លួន​ហើយ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​ទិញ​ដី​នៅ​ខាងក្រោយ​ក្រសួង​ទំនាក់ទំនង​ព្រឹ​ទ្ឋ​សភា រដ្ឋសភា និង​អធិការកិច្ច។

យោងតាម​ប្រភពពី​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋាភិបាល បាន​មានប្រសាសន៍​ឲ្យ​ដឹង​ក្នុង​លក្ខ​ខ័​ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​កាលពីពេលថ្មីៗនេះ​ថា  ដី​នៅ​ទីតាំង​ទាំងពីរ​នេះ ពិតជា​ត្រូវ​ទិញយក​ដោយ​ក្រុមហ៊ុន Naga Corp ដែល​បាននិងកំពុង​វិនិយោគ​សណ្ឋាគារ និង​កាស៊ីណូ​តែមួយគត់​នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​គំរោង​សាងសង់​អ្វី​លើដី​នេះ មិន​ត្រូវបាន​ក្រុមហ៊ុន​នេះ​បញ្ចេញ​ឲ្យ​ដឹង​នៅឡើយ​ទេ។ មន្ត្រី​ដដែល​បាន​បន្តថា ទំហំ​ដី​ដែល​ក្រុមហ៊ុន Naga បាន​ទិញ​មាន​ប្រមាណ ១ហិកតា ដែល​សមស្រប​សម្រាប់​សាងសង់​កាស៊ីណូ ឬ​សណ្ឋាគារ​នាពេល​អនាគត។

កាលពីពេលថ្មីៗនេះ ក្រុមការងារ​នៃ​គេហទំព័រ Propertyarea.asia បាន​ចូលទៅ​កាន់​ដី​ស្ថិតនៅ​ផ្នែក​ចំហៀង​ខាងកើត នៃ​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹ​ទ្ឋ​សភា​និង​អធិការកិច្ច​បាន​ជួប​ជាមួយ​សន្តិសុខ​បីនាក់ ដែល​នៅលើ​អាវ​របស់​ពួកគេ​មាន​សរសេរ​ស្លាក Naga World ដែល​បង្ហាញ​ពី​ការពិត​ថា ដី​នេះ​ពិតជា​ត្រូវបាន​យាមកាម​ដោយ​សន្តិសុខ​ក្រុមហ៊ុន​ណា​ហ្កា។

ប្រធាន​សមាគម​អ្នកវាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​បណ្ឌិត​គីម ហ៊ាង​ធ្លាប់បាន​ថ្លែងថា លោក​មិន​ច្បាស់​ពី​ព៌​ត​មាន​នេះ​នោះទេ ប៉ុន្តែ​តាម​ព៌​ត​មាន​ដែល​លោក​ទទួលបាន ពិតជា​បានដឹងថា ដី​នៅ​ទីតាំង​ទាំងពីរ​នេះ ពិតជា​ត្រូវបាន​ទិញ​ដោយ​ក្រុមហ៊ុន​ណា ហ្កា​វើ​ល​ដ៏​រួចហើយ។

លោក​បន្តថា “ប្រភព​ព៌​ត​មាន​ដែល​លោក​ទទួលបាន ពិតជា​អាច​ទុកចិត្តបាន។លោក​បន្តថា “ដី​នៅ​តំបន់​នេះ​មានតម្លៃ​ចន្លោះ ៤០០០ ទៅ ៥០០០ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ។

យ៉ាងណាក៏ដោយ យើង​មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​ពី​ក្រុមហ៊ុន​នេះ​ទាក់ទង​នឹង​ការវិនិយោគ​គំរោង​ថ្មី​នេះ​នឹង​បញ្ចប់​នៅពេលណា និង​ចំណាយ​ទុនវិនិយោគ​ប៉ុន្មាន​លាន​ដុល្លារ​នៅឡើយ​ទេ។

ប៉ុន្តែ​សម្រាប់​គំរោង​សណ្ឋាគារ​និង​កាស៊ីណូ Naga 2 ក្រុមហ៊ុន​បានប្រកាសថា ពួកគេ​វិនិយោគ​អស់​ទឹកប្រាក់ ១៥០០លាន​ដុល្លារ ហេតុនេះ​គំរោង​ថ្មី​នេះ​នឹង​ចំណាយ​អស់​ថវិកា​ច្រើនជាង​នេះ ដោយសារ​មានការ​សាងសង់​អាគារខ្ពស់ៗចំនួន២រួមទាំង​ការ​រចនា​គំរោង​អាគារ​ដ៏​ទាក់ទាញ៕

ស្វែងយល់​ពី​អាស៊ាន! វៀ​មណា​បោះទុន ១២៥លាន​ដុល្លារ​សាងសង់​អគារ Times Square

0

ដោយ វុត្ថា

ភ្នំពេញ៖ ប្រទេស​វៀតណាម​គ្រោង​បោះទុន ១២៥លាន​ដុល្លារ ដើម្បី​សាងសង់​អគារ ពាណិជ្ជកម្ម Times Square កំពស់ ៤០ជាន់ ស្មើនឹង ១៦០ម៉ែត្រ ស្ថិតនៅក្នុង​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម។

អគារ​នេះ​មាន​រចនាបទ​ស្ថាបត្យកម្ម​ទំនើប​បំផុត ដែល​វិយោគ​ដោយ​ក្រុមហ៊ុន Times Square (Vietnam) Investment Joint Stock Company ។ អគារ​នេះ គឺជា​អគារ​ខ្ពស់កប់ពពក​មួយ ក្នុងចំណោម​ផ្សេងទៀត បន្ទាប់ពី​អគារ Saigonn One Tower និង​អគារ Bitexo Financial Tower ។

បច្ចុប្បន្ន​អគារ​នេះ ជា​អគារ​ខ្ពស់កប់ពពក​លំដាប់​ទី៦ នៅក្នុង​ទីក្រុង​ហូ​ជី​មី​ញ និង លំដាប់​ទី២៣ នៅ​ទូទាំងប្រទេស​វៀតណាម។

អគារ Times Square គឺជា​អគារ​ប្រភេទ​សណ្ឋាគារ The Reveries Saigon ដែលជា​សណ្ឋាគារ​ទំនើប និង​នាំមុខគេ​នៅក្នុង​ពិភពលោក​មាន២៨៦បន្ទប់ សេវាកម្ម​អា​ផាត​មិន៨៩យូ​នី​ត ផ្សារ​ទំនើប និង ការិយាល័យ​ធ្វើការ​ជាច្រើន​ផងដែរ។

អគារ​នេះ​បានចាប់ផ្តើម​សាងសង់​នៅក្នុង​ឆ្នាំ ២០០៨ និង​បានបញ្ចប់​នៅក្នុង​ឆ្នាំ ២០១១ ៕

តើ​គួរ​ជួល​ផ្ទះ​គេ​សិន​ដើម្បី​ទុក​លុយ​សម្រាប់​វិនិយោគ​ឬ​យ៉ាងណា?

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ស្របពេល​មានការ​ចាប់អារម្មណ៍ និង​វិនិយោគ​កាន់តែច្រើន​លើ​វិស័យ​អចលនទ្រព្យ ការ​មាន​ជម្រើស​ដ៏​ឆ្លាត​វៃ​មួយ អាចធ្វើ​ឲ្យ​យើង​ក្លាយជា​អ្នក​មានបាន នាពេល​អនាគត ហេតុនេះ​អ្នកជំនាញ​ថា គួរ​ជួល​ផ្ទះ​គេ​រស់នៅ​សិន ដើម្បី​ទុក​លុយ​វិនិយោគ។

លោក ម៉ឹង លាង​ហ៊​ន អ្នកជំនាញ​អចលនទ្រព្យ​បាន​ប្រាប់ Propertyarea.asia កាលពីពេលថ្មីៗនេះ​ថា ការជួល​ផ្ទះ​គេ​ជា​រឿង​ល្អ នៅពេលដែល​យើង​មិនទាន់មាន​ល​ទ្ឋ​ភាព​ទិញ​ផ្ទះ​ដោយ​លុយ​ខ្លួនឯង​ទាំងស្រុង។ ឧទាហរណ៍ បើ​ប្តី​និង​ប្រព​ន្ឋ​រកបាន​ចំណូល៥០០ដុល្លារ​ក្នុង​មួយខែ​ដូចគ្នា យើង​ដក៥០០ដុល្លារ​មកប្រើប្រាស់ ដោយ​យក១០០ដុល្លារ​ជួល​ផ្ទះ និង​សល់​ពី​នោះ​ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ។

លោក​បន្តថា “ដូច្នេះ​យើង​អាច​ខ្ចី​ឥណទាន​ពី​ធនាគារ​យកមក​ទិញ​ដី ហើយ​យកលុយ​ដែល​សល់​លុយ៥០០ដុល្លារ​ទៀត សម្រាប់​បង់​ឲ្យ​ធនាគារ។ បន្ទាប់ពី​ទិញ​ដី​បាន​ហើយ យើង​អាចដាក់​ដី​យើង​សម្រាប់​ជួល ឬ​ធ្វើ​អ្វីមួយ។លោក​បន្តថា “បន្ទាប់ពី​បី​ទៅ​បួន​ឆ្នាំ ក្រោយពី​យើង​បង់លុយ​ធនាគារ​ចប់​ហើយ គឺ​យើង​បាន​ដី​នោះ​ជា​ទ្រព្យ​របស់​យើង។ បន្ទាប់មក​យើង​ខ្ចីលុយ​ពី​ធនាគារ​ម្តងទៀត យកលុយ​ទៅ​វិនិយោគ​លើដី​នោះ​ដោយ​ធ្វើ​ផ្ទះជួល ហើយ​អ្នក​មក​ជួល​ផ្ទះ​យើង គឺជា​អ្នករក​ចំណូល​បង់​ឲ្យ​យើង​ប្រចាំខែ ដែល​អាច​បង់​បាន៨០ទៅ១០០ភាគរយ នៃ​លុយ​ដែល​យើង​ត្រូវ​បង់​ធនាគារ។

លោក ម៉ឹង លាង​ហ៊​ន បាន​បន្តថា ផ្ទុយទៅវិញ បើ​យើង​ទិញ​ផ្ទះ​បង់​រំលស់ យើង​អាច​បាន​ផ្ទះ​តែ១ក្នុង​រយៈពេល១០ឆ្នាំ ប៉ុន្តែ​ក្នុងករណី​ប្តី ប្រព​ន្ឋ​មាន​ប្រាក់ខែ៥០០ដូចគ្នា ហើយ​ចៃដន្យ​ប្តី​បាត់បង់​ការងារ តើ​យើង​អាចមាន​ល​ទ្ឋ​ភាព​បង់​បន្តទៀត​ឬ​យ៉ាងណា? ហើយ​ការទូទាត់​នៅតែ​អាច​ទូទាត់​បាន​ឬ​យ៉ាងណា?។ ហេតុនេះ​ជា​យោបល់​ខ្ញុំ យើង​គួរ​ទិញ​អចលនទ្រព្យ​សម្រាប់ធ្វើ​ផ្ទះជួល ដើម្បី​ឲ្យ​អ្នក​ជួល​ផ្តល់​ចំណូល​ដល់​យើង និង​បង់​ធនាគារ​ជំនួស​យើង។

លោក​បាន​បន្ត​លើក​ជា​សំណួរ​សម្រាប់​ពិចារណា​ថា ហេតុ​អីយើ​ង​ត្រូវធ្វើ​បន្ទប់​ជួល ដើម្បី​រក​ចំណូល​ពី​ការជួល​ត្រលប់​វិញ? ដោយសារ​យើង​អាចមាន​ប្រភព​ចំណូល​លើសពី​ពីរ​ផ្នែក ទី១ ចំណូល​ប្តី ទី២ចំណូល​ប្រព​ន្ឋ ទី៣ ចំណូល​ពី​ផ្ទះជួល។ ហេតុនេះ​បើទោះបីជា​ភាគី​ប្តី ឬ​ប្រព​ន្ឋ​បាត់បង់​ចំណូល ក៏​យើង​នៅមាន​ល​ទ្ឋ​ភាព​ទិញ​ផ្ទះ​បានដែរ។

លោក​លាង​ហ៊​ន​បាន​បន្តថា ជា​យោបល់​របស់ខ្ញុំ បន្ទាប់ពី​យើង​បង់លុយ​ធនាគារ​អស់ យើង​ត្រូវធ្វើ​គំរោង​ទី២ ហើយ​នៅ​បន្ត​ជួល​ផ្ទះ​សិន​ទៅ។ ធ្វើ​ឲ្យ​ជីវិត​យើង​លំបាក​សិន​ខ្លះទៅ ដើម្បី​យើង​យក​ពេលវេលា និង​លុយ​របស់​យើង​ទៅ​វិនិយោគ​ធ្វើ​ផ្ទះជួល​បន្តទៀត ហើយ​នៅពេល​យើង​ធ្វើ​ផ្ទះជួល​បាន​ពីរ ចំណូល​យើង​អាច​ទទួលបាន១០០០ដុល្លារ ហើយ​ប្តី​ប្រព​ន្ឋ​យើង​បាន១០០០ដុល្លារ​ក្នុង​មួយខែ​ទៀត នឹងធ្វើ​ឲ្យ​ចំណូល​របស់​យើង​កើន​ដល់២០០០ដុល្លារ​ក្នុង​មួយខែ ពេលនោះ​យើង​ចង់​ទិញ​ផ្ទះ​សម្រាប់​ស្នាក់នៅ គឺ​យើង​យក​ចំណែក​តែ៥០ភាគរយ នៃ​ចំណូល​ផ្ទះជួល​របស់​យើង ទៅ​បង់​ធនាគារ​សម្រាប់​ថ្លៃ​ផ្ទះ​របស់​យើង។

ដូច្នេះ​ប្រាក់ខែ​របស់​យើង​ក៏​នៅសល់ លុយ​បាន​ពី​ការជួល​ផ្ទះ​ក៏​សល់​ក្នុង​មួយខែ១៥០០ដុល្លារ។ ដូច្នេះ​ទោះជា​មាន​បញ្ហា​អ្វីមួយ ក៏​យើង​មាន​លំហូរ​សាច់ប្រាក់​សម្រាប់​ទ​ប់​ទល់​បានដែរ នេះ​ជាល​ក្ខ​ខ័​ណ្ឌ​ដែល​ធ្វើ​ឲ្យ​អ្នកទិញ​មិន​ប្រឈម​ហានិភ័យ៕

តំបន់ជាប់បណ្តោយផ្លូវជាតិលេខ៦អានឹងកាន់តែរីកចម្រើនលឿនក្នុងរយៈពេល៣ទៅ ៥ឆ្នាំខាងមុខ

0

ដោយ គង់ សូរិយា

ភ្នំពេញ : លោក អ្នកអាចធុញទ្រាន់នឹងជីវិតនៅកណ្តាលក្រុង ដែលមានការកកស្ទះចរាចរណ៍ ការបំពុលផ្សែង នឹងភាពអឺងឬអាប់នៃសម្លេងយានយន្ត ហេតុនេះការជ្រសរើសលំនៅដ្ឋានតាមបណ្តោយផ្លូវជាតិលេខ៦អា ទំនងជាកន្លែងដែលស្ងប់ស្ងាត់ និងមានខ្យល់អាកាសបរិសុទ្ឋមួយ ដែលអាចផ្តល់ឲ្យលោក អ្នកនូវសុខភាពល្អជាងមុន ទាំងផ្លូវកាយនិងផ្លូវចិត្ត។

កាលពីដើមខែធ្នូឆ្នាំមុន សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានចូលរួមជាអធិបតីក្នុងពិធី ចុះហត្ថលេខាសាងសង់ទីក្រុងមិត្តភាពកម្ពុជា ចិនក្នុងគំរោងទឹកប្រាក់១៥០០លានដុល្លារ គំរោងទីក្រុងរណបជ្រោយចង្វារ ទីក្រុងនាពេលអនាគតដែលគ្រោងចំណាយទឹកប្រាក់១៦០០លានដុល្លារ ក៏បាននិងកំពុងរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ឋផងដែរ។ លើសពីនេះសួនសត្វធំជាងគេទំហំ៨០ហិកតា នឹងបើកនៅដើមឆ្នាំ២០១៧ខាងមុខនេះ និងគំរោងបុរីជាច្រើនទៀត រួមទាំងហេដ្ឋារចនាស ម្ព័ន្ឋជាច្រើនទៀត នឹងធ្វើឲ្យតំបន់ភាគខាងកើតឈៀង ខាងជើងទីក្រុងភ្នំពេញកាន់តែមានភាពអ៊ូឬអរ និងរសរវើកខ្លាំងនៅរយៈពេល៥ទៅ១០ឆ្នាំខាងមុខនេះ។

លោកទូច សំណាងអគ្គនាយករងក្រុមហ៊ុនOCIC ដែលគ្រោងអភិវឌ្ឍន៍ទីក្រុងរណបជ្រោងចង្វារ បានថ្លែងឲ្យដឹងតាមទូរស័ព្ទថា បច្ចុប្បន្នក្រុមហ៊ុនកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ឋបណ្តាញផ្លូវ និងលូនៅក្នុងទីក្រុងនេះ ខណៈការដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋនៅតំបន់នេះ គ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំនេះ។

លោកបន្តថា “គំរោងសាងសង់ទីក្រុងនេះមានលក្ខណៈបែបណា នឹងដឹងនៅពាក់កណ្តាលឆ្នាំ២០១៧ ប៉ុន្តែទស្សនទាននៃការអភិវឌ្ឍទីក្រុងនេះ មានសភាពដូចគ្នានឹងទីក្រុងកោះពេជ្រ”។លោកបន្តថា “ខ្ញុំជឿជាក់ថាទីក្រុងរណបថ្មីនេះ នឹងទទួលបានជោគជ័យ ដោយសារវាជាទីតាំងដ៏ល្អ ដែលមានទន្លេព័ទ្ឋជុំវិញ ខ្យល់អាកាសបរិសុទ្ឋ និងជាទីតាំងស្ថិតនៅជិតជាងគេពីកណ្តាលក្រុង”។

លោកមាន ចាន់យ៉ាដាអភិបាលរងក្រុងភ្នំពេញធ្លាប់បានថ្លែងថា គំរោងសាងសង់ស្ពានឆ្លងកាត់ទន្លេសាប ឆ្ពោះទៅកាន់ទីក្រុងរណបជ្រោយចង្វាពីមុន គ្រោងចាកចេញពីតំបន់ឃ្លាំងសាំងសូគីម៉ិច ប៉ុន្តែដោយសារលក្ខខ័ណ្ឌទីតាំងមិនសូវមានភាពអំណោយផល ទើបសាលាក្រុង បានសិក្សាទីតាំងថ្មីដែលស្ថិតនៅផ្លូវរទេះភ្លើង ពីគីឡូម៉ែត្រលេខ៦ ដែលសាលាក្រុងគ្រោងសាងសង់ផ្លូវមួយ ចេញពីតំបន់នេះមកកាន់ផ្លូវលេខ៧០(ផ្លូវទំនប់ទួលគោក)។

លោកបន្តថា “នេះជាគំរោងដ៏សំខាន់ ដែលជាផ្លូវយុទ្ឋសាស្រ្តរំដោះចរាចរណ៍ចេញពីផ្លូវជាតិលេខ៥ ចូលមកកាន់រាជធានីភ្នំពេញ”។

លោកបន្តថា “ការសាងសង់ស្ពាននេះ បានទទួលការឯកភាពជារួមហើយ ដែលក្រុមហ៊ុនOCICជាអ្នកសាងសង់ និងចំណាយថវិកាដោយក្រុមហ៊ុននេះ”។លោកបន្តថា “តំបន់ជាប់ផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦ ជាទីតាំងមានសក្តានុពលដ៏សំខាន់សម្រាប់ទីក្រុងភ្នំពេញ”។

លោកមាន ចាន់យ៉ាដាបានបន្តថា រាជធានីភ្នំពេញមានការអភិវឌ្ឍន៍ខ្លាំងនៅភាគខាងលិច និងភាគខាងជើងក្រុងភ្នំពេញ ប៉ុន្តែជាគោលការណ៍សាលាក្រុងជំរុញឲ្យការអភិវឌ្ឍន៍ឆ្ពោះទៅគ្រប់ទិស គឺភាគខាងកើត និងភាគខាងត្បូងរាជធានី ដើម្បីឲ្យរបាយនៃការអភិវឌ្ឈន៍ឆ្ពោះទៅគ្រប់ទិសនៃរាជធានីភ្នំពេញ។

លោកបន្តថា “តំបន់ស្របតាមផ្លូវជាតិលេខ៦អា ជាតំបន់មានសក្តានុពលសំរាប់អភិវឌ្ឍន៍លំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសេវាកំសាន្ត”។

តើអ្នកជំនាញអចលនទ្រព្យយល់ឃើញយ៉ាងដូចម្តេច ចំពោះការអភិវឌ្ឍន៍នៅ តាមបណ្តោយផ្លូវជាតិលេខ៦ លោកMichael S.Nhimសមាជិកក្រុមប្រឹក្សាវិនិយោគនៃក្រុមហ៊ុនSIDO Groupបានថ្លែងថា តំបន់នេះមានភាពល្អប្រសើរនាពេលអនាគត ដោយសារដីមានតំលៃសមរម្យនៅឡើយ ហើយមានហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើន និងមានទន្លេសងខាងតំបន់នេះ ដែលធ្វើឲ្យតំបន់នេះមានសក្តានុពលជាងតំបន់កប់ស្រូវ ដែលស្ថិតនៅភាគខាងលិចទីក្រុងភ្នំពេញ។

លោកបន្តថា “ដីនៅតាមតំបន់នេះមានកំនើនចន្លោះ១០ ទៅ២០ភាគរយប្រចាំឆ្នាំ ប៉ុន្តែនៅពេលសកម្មភាពអភិវឌ្ឍន៍នៅតំបន់នេះកាន់តែរសរវើក តំលៃអចលនទ្រ ព្យនឹងហក់ខ្ពស់បន្ថែមទៀត”។

លោកបន្តថា“ការសាងសង់ទីក្រុងមិត្តភាពកម្ពុជា ចិន នឹងធ្វើឲ្យតំបន់នេះ មានភាពវិសេសវិសាលនាពេលអនាគត ហើយកម្រិតនៃភាពជោគជ័យកម្រិតណា អាស្រ័យលើការដាក់ចេញនូវតំលៃលំនៅដ្ឋាននៅតំបន់នោះ”។

លោកឧកញ៉ានួន រិទ្ឋីអគ្គនាយកក្រុមហ៊ុនKhmer Foundation Appraisalបានថ្លែងថាតំបន់ស្របផ្លូវជាតិលេខ៦អា មានសក្តានុពលតាំងពីស្ពានព្រែកព្នៅរបស់លោកឧកញ៉ាលី យ៉ុងផាត់ និងស្ពានជ្រោយចង្វារទី២បានបញ្ចប់ការសាងសង់ ដោយសារតំបន់នេះ ស្ថិតនៅស្របនឹងផ្លូវជាតិធំៗមួយចំនួន ដូចជាផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៨ និងផ្លូវជាតិលេខ៧ ដែលសុទ្ឋតែឆ្លងកាត់តំបន់នេះ។លើសពីនេះការមានហេដ្ឋារចនាសម្ព័ន្ឋ និងទន្លេសាប ទន្លេមេគង្គនៅអមសងខាងក៏សុទ្ឋតែជាកត្តាហុចសក្តានុពលឲ្យតំបន់នេះ។

លោកបន្តថា “តំបន់នេះពិតជាមានសក្តានុពលខ្លាំង អនាគតនឹងកាន់តែខ្លាំង បើទោះជាបច្ចុប្បន្នមានសភាពស្ងប់ស្ងាត់បន្តិច តែ៥ទៅ១០ឆ្នាំខាងមុខតំបន់នេះនឹងមានភាពអ៊ូរអរខ្លាំង”។

លោក លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន L.Y.P Group បានប្រាប់ភ្នំពេញ ប៉ុស្ដិ៍ តាមទូរស័ព្ទកាលពីចុងខែវិច្ឆិកាកន្លងមកថា ទីក្រុងមិត្តភាពកម្ពុជា ចិននឹងត្រូវបានសាងសង់ឡើងលើផ្ទៃដីប្រហែល៥៥០ ហិកតានៅក្នុងដំណាក់កាលដំបូង ដែលមានទីតាំងស្ថិតក្នុងទីក្រុងរណបរបស់ក្រុមហ៊ុនលោក ចម្ងាយប្រហែល១០គីឡូម៉ែត្រពីភាគកណ្ដាលទីក្រុងភ្នំពេញ។

លោកបានថ្លែងថា “វាជាការវិនិយោគរួមរវាងក្រុមហ៊ុនរបស់យើង និងក្រុមហ៊ុន CMIG។ បន្ទាប់កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខារួច យើងនឹងពិភាក្សាកាន់តែស៊ីជម្រៅលើគម្រោងវិនិយោគនេះ”៕

អ្នកជំនាញ​ថា តំបន់ភ្នំ​ប្រ​សិ​ទ្ឋ​នឹង​ក្លាយជា​តំបន់​លំនៅដ្ឋាន​ដ៏​ប្រសើរ​នាពេល​អនាគត

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ តំបន់ភ្នំ​ប្រ​សិ​ទ្ឋ​ត្រូវបាន​អ្នកជំនាញ​យល់ឃើញថា ជា​តំបន់​សមស្រប​សំរាប់​សាងសង់​លំនៅដ្ឋាន និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នាពេល​អនាគត ដោយសារ​កត្តា​អំណោយផល​ជាច្រើន។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក​បណ្ឌិត គីម ហ៊ាង បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា តំបន់ភ្នំ​ប្រសិទ្ធ​មាន​សក្តានុពល ខ្ពស់​ក្នុងការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នាពេល​អនាគត ដោយសារ​តំបន់​នេះ​មាន​ទីតាំង​មិន​ឆ្ងាយ​ពី​ទីក្រុង ជា​តំបន់​ដែលមាន​សណ្ឋាន​ដី​ខ្ពស់ ដី​សល់​ទំនេរ​ច្រើន ដែល​ងាយ​ស្រូល​ក្នុង​ការរៀបចំ​ទីក្រុង​នាពេល​អនាគត។

លោក​បន្តថា “ខ្ញុំ​គិតថា​តំបន់​នេះ​នឹងមាន​ការរីកចម្រើន​នាពេល​អនាគត ដោយសារលក្ខ​ខ័​ណ្ឌ​ខាងលើ និង​ស្ថានភាព​អាកាសធាតុ​ល្អ និង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ងាយ​ត​ភ្ជាប់​ជាមួយ​ក្រុងភ្នំពេញ។លោក​បន្តថា “វា​ជា​តំបន់​ដែលមាន​សណ្ឋាន​ដី​ល្អ ខ្ពស់​មិន​ប្រឈមមុខ​នឹង​ការ​លិច​ទឹក ពិសេស​តំបន់​នេះ​មាន​រមណីយដ្ឋាន​ព័​ទ្ឋ​ជុំវិញ ដែល​អំណោយផល​ដល់​ការរស់នៅ​និង​ការកម្សាន្ត។

អគ្គនាយក​ក្រុមហ៊ុន Premium housing Co, Ltd លោក ម៉ាន់ ច័ន្ទ​ឌី ដែល​បាន​បោះទុន​ជិត ១លាន​ដុល្លារ ដើម្បី​ទិញ​ដី​ពុះ​ឡូត៍​លក់​ជាមួយ​ដៃគូ​របស់ខ្លួន​បាន​ថ្លែង​ឲ្យ​ផងដែរ​ថា តំបន់​នេះ​កាន់តែ​ខិត​មក​កៀក​រាជធានី​ភ្នំពេញ​ហើយ ដោយសារ​ដី​ស្ថិត​ក្នុងស្រុក​អង្គស្នួល​នេះ ស្ថិត​នៅជាប់​ជាមួយ​ខ័​ណ្ឌ​ព្រែក​ព្នៅ និង​ខ័​ណ្ឌ​ពោធិ​សែន​ជ័យ ដែលជា​ខ័​ណ្ឌ​បង្កើត​ថ្មី​នៅ​រាជធានី​ភ្នំពេញ។ លោក​បន្តថា តំបន់​នេះ​មាន​ចម្ងាយ២០គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​រាជធានី​ភ្នំពេញ ដែលជា​តំបន់​កំពុងមាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ដោយសារ​មាន​ផ្លូវ​បេតុង និង​មាន​ភ្លើងអគ្គិសនី​ត​ចូលដល់បណ្តើរៗហើយ ប៉ុន្តែ​បណ្តាញ​ទឹកស្អាត​មិនទាន់​ភ្ជាប់​នៅឡើយ​ទេ។

លោក​បន្តថា “ដោយសារ​មើលឃើញ​ស្ថានភាព​បែបនេះ ទើប​លោក​វិនិយោគ​ពុះ​ដីឡូត៍​នៅ​តំបន់​នេះ ដោយ​ចាប់យក​អតិថិជន​ជា​អ្នកមាន​ប្រាក់ចំណូល​ទាប និង​មធ្យម ព្រោះ​ដី​មួយ​ឡូត៍​មាន​តំលៃ​ចាប់ពី២៧០០ដុល្លារ -៥០០០ដុល្លារ​ប៉ុណ្ណោះ។

លោក ផិត សិរី​វឌ្ឍន៍ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន WHP Realty Co, Ltd បាន​ថ្លែងថា លោក​កំពុង​សិក្សា​ដី​មួយចំនួន ដើម្បី​ផ្តល់​ឲ្យ​ក្រុម​អ្នកវិនិយោគ​បរទេស ដោយសារ​លោក​មើលឃើញ​សក្តានុពល​មួយចំនួន​នៅ​តំបន់​នេះ នាពេល​អនាគត ទី១ តំបន់​កប់​ស្រូវ​ដែល​នៅជាប់​គ្នា​នឹង​តំបន់​នេះ កំពុងមាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ទី២ គំរោង​ទីក្រុង​បៃតង​មួយ នឹង​ឆាប់​ផ្តើម​នៅ​តំបន់​នេះ​ក្នុងពេលឆាប់ៗ ទី៣ មាន​គំរោង​អភិវឌ្ឍន៍​របស់​ឧកញ៉ា​ជាច្រើន​នៅ​តំបន់​នេះ ដូចជា ក្រុមហ៊ុន ING CITY, 7NG និង​ដី​របស់លោក​ឧកញ៉ា​លី យ៉ុង​ផាត់ ដែល​ធ្វើ​ឲ្យ​លោក​គិតថា​តំបន់​នេះ នឹង​ក្លាយជា​ទីក្រុង​ថ្មី​មួយនា​ពេលអនាគតឆាប់ៗនេះ។

លោក​បន្តថា “ការពង្រីក​ផ្លូវជាតិ​លេខ៥ និង​ការអភិវឌ្ឍ​នៅតាម​បណ្តោយ​ផ្លូវ​នេះ នឹង​អាចធ្វើ​ឲ្យ​តំបន់ភ្នំ​រាប និង​ភ្នំ​បា​សិ​ទ្ឋ​នឹង​រីកចំរើន​លឿន​នាពេល​អនាគត ព្រោះ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នៅ​តំបន់​នេះ​កំពុង​ត្រូវបាន​រៀបចំ។ លោក​បន្តថា “តំលៃ​ដី​សមរម្យ​នៅ​តំបន់​នេះ ក៏​អាច​ទាក់ទាញ​អ្នកវិនិយោគ​អាចមាន​ល​ទ្ឋ​ភាព​បោះទុន​ផងដែរ”៕

ដំណឹង​ល្អ! អាគារ Gold Tower 42 បានចាប់ផ្តើម​បំពាក់​កញ្ចក់​ហើយ

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ នៅ​ទីបំផុត​អាគារ​ពាណិជ្ជកម្ម​តម្លៃ ២៤០លាន​ដុល្លារ បានបញ្ចប់​គ្រោង​អាគារ​របស់ខ្លួន និង​ចាប់ផ្តើម​បំពាក់​កញ្ចក់​ជាបណ្តើរៗហើយ ដោយ​អាគារ​នេះ​នឹង​បញ្ចប់​ការសាងសង់​និង​ដាក់​ឲ្យ​ដំណើរការ​នៅ​ចុងឆ្នាំ ២០១៩ខាងមុខនេះ។

នៅពេល​បញ្ចប់​ការសាងសង់ Gold Tower 42 នឹងមាន​កំពស់​រហូត​ដល់ ១៩២ម៉ែត្រ ហើយ​វា​នឹង​ក្លាយជា​អាគារ​ខ្ពស់​ជាងគេ​ទី១ នៅ​ក្រុងភ្នំពេញ​នា​ឆ្នាំ ២០១៨នេះ ខណៈ​អាគារ​ខ្ពស់​ផ្សេងទៀត​មិនទាន់​បានបញ្ចប់​ការសាងសង់។

លោក Kim Tae Yeon ប្រធាន​ក្រុមហ៊ុន YUNWOO ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹង​កាលពីពេល​ប្រកាស​ចាប់ផ្តើម​សាងសង់​អាគារ​នេះ​ជាថ្មី កាលពី​ចុង​ឆ្នាំមុន​ថា អាគារ​នេះ​បាន​ចំណាយ​ប្រាក់​សាងសង់​អស់ ១០០លាន​ដុល្លារ​ហើយ និង​ត្រូវចំ ណាយ​ប្រាក់ ១៤០លាន​ដុល្លារ​ទៀត ដើម្បី​បញ្ចប់​គំរោង​នេះ​នៅ​ចុងឆ្នាំ២០១៩ខាងមុខ។ មជ្ឈមណ្ឌល​ពាណិជ្ជ​កម្មនេះ​រួមបញ្ចូល​ផ្សារ​ទំនើប អាគារ​ការិយាល័យ ខុន​ដូ​សរុប​ចំនួន ៣៩៩យូ​នី​ត។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន YUNWOO បាន​ចុះ​កិច្ចព្រមព្រៀង ដើម្បី​សាងសង់​បញ្ចប់​អាគារ​នេះ​នៅ​ចុងឆ្នាំ ២០១៩ខាងមុខ ជាមួយ​ក្រុមហ៊ុន Hongtao Decoration និង​ក្រុមហ៊ុន​សាងសង់​ឈ្មោះ Waiman Construction& Engineering ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន។

អាគារ Gold Tower 42 បាន​ផ្អាក​ការសាងសង់​នៅ​ឆ្នាំ២០១០ ខណៈដែល​ក្រុមហ៊ុន​សាងសង់​បានបញ្ចប់​ត្រឹម​ជាន់​ទី៣១ នៃ​អាគារ​កំពស់ ៤២ជាន់​នេះ៕