CVEA ប្រកាសជ្រើសរើសបេក្ខភាពឈរឈ្មោះសម្រាប់តំណែងប្រធានអាណត្តិថ្មី

0

ដោយ គង់ សូរិយា

ភ្នំពេញ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានជូនដំណឹង និងប្រកាសស្វែងរកបេក្ខជនឈរឈ្មោះជាប្រធាន និងអនុប្រធានសមាគនេះសម្រាប់អាណត្តិទី៦ សម្រាប់ឆ្នាំ២០១៩ ២០២០ខាងមុខនេះ។

យោងតាមសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសបេក្ខភាព ប្រធានសមាគមអ្នកវាយ​តម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពយជា ដែលបានចេញផ្សាយកាលពីថ្ងៃទី៣១ ឧសភា​កន្លងមកបានឲ្យដឹងថា សមាគមនឹងរៀបចំធ្វើមហាសន្និបាតលើកទី៥ ដើម្បីធ្វើការបោះឆ្នោតជ្រើសរើសប្រធានសមាគមបន្តអាណត្តិទី៦ ឆ្នាំ២០១៩ ២០២០ ដែលនឹងរៀបចំធ្វើឡើងនៅក្នុងខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ។

សេចក្តីជូនដំណឹងដដែលបានបន្តថា អាស្រ័យហេតុនេះ ប្រសិនជាលោកឧកញ៉ា លោកជំទាវ លោក លោកស្រីប្រធានក្រុមហ៊ុន ដែលជាសមាជិកពេញសិទ្ឋរបស់សមាគម មានបំណងឈរឈ្មោះជាបេក្ខភាពប្រធានសមាគម ក្នុងអាណត្តិទី៦នាពេលខាងមុខនេះ សូមមេត្តារៀបចំជាប្រវត្តិរូបសង្ខេប និងគោលនយោបាយដឹកនាំសមាគមរយៈពេលពីរឆ្នាំ មកកាន់ការិយាល័យសមាគមចាប់ពីថ្ងៃជូនដំណឹងនេះ។

ចំពោះលក្ខខ័ណ្ឌបេក្ខភាពប្រធានសមាគម គឺមានចែងក្នុងលក្ខន្តិកៈរបស់សមាគម  ក្នុងប្រកាទី៦ ដែលបានចែងថា បេក្ខជនដែលអាចឈឈ្មោះជាប្រធានសមាគម ត្រូវមាន​សញ្ជាតិខ្មែរពីកំនើត អាយុចាប់ពី២៥ឆ្នាំឡើង និងមានកម្រិតសញ្ញាបត្របរិញ្ញាបត្រ។បេក្ខ ជនត្រូវតែជាម្ចាស់ ឬប្រធានក្រុមហ៊ុនណាមួយ ក្នុងវិស័យអចលនវត្ថុដែលមានអាជ្ញាប័ណ្ណ ឬភ្នាក់ងារអចលនវត្ថុ ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយកំពុងធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានចូលជាសមាជិកសមាគមយ៉ាងតិច១២ខែ។

លោកគីម ហ៊ាងប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាធ្លាប់បានមានប្រសាសន៍ថា លោកនឹងមិនឈរឈ្មោះសម្រាប់អាណត្តិការងារថ្មីនោះទេ ដោយ​សារហេតុផលមួយចំនួន ទី១ លោកជាប់រវល់ការងារផ្ទាល់ខ្លួនកាន់តែច្រើន ទី២ លោកចង់ផ្តល់ឳកាសឲ្យបេក្ខជនថ្មីៗ មានឳកាសបង្ហាញសមត្ថភាពសមត្ថភាពរបស់ខ្លួន និងទី៣លក្ខន្តិកៈរបស់សមាគម មិនអនុញ្ញាត្តឲ្យលោកឈរឈ្មោះលើសពីពីរអាណត្តិនោះទេ​៕

គំរោងព្រលានយន្តហោះក្នុងខេត្តកណ្តាលត្រូវបាលុបចោលហើយ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ គម្រោងវិនិយោគព្រលានយន្តហោះក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលដែលគ្រោងបោះទុនវិនិយោគ ១៥០០លានដុល្លារ ត្រូវបានលុបចោលហើយ ដោយសារ​ហេតុផលមួយចំនួន។

យោងតាមប្រភពព៌តមានស្និទ្ឋនឹងរដ្ឋាភិបាលបានឲ្យដឹងនាព្រឹកថ្ងៃទី៤ មិថុនានេះថា គម្រោងព្រលានយន្តហោះស្ថិតនៅលើផ្ទៃដីទំហំ២៦០០ហិកតា ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ដែលគ្រោងវិនិយោគដោយក្រុមហ៊ុន OCIC និងក្រុមហ៊ុនចិនត្រូវបានលុបចោលដោយស្ងាត់ៗហើយ ដោយសារហេតុផលសំខាន់ៗចំនួនបី ទី១ ទីតាំងព្រលានយន្តហោះនេះ ស្ថិតនៅលើផ្ទៃបឹងដែលនាំឲ្យពិបាកក្នុងការសាងសង់ ដោយសារដីខាងក្រោមជ្រាយ ។

បន្ទាប់ពីអ្នកជំនាញចិនបានសិក្សាចប់ ពួកគេបានលើកជាយោបល់ថា ព្រលានយន្តហោះនៅទីតាំងនេះ មិនអាចសាងសង់បាននោះទេ ទី២ ទីតាំងព្រលានយន្តហោះនេះ ស្ថិតនៅជិតក្រុងភ្នំពេញពេក ព្រោះរយៈពេលយ៉ាងយូរ១០ឆ្នាំទៀត ទីក្រុងភ្នំពេញនឹងរីកទៅដល់តំបន់​ខាងលើហើយ។

ទី៣ ព្រលានយន្តហោះនេះ ស្ថិតនៅក្បែរនឹងភូមិគ្រឹះសម្តេចតេជោនាយករដ្ឋមន្រ្តី ពេក ហេតុនេះការសាងសង់ព្រលានយន្តហោះនេះ នឹងត្រូវលុបចោលដោយសារលក្ខខ័ណ្ឌទីតាំង បច្ចេកទេស និងនគរូបនីយកម្ម។

ប្រភពព៌តមានដដែលបានឲ្យដឹងថា បច្ចុប្បន្នរដ្ឋាភិបាលកំពុងសិក្សាសាងសង់ព្រ​លានថ្មី នៅទីតាំងព្រលានយន្តហោះចាស់ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ដែលព្រលាននេះមាន​ភាពល្អប្រសើរ និងទីតាំងថ្មីមួយទៀតស្ថិតក្នុងខេត្តកំពង់ស្ពឺ ប៉ុន្តែការសិក្សាលំអិតនិងប​   ញ្ច​ប់នៅពេលណា និងជ្រើសរើសទីតាំងណាមួយពិតប្រាកដ មិនទាន់បញ្ចប់នៅឡើយទេ។

ទោះជាយ៉ាងណាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងនៅពេលថ្មីៗនេះថា ព្រលានយន្តហោះនេះមិនបាន​ផ្លាស់ប្តូរទីតាំងនោះទេ ព្រោះក្រុមហ៊ុនមិនបានជូនដំណឹងពីការផ្លាស់ប្តូរនេះទេ។

ការទាក់ទងសុំការបញ្ជាក់ជាថ្មីនាព្រឹកថ្ងៃទី៤នេះ គេហទំព័រ Propertyarea.asiaមិនអាចទាក់ទងបានទេ។

គម្រោងសាងសង់ព្រលានយន្តហោះនេះ ត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីចិន លោកលី ខឺឈាង ជាពេលដែលនាយករដ្ឋមន្រ្តីចិនរូបនេះ បានមកទស្សនកិច្ចកម្ពុជាកាល ពីដើមឆ្នាំនេះ៕

អ្នកទិញលំនៅដ្ឋាននៅតាមបុរីមួយចំនួនប្រឈមបញ្ហាផ្នែកច្បាប់

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ អ្នកទិញលំនៅដ្ឋានក្នុងបុរីមួយចំនួនបានប្រឈមមុខនឹងបញ្ហាស្មុគ្រស្មាញជាច្រើន ដោយពួកគេលក់ផ្ទះមិនចេញ ដោយសារផ្ទេរលំនៅដ្ឋានរបស់ខ្លួនទៅអ្នកដទៃទៀតពេ​លត្រូវការលក់ឬដូរលំនៅដ្ឋានរបស់ខ្លួន។

លោកង៉ែត ជូអ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអចលនទ្រព្យបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា អ្នកទិញលំនៅដ្ឋានក្នុងបុរី ឬសំណង់ផ្ទះល្វែង គួរសាកសួរម្ចាស់បុរីទាក់​ទងនឹងប្លង់លំនៅដ្ឋានដែលខ្លួនបានទិញ ថាជាប្លង់រ៉ឹងឬជាប្លង់ទន់ ព្រោះបើប្លង់រ៉ឹងអ្នរោះបើប្លង់រ៉ឹងទាម​ទារថាជាប្លង់រ៉ឹងឬជាប្លង់ទន់បានថ្លែងឲ្យដឹងកាលពីម្សិលម៉ិញនេះថា អ្នកទិញលំនៅដ្ឋានក្នុងបុរីគួរសាកសួរម្ចាស់បុរីទាកទិញត្រូវទាមទារការកាត់ប្លង់ផ្លូវការ និងធ្វើឡើងតាមនិតិវិធីច្បាប់ ហើយការបង់ថ្លៃសេវាកម្មនៃការរត់ប្លង់កម្មសិទ្ឋ អាស្រ័យលើការចចារវាងភាគីអ្នកលក់ និងអ្នកទិញ។

លោកបន្តថា មានករណីខ្លះម្ចាស់គ្រប់គ្រងបុរី ឬអ្នកសាងសង់ផ្ទះល្វែងលក់ មានប្លង់មេរបស់ខ្លួន និងមិនបានផ្ទេរកម្មសិទ្ឋរបស់ខ្លួន ដល់អ្នកទិញលំនៅដ្ឋានរបស់ខ្លួននោះទេ គឺធ្វើប្លង់ជូនអ្នកទិញត្រឹមអាជ្ញាធរមូលដ្ឋានខ័ណ្ឌ ឬស្រុកប៉ុណ្ណោះ។

នៅពេលមានបញ្ហាគំរោងបែបនេះ អ្នកទិញលំនៅដ្ឋានមិនអាចលក់ផ្ទះរបស់ខ្លួនបាន​ទេ គឺត្រូវតម្រូវឲ្យម្ចាស់ឬអ្នកអភិវឌ្ឍន៍មកកាត់ប្លង់ជូន ដែលត្រូវបង់ពន្ឋជូនខាងពន្ឋដា ហើយមានម្ចាស់បុរីខ្លះខិលខូច មិនព្រមកាត់ប្លង់ជូនអ្នកទិញឡើយ ដោយទាមទារឲ្យអ្នកទិញឬម្ចាស់ផ្ទះថ្មីបង់លុយមួយចំនួនដល់ខ្លួន ទើបព្រមផ្ទេរកម្មសិទ្ឋជូនម្ចាស់លំនៅដ្ឋាន​ដែលបានទិញផ្ទះពីគំរោងរបស់ខ្លួន។

លោកង៉ែត ជូបានបន្តថា ហេតុនេះអ្នកទិញលំនៅដ្ឋានក្នុងបុរី ឬសំណង់ផ្ទះល្វែង គួរតែរួបរួមគ្នាដើម្បីមានសម្លេងរ៉ឹងមាំ ដែលអាចធ្វើការតវ៉ាជាមួយម្ចាស់បុរី ឬសំណង់លំ​នៅ​ដ្ឋានដែលខ្លួនបានទិញ ដើម្បីទទួលបានប្លង់កម្មសិទ្ឋស្របច្បាប់ជាប័ណ្ណកម្មសិទ្ឋ ដែលទទួលស្គាល់ដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់តាមរាជធានី ខេត្ត​ដែលខ្លួនរស់នៅ។

លោកបន្តថា បច្ចុប្បន្នមានម្ចាស់លំនៅដ្ឋានមួយចំនួន មិនអាចលក់ផ្ទះឬផ្ទេរកម្មសិទ្ឋបាន ដោយសារបញ្ហាខាងលើនេះ ហើយក្នុងករណីចង់ផ្ទេរឬលក់ទៅម្ចាស់ថ្មីត្រូវទាក់​ទងជាមួយម្ចាស់បុរី និងធ្វើការជាមួយអាជ្ញាធរ ដែលមាននិតិវិធីស្មុគ្រស្មាញនិងត្រូវ​បង់ពន្ឋជូនអគ្គនាយកដ្ឋានពន្ឋដាជាច្រើនដង និងត្រូវចំណាយអស់ប្រាក់ច្រើនដែលជារឿងមិនគួរឲ្យកើតមាននោះទេ។

ប្រជាពលរដ្ឋមួយរូបដែលបានទិញផ្ទះនៅបុរីចំការស្វាយ ស្ថិតក្នុងសង្កាត់និរោធ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា លោកបានទិញលំនៅដ្ឋាន​ក្នុងបុរីនេះកាលពីកំឡុងឆ្នាំ២០១៣ ដែលពេលនោះលោកមិនបានដឹងពីនិតិវិធីច្បាប់ច្រើន​នោះទេ ដោយសារលោកគិតថា ផ្ទះរបស់លោកមានភាពស្របច្បាប់ហើយ ព្រោះ​ខាងធនាគារបានផ្តល់កម្ចីដល់លោក ហើយអាជ្ញាធរអតីតខ័ណ្ឌមានជ័យ បានចេញច្បាប់ដល់លោក។

លោកបន្តថា “ប៉ុន្តែនៅពេលខ្ញុំលក់ផ្ទះ មិនអាចលក់បាន ដោយសារម្ចាស់ថ្មីទាមទារ​ប្លង់រ៉ឹង ហើយមិនអាចកាត់បាន ព្រោះប្លង់មេរបស់បុរីនេះស្ថិតនៅលើដៃម្ចាស់បុរីទាំងអស់ និងមិនបានកាត់ជូនខ្ញុំនោះទេ”។លោកបន្តថា “បច្ចុប្បន្នអ្នករស់នៅបុរីនេះ មិនមានប្លង់      រ៉ឹង្ចុប្បន្នអ្នករស់នៅបុរីនេះ មិនមានប្លង់នោះទេៅលើដៃម្ចាស់បុរីទាំងស្រុងឹង ហើធនាគារបានផ្តល់កម្ចីដល់លោក ហើយអាជ្ញាធរខ័ណ្ឌច្ថ្លែងថា លោកនោះទេ ពួកគេពិបាកក្នុងការលក់ ប៉ុន្តែអាជ្ញាធរខ័ណ្ឌបានជួយសម្របសម្រួលក្នុងរឿងនេះ ដោយបានអញ្ជើញម្ចាស់បុរីមកកាត់ប្លង់ជូនលោកវិញ”។

លោកសម្បត្តិបានបន្តថា លោកអំពាវនាវឲ្យម្ចាស់បុរីជួយសម្របសម្រួលក្នុងរឿងនេះ ហើយអ្នកទិញគួរមានការប្រុងប្រយ័ត្ន ដើម្បីបញ្ចៀសហានិភ័យលើបញ្ហានេះ ដែល​នាំឲ្យមានការលំបាកនៅពេលត្រូវលក់ ឬផ្ទេរលំនៅដ្ឋានរបស់ខ្លួន៕

ចរាចរណ៍នៅតំបន់ចូលផ្សារទំនើប AEON MALL2 កកស្ទះរាល់ថ្ងៃ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួនកំពុងនាំគ្នាសម្រុកទៅកំសាន្តនៅផ្សារទំនើប AEON MALL2 ដែលធ្វើឲ្យផ្លូវចូលទៅកាន់ផ្សារទំនើបនេះមានការ​កកស្ទះចរាចរណ៍ គិងចាប់តាំងពីថ្ងៃផ្សារ នេះបើកដំណើរការរហូតមកដល់ថ្ងៃទី២ មិថុនានេះ។

ផ្សារទំនើបលំដាបើអន្តរជាតិដ៏ធំនេះ បានបើកដំណើរការកាលពីថ្ងៃទី៣០ ឧសភាកន្លងមកនេះ។ ផ្សារទំនើបនេះ ស្ថិតក្នុងខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។

តើអ្វីនៅពីក្រោយភាពជោគជ័យនៃផ្សារទំនើបនេះ លោកលាងគង់ យិនស្ថាបនិកនិងជាអគ្គនាយកគេហទំព័រ Propertyarea.asia បានលើកឡើងថា ភាពជោគជ័យនេះមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែអ្នកវិនិយោគជប៉ុនជាអ្នកវិនិយោគ ដែលមានភាពឆ្លាតវៃបំផុត ព្រោះមុនបើកផ្សារទំនើប AEON MALL1 និង AEON MALL2 ពួកគេបានសិក្សាពីតម្រូវការរបស់ប្រ ជាជនកម្ពុជា សិក្សាពីចំណុចខ្វះខាតដែលផ្សារទំនើប ក្នុងស្រុកមិនទាន់បំពេញបាន និងសិក្សាពីលក្ខខ័ណ្ឌសេដ្ឋកិច្ចសង្គម និងចំណង់ចំណូលចិត្តរបស់ប្រជាពលរដ្ឋរួចហើយ ទើ​បពួកគេសម្រេចចិត្តបោះទុនវិនិយោគរាប់រយលានដុល្លារ ដើម្បីដំណើរការផ្សារទំនើបរបស់ខ្លួននៅកម្ពុជា។

លោកបន្តថា “កំណើនសេដ្ឋកិច្ចកម្ពុជា បានធ្វើឲ្យប្រាក់ចំណូលប្រជាពលរដ្ឋកើនឡើង ដែលធ្វើឲ្យកំលាំងទិញបានកើនឡើងជាស្វ័យប្រវត្តិ។ នេះក៏ជាកត្តាសំខាន់មិនអាច​ខ្វះបាន ដើម្បីកសាងមូលដ្ឋានវិនិយោគរបស់ពួកគេនៅកម្ពុជាផងដែរ”។លោកបន្តថា “អ្នកវិនិយោគ ពួកគេមិនទៅកាន់ប្រទេសក្រីក្រ ដែលសេដ្ឋកិច្ចស្ថិតក្នុងឳនភាពនោះទេ ព្រោះពួកគេស្វែងរកប្រាក់ចំណេញ បើមិនចំណេញតើពួកគេអាចចំណាយទុនវិនិយោគរាប់​រយ​លានដុល្លារឬទេ”។

លោកលាងគង់ យិនបានបន្តថា ការបើកផ្សារទំនើប AEON MALL1 និង AEON MALL2 បាននិងកំពុងធ្វើឲ្យផ្សារទំនើបក្នុងស្រុកប្រឈមបញ្ហាជាច្រើនផងដែរ ជាក់ស្តែងស្តង់នៅផ្សារទំនើប CITY MALL បានបិទទ្វារជាច្រើន និងផ្សារទំនើប Soriya Mallបានរៀបចំកែលំអរឡើងវិញ ដើម្បីទបប់​ស្កាត់រលកនៃភាពប្រកួតប្រជែងនេះ។ លោកបន្តថា ផ្សារទំនើប AEON និមួយៗប្រៀបដូចជារមណីយដ្ឋានមួយ ដែលផ្តល់នូវទំនិញ សេវាកម្ម និងកន្លែងកំសាន្តដ៏សម្បូរបែប និងធ្វើឲ្យអតិថិជនភាគច្រើនដែលធ្វើដំណើរទៅកាន់ផ្សារទំ​នើបនេះ មិនអាចដើរបានគ្រប់ទីកន្លែងដែលស្ថិតក្នុងផ្សារទំនើបនិមួយៗផង។

នៅឆ្នាំនេះផ្សារទំនើបតូចធំចំនួន១៣ទៀត គ្រោងបើកដំណើរការនៅទីក្រុងភ្នំពេញ ដែលធ្វើឲ្យអ្នកជំនាញហៅឆ្នាំ២០១៨នេះថា “ជាឆ្នាំនៃផ្សារទំនើប”។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាងអាន សុធីតាបាន​ថ្លែងថា ការកើនឡើងនូវផ្សារទំនើបក្នុងក្រុងភ្នំពេញ មិនទាន់មានអ្វីគួរឲ្យបារម្ភនោះទេ ប៉ុន្តែប្រសិនជាផ្សារទំនើបបើកច្រើនដូចឆ្នាំនេះ ចំនួនផ្គត់ផ្គង់ផ្សារទំនើបអាចលើសពីតម្រូវការ។អ្នកនាងបន្តថា កំនើនអំណាចនៃការទិញ បានទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរ ជាតិកាន់តែច្រើនចាប់អារម្មណ៍ផ្សារទំនើបនៅកម្ពុជា ដោយសារការវិនិយោគផ្សារទំនើបទទួលបានផលចំណេញខ្ពស់ពីការវិនិយោគ។

អ្នកនាងបន្តថា “ផ្សារទំនើបទាំងនេះបានចាប់យកទីតាំង និងចំណែកអតិថិជនខុសៗគ្នា ដែលធ្វើឲ្យភាពប្រកួតប្រជែងមិនមានភាពខ្លាំងក្លាទេ”៕

ខ័ណ្ឌសែនសុខក្លាយជាតារារះថ្មីសម្រាប់ការធ្វើពាណិជ្ជកម្មនៃទីក្រុងភ្នំពេញ

0

ដោយគង់ សូរិយា

ភ្នំពេញ៖ អ្នកជំនាញនិងអ្នកវិភាគនានាបានលើកឡើងថា ខ័ណ្ឌសែនសុខបានក្លាយជាតារារះថ្មី សម្រាប់មជ្ឈមណ្ឌលពាណិជ្ជកម្មធំៗថ្មីមួយនៅរាជធានីភ្នំពេញ ដែលធ្វើឲ្យតម្លៃដីធ្លីនៅទីក្រុងនេះកើនឡើងយ៉ាងឆាប់រហ័ស ស្ទើរមិនគួរឲ្យជឿ។

អគ្គនាយិកាក្រុមហ៊ុន AMATAK Property service Co, Ltdលោកស្រីតាំង ហួរ​ បានថ្លែងឲ្យដឹងតាមទូរស័ព្ទ កាលពីព្រឹកថ្ងៃទី២មិថុនានេះថា ខ័ណ្ឌសែនសុខកំពុងមានការរីកចម្រើនយ៉ាងលឿនលើហេដ្ឋារចនាសម្ព័ន្ឋពាណិជ្ជកម្មនានា ដូចជាហាងកាហ្វេល្បីៗ សណ្ឋាគារ ធនាគារ ភោជនីយដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើនទៀត។លោកស្រីបន្តថា សង្កាត់ភ្នំពេញថ្មីរីកចម្រើនលឿនជាងគេ ដោយសារវត្តមានបុរី មជ្ឈមណ្ឌលពា​ណិជ្ជកម្ម និងសណ្ឋានដីមានភាពល្អប្រសើរងាយស្រួលក្នុងការអភិវឌ្ឍ។

លោកស្រីបន្តថា “ខ្ញុំសង្កេតឃើញការររៀបចំ ហេដ្ឋារចនាសម្ព័ន្ឋនៅក្នុងខ័ណ្ឌនេះ មានភាពល្អប្រសើរ ដោយមានផ្លួវធំៗ និងទូលាយ ទើបធ្វើឲ្យគំរោងអភិវឌ្ឍន៍និងសកម្ម​ភាពពាណិជ្ជកម្មរីកចម្រើនខ្លាំងនៅតំបន់នេះ”។លោកស្រីបន្តថា “តម្លៃដីនៅក្នុងខ័ណ្ឌនេះបានកើនឡើងយ៉ាងខ្លាំង ដោយហក់ឡើងតំបន់ខ្លះពី២០ ទៅ៣០ភាគរយ និងតំបន់ខ្លះទៀតកើនខ្ពស់ជាងនេះ”។

ខ័ណ្ឌដែលមានសកម្មភាពពាណិជ្ជកម្មធំៗជាងគេនៅរាជធានីភ្នំពេញ ពីមុនមកគេ​សម្គាល់ឃើញតែបួនប៉ុណ្ណោះ រួមមានខ័ណ្ឌចំការមក ដូនពេញ ៧ មករា និងខ័ណ្ឌទួលគោក ប៉ុន្តែខ័ណ្ឌសែនសុខកំពុងក្លាយជាខ័ណ្ឌថ្មីមួយទៀត ដែលកំពុងមានសកម្មភាពពា ណិជ្ជកម្មច្រើនប្រហាក់ប្រហែលខ័ណ្ឌទាំងបួនផងដែរ។

ការបង្ហាញវត្តមានផ្សារទំនើប MAKRO, AEON MALL2 ព្រមទាំងបុរីលំនៅដ្ឋាន​នៅតំបន់នេះ បានធ្វើឲ្យខ័ណ្ឌនេះ កាន់តែមានសកម្មភាពរសរវើកលើផ្នែកពាណិជ្ជកម្ម។

លោកគីម ហ៊ាងប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា ខ័ណ្ឌសែនសុខពិតជាមានការរីកចម្រើនលឿន ដោយសារកត្តាមួយចំនួនដូចជា ទី១ ការមានសណ្ឋានដីល្អ និងមិនមានរោងចក្រ សហគ្រាសដែលបំពុលផ្សែងដល់ប្រជា ពលរដ្ឋ ទី២ កំណើនប្រជាសាស្រ្តយ៉ាងឆាប់រហ័ស ទី៣ ការកើនឡើងនូវសកម្មភាពពាណិជ្ជកម្ម ផ្សារទំនើប សាលារៀន ធនាគារ និងទី៣ ហេដ្ឋារចនាសម្ព័ន្ឋក្នុងខ័ណ្ឌនេះមានភាពល្អប្រសើរ។

លោកបន្តថា “ភាពទាក់ទាញនិងកត្តាទាំងអស់នេះ បានជម្រុញឲ្យតម្លៃដីធ្លីកើនឡើងខ្ពស់ ជាក់ស្តែងដីនៅតំបន់ផ្សារទំនើប AEON MALL2, ផ្សារ MAKROពីមុនមកតម្លៃត្រឹមចន្លោះ១០០ទៅ២០០ដុល្លារ បច្ចុប្បន្នដីនៅតំបន់នេះបានកើនដល់ចន្លោះ៨០០ទៅ១៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោកច្រឹក សុខនីមអគ្គនាយកក្រុមហ៊ុនCentury21 Mekongបានមានប្រសាសន៍ស្រដៀងគ្នាទាក់ទងនឹងការរីកចម្រើនលើវិស័យលំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មនៅ​តំបន់នេះ ដោយធ្វើឲ្តតម្លៃដីធ្លីនៅតាមបណ្តោយផ្លូវអ្នកឧកញ៉ាម៉ុង រិទ្ឋី និងផ្លូវលេខ១០០៣ ភ្ជាប់ជាមួយផ្លូវហាណូយ កើនឡើងដល់តម្លៃចន្លោះពី១៥០០ទៅ២៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោកបន្តថា “តំបន់នេះ កំពុងទាក់ទាញការវិនិយោគពីអ្នកវិនិយោគជាតិ និងអន្តរជាតិ ហើយតម្លៃដីធ្លីនឹងកើនឡើងបន្ថែមទៀតនាពេលអនាគត”៕

ស្វែងយល់ពីអាស៊ាន៖ តម្លៃដីធ្លីនៅក្នុងទីក្រុងបាងកកឡើងកប់ពពក

0

ដោយ វត្ថា

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់គេហទំព័រ  DDproperty បានបង្ហាញសន្ទស្សន៍ចុងក្រោយរបស់ខ្លួនថា ទីផ្សារអចលនទ្រព្យជាពិសេសដីធ្លី ក្នុងទីក្រុងបាងកកបានហកឡើងថ្លៃកប់ពពក និងរឹងមាំងថែមមួយកម្រិតទៀត។

កំណើននេះ គឺស្ថិតនៅពីក្រោយទស្សនវិស័យសេដ្ឋកិច្ច និងការកើនឡើងនៃផលិ​តផលក្នុងស្រុកសរុប (GDP) ដែលគេរំពឹងទុកថា នឹងកើនឡើងរហូតដល់៤.២ភាគរយនៅ​ឆ្នាំនេះ និងមួយផ្នែកទៀតគឺដោយសារតែការចំណាយ លើការអភិវឌ្ឍគម្រោងនៅក្នុងតំបន់ ដែលមានប្រជាប្រិយភាពនៅក្នុងទីក្រុងបាងកក។

សន្ទស្សន៍នេះបានកើនឡើងប្រមាណ២១៣ភាគរយ ក្នុងរយៈពេលបីឆ្នាំចុងក្រោ​យនេះ ដោយសារតែតម្លៃដីធ្លីហកឡើងខ្ពស់ ដែលមានន័យថា ការអភិវឌ្ឍលំនៅដ្ឋានដែលមានតំលៃសមរម្យ កំពុងត្រូវបានគេជម្រុញសាងសង់បន្ថែមទៀត ចាប់ពីកណ្តាលទីក្រុង និងតំបន់អភិវឌ្ឍន៍នៅតាមបណ្ដោយផ្លូវរថភ្លើងធំៗ។

លោក Kamolpat Swaengkit អ្នកគ្រប់គ្រងរបស់គេហទំពរ័ DDproperty នៅទីក្រុងបាងកកនិយាយថា ភាពទាន់សម័យនៃទីផ្សារអចលនទ្រព្យនៅបាងកក នាពេលបច្ចុប្បន្នកាន់តែត្រូវប៉ាន់ជាងពេលណាទាំងអស់។ លោកបន្តថា នៅពេលតំលៃអចលនទ្រព្យនៅតែបន្តកើនឡើង កេរ្ដិ៍ឈ្មោះរបស់អចលនទ្រព្យក្នុងទីក្រុងទាំងមូល នឹងក្លាយកន្លែងវិនិយោគដ៏មានតម្លៃ និងបានពង្រឹងបន្ថែមទៀត។

លោកបញ្ជក់ទៀតថា ក្រុមអ្នកអភិវឌ្ឍន៍អចលនទ្រព្យ នឹងមិនសង្ស័យទេដែលថាឆ្នាំនេះ បានទទួលស្វាគមន៍ពីក្រុមអ្នកវិនិយោគ មកបោះទុនរួមគ្នារវាងអ្នកអភិវឌ្ឍក្នុងស្រុក និងបរទេសដោយសម្លឹងមើលសក្តានុពលនៅទូទាំងទីក្រុង។ ក្រុមអ្នកវិនិយោគទុនទាំងនោះអាចមានសិទ្ធិជ្រើសរើស លើគម្រោងគម្រោងពួកគេចូលចិត្ត ដែលអាចផ្តោតលើសាងសង់អគារ ឬអចលនទ្រព្យផ្សេងៗនៅកន្លែងទីតាំង និងធានាដល់អតិថិជនជាគោលរបស់ខ្លួន។ ការផ្លាស់ប្តូរទីផ្សារអចលនទ្រព្យ បានបង្កើតអោយមាការយកចិត្តទុកដាក់ថ្មីបន្ថែមទៀត។

តម្លៃដីធ្លីបានកើនឡើងយ៉ាងកំហុកប្រមាណជា៨៩ភាគរយ ដែលអាចផ្គត់ផ្គង់ខុនដូររាប់រយយូនីត៕

ក្រុងសៀមរាបនឹងមានកាស៊ីណូជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត

0

ដោយ ៖ ដែន ចែងចាំង

ភ្នំពេញ ៖ នៅពេលឆាប់ៗខាងមុខនេះ ទីក្រុងសៀមរាបនឹងមានវត្តមានកាស៊ីណូជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ខ្លួ​ន ដែលផ្តល់ឲ្យភ្ញៀវទេសចរនូវកន្លែងកំសាន្តបន្ថែមទៀត ក្រៅពីប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។

យោងតាមប្រភពព៌តមានអាចទុកចិត្តបានៗបង្ហើបឲ្យដឹងថា ក្រុមហ៊ុន​កាស៊ីណូ Macau Legend Development ដែល​ចុះបញ្ជី​ក្នុង​ផ្សារហ៊ុន​ហុងកុង​នឹងសាងសង់មជ្ឈ​មណ្ឌល​កម្សាន្ត​ដែល​រួមមាន​កាស៊ីណូ និង​សេវា​មិនមែន​ល្បែង​នៅក្នុង​ទីក្រុង​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ ដ៏ល្បីល្បាញ​របស់​​កម្ពុជា​ដោយ​បញ្ជាក់ថា ក្រុមហ៊ុន​កំពុង​ដំណើរការ​នីតិវិធី​ទិញ​ដី​សម្រាប់​គម្រោង​នេះ​។

បើតាមគេហទំព័រ​ព័ត៌មាន​របស់ GGR Asia ដែល​ជា​គេហទំព័រ​ព័ត៌មាន​អំពី​ឧស្សា​ហកម្ម​កាស៊ីណូ​បាន​រាយការណ៍​ថា ​លោក Chow Kam Fai ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Macau Legend Development បាន​លើក​ឡើង​នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា នៅ​អំឡុង​ឆ្នាំ​នេះថា​ ក្រុមហ៊ុន​រំពឹង​ថា​នឹង​បញ្ចប់​កិច្ចព្រមព្រៀង​ទិញ​ដី​សម្រាប់​ទីតាំង​កាស៊ីណូ និង​សេវា​មិនមែន​ល្បែង​នៅ​សៀមរាប​។

លោក Chow Kam Fai បានមានប្រសាសន៍ប្រាប់គេហទំព័រ GGR Asia កាលពីពេលថ្មីៗនេះថា និតិវិធីនៃ​ការទិញ​ដី​នេះ​ជិត​បញ្ចប់​ហើយ​។ ទាក់ទង​បញ្ហា​សំខាន់ៗ​ដូចជា​ទំហំ​គម្រោង និង​បញ្ហា​ជាប់​ពាក់ព័ន្ធ​ផ្សេង​ទៀត ខ្ញុំ​ជឿជាក់​ថា​យើង​នឹង​អាច​បង្ហាញ​បញ្ហា​ទាំង​នោះ​ក្នុង​រយៈពេល​ពី​ ២ ទៅ​ ៣ ​ខែ​ទៀត​»​។

គេហទំព័រ​ទេសចរណ៍ដ៏ល្បីល្បាញ TripAdvisor កាលពី​សប្តាហ៍​មុន​បាន​ចាត់​ថ្នាក់​ប្រាសាទ​អង្គរវត្តជាសំណង់បេតិកភ័ណ្ឌពិភពលោកដ៏ធំ និងល្បីល្បាញជាងគេនៅលើពិភពលោក ដោយរយៈពេល៥ខែដើមឆ្នាំនេះ ប្រាសាទអង្គរបានទាក់ទាញភ្ញៀវទេសចរចំនួន១,២០៦,១៨៨នាក់ កើនឡើង​ ១៣,៤២ ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងទទួលបានចំណូលពីការលក់សំបុត្របានចំនួនជិត ៥៥ លាន ដុល្លារអាមេរិក។

ទោះជាយ៉ាងណាមន្រ្តីទទួលបន្ទុកការងារកាស៊ីណូនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញ​វត្ថុ លោក រស់ ភិរុណ អនុប្រធាន​នាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​បានឲ្យដឹងថា ​រដ្ឋាភិបាល ​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​វិនិយោគ​លើ​​កាស៊ីណូ​ នៅក្នុងខេត្ត​សៀមរាប​នោះ​ទេ​៕

 

តំបន់អាស៊ី សង់អគារខ្ពស់កប់ពពកអស្ចារ្យជាងគេនៅលើពិភពលោក

0

ដោយ : វុត្ថា

ភ្នំពេញ : ក្នុងសតវត្សរ៍ចុងក្រោយនេះ ទ្វីបអាស៊ីបានសម្រេចនូវសមិទ្ឋផលដ៏អស្ចារ្យជាច្រើន ពិសេសសំណង់ស្ថាបត្យកម្មនានា តាមរយៈវត្តមាននៃការសាងសង់អគារខ្ពស់កប់ពកជាច្រើននៅក្នុងតំបន់នេះ។

ទ្វីបអាស៊ីបានធ្វើឲ្យមានការភ្ញាក់ផ្អើល និងមានការផ្លាស់ប្តូរគូឲ្យកត់សម្គាល់ ខណៈដែលមានការកើនឡើងនៃចំនួនប្រជាសាស្រ្ត ដែលបង្ខំឲ្យទីក្រុងនានាកសាងសង់អគារខ្ពស់កប់ពពកដើម្បីទាក់ទាញទេសចរណ៍ និងវិនិយោគ។

យោងតាមការសិក្សាស្រាវជ្រាវមួយ របស់គេហទំព័ពត៌មាន Empori ដែលបានប្រ​មូលទិន្ន័យទៅលើអចលនទ្រព្យ ក៏ដូចជា អគារខ្ពស់កប់ពពកនៅទូទាំងពិភពពកលោក បង្ហាញថា មានតែអគារខ្ពស់កបពកនៅក្នុងទីក្រុងតំបន់អាស៊ីប៉ុណ្ណោះដែលល្អបំផុត។

បើយោងតាមការចុះផ្សារពីគេហទំព័ព៌តមាន worldatlas មានអគារខ្ពស់កប់ពកល្អបំផុតចំនួន១២នៅទូទាំងតំបន់អស៊ី ដូចជានៅក្នុងទីក្រុងហុងកុង ទីក្រុង សៀងហៃ និងតៃប៉ិ ជាដើម។ ទីក្រុងក្នុងតំបន់អាស៊ី ត្រូវបានជាប់កំណត់ត្រាជាប្រទេសដែលមានការលូតលាស់លឿងបំផុតជាងតំបន់ណាៗទាំងអស់ក្នុងសតវត្សរ៍ចុងក្រោយនេះ។ តាមការកត់សម្គាល់របស់គេហទំព័រ worldatlas បានសរសេរថាទីក្រុងឌុបៃ និងទីក្រុងដូហា ដែលមានការលូតលាស់អគារខ្ពស់កប់ពពកលឿនជាងគេ ដោយរដ្ឋាភិបាលប្រទេសទាំងនេះបានប្រែក្លាយទីក្រុងរបស់ពួកគេ ពីទីក្រុងតូចមួយ ក្លាយជាអគារទីក្រុងធំលំដាប់ពិភពលោក។

ចំណែកទីក្រុងធំៗមួយចំនួន នៅក្នុងតំបន់អាស៊ានមានអគារខ្ពស់កប់ពពកដ៏ស្រស់ស្អាតបំផុតក្នុងពិភពលោកផងដែរ ដោយសារតែមានការសាងសង់ផ្តោតលើភាពបៃតង និងរចនាបទបែបប្រពៃណី គួបផ្សំជាមួយស្ថាបត្យកម្មទំនើប។

ទីក្រុងហុងកុងគឺជាទីក្រុង ដែមានអគារខ្ពស់កប់ពពកដ៏ស្រស់ស្អាតបំផុត ហើយមានចំនួនអគារខ្ពស់កបពពកច្រើនគួសម ក្នុងពិភពលោកបន្ទាប់ពីទីក្រុងឌុបៃ និងទីក្រុងញ៉ូវយ៉ក។

បន្ថែមពីនេះ ក៏មានអគារខ្ពស់កប់ពពកដ៏ស្រស់ស្អាតជាច្រើនផ្សេងទៀត នៅក្នុងទីក្រុងតៃប៉ិ ទីក្រុងដូហា ទីក្រុងសេអ៊ូល និងទីក្រុងតូក្យូជាដើម៕

Shop house ប្រណីតមួយកំពុងប្រកាសលក់នៅក្រុងភ្នំពេញ

0

ដោយ ៖ ដែន ចែងចាំង

ភ្នំពេញ ៖ ផ្ទះសម្រាប់ធ្វើអាជីវកម្មមួយ (shop house) កំពុងពេញនិយមនិងទាក់ទា​ញការវិនិយោគច្រើនពីប្រជាពលរដ្ឋក្នុងស្រុក ដោយមើលឃើញនិន្នាការនេះអ្នកវិនិយោគក្នុងស្រុកមួយរូប បានសម្រេចសាងសង់ផ្ទះ shop House ដើម្បីបំពេញតម្រូវការទីផ្សារ។

លោកស្រី តាំង ហួរ អគ្គនាយិកាក្រុមហ៊ុន AMATAK Property Service Co, Ltd ដែលទទួលបានសិទ្ឋិលក់ផ្តាច់មុខនៃគំរោងនេះ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១ មិថុនានេះថា គំរោងលំនៅដ្ឋានប្រណីត ដែលជាផ្ទះសម្រាប់ធ្វើអាជីវកម្មនេះ​ស្ថិតនៅផ្លូវលេខ១៩៥៨ សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។ គំរោងនេះនឹងសាងសង់ផ្ទះប្រកបដោយគុណភាព និងសោភ័ណភាពខ្ពស់ ដែលប្រើប្រាស់ឥដ្ឋ ២០ ជា​ប្រភេទលំនៅដ្ឋាន ដែលអ្នកវិនិយោគបានផ្តោតលើភាពជាគម្រូ ដើម្បីផ្តល់ឲ្យអតិថិជនរស់នៅឬប្រកបអាជីវកម្មប្រកបដោយផាសុខភាព។

ផ្ទះបែបអាជីវកម្មនេះ មានទំហំដី ៤,៥០ ម៉ែត្រ និងបណ្តោយ​ ៣០ ម៉ែត្រ និងសាច់ផ្ទះ ៤,២៥ គុណនឹង ១៨ ម៉ែត្រ និងដាក់លក់ក្នុងតម្លៃ​ ៣៩៧,០០០ដុល្លារអាមេរិក។ ផ្ទះនិមួយ​ៗមានបន្ទប់ចំនួន១០។ គំរោងនេះមានផ្ទះសរុបចំនួន១៤ ដែលបាននិងកំពុងសាងសង់និងបញ្ចប់ក្នុងរយៈពេល១ឆ្នាំ។ អ្វីកាន់តែពិសេសគឺផ្ទះនិមួយៗ មានកំពស់៦ជាន់ និងមាន១០បន្ទប់។ លើសពីនេះផ្ទះនិមួយៗ ត្រូវបានរៀបចំប្រអប់សម្រាប់ជណ្តើរយន្តផងដែរ។

លោកស្រី តាំង ហួរ បានបន្តថា “លំនៅដ្ឋាននេះ មានភាពសមស្របសម្រាប់ធ្វើជាកា​រិយាល័យ អាផាតម៉ិន សណ្ឋាគារខ្នាតតូច និងផ្ទះសំណាក់ជាដើម”។ លោកស្រីបន្ថែមថា “លក្ខខ័ណ្ឌបង់ប្រាក់ក៏មានភាពងាយស្រួល ដោយអតិថិជនអាចបង់១០ភាគរយ តាមដំ​ណាក់កាលរហូតដល់បង់គ្រប់៣០ភាគរយ ពួកគេអាចប្រើប្រាស់ឥណទានរបស់ធនា​គារ​បាន”។

ជាមួយនឹងការគិតគូ និងផ្តល់ទំនុកចិត្តដល់អតិថិជន អ្នកវិនិយោគគំរោងនេះ ក៏នឹង​ផ្តល់សៀវភៅឯកសារមួយទាក់ទងនឹងសម្ភារៈសំណង់ និងបទដ្ឋានគុណភាពសំណង់សំ​រាប់បង្ហាញអតិថិជនផងដែរ។ លោកស្រីតាំង ហួរបញ្ជាក់ឲ្យដឹង។

លោកស្រីបន្តថា អ្នកណាចាប់អារម្មណ៍គំរោងនេះមុនគេ នឹងទទួលបានការបញ្ចុះ​តម្លៃពិសេសផងដែរ។ ប្រ​សិនជាអតិថិជនចាប់អារម្មណ៍ អាចទាក់ទងលេខទូរស័ព្ទ ០៨៦ ៦០១ ៤៧២ និង០១២ ៦០១ ៤៧២៕

ភ្ញាក់ផ្អើល ៖ ស្ងាត់ៗក្រុមហ៊ុនចិនគ្រោងសាងសង់ទីក្រុងរណបធំមួយនៅខេត្តព្រៃវែង

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៈ ទីរួមខេត្តព្រៃវែងលែងត្រូវគេបំភ្លេចចោល និងស្ងប់ស្ងាត់ទៀតហើយ ប្រសិ​នជាគំរោងទី​ក្រុងរណបទំហំ ៣០០ ហិកតា នឹងលេចរូបរាងឡើងនាពេលខាងមុខនេះ ព្រោះក្រុមហ៊ុនចិនដ៏ធំមួយ គ្រោងវិនិយោគលើទឹកប្រាក់រាប់រយលានដុល្លារ ដើម្បីប្រែក្លាយទីក្រុងព្រៃវែងជាមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើបមួយ។

ក្រុមហ៊ុន Jiangxi Haihui Utility Co., Ltd កាលពីថ្មីៗនេះបានប្រកាសគម្រោងសាងសង់ទីក្រុងរណបនេះ ដែលយកទីតាំងនៅមុខសាលាខេត្តព្រៃវែងសម្រាប់សាងសង់ហើយគម្រោងនេះ បានទទួលការស្វាគមន៍ និងគាំទ្រពីខាងរាជរដ្ឋាភិបាលកម្ពុជារួចហើយ។

ក្នុងជំនួបជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីដើមសប្តាហ៍នេះ លោក YU HUI HUA ប្រធានក្រុមហ៊ុន Jiangxi Haihui Utility Co., Ltd.បានឲ្យដឹងថា គោលដៅចម្បងរបស់ក្រុមហ៊ុន គឺដើម្បីអភិវឌ្ឍន៍តំបន់ក្នុងខេត្តព្រៃវែងឲ្យក្លាយជាទីក្រុងរណបមួយ ដែលមានសក្តានុពលលើគ្រប់វិស័យ រួមមាន តំបន់កំសាន្ត ខុនដូ តំបន់ពាណិជ្ជកម្ម និងជាតំបន់ឧស្សាហកម្មផងដែរ។

លោកបន្តថា “គម្រោងនេះនឹងជួយឲ្យព្រៃវែង ក្លាយទៅជាតំបន់ដែលមានភាពទាក់ទាញអ្នកវិយោគ និងភ្ញៀវទេសចរបានច្រើនជាងមុន និងជាការជួយជំរុញសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាជួយលើកកំពស់ជីវភាពប្រជាជនមានភាពប្រសើរឡើង”។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេងបានថ្លែងថា  គម្រោងនេះពិតជាផ្តល់ប្រយោជន៍ជាច្រើនដល់កម្ពុជា ប្រសិនជាវាកើតឡើងមែននោះ ព្រោះគំរោងនេះ នឹងបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ និងធ្វើឲ្យកម្ពុជាកាន់តែមានភាពរីកចម្រើនថែមទៀត ជាពិសេសលើវិស័យសំណង់ និងអចលនវត្ថុ៕