គំរោងផ្លូវក្រវ៉ាត់ក្រុងទី៣ ប៉ែកខាងកើតអាចមានក្តីសង្ឃឹមស្របពេលមន្រ្តីជាន់ខ្ពស់ជម្រុញពន្លឿនការសាងសង់

0

ដោយៈ និស្ស័យ

    ភ្នំពេញៈ គំរោងផ្លូវក្រវ៉ាត់ក្រុងទី៣ ប៉ែកខាងកើតដែលប្រជាពលរដ្ឋទន្ទឹងជាយូរមកហើយ អាចលេចរូបរាងនៅពេលខាងមុខឆាប់ៗ។

    គំរោងនេះ មានសារៈសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍនៅច្រករបៀងជុំវិញរាជធានីភ្នំពេញ ដែលគំរោងនេះ នឹងមានការសាងសង់ស្ពានចំនួន២ ក្នុងខេត្តកណ្តាល គឺស្ពានឆ្លងកាត់ទន្លេរមេគង្គ ស្ថិតនៅក្នុងស្រុកកៀនស្វាយ និងស្ពានឆ្លងកាត់កោះដាច់ តភ្ជាប់មកកាន់មហា វិថីឈ្នះ ឈ្នះ។

លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល បានស្នើឲ្យរដ្ឋមន្រ្តីសាធារណៈការ និងដឹកជញ្ជូន លោកប៉េង ពោធ៍នា ជម្រុញ​ពិនិត្យ និង​កំណត់​អាទិភាព​ឡើង​វិញ​ ទៅ​តាមផែនការសកម្មភាពរបស់ផ្លូវក្រវ៉ាត់ក្រុង ទី៣ ប៉ែកខាងកើត (ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ ផែនការ៥ឆ្នាំរំកិល ២០២៤-២០២៨)។

ការជម្រុញនេះធ្វើឡើង ក្នុងពេលលោកអញ្ជើញចូលរួមសន្និបាតការងាររបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនកាលពីពេលថ្មីៗនេះ។

គម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើត ត្រូវបានក្រុមហ៊ុនសំណង់សៀងហៃ លើកយកមកធ្វើបទបង្ហាញជូន អ្នកជំនាញបច្ចេកទេសក្រសួងដើម្បីពិនិត្យ និងផ្ដល់ធាតុចូលបន្ថែមកាលពីឆ្នាំមុន។

យោងតាមបទបង្ហាញរបស់ក្រុមហ៊ុនសំណង់សៀងហៃ គម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើតនេះ មានប្រវែងប្រមាណ៣៤,១៥គីឡូម៉ែត្រ សាងសង់ជាផ្លូវ៤គន្លង (ពីរគន្លងទៅ ពីរគន្លងមក) ចេញពីមហាវិថីឈ្នះឈ្នះ (ចំណុចប្រសព្វផ្លូវជាតិលេខ៦) រហូតដល់ចំណុចប្រសព្វផ្លូវលេខ៧០បេ ឆ្លងកាត់កោះចំនួន២ គឺកោះដាច់ និងកោះតាង ដោយត្រូវសាងសង់ ស្ពានឆ្លងទន្លេមេគង្គចំនួន៣ ក្នុងនោះស្ពានទី១ (ផ្លូវជាតិលេខ៦-កោះដាច់) មានប្រវែង១៣១១ម៉ែត្រ ស្ពានទី២ (កោះដាច់-កោះតាង) មានប្រវែង៥៧៩ម៉ែត្រ និងស្ពានទី៣ (កោះតាង-ផ្លូវ៧០បេ) មានប្រវែង១០៤៤ម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ២៤០លានដុល្លារអាមេរិក។

បន្ទាប់ពីបានស្វែងយល់បទបង្ហាញរួចមក អ្នកជំនាញបច្ចេកទេសក្រសួងបានជជែកពិភាក្សា និងផ្ដល់យោបល់ជាធាតុចូលលើការងារបច្ចេកទេសសំខាន់ៗក្នុងការសាងសង់ រួមមាន ការរៀបចំជាចំណតយានយន្ត ព្រមទាំងការសិក្សាបន្ថែមលើភូមិសាស្ត្រតំបន់ ការសិក្សាលើលំហូរទឹក និងទំនប់ទឹក ជាធាតុចូល ដើម្បីធ្វើឱ្យគម្រោងនេះមានប្រសិទ្ធភាព និងនិរន្តរភាព៕

ប្រធានCVEAលើកឡើងពីអត្ថប្រយោជន៍នៃទិន្នន័យដែលក្រសួង រៀបចំដែនីសហការផ្តល់ជូន

0

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកសន សៀបបានលើកឡើងនូវអត្ថប្រយោជន៍ជាច្រើន ពីការផ្តល់ទិន្នន័យទាក់ទងនឹងការចេញប័ណ្ណដីធ្លី និន្នន័យនៃការទិញលក់ជាដើម។

    លោកបានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី៩ មករា ឆ្នាំ២០២៥ថា ក្នុងជំនួបជាមួយលោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី សមាគមបានស្នើសុំលើសំណើរចំនួន២ ទី១ ស្នើសុំទិន្នន័យរួមដែលក្រសួងបាន និងកំពុងរៀបចំទិន្នន័យនៃការចុះបញ្ជីរដីធ្លីក្បាលដី ដែលអាចប្រើប្រាស់បាន។ ទាក់ទងលេខក្បាលដី លេខឡូ ដែលយើងអាចយកមកប្រើប្រាស់ជាជំនួយ សម្រាប់សមាជិកសមាគម ដែលជាក្រុមហ៊ុនមានអាជ្ញាប័ណ្ណ និងជំនាញវិជ្ជាជីវៈខ្ពស់។

    លោកបន្តថា លើសពីនេះ សមាគមក៏ស្នើសុំទិន្នន័យរួមនេះ ប្រើប្រាស់ទិន្ន័យទិញ លក់ជាក់លាក់ចេញពីក្រសួង និងអគ្គនាយកដ្ឋានពន្ឋដា ដើម្បីយើងអាចយកមកវិភាគ ក្នុងកិច្ចការងារវាយតម្លៃអចលនវត្ថុកាន់តែមានប្រសិទ្ឋភាព កាន់តែលឿន។ លោកបន្តថា នៅពេលយើងបានទិន្នន័យទាំងនោះ កិច្ចការផ្តល់សេវាកម្មដល់អតិថិជន មានប្រសិ​ទ្ឋភាព ហើយ​លឿន ជាពិសេសល្បឿននេះជួយបានច្រើនណាស់ គឺជួយអតិថិជនចំណេញពេលវេលា និងប្រាក់កាសក្នុងការវិនិយោគផ្សេងៗក្នុងវិស័យនេះ។

    លោកសន សៀបបានបញ្ជាក់ថា “ការវាយតម្លៃបានលឿននេះ ជួយដល់វិស័យហិរញ្ញវត្ថុទៀត ឧទាហរណ៍ ធនាគារត្រូវការបាយការ​ណ៍ ដើម្បីផ្តល់កម្ចីគឺ ធនាគារនិងអតិថិជនអាចផ្តល់ និងទទួលកម្ចីបានលឿន”។ លោកបន្ថែមថា “ការខ្ចីបានលឿន គឺជួយដល់សកម្ម​ភាពអាជីវកម្មរបស់ពួកគាត់បានប្រសើរ និងមានប្រសិទ្ឋភាពខ្ពស់”។

    លោកបន្តទៀតថា ចំណុចទី២ គឺសមាគមស្នើសុំថា រាល់ការទិញ លក់ទាំងអស់ គឺត្រូវឆ្លងកាត់ក្រុមហ៊ុនផ្តល់សេវាកម្មអចលនទ្រព្យ ដែលមានអាជ្ញាប័ណ្ណ និងមានការទទួលស្គាល់ពីរដ្ឋាភិបាល ធ្វើជាសាក្សីលើការទិញ លក់។ ការធ្វើសាក្សីលើការទិញ លក់នេះ ដើម្បីយើងទទួលបានទិន្នន័យជាក់លាក់ ហើយជួយដល់រដ្ឋាភិបាល ក្នុងការផ្តល់ទិន្នន័យ សម្រាប់ជាផលប្រយោជន៍រួម។

    លោកសន សៀបបានបន្តថា ចំណុចទី២នេះ លោកឧបនាយករដ្ឋមន្រ្តីបានស្នើឲ្យក្រុមការងារជំនាញសិក្សាលទ្ឋភាពថា ត្រូវធ្វើជាមួយគ្នាបានយ៉ាងដូចម្តេចផងដែរ៕

ស្ពានអាកាសសម្តេចធិបតីតភ្ជាប់ទៅកាន់ព្រលានយន្តហោះតេជោអន្តរជាតិបាននិងកំពុងសម្រេចវឌ្ឈនភាពប្រសើរ

0

ដោយៈ និស្ស័យ

    ភ្នំពេញៈ ស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតី គិតមកដល់ពេលនេះ ការដ្ឋានទាំងមូលសម្រេចបានប្រមាណ២៥%។ នេះបើតាមលោកកើត ឆែ អភិបាល​រង​រាជធានី​ភ្នំពេញ។

លោកកើត ឆែ អភិបាល​រង​រាជធានី​ភ្នំពេញបាន​បញ្ជាក់ថា ស្ពានទី១ (មហាវិថីសម្តេច ហ៊ុន សែនទៅព្រលានតេជោ) គ្រោង​បញ្ចប់​នៅមុនខែមេសា ឆ្នាំ២០២៥ ខណៈ​ការដ្ឋាន​ទាំងមូល​ គ្រោង​បញ្ចប់​ទាំង​ស្រុង​នៅ​អំឡុង​ខែមិថុនាឆ្នាំ២០២៥។ គំរោងនេះ​ប្រើប្រាស់ថវិកាចំនួន ១៦,២០០,៥០០ដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា(OCIC) ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន១២ខែ។

ស្ពានអាកាសភ្លោះមហាបវរធិបតី មានបណ្ដោយស្ពានសរុប ៦២២ម៉ែត្រ បណ្ដោយតួស្ពាន៨១ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងមហាវិថីសម្តេចតេជោ ហ៊ុន សែនប្រវែង១៨០ម៉ែត្រ និងផ្លូវតភ្ជាប់ក្បាលស្ពាន ​ទៅមកខាងព្រលានយន្តហោះអន្តរជាតិ តេជោ១៦១ម៉ែត្រ៕

គំរោងសាងសង់ស្ពានឆ្លងទន្លេរសាបតភ្ជាប់ខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំស្ថិតក្នុងផែនការអាទិភាពរបស់រដ្ឋាភិបាល

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ គំរោងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋធំៗ នៅតែជាអាទិភាពរបស់រដ្ឋាភិបាល ដោយច្បាប់ថវិកាជាតិឆ្នាំ២០២៥នេះ បានផ្តល់អាទិភាព ដល់គំរោងសាងសង់ស្ពានឆ្លងកាត់ទន្លេរសាប ពីខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំ។

យោងតាមច្បាប់​ថវិកា​ជាតិ​ឆ្នាំ២០២៥ ដែល​រាជរដ្ឋាភិបាលកម្ពុជាទើបប្រកាស​ដាក់​ឲ្យប្រើប្រាស់ បានលើកពីគម្រោង​អភិវឌ្ឍន៍​សាធារណៈ​សំខាន់ៗ ដូចជា​ផ្នែក​អប់រំ សុខាភិបាល ធារាសាស្ត្រ វិស័យ​ទឹកស្អាត អគ្គិសនី និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ស្ពាន​ជាដើម ដែលត្រូវការកម្ចីថវិកា​ប្រមាណ​ជាង ២ ពាន់លានដុល្លារពីដៃគូ​អភិវឌ្ឍន៍។

គម្រោង​អភិវឌ្ឍន៍​សំខាន់ៗនៅ​ឆ្នាំ ២០២៥​ របស់រដ្ឋាភិបាល ក៏បាន​​​លើក​​​ពី​គម្រោង​អាទិភាព លើ​ការ​ស្ថាបនា​ផ្លូវ​ជាតិ​លេខ៥០C ពី​ខេត្តកំពង់ឆ្នាំង​ទៅខេត្ត​កំពង់ធំ រួម​ទាំង​ស្ពានឆ្លងទន្លេសាប​ផង​ដែរ។

នៅក្នុង​ពិធី​បិទ​សន្និបាតបូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ ២០២៣ និង​លើក​ទិសដៅឆ្នាំ២០២៤ ​របស់​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន​ លោក ស៊ុន ចានថុល ឧបនាយករដ្ឋមន្រ្តី និង​ជា​អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក៏​បានជំរុញ​​ឲ្យ​​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ដែលមានលោក ប៉េង ពោធិ៍នា ជា​រដ្ឋមន្រ្តីខិត​ខំ​ពន្លឿននីតិវិធី​ក្នុង​ការ​អនុវត្ត​ គម្រោង​អភិវឌ្ឍ​​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​-ស្ពាន​​សំខាន់​ៗ​ចំនួន​១២​គម្រោង ដែល​ជា​ឥណទាន​សម្បទាន និង​ហិរញ្ញប្បទាន​ឥត​សំណង​ពី​បណ្តា​ប្រទេស​ជា​មិត្ត និង​ដៃគូ​អភិវឌ្ឍន៍។

ក្នុង​ចំណោម​នោះ គ៏​មាន​​គម្រោង​​សាងសង់​​​ផ្លូវជាតិលេខ៥០ សេ និងស្ពានឆ្លងកាត់ទន្លេសាប ពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ។

លោកស៊ុន ចាន់ថុល ដែលជា​អតីតរដ្ឋមន្រ្តីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​​បាន​គូស​បញ្ជាក់ថា ក្នុង​ចំណោម​គម្រោង​សំខាន់​ៗ ​អាទិភាព​ទី​១ ដែលលោក​ផ្តល់​អនុសាសន៍ ដល់​​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូនខិតខំ​សម្រេច​ឲ្យ​បាន​ គឺ​គម្រោង​សាងសង់​ផ្លូវជាតិ៥០​C ​ដែលប្រើប្រាស់​​ថវិកា​ពី​រដ្ឋាភិបាល​ចិន ដែល​តភ្ជាប់​ពី​ខេត្ត​កំពង់ឆ្នាំង​ទៅ​​ខេត្ត​កំពង់ធំ​ ដោយ​ត្រូវ​ចរចា​តម្លៃ​ជា​មួយ​មិត្ត​ចិន ដើម្បី​អាច​ឈាន​ទៅ​បើក​ការដ្ឋាន​សាងសង់​​ឲ្យបាន​ឆាប់​បំផុត​។

គម្រោងសាងសង់ផ្លូវជាតិលេខ៥០សេ និង​ស្ពាន​ឆ្លងទន្លេតភ្ជាប់​ពី​កំពង់ឆ្នាំង​ទៅកំពង់ធំ ធ្លាប់ត្រូវបានប្រកាសដោយសម្តេច​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបុណ្យទន្លេនៅខេត្តកំពង់ឆ្នាំង កាលពីឆ្នាំ២០១៩ ដើម្បីធ្វើការសិក្សាធ្វើយ៉ាងណាមិនត្រូវឱ្យមានផលប៉ះពាល់ដល់បរិស្ថាន។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក៏បានប្រកាសគម្រោងនេះ គឺជាគម្រោងអាទិភាពសម្រាប់ឆ្នាំ២០២៤ ខណៈ​ដែល​ផ្លូវមួយខ្សែនេះ ជាផ្លូវប្រវត្តិសាស្ត្រមិនធ្លាប់មានឆ្លងកាត់កណ្តាលប្រទេសកម្ពុជា ដែលអាចបំព្រួញ​ចម្ងាយ​ធ្វើ​ដំណើរ​ពី​ជាង១០០គីឡូម៉ែត ឲ្យនៅសល់ត្រឹមតែ៥៨គីឡូម៉ែត គិតពីទីរួមខេត្តកំពង់ឆ្នាំង មកកាន់ផ្លូវជាតិ​លេខ​៦ នៃក្រុងស្ទឹងសែនខេត្តកំពង់ធំ។

គម្រោងសាងសង់​ផ្លូវ ​និង​ស្ពាន​តភ្ជាប់ពី​ខេត្តកំពង់ឆ្នាំង ​ទៅ​ខេត្តកំពង់ធំ គ្រោងប្រើប្រាស់ឥណទានសម្បទាន ពីសាធារណរដ្ឋប្រជាមានិតចិន ដែលនឹង​ទទួល​បន្ទុក​ស្ថាបនា ​ដោយក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន(CRBC) និងត្រួតពិនិត្យគម្រោង ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេ​កទេស ក្វាងចូវវ៉ានអាន។

គម្រោងផ្លូវ និងស្ពាននេះ ​មានសារៈសំខាន់ណាស់ ដើម្បីតភ្ជាប់ពីក្រុងកំពង់ឆ្នាំង ឆ្លងកាត់ស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំង ឆ្ពោះទៅក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ មានប្រវែង៥៨គីឡូម៉ែត្រ ដែលគ្រោងចំណាយថវិកាប្រមាណ១៥០លានដុល្លារអាមេរិក ព្រមជាមួយការ​សាងសង់ស្ពាន​ប្រវែង៣.៣០០ម៉ែត្រមួយទៀត ដែលគ្រោងចំណាយថវិកាប្រមាណ១០០លានដុល្លារអាមេរិក៕

Cambodia competes with Thailand for top-end luxury tourists

0

Although Cambodia can be the cheapest of the tourist destinations in south east Asia, the authorities are heavily promoting bespoke packages for the truly wealthy. Chhay Sivlin, president of the main travel agents’ association, told the Khmer Times that the country isn’t just for backpackers and economy travellers.

The UK Times newspaper seems to agree, recently ranking Cambodia as 13th in its list of 23 best luxury destinations.
Several international companies, such as Jacada and Lux, have sprung up to cater for the new Cambodian market.

They are promoting private islands such as Song Saa, a 45-minutes speedboat ride from Sihanoukville port, where a sumptuous villa will cost almost US$2,000. Not for a week but for a single night. Other options include helicopter rides over Angkor Wat and inclusive tours of historical sites nationwide in an airconditioned luxury Mercedes.

As regards visas, Cambodia lacks the colorful array of choices offered in Thailand. However, annually renewable retirement visas are available from Phnom Penh immigration agents for as little as US$300.

Required documentation is scanty and trouble free without the need to prove bank balances or address bureaucracy. A 10-year golden family visa is available for those investing US$100,000 in Cambodian property. It is also possible to buy Cambodian nationality with an investment or donation of US$300,000.

Almost 7 million foreign visitors entered Cambodia in 2024 and the number is expected to rise substantially once the new hi-tech airport serving Phnom Penh, to be the ninth largest in the world, opens later this year.

Phnom Penh based travel agent Chea Kim told Pattaya Mail, “Cambodia is now in direct competition with Thailand for the international tourists who are interested in an ultimate luxury lifestyle.”

Source: Pattaya Mail

Hong Kong’s ambitious plan to build 3 artificial islands set for another delay

0

Hong Kong’s ambitious plan to build three artificial islands at a cost of HK$580 billion (US$74.6 billion) may be further delayed after the development minister refused to specify a start date for the reclamation work amid a snowballing deficit.

Just days after the finance chief warned of coming belt-tightening, Secretary for Development Bernadette Linn Hon-ho said on Tuesday that certain projects, such as the Northern Metropolis planned along the border, would have to be prioritised.

As recently as October, Linn said the government hoped to start reclaiming 1,000 hectares (2,470 acres) of land in waters off Kau Yi Chau in 2027, two years behind the schedule set by the administration when it took office in 2022. But on Tuesday she declined to set a start date.

“We do not need to determine the actual date for work commencement now,” she said as she met the press over quarterly land sales. “The most important thing is to prepare well.”

The government would continue preparation for the reclamation work, she stressed, noting the statutory process of submitting the environmental impact assessment report was under way.

“Once we prepare well, the government can take the lead and then consider the economic environment and financial situation at that time to decide when and how to implement the project,” she said.

Source: SCMP

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE Cambodia គ្រោងវិភាគស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជាក្នុងព្រឹត្តិការណ៍ Fearless Forecast ប្រចាំឆ្នាំ២០២៥

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: ក្រុមហ៊ុនផ្តល់សេវាប្រឹក្សាយោបល់អចលនទ្រព្យ CBRE Cambodia គ្រោងនឹងរៀបចំព្រឹត្តិការណ៍“Fearless Forecast”ប្រចាំឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី១៤ ខែមករា នៅសណ្ឋាគារ Novotel BKK1 ក្នុងរាជធានីភ្នំពេញ។

ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះនឹងធ្វើការពិនិត្យមើលយ៉ាងស៊ីជម្រៅអំពីទីផ្សារអចលនទ្រព្យរបស់ប្រទេសកម្ពុជា ដោយគ្របដណ្តប់លើនិន្នាការ ឱកាស និងបញ្ហាប្រឈមសម្រាប់ឆ្នាំ២០២៥។

ព្រឹត្តិការណ៍“Fearless Forecast”រៀបចំឡើងក្នុងគោលបំណងដើម្បីបង្ហាញទស្សនវិស័យលើផ្នែកនីមួយៗនៃទីផ្សារអចលនទ្រព្យ រួមមានលំនៅដ្ឋាន ពាណិជ្ជកម្ម ការលក់រាយ និងអចលនទ្រព្យឧស្សាហកម្ម។

ជាមួយគ្នានេះ ក្រុមអ្នកជំនាញនៃក្រុមហ៊ុន CBRE Cambodia គ្រោងនឹងធ្វើការវិភាគទាំងឥទ្ធិពលនៅក្នុងស្រុក និងក្នុងតំបន់ ដែលត្រូវបានគេរំពឹងថា នឹងអាចជះឥទ្ធិពលមកលើទីផ្សារអចលនទ្រព្យកម្ពុជានៅឆ្នាំ២០២៥។

លោក Marc Townsend ប្រធានក្រុមហ៊ុន CBRE Cambodia នឹងថ្លែងសុន្ទរកថាបើកព្រឹត្តិការណ៍នេះ ខណៈលោកគ្រោងនឹងចែករំលែកការយល់ដឹងលើការព្យាករណ៍យ៉ាងច្បាស់លាស់ចំពោះនិន្នាការទីផ្សារអចលនទ្រព្យកម្ពុជាសម្រាប់ឆ្នាំ២០២៥នេះ។

ក្រុមអ្នកជំនាញរបស់ CBRE នឹងធ្វើការវិភាគស្ថានភាពបច្ចុប្បន្ននៃទីផ្សារអចលនទ្រព្យ ដោយផ្តល់នូវការព្យាករណ៍ និងការវិភាគយ៉ាងស៊ីជម្រៅលើផ្នែកនីមួយៗនៃទីផ្សារអចលនទ្រព្យ រួម​មានផ្នែក​លំនៅដ្ឋាន ការិយាល័យ ការ​លក់​រាយ និង​ឧស្សាហកម្ម ព្រមទាំង​កត្តា​ ដែល​អាចជះឥទ្ធិពល​លើ​ការ​វិនិយោគ និង​ការ​អភិវឌ្ឍ​អចលនទ្រព្យ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

បន្ទាប់ពីព្រឹត្តិការណ៍សំខាន់នេះ ក្រុមហ៊ុន CBRE Cambodia នឹងរួមបញ្ចូលវគ្គសំណួរ-ចម្លើយ (Q&A) ចំនួន៣០នាទី ដែលអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយនានាអាចសួរសំណួរទាក់ទងនឹងស្ថានភាពបច្ចុប្បន្ន និងអនាគតនៃទីផ្សារអចលនទ្រព្យកម្ពុជានៅឆ្នាំ២០២៥។

ព្រឹត្តិការណ៍នេះនឹងប្រមូលផ្តុំក្រុមអ្នកជំនាញអចលនទ្រព្យក្នុងស្រុក និងអន្តរជាតិប្រមាណ១២០រូប។ នេះជាឱកាសដ៏ល្អសម្រាប់ក្រុមអ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយថ្នាក់ដឹកនាំឧស្សាហកម្ម អ្នកអភិវឌ្ឍន៍អចលនទ្រព្យ អ្នកវិនិយោគ និងក្រុមមន្ត្រីតំណាងរដ្ឋាភិបាល។

ក្រុមអ្នកសារព័ត៌មាន ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះត្រូវបានលើកទឹកចិត្តឱ្យដាក់សំណួររបស់ពួកគេជាមុន ដើម្បីឱ្យពួកគេអាចទទួលបានចម្លើយច្រើនបំផុតពីវគ្គ Q&A ។ ក្រុមការងារនឹងផ្តល់អាទិភាពដល់សំណួរទាំងនេះ និងឆ្លើយតបក្នុងអំឡុងព្រឹត្តិការណ៍នេះ ដើម្បីជួយសម្រួលដល់ការពិភាក្សាឱ្យដំណើរការប្រកបដោយផ្លែផ្កា។

ព្រឹត្តិការណ៍នេះក៏នឹងមានការអញ្ជើញចូលរួមផងដែរពីបណ្តាតួអង្គសំខាន់ៗនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា រួមមានអ្នកអភិវឌ្ឍន៍អចលនទ្រព្យ អ្នកវិនិយោគ ឈ្មួញកណ្តាល អ្នកជំនាញច្បាប់ និងមន្ត្រីរដ្ឋាភិបាល៕ប្រភព: CBRE៕

អភិបាលខេត្តកំពតបន្តផ្តោតលើការលើកកំពស់សោភ័ណភាពខេត្ត

0

ដោយៈ គង់ សូរិយា

    កំពតៈ ជាមួយសមិទ្ឋផលដ៏ល្បីល្បាញ គឺនាឡិកាយក្ស និងសេះសមុទ្របាញ់ទឹក អភិបាលខេត្តកំពតលោកម៉ៅ​ ធនិន បាននិងកំពុងបន្តលើកកំពស់សោភ័ណភាពទីក្រុងកំពត ។

ជាក់ស្តែងលោកបានអញ្ជើញដឹកនាំកិច្ចប្រជុំ​ ស្តីពីបញ្ហារុះរើសំណង់​និងបើកផ្លូវមាត់ព្រែក ចាប់ពីគល់ស្ពានចាស់ដល់ស្ពានថ្មីត្រើយខាងលិច​ និងចុះដល់ទីតាំងជាក់ស្ដែង​ ជាមួយប្រជាពលរដ្ឋចំនួន៣៥គ្រួសារ​ ដើម្បីកំណត់យកទំហំទីតាំងរុះរើ ដើម្បីរៀបចំសោភណភាពបន្ថែមទៀត​ ក្នុងភូមិទ្វីខាងជើង​ សង្កាត់អណ្តូងខ្មែរ​ ក្រុងកំពត​ ។

នៅក្នុងថ្ងៃដដែល លោកអភិបាលខេត្ត ក៏បានបន្តចុះដល់ទីតាំងដើម្បីរៀបចំផ្សារលក់គ្រឿងសមុទ្រ​ នៅលើស្ពានចាស់ក្បាលរមាស​ក្នុង​ស្រុកទឹកឈូ​ ខេត្តកំពត៕

តើកំណើននៃការផ្គត់ផ្គង់ខុនដូនៅទីក្រុងតូក្យូក្នុងឆ្នាំ២០២៥ អាចធ្វើឱ្យតម្លៃលក់ធ្លាក់ចុះឬយ៉ាងណា?

0

តើកំណើននៃការផ្គត់ផ្គង់ខុនដូនៅទីក្រុងតូក្យូក្នុងឆ្នាំ២០២៥ អាចធ្វើឱ្យតម្លៃលក់ធ្លាក់ចុះឬយ៉ាងណា?

ដោយ: គង់ លាងហួរ
តូក្យូ: យោងតាមការព្យាករណ៍របស់ស្ថាប័នជំនាញមួយបានឱ្យដឹងថា ចំនួនខុនដូថ្មីនៅទីក្រុងតូក្យូនៃប្រទេសជប៉ុននឹងកើនឡើងនៅឆ្នាំ២០២៥នេះ ជាលើកដំបូងក្នុងរយៈពេល៤ឆ្នាំកន្លងទៅ។

ប៉ុន្តែ ទីផ្សារនៅតែត្រូវបានគេរំពឹងថា នឹងមានភាពតានតឹង។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយសារពត៌មាន Nikkei Asia។

វិទ្យាស្ថានសេដ្ឋកិច្ចអចលនទ្រព្យ(Real Estate Economic Institute) ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូបានគូសបញ្ជាក់ក្នុងរបាយការណ៍មួយថា ការផ្គត់ផ្គង់ខុនដូថ្មីនៅទីក្រុងតូក្យូនឹងកើនឡើងចំនួន២៦.០០០យូនីតនៅឆ្នាំ២០២៥ កើនឡើង១៣%ធៀបនឹងឆ្នាំ២០២៤។

កាលពីឆ្នាំ២០២៤ អ្នកអភិវឌ្ឍន៍បានសាងសង់ខុនដូថ្មីប្រមាណ២៣.០០០យូនីតនៅទីក្រុងតូក្យូ ធ្លាក់ចុះ១៤,៤%ធៀបនឹងឆ្នាំ២០២៣ ហើយចំនួននេះជាកម្រិតទាបមិនធ្លាប់មានឡើយ គិតចាប់តាំងពីទិន្នន័យទាំងនេះត្រូវបានប្រមូលចងក្រងឡើងដំបូងនៅឆ្នាំ១៩៧៣។

កង្វះនៃការសាងសង់ខុនដូថ្មីនៅក្នុងទីក្រុងតូក្យូ មួយផ្នែកបណ្តាលមកពីបណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យសម្រេចចិត្តធ្វើការរឹតបន្តឹងការផ្គត់ផ្គង់។

លោក Takuya Sumida អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនអាជីវកម្មខុនដូ Daiwa House Industry បានលើកឡើងថា “ យូនីតខុនដូជាច្រើនកំពុងត្រូវបានលក់ចេញ បន្ទាប់ពីបញ្ចប់ការសាងសង់ ជំនួសឱ្យគោលបំណងនៃការលក់ចេញមុនពេលបញ្ចប់ការសាងសង់ ឬហៅថា (Pre-sale)”។

ខុនដូនៅក្នុងសង្កាត់ទាំង២៣ស្ថិតនៅចំកណ្តាលទីក្រុងតូក្យូ ត្រូវបានដាក់លក់ក្នុងតម្លៃជាមធ្យមចំនួន១១២,៨លានយ៉េន (ប្រហែល៧១៨.០០០ដុល្លារ)ក្នុងមួយយូនីត ចាប់ពីខែមករាដល់ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ។

កាលពីឆ្នាំ២០២៣ តម្លៃខុនដូជាមធ្យមនៅទីក្រុងតូក្យូបានកើនឡើងដល់ចំនួន១០០លានយ៉េនក្នុងមួយយូនីត ហើយតម្លៃខុនដូនៅឆ្នាំ២០២៥ ត្រូវបានព្យាករណ៍ថា អាចនឹងកើនឡើងក្នុងកម្រិតស្រដៀងគ្នានេះ។

ក្នុងរយៈពេល៥ឆ្នាំកន្លងមក តម្លៃខុនដូជាមធ្យម ដែលទើបនឹងសាងសង់ថ្មីក្នុងសង្កាត់ទាំង២៣នៃទីក្រុងតូក្យូ បានហក់ឡើងថ្លៃប្រហែល៦០ភាគរយ ខណៈគេមិនទាន់សង្កេតឃើញមានសញ្ញាណាមួយបង្ហាញថា តម្រូវការនឹងធ្លាក់ចុះនោះទេ៕ប្រភព: Nikkei Asia៕

ឧបនាយករដ្ឋមន្រ្តីសាយ សំអាល់សម្រេចផ្តល់ទិន្នន័យទូទៅជូនCVEAដើម្បីវាយតម្លៃ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានជួបជាមួយថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA)។

    ក្នុងជំនួបកាលពីថ្ងៃទី៨ មករាកន្លងមកនេះ លោកឧបនាយករដ្ឋមន្រ្តីបានលើកឡើងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចផ្តល់ទិន្នន័យ ​ជូនទៅសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដើម្បីធ្វើការ​វាយតម្លៃ​អចលនទ្រព្យឱ្យមានសង្គតភាពនិងជាក់ស្តែង ជាឧត្តមប្រយោជន៍​របស់អតិថិជន និងសេដ្ឋកិច្ចកម្ពុជា៕