Chinese AI firm SenseTime downsizes Singapore office amid post-ChatGPT competition

0

SenseTime Group is reducing its office footprint in Singapore, scaling back once-lofty ambitions at a time it is struggling to compete in the post-ChatGPT era.

The Chinese artificial intelligence (AI) pioneer is moving from a prime downtown location to a smaller office in a less expensive neighbourhood, people familiar with the matter said.

The company is giving up a roughly 11,000 square foot (1,022 square metre) space in Frasers Tower for a less central building, the people said, asking to remain unidentified discussing private decisions.

SenseTime is downsizing at a time fellow tech firms including ByteDance are expanding abroad, seeking to escape an economic downturn back home. The retreat underscores how SenseTime, which in 2023 lost Alibaba Group Holding as a financial backer, is grappling with new rivals in a crowded Al arena.

It also reflects the changing fortunes of Singapore’s prime office market, which has depended on expansions from deep-pocketed Chinese firms in recent years. That is now softening as companies cut costs and real estate supply rises.

Source: SCMP

ផែនការ​មហិច្ឆតា​របស់​ទីក្រុងហុងកុង​ក្នុង​ការ​សាងសង់​កោះ​សិប្បនិមិត្ត​ចំនួន៣ ប្រឈមមុខនឹងការពន្យារពេល​

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផែនការប្រកបដោយមហិច្ឆិតារបស់តំបន់រដ្ឋបាលពិសេសទីក្រុងហុងកុងលើការសាងសង់កោះសិប្បនិមិត្តចំនួន៣ ក្រោមទុនវិនិយោគប្រមាណ៧៤,៦ពាន់លានដុល្លារអាមេរិក អាចនឹងត្រូវពន្យារពេលបន្ថែមទៀត។

ការព្រួយបារម្ភនេះកើតឡើង បន្ទាប់ពីមន្ត្រីទទួលបន្ទុកលើការអភិវឌ្ឍន៍បានបដិសេធមិនបញ្ជាក់ពីកាលបរិច្ឆេទចាប់ផ្តើមការងារចាក់បំពេញដីទៅក្នុងសមុទ្រ ស្របពេលឱនភាពថវិកាកើនឡើង។

ថ្មីៗនេះ ក្រោយពីអាជ្ញាធរហិរញ្ញវត្ថុហុងកុងបានព្រមានពីការរឹតបន្តឹងការចំណាយនាពេលខាងមុខ លេខាធិការទទួលបន្ទុកលើការអភិវឌ្ឍន៍លោកស្រី Linn Hon-ho បានអះអាងថា គម្រោងមួយចំនួនដូចជា កោះសិប្បនិម្មិត Northern Metropolis ដែលគ្រោងសាងសង់នៅតាមបណ្តោយព្រំដែនគួរតែត្រូវបានផ្តល់អាទិភាព។

ដើមឡើយ រដ្ឋបាលទីក្រុងហុងកុងសង្ឃឹមថា នឹងចាប់ផ្តើមចាក់បំពេញផ្ទៃដីទំហំ១ពាន់ហិកតានៅជាប់កោះ Kau Yi Chau ក្នុងឆ្នាំ២០២៧។ ប៉ុន្តែ កាលពីថ្ងៃអង្គារ ទី៧ ខែមករា លោកស្រី Linn Hon-ho បានបដិសេធមិនបញ្ជាក់ឱ្យបានច្បាស់់ពីកាលបរិច្ឆេទចាប់ផ្តើមនោះទេ។

លោកស្រី​ Linn បាន​មានប្រសាសន៍ឱ្យដឹងក្នុង​អំឡុងពេល​ជួប​ជាមួយក្រុមអ្នក​សារព័ត៌មាន​​ថា​ “យើង​មិន​ចាំ​បាច់​កំណត់​កាលបរិច្ឆេទ​ពិត​ប្រាកដ​សម្រាប់​ការ​ចាប់​ផ្តើម​ការងារ​ឥឡូវ​នេះ​ទេ។ អ្វីដែលសំខាន់បំផុត យើងត្រូវរៀបចំឱ្យបានល្អ”។

លោកស្រីបានសង្កត់ធ្ងន់ថា រដ្ឋបាល​ហុងកុងនឹង​បន្ត​ត្រៀមរៀបចំ​​ការងារ​ចាក់បំពេញដីនេះ​ ដោយ​កត់សម្គាល់​ថា​ នីតិវិធីច្បាប់នៃការ​ដាក់​របាយការណ៍​ស្តីពីការវាយតម្លៃ​ផលប៉ះពាល់​លើបរិស្ថាន​កំពុង​តែដំណើរការ​។

លោកស្រីបន្ថែមថា “នៅពេលយើងរៀបចំបានល្អប្រសើរ រដ្ឋបាលហុងកុងអាចបន្តដំណើរទៅមុខ។ បន្ទាប់មក យើងនឹងពិចារណាពីបរិយាកាសសេដ្ឋកិច្ច និងស្ថានភាពហិរញ្ញវត្ថុនៅពេលនោះ ដើម្បីសម្រេចចិត្តថា តើគម្រោងនេះគួរអនុវត្តន៍នៅពេលណា និងអនុវត្តន៍ដោយរបៀបណា?”៕ប្រភព: SCMP៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃបន្តិចក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈធនាគារកណ្តាលអាមេរិកអាចប្រកាន់គោលជំហរប្រកបដោយការប្រុងប្រយ័ត្នចំពោះការកំណត់ដាក់ចេញនូវទិសដៅអត្រាការប្រាក់របស់ខ្លួននៅឆ្នាំ២០២៥នេះ។

តួយ៉ាង តម្លៃមាស Spot Gold បានស្ថិតនៅទ្រឹងត្រឹមជាង២.៦៦១ដុល្លារក្នុងមួយអោន។ ទោះជាយ៉ាងនេះក្តី តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,២២ភាគរយដល់២៦៧៨,៤០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៩នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៥,២ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី២៩ ខែមករានេះ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៨,៩៥ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៩,០៩ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,២៦ភាគរយដល់៣០,៧៧ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,១៨ភាគរយដល់៩៨៥,៥ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៣៩ភាគរយដល់៩៣២ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤៣នាទីព្រឹក៕

ភ្ញៀវទេសចរណ៍ក្នុងតំបន់អាស៊ានផ្តល់អាទិភាពលើនិន្នាការចំនួន៣សំខាន់ៗនៅឆ្នាំ២០២៥នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការស្ទង់មតិរបស់វេទិកា Agoda បានបង្ហាញពីនិន្នាការសំខាន់ៗនៅក្នុងចំណោមភ្ញៀវទេសចរណ៍អាស៊ាននៅឆ្នាំ២០២៥ ដោយផ្តោតលើការសម្រាកលំហែកាយ ការធ្វើដំណើរបែបគ្រួសារ និងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើផែនការ និងកក់ដំណើរកំសាន្ដ។

Agoda បានរកឃើញថា អ្នកដំណើរជូនជាតិឥណ្ឌូនេស៊ីចំនួន៥៨ភាគរយមានគម្រោងធ្វើដំណើរជាមួយមនុស្សជាទីស្រលាញ់របស់ពួកគេនៅឆ្នាំនេះ ដែលជាអត្រាខ្ពស់បំផុតនៅតំបន់អាស៊ាន។

 

ចំណែក នៅប្រទេសវៀតណាម ចំនួន៣៩ភាគរយនៃអ្នកឆ្លើយសំណួរបានបង្ហាញពីគោលបំណងដើរលេងកំសាន្តជាមួយក្រុមគ្រួសារ ខណៈចំនួន៦៥% នៃអ្នកធ្វើដំណើរជនជាតិវៀតណាមបានផ្តល់អាទិភាពដល់ការសម្រាកលំហែកាយ។

ដោយឡែក ការស្ទង់មតិខាងលើបានបង្ហាញទៀតថា ប្រជាជនសិង្ហបុរីចំនួន៨៧ភាគរយ បានលើកឡើងថា ការសំរាកលំហែជាហេតុផលចម្បងសម្រាប់ការធ្វើដំណើររបស់ពួកគេ។

រីឯ ប្រទេសហ្វីលីពីននាំមុខគេផ្នែកទេសចរណ៍ ដែលផ្សារភ្ជាប់ជាមួយក្រុមអ្នកធ្វើការលើផ្នែកឌីជីថល ដោយអ្នកឆ្លើយសំណួរម្នាក់ក្នុងចំណោមអ្នកឆ្លើយសំណួរចំនួន១៤នាក់រំពឹងថា នឹងធ្វើការពីចម្ងាយ នៅពេលធ្វើដំណើរកំសាន្ត។

បច្ចេកវិទ្យាក៏បានដើរតួនាទីយ៉ាងសំខាន់ផងដែរក្នុងការរៀបចំផែនការធ្វើដំណើរ ដោយប្រជាជនវៀតណាមចំនួន៧៨ភាគរយ គ្រោងនឹងប្រើប្រាស់កម្មវិធី App នានាសម្រាប់កក់ដំណើរកំសាន្តរបស់ពួកគេនៅក្រៅប្រទេស។

នៅទូទាំងតំបន់ ប្រព័ន្ធផ្សព្វផ្សាយសង្គមបានបន្តជំរុញការរៀបចំផែនការធ្វើដំណើរ ខណៈប្រជាជនម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ទទួលរងឥទ្ធិពលបំផុតពីវេទិកាសង្គមដូចជា Instagram ជាដើម៕ប្រភព: Vnexpress៕

អាផាតមុិននៅតាមបណ្តោយខ្សែរថភ្លើងក្រោមដីក្នុងទីក្រុងហូជីមិញហក់ឡើងថ្លៃយ៉ាងគំហុក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃអាផាតមុិននៅតាមបណ្តោយខ្សែរថភ្លើងក្រោមដីក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម បានហក់ឡើងថ្លៃយ៉ាងគំហុកចន្លោះពី១៥ភាគរយទៅ៤០ភាគរយ ដោយសារការបើកដាក់ឱ្យដំណើរការខ្សែរថភ្លើងថ្មីបានជំរុញឱ្យតម្រូវការកើនឡើង។

កាលពី២សប្តាហ៍មុន លោក Minh Toan ដែលជាអតិថិជនមួយរូបក្នុងចំណោមអតិថិជនជាច្រើនរូបផ្សេងទៀតបានទិញអាផាតមិន ដែលមានបន្ទប់គេងចំនួន២បន្ទប់ ស្ថិតនៅចម្ងាយប្រមាណ៨០០ម៉ែត្រពីខ្សែរថភ្លើងក្រោមដី Ben Thanh-Suoi Tien ក្នុងទីក្រុងហូជីមិញ។

ប៉ុន្តែ លោកបានសម្តែងការសោកស្តាយយ៉ាងខ្លាំង ព្រោះថា តម្លៃអាផាតមុិននៅទីនោះបានហក់ឡើងថ្លៃចំនួន១៦ភាគរយ ចាប់តាំងពីដើមឆ្នាំ២០២៤មក។

លោកមានប្រសាសន៍ឱ្យដឹងបន្តថា “ខ្ញុំគួរតែសម្រេចចិត្ដទិញឱ្យបានលឿនជាងនេះ។ ប៉ុន្តែ ខ្ញុំទើបតែបានទិញនៅពេលនេះ ដោយរំពឹងថា អាផាតមុិននឹងបន្តហក់ឡើងថ្លៃបន្ថែមទៀត ព្រោះខ្សែរថភ្លើងក្រោមដីបានចាប់ផ្តើមដំណើរការហើយ”។

អាផាតមុិនដែលលោក Minh Toan បានទិញកាលពី២សប្តាហ៍មុន មានតម្លៃចំនួន៧១លានដុង(ប្រហែល២.៨០០ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េ បើធៀបនឹងតម្លៃត្រឹមតែ៦១លានដុងក្នុងមួយម៉ែត្រការ៉េកាលពីខែមករាដើមឆ្នាំមុន។

លោក Vo Hong Thang អគ្គនាយករងនៃក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ DKRA Group បានលើកឡើងថា “ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ទីក្រុង និងការជំរុញឱ្យតម្លៃអចលនទ្រព្យហក់់ឡើងថ្លៃ”។

លោកបន្ថែមថា “រថភ្លើងក្រោមដីជួយបង្កើនការតភ្ជាប់ កាត់បន្ថយការកកស្ទះចរាចរណ៍ និងផ្តល់នូវជម្រើសធ្វើដំណើរប្រកបដោយសុវត្ថិភាព។ កត្តាទាំងនេះបានជំរុញតម្លៃអចលនទ្រព្យនៅតាមបណ្តោយផ្លូវរថភ្លើង”។

លោក Troy Griffiths អគ្គនាយករងនៃក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills Vietnam បានព្យាករណ៍ថា “តម្លៃអចលនទ្រព្យប្រណីតនៅតាមបណ្តោយស្ថានីយ៍រថភ្លើងធំៗនឹងកើនឡើងចន្លោះពី១០ភាគរយទៅ១៥ភាគរយនៅឆ្នាំ២០២៥នេះ”។

លោក Dinh Minh Tuan នាយកប្រចាំតំបន់ភាគខាងត្បូងនៃវេទិកាចុះបញ្ជីអចលនទ្រព្យ Batdongsan បានលើកឡើងថា ការផ្តោតរបស់អ្នកអភិវឌ្ឍន៍លើផ្នែកអាផាតមុិនតម្លៃខ្ពស់ រួមជាមួយនឹងការបើកសម្ពោធដាក់ឱ្យដំណើរការខ្សែរថភ្លើងក្រោមដី បានជំរុញឱ្យតម្លៃអាផាតមុិនជាមធ្យមមានការកើនឡើង។

លោកបានបន្ថែមថា “ការរួមបញ្ចូលគ្នានៃកត្តាជាច្រើនដូចជា ខ្សែរថភ្លើងក្រោមដី ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងការកើនឡើងនៃគម្រោងលំដាប់ខ្ពស់ បានជំរុញឱ្យគម្រោងអាផាតមុិននៅជិតផ្លូវរថភ្លើងក្លាយជាចំណុចចាប់អារម្មណ៍របស់អ្នកទិញ”៕ប្រភព: Vnexpress៕

កម្ពុជា​កំពុងប្រកួតប្រជែង​ជាមួយ​ប្រទេសថៃ​ដើម្បីស្រូបទាញ​ភ្ញៀវ​ទេសចរ​ណ៍ប្រណីត​លំដាប់​អ្នកមាន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទោះបីជាប្រទេសកម្ពុជាអាចត្រូវបានចាត់ថ្នាក់ជាគោលដៅទេសចរណ៍ ដែលចំណាយតិចបំផុតនៅតំបន់អាស៊ានយ៉ាងណាក្តី ក៏អាជ្ញាធរកំពុងព្យាយាមផ្សព្វផ្សាយកញ្ចប់ទេសចរណ៍នានាដើម្បីបំពេញឱ្យចំតម្រូវការរបស់ភ្ញៀវទេសចរណ៍លំដាប់អ្នកមាន។

ថ្មីៗនេះ កាសែត The UK Times របស់អង់គ្លេស បានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជានៅលេខរៀងទី១៣ ក្នុងបញ្ជីនៃគោលដៅទេសចរណ៍ប្រណីតបំផុតចំនួន២៣របស់ខ្លួន។

ជាក់ស្ដែង បណ្តាក្រុមហ៊ុនអន្តរជាតិជាច្រើនដូចជាក្រុមហ៊ុន Jacada និងក្រុមហ៊ុន Lux បានឈានជើងចូលទីផ្សារកម្ពុជា។ ក្រុមហ៊ុនទាំងនេះកំពុងផ្សព្វផ្សាយអំពីរមណីយដ្ឋានកោះឯកជនដូចជាកោះសង្សារ ការជិះទូកល្បឿនលឿនរយៈពេល៤៥នាទីពីកំពង់ផែក្រុងព្រះសីហនុ ដែលការស្នាក់នៅផ្ទះវីឡាប្រណីតនៅទីនោះមានតម្លៃជិត២ពាន់ដុល្លារអាមេរិក​ក្នុងមួយ​យប់។

ជម្រើសផ្សេងទៀតរួមមាន ការជិះឧទ្ធម្ភាគចក្រគយគន់មើលប្រាសាទអង្គរវត្ត និងរាប់បញ្ចូលទាំងដំណើរទេសចរណ៍នៅតាមតំបន់ប្រវត្តិសាស្ត្រទូទាំងប្រទេសកម្ពុជា ដោយជិះលើរថយន្ត Mercedes ដែលបំពាក់ម៉ាស៊ីនត្រជាក់យ៉ាងប្រណីត។

ទាក់ទងនឹងការផ្តល់ជូនទិដ្ឋាការ ប្រទេសកម្ពុជាពុំមានទិដ្ឋាការជាច្រើនប្រភេទដូចប្រទេសថៃនោះទេ។ ទោះជាយ៉ាងណាក្តី ជនបរទេសអាចស្នើសុំទិដ្ឋាការចូលនិវត្តន៍ពីភ្នាក់ងារអន្តោប្រវេសន៍នៅរាជធានីភ្នំពេញក្នុងតម្លៃត្រឹមតែ៣០០ដុល្លារប៉ុណ្ណោះ ដោយមិនត្រូវការឯកសារច្រើនស្មុគស្មាញ និងមិនចាំបាច់បញ្ជាក់ពីសមតុល្យធនាគារ។

ជាពិសេស ជនបរទេសក៏អាចស្នើសុំទិដ្ឋាការគ្រួសារមាសរយៈពេល១០ឆ្នាំ តាមរយៈការបោះទុនវិនិយោគចំនួន១០មុឺនដុល្លារអាមេរិកលើអចលនទ្រព្យនៅកម្ពុជា ហើយជនបរទេសក៏អាចទិញសញ្ជាតិខ្មែរបានដែរ តាមរយៈការវិនិយោគ ឬបរិច្ចាគថវិកាចំនួន៣០មុឺនដុល្លារអាមេរិក។

ភ្ញៀវទេសចរណ៍បរទេសជិត៧លាននាក់បានចូលមកទស្សនាប្រទេសកម្ពុជាកាលពីឆ្នាំ២០២៤ ហើយចំនួននេះត្រូវបានគេរំពឹងថា នឹងកើនឡើងយ៉ាងគំហុក នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានធំជាងគេទី៩ នៅក្នុងពិភពលោកនឹងបើកដំណើរការនៅឆ្នាំ២០២៥នេះ។

ភ្នាក់ងារទេសចរណ៍មួយរូប ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញបានថ្លែងប្រាប់កាសែតថៃ Pattaya Mail ថា “ឥឡូវនេះ កម្ពុជាកំពុងប្រកួតប្រជែងដោយផ្ទាល់ជាមួយប្រទេសថៃ ដើម្បីស្រូបទាញភ្ញៀវទេសចរណ៍អន្តរជាតិ ដែលចាប់អារម្មណ៍លើរបៀបរស់នៅដ៏ប្រណីតបំផុត”៕ប្រភព: Pattaya Mail៕

ធនាគារ ឈីហ្វ ប្រកាន់ខ្ជាប់នូវទំនុកចិត្ត វិជ្ជាជីវៈ និងក្រមសីលធម៌ ជាមូលដ្ឋានគ្រឹះសម្រាប់កំណើននៅឆ្នាំ២០២៥

0

ធនាគារ ឈីហ្វ ឈានចូលឆ្នាំ២០២៥ ជាមួយនឹងការប្តេជ្ញាចិត្តជាថ្មីចំពោះទំនុកចិត្ត វិជ្ជាជីវៈ ក្រមសីលធម៌ និងទំនាក់ទំនងល្អជាមួយអតិថិជនជាកត្តាជំរុញដ៏សំខាន់សម្រាប់បន្តភាពជោគជ័យរបស់ខ្លួន។        បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ ឈីហ្វ ជឿជាក់ថាគោលការណ៍ទាំងនេះ ដែលជាចំណុចស្នូលនៃប្រតិបត្តិការរបស់ខ្លួននឹងជួយបន្តនាំផ្លូវដល់ធនាគារក្នុងបរិយាកាសហិរញ្ញវត្ថុដែលមានការបម្រែបម្រួលយ៉ាងលឿន និងជំរុញឱ្យមានការរីកចម្រើនបន្ថែមទៀត។

បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ មានជំនឿចិត្តថា គុណតម្លៃស្នូល និងវិធីសាស្រ្តអាជីវកម្មរបស់ធនាគារ នឹងបន្តពង្រឹងស្ថាប័នមួយនេះសម្រាប់ច្រើនឆ្នាំទៅមុខទៀត។ លោកបណ្ឌិតបានមានប្រសាសន៍ថា ៖«ទំនុកចិត្ត វិជ្ជាជីវៈ និងក្រមសីលធម៌ គឺជាសសរស្តម្ភដែលនាំយើងឱ្យឆ្លងកាត់គ្រប់ដំណាក់កាលនៃការរីកចម្រើន ហើយនឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យរបស់យើងនៅឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់»។ លោកបណ្ឌិតបន្ថែមថា ៖«យើងមានក្រុមការងាររឹងមាំ វិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត និងគំរូអាជីវកម្មល្អ ដើម្បីបំពេញតម្រូវការអតិថិជនរបស់យើង សម្រាប់ទាំងពេលបច្ចុប្បន្ន និងអនាគត»។

ការប្តេជ្ញាចិត្តរបស់ធនាគារចំពោះការអនុវត្តក្រមសីលធម៌នេះ គឺត្រូវបានឆ្លុះបញ្ចាំងនៅក្នុងយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការធ្វើអាជីវកម្ម។ ដូចដែលបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ បានលើកឡើង «ធនាគារ ឈីហ្វមានការប្តេជ្ញាចិត្តខ្ពស់ ដោយផ្តោតសំខាន់លើភាពស្មោះត្រង់ និងយុទ្ធសាស្រ្តអាជីវកម្មរយៈពេលវែងជាងគិតលើផលចំណេញក្នុងរយៈពេលខ្លី។ យើងផ្តោតលើការកសាងទំនាក់ទំនងដ៏រឹងមាំ សុចរិតភាព និងប្រកបដោយនិរន្តរភាពជាមួយអតិថិជន ហើយវិធីសាស្រ្តប្រកបដោយក្រមសីលធម៌ចំពោះអាជីវកម្មគឺធានាថា យើងនឹងបន្តបម្រើអតិថិជនប្រកបដោយប្រសិទ្ធភាព»។

កំណើន និងការពង្រីកវិសាលភាព៖ មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ពេលអនាគត

ធនាគារ ឈីហ្វ បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនក្នុងខែធ្នូ ឆ្នាំ២០១៣ ហើយមកដល់ឆ្នាំ២០២៥ នេះទ្រព្យសកម្មសរុបរបស់ធនាគារបានកើនឡើងគួរឱ្យកត់សម្គាល់ ជាមួយនឹងការកើនឡើងនៃកម្លាំងការងារ និងអតិថិជន។ ធនាគារ ឈីហ្វ ទទួលបានការរីកចម្រើនយ៉ាងខ្លាំង ចាប់តាំងពីត្រូវបានបង្កើតឡើងមក ជាមួយនឹង ដើមទុនចុះបញ្ជីដំបូងចំនួន ១០ លានដុល្លារ ដោយវិវត្តន៍ពីធនាគារឯកទេស ទៅជាធនាគារពាណិជ្ជពេញលេញនៅឆ្នាំ២០១៨។ វឌ្ឍនភាពនេះត្រូវបានមើលឃើញតាមរយៈការកើនឡើងគួរឱ្យកត់សម្គាល់នៃប្រាក់បញ្ញើសរុបដែលលើសពី ១៨៨ លានដុល្លារ និងទ្រព្យសកម្មសរុបលើសពី ២៧៨ លានដុល្លារគិតត្រឹមខែធ្នូ ឆ្នាំ២០២៤។ ធនាគារ ឈីហ្វ សម្រេចបានតាមផែនការប្រតិបត្តិការរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៤ និងឆ្នាំសារពើពន្ធខាងមុខ ដែលជំរុញដោយភាពជឿនលឿនផ្នែកឌីជីថល បទប្បញ្ញត្តិល្អ និង     គំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រក្នុងការផ្សព្វផ្សាយ។ បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ បានចាត់ទុកភាពជោគជ័យរបស់ធនាគារទៅនឹងទស្សនសាជីវកម្មរបស់ខ្លួនគឺ “The Chief Way” ដែលផ្តល់អាទិភាពដល់ទំនុកចិត្តលើគ្នាទៅវិញទៅមក និងភាពជាដៃគូជាមួយអតិថិជន។ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ៖«យើងផ្ដោតលើការកសាងទំនាក់ទំនងល្អរយៈពេលវែង ដោយផ្អែកលើទំនុកចិត្ត។ វិធីសាស្រ្តរបស់យើងត្រូវបានរួមបញ្ចូលនៅក្នុងវិជ្ជាជីវៈ និងភាពស្មោះត្រង់ ហើយជឿជាក់ថា នេះគឺជាគន្លឹះនៃភាពរីកចម្រើនរួមគ្នាទាំងធនាគារ និងអតិថិជន»។

នៅឆ្នាំ២០២៥ នេះ ធនាគារ ឈីហ្វ នឹងបន្តការពង្រីកវិសាលភាពរបស់ខ្លួនជាមួយនឹងការបើកដំណើរការអភិវឌ្ឍថ្មី ដែលទីស្នាក់ការកណ្តាលថ្មីគឺនៅក្នុង Chief Tower មានទីតាំងនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស កែងនឹងផ្លូវ ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្នុងរាជធានីភ្នំពេញ។ អគារស្នាក់ការកណ្តាលថ្មីនេះ ត្រូវបានកំណត់ថា ជាផ្នែកដ៏សំខាន់មួយនៃការរីកចម្រើនជាយុទ្ធសាស្រ្តរបស់ធនាគារ។     ទីតាំងនេះស្ថិតនៅតំបន់ពាណិជ្ជកម្មដ៏សំខាន់ ទីស្នាក់ការកណ្តាលរបស់ធនាគារ ឈីហ្វ នៅក្នុងអគារ Chief Tower នឹងផ្តល់នូវភាពងាយស្រួលកាន់តែប្រសើរ សម្រាប់ទាំងអតិថិជន និងដៃគូ ខណៈដែលនឹងបង្កើនវត្តមានរបស់ធនាគារនៅក្នុងតំបន់ពាណិជ្ជកម្មដ៏លេចធ្លោមួយនៅក្នុងទីក្រុង។ បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ បានលើកឡើងពីសារៈសំខាន់នៃការអភិវឌ្ឍថ្មីនេះ ដោយមានប្រសាសន៍ថា៖« ទីស្នាក់ការកណ្តាលថ្មីរបស់យើងមិនមែនគ្រាន់តែជានិមិត្តរូបនៃការរីកចម្រើនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពមួយបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះនវានុវត្តន៍ ទំនុកចិត្ត និងឧត្តមភាពសេវាកម្ម»។

ការយកចិត្តទុកដាក់បន្តរបស់ធនាគារលើតម្រូវការរបស់អតិថិជន គឺបង្ហាញឱ្យឃើញនៅក្នុងផ្នែកសេវាកម្មដែលបំពេញបន្ថែមដល់វត្តមានរបស់ខ្លួន រួមទាំងកម្មវិធីប្រាក់កម្ចីខ្នាតតូចបែបឌីជីថលដ៏លេចធ្លោរ “Chief Easy” និងភាពជាដៃគូជាមួយប្រព័ន្ធទូទាត់ឌីជីថលដូចជា ប្រព័ន្ធទូទាត់បាគងរបស់ធនាគារជាតិនៃកម្ពុជា CSS និងKHQR ជាដើម។  Chief Easy អនុញ្ញាតឱ្យអតិថិជនស្នើសុំប្រាក់កម្ចីបានរហូតដល់ ៥០០០ ដុល្លារ ដោយមិនត្រូវការទ្រព្យបញ្ចាំតាមរយៈទូរស័ព្ទដៃ ហើយទទួលបានការឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោងនៅថ្ងៃធ្វើការ។ គំនិតផ្តួចផ្តើមនេះគាំទ្រដល់បរិយាប័ន្នហិរញ្ញវត្ថុដោយផ្តល់នូវភាពងាយស្រួលក្នុងការទទួលបានឥណទានផ្លូវការទៅតាមគោលបំណងផ្ទាល់ខ្លួន។ កម្មវិធី Chief Mobile 3.0 ដែលត្រូវបានធ្វើបច្ចុប្បន្នភាព ត្រូវបានរចនាឡើងដើម្បីបង្កើនបទពិសោធន៍របស់អ្នកប្រើប្រាស់ ដោយផ្តល់នូវការប្រើប្រាស់កាន់តែងាយស្រួលសម្រាប់តម្រូវការសេវាកម្មធនាគារឌីជីថល។

ធនាគារ ឈីហ្វ គ្រោងបន្តពង្រីកបណ្តាញសាខាបន្ថែមទៀតនៅក្នុងតំបន់ដែលមានសក្ដានុពលខ្ពស់ក្នុងរាជធានីភ្នំពេញ និងទីរួមខេត្តសំខាន់ៗ។ យុទ្ធសាស្រ្តនេះ រួមជាមួយនឹងការខិតខំប្រឹងប្រែងចំពោះការផ្លាស់ប្ដូរឌីជីថល ដែលជួយដល់ធនាគារ ក្នុងការបំពេញតម្រូវការអតិថិជនឲ្យកាន់តែល្អបន្ថែមទៀត និងពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះបរិយាប័ន្ន​ហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

 

រក្សាភាពស្មោះត្រង់ជាតម្លៃស្នូល ចំពោះបញ្ហាប្រឈម

ភាពធន់ និងកំណើនជាលំដាប់របស់ធនាគារ ឈីហ្វ ក៏កើតឡើងដោយសារតែគោលនយោបាយគ្រប់គ្រងហានិភ័យដ៏រឹងមាំរបស់ខ្លួនផងដែរ។ បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ បានសង្កត់ធ្ងន់ថា ធនាគារតែងតែផ្តល់អាទិភាពដល់ការគ្រប់គ្រងហានិភ័យ និងសុចរិតភាពដោយធានាថា រាល់ការសម្រេចចិត្តគឺស្របតាមចក្ខុវិស័យ    រយៈពេលវែងរបស់ខ្លួន និងជាមួយបេសកកម្មរបស់ខ្លួន ក្នុងការក្លាយជាដៃគូហិរញ្ញវត្ថុដែលមានទំនុកចិត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងតំបន់អាស៊ាន។ លោកមានប្រសាសន៍ថា ៖ «យើងផ្តោតលើការគ្រប់គ្រងហានិភ័យដោយប្រុងប្រយ័ត្ន និងជាមធ្យោបាយដែលគាំទ្រដល់កំណើនប្រកបដោយនិរន្តរភាព សម្រាប់អតិថិជន និងអាជីវកម្ម។ វិធីសាស្រ្តនេះបានជួយឱ្យយើងរក្សាស្ថិរភាពនៅក្នុងវិស័យហិរញ្ញវត្ថុដែលកំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័សនេះ»។

ខណៈពេលដែលធនាគារ ឈីហ្វ ឈានចូលដល់ឆ្នាំ២០២៥ ការបន្តផ្តោតលើការទំនុកចិត្ត វិជ្ជាជីវៈ ក្រមសីលធម៌ ទំនាក់ទំនងប្រកបដោយសុចរិតភាព និងនវានុវត្តន៍ ធ្វើឱ្យយើងឈរលើទីតាំងដ៏ល្អមួយសម្រាប់អភិវឌ្ឍខ្លួនបន្ថែមទៀត។ ដោយមានការគាំទ្រឥតងាករេរបស់អតិថិជន បុគ្គលិកប្រកបដោយសមត្ថភាព និងការគាំទ្រផ្នែកច្បាប់យ៉ាងរឹងមាំពីធនាគារជាតិនៃកម្ពុជា បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ មានទំនុកចិត្តថា ធនាគារនឹងមិនត្រឹមតែសម្រេចបានតាមគោលដៅប៉ុណ្ណោះទេ ប៉ុន្តែអាចលើសពីគោលដៅរបស់ខ្លួនក្នុងឆ្នាំខាងមុខ។ លោកថ្លែងថា ៖«យើងឈានចូលដល់ឆ្នាំ២០២៥ ជាមួយនឹងចក្ខុវិស័យច្បាស់លាស់៖ ដើម្បីបន្តធ្វើជាដៃគូហិរញ្ញវត្ថុដែលទំនុកចិត្តសម្រាប់អតិថិជន រក្សាស្តង់ដារក្រមសីលធម៌ខ្ពស់បំផុត និងរួមចំណែកដល់កំណើនហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា»។

ជាមួយនឹងការបើកដំណើរការទីស្នាក់ការកណ្តាលនៅក្នុង Chief Tower នាពេលខាងមុខនេះ និងការបន្តការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការអនុវត្តធុរកិច្ចប្រកបដោយក្រមសីលធម៌ធនាគារ ឈីហ្វ បានកំណត់សម្រាប់ភាពជោគជ័យជា បន្តនៅក្នុងវិស័យហិរញ្ញវត្ថុដែលមានការប្រកួតប្រជែង និងផ្លាស់ប្តូរជានិច្ច។ ធនាគារនៅតែផ្តោតលើការកសាងទំនាក់ទំនងរយៈពេលវែងដោយសុចរិតភាព និងការជំរុញទំនុកចិត្ត ដែលជាធាតុផ្សំដ៏សំខាន់សម្រាប់កំណើនប្រកបដោយនិរន្តរភាព និងវិបុលភាពនៅកម្ពុជា។

ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ នេះ បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសធនាគារជាតិនៃកម្ពុជា (NBC) អគ្គនាយកដ្ឋានពន្ធដារ (GDT) និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក៏ដូចជាដៃគូអាជីវកម្មរបស់ធនាគារ និងអតិថិជនទាំងអស់៕

 

Trade through BRI-backed economic zone in Cambodia hits record high in 2024

0

PHNOM PENH, Jan. 7 (Xinhua) — The value of imports and exports passing through the Sihanoukville Special Economy Zone (SSEZ) in Cambodia hit a record high in 2024, said Cambodia’s customs data released on Monday.

The total trade volume of the enterprises in the SSEZ reached 4.07 billion U.S. dollars last year, a year-on-year increase of 21.3 percent, the data showed.

Jointly ventured by Chinese and Cambodian investors, the SSEZ is a flagship project under China’s Belt and Road Initiative (BRI).
The SSEZ operator said in a news release that in 2024, the zone featured high-quality development and promoted the integration of industry and city.

The news release said the construction of the SSEZ 2.0 upgraded version has taken a big step to a new level.

The 11-square-km SSEZ had attracted 28 new enterprises in 2024, bringing the total number of enterprises in the zone to 202, with approximately 32,000 jobs created, the news release said.

Those enterprises came from China, European countries, the United States, and Southeast Asian countries, among other countries and regions.

“The SSEZ has injected new momentum into enriching the China-Cambodia Diamond Hexagon cooperation framework and building Cambodia’s Industrial Development Corridor,” the news release said.

“The SSEZ, together with other flagship BRI projects, has been playing a crucial role in helping Cambodia achieve its ambitious goals of becoming an upper-middle income country by 2030 and a high-income nation by 2050.”
Seun Sam, a policy analyst at the Royal Academy of Cambodia, said the SSEZ is one of the key catalysts for Cambodia’s economic growth and trade development.

“The SSEZ is one of the most impressive outcomes of the BRI projects in Cambodia,” he told Xinhua. “This special economic zone has attracted a lot of foreign direct investment and boosted Cambodia’s manufacturing sector, leading to employment creation and increased exports.”

Source: Xinhua

សិង្ហបុរីអាចនឹងដាក់ចេញវិធានការបន្ថែមដើម្បីទប់ស្កាត់ទីផ្សារលំនៅដ្ឋានមិនឱ្យពុះកញ្ជ្រោលខ្លាំង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ធនាគារ Morgan Stanley បង្ហាញថា ការកើនឡើងយ៉ាងគំហុកនៃតម្លៃលំនៅដ្ឋាននៅប្រទេសសិង្ហបុរី ដែលមួយផ្នែកបណ្តាលមកពីការទិញទុកលក់ចំណេញ អាចនឹងជំរុញឱ្យរដ្ឋាភិបាលសិង្ហបុរីដាក់ចេញវិធានការទប់ទល់បន្ថែមទៀត។

ក្រុមអ្នកវិភាគ ដែលដឹកនាំដោយលោក Wilson Ng សេដ្ឋវិទូនៅធនាគារ Morgan Stanley បានបញ្ជាក់ក្នុងរបាយការណ៍ថា តម្លៃលំនៅដ្ឋានរបស់សិង្ហបុរីនឹងបន្តកើនឡើងនៅដើមឆ្នាំ២០២៥នេះ ដោយសារក្រុមអ្នកវិនិយោគកំពុងសម្រុកទិញ និងទូទាត់ប្រាក់ មុនពេលគម្រោងត្រូវបានសាងសង់បញ្ចប់ទៅទៀត។

យ៉ាងណាមិញ ប្រសិនបើ​រដ្ឋាភិបាល​សិង្ហបុរីពិតជាដាក់​ចេញ​វិធានការ​​បន្ថែម​ទៀត​ដើម្បី​ទប់ស្កាត់មិនឱ្យទីផ្សារ​ប៉ោង ឬពុះកញ្ជ្រោលខ្លាំង គួបផ្សំនឹងការហូរចូលនៃការផ្គត់ផ្គង់ នោះការណ៍នេះអាចនាំឱ្យតម្លៃផ្ទះនៅសិង្ហបុរីធ្លាក់ចុះ៥% នៅឆ្នាំ២០២៥។

ការព្យាករណ៍របស់ធនាគារវិនិយោគ Morgan Stanley ស្របតាមក្រុមអ្នកវិភាគផ្សេងទៀត ដែលរំពឹងថា រដ្ឋាភិបាលសិង្ហបុរីនឹងចាត់វិធានការសកម្មកាន់តែច្រើន ដោយសារគណបក្សកាន់អំណាចនៅសិង្ហបុរីកំពុងត្រៀមរៀបចំការបោះឆ្នោត ដែលក្នុងនោះលទ្ធភាពទិញផ្ទះជាក្តីកង្វល់ដ៏ធំសម្រាប់អ្នកបោះឆ្នោត។

ក្រុមអ្នកវិភាគអះអាងថា សិង្ហបុរីអាចនឹងដំឡើងពន្ធប្រថាប់ត្រាលើអ្នកលក់ ជំនួសឱ្យការផ្តោតលើអ្នកទិញ ដោយបន្ថែមថាចំណាត់ការបែបនេះនឹងមានប្រសិទ្ធភាពខ្ពស់ជាងមុនក្នុងការទប់ស្កាត់ការទិញទុកលក់ចំណេញ។

ធនាគារ Morgan Stanley បានអះអាងថា អ្នកទិញក្នុងគោលបំណងវិនិយោគបានទទួលប្រាក់ចំណេញជាមធ្យមប្រមាណ២១% ក្នុងចន្លោះឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤។ អត្រានេះមានកម្រិតខ្ពស់ជាងបណ្តាឆ្នាំកន្លងទៅ។

សិង្ហបុរី​បាន​ដាក់​ចេញ​វិធានការ​ត្រជាក់​ជាច្រើននៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។តួយ៉ាង នៅឆ្នាំ២០២៣ សិង្ហបុរីបានបង្កើនទ្វេរដងនូវអត្រាពន្ធប្រថាប់ត្រាលើអ្នកទិញផ្ទះជាជនបរទេសដល់ចំនួន៦០ភាគរយ៕ប្រភព: Bloomberg៕

Saudi Arabia invests in robots to help build its Neom desert megacity

0

As Saudi Arabia continues to reshape its desert landscape with an incredible number of ambitious construction projects, it has employed some high-tech robotic help to increase efficiency and speed things up.

To recap, Neom is the main project spearheading Saudi Arabia’s push to transform its predominantly oil-based economy into a tourism-focused one as fossil fuel use is inevitably reduced in the coming years.

Some of the most notable projects that are under this Neom umbrella include the Line megacity and twin
skyscrapers Epicon.

Obviously, building all this takes a lot of materials and also a lot of people. The idea behind the move into automated robotics then, is
that it will reduce both.

With this in mind, Neom’s strategic investment arm, the Neom Investment Fund (NIF), has made a significant investment in Europe’s GMT Robotics.

Finer details on the type of robots being used or their functions have not yet been revealed, but clearly the production of rebar (the reinforcing rods used in concrete construction) will be a major focus, which makes sense since Neom is currently using around 20% of the world’s steel supply.

“Having worked in the rebar industry in various forms for the past 30 years, it is very exciting to reach a point where the large-scale adoption of robotics and automation to improve the rebar process is happening,” explains Ulrich Deichmann, CEO of GMT Robotics. “We share in Neom’s ambition to rethink how construction is delivered and look forward to a highly successful partnership that will help revolutionize the construction industry.

“The benefits of robotics application within the construction sector are numerous. They include boosting task efficiency, reducing operating costs, improving health and safety, and optimizing design flexibility.”
The news comes following Neom’s recent investment into concrete production and its construction of a multi-plant concrete factory.

Additionally, Saudi Arabia has won its FIFA World Cup 2034 soccer tournament bid, so we can expect the region’s construction to increase even further over the coming decade.

Source: New Atlas