តោះទៅមើលគំរោងអាគារកប់ពពករបស់ជីពម៉ុង ដែលគ្រោងសង់នៅទីតាំងអាគារ Parkway

0

ដោយ គង់ សូរិយា

       ភ្នំពេញ ក្រុមហ៊ុនជីព ម៉ុងនឹងសាងសង់អាគារពាណិជ្ជកម្មកប់ពពកមួយ នៅទីតាំងមជ្ឈមណ្ឌលពាណិជ្ជកម្មតំបូងគេ នៅរាជធានីភ្នំពេញគឺអាគារParkwayបច្ចុប្បន្ននេះ។

អ្នកនាងGrace Rachny Fongនាយិកាប្រតិបត្តិនៃក្រុមហ៊ុនCentury21 Cambodia បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនជីព ម៉ុង គ្រុប នឹងសាងសង់អាគារពាណិជ្ជកម្មនៅទីតាំងនេះ នាចុងឆ្នាំនេះឬដើមឆ្នាំ​២០១៩​ខាងមុខ ព្រោះទីតាំងនេះត្រូវបានក្រុមហ៊ុនជីព ម៉ុងទិញយករួចហើយ។

អ្នកនាងបន្តថា “ទីតាំងនេះជាទីតាំងដ៏ល្អ និងមានតំបន់ពាណិជ្ជកម្មរសរវើកសម្រាប់ការធ្វើពាណិជ្ជកម្ម និងអំណោយផលសម្រាប់ការសាងសង់អាគារពាណិ​ជ្ជកម្មបែបនេះ”។អ្នកនាងបន្តថា “ក្រុមហ៊ុនជីព ម៉ុងនឹងឲ្យអ្នកជួលអាគារParkway ចាកចេញនៅចុងឆ្នាំនេះ ដើម្បីត្រៀមរៀបចំសាងសង់អាគារកប់ពពកមួយនៅលើទីតាំងនេះ”។

ថ្នាក់ដឹកនាំក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យមួយ ដែលបាននិយាយក្នុងលក្ខ​​ខ័ណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ទីតាំងអាគាររួមនឹងចំណ​តរថយន្តនៃមជ្ឈមណ្ឌលពាណិជ្ជកម្មParkway មានទំហំជាង១ហិកតា ហើយដីនៅទីនេះមានតម្លៃចន្លោះពី៣៥០០ ទៅ៤២០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ដូច្នេះតម្លៃអចលនទ្រព្យនេះ មិនតិចជាង៤០លានដុល្លារអាមេរិកនោះទេ។

ថ្នាក់ដឹកនាំក្រុមហ៊ុនជីព ម៉ុងមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេទាក់ទងនឹងការវិនិយោគ កំពស់អាគារដែលក្រុមហ៊ុននេះនឹងសាងសង់ និងទំហំ ទុនវិនិយោគលើគំរោងថ្មីនេះទេ។

អាគារParkway ជាអាគារការិយាល័យនិងមជ្ឈមណ្ឌលពាណិជ្ជកម្មធំជាងគេនៅរាជធានីភ្នំពេញកាលពីប្រមាណជាង១ទសវត្សរ៍មុន។ គំរោងនេះស្ថិតនៅលើមហាវិថីម៉ៅ សេទុង ក្រុងភ្នំពេញ៕

ស្វែងយល់ពីអាស៊ាន! រដ្ឋាភិបាលហ្វីលីពីន ចាប់ផ្តើមជំរុញសាងសង់អាគារបៃតង

0

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលនៃប្រទេសហ្វីលីពីន បានតម្រូវអោយសាងសង់អគារបៃតនៅតាមរដ្ឋធានី និងខេត្តក្រុងនានានៅទូទាំងប្រទេស បន្ទាប់ប្រទេសមួយនេះបានកត់សម្គាល់ឃើញថា មានតម្រូវការប្រើប្រាសថាមពលយ៉ាងច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។

នៅក្នុងសិក្ខាសាលាស្តីពី Green Cities in Making  ក្នុងទីក្រុងមានីល ប្រទេសហ្វីលីពីនកាលពីចុងសប្តាហ៍កន្លងទៅនេះ អ្នកជំនាញបានកត់សម្គាល់ថា វិធានការនានាលើការអនុវត្តការកសាងនិរន្តរភាព កំពុងត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាល នៃប្រទេសហ្វីលីពីនទាំងនៅថ្នាក់ជាតិ និងថ្នាក់ខេត្តទោះបីជាមានតំបន់មួយចំនួន មិនទាន់ច្បាស់លាស់សម្រាប់ការកែលម្អក៏ដោយ។

លោក Eduardo A. Manahan ប្រធានសមាគមអចលនទ្រព្យ និងអ្នគ្រប់គ្រងអគារហ្វីលីពីនបានឱ្យដឹងថា ប្រទេសហ្វីលីពីនកំពុងស្ថិតនៅលើផ្លូវត្រូវ ដើម្បីក្លាយជាទីក្រុងបៃតង និងទីក្រុងឆ្លាត (Green and Smart City) ។ យើងមានច្បាប់ស្តីពការអគារបៃតង ហើយយើងក៏កំពុងស្ថិតក្នុងដំណើរការអនុម័តច្បាប់ស្តីពី ការពិនិត្យឡើងវិញនូវក្រមសំណង់ជាតិ (National Building Code) ផងដែរ។

យោងតាមសាជីវកម្មហិរញ្ញវត្ថុអន្ដរជាតិ (IFC) បានបង្ហាញថា ប្រមាណជា៣៦ភាគរយ នៃការប្រើប្រាស់ថាមពលរបស់ប្រទេសហ្វីលីពីន បានផ្តត់ផ្តង់ដល់ប្រើប្រាស់ក្នុងអាគារ។ ការប្រើប្រាស់អគ្គីសនីនៅតាមអាគារនានា ឆ្លងកាត់ប្រជុំកោះមាន២៥ភាគរយ នៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។

លោក Liza Morales-Crespo នាយកផ្នែករចនានៅ ក្រុមហ៊ុន Liza Crespo Ecotecture បានអោយដឹងផងដែរថា ប្រទេសហ្វីលីពីនមានអត្រាខ្ពស់បំផុតក្នុងការប្រើប្រាស់អគ្គីសនីយ៍ច្រើន ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ីទាំងមូល។ លោកបន្ថែមថា ការធ្វើអោយមានអគារបៃតង មិនមែនគ្រាន់តែចេះតែថានោះទេ ប៉ុន្តែត្រូវមានការចូលរួមជាចាំបាច់ ជាពិសេសវាជាកាតព្វកិច្ចដ៏ចំាបាច់ របស់រដ្ឋាភិបាលត្រូវតែអនុវត្តដោយផ្ទាល់។

លោកបន្តថា “រដ្ឋាភិបាលក៏មានភាពលំបាកខ្លះដែរ ដើម្បីធ្វើឲ្យមានប្រសិទ្ធិភាពទៅការសាងសង់អគារបៃតង។ ទោះយ៉ាងនេះក្តី ខ្ញុំនៅតែមានសុទិដ្ឋិនិយមខ្ពស់ចំពោះរដ្ឋាភិបាលនឹងជម្រុញ អោយមានការអនុវត្តប្រកបដោយប្រសិទ្ធិភាពខ្ពស់”។

តាមការសិក្សារបស់ក្រសួងសាធារណៈការ និងផ្លូវល្បឿនលឿន នៃប្រទសហ្វីលីពីនបានប៉ាន់ស្មានជាបឋមបង្ហាញថា គម្រោងនេះនឹងអាចជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់នៅក្នុងប្រទេសចំនួន១,៨៧លានតោន និងកាត់បន្ថយការប្រើប្រាស់ថាមពល ៣,៩លានគីឡូវ៉ាត់ម៉ោង៕

តើខ័ណ្ឌសែនសុខ មានសក្តានុពលអ្វីខ្លះ ទើបរីកចម្រើនលឿន?

0

ដោយគង់ សូរិយា

ភ្នំពេញ៖ បន្ទាប់ពីខ័ណ្ឌធំៗ ដែលជាតំបន់ពាណិជ្ជកម្មកណ្តាលទីក្រុង ខ័ណ្ឌសែនសុខកំពុង តែមានភាពលេចធ្លោចាប់ពីដើមឆ្នាំ២០១៧កន្លងមកនេះ ដោយ​សារលក្ខខ័ណ្ឌល្អប្រសើរមួយចំនួន។

ខ័ណ្ឌធំៗទាំងបួនកណ្តាលក្រុងភ្នំពេញ រួមមាន ខ័ណ្ឌចំការមន ដូនពេញ មករា និងខ័ណ្ឌទួលគោក ជាតំបន់មួយដែលសម្បូរ ដោយមជ្ឈមណ្ឌលពាណិជ្ជ​កម្ម ប៉ុន្តែបច្ចុប្បន្នខ័ណ្ឌសែនសុខ កំពុងលេចធ្លោមួយបន្ថែមទៀត។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិតគីម ហ៊ាងបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៦ មករានេះថា ខ័ណ្ឌសែនសុខ ពិតជាមានការីកចម្រើនលឿន ដោយសារមជ្ឈមណ្ឌលពាណិជ្ជកម្ម លំនៅដ្ឋានជាច្រើនបានវិនិយោគនៅតំបន់នោះ។ ខ័ណ្ឌនេះមានលក្ខខ័ណ្ឌអំណោយផលល្អ ដូចជា ទី១ ហេដ្ឋារចនាសម្ព័ន្ឋកំពុងអភិវឌ្ឍន៍ និងមានភាពល្អប្រសើរ សណ្ឋានដី ល្អ មិនចាំបាច់ចំណាយលើការចាក់ដី សម្រាប់អភិវឌ្ឍន៍ ទី៣ ជាតំបន់ដែលមិនមានការបំពុល ដោយសារតំបន់នេះមិនមានរោងចក្រ សហគ្រាសនានាឡើយ។

លោកបន្តថា “លក្ខខ័ណ្ឌអំណោយផលទាំងនេះ បានធ្វើឲ្យខ័ណ្ឌសែនសុខ សមស្របសម្រាប់ការអភិវឌ្ឍគំរោងលំនៅដ្ឋាននានា ពិសេសលំនៅដ្ឋានសម្រាប់ អ្នកមានប្រាក់ចំណូលមធ្យម”។

បច្ចុប្បន្នខ័ណ្ឌសែនសុខ មានក្រុមហ៊ុនវិនិយោគបុរី និងគំរោងលំនៅដ្ឋាននា

នានាប្រមាណ២០ ដែលបាននិងកំពុងវិនិយោគនៅតំបន់នោះ។ មជ្ឈមណ្ឌលពា ណិជ្ជកម្មលំដាប់អន្តរជាតិមួយចំនួនទៀត បានបើកដំណើរការដូចជាផ្សារបោះដុំ MAKRO, AEON Mall2 និងផ្សារទំនើបមួយចំនួនទៀតនឹងបើកនៅក្នុងឆ្នាំនេះ។

ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ាលី ហួរដែល​ទើបបានបើកសម្ភោធគំរោងទី៨ នៃបុរីវិមានភ្នំពេញលើផ្ទៃដីប្រមាណ២០ហិកតា បានមានប្រសាសន៍ថា ខ័ណ្ឌសែនសុខពិតជាមានការរីកចម្រើនលឿន ដោយសា​រមានគំរោងអភិវឌ្ឍន៍ជាច្រើនបាននិងកំពុងវិនិយោគនៅតំបន់នេះ ហេតុនេះទើប​លោកបាន និងកំពុងងវិនិយោគសាងសង់បុរីនៅតំបន់នេះ ខណៈទីផ្សារបុរីនៅតែ​បន្តមានភាពល្អប្រសើរ ដោយអត្រាលក់នៅតែមានកំនើនខ្ពស់។

លោកបន្តថា “ហេដ្ឋារចនាសម្ព័​ន្ឋល្អប្រសើរ ការមិនបំពុលពីផ្សែងរោងចក្រ សហគ្រាសនានា និងកត្តាសណ្ឋានដីល្អប្រសើរ ជាកត្តាជំរុញល្បឿនអភិ​វឌ្ឍន៍​នៅ​តំបន់នេះ”។

លោកឧកញ៉ាចេង ខេងប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអចលនទ្រព្យHutton CPLបានលើកឡើងស្រដៀងគ្នាថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋ ការចូលទៅដល់នៃហាងកាហ្វេ ភោជនីយដ្ឋានទំនើបៗ និងហាងកាហ្វេឆ្ងាញ់ៗ ជាច្រើនបានចូលទៅតំបន់នេះ ដែលបានធ្វើឲ្យតម្លៃដីធ្លីនៅតាមតំបន់លំនៅដ្ឋាន​ពីមុនមានតម្លៃត្រឹមចន្លោះពី៦០ទៅ៩០ដុល្លារ កើនឡើងដល់៣០០ទៅ៤០០ដុល្លារនាពេលបច្ចុប្បន្ននេះ។

ពិសេសដីនៅជុំវិញតំបន់ផ្សារទំនើបAEON MALL2ពីមុនមានតម្លៃត្រឹម៤០០ទៅ៥០០ដុល្លារ បច្ចុប្បន្នបានកើនដល់១០០០ទៅ១២០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

លោកបន្តថា “តំបន់នេះមានការរីកចម្រើនសមស្រប នឹងស្ថានភាពជាក់ស្តែង និងសក្តានុពលដែលតំបន់នេះមាន ហើយកំនើនប្រជាសាស្រ្តក៏បានកើនឡើងខ្ពស់ផងដែរ”៕

កាសែតបរទេសលើកឡើងថា វិនិយោគិនចិនចាប់យកទីផ្សារអចលនទ្រព្យនៅកម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ៖ កាសែតបរទេសដែលមាននិន្នាការបែបលោកខាងលិច បានលើកឡើងថា អ្នកវិនិយោគជនជាតិចិន កំពុងប្រមូលទិញអចនលទ្រព្យស្ទើតែទាំងអស់នៅទូទាំងប្រទេស ខណៈក្រុមហ៊ុនសំណង់ចិនកំពុងមមា​ញឹកសាងសង់ និងការអភិវឌ្ឍលំនៅដ្ឋានខ្ពស់ៗ ដើម្បីបំពេញតាមតម្រូវការទីផ្សារបច្ចុប្បន្ន។

គេហទំព័រ propertyarea.asia ដែលផ្តោតលើព៌តមានអចលនទ្រព្យ និងសេដ្ឋ​កិច្ចឈានមុខគេនៅកម្ពុជាសូមបកប្រែក្រៅផ្លូវការនូវអ្វី ដែលសារព៌តមាន ASEAN TODAY បានសរសរ។ សារព៌តមាននេះបានលើកឡើងថា មានគម្រោ ងចិនជាច្រើន កំពុងសាងសង់នៅក្នុងរាជធានីភ្នំពេញ ដែលមានដូចជា ក្រុមហ៊ុន Prince Central Plaza បាននិងកំពុងសាងសង់បញ្ចប់ គម្រោងរបស់ខ្លួនដែលមានអគារកំពស់៣៧ជាន់ និងមានលំនៅដ្ឋានជាង១០០០ខ្នង។ គំរោងនេះនឹងបញ្ចប់នៅក្នុងខែឧសភា។

អគារ Prince Modern Plaza  អគារ Diamond 1 និងThe Bridge នឹងផ្តល់ឱកាសវិនិយោគស្រដៀងគ្នា។

ភ្នាក់ងារលក់អចនលទ្រព្យ Prince Central Plaza លោកស្រី Chen Jingjing បាននិយាយថា អ្នកទិញភាកច្រើន គឺជាជនជាតិចិនគឺមកពីទីក្រុងសៀងហៃ  ទីក្រុ​ងShenzhen  ទីក្រុង Fujian និងខេត្ត Zhejiang ។ ដូចគ្នានេះដែរ វិនិយោគនចិនកំពុងតែទិញអចលនទ្រព្យ នៅតាមបណ្តាទីក្រុងនានាក្នុងប្រទេសកម្ពុជា។ នៅខេត្តព្រះសីហនុ មានកាស៊ីណូខុនដូនិងសណ្ឋាគារចំនួន៦៥ភាគរយ ជារបស់ចិន។

ហេតុអ្វីចិនមានការផ្លាស់ប្តូរឥរិយាបទក្នុងការទិញ?

ខុនដូប្រណីតថ្មីៗជាច្រើនប្រមាណជា១២ភាគរយ មានគម្រោងវិនិយោគមកវិញប្រចាំឆ្នាំ ។ ការត្រឡប់មកវិញនេះ បានផ្តល់នូវផលចំណេញដ៏រឹងមាំមួយ។ប៉ុន្តែនេះមិនមែនជាហេតុផលចម្បង ដែលអ្នកវិនិយោគចិន ដែលមានទ្រព្យសម្បត្ដិដ៏ច្រើន កំពុងប្រគល់សាច់ប្រាក់របស់ពួកគេ មកលើការទិញអចលទ្រព្យនៅក្នុងប្រទេសកម្ពុជានោះទេ។

លោកស្រី Chen Jingjing បានពណ៌នាអំពីរបៀប ដែលអ្នកទិញជនជាតិចិនជាងពាក់កណ្តាលបង់ប្រាក់ជាសាច់ប្រាក់។ នេះរួមជាមួយនឹងបទបញ្ញត្តិផ្សេងរបស់ធនាគារមានលក្ខណៈធូរស្រាល ធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសមួយដែលល្អបំផុតសម្រាប់ការវិនិយោគ។

មូលហេតុមួយទៀតគឺថារដ្ឋាភិបាលចិន កំពុងវិនិយោគយ៉ាងខ្លាំងនៅកម្ពុជា។ គោលនយោបាយ One Belt One Road បាននាំមកនូវការវិនិយោគជាង៧ ពាន់លានដុល្លារនៅក្នុងប្រទេសកម្ពុជា។ ការស្ថាបនាផ្លូវហាយវ៉េថ្មី រវាងក្រុងព្រះសីហនុ និងរាជធានីភ្នំពេញកំពុងដំណើរការរៀបចំ។

លោកChen Li អ្នកគ្រប់គ្រងផ្នែកលក់នៅ Blue Bay development នៅក្រុងព្រះសីហនុមានជំនឿថា នេះជាមូលហេតុចំបង សម្រាប់ការកើនឡើងនៃការអភិវឌ្ឍលំនៅដ្ឋាននៅក្នុងតំបន់។

តើអ្វីនឹងជះឥទ្ធិពលលើទីផ្សារអចលនទ្រព្យនៅកម្ពុជា?

ការហូរចូលនៃអ្នកទិញជនជាតិចិន នឹងជំរុញកំណើនអចលនទ្រព្យកម្ពុជានៅឆ្នាំ២០១៨នឹងកើនឡើង។ នៅឆ្នាំ ២០១៧ មានលំនៅដ្ឋានចុងក្រោយថ្មីចំនួន ៣៤៨៨បានដាក់លក់ក្នុងទីផ្សារ ក្នុងរាជធានីភ្នំពេញ។ តួលេខនេះអាចនឹងកើនឡើងខ្ពស់រហូតដល់១៥,៦៨៨យូនីតក្នុងឆ្នាំ២០១៨។

តម្លៃដីធ្លីបានកើនឡើងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅក្រុងព្រះសីហនុតម្លៃក្នុងមួយម៉ែត្រការ៉េ បានកើនឡើងចាប់ពី ៧០០ ដុល្លារទៅដល់១១០០ដុល្លារ​។អ្នកទិញមានឥទ្ធិពលចរចាកាន់តែច្រើន នៅពេលដែលតម្រូវការកើនឡើងខ្ពស់។

ដោយសារតម្លៃដីធ្លីកើនឡើង ប្រជាជនក្នុងតំបន់នេះប្រឈមបញ្ហានឹងទីផ្សារ។ មានសញ្ញានៃតម្លៃឡើងខ្ពស់បំផុត។

ស្លាកសញ្ញាដែលនៅពីមុខរដ្ឋសភា ជាកម្មសិទ្ធិរបស់ Prince’s Real Estate។ ភាសាទាំងពីរគឺភាសាចិន និងភាសាខ្មែរនេះ បានផ្តល់ព័ត៌មានលំអិតអំពីជម្រើ​សដល់មានហិរញ្ញវត្ថុ ក្នុងការទិញខុនដូដែលនៅទំនេ។ ប៉ុន្តែគោលដៅនៃការផ្សា​យពាណិជ្ជកម្ម ដែលចង់បានមិននិយាយភាសាខ្មែរទេ។ ពួកគេនិយាយភាសាចិនកុកងឺ។ នៅពេលពួកគេមើលរូបភាពខុនដូប្រណីត គេឃើញម៉ាស៊ីនបោកគក់ ដែលតាំងបង្ហាញ ដើម្បីផ្តល់កាដូដល់អតិថិជន។

ការឆ្លើយតបពីចេតនាអាក្រក់របស់លោកខាងលិច

កាសែតនេះក៏បានព្យាយាមទាញ និងបន្តុះបង្អាប់កម្ពុជា និងចិនថា អ្នកវិនិយោគចិន មកវិនិយោគនៅកម្ពុជាច្រើន ដោយសារកម្ពុជាងាយស្រួលក្នុងការលាងលុយខ្មៅ។

ជាការឆ្លើយតបអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោកជុំ សុន្ទរីបានថ្លែងថា កម្ពុជាមានច្បាប់ បទបញ្ញត្តិគ្រប់គ្រាន់ ក្នុងការទប់ស្កាត់ការលាងលុយកខ្វក់ ហើយការលើកឡើងរបស់សារព៌តមាន និងលោកខាងលិច ជាការច្រណែ​ននឹងការរីកចម្រើននៃទំនាក់ទំនងកម្ពុជា ចិន។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោកស្យង់ បូបានថ្លែងក្នុងសន្និសីទសារព៌ត​មានដ៏កម្រមួយនៅកម្ពុជាកាលពីពេលថ្មីៗនេះថា ទំនាក់ទំនងកម្ពុជា ចិនបានឈា​នដល់កម្រិតកំពូល ហើយរដ្ឋាភិបាលចិន មិនលើកទឹកចិត្តអ្នកវិនិយោគចិន មកលាងលុយកខ្វក់ និងមកបង្កើតកាស៊ីណូ ឬទីក្រុងចិននៅកម្ពុជាទេ ដោយសារភាពជាមិត្តភាពជាប្រពៃណី បានធ្វើឲ្យប្រជាជននៃប្រទេសទាំងពីរមានភាពយល់ យោគគ្នា និងមានទំនាក់ទំនងល្អប្រសើរជាប្រពៃណីយូរលង់ណាស់មកហើយ។

លោកបន្តថា “ការលើកឡើងពីអ្នកវិនិយោគចិន មកលាងលុយកខ្វក់នៅកម្ពុជា ជាការច្រ​ណែ​​​នពីពួកលោកខាងលិច ដែលឃើញទំនាក់ទំនងចិន និងកម្ពុជាល្អប្រសើរ និងការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរមានការរីកចម្រើនលឿន”៕

ក្រសួងទេសចរណ៍ចាប់ផ្តើមជំរុញជំនាញទេសចរណ៍ដល់មូលដ្ឋាន

0

ដោយ វុត្ថា

ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជាបានចាប់ផ្តើមបញ្រ្ជាប និងពង្រីកចំណេះដឹងលើ​វិស័យនេះដល់មូលដ្ឋាន តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស និងគ្រូបង្គោលស្ម័គ្រ​ចិត្ត ដើម្បីជំរុញការអភិវឌ្ឍវិស័យនេះកាន់តែមាននរន្តរភាព។

មានប្រសាសន៍នៅក្នុងពិធីសំណេះ និងប្រគល់វិញ្ញាបនបត្រ ដល់សិក្ខាកាមជ័យលាភីចំនួន១៣០០នាក់ ផ្នែកបដិសណ្ឋារកិច្ច និង​សេវាកម្មម្ហូបអាហារ និងភេសជ្ជៈនាព្រឹក​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា ការចូលរួមចែករំលែកចំណេះ របស់គ្រូបង្គោលផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងអភិវឌ្ឍអាជីពក្នុងជំនាញវិជ្ជាជិវៈទេសចរណ៍នៅកម្ពុជាឱ្យកាន់ តែល្អប្រសើរឡើងដើម្បីប្រកួតប្រជែងការងារនៅក្នុងតំបន់ និងអន្តរជាតិ។

លោកបន្តថា គ្រូបង្គោលទាំងនេះជាគ្រូបង្គោល ដែលនឹងចូលរួមបណ្តុះបណ្តាល រួមមានម្ចាស់អាជីវកម្ម ថ្នាក់គ្រប់គ្រង់ក្នុងមូលដ្ឋានសេវាកម្មទេសចរណ៍ នៅរាជធានីភ្នំពេ​ញ ដែលបានទទួលការបណ្តុះបណ្តាល គរុកោសល្យការបណ្តុះបណ្តាលជំនាញបច្ចេក​ទេ​សពីក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ តាមរយៈកិច្ចសហ​ប្រតិបត្តិការជាមួយក្លឹបគ្រូបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈទេសចរណ៍ (Tourism Trainers Club)។ លោកបន្តថា មូលដ្ឋានអាជីវកម្មទេសចរណ៍សេវាកម្មសណ្ឋាគារ និងសេវាកម្មធ្វើដំណើរ អាចទំនាក់ទំនងគ្រូចល័តខាងលើ ដើម្បីចែករំលែកបទពិសោធន៍ និងសម្របសម្រួលការបណ្តុះបណ្តាលជំនាញអាស៊ាន ក្នុងក្របខ័ណ្ឌនៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាលគ្នាទៅវិញ ទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA-TP)។

លោកជួប រតនា ប្រធានផ្នែកស្តង់ដា និងវាយតម្លៃគ្រូបង្គោលអាស៊ានបានអោយដឹងដែរថា ក្រសួងទេសចរណ៍បានដាក់ចុះ ជាពិសេសបានគិតគូរដល់ការពង្រឹង និងទទួលស្គាល់ជំនាញរបស់អ្នកកំពុងបម្រើការងារសេវាកម្មអាហារដ្ឋាន និងភោជនីយដ្ឋានទេសចរណ៍ តាមរយៈការបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពជាក់ស្តែង ដែលសក​ម្មភាពនេះ ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រដែលបានដាក់ចុះ រួមមាន ឆ្នាំ២០២០ ទេសចរណ៍កម្ពុជា នឹងសម្រេចបាននូវការងារដោយធ្វើការបណ្តុះបណ្តាល និងវាយតម្លៃ អ្នកជំនាញទេសចរណ៍កម្ពុជា បានចំនួន៥០ភាគរយឆ្នាំ២០២៥ ទេសចរណ៍កម្ពុជា នឹងសម្រេចបាននូវការងារដោយធ្វើការបណ្តុះបណ្តាល និងវាយតម្លៃអ្នកជំនាញទេសចរណ៍កម្ពុជាបានចំនួន១០០ភាគរយ ដោយចូលរួមជម្រុញផ្សព្វផ្សាយយុទ្ធនាការ “បុគ្គលិកម្នាក់ ជំនាញមួយ”។

ជាមួយនឹងកំណើនទេសចរជាតិ និងអន្តរជាតិដ៏ខ្លាំងក្លា នាប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យទេសចរណ៍ បានបង្កើតការងារផ្ទាល់បានប្រមាណ៦២ម៉ឺននាក់ ស្មើនឹង១២.៣% នៃការងារសរុប ហើយនៅក្នុងឆ្នាំ២០២០ និងបង្កើតការងារផ្ទាល់បានប្រមាណ ជិត១លាននាក់ និង២០២៥ជិត១.២លាននាក់ និង ឆ្នាំ២០៣០ បានចំនួន២លាននាក់ ដោយមិនគិតពីការងារដោយប្រយោលរាប់សិបម៉ឺននាក់ទៀត៕

រដ្ឋមន្រ្តីសេដ្ឋកិច្ច : រាជរដ្ឋាភិបាលបានចាត់ទុកវិស័យសង្គមកិច្ចជាអាទិភាពទី១

0

ដោយ : គង់ សូរិយា
ភ្នំពេញ : រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចកម្ពុជាបានអះអាងថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យសង្គមកិច្ច ជាវិស័យអទិភាពទីមួយ ដើម្បីគាំទ្រនិងពង្រីកដល់វិស័យមួយចំនួន ក្នុងនោះវិស័យសុខាភិបាលត្រូវបានលើកកម្ពស់ និងជម្រុញពង្រីកសេវានេះឲ្យកាន់តែខិតជិតប្រជាពលរដ្ឋ។
លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងឲ្យដឹងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៨កន្លងមកថា ដោយសារវិស័យសង្គមកិច្ចជាអាទិភាពដែលរដ្ឋាភិបាល​បានយកចិត្តទុកដាក់ គ្រូពេទ្យត្រូវបានតម្លើងប្រាក់បៀវត្សរ៍ពីប្រមាណជាង៩៥ម៉ឺន នៅឆ្នាំ២០១៧ ដល់ប្រមាណជាង១លានរៀល នៅខែមករា ឆ្នាំ២០១៨ នឹងចាប់ក្នុងខែមេសា ឆ្នាំ២០១៨ ឡើងដល់ប្រមាណជាង១លាន១សែនរៀល ខណៈឆ្នាំ២០១៣ មានប្រាក់បៀវត្សជាង៣៦ម៉ឺនប៉ុណ្ណោះ។
លោកបន្តថា “ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលសម្រេចបានតាមការគ្រោងទុកនូវកំណើនសេដ្ឋកិច្ច ប្រចាំឆ្នាំក្នុងរង្វង់៧ភាគរយ ប្រកកបដោយបរិយាប័ន្ន និងសមធម៌ ក្នុងនោះកម្ពុជាថែមទាំងសម្រេចនូវគោលដៅជាប្រវត្តិសាស្រ្ត គឺការឆ្លងផុតពីប្រ​ទេ​សមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ព្រមទាំងបានចាត់ទុកជាខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ីផងដែរ៕

តោះទៅមើលគំរោងខ្សែរថភ្លើងលំអិតចំនួន១៧ខ្សែដែលគ្រោងសាងសង់ចំពោះមុខ

0

ដោយ : គង់ សូរិយា
ភ្នំពេញ : ប្រទេសកម្ពុជាគ្រោងសាងសង់ខ្សរថភ្លើងធម្មតា និងខ្សែរថភ្លើងល្បឿនលឿនជាច្រើនខ្សែនាពេលខាងមុខនេះ ដែលទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រ​ទេសកូរ៉េ(KOICA)បានបញ្ចប់ការសិក្សារួចហើយ។


អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយា បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១១ កក្កដានេះថា ក្នុងផែនការមេដែលបានសិក្សាដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកូរ៉េ បានធ្វើលើគំរោងជាច្រើន ប៉ុន្តែមានខ្សែរថភ្លើងមេចំនួន៥ ដូចជា ទី១ ភ្នំពេញ ខេត្តព្រះសីហនុ ទី២ ភ្នំពេញ ប៉ោយប៉ែត ទី៣ ភ្នំពេញ សៀមរាប និងទី៥ ពីទីរួមស្រុកព្រៃឈរ (ស្គន់) ទៅកាន់ឡុកនីញ ប្រទេសវៀតណាម។
លោកបន្តថា​ ក្នុងចំណោមខ្សែរថភ្លើងមេចំនួន៨នេះ មានខ្សែរថភ្លើងរណបចំនួន៨ទៀត ដែលភ្ជាប់ទៅកាន់ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ព្រះវិហារ ប៉ៃលិន ព្រៃវែង កំពង់ឆ្នាំង និងវាលរ៉េញ ក្រុងព្រះសីហនុ។លោកបន្តថា ជាមួយនេះKOICA ក៏បានសិក្សាពីគំ​រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន (expres៧ខ្សែភ្នំពេញ ខេត្តព្រះសីហនុ និងទីក្រុងភ្នំពេញប៉ោយប៉ែត៕ក្រុមហ៊ុនចិន។ លោកបន្តថា​ចំពោះទំហំនៃការចំណាយ យើងមិនបានដឹងជាក់លាក់នោះទ train)ចំនួន៤ខ្សែទៀតផងដែរ នៅក្នុងប្រទេសកម្ពុជា ដូចជាភ្នំពេញ ប៉ោយប៉ែត ភ្នំពេញ ឡុកនីញ ប្រទេសវៀតណាម ភ្នំពេញសៀមរាប និងភ្នំពេញ​ខេត្តព្រះសីហនុ។
ទោះជាយ៉ាងណា លោក វ៉ាស៊ីម សូរិយា មិនបញ្ជាក់ឲ្យដឹងថា គំរោងស្ថាបនាផ្លូវរថភ្លើងទាំងនេះ នឹងចាប់ផ្តើមអាទិភាពបន្ទាប់នៅពេលណានោះទេ ព្រោះគំរោងមួយចំនួនបាន ​និងកំពុងសិក្សាដោយក្រុមហ៊ុនឯកជន ដូចជា គំរោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនពីភ្នំពេញ ទៅកាន់ខេត្តសៀមរាប បាននិងកំពុងសិក្សាដោយក្រុមហ៊ុនចិន។ លោកបន្តថា​ចំពោះទំហំនៃការចំណាយ យើងមិនបានដឹងជាក់លាក់នោះទេ ប៉ុន្តែវាមានចំនួនច្រើនដែល​ទាមទារឲ្យមានការវិនិយោគពីវិស័យឯកជន។
ខ្សែរថភ្លើងចំនួន២ខ្សែរួចហើយ ត្រូវបានដាក់ឲ្យដំណើរការឡើងវិញរវាងទីក្រុងភ្នំពេញ ខេត្តព្រះសីហនុ និងទីក្រុងភ្នំពេញប៉ោយប៉ែត៕

រដ្ឋមន្រ្តីសេដ្ឋកិច្ចៈរាជរដ្ឋាភិបាលបានចាត់ទុកវិស័យសង្គមកិច្ចជាអាទិភាពទី១

0

ដោយគង់ សូរិយា

ភ្នំពេញ: រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចកម្ពុជាបានអះអាងថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យសង្គមកិច្ច ជាវិស័យអទិភាពទីមួយ ដើម្បីគាំទ្រនិងពង្រីកដល់វិស័យមួយចំនួន ក្នុងនោះវិស័យសុខាភិបាលត្រូវបានលើកកម្ពស់ និងជម្រុញពង្រីកសេវានេះឲ្យកាន់តែខិតជិតប្រជាពលរដ្ឋ

លោកបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងឲ្យដឹងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៨កន្លងមកថា ដោយសារវិស័យសង្គមកិច្ចជាអាទិភាពដែលរដ្ឋាភិបាល​បានយកចិត្តទុកដាក់ គ្រូពេទ្យត្រូវបានតម្លើងប្រាក់បៀវត្សរ៍ពីប្រមាណជាង៩៥ម៉ឺន នៅឆ្នាំ២០១៧ ដល់ប្រមាណជាង១លានរៀល នៅខែមករា ឆ្នាំ២០១៨ នឹងចាប់ក្នុងខែមេសា ឆ្នាំ២០១៨ ឡើងដល់ប្រមាណជាង១លាន១សែនរៀល ខណៈឆ្នាំ២០១៣ មានប្រាក់បៀវត្សជាង៣៦ម៉ឺនប៉ុណ្ណោះ។

លោកបន្តថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ  រាជរដ្ឋាភិបាលសម្រេចបានតាមការគ្រោងទុកនូវកំណើនសេដ្ឋកិច្ច ប្រចាំឆ្នាំក្នុងរង្វង់៧ភាគរយ ប្រកកបដោយបរិយាប័ន្ន និងសមធម៌ ក្នុងនោះកម្ពុជាថែមទាំងសម្រេចនូវគោលដៅជាប្រវត្តិសាស្រ្ត គឺការឆ្លងផុតពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ព្រមទាំងបានចាត់ទុកជាខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ីផងដែរ

តោះទៅមើលគំរោងខ្សែរថភ្លើងលំអិតចំនួន១៧ខ្សែដែលគ្រោងសាងសង់ចំពោះមុខ

0

ដោយគង់ សូរិយា

ភ្នំពេញ: ប្រទេសកម្ពុជាគ្រោងសាងសង់ខ្សរថភ្លើងធម្មតា និងខ្សែរថភ្លើងល្បឿនលឿនជាច្រើនខ្សែនាពេលខាងមុខនេះ ដែលទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រ​ទេសកូរ៉េ(KOICA)បានបញ្ចប់ការសិក្សារួចហើយ។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១១ កក្កដានេះថា ក្នុងផែនការមេដែលបានសិក្សាដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកូរ៉េ បានធ្វើលើគំរោងជាច្រើន ប៉ុន្តែមានខ្សែរថភ្លើងមេចំនួន៥ ដូចជា ទី១ ភ្នំពេញ ខេត្តព្រះសីហនុ ទី២ ភ្នំពេញ ប៉ោយប៉ែត ទី៣ ភ្នំពេញ សៀមរាប និងទី៥ ពីទីរួមស្រុកព្រៃឈរ (ស្គន់) ទៅកាន់ឡុកនីញ ប្រទេសវៀតណាម។

លោកបន្តថា​ ក្នុងចំណោមខ្សែរថភ្លើងមេចំនួន៨នេះ មានខ្សែរថភ្លើងរណបចំនួន៨ទៀត ដែលភ្ជាប់ទៅកាន់ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ព្រះវិហារ ប៉ៃលិន ព្រៃវែង កំពង់ឆ្នាំង និងវាលរ៉េញ ក្រុងព្រះសីហនុ។លោកបន្តថា ជាមួយនេះKOICA ក៏បានសិក្សាពីគំ​រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន(expres train)ចំនួន៤ខ្សែទៀតផងដែរ នៅក្នុងប្រទេសកម្ពុជា ដូចជាភ្នំពេញ ប៉ោយប៉ែត ភ្នំពេញ ឡុកនីញ ប្រទេសវៀតណាម ភ្នំពេញសៀមរាប និងភ្នំពេញ​ខេត្តព្រះសីហនុ។

ទោះជាយ៉ាងណាលោកវ៉ាស៊ីម សូរិយាមិនបញ្ជាក់ឲ្យដឹងថា គំរោងស្ថាបនាផ្លូវរថភ្លើងទាំងនេះ នឹងចាប់ផ្តើមអាទិភាពបន្ទាប់នៅពេលណានោះទេ ព្រោះគំរោងមួយចំនួនបាន​និងកំពុងសិក្សាដោយក្រុមហ៊ុនឯកជន ដូចជា គំរោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនពីភ្នំពេញ ទៅកាន់ខេត្តសៀមរាប បាននិងកំពុងសិក្សាដោយក្រុមហ៊ុនចិន។ លោកបន្តថា​ចំពោះទំហំនៃការចំណាយ យើងមិនបានដឹងជាក់លាក់នោះទេ ប៉ុន្តែវាមានចំនួនច្រើនដែល​ទាមទារឲ្យមានការវិនិយោគពីវិស័យឯកជន។

ខ្សែរថភ្លើងចំនួន២ខ្សែរួចហើយ ត្រូវបានដាក់ឲ្យដំណើរការឡើងវិញរវាងទីក្រុងភ្នំពេញ ខេត្តព្រះសីហនុ និងទីក្រុងភ្នំពេញប៉ោយប៉ែត៕

ហេតុអីចិនវិនិយោគច្រើននៅកម្ពុជា? តោះស្វែងយល់ពីទំនាក់ទំនងកម្ពុជា-ចិនជាមុនសិន

0

ដោយ វុត្ថា

ភ្នំពេញ៖ ទំនាក់ទំនងរវាងចិន និងកម្ពុជាបានចាប់ផ្តើម និងចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រវត្តិសាស្ត្រដ៏យូរលង់ អស់ពេលប្រហែល២០០០ឆ្នាំមកហើយ បើគិតពីដំណើរទស្សនកិច្ចរបស់លោក កាំង ថៃ និងលោក ជូ យីង រាជទូតចិន ដែលបានទៅបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងសម័យហ៊្វូណន។

ក្រោយមកទៀត ក៏មានទស្សនកិច្ចរបស់លោកជីវ តាក្វាន់ ទៅកាន់រាជធានីអង្គរ ដោយលោកបាននាំត្រឡប់មកកាន់ប្រទេសចិនវិញ នូវការផ្សព្វផ្សាយពីវប្បធម៌របស់ខ្មែរដូចមានកត់ត្រាយ៉ាងច្បាស់នៅក្នុងឯកសាររបស់លោក ដែលមានចំណងជើងថា ប្រពៃ​ណី​របស់អ្នកស្រុកចេនឡា។ នេះគឺជាទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរលង់ និងមិនឤចកាត់ថ្លៃបានរវាងប្រទេស និងប្រជាជនទាំងពីរ។

រយៈពេលជាច្រើនរយឆ្នាំក្រោយមក ក្រោមការដឹកនាំរបស់ សម្តេចព្រះនរោត្តម សីហនុ និង លោកប្រធានម៉ៅ សេទុង ប្រទេសទាំងពីរកម្ពុជា-ចិន បានផ្សារភ្ជាប់ទំនាក់ទំនង ការទូតជាមួយគ្នា នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨រៀងរហូតមក។ កិច្ចសហប្រតិ​បត្តិការទ្វេភាគី ត្រូវបានលើកកម្ពស់នេះទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ចាប់ពីឆ្នាំ២០១០មក។ កម្ពុជាតែងតែគាំទ្រនយោបាយការបរទេសចិន ជាពិសេសគោលនយោបាយចិនតែមួយ និងគំនិតផ្តួចផ្តើមស្តីពី “ការផ្តួចផ្តើមគំនិងខ្សែក្រវ៉ាត់ និងផ្លូវ”។

ផ្តើមចេញពីទំនាក់ទំនងដ៏ស្មោះត្រង់ និងដូចដែកថែបក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែននិងមេដឹកនចិនជាបន្តបន្ទាប់នាប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ បានទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងចិនបានកើនឡើងយ៉ាងឆាប់រហ័ស ដែលសម្រេចបានជាមធ្យម២៦%ក្នុងមួយឆ្នាំៗ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។

ក្នុងឆ្នាំ២០១៦ ពាណិជ្ជកម្មទ្វេភាគីបានកើនដល់៤,៨ ប៊ីលានដុល្លារឤមេរិក ក្នុងនោះការនាំចេញរបស់កម្ពុជា មានទំហំ៨៣០លានដុល្លារឤមេរិក និងការនាំចូលមានប្រមាណ៣,៩ប៊ីលានដុល្លារឤមេរិក។ ចិនជាប្រទេសវិនិយោគធំជាងគេបំផុតនៅកម្ពុជា ដែលគិតពីដើមទសវត្សរ៍ទី៩០ ដល់ឆ្នាំ២០១៨នេះទំហំវិនិយោគរបស់ចិនមានទឹកប្រាក់ជាង១៧ពាន់លានដុល្លារអាមេរិក។

អ្នកវិនិយោគចិនវិនិយោគលើវិស័យមួយចំនួន រួមមាន កម្មន្តសាល សំណង់ វាយនភ័ណ្ឌ និងថាមពលអគ្គិសនី និងប៉ុន្មានឆ្នាំចុងក្រោយនេះចិនវិនិយោគលើវិស័យសំណង់ និងអចលវត្ថុកម្ពុជាឈានមុខគេ។ នៅឆ្នាំ២០១៦ ភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាមានចំនួន៨៣០ពាន់នាក់ កើនឡើងប្រមាណ២០ភាគរយប្រៀបទៅនឹងឆ្នាំ ២០១៥។

ដោយឡែក នៅក្នុងផ្នែកហិរញ្ញប្បទានដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ប្រទេស​កម្ពុជាបានទទួលជំនួយអភិវឌ្ឍផ្លូវការ ទាំងជំនួយឥតសំណង និងកម្ចីពីសាធារណរដ្ឋប្រជាមានិតចិនរហូតដល់៤,២ ប៊ីលានដុល្លារឤមេរិក គិតត្រឹមខែ កុម្ភៈឆ្នាំ២០១៧ នេះ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កសិកម្ម សុខាភិបាល និងអប់រំ។

ក្រោមគំនិតផ្តួចផ្តើមនៃយុទ្ធសាស្ត្រខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រទេសទាំងពីរបានបេជ្ញាបន្តពង្រីក កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរបស់ខ្លួនលើវិស័យសំខាន់ៗ រួមមាន ហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងផលិតភាពសេដ្ឋកិច្ច ការបង្កើនពាណិជ្ជកម្មទ្វេភាគី ទេសចរណ៍ វប្បធម៌ ការវិនិយោគ និងការអភិវឌ្ឍកសិកម្ម។

អំពីប្រទេសចិន

  • រដ្ឋធានី៖ ប៉េកាំង (Beijing) ដែលមានប្រជាជន២១.៧ លាននាក់
  • ប្រជាជន៖ ១.៣៧៣ លាននាក់ (២០១៦)
  • ផ្ទៃដី៖ ៩.៥៩៦.៩៦១ ម៉ែត្រក្រឡា
  • មានខេត្ត ក្រុង៣១ (ក្នុងនោះ ខេត្តចំនួន២២ តំបន់ស្វ័យ័តចំនួន៥។ក្រុងចំនួន ៤ និងតំបន់រដ្ឋបាលពិសេស ២ (ហុង កុង និងម៉ាកាវ)។
  • ផលិតផលសង្គមសរុប៖១១,៨ ទ្រីលានដុល្លា (ប៉ាន់ស្មាន២០១៧)។ ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំសំរាប់ មនុស្សម្នាក់មានទំហំ៨.៤៨១ដុល្លារក្នុងមួយឆ្នាំ។
  • ប្រធានាធិបតី និងជាអគ្គលេខាធិការបក្សកុម្មុយនិស្តចិន លោក ស៊ី ជិនភីង (Xi Jinping)។
  • នាយករដ្ឋមន្ត្រី លោក លី ឃើឈៀង (Li Keqiang)• ប្រធានសភាប្រជាជន លោក ចាង ដេជាង (Zhang Dejiang)៕