ដំណឹងល្អៈរដ្ឋាភិបាលបង្កើនទំហំចំណាយដើម្បីពង្រីកការអភិវឌ្ឍជាតិ

0

ដោយ : ដួង ចន្រ្ទា
ភ្នំពេញ : ដំណឹងល្អ! រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋ ក្នុងរង្វង់ជិត២៣នៃផលទុនជាតិសរុប(ផសស)នៅឆ្នាំ២០១៩ខាងមុខ ដើម្បីពន្លឿនការអភិវឌ្ឍប្រទេសជាតិជាតិ ដែលជារបត់ថ្មីមួយ​ដើម្បីរុញកម្ពុជាឆ្ពោះទៅមុខកាន់តែលឿនថែមទៀត។
ក្នុងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច នៃការរៀបចំសេចក្តីព្រាងស្តីពី ហិរ​ញ្ញ​វត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ បានបង្ហាញឲ្យដឹងកាលពីពេលថ្មីៗនេះថា រដ្ឋាភិបា​លនឹងចំណា​យថវិកានៅក្នុងឆ្នាំ២០១៩ ក្នុងរង្វង់ជាង ២៤% នៃ ផសស ដោយសេចក្តីត្រូវការចំណាយថវិកាសរុបថ្នាក់ជាតិក្នុងចំនួនជាង២៣ភាគរយ និងចំណាយសរុបថវិការថ្នាក់ក្រោយជាតិជិត២ភាគរយ ព្រមទាំងរួមការបញ្ចូលឧបត្តម្ភធន ដល់ថ្នាក់ក្រោមជាតិ ០,៧៣ភាគរយនៃផសស។ ចំណែកចំណាយថវិការរដ្ឋក៏ត្រូវកំណត់ក្នុង កម្រិតជិត១៦ភាគរយ នៃផលិតផលក្នុងស្រុកសរុបផងដែរ។


ក្នុងគំរោងចំណាយទាំងនោះ ការចំណាយសម្រាប់បន្ទុកបុគ្គលិក មានសមាមាត្រស្មើជាង៤៧ភាគរយ នៃចំណូលចរន្តនៃថវិការរដ្ឋ ត្រូវប្រមាណជាង៧ភាគរយនៃផសស នឹងការផ្តោតទៅលើការងារអទិភាព ក្នុងការបង្កើនបៀរវត្សជូនមន្រ្តី រាជការស៊ីវិល និងកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ សម្រាប់បង្កើនផលិតភាពការងារ និងពង្រី​កការផ្តល់សេវាសាធារណៈ។ ចំណែកចំណាយក្រៅបន្ទុកបុគ្គលិក មានសមាមាត្រស្មើជាង៥២ភាគរយ នៃចំណាយចរន្តថវិការរដ្ឋ ត្រូវប្រមាណជាង៨ភាគរយនៃ ផសស ដោយផ្តោតសំខាន់លើតម្រូវការចំណាយសម្រាប់ការកែទម្រង់នានា និងការអនុវត្តន៍គោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល ដូចជាគោលនយោបាយគាំពារសង្គមជាដើម។
របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងទៀតថា ចំណែកវិស័យអទិភាពមួយចំនួន រាជរដ្ឋាភិបាលគ្រោងវិភាជន៍ថវិកាជាតិ ទៅតាមវិស័យដូចជា វិស័យរដ្ឋបាលទូទៅ ត្រូវបានគ្រោងប្រមាណជិត២ភាគរយនៃផសស មានការថយចុះជិត៥ភាគរយ បើធៀបច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០១៨ ដោយសារក០១៩ារថវិកា ថយចុះជិត៥ភាគរយ ជិត ងហិរញ្ញវត្ថុបានឲ្យដឹងទៀតថា  ការចំណាយថវិកាសម្រាប់គណកម្មាធិការជាតិរៀបចំការបោះឆ្នោតថយចុះក្នុងឆ្នាំ២០១៩។ ចំណែកវិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានគ្រោងប្រមាណជិត៤ភាគរយ នៃផសស ដោ​យមានកំណើនជិត១១ភាគរយ បើធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០១៨។ វិស័យសង្គមកិច្ច គ្រោងចំណាយជាង៥ភាគរយ នៃផសស និងវិស័យសេដ្ឋកិច្ចក៏ត្រូវបានគ្រោងចំណាយ ១,៣០ភាគរយ នៃផសស និងមានកំណើន៣,៨ភាគរយបើធៀបនឹងច្បាប់ឆ្នាំ២០១៨។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា នៅក្នុងឆ្នាំ២០១៩ រដ្ឋាភិបាលគ្រោងចំណា​យលើមូលធនដល់ប្រមាណ៨ភាគរយ នៃផសស ក្នុងគោលដៅជួយទ្រទ្រង់ផលិតភាពក្នុងសេដ្ឋកិច្ច ការអភិវឌ្ឍន៍ហេដ្ឋារចេនាសម្ព័ន្ធ និងជម្រុញក្នុងកំណើនសេដ្ឋកិច្ច ៕

អ៊ុយរ៉ូហ្កាយ បង្ហាញបំណងជូនដល់វិស័យប្រពៃណីកម្ពុជា

0

ភ្នំពេញ៖ ប្រទេសអ៊ុយរ៉ាហ្គាយ ដែលស្ថិតនៅក្នុងទ្វីបអាមេរិចខាងត្បូង បានបង្ហាញចេតនាចែករំលែកបទពិសោធន៍ និងចំណេះដឹងថ្មីៗផ្នែកកសិកម្មដល់កម្ពុជា ដើម្បីជំរុញការអភិវឌ្ឍខ្សែសង្វាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្ម សំដៅផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស និងធ្វើពិពិធកម្មការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

គម្រោងនេះ ត្រូវបានបង្ហើបនៅក្នុងជំនួបពិភាក្សាការងាររវាងលោកជំទាវ អែលសា នូរីបូហ្សាន់ បេនហ្សាណូ (Elsa Nury Bauzan Benzano) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណៈរដ្ឋអ៊ុយរ៉ូហ្កាយ ប្រចាំព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

នៅក្នុងឱកាសនោះ លោកជំទាវឯកអគ្គរដ្ឋទូត បានជម្រាបជូន ឯកឧត្តមរដ្ឋលេខាធិការ អំពីបច្ចេកវិទ្យាទំនើបៗរបស់អ៊ុយរ៉ាហ្គាយ ដែលមានអត្ថប្រយោជន៍សម្រាប់វិស័យប្រពៃណី (វិស័យកសិកម្ម) និងបានចែករំលែកពីស្ថានភាពសេដ្ឋកិច្ចអ៊ុយរ៉ាហ្គាយ និងទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសជិតខាង។ លើសពីនេះ លោកជំទាវបានស្នើឲ្យកម្ពុជា ពិចារណាប្រើប្រាស់សក្តានុពលកំពង់ផែ Montevideo ជាច្រកពាណិជ្ជកម្ម ដើម្បីនាំចេញទំនិញទៅចែកចាយនៅក្នុងទីផ្សារអាមេរិកខាងត្បូង ដែលមានប្រជាជនជាង ៤០០លាននាក់ ដោយពុំចាំបាច់បង់ពន្ធកំពង់ផែ។

ជាការឆ្លើយតប ឯកឧត្តម ឱក ប៊ុង បានថ្លែងអំណរគុណ និងកោតសរសើរដល់លោកជំទាវ អែលសា នូរីបូហ្សាន់ បេនហ្សាណូ ដែលបានផ្តល់ព័ត៌មានល្អៗដល់កម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអ៊ុយរ៉ាហ្គាយ ជាពិសេសទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការពេញចិត្តទាំងស្រុង ចំពោះសំណើរបស់លោកជំទាវឯកអគ្គរដ្ឋទូត និងបានណែនាំដល់មន្ត្រីក្រោមឱវាទ ធ្វើកិច្ចសហការជាមួយស្ថានទូតអ៊ុយរ៉ាហ្គាយ លើគម្រោងអភិវឌ្ឍន៍វិស័យកសិ-ពាណិជ្ជកម្មនេះ។

ទន្ទឹមគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបលោកជំទាវឯកអគ្គរដ្ឋទូត អំពីស្ថិរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងវឌ្ឍនភាពនៃវិស័យពាណិជ្ជកម្មរបស់កម្ពុជា ជាពិសេសលទ្ធផលនៃការប្រឹងប្រែងចរចាបើកទីផ្សារថ្មីៗ និងការការនាំចេញទៅកាន់ទីផ្សារសំខាន់ៗនៅក្នុងតំបន់ និងពិភពលោក ដែលមានកំណើនប្រមាណជាង ១៨% ក្នុងចន្លោះឆ្នាំ២០១៦ ដល់ ២០១៧៕

វីឡាប្រណីត​សម្រាប់​អភិជន​ តម្លៃ​ជាង​110​លានដុល្លារ ​ចាប់​ផ្ដើម​សាង​សង់​ហើយ

0

ដោយ ៖ រាវី

ភ្នំពេញ ៖ បន្ទាប់ពី​បានប្រកាស​លក់​គម្រោង​សំណង់​លំនៅដ្ឋាន​បែប​វីឡា​ប្រណីត​លក្ខណៈ Resort សម្រាប់​អភិជន មានតម្លៃ​វិនិយោគ​រហូតដល់​ទៅ 110 លាន​ដុល្លារ ដែលមាន​ឈ្មោះថា The Palms របស់​កំពូល​អ្នកវិនិយោគ​អចលនទ្រព្យ លោក​ឧកញ៉ា សៀ រឹទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន វើ​ល​ប្រ៊ី​ដ គ្រុប ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ1 បានចាប់ផ្តើម​ប្រារព្វ​ពិធី​បញ្ចុះបឋមសិលា​ដើម្បី​អនុវត្ត​ការសាងសង់​ហើយ ក្រោម​វត្តមាន​របស់លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង ដែនដី នគរូបនីយកម្ម និង​សំណង់ រួមជាមួយ​នឹង​បណ្ដា​អ្នកជំនួញ​ផ្នែក​វិស័យ​អចលនទ្រព្យ​ជាតិ-អន្តរជាតិ ជាច្រើន​នាក់ ។

ផ្អែក​តាម​ការ​ឱ្យដឹងពី​សំណាក់​អ្នកជំនាញ​ផ្នែក​លក់​គម្រោង​ដ៏​មហិមារ​មួយ​នេះ​បាន​លើកឡើងថា ៖ គម្រោង​បុរី​លំនៅដ្ឋាន The Palms ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ចម្ងាយ​ប្រមាណ៤គីឡូម៉ែត្រ ពី​គល់ស្ពាន​ព្រះមុនីវង្ស ដែល​ត​ភ្ជាប់​រហូតដល់​មាត់ទន្លេ ក្នុងភូមិ​ក្តី​តា​កុយ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង​ជា​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ដ៏​ប្រណីត​ប្លែក​ពី​គេ មិន​ធ្លាប់​មាននៅ​កម្ពុជា ដោយមាន​ការសហការ​ជាមួយ​ដៃគូ​វិនិយោគ​មកពី​ប្រទេស​សិង្ហ​បុរី។

គម្រោង​អភិវឌ្ឍន៍ បុរី ឌឹ​ផាម នឹងមាន​ការសាងសង់​វីឡា​កូនកាត់ Clusters ចំនួន ២០៤វីឡា ជា​លក្ខណៈ​បឹង​កា​ឡូ ១៦វីឡា និង​មាន​កន្លែង​ចត​អូប័រ ជាពិសេស សម្រាប់​អ្នក​ដែល​ទិញ​វីឡា​បឹង​កា​ឡូ។ ហើយ​វីឡា​ទាំងអស់​សុទ្ធតែ​អាច​មើលឃើញ​ផ្ទៃ​ទន្លេ ហើយ​ផ្ទះ​និមួយៗមាន​ជណ្តើរយន្ត​ផងដែរ ដែល​ស្ថិតនៅលើ​ទំហំ​ផ្ទៃដី​សាងសង់​ចំនួន​៣,៧ហិកតា។ គម្រោង​នេះ​ខុសប្លែក​ពី​គម្រោង​ទី១ និង​គម្រោង​ទី២ ដែល​ក្រុមហ៊ុន វើ​ល ប្រ៊ី​ដ បាន​អភិវឌ្ឍ​សាងសង់​រួចមកហើយ ដូចជា គម្រោង​អគារ​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន​កម្ពស់៤៥ជាន់ The Bridge និង​អគារ​ពាណិជ្ជកម្ម​លំនៅដ្ឋាន សណ្ឋាគារ ដែលមាន​ឈ្មោះថា The Peak។ ហើយ​គម្រោង​ទាំងពីរ​នេះ ទទួលបាន​ការគាំទ្រ​និង​មាន​ភាពជោគជ័យ​យ៉ាងខ្លាំង។

គួរបញ្ជាក់​ផងដែ​ថា លោក​ឧកញ៉ា សៀ រឹទ្ធី អគ្គនាយក​ក្រុមហ៊ុន World Bridge Group បានបញ្ជាក់​ផងដែរ​ថា មូលហេតុ​ដែល​លោក​សម្រេចចិត្ត​អភិវឌ្ឍ​បុរី​លំនៅដ្ឋាន The Palms  នៅ​តំបន់​នោះ ដោយសារតែ​មើលឃើញថា តំបន់​នោះ​មាន​ប្រព័ន្ធ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ល្អ ផ្លូវជាតិ​ធំ​ទូលាយ មាន​ស្ពាន​ពី​រត​ភា្ជ​ប់ និង​ទីតាំង​អភិវឌ្ឍន៍​នៅ​ជិត​មាត់ទន្លេ ដែល​បង្ក​លក្ខណៈពិសេស​សម្រាប់​ការអភិវឌ្ឍ​គម្រោង​លំនៅដ្ឋាន ឌឹ ផាម នេះ ឲ្យ​ក្លាយជា រី​ស៊​ត ដ៏​ប្រណីត​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ។ លោក​បានបង្ហាញ​ពី​ក្ដី​ជឿជាក់​យ៉ាង​ដូច្នេះ​ថា «អ្វីដែល​ខ្ញុំ​ធ្វើ​គឺ​ត្រូវតែ​ទទួលបាន​ជោគជ័យ បើ​មិន​ជោគជ័យ​ខ្ញុំ​មិន​ធ្វើ​នោះទេ»៕

អស្ចារ្យ! ក្រុមហ៊ុន​យក្ស​ចិន​ចំនួន៤ បាន​ផ្លាស់​ប្តួ​រ​មុខមាត់​កម្ពុជា

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ មុខមាត់​កម្ពុជា​ពិសេស​ទីក្រុង​ភ្នំពេញ បាន​ផ្លាស់ប្តូរ​យ៉ាង​លឿន ដោយសារ​បច្ចុប្បន​ន្ន​នេះ មាន​ក្រុមហ៊ុន​យក្ស​ចិន​ប្រមាណ៤ ទៅ៥ក្រុមហ៊ុន​ប៉ុណ្ណោះ​បាននិងកំពុង​រួមចំណែក​ផ្លាស់ប្តូរ​មុខមាត់​កម្ពុជា។

ក្រុមហ៊ុនធំៗទាំងនោះ​រួមមាន ទី១ Prince Real Estate Group ដែល​បាននិងកំពុង​វិនិយោគ​លើ​គំរោង​ជាច្រើន​នៅ​ទីក្រុង​ភ្នំពេញ ដូចជា Diamond Condo នៅ​ទីក្រុង​កោះ​ពេជ្រ គំរោង Prince Plaza និង​គំរោង Prince Modern Plaza នៅតាម​មហាវិថី​ព្រះ​នរោត្តម គំរោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​សណ្ឋាគារ​កំពស់៦០ជាន់​នៅ​ទល់មុខ​Prince Plaza និង​គំរោង​ជាច្រើន​ទៀត ដែល​បាននិងកំពុង​ចាប់ផ្តើម​នៅ​ខេត្ត​ព្រះសីហនុ ដែល​គ្រោង​ចំណាយ​ទុនវិនិយោគ​រហូតដល់ ៥០០០លាន​ដុល្លារ​អាមេរិក។

ទី២ ក្រុមហ៊ុន GREEND Land GROUP ដែល​បានប្រកាស​កាលពី​ឆ្នាំមុន ដើម្បី​បោះទុន​វិនិយោគ៧០០០លាន​ដុល្លារ​បន្ថែមទៀត​នៅ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​បាន​ទិញ​អាគារ​ចំនួន​បី​នៅក្នុង​គំរោង The RIVIERA ស្ថិតនៅ​ទីក្រុង​កោះ​ពេជ្រ។ ជាមួយគ្នានេះ​ក្រុមហ៊ុន​នេះ ក៏បាន​វិនិយោគ​លើ​គំរោង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ជាច្រើន​ទៀតផង​ដែរ។

ទី៣ ក្រុមហ៊ុន R&F Properties បាននិងកំពុង​វិនិយោគ​សាងសង់ R&F City នៅលើ​មហាវិថី​សម្តេច​តេ​ជោ​ហ៊ុន សែន ដែលមាន​ទុនវិនិយោគ​រហូតដល់​ជាង ២០០០លាន​ដុល្លារ​អាមេរិក។ ក្រុមហ៊ុន​នេះ​នឹង​សាងសង់​អាគារ​ចំនួន២០ និង​មាន​កំពស់៣៣ជាន់ ដែលមាន​ផ្ទះ​សរុប​ចំនួន​ជាង ៥២០០០យូ​នី​ត ក្លឹប​កីឡា និង​សួនច្បារ​ស្រស់បំព្រង​មួយ​នៅក្នុង​គំរោង​នេះ។

ក្រុមហ៊ុន R&F Properties ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ធំ​មួយ ក្នុងចំណោម​ក្រុមហ៊ុន​អចលនទ្រព្យ​យក្ស​ទាំង១០នៅ​ប្រទេស​ចិន ដែល​បាននិងកំពុង​រៀបចំ​គំរោង​វិនិយោគ​ថ្មី​មួយទៀត នៅតាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខ័​ណ្ឌ​ចំការមន ក្រុងភ្នំពេញ។

ទី៤ ក្រុមហ៊ុន SINO PLAZA ក៏​ជា​ក្រុមហ៊ុន​យក្ស​មួយ​របស់​ប្រទេស​ចិន​ផងដែរ ដែល​ក្រុមហ៊ុន​នេះ មិន​ត្រឹម​មាន​ជំនាញ​លើ​ការអភិវឌ្ឍន៍​អចលនទ្រព្យ​នោះទេ តែ​ជា​ក្រុមហ៊ុន​សាងសង់​ដ៏​ធំ​និង​ល្បីល្បាញ​នៅ​ប្រទេស​ចិន​ផងដែរ។

ក្រុមហ៊ុន​នេះ​កំពុង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន​ដ៏​ធំ​មួយ នៅលើ​ទីតាំង​អតីត​ផ្សារ​បឹងត្របែក ដែលមាន​អាគារ​ចំនួន៦កំពុង​សាងសង់ ដោយ​អាគារ​និមួយៗមាន​កំពស់៤៥ជាន់។ គំរោង​នេះ​ក្រៅពី​មាន​ខុន​ដូ​ប្រណីត ក៏​រួមបញ្ចូល​នូវ​សេវាកម្ម​កំសាន្ត ក្លឹប​ហាត់ប្រាណ ផ្សារ​ទំនើប និង​កា​រិ​លាយ​ល័យ​សម្រាប់​ជួល​ផងដែរ។

ទី៥ ក្រៅពីនេះ​ក៏មាន​ក្រុមហ៊ុន​ចិន​ដ៏​ធំ កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​លី យ៉ុង​ផាត់​គ្រុប​ដើម្បី​សាងសង់​ទីក្រុង​មិត្តភាព​កម្ពុជា ចិន​នៅក្នុង​រណប​តេ​ជោ​មរកត ស្ថិតក្នុង​សង្កាត់​បាក់​ខែង ខ័​ណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​ផងដែរ។

គេហទំព័រ Propertyarea.asia នឹង​ផ្តល់​បច្ចុប្បន្នភាព​ក្រុមហ៊ុន​យក្ស​ចិន​ជាច្រើន​ទៀត ដែល​បាននិងកំពុង​វិនិយោគ​នៅ​កម្ពុជា​នាពេលឆាប់ៗនេះ៕

ដំណឹង​ល្អ ! សម្រាប់​អ្នកចង់​ទិញ​ដីស​ង់​លំនៅដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ និង​លក់​បន្ត​យកចំណេញ

0

ដោយ រ៉ាវី

ភ្នំពេញ៖ នេះ​គឺជា​ដំណឹង​ដ៏​ល្អ​បំផុត​ចំពោះ​អ្នក​ដែលមាន​ចំណូល​មធ្យម និង​មានបំណង​ចង់​ទិញ​ដី​សម្រាប់​សាងសង់​លំនៅដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ មានតម្លៃ សមរម្យ ដែល​តម្លៃ​ត្រឹមតែ 13,000ដុល្លារ ក្នុង​មួយ​ឡូត៍​តែប៉ុណ្ណោះ។

ចំពោះ​ទីតាំង​គម្រោង​ដី​ឡូ​តិ៍​លំនៅដ្ឋាន​ឈូក​វ៉ា​ថ្មី ខាងលើនេះ ស្ថិតនៅក្នុង​តំបន់​ទីប្រជុំជន ភូមិ​គោក​ព្រិច សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ និង​ប្រកប​អាជីវកម្ម​ខ្នាតតូច មធ្យម​ជាច្រើន ជាពិសេស មាន​មន្ទីរពេទ្យ គ្លីនិក​ឯកជន សាលារៀន​របស់​រដ្ឋ សាលារៀន​ឯកជន សាលារៀន​ពិភពថ្មី ផ្សារ​ពិភពថ្មី ផ្សារ​ឈូក​វ៉ា ជាពិសេស​ជា​តំបន់​រោងចក្រ ដែលមាន​មនុស្ស​រស់នៅ​ច្រើន អាច​ប្រកប​អាជីវកម្ម​បាន​យ៉ាង​ល្អប្រសើរ​ថែមទៀត​ផង។ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​មេ​ត្រូវបាន​ពង្រីក​យ៉ាង​ធំ​ទូលាយ​ឆ្ពោះទៅ​ផ្លូវ ៦០ម៉ែត្រ ទំនប់​កប់​ស្រូវ។

តាម​ការ​ឱ្យដឹងពី​លោក ឈាង រ័ត្ន នាយក​គ្រប់គ្រង​ផ្នែក​ទីផ្សារ​បានបញ្ជាក់​ប្រាប់ថា បច្ចុប្បន្ន​វិស័យ​ដីធ្លី​នៅ​តំបន់​ឈូក​វ៉ា កំពុង​តែមាន​សក្ដានុពល​យ៉ាងខ្លាំង។ ពីមុន​មិនសូវមាន​គេ​ស្គាល់​តំបន់​ឈូ​វ៉ា​ទេ តែមួយ​រយៈ​ឆ្នាំ​ចុងក្រោយ​នេះ​មាន​អ្នក​ស្គាល់​តំបន់​ឈូក​វ៉ា​ច្រើនណាស់ ព្រោះ​មានការ​អភិវឌ្ឍន៍ និង​ការវិនិយោគ​ច្រើន​ដូចជា​សំណង់​បុរី​ពិភពថ្មី​របស់លោក​ឧក​ញ៉ា ហុង ពា​វ ចំនួន ៣ គម្រោង សំណង់​បុរី​វ៉ា​រី​ណា បុរី​រតនៈ និង​សំណង់​ផ្ទះល្វែង​ជាច្រើន​ទៀត។ លោក​បាន​បញ្ជាក់ទៀតថា កាលពី​ប្រមាណ ២-៣ ឆ្នាំមុន សម្រាប់​ដីឡូត៍​នៅ​តំបន់​នេះ​មានតម្លៃ​ត្រឹមតែ​ប្រមាណ​ជាង 4000 ទៅ 6000ដុល្លារ តែប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន ដោយសារតែ​តម្រូវការ​ទី​លំនៅដ្ឋាន​កើនឡើង​ខ្ពស់ បូកផ្សំ​ជាមួយនឹង​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស បាន​ជម្រុញ​ឱ្យ​វិស័យ​ដីធ្លី​នៅ​ទីតាំង​មួយ​នេះ​មាន​សន្ទុះ​ខ្លាំង​តែម្ដង។ ជាក់ស្ដែង​ដូចជា​ពេលនេះ តម្លៃ​ដី​អាចមាន​ចាប់ 120-150ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ ដែល​វា​នឹង​បន្ត​កើនឡើង​ទ្វេដង​នៅត្រឹម​រយៈពេល​ប្រមាណ ២-៣ឆ្នាំ ខាងមុខ ដែល​វា​ស័ក្ដិសម​ទៅនឹង​អ្នក​ដែលមាន​បំណង​ចង់​ទិញ-លក់ ដើម្បី​ទទួលបាន​ចំណេញ។

ជាមួយនឹង​គម្រោង​ពុះ​ដីឡូត៍ និង​លំនៅដ្ឋាន​ឈូក​វ៉ា​ថ្មី ដែលមាន​ចំនួន ជាង ១០០ឡូ​តិ៍ មាន​គ្រប់​ខ្នាត ស្ថិតនៅលើ​ផ្ទៃដី​ជាង​មួយ​ហិកតា​នេះ ត្រូវបាន​ត​ភ្ជាប់​រួចជាស្រេច​នូវ​ប្រព័ន្ធ​ទឹក​រដ្ឋ ប្រពន្ធ​លូ បណ្តាញ​ភ្លើងអគ្គិសនី​រដ្ឋ ផ្លូវ​បេតុង​ស្តង់ដា និង​មាន​ប្លង់រឹង​ត្រឹមត្រូវ​ស្របតាម​ច្បាប់។ អតិថិជន​មាន​ជម្រើស បង់​ផ្តាច់​ក៏បាន បង​រំលស់​ក៏បាន។ ដី​ឡូ​តិ៍​មាន​គ្រប់​ខ្នាត នៅ​ជិត​ផ្លូវ 20ម៉ែត្រ ក្បែ​ផ្លូវធំ​ទំហំ 40ម៉ែត្រ ជាពិសេស មាន​ចម្ងាយ​ប្រមាណ​តែ 1000 ម៉ែត្រ​ពី​ផ្លូវ 60ម៉ែត្រ (ទំនប់​កប់​ស្រូវ) ដែលជា​ខ្សែក្រវ៉ាត់​ក្រុង ត​ភ្ជាប់​វិស័យសេដ្ឋកិច្ច​ផងដែរ ។

រួសរាន់​ឡើង អ្នក​មក​មុននឹង​ទទួលបាន​ទីតាំង​ល្អ និង​ទទួលបាន​ប្លង់រឹង​ដោយ​ឥតគិតថ្លៃ (សម្រាប់​អ​ថិ​ថិ​ជន​ដែល​ទិញ​ពីថ្ងៃ​នេះ​ដល់​ចុងខែ​ឧសភា)។ មិនតែប៉ុណ្ណោះ លោកអ្នក​ក៏​នឹង​ទទួលបាន​កាដូ​ផងដែរ។ ស្ថិតក្នុង​ប្រូ​ម៉ូ​សិន​ពិសេស​នេះ សម្រាប់​អ្នក​បង់​ផ្តាច់​នឹង​ទទួលបាន​ចំណងដៃ​ចំនួន 1000ដុល្លារ ត្រឡប់​ទៅវិញភ្លាមៗតែម្ដង។

ដី​មានតម្លៃ​ត្រឹមតែ 13,000 ដុល្លារ តែប៉ុណ្ណោះ។ ប្រសិនបើ​លោកអ្នក​សាងសង់​ផ្ទះ លោកអ្នក​នឹង​ចំណាយ​តែ​ប្រហែល 16,000 ដុល្លារ​តែប៉ុណ្ណោះ។ ដូចនេះ បើ​លោក​អ្នកទិញ​ដី១ឡូ​តិ៍​ហើយ​សាង​សង់ផ្ទះ​ខ្លួនឯង លោកអ្នក​ចំណាយ​អស់​តែ 29000 ដុល្លារ តែប៉ុណ្ណោះ។ បើ​លោកអ្នក​កាន់​លុយ 29000 ដុល្លារ​ទៅរក​ទិញ​ផ្ទះ ប្រាកដជា​រក​ទិញ​មិន​បានទេ បើ​រកបាន ក៏បាន​ផ្ទះ​ខ្លី​ខុស​ខ្នាត​ដែរ។

មាន​ដី​គឺមាន​ស​ង្ឈឹ​ម! មាន​ដី​សង់ផ្ទះ​ពេលណា​ក៏បាន! មាន​ដី​សង់ផ្ទះ​ម៉ូត​អ្វី​ក៏បាន! មាន​ដី​សង់ផ្ទះ​ប៉ុន្មាន​ជាន់​ក៏បាន! មាន​ដី​គឺមាន​ទ្រព្យ!

សូម​ទំនាក់ទំនង​មកកាន់​លេខ 016 220 320 ឬ 078 220 320

ស្វែងយល់ពីអាស៊ាន៖ សង្ហបុរី និងចិន ចាប់ផ្ដើមពង្រីកសក្តានុពលសេដ្ឋកិច្ចប្រទេសទាំង២

0

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិនតិចជាង ១៤ជាមួយក្រុមហ៊ុនចិនកាលពីពេលថ្មីនេះ នៅក្នុងកិច្ចប្រជុំពាណិជ្ជកម្មមួយក្នុងគោលបំណងធ្វើកិច្ចសហប្រតិបត្តិការឱ្យស៊ីជម្រៅ និងការប្តេជ្ញាចិត្តរបស់ប្រទេសសឹង្ហបុរីទៅនឹងគោលនបាយរបស់ប្រធានាធិបតីចិន “គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ”។

អ្នកអភិវឌ្ឍន៍អចនលទ្រព្យប្រទេសសិង្ហបុរីមួយចំនួនធំបានចូលរួមនៅក្នុងកិច្ចប្រជុំសេដ្ឋកិច្ចនិងពាណិជ្ជកម្មសិង្ហបុរី – ហ្សេជេ (SZETC) លើកទី ១៣ ដែលប្រមូលផ្តុំដោយភាគិពាក់ព័ន្ធនានានៅក្នុងវិស័យផ្សេងៗ ដូជាវិស័យអចលនទ្រព្យ និងភ័ស្តុភារពាណិជ្ជកម្មអេឡិចត្រូនិច។

លោកស្រី Sim Ann អនុរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនៃប្រទេសសិង្ហបុរីដែលជាសហប្រធាននៃកិច្ចប្រជុំជាមួយ លោក Zhu Congjiu អភិបាលខេត្ត Zhejiang បានហៅអនុស្សរណៈយោគយល់គ្នាចំនួន ១៤ (MOUs) នេះ សរបញ្ជាក់ថាប្រទេសសិង្ហបុរីនៅបន្តមានសេដ្ឋកិច្ចរឹងមាំ។

លោកស្រីបានបន្តថាក្នុងនាមជាមជ្ឈមណ្ឌលដែនសមុទ្រ កន្លែងដឹកជញ្ជូន និងភ័ស្តុភារសកល ប្រទេសសិង្ហបុរី និង ក្រុមហ៊ុនរបស់យើងគឺជាក្រុមហ៊ុនដែលមានភាពបត់បែនក្នុងការធ្វើជាដៃគូជាមួយក្រុមហ៊ុនចិនដើម្បីរួមចំណែកក្នុងការអភិវឌ្ឍតំបន់ពាណិជ្ជកម្មសេរីរបស់ ខេត្តZhejiang ប្រទេសចិន ។ លើសពីនេះទៀតជំហររបស់ប្រទេសសឹង្ហបុរីជាចំពោះគោលនយោបាយរបស់ប្រធានាធិបតីចិន ខ្សែមួយ និងផ្លូវមួយ នឹងធ្វើឱ្យយើងក្លាយជាដៃគូដ៏ល្អសម្រាប់សហគ្រាសក្នុងខេត្ត Zhejiang ដែលពង្រីកទៅតំបន់អាស៊ីអាគ្នេយ៍។
ការប្រមូលផ្តុំនៃកិច្ចព្រមព្រៀងនេះត្រូវបានបង្កើតឡើងជាផ្នែកមួយជាមធ្យោបាយសម្រាប់មន្ត្រី ទាំងពីរប្រទេស ដើម្បីសម្រួលដល់ការកែទម្រង់ក្នុងការអភិវឌ្ឍទីក្រុង និងជនបទនៅក្នុងខេត្តមួយចំនួនក្នុងប្រទេសចិន ដែលផលិតផលក្នុងស្រុកសរុបកើនឡើង ៧,៨ ភាគរយកាលពីឆ្នាំមុន។

ស្ថាបនិកអចលនទ្រព្យសឹង្ហបូរី CapitaLand, Surbana Jurong និង Mapletree បានអោយដឹងថា កិច្ចព្រមព្រៀងនេះ ជួយបន្ថែមទៀតដល់ការកសាងហេដ្ឋាចរនាសម្ព័ន្ធទំាងនៅក្នុងងទីប្រជុំជន និងទីក្រុងទំាងមូល។

ក្នុងចំណោមអនុស្សរណៈនៃការយោគយល់នេះ គឺការបណ្តាក់ទុនរួមគ្នារវាងអចលនទ្រព្យ ដូចជាក្រុមហ៊ុន CapitaLand, ក្រុមហ៊ុន Surbana Jurong និងក្រុមហ៊ុន Zhejiang Communication Investment Real Estate Group ក្នុងការសាងសង់សហគមន៍ដែលមានប្រព័ន្ធមេគង្គជុំវិញផ្លូវរថភ្លើងល្បឿនលឿនរបស់ក្រុមហ៊ុន Jiaxing ។

ពាណិជ្ជកម្មទ្វេភាគីរវាងសិង្ហបុរី និងហ្សេជាំងមានតម្លៃ ៥,២ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០១៧ កើនឡើង ២៤ ភាគរយលើសពីឆ្នាំមុន៕

អ្នករស់នៅតាមបុរីមួយចំនួនប្រឈមបញ្ហាសុខភាពមិនដឹងខ្លួន

0

ដោយ : គង់ សូរិយា

ភ្នំពេញ : ការសាងសង់ប្រព័ន្ធលូ ដែលគ្មាស្តង់ដា និងមិនមានការញែកប្រព័ន្ធលូទឹកភ្លៀង និងទឹកស្អុយដាច់ពីគ្នាពិតជាមានហានិភ័យ ដល់សុខភាពប្រជាពល​រដ្ឋ ខណៈបុរីនានានៅកម្ពុជា មិនបានវិនិយោគលើផ្នែកដែលគេមើលរំលងនេះឡើយ​។


ស្ថាបត្យករ​សិក្សា​ប្លង់​អាគារ​សន្តិភាព និង​ជា​សាស្ត្រាចារ្យ​ផ្នែក​នគរូបនីយ​កម្ម និង​ស្ថាបត្យកម្ម​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រលោក ជា ប៊ុន​ស៊ា​ង បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា បច្ចុប្បន្ន​នៅតាម​បុរី ឬគំរោង​អភិវឌ្ឍន៍​នានា​នៅ​រាជធានី​ភ្នំពេញ​ភាគច្រើនមិនទាន់បាន​គិតគូ​ពី​បញ្ហា​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធ​ក្រោម​ដី​នេះ​នៅឡើយ ដោយ​ពួកគេ​សាងសង់​ប្រ​ព័​ន្ធលូ​រួមបញ្ចូល​គ្នា​រវាង​ទឹកភ្លៀង និង​ទឹកស្អុយ ដែល​ធ្វើ​ឲ្យ​ពេល​ភ្លៀង​មក ទឹកលូ​ស្អុយ​ខ្ពុរ​ឡើង​ពេញ​ថ្នល់ ខ្វះ​អនាម័យ​និង​ចម្លង​មេរោគ​ដូចជា រោគ​សើរ​ស្បែក និង​ជំងឺ​ផ្តាសាយ​ជាដើម។

លោក​បន្តថា “ការរៀបចំ​ឲ្យ​មាន​ប្រ​ព័​ន្ធលូ​ដាច់ចេញ​ពីគ្នា រួមជាមួយ​លំហ​បៃតង​លើសពី៣០ភាគរយ ដោយ​ដាំ​ដើមឈើ​ដូចជា​ក្នុង​គម្រោង​ណាមួយ ធ្វើ​ឲ្យ​សហគមន៍​អ្នករស់នៅ​ជៀស​ផុតពី​បញ្ហា​នានា​ដូចជា ទឹក​លិច ក្លិន​លូ និង​កំដៅ​ជាដើម ពោលគឺ​ទទួលបាន​ផាសុកភាព សុខភាព​ល្អ និង​បរិស្ថាន​បៃតង​ស្អាត​ផងដែរ។ លោក​បន្តថា “នៅពេល​ទឹកភ្លៀង​ស្ងួត ហើយ​ខ្យល់​បក់​មក ធ្វើ​ឲ្យ​មេរោគ​ហើរ​តាម​ខ្យល់ មក​ចំឡង​មនុស្ស និង​ធ្វើ​ឲ្យ​ប្រជាជន​កើត​ជំងឺ​ផ្តាសាយ និង​ជំងឺ​ដទៃទៀត។ នេះ​ជា​មូលហេតុ ដែល​ការសាងសង់​ប្រ​ព័​ន្ធលូ​ក្រោម​ដី​មិនបាន​បែងចែក​ឲ្យ​ដាច់​រវាង​ លូទឹកស្អុយ និង​លូទឹក​ភ្លៀង​ដាច់ពីគ្នា។

លោក​សាស្ត្រ​ចា​រ្យ ជា ប៊ុន​ស៊ា​ង បាន​បន្តថា តាម​ការសង្កេត​របស់​លោក​កន្លងមក​បុរី ឬ​គម្រោង​លំនៅឋាន​ភាគច្រើន​នៅ​ប្រទេស​កម្ពុជា គឺ​ធ្វើ​របងខ្ពស់ៗ បន្ថែម​មានការ​បែងចែក​រវាង​តំបន់​អ្នកមាន​ជីវភាព​ខ្ពស់ ជីវភាព​មធ្យម និង​ជីវភាព​ទាប​ដែល​ធ្វើ​ឲ្យ​មនុស្ស​ពិបាក​ទំនាក់ទំនង​គ្នា​ប្រចាំថ្ងៃ។

លោកបណ្ឌិត សេង ប៊ុនរិទ្ធ ទីប្រឹក្សា​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី និង​ជា​អគ្គនាយក​ក្រុមហ៊ុន RLS International ​បាន​ថ្លែង​ទ​ទូល​ស្គាល់​ថា នៅតាម​បណ្តា​ទីក្រុង​របស់​កម្ពុជា​ភាគច្រើន មិនទាន់​គិតគូ​ពី​ការបែងចែក​ប្រ​ព័​ន្ធ ញែក​រវាង​លូទឹក​ភ្លៀង និង​លូទឹកស្អុយ​នៅឡើយ​ទេ ដោយសារ​កង្វះខាត​ធនធានមនុស្ស និង​ធនធាន​ហិរញ្ញវត្ថុ ប៉ុន្តែ​ការរៀបចំ​ប្រ​ព័​ន្ធបែបនេះ គួរតែ​ធ្វើឡើង​ឲ្យ​បាន​គ្រប់​ខេត្ត ក្រុង នៃ​ទីក្រុង​ទាំងអស់​នៅ​ប្រទេស​កម្ពុជា ដើម្បី​ជួយ​លើក​កំពស់​សុខមាលភាព​រប​ស់​ប្រជាពលរដ្ឋ។

លោក​បន្តថា ការបែងចែក​រវាង​លូទឹក​ភ្លៀង និង​លូទឹកស្អុយ ក៏​នឹង​ជួយ​បង្កា​ពី​ផលប៉ះពាល់​លើ​គុណភាព​ទឹក​ក្រោម​ដី និង​ទឹក​សម្រាប់​ប្រើប្រាស់​ផងដែរ។ផ្ទុ​យ​ទៅវិញ វា​នឹងមាន​ហានិភ័យ​ដល់​សុខភាព​ខ្ពស់ ប្រសិនជា​ទឹកស្អុយ​មិនត្រូវ​បាន​ចំរោះ ព្រោះ​តាមរយៈ​ការសិក្សា​បាន​រកឃើញថា ប្រជាពលរដ្ឋ​នៅ​ក្រុងភ្នំពេញ​មាន​ហានិភ័យ​ខ្ពស់​ណាស់​ដល់​សុខភាព ប្រសិនបើ​ពួកគាត់​បាន​ជីក​អណ្តូង​យក​ទឹក​មកប្រើប្រាស់ ព្រោះ​ពួកគាត់​ប្រើប្រាស់​អាង​ផ្ទុក​លាមក ឬ​អាងទឹក​ក្រោម​បង្គន់​ដែល​មិន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ដោយ​គ្រាន់តែ​ជា​អាង​ធ្វើតាម​នឹកឃើ​ញ និង​មិនបាន​បិទ​បាត​អាង ដែល​បង្ក​ឲ្យ​ទឹកស្អុយ​ជ្រាបចូល​ប្រភពទឹក​នៅ​ខាងក្រោម​ដី​ដែល​ពួកគាត់​កំពុងប្រើប្រាស់។

ទោះជាយ៉ាងណាលោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានបដិសេធនឹងការលើកឡើងខាងលើ ដោយលោកបានថ្លែងថា បុរី​លំនៅដ្ឋាននៅកម្ពុជា ភាគច្រើនបានគិតគូរពីសុខមាលភាពអ្នករស់នៅក្នុងបុរីណា​ស់ ព្រោះយើងអភិវឌ្ឍន៍ដោយមានការទទួលខុសត្រូវផ្នែកសង្គម។លោកបន្តថា នៅតាមបុរីនិមួយៗ ជាបុរីមានស្តង់ដាតែងតែបានគិតគូពីការរៀបចំប្រព័ន្ធលូឲ្យ​មានភាពដាច់ពីគ្នារវាងទឹកភ្លៀង និងទឹកស្អុយ ដើម្បីបញ្ចៀសហានិភ័យដល់សុខ​ភាព៕

កំនើននៃការផ្គត់ផ្គង់បានធ្វើឲ្យអាផាតម៉ិនមួយចំនួនកែជាសណ្ឋាគារ

1

ដោយ : ដែន ចែងចាំង
ភ្នំពេញ : ទីផ្សារអាផាតម៉ិនទំនងជាឆ្អែតហើយ ខណៈម្ចាស់អាផាតម៉ិនមួយចំនួនបាន​ចាប់ផ្តើមធ្វើការកែប្រែអាផាតម៉ិនរបស់ខ្លួន មកធ្វើជាសណ្ឋាគារជំនួសវិញ ប៉ុន្តែអ្នកជំនាញបានព្រមានថា “វានឹងស្លាប់”ព្រោះទីផ្សារសណ្ឋាគារបច្ចុប្បន្ន ក៏មិនមានសភា​ពល្អនោះដែរ។

លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជាបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា បច្ចុប្បន្ននេះមានអាផាតម៉ិននៅសង្កាត់ទន្លេបាសាក់ សង្កា​ត់បឹងកេងកង១ និងសង្កាត់មួយចំនួនទៀត បានធ្វើការកែប្រែទម្រង់ពីអាផាតម៉ិន មកជាសណ្ឋាគារ ដោយសារចំនួនអាផាតម៉ិនផ្គត់ផ្គង់ចូលទីផ្សារ មានច្រើនជាងតម្រូ​វការជាក់ស្តែង ប៉ុន្តែការកែទម្រង់ពីអាផាតម៉ិន មកធ្វើជាអូតែលមិនជោគជ័យនោះទេ។

លោកបន្តថា “វានឹងស្លាប់”ប្រ​សិនជាកែមកធ្វើជាសណ្ឋាគារ ព្រោះកែពីអាផាតម៉ិន មកធ្វើជាអូតែលកែបែបណា​ក៏មិនស្អាតដែរ។ លោកបន្តថា “ការធ្វើអ្វីតាមគ្នាមានគ្រោះថ្នាក់ខ្លាំងណាស់ ដូច្នេះការកែពីអា​ផាតម៉ិនមកធ្វើជាសណ្ឋាគារនឹងងាប់។ វាមិនជោគជ័យនោះទេ។ ដោយសារកម្ពុជាមាន​កំណើនភ្ញៀវទេសចរចន្លោះ៥ទៅ៦ភាគរយមួយឆ្នាំ ប៉ុន្តែចំនួនសណ្ឋាគារថ្មីៗក៏​បានបើកដំណើរការច្រើនផងដែរ”។ លោកបន្តថា “មិត្តភក្តិខ្ញុំ បានជួលវីឡាគេបើក​បូទិកអូតែល បាននិងកំពុងដេកស្ងាប និងប្រឈមមុខនឹងការបិទទ្វារហើយ ដោយសារគាត់មិន​បានសួរខ្ញុំ”។
លោកបន្តថា“គាត់ធ្វើតាមគេ ខណៈសណ្ឋាគារតូចៗនៅភ្នំពេញ និងសៀម​រាប​មានសណ្ឋាគារតូចៗបាន​បិទទ្វារបណ្តើរៗផងដែរ”។

លោក ឌិន សុមេធារិទ្ធ បានបន្តថា បច្ចុប្បន្ននៅរាជធានីភ្នំពេញមានសណ្ឋាគារប្រមាណ៤០០ ខេត្តសៀមរាបមាន៥០០សណ្ឋាគារ បាត់ដំបង និងក្រុងព្រះសីហនុ​មានសណ្ឋាគារ១០០ក្នុងខេត្តនិមួយៗ ដែលមានបន្ទប់សរុបប្រមាណ៣០០០០បន្ទប់ និងផ្ទះសំណាក់មានប្រមាណ២០០០០បន្ទប់។

លោកបន្តថា ដោយសារអាផាតម៉ិនធ្វើគំហុកពេក និងធ្វើតាមគ្នាពេក ជាលទ្ធផលវានឹងធ្វើឲ្យទីផ្សារនេះ ប្រឈមមុខនឹងការលំបាក ជាមូលហេតុធ្វើឲ្យអ្នកវិនិយោ គកែអាផាតម៉ិនមកធ្វើជាអូតែល ហើយនៅពេលកែរួច ពួកគេក៏មិនទទួលបានជោគ​ជ័យ​​នោះដែរ។


​យោងតាមសិក្សារបស់ក្រុមហ៊ុន CBRE Cambodia ដែលបានបញ្ចប់កាលពីដំណាច់ត្រីមាសទី២ដើមឆ្នាំនេះបានរកឃើញថា ​អាផាតម៉ិនចំនួន១៧គំរោងស្មើនឹងផ្ទះចំនួន៨០០យូនីតទៀត នឹងដាក់ចូលក្នុងទីផ្សារនៅដំណាច់ឆ្នាំនេះ ខណៈបច្ចុ​ប្បន្នមានអាផាតម៉ិនចំនួន៦៥០០យូនីត និងខុនដូចំនួន២៩០០​យូនីតបាននិងកំពុងដំណើរការនៅលើទីផ្សាររួចហើយ។

លោក ឌិត ចណ្ណា អគ្គនាយកក្រុមហ៊ុន Lucky Realty បានថ្លែងទទួលស្គាល់ថា លោកពិតជាទទួលព៌តមានពីការកែអាផាតម៉ិន មកធ្វើជាសណ្ឋាគារពិតមែន ដែល​អាផាតម៉ិនទាំងនោះមានទីតាំងនៅសង្កាត់ទួលស្វាយព្រៃ និងសង្កាត់បឹងព្រលឹតព្រម​​ទាំងទីតាំងមួយចំនួនទៀត ប៉ុន្តែលោកមិនបញ្ជាក់ឲ្យដឹងពីឈ្មោះអាផាតម៉ិនដែល​បានកែប្រែមកធ្វើជាសណ្ឋាគារនោះទេ។ លោកបន្តថា ក្រៅពីកែប្រែអាផាតម៉ិនធ្វើជា​សណ្ឋាគារ ក៏មានអ្នកវិនិយោគមួយចំនួនបានកែខុនដូ ទៅជាខុនដូថែលផងដែរ។

លោកបន្តថា ​“ការកែប្រែខុនដូទៅជាខុនដូថែល ដែលមានលំនាំតាមបែបស ណ្ឋា​គារប្រណីត គឺជាទស្សនទាននៃការអភិវឌ្ឍន៍ថ្មីនៅកម្ពុជា ប៉ុន្តែមិនមែនជារឿងថ្មីសំរាប់​ប្រទេសជឿនលឿននោះទេ”។ លោកបន្តថា “ការកែប្រែអាផាតម៉ិនឬខុនដូមកជាសណ្ឋាគារ ដើម្បីធ្វើឲ្យអាគារណាមួយមានលក្ខណៈពហុមុខងារ នឹងធ្វើឲ្យគំរោងនោះទទួលបានជោគជ័យច្រើនផងដែរ”។


លោក ឌិត ចណ្ណា បានបន្តថា ប្រសិនជាម្ចាស់អាផាតម៉ិនមានការរៀបចំបានល្អ បំពាក់សម្ភារៈបរិក្ខាទំនើប ឆ្លើយតបនឹងសម័យកាលរីកចំរើន មិនចាំបាច់កែមកធ្វើជា​សណ្ឋាគារនោះទេ ផ្ទុយទៅវិញបើជាអាផាតម៉ិនចាស់ វាពិតជាពិបាកទាក់ទាញភ្ញៀវ ដូច្នេះប្រសិនជាម្ចាស់អាផាតម៉ិន ធ្វើការកែលំអរអាគាររបស់ខ្លួនឬកែមកធ្វើជាសណ្ឋាគារ ដើម្បីបន្ថែមសេវាកម្មនិងសម្ភារៈទំនើប ទើបអាចទាក់ទាញភ្ញៀវមកស្នា​ក់នៅ៕

កត្តាទាំងនេះហើយដែលជំរុញឲ្យវិស័យអចលនទ្រព្យបន្តរីកចម្រើន

0

ដោយ : ដែន ចែងចាំង
ភ្នំពេញ : ការរីកចម្រើនវិស័យអចលនទ្រព្យនៅកម្ពុជា ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ មិនមែនជារឿងចៃដន្យនោះឡើយ ប៉ុន្តែវាសុទ្ឋតែផ្តើមចេញពីមូលដ្ឋានច្បាស់លាស់មួយ ដែលបានផ្តល់ពីរដ្ឋាភិបាល ដែលបានទាក់ទាញទុនវិនិយោគ​រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំចូលមកប្រទេសនេះ។


អគ្គនាយកក្រុមហ៊ុន Century21 Mekong លោក ច្រឹក សុខនីម បានថ្លែងឲ្យដឹង​កាលពីចុងសប្តាហ៍មុននេះថា ការរីកចម្រើនវិស័យអចលនទ្រព្យនៅកម្ពុជា ដោយសារកត្តាមួយចំនួនដូចជា ទី១ ប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍ ដែលអ្នកអភិវឌ្ឍន៍អាចចាប់យកឳកាស និងអាចរកបាន​ប្រាក់ចំណេញច្រើន ទី២ ប្រទេសនេះមានប្រាក់ចំណេញខ្ពស់ ពីការវិនិយោគច្រើនជាងប្រទេសអភិវឌ្ឍន៍ហើយ ទី៣ កំនើនសេដ្ឋកិច្ច និងការកើនឡើងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ជាចលករជួយជម្រុញវិស័យនេះកាន់តែមានភាពរ៉ឹងមាំ ទី៤ ការគាំទ្រពីវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ។
លោកបន្តថា “ការវិនិយោគបន្ថែមពីអ្នកវិនិយោគបរទេសលើគំរោងនានា ដើម្បីពង្រីកមូលដ្ឋានអាជីវកម្មរបស់ពួកគេ (Investment Fund)”។


អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភព​លោក CBRE Cambodiaបានលើកឡើងផងដែរថា កត្តាសន្តិភាព ស្ថិរភាពនយោបាយ និងកំនើនសេដ្ឋកិច្ចរ៉ឹងមាំ ជាមូលដ្ឋានដ៏សំខាន់ផងដែរ ក្នុងការទាក់ទាញការវិនិយោគពី​បរទេស ដែលបានធ្វើឲ្យកម្ពុជាផ្លាស់ប្តូរមុខមាត់ថ្មីលើឆាកអន្តរជាតិ ហើយកម្ពុជាស្ថិតក្នុង​ក្រសែភ្នែកឬគោលដៅរបស់អ្នកវិនិយោគអន្តរជាតិ។


មូលដ្ឋានច្បាប់វិនិយោគដ៏ល្អ ដែលអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិធ្វើម្ចាស់ក្រុមហ៊ុន ១០០ភាគរយ នៅកម្ពុជា ការផ្ទេរសាច់ប្រាក់ចំណេញទៅបរទេសមិនមានការបង់ពន្ធ ច្បាប់សហកម្មសិទ្ធិ ដែលអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិទិញផ្ទះចាប់ពីជាន់ទី១ឡើងទៅ ជាដើម សុទ្ធតែជាមូលដ្ឋានមិនអាចខ្វះបាន ក្នុងការគាំទ្រការរីកចម្រើននៃវិស័យនេះ៕

ស្វែងយល់ : តំបន់ភាគខាត្បូងរាជធានីនឹងរៀបចំជាតំបន់ផ្តោតលើការ លើកកំពស់បរិស្ថាន

1

ដោយ : គង់ សូរិយា
ភ្នំពេញ : សាលារាជធានីភ្នំពេញកំពុងរៀបចំផែនការថ្មីសម្រាប់ទីក្រុង ដោយជ្រើ​ស​​​រើសយកតំបន់ភាគខាងត្បូង ជាតំបន់ធម្មជាតិស្រស់បំព្រង និងធានាបាននូវនិរន្តរភាពបរិស្ថាន។


អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង កាលពីសប្តាហ៍មុនបានដាក់ចេញនូវផែនការថ្មីមួយ ដើម្បីឆ្លើ​យតបទៅនឹងលំហូរច​រាចរ​ណ៍ ទេសចរណ៍ សោភ័ណភាព និងការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យនៅរាជធានី​ភ្នំពេញ ពិសេ​សវិស័យហេដ្ឋារចនាសម្ពន្ធ សេវាកម្មសាធារណៈ សំណង់គ្រឹះស្ថាន អគារនានា ក្នុងរាជធានីនេះ។ គំរោងនេះធ្វើ​ឡើង​ក្រោម​កិច្ចសហប្រតិបត្តិ​ការ រវាងរដ្ឋបាលរាជធានីភ្នំពេញជាមួនឹងសាលាក្រុងប៉ារីស លើវិស័យនគរូបនីយកម្មក្នុង​រាជធានី​ភ្នំពេញ។
លោក ឃួង ស្រេង បានថ្លែងថា “តំបន់ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ គឺជាទំហំ​នៃការអភិវឌ្ឍ​ធំមួយ ដូច្នេះ​ហើយទើប​សាលាក្រុងប៉ារីស ដែលជាទីក្រុងមានបទពិសោធន៍ នៃការរៀបចំទីក្រុងឲ្យមានភាពស្រស់បំព្រងចង់ឲ្យតំបន់​នោះ ក្លាយជាតំបន់បៃតង ដែលមានបរិស្ថានល្អ”។


អភិបាលរាជធានីភ្នំពេញបានបង្ហាញឲ្យមានការអភិវឌ្ឍគ្រប់វិស័យ ពិសេសវិស័យ​ហេដ្ឋា​រចនាសម្ពន្ធ សេវាកម្មសា​ធា​រណៈ សំណង់គ្រឹះស្ថាន អគារនានា ក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើម​មាន​ការ​អភិវឌ្ឍ​ឆ្លើយ​តបនឹងកំណើនប្រជាជន​ទីក្រុង ដែលកើនឡើងយ៉ាងឆាប់រហ័សរហូតដល់៣,២៥ភាគរយក្នុង១ឆ្នាំៗ។

យោងតាមទិ​ន្នន័យរបស់សាលារាជធានីភ្នំពេញបានឲ្យដឹងថា បច្ចុប្បន្នចំនួនប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង​ភ្នំពេញ បានកើនឡើងរហូតដល់ ១,៧លាននាក់ គឺប្រមាណជា៥៦ភាគរយនៃប្រជាពលរដ្ឋ​ទីក្រុង ដែលជាអ្នកចំណាកស្រុក ចូល​មក​សិក្សានិងធ្វើការនៅទីក្រុងភ្នំពេញ។


អតីតវីរស្ថាបត្យករកម្ពុជា លោក វណ្ណ ម៉ូលីវណ្ណ ធ្លាប់បានជំរុញឲ្យការអភិវឌ្ឍន៍រាជធានីភ្នំពេញ ផ្តោតទៅកាន់ភាគខាងត្បូង ដោយសារវាជាតំបន់ខ្ពស់ មិនប្រឈមមុខនឹងការលេចទឹក និងជាតំបន់ថ្មី ដែលងាយស្រួលក្នុងការរៀបចំហេដ្ឋារចនាសម្ពន្ធនានា៕