សម្ដេចធិបតី៖ គោលនយោបាយអភិវឌ្ឍន៍ និង​ការពារ​ទឹក​ដី​របស់​រាជ​រដ្ឋាភិបាល​គឺ​អភិវឌ្ឍន៍​នៅ​តាម​ព្រុំ​ដែន​ជា​យុទ្ធសាស្ត្រ​បំផុត

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងឱ្យដឹងថា ការអភិវឌ្ឍនៅតាមព្រំដែនគឺជា យុទ្ធសាស្រ្តល្អបំផុតក្នុងការការពារបូរណភាពទឹកដី ក្នុងរយៈពេលវែងតាមរយៈការយកប្រជាជន និងការអភិវឌ្ឍជាខឿនការពារព្រំដែន ដែលជាគោលនយោបាយក្នុងការ អភិវឌ្ឍនិងការពារទឹកដីដែលរាជរដ្ឋាភិបាលត្រូវបន្តធ្វើ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផល ទាំងឡាយក្នុងវិស័យអប់រំ នៅខេត្តរតនគិរី ដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន៕

 

ម៉ាឡេសុីក្លាយជាគោលដៅយុទ្ធសាស្ត្ររបស់បណ្តាអ្នកវិនិយោគអចលនទ្រព្យ ដែលផ្តោតលើនិរន្តរភាព និងភាពធន់

ដោយ: គង់ លាងហួរ
អន្តរជាតិ: បច្ចុប្បន្ន ប្រទេសម៉ាឡេស៊ីត្រូវបានគេទទួលស្គាល់ថា ជាអ្នកទទួលផលយ៉ាងធំមួយពីការផ្លាស់ប្តូរទិដ្ឋភាពទីផ្សារអចលនទ្រព្យសកល ខណៈក្រុមហ៊ុនធំៗព្យាយាមសម្របផលបត្រអចលនទ្រព្យជាមួយនឹងភាពធន់ និរន្តរភាព និងការត្រៀមរួចជាស្រេចសម្រាប់អនាគត។

យោងតាមរបាយការណ៍ថ្មី“YOUR SPACE”ឆ្នាំ២០២៥ របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank   បានឱ្យដឹងថា ប្រឈមមុខនឹងបញ្ហានៃការប្រែប្រួលសេដ្ឋកិច្ច ហានិភ័យភូមិសាស្ត្រនយោបាយ និងឌីជីថល បណ្តាក្រុមហ៊ុនសាជីវកម្មចំនួន៥០ភាគរយទូទាំងពិភពលោកគ្រោងពង្រីកការិយាល័យរបស់ពួកគេក្នុងរយៈពេល៣ឆ្នាំទៅ៥ឆ្នាំខាងមុខ ឬស្មើនឹង១០៤លានហ្វីតការ៉េ។

ការណ៍នេះ​ធ្វើ​ឱ្យប្រទេសម៉ាឡេស៊ី​ស្ថិត​ក្នុង​ស្ថានភាពយ៉ាងរឹងមាំ​មួយ​ ដែលអាចទាក់ទាញ​បណ្តាវិនិយោគិន​ និង​អ្នក​ជួល​មកពីជុំវិញពិភពលោក។តម្រូវការមានការកើនឡើងខ្លាំងជាពិសេសក្នុងចំណោមបណ្តាក្រុមហ៊ុន ដែលផ្តោតលើការផលិតកម្រិតខ្ពស់ បច្ចេកវិទ្យា និងការចែកចាយក្នុងតំបន់។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank Malaysia បានកត់សម្គាល់ឃើញការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីបណ្តាក្រុមហ៊ុនពហុជាតិសាសន៍ ដែលមានបំណងបង្កើតទីស្នាក់ការកណ្តាលក្នុងតំបន់ មជ្ឈមណ្ឌលឧស្សាហកម្មដែលមានលក្ខណៈពិសេសខ្ពស់ និងដំណោះស្រាយដឹកជញ្ជូនប្រកបដោយនិរន្តរភាពនៅរាជធានីគូឡាឡាំពួរ។

លោក Keith Ooi នាយកគ្រប់គ្រងក្រុមការងាររបស់ក្រុមហ៊ុន Knight Frank Malaysia បានមានប្រសាសន៍ឱ្យដឹងថា ម៉ាឡេស៊ីផ្តល់នូវប្រសិទ្ធភាពនៃការចំណាយ ស្ថិរភាពនយោបាយ និងលទ្ធភាពចូលទៅកាន់ទីផ្សារ ដែលបណ្តាក្រុមហ៊ុននានាជុំវិញពិភពលោកចង់បាន។

លោក Keith Ooi បានបន្ថែមថា ប្រទេសម៉ាឡេស៊ីមានភាពលេចធ្លោសម្រាប់ការកែលម្អផ្នែកឧស្សាហកម្ម និងការិយាល័យ ដែលត្រូវបានសាងសង់ឡើងដើម្បីឱ្យមានភាពធន់ និងស្របតាមស្តង់ដារបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)៕

ចិនប្រកាសផ្តល់ទិដ្ឋាការថ្មីដល់អ្នកដំណើរក្នុងគោលបំណងអាជីវកម្មមកពីកម្ពុជា និងប្រទេសអាស៊ាន៩ផ្សេងទៀត

ដោយ: គង់ លាងហួរ
ប៉េកាំង: ប្រទេសចិនបានប្រកាសដាក់ចេញនូវ“ទិដ្ឋាការអាស៊ានពិសេស”ឬ ASEAN visa សម្រាប់អ្នកដំណើរធុរកិច្ចមកពីបណ្តាប្រទេសសមាជិកអាស៊ានទាំង១០ បូករួមទាំងប្រទេសទីម័រខាងកើត។

បណ្តាប្រទេស​រដ្ឋជាសមាជិក​អាស៊ាន​ រួមមាន ប្រទេសឥណ្ឌូនេស៊ី ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន ប្រទេសសិង្ហបុរី ប្រទេសថៃ ប្រទេសប្រ៊ុយណេ ប្រទេសវៀតណាម ប្រទេសឡាវ ប្រទេសមីយ៉ាន់ម៉ា និង​ប្រទេសកម្ពុជា។

យោងតាមក្រសួងការបរទេសចិនបានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរមកពីបណ្តាប្រទេសអាស៊ានទាំង១១ ដែលមកទស្សនាប្រទេសចិនក្នុងគោលបំណងអាជីវកម្ម ដោយនាំមកជាមួយប្តី ឬប្រពន្ធ និងកូនរបស់ពួកគេ នឹងត្រូវបានផ្តល់ជូន “ទិដ្ឋាការអាស៊ាន”។

អ្នកទទួលបានទិដ្ឋាការនេះមានសិទ្ធិចេញ-ចូលប្រទេសចិនបានច្រើនដង(Mutiple-entry)ក្នុងរយៈពេល៥ឆ្នាំ ហើយអនុញ្ញាតឱ្យមានការស្នាក់នៅមួយលើកៗរយៈពេល១៨០ថ្ងៃជាអតិបរមា។

លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា “ដោយសារការធ្វើដំណើរទៅវិញទៅមកជាញឹកញាប់រវាងប្រជាជននៃប្រទេសចិន និងបណ្តាប្រទេសអាស៊ាន ទិដ្ឋាការថ្មីនេះមានគោលបំណងជួយសម្រួលដល់ការធ្វើដំណើរឆ្លងដែនបន្ថែមទៀតនៅក្នុងតំបន់”។

គម្រោងដាក់ចេញទិដ្ឋាការអាស៊ានថ្មីនេះ នឹងបូកបន្ថែមពីលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការដែលមានស្រាប់ រវាងប្រទេសចិនជាមួយបណ្តាប្រទេសក្នុងតំបន់ រួមមានសិង្ហបុរី ថៃ និងម៉ាឡេស៊ី។

បច្ចុប្បន្ន ប្រជាជនសិង្ហបុរី និងពលរដ្ឋចិនអាចធ្វើដំណើរទៅវិញទៅមករវាងប្រទេសទាំង២ ដោយមិនចាំបាច់មានទិដ្ឋាការក្នុងរយៈពេល៣០ថ្ងៃ ក្រោមកិច្ចព្រមព្រៀង ដែលបានចូលជាធរមានកាលពីខែកុម្ភៈ,ឆ្នាំមុន។ ចំណែក ប្រជាជនម៉ាឡេស៊ី និងប្រជាជនថៃក៏ទទួលបានការលើកលែងទិដ្ឋាការដូចគ្នានេះផងដែរ។

ចំណែក គម្រោង“ទិដ្ឋាការ Lancang-Mekong” ដែលបានចាប់ផ្តើមនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ផ្តល់ជូនអ្នកធ្វើដំណើរក្នុងគោលបំណងអាជីវកម្មមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម នូវទិដ្ឋាការចូលបានច្រើនដងរយៈពេល៥ឆ្នាំជាមួយនឹងរយៈពេលនៃការស្នាក់នៅអតិបរមាចំនួន១៨០ថ្ងៃ៕

តើធនាគារណាខ្លះជាប់ចំណាត់ថ្នាក់កំពូលទាំង៥នៅសហរដ្ឋអាមេរិក?

ដោយៈ និស្ស័យ

    អូស្រ្តាលីៈ ប្រទេសនេះមានធនាគារច្រើន ប៉ុន្តែបើគិតត្រឹមឆ្នាំ 2025 ធនាគារកំពូលទាំង5 នៅសហរដ្ឋអាមេរិក ដោយទ្រព្យសម្បត្តិសរុបច្រើនមានដួចជា។

  1. JPMorgan Chase & Co.

  • ធនាគារដ៏ធំនេះ មានទីស្នាក់ការកណ្តាល៖ ញូវយ៉ក ញូវយ៉ក
  • ទ្រព្យសកម្មសរុប៖ ជាង4ពាន់ពាន់លានដុល្លារឬជាង៤ទ្រីលានដុល្លារ។
  • ចំណាំ៖ ធនាគារធំជាងគេនៅសហរដ្ឋអាមេរិក រ៉ឹងមាំក្នុងវិស័យធនាគារវិនិយោគ ការគ្រប់គ្រងទ្រព្យសកម្ម និងធនាគារអតិថិជន។
  1. ធនាគារអាមេរិក

  • ធនាគារនេះ មានទីស្នាក់ការកណ្តាល៖ ទីក្រុង Charlotte, NC
  • ទ្រព្យសកម្មសរុប៖ ប្រហែល3.2ពាន់ពាន់លានដុល្លារ ឬជាង៣,២ទ្រីលានដុល្លារ។
  • កំណត់សម្គាល់៖ អ្នកលេងដ៏សំខាន់ នៅក្នុងធនាគារអតិថិជន និងសាជីវកម្ម ជាមួយនឹងការបោះជំហានដ៏ធំនៅទូទាំងប្រទេស។
  1. Citigroup (Citi)

  • ជាប់ចំណាត់ថ្នាក់ទី៣ ជាធនាគារធំមួយ ធនាគារនេះមានទីស្នាក់ការកណ្តាល៖ ញូវយ៉ក ញូវយ៉ក។
  • ទ្រព្យសកម្មសរុប៖ ជាង2.4ពាន់ពាន់លានដុល្លារឬ២,៤ទ្រីលានដុល្លារ។
  • ចំណាំ៖ ស្គាល់សម្រាប់ប្រតិបត្តិការ ធនាគារពិភពលោក និងសេវាកម្មកាតឥណទាន។
  1. Wells Fargo & Co.

  • វាមានទីស្នាក់ការកណ្តាល៖ San Francisco, CA
  • ទ្រព្យសកម្មសរុប៖ ប្រហែល 1.9 ពាន់ពាន់លានដុល្លារ ឬជិត២ទ្រីលានដុល្លារ។
  • កំណត់សម្គាល់៖ មានភាពរឹងមាំក្នុងការផ្តល់ប្រាក់កម្ចីទិញផ្ទះ និងធនាគារលក់រាយ ទោះបីជាបានប្រឈមមុខ នឹងការត្រួតពិនិត្យបទប្បញ្ញត្តិក្នុងប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ។
  1. U.S. Bancorp (ធនាគារអាមេរិក)

  • ធនាគារជាប់លំដាប់ទី៥នេះ មានទីស្នាក់ការកណ្តាល៖ Minneapolis, MN
  • ទ្រព្យសកម្មសរុប៖ ជាង៦៥០ពាន់លានដុល្លារអាមេរិក។
  • ចំណាំ៖ ធនាគារក្នុងតំបន់ដ៏ធំបំផុតនៅសហរដ្ឋអាមេរិក ដែលត្រូវបានគេស្គាល់ថាសម្រាប់ស្ថិរភាព និងវត្តមានដ៏រឹងមាំ នៅកណ្តាលខាងលិច និងខាងលិច៕

 

ការសិក្សា: ដីធ្លីនៅតាមទីក្រុងធំៗរបស់ប្រទេសចិនមានតម្លៃប៉ុន្មានក្នុងមួយម៉ែត្រការ៉េ?

ដោយ: គង់ លាងហួរ
អន្តរជាតិ: គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៥ តម្លៃដីនៅទីក្រុងកំពូលៗរបស់ប្រទេសចិនបានកើនឡើងដល់កម្រិតខ្ពស់បំផុត ជាពិសេសដីនៅតាមទីក្រុងធំៗ។ខាងក្រោមនេះជាទិដ្ឋភាពទូទៅនៃតម្លៃដេញថ្លៃដីក្នុងទីក្រុងទាំងនោះ៖

ទី១: ទីក្រុងសៀងហៃ

តម្លៃដីនៅក្នុងសង្កាត់ Xuhui របស់ទីក្រុងសៀងហៃបានហក់ឡើងដល់កំណត់ត្រា១៣១.០០០យ័ន(ប្រមាណ១៨.៣៤៥ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។

តម្លៃ​បំបែកកំណត់​ត្រា​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​អំឡុង​ពេល​នៃការ​ដាក់ដេញ​ថ្លៃ​ជា​សាធារណៈកាលពីខែសីហា ឆ្នាំមុន។ នេះជា​ការ​លក់​ដី​លំនៅដ្ឋានក្នុងតម្លៃខ្ពស់​បំផុត​មិនធ្លាប់មាននៅ​ចិន​ដីគោក​គិតរហូត​មក​ដល់​ពេលបច្ចុប្បន្ន។

ទី២: ទីក្រុងប៉េកាំង

តម្លៃដីនៅសង្កាត់ Haidian នៃរដ្ឋធានីមួយនេះបានហក់ឡើងដល់កំណត់ត្រា១០២.៣០០យ៉េនក្នុងមួយម៉ែត្រការ៉េ (ប្រហែល១៤.១៤០ ដុល្លារ)។ការដេញថ្លៃដីឡូតិ៍លំនៅដ្ឋានមួយកន្លែងនេះបានបំបែកកំណត់ត្រាថ្មីសម្រាប់ទីក្រុងប៉េកាំងកាលពីខែមីនា ឆ្នាំ២០២៥នេះ។

ទី៣: ទីក្រុង Chengdu

តម្លៃដីនៅសង្កាត់ Jinjiang នៃទីក្រុងឆឹងទូរ(Chengdu) បានហក់ឡើងដល់កំណត់ត្រា៤១.២០០យ័នក្នុងមួយម៉ែត្រការ៉េ(ប្រមាណ៥.៨០០ដុល្លារអាមេរិក)។

ដីឡូតិ៍លំនៅដ្ឋានមួយកន្លែងក្នុងសង្កាត់ Jinjiang នៃទីក្រុង Chengdu បានលក់ចេញក្នុងតម្លៃបំបែកកំណត់ត្រានេះនៅខែមីនា ឆ្នាំ២០២៥នេះ ដែលឆ្លុះបញ្ចាំងពីតម្រូវការខ្ពស់ក្នុងតំបន់ស្នូលរបស់ទីក្រុង។

ទី៤: ទីក្រុងសុិនជិន

តម្លៃដីនៅទីក្រុងសុិនជិនបានហក់ឡើងដល់ចន្លោះពី៣០.០០០យ័នទៅ៣៥.០០០យ័នក្នុងមួយម៉ែត្រការ៉េ។ខណៈតួលេខពិតប្រាកដមានភាពខុសប្លែកពីគ្នា ទីក្រុងសុិនជិន (Shenzhen) នៅតែបន្តសម្រេចបានកំណត់ត្រាតម្លៃដីខ្ពស់កប់ពពកនៅសង្កាត់សំខាន់ៗរបស់ខ្លួន។

ទី៥: ទីក្រុងក្វាងចូវ

តម្លៃដីនៅទីក្រុងក្វាងចូវ ដែលជាទីក្រុងលំដាប់ទី១របស់ប្រទេសចិនបានហក់ឡើងដល់១៨.៤៨៤យ័នក្នុងមួយម៉ែត្រការ៉េ ស្របពេលមានកំណើននៃតម្រូវការនៅតំបន់កណ្តាលទីក្រុង។

ចំណែកឯ ដីនៅទីក្រុងផ្សេងទៀត ដូចជា ដីនៅទីក្រុងហាងចូវ(Hangzhou)បានហក់ឡើងដល់៨៨.០០០យ័នក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃដីនៅទីក្រុង Xiamen បានហក់ឡើងដល់១៨.៧៤៧យ័នក្នុងមួយម៉ែត្រការ៉េ៕

តើអគារណាខ្លះ ដែលមានរចនាបថប្លែកៗនៅលើពិភពលោក?

ដោយ: គង់ លាងហួរ
អន្តរជាតិ: ស្របពេលបច្ចេកវិទ្យា និងនវានុវត្តន៍បន្តបោះជំហានឆ្ពោះទៅមុខ បណ្តាប្រទេសនានាលើពិភពលោកបានសាងសង់អគារខ្ពស់ៗកប់ពពកជាច្រើន ដែលមានរចនាបថ និងការកែច្នៃខុសៗប្លែកពីគេ។ការណ៍នេះជាការបង្ហាញពីសក្តានុពលទៅកាន់ពិភពលោក។

ខាងក្រោមនេះជាអគារខ្ពស់ៗចំនួន៥មកពីជុំវិញពិភពលោក ដែលមានភាពលេចធ្លោលើការរចនាឌីហ្សាញដ៏ប្លែក។ អគារកប់ពពកទាំងនេះមិនត្រឹមតែខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីភាពច្នៃប្រឌិត និងគោលគំនិតផងដែរ៖

ទី១: អគារ CCTV Headquarters

អគារ CCTV Headquarters ជាទីស្នាក់ការកណ្តាលរបស់ទូរទស្សន៍រដ្ឋចិន CCTV ដែលមានទីតាំងនៅក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន។អគារនេះមានកម្ពស់២៣៤ម៉ែត្រ ដែលរចនាឡើងដោយស្ថាបត្យករហូឡង់លោក Rem Koolhaas។

ទី២: អគារ The Big Bend

គម្រោងអគារ The Big Bend ត្រូវបានស្នើសាងសង់ឡើងក្នុងកម្ពស់ជាង១.២០០ម៉ែត្រនៅទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក ដែលរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម Oiio Studio។គម្រោងអគារនេះមានរាងជាអក្សរ“U”ស្ថិតលើផ្លូវ 57th Street។

ប្រសិនបើត្រូវបានសាងសង់ឡើងមែន នោះអគារ The Big Bend នឹងក្លាយជាអគារខ្ពស់ជាងគេបំផុតមិនធ្លាប់មាននៅលើពិភពលោក។

ទី៣: អគារ Absolute World Towers

អគារ Absolute World Towers នៅទីក្រុង Mississauga ក្នុងប្រទេសកាណាដាមានប៉មចំនួន២។ ប៉មទី១មានកម្ពស់១៧៩ម៉ែត្រ ខណៈប៉មទី២មានកម្ពស់១៥៨ម៉ែត្រ ដែលរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម MAD Architects។ ប៉មទាំង២នេះមានរាងរមួល និងរាងកោងដូចទៅនឹងដងខ្លួនរបស់មនុស្ស។

ទី៤: អគារ Capital Gate

អគារ Capital Gate មានទីតាំងស្ថិតនៅទីក្រុងអាប៊ុយដាប៊ីរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម។អគារនេះមានកម្ពស់១៦៥ម៉ែត្រ ដែលរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម RMJM។

លក្ខណៈពិសេសប្លែកស្ថិតនៅត្រង់ថា អគារ Capital Gate មានទំនោរផ្អៀង១៨ដឺក្រេទៅទិសខាងលិច ខ្លាំងជាងអគារ Tower of Pisa ដ៏ល្បីល្បាញនៅប្រទេសអុីតាលីទៅទៀត។

ទី៥: អគារ MahaNakhon Tower

អគារខ្ពស់កប់ពពក MahaNakhon Tower ជាអគារដ៏ល្បីល្បាញនៅទីក្រុងបាងកកនៃប្រទេសថៃ។អគារនេះមានកម្ពស់៣១៤ម៉ែត្រ ដែលរចនាឡើងដោយស្ថាបត្យករអាល្លឺម៉ង់លោក Ole Scheeren។អគារនេះជានិមត្តិរូបក្នុងយុគសម័យសម័យឌីជីថលទំនើប៕

អភិបាលខេត្តព្រះសីហនុបានដឹកនាំវេទិការជម្រុញការវិនិយោគមកកាន់កម្ពុជាជាមួយអ្នកធុរកិច្ចចិនរាប់រយនាក់

ដោយៈ គង់ សូរិយា

ភ្នំពេញៈ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេតបានអញ្ជើញដឹកនាំវេទិកាជំរុញ ការវិនិយោគខេត្តព្រះសីហនុ នៅទីក្រុងហ័ងសាន ខេត្តអានហ៊ួយ សាធារណរដ្ឋប្រជាមានិតចិន។

វេទិកានេះ មានការចូលរួមពី លេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ លេខាធិការដ្ឋានក្រុមការងារបច្ចេកទេសអន្តរក្រសួង សម្របស្រួលការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ សមាគមអភិវឌ្ឍន៍សហគ្រិនកម្ពុជា-អាស៊ាន អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អគ្គនាយក នាយកក្រុមហ៊ុន អ្នកគ្រប់គ្រងរោងចក្រ សហគ្រាស និងសមាជិក សមាជិកាទាំងអស់ប្រមាណជាង២០០នាក់។

ថ្លែងបើកវេទិកានេះ លោកម៉ាង ស៊ីណេតបានបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីការបន្តពូនជ្រុំ លើកកម្ពស់ទំនាក់ទំនងមិត្តភាព ជា «មិត្តដែកថែប និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» របស់ប្រទេសទាំងពីរ ដែលជាលទ្ធផលនៃភាពស៊ីសង្វាក់គ្នា រវាងយុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្រ្តបញ្ចកោណ របស់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់លោកប្រធានាធិបតី ស៊ី ជីនពីង។

ចំពោះកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពជាមួយប្រ​ទេសចិន ខេត្តព្រះសីហនុបានបង្កើតសម្ព័ន្ធមេត្រីភាពខេត្ត-ក្រុងបងប្អូនជាមួយបណ្តាខេត្ត-ក្រុង នៃប្រទេសចិនចំនួន២០ រួមទាំងខេត្តអានហ៊ួយ ដែលទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥លន្លងមកនេះ។

វេទិកាជំរុញការវិនិយោគខេត្តព្រះសីហនុ នៅខេត្តអានហ៊ួយ នាពេលនេះ គឺមានគោលបំណងដើម្បីពង្រឹង និងពង្រីកការទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តព្រះសីហនុ និងខេត្តអានហ៊ួយ ព្រមទាំងស្វែងរកដៃគូវិនិយោគ លើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ អចលនទ្រព្យ ការដឹកជញ្ជូននិងវិស័យមួយចំនួនទៀតដែលមានសក្តានុពល។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត ស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់វិនិយោគិនទាំងអស់ ដែលមានបំណងជ្រើសរើសខេត្តព្រះសីហនុ ជាគោលដៅវិនិយោគ ព្រមទាំងអញ្ជើញធុរជន និងវិនិយោគិន ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅខេត្តព្រះសីហនុ។

លោកម៉ាង ស៊ីណេតបានបញ្ជាក់ថា “រដ្ឋបាលខេត្តព្រះសីហនុ សូមធានាជូនអ្នកវិនិយោគ នូវការផ្តល់សេវាឆាប់រហ័ស ប្រកបដោយទំនុកចិត្ត តម្លាភាព ប្រសិទ្ធភាពខ្ពស់ ព្រមទាំងការសម្របសម្រួល ការលើកទឹកចិត្ត និងធានាសន្តិសុខ សុវត្ថិភាពដល់អ្នកវិនិយោគគ្រប់រូប និងមានសុទិដ្ឋិនិយមថា តាមរយៈវេទិកានេះ អ្នកវិនិយោគនឹងទទួលបានព័ត៌មានពិត និងច្បាស់លាស់ ដើម្បីធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការវិនិយោគនៅខេត្តព្រះសីហនុ”។

បន្ថែមពីលើនេះលោកម៉ាង ស៊ីណេតក៏មានប្រសាសន៍លើកឡើងអំពីព័ត៌មានមិនពិតពីខេត្តព្រះសីហនុ ដើម្បីវាយប្រហារ អុចអាល ញុះញង់ ឱ្យអ្នកវិនិយោគមានការភ័យខ្លាច។ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមសូមបញ្ជាក់ថា ព័ត៌មានទាំងនោះគឺជាព័ត៌មាន មិនពិតប្រាកដទេ លោកធានាអះអាងការពារ សន្តិសុខ សុវត្ថិភាពជូនដល់អ្នកវិនិយោគឱ្យបានល្អប្រសើរ ព្រោះថាបេសកម្មរបស់រដ្ឋបាលខេត្តគឺ៖

“សុខសុវត្ថិភាពរបស់អ្នកវិនិយោគ គឺជាកាតព្វកិច្ចរបស់យើងខ្ញុំ” ហើយ “ភាពជោគជ័យលើអាជីវកម្មរបស់អ្នកវិនិយោគ គឺជាភាពរីករាយរបស់យើងខ្ញុំ”។

ក្នុងវេទិកានេះក៏មានបទបង្ហាញរបស់វាគ្មិន ពាក់ព័ន្ធនឹងសក្តានុពល និងឱកាសវិនិយោគនៅខេត្តព្រះសីហនុ ព្រមទាំងផ្តល់ពេលវេលាសម្រាប់កម្មវិធីសំណួរ ចម្លើយ ដោយបានធ្វើការបកស្រាយយ៉ាងក្បោះក្បាយជូនវិនិយោគិន និងធុរជនផងដែរ៕

តើអគារខុនដូថ្លៃជាងគេបំផុតទាំង៥ នៅរដ្ឋធានីម៉ានីលរបស់ហ្វីលីពីនមានតម្លៃប៉ុន្មានក្នុងមួយម៉ែត្រការ៉េ?

ដោយ: គង់ លាងហួរ
អន្តរជាតិ: គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៥ ទីផ្សារខុនដូប្រណីតរបស់ទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីនមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយមានអគារខុនដូខ្ពស់ៗជាច្រើនបានបំបែកកំណត់ត្រាតម្លៃខ្ពស់បំផុតក្នុងមួយម៉ែត្រការ៉េ។

ខាង​ក្រោម​នេះ​ជា​បញ្ជី​នៃ​អគារ​ខុនដូ​ថ្លៃ​បំផុត​ទាំង​៥ នៅរដ្ឋធានីម៉ានីល (Metro Manila) ដែល​ចាត់​ថ្នាក់​ដោយ​ផ្អែកលើតម្លៃ​ជាមធ្យម​ក្នុង​មួយ​ម៉ែត្រការ៉េ៖

ទី១: អគារ Banyan Tree Residences

អគារខុនដូ Banyan Tree Residences មានទីតាំងនៅតំបន់ពាណិជ្ជកម្មកណ្តាល Makati របស់ទីក្រុងម៉ានីល។ខុនដូនៅអគារនេះមានតម្លៃជាមធ្យមចំនួន៨០មុឺនបេ៉សូ(ប្រមាណ១៤.៣៨០ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។

អគារខុនដូ Banyan Tree Residences នេះផ្តល់នូវការរស់នៅដ៏ប្រណីត ជាមួយនឹងសេវាកម្ម និងគ្រឿងបរិក្ខារទំនើបៗលំដាប់ពិភពលោក។

ទី២: អគារ The Suites

អគារខុនដូ The Suites មានទីតាំងនៅតំបន់ពាណិជ្ជកម្ម Bonifacio Global City។ខុនដូនៅអគារនេះមានតម្លៃជាមធ្យមចំនួន៥៦៦.០០០បេ៉សូ(ប្រមាណ១០.១៧២ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។ អគារខុនដូខ្ពស់កប់ពពកនេះផ្តល់ឱ្យអតិថិជននូវទិដ្ឋភាពរបស់ទីក្រុងម៉ានីលបែប Panoramic និងគ្រឿងបរិក្ខារលំដាប់កំពូល។

ទី៣: អគារ Two Roxas Triangle

អគារ Two Roxas Triangle មានទីតាំងនៅតំបន់ពាណិជ្ជកម្មកណ្តាល Makati របស់ទីក្រុងម៉ានីល។ខុនដូនៅអគារនេះមានតម្លៃជាមធ្យមចំនួន៤៥២.០០០បេ៉សូ(ប្រមាណ៨.១២៤ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។អគារខុនដូនេះផ្តល់ជូននូវបន្ទប់ធំទូលាយ និងបរិក្ខារពិសេស។

ទី៤: អគារ Grand Hyatt Residences

អគារ Grand Hyatt Residences មានទីតាំងនៅតំបន់ពាណិជ្ជកម្ម Bonifacio Global City។ខុនដូនៅអគារនេះមានតម្លៃជាមធ្យមចំនួន៤៥១.០០០បេ៉សូ(ប្រមាណ៨.១០៦ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។

អគារខុនដូ Grand Hyatt Residences ជាផ្នែកមួយនៃគម្រោង Grand Hyatt complex ដោយរួមបញ្ចូលគ្នានូវការរស់នៅដ៏ប្រណីតជាមួយនឹងសេវាកម្មប្រៀបដូចជាសណ្ឋាគារ។

ទី៥: អគារ Aurelia Residences

អគារ Aurelia Residences ក៏មានទីតាំងនៅតំបន់ពាណិជ្ជកម្ម Bonifacio Global City ផងដែរ។ខុនដូនៅអគារនេះមានតម្លៃជាមធ្យមចំនួន៤៣១.០០០បេ៉សូ(ប្រមាណ៧.៧៤៧ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។

អគារខុនដូ Aurelia Residences កើតចេញពីកិច្ចសហការរវាងក្រុមហ៊ុន Shang Properties និងក្រុមហ៊ុន Robinsons Land ដោយយកលំនាំរចនាបថបែបអុីតាលី និងបំពាក់ទៅដោយគ្រឿងបរិក្ខារពិសេសៗ៕

តើវិស័យអ្វីមានសក្តានុពលក្នុងការវិនិយោគនៅប្រទេសជប៉ុន នាពេលនេះ?

ដោយៈ ម៉ាណា

    ជប៉ុនៈ ការវិនិយោគនៅក្នុងប្រទេសជប៉ុននាពេលនេះ ផ្តល់នូវឱកាសគួរឱ្យទាក់ទាញមួយចំនួន ដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ច ការផ្លាស់ប្តូរគោលនយោបាយ និងការវិវត្តនៃនិន្នាការអ្នកប្រើប្រាស់ និងបច្ចេកវិទ្យា។

ទាំងអស់នេះ គឺជាវិស័យដែលមានសក្តានុពលបំផុត សម្រាប់ការវិនិយោគនៅក្នុងប្រទេសជប៉ុនក្នុងឆ្នាំ 2025 ដោយផ្អែកលើសញ្ញាម៉ាក្រូសេដ្ឋកិច្ច គោលនយោបាយរបស់រដ្ឋាភិបាល ការផ្លាស់ប្តូរប្រជាសាស្រ្ត និងតម្រូវការសកលលោក។
🇯🇵 1. Advanced Manufacturing & Robotics

  • ហេតុអ្វី

ប្រទេសជប៉ុននៅតែជាប្រទេសឈានមុខគេ លើពិភពលោកក្នុងការផលិតភាពជាក់លាក់ មនុស្សយន្ត និងស្វ័យប្រវត្តិកម្ម។ ជាមួយនឹងការកើនឡើងជាសកល និងតម្រូវការស្វ័យប្រវត្តិកម្មកើនឡើង ក្រុមហ៊ុនជប៉ុនដូចជា Fanuc, Yaskawa, Keyence និង SMC មានទីតាំងល្អណាស់។

  • និន្នាការសំខាន់ៗ

កម្លាំងពលកម្មដែលមានវ័យចំណាស់ៈ តម្រូវការស្វ័យប្រវត្តិកម្មតម្រូវការសកល សម្រាប់ការផលិតប្រកបដោយប្រសិទ្ធភាពខ្ពស់។

  1. Green Energy & Clean Tech
  • ហេតុអ្វី

ប្រទេសជប៉ុនកំពុងផ្លាស់ប្តូរ យ៉ាងឆាប់រហ័សពីនុយក្លេអ៊ែរ និងឥន្ធនៈហ្វូស៊ីលទៅជាថាមពលស្អាត។ គោលនយោបាយរបស់រដ្ឋាភិបាល (ដូចជា GX League និងគោលដៅអព្យាក្រឹតកាបូន 2050) គឺគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធថាមពលព្រះអាទិត្យ ខ្យល់ អ៊ីដ្រូសែននិងEV។

  • ក្រុមហ៊ុនដែលត្រូវមើល

ENEOS ក្រុមហ៊ុន Mitsubishi Heavy Industries (អ៊ីដ្រូសែន) Panasonic Energy (អាគុយ EV) និងJERA (ខ្យល់នៅឆ្នេរសមុទ្រ)។

  • ប្រាក់រង្វាន់

សន្ទុះនៃការវិនិយោគ ESG គឺខ្លាំងនៅក្នុងប្រទេសជប៉ុន។

💊 3. Healthtech, Elder Care & Biopharma

  • ហេតុអ្វី

ប្រជាជនវ័យចំណាស់របស់ប្រទេសជប៉ុន (ជាង 29% គឺមានអាយុលើសពី៦៥ឆ្នាំ ដែលបង្កើតតម្រូវការរយៈពេលវែង ជាប់លាប់ក្នុងសេវាកម្មថែទាំសុខភាព មនុស្សយន្តវេជ្ជសាស្រ្ត ការធ្វើរោគវិនិច្ឆ័យ បច្ចេកវិទ្យាថែទាំមនុស្សចាស់ និងឱសថ។

  • តំបន់ដែលមានការលូតលាស់ខ្ពស់៖ ឱសថបង្កើតឡើងវិញ ការវិនិច្ឆ័យ AI ឧបករណ៍សុខភាពដែលអាចពាក់បាន។
  • ក្រុមហ៊ុនដែលត្រូវមើល៖ Astellas, Eisai, Sysmex, Nipro ។
  1. Semiconductor & Tech Supply Chain
  • ហេតុអ្វី

ប្រទេសជប៉ុនគឺជាអ្នកលេងដ៏សំខាន់ នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិកសកល (សម្ភារៈ ឧបករណ៍ ឧបករណ៍ភាពជាក់លាក់) ហើយកំពុងទទួលបានអត្ថប្រយោជន៍ ពីសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងជប៉ុនឡើងវិញ។

  • គួរឱ្យកត់សម្គាល់៖ Tokyo Electron, Screen Holdings, Shin-Etsu Chemical, Sumco។
  • Policy Tailwinds៖ ការឧបត្ថម្ភធនរបស់រដ្ឋាភិបាលជប៉ុន + កិច្ចសហការច្បាប់US CHIPS ។
  1. ទេសចរណ៍ បដិសណ្ឋារកិច្ច និងសេវាកម្មអតិថិជន
  • ហេតុអ្វី?

ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិបានកើនឡើងខ្លាំង ក្រោយជំងឺកូវីដបានផ្ទុះឡើង។ ប្រាក់យ៉េនទន់ខ្សោយ ធ្វើឱ្យប្រទេសជប៉ុនមានភាពទាក់ទាញចំពោះភ្ញៀវទេសចរចូល (បំបែកកំណត់ត្រាក្នុងឆ្នាំ 2024)។ កំណើនទេសចរណ៍ថ្នាក់កណ្តាលមកពីអាស៊ីអាគ្នេយ៍។

  • ឱកាស៖ សណ្ឋាគារ REITs ក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់ ផ្លូវរថភ្លើងប្រណិត បទពិសោធន៍ភាសា/វប្បធម៌ អេហ្វ&ប៊ីកម្រិតខ្ពស់។
  • ETFs៖ ពិចារណាលើREITs ទេសចរណ៍ជប៉ុន ឬបដិសណ្ឋារកិច្ច។
  1. AI & Digital Transformation (DX)
  • ហេតុអ្វី?

សាជីវកម្មជប៉ុន ស្ថិតនៅក្រោមសម្ពាធក្នុងការធ្វើឌីជីថល។ ការលើកទឹកចិត្តរបស់រដ្ឋាភិបាល និងការទទួលយកការងារពីចម្ងាយកំពុងជំរុញការវិនិយោគលើពពកSaaS និងAI។

  • ក្រុមហ៊ុនដែលត្រូវមើល៖ Rakuten, NTT Data, SoftBank, Digital Garage និង B2B SaaS ចាប់ផ្តើមឡើង៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ក្រោយពេលតម្លៃមាសប្រភេទ Spot Gold បានជួញដូរក្នុងទំហំទឹកប្រាក់ចំនួន៣៣៥៣,១១ដុល្លារអាមេរិកក្នុងមួយអោនគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៥ភាគរយដល់ត្រឹម៣៣៦៩,៨៩ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅទ្រឹងត្រឹម៣៣៥០,៧០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៣នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៧,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនានេះ។

ចំណែកឯ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបជាមួយនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់៩៨,៧៧ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៨,៧៤ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ៕