គម្រោងលំនៅឋានសហកម្មសិទ្ធិអារ៉ាខាវ៉ា ផ្ដល់ព័ត៌មានដល់អតិថិជនពីនីតិវិធីក្នុងការទិញចំណែកកម្មសិទ្ធិ

0

ដោយ រ៉ាវី

ភ្នំពេញ៖ ដោយឃើញពីការគាំទ្ររបស់ប្រជាពលរដ្ឋកម្ពុជាមកលើគម្រោងលំនៅឋានសហកម្មសិទ្ធិលើកដំបូងនៅ  កម្ពុជារបស់ក្រុមហ៊ុនអារ៉ាខាវ៉ា និងដើម្បីជាការសម្រួលដំណើរការទិញ-លក់ក៏ដូចជាការផ្ដល់ព័ត៌មាន និងនីតិវិធីផ្សេងៗដល់ប្រជាពលរដ្ឋក្រុមហ៊ុនបានបើកបើកសិក្ខាសាលា ដើម្បីផ្តល់ព័ត៌មានពីដំណើរការសាងសង់ ក៏ដូចជាពន្យល់ណែនាំពីនីតិវិធី  មួយចំនួនក្នុងការសន្សំប្រាក់ ដើម្បីទិញលំនៅឋានអារ៉ាខាវ៉ានេះ។

សហស្ថាបនិកនៃលំនៅឋានអារ៉ាខាវ៉ា លោក អៀង សុធារ៉ា បានលើកឡើងថា ដើម្បីឱ្យនីតិវិធីក្នុងការទិញ-លក់ រវាងក្រុមហ៊ុន និងប្រជាពលរដ្ឋប្រព្រឹត្ដទៅមានដំណើរការល្អរលូនទៅមុខទាមទារឱ្យក្រុមហ៊ុនយើងត្រូវតែអនុវត្ដន៍ផែនការដំបូងគឺ រៀបចំសិក្ខាសាលា ដើម្បីផ្តល់ព័ត៌មានជូនដល់ពួកគាត់ឱ្យបានយល់ច្បាស់ពីនីតិវិធីនានាដូចចាការសន្សំប្រាក់ជាដើម។ លោកបន្តថា ក្រុមហ៊ុនអារ៉ាខាវ៉ា គ្រោងនឹងរៀបចំសិក្ខាសាលាបែបនេះជាបន្តបន្ទាប់ ដោយយ៉ាងតិចបំផុត ជារៀងរាល់1ខែម្តង ដើម្បីផ្តល់ព័ត៌មានផ្លូវការជូនសាធារណជន ឲ្យបានដឹងអំពីវិវឌ្ឍភាពនៃលំនៅឋាននេះ។

លោកសុធារ៉ា បញ្ជាក់យ៉ាងច្បាស់ថា៖« គោលបំណងនៃការរៀបចំសិក្ខាសាលាលើកទី1នេះ នឹងពន្យល់លើ3ចំនុចធំៗ។“ទី1 គឺយើងនឹងធ្វើការពន្យល់ទូទៅពាក់ព័ន្ធនឹងឥទ្ធិពលផ្លូវច្បាប់នៃដីកម្មសិទ្ធិ ព្រោះទាំងនេះនឹងពាក់ព័ន្ធដល់ម្ចាស់កម្មសិទ្ធិជំនាន់ក្រោយ។ ហើយទី2 គឺនិយាយពីប្លង់ស្ថាបត្យកម្មលំនៅឋានអារ៉ាខាវ៉ា និងទី3យើងនឹងពន្យល់ពីការងារពាក់ព័ន្ធនឹងធនាគារ។ មូលហេតុនៃការជ្រើសរើសធនាគារ ក៏ដូចជានីតិវិធីនៃការបង់ប្រាក់ ការសន្សំជាដើម”។

ក្រោយពីមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ឯកឧត្តមទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជា សុផារ៉ា លើគម្រោងលំនៅឋានសហកម្មសិទ្ធតម្លៃសមរម្យរបស់ក្រុមហ៊ុនអារ៉ាខាវ៉ា ក៏មានប្រជាពលរដ្ឋកម្ពុជាជាច្រើនមានការគាំទ្រគម្រោងនេះ ខណៈដែលអជ្ញាធរបានសម្ដែងនូវទំនុកចិត្ដលើអ្នកវិនិយោគក្នុងគម្រោងនេះយ៉ាងខ្លាំង។

ជាមួយគម្រោងអភិវឌ្ឍន៍លំនៅឋានសហកម្មសិទ្ធលើកដំបូងនេះឯកឧត្តមជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងរបៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានមានប្រសាសន៍ថា “ខ្ញុំក៏ជឿជាក់លោកអាឡិច គឺមានការខិតខំប្រឹងប្រែង ជាមួយនឹងសហការីរបស់គាត់ គឺជាមនុស្សដែលខ្ញុំ សំគាល់ថាមានលក្ខណៈម៉ត់ចត់។ ធ្វើការ ដោះស្រាយកិច្ចការបានល្អប្រសើរ។ អគ្គនាយកលំនៅដ្ឋានគឺសុំសហការឲ្យបានជិតស្និត”។

ក្នុងកម្មវិធីសិក្ខាសាលាលើកដំបូងក៏មានអ្នកចូលរួមជាង200នាក់ ដែលសុទ្ធសឹងតែជាអ្នកចាប់អារម្មណ៍ខ្លាំងចង់ទិញលំនៅឋានអារ៉ាខាវ៉ានោះបានចូលរួមស្ដាប់យ៉ាងយកចិត្តទុកដាក់រាល់បទបង្ហាញពីស្ថាបនិកអារ៉ាខាវ៉ា តំណាងធនាគារ ដែលជាដៃគូសហការរបស់ក្រុមហ៊ុន ពិសេសបានទទួលចំនេះដឹងទូទៅពីរបៀបទិញ និងរស់នៅក្នុងលំនៅឋាន បែបទំនើប ទាន់សម័យ ដែលមានតម្លៃសមរម្យ នៅកណ្តាលរាជធានីភ្នំពេញ។

គម្រោងលំនៅឋានសហកម្មសិទ្ធរបស់ក្រុមហ៊ុនអារ៉ាខាវ៉ា (Arakawa) បាន​ ​បោះទុន​វិនិយោគ​ទឹក​ប្រាក់ជាង70​ លាន​ដុល្លារ​អាមេរិក សាង​សង់​លំនៅឋាន បែបខុនដូរ ដែលមានតម្លៃសមរម្យ ​សម្រាប់​ប្រជាជនកម្ពុជាដែលមាន លោក អាឡិច យ៉ាស៊ូម៉ូតុ (Alex Yasumoto)ជាសហស្ថាបនិកនៃក្រុមហ៊ុនអារ៉ាខាវ៉ា ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំរបស់ជប៉ុន វិនិយោគនៅកម្ពុជា។គម្រោង លំនៅឋានអារ៉ាខាវ៉ា បែងចែកជា2ដំណាក់កាលធំៗ ដោយក្នុងនោះដំណាក់កាលទី1 មាន10អគារ ដែលមានប្រមាណជា2000 ចំនែកឯកជន (units) ដែលគ្រោងនឹងបញ្ចប់ក្នុងរយៈពេល 3ឆ្នាំខាងមុខ។ ​ ដោយក្នុងមួយunit  តម្លៃចាប់ពីជាង2 ម៉ឺនដុល្លារឡើងទៅ ។

ក្រុមហ៊ុនអារ៉ាខាវ៉ា មានវត្តមាននៅកម្ពុជាតាំងពីឆ្នាំ2008មកម្លេះ។ ក្រុមហ៊ុនអចលនទ្រព្យជប៉ុនមួយនេះ ធ្លាប់មានបទពិសោធន៍​សាងសង់អាគារ Bellevue Serviced Apartments ដែលមានទីតាំងនៅតំបន់ជ្រោយចង្វា ​រាជធានីភ្នំពេញ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនអារ៉ាខាវ៉ានេះហើយដែលបានសហការយ៉ាងជិតស្និត និងពេញទំហឹងជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលបានវិនិយោគទុនដោះស្រាយជូនប្រជាពលរដ្ឋរស់នៅអគារប៊ូឌីញស ដែលអគារនោះ អាចមានហានិភ័យខ្ពស់ ដល់ប្រជាជនដែលរស់នៅទីនោះ បានដោយជោគជ័យ។ ដំណោះស្រាយអគារប៊ូឌីញសជាគម្រោងគំរូមួយ ក្នុងការអភិវឌ្ឍន៍គួរកត់សម្គាល់មួយនៅកម្ពុជា និងក្នុងតំបន់៕

– ពាណិជ្ជកម្ម –








ចិននឹងវិនិយោគមជ្ឈមណ្ឌលពាណិជ្ជកម្មជុំវិញព្រលានយន្តហោះថ្មីលើផ្ទៃដី៣០០០ហិកតា

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុនយក្សរបស់ប្រទេសចិន បាននិងកំពុងស្វែងរកដីសប្បទានពីរដ្ឋាភិបាលទំហំ ៣០០០ហិកតា នៅជុំវិញព្រលានយន្តហោះអន្តរជាតិថ្មី ខេត្តសៀមរាប ដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម។

មន្រ្តីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាស​ន៍​ឲ្យដឹងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះកាលពីព្រឹកថ្ងៃទី៩ មករានេះថា ក្រុមហ៊ុន YUNAN Development Group កំពុងស្វែងរកដី៣០០០ហិកតា នៅជុំវិញព្រលានយន្តហោះអន្តរជាតិថ្មី ដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម លំនៅដ្ឋា​ន និងសេវាកម្មជាច្រើនទៀត ដើម្បីគាំទ្រការវិនិយោគព្រលានយន្តហោះរបស់ខ្លួន​ឲ្យទទួលបានជោគជ័យ និងមានសកម្មភាពរសរវើក។

លោកបន្តថា “ការវិនិយោគព្រលានយន្តហោះ មិនអាចស្វែងរកផលចំណេ​ញបាននោះទេ ដូច្នេះទើបក្រុមហ៊ុនទាមទារឲ្យមានដីសប្បទាន ដើម្បីសាងសង់​មជ្ឈមណ្ឌលពាណិជ្ជកម្មនៅជុំវិញព្រលាននេះ”។លោកបន្តថា “ខ្ញុំមិនដឹងរដ្ឋាភិបា​លមានជំហបែបណាឡើយ ប៉ុន្តែការទូទាត់ឬការចចាទិញដីពីប្រជាពលរដ្ឋនៅតំបន់នេះអាចនឹងកើតមានឡើង”។

មន្រ្តីដដែលបានបន្តថា “ការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម នឹងអាចចំ​ណាយប្រាក់ខ្ទង់ពាន់លានដុល្លារអាមេរិក ព្រោះជាគំរោងធំដើម្បីដំណើរការនិងគាំទ្រដល់ព្រលានយន្តហោះលំដាប់អន្តរជាតិនេះ”។

ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប នឹងត្រូវសាងសង់នៅពេលឆាប់ៗនេះលើផ្ទៃដី៧០០ហិកតា ដែលគ្រោងបោះទុនវិនិយោគសរុបចំនួន៨៨០លា​ន​ដុល្លារអាមេរិក។ ប្លង់ស្ថាបត្យកម្មព្រលានយន្តហោះនេះ នឹងចុះហត្ថលេខាទទួ​លយកជាផ្លូវការ ក្រោមអធិបីភាពសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា និងលោកលី ខឺឈាងនាយករដ្ឋមន្រ្តី នៃសាធារណៈរដ្ឋប្រជាមានិតចិនក្នុងសប្តាហ៍នេះ៕

– ពាណិជ្ជកម្ម –








រយៈពេល១០ខែ ចិនវិនិយោគ ១២៥៧កោដិដុល្លារនៅកម្ពុជា

0

ដោយ​ ដែន ចែងចាំង

ភ្នំពេញ៖ ចិនបាននិងកំពុងនាំមុខគេលើគ្រប់វិស័យនៅកម្ពុជា ពិសេសការវិនិយោគដោយផ្ទាល់ ដោយគិតត្រឹមតែរយៈពេល១០ខែ ឆ្នាំ២០១៧ចិនបានវិនិយោគទឹកប្រាក់១២៥៧កោដិដុល្លារនៅកម្ពុជា។

លោក សុង សៀនម៉ៅ ទីប្រឹក្សាពាណិជ្ជកម្ម នាយកដ្ឋានពាណិជ្ជកម្មបរទេ​ស នៃក្រសួងពាណិជកម្មប្រទេសចិនបានថ្លែងឲ្យដឹងកាលពីម្សិលម៉ិញនេះថា បើគិតត្រឹមខែតុលាឆ្នាំ២០១៧វិញ ទំហំទុនវិនិយោគដែលបានព្រមព្រៀ​ងគ្នា ពីចិនមកកម្ពុជា មានសរុប១២៥៧កោដិដុល្លារអាមេរិក ដែលនាំឲ្យប្រទេសចិនក្លាយជាប្រភពវិនិយោគធំជាងគេបង្អស់ របស់ប្រទេសកម្ពុជា ត្រូវប្រមាណជាង៣៦ភាគរយនៃទុនវិនិយោគពីបរទេសសរុបចូលមកកម្ពុជា។

យោងតាមតួលេខទទួលបានពីការិយាល័យពាណិជ្ជកម្ម នៃស្ថានទូតចិននៅកម្ពុជាបានឲ្យដឹងថា គិតចាប់ពីខែមករា ដល់ខែ វិច្ឆិកាឆ្នាំ២០១៧ មកនេះ ទំហំពាណិជ្ជកម្ម ទ្វេរភាគីរវាងកម្ពុជា-ចិនបានកើនឡើងដល់៥២៧០លានដុល្លាអាមេរិក កើនឡើងប្រមាណ២៣,៣ភាគរយ បើធៀបក្នុងរយៈពេលដូចគ្នាឆ្នាំ២០១៦។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឈួន ដារ៉ាបានអំពាវឲ្យក្រុមហ៊ុនជាច្រើន ដែលមានបំណងចង់មកបណ្តាក់ទុនបន្ថែមនោះ សូមសិក្សាលទ្ធភាពដើម្បីមកបណ្តាក់ទុនកាន់តែច្រើន ព្រោះកម្ពុជាជាប្រទេ​សមានសក្តានុពល ប្រកបដោ​យសុខសន្តិភាព និងស្ថិរភាពពេញផ្ទៃប្រទេស និងជាប្រទេសកំពុងទាក់ទាញលើផ្នែកឧស្សាហកម្មផងដែរ៕

– ពាណិជ្ជកម្ម –








តោះទៅមើលប្លង់ស្ថាបត្យកម្មថ្មីនៃព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបថ្មី

0

ដោយ ដួង ចន្រ្ទា

ភ្នំពេញ៖ ប្លង់ស្ថាបត្យកម្មនៃព្រលានយន្តហោះថ្មី ខេត្តសៀមរាបត្រូវបានបង្ហាញ និងត្រូវបានដាក់ឆ្លងសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីចុះហត្ថលេខា ក្នុងពេលដំណើរទស្សនកិច្ចរបស់លោក លឺ ខឺឈាង នាយករដ្ឋមន្រ្តី​ចិន មកបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី ១០ដល់១២ មករាខាងមុខនេះ។

ព្រលានយន្តហោះថ្មីខេត្តសៀមរាប នឹងត្រូវសាងសង់នាពេលឆាប់ៗនេះ នៅលើផ្ទៃដូជាង៧០០ហិកតា និងបោះទុនវិនិយោគលើទឹកប្រាក់៨៨០លានដុល្លារអាមេរិក ក្រោមការវិនិយោគដោយក្រុមហ៊ុន YUNAN Development Group ដែលជាក្រុមហ៊ុនយក្សមួយមានមូលដ្ឋាននៅប្រទេសចិន។ នេះបើតាមអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

ប្លង់ស្ថាបត្យកម្មនេះមានចំនួន៦ជម្រើស និងត្រូវបានដាក់ឆ្លងសម្តេចតេជោ​ដើម្បីជ្រើសរើសសម្រេចលើកចុងក្រោយរួចហើយ ប៉ុន្តែរហូតមកទល់ពេលនេះ មិនមានប្រភពព័ត៌មានណាបញ្ជាក់ថា សម្តេចតេជោនឹងជ្រើសរើសប្លង់ស្ថាបត្យ​កម្មណាមួយនៅឡើយទេ។

រូបទស្សនារូបភាពខាងក្រោម………………………..

– ពាណិជ្ជកម្ម –








ក្រុមហ៊ុនកម្ពុជា ចិនចុះកិច្ចព្រមព្រៀងលើទឹកប្រាក់ ៥២៥លានដុល្លាអាមេរិក

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុនចំនួន ៣៤របស់កម្ពុជា-ចិនបានចុះហត្ថលេខាលើអនុស្សារណៈ​យោគយល់គ្នា ក្នុងតម្លៃទឹកប្រាក់សរុបប្រមាណជាង ៥២៥លានដុល្លាអាមេរិក ដើម្បីបង្កើនគោលដៅធ្វើពាណិជ្ជកម្មទ្វេភាគីថ្មី ក្នុងនាំចេញផលិតផល ជាពិ​សេសផ្នែកវិស័យកសិកម្ម ពីកម្ពុជាទៅប្រទេសចិន។

ទីប្រឹក្សាពាណិជ្ជកម្ម នាយកដ្ឋានពាណិជ្ជកម្មបរទេ​ស នៃក្រសួងពាណិជកម្មប្រទេសចិនលោក សុង សៀនម៉ៅ បានថ្លែងលើកឡើង នៅក្នុងពិធីជំនួបពា​ណិ​​ជ្ជកម្ម និងការចុះអនុស្សាធារណៈយោគយល់គ្នារវាងកម្ពុជា-ចិនកាលពីម្សិលម៉ិញ​នេះថា ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងចិននិងកម្ពុជា បានរក្សាសន្ទុះយ៉ាងឆាប់រហ័ស ក្នុងនោះប្រទេសចិនបានក្លាយជាដៃគូពាណិជកម្មទី១ នៃប្រភពនាំចំណូលពីប្រទេសកម្ពុជា នៅក្នុងរយៈពេលវែងផងដែរ។

លោកបន្តថា ទំហំទឹកប្រាក់នេះគឺលើស៥០ភាគរយ នៃទំហំនាំចូលពីប្រ​ទេសកម្ពុជាទៅប្រទេសចិន ហើយនេះជាការបង្កើនទំហំការធ្វើពាណិជ្ជកម្មទ្វេរភាគីថ្មី តាមរយៈក្រុមហ៊ុនចំនួនសរុប៣៤ ដែលបានចុះកិច្ចព្រមព្រៀងសហការគ្នាដែលបានផ្តោតសំខាន់ ទៅលើការនាំចេញផលិតផល ម្រេច ឈើ ក្រូចឆ្មារ ចេក កៅស៊ូ ស្បែកចចក ស្បែកសម្ពោធ ស្ពានកាតូត ស្វាយចន្ទី ដំឡូងមី ស្ងួត ម្សៅដំឡូងមីជាដើម ។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មឯកឧត្តម ឈួន ដារ៉ាបានមានប្រសាស​ន៍ថា កម្ពុជាជាប្រទេស កំពុងអភិវឌ្ឍន៍ ដែលធ្វើឲ្យការនាំចេញរបស់កម្ពុជាមិនជាប់របាំងបច្ចេកទេសទៅកាន់ទីផ្សារអឺរ៉ុប ជាពិសេសទៅប្រទេសចិន គឺមិនមានជាប់ពន្ធក្នុងការនាំចេញនោះឡើយ ព្រោះដោយសារកម្ពុជាមានការអនុគ្រោះលើពន្ធនាំចេញ ហើយអ្នកមកវិនិយោគទុនបរទេសមកវិនិយោគនៅកម្ពុជា គឺទទួលបានអត្ថប្រយោជន៍យ៉ាងច្រើននៅក្នុងការធ្វើអាជីវកម្មរបស់ខ្លួន៕

– ពាណិជ្ជកម្ម –








តើគំនិតផ្តួចផ្តើម ឡានឆាង មេគង្គ បានចាប់ផ្តើមយ៉ាងដូចម្តេច?

0

ដោយ : គង់ សូរិយា
ភ្នំពេញ :  ស្របពេលកម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូល ឡានឆាង មេគង្គ នឹងចាប់ពីថ្អៃទី១០ ដល់១១ មករាខាងមុខ ដោយមានការអញ្ជើញចូលរួមពីបណ្តាប្រមុខរដ្ឋា ភិបាលចំនួន៦ ដែលជាបណ្តាប្រទេសស្ថិតនៅតាមដងទន្លេនេះ យើងនឹងសិក្សាស្វែងយល់ទាំងអស់គ្នា ពីគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការ និងឈានដល់ការរៀបចំកិច្ចប្រជុំនេះ។
តើអ្នកណាជាអ្នករៀបចំឲ្យមានគំនិតផ្តួចផ្តើមនេះ គេហទំព័រអចលនទ្រព្យ ​និងសេដ្ឋកិច្ច ឈានមុខគេនៅកម្ពុជា Propertyarea.asia នឹងបង្ហាញនូវសាវតានៃគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ។
ទិដ្ឋភាពទូទៅនៃកិច្ចសហប្រតិបត្តិការឡានឆាង មេគង្គ
យោងតាមឯកសាររបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា តំបន់ឡានឆាង មេគង្គ ស្ថិតនៅស្របតាមដងទន្លេប្រវែងសរុប៤៨៨០គីឡូ ម៉ែត្រ ហូរកាត់ប្រទេសចំនួន៦ គឺចិន ឡាវ កម្ពុជា វៀតណាម ថៃ និងប្រទេសមីយ៉ាន់ម៉ា។ ដងទន្លេដ៏វែងនេះមានផ្ទៃស្តុកទឹក៧៩៥,០០០គីឡូម៉ែត្រការ៉េ និងផ្គត់ផ្គង់​ប្រជាជនប្រមាណ៣២៦លាននាក់។
អ្នកផ្តួចផ្តើមគំនិត
អ្នកផ្តួចផ្តើមឲ្យមានកិច្ចសហប្រតិបត្តិការ និងគំនិតផ្តួចផ្តើមឡានឆាង មេគង្គ គឺលោក លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណៈរដ្ឋប្រជាមានិតចិន បានស្នើ​បង្កើតក្របខ័ណ្ឌឡានឆាង មេគង្គ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី១៧ កា លពីថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០១៤ នៅប្រទេសមីយ៉ាន់ម៉ា ដែលយោងតាមគំនិត​ផ្តួច ផ្តើមរបស់ថៃស្តីពី “ការអភិវឌ្ឍប្រកបដោយចីរភាពនៃអនុតំបន់មេគង្គ ឡានឆា​ងកាលពីឆ្នាំ២០១២”។
កិច្ចប្រជុំ
កិច្ចប្រជុំនៃបណ្តាប្រទេសនៅតំបន់ឡានឆាង មេគង្គ ធ្វើឡើងតាមកម្រិតថ្នាក់ដឹកនាំ។ ទី១ កិច្ចប្រជុំក្រុមការងារអាចធ្វើឡើងមួយឆ្នាំម្តង ឬពីរដងនិងតាម​ការចាំបាច់ ទី២ កិច្ចប្រជុំឧត្តមន្រ្តីធ្វើឡើងរៀបរាល់១ឆ្នាំម្តង និងតាមការចាំបាច់ ទី៣ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស១ឆ្នាំម្តង និងទី៤ កិច្ចប្រជុំកំពូលធ្វើឡើងរៀងរាល់​២ឆ្នាំម្តង។
គោលការណ៍និងវត្ថុបំណង
គោលការណ៍ៈ កូសង់ស៊ីល ការបើកចំហរ ការបញ្ចូលគ្នា សមភាព ការពិ គ្រោះយោបល់ និងការសម្របសម្រួលទៅវិញទៅមក ការស្ម័គ្រចិត្ត ការរួមចំនែក និងផលប្រយោជន៍រួម និងការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិនានា។
គោលបំណងៈ លើកកំពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ បង្កើតស​ហគមន៍មួយដែលមានអនាគតរួមគ្នា ប្រកបដោយសន្តិភាព និងវិបុលភាព ថែររក្សាសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍក្នុងតំបន់ពន្លឿងក្រវ៉ាត់សេដ្ឋកិច្ច និងវិថីសូត្រ “វិថីសូត្រសមុទ្រសតវត្សរ៍ទី២១ ដែលហៅកាត់ថា “ផ្លួវ១ ខ្សែក្រវ៉ាត់មួយ”។
ប្រទេសឡាវនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ឡានឆាង មេគង្គ បន្ទាប់ពីកម្ពុជា៕

– ពាណិជ្ជកម្ម –








ឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុសម្រេចបានកំណើនខ្ពស់

0

ដោយ ដួង ចន្រ្ទា
ភ្នំពេញ៖ ការផ្តល់ឥណទាននៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​នានា សម្រេចបានកំណើនខ្ពស់ចន្លោះពី៣០ ទៅ៥០ភាគរយ កាលពីឆ្នាំ២០១៧ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក សាយ សូនី ប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សារនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៨ មករានេះថា ការផ្តល់ឥណទានរបស់ប្រាសាក់សម្រេចបានកំណើន៥០ភាគរយ ដោយទំហំទឹកប្រាក់បានកើនពី១០៣០លានដុល្លារ កាលពីឆ្នាំ២០១៦ ដល់១៥៤៨លាន​ដុល្លារគិតត្រឹមដំណាច់ឆ្នាំ២០១៧។ ចំណែកការដាក់ប្រាក់បញ្ញើក៏សម្រេចបានកើនខ្ពស់ផងដែរ ដោយកំណើនទឹកប្រាក់បានកើនពី៦១៩លានដុល្លារ ដល់៩១៥លានដុល្លារ ស្មើនឹងកំណើន៤៨ភាគរយ។

លោកបន្តថា “កំណើនឥណទានកើនខ្លាំង ដោយសារការរីកចម្រើននៃវិស័យ​សហគ្រាសធុនតូចបំផុត ធុនតូច និងធុនមធ្យម និងការរីកចម្រើននៃវិស័យកសិ​កម្ម”។លោកបន្តថា “កំណើនប្រាក់បញ្ញើក៏បញ្ជាក់ពីស្ថិរភាពនយោបាយ និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ លើវិស័យហិរញ្ញវត្ថុនៅកម្ពុជាកើនឡើងផងដែរ”។
លោក សាយ សូនី បានបន្តថា ទោះជាការដាក់ប្រាក់បញ្ញើរសម្រេចបានកំណើនល្អប្រសើរក្តី ប៉ុន្តែទំហំសាច់ប្រាក់បញ្ញើធៀបនឹងឥណទាន ដែលយើងផ្តល់ជូន​ប្រជាពលរដ្ឋ មិនទាន់មានតុល្យភាពគ្នានៅឡើយទេ ពោលគឺយើងនៅតែត្រូវការឥណទានពីបរទេសនៅឡើយ។

អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រិត លោក ជា ផល្លារិន បានមានប្រ​សា​សន៍ឲ្យដឹងផងដែរថា ការផ្តល់ឥណទាន ពិតជាសម្រេចបានកំណើនល្អប្រសើរ ដោយសារការរីកចម្រើន នៃសហគ្រាសធុនតូចបំផុត ធុនតូច និងធុនមធ្យម ព្រមទាំងវិស័យកសិកម្មមានការរីកចម្រើននៅឆ្នាំនេះ ជាមួយនឹងកំណើនផលិតកម្មនិងតម្លៃមានភាពសមស្របផងដែរ។  លោកបន្តថា ឥណទានរបស់អម្រិតបានកើនពី៥៨០លានដុល្លារកាលពីឆ្នាំ២០១៦ ដល់៦៨៨លានដុល្លារនៅឆ្នាំ២០១៧ ស្មើនឹងកំណើន២១ភាគ​រយ។

ចំណែកការដាក់ប្រាក់បញ្ញើបានកើនល្អប្រសើរផងដែរ ដោយទំហំទឹកប្រា​ក់បានកើនពី២៣០លានដុលារកាលពីឆ្នាំ២០១៦ ដល់៣៣០លានដុល្លារនៅឆ្នាំ២០១៧ ស្មើនឹងកំណើន២៥ភាគរយផងដែរ។

លោក ជា ផល្លារិន បានបន្តថា “ការរីកចម្រើននៃសកម្មភាពអាជីវកម្ម ពិសេ​សវិស័យសហគ្រាសធុនតូច និងមធ្យម និងវិស័យកសិកម្មបានស្ថិតនៅពីក្រោយ​ការរីកចម្រើននេះ”។ លោកបន្តថា “នៅឆ្នាំ២០១៨នេះ យើងនឹងនៅតែបន្តផ្តោត​លើវិស័យSME និងសកម្មដែលកំពុងតែបន្តមានភាពវិជ្ជមាន”។

កម្ពុជាជាប្រទេសមួយ ដែលមានការរីកចម្រើនក្នុងវិស័យមីក្រូហិរញ្ញវត្ថុខ្លាំង និងជាប់ចំណាត់ថ្នាក់ល្អនៅលើពិភពលោក ដោយសារការសម្រេចបានកំណើនឥណទាន និងឥណទានមានបញ្ហាស្ថិតនៅក្នុងការគ្រប់គ្រងបានល្អប្រសើរ៕

– ពាណិជ្ជកម្ម –








ដីឡូត៍ពុះលក់​​កាន់តែមានសភាពខ្លាំងក្លា

0

ដោយ : ដួង ចន្រ្ទា
ភ្នំពេញ : ការធ្វើទីផ្សារដីធ្លី បាន និងកំពុងផ្តោតកាន់តែខ្លាំងលើអ្នកមានប្រាក់ចំណូលមធ្យម ខណៈប្រជាជនប្រទេ​ស​នេះ ​កំពុងកើនទ្បើងនូវចំនួនប្រជាជន និងកំលាំងទិញ ដោយសារកម្ពុជាបានចាកផុត ពីប្រទេសមានការអភិវឌ្ឍ​ន៍តិចតួចបំផុត ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបនៅឆ្នាំនេះ។
លោក គឹង​ វណ្ណៈ ម្ចាស់​ភាគហ៊ុន​ធំ​នៃ​គម្រោង​ Highland De’ Canal ដែល​បានវិនិយោគទឹកប្រាក់៨០លានដុល្លារលើគំរោងរបស់ខ្លួន បាន​ថ្លែង​ឲ្យដឹងកាលពីពេលថ្មីៗនេះថា គម្រោង​គ្រប់​ដណ្តប់​លើ​ផ្ទៃដី១០០​ហិកតា ដែល​ត្រូវបានបែងចែកជាច្រើនដំណាក់កាល ដោយ​ក្នុង​ដំណាក់​កាល​ទី១​ មានផ្ទៃ​ដី៣៦ហិកតា សម្រាប់​ដាក់​លក់​សម្រាប់​អតិថិជន​។​
តម្លៃ​ដី​អាច​រក​ទិញបាន​ចាប់​ពី ៨០ទៅ៩០​ ដុល្លារ​ក្នុង​ម៉ែត្រការ៉េ ហើយ​គម្រោ​ង​នេះ​ មាន​ទីតាំងស្ថិតតាម​បណ្តោយ​ផ្លូវជាតិលេខ​ ៦ ក្នុង​សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
លោក​បញ្ជាក់​ថា “នេះជា​គម្រោង​ដំបូង​ដែល​ពុះ​ដីឡូត៍លក់​ និង​ផ្តល់​ជម្រើស​ដល់​អតិថិជនសម្រាប់​ការសាងសង់ ​លំនៅឋាន​តាម​ការ​ចង់​បានរបស់​ពួកគេ”។
លោកបាន​ថ្លែងថា«​ខ្ញុំ​គិតថាតម្លៃ​នេះ​គឺ​សមរម្យ​ ដោយ​សារ​យើង​បាន​រៀបចំ​ប្រព័ន្ធផ្លូវ និង​ទឹក​ក្នុង​គម្រោង​នេះ​ ដូច្នេះ​អតិថិជន​ទិញ​ហើយ​អាច​សាងសង់​លំនៅឋាន​បាន​តែម្តង​”។ លោកបន្តថា “ភាព​ខុស​ពីគម្រោងដទៃ​គឺអតិថិជន​អាច​ទិញ​ដីពីគម្រោង​ ហើយ​អាចសាងសង់​លំនៅឋាន​បានដោយ​ខ្លួន​ឯង​ តែ​យើង​ក៏សាងសង់​ផ្ទះ ៥​ ប្រភេទ​សម្រាប់​ពួកគាត់ដើម្បីជ្រើស​»។​
លោក ឌឹត ចណ្ណា ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន Lucky Realty បាន​លើក​ឡើង​ថា អី្វដែល​ខុសគេ​គឺ​ក្រុមហ៊ុន​សាងសង់​ផ្ទះគំរូ សម្រាប់​អតិថិជន​ជ្រើសរើស​ ឬ​គាត់​អាចសាងសង់​ផ្ទះដោយ​ខ្លួន​ឯង​។ ម្យ៉ាង​ទៀត​តម្លៃ​នេះ​គឺសមរម្យ​ ដោយសារ​អ្នក​អភិវឌ្ឍន៍រៀបចំ​ហេដ្ឋារចនាសម្ពន្ធ និង​ប្រព័ន្ធទឹក​ភ្លើង​សម្រាប់​អ្នក​ទិញ។
លោកបន្តថា“នេះ​គឺ​ជម្រើស​​ថ្មីមួយ ​សម្រាប់​អ្នកទិញដោយ​អាច​ទិញដីឡូត៍បាន​ ហើយ​ជ្រើសរើស​ការ​សាងសង់​បាន​ដោយ​ខ្លួន​ឯង​»។​ លោកថា ៖«គម្រោង​អាច​នឹងទទួល​បាន​ជោគជ័យ ដោយសារ​មាន​ទីតាំង​ល្អ​ និង​មាន​គម្រោង​អភិវឌ្ឍន៍ជាច្រើន​នៅ​ទីនោះ»។
គំរោងដីឡូត៍បច្ចុប្បន្នបានផ្តោតលើគ្រប់ទិសនៃរាជធានីភ្នំពេញ ពិសេសក្នុង​ខ័ណ្ឌសែនសុខ និងខ័ណ្ឌព្រែកព្នៅ ជាយក្រុងភ្នំពេញ និងស្រុកពញ្ញាឮ ខេត្តកណ្តាល (តំបន់ជុំវិញភ្នំប្រសិទ្ធិ) ដែលបាននិងកំពុងមាន​ចលនាពុះដីឡូត៍លក់រីកដូចផ្សិត។
ជាមួយនឹងការរីករាយដាលនៃចលនាពុះដីឡូត៍លក់ ករណីបោកប្រាស់ប្រ​ជាពលរដ្ឋមួយចំនួនក៏បាន និងកំពុងកើតមាន ដែលទាមទារឲ្យប្រជាជនប្រុងប្រយ័ត្ន និងគួរពិគ្រោះជាមួយអ្នកជំនាញមុនសម្រេចចិត្តទិញគំរោងណាមួយ៕

ឆ្នាំងបើកគ្របហើយៈសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំនើន៦,៩ភាគរយកាល ពីឆ្នាំមុន

0

ដោយ  :  គង់ សូរិយា
ភ្នំពេញ : របាយការណ៍ព្យាករណ៍សេដ្ឋកិច្ចកម្ពុជា បានបង្ហាញជាផ្លូវការហើយ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបាន​ឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជាកាលពីឆ្នាំមុន សម្រេចបានកំណើន៦,៩ភាគរយ និងប្រាក់​ចំណូលប្រជាពលរដ្ឋម្នាក់ៗ ទទួលបាន១៤៣៥ដុល្លារអាមេរិកក្នុងមួយឆ្នាំ។
សម្តេចតេជោ  ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងពិធីរំលឹកខួបនៃទិវាជ័យជន្នះ ​៧មករា លើកទី៣៩ ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណ​៤៥,០០០នាក់កាលពីម្សិលម៉ិញនេះថា ការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខដ៏រ៉ឹងមាំ បានធានាឲ្យកម្ពុជាសម្រេចបានសមិទ្ឋិផលធំៗជាថ្មីទៀត ក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងកែលំអរជីវភាពរស់នៅរបស់ប្រជាជន។
សម្តេចបានបន្តថា “កំណើនសេដ្ឋកិច្ចដ៏រឹងមាំនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការរីកចម្រើនវិស័យឧស្សាហកម្មកម្មន្តសាល សំណង់ កសិកម្ម និងសេវាកម្ម ដូចជាទេសចរណ៍ និងអចលនទ្រព្យជាដើម”។សម្តេចបន្តថា “ជាមួយគ្នានេះកម្ពុជាបានផ្លាស់ប្តូររចនាសម្ពន្ឋសេដ្ឋកិច្ច ពីប្រទេសពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែល ពឹងផ្អែកលើវិស័យឧស្សាហកម្ម និងសេវាកម្ម”។
អត្រានៃភាពក្រីក្រនៅកម្ពុជា បានធ្លាក់ចុះពី៥៣,៥ភាគរយនៅឆ្នាំ២០០៤ មកនៅត្រឹម១៣,៥ភាគរយនៅឆ្នាំ២០១៤ និងធ្លាក់ចុះថែមទៀត ខណៈដែលគម្លាតប្រាក់ចំណូលប្រជាពលរដ្ឋ ក៏ត្រួវបានកាត់បន្ថយផងដែរ។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាលោកបណ្ឌិត ហុង វណ្ណៈ  បានថ្លែងថា ប្រសិនជាគិតក្នុងក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ការសម្រេចបានកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់៦,៩ភាគរយជារឿងល្អ ដែលអាចឲ្យកម្ពុជាអាចឈោ​ងយកកំណើនសេដ្ឋកិច្ចបានល្អ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត ហើយប្រសិ​នជាកម្ពុជារក្សាបាននូវសន្តិភាព នូវស្ថិរភាពនយោបាយ សេដ្ឋកិច្ចកម្ពុជានឹង​រក្សាបានកំណើនក្នុងរង្វង់៧ភាគរយ ឬអាចខ្ពស់ជាងនេះទៀត ដោយសារកំណើននៃការវិនិយោគផ្ទាល់ពីបរទេស ពិសេសពីប្រទេសចិន ពីប្រទេសសមាជិកអាស៊ាន អឺរ៉ុបជាដើម។
លោកបណ្ឌិតបន្តថា “ខ្ញុំនៅតែមើលឃើញថា អ្នកវិនិយោគចិនកាន់តែច្រើននៅបន្តចូលមកកម្ពុជា ហើយអ្នកវិនិយោគដទៃទៀតក៏បានចូលមក ដោយ​មិនឃើញសញ្ញាថមថយនោះទេ ដែលនេះសុទ្ឋតែជាសញ្ញាល្អ ដែលអាចឲ្យរដ្ឋាភិ​បាលប្រមូលចំណូលបានកាន់តែច្រើន ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់ខ្លួន”៕

សូមអបអរសាទរ!!! ក្រុងកែប ទទួលបានជ័យលាភីទីក្រុងទេសចរណ៍ ស្អាតអាស៊ាន

0

ភ្នំពេញ៖ សូមអបអរសាទរក្រុងកែប ខេត្តកែប ដែលទទួលបានជ័យលាភីទីក្រុងទេសចរណ៍ ស្អាតអាស៊ាន នាឱកាសវេទិការទេសចរណ៍អាស៊ានឆ្នាំ2018 ( ATF2018)។