តើកត្តាអ្វីខ្លះជួយឲ្យវិស័យអចលនទ្រព្យរីកចម្រើនលឿន

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ តើកត្តាអ្វីខ្លះជួយឲ្យវិស័យសំណង់ និងអចលនទ្រព្យរីកចម្រើន? វាជាសំណួរធំមួយ ដែលត្រូវឆ្លើយដោយលំអិតនិងមានលក្ខណៈវិទ្យាសាស្រ្ត ដើម្បី សមស្របនឹងស្ថានភាពទីផ្សារ និងកត្តាសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។

លោក ឃាង ពុទ្ឋី អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនអចលនវត្ថុស្លឹករឹត បានថ្លែងឲ្យដឹងកាលពីពេល​ថ្មីៗនេះថា វិស័យចំនួន៤ជាផ្នែកយ៉ាងសំខាន់ ក្នុងការធ្វើឲ្យវិស័យអចលនទ្រព្យរីក​ចម្រើន។ ទី១កត្តាអត្រានុគោលដ្ឋាន មានន័យថាកំណើនប្រជាសាស្រ្តកើនឡើងនៅតាមមូលដ្ឋាននិមួយៗ នឹងធ្វើឲ្យទីតាំងនោះមានតម្រូវការអចលនទ្រព្យខ្ពស់ហើយតម្លៃអចលនទ្រព្យនឹងកើនឡើង នៅពេលតម្រូវការកើនឡើង ទី២អត្រាការប្រាក់របស់ធនាគារ ជាផ្នែកសំខាន់ផងដែរ ទោះបីជានៅកម្ពុជាគ្រឹះ​ស្ថានហិរញ្ញវត្ថុនានា ផ្តល់កម្ចីក្នុងអត្រាការប្រាក់ខ្ពស់ក្តី តែបានធ្លាក់ចុះជាបន្តបន្ទាប់ ដោ​យធនាគារខ្លះ ផ្តល់ឥណទានក្នុងអត្រាការប្រាក់៦,៦ភាគរយ ក្នុងមួយ​ឆ្នាំនាពេលបច្ចុប្បន្ននេះ។

លោកបន្តថា “អត្រាការប្រាក់កាន់តែទាប ទីផ្សារអចលនវត្ថុកាន់តែល្អ ព្រោះគេអាចយកឥណទានមកទិញអចលនទ្រព្យ និងបានប្រាក់ចំណេញពីការវិនិយោគខ្ពស់”។

កត្តាទី៣ គឺកត្តាសេដ្ឋកិច្ច ដែលសំដៅដល់កំនើនសេដ្ឋកិច្ច កំនើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងអត្រាមានការងារធ្វើរបស់ប្រជាពលរដ្ឋខ្ពស់ និង​ការរីកចម្រើននៃវិស័យពាក់ព័ន្ឋ នឹងជួយឲ្យវិស័យនេះរីកចម្រើនផងដែរ។ ទី៤ តម្លៃ​ទំនិញលើទីផ្សារ គឺទាក់ទងនឹងអត្រាអតិផរណា ព្រោះបើកាលណាតម្លៃទំនិ​ញឡើងថ្លៃ វាធ្វើឲ្យប៉ះពាល់ជីវភាពប្រជាពលរដ្ឋ ប៉ុន្តែបើតម្លៃទំនិញថោកនឹង     ធ្វើ​​​៉ុន្តែបើតម្លៃទំនិញថោក ប្រ លតម្រូវការកើនឡើងួយជើងទៅ យើងអាចជួយប្រទេ​សជាតិយើងបានហើយ”ច ដែលធ្វើឲ្យមានការ​បែកបាក់ និងពិបាកធ្វើការប្រជាពលរដ្ឋនឹងសល់ប្រាក់ ធ្វើឲ្យពួកគេនឹកឃើញដល់ការវិនិយោគវិស័យអចលវត្ថុ។ កត្តានេះហើយជាអ្នកកំណត់សេដ្ឋកិច្ច ហើយសេដ្ឋកិច្ចកំណត់ទីផ្សារអចល​ន​​វត្ថុ។

កត្តាទី៥ ហេដ្ឋារចនាសម្ព័ន្ឋ ដោយសារប្រទេសយើងជាប្រទេសកំពុងអភិវឌ្ឈន៍ ហេតុនេះរដ្ឋាភិបាលបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋជាបន្តបន្ទាប់ ដូចជាផ្លូវថ្នល់ ស្ពាន ការពង្រីកផ្លូវធំៗ កំពង់ផែ ព្រលានយន្តហោះជាដើម។ កត្តា ទាំងនេះក៏ជាអ្នកកំណត់តម្លៃអចលនវត្ថុ ដែលអ្នកវិនិយោគគួរចាប់អារម្មណ៍ផងដែរ ទី៦ គោលនយោបាយរបស់រដ្ឋាភិបាលរបស់ប្រទេសនិមួយៗ ក៏ជាកត្តាសំខាន់ ដែលមិនអាចមើលរំលងបានផងដែរ ព្រោះនយោបាយជាអ្នកកំណត់សេដ្ឋកិច្ច ខណៈដែលកម្ពុជាមានគោលនយោបាយ និងច្បាប់ល្អ ក្នុងការផ្តល់ការការពារ និងលើកទឹកចិត្តដល់អ្នកវិនិយោគ។

លោក ឃាង ពុទ្ឋី បានបន្តថា នៅពេលវិស័យឯកជនមានបញ្ហាអ្វី អាចជួនដំ​ណឹងទៅរដ្ឋាភិបាលជាការល្អ ជាជាងនិយាយរិះគន់ជាន់ពន្លិច ដែលធ្វើឲ្យមានការ​បែកបាក់ និងពិបាកធ្វើការរួមគ្នារវាងរដ្ឋនិងឯកជន”។លោកបន្តថា “អ្វីសំខាន់គឺរដ្ឋាភិបាល និងវិស័យឯកជនជួយគ្នាមួយដៃមួយជើងទៅ យើងអាចជួយប្រទេ​សជាតិយើងបានហើយ”៕

LG បង្ហាញ​នូវ​ទូរទស្សន៍​សេ​រ៊ី​ថ្មី​ដ៏​មហិមា ជាមួយនឹង​បច្ចេកវិទ្យាចុងក្រោយបំផុត

0

ថ្មីៗនេះ ក្រុមហ៊ុន LG Electronics បានបង្ហាញ​នូវ​ភាព​មហិមា​នៃ​ទូរ​ទស្ស​ន៏ OLED និង SUPER UHD  ស៊េរី​ថ្មី​ដែល​បំពាក់​ទៅដោយ​បច្ចេកវិទ្យា THINQ® និង α (ALPHA) PROCESSOR។

ទូរ​ទស្ស​ន៏ OLED ស៊េរី​ថ្មី​ដែល​បំពាក់​ទៅដោយ​បច្ចេកវិទ្យា THINQ® និង α (ALPHA) PROCESSOR ដែល​និង​ត្រូវ​បង្ហាញ​នៅក្នុង​ព្រឹត្តិការ​ណ៏​តាំង​ពិ​ពរ​ណ៏​ផលិតផល​អេ​ឡិច​ត្រូ​និ​ច​ពិភពលោក (CES 2018) នៅក្នុង​ទីក្រុង Las Vegas នៅ​ថ្ងៃទី 7 ឆ្នាំ 2018 ខាងមុខនេះ។

ជាមួយនឹង​មុខងារ AI ដែល​បាន​បង្កប់​នៅក្នុង​ទូរទស្សន៍​របស់ LG អាច​អនុញ្ញាតអោយ​អ្នកប្រើប្រាស់​និយាយ​បញ្ជា​ទៅលើ​តេ​ឡេ​របស់​ទូរទស្សន៍​ដោយផ្ទាល់​ដើម្បី​ដំណើរការ​មុខងារផ្សេងៗរបស់​ទូរទស្សន៍ វា​កាន់តែ​ធ្វើអោយ​អតិថិជន​រីករាយ​ជាមួយ​បច្ចេកវិទ្យា​ជំនួយការ​ដោយ​ប្រើ​សម្លេង។ ThinQ TVs របស់​ក្រុមហ៊ុន LG ក៏​ដើរតួ​ជាទី​ជា​មូល​ដ្ថា​ន​ក្នុងផ្ទះ​ដ៏​ឆ្លាត​វៃ​ក្នុង​ការផ្តល់​លទ្ធភាព​ដំណើរការ​ឧ​បករ​ណ៏​ប្រើប្រាស់​ក្នុងផ្ទះ​ផ្សេងទៀត​ដូចជា៖ ម៉ាស៊ីន​បូម​ធូលី ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​បរិសុទ្ធ និង​ឧបករណ៍ផ្សេងៗជាច្រើន​ទៀត​ដែល​អាច​ភ្ជាប់​ទៅ​ទូរទស្សន៍​តាមរយះ Wi-Fi ឬ Bluetooth។

លើសពីនេះ​ទៀត ជាមួយ α (Alpha) 9 processor ចុងក្រោយ​បំផុត​របស់ LG អាច​ផ្តល់អោយ​អ្នកទស្សនា​ទទួលបាន​ប​ទ​ពិសោធន៍​នៃ​ការ​ទស្សនា​ជាមួយ​រូបភាព​ច្បាស់​ល្អ​ដ៏​អស្ចារ្យ។ LG Nano CellTM SUPER UHD TVs បំពាក់​ទៅដោយ​ភ្លើង​ក្រោយ Full-Array Local Dimming (FALD) ដើម្បី​ផ្តល់នូវ​ព​ណ៏​ខ្មៅ​ដិត​ល្អ និង​បង្កើន​កំរិត​ព​ណ៏ និង​ស្រមោល​ស្រអាប់​អោយ​ដូច​រូប​ពិត។ ទូរទស្សន៍ OLED និង SUPER UHD ឆ្នាំ 2018 របស់ LG មាន​លក្ខណៈពិសេស 4K Cinema HDR ដែលជា​បទពិសោធន៍​យ៉ាង​ប្រពៃ​នៃ​ការ​ទស្សនា​ខ្សែភាពយន្ត​ក្នុង​គេហដ្ឋាន។

លោក Brian Kwon ប្រធាន​ក្រុមហ៊ុន LG’s Home Entertainment បាន​មាន​ប្រសា​ស​ន៏​ថា “ LG នៅតែ​បន្ត​ស្វែងរក​និង​ឆ្នៃប្រឌិត​ឧ​បករ​ណ៏​ប្រើប្រាស់​ក្នុងផ្ទះ​អោយ​កាន់​តែមាន​ភាព​មហិមា និង​អស្ចារ្យ ដែល​អាច​ផ្តល់​ភាពងាយស្រួល និង​ការកំសាន្ត​យ៉ាង​រីករាយ​ដល់​អតិថិជន។ លោក​ក៏មាន​ប្រសាសន៍​ទៀតថា គោលបំណង​របស់ LG គឺ​ផ្តល់ជូន និង​បង្កើន​ការកំសាន្ត​ក្នុងការ​រស់នៅ​របស់​អតិថិជន​អោយ​កាន់តែ​ប្រសើរ និង​ងាយស្រួល ជាមួយ​ការ​វិ​វដ្ត​របស់ TVs របស់ LG យើង៕

លោកលី ខឺឈាង នាយករដ្ឋមន្រ្តីចិន ជាអ្នកណា? ទៅមើលជីវប្រវត្តិគាត់ទាំងអស់គ្នា

0

ដោយ វុត្ថា

ភ្នំពេញ៖ ទន្ទឹមនឹងការអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១០ដល់​១២ មករា ខាងមុខនេះ លោកនាយករដ្ឋមន្រ្តីចិន លី ខឺឈាងនឹងធ្វើជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងជាច្រើនជាមួយនឹងប្រមុខរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកំពស់កិច្ចសហប្រតិបត្តិការលើសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វប្បធ៌មនិងសន្តិសុខជាដើម។

តើលោកលី ខឺឈាងជាអ្នកណា? មានប្រវត្តិសិក្សាយ៉ាងដូចម្តេច? គេហ​ទំព័រព៌តមានអចលនទ្រព្យ និងសេដ្ឋកិច្ចឈានមុខគេ សូមនាំមកនូវជីវប្រវត្តិនាយ​ករដ្ឋមន្រ្តីមហាអំណាចនេះ៕

លោកជា ចាន់តូ៖ សេដ្ឋកិច្ចកម្ពុជារំពឹងសម្រេចបានកំនើន៦,៩ភាគរយនៅឆ្នាំនេះ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ការព្យាករណ៍សេដ្ឋកិច្ចរបស់កម្ពុជាបានបង្ហាញជាផ្លូវការហើយ ដោយកំនើនសេដ្ឋកិច្ចរបស់កម្ពុជាសម្រេច​បានកំនើន៦,៩ភាគរយនៅឆ្នាំ២០១៧។

ទេសាភិបាលធនាគារជាតិនៃកម្ពុជាលោកជា ចាន់តូបានថ្លែងឲ្យដឹងក្នុងពិធីបិទសន្និបាតធនាគារជាតិនាព្រឹកថ្ងៃទី៧ មករានេះថា ទស្សនវិស័យនៅឆ្នាំ២០១៨នេះ មូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងតំបន់បន្តមានស្ថានភាពល្អប្រសើរ និងរក្សាបានកំណើនប្រហាក់ប្រហែលនឹងឆ្នាំ២០១៧។ ក្នុងបរិការណ៍នេះសេដ្ឋកិច្ចកម្ពុជា នឹងបន្តទទួលបានអំណោយផល ហើយរំពឹងថានឹងមានកំណើនប្រមាណ៦,៩ភាគរយ ដូចឆ្នាំ២០១៧ ទោះបីជាមានបញ្ហាប្រឈមមួយចំនួនក៏ដោយ។

ជាមួយនឹងផែនការចំពោះមុខ លោកជា ចាន់តូបានបន្តឲ្យដឹងថា ដើម្បីសម្រេចបាននូវគោលដៅនេះ នៅឆ្នាំ២០១៨ ធនាគារជាតិនឹងពង្រឹងស្ថិរភាពហិរញ្ញវត្ថុ បង្កើនសមាហរណកម្មវិស័យហិរញ្ញវត្ថុទៅក្នុងតំបន់ និងអនុវត្តគោលនយោបាយរូបិយវត្ថុ ស្របតាមក្របខ័ណ្ឌ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល។ ជាមួយនេះក៏បន្តអនុវត្តគោលនយោបាយរូបិយវត្ថុ ប្រកបដោយភាពប្រុងប្រយ័ត្ននិងបត់បែន សំដៅជំរុញកំណើនសកម្មភាពសេដ្ឋកិច្ចផងដែរ។

លោកបន្តថា “ដើម្បីបន្តធ្វើឱ្យវិស័យធនាគារដើរតួនាទីស្នូលក្នុងខឿនសេដ្ឋកិច្ច នោះធនាគាជាតិនៃកម្ពុជាចាំបាច់ត្រូវលើកកម្ពស់យន្តការត្រួតពិនិត្យ និងបទប្បញ្ញត្តិ ផ្អែកតាមមូលដ្ឋានហានិភ័យ និងទស្សនៈអនាគត ព្រមទាំងការបន្តពង្រឹងប្រសិទ្ធភាពនៃអន្តរការិយកម្មហិរញ្ញវត្ថុ ក្នុងនោះរួមទាំងការបន្តលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ដោយគិតគូរពីការពង្រឹងស្ថិរភាពហិរញ្ញវត្ថុផងដែរ”។

ទន្ទឹមនឹងនេះដែរ ការអភិវឌ្ឍធនធានមនុស្ស និងការបណ្តុះបណ្តាលមន្ត្រី-បុគ្គលិក ក៏ជាការងារសំខាន់ណាស់ដែរដើម្បីឲ្យមន្ត្រីដែលជាអ្នកអនុវត្តន៍ ដោយផ្ទាល់ជាកម្លាំងបន្តវេនប្រកបដោយគុណវុឌ្ឍន៍ និងស្មារតីទទួលខុសត្រូវ៕

រដ្ឋមន្រ្តីសេដ្ឋកិច្ច៖ កម្ពុជាអនុវត្តការប្រមូលចំណូល និងចំណាយកាន់តែមានប្រសិទ្ធភាព

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ មន្រ្តីជាន់សេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានលើកឡើងថា ការងារកែទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានអនុវត្តន៍ការប្រមូលចំណូលដែលស្ថិតក្នុងផ្នែកទី១ គឺការបន្តពង្រឹងភាពជឿទុកចិត្តនៃថវិកា និងភាពរឹងមាំ ដែលសម្រេចបានលើសផែនការត្រីមាស ក្នុងនោះការអនុវត្តចំណាយកាន់តែមានប្រសិទ្ធភាព និងចំគោលដៅ។

លោកបណ្ឌិតអូន ព័ន្ធមុនីរ័ត្នទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរ​ញ្ញ​វត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានថ្លែងលើកឡើងក្នុងកិច្ចប្រជុំស្តីពី ការត្រួតពិនិត្យតាមដានវឌ្ឍ​នភាព នៃការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ប្រចាំត្រីមាសទី៣ឆ្នាំ២០១៧កាលពីម្សិលម៉ិញនេះថា យោងតាមរយៈរបាយការណ៍ ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈប្រចាំត្រីមាសទី៣ ឆ្នាំ២០១៧នេះ បានឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងនោះ រួមមាន អនុវត្តការប្រមូលចំណូល ដែលស្ថិតក្នុងផ្នែកទី១ “បានបន្តពង្រឹងភាពជឿទុកចិត្តនៃថវិកា” មានភាពរឹងមាំ និងសម្រេចបានលើសផែនការត្រីមាស ការអនុវត្តចំណាយកាន់តែមានប្រសិទ្ធភាព និងចំគោលដៅ។

ចំណែកផ្នែកទី២ “បន្តពង្រឹង គណនេយ្យភាពហិរញ្ញវត្ថុ” គឺមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ផងដែរ ក្នុងនោះចំណាត់ថ្នាក់ថវិកាទាំង៧ ត្រូវបានប្រកាស ដាក់ឱ្យអនុវត្តន៍ និងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងជំហានទី២ ដោយបានត្រៀមលក្ខណៈសម្រាប់ដាក់ឱ្យអនុវត្តជាផ្លូវការ នៅតាមក្រសួង-ស្ថាប័នចំនួន១០ ក្នុងឆ្នាំ២០១៨នេះដែរ។

លោកទេសរដ្ឋមន្រ្តីអូន ព័ន្ឋមុនីរ័ត្នបានបន្តថា ការអនុវត្តអង្គភាពថវិកា និងថវិកាកម្មវិធី ត្រូវបានពង្រីកទៅតាមក្រសួង ស្ថាប័នពាក់ព័ន្ឋ ក្នុងចំនួនគួរឱ្យកត់សម្គាល់ដែលជាវឌ្ឍនភាពនៃផ្នែកទី៣ គឺ“ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោ​បាយ”។ ចំណែកផ្នែកទី៤ “គឺបានត្រៀមខ្លួនសម្រាប់ជំហានបន្ទាប់” និងផ្នែកទី៥ “ការគាំទ្រដល់កម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ប្រកបដោយជោគជ័យ និងចីរភាព” គឺស្ថិតក្នុងស្ថានភាពល្អប្រសើរ។ បច្ចុប្បន្នរាជរដ្ឋាភិបាល ក៏បានបញ្ចប់សេចក្តីព្រាង ឯកសារយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ២០១៧-២០២៥ ដែលជាឯកសារយុទ្ធសាស្រ្តដ៏សំខាន់ ដើម្បីនាំប្រព័ន្ធថវិកាកម្ពុជាឆ្ពោះទៅរកស្តង់ដារអន្តរជាតិ។

តំណាងដៃគូអភិវឌ្ឍន៍ ក៏បានថ្លែងនូវការអបអរសាទរ ចំពោះវឌ្ឍនភាព ក៏ដូចជាសមិទ្ធផលគន្លឹះៗជាច្រើន របស់រាជរដ្ឋាភិបាល ដែលសម្រេចបានតាមរយៈ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាពិសេសការកៀងគរចំណូល និងវឌ្ឍនភាព នៃប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(FMIS)ជំហានទី១ និងការវិវត្តនៃជំហានទី២។ លើសពីនេះដៃគូអភិវឌ្ឍន៍ ក៏ថ្លែងនូវការគាំទ្របន្តដល់រាជរដ្ឋាភិបាលផងដែរ ក្នុងកិច្ចការសំខាន់មួយចំនួន ដើម្បីជំរុ​ញការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាបន្តបន្ទាប់៕

បើកទំព័រឆ្នាំថ្មី កម្ពុជាចាប់ផ្តើមបង្ហាញកិត្យានុភាពទៅកាន់ឆាកអន្តរជាតិ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ បើកទំព័រឆ្នាំ២០១៨ភ្លាម កម្ពុជាបានបង្ហាញកិត្យា​នុភាពនៅលើឆាកអន្តរជាតិភ្លាម ហើយប្រទេសនេះកំពុងទាញ យកផលប្រយោជន៍បានកាន់តែច្រើន តាមរយៈលំហូរវិនិយោគទុន ពិសេសអ្នកវិនិយោគមកពីប្រទេសចិន។

ជាក់ស្តែងនៅក្នុងសប្តាហ៍ក្រោយនេះ កម្ពុជាក៏ស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកឧត្តម​លី ខឺឈាងនាយករដ្ឋមន្រ្តីនៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលមេគង្គ ឡានឆាងដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី១០ ដល់១២ មករាខាងមុខនេះ។ តាមរយៈដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំ​នៃប្រទេសចិន អ្នកវិ​និយោគចិនជាច្រើននឹងអមដំណើរមេដឹកនាំរបស់ខ្លួន ដើម្បីស្វែងរកឪកាសវិនិយោគនៅកម្ពុជា ខណៈបច្ចុប្បន្នអ្នកវិនិយោគចិនបានវិនិយោគ​ច្រើនជាងគេលើគ្រប់វិស័យ។

ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិតសុក ស៊ីផាន់ណាបានលើកឡើងក្នុងវេទិការសាធារណៈ កិច្ចសហប្រតិបត្តិការ មេគង្គ ឡានឆាង  “ការកសាងសន្តិភាព និងភាពរុងរឿង សម្រាប់មហាអនុតំបន់ទន្លេមេគង្គ”កាលពីម្សិលម៉ិញនេះថា ការធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូល ប្រមុខថ្នាក់ដឹកនាំបណ្ដាប្រទេសអនុតំបន់ទន្លេមេគង្គ ឡានឆាងនាថ្ងៃទី ១០ដល់ថ្ងៃទី ១២ មករាខាងមុខ គឺជាមោទនភាពរបស់កម្ពុជា ដែលមានសមត្ថភាពរៀបចំកិច្ចប្រជុំកំពូល ហើយវាក៏ជាការបង្ហាញ ឲ្យឃើញថា ប្រទេសកម្ពុជាជាប្រទេសកំពុងរីកចំរើន ជាពិសេសសម្រាប់ការទទួលយកនូវការវិនិយោគ។

លោកបន្តថា “អ្វីសំខាន់គឺការលើកកំពស់មុខមាត់កម្ពុជា និងបង្ហាញពីកេរ្ទ៍ ឈ្មោះកម្ពុជាទៅកាន់ពិភពលោក ឲ្យមើលឃើញពីការអភិវឌ្ឍន៍ដែលយើងបាននិងកំពុងសម្រេចបាន”។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលោកឧកញ៉ាលឹម ហេងបានថ្លែងថា កា​រអញ្ជើញមកទស្សនកិច្ច របស់ប្រមុខមហាអំណាចសេដ្ឋកិច្ចចិននៅកម្ពុជា ជារឿងដ៏ល្អសំ​រាប់កម្ពុជា ដែលបង្ហាញពីទំនាក់ទំនងល្អ រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ព្រោះនិន្នាការពិភពលោក ដើម្បីឲ្យទំនាក់ទំនងពាណិជ្ជកម្មល្អ ទាល់តែទំនាក់ទំនងនយោបាយល្អ។លោកបន្តថា ដំណើរទស្សនកិច្ចនេះផងដែរ ជាអ្វីដែលស្ថិត​ក្នុងគោលនយោបាយផ្លូវសូត្ររបស់ចិន ដែលកម្ពុជាបាននិងកំពុងទទួលផលប្រ​យោជន៍ពីគោលនយោបាយនេះយ៉ាងច្រើន។

លោកឧកញ៉ាបានបន្តថា អ្នកវិនិយោគចិននៅកម្ពុជានឹងមានភាពកក់ក្តៅ ហើយអ្នកវិនិ​យោគចិនថ្មីៗទៀត នឹងចូលមកវិនិយោគនៅកម្ពុជា ព្រោះដំនើរ ទស្សនកិច្ចនេះ បង្ហាញពីទំនាក់ទំនងដ៏ល្អ រវាងប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ។លោកបន្តថា ដូចនេះអ្វីសំខាន់គឺកម្ពុជាត្រូវទាក់ទាញចិនឲ្យបានកាន់តែច្រើន ព្រោះកាលណាយើងទាញបានច្រើនជាងគេ គឺយើងនឹងចំណេញជាងគេហើយ។លោកបន្តថា នយោបាយនិងសេដ្ឋកិច្ចមានភាពប្រទាក់ក្រឡាគ្នា ព្រោះប្រទេសណាក៏ចង់បានអ្នកវិនិយោគចិនច្រើនដែរ។ យើងរំពឹងទាក់ទាញអ្នកវិនិយោគចិនបានច្រើនជាងគេ ហើយពេលពួកគេ​មកវិនិយោគ សុទ្ឋតែផ្តល់ផលចំណេញដល់កម្ពុជា មិនថាអ្នកវិនិយោគប្រទេសណាទេ ឲ្យតែចូលមកយើងស្វាគមន៍ទាំងអស់។

​លោកគង់ ភោគស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានខាងលើនេះបានមានប្រសាសន៍ថា កិច្ចប្រជុំកំពូលឡានឆាង មេគង្គដែលនឹងចា​ប់​ផ្តើ​មពីថ្ងៃទៅ១០ ដល់១១មករាខាងមុខនេះ ជាការចូលរួមចំណែកផ្សព្វផ្សាយពីកិត្យា​នុភាពកម្ពុជា ការកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កម្ពុជា ព្រោះកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម និងដំនើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីចិន ដែលនឹងមានការចុះកិច្ចព្រមព្រៀងជាច្រើនរវាងចិន និងកម្ពុជាលើកិច្ចសហប្រតិបត្តិការលើសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វប្បធ៌ម និងសន្តិសុខជាដើម។

លោកបន្តថា “កម្ពុជាកំពុងដើរតួនាទីកម្រិតតំបន់ ជាការដើរតួធំជាងខ្លួនឯង ដែលជាប្រទេសមានប្រជាជនត្រឹម១៦លាននាក់ ព្រោះកម្ពុជាជាសហប្រធាន នៃគំនិតផ្តួចផ្តើមកិច្ច​សហប្រតិបត្តិការឡានឆាង មេគង្គ ជាអ្វីដែ​ល​យើងទាំងអស់គ្នាគួរមានមោទនភាព ព្រោះវាបង្ហាញពីតួនាទីកើនឡើងរបស់កម្ពុជា ក្នុងឆាកអន្តរជាតិ”៕

រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើប្រតិភូកសិកម្មចិន វិនិយោគលើដំណាំដំឡូងមី និងមៀនប៉ៃលិន ដើម្បីជំរុញការនាំចេញ

0

(ភ្នំពេញ)៖ នៅក្នុងជំនួបជាមួយប្រតិភូកសិកម្មចិន ដឹកនាំដោយលោក ហ៊ឺ ជៀនយ៉ាង (HE Jianxiang) អគ្គនាយករង ទទួលបន្ទុកការិយាល័យកែច្នៃផលិតផលកសិកម្ម នៃក្រសួងកសិកម្មប្រទេសចិន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានស្នើភាគីចិនធ្វើការអភិវឌ្ឍចង្វាក់តម្លៃបន្ថែម សម្រាប់ដំណាំដំឡូងមី និងមៀនប៉ៃលិន ដើម្បីពង្រីកការនាំចេញផលិតផលទាំងពីរនេះឲ្យបានអតិបរិមា។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបប្រតិភូចិន អំពីអត្ថប្រយោជន៍នៃដំឡូងមី ដែលជាដំណាំអទិភាពទី២ និងមានសក្តានុពលនាំចេញខ្ពស់របស់កម្ពុជា បន្ទាប់ពីដំណាំស្រូវ ព្រមទាំងផ្លែមៀនប៉ៃលិន ដែលជាឈើហូបផ្លែមានតម្រូវការខ្ពស់នៅលើទីផ្សារ។ ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាកំពុងចងក្រងគោលនយោបាយដំឡូងមី និងដំណាំផ្សេងៗរួមទាំងមៀនប៉ៃលិន ដើម្បីជំរុញការអភិវឌ្ឍចង្វាក់តម្លៃ និងការនាំចេញ សំដៅធ្វើពិពិធកម្មវិស័យការងារជូនប្រជាជន និងកាត់បន្ថយភាពក្រីក្រ។

«កម្ពុជាមានដីអំណោយផលសម្រាប់វិស័យកសិកម្ម ជាពិសេសដំឡូងមី និងមៀនប៉ៃលិន ហើយយើងចង់សហការជាមួយវិនិយោគិនចិន ដើម្បីកែច្នៃផលិតផលទាំងពីរនេះ សំដៅនាំចេញទៅកាន់ប្រទេសចិនផ្ទាល់ ដោយពុំចាំបាច់ឆ្លងកាត់ប្រទេសទីបី ដូចបច្ចុប្បន្ន» ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

ជាការឆ្លើយតប លោក ហ៊ឺ ជៀនយ៉ាង បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រីដែលបានផ្តល់ព័ត៌មានអំពីដំណាំសក្តានុពលរបស់កម្ពុជា ហើយលោកបានសន្យានឹងយកសំណើនេះ ទៅពិភាក្សាឲ្យបានស៊ីជម្រៅ និងសិក្សាបន្ថែម អំពីលទ្ធភាពសហការវិនិយោគលើការអភិវឌ្ឍចង្វាក់តម្លៃនៃផលិតផលទាំងពីរ និងដំណាំសក្តានុពលផ្សេងៗទៀតរបស់កម្ពុជា ដូចជា ពោត ស្រូវ និងស្វាយជាដើម។

ទន្ទឹមគ្នានេះដែរ លោក ហ៊ឺ ជៀនយ៉ាង ក៏បានជូនអនុសាសន៍ដល់ ឯកឧត្តមរដ្ឋមន្ត្រី លើកយកសំណើនេះ ទៅពិភាក្សាជាមួយរដ្ឋមន្ត្រីកសិកម្មចិន ដែលនឹងអញ្ជើញអមដំណើរ ឯកឧត្តម លី គឺឈាំង (Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នាដើមសប្តាហ៍ក្រោយ។

សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងចិន និងកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័ស ជាមធ្យម ២៦% ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ។ កាលពីឆ្នាំ ២០១៦ ប្រទេសទាំងពីរ សម្រេចបានទំហំពាណិជ្ជកម្ម ដល់ទៅ ៤,៨០០លានដុល្លារអាមេរិក ក្នុងនោះការនាំចេញរបស់កម្ពុជាមានទឹកប្រាក់ ៨៣០លានដុល្លារ និងនាំចូល ៣,៩០០លានដុល្លារ។ ចិន គឺជាប្រទេសវិនិយោគធំជាងគេនៅកម្ពុជា ដែលគិតត្រឹមឆ្នាំ ២០១៦ វិនិយោគរបស់ចិនមានចំនួន ៥,០០០,១០០លានដុល្លារ លើវិស័យមួយចំនួនដូចជា កម្មន្តសាល សំណង់ វាយនភ័ណ និងអគ្គិសនី។ ដោយឡែកភ្ញៀវទេសចរណ៍ចិន ដែលមកកម្ពុជាបានកើនដល់ ៨៣ម៉ឺននាក់នៅក្នុងឆ្នាំ ២០១៦ គឺបានកើនឡើង ២០% បើធៀបនឹងឆ្នាំ២០១៥។ នៅក្នុងឆ្នាំ២០១៨នេះ ចិនក៏បានយល់ព្រមឲ្យកម្ពុជានាំចូលអង្ករ ៣០ម៉ឺនតោនផងដែរ៕

មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញជាបណ្តុំកន្លែងអ្នកជំនួញជនជាតិចិន

0

មិនត្រឹមតែផ្តល់ជំនួយនោះទេ ចិនក៏បានធ្វើការវិនិយោគច្រើនជាងគេមកលើប្រទេសកម្ពុជាផងដែរ។ ក្រុមហ៊ុនធំៗជាច្រើននៃអ្នកវិនិយោគិនចិន បានដំណើរការនៅកម្ពុជា ក្រៅពីនោះ សូម្បីអ្នករកស៊ីខ្នាតមធ្យម និងខ្នាតតូចមួយចំនួន ក៏បានជួលផ្ទះរបស់ពលរដ្ឋខ្មែរ ដើម្បីបើកកន្លែងប្រកបមុខរបរផងដែរ។ គេឃើញមាន បណ្តុំនៃកន្លែងបើកហាង ភោជនីយដ្ឋាន ផ្ទះសំណាក់ និងកន្លែងលក់ដូរផ្សេងៗទៀតជាច្រើន សុទ្ធតែមាន យីហោចិន នៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។


បើគេធ្វើដំណើរចេញពីរាជធានីភ្នំពេញឆ្លងកាត់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញតាមបណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ី នៅខាងស្តាំដៃគេនិងមើលឃើញ អាគារនិងផ្ទះជាជូ មានលើកស្លាកយីហោភាគច្រើន សុទ្ធតែយីហោរបស់ចិន។ ថ្វីបើជាយីយោឈ្មោះចិនក៏ពិតមែន ប៉ុន្តែគេមិនភ្លេចដាក់អក្សរខ្មែរឡើយ ។ បណ្តុំនៃអ្នក រកស៊ីជាជនជាតិចិន បើកដំណើរការទាំងនោះ មានហាងទំនិញផ្សេងៗ ផ្ទះសំណាក់ និងសណ្ឋាគារជាដើម។

ជាតំបន់សេដ្ឋកិច្ចតូចមួយ ប៉ុន្តែវាបានជួយឲ្យ ពលរដ្ឋខ្មែរផ្សេងៗទៀតមានការងារធ្វើ និងអាចរកចំណូលប្រចាំថ្ងៃបានផងដែរ។ អ្នករត់ម៉ូតូឌុប និងអ្នករត់ម៉ូតូរ៉ឺម៉ក កង់បីនៅទីនោះ ដែលសុំមិនបញ្ជេញអត្តសញ្ញាណ បានអោយដឹងថា ពួកគាត់រង់ចាំដឹកជញ្ញូនភ្ញៀវជាជនជាតិខ្មែរ និងជនជាតិចិន ទទួលបាន ចំណូលគួសម សម្រប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។ ពួកគាត់ថា នៅថ្ងៃសៅ និងថ្ងៃអាទិត្យ ជាពេលវេលា ល្អដែលអាចរកចំណូលបានច្រើន ព្រោះសំបូរភ្ញៀវជនជាតិចិន ចេញចូលទីនោះ។

ជាមួយផ្លូវម្ខាងទៀតដែលកំពុងសាងសង់ផងនោះ ទីតាំងមុខព្រលានយន្តហោះ បាននិងកំពុងបង្ក ភាពងាយស្រួលដល់ប្រជាពលរដ្ឋខ្មែរផ្សេងទៀត អាចឆ្លៀតឳកាសធ្វើការលក់ដូរបានមួយចំនួនផងដែរនៅតាមបណ្តោយចិញ្ចើមផ្លូវនោះ។ នៅពេលថ្ងៃគេឃើញមានការដាក់លក់ ភេសជ្ជៈតាមរទេះរុញ ឬរ៉ឺម៉ក កង់បីជាបន្តបន្ទាប់គ្នា រីឯនៅពេលល្ងាច គេឃើញមានការដាក់តាំងលក់ នូវចំណីផ្សេងៗ ដែលមាន មាន់អាំង ត្រីដុត គោដុតជាដើម។

យ៉ាងណាក៏ដោយ សោភណ្ឌភាពនៅទីនេះ ហាក់មិនទាន់បានល្អឡើយ។ គេឃើញមាន ខ្សែភ្លើង និងខ្សែកាប រាយប៉ាយរយោងរយាន ខុសស្តង់ដា ព្រោះខ្សែទាំងនោះ នៅគៀកជាប់និងផ្ទះពេក ។ យ៉ាងនេះក្តី គេសង្ឃឹមថា នៅពេលផ្លូវធ្វើរួចរាល់ហើយ ខ្សែភ្លើងនិងខ្សែកាបទាំងនោះ និងត្រូវរៀបចំមាន សណ្តាប់ធ្នាប់ឡើងវិញជាមិនខាន ។

អ្នកជំនាញៈតើគួរលក់អចលនទ្រព្យអំឡុងឆ្នាំនៃការបោះឆ្នោតឬទេ?

0

ដែន ចែងចាំង
​ភ្នំពេញ ៖ ស្របពេលឆ្នាំនៃការបោះឆ្នោតឈានចូលមកដល់ សកម្មភាពនៃការលក់អចលនទ្រព្យមានកំនើនខ្ពស់ ហើយតម្រូវការថយចុះ តើក្នុងកំឡុងអន្តរកាលបែបនេះម្ចាស់អចលនទ្រព្យគួរលក់ឬទេ? ។

ស្ថាបនិកគេហទំព័រអចលនទ្រព្យ និងសេដ្ឋកិច្ចឈានមុខគេមួយនៅកម្ពុជា Propertyarea.asia បានជួបសម្ភាសន៍ជាពិសេស ជាមួយលោកឃាង ពុទ្ឋីដែលអ្នកជំនាញអចលនទ្រព្យមួយរូប និងជាអនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នា​ក់ងារអច​លនវត្ថុកម្ពុជា។

​លោកឃាង ពុទ្ឋីបានមានប្រសាសន៍ឲ្យដឹងថា ស្ថានភាពវិស័យអចលនទ្រព្យឆ្នាំ២០១៨ លោកគិតថាវាជាស្ថានភាពល្អ សម្រាប់អ្នកវិនិយោគ ព្រោះនិន្នា​ការវិវត្តន៍របស់វា គឺមានបី ទី១ វាល្អសម្រាប់អ្នកទិញ គឺជាពេលមានអ្នកដាក់ អចលនទ្រព្យលក់ច្រើនក្នុងទីផ្សារ តែមានអ្នកទិញតិច ទី២ វាល្អសម្រាប់ អ្នកលក់ គឺនៅពេលអចលនទ្រព្យឡើងថ្លៃ ហើយម្ចាស់អចលនទ្រព្យលក់ដើម្បីយកទៅវិនិយោគលើផ្នែកផ្សេងៗទៀត និងមានផែនការច្បាស់លាស់។

តើពេលណាជាពេលល្អសម្រាប់ទាំងអ្នកលក់ និងអ្នកទិញ? គឺជាពេលដែ​លមានការអភិវឌ្ឈន៍ គឺអ្នកទិញយកទៅអភិវឌ្ឍន៍ហើយលក់បាន មានអ្នកវិនិយោ គពីក្រៅប្រទេសចូលច្រើន គឺជាពេលទទួលបានជោគជ័យទាំងអស់គ្នា ទាំងទិញ និងអ្នកលក់។

​លោកឃាង ពុទ្ឋីបានបន្តថា “ខ្ញុំគិតថាឆ្នាំ២០១៨ ជាពេលល្អសម្រាប់អ្នកវិនិយោគលើវិស័​យនេះ ព្រោះជាពេលដែលមានអចលនទ្រព្យដាក់លក់ច្រើន”។លោកបន្តថា ក្នុង​ស្ថានភាពបែបនេះ ខ្ញុំគិតថាប្រសិនជាមិនមានភាពចាំបាច់ ម្ចាស់អចលនទ្រព្យមិនគួរលក់នោះទេ ព្រោះពេលលក់រួច ហើយពេលអចលនទ្រព្យមា​នតម្លៃល្អឡើងវិញ គាត់មិន​អាចយកលុយបានពីការលក់នោះ ទៅទិញអចលនទ្រព្យបានវិញនោះទេ”។

​លោកបានបន្តថា ឆ្នាំនេះជាឳកាសល្អ ព្រោះតម្លៃអចលនទ្រព្យ​នឹងឡើងយឺត ឬអាចស្ថិតក្នុងសភាពទ្រឹង ជាពេលដែលមានតម្លៃល្អ ទីតាំងល្អ ហើយគំរោងអចលនទ្រព្យធំៗជាច្រើន នឹងដាក់ចូលទីផ្សារ ឬបញ្ចប់ការសាងសង់​។លោកបន្តថា ខុនដូជាច្រើននឹងបានបញ្ចេញក្នុងទីផ្សារ មានន័យថាទីផ្សារអច​លនទ្រព្យនឹងបញ្ចេញច្រើននៅក្នុងទីផ្សារ។

​អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស្លឹករឹតរូបនេះបានឲ្យដឹងទៀតថា ជាវប្បធម៌ ជានិន្នាការប្រជាជនតែងតែព្រួយបារម្ភ ពេលការបោះឆ្នោតមកដល់ ប៉ុន្តែក្រោ​យការបោះឆ្នោតតម្លៃលៃអចលនទ្រព្យនឹងល្អប្រសើរឡើងវិញ៕

កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ច្រើនពីកិច្ចប្រជុំមេគង្គ ឡានឆាង

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ប្រទេសកម្ពុជានឹងទទួលបានអ្នកវិនិយោគ និងអត្ថប្រយោជន៍ច្រើនថែមទៀត តាមរយៈការធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំកំពូលប្រមុខថ្នាក់ដឹកនាំបណ្ដាប្រទេសអនុតំបន់ទន្លេមេគង្គ ឡានឆាងនៅកម្ពុជា នាថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែមករាខាងមុខនេះ។

លោកបណ្ឌិត សុក ស៊ីផាណាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងក្នុងវេទិការសាធារណៈ កិច្ចសហប្រតិបត្តិការ មេគង្គ ឡានឆាង  “ការកសាងសន្តិភាព និងភាពរុងរឿងសម្រាប់មហាអនុតំបន់ទន្លេមេគង្គ”   នាព្រឹកថ្ងៃទី ៤ខែមករានេះថា ការធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលប្រមុខថ្នាក់ដឹកនាំ នៃបណ្ដាប្រទេសអនុតំបន់ទន្លេមេគង្គ ឡានឆាងនាថ្ងៃទី ១០ដល់ថ្ងៃទី ១២ មករាខាងមុខ គឺជាមោទនភាពរបស់កម្ពុជាដែលមានសមត្ថភាពរៀបចំកិច្ចប្រជុំកំពូល ហើយវាក៏ជាការបង្ហាញឲ្យឃើញថាប្រទេសកម្ពុជាជាប្រទេសកំពុងរីកចំរើន ជាពិសេសសម្រាប់ការទទួលយកនូវការវិនិយោគ។

លោកបន្តថា “នេះជាមោទនភាព និងជាឳកាសពិសេសសម្រាប់កម្ពុជាបង្ហាញពីកិត្យានុភាពរបស់ខ្លួនទៅកាន់អន្តរជាតិ ក្នុងនាមជាប្រទេសដែលមានការរីកចម្រើន និងសក្តានុពលសម្រាប់ការវិនិយោគ”។លោកបន្តថា “បើនិយាយពីទិដ្ឋភាព ច្បាប់ និងក្របខ័ណ្ឌគតិយុត្តិនានាកម្ពុជាមានស្ទើរគ្រប់គ្រាន់ហើយ សម្រាប់ការពារនិងលើកទឹកចិត្តដល់អ្នកវិនិយោគអន្តរជាតិនានា”។

អនុប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្រ្តលោកបណ្ឌិតឈាង វណ្ណារិទ្ធបានលើកឡើងស្រដៀងគ្នាថា កិច្ចសហប្រតិបត្តិការមេគង្គ ឡានឆាងនេះ ក៏ជាកត្តាសំខាន់ក្នុងការជុំរុញសេដ្ឋកិច្ចកម្ពុជាផងដែរ ជាពិសេសការតភ្ជាប់រវាងប្រទេសក្នុងអនុតំបន់ទន្លេមេគង្គ និងធ្វើឲ្យបណ្ដាញនៃការផលិតមានចរន្តជាមួយគ្នា។

កិច្ចសហប្រតិបត្តិការមេគង្គ ឡានឆាងមានប្រទេសជាសមាជិកចំនួន៦ក្នុងនោះមានប្រទេសដូចជា ចិន ភូមា ឡាវ ថៃ វៀតណាម និងកម្ពុជាដែលបានចាប់ផ្តើមកាលពីឆ្នាំ២០១៥។ ប្រទេសទាំងនេះបានចែករំលែកទឹកទន្លេ ព្រំដែន និងមានវប្បធ័មស្រដៀងគ្នា ហើយកិច្ចសហប្រតិបត្តិការនេះបានអនុម័តជាផ្លូវការនៅដើមឆ្នាំ២០១៦។

គោលបំណងសំខាន់នៃគំនិតផ្ដួចផ្ដើមកិច្ចសហប្រតិបត្តិការមេគង្គ ឡានឆាងនេះ គឺដើម្បីជម្រុញឲ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែជិតស្និទ្ធ និងសារៈសំខាន់មួយទៀតគឺការសហការគ្នា ដើម្បីសម្រេចបាននូវការងារស្នូលថ្នាក់តំបន់មួយចំនួន ដូចជា ការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព ដោយមិនត្រឹមតែបម្រើផលប្រយោជន៍ដល់ប្រទេ​សជាសមាជិកនោះទេ ប៉ុន្តែវាក៏ជាការបង្ហាញពីការប្ដេជ្ញាចិត្តច្បាស់លាស់ ក្នុងការសម្រេចរបៀបវារៈអភិវឌ្ឍន៍ដោយនិរន្តរភាពសហប្រជាជាតិឆ្នាំ ២០៣០ផងដែរ៕