សួនសត្វ​ធំជាងគេ​នៅ​ភាគ​ខាងជើង​ក្រុងភ្នំពេញ​នឹង​បើក​ចុងឆ្នាំ​នេះ

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ សួនសត្វ​ធំជាងគេ​នៅ​ភ្នំពេញ និង​មាន​ឈ្មោះថា “ភ្នំពេញ​សា​ហ្វា​រី​វើ​ល​ដ៏​នឹង​បើក​ដំណើរការ​នៅ​ចុងខែ​ធ្នូ ក្នុង​ចុងឆ្នាំ​នេះហើយ បន្ទាប់ពី​សួនសត្វ​នេះ​បាន​ចំណាយពេល​សាងសង់​រយៈពេល​ប្រមាណ២ឆ្នាំ។

យោងតាម​មន្ត្រី​គ្រប់គ្រង​សួនសត្វ​នេះ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា សួនសត្វ​ដែល​បាន​ផ្លាស់ប្តូរ​ទី​តាំងពី​ខេត្តកោះកុង មកកាន់​រាជធានី​ភ្នំពេញ​នេះ​បាន​ចំណាយ​ទុនវិនិយោគ​អស់​ប្រមាណ១០លាន​ដុល្លារ​អាមេរិក និង​ជា​គំរោង​វិនិយោគ​ដោយ​លោក​ឧកញ៉ា​លី យ៉ុង​ផាត់​អគ្គនាយក​ក្រុមហ៊ុន​លី​យ៉ុង​ផាត់​គ្រុប។លោក​បន្តថា សួនសត្វ​នេះ​ត្រូវ​បែង​ចែកជា​បួន​តំបន់ខុសៗគ្នា ទី១ ការសម្តែង​របស់​សត្វ​ខ្លា ទី២ ការសម្តែង​របស់​សត្វ​ក្រពើ ទី៣ ការសម្តែង​របស់​សត្វ​ស្វា​អូ​រ៉ង់ អូតង់ និង​ទី៤ ការសម្តែង​របស់​សត្វ​សេក​មកពី​តំបន់​អាហ្វ្រិក និង​ប្រទេស​ដទៃទៀត។

សួនសត្វ​នេះ មាន​ទីតាំង​ស្ថិតនៅក្នុង​ទីក្រុង​រណប​តេ​ជោ​មរកត ស្ថិតក្នុង​សង្កាត់​ព្រែក​តាសេក ខ័​ណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​លោក​ហូ វណ្ឌី​បាន​ថ្លែង​ស្វា គម​ន៍​វត្តមាន​សួនសត្វ​ដ៏​ធំ​នេះ ដោយ​លោក​បាន​ថ្លែងថា វា​ជា​ផលិតផល​ទេសចរ ណ៍​ថ្មី​មួយទៀត​សម្រាប់​ក្រុងភ្នំពេញ ដែល​អាច​ឲ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍​អាច​រៀបចំ​ខ្សែ​ទស្សនកិច្ច​បាន​សម្រាប់​ភ្ញៀវ ដោយ​ចាក​ចេញពី​ទីក្រុង​ភ្នំពេញ​ទៅកាន់​តំបន់​បាក់​ខែង និង​ឆ្ពោះទៅកាន់​តំបន់ភ្នំ​តា​ម៉ៅ សម្រាប់​ជា​ខ្សែ​ទស្សនកិច្ច​មាន​ភា ព​ទាក់ទាញ​ផងដែរ។

លោក​បន្តថា “នៅ​រាជធានី​ភ្នំពេញ​មិនសូវមាន​កន្លែង​កំសាន្ត​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​នោះទេ ដែល​ទាមទារ​ឲ្យ​មាន​អ្នកវិនិយោគ ធ្វើការ​វិនិយោគ​រមណី​យ​ដ្ឋា​ន​កែច្នៃ​បន្ថែមទៀត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​ស្នាក់នៅ​យូរ និង​ចំណាយ​ប្រាក់​ច្រើន”៕

តើ​គួរ​វិនិយោគ​លើ​វិស័យ​អា​ផាត​ម៉ិ​ន​យ៉ាងដូចម្តេច​ដើម្បី​ទទួលបាន​ជោគជ័យ?

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ នៅពេលនេះ​វិស័យ​អា​ផាត​ម៉ិ​ន​បាន និង​កំពុង​ប្រឈមមុខ​នឹង​ការប្រកួតប្រជែង​កាន់តែ​តានតឹង​ជាង​មុន នៅពេល​ចំនួន​យូ​នី​ត​ខុន​ដូ​ដាក់ចូល​ទីផ្សារ​កាន់តែច្រើន ដូចនេះ​អ្នកវិនិយោគ​អា​ផាត​ម៉ិ​ន​គួរ​ធ្វើការ​វិនិយោគ​យ៉ាងដូចម្តេច ដើម្បី​ទាក់ទាញ​អតិថិជន​ចូល​ស្នាក់នៅ​កាន់តែច្រើន។

គេហទំព័រ propertyarea.asia សូម​លើកយក​នូវ​ចំណុច​ពិសេសខ្លះៗពី​អ្នកជំនាញ​និង​បាន​វិនិយោគ​ក្នុង​វិស័យនេះ​មក ចែករំលែក​បទពិសោធ​ន៍​របស់ខ្លួន។

លោក​ឧកញ៉ា នួន រិ​ទ្ឋី អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal ដែល​ធ្លាប់មាន​បទពិសោធន៍ លើ​ការងារ​ទាក់ទង​នឹង​វិស័យនេះ​រយៈពេល​ជិត២០ឆ្នាំ​នៅតែ​សម្តែង​សុទិដ្ឋិនិយម​ថា ទីផ្សារ​អា​ផាត​ម៉ិ​ន​នៅតែមាន​កំនើន​យ៉ាងរឹងមាំ ដោយ​ផ្អែកលើ​លំហូរ​ចូល​អ្នកវិនិយោគថ្មីៗ ស្ថិរភាព​នយោបាយ កំនើនសេដ្ឋកិច្ច ពិសេស​ការធ្វើសមាហរណកម្ម​កម្ពុជា ទៅក្នុង​សហគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​អាស៊ាន។

លោក​បាន​ឲ្យ​ដឹងថា ការវិនិយោគ​អា​ផាត​ម៉ិ​ន ដើម្បី​ទទួលបាន​ជោគជ័យ​ត្រូវ​ផ្អែកលើ​កត្តា​មួយចំនួន។

ទីតាំង

ការជ្រើសរើស​ទីតាំង​មាន​សារៈសំខាន់​ណាស់ ដើម្បី​ដឹងថា​គំរោង​របស់ខ្លួន​គួរអភិវឌ្ឍន៍​ក្នុង​ទំហំ​ទឹកប្រាក់​កម្រិតណា និង​ទាក់ទាញ​អតិថិជន​កម្រិតណា ព្រោះ​ប្រសិនជា​ទីតាំង​កម្រិត A យើង​អាច​ទទួលបាន​ជោគជ័យ បើសិនជា​សាងសង់​អា​ផាត​ម៉ិ​ន​កម្រិត B ប៉ុន្តែ​បើ​ទីតាំង​កម្រិត B ឬ C ហើយ​សាង​សង់អា​ផាត​ម៉ិ​ន​កម្រិត Aមិន​ជោគជ័យ​នោះទេ។ ដូច្នេះ​អ្នកវិនិយោគ​គួរតែ​ដឹង​ពី​ទីតាំង​របស់ខ្លួន។

ការដាក់​តំលៃ

ការផ្តោត​លើ​គោលដៅ​អតិថិជន​ពិតជា​សំខាន់ តែ​ការ​ផ្តោតលើ​តំលៃ​កាន់តែ​សំខាន់ ដូច្នេះ​ការដាក់​តំលៃ​ជួល​គួរតែ​ពិនិត្យមើល ទៅលើ​ទីតាំង​អាគារ​អា​ផាត​ម៉ិ​ន​របស់ខ្លួន ដើម្បី​ទទួលបាន​អ្នក​ជួល​កាន់តែច្រើន និង​ធ្វើ​ឲ្យ​គំរោង​របស់ខ្លួន​ដើរ​ស្របតាម​ស្ថានភាព​ទីផ្សារ​ជាក់ស្តែង។

រក្សា​ឌី​សាញ​អាគារ

មិន​ថា​ទីតាំង ការដាក់​តំលៃ​ទេ និង​ការ​ឌី​សាញ​អាគារ​ឲ្យ​មាន​ភាព​ទាក់ទាញ​កាន់តែ​សំខាន់​ផងដែរ ដើម្បី​ទាក់ទាញ​អារម្មណ៍​អ្នកស្នាក់នៅ​ឲ្យ​មាន​ភាពកក់ក្តៅ និង​អារម្មណ៍​ប្រកបដោយ​ភាពស្រស់​ស្រាយ តាមរយៈ​ការបំពាក់​នូវ​ស្តង់ដា​អាគារ​មាន​លក្ខណៈ​សន្សំសំចៃ​ថាមពល និង​ជា​អាគារ​គោរព​តាម​ស្តង់ដា​បរិស្ថាន ដោយ​កាត់បន្ថយ​បាន​នូវ​ការបំពុល​បរិយាកាស ពោលគឺ​ធ្វើ​ឲ្យ​វា​ក្លាយជា​អាគារ​បៃតង។

ការបំពាក់​សម្ភារៈ​បរិ​ក្ខា

ការបំពាក់​សម្ភារៈ​បរិ​ក្ខា ដូចជា កន្លែង​ហាត់ប្រាណ អាង​ហែល​ទឹក ភោជនីយដ្ឋាន​លើ​អាកាស ចំណត​យានយន្ត​ស្តង់ដា និង​សេវាកម្ម​ដទៃទៀត សុ​ទ្ឋ​តែ​ជា​តម្រូវការ​ចាំបាច់​រប​ស់​អតិថិជន ប៉ុន្តែ​ការបំពាក់​សម្ភារៈ បរិក្ខា និង​សេវាកម្ម​នានា​នឹងធ្វើ​ឲ្យ​ការចំណាយ​កាន់តែ​ធំ ដូច្នេះ​ធ្វើ​ឲ្យ​តំលៃ​ជួល​កាន់តែ​ថ្លៃ។ ដូច្នេះ​ការបំពាក់​សម្ភារៈ​បរិក្ខា​ទំនើប មាន​សេវាកម្ម​សម្បូរបែប ដើម្បី​ធ្វើ​ឲ្យ​អ្នកស្នាក់នៅ​មាន​ភាពងាយស្រួល ក៏​គួរ​ពិចារណា​ផងដែរ ទៅលើ​ទីតាំង​គំរោង និង​គោលដៅ​អតិថិជន។

ទំហំ​បន្ទប់

តាម​ធម្មតា​អ្នកស្នាក់នៅ​អា​ផាត​ម៉ិ​ន​ភាគច្រើន​ជា​គ្រួសារ​តូច ដែលមាន​គ្នា​មិន​លើសពី​បីនាក់​នោះទេ ព្រោះ​ជនបរទេស​មក​ធ្វើការ​នៅ​កម្ពុជា ឬ​ប្រទេស​ដទៃ​ភាគច្រើន​ពួកគេ​ស្នាក់នៅ​បណ្តោះអាសន្ន និង​មាន​សមាជិកគ្រួសារ​តូច ហេតុនេះ​ពួកគេ​មិនសូវ​និយម​អា​ផាត​ម៉ិ​ន​ដែលមាន​បន្ទប់​ច្រើន​នោះទេ។

ពួកគេ​ភាគច្រើន ត្រូវការ​អា​ផាត​ម៉ិ​ន​ដែលមាន​បន្ទប់​គេង​មួយ ឬ​ពីរ​ប៉ុណ្ណោះ ហើយ​អា​ផាត​ម៉ិ​ន​ដែល​ពេញនិយម និង​មាន​អ្នក​ជួល​ច្រើន គឺជា​អា​ផាត​ម៉ិ​ន​ដែលមាន​បន្ទប់​គេង១ឬ​ពីរ​ប៉ុណ្ណោះ។

សេវា​គ្រប់គ្រង​អាគារ

ការ​អាគារ​ស្រស់ស្អាត មាន​ទីតាំង​ល្អ និង​តំលៃ​សមរម្យ​គ្រប់គ្រាន់​នោះទេ គឺ​ទាមទារ​ឲ្យ​អ្នកវិនិយោគ​អា​ផាត​ម៉ិ​ន មាន​សេវា​គ្រប់គ្រង​អាគារ​ប្រកបដោយ​បទពិសោធន៍ និង​ស្តង់ដា​អន្តរជាតិ​ផងដែរ ដើម្បី​ឲ្យ​អ្នកស្នាក់នៅ​មាន​អារម្មណ៍​កក់ក្តៅ និង​ប្រកបដោយ​ផាសុខភាព ឧទាហរណ៍ សេវា​អ៊ី​ន​ធើ​ណេ​ត​ល្បឿន​លឿន មានការ​ជួលជុល​ទុយោ​ទឹក​បែក​ជូន​អតិថិជន​ទាន់ពេលវេលា​ជាដើម។

ការចង​បណ្តាញ

នៅពេល​បច្ចុប្បន្ន​ពិភព​ជំនួញ​កាន់តែ​មាន​ភាព​ប្រកួតប្រជែង ប៉ុន្តែ​វិធីសាស្ត្រថ្មីៗត្រូវបាន​អ្នកជំនួញ​វ័យក្មេង​ភាគច្រើន​កំពុង​ចាប់យក គឺ​ការចង​បណ្តាញ​ជំនួញ​របស់ខ្លួន ដើម្បី​ធ្វើ​ឲ្យ​ជំនួញ​របស់ខ្លួន​ទទួលបាន​ជោគជ័យ និង​មាន​អតិថិជន​ច្រើន ដែលជា​ការផ្តល់​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក។

លោក​ឧកញ៉ា​នួន រិ​ទ្ឋី​បានបញ្ជាក់​ពី​បញ្ហា​នេះ​ថា ការចង​បណ្តាញ​ដៃគូ​ជំនួញ​មាន​សារៈសំខាន់​ណាស់ ដើម្បី​ឲ្យ​អា​ផាត​ម៉ិ​ន​របស់ខ្លួន​ទទួលជោគជ័យ ព្រោះ​ការធ្វើ​ជំនួញ​ម្នាក់ឯង​មិន​ទទួលបាន​ជោគជ័យ​នោះទេ ដូច្នេះ​ការចង​បណ្តាញ​មាន​សារៈសំខាន់​ណាស់ ដើម្បី​ផ្តល់ជូន​អតិថិជន​ដល់​គ្នា​ទៅវិញទៅមក និង​ផ្តល់​ផលប្រយោជន៍​ជូន​គ្នា​ទៅវិញទៅមក៕

Maha Nakhon Tower ជា​អាគារ​ដែល​ខ្ពស់​ជាងគេ​នៅ​ប្រទេស​ថៃ

ដោយ៖ បុរស វុត្ថា

ភ្នំពេញ៖ ពី​មុនគេ​ស្គាល់​តែ​អាគារ​បៃ​យ៉ុ​ក​ប៉ុណ្ណោះ ដែល​ខ្ពស់​ជាងគេ​នៅ​ប្រទេស​ថៃ ប៉ុន្តែ​ពេលនេះ​អាគារ Maha Nakhon Tower បានមក​គ្រង​តំណែង​ជំនួស​អាគារ​បៃ​យ៉ុ​ក ក្នុងនាម​ជា​អាគារ​ខ្ពស់​ជាងគេ និង​អស្ចារ្យ​ជាងគេ​នៅ​ក្រុង​ថេ​មហានគរ​ឬ​ក្រុង​បាងកក​ប្រទេស​ថៃ។

MAHANAKON ជា​អាគារ​ខ្ពស់​ជាងគេ។ អាគារ​មួយ​នេះ​បាន​ដាក់អោយ​ដំណើរការ​នៅក្នុង​ខែធ្នូ ឆ្នាំ២០១។ លក្ខណៈពិសេស​នៃ​រូបរាង​របស់​អាគារ គឺមាន​ភាព​អស្ចារ្យ​ដោយមាន​កញ្ចក់​ជញ្ជាំង មាន​រាង​ជា​រង្វង់​តូច​មួយ​ចូលទៅ​ផ្នែក​ម្ខាង​នៃ​អាគារ។ អគារ​មួយ​នេះ​មាន​កម្ពស់ ប្រមាណ៣១៤,២ មែត្រ ស្មើនឹង​កំពស់77 ជាន់ ហើយ​វា​ត្រូវបានគេទទួលស្គាល់ ដោយ​ប្រឹក្សា​នៃ​អគារខ្ពស់ៗ និង​លំនៅដ្ឋាន (CTBUH) កនៅ​ថ្ងៃទី៤ឧសភា​ឆ្នាំ ២០១៦ដោយ​ក្រុម ថា​ជា​អគារ​ដែលមាន​កំពស់​ខ្ពស់​ជាងគេ​នៅក្នុង​ប្រទេស ។

នៅក្នុង​អគារ​នេះ មាន​សណ្ឋាគារ​ប្រណីត ផ្ទះល្វែង និង​លំនៅដ្ឋាន ជាពិសេស​មាន​សណ្ឋាគារ Ritz-Carlton Residences  មានផ្ទះ២០០ Unite ហើ​លយ​មានតម្លៃ​ចន្លោះ​ពី ១,១០០,០០០ ដុល្លារ​ទៅ ១៧,០០,០០០ ដុល្លារ​ដែល​ធ្វើឱ្យ​វា​ក្លាយជា​ខុន​ដូ​ដែលមាន​តម្លៃ​ថ្លៃ​បំផុត​នៅ​បាងកក។

អគារ​ខ្ពស់​មួយ​នេះ ត្រូវបាន​គេ​ប្រកាស​សាងសង់​នៅ​ថ្ងៃទី២៧  ខែឧសភា ឆ្នាំ ២០០៩ ដោយ​ក្រុមការងារ​សាងសង់​រួមមាន​ស្ថាបត្យករ​អាឡឺម៉ង់ អូ​ឡេ​សឺ​រ៉េ​ន (Ole Scheeren) អតីត​ដៃគូ​នៃ​ក្រុមហ៊ុន​រចនា​ប្លង់​សម្រាប់​ស្ថាបត្យកម្ម​ក្រុង (Metropolitan Architecture) ក្រុមហ៊ុន Thai company Pace Development, ក្រុមហ៊ុន David Collins Studio នៅ​ទីក្រុង​ឡុង​ដ៏ និង​សាជីវកម្ម​អគារ​ឧស្សាហកម្ម (Industrial Buildings Corporation) (IBC)។

នៅ​ឆ្នាំ ២០១៥ ក្រុមហ៊ុន PACE បាន​ទិញ​ភាគហ៊ុន​ដែល​នៅសល់​ទាំ​អស់ពី​អតីត​ដៃគូ​បស់​ខ្លួន គឹ​ក្រុមហ៊ុន IBC ដូច្នេះ​ក្រុមហ៊ុន​មួយ​នេះ បាន​ក្លាយជា​អ្នក​អភិវឌ្ឍ​គម្រោង​តែមួយគត់។ ការបើក​ការដ្ឋាន​សាងសង់​អគារ​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី ២០ ខែមិថុនា​ឆ្នាំ ២០១១ ហើយ​ត្រូវ​បានបញ្ចប់​ទាំងស្រុង​នៅ​ឆ្នាំ២០១៦ ។ តម្លៃ​គម្រោង​សាងសង់​មានការ​ផ្លាស់ប្តូរ​ក្នុងអំឡុងពេល​នៃ​ការសាងសង់ ដោយបាន​កើនឡើង​ដល់២១ពាន់​លាន​បាត សើ្ម​នឹង៦២០លាន​ដុល្លារ​អាមេរិក។

នៅក្នុង​ខែកញ្ញា​ឆ្នាំ២០១៤ សណ្ឋាគារ Ritz-Carlton Residences ដែល​ស្ថិតនៅក្នុង​អគារ MahaNakhon ត្រូវបាន​គេ​ដាក់ឈ្មោះថា “ការអភិវឌ្ឍ​អគារ​ខុន​ដូ​ល្អ​បំផុត​ប្រចាំឆ្នាំ២០១៤នៅ​ទីក្រុង​បាងកក” “Best Luxury Condo Development ២០១៤ in Bangkok”  ដែល​ផ្តល់​ដោយ​Thailand Property Awards។

នៅ​ខែតុលា​ឆ្នាំ 2014 សណ្ឋាគារ The Ritz-Carlton Residences នៅក្នុង​អាគារ MahaNakhon ត្រូវបាន​គេ​អោយ​ឈ្មោះថា “Best Thailand Development ២០១៤”និង “Best Luxury Condominium Southeast Asia”ដោយ ទទួលបាន Asia Property Awards ។

នៅ​ឆ្នាំ ២០១៥ អគារ MahaNakhon ត្រូវបាន​ទទួលស្គាល់​ហើយ​ផ្តល់​ពានរង្វាន់ ដោយ Asia-Pacific Property Awards ដែល​ទទួលបាន​ពានរង្វាន់​ធំ ៗ ចំនួន​បី​រួមមាន ការប្រើប្រាស់​ចម្រុះ​ល្អ​បំផុត លំនៅដ្ឋាន​ល្អ​បំផុត និង​លំនៅដ្ឋាន​ដ៏​ល្អ​មានតម្លៃ​ថ្លៃ​បំផុង( Best Mixed Use, Best Residential, and Best Residential Highrise)។ បន្ទាប់មក​គម្រោង​នេះ ត្រូវបាន​ទទួលស្គាល់​ហើយ​យកទៅ​ធ្វើ​បទ​បង្ហាញ​នៅ​កន្លែង ក្រុមប្រឹក្សា​សម្រាប់​អគារខ្ពស់ៗ និង​ជាទី​ជម្រក​ទីលំនៅ (CTBUH ) និង​នៅ​សាកលវិទ្យាល័យ​ជូឡាឡុងកន​ផងដែរ៕

NAKI GROUP Invests 10 Million Dollars on Lower Price’s Housing Project

by : Vutha

NAKI GROUP has decided to invest 10 million dollars to build a housing project in southern Phnom Penh for low-income people.

CEO of NAKI Group Meas Nget Veasna, said in recently that the economic growth and increasing of people’s income, especially lower middle class and middle class, so he decided to invest on housing project in Borey Ravana in order to respond to the needs of the residents. The Borey is located on an area of 3 hectares of land which is sold between $ 35,000 to $ 60,000, depending on location and size of the house.

“I think that this project will be successful as the reasons I had mentioned above. Moreover I think the young couples who get salaries around 500 USD to 600 USD per month, they can buy it easily” he said “we can help them to borrow money from the bank in order to buy the house in their dream”.

“Borey RAVANA locates at the end of 60m street along the national road 2 (former CTN’s land), located in Prek Kampi district, Khan Dangkor, Phnom Penh” He added “The investment on this affordable house is in line with the social economic situation of Cambodia because our country is peaceful with economic growth every year, and the middle class is also growing”. He added.

Chrek Soknim, CEO of Century 21 Mekong, said that residential sales are still improving for this year due to increasing of population, increasing people’s income, and accepting credit from the banks.

“What I see there are many people buying a second home in the Borey is increasing, but when I look at the market trend, I see that the investors have started to capture the people who have  low-income and middle-income market because this group of people is continuing growing and growing”. He said

Associate director of CBRE Cambodia, Mrs. Sothida Ann, said that the real estate market, especially housing projects for low-income and middle-income people, is in high demand because of this group of people is becoming in large number and it is a real market base where investors should look to take advantage of this market. “During the consultations, I always told the investors to focus on middle-class housing because this is the biggest market and the basis of success “. She said.

ក្រុមហ៊ុន​ជប៉ុន​គ្រោង​ដាក់ទុន​មហាសាល​រុករក​រ៉ែ​នៅ​តំបន់​ត្រួតស៊ីគ្នា​កម្ពុជា-ថៃ

ភ្នំពេញ៖ ក្រុមហ៊ុន​អ៊ី​ដឹ​ម មី​ត​ស៊ុយ កូ​សាន ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន​គ្រោង​ដាក់ទុន​មហាសាល ដើម្បី​រុករក​រ៉ែ​និង​ឧស្ម័ន​នៅ​តំបន់​ឈូង​សមុទ្រ​ត្រួតស៊ីគ្នា​រវាង​កម្ពុជា និង​ប្រទេស​ថៃ ប្រសិនជា​ប្រទេស​ទាំងពីរ​ឯកភាព​ឈានដល់​កិច្ចព្រមព្រៀង​រួម។

លោក​អ៊ី​ជី ហា​ជីវ៉ា​រ៉ា (Eiji Hagiwara) មន្ត្រី​គ្រប់គ្រង​ជាន់ខ្ពស់​ក្រុមហ៊ុន​អ៊ី​ដឹ​ម មី​ត​ស៊ុយ កូ​សាន​បាន​ថ្លែង​លើកឡើង​នៅក្នុង​កិច្ចពិភាក្សា​ការងារ​ជាមួយ លោក​ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​កាលពី​ម្សិល​ម៉ិ​ញ​នេះ​ថា ប្រទេស​ថៃ​ក្នុងពេល​បច្ចុប្បន្ន គឺមាន​ការផ្លាស់ប្តូរ​ជាច្រើន ព្រោះ​ឧស្ម័ន​ដែល​កំពុង​ប្រើប្រាស់​នៅក្នុង​ប្រទេស​ថៃ​សព្វថ្ងៃ គឺ​នៅមាន​សល់​តិច​តូច​ណាស់ ដែល​អាច​នាំ​ឲ្យ​ប្រទេស​ថៃ​ជួបនឹង​បញ្ហា​ជាមិនខាន ក្នុងនោះ​បើតាម​ការគ្រោងទុក​រប​ស់លោក​ផ្ទាល់ ប្រទេស​ថៃ​មិនអាច​ពន្យា​ពេល​តំបន់​ទាមទារ​ត្រួត​ស៊ី​គា្ន (OCA) បានយូរ​ទៀត​នោះឡើយ ប្រសិនបើ​ភាគី​ថៃ​ងាក​មកសុំ​ចរចារ​តំបន់​នេះ​វិញ  ក្រុមហ៊ុន​របស់លោក​នឹង​បោះទុន​ទ្រព្យសម្បត្តិ ដែលមាន​ក្នុង​ក្រុមហ៊ុន​ទាំងអស់ សម្រាប់​ការវិនិយោគ​ប្រេងកាត​នៅក្នុង​តំបន់​នោះ។

លោក ស៊ុយ សែម បាន​បញ្ជាក់ជូន​ប្រតិភូ​ជប៉ុន​ថា កាលពី​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្នុងពេល​លោក​ប្រាក់​យុ​ទ្ឋ ចាន់​អូ​ចារ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ថៃ បាន​អញ្ជើញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ បានចេញ​សេចក្តី​ថ្លែង​ការរួម​មួយ ដើម្បី​ជម្រុញ​យន្តការ​នេះ​ឲ្យ​បាន​លឿន នៅក្នុង​តំបន់​ប្រេងកាត​ត្រួតស៊ីគ្នា​នោះ។

លោក​បន្តថា ភាគី​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង នឹង​ឈានទៅដល់​ការចរចារ​ម្តង​ជា​ពីរដង​រួចមកហើយ ក្នុងនោះ​ភាគី​ថៃ​ហាក់​សំដែង​នូវ​ការទទួលយក ប៉ុន្តែ​ជា​លទ្ធផល​គឺ​ពុំ​បានចេញ​ជា​ផ្លៃ​ផ្ការ​នោះឡើយ ដោយ​អ្នកបច្ចេកទេស​ថៃ តែងតែ​ទាញយក​បញ្ហា​ព្រំដែន គឺ​ចង់​ឲ្យ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ធ្វើការ​កំណត់​ព្រំ​ជាមុន។ ដោយឡែក​កម្ពុជា​វិញ គឺ​ចង់ទុក​រឿង​ព្រំដែន​ដោះស្រាយ​ជា​ក្រោយ ដែល​ធ្វើ​ឲ្យ​ការជជែក​វែកញែក​មិនបាន​ត្រូវ​គ្នា​ឡើយ ហើយ​បញ្ហា​នេះ​បាន​បន្ត​ទុក​មកដល់​សព្វថ្ងៃនេះ ប៉ុន្តែ​ភាគី​កម្ពុជា​នៅ​រងចាំ​ចរចារ​ជានិច្ច ដើម្បី​ដោះស្រាយ​បញ្ហា​តំបន់ (OCA) នេះ​ឲ្យ​ចេញ​ជា​រូបរាង៕

ក្រុមហ៊ុន​ចិនបោះទុន ​​​១០០លានដុល្លារ សាងសង់ខុនដូកប់ពពកថ្មីមួយ ​​​​​​​

ដោយ ៖ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុន 4Season Construction ដែលមានមូលដ្ឋាននៅប្រទេសចិន បានសម្រេចចិត្តបោះទុនវិនិយោគ១០០លានដុល្លារអាមេរិក ដើម្បីសាងសង់ខុនដូកប់ពពកកំពស់៣៣ជាន់ថ្មីមួយនៅកណ្តាលរាជធានីភ្នំពេញ ខណៈទីផ្សារ​ខុនដូកំពុងមានភាពរីកចម្រើនខ្លាំងនៅកម្ពុជា។

ក្រុមមហ៊ុន CSCEC ដែលជាក្រុមហ៊ុនសាងសង់អគារលំដាប់ថ្នាក់ទី១នៅឆាកអន្តរជាតិរបស់ប្រទេសចិន ជាអ្នកសាងសង់ខុនដូដែលមានឈ្មោះថា Le Bassac ស្ថិតនៅលើមហាវិថីព្រះស៊ីហនុ កែងនឹងផ្លូវលេខ២៩៥ ។

អគ្គនាយកក្រុមហ៊ុន 4Season Construction លោក Lu Hong Zhong បាន​​ថ្លែងក្នុងពិធីបុកគ្រឹះបើកការដ្ឋានសាងសង់ថា ដោយមើលឃើញពីស្ថានភាពកំណើនសេដ្ឋកិច្ចនៅកម្ពុជា និងកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ ទើប​លោកសម្រេចចិត្តបោះទុន​​វិនិយោគដ៏ច្រើននេះ​។ ​​​​​​នេះជាគម្រោងទី១ សម្រាប់ក្រុមហ៊ុនរបស់លោក ដែលបានវនិយោគលើគម្រោងអគារលំនៅដ្ឋាន ដែលមានគុណភាពខ្ពស់ និងស្ថិតនៅក្នុងការខិតខំប្រឹងប្រែង សំរិតសំរាងនូវការបំពាក់បច្ចេក​វិទ្យាសុវត្ថិភាព ផាសុខភាពនិងគំនិតច្នៃប្រឌិត ។

លោក​បន្ថែមទៀតថា គម្រោងនេះនឹងសាងសង់នៅលើផ្ទែដីជាង២៩០០ម៉ែត្រការ៉េ មាន៤១៧បន្ទប់ និងមានបំពាក់សេវាកម្មជាច្រើនដូចជា អាងហែលទឹក និងកន្លែងហាត់ប្រាណនៅជាន់ទី៣១។ គំរោងនេះ ​​​គ្រោងចំណាយពេលសាងសង់រយៈពេល៣ឆ្នាំ។

គម្រោងអគារខុនដូ Le Bassac មិនត្រឹមតែជាការវិនិយោគរកប្រាក់ចំណូលតែប៉ុណ្ណោះទេ  ហើយ​​គម្រោងនេះបានដាក់ទិសដៅឆ្ពោះទៅដណ្តើមយកពានរង្វាន់ Luban Award គឺជាពានរង្វាន់កិត្តិយសខ្ពស់បំផុត សម្រាប់គម្រោងសាងសង់នៅក្រៅប្រទេស ដែលមានគុណភាពល្អឥតខ្ចោះប្រចាំប្រទេសចិន​​។

យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodiaបានរកឃើញថា ការលក់ខុនដូនៅកម្ពុជាបានកើនឡើង១ភាគរយនៅក្នុងឆ្នាំនេះ ដោយកើនពី៦០ភាគរយកាលពីឆ្នាំមុន ដល់៦១ភាគរយនៅដំណាច់ត្រីមាសទី៣ឆ្នាំនេះ។

ចំនួនខុនដូនៅកម្ពុជាបានកើនឡើងជិតដល់៥០,០០០យូនីតហើយនាពេលបច្ចុប្បន្ននេះ ខណៈគំរោងខុនដូជាច្រើនបាននិងកំពុងសាងសង់ និងដាក់ចូលទីផ្សារ៕      

KRISENERGY ចាប់ផ្តើម​ប្រកាស​រុករក​ប្រេង​នៅ​ប្លុក​ថ្មី​មួយ

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុន KRISENERGY Co, Ltd បានប្រកាស​ចាប់ផ្តើម​រុករក​រ៉ែ​ប្រេងកាត​ថ្មី​មូ​យ ស្ថិតក្នុង​តំបន់​មួយ​ដែល​គេ​ឲ្យ​ឈ្មោះថា ប្លុក​អប្សរា ខណៈ​ក្រុមហ៊ុន​នេះ​កំពុង​ធ្វើ​សកម្មភាព​ទាញយក​ប្រេងកាត​នៅ​តំបន់​ប្លុក A ដែល​អាច​នឹង​ទាញយក​ប្រេង​នៅ​ចុងឆ្នាំ២០១៩ ឬ​ដើមឆ្នាំ ២០២០ខាងមុខនេះ។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន គ្រី​ស​អេ​នើ​ជី និង​ជា​ប្រធាន​ក្រុមហ៊ុន​គ្រី​ស​អេ​នើ​ជី ប្រចាំ​ប្រទេស​កម្ពុ​លោក Kelvin Tang ជា​បានអោយដឹង​នា​ព្រឹក​ថ្ងៃទី២៦ តុលា​នេះ​ថា ថា​សេចក្តីសម្រេចចិត្ត​វិនិយោគ ចុងក្រោយ​គឺជា​ការបោះ ជំហាន​មួយទៀត   ក្នុង​ការដើរ ទៅមុខ សម្រាប់ ការអភិវឌ្ឍ​អណ្តូង​ប្រេងកាត​អប្សរា​ទៅតាម ពេល វេលា​ដែល​បានកំណត់​ទុក ក្រោយពី​មានការ​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ កិច្ចព្រមព្រៀង​ប្រេងកាត ដែល បានធ្វើ​ឡើង​កាលពី​ចុងខែ​សីហា កន្លងទៅនេះ។

លោក​បន្តថា ក្រុមការងារ​បច្ចេកទេស និង​ផ្នែក​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន កំពុង​រៀបចំ​ការដាក់​ដេញថ្លៃ​ចាំបាច់ សម្រាប់​ការផ្គត់ផ្គង់​ឧបករណ៍ បរិក្ខារ និង​សេវាកម្មផ្សេងៗ ។ ទន្ទឹមគ្នា​នេះដែរ ការពិភាក្សា​ជាមួយ​ភាគី​ដែលមាន​ចំណាប់អារម្មណ៍​ចង់​ចូលរួម​ក្នុង​គម្រោង ថ្មី​នេះ​ក៏​កំពុង​ប្រព្រឹត្តិ​ទៅ ដើម្បី​ធ្វើយ៉ាងណា​កាត់បន្ថយ​ហានិភ័យ​លើ​ផ្នែក​ប្រតិបត្តិការ​និង​និង​ការប្រើប្រាស់​ទុន​របស់​ក្រុមហ៊ុន។

ប​ច្ចុ​ប្ប​ន្ប​ក្រុមហ៊ុន​គ្រី​ស​អេ​នើ​ជី គឺ ជា​ប្រតិ​ប​តិ្ត​ករ​ក្នុង​ប្លុក​ A កម្ពុជា ដែល​កាន់កាប់​ភាគហ៊ុន៩៥% តំណាង​ឲ្យ​រាជ​រដ្ឋា       ភិ​បាល​កម្ពុជា ហើយ​អគ្គនាយកដ្ឋាន​ទ្រព្យសម្បត្តិ​រដ្ឋ និង​ចំណូល​មិនមែន​សារពើពន្ធ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាន់កាប់​ភាគហ៊ុន​ចំនួន៥% ។

តំបន់​កិច្ចសន្យា​ប្លុក A កម្ពុជា មាន​ទំហំ៣,០៨៣គីឡូម៉ែត្រ​ការ៉េ ស្ថិតនៅក្នុង​អាង​សមុទ្រ​កម្ពុជា​ក្នុង​តំបន់​ឈូង​សមុទ្រ ថៃ ដែលមាន​ជម្រៅ​ទឹក​ចន្លោះ​ពី៥០ ម៉ែត្រ​ទៅ៨០ម៉ែត្រ ។ជា​មួ​គ្នា​នេះ​ដំណាក់កាល​1A នៃ​ការអភិវឌ្ឍ​អណ្តូង​ប្រេងកាត​អប្សរា ដែល​ស្ថិតនៅក្នុង​ប្លុក​A កម្ពុជា ក្នុង​ឈូង​សមុទ្រ​ថៃ​គ្រោង​នឹង​បង្កើត ផ្លាត​ហ្វ​ម​ក្បាល​អណ្តូង​ផលិតកម្ម​ដែល​បញ្ជា​ពី​ចម្ងាយ​មួយ ទ្រទ្រង់​ដល់​អណ្តូង​បូម​ប្រេង​ចំនួន២៤ ដែល​បញ្ជូន​សន្ទនីយ៍ (fluid) ដែល​បូម​បាន​ក្នុង​បរិមាណ៣ម៉ឺន​បា​រែ​ល​ក្នុង​មួយថ្ងៃ ទៅកាន់​នាវា​ផលិតកម្ម​មួយ ដែលមាន​សមត្ថភាព​ប្រព្រឹត្តិកម្ម​ប្រេង ដោយ​ញែក​យក​ឧស្ម័ន​ប្រេង និង​ទឹក​ចេញពី​គ្នា ។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍ​នៃ​ក្រុមហ៊ុន Emerging Market Consulting បាន​ថ្លែងថា ការទទួលបាន​ផល​ប្រេង​ជា​រឿង​អបអរសាទរ​មួយ សម្រាប់​កម្ពុជា ដែល​ផ្តល់​ឲ្យ​រដ្ឋាភិបាល​មាន​ល​ទ្ឋ​ភាព​ក្នុង​ការចំណាយ​លើ​ការវិនិយោគ​ប្រទេស ប៉ុន្តែ​កម្ពុជា​មិនទាន់មាន​ច្បាប់​និង​បទដ្ឋាន​គតិយុត្តិ ដើម្បី​គ្រប់គ្រង​ធនធាន​រ៉ែ​ឲ្យ​មាន​ប្រ​សិទ្ឋិ​ភាព​នៅឡើយ ហេតុនេះ​ការរៀបចំ​ច្បាប់​ឲ្យ​បាន​គ្រប់គ្រាន់ ពិត​ជាមាន​សារៈសំខាន់​ណាស់ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា​ការគ្រប់គ្រង​ចំណូល​បាន​ពី​ធនធាន​រ៉ែ​មាន​ប្រ​សិទ្ឋិ​ភាព និង​តម្លាភាព៕

មាន​ដឹង​ទេ​ថា មុន​សម្រេចចិត្ត​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ត្រូវ​គិតពី​ចំណុច​អ្វីខ្លះ?

ផ្អែក​តាម​ទ្រឹស្ដី​របស់​អ្នកជំនាញ​ផ្នែក​អ​ចនទ្រ​ព្យ បាន​លើកឡើងថា ដើម្បី​ទទួលជោគជ័យ​ក្នុង​វិស័យ​ណាមួយ អ្នក​ត្រូវតែ​រៀន​ពី​វិស័យ​មួយ​នោះ​ឱ្យ​ស៊ីជម្រៅ និង​យល់​ឱ្យបាន​ច្បាស់ ជាពិសេស គួរតែ​រៀនសូត្រ និង​កត់សម្គាល់​ពី​បុគ្គល​មួយចំនួន​ដែល​ទទួលបាន​ជោគជ័យ​ក្នុង​វិស័យ​នោះ។ ដោយឡែក ងាក​ទៅកាន់​ប្រធានបទ​ខាងលើនេះ​វិញ ប្រសិនបើ​អ្នក​ចង់​ទទួលបាន​ភាពជោគជ័យ​នៅក្នុង​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ដូច្នេះ​អ្នក​ត្រូវតែ​រៀនសូត្រ និង​ស្វែងយល់​ពី​វិស័យនេះ ហើយ​ត្រូវ​ពិចារណា​ថា តើ​គេ​មាន​វិធីសាស្ត្រ​អ្វីដែល​អាចឱ្យ​បុគ្គល​ម្នាក់​ជោគជ័យ​ខាង​ផ្នែក​អចលនទ្រព្យ ។ ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​មួយចំនួន ដែល​អ្នកទទួលបាន​ភា​ព​ជោគជ័យ​ក្នុង​វិស័យ​អចលនទ្រព្យ​តែងតែ​ធ្វើ ៖

1.ត្រូវតែ​ច្បាស់លាស់​ចំពោះ​អ្វីដែល​អ្នក​ចង់​ធ្វើ : មនុស្ស​ភាគច្រើន​បានដឹង និង​គិត​ត្រឹមតែ​អ្វី​ពាក្យ​ថា «មិន​ចង់​ធ្វើ ឬ​មិន​ចាប់អារម្មណ៍ » ហើយ​ជួនកាល «ចង់​ដែរ »ប៉ុន្តែ​ពួកគេ​ទាំងនោះ​មិនសូវ​ច្បាស់​អំពី « អ្វីដែល​ពួកគេ​ចង់បាន» ពិតប្រាកដ​នោះទេ។ ដូច្នេះ គួរតែមាន​ការកំណត់​ឱ្យបាន​ច្បាស់​ថា តើ​ចង់បាន​អ្វី​ឱ្យ​ពិតប្រាកដ។

2.វិនិយោគ​ទៅលើ​លំហូរ​សាច់ប្រាក់ (Cash flow) : អ្នក​ជោគជ័យ​គេ​ទិញ​របស់​ណា​ដែល​អាច​រកលុយ​ឱ្យគេ​បានជា​ប្រចាំ​ទោះជា​ទីផ្សារ​ឡើង ឬ​ចុះ​ក៏ដោយ។
3.សង្ឃឹម​សម្រាប់​ពេល​ល្អ​បំផុត តែ​ក៏ត្រូវ​រៀប​គម្រោង​សម្រាប់​ពេល​អាក្រក់​បំផុត : គ្មាន​នរណាម្នាក់​វិនិយោគ​ដោយមាន​បំណង​ចង់ឱ្យ​ខាតបង់​នោះទេ ប៉ុន្តែ​ជា​អកុសល​វា​បាន​កើតមានឡើង​ចំពោះ​អ្នកវិនិយោគ​មួយចំនួន។ ដូច្នេះ បើ​ស្ថិតក្នុង​ស្ថានភាព​អាក្រក់​បំផុត អ្វីដែល​បុគ្គល​ជោគជ័យ​អាចធ្វើ​បាន គឺ​ធ្វើឱ្យ​ហានិភ័យ​ធំ​ប្រែ​ក្លាយទៅជា​ទ្រង់ទ្រាយ​តូច។
 4.ដឹង​ពី​របៀប​ទាក់ទាញ : ចំពោះ​ការវិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ ដើម្បី​ទាក់ទាញ​ឱ្យទទួល​បាន​អ្នក​ជួល ឬ​អតិថិជន អ្នក​ត្រូវ​ធ្វើឱ្យ​ពួកគេ​ដឹងថា​របស់​នោះ​មាន​លក្ខណៈ​ល្អ​ជាងគេ។
5.មើល​ឱ្យបាន​ទូលាយ​ជានិច្ច : អ្នកវិនិយោគ​អចលនទ្រព្យ​ដែល​ទទួលជោគជ័យ​តែងតែ​សម្លឹងមើល​ទៅគ្រប់​អចលនទ្រព្យ​ទាំងអស់ ព្រោះ​ការ​មាន​អចលនទ្រព្យ​ក្នុង​ដៃ​កាន់តែច្រើន មានន័យថា​ពួកគេ​ក៏មាន​ឱកាស​កាន់តែច្រើន​ក្នុងការ​ទទួលបាន​ភាគ​លាភ។

ទាំងអស់នេះ​គ្រាន់តែ​ជា​គន្លឹះ​មួយចំនួន ដែល​អាចជា​ជំនួយខ្លះៗដល់​អ្នក​សម្រាប់​ការសម្រេចចិត្ត ប៉ុន្តែ​អ្នក​ក៏​គួរស្វែងយល់​ពី​ស្ថេរភាព និង​បរិបទ​សង្គម​ដែល​កើតមាន​ជាក់ស្ដែង​នៅ​ជុំវិញខ្លួន​អ្នកផង​ដែរ ៕

ជប៉ុន​គ្រោង​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន​នាពេលខាងមុខ

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បញ្ជាក់ថា ក្រុមហ៊ុន​ធំ​របស់​ជប៉ុន​ជាច្រើន​បាននិងកំពុង​មក​ធ្វើការ​សិក្សា​ស្វែងយល់​បន្ថែម​ពី​កម្ពុជា និង​គ្រោង​ចាប់ផ្តើម​គំរោង​វិនិយោគ​របស់​ពួកគេ​កាន់តែច្រើន​នៅ​កម្ពុជា​នាពេល​ខាងមុខនេះ លើ​វិស័យ​ជាច្រើន​រួមមាន វិស័យ​ឧស្សាហកម្ម កសិកម្ម វេជ្ជសាស្ត្រ សេវាកម្ម និង​ហិរញ្ញវត្ថុ។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​មានប្រសាសន៍​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក យ៉ូ​ស៊ី កុន​ដូ (Yoshio Kondo) អគ្គ​នាយក្រុម​ហ៊ុន​ប្រូ​ឃេ​ស អេ​ស៊ា (Procast Asia) របស់​ជប៉ុន​កាលពី​ម្សិល​ម៉ិ​ញ​នេះ​ថា អ្នកវិនិយោគ​ជប៉ុន​បានបង្ហាញ​ចំណាប់អារម្មណ៍​ជាច្រើន ក្នុងការ​វិនិយោគ​នៅ​កម្ពុជា​នាពេលខាងមុខឆាប់ៗនេះ នៅក្នុង​វិស័យ​ខាងលើ។ លោក​បន្តថា ក្រុម​អ្នកវិនិយោគ​ទាំងនេះ បានធ្វើការ​សិក្សា​រួចហើយ​នាពេល​កន្លងមក តាមរយៈ​ពត៌មាន ហើយ​ពេលនេះ ពួកគេ​មក​ដើម្បី​ធ្វើ​វិនិយោគ​លើក​វិស័យ​ឧស្សាហកម្ម  វិស័យ​វេជ្ជសាស្ត្រ វិស័យ​ហិរញ្ញវត្ថុ និង​សេវាកម្ម។

ប្រធាន​ក្រុម​ប្រតិភូ​សមាគម​ថូ​កៃ​ហ្សៃ​លោក Tou Kaizaikai បាន​លើកឡើងថា ការអញ្ជើញ​ដល់​កម្ពុជា​ពេលនេះ គឺ​ដើម្បី​សិក្សា​ស្វែងយល់​បន្ថែម​ដើម្បី​ផ្លាស់ប្តូរ​ព័ត៌មាន ហើយ​នៅ​ថ្ងៃ​អនាគត​ខាងមុខ ក្រុមការងារ​របស់​ជ​ប៉ុន​នឹងធ្វើ​ការវិនិយោគ​នៅ​កម្ពុជា។ លោក​បាន​បញ្ជាក់ថា មូលហេតុ​ដែល​ជប៉ុន​ចង់​ធ្វើការ វិនិយោគ​នៅ​កម្ពុជា ដោយសារ​មើលឃើញថា ប្រទេស​កម្ពុជា​នាពេល​អនាគត​មានការ​រីកចម្រើន​ខ្លាំង។

សមាគម ថូ​កៃ​ហ្សៃ មាន​ទីតាំងនៅ​តំបន់​ណា​កូ​យ៉ាក់ ខេត្ត​អៃ​ជិ ប្រទេស​ជប៉ុន ជា​តំបន់​មានការ​រីកចំរើន​ខ្លាំង​លើ​វិស័យ​ឧស្សាហកម្ម។ សមាគម​នេះ​មាន​ក្រុមហ៊ុនធំៗមាន​សមាជិក​ជាង ៣០០ក្រុមហ៊ុន។

សេដ្ឋវិទូ​ម៉ី កល្យាណ​ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែងថា ជប៉ុន​បាន​វិនិយោគ​លើ​មូលដ្ឋានសំខាន់ៗ សម្រាប់ធ្វើ​ការវិនិយោគ​រយៈពេល​វែង​នៅ​កម្ពុជា​រួចហើយ ដែល​បច្ចុប្បន្ននេះ​អ្នកវិនិយោគ​ជប៉ុន​បាន​វិនិយោគ​សាងសង់​ខុន​ដូ សណ្ឋាគារ អា​ផាត​ម៉ិ​ន ការិយាល័យ ភោជនីយដ្ឋាន មន្ទីរពេទ្យ ទីលាន​វាយ​កូន​ហ្គោល ក៏ដូចជា​សេវាកម្ម​ហិរញ្ញវត្ថុ​នានា។លោក​បន្តថា តាមរយៈ​មូលដ្ឋាន​ចាំបាច់​ទាំងនេះ គឺជា​ភាពចាំបាច់​សម្រាប់​ទាក់ទាញ​អ្នកវិនិយោគ​ជប៉ុន​ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា​នាពេល​អនាគត​កាន់តែច្រើន​ថែមទៀត។

លោក​បន្តថា “ការបើក​ជើងហោះហើរ​ត្រង់​របស់​អាកាសចរណ៍ ANA កាលពី​ចុង​ឆ្នាំមុន គឺជា​ប្រវត្តិសាស្ត្រ​នៃ​ការភ្ជាប់​ទំនាក់ទំនង​នយោបាយ និង​សេដ្ឋកិច្ច​ជប៉ុន កម្ពុជា​ឲ្យ​កាន់តែ​រ៉ឹង​មាំ​ថែមទៀត”៕

ច្បាប់ពាណិជ្ជកម្ម​នឹង​ជួយ​ឲ្យ​មុខទំនិញ​នៅ​កម្ពុជា​កាន់តែ​មានគុណ​ភាព​ជាមួយនឹង​តម្លៃ​សមរម្យ

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ មន្ត្រ​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​អះអាងថា ច្បាប់​ប្រកួតប្រជែង​កម្ពុជា​នឹង​ជួយ​ឲ្យ​ទំនិញ​កាន់​តែមាន​គុណភាព និង​មានតម្លៃ​សមរម្យ​នៅលើ​ទីផ្សារ។

រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោកជំទាវ​តឹក​រ៉េត កំ​រ៉ង​បាន​មានប្រសាសន៍​បែបនេះ ក្នុង​ពិធី​បើក​កិច្ចប្រជុំ​នា​ព្រឹក​ម្សិល​ម៉ិ​ញ​ថា ច្បាប់​ប្រកួតប្រជែង​បាននិងកំពុង​ស្ថិតក្នុង​ការរៀបចំ និង​ក៏មាន​ការចូលរួម​ពី​ពាណិជ្ជករ អាជីវក​រទាំង​ធំ និង​តូច ពិសេស​សហគ្រាស​ធុន​តូច និង​មធ្យម(SME)ផងដែរ។ បច្ចុប្បន្ន​ច្បាប់​នេះ​បាននិងកំពុង​ត្រួត​ពិត​និត្យ​ចុងក្រោយ ដោយ​ថ្នាក់ដឹកនាំ​ក្រសួង ហើយ​រំពឹងថា​នឹង​បញ្ជូនទៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​នា​ចុងឆ្នាំ​នេះ។

លោក គឹម មាស​សុខ​សីហា អគ្គ​នាយរង​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​បាន​ឲ្យ​ដឹងថា ច្បាប់​នេះ​ក្រុមការងារ​រួមគ្នា​ពិចារណា​យ៉ាង​ល្អិតល្អន់​ជា​លក្ខណៈ​អន្តរក្រសួង រវាង​ក្រសួងពាណិជ្ជកម្ម និង​ក្រសួងយុត្តិធម៌ ដើម្បី​ចារណា​ឲ្យ​ស៊ីជម្រៅ ឲ្យ​សាក​សម​ធ្វើ​យ៉ាងម៉េច​ឲ្យ​មាន​គុណភាព ទាំង​ការអនុវត្តន៍​ក្នុង ស្រុក​ផង និង​អន្តរជាតិ​ផង។

 នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ប្រកួតប្រជែង និង​អ្នកប្រើប្រាស់​អូស្ត្រាលី លោកស្រី រ៉េ​ន​ឌី គ្រូ​ឆី​បាន​បញ្ជាក់ថា ច្បាប់ និង​គោលនយោបាយ​ប្រកួតប្រជែង​មិន​ត្រឹមតែ​ជំរុញ​ក្នុងការ​បង្កើត​បរិយាកាស​ប្រកួតប្រជែង មិន​សុច្ចរិត​នានា​ពី​ក្រុមហ៊ុនធំៗ ដែលមាន​អំណាច​នៅលើ​ទីផ្សារ និង​អាច​បង្កើន​ការជឿទុកចិត្ត​ពី​វិនិយោគិន​បរទេស ក្នុងការ​វិនិយោគ​ដោយផ្ទាល់​នៅ​កម្ពុជា តាមរយៈ​ការបង្កើត​ឲ្យ​មាន​ទីលាន ប្រកួតប្រជែង​ដោយ​ស្មើភាព​រវាង​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​បរទេស៕