តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃអង្គារនេះ

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនាព្រឹកថ្ងៃអង្គារនេះ ខណៈកម្តៅសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិនបានថមថយចុះ បន្ទាប់ពីមានការបន្ទន់ជំហរពន្ធគយពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៨៩ភាគរយដល់៣៣១១,៥០ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៦៣ភាគរយដល់៣៣២៦,៥០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៣នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៥៤,៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹយងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងដល់ត្រឹម៩៩,២ពិន្ទុនាព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៩,០១ពិន្ទុកាលពីថ្ងៃចន្ទម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,១៧ភាគរយដល់៣២,៩៥ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,១៥ភាគរយដល់៩៩៣,៧ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,២៩ភាគរយដល់៩៤៧,៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៥នាទីព្រឹក៕

ទីផ្សារអាផាតមុិននៅទីក្រុងញូវយ៉កជួបប្រទះស្ថានភាពល្អប្រសើរនៅត្រីមាសទី១

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមសារព័ត៌មាន CNBC បានរាយការណ៍ថា ការលក់អាផាតមុិននៅសង្កាត់ហិរញ្ញវត្ថុ Manhattan ដ៏ល្បីល្បាញក្នុងទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក បានហក់ឡើង២៩ភាគរយនៅក្នុងត្រីមាសទី១ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការហក់ឡើងនេះបានកើតមាន ខណៈក្រុមអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភបានងាកទៅទិញអចលនទ្រព្យក្នុងគោលបំណងដើម្បីធ្វើពិពិធកម្មផលបត្រវិនិយោគរបស់ខ្លួន ស្របពេលទីផ្សារភាគហ៊ុនអាមេរិកកំពុងច្របូកច្របល់។

អាផាតមុិននៅក្នុងសង្កាត់ Manhattan ចំនួន២.៥៦០យូនីតត្រូវបានលក់ចេញក្នុងត្រីមាសទី១ ឆ្នាំ២០២៥ កើនឡើងពីចំនួន១.៩៨៨យូនីត កាលពីត្រីមាសទី១ ឆ្នាំមុន។នេះបើយោងតាមរបាយការណ៍ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ Miller Samuel និងក្រុមហ៊ុនឈ្មួញកណ្តាល Douglas Elliman ។

ចំណែក ទំហំទឹកប្រាក់សរុប ដែលទទួលបានពីការលក់អាផាតមុិនបានហក់ឡើង៥៦ភាគរយដល់ចំនួន៥,៧ពាន់លានដុល្លារអាមេរិកបើប្រៀបធៀបនឹងត្រីមាសទី១ ដូចគ្នាកាលពីឆ្នាំមុន។

ក្នុងនោះ ការ​លក់​អាផាតមុិន​ដែល​មាន​តម្លៃ​ជាង​៥​លាន​ដុល្លារ​អាមេរិកក្នុងមួយយូនីតបានហក់ឡើង​៤៩ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​មុន។ រីឯ អាផាតមុិន​ដែល​មាន​តម្លៃ​ចាប់ពី២០លាន​ដុល្លារ​សម្រេចបានសន្ទុះនៃការលក់ដាច់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៩។

កំណើននៃការលក់អាផាតមុិនត្រូវបានជំរុញដោយការប្រែប្រួលនៃអត្រាការប្រាក់លើកម្ចីទិញផ្ទះ និងយុទ្ធសាស្រ្តធ្វើពិពិធកម្មផលបត្រ។ កត្តានេះបានសរបង្ហាញឱ្យឃើញពីទំនុកចិត្តជាថ្មីក្នុងចំណោមអ្នកទិញ និងអ្នកមាន។

ជាធម្មតា បណ្តាអតិថិជនលំដាប់អ្នកមានចូលចិត្តទិញយកអាផាតមុិន គិតជាសាច់ប្រាក់សុទ្ធ។ជាក់ស្តែង ចំនួន៥៨ភាគរយនៃការលក់អាផាតមុិនសរុបទាំង២.៥៦០យូនីតនៅសង្កាត់ Manhattan ក្នុងត្រីមាសទី១ ត្រូវបានទូទាត់ជាសាច់ប្រាក់ទាំងអស់៕ប្រភព: CNBC៕

ទីក្រុងប៉េកាំង និងទីក្រុងសៀងហៃនាំមុខគេលើពិភពលោកក្នុងការសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ 

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍ពីក្រុមហ៊ុន ​​CBRE បានឱ្យដឹងថា ទីក្រុងប៉េកាំង និងទីក្រុងសៀងហៃរបស់ប្រទេសចិន កំពុងបោះជំហានឈានមុខគេក្នុងវិស័យវិទ្យាសាស្ត្រ ខណៈអគារសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ (R&D) ទំហំជិត១៤លានហ្វីតការ៉េកំពុងស្ថិតក្រោមការសាងសង់ក្នុងទីក្រុងទាំង២។

កាលពីឆ្នាំមុន ការសាងសង់អគារស្រាវជ្រាវ R&D នៅទូទាំងពិភពលោកបានកើនឡើងដល់ទំហំ៣៥លានហ្វីតការ៉េ ដែលក្នុងនោះអគារទំហំ៧,៤លានហ្វីតការ៉េត្រូវបានសាងសង់នៅទីក្រុងប៉េកាំង និងអគារទំហំ៦,៤លានហ្វីតការ៉េត្រូវបានសាងសង់នៅទីក្រុងសៀងហៃ។

បច្ចុប្បន្ន បណ្តាទីក្រុងនានារបស់ប្រទេសចិនកំពុងបង្កើនការសាងសង់អគារទាំងនេះ ស្របពេលមានការកើនឡើងនៃបញ្ហាប្រឈមផ្នែកសុខភាព និងកំណើនចំនួនប្រជាជនមានវ័យចំណាស់ក្នុងប្រទេសចិន។

លោក Paul Peeters នាយកជាន់ខ្ពស់ របស់ក្រុមហ៊ុន CBRE ប្រចាំតំបន់អាសុីប៉ាសុីហ្វិក បានលើកឡើងថា “ទីក្រុងប៉េកាំង ទីក្រុងសៀងហៃ ទីក្រុងសិង្ហបុរី និងទីក្រុងតូក្យូ ជាមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក”។

លោកបានបន្ថែមថា ខណៈពេលដែលប្រទេសចិនបោះជំហាននាំមុខគេនៅលើពិភពលោកក្នុងការសាងសង់អគារសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ (R&D) ។ការណ៍នេះជំរុញឱ្យមានសន្ទុះរីកចម្រើនខ្លាំងនៃឧស្សាហកម្មវិទ្យាសាស្ត្រនៅក្នុងតំបន់។

យ៉ាងណាមិញ សហរដ្ឋអាមេរិកបានបោះជំហានឈានមុខគេ បើគិតពីចំនួនអគារ R&D ដែលមានស្រាប់ ខណៈនៅទីក្រុងធំៗដូចជា ទីក្រុង Boston ទីក្រុង San Francisco និងទីក្រុង San Diego មានផ្ទៃក្រឡាអគារ R&D ចំនួន៥៦លានហ្វីតការ៉េ ៤៣,៦លានហ្វីតការ៉េនិង២៧,៣លានហ្វីតការ៉េរៀងគ្នា៕ប្រភព: SCMP៕

ធនាគារ ហត្ថា រក្សាចំណាត់ថ្នាក់ BBB+ ពីក្រុមហ៊ុន TRIS Rating រយៈពេល ៧ឆ្នាំជាប់គ្នា បង្ហាញពីស្ថិរភាព និងយុទ្ធសាស្ត្រដ៏រឹងមាំ

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

រាជធានីភ្នំពេញ ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៥៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG មានមោទនភាពដែលទទួលបានចំណាត់ថ្នាក់ឥណទាន BBB+ ជាស្ថាប័នមានទស្សនវិស័យច្បាស់លាស់ និងប្រកបដោយ ”ស្ថិរភាព” រយៈពេល ៧ ឆ្នាំជាប់គ្នា ដែលបង្ហាញពីស្ថិរភាពហិរញ្ញវត្ថុរឹងមាំ និងប្រតិបត្ដិការប្រកបដោយគុណភាពខ្ពស់ ពីក្រុមហ៊ុន TRIS Rating Co., Ltd. ដែលមានមូលដ្ឋាននៅព្រះរាជាណាចក្រថៃ។

ការរក្សាបាននូវចំណាត់ថ្នាក់ បង្ហាញថា ធនាគារ ហត្ថា មិនត្រឹមតែមានស្ថិរភាពនឹងសក្ដានុពលនោះទេ ប៉ុន្តែថែមទាំងជាគ្រឹះស្ថានហិរញ្ញវត្ថុដែលកំពុងដំណើរការនូវហិរញ្ញវត្ថុដ៏រឹងមាំ និងសមត្ថភាពគ្រប់គ្រងអាជីវកម្មបានយ៉ាងល្អ។ សូចនាករសំខាន់ៗ ក្នុងការវាយតម្លៃនេះរួមមាន៖ បណ្តាញប្រតិបត្តិការសាខានៅទូទាំងប្រទេស មានអតិថិជនគ្រប់មជ្ឍដ្ឋាន ប្រព័ន្ធគ្រប់គ្រងហានិភ័យដ៏ល្អ និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ដ៏រឹងមាំ។

លោក មិន សុផា ប្រធាននាយកប្រតិបត្តិនៃធនាគារ ហត្ថា បានមានប្រសាសន៍ថា “ការទទួលបានចំណាត់ថ្នាក់​(BBB+) នេះ គឺជាការបញ្ជាក់នៃភាពទុកចិត្តទៅកាន់ ម្ចាស់ភាគហ៊ុន អតិថិជន ព្រមទាំងជាសញ្ញាបង្ហាញថា ធនាគារ កំពុងជំរុញអាជីវកម្មទៅមុខដោយទស្សនវិស័យច្បាស់លាស់ ការគ្រប់គ្រងមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយភាពរឹងមាំជាមួយនឹងទស្សនវិស័យអាជីវកម្មច្បាស់លាស់ ការគ្រប់គ្រងមានប្រសិទ្ធភាព និងធនធានរឹងមាំ។ យើងនឹងបន្តពង្រីកសេវាកម្មហិរញ្ញវត្ថុ និងលើកស្ទួយសេវាកម្មផ្នែកហិរញ្ញវត្ថុឲ្យកាន់តែមានគុណភាព និងទំនុកចិត្តខ្ពស់បំផុត។

អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ   ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៣ ធនាគារ ហត្ថា កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៤ផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។ ធនាគារ ហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ​​ ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្មរយៈពេល ៧៨ឆ្នាំ។ ធនាគារ ក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក។

គណ:ប្រតិភូពាណិជ្ជកម្ម និងវិនិយោគខេត្តហៃណានពិភាក្សាលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

(ភ្នំពេញ)៖ នាព្រឹកថ្ងៃថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មខេត្តហៃណាន ដែលដឹកនាំដោយ លោក Hu YuSong ប្រធានប្រតិបត្តិសភាពាណិជ្ជកម្មនៃពាណិជ្ជកម្មឆ្លងដែនតំបន់ពាណិជ្ជកម្មសេរីខេត្តហៃណាន និងសមាជិកសភាពាណិជ្ជកម្មចំនួន១៤ក្រុមហ៊ុន។

ក្នុងឱកាសនោះ លោកបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានបញ្ជាក់ជូនគណៈប្រតិភូ អំពីការយកចិត្តទុកដាក់របស់កម្ពុជាក្នុងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ។ ភាគីទាំងពីរក៏បានពិភាក្សាដោយផ្តោតសំខាន់កាលានុវត្តភាពនៃការវិនិយោគ, យន្តការនៃកិច្ចសម្រួលពាណិជ្ជកម្ម, ការជំរុញនាំចេញផលិតផលកម្ពុជាទៅកាន់តំបន់ពាណិជ្ជកម្មសេរី និងកំពង់ផែពាណិជ្ជកម្មសេរីខេត្តហៃណាន។

ទន្ទឹមនឹងនេះ ភាគីទាំងពីរ ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការលើកកម្ពស់ការធ្វើពាណិជ្ជកម្មឆ្លងដែនរវាងកម្ពុជា-ចិន ជាពិសេសតាមរយៈការជំរុញនាំចេញកសិផលរបស់កម្ពុជា និងបានពិភាក្សាអំពីលទ្ធភាពលើកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយូរអង្វែង ដែលនឹងចូលរួមចំណែកដល់ការរីកចំរើនទៅវិញទៅមកដល់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

ក្រុមហ៊ុនធំៗចំនួន២របស់ចិនបង្ហាញបំណងវិនិយោគលើវិស័យធំៗចំនួនបីនៅកម្ពុជា

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ លោក ជា វុទ្ធី និងសហការីបានទទួលជួបពិភាក្សាការងារជាមួយលោក ចាង ឆាវមីន (Zhang Chaomin) ប្រធាន និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Infinite Capital Holding Company (ICAP)។ ក្រុមហ៊ុន ICAP ត្រូវបានបង្កើតទ្បើងតាមរយៈគំនិតផ្តួចផ្តើម និងការគាំទ្ររបស់រដ្ឋាភិបាលក្រុងគ័ងចូវ ហើយក្រុមហ៊ុនបានផ្តោតលើការវិនិយោគទៅលើវិស័យការផលិតសម្ភារថ្មី, បច្ចេកវិទ្យាបញ្ញានិម្មិត (AI), សឺមីកុងឌុចទ័រ (Semiconductor), ថាមពលថ្មី និងសរសៃការបូន (Carbon Fiber) ជាដើម។ ក្រុមហ៊ុនមានបំណងវិនិយោគនៅកម្ពុជាលើវិស័យយានយន្តដែលប្រើប្រាស់ថាមពលថ្មី និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម (ស្វាយចន្ទី)។

ជាកិច្ចចាប់ផ្តើម លោកអគ្គលេខាធិការបានមានមតិស្វាគមន៍ និងបានជម្រាបជូនគណៈប្រតិភូពីសក្តានុពល និងកាលានុវត្តភាពក្នុងការវិនិយោគលើវិស័យទាំងពីរ ក៏ដូចជា គោលនយោបាយគាំទ្រ និងក្របខណ្ឌលើកទឹកចិត្តផ្សេងៗ។ បន្ថែមលើនេះ លោកក៏បានបញ្ជាក់ជូនថា រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់នូវគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ ផងដែរកាលពីខែឧសភា ឆ្នាំ២០២៤ ដែលគោលនយោបាយនេះនឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់តម្រង់ទិសដល់ការវិនិយោគ ការជំរុញការប្រើប្រាស់ និងការអភិវឌ្ឍប្រព័ន្ធអេកូទ្បូស៊ីយានយន្តអគ្គសនី។ ចំពោះវិស័យឧស្សាហកម្មស្វាយចន្ទី លោកបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មស្វាយចន្ទីនេះ ដោយបានគ្រោងបង្កើតតំបន់កសិឧស្សាហកម្មស្វាយចន្ទី។ តំបន់កសិឧស្សាហកម្មស្វាយចន្ទី នឹងទទួលបានការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធដូចដែលមានចែងក្នុងច្បាប់វិនិយោគ ក៏ដូចជាការលើកទឹកចិត្ត និងអត្ថប្រយោជន៍ពិសេសជាច្រើនផ្សេងទៀត។ ជាមួយគ្នានេះ លោកក៏បានធ្វើការអត្ថាធិប្បាយពីខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីដែលរាប់ចាប់តាំងពីការដាំដុះ ការថែទាំ ការប្រមូលផល ការរៀបចំឃ្លាំងស្តុក ការរៀបចំសម្ងួត រហូតដល់ការកែច្នៃជាផលិតផលសម្រេច ហើយដែលកម្ពុជាបច្ចុប្បន្នកំពុងត្រូវការក្រុមហ៊ុនវិនិយោគកែច្នៃដោយប្រើបច្ចេកវិទ្យាទំនើប។

ក្នុងន័យដូចបានជម្រាបជូនខាងលើ លោកបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនរួសរាន់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីចាប់យកកាលានុវត្តភាពដែលកំពុងមាន និងឆាប់ទទួលបានផលចំណេញ។

ជាការឆ្លើយតប លោក ចាង ឆាវមីន បានថ្លែងអំណរគុណដល់លោក ជា វុទ្ធី ដែលបានចំណាយពេលទទួលជួបពិភាក្សាការងារ និងបានផ្តល់នូវព័ត៌មានស្តីពីឧស្សាហកម្មយានយន្ត ក៏ដូចជាឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា។ ដោយទទួលបានព័ត៌មានពិស្តារពាក់ព័ន្ធនឹងវិស័យទាំងពីរនេះ ក្រុមហ៊ុនបានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការបណ្តាក់ទុនវិនិយោគក្នុងវិស័យទាំងពីរនៅកម្ពុជា។

Manhattan’s luxury real estate market sees best first quarter in six years

Manhattan apartment sales jumped 29% in the first quarter from the same period a year ago, as the wealthy sought refuge from volatile stocks to buy real estate, according to new reports.

There were 2,560 closed sales in the quarter, up from 1,988 a year ago, according to a report from real estate appraiser Miller Samuel and brokerage Douglas Elliman. The total value of apartment sales increased even more, reaching $5.7 billion, up 56% over the same quarter last year.

The strength has largely been driven by the high end of the market and luxury properties. Sales of apartments priced at over $5 million soared by 49% compared with a year ago, according to brokerage Compass. The ultra-high-end, or properties priced at $20 million or more, had its best first quarter since 2019, Compass said.

“Largely insulated by mortgage-rate fluctuations and driven by portfolio diversification strategies, this highlights renewed confidence among luxury buyers and underscores the broader generational wealth underway,” Compass said.

The weakest segment of the market was what brokers consider the “mid-market” of Manhattan real estate, or properties priced between $1 million and $3 million. Signed contracts for those properties declined by 10%, according to Compass, while properties at the lower end, priced between $500,000 to $1 million performed better.

Source: CNBC

Asia Funds Create Alliance to Help Funnel Billions Into Vietnam

SEVERAL regional private equity firms have banded together to establish a Vietnamese alliance, aiming to facilitate US$35 billion of investment into the South-east Asian country over the next decade.

The newly established Vietnam Private Capital Agency (VPCA), founded by five partners from funds including Golden Gate Ventures, Do Ventures and Monk’s Hill Ventures, will organise seminars, support private equity firms and both lobby and work with the government on policy.

Its goal is to facilitate investment in sectors from agriculture to education and health care, said Vinnie Lauria, a board member for the agency.

It’s unclear how the association arrived at its investment projection, which is several times higher than Vietnam’s tech sector attracts annually, at present.

But many investors tout the country’s potential at a time US-China tensions are prompting businesses to relocate factories and target new markets for growth.

Vietnam’s digital economy is expected to surpass US$90 billion in 2030 from US$30 billion last year, according to a joint report from Google, Temasek Holdings and Bain & Co.

Source: Bloomberg

Will Singapore continue to attract real estate investors amid global troubles?

Through the past decade’s evolving global economic landscape and the Covid pandemic, Singapore remained resilient and vibrant in the world of real estate investment, attracting interest not just locally but also across borders.

Will this change after US President Donald Trump’s “Liberation Day” tariffs, which have roiled global stock markets and triggered concerns of an international trade war and a worldwide recession?

To be clear, Singapore has the lowest direct tariff rate of 10 per cent, but its trade openness and small domestic market make it vulnerable to trade outcomes in its key trading partners, most of which are directly affected by much higher tariffs. In the short term, there will be more market volatility and uncertainties.

The silver lining is that the fiscally sound Singapore government is prepared to support households and businesses if the situation deteriorates, and the Monetary Authority of Singapore stands ready to ease its monetary policy.

Global interest rates are also likely to drop in such a situation, which should benefit real estate investment. Hence, we believe real estate investors with a long-term view should stay invested in Singapore.

CBRE’s 2025 Asia Pacific Investor Intentions Survey found that, with further rate cuts forecast for this year, the majority of investors that transact in Singapore expect to purchase the same volume or more real estate over the course of 2025 compared with 2024.

Within the Asia-Pacific (Apac) region, the Republic ranked as the third most-attractive city for cross-border investment after Tokyo and Sydney, falling one place from 2024.

Thanks to Singapore’s macroeconomic stability, pro-business environment, and political-neutral stance, investors remain confident and interested in the country’s real estate assets for portfolio diversification and wealth preservation.

Source: The Business Times

រោងចក្រផលិតរថយន្តដ៏ធំរបស់ចិនបានចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ព្រះសីហនុ៖ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន ប៊ី វ៉ាយ ឌី ខេមបូឌា ឯ.ក (BYD CAMBODIA CO., LTD.) រួមជាមួយ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។ ពិធីនេះមានការចូលរួមពី ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ, លោកអគ្គនាយកគ្រប់គ្រងផ្នែកលក់ប្រចាំតំបន់អាស៊ីប៉ាហ្វិក នៃក្រុមហ៊ុន BYD, ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរ៉ែ និងថាមពល ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងក្រសួងស្ថាប័ន និងមន្ទីរពាក់ព័ន្ធពាក់ព័ន្ធ, ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក កម្មករនិយោជិតរបស់ក្រុមហ៊ុន BYD Cambodia។

រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន BYD Cambodia ដែលប្រារព្ធពិធីបើកការដ្ឋានសាងសង់នាព្រឹកនេះ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន BYD Auto Industry។ ក្រុមហ៊ុនគ្រោងនឹងបណ្ដាក់ទុនប្រមាណ ៣២លានដុល្លារអាម៉េរិក សម្រាប់ដំណាក់កាលទី១ លើការបង្កើតរោងចក្រផ្គុំដំឡើងយានយន្ត
ប្រភេទ CKD នៅលើផ្ទៃដីប្រមាណ ១២ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រាប់ដំឡើងរថយន្តអគ្គិសនីសុទ្ធ (EV) និងអគ្គិសនីលាយសាំង (PHEV) ជាមួយនឹងសមត្ថភាពដំឡើងរថយន្តប្រមាណ ១ម៉ឺនគ្រឿង ក្នុងមួយឆ្នាំៗ ទៅតាមដំណាក់កាល។ រោងចក្រដំឡើងរថយន្ត BYD Cambodia គ្រោងនឹងបញ្ចប់ការសាងសង់នៅខែតុលា និងចាប់ផ្តើមដំណើការផលិតកម្មដំឡើងរថយន្តអគ្គិសនីជាលើកដំបូងនៅកម្ពុជា នាដើមខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន BYD Cambodia សម្រាប់ការសម្រេចចិត្តក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជាលើវិស័យយានយន្តអគ្គិសនី បន្ទាប់ពីឯកឧត្តមបានដឹកនាំគណៈប្រតិភូ ក.អ.ក. ទៅគោះទ្វារវិនិយោគដោយផ្ទាល់ ដល់ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន BYD នៅទីក្រុងស៊ិនជិន សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។

ក្នុងសុន្ទរកថាប្រកាសបេីកការដ្ឋាននោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការរួមចំណែកជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ពីសំណាក់រដ្ឋាភិបាលនិងប្រជាជនចិន តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) និងបានរំលេចអំពីលទ្ធផលជាផ្លែផ្កានៃទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលស្តែងឱ្យឃើញពីការរួមគ្នាពូនជ្រំថែរក្សា និងបន្តរឹតចំណងមិត្តភាពទំនាក់ទំនងការទូតកម្ពុជា-ចិន ឱ្យកាន់តែមានភាពល្អប្រសើរឡើង ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប រួមទាំងសម្រេចឱ្យបាននូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីការកើនឡើងនៃគម្រោងវិនិយោគ ក៏ដូចជាវត្តមានរបស់ក្រុមហ៊ុន BYD នៅកម្ពុជា ដែលបង្ហាញឱ្យឃើញពីការជឿទុកចិត្តរបស់វិនិយោគិនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ប្រមុខដឹកនាំគ្រប់ជំនាន់ រួមជាមួយនឹងការធ្វើបរមភាវូបនីយកម្មរបស់ ក.អ.ក. ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការងារវិនិយោគ ដែលបាននិងកំពុងបន្តធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ តាមរយៈការជំរុញផ្សព្វផ្សាយនូវច្បាប់ស្ដីពីវិនិយោគ ការគោះទ្វារវិនិយោគនៅក្រៅប្រទេស ព្រមទាំងការធ្វើសាមញ្ញកម្មនីតិវិធីពាក់ព័ន្ធនានា។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុន ពិនិត្យលទ្ធភាពជំរុញឱ្យរោងចក្រដែលជាខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់វិនិយោគិនទាំងអស់ ឱ្យបន្តចូលរួមផ្សព្វផ្សាយបទពិសោធន៍ល្អៗអំពីបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់វិនិយោគិនផ្សេងៗទៀតនៅក្នុងសហគមន៍ធុរកិច្ចរបស់ខ្លួន ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀតមកកម្ពុជា សំដៅបង្កើតការងារបន្ថែមជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ៕