ប្រធានCVEAថា វិស័យអចលនទ្រព្យដើរទន្ទឹមនឹងសេដ្ឋកិច្ចពិភពលោក ស្របពេលទីផ្សារងើបឡើងបណ្តើរៗ

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក សន សៀប បានថ្លែងថា វិស័យអចលនព្រទ្យនេះ គឺវាដើរទន្ទឹមនិងសេដ្ឋកិច្ចរបស់ប្រជាជន សេដ្ឋកិច្ចប្រទេសជាតិយើង តំបន់ និងពិភពលោកផងដែរ។

លោកបានមានប្រសាសន៍ឲ្យដឹង បន្ទាប់ពីជាប់ឆ្នោតជាប្រធានសមាគមកាលពីចុងសប្តាហ៍មុនថា បច្ចុប្បន្នបើយើងមើលទៅលើសេដ្ឋកិច្ចពិភពលោក គឺមានការងើបឡើងតិចតួចនៅឡើយ បើធៀបនិងឆ្នាំមុន ក្នុងនោះសម្រាប់សេដ្ឋកិច្ចកម្ពុជា ក៏បានងើបឡើងវិញខ្លះៗផងដែរ។ ចំ​ណែកការរំពឹងមានសម្ទុះ ងើបឡើងខ្លាំង នៅលើវិស័យអចលនវត្ថុនេះ ក៏មិនទាន់មានភាពច្បាស់លាស់នៅឡើយដែរ ។

លោកសន សៀបបានបន្តថា តាមរយៈអ្វីដែលយើងសង្កេតឃើញចាប់ពីឆ្នាំ២០២៣ មកដល់បច្ចុប្បន្នគឺមានការងើបឡើងខ្លះៗ ខណៈថ្លៃលក់លើទីផ្សារ មានតម្លៃទាបជាងមុន។ នៅពេលដែល មានសកម្មភាពទិញ-លក់នេះ វាបានបង្ហាញនូវសញ្ញាណវិជ្ជមានឡើងវិញនៅក្នុងទីផ្សារ ពោលគឺយើងត្រូវការសម្រួចកិច្ចការមួយចំនួនឱ្យចំគោលដៅ ដើម្បីភាពរីកលូតលា​ស់នៃវិស័យអចលនទ្រព្យនៅកម្ពុជា។

យោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណ​ង់ ក្នុងរយៈពេល៦ខែ ដើមអាណត្តិទី៧ គម្រោងសំណង់នៅទូទាំងប្រទេសមានចំនួន១៦៤២ គម្រោង មានតម្លៃទុនវិនិយោគប្រមាណ២,៦ពាន់លានដុល្លារ។

ទោះបីស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកនៅពុំទាន់ប្រសើរឡើងវិញ ដូចស្ថានភាពមុនការរីករាលដាលនៃជំងឺកូវីដ-១៩ក្តី ក៏វិស័យសំណង់កម្ពុជា នៅតែមានកំណើនជាប្រចាំ ជាពិសេសគម្រោងថ្មីៗ ដែលបានស្នើសុំក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤ មានកំណើនខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

តើសេដ្ឋកិច្ចរបស់ពិភពលោកនៅឆ្នាំ២០២៥ខាងមុខ នឹងស្ទុះងើបឡើងវិញ ឬបន្តមានស្ថានភាពយ៉ាប់យ៉ឺន?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: កំណើនសេដ្ឋកិច្ចសកល អាចនឹងកើនឡើងក្នុងរង្វង់ប្រហែល៣ភាគរយ ក្នុងឆ្នាំ២០២៥ ដោយសារគោលនយោ​បាយពន្ធគយ និងអន្តោប្រវេសន៍ នឹងចាប់ផ្តើមធ្វើឱ្យ​សន្ទុះ​​សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកធ្លាក់ចុះ នៅឆ្នាំក្រោយ គួបផ្សំនឹងការជាប់គាំងនៃសេដ្ឋកិច្ចចិន។

បញ្ហាប្រឈមសំខាន់ៗ ក្នុងទីផ្សារនៅឆ្នាំ២០២៤នេះរួមមាន ការបោះឆ្នោតនៅសហរដ្ឋអាមេរិក និងអត្រាអតិផរណា។ ប្រសិនបើសម្លឹងឆ្ពោះទៅអនាគត កត្តាទាំងពីរនេះ នឹងបន្តជះផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

លោក Seth Carpenter ប្រធានសេដ្ឋវិទូសកលរបស់ធនា​គារ Morgan Stanley មានប្រសាសន៍ឱ្យដឹងថា “លទ្ធផលនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក នឹងនាំទៅរកការផ្លាស់ប្តូរគោលនយោបាយ ជាមួយនឹងផលប៉ះពាល់ ដែលឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈសេដ្ឋកិច្ចពិភពលោក”។

លោកបន្តថា “កត្តាជំរុញនៃកំណើនសេដ្ឋកិច្ចអាមេរិកកំពុងផ្លាស់ប្តូរ ហើយយើងរំពឹងថា សេដ្ឋកិច្ចអាមេរិកនឹងធ្លាក់ចុះនៅឆ្នាំ២០២៥ និងនៅឆ្នាំ២០២៦ នៅពេលការដាក់ពន្ធថ្មី និងការរឹតបន្តឹងជនអន្តោប្រវេសន៍ចូលជាធរមាន”។

លោកបានព្យាករណ៍ថា កំណើនពិភពលោកនឹងកើនឡើង​ប្រហែល៣% ក្នុងឆ្នាំ២០២៥ និង២,៩% ក្នុងឆ្នាំ២០២៦ ដោយក្រុមអ្នកវិនិយោគ អាចប្រឈមមុខនឹងការកើនឡើងនៃភាពមិនច្បាស់លាស់ និងភាពខ្វែងគំនិតគ្នាក្នុងតំបន់។

បញ្ហាកំណើនអតិផរណា​ ដែល​បានបង្កឱ្យមាន​ការ​ព្រួយ​បារម្ភ​ ចំពោះ​ក្រុមអ្នក​បង្កើត​គោលនយោបាយ​ និង​អ្នក​វិនិយោគ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ​បន្ត​មាន​​ប្រក្រតីភាពឡើងវិញ។

ទោះជាយ៉ាងណា វឌ្ឍនភាពក្នុងការកាត់បន្ថយអតិផរណាអាចមានសភាពយឺតយ៉ាវ ហើយនឹងប្រែប្រួលខុសៗគ្នានៅក្នុងប្រទេសនីមួយៗ។ តួយ៉ាង អតិផរណានៅសហរដ្ឋអាមេរិក អាចនឹងងើបឡើងវិញ នៅចុងឆ្នាំ២០២៥ ដោយសារតែការកើនឡើងនៃតម្លៃទំនិញ និងតម្លៃពលកម្ម ដែលបណ្តាលមកពីពន្ធគយថ្មី និងគោលនយោបាយអន្តោប្រវេសន៍ របស់លោកប្រធា​នាធិបតីជាប់ឆ្នោត ដូណាល់ត្រាំ។

ដោយឡែក អត្រាអតិផរណា នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ និងចក្រភពអង់គ្លេស អាចបន្តថយចុះជាលំដាប់ ស្របពេលមានហានិភ័យនៃកំណើនសេដ្ឋកិច្ចទាប។

ផ្ទុយទៅវិញ ប្រទេសជប៉ុន កំពុងបន្តជាប់គាំងនៅក្នុងវិបត្តិបរិត្តផរណា ដែលជាបញ្ហាសេដ្ឋកិច្ច ជាច្រើនទសវត្សរ៍មកនេះ។ អតិផរណានៅប្រទេសជប៉ុន អាចនឹងធ្លាក់ចុះមកនៅត្រឹមកម្រិ​តទាបជាងគោលដៅ២% របស់ធនាគារជប៉ុនក្នុងឆ្នាំ២០២៦។

ទន្ទឹមគ្នានោះ ប្រទេសចិន ក៏នៅតែបន្តការប្រយុទ្ធរបស់ខ្លួន ជាមួយនឹងវិបត្តិបរិត្តផរណាផងដែរ។ ក្រុមសេដ្ឋវិទូនៅធនាគារ Morgan Stanley រំពឹងថា តម្លៃទំនិញប្រើប្រាស់នៅក្នុងប្រទេសចិន នឹងពិបាកស្ទុះងើបឡើងវិញណាស់ ដោយសារតែការផ្គត់ផ្គង់លើសតម្រូវការទីផ្សារក្នុងស្រុក។

ក្នុងបរិបទបែបនេះ ធនាគារកណ្តាលនានានៅលើពិភពលោកអាចនឹងចាត់វិធានការខុសៗគ្នា។ តួយ៉ាង ការកាត់បន្ថយអត្រាការប្រាក់ របស់ធនាគារកណ្តាលអាមេរិក (Fed) ទំនងជាត្រូវផ្អាកនៅពាក់កណ្តាលឆ្នាំ២០២៥ ខណៈពេលដែលធនាគារកណ្តាលអឺរ៉ុប(ECB) និងធនាគារកណ្តាលអង់គ្លេស(BoE)អាចបន្តកាត់បន្ថយអត្រាការប្រាក់។

ទន្ទឹមនឹងនេះ ក្រុមសេដ្ឋវិទូព្យាករណ៍ថា ធនាគារកណ្តាលជប៉ុន(BoJ) នឹងដំឡើងអត្រាការប្រាក់ចំនួនពីរដង នៅក្នុងឆ្នាំ២០២៥៕ប្រភព: Morgan Stanley៕

វីឡាឃ្វីនដ៏ប្រណិត រចនាបទបែបបារាំង ស្ថិតនៅលើមហាវិថីឈ្នះឈ្នះ

0

សាងសង់ឡើងមានលំហសម្រាប់ប្រើប្រាស់ចំនួន 686m2 ល្អបំផុតសម្រាប់គ្រួសារសមាជិកច្រើន។ . តំបន់ដែលមានការតភ្ជាប់គ្នារវាងតំបន់វិមានឈ្នះឈ្នះ និងតំបន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ 📍ស្ថិតនៅក្បែរសាលារៀនល្បីៗជាច្រើន 📍 ស្ថិតនៅជិតផ្សារទំនើបអុីអនសែនសុខ ផ្សារម៉ាក្រូ និងផ្សារគ្លូប៊លហៅស៍ . 📌ចាប់ផ្តើមនូវការរស់នៅបែបថ្មីជាមួយនឹង បុរី វិមានសំណាង 🏡 ទីតាំង៖ https://maps.app.goo.gl/zuQCtePSVUyzq… &ទំនាក់ទំនងលេខទូរស័ព្ទ៖ 𝟎𝟏𝟏 𝟔𝟐 𝟔𝟕𝟖𝟗

Milan’s Via Montenapoleone knocks Fifth Avenue off the throne of the world’s most expensive shopping street

0

For the first time, a European shopping street tops the global ranking of the most expensive retail locations: Milan’s Via Montenapoleone has overtaken New York’s Upper 5th Avenue and secures first place, with annual prime rents of 20,000 euros per square metre.

This is according to the 34th edition of the report ‘Main Streets Across the World’ by Cushman & Wakefield, one of the world’s leading property consultancies.

London’s New Bond Street also displaced Hong Kong’s Tsim Sha Tsui to take 4th place. As in 2023, Paris’ Avenue des Champs-Élysées completes the top 5 of the world’s most expensive main streets.

With Zurich’s Bahnhofstrasse (7th place) and Vienna’s Kohlmarkt (10th place), two more European cities made it into the top 10. In the underlying country ranking, Germany improved slightly, with Munich’s shopping street Kaufinger/Neuhauser Straße moving up to 13th place (2023: 14th).

‘Despite challenging market conditions and the dynamic growth of e-commerce, demand for physical retail space in prime locations remains undiminished,’ says Andreas Siebert, Head of Retail Investment Germany at Cushman & Wakefield.

‘These internationally renowned streets offer brands the opportunity to strengthen their presence and optimise the customer experience. Luxury and mass-market brands are increasingly relying on physical stores as extensions of their brand and showcases for exclusive products.’

Global Results and Changes
IIn this year’s global ranking, Via Montenapoleone in Milan takes the top spot with an annual rent of 20,000 euros per square metre, reflecting an 11% growth growth of 11 percent compared to the previous year.

New York’s Upper 5th Avenue, which previously led the ranking, drops to second place with a stable annual rent of EUR 19,537 per square metre.

London’s New Bond Street rose to third place with a rental growth of 13%, reaching EUR 17,210 per square metre annually, while Tsim Sha Tsui in Hong Kong slipped to fourth place (EUR 15,697 per square metre).

Avenue des Champs-Élysées in Paris maintained its position at fifth place, as in 2023, with a 10% increase in rent to €12,519 per square metre annually.

Source: Cushman & Wakefield

លោកសន សៀបជាប់ជាប្រធានCVEAអាណត្តិថ្មីជាមួយនឹងផែនការជម្រុញវិជ្ជាជីវៈក្នុងវិស័យអចលនទ្រព្យ

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ លោកសន សៀប បានជាប់ឆ្នោតជាប្រធានសមា​គមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA)ជាមួយការដាក់ចេញនូវផែនការជំរុញ សម្រួចកិច្ចការដែលនៅសេសសល់ឱ្យចំគោលដៅ ការការពារពង្រឹងគោរពច្បាប់និងវិជ្ជាជីវៈ, ការកសាងសមត្ថភាព និងការស្តង់ដារ ដើម្បីជំរុញឱ្យវិស័យអចលនទ្រព្យ និងភ្នាក់ងារផ្តល់សេវា ឱ្យមានភាពរីកលូតលាស់កាន់តែប្រសើរ។

លោកសន សៀប ត្រូវបានសមាជិកបោះឆ្នោតគាំទ្រ ជា ប្រធានសមាគមក្នុងអាណត្តិបន្ទាប់ នៅក្នុងការបោះឆ្នោតជ្រើ​ស​រើសប្រធានក្រុមប្រឹក្សាភិបាល ប្រធានសមាគម និងសមា​ជិកក្រុមប្រឹក្សា ភិបាលអាណត្តិទី៩ ឆ្នាំ២០២៤-២០២៦ កាលពីថ្ងៃទី៣០ វិច្ឆិកា។

សម្រាប់អាណត្តិថ្មីនេះ លោកសន សៀបបានថ្លែងនូវការប្តេជ្ញាចិត្តខ្ពស់ នឹងជំរុញសម្រួចការងារដែលនៅសេសសល់ ជាពិសេសការដាក់ បញ្ចូលបន្ថែមនូវអ្វីដែលជាការចាំបាច់ នៅក្នុងវិស័យវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ ដោយដើរឱ្យត្រូវនិងបរិវបថ និងសង្គមដូចជា៖ ពង្រឹងការគោរពច្បាប់ និងវិជ្ជជីវៈ ព្រោះវិជ្ជាជីវៈនេះមានសារៈសំខាន់ណាស់ ដែលជាតួនាទីរបស់សមា​គម ក៏ដូចជាអាជ្ញាធរដែល ពាក់ព័ន្ធ ជួយគាំទ្រដល់វិស័យទាំងនេះឱ្យរឹងមាំ, ការកសាងសមត្ថភាព ដើម្បីជំរុញផ្តល់សេវាកម្មមានទំនុកចិត្តពីអតិថិជន និងមាន ប្រសិទ្ធភាពតាមក្រមសីលធម៌វិជ្ជាជីវៈ និងរុញការអនុវត្តប្រកបដោយស្តង់ដារ ទាំងផ្នែកអចលនទ្រព្យ និងភ្នាក់ងារផ្តល់សេវាជាដើម៕

ស្ថាប័នជំនាញវាយតម្លៃថា គោលនយោបាយរបស់លោកដូណាល់ត្រាំ នឹងជំរុញទីផ្សារអចលនទ្រព្យថៃនៅឆ្នាំ២០២៥

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL Thailand ជឿជាក់ថា វិស័យអចលនទ្រព្យរបស់ប្រទេសថៃ នឹងទទួលបានអត្ថប្រយោជន៍ ពីគោលនយោបាយចិនបូក១ (China+One) របស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោកដូណាល់ ត្រាំ (Donald Trump)។

ក្រុមអ្នកជំនាញអះអាងថា គោលនយោបាយរបស់លោកត្រាំ នឹងជំរុញឱ្យបណ្តាក្រុមហ៊ុនបរទេស ផ្លាស់ប្តូរមូលដ្ឋានផលិតកម្មរបស់ពួកគេ ទៅកាន់តំបន់អាស៊ាន និងប្រទេសថៃ ដើម្បីគេចចេញពីរបាំងពន្ធគយ ហើយការណ៍នឹងជួយជំរុញការលក់ដីធ្លី នៅក្នុងវិស័យឧស្សាហកម្មរបស់ថៃនៅឆ្នាំក្រោយ។

លោក Michael Glancy នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន JLL ប្រចាំប្រទេសថៃ និងឥណ្ឌូនេស៊ីលើកឡើងថា “គោលនយោបា​យពន្ធ រួមជាមួយនឹងការកើនឡើង នៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅផ្នែកជាច្រើន នៃពិភពលោកនឹងជំរុញឱ្យក្រុមហ៊ុនបរទេស ងាករកគោលដៅវិនិយោគ ដែលមានសក្តានុពលខ្ពស់ ដូចជា ច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) របស់ប្រទេសថៃ”។

អ្នកជំនាញរូបនេះបន្តថា វិស័យអចលនទ្រព្យនៅក្នុងប្រទេ​សថៃ កំពុងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ ហើយប្រសិនបើ​ប្រៀបធៀប​ នឹង​បណ្តាប្រទេស​ផ្សេង​ទៀត ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ថៃ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​គោលដៅ​ដ៏ទាក់ទាញ​មួយសម្រាប់​អ្នក​វិនិយោគ​បរទេស”។

លោក Anawin Chiamprasert ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់នៅក្រុមហ៊ុន​JLL បានបន្ថែមថា គោលនយោ​បាយរបស់លោក ត្រាំ នឹងធ្វើឱ្យប្រទេសថៃ កាន់តែមានភាពទាក់ទាញ ក្នុងចំណោមបណ្តាវិនិយោគិន ដែលកំពុងស្វែងរកទីតាំងសាងសង់ឃ្លាំង និងមជ្ឈមណ្ឌលស្តុកទិន្នន័យ នៅក្នុងតំបន់អាស៊ាន ដើម្បីបម្រើតម្រូវការទីផ្សារ ដែលកំពុងកើនឡើង។

លោក Anawin បានបន្តថា វិស័យអចលនទ្រព្យថៃ ក្នុងឆ្នាំ២០២៤នេះ បានទទួលរងសម្ពាធ ដោយសារកត្តានានាជាច្រើន រួមទាំងកត្តាសេដ្ឋកិច្ចនៅទ្រឹង ការកើនឡើងនៃបំណុលគ្រួសារ និងការរឹតបន្តឹងលើការផ្តល់ប្រាក់កម្ចីទិញផ្ទះ។

ទោះបីជាយ៉ាងណាក្តី លោកជឿជាក់ថា “ធនាគារកណ្តាលថៃ នឹងកាត់បន្ថយអត្រាការប្រាក់មួយលើកទៀត នៅដើមឆ្នាំ២០២៥ខាងមុខ។ ការណ៍នឹងកាត់បន្ថយសម្ពាធ លើទីផ្សារអចលនទ្រព្យថៃ ប៉ុន្តែអំណាចនៃការទិញ នឹងមិនស្ទុះងើបឡើងវិញភ្លាមៗនោះទេ”។

លោកកត់សម្គាល់ថា និន្នាការនេះ នឹងផ្លាស់ប្តូរទិដ្ឋភាពនៃតម្រូវការ ក្នុងវិស័យអចលនទ្រព្យនៅឆ្នាំក្រោយ ជាពិសេសនៅក្នុងវិស័យលំនៅដ្ឋាន ដោយជំរុញឱ្យអតិថិជនផ្លាស់ប្តូរពីការទិញមកកាន់ការជួលវិញ ដោយមិនចាំបាច់ស្នើសុំប្រាក់កម្ចីពីស្ថាប័នហិរញ្ញវត្ថុ។

លោក Anawin រំពឹងថា ទីផ្សារខុនដូសម្រាប់ជួលនៅតំបន់កណ្តាលរាជធានីបាងកក នឹងសម្រេចបានកំណើន៤០ភាគរយនៅឆ្នាំ២០២៥។

លោកបានបន្តថា “ជនបរទេសកំពុងស្វែងរកទិញផ្ទះទីពីរនៅក្នុងប្រទេសថៃ។ ជាពិសេស ឥឡូវនេះពួកគេមានសិទ្ធិទិញខុនដូចំនួន៤៩% នៃចំនួនយូនីតសរុប ដែលមាននៅក្នុងគម្រោ​ងណាមួយ”៕ប្រភព: The Nation៕

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃច័ន្ទនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទនេះ ដោយសារការស្ទុះងើបឡើងថ្លៃនៃប្រាក់ដុល្លារ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំមើលទិន្នន័យសេដ្ឋកិច្ចសំខាន់ៗរបស់សហរដ្ឋអាមេរិកដើម្បីស្ទាបស្ទង់ទស្សនវិស័យនៃគោលនយោបាយរូបិយវត្ថុរបស់ធនាគារ Federal Reserve។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ១,០៥ភាគរយដល់២៦២៥,៦៧ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ១,១៤ភាគរយដល់២៦៥០,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៨នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦៥៣,៥៤ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២.៦៨១ដុល្លារក្នុងមួយអោន។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៦៣,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំនៅថ្ងៃទី១៨ ខែធ្នូនេះ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៦,២៧ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៥,៧៤ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ១,៤២%ដល់៣០,៦៦ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,៨២%ដល់៩៤៦,៣ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ១,៥១%ដល់៩៨០,៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤០នាទីព្រឹក៕

Vietnam seeking to learn from China with high-speed rail plan

0

Vietnam is seeking to learn from China to develop its first high-speed railway network, according to its government, with plans in the works for a rail line running the length of the country.

Vietnam is planning to build a 1,545 km (960 miles) high-speed system, opens new tab with a price tag that could be as much as $72 billion, or 17% of its gross domestic product, according to state media.

“China’s railway industry is the world’s most developed, and Vietnam, therefore, wants to learn from its experiences, especially in terms of technology, financial mobilisation and management expertise,” a government statement at the weekend
said.

It was released as Vietnam’s Minister of Planning and Investment Nguyen Chi Dung visited to China, where he talked with Chinese trade and transport officials and railway executives.

Vietnam and China signed dozens of cooperation agreements, including on railways, during a visit to Hanoi by Chinese President Xi
Jinping in December.

Last year, Vietnam’s government said it had asked Japan for support in building the high-speed railway.
Southeast Asia has so far been slow to adopt high-speed rail, despite plans in place for years by Vietnam, Thailand and others.

No timeframe has been announced for the high-speed system in Vietnam and the plan would be submitted to parliament for approval later this year, according to the government.

Source: Reuters

ក្រុមសេដ្ឋវិទូ: គោលនយោបាយពន្ធរបស់លោកត្រាំអាចមាន ផលពីរសេដ្ឋកិច្ចអាស៊ីខណៈកម្ពុជា ថៃ វៀតណាមអាចទទួលបានផលច្រើន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានប្រកាសពីផែនការដាក់ពន្ធលើទំនិញនាំចូល ពីបណ្តាដៃគូពាណិជ្ជកម្មសំខាន់ៗ រួមមាន ប្រទេសម៉ិកស៊ិក កាណាដា និងចិន។

តើផែនការពន្ធថ្មីនេះបង្កជាបញ្ហាប្រឈម និងឱកាសអ្វីខ្លះសម្រា​ប់សេដ្ឋកិច្ចរបស់តំបន់អាស៊ី ?

គោលនយោបាយពន្ធថ្មីនេះ ត្រូវបានគេរំពឹងថា នឹងអនុវត្តន៍ចាប់ពីថ្ងៃដំបូង នៃការឡើងកាន់តំណែង ជាប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ ដែលអាចជះឥទ្ធិពលយ៉ាងសំខាន់ទៅលើសេដ្ឋកិច្ចពិភពលោក ជាពិសេសតំបន់អាស៊ី ដែលពឹងផ្អែកលើការនាំចេញទៅកាន់ទីផ្សារអាមេរិក។

ឥទ្ធិពលនៃគោលនយោបាយពន្ធ ក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី ត្រាំ នឹងមិនត្រឹមតែបង្កឱ្យមានភាពតាន​តឹងផ្នែកពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចដាក់សម្ពាធលើបណ្តាប្រទេស ដែលមានសេដ្ឋកិច្ច ពឹងផ្អែកលើការនាំចេញផងដែរ។

នៅឆ្នាំ២០២៣ សហរដ្ឋអាមេរិក បានក្លាយជាទីផ្សារនាំចេញធំជាងគេទី២ របស់កូរ៉េខាងត្បូង និងជាទីផ្សារនាំចេញកំពូលរបស់ប្រទេសជប៉ុន។ ជាមួយគ្នានេះ បណ្តាប្រទេសអាស៊ានជាច្រើនដូចជា វៀតណាម ថៃ និងឥណ្ឌូនេស៊ី ក៏បានចាត់ទុកអាមេរិក ជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតមួយ របស់ពួកគេផងដែរ។

ទោះជាយ៉ាងណាក្តី គោលនយោបាយនេះ ក៏បើកឱកាសសម្រាប់បណ្តាប្រទេសមួយចំនួនក្នុងតំបន់។ តួយ៉ាង តំបន់អាស៊ាន អាចក្លាយជាគោលដៅថ្មី សម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់របស់បណ្តាក្រុមហ៊ុននានា ដែលកំពុងធ្វើពិពិធកម្មចេញមកពីចិន។

សហគ្រាសធំៗមួយចំនួន គ្រោងផ្លាស់ប្តូរមូលដ្ឋានផលិត​កម្មចេញពីចិន ទៅកាន់បណ្តាប្រទេស ដូចជា វៀតណាម កម្ពុជា និងថៃ។

ជាក់ស្ដែងថ្មីៗនេះ ក្រុមហ៊ុនផលិតស្បែកជើង Steve Madden បានប្រកាសថា ខ្លួននឹងកាត់បន្ថយការផលិតនៅចិនពាក់កណ្តាល និងផ្លាស់ប្តូរទីតាំងផលិត ទៅកាន់បណ្តាប្រទេសអាស៊ាន។

ម្យ៉ាងវិញទៀត គោលនយោបាយពន្ធថ្មីនេះ ក៏បង្កើនសម្ពា​ធលើសេដ្ឋកិច្ចអាមេរិកផងដែរ។ ជាមួយនឹងអត្រាពន្ធខ្ពស់លើការនាំចូល តម្លៃទំនិញក្នុងស្រុករបស់អាមេរិក ត្រូវបានគេរំពឹងថា នឹងកើនឡើង ឬបង្កជាអតិផរណា។ ការណ៍នេះអាចជះផលប៉ះពាល់ដល់អំណាច នៃការទិញដោយផ្ទាល់នៅក្នុងទីផ្សារអាមេរិក ដោយកាត់បន្ថយតម្រូវការនាំចូលទំនិញពីតំបន់អាស៊ី។

លើសពីនេះ ឱនភាពពាណិជ្ជកម្មរវាងអាមេរិក និងបណ្តាប្រទេសអាស៊ីនៅតែជាបញ្ហាធំ។ ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៤នេះ សហរដ្ឋអាមេរិក បានជួបប្រទះឱនភាពពាណិជ្ជកម្មដ៏ធំជាមួយចិន ម៉ិកស៊ិក និងវៀតណាម។

ក្រុមសេដ្ឋវិទូលើកឡើងថា “គោលនយោបាយពន្ធថ្មីរបស់លោក ត្រាំ អាចក្លាយជា“កាំបិតមុខពីរ”។ ពន្ធទាំងនេះនឹងជួយកាត់បន្ថយឱនភាពពាណិជ្ជកម្ម និងជំរុញវិស័យផលិតកម្មក្នុងស្រុករបស់អាមេរិក។ ប៉ុន្តែគោលនយោបាយនេះ ក៏អាចធ្វើឱ្យការប្រកួតប្រជែងជាសកលរបស់អាមេរិកថយចុះ និងបង្កជាផលប៉ះពាល់ ដល់ទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ៕ប្រភព: CNN៕

តើការជួលទីតាំងលក់រាយនៅលើដងវិថីធំៗទាំង៦របស់ពិភពលោកមានតម្លៃបែបណា?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ដងវិថីធំៗនៅតាមបណ្តាទីក្រុងនានា នៅជុំវិញពិភពលោក ជាតំបន់វប្បធម៌ និងសេដ្ឋកិច្ច ដែលកំណត់អត្តសញ្ញាណនៃទីក្រុងរបស់ពួកគេ។

ទន្ទឹមគ្នានេះ ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield បានចេញផ្សាយនូវរបាយការណ៍ថ្មីមួយឈ្មោះ“Main Streets Across the World” ដោយបានគូសបញ្ជាក់ ពីតម្លៃជួលទីតាំងលក់រាយ នៅលើដងផ្លូវធំៗទូទាំងពិភពលោក។

ខាងក្រោមនេះជាតម្លៃជួលទីតាំង លក់រាយថ្លៃជាងគេបំផុ​តទាំង នៅតាមវិថីធំៗនៅលើពិភពលោក។

ទី១: ទីក្រុង Milan នៃប្រទេសអ៊ីតាលី

វិថី Via Monte Napoleone នៅទីក្រុង Milan ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងនាមជាទីតាំងលក់រាយ ថ្លៃបំផុតរបស់ពិភពលោក ដែលមានតម្លៃជួលចំនួន២.០៤៧ដុល្លារ ក្នុងមួយហ្វីតការ៉េក្នុងមួយឆ្នាំ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤។

តួលេខនេះឡើង១១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កាលពីឆ្នាំ២០២៣ វិថី Via Monte Napoleone ឈរនៅលេងរៀងទី២។

ទី២: ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

វិថី Upper 5th Avenue របស់ទីក្រុងញូវយ៉ក បានធ្លាក់ចុះមកនៅចំណាត់ថ្នាក់លេខ២ ក្នុងនាមជាទីតាំងលក់រាយថ្លៃបំផុតទី២របស់ពិភពលោក ដែលមានតម្លៃជួលចំនួន២.០០០ដុល្លារក្នុងមួយហ្វីតការ៉េក្នុងមួយឆ្នាំ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤។

ទី៣: ទីក្រុងឡុងដិ៍ ប្រទេសអង់គ្លេស

វិថី New Bond Street ក្នុងទីក្រុងឡុងដិ៍ ជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងនាមជាទីតាំងលក់រាយថ្លៃជាងគេទី៣ របស់ពិភពលោក ដែលមានតម្លៃជួលចំនួន១.៧៦២ដុល្លារ ក្នុងមួយហ្វីតការ៉េក្នុងមួយឆ្នាំ កើនឡើង១៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទី៤: ទីក្រុងហុងកុង តំបន់រដ្ឋបាលពិសេសរបស់ប្រទេសចិន

វិថី Tsim Sha Tsui ក្នុងទីក្រុងហុងកុង ជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងនាមជាទីតាំងលក់រាយថ្លៃជាងគេទី៤ របស់ពិភពលោក ដែលមានតម្លៃជួលចំនួន១.៦០៧ដុល្លារ ក្នុងមួយហ្វីតការ៉េក្នុងមួយឆ្នាំ កើនឡើង៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទី៥: ទីក្រុងប៉ារីល ប្រទេសបារាំង

វិថី Avenue des Champs-Elysees ក្នុងទីក្រុងប៉ារីស ជាប់ចំណាត់ថ្នាក់លេខ៥ ដែលមានតម្លៃជួល ទីតាំងលក់រាយចំនួន១.២៨២ដុល្លារ ក្នុងមួយហ្វីតការ៉េក្នុងមួយឆ្នាំ កើនឡើង១០ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

ទី៦: ទីក្រុងតូក្យូ ប្រទេសជប៉ុន

វិថី Ginza ក្នុងទីក្រុងតូក្យូ ជាប់ចំណាត់ថ្នាក់លេខ៦ ដែលមានតម្លៃជួលទីតាំងលក់រាយ ចំនួន១.១៨៦ដុល្លារក្នុងមួយហ្វីតការ៉េក្នុងមួយឆ្នាំ កើនឡើង២៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ប្រភព: Cushman & Wakefield៕