Kuala Lumpur to see over 4.2m sq ft of new retail supply in 2025

0

According to a JLL report, an upcoming supply of 1.16 million sq ft and 3.08 million sq ft of NLA are expected to enter the Kuala Lumpur City Centre and Suburban submarkets, respectively, in 2025. Despite a positive demand outlook, this large supply is likely to result in increased pressure on vacancy rates.

“Rents are expected to grow, albeit at a slower pace, driven by demand from local and international retailers. Landlords are expected to enhance their consumer shopping experience and offer an attractive tenant mix to remain competitive in the market,” the report added.

Retail demand strengthens, driven by increased shopping footfall, growing consumer spending, rising tourist arrivals and supportive government-led initiatives such as the launch of Malaysia Mega Sale 2024.

Prime shopping centres attract new local and international brands, with notable expansions of international luxury, fashion, athleisure and F&B brands such as Louis Vuitton, Urban Revivo, Descente, Undefeated, PUMA and Canadian coffee chain Tim Hortons.

The Suburban submarket welcomes the completion of a new neighbourhood mall

Sime Darby Property’s Elmina Lakeside Mall officially opened, adding around 214,000 sq ft of NLA to the supply. The 2-storey neighbourhood mall has achieved 98% occupancy, with Jaya Grocer and Harvey Norman serving as anchor tenants.

Vacancy rates declined in both submarkets in the quarter. The City Centre’s vacancy rate fell to 11.3%, driven by sustained demand for prime mall spaces and limited new supply, while the Suburban submarket’s vacancy decreased slightly to 18.3%.

Source: Real Estate Asia

UN report says 1.1 billion people living in acute poverty

0

More than one billion people live in acute poverty, with nearly half of them in countries experiencing conflict, according to a new United Nations report.

Countries at war have higher levels of deprivation across all indicators of
“multidimensional poverty”, according to an index published on Thursday by the UN Development Programme (UNDP), reporting “markedly more severe” disparities in nutrition, access to electricity, and access to water and sanitation.

Research across 112 countries and 6.3 billion people revealed that 1.1 billion people endure poverty, with 455 million of them living “in the shadow of conflict”, according to the Multidimensional Poverty Index.

“Conflicts have intensified and multiplied in recent years, reaching new highs in casualties, displacing record millions of people, and causing widespread disruption to lives and livelihoods,” said the UNDP’s Achim Steiner.

The index showed that some 584 million people under 18 were experiencing extreme poverty, accounting for 27.9 percent of children worldwide, compared with 13.5 percent of adults.
Child mortality in conflict settings was 8 percent, compared with 1.1 percent in peaceful countries.

The index, compiled jointly with the Oxford Poverty and Human Development Initiative (OPHI), used indicators such as a lack of adequate housing, sanitation, electricity, cooking fuel, nutrition and school attendance to assess levels of “multidimensional poverty”.

Source: Al Jazeera

តម្រូវការដីធ្លីសម្រាប់ការអភិវឌ្ឍន៍នៅក្នុងប្រទេសឥណ្ឌា កំពុងហក់ឡើងខ្លាំង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Panattoni ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក បានជំរុញឱ្យរដ្ឋាភិបាលឥណ្ឌា ជួយសម្រួលដល់ដំណើរការ ទិញយកដីធ្លីនៅក្នុងប្រទេសមួយនេះ ស្របពេលដែលតម្រូវការសាងសង់ឃ្លាំងកើនឡើង។


បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យបរទេស និងក្នុងស្រុកកំពុងសាងសង់ឃ្លាំងបន្ថែមទៀត នៅក្នុងប្រទេសឥណ្ឌា ដើម្បីបំពេញតម្រូវការស្តុកទុកទំនិញ ដែលកំពុងកើនឡើង។ ប៉ុន្តែ ការទិញយកដី ជាបញ្ហាដ៏លំបាកនៅក្នុងប្រទេសឥណ្ឌា ហើយដំណើរការផ្ទេរមានភាពស្មុគស្មាញ និងត្រូវចំណាយពេលវេលាយូរ។


លោក Robert Dobrzycki នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Panattoni បានលើកឡើងថា “យើងមើលឃើញឱកាសក្នុងការពង្រីកអាជីវកម្ម នៅប្រទេសឥណ្ឌា។ ប៉ុន្តែការទិញដីជាបញ្ហាប្រឈមដ៏ធំបំផុត និងការលំបាកស្វែងរកទិន្នន័យពាក់ព័ន្ធ”។
ក្រុមហ៊ុន Panattoni គ្រោងបោះទុនវិនិយោគចំនួន១០០លានដុល្លារជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសឥណ្ឌា ក្នុងរយៈពេល២ឆ្នាំទៅ៣ឆ្នាំខាងមុខ ដោយសង្ឃឹមថា ខ្លួននឹងទិញបានដីធ្លីចំនួន៣កន្លែងទៅ៤កន្លែង នៅក្នុងឆ្នាំ២០២៤នេះ។


ក្រុមហ៊ុនធ្លាប់បានអះអាងថា ខ្លួនបានចំណាយពេលវេលាអស់ចំនួន៨ខែ ទើបអាចបញ្ចប់ការបំពេញបែបបទ ទិញយកដីនៅជិតទីក្រុងញូវដេលី ដែលជារដ្ឋធានីរបស់ប្រទេសឥណ្ឌា។
ការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធ នៅប្រទេសឥណ្ឌាបានជំរុញឱ្យដីធ្លី មានតម្រូវការខ្ពស់ ហើយការកើនឡើងនៃតម្លៃដី បានជះផលប៉ះពាល់ដល់ ការស្វែងរកផលចំណេញត្រឡប់មកវិញរបស់ក្រុមអ្នកអភិវឌ្ឍន៍៕ប្រភព: NST online៕

សហគមន៍ទេសចរណ៍ប្រមាណ៣០បានរកប្រភពចំណូលពីភ្ញៀវទេសចរណ៍

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រសួងបរិស្ថាន បាននិងកំពុងអភិវឌ្ឍគោលដៅលំហែបៃតង នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ស្របតាម​គោល​នយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោកខ្វែ អាទិត្យាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា នៅកម្ពុជាមានសហគមន៍ធម្មជាតិចំនួន៥០ ដែលបានចងក្រងឡើង ក្នុងនោះសហគមន៍ចំ​នួន៣០ បាននិងកំពុងបង្កើតផលចំណូល ពីភ្ញៀវទេស​ចរណ៍ជាតិ អន្តរជាតិដោយខ្លួនឯង។

នៅក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បាន​កំពុងធ្វើឱ្យ​សហគមន៍​មាន​ចំណូលបន្ថែម និងបង្កើតជម្រើសថ្មី សម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដោយផ្តល់ចំណេះដឹង ជំនាញ និង​មុខរ​បរ​ថ្មី។ ក្នុងនោះរួមមាន ការចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំផ្សេងទៀត សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផង និង​សម្រាប់​លក់នៅលើទីផ្សារផងដែរ ព្រមទាំងជួយរៀបចំ បង្កើតជាអេកូទេស​ចរណ៍ នៅក្នុងតំបន់សហគមន៍។

ទាក់ទងទៅនឹងវិស័យទេសចរណ៍ធម្មជាតិ ក្នុងខេត្តសៀម​រាបនេះផងដែរ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃក​ម្ពុជា បាន​ផ្តល់ជូននូវដំណោះស្រាយមួយចំនួន នៅសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ក្នុងស្រុកប្រាសាទបាគង បន្ទាប់​ពី​បានចុះទៅពិនិត្យ​ស្ថានភាព​ និងទស្សនាតំបន់ទេសចរណ៍ធម្មជាតិនេះ នាថ្ងៃទី១ ធ្នូនេះ។

យោងតាមបណ្តាញសង្គមផ្លូវការ របស់ប្រមុខរដ្ឋាភិបាលបានឱ្យដឹងថា បន្ទាប់ពីបានទស្សនកិច្ច​ និង​ជួបសំណេះ​សំ​ណាល​ផ្ទាល់ជាមួយសហគមន៍​ ជាពិសេស អ្នកប្រកបរបរជាអ្នកបើកបរកាណូត​ និងអុំទូកបម្រើសេវា ជូនអ្នកទេសចរ​នាយករដ្ឋមន្រ្តីក​ម្ពុជា បានទទួលយកនូវសំណូមពរ​មួយចំនួន​។

ក្នុងនោះ ប្រមុខរដ្ឋាភិបាលបាន ផ្តល់​ជា​ដំណោះ​ស្រាយ​មួយ​ចំនួនដូចជា កសាងផ្លូវកៅស៊ូ៨គីឡូម៉ែត្រ​ លើផ្លូវក្រាលគ្រួសក្រហម ​ដែលមានស្រាប់ ដើម្បី​ផ្តល់ភាពងាយ​ស្រួលក្នុង​កា​រ​​ធ្វើដំណើរ​ និងកាត់បន្ថយការហុយ។

សម្តេចធិបតីក៏បានសម្រេច កសាងបញ្ជរ​លក់សំបុត្រថ្មី​របស់​សហ​គម​ន៍ ដែលនឹងជួយឱ្យសហគមន៍ មិនចាំបាច់ជួលដី ដើម្បីលក់សំបុត្រដូចពេលបច្ចុប្បន្ន ហើយនិង​ផ្តល់បន្ថែម​នូវធុង​សំរាម​ក្នុង​ស​ហ​គមន៍ ដើម្បីថែរក្សាអនាម័យ និងបរិស្ថាន នៅក្នុងតំបន់ផងដែរ៕

ប្រទេសវៀតណាមស្វែងរកឱកាសរៀនសូត្រពីប្រទេសចិន ដើម្បីអភិវឌ្ឍន៍រថភ្លើងល្បឿនលឿន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមប្រភពពីខាងរដ្ឋាភិបាលវៀតណាមបានទម្លាយឱ្យដឹងថា ប្រទេសវៀតណាមកំពុងសិក្សារៀនសូត្រពីប្រទេសចិន ដើម្បីអភិវឌ្ឍន៍បណ្តាញផ្លូវដែក ល្បឿនលឿនដំបូងបំផុតរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយ​សារពត៌មាន Reuters។

យោងតាមប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា ប្រទេសវៀតណាម គ្រោងនឹងសាងសង់ប្រព័ន្ធ រថភ្លើងល្បឿនលឿនប្រវែង១.៥៤៥គីឡូម៉ែត្រ ជាមួយនឹងតម្លៃទុនវិនិយោគប្រមាណ៧២ពាន់លានដុល្លារ ឬស្មើនឹងចំនួន១៧% នៃផលទុនជាតិសរុប(GDP) ។

រដ្ឋបាលទីក្រុងហាណូយបានអះអាងថា “ឧស្សាហកម្មផ្លូវដែករបស់ប្រទេសចិន មានការអភិវឌ្ឍន៍ជឿនលឿនបំផុត នៅលើពិភពលោក។ ហេតុនេះ វៀតណាមនឹងរៀនសូត្រពីបទពិសោ​ធន៍របស់ចិន ជាពិសេសទាក់ទងនឹងបច្ចេកវិទ្យា ការគ្រប់គ្រងហិរញ្ញវត្ថុ និងជំនាញផ្នែកគ្រប់គ្រងផ្លូវដែក”។

គោលបំណងនេះ ត្រូវបានលាតត្រដាងឱ្យដឹង បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក Nguyen Chi Dung បានបំពេញទស្សនកិច្ច ទៅកាន់ប្រទេសចិន ដោយលោកបានជួបពិភាក្សា ការងារជាមួយក្រុមមន្ត្រី និងថ្នាក់ដឹកនាំប្រតិបត្តិរបស់ក្រុមហ៊ុនផ្លូវដែកចិន។

ជាមួយគ្នានេះ ប្រទេសវៀតណាម និងចិនក៏ធ្លាប់បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនផងដែរ រួមទាំងផ្លូវដែក ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ទៅកាន់ទីក្រុងហាណូយ កាលពីខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។

គិតមកទល់ពេលនេះ ប្រទេសវៀតណាម មានភាពយឺតយ៉ាវខ្លាំង នៅក្នុងការអភិវឌ្ឍន៍ប្រព័ន្ធ ផ្លូវដែកល្បឿនលឿន ទោះបីជាផែនការយុទ្ធសាស្ត្រ ត្រូវបានត្រៀមដាក់ឱ្យអនុវត្តន៍អស់ជាច្រើនឆ្នាំមកហើយយ៉ាងណាក្តី៕ប្រភព: Reuters ៕

តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹងនៅថ្ងៃអង្គារនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃតិចតួច ឬអាចនិយាយថា ស្ថិតក្នុងសភាពទ្រឹងនៅព្រឹកថ្ងៃអង្គារនេះ ខណៈក្រុមអ្នកវិនិយោគបានប្រកាន់ជំហរប្រុងប្រយ័ត្ន មុនពេលចេញផ្សាយនូវទិន្នន័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនាពេលខាងមុខ ដែលអាចជះឥទ្ធិពលដល់គោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើងត្រឹមតែ០,០៣ភាគរយដល់២៦៣៩,៧៣ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១២ភាគរយដល់២៦៦១,៦០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៩នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃច័ន្ទម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦៣៨,៩៣ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៦៥៨,៥០ដុល្លារក្នុងមួយអោន។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៧៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំនៅថ្ងៃទី១៨ ខែធ្នូនេះ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៦,៥៣ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៦,៤៥ពិន្ទុកាលពីថ្ងៃច័ន្ទម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៦៥%ដល់៣១,០៦ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,២%ដល់៩៤៨,៥ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៦២%ដល់៩៨៩ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤២នាទីព្រឹក៕

ក្រុមហ៊ុនធំមួយរបស់ចិនចាប់អារម្មណ៍វិនិយោគលើវិស័យថាមពលនៅកម្ពុជា

0

ដោយៈ និស្ស័យ

       ភ្នំពេញៈ អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា លោកសួន សុផល បានដឹកនាំសហការី ទទួលជួបពិភាក្សាការងារជាមួយ លោក Liuhao Ran ប្រធានផ្នែកអភិវឌ្ឍន៍នៃក្រុមហ៊ុន Windey Energy Technology Group Co., Ltd. ដែលមានមូលដ្ឋាននៅខេត្តZhejiang សាធារណរដ្ឋប្រជាមានិតចិន។

ជំនួបនេះធ្វើឡើង ក្នុងគោលបំណងពិគ្រោះយោបល់ លើកាលានុវត្តភាពវិនិយោគ លើគម្រោងថាមពលអគ្គិសនីកកើតឡើងវិញ។

ក្នុងជំនួបនេះ លោកសូន សុផល បានគូសរំលេចអំពីកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរក្នុងការពង្រឹងមិត្តភាពដែកថែប និងលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញការកសាងសហគមន៍វាស​នារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី។

ក្នុងស្មារតីនេះ ការចូលរួមចំណែក នៃរំហូរវិនិយោគផ្ទាល់ពីប្រទេសចិន បានដើរតួនាទីដ៏សំខាន់ ក្នុងការដុសខាត់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ឱ្យកាន់តែភ្លឺចែងចាំងមួយកម្រិតបន្ថែមទៀត។

លោកសួន សុផល បានលើកទឹកចិត្តឱ្យសមភាគីបន្តពិគ្រោះយោបល់ជាមួយក្រសួងរ៉ែ និងថាមពលកម្ពុជាក្នុងគោ​លដៅសិក្សាសមិទ្ធិលទ្ធភាព និងទទួលបានគោលការណ៍ជាលក្ខណៈបច្ចេកទេស ​ពីក្រសួងជំនាញ ហើយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកទ្វារចំហស្វាគមន៍ជានិច្ច ក្នុងការរង់ចាំផ្តល់កិច្ចសម្រួល និងការលើកទឹកចិត្តនានាស្របតាមច្បាប់ និងប្បញ្ញត្តិជាធរមាន។

លោក Liuhao Ran ប្រធានផ្នែកអភិវឌ្ឍន៍នៃក្រុមហ៊ុន Windey Energy Technology Group Co., Ltd. បានសម្តែងនូវការកត់សម្គាល់ អំពីថាមភាពរបស់កម្ពុជា ក្នុងការពង្រឹងបន្ថែមនូវទំនាក់ទំនងមិត្តភាពដែកថែប រវាងកម្ពុជា-ចិន ព្រមទាំងភាពសកម្មក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការ ក្រោមគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ ហើយលោកជឿជាក់ថា ការវិនិយោគផ្ទាល់ពីប្រទេសចិន ពិតជាបានជះផលវិជ្ជមាន លើកិច្ចសហប្រតិបត្តិការត្បូងពេជ្រប្រាកដមែន។

លោកបានទទួលយកអនុសាសន៍ ណែនាំរបស់ លោកអគ្គលេខាធិការរង និងបានបង្ហាញសុទិដ្ឋិនិយមថា Windey Energy Technology Group Co., Ltd. នឹងអាចមាន​ឱកាសបណ្តាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យថាមពលស្អាតនាពេលខាងមុខ៕

អង្គការសហប្រជាជាតិព្រមានៈប្រជាជនរាប់ពាន់លាននាក់នៅលើពិភពលោកកំពុងធ្លាក់ខ្លួនរស់នៅក្នុងភាពក្រីក្រ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមរបាយការណ៍ថ្មីរបស់អង្គការសហប្រជាជាតិ(UN) បានឱ្យដឹងថា ប្រជាជនចំនួនជាង១ពាន់លាននាក់នៅលើពិភពលោក កំពុងធ្លាក់ខ្លួនរស់នៅក្នុងភាពក្រីក្រធ្ងន់ធ្ងរ ដោយចំនួនជិតពាក់កណ្តាល នៃប្រជាជនទាំងនោះរស់នៅក្នុងបណ្តាប្រទេសកំពុងជួបប្រទះសង្គ្រាម។

តួយ៉ាង យោងតាមការស្រាវជ្រាវរបស់ស្ថាប័ន UN នៅទូទាំងប្រទេសចំនួន១១២ និងប្រជាជនចំនួន៦,៣ពាន់លាននាក់បានបង្ហាញថា មនុស្សចំនួន១,១ពាន់លាននាក់ បានជួបប្រទះភាពក្រីក្រ ដោយក្នុងនោះមនុស្សចំនួន៤៥៥លាននាក់ រស់នៅក្រោមស្រមោលសង្គ្រាម។

ការស្រាវជ្រាវបានបង្ហាញទៀតថា មនុស្សប្រហែល៥៨៤លាននាក់ ដែលមានអាយុក្រោម១៨ឆ្នាំ កំពុងជួបប្រទះភាពក្រីក្រខ្លាំង ដែលស្មើនឹងចំនួន២៧,៩ភាគរយ នៃកុមារនៅទូទាំងពិភពលោក បើប្រៀបធៀបនឹងចំនួន១៣,៥ភាគរយ នៃមនុស្សពេញវ័យ។

ម្យ៉ាងទៀត ចំនួន៨៣,២ភាគរយ នៃប្រជាជនក្រីក្របំផុតរបស់ពិភពលោក កំពុងរស់នៅក្នុងអនុតំបន់ សាហារ៉ាអាហ្វ្រិក និងតំបន់អាស៊ីខាងត្បូង។

ក្នុងចំណោមនោះ ប្រទេសឥណ្ឌាជាប្រទេស ដែលមានប្រជាជនក្រីក្របំផុតច្រើន ជាងគេចំនួន២៣៤លាននាក់បើប្រៀបធៀបនឹងចំនួនប្រជាជនឥណ្ឌា សរុបប្រមាណ១,៤ពាន់លាននាក់ តាមពីក្រោយដោយប្រទេសប៉ាគីស្ថាន អេត្យូពី នីហ្សេរីយ៉ា និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

បណ្តាប្រទេសទាំង៥នេះ រួមគ្នាគ្របដណ្តប់ចំនួនជិតពាក់កណ្តាល នៃប្រជាជនក្រីក្រចំនួន១,១ពាន់លាននាក់ នៅទូទាំងពិភពលោក។

វឌ្ឍនភាពក្នុងការកាត់បន្ថយភាពក្រីក្រ បានជាប់គាំងស្រ​ប​ពេលកំណើនសេដ្ឋកិច្ចសកលធ្លាក់ចុះ រួមទាំងការថយក្រោ​យដោយសារវិបត្តិជំងឺរាតត្បាត។  អត្រានៃភាពក្រីក្រក្នុងបណ្តាប្រទេស ដែលមានប្រាក់ចំណូលទាប មានកម្រិតខ្ពស់ជាងមុនពេលផ្ទុះជំងឺរាតត្បាត។

ដោយឡែក ធនាគារពិភពលោកបានព្យាករណ៍ថា មនុស្សចំនួន៦២២លាននាក់ ឬស្មើនឹង៧,៣ភាគរយ នៃចំនួនប្រជាជនរបស់ពិភពលោក នឹងរស់នៅក្នុងភាពក្រីក្រខ្លាំងនៅឆ្នាំ២០៣០​។ ការណ៍នេះមានន័យថា មនុស្សប្រហែល៦៩លាននាក់ត្រូវបានគេព្យាករណ៍ថា នឹងរួចផុតពីភាពក្រីក្រខ្លាំង នៅចន្លោះឆ្នាំ២០២៤ និងឆ្នាំ២០៣០ បើធៀបនឹងមនុស្សប្រហែល១៥០លាននាក់ ដែលបានរួចផុតភាពក្រីក្រខ្លាំងរវាងឆ្នាំ២០១៣ និងឆ្នាំ២០១៩។

លើសពីនេះ មនុស្សចំនួន៣,៤ពាន់លាននាក់ ឬស្មើនឹងជិត៤០ភាគរយ នៃចំនួនប្រជាជនសរុប នៅលើពិភពលោកត្រូវបានព្យាករណ៍ថា នឹងរកប្រាក់ចំណូលបានតិចជាង៦,៨៥ដុល្លារអាមេរិកក្នុងមួយថ្ងៃ។

ធនាគារពិភពលោកបានព្រមានថា “ប្រសិនបើកំណើនសេដ្ឋកិច្ចសកលបន្តធ្លាក់ចុះ នោះពិភពលោកនឹងចំណាយពេលរាប់ទសវត្សរ៍ ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង និងចំណា​យពេលជាង១សតវត្សរ៍ ដើម្បីជួយមនុស្សឱ្យរកប្រាក់ចំណូលបានលើសពី៦,៨៥ដុល្លារក្នុងមួយថ្ងៃ ដើម្បីចាកចេញពីបន្ទាត់នៃភាពក្រីក្រ”។

ធនាគារពិភពលោកបានផ្តល់អនុសាសន៍បន្ថែមថា “ការកែលម្អប្រាក់ចំណូល ក្នុងវិស័យកម្លាំងពលកម្ម តាមរយៈការបង្កើតការងារកាន់តែច្រើន និងកាន់តែប្រសើរ និងការវិនិយោគលើវិស័យអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងសេវាមូលដ្ឋាននឹងមានសារៈសំខាន់ ដើម្បីជួយដល់ប្រជាជន ដែលរស់នៅក្នុងភាពក្រីក្រឱ្យទទួលបានអត្ថប្រយោជន៍កាន់តែច្រើន និងចូលរួមចំណែ​កដល់កំណើនសេដ្ឋកិច្ច និងលើកកម្ពស់ភាពធន់”៕ប្រភព: Al Jazeera & World Bank៕

វិថី Sukhumvit បន្តជាប់ឈ្មោះជាតំបន់មានតម្លៃអាផាតម៉ិន ថ្លៃជាងគេបំផុតក្នុងទីក្រុងបាងកក

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមរបាយការណ៍ របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យCBRE បានឱ្យដឹងថា ការផ្គត់ផ្គង់អាផាតម៉ិនសរុបនៅក្នុងទីក្រុងបាងកក របស់ប្រទេសថៃបានធ្លាក់ចុះ ខណៈអត្រាគ្របដណ្តប់ ការប្រើប្រាស់ជាមធ្យមបានកើនឡើង។

ការផ្គត់ផ្គង់អាផាតម៉ិនសរុប បានធ្លាក់ចុះមកនៅត្រឹមចំនួន៩.៦២៦យូនីត ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ ថយចុះ០,៩%ធៀបនឹងត្រីមាសទី២ និងថយចុះ០,៦%ធៀបនឹងឆ្នាំមុន។

ក្នុងនោះ វិថី Sukhumvit បានបន្តនាំមុខគេ លើការផ្គត់ផ្គង់ភាគច្រើន ដែលគ្របដណ្តប់ចំណែក៨៣,៩% នៃការផ្គត់ផ្គង់អាផាតម៉ិនសរុប នៅតំបន់កណ្តាលទីក្រុងបាងកក។

អត្រាគ្របដណ្តប់ ការប្រើប្រាស់អាផាតម៉ិន ជាមធ្យមនៅទីក្រុងបាងកក បានកើនឡើង០,៤ភាគរយ ធៀបនឹងត្រីមាសទី២ដល់ចំនួន៩១,៨%។ ក្នុងនោះ អគារអាផាតម៉ិន នៅវិថី Sukhumvit មាន​តម្រូវការ​ខ្ពស់​បំផុត ដោយ​កត់ត្រា​អត្រាគ្របដណ្តប់ការប្រើប្រាស់​ ជា​មធ្យម​ខ្ពស់បំផុត​ចំនួន៩២,២% តាម​ពីក្រោយ​ដោយគ្របដណ្តប់ ការប្រើប្រាស់អាផាតម៉ិនជាមធ្យមនៅវិថី Silom ចំនួន៩០,៨%។

ការ​ជួល​​អាផាតម៉ិន​លំដាប់ A នៅវិថី Sukhumvit មានតម្លៃជាមធ្យមខ្ពស់ជាងគេបំផុត ដែលមាតម្លៃ៥៦៣បាត(ប្រហែល១៦,២១ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េ។

ដោយឡែក តម្លៃជួលអាផាតម៉ិនលំដាប់ A ជាមធ្យមនៅទូទាំងរាជធានីបាងកក មានតម្លៃ៥៥៥បាត ក្នុងមួយម៉ែត្រការ៉េ ដែលឆ្លុះបញ្ចាំងពីការថយចុះ១ភាគរយ បើធៀបនឹងត្រីមាសទី២។

យោងតាមក្រុមហ៊ុន CBRE បានឱ្យដឹងទៀតថា យូនីតអាផាតម៉ិន ដែលមានបន្ទប់គេងចំនួន៣ នៅតែជាប្រភេទយូនីតដែលមានតម្រូវការជួលខ្ពស់បំផុត ដោយគ្របដណ្តប់ប្រតិបត្តិការជួលចំនួន៤៥,៨ភាគរយ នៃប្រតិបត្តិការសរុប។

លើសពីនេះ តម្លៃជួលជាមធ្យមសម្រាប់អាផាតម៉ិន លំដា​ប់A ដែលផ្តល់ជូនសេវាកម្មដូចសណ្ឋាគារ(Serviced Apartment)នៅទីក្រុងបាងកក បានកើនឡើង១,៣% ធៀបនឹងត្រីមាសទី២ដល់ចំនួន១.១៦១បាត (ប្រហែល៣៣,៤៣ដុល្លារ) ក្នុងមួយម៉ែត្រការ៉េ៕ប្រភព: CBRE ៕

សម្តេចតេជោទស្សនកិច្ចប្រទេសចិនដើម្បីពង្រឹងនិងពង្រីកមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ  សម្តេចតេជោហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា​ ​បាន​ទៅ​ដល់​ប្រទេស​ចិន​ហើយ​កាលពី​ថ្ងៃ​ច័ន្ទ ដើម្បី​បំពេញ​ទស្សន​កិច្ច​ជា​ផ្លូវការ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

ក្នុងដំណើរទស្សនកិច្ចកម្រិតខ្ពស់នេះ សម្តេចបាន​ជួប​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​ដែក​ថែប​រវាង​ប្រទេស​ទាំង​ពីរ។

នេះ​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ ​លើក​ទី​មួយ​របស់​សម្តេច ក្នុង​នាម​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ដែល​ធ្វើ​ឡើង​តប​តាម​ការ​អញ្ជើញ​ របស់​របស់​គណបក្ស​កុម្មុយនីស្ត​ចិន ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី៤ ខែ​ធ្នូ​នេះ។

យោងតាម​ក្រសួង​ការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោហ៊ុន សែន គ្រោង​នឹង​ជួប​ជាមួយ​លោក ស៊ី ជីនពីង​ ប្រធានា​ធិបតី​ចិន និង​ជា​អគ្គលេខាធិការ​បក្សកុម្មុយនីស្ត​ចិន ហើយ​ក៏​នឹង​មាន​ជំនួប​ដោយ​ឡែក​ពី​គ្នា​ផង​ដែរ ​ជា​មួយ លោក វ៉ាង ហ៊ូនឹង ប្រធាន​គណៈកម្មាធិការ​ជាតិ ​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន និង លោកចាវ ឡីជី ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ​នៃ​សភា​តំណាង​ប្រជាជន​ចិន ។

ក្រសួង​ការបរទេសបានឲ្យដឹង ​កាល​ពី​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា​ថា ដំណើរ​ទស្សនកិច្ច​របស់​សម្តេចតេជោហ៊ុន សែន ទៅ​កាន់​ប្រទេស​ចិន ក្នុង​នាម​ជា​ប្រធាន​ព្រឹទ្ធសភា “នឹង​ផ្តល់​កម្លាំង​ចលករ​ថ្មី ​ដល់​ការ​ពង្រឹង​ចំណង​មិត្តភាព​ដែក​ថែប លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ ​ជាដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ សំដៅ​ធ្វើ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ ​នូវ​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ  និង​ជំរុញ​ទៅ​មុខ​បន្ថែម​ទៀត ​នូវ​ការ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា-ចិន ​ដែល​មាន​កម្រិត​ខ្ពស់ និង​ស្តង់ដារ​ខ្ពស់​ក្នុង​យុគ​សម័យ​ថ្មី។

ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​ នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ​លោកបណ្ឌិតគិន ភា បានយល់​ឃើញ​ថា ដំណើរ​ទស្សនកិច្ច​នេះ ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់ ​ក្នុង​ធ្វើ​ឲ្យ​ស៊ី​ជម្រៅ និង​ពង្រឹង​ទំនាក់​ទំនង​ទ្វេភាគី ​រវាង​ប្រទេស​ទាំង​ពីរ ដែល​មក​ទល់​ពេល​នេះ ​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​រួច​ហើយ។

លោក​ថ្លែង​ថា ដំណើរ​ទស្សនកិច្ច​នេះ បាន​បង្ហាញ​ពី​គោល​នយោបាយ​ការបរទេស ​ឥត​ប្រែប្រួល​របស់​កម្ពុជា ​ចំពោះ​ចិន ទោះ​បី​ជា​សម្ដេច​តេជោ ហ៊ុន សែន មិន​ស្ថិត​នៅ​ក្នុង​អំណាច​នីតិប្រតិបត្តិ​តទៅ​ទៀត​ក្ដី ប៉ុន្តែ​សម្តេចនៅ​តែ​ជា​ប្រធាន​គណបក្ស​កាន់​អំណាច ដែល​ជា​គណបក្ស​កាច់​ចង្កូត​កម្ពុជា ​អស់​រយៈ​ពេល​ជាង​៤​ទសវត្សរ៍​មក​ហើយ។

លោក​បញ្ជាក់ថា “ចិន​នៅ​តែ​ជា​ដៃគូ​ដ៏​សំខាន់ និង​ចាំបាច់​ខ្លាំង​ណាស់​សម្រាប់​កម្ពុជា ទាំង​ផ្នែក​នយោបាយ យុទ្ធសាស្ត្រ និង សេដ្ឋកិច្ច”។ លោកបន្ថែមថា “សម្រាប់​ចិន កម្ពុជា​នៅ​តែ​ជា​ប្រទេស​គាំទ្រ​ឥត​ងាក​រេ ទៅ​លើ​គោលនយោបាយ​ចិន​តែ​មួយ ក៏ដូចជា​ទៅ​លើ​គំនិត​ផ្ដួច​ផ្ដើម​ និង​យុទ្ធសាស្ត្រ​សាកល​នានា​របស់​ចិន”។

លោក​បន្ត​ថា “កម្ពុជា​ និង​ចិន​អាច​រួម​បញ្ចូល​គ្នា​នូវ​គោលនយោបាយ​រៀងៗ​ខ្លួន ដើម្បី​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក និង​ដើម្បី​ការ​អភិវឌ្ឍ”៕