ទីផ្សារអចលនទ្រព្យម៉ាឡេស៊ីបន្តមានសន្ទុះកើនឡើងជាវិជ្ជមាន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីផ្សារអចលនទ្រព្យ របស់ប្រទេសម៉ាឡេស៊ីបន្តរក្សាបាននូវសន្ទុះរបស់ខ្លួន ដោយកត់ត្រាចំនួនប្រតិបត្តិការទិញ-លក់ជាង១១២.០០០យូនីត ដែលមានតម្លៃ៥៧,៣១ពាន់លានរីងហ្គីត (ប្រហែល១២,៨៦ពាន់លានដុល្លារ) ក្នុងត្រីមាសទី៣ ឆ្នាំនេះ។

យោងតាមទិន្នន័យចុងក្រោយបំផុត របស់មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យជាតិម៉ាឡេស៊ី (Napic) បង្ហាញថា ទំហំ និងតម្លៃ នៃប្រតិបត្តិការបានកើនឡើង៣,១ភាគរយ និង០,៣ភាគរយរៀងគ្នា បើធៀបនឹងប្រតិបត្តិការចំនួន១០៨.៩៣៣យូនីត ដែលមានតម្លៃ៥៧,១៤ពាន់លានរីងហ្គីត នៅក្នុងត្រីមាសទី៣ដូចគ្នាកាលពីឆ្នាំមុន។

លោក Chan Wai Seen នាយកប្រតិបត្តិក្រុមហ៊ុន CCO & Associates ប្រចាំទីក្រុងគូឡាឡាំពួរបានលើកឡើងថា “វានៅតែជាទីផ្សាររបស់អ្នកទិញ។ ហេតុដូច្នេះហើយ នេះជាពេលវេលាល្អក្នុងការទិញផ្ទះ”។

លោក Chan បានថ្លែងប្រាប់កាសែត Business Times ថា “ចំនួនមួយភាគធំ នៃប្រជាជនម៉ាឡេស៊ី ជាចំនួនប្រជាជនវ័យក្មេង ហើយពួកគេមិនទាន់មានផ្ទះផ្ទាល់ខ្លួននៅឡើយ”។

លើសពីនេះ ប្រជាជនវ័យក្មេងជាច្រើន កំពុងផ្លាស់ចេញពីផ្ទះឪពុកម្តាយរបស់ពួកគេ។ ដូច្នេះហើយ ការណ៍នេះបានជួយបង្កើនតម្រូវការផ្ទះ ស្របទៅតាមការថយចុះ នៃទំហំគ្រួសារជាមធ្យម។

លោក Chan បានបន្តទៀតថា ផ្ទះដែលមានតម្លៃចន្លោះពី៣០ម៉ឺន ទៅ៥០ម៉ឺនរីងហ្គីតក្នុងមួយយូនីត ជាតម្លៃសមរម្យសម្រាប់ប្រជាជនម៉ាឡេស៊ីភាគច្រើន ជាពិសេសសម្រាប់អ្នកទិញផ្ទះលើកដំបូង និងអ្នកទិញវ័យក្មេង។

លោកបានបន្ថែមថា “រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកថ្មីលោកដូណាល់ត្រាំ នឹងមិនជះផលប៉ះពាល់ ដោយផ្ទាល់ទៅលើទីផ្សារអចលនទ្រព្យ របស់ប្រទេសម៉ាឡេស៊ីនោះទេ”៕​ប្រ​ភព: NST  Online៕

ប៉េង ហួត គ្រុប បរិច្ចាគទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លា ស្រមតាមការបរិច្ចាគប្រចាំឆ្នាំជូនមន្ទីរពេទ្យគន្ធបុប្ផា ក្នុងបេសសកម្មព្យាបាលជំងឺកុមារកម្ពុជា

0

ក្នុងឆ្នាំ២០២៤នេះ ប៉េង ហួត គ្រុប បរិច្ចាគថវិកាចំនួន ១០ម៉ឺនដុល្លារ ស្របតាមការបរិច្ចាគប្រចាំឆ្នាំ និងកៀរគរថវិកាបន្ថែមក្នុងសកម្មភាពសប្បុរសធម៌ផ្សេងៗ ដើម្បីកិច្ចគាំពារមន្ទីរពេទ្យគុន្ធបុប្ផាកម្ពុជាក្នុងបេសសកម្មព្យាបាលជំងឺកុមារកម្ពុជាជាច្រើននាក់។ ជាមួយគ្នានេះក្រុមហ៊ុនក៏បានបោះពុម្ពសៀវភៅធម៌ “កសាងកម្លាំងចិត្ត” ចំនួន ៥ពាន់ក្បាលប្រគេនជូនវត្តនិគ្រោធវ័ន “គល់ទទឹង” និងចែកជូនបងប្អូនអ្នកចូលរួម ដើម្បីប្រើប្រាស់បានជាប្រយោជន៍ផងដែរ។

ការបរិច្ចាគនេះធ្វើឡើងក្នុងកម្មវិធីសមាធិសហគមន៍បុរី ប៉េង ហួត ប្រចាំខែសម្រាប់សុខុមាលភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋរស់នៅទាំងក្នុង និងក្រៅគម្រោងបុរីប៉េង ហួត ដោយមានការសម្ដែងព្រះធម្មទេសនាពីព្រះមេ-ធា-នុរ័ក្ខ បណ្ឌិត គូ សុភាព និងការដឹកនាំធ្វើសមាធិដោយលោកគ្រូ នឹម ឈុន្នី ស្ថាបនិកក្រុមហ៊ន VIPPASSA ដែលបានប្រព្រឹត្តទៅនាល្ងាច ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅទីតាំងសួន អេកូផាក គម្រោងហ្រ្គេនស្ដា ផ្លាទីនីម អេកូ ខូលិកសិន បុរីប៉េង ហួត (បឹងស្នោ)។

កម្មវិធីនេះមានការចូលរួមយ៉ាងច្រើនកុះករ ពីថ្នាក់ដឹកនាំមូលនិធិគន្ធបុប្ផា ថ្នាក់ដឹកនាំ សហការី ប៉េង ហួត គ្រុប និងបងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅគម្រោងបុរីប៉េង ហួត ប្រមាណជាង ៥០០នាក់។

នេះគឺជាលើកទី៥ សម្រាប់ការបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផាតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា។

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានធ្លាក់ថ្លៃចុះយ៉ាងគំហុកកាលពីថ្ងៃច័ន្ទម្សិលមិញ ខណៈមានសេចក្តីរាយការណ៍​ថា ប្រទេសអុីស្រាអែល​ជិត​ឈានដល់ការបង្កើតបទ​ឈប់​បាញ់​ជាមួយ​ក្រុម​ហេសបូឡា។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,០៩ភាគរយដល់២៦២៧,៦៨ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៣៤ភាគរយដល់២៦២៧,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣០នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃច័ន្ទម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦២៥,២៦ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៦១៨,៥០ដុល្លារក្នុងមួយអោន។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៥៧,៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំនៅខែធ្នូខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៧,១៧ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៦,៨២ពិន្ទុកាលពីថ្ងៃច័ន្ទម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៥៨%ដល់៣០,៤១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,០៣%ដល់៩៤៤,២០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,០៦%ដល់៩៨១,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៣នាទីព្រឹក៕

កម្ពុជាកសាងនូវបទពិសោធន៍ដ៏មានតម្លៃក្នុងការបោសសម្អាតមីន ដែលអាចចែករំលែកជាសកល

0

ដោយៈ គង់ សូរិយា

       សៀមរាបៈ  សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Gilles Carbonnier អនុប្រធានគណៈកម្មាធិការ កាកបាទក្រហមអន្តរជាតិ (ICRC)  ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប។

ក្នុងឱកាសនៃជំនួប លោកអនុប្រធានគណៈកម្មាធិការបានសម្ដែងនូវការអបអរសាទរ​ និងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះ រៀបចំបានយ៉ាងល្អនូវកិច្ចប្រជុំកំពូលសៀមរាប -អង្គរស្តីពីពិភពលោកមួយ ដែលគ្មានមីន នាឱកាសនេះ។

លោកអនុប្រធានគណៈកម្មាធិការ ក៏បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការល្អ រវាងកាកបាទក្រហមអន្តរជាតិជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក ជាពិសេសនៅក្នុងវិស័យសុខាភិបាល និងសង្គមកិច្ច។​

លោកអនុប្រធានក៏បានបញ្ជាក់ អំពីការប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយរាជដ្ឋាភិបាលបន្ថែមទៀត និងការបន្តផ្ដល់ការគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងសកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលការណ៍នេះបង្ហាញអំពីការធ្វើការរួមគ្នា ដើម្បីពិភពលោកមួយគ្មានមីន។

លោកអនុប្រធានបានសង្កត់ធ្ងន់ថា “កម្ពុជាសម្រេចបាននូវជោគជ័យយ៉ាងច្រើន លើការបោសសម្អាតមីន ហើយបទពិ​សោធន៍ជោគជ័យនេះ​ គឺជាគុណតម្លៃរបស់ប្រទេសកម្ពុជា សម្រាប់សកលលោក”។

ជាការឆ្លើយតប សម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះកាកបាទក្រហមអន្តរជាតិ ដែលបានគាំទ្រ និងចូលរួមចំណែកនៅក្នុងការកសាង និងស្ដារសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យមានការអភិវឌ្ឍរីកចម្រើន។

សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជាបានប្រែក្លាយ ពីប្រទេសទទួលកងកម្លាំងរក្សា ​សន្តិភាពអង្គការសហប្រជាជាតិ ទៅជាប្រទេសបញ្ជូនកងកម្លាំង​ ទៅតាមបណ្ដាប្រទេសមួយចំនួន ស្ថិតក្រោមឆ័ត្រអង្គការសហប្រជាជាតិ ហើ​យកម្ពុជាមានមោទនភាព និងពេញចិត្តចំពោះការចែករំលែកបទពិសោធន៍ និងការបណ្ដុះបណ្ដាល អំពីជំនាញបោសសម្អាតមី ដើម្បីមនុស្សធម៌ ដល់បណ្ដាប្រទេសនានានៅលើសកលលោក”។

សម្ដេចបវរធិបតី ក៏បានសង្កត់ធ្ងន់ពីគុណតម្លៃនៃសន្ដិភាព ដោយបានគូសបញ្ជាក់ថា នៅពេលប្រទេសមួយ អវត្តមាននូវសុខសន្តិភាព ប្រទេសនោះនឹងពុំមានការអភិវឌ្ឍ​ និងរីកចម្រើនឡើយ។​ ក្នុងន័យនេះ​ យើងទាំងអស់គ្នាត្រូវធ្វើការរួមគ្នា ដើម្បីការពារកុំឱ្យមានសង្គ្រាម នឹងខិតខំថែរក្សានូវសន្តិភាពឱ្យស្ថិតស្ថេរគង់វង្ស៕

សមាគមCVEAនៅតែបន្តជម្រុញការលើកកំពស់ទំនុកចិត្តក្នុងទីផ្សារ និងជម្រុញឲ្យភ្នាក់ងារគ្មានអាជ្ញាប័ណ្ណរត់រកច្បាប់

0

ដោយៈគង់ សូរិយា

       ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអច​លនវត្ថុកម្ពុជា លោកសន សៀប បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ភ្នាក់ងារអចលនវត្ថុប្រមាណ៤០០ក្រុម ត្រូវបានបញ្ជូន ឈ្មោះទៅកាន់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។

        លោកបានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មីនេះថា ទោះជាសមាគម បានបញ្ជូនឈ្មោះក្រុមភ្នាក់ងារទាំងនោះទៅនិយ័តករក្តី ប៉ុន្តែសមាគមមិនឈប់ត្រឹមនេះទេ គឺយើងនៅតែបន្តធ្វើដូចភ្លៀងរលឹម ដើម្បីរកឈ្មោះភ្នាក់​ងារអចលនវត្ថុ មិនមានអាជ្ញាប័ណ្ណបញ្ជូន ទៅនិយ័តករបន្ថែមទៀត។

        លោកបន្តថា “ការស្វែងរកឈ្មោះនេះ គឺយើងសង្កេតមើលតាមបណ្តាញទំនាក់ទំនងសង្គម និងការផ្តល់ព័ត៌មានជាក់លាក់ពីសមាជិករបស់សមាគម”។ លោកបន្តថា “យើងចង់បង្កើតសួនច្បារមួយដែលមានផ្កាចម្រុះ ដើម្បីចាប់មេអំបៅ ជាជាងយើងរត់តាមចាប់មេអំបៅ”។

        លោកសន សៀបបានបន្តថា សមាគមមានបំណងលើកទឹកចិត្ត និងជួយអ្នកនៅក្នុងវិស័យនេះ ដើម្បីជម្រុញទីផ្សារឲ្យមានភាពប្រសើរឡើង និងជម្រុញទំនុកចិត្តដល់ទីផ្សារ ព្រោះបើយើងធ្វើការដោយឈរលើមូលដ្ឋានច្បាប់ទាំងអស់គ្នា និងរួបរួមគ្នា នឹងធ្វើឲ្យមានបរិយាកាសល្អ និងទាក់ទាញការវិនិយោគបន្ថែមពីបរទេស។

        លោកបញ្ជាក់ទៀតថា “ការកសាងទំនុកចិត្ត នៅក្នុងទីផ្សារមានសារៈសំខាន់ណាស់ ពិសេសក្នុងស្ថានភាពទីផ្សារដែលមានសភាពយឺតយ៉ាវបែបនេះ”៕

 

ក្រុមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានបើកកិច្ចប្រជុំលើកឡើងពីបញ្ហាប្រឈមនិងការផ្តល់ឥណទានសម្រាប់បុរីឡើងវិញ

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រុមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានធំៗជាច្រើន បានជួបជុំគ្នា ក្នុងកិច្ចប្រជុំដោយលើកឡើង ពីបញ្ហាប្រឈមហានិភ័យលើវិស័យសំណង់ និងការផ្តល់ឥណទានឡើងវិញលើគម្រោងបុរី។

        កិច្ចប្រជុំកាលពីថ្ងៃទី២៤ វិច្ឆិកាកន្លងមកនេះ ដឹកនាំដោយលោក អ្នកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា។

ក្នុងកិច្ចប្រជុំនេះ សមាគមអ្នកសាងសង់ នឹងស្នើសុំដល់ធនាគារពាណិជ្ជផ្សេងៗ អោយទម្លាក់ការប្រាក់អោយទាបនៅត្រឹម8ភាគរយដូចមុន ខណះបច្ចុប្បន្នការប្រាក់មានចន្លោះពី១០ទៅ១២ភាគរយក្នុងមួយឆ្នាំ។

សមាគមក៏បានស្នើសុំសម្រួល លើសេវារដ្ឋការផ្សេងៗដូចជា ពន្ឋដារ និយ័តករ និងដែនដី ធ្វើយ៉ាងណាអោយចំណេញពេល និងចំណេញការបង់សេវាចំណាយផ្សេងៗ។

លើសពីនេះ សមាគមអ្នកសាងសង់ និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានស្នើសុំបង្កើត គណៈកម្មការ២ក្រុមដើម្បីទទួលយកបញ្ហារបស់សមាជិក ទៅពីភាក្សាជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ទី៤ បើមានបញ្ហាលើវិវាទដីធ្លី សុំកុំប្តឹងទៅតុលាការ សូមទៅរកការអន្តរាគមន៏ពី គណះកម្មការដោះស្រាយវិវាទក្រៅប្រពន្ឋ័ (អនក) ដែលមានឯកឧបនាយករដ្ឋមន្រ្តីកើត រឹទ្ឋរដ្ឋមន្រ្តីក្រសួងយុត្តិធ៌មជាប្រធាន៕

 

រដ្ឋាភិបាលកំពុងអនុវត្តន៍ប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជា ជាប៉ូលសេដ្ឋកិច្ចទំនើប

0

ដោយៈគង់ សូរិយា

       ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តន៍ ស្របតាមគោលបំណង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជាជា “ប៉ូលសេដ្ឋកិច្ចជាតិទំនើបប្រកបដោយចីរភាព ជវភាព សុខភាព និងសុភមង្គល និងជាគោលដៅ ទេសចរណ៍ឆ្នេរសមុទ្រស្អាត លំដាប់សកលលោក”។

គោលដៅនេះធ្វើឡើង ដើម្បីរួមចំណែកសំដៅប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជា គណៈកម្មាធិការជាតិគ្រប់​គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានជំរុញការងារគ្រប់​គ្រង រៀបចំកែលម្អ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា មានជាអាទី៍ដូចជា​  ទី១- ការពង្រឹងរៀបចំគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត មានគម្រោងអាទិភាពទី១ គឺការរៀបចំច្បាប់ស្ដីពីការគ្រប់គ្រង និងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលសេចក្ដីព្រាងច្បាប់នេះ ត្រូវបានដាក់បញ្ចូលជាមួយនឹងសេចក្ដីព្រាងច្បាប់ស្ដីពី ការរៀបចំដែនដី និងនគរូបនីយកម្ម ដែលបានបញ្ចប់ កិច្ចពិគ្រោះយោបល់ទូលាយ ដើម្បីបន្តស្នើសុំការអនុម័តស្របតាមនីតិវិធីជាធរមាន។

ទី២- គម្រោងអភិវឌ្ឍរមណីយដ្ឋាន ឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរតេជោសន្តិភាពកែប” ប្រវែង២៧០០ម៉ែត្រ ចាប់ពីផ្សារក្តាមដល់ព្រៃកោងកាង ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។​

ទី៣ គម្រោងអភិវឌ្ឍផ្លូវជិះកង់ ទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកោះកុង។ ទី៤- កម្មវិធីប្រកួតប្រជែងស្នាដៃរចនា គម្រោងប្លង់នគរូបនីយកម្ម តំបន់ឆ្នេរសមុទ្រកម្ពុជា ក្រោមប្រធានបទ “កម្ពុជា: មាតុភូមិខ្ញុំ ទីក្រុងខ្ញុំ ឆ្នេរសមុទ្រខ្ញុំ ក្នុងបេះដូងខ្ញុំ”។

ទី៥ – គម្រោងរៀបចំកំពង់ផែទេសចរណ៍ និងគម្រោងកែលម្អនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុង។

សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់២៥ វិច្ឆិកា ២០២៤៕

HCMC downtown rentals among world’s highest

0

Dong Khoi Street in HCMC’s District 1 has the 14th highest rents in the world, while Hanoi’s Trang Tien Street ranks 18th in Asia-Pacific, a new report shows.

Dong Khoi rents have fallen 6% to US$368 per square feet per year ($330 per square meter per month), pushing HCMC down a place from 2023, according to the “Main Streets Across the World 2024” report by property consultancy Cushman &
Wakefield.

Italy’s Milan tops the list with a lease rate of $2,047, replacing last year’s leader, New York in the U.S.
HCMC rents are higher than in Barcelona, Dublin, Amsterdam, and Kuala Lumpur, among others.

In Asia-Pacific, Hanoi’s Trang Tien Street ranks 18th with a rent of $300. Despite dropping a place, it leads Guangzhou, New Delhi and Bangkok, among others.

Retail rents remain high in prime locations in HCMC and Hanoi, though some landlords have reduced them to retain tenants amid persisting economic challenges.
Yet some prime retail properties have lost tenants in recent months.

Starbucks recently vacated its prime location at 13 Han Thuyen Street in HCMC’s District 1, where rents cost up to $30,000 per month.
Restaurant YEN Sushi has also shut down its Dong Khoi outlet.

Nguyen Quoc Anh, deputy CEO of property listing platform Batdongsan, said the demand for street-front retail space is declining as e-commerce grows.
Luxury brands are becoming increasingly selective in leasing retail space, with fashion brands in particular retreating from premium spots, he added.

Tran Pham Phuong Quyen, senior manager of retail leasing services at Savills HCMC, said brands look for prime locations on bustling central streets, large areas and wide frontages.

Besides, they want to be surrounded by other luxury brands, which is why many cluster along a few main streets in District 1, she added.

Source: Vnexpress

5 Most expensive condo in Singapore

0

No.1 – Klimt Cairnhill – $3,645 PSF

Topping the list is Klimt Cairnhill, boasting a breathtaking $3,645 PSF. This freehold development is a blend of heritage and modern luxury, making it the pinnacle of high-end living in Singapore.

No.2 – 19 Nassim – $3,512 PSF

Located in the prestigious Nassim enclave, 19 Nassim offers a blend of refined living and natural beauty. With a PSF of $3,512, it is a top choice for those seeking a luxurious lifestyle.

No.3 – 8 Napier – $3,478 PSF

A classic in the luxury market, 8 Napier offers a serene living environment with proximity to the Botanic Gardens. Its PSF of $3,478 ensures it remains a top choice for those seeking both luxury and a peaceful setting.

No.4 – Perfect Ten – $3,403 PSF

Living up to its name, Perfect Ten combines spacious layouts with elegant design, making it a standout at $3,403 PSF. It’s a new favorite among those seeking luxury and comfort.

No.5 – South Beach Residences – $3,398 PSF

South Beach Residences is a striking architectural icon in the Beach Road area, combining luxury living with eco-friendly design. Its PSF of $3,398 reflects its unique position in the market.

Source: Propertynet.sg

តើគម្រោងខុនដូដែលមានតម្លៃថ្លៃបំផុតនៅប្រទេសសិង្ហបុរីមានភាពប្លែកនិងទាក់ទាញបែបណា?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ខុនដូភាគច្រើន នៅក្នុងប្រទេសសិង្ហបុរីមានតម្លៃខ្ពស់ ជាងបណ្តាប្រទេសផ្សេងទៀត ដោយសារខុនដូទាំងនោះ ផ្តល់ជូននូវរបៀបរស់នៅដ៏ប្លែក និងការរចនាលំដាប់ពិភពលោក។

លើសពីនេះ ខុនដូមានភាពប្រណីត និងស្ថិតនៅទីតាំងសំខាន់ៗ រួមជាមួយស្ថាបត្យកម្ម និងបរិក្ខារទំនើប។

ខាងក្រោមនេះជាអគារចំនួន៥ ដែលមានតម្លៃខុនដូថ្លៃជាងគេបំផុតនៅប្រទេសសិង្ហបុរី គិតត្រឹមខែតុលា ឆ្នាំ២០២៤។

ទី១: អគារ Klimt Cairnhill

តម្លៃខុនដូនៅអគារ Klimt Cairnhill មានទំហំទឹកប្រាក់ចំនួន៣.៦៤៥ដុល្លារសិង្ហបុរី (ប្រហែល២.៧០៧ដុល្លារអាមេរិក) ក្នុងមួយហ្វីតការ៉េ។ អគារខុនដូ Klimt Cairnhill ច្របាច់បញ្ចូល​គ្នា​នូវបេតិកភណ្ឌ និង​ប្រណីតភាព​ដ៏ទំនើប ដែល​ធ្វើ​ឱ្យ​អគារនេះក្លាយជា​ជម្រើស​កំពូល ​នៃ​ការ​រស់នៅ​​បែបប្រណីត ក្នុង​ប្រទេស​សិង្ហបុរី។

អគារនេះមានទីតាំងនៅសង្កាត់លេខ៩ លើដងវិថី Cairnhill Road នៃទីក្រុងសិង្ហបុរី ដែលមានខុនដូចំនួន១៣៨យូនីត និងត្រូវបានអភិវឌ្ឍន៍ឡើង ដោយក្រុមហ៊ុនអចលនទ្រព្យ Glopeak Development Pte Ltd ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Low Keng Huat Ltd.។

ទី២: អគារ 19 Nassim

អគារខុនដូ 19 Nassim ច្របាច់លាយបញ្ចូលគ្នា នូវការរស់នៅដ៏ទំនើប និងសម្រស់ធម្មជាតិ។ ខុនដូនៅក្នុងអគារនេះ មានទំហំទឹកប្រាក់ចំនួន៣.៥១២ដុល្លារសិង្ហបុរី (ប្រហែល២.៦០៨ដុល្លារអាមេរិក)ក្នុងមួយហ្វីតការ៉េ។

អគារ 19 Nassim មានទីតាំងនៅសង្កាត់លេខ១០ លើដងវិថី Nassim Hill ដែលមានខុនដូចំនួន១០១យូនីត និងត្រូវបានអភិវឌ្ឍន៍ឡើង ដោយក្រុមហ៊ុនអចលនទ្រព្យ Keppel Land ។

ទី៣: អគារ  8 Napier

អគារ 8 Napier ផ្តល់ជូននូវបរិយាកាសរស់នៅ ដ៏ស្ងប់ស្ងាត់ ស្ថិតនៅជិតឧទ្យាន Botanic Gardens។ ខុនដូក្នុងអគារនេះ មានទំហំទឹកប្រាក់ចំនួន៣.៤៧៨ដុល្លារសិង្ហបុរី (ប្រហែល២.៥៨៣ដុល្លារអាមេរិក) ក្នុងមួយហ្វីតការ៉េ ជាជម្រើសកំពូលសម្រាប់អតិថិជន ដែលស្វែងរកទាំងភាពប្រណីត និងភាពស្ងប់ស្ងាត់។

អគារ 8 Napier មានទីតាំងនៅសង្កាត់លេខ១០ លើដងវិថី Napier Road ដែលមានខុនដូចំនួន៤៦យូនីត និងត្រូវបានអភិ វឌ្ឍន៍ឡើង ដោយក្រុមហ៊ុនអចលនទ្រព្យ NAPIER PROPERTIES PTE LTD។

ទី៤: អគារ Perfect Ten

អគារ Perfect Ten ផ្តល់ជូននូវ​ភាព​ប្រណីត និង​ផាសុកភាព ជាមួយនឹងទីតាំងដ៏ធំទូលាយ និងការរចនាម៉ូដដ៏ប្រណីត ដែលធ្វើឱ្យអគារនេះ មានភាពលេចធ្លោ ហើយខុនដូមានតម្លៃចំនួន៣.៤០៣ដុល្លារសិង្ហបុរី (ប្រហែល២.៥២៧ដុល្លារអាមេរិក) ក្នុងមួយហ្វីតការ៉េ។

អគារ Perfect Ten មានទីតាំងនៅសង្កាត់លេខ១០ លើដងវិថី Bukit Timah ដែលមានខុនដូចំនួន២៣០យូនីត និងត្រូវបានអភិវឌ្ឍន៍ឡើង ដោយក្រុមហ៊ុនអចលនទ្រព្យ Japura Development Pte. Ltd.។

ទី៥: អគារ South Beach Residences 

អគារ South Beach Residences ជាអគារស្ថាបត្យកម្មដ៏ទាក់ទាញ ដោយរួមបញ្ចូលគ្នានូវការរស់នៅដ៏ប្រណីត ជាមួយនឹងការរចនា ដែលមិនប៉ះពាល់ដល់បរិស្ថាន។ ខុនដូក្នុងអគារនេះមានទំហំទឹកប្រាក់ចំនួន៣.៣៩៨ដុល្លារសិង្ហបុរី (ប្រហែល២.៥២៣ដុល្លារអាមេរិក)ក្នុងមួយហ្វីតការ៉េ។

អគារ South Beach Residences មានទីតាំងនៅសង្កាត់លេខ៧ លើដងវិថីBeach Road ដែលមានខុនដូចំនួន១៨៨យូនីត និងត្រូវបានអភិវឌ្ឍន៍ឡើងរួមគ្នា ដោយក្រុមហ៊ុនអចលនទ្រព្យ City Developments Limited (CDL) និងក្រុមហ៊ុន IOI Properties Group Berhad៕ប្រភព: Property.net.sg៕