Will real estate prices in Cambodia go up in 2025?

0

Thinking about buying a 3-bedroom apartment in Phnom Penh? It’s a vibrant city, but you’re probably wondering: is now the right time to buy, or should you wait for prices to drop?

And what about long-term investment—should you look into other areas like Siem Reap or Sihanoukville where property values might appreciate more over time?

In this article, we’ll answer these questions. We know this market quite well – and we have put all our knowledge in the Cambodia Property Pack.

property prices in Cambodia are expected to rise in 2025, driven by a combination of economic growth and increasing foreign investment.

Backed by our fresh, in-depth market analysis, we’re confident that Cambodia remains an attractive destination for both local and international investors.

While there are challenges such as inflation and regulatory changes, the main drivers behind Cambodia’s property price growth are strong and persistent.

The demand for real estate, particularly in urban areas like Phnom Penh and Siem Reap, continues to outpace supply, making significant price drops unlikely. Additionally, Cambodia’s strategic location and economic development initiatives continue to attract investors.

Signals pointing to a property price increase in Cambodia
Here are some factors suggesting prices could increase:

Here are some factors suggesting prices could increase:

Cambodia’s economy is projected to grow steadily in 2025, driven by sectors such as tourism, manufacturing, and agriculture. Economic growth typically boosts real estate demand as more people move to urban areas for job opportunities.

Foreign direct investment in Cambodia is expected to rise, particularly from China and other Asian countries. This influx of capital often leads to increased demand for commercial and residential properties.

The Cambodian government is investing in infrastructure projects, including roads and public transportation, which are likely to enhance property values in connected areas.

Urbanization trends continue, with more people moving to cities like Phnom Penh, increasing the demand for housing and commercial spaces.

The tourism sector is recovering and expected to grow, leading to increased demand for hospitality-related real estate, particularly in tourist hotspots like Siem Reap.

Cambodia’s young and growing population is driving demand for housing, as more young families seek to purchase homes.

The real estate market is becoming more transparent and regulated, which can increase investor confidence and drive up property prices.

Source: Bamboo Routes

ការព្យាករណ៍ៈ ទីផ្សារការិយាល័យនៅទីក្រុងបាងកករំពឹងស្ទុះងើបឡើងវិញខ្លាំងនៅចន្លោះឆ្នាំ២០២៥ និងឆ្នាំ២០២៦

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីផ្សារជួលការិយាល័យ នៅក្នុងប្រទេសថៃចន្លោះពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៦ នឹងបង្ហាញសញ្ញាប្រសើរឡើងស្របតាមនិន្នាការ កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ ក្នុងរង្វង់ពី៣%ទៅ៤%។ នេះបើយោងតាមក្រុមហ៊ុន Krungsri Research។

តម្រូវការបន្ទប់ការិយាល័យ ក្នុងរាជធានីបាងកក ត្រូវបានព្យាករណ៍ថា នឹងកើនឡើងចាប់ពី១%ទៅ២% ក្នុងមួយឆ្នាំ  ដោយសារសកម្មភាពសេដ្ឋកិច្ច កំពុងស្ទុះងើបឡើងវិញបន្តិចម្តងៗ។ ការណ៍នេះនឹងគាំទ្រ ដល់ការពង្រីកការងារនៅក្នុងវិស័យនានាដូចជា សេវាកម្ម ទំនិញប្រើប្រាស់ និងទីតាំងធ្វើការរួមគ្នា។

ការស្រាវជ្រាវបានបន្តថា ចំនួនជនបរទេសដែលគ្របដណ្តប់ចំណែក៦០% នៃចំនួនអ្នកជួលសរុប នឹងជំរុញតម្រូវការការិយាល័យកម្រិត A និងកម្រិត A+ ដែលមានគុណភាពខ្ពស់ និងទំនើប នៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល (CBD) របស់ទីក្រុងបាងកក។

ក្រុមហ៊ុននានាកំពុងផ្លាស់ប្តូរ ទីតាំងធ្វើការកាន់តែច្រើនឡើងទៅកាន់អគារថ្មី ដែលមានគ្រឿងបរិក្ខារចាំបាច់ ដូចជាម៉ាស៊ីនត្រជាក់ទំនើប ប្រព័ន្ធជណ្តើរយន្ត និងមានទីតាំងនៅជិតផ្លូវដឹកជញ្ជូនធំៗ។

ជាពិសេស អគារការិយាល័យបៃតងថ្មី ដែលត្រូវបានសាងសង់ឡើងតាមស្តង់ដារសកល ដូចជា និរន្តភាពថាមពល ការការពារបរិស្ថាន សុខភាព ឬការតភ្ជាប់ឌីជីថលនឹងមានតម្រូវការខ្ពស់ ដោយសារការអភិវឌ្ឍន៍បៃតង មានទិសដៅស្របតាមគោលដៅនិរន្តរភាពរបស់ក្រុមហ៊ុនធំៗ។

លើសពីនេះ គម្រោងអភិវឌ្ឍន៍អគារការិយាល័យ ដែលលើកកម្ពស់សុខុមាលភាព ដូចជាការបង្កើតទីធ្លាបៃតង ឬកន្លែ​ងហាត់ប្រាណ ក៏កំពុងទទួលបានការចាប់អារម្មណ៍ផងដែរ។

ដោយឡែក ការផ្គត់ផ្គង់ការិយាល័យ ត្រូវបានគេរំពឹងថានឹងកើនឡើងចន្លោះពី១,៥%ទៅ២% ជារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះ ទំហំផ្ទៃក្រឡាការិយាល័យថ្មីចំនួន៨០% ដែលគ្រោងចាក់បញ្ចូលទៅកាន់ទីផ្សារ ក្នុងឆ្នាំ២០២៥ដល់ឆ្នាំ២០២៦ ជាប្រភេទការិយាល័យកម្រិត A និងកម្រិត A+។

គេហទំព័រមួយនៅសឹង្ហបុរីព្យាករណ៍ថា ទីផ្សារអចលនទ្រព្យនៅកម្ពុជារំពឹងបង្ហាញសញ្ញាវិជ្ជមាននៅឆ្នាំ២០២៥

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: ទីផ្សារអចលនទ្រព្យនៅកម្ពុជា ត្រូវបានគេរំពឹងថា នឹងមានសញ្ញាល្អប្រសើរ ដែលជំរុញដោយការរួមបញ្ចូលគ្នានៃកំណើនសេដ្ឋកិច្ច និងការបង្កើនការវិនិយោគពីបរទេស។នេះបើយោងតាមគេហទំព័រអចលនទ្រព្យ Bamboo Routes។

ជាមួយគ្នានេះ ក្រុមអ្នកជំនាញជឿជាក់ថា កម្ពុជានៅតែជាគោលដៅដ៏ទាក់ទាញ សម្រាប់បណ្តាវិនិយោគិនក្នុងស្រុក និងអន្តរជាតិ។

តម្រូវការអចលនទ្រព្យ ជាពិសេសនៅតំបន់ទីក្រុង ដូចជាទីក្រុងភ្នំពេញ និងខេត្តសៀមរាប នៅតែបន្តមាន។ លើសពីនេះ ទីតាំងជាយុទ្ធសាស្ត្រ និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា នៅតែបន្តមានភាពទាក់ទាញ ទៅកាន់ក្រុមអ្នកវិនិយោគ។

ជាធម្មតា តម្លៃអចលនទ្រព្យ នៅក្នុងទីផ្សារដែលកំពុងរីកចម្រើន(Emerging markets)ដូចជា ប្រទេសកម្ពុជាអាចកើនឡើងក្នុងអត្រាចន្លោះពី៥% ទៅ១០% ក្នុងមួយឆ្នាំក្នុងរយៈពេលវែង។  ទោះជាយ៉ាងណាក្តី ការប្រែប្រួលអាចកើតឡើង អាស្រ័យលើកត្តាដូចជាតំបន់ រដូវកាល និងប្រភេទអចលនទ្រព្យ។

ការណ៍នេះមាន​ន័យ​ថា​ ប្រសិន​បើ​អតិថិជនទិញ​អាផាតម៉ិនដែលមានបន្ទប់​គេងចំនួន២ ដ៏​ស្រស់​ស្អាត​នៅ​រាជធានីភ្នំពេ​ញ​ ក្នុង​តម្លៃ១៥ម៉ឺនដុល្លារ​នាពេលនេះ នោះ​​តម្លៃ​អាផាតម៉ិននេះអាចកើនឡើងដល់ ចន្លោះ​ពី១៥៧.៥០០ដុល្លារ ទៅ១៦៥.០០០ដុល្លារ​នៅ​ឆ្នាំ​ក្រោយ។

តម្លៃខុនដូទំហំ៦០ម៉ែត្រការ៉េ ក្នុងរាជធានីភ្នំពេញត្រូវបានគេប៉ាន់ប្រមាណថា នឹងមានទំហំទឹកប្រាក់ ជាមធ្យមចំនួន១០ម៉ឺនដុល្លារអាមេរិក នៅឆ្នាំ២០២៤នេះ ខណៈតម្លៃអាផាតម៉ិន​ទំនើប(Modern Apartment)ទំហំ៧៥ម៉ែត្រការ៉េ ត្រូវបានប៉ាន់ប្រមាណថា នឹងមានទំហំទឹកប្រាក់ជាមធ្យម ចំនួន១៥ម៉ឺនដុល្លារ។

ចំណែក តម្លៃអាផាតម៉ិនប្រភេទ Studio  ទំហំ៣០ម៉ែត្រការ៉េត្រូវបានគេប៉ាន់ប្រមាណថា នឹងមានទំហំទឹកប្រាក់ជាមធ្យមចំនួន៥ម៉ឺនដុល្លារអាមេរិកក្នុងឆ្នាំនេះ ខណៈផ្ទះវីឡាប្រណីត(Luxury Villa) ទំហំ១០០ម៉ែត្រការ៉េ នឹងមានតម្លៃជាមធ្យមចំនួន៣០ម៉ឺនដុល្លារ។

បច្ចុប្បន្ននេះ ជនបរទេស ដែលមានបំណងចូលមករស់នៅប្រទេសកម្ពុជា កំពុងស្វែងរកទីតាំងរស់នៅ ដែលមានបេតិ​កភណ្ឌវប្បធម៌ និងបរិក្ខារទំនើបៗ ដូចជា ខេត្តសៀមរាបជាដើម។  ដូច្នេះហើយ ក្រុមអ្នកជំនាញរំពឹងថា តម្លៃអចលនទ្រព្យនៅខេត្តមួយនេះអាចកើនឡើងនៅឆ្នាំ២០២៥។

គេហទំព័រ BambooRoutes.com ជាគេហទំព័រដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី រួមមាន ក្រុមអ្នកជំនាញផ្នែកហិរ​ញ្ញវត្ថុ អ្នកជំនាញផ្នែកច្បាប់ អ្នកអភិវឌ្ឍន៍ និងអ្នកជំនាញផ្នែកវប្បធម៌ក្នុងតំបន់៕ប្រភព: Bamboo Routes៕

រដ្ឋាភិបាលគ្រោងចំណាយ១០០លានដុល្លារ ដើម្បីចុះបញ្ជីរដីធ្លីជាមួយការជ្រើសរើសអ្នកស្ម័គ្រចិត្ត៥០០០នាក់

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា នៅក្នុងអាណត្តិនេះ រាជរដ្ឋាភិបាលនឹងជ្រើសរើសអ្នកស្ម័គ្រចិត្ត ធ្វើការចុះបញ្ជីរដីធ្លីចំនួន៥០០០នាក់ នៅទីទាំងប្រទេស។

        សម្តេចបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នាល្ងាចថ្ងៃទី២៦ វិច្ឆិកានេះ។

        សម្តេចបានបន្តថា “រាជរដ្ឋាភិបាលបានត្រៀមថវិកាចំនួន១០០លានដុល្លារ សម្រាប់ធ្វើកិច្ចការងារនេះ ជាមួយនឹងការរៀបចំប័ណ្ណសរុបចំនួន៧,៧លានក្បាលដី”។

សម្តេចបានជម្រុញឲ្យមន្រ្តីជំនាញ និងអាជ្ញាធរពន្លឿ​ន​ការផ្តល់ប័ណ្ណក្បាលដី ដល់ប្រជាពលរដ្ឋឲ្យបានលឿន។

        សម្តេចបានបន្តថា ខេត្តកំពង់ចាមជាខេត្តទី១ ដែលបញ្ចប់ការចុះបញ្ជីរក្បាលដីមុនគេ ដែលការងារចុះបញ្ជីរក្បាលដីនៅទូទាំងប្រទេស គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៩ខាងមុខ៕

ប្រជាពលរដ្ឋជិត១០,០០០គ្រួសារបានទៅរស់នៅទីក្រុងរ៉ុនតាឯកនិងតំបន់ពាក់ស្នែង

0

ដោយៈ និស្ស័យ

       ភ្នំពេញៈ គិតរហូតមកទល់ពេលនេះ ប្រជាពលរដ្ឋជិត១ម៉ឺនគ្រួសារហើយបានចាកចេញពីតំបន់អង្គរ ទៅរស់នៅតំបន់ពាក់ស្នែង និងទីក្រុងរ៉ុនតាឯកតេជោសែន។

យោងតាមរបាយការណ៍លើកឡើងដោយ លោក លាង មុនីរីទ្ឋ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងពិធីបើកសន្និបាតការងារ របស់ក្រសួងកាលពីថ្ងៃទី២៥ វិច្ឆិកាបានឲ្យដឹងថា ទី៣ មកដល់ពេលនេះ មានគ្រួសារប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាប់ឆ្នោត ទទួលយកគោលនយោ​បាយជាដីឡូត៍ ទៅរស់នៅទីតាំងថ្មីសរុប៩៩០៤គ្រួសារ ក្នុងនោះ ទៅតំបន់អភិវឌ្ឍរុនតាឯក៥៨៦៥គ្រួសារ (ទទួលបានបណ្ណកម្មសិទ្ធិលើដីឡូត៍៥៦៨៦) និងតំបន់អភិវឌ្ឍពាក់ស្នែង៤០៣៩គ្រួសារ។

លោកបញ្ជាក់ថា “ការរៀបចំតំបន់រមណីយដ្ឋាន ឧទ្យានជាតិអង្គរ ជាការលើកកម្ពស់ជីវភាពរស់នៅ។ សិទ្ធិកាន់កាប់អចលនទ្រព្យ”។ លោកបន្ថែមថា “ការរៀប​ចំអភិវឌ្ឍន៍តំបន់រុនតាឯក និងពាក់ស្នែង។ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំក្រុង នគរូបនីយកម្ម បុរីជនបទ ភូមិឋានក្សេមក្សាន្ត ទ្រនំសុភមង្គល អ្នកស្រុកអង្គរ”។

ការរៀបចំនេះធ្វើឡើង ក្នុងគោលដៅរៀបចំតំបន់រមណីយដ្ឋានឧទ្យានជាតិអង្គរ ឱ្យកាន់តែប្រសើរ ក្រោមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណ​ង់ បានសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀមរាប ក្រសួង ស្ថាប័ន សហគមន៍ និងអង្គការពាក់ព័ន្ធ និងការដឹកនាំផ្ទាល់ ពីលោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្ត្រីក្រសួង ដ.ន.ស និងជាប្រធានក្រុមការងារអន្តរក្រសួង។

ថ្នាក់ដឹកនាំក្រសួង បានចុះសិក្សាអំពីស្ថានភាពជាក់ស្តែងតំបន់ ដែលប៉ះពាល់ដល់ប្រាង្គប្រាសា​ទ បុរាណដ្ឋាន ដើម្បីស្វែងរកដំណោះស្រាយសមស្រប រួម​មាន ទី១. ការចុះស្រង់ទិន្នន័យក្បាលដីមានសំណង់ ក្បាលដីកសិកម្ម ស្ថិតិចំនួនប្រជាពលរដ្ឋ គ្រួសារពលរដ្ឋ នៅក្នុងតំបន់ការពារទី១ និងតំបន់ការពា​រទី២ នៃភូមិបុរាណទាំង១១៤ភូមិ។

ទី២ ឈរលើគោលដៅ លើកកម្ពស់ជីវភាពរស់នៅ សិទ្ធិកាន់កាប់អចលនទ្រព្យ រាជរដ្ឋាភិបាលបានរៀបចំអភិវឌ្ឍន៍តំបន់រុនតាឯក និងពាក់ស្នែង ដើម្បីផ្តល់ជូនដល់គ្រួសារប្រជាពលរដ្ឋរស់នៅ ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលស្ម័គ្រចិត្តប្តូរទៅរស់នៅ ក្នុងតំបន់អភិវឌ្ឍន៍ទាំង២ តាមរយៈការចាប់ឆ្នោត ដោយក្នុងមួយគ្រួសារ ទទួលបានដីឡូត៍ទំហំ ២០មx៣០ម និងផ្តល់នូវការកសាង ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដូចជា ផ្លូវ ទឹកស្អាត អគ្គិសនី សាលារៀន មន្ទីរពេទ្យ ផ្សារ វត្តអារាម និងគោលនយោបាយផ្សេងទៀត។ល។៕

តើស្ថាបនិកក្រុមហ៊ុនយក្សTelegram លោក Pavel Durov កំពុងមានស្ថានភាពបែបណា ក្រោយលោកត្រូវបានចាប់ខ្លួនប្រទេសនៅបារាំង?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ លោក Pavel Durov ម្ចាស់ក្រុមហ៊ុនយក្សTelegram ត្រូវបានប៉ូលីសបារាំងចាប់ឃាត់ខ្លួន នៅអាកាសយានដ្ឋាន Le Bourget ស្ថិតនៅខាងក្រៅទីក្រុងប៉ារីស ក្រោយពីលោកបានធ្វើដំណើរតាមយន្ដហោះឯកជន ចាកចេញពីរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់ សំដៅឆ្ពោះមកកាន់ទីក្រុងប៉ារីស។

តើលោក Pavel Durov ត្រូវបានចាប់ឃាត់ខ្លួនពីបទចោទប្រកាន់អ្វី?

ស្ថាបនិកកម្មវិធីផ្ញើសារ Telegram រូបនេះ ត្រូវបានឃាត់ខ្លួន នៅក្រោមក្របខណ្ឌ នៃការស៊ើបអង្កេត លើបទល្មើសព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងរូបភាពអាសអាភាសរបស់កុមារ ការជួញដូរគ្រឿងញៀន និងការឆបោកនៅលើបណ្ដាញ ទំនាក់ទំនងសង្គ​មដ៏មានប្រជាប្រិយភាពមួយនេះ។

យោងតាមក្រុមរដ្ឋអាជ្ញាបារាំងបានឱ្យដឹងថា ការចាប់ខ្លួនលោក Pavel Durov ធ្វើឡើងជាផ្នែកមួយ នៃការស៊ើបអង្កេតលើមនុស្សម្នាក់ មិនត្រូវបានបញ្ជាក់អត្តសញ្ញាណ ដែលធ្វើឡើងដោយ ការិយាល័យប្រឆាំងបទល្មើសសាយប័រ (cybercrime) កាលពីថ្ងៃទី៨ ខែកក្កដា។

ការស៊ើបអង្កេតនេះ ផ្ដោតលើការសមគំនិត ក្នុងបទល្មើសព្រហ្មទណ្ឌជាច្រើន រួមមាន ការប្រើប្រាស់ Telegram ជាកន្លែងឆបោក បង្ហោះរូបភាពអាសអាភាសរបស់កុមារ ការជួញដូរគ្រឿងញៀន និងការក្លែងបន្លំ ព្រមទាំងការបដិសេធកិច្ចសហការផ្ដល់ព័ត៌មានដល់អាជ្ញាធរ ការលាងលុយកខ្វក់ និងការផ្ដល់សេវា crypto សម្រាប់ពួកឧក្រិដ្ឋជន។

តើលោក Pavel Durov ត្រូវបានដោះលែងវិញនៅពេលណា?

កាលពីថ្ងៃទី២៨ ខែសីហា បារាំងបានសម្រេចដាក់ឱ្យស្ថា​បនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Telegram រូបនេះ ស្ថិតនៅក្រោមការស៊ើបអង្កេតជាផ្លូវការ ពាក់ព័ន្ធនឹងបទឧក្រិដ្ឋជាច្រើនដែលត្រូវបានប្រព្រឹត្តលើកម្មវិធីផ្ញើសារមួយនេះ។

ប៉ុន្តែបារាំងបានអនុញ្ញាត ឱ្យមហាសេដ្ឋីមានដើមកំណើត   រុស្ស៉ីរូបនេះ អាចស្ថិតនៅក្រៅឃុំ ជាមួយការតម្កល់ប្រាក់ចំនួន៥លានអឺរ៉ូ។ យ៉ាងណាមិញ លោកមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីប្រទេសបារាំងទេ និងត្រូវបង្ហាញខ្លួននៅប៉ុស្តិ៍ប៉ូលីសបារាំងចំនួនពីរដងក្នុងមួយសប្តាហ៍។

តើបណ្តាប្រទេសផ្សេងៗមានប្រតិកម្មដូចម្តេចខ្លះចំពោះករណីនេះ?

ក្រៅ​ពី​មានសញ្ជាតិរុស្ស៊ី និង​បារាំង លោក Durov ក៏​ជា​ពលរដ្ឋ ​នៃ​ប្រទេស​អេមីរ៉ាត់អារ៉ាប់រួម និង​ជា​ពលរដ្ឋរបស់ប្រទេស​ដែនកោះ​ការាបៀនចំនួន២ រួមមាន ប្រទេស Saint Kitts និងប្រទេស Nevis។

ជុំវិញរឿងនេះ ក្រសួងការបរទេស របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួមបានអះអាងថា ខ្លួនបានតាមដានករណីនេះ យ៉ាងយកចិត្ដទុកដាក់ ហើយបានស្នើសុំឱ្យប្រទេសបារាំង ផ្តល់សេវាកម្មកុងស៊ុលចាំបាច់ទាំងអស់ដល់លោក Durov។

ដោយឡែក អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងថា លោកសង្ឃឹមថា លោក Durov មានឱកាសទទួលបានការការពារផ្លូវច្បាប់ ហើយបានបន្ថែមថា ទីក្រុងម៉ូស្គូ បានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយ និងការគាំទ្រចាំបាច់ទាំងអស់ ដល់នាយកប្រតិបត្តិក្រុមហ៊ុន Telegram ជាពលរដ្ឋរុស្ស៊ីរូបនេះ។

លោក Peskov បានបន្ថែមថា “ប៉ុន្តែស្ថានភាពនេះ មានភាពស្មុគស្មាញ ដោយសារថា លោកPavel Durov ក៏ជាពលរដ្ឋនៃប្រទេសបារាំងផងដែរ”៕ប្រភព: Al Jazeera & BBC ៕

គេហទំព័រPropertyareaនិងសារព័ត៌មានអនឡាញពីរទៀតចុះMOUជាមួយAsian Hubសាធារណៈរដ្ឋកូរ៉េ

0

ដោយៈ គង់ សូរិយា
ភ្នំពេញៈ សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia &Cambodiafinancialtimes.com លោក យិន លាងគង់បានចុះអនុស្សរណៈ នៃការយោគយល់ជាមួយក្រុមហ៊ុនAsian Hub Co, Ltd ដែលតំណាងឲ្យស្ថាប័នព័ត៌មានធំៗចំនួន៥នៅប្រទេសកូរ៉េខាងត្បូង។
ពិធីចុះអនុស្សរណៈនាព្រឹកថ្ងៃទី២៦ វិច្ឆិកានេះ ក៏មានការចូលរួមពីនាយកប្រតិបត្តិ សារព័ត៌មានCEN.COM.KH លោកអាន ច័ន្ទថ្លា និងលោកស៊យ រិទ្ឋីនាយកផ្នែកទីផ្សារនៃគេហទំព័រដើមអំពិល ជាមួយលោកស្រីJinhee Choiអគ្គនាយិកាក្រុមហ៊ុនAsianhub Co, Ltd។
គោលបំណងនៃការចុះអនុស្សរណៈនេះ ធ្វើឡើងដើម្បីចែករំលែកព័ត៌មានពីគ្នាទៅវិញទៅមក ដោយសារព័ត៌មាននៅប្រទេសកូរ៉េ ដែលស្ថិតនៅក្រោមឆ័ត្ររបស់Asian hub នឹងយកព៌ត៌មានទាក់ទង នឹងសេដ្ឋកិច្ចសង្គម វប្បធ៌ម ទេសចរណ៍ពីគេហទំព័រទាំងបី ហើយសារព័ត៌មាននៅកម្ពុជាទាំងបីនេះ នឹងយកព័ត៌មានពីសារព័ត៌មានធំៗទាំង៥ យកមកចុះផ្សាយដោយមិនគិតថ្លៃ។
លោកយិន លាងគង់បានមានប្រសាសន៍ថា គេហទំព័រអនឡាញPropertyarea.asia ដែលបានដំណើរការរយៈពេលជាង៧ឆ្នាំមកនេះ ទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ដោយមានការទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
លោកបន្តថា “ការសហការជាមួយក្រុមហ៊ុនAsianhub គឺសមស្របនឹងចក្ខុវិស័យរបស់លោក ក្នុងការរួមចំណែកផ្សព្វផ្សាយព័ត៌មាន ដែលលើកឡើងពីភាពវិជ្ជមាន និងបង្ហាញពីមូលដ្ឋាន នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ទៅកាន់មជ្ឈដ្ឋានអន្តរជាតិ កាន់តែទូលំទូលាយថែមទៀត”។ លោកបន្តថា “ចក្ខុវិស័យរបស់យើងមានភាពស្របគ្នា ជាមួយស្ថាប័នព័ត៌មានពីរទៀត ដែលបាននិងកំពុងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកំពស់ទំនុកចិត្ត និងផ្សព្វផ្សាយព័ត៌មាន ពីការអភិវឌ្ឈកម្ពុជាទៅកាន់ឆាកអន្តរជាតិ”។
លោកបន្តថា “នេះជាមូលដ្ឋានឈ្នះ ឈ្នះ ហើយខ្ញុំពិតជារីករាយ ក្នុងការសហការលើការងារដ៏មានសារៈសំខាន់នេះ”។
ជាមួយគ្នានេះ លោកអាន ច័ន្ទថ្លានាយកប្រតិបត្តិសារព័ត៌មានអនឡាញCen.com.kh បានមានប្រសាសន៍ថា ការសហការនេះមានភាពល្អប្រសើរ ក្នុងការចែករំលែកព័ត៌មានពីគ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ ទាក់ទងនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធ៌ម និងលើកកំពស់ការផ្សព្វផ្សាយ វិស័យទេសចរណ៍ទៅវិញទៅមកជាដើម។
លោកបន្តថា “ កិច្ចសហការនេះ នឹងជួយឲ្យយើងអាចផ្សព្វផ្សាយព័ត៌មានបានទូលំទូលាយ ដើម្បីបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ”៕


ក្រសួងរៀបចំដែនដីកំពុងរៀបចំទ្រនំសុភមង្គល និងបុរីជនបទសម្រាប់កម្ពុជា

0

ដោយៈ និស្ស័យ

       ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាន និងកំពុងរៀបចំការងារអាទិភាព នៃការងារលំនៅឋានរបស់អគ្គនាយកដ្ឋានលំនៅឋាន គឺការរៀបចំលំនៅឋានជាទ្រនំសុភមង្គល ភូមិឋានក្សេមក្សាន្ត និងបុរីជនបទ។

អគ្គនាយកដ្ឋាន អគ្គនាយកលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកបេង ហុង សុជាតិខេមរ៉ូបានមានប្រសាសន៍ ក្នុងពិធីបើកសន្និបាតក្រសួងកាលពីថ្ងៃទី២៥ វិច្ឆិកាថា បាននិងកំពុងឆ្លើយតប ទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងទិសដៅគោលនយោបាយអាទិភាព២ចំណុច ក្នុងចំណោមទិសដៅអាទិភាព គោលនយោបាយទាំង១៥ចំណុច របស់ក្រសួង សម្រាប់នីតិកាលទី៧ ដែលជាការងារលំនៅឋាន និងសម្បទានដីសង្គមកិច្ច។

ចំពោះការងារអាទិភាព នៃការងារលំនៅឋានរបស់អគ្គនាយកដ្ឋានលំនៅឋាន គឺការរៀបចំលំនៅឋានជាទ្រនំសុភមង្គល ភូមិឋានក្សេមក្សាន្ត និងបុរីជនបទ ដែលរួមមាន៖

ទី១- លំនៅឋានជាទ្រនំសុភមង្គល (House of Happiness)៖ គឺផ្តោតទៅលើការរៀបចំផ្ទះ ដោយគិតគូរដល់មនុស្សចាស់ (ឪពុកមា្តយ គ្រួសារ) សុខមាលភាពផ្លូវចិត្ត ទំនាក់ទំនងរវាងឪពុកមា្តយ និងកូន ការរស់នៅជួបជុំគ្រួសារ ក្រោមដំបូលផ្ទះតែមួយ តាមទំនៀមទំលាប់ខ្មែរ និងបំណិនជីវិត។

ទី២ – ភូមិឋានក្សេមក្សាន្ត (Village of Peacefulness)៖ ការពង្រឹងការអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ភា​ពស៊ីវីល័យ (ប្រជាជនដែលស្គាល់ពីខ្លួនឯង និងប្រកបដោយបញ្ញាវន្តភាព ស្គាល់ពីពិភពលោក មិនរើសអើង)។

ទី៣ – បុរីជនបទ (Rural Community/Rural Borei)៖ ការគិតគូរពីកញ្ចប់ ហេដ្ឋារចនាសម្ព័ន្ធ (មនុស្ស ផ្លូវ ទឹក ភ្លើង បច្ចេកវិទ្យា) ផែនការគ្រប់គ្រង និងការកំណត់ការប្រើប្រាស់ដី និងការបង្កើនតម្លៃសេដ្ឋកិច្ច។

លើសពីនេះ អគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម បានបំពេញការងារអា​ទិ​​ភាព ដែលត្រូវបានកំណត់ជាសមរភូមិទី៤ ក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងគោលបំណងរៀបចំដែនដី និងនគរូបនីយកម្មកម្ពុជា ឱ្យក្លាយទៅជាដែនដីសុវណ្ណភូមិ ដែលយើងអាចគ្រប់គ្រង និងប្រើប្រាស់បានប្រកបដោយប្រសិទ្ធភាពនូវធនធាន និងសក្តានុពល ដោយឈរលើគោលការណ៍ឯករាជ្យ ម្ចាស់ការ និងខ្លួនទីពឹងខ្លួន៕

 

ទីផ្សារអចលនទ្រព្យម៉ាឡេស៊ីបន្តមានសន្ទុះកើនឡើងជាវិជ្ជមាន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីផ្សារអចលនទ្រព្យ របស់ប្រទេសម៉ាឡេស៊ីបន្តរក្សាបាននូវសន្ទុះរបស់ខ្លួន ដោយកត់ត្រាចំនួនប្រតិបត្តិការទិញ-លក់ជាង១១២.០០០យូនីត ដែលមានតម្លៃ៥៧,៣១ពាន់លានរីងហ្គីត (ប្រហែល១២,៨៦ពាន់លានដុល្លារ) ក្នុងត្រីមាសទី៣ ឆ្នាំនេះ។

យោងតាមទិន្នន័យចុងក្រោយបំផុត របស់មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យជាតិម៉ាឡេស៊ី (Napic) បង្ហាញថា ទំហំ និងតម្លៃ នៃប្រតិបត្តិការបានកើនឡើង៣,១ភាគរយ និង០,៣ភាគរយរៀងគ្នា បើធៀបនឹងប្រតិបត្តិការចំនួន១០៨.៩៣៣យូនីត ដែលមានតម្លៃ៥៧,១៤ពាន់លានរីងហ្គីត នៅក្នុងត្រីមាសទី៣ដូចគ្នាកាលពីឆ្នាំមុន។

លោក Chan Wai Seen នាយកប្រតិបត្តិក្រុមហ៊ុន CCO & Associates ប្រចាំទីក្រុងគូឡាឡាំពួរបានលើកឡើងថា “វានៅតែជាទីផ្សាររបស់អ្នកទិញ។ ហេតុដូច្នេះហើយ នេះជាពេលវេលាល្អក្នុងការទិញផ្ទះ”។

លោក Chan បានថ្លែងប្រាប់កាសែត Business Times ថា “ចំនួនមួយភាគធំ នៃប្រជាជនម៉ាឡេស៊ី ជាចំនួនប្រជាជនវ័យក្មេង ហើយពួកគេមិនទាន់មានផ្ទះផ្ទាល់ខ្លួននៅឡើយ”។

លើសពីនេះ ប្រជាជនវ័យក្មេងជាច្រើន កំពុងផ្លាស់ចេញពីផ្ទះឪពុកម្តាយរបស់ពួកគេ។ ដូច្នេះហើយ ការណ៍នេះបានជួយបង្កើនតម្រូវការផ្ទះ ស្របទៅតាមការថយចុះ នៃទំហំគ្រួសារជាមធ្យម។

លោក Chan បានបន្តទៀតថា ផ្ទះដែលមានតម្លៃចន្លោះពី៣០ម៉ឺន ទៅ៥០ម៉ឺនរីងហ្គីតក្នុងមួយយូនីត ជាតម្លៃសមរម្យសម្រាប់ប្រជាជនម៉ាឡេស៊ីភាគច្រើន ជាពិសេសសម្រាប់អ្នកទិញផ្ទះលើកដំបូង និងអ្នកទិញវ័យក្មេង។

លោកបានបន្ថែមថា “រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកថ្មីលោកដូណាល់ត្រាំ នឹងមិនជះផលប៉ះពាល់ ដោយផ្ទាល់ទៅលើទីផ្សារអចលនទ្រព្យ របស់ប្រទេសម៉ាឡេស៊ីនោះទេ”៕​ប្រ​ភព: NST  Online៕

ប៉េង ហួត គ្រុប បរិច្ចាគទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លា ស្រមតាមការបរិច្ចាគប្រចាំឆ្នាំជូនមន្ទីរពេទ្យគន្ធបុប្ផា ក្នុងបេសសកម្មព្យាបាលជំងឺកុមារកម្ពុជា

0

ក្នុងឆ្នាំ២០២៤នេះ ប៉េង ហួត គ្រុប បរិច្ចាគថវិកាចំនួន ១០ម៉ឺនដុល្លារ ស្របតាមការបរិច្ចាគប្រចាំឆ្នាំ និងកៀរគរថវិកាបន្ថែមក្នុងសកម្មភាពសប្បុរសធម៌ផ្សេងៗ ដើម្បីកិច្ចគាំពារមន្ទីរពេទ្យគុន្ធបុប្ផាកម្ពុជាក្នុងបេសសកម្មព្យាបាលជំងឺកុមារកម្ពុជាជាច្រើននាក់។ ជាមួយគ្នានេះក្រុមហ៊ុនក៏បានបោះពុម្ពសៀវភៅធម៌ “កសាងកម្លាំងចិត្ត” ចំនួន ៥ពាន់ក្បាលប្រគេនជូនវត្តនិគ្រោធវ័ន “គល់ទទឹង” និងចែកជូនបងប្អូនអ្នកចូលរួម ដើម្បីប្រើប្រាស់បានជាប្រយោជន៍ផងដែរ។

ការបរិច្ចាគនេះធ្វើឡើងក្នុងកម្មវិធីសមាធិសហគមន៍បុរី ប៉េង ហួត ប្រចាំខែសម្រាប់សុខុមាលភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋរស់នៅទាំងក្នុង និងក្រៅគម្រោងបុរីប៉េង ហួត ដោយមានការសម្ដែងព្រះធម្មទេសនាពីព្រះមេ-ធា-នុរ័ក្ខ បណ្ឌិត គូ សុភាព និងការដឹកនាំធ្វើសមាធិដោយលោកគ្រូ នឹម ឈុន្នី ស្ថាបនិកក្រុមហ៊ន VIPPASSA ដែលបានប្រព្រឹត្តទៅនាល្ងាច ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅទីតាំងសួន អេកូផាក គម្រោងហ្រ្គេនស្ដា ផ្លាទីនីម អេកូ ខូលិកសិន បុរីប៉េង ហួត (បឹងស្នោ)។

កម្មវិធីនេះមានការចូលរួមយ៉ាងច្រើនកុះករ ពីថ្នាក់ដឹកនាំមូលនិធិគន្ធបុប្ផា ថ្នាក់ដឹកនាំ សហការី ប៉េង ហួត គ្រុប និងបងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅគម្រោងបុរីប៉េង ហួត ប្រមាណជាង ៥០០នាក់។

នេះគឺជាលើកទី៥ សម្រាប់ការបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផាតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា។