តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ

រដ្ឋាភិបាលចិនសម្រេចផ្តល់សិទ្ធិឱ្យរដ្ឋបាលមូលដ្ឋានមានស្វ័យភាពលើការសម្រេចចិត្តក្នុងការទិញផ្ទះពីអ្នកអភិវឌ្ឍន៍អចលនទ្រព្យ

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលចិនបានប្តេជ្ញាថា នឹងផ្តល់សិទ្ធិឱ្យរដ្ឋបាលទីក្រុងនានាអាចសម្រេចចិត្តអំពីវិធីសាស្ត្រ ក្នុងការទិញផ្ទះលក់មិនដាច់ពីបណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ។ នេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារទីផ្សារអចលនទ្រព្យ។

រដ្ឋាភិបាលថ្នាក់ជាតិនឹងអនុញ្ញាតឱ្យមន្ត្រីមូលដ្ឋានមានសិទ្ធិក្នុងការកំណត់ស្តង់ដារផ្ទះ ដែលអាជ្ញាធរមូលដ្ឋានត្រូវជួយទិញពីបណ្តាអ្នកអភិវឌ្ឍន៍។នេះបើយោងតាមរបាយការណ៍ការងាររបស់រដ្ឋាភិបាលចិនដាក់ជូនទៅកាន់សភាជាតិ។

លើសពីនេះ រដ្ឋបាលមូលដ្ឋាន​ក៏​នឹង​ទទួលបានស្វ័យភាព​បន្ថែម​ទៀត​ក្នុង​ការ​សម្រេច​ចិត្ត​លើ​តម្លៃ​ផ្ទះ ដែលរដ្ឋបាលមូលដ្ឋានទិញ​យកពីអ្នកអភិវឌ្ឍន៍ និង​ការ​ប្រើប្រាស់​អចលនទ្រព្យ​ទាំងនោះ​នា​ពេល​អនាគត។

ប្រទេស​ចិន​កំពុង​ព្យាយាម​ជួយសង្គ្រោះវិស័យ​អចលន​ទ្រព្យ​ ស្របពេល​ដែល​តម្រូវ​ការ​ក្នុង​ស្រុក​ដាំក្បាលចុះ និង​ចំនួនយុវជនអត់ការងារ​ធ្វើមានការកើនឡើង។ការលក់លំនៅដ្ឋានបន្ត (Resale Home) បានបង្ហាញសញ្ញាប្រសើរឡើង។

ប៉ុន្តែ ការលក់លំនៅដ្ឋានថ្មីនៅក្នុងប្រទេសចិនមិនទាន់ស្ទុះងើបឡើងវិញនៅឡើយ ដោយសារអ្នកទិញនៅតែបន្តមានការព្រួយបារម្ភថា អ្នកអភិវឌ្ឍន៍មិនអាចបញ្ចប់ការសាងសង់គម្រោងរបស់ពួកគេទាន់ពេលវេលាក្នុងកិច្ចសន្យា។

រដ្ឋាភិបាលចិនបានប្តេជ្ញាថា នឹងដោះស្រាយនូវតម្រូវការរបស់បណ្តាអតិថិជន ដែលត្រូវការផ្ទះពិតប្រាកដ ឬប្រជាជន ដែលស្វែងរកលក្ខខណ្ឌលំនៅដ្ឋានល្អប្រសើរជាងមុន ព្រមទាំងទប់ស្កាត់ការខកខានទូទាត់សងបំណុលដោយបណ្តាក្រុមហ៊ុនអចលនទ្រព្យ។

ជាក់ស្តែង នាពេលថ្មីៗនេះ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ China Vanke Co. បានទទួលការជួយអន្តរាគមន៍ពីរដ្ឋបាលនៃទីក្រុងសុិនជិន ដើម្បីដោះស្រាយវិបត្តិជាប់គាំងលំហូរសាច់ប្រាក់។

នៅមុនពេលមានកិច្ចអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន តម្លៃមូលបត្របំណុលរបស់ក្រុមហ៊ុនអចលនទ្រព្យមួយនេះបានដាំក្បាលចុះយ៉ាងគំហុក និងបានព្រមានពីការខាតបង់ក្នុងទំហំទឹកប្រាក់ចំនួន៦,២ពាន់លានដុល្លារអាមេរិក។

ជាមួយគ្នានេះ ក្រុមហ៊ុន Country Garden Holdings ដែលធ្លាប់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំជាងគេបំផុតរបស់ប្រទេសចិន បានប្រកាសអំពីការដាំក្បាលចុះចំនួន៣៨ភាគរយនៃការលក់អចលនទ្រព្យរបស់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ២០២៥ បើធៀបនឹងឆ្នាំមុន៕ប្រភព:Bloomberg៕

ហេតុផលអ្វីខ្លះដែលអ្នកវិនិយោគគួរទិញដីនៅតំបន់ជាយក្រុង?

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ ការវិនិយោគដីធ្លីដើម្បីរកផលចំណេញ ចាប់ផ្តើមានសកម្មភាពកំរើកឡើងវិញតិចៗ អាស្រ័យលើទីតាំង តម្លៃ និងសក្តានុពល​មូលដ្ឋាន។

    អ្នកជំនាញជាតិ អន្តរជាតិធ្លាប់បានលើកឡើងជារឿយៗថា ទីផ្សារដីធ្លី នៅពេលមានស្ថានភាពលំបាក អ្នកវិនិយោគមិនគួរវិនិយោគនៅតាមបណ្តាខេត្តឆ្ងាយៗទេ តែគួរវិនិយោគនៅក្នុងក្រុង និងតំបន់ជាយរាជធានីភ្នំពេញ។  ហេតុផលទាំងនោះមានដូចជា។

ជាតំបន់អភិវឌ្ឍន៍ល៉ឿន

    ដីជាយក្រុង ជាតំបន់មានការអភិវឌ្ឍលឿន ដោយសារគំរោងហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល កំណើនប្រជាសាស្រ្ត(កំនើនប្រជាពល​រដ្ឋ) កំណើននគរូបនីយកម្ម និងផែនការពង្រីករាជធានីរបស់រដ្ឋាភិបាល។

កំណើនប្រជាសាស្រ្ត និងចំនួនប្រជាជនច្រើន

    ការវិនិយោគដីធ្លី គេមិនអាចធ្វើឡើងនៅតំបន់ដាច់ស្រយាល និងគ្មានប្រជាពលរដ្ឋរស់នៅនោះទេ ព្រោះសេដ្ឋកិច្ចកើតចេញពីប្រជាពលរដ្ឋ តំបន់ណាមានប្រជាពលរដ្ឋរស់នៅច្រើន សេដ្ឋកិច្ចតំបន់នោះនឹងមានភាពរីកចម្រើន និងមានចរន្តលំហូរសាច់ប្រាក់ល្អ។

ការវិភាជន៍ថវិកាជាតិស្ថិតក្នុងអាទិភាព

    ធម្មតា តំបន់ឬទីតាំងណាមួយ ដែលស្ថិតនៅកៀកនឹងរាជធានី តែងតែមានការយកចិត្តទុកដាក់ ពីអាជ្ញាធរមូលដ្ឋាន និងរដ្ឋាភិបាលជាមុន ដោយសារវានៅកៀកនឹងភ្នែក និងច្រមុះរបស់ថ្នាក់ដឹកនាំជាតិ។

    ហេតុនេះ រដ្ឋាភិបាលនឹងវិភាជន៍ថវិកាជាតិ បានលឿននិងឆាប់រហ័ស ដើម្បីអភិវឌ្ឍន៍តំបន់ជាយរាជធានី ក្នុងន័យលើកកំពស់សេដ្ឋកិច្ចមូលដ្ឋានផង លើកស្ទួយមុខមាត់របស់ជាតិផង។

ហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់មុនគេ

    ហេដ្ឋារចនាសម្ព័ន្ឋដូចជាទឹកស្អាត ផ្លូវថ្នល់ បណ្តាញអគ្គិសនីនឹងទៅដល់តំបន់នោះមុនគេ ដោយសារជាតំបន់ដែលមានប្រជាពលរដ្ឋរស់នៅច្រើន និងមានកំណើនប្រជាពលរដ្ឋជាប្រចាំផងដែរ។

    ហេតុនេះការវិនិយោគដីតម្លៃល្អ មានផ្លូវធំទូលាយ ជាតំបន់អភិ​វឌ្ឍន៍របស់រដ្ឋាភិបាល គួរតែជាជម្រើសអាទិភាព ដែលអ្នកវិនិយោគគួរពិចារណា៕

វិភាគដោយ យិន លាងគង់ សហស្ថាបនិកនិងអគ្គនាយកគេហទំព័រPropertyarea.asia&​Cambodiafinancialtimes.com៕

លោកបណ្ឌិតគីម ហ៊ាងៈ ២០២៥ជាឆ្នាំលំបាកបំផុតចុងក្រោយក្នុងវិស័យអចលនទ្រព្យ ប៉ុន្តែជាឱកាសរបស់អ្នកទិញ

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ ទន្ទឹមនឹងជាឱកាសល្អ សម្រាប់ទិញអចលនទ្រព្យ ឆ្នាំ២០២៥ ក៏ជាឆ្នាំនៃការធ្លាក់ចុះក្នុងវិស័យអចលនទ្រព្យ នៃដំណាក់កាលចុងក្រោយ។ នេះជាការលើកឡើងរបស់ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងអ្នកអភិវឌ្ឍន៍បុរីវិមានសំណាង។

    លោកឧកញ៉ាបានមានប្រសាសន៍បន្តថា អចលនទ្រព្យបានធ្លាក់ដដល់ចំណុចបាត នៅឆ្នាំ២០២៤ហើយ វាមិនមានកន្លែងធ្លាក់ទៀតទេ ប៉ុន្តែឆ្នាំ២០២៥ ពេលវេលាល្អសម្រាប់ទិញផ្ទះ ដោយសារបុរីជាច្រើនបានសល់ផ្ទះបន្ទាប់ពីសាងសង់ចប់ ហេតុនេះអ្នកទិញមានលទ្ឋភាពចចាបាន ពិសេសធនាគារជាច្រើនមានសល់ប្រាក់ច្រើន ហេតុនេះពួកគេនឹងបញ្ចេញទុន។

    លោកឧកញ៉ាបន្តបញ្ជាក់ថា “ដីធ្លីឈប់ធ្លាក់តម្លៃហើយ បន្ទាប់ពីបានកើនឡើងដល់ ដំណាក់កាលកំពូលនៅឆ្នាំ២០១៩ ហើយបានធ្លាក់ចុះគួរឲ្យបារម្ភនៅឆ្នាំ២០២២ ដល់ឆ្នាំ២០២៤”។ លោកបន្តថា “នៅពេលណាដីកើនឡើង វានឹងកើននៅពេលសេដ្ឋកិច្ចសកល មានភាពប្រសើរឡើង ជាមួយលំហូរទុនវិនិយោគពីបរទេស”។

    តើគួរវិនិយោគបែបណាដើម្បីមានសុវត្ថិភាព លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានពន្យល់ថា ដើម្បីវិនិយោគប្រកប​ដោយសុវត្ថិភាព ធ្វើយ៉ាងណាធ្វើឲ្យខ្លួនយើងជាម្ចាស់ លើប័ណ្ណអចលនទ្រព្យមួយហ្នឹង បើសិនជាគាត់យកលុយរាប់លានដុល្លារ មកវិនិយោគនៅកម្ពុជា ដោយប្រើឈ្មោះគេ គឺមិនសូវមានសុវត្ថិភាពទេ។

    ប៉ុន្តែដើម្បីទិញដី ឬអចលនទ្រព្យមានសុវត្ថិភាពនៅកម្ពុជា មានវិធីបីដូចជា ទី១ ជនបរទេសនោះអាចសុំចូលសញ្ជាតិកម្ពុជា ទី២ អាចសហការវិនិយោគ ជាមួយអ្នកធុរកិច្ចក្នុងស្រុក ក្នុងទម្រង់៥១ និង៤៩ភាគរយ និងទី៣ វិនិយោគតាមរយៈកម្មវិធីTRUST របស់ធនាគារមួយចំនួន ដែលបាននិងកំពុងដំណើរការកម្មវិធីនេះ៕

គណៈប្រតិភួធុរកិច្ចជប៉ុនបានទៅកាន់ខេត្តព្រះសីហនុដើម្បី សិក្សាឱកាសវិនិយោគ

ដោយៈ ម៉ាណា

    ព្រះសីហនុៈ ប្រតិភូអ្នកធុរកិច្ចជប៉ុន បានអញ្ជើញទៅកាន់ខេត្តព្រះសីហនុ ដើម្បីសិក្សាពីលទ្ឋភាព និងឱកាសវិនិយោគនៅខេត្តជាប់តំបន់ឆ្នេរ ដែលកំពុងមានាការរីកចម្រើននេះ។

លោកម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូជប៉ុនដឹកនាំដោយលោក តូស៊ីយ៉ា អូនីស៊ី (Toshiya Onishi) ទីប្រឹក្សាជាន់ខ្ពស់ នៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ដើម្បីឈ្វេងយល់ ពីសក្តានុពលវិនិយោគនៅខេត្ត និងស្តាប់ពីបរិយា​កាសវិនិយោគក្នុងខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ លោកម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្តព្រះសីហនុ បានស្វាគមន៍គណៈប្រតិភូធុរកិច្ចជប៉ុន មកកាន់ខេត្តព្រះសីហនុ កម្ពុជា ជប៉ុន មានទំនាក់ទំនង កិច្ចសហប្រតិបត្តការល្អ និងអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧២ នៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។

លោកអភិបាលខេត្តបាន ធ្វើការណែនាំកត្តាភូមិសាស្ត្រ វិទ្យាសាស្ត្ររបស់ខេត្តព្រះសីហនុ ស្ថិតនៅភាគនារតី នៃប្រទេសកម្ពុជា ចែកចេញ ៦ក្រុង ស្រុក ២៩ឃុំ សង្កាត់ ១១១ភូមិ ខេត្តសម្បុរទៅដោយធនធានធម្មជាតិមានកោះតូច ធំ៣២ ឆ្មេរសមុទ្រស្រស់ស្អាត ប្រវែង ១៧៥គីឡូម៉ែត្រ មានឧទ្យានលើគោក និងបាតសមុទ្រ ជាសក្តានុពល និងជាមូលដ្ឋានគ្រឹះ។

ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាល ប្រសិទ្ធនាមថា ជាតារារះនាទិសនារតី ជាខេត្តស្នូលនៃតំបន់ខេត្តឆ្នេរទាំង៤ របស់កម្ពុជា មានដូចជាខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប យើងមានផ្លូវគមនាគមន៍ដូចជា ផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស ផ្លូវគោក មានផ្លូវជាតិលេខ៣ លេខ៤ ផ្លូវល្បឿនលឿន និងផ្លូវដែក ផ្លូវអាកាស មានអាកាសយានដ្ឋានអន្តរជាតិ មានផ្លូវរត់៣៣០០ម៉ែត្រ ផ្លូវទឹកមានកំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្ទឹងហាវ និងកែវផុស រាជរដ្ឋាភិបាលកំពុងអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាបីដំណាក់កាល ចាប់ពីឆ្នាំ២០២៤ ដល់២០២៩ ឱ្យមានជំរៅទឹកចាប់ពី១៤,៥០ម៉ែត្រ រហូតដល់ ១៧,៥០ម៉ែត្រ អាចឱ្យនាវាមានចំណុះ១៦ម៉ឺនតោនចូលចតបាន។ ខេ

ត្តមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ កំពុងដំណើរការ រាជរដ្ឋាភិបាលរៀបចំផែនការមេ រុញខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ចែកជា៤ប្លុកធំៗ ទី១.តំបន់ដឹកជញ្ជូន និងឧស្សាហកម្ម ២.តំបន់ទីក្រុងសមាហរណកម្ម មានវិស័យពាណិជ្ជកម្ម ទេសចរណ៍ ៣.បណ្តាកោះក្នុងខេត្ត ជាតំបន់ទេសចរណ៍ ៤.តំបន់ព្រៃនប់ និងកំពង់សីលា ជាតំបន់កសិកម្ម កសិឧស្សាហកម្ម និងវារីវប្បកម្ម។

លោកម៉ាង ស៊ីណេតបានបញ្ជាក់ថា “រាជរដ្ឋាភិបាលបានធ្វើការ  វិនិយោគខេត្តព្រះសីហនុ លើហេដ្ឋារចនាសម្ព័ន្ធមានផ្លូវ ឆ្នេរ បន្ទប់ទឹកសាធារណៈតាមបណ្តោយឆ្នេរ រូបសំណាក អាងប្រពិត្តកម្មទឹកកខ្វក់ជាដើម”។ លោកបន្តថា “ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគ នៅខេត្តព្រះសីហនុឆ្នាំ២០២៤ និងបន្ត២០២៥ ១.ជួយសម្រួលដល់អ្នកវិនិយោគ ២.លើកទឹកចិត្តផ្នែកពន្ធ។

លោកសង្ឃឹមថា ប្រតិភូនឹងមកធ្វើការវិនិយោគ នៅខេត្តព្រះសីហនុសម្រាប់ឆ្នាំ២០២៥ មានការលើកទឹកចិត្ត។

លោក តូស៊ីយ៉ា អូនីស៊ី (Toshiya Onishi) ទីប្រឹក្សាជាន់ខ្ពស់ នៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ច របស់គណៈប្រតិភូជប៉ុនមកកម្ពុជា ជាពិសេសខេត្តព្រះសីហនុ ដែលមានក្រុមហ៊ុនធុរកិច្ច មកពីប្រទេសវៀតណាម ថៃ និងចិន ក្នុងគោលបំណងឈ្វេងយល់ពីបរិយាកាសវិនិយោគ និងគោលនយោបាយផ្សេងៗ ក្នុងការទាក់ទាញវិនិយោគិនមកកាន់កម្ពុជា ពួកគាត់ជាអ្នកវិនិយោគ ដែលមានចំណេះដឹង ជំនាញ និងទស្សនវិទ្យា ហើយទស្សនកិច្ចលើកនេះ ជួយបង្កើនឱកាសធុរកិច្ច នៃទំនាក់ទំនងរវាងប្រទេសទាំងពីរជប៉ុន កម្ពុជា និងបានឈ្វេងយល់ពីទំនាក់ទំទងខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើន៕

គំរោងសាងសង់បណ្តាញរថភ្លើងក្រោមដីលើកដំបូងនៅរាជធានីភ្នំពេញត្រូវបានលើកយកមកពិភាក្សា

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមមន្រ្តីក្រសួងសាធារណៈការ បានបើកកិច្ចប្រជុំលើកទី១ ក្រុមការងាររៀបចំ និងអនុវត្តគម្រោងសិក្សាបឋមបណ្តាញរថភ្លើងក្រោមដី (METRO) នៅរាជធានីភ្នំពេញ ជាមួយក្រុមជំនាញការធនា​គារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។

កិច្ចប្រជុំនេះដឹកនាំដោយលោកឡេង ធនយុទ្ធា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រុមការងារអនុវត្តគម្រោង ដែលមានសមាសភាពចូលរួម ពីក្រុមជំនាញការធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដឹកនាំដោយ លោកស្រីJIN Wang ( Project Team Leader ) ព្រមទាំងមានការចូលរួមពីមន្រ្តីមកពីស្ថាប័នពាក់ព័ន្ឋ។

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាព នៃដំណើរការសិក្សាគម្រោង ព្រមទាំងធ្វើការពិភាក្សា និងប្រមូលធាតុចូលលើរបាយការណ៍ចាប់ផ្តើម ពីសំណាក់អ្នកជំនាញការទីប្រឹក្សា និងភាគីពាក់ព័ន្ធ។ ក្រោយកិច្ចពិភាក្សាក្រុមការងារអនុវត្តគម្រោង និងអ្នកជំនាញការនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នឹងធ្វើការចុះទស្សនកិច្ចសិក្សាបន្ថែម ក្នុងការប្រមូលធាតុចូលទៅតាមទីតាំង ដែលបានកំណត់ ក្នុងបណ្តារផ្លូវរបៀងធំៗក្នុងរាជធានីភ្នំពេញ​ ព្រមទាំងចុះពិនិត្យស្ថានីយចំណតឡានក្រុង​ ​ស្ថានីយរថភ្លើងរាជធានីភ្នំពេញ​ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិតេជោ​  តំបន់អភិវឌ្ឍថ្មី ក្រុងរណបថ្មី និងទីតាំងផ្សេងៗទៀត ដើម្បីកំណត់ខ្សែផ្លូវ សំរាំង និងខ្សែផ្លូវអាទិភាព សម្រាប់សិក្សាសមិទ្ធិលទ្ធភាព និងពិនិត្យលទ្ធភាពក្នុងការសាងសង់ បណ្តាញដឹកជញ្ជូនសាធារណៈក្រុង ក្នុងរាជធានីភ្នំពេញនាពេលអនាគត។

គម្រោងសិក្សាបឋមបណ្តាញរថភ្លើងក្រោមដី (METRO) នៅរាជធានីភ្នំពេញ បានចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន៕

អត្រាផលចំណេញត្រឡប់មកវិញពីការវិនិយោគអចលនទ្រព្យនៅរដ្ឋធានីម៉ានីលរំពឹងបន្តរក្សាបានស្ថិរភាព

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យនៅរដ្ឋធានីម៉ានីល (Metro Manila)របស់ប្រទេសហ្វីលពីនត្រូវបានគេរំពឹងថា នឹងបន្តរក្សាបានស្ថិរភាពនៃអត្រាផលចំណេញត្រឡប់មកវិញពីការវិនិយោគអចលនទ្រព្យ គិតជាភាគរយ។នេះបើយោងតាមក្រុមហ៊ុន Colliers។

យោងតាមរបាយការណ៍ថ្មីចុងក្រោយបំផុតរបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers បានបង្ហាញថា ការវិនិយោគលើទីផ្សារការិយាល័យនៅក្នុងទីក្រុងម៉ានីលអាចផ្តល់អត្រាផលចំណេញចន្លោះពី៥ភាគរយទៅ៦ភាគរយ។

របាយការណ៍​បាន​អះអាងឱ្យដឹងបន្ត​ថា​ “តម្លៃជួល​ការិយាល័យ​នៅ​ទីក្រុង​ម៉ានីលកំពុង​មាន​និន្នាការ​ធ្លាក់​ចុះ​។ការណ៍នេះបាននាំឱ្យអត្រាផលចំណេញត្រឡប់មកវិញពីការវិនិយោគមានស្ថិរភាព”។

ដោយឡែក បណ្តាក្រុមហ៊ុននានា ដែលជំរុញលើកទឹកចិត្តឱ្យបុគ្គលិកត្រឡប់ទៅការិយាល័យវិញ ក៏ដូចជាការដាក់ឱ្យដំណើរការអគារការិយាល័យថ្មីៗ ក៏នឹងចូលរួមចំណែកដល់ស្ថិរភាពក្នុងទីផ្សារការិយាល័យរបស់ទីក្រុងម៉ានីលផងដែរ។

ចំណែក អត្រាផលចំណេញត្រឡប់មកវិញពីការវិនិយោគលើទីផ្សារអចលនទ្រព្យលក់រាយរបស់ទីក្រុងម៉ានីល បានស្ថិតនៅទ្រឹងចន្លោះពី៧ភាគរយទៅ៨ភាគរយ ដោយសារការកើនឡើងនៃការចំណាយរបស់អ្នកប្រើប្រាស់នៅចុងឆ្នាំ២០២៤។

លោក Paul Vincent Ramirez នាយកជាន់ខ្ពស់ និងជាប្រធានផ្នែកវាយតម្លៃនៅក្រុមហ៊ុន Colliers Philippines បានអះអាងថា“ការធ្វើសម្បទាន​លើតម្លៃជួល​ទីតាំងលក់រាយក្នុងអំឡុងពេលមានជំងឺ​រាតត្បាត​បានកន្លងហួសអស់ទៅ​ហើយ។បច្ចុប្បន្ន អត្រានៃការជួលទីតាំងលក់ដូរនៅតាមបណ្តាផ្សារ​ទំនើប​នានាកំពុង​កម្រើកឡើងវិញ។នេះជាសញ្ញាវិជ្ជមានសម្រាប់ផ្នែកលក់រាយ”។

ទន្ទឹមនឹងនេះ អត្រាផលចំណេញត្រឡប់មកវិញពីការវិនិយោគលើទីផ្សារអចលនទ្រព្យឧស្សាហកម្មរបស់ទីក្រុងម៉ានីល បានស្ថិតនៅទ្រឹងចន្លោះពី៨ភាគរយទៅ៩ភាគរយ គិតត្រឹមត្រីមាសទី៤ ឆ្នាំមុនបើធៀបនឹងឆ្នាំ២០២៣។

លោក Ramirez បានបន្ថែមថា “ទីផ្សារអចលនទ្រព្យឧស្សាហកម្មជាផ្នែកមួយដ៏មានស្ថិរភាព ដែលនឹងបន្តពឹងផ្អែកលើការពង្រីកឧស្សាហកម្មផលិតកម្ម និងការនាំចេញ បូករួមទាំងការកើនឡើងនៃតម្រូវការដឹកជញ្ជូនក្នុងទីក្រុង និងការកើនឡើងនៃមជ្ឈមណ្ឌលទិន្នន័យ”៕ប្រភព: Business World៕

អ្នកឧកញ៉ាសំ សុខនឿនគាំទ្រការលើកឡើងរបស់សម្តេចធិបតីថា វិស័យអចលនទ្រព្យងើបឡើងវិញបណ្តើរៗហើយ

ដោយៈ និស្ស័យ

    ភ្នំពេញៈ ជាអ្នកជំនាញ និងក្លាយជាអ្នកអភិវឌ្ឍន៍ម្នាក់ អ្នកឧកញ៉ាសំ សុខនឿនបានគាំទ្រ ការលើកឡើងរបស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្តេចបានលើកឡើងថា វិស័យអចលវត្ថុងើបឡើងវិញបណ្តើរៗហើយ។

    អ្នកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីរសៀលថ្ងៃទី៤ មិនាថា ទីផ្សារលំនៅដ្ឋានបានមានភាពប្រសើរឡើង ជាមួយនឹងការទិញលក់ដីធ្លី ដោយសារវិស័យឧស្សាហកម្មមានភាពរីកចម្រើន ក៏ដូចជា ការរីកចម្រើនសេដ្ឋកិច្ច សង្គមរបស់កម្ពុជា។

    អ្នកឧកញ៉ាបានបញ្ជាក់ថា “ការងើបឡើងនេះ ជាការងើបឡើងប្រកបដោយភាពធន់ និងជាកំណើនពិតប្រាកដ និងប្រកបដោយគុណភាព”។ លោកបន្ថែមថា “ទោះជាយ៉ាងណា ស្ថានភាពទីផ្សារមិនទាន់មានសភាពពុះកញ្រ្ជោលខ្លាំងនោះទេ វាត្រូវការពេលវេលាបន្ថែមទៀត”។

អ្នកឧកញ៉ាបានបន្តថា ជាមួយគ្នានេះ ឆ្នាំ២០២៥នេះ ការទិញផ្ទះកើនឡើង ប៉ុន្តែជាការកើនឡើងតិច តែជាការកើនឡើងនូវប្រកបដោយគុណភាព ព្រោះអ្នកទិញផ្ទះបច្ចុប្បន្ន គឺទិញសម្រាប់ស្នាក់នៅ មិនទិញទុកលក់យកចំណេញដូចពីមុននោះទេ។

    អ្នកឧកញ៉ាបន្ថែមថា មុនវិបត្តិកូវីដ១៩ ការទិញផ្ទះមានកំនើនខ្ពស់ខ្លាំង ដោយសារពេលនោះអ្នកទិញខ្លះបានទិញ៥ផ្ទះ ទៅរាប់រយផ្ទះ ដើម្បីទុកលក់យកចំណេញ ប៉ុន្តែកំណើនបែបនេះ មិនឆ្លុះបញ្ចាំងពីស្ថានភាពទីផ្សារពិតប្រាកដទេ ប៉ុន្តែការងើបឡើងវិញនាពេលនេះ ជាស្ថានភាពទីផ្សារពិតប្រាកដ និងជាស្ថានភាពនៃការរីកចម្រើនប្រកប​ដោយភាពធន់ និងរ៉ឹងមាំយូរអង្វែង៕

Malaysia requesting to relax requirements for Timor-Leste to become full member of Asean

KUALA LUMPUR (March 3): Malaysia has requested to relax the criteria and requirements set for Timor-Leste in a bid to expedite the process for the country to become a full member of Asean by the end of this year, said Foreign Minister Datuk Seri Mohamad Hasan.

He said that under the current regulations, there are 88 instruments that Timor-Leste needs to fulfill before becoming a full member of the regional bloc.
“Out of the 88, there are 69 economic pillar instruments that Timor-Leste must comply with, which is a very challenging task for them.

“Therefore, we agreed at the 45th Asean Summit in Vientiane, Laos, last year to expedite the membership process for Timor-Leste, making it feasible and realisable,” he said during question time in the Dewan Negara on Monday.

Mohamad, who is also known as Tok Mat or Mat Hasan, said this in reply to Senator Datuk Dr Mohd Hatta Md Ramli about the government’s plans to include Timor-Leste as an Asean member during Malaysia’s Asean chairmanship this year.

He said that in the recent Asean Economic Council Committee meeting in Desaru, Malaysia had also requested that some strict requirements be reviewed, as they were outdated and could be relaxed without Timor-Leste having to meet them.

“As the Asean chair this year, Malaysia is taking the effort to expedite and to also request our Asean country partners to consider Timor-Leste to be accepted, if not fully, if they meet 30% of the requirements first.

“We shall also give Timor-Leste the flexibility to meet all the requirements in five to six years after becoming a full member. We are also helping Asean by establishing what is called the Asean unit at the Asean secretariat in Jakarta,” he said.
He said Malaysia had provided an allocation of US$200,000 (RM893,000) to fund the unit to help Timor-Leste achieve the process of meeting the requirements.

He said Malaysia, through the Malaysia Technical Cooperation Programme, had also trained more than 300 officials from Timor-Leste, and spent more than RM1 million to place them in ministries and agencies to see how being an Asean country works when they are fully accepted as members of Asean.

Source: Bernama

ប្រទេសឥណ្ឌូនេស៊ីព្យាយាមប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលទេសចរណ៍តាមផ្លូវសមុទ្រលំដាប់ពិភពលោក

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលឥណ្ឌូនេសុីបានអះអាងថា ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមានទំហំសេដ្ឋកិច្ចធំជាងគេបំផុតលេខ១នៅតំបន់អាស៊ាន នឹងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍តាមផ្លូវសមុទ្រលំដាប់ពិភពលោក ដោយឈរលើកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រតិបត្តិករនាវាទេសចរណ៍អន្តរជាតិ។

លោកស្រី Ni Luh Puspa អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍ឥណ្ឌូនេស៊ីបានមានប្រសាសន៍ឱ្យដឹងថា “រដ្ឋាភិបាលកំពុងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងគោលនយោបាយដើម្បីគាំទ្រចក្ខុវិស័យនេះ ដោយកំពង់ផែ Benoa របស់កោះបាលីដើរតួនាទីយ៉ាងសំខាន់”។

ជាក់ស្តែង ការកែលម្អធ្វើឱ្យប្រសើរឡើងនាពេលថ្មីៗនេះបានធ្វើឱ្យកំពង់ផែ Benoa អាចផ្ទុកនាវាទេសចរណ៍ធំៗជាច្រើនក្នុងពេលដំណាលគ្នា។ ម៉្យាងវិញទៀត សមត្ថភាពរបស់កំពង់ផែទេសចរណ៍របស់កោះបាលីមួយនេះនៅតែបន្តត្រូវបានពង្រីកជាលំដាប់។

កាលពីឆ្នាំ២០២៤កន្លងទៅ កំពង់ផែ Benoa បានទទួលស្វាគមន៍កប៉ាល់ទេសចរណ៍ចំនួន៥៩គ្រឿង កើនឡើងពីចំនួន៤៨គ្រឿងនៅក្នុងឆ្នាំ២០២៣។

នៅឆ្នាំ២០២៥នេះវិញ កប៉ាល់ទេសចរណ៍ចំនួន៧៧គ្រឿងត្រូវបានគេរំពឹងទុកថា នឹងចូលចតនៅកំពង់ផែ Benoa។ វិស័យទេសចរណ៍តាមផ្លូវសមុទ្រ ជាពិសេសនៅកោះបាលី ត្រូវបានគេព្យាករណ៍ថា នឹងរួមចំណែកយ៉ាងសំខាន់ដល់កំណើនភ្ញៀវទេសចរណ៍របស់ប្រទេសឥណ្ឌូនេស៊ីទាំងមូល។

ប្រទេសឥណ្ឌូនេសុីបានកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរណ៍បរទេសឱ្យបានចន្លោះពី១៤,៦លាននាក់ទៅ១៦លាននាក់ក្នុងឆ្នាំ២០២៥ ដោយមានកិច្ចសហការរវាងវិស័យពាក់ព័ន្ធនានាដើម្បីសម្រេចបាននូវគោលដៅនេះ៕ប្រភព: Vnexpress៕