ក្រុមហ៊ុនApple នាំមុខក្រុមហ៊ុន Huawei ដោយក្តោបបានចំណែកទីផ្សារដ៏ធំបំផុតទី២នៅក្នុងប្រទេសចិន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុន Apple បានកាន់កាប់ចំណែកទីផ្សារស្មាតហ្វូនធំជាងគេបំផុតទី២ នៅប្រទេសចិន ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ ដោយវ៉ាដាច់ក្រុមហ៊ុន Huawei ដោយសារតែការលក់​ទូរស័ព្ទសេរ៊ី iPhone 16។

ក្រុមហ៊ុន Apple ទទួលបានចំណាត់ថ្នាក់លេខ២ ដោយកាន់កាប់ចំណែក ទីផ្សារចិនចំនួន១៥,៦ភាគរយ ខណៈក្រុមហ៊ុន Huawei ទទួលបានចំណាត់ថ្នាក់លេខ៣ ដោយកាន់កាប់ចំណែកទីផ្សារចំនួន១៥,៣ភាគរយ។  នេះបើយោងតាមទិន្ន​ន័យពីស្ថាប័នស្រាវជ្រាវ International Data Corporation(IDC)។

ចំណែក ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមហ៊ុនផលិតទូរស័ព្ទ Vivo។ ក្រុមហ៊ុននេះ ក្តោបបានចំណែកទីផ្សារស្មាតហ្វូនចំនួន១៨,៦ភាគរយ ក្នុងត្រីមាសទី៣។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei បានប្រកួតប្រជែងជាមួយទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple ខណៈកាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Huawei បានចេញលក់ម៉ូដែលទូរស័ព្ទ Pura 70 ចុងក្រោយបំផុតរបស់ខ្លួន។

ក្រុមហ៊ុនយក្ស Apple របស់មហាសេដ្ឋីអាមេរិកលោក Tim Cook បានប្រឈមមុខនឹងបញ្ហាចម្បង នៅក្នុងប្រទេសចិន រួមទាំងការរឹតបន្តឹង មិនឱ្យទីភ្នាក់ងាររដ្ឋាភិបាលចិនមួយចំនួន ប្រើប្រាស់ទូរស័ព្ទ iPhone។

ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានដាក់ចេញយុទ្ធនាការបញ្ចុះតម្លៃជាច្រើន ដើម្បីជំរុញការលក់ទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន។

មូលហេតុដែលក្រុមហ៊ុន Apple ទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងចំណែកទីផ្សារចិននៅត្រីមាសទី៣ បណ្តាលមកពីការលក់ទូរស័ព្ទ iPhone 16 ថ្មីដែលបានដាក់លក់នៅថ្ងៃទី២០ ខែកញ្ញា។

នៅថ្ងៃដដែលនោះ ក្រុមហ៊ុន Huawei បានដាក់បង្ហាញទូរស័ព្ទស្មាតហ្វូនអេក្រង់បត់៣តង់ ដើម្បីធ្វើការប្រកួតប្រជែង៕ប្រភព: Reuters៕

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃច័ន្ទនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទនេះ ដោយសារប្រាក់ដុល្លារអាមេរិកបានងើបឡើងថ្លៃ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលទិន្នន័យសេដ្ឋកិច្ចអាមេរិក ដើម្បីព្យាករណ៍អំពីទិសដៅគោលនយោបាយរូបិយវត្ថុនាពេលអនាគតរបស់ធនាគារកណ្ដាលអាមេរិក(Fed)។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៥៤ភាគរយដល់២.៧៣៣ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៣២ភាគរយដល់២៧៤៥,៨០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣២នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន តម្លៃមាស Spot Gold បានបិទនៅត្រឹម២៧៤៧,៧ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៧៥៤,៦០ដុល្លារក្នុងមួយអោន។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស៩៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំកំណត់គោលនយោបាយនៅថ្ងៃទី៧ ខែវិច្ឆិកាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៤,៥២ពិន្ទុគិតត្រឹមម៉ោង១០:៣៥នាទីព្រឹក បន្ទាប់ពីបិទការជួញដូរត្រឹម១០៤,២៦ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៦%ដល់៣៣,៥៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,៦៣%ដល់១០៣០,២០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,២៧%ដល់១១៩៩,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៦នាទីព្រឹក៕

តើដីធ្លីនៅក្នុងទីក្រុងហូជីមិញមានតម្លៃលក់ជាផ្លូវការចំនួនប៉ុន្មាននៅក្នុងមួយម៉ែត្រការ៉េ?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃដីធ្លីនៅទីក្រុងហូជីម៉ិញ ប្រទេសវៀតណាម ត្រូវបានប្រកាសឱ្យដឹងជាផ្លូវការ។ ក្នុងនោះ ដីធ្លីនៅតាមដងផ្លូវទីប្រជុំជនមួយចំនួន មានតម្លៃចំនួន៦៨៧,២លានដុង(ប្រហែល២៧.០៤០ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។

ផ្ទុយទៅវិញ ដីធ្លីនៅតំបន់ជាយក្រុងហូជីម៉ិញ មានតម្លៃជាមធ្យមត្រឹមតែ២,៣លានដុងប៉ុណ្ណោះ (ប្រហែល៩០,៥០ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។ នេះបើយោងតាមការកំណត់ដោយគណៈកម្មាធិការប្រជាជននៃទីក្រុងហូជីមិញ។

យោងតាមតារាងតម្លៃដីផ្លូវការ ដែលចេញផ្សាយដោយគណៈកម្មាធិការប្រជាជន នៃទីក្រុងហូជីមិញបានបង្ហាញថា ដីស្ថិតនៅលើផ្លូវ Dong Khoi ផ្លូវ Le Loi និងផ្លូវ Nguyen Hue ក្នុងសង្កាត់លេខ១ មានតម្លៃថ្លៃជាងគេបំផុត ខណៈដែលដីនៅតំបន់លំនៅដ្ឋាន Thieng Lieng ក្នុងសង្កាត់ Can Gio មានតម្លៃថោកបំផុត។

តម្លៃដីទាំងអស់ខាងលើនេះ ជាប្រភេទដីលំនៅដ្ឋាន ហើ​យតម្លៃទាំងនេះ នឹងត្រូវបានប្រើប្រាស់ ដើម្បីគណនាសំណងដីធ្លី ពន្ធទាក់ទងនឹងដីធ្លី និងថ្លៃសេវាសម្រាប់នីតិវិធីរដ្ឋបាល។

ដោយឡែក នៅក្នុងករណីដែលប្រជាជនទិញ ឬលក់​​ដី​ធ្លីនៅ​ក្រោម​តម្លៃ​ហាងឆេងថ្មី​នេះ ពួកគេត្រូវឆ្លងកាត់ការត្រួតពិនិត្យដោយអាជ្ញាធរ​ ហើយអ្នកលក់ដីត្រូវបង់ពន្ធ និងថ្លៃសេវាដោយផ្អែកលើអត្រាតម្លៃដីធ្លីផ្លូវការ ដែលប្រកាសដោយគណៈកម្មាធិការប្រជាជននៃទីក្រុងហូជីមិញ។

ទីក្រុងហូជីម៉ិញ ក៏បានប្រកាសតម្លៃថ្មី សម្រាប់ដីកសិកម្ម និងដីនៅក្នុងសួនបច្ចេកវិទ្យា(Tech park)។ ដីកសិកម្មក្នុងមួយម៉ែត្រការ៉េ នឹងមានតម្លៃចន្លោះពី៤០០.០០០ ទៅ៨១០.០០០ដុង អាស្រ័យលើទីតាំង និងអាស្រ័យថា តើដីនោះត្រូវបានប្រើប្រាស់ដើម្បីដាំដំណាំស្រូវ ឬដំណាំមានអាយុកាលច្រើនឆ្នាំ។

ចំណែក តម្លៃដីនៅសួនបច្ចេកវិទ្យា សម្រាប់ប្រើប្រាស់នៅក្នុងវិស័យផលិតកម្ម នឹងកើនឡើង៧ដង ធៀបនឹងអត្រាពីមុនដល់ចំនួន១២,១៨លានដុង ក្នុងមួយម៉ែត្រការ៉េ និងកើនឡើង៨ដងដល់១៥,១២លានដុង ក្នុងមួយម៉ែត្រការ៉េចំពោះដីស្ថិតនៅលើផ្លូវ D1 និងផ្លូវ D2 ក្នុងសួនបច្ចេកវិទ្យាលំដាប់ខ្ពស់ នៅក្នុងសង្កាត់ Thu Duc ។

ជាមួយគ្នានេះ ដីធ្លីនៅក្នុងសួនបច្ចេកវិទ្យា សម្រាប់វិស័យពាណិជ្ជកម្ម និងសេវាកម្មនឹងកើនឡើង៩,១ដង ដល់ចំនួនជាង២១លានដុងក្នុងមួយម៉ែត្រការ៉េ។ នេះបើយោងតាមការដកស្រង់ដោយទីភ្នាក់ងារសារពត៌មាន Vnexpress។

រីឯ ដីប្រភេទពាណិជ្ជកម្ម និងដីដែលប្រើប្រាស់សម្រាប់វិស័យផលិតកម្ម ការអប់រំ និងការថែទាំសុខភាព នឹងមានតម្លៃចំនួន៨០ភាគរយ និងចំនួន៦០ភាគរយ នៃអត្រាតម្លៃដីលំនៅដ្ឋាន៕ប្រភព: Vnexpress៕


CVEAនិងនិយ័តករអាជីវកម្មអភិវឌ្ឍន៍អចលនទ្រព្យសហការគ្នាដើម្បីលុបបំបាត់អ្នករកស៊ីគ្មានអាជ្ញាប័ណ្ណ

0

ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) បានសហការជាមួយនិយ័តករអាជីវកម្ម អចលនវត្ថុ និងបញ្ចាំ ដើម្បីលុបបំបាត់អ្នករកស៊ី និងក្រុមហ៊ុនគ្មានអាជ្ញាប័ណ្ណក្នុងវិស័យអចលនទ្រព្យ។

កាលពីសប្តាហ៍មុនស្ថាប័នទាំងពីរ បានប្រារពពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពី “កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមក្នុងក្របខណ្ឌអាជីវកម្ម ផ្តល់សេវាកម្មអចលនវត្ថុនៅព្រះរាជាណាចក្រកម្ពុជា”។

សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន. អ. ប) បានធ្វើពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពី “កិច្ចសហប្រតិបត្តិការ លើការលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួម ក្នុងក្របខណ្ឌអាជីវកម្ម ផ្តល់សេវាកម្មអចលនវត្ថុនៅព្រះរាជាណាចក្រកម្ពុជា” និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។

អនុស្សរណ:នៃការយោគយល់គ្នា មាន៦ចំនុចដូចខាងក្រោមដូចជា ទី១ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ វគ្គបណ្តុះបណ្តាល វេទិកាពិភាក្សា និង/ឬព្រឹត្តិការណ៍នានា ក្រោម ប្រធានបទជាក់លាក់ណាមួយ ដែលពាក់ព័ន្ធនឹងអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុជូនដល់ប្រតិបត្តិករ ប្រកបវិជ្ជាជីវៈផ្តល់សេវាកម្មអចលនវត្ថុដែលជាសមាជិករបស់ខ្លួន និង/ឬសាធារណជន។

ទី២ រៀបចំ និងធ្វើបច្ចុប្បន្នភាព លើកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់សមាជិក ស.វ.អ.ក. ដោយ អនុលោមតាមបទបញ្ញត្តិជាធរមានរបស់ ន.អ.ប.។ ទី៣ សហការសិក្សាស្រាវជ្រាវឧត្តមានុវត្តពីបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអភិវឌ្ឍ ពាក់ព័ន្ធនឹងក្របខណ្ឌ ការអនុវត្តន៍បទបញ្ញត្តិ និងប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យាក្នុងអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ។

ទី៤ សហការជាមួយ ន.អ.ប. ក្នុងការបង្កើតស្តង់ដារវាយតម្លៃកម្ពុជា ទី៥ សហការរាយការណ៍ អំពីក្រុមហ៊ុនប្រកបអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ ដែលល្មើសច្បាប់ និង លិខិតបទដ្ឋានគតិយុត្តរបស់ ន.អ.ប.។

ទី៦ រាយការណ៍អំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមតាមរយៈកិច្ចប្រជុំប្រចាំត្រីមាសជាមួយ ន.អ.ប. ដើម្បីរកដំណោះស្រាយ។

ពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នាប្រារពធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អ.ស.ហ លោកជូ វណ្ណៈ អគ្គនាយក នៃ ន.អ.ប. និង លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។

ពិធីនេះមានការចូលរួមពីតំណាងស្ថាប័ន អង្គភាពក្រោមឱវាទ អ.ស.ហ និងតំណាងសមាគមធនាគារនៅកម្ពុជា សមា​គមមីក្រូហិរញ្ញកម្ពុជា  សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងសមាជិកសមាជិកា របស់សមាគមអ្នកវាយតម្លៃ និងភ្នាក់​ងារអចលនវត្ថុកម្ពុជា៕

 

វិមានភូមិគ្រឹះចំនួន២តម្លៃ១១៦លានដុល្លាររបស់ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យEvergrande កំពុងដាក់លក់

0

ដោយ: គង់ លាងហួរ

ហុងកុង: វិមានភូមិគ្រឹះចំនួន២ នៅទីក្រុងហុងកុង ដែលធ្លាប់ជាកម្មសិទ្ធិរបស់លោកHui Ka Yan ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ China Evergrande Group បន្តស្វែងរកអ្នកទិញមិនទាន់ឃើញ បន្ទាប់ពីម្ចាស់បំណុលបានរឹបអូស និងដាក់លក់ក្នុងរយៈពេល១១ខែមកនេះ។

ភូមិគ្រឹះទាំងនោះត្រូវបានប្រកាសលក់ ក្នុងតម្លៃសរុបចំនួន៩០០លានដុល្លារហុងកុង (ប្រហែល១១៦លានដុល្លារអាមេរិក)។នេះបើយោងតាមប្រភព ដែលបានទម្លាយប្រាប់កាសែត Bloomberg។តម្លៃភូមិគ្រឹះទាំង២ ដែលមានទីតាំងនៅប្លុក 10 Black’s Link ក្នុងគម្រោងលំនៅដ្ឋានប្រណីត The Peak បានដាំក្បាលចុះចំនួន៤០ភាគរយ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Evergrande ជាចំណុចស្នូលមួយ នៃវិបត្តិអចលនទ្រព្យរបស់ប្រទេសចិន ខណៈបច្ចុ​ប្បន្ន ក្រុមហ៊ុននេះកំពុងជាប់ផុង ក្នុងសំណុំរឿងខកខានទូទាត់បំណុលដ៏ធំបំផុតមួយក្នុងប្រទេស។

កាលពីខែមករា ឆ្នាំ២០២៤ តុលាការ​ក្នុង​ទីក្រុង​ហុងកុង​​បាន​បញ្ជា​ឱ្យ​បិទ​ដំណើរការ​ក្រុមហ៊ុន Evergrande Group ដែល​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​បំផុត​របស់​ចិន ខណៈក្រុមហ៊ុន Evergrande មិន​អាច​ផ្ដល់​នូវ​ផែនការ​រៀបចំ ​លក្ខខណ្ឌ​បំណុល​ឡើងវិញ​ដ៏​ជាក់លាក់​បាន។

វិបត្តិក្នុងវិស័យអចលនទ្រព្យរបស់ចិន បានចាប់ផ្តើមនៅឆ្នាំ២០២១ បន្ទាប់ពីក្រុមហ៊ុន Evergrande Group ខកខានសងបំណុល។ ក្រុមហ៊ុន  Evergrande រួមជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនផ្សេងទៀត បានជួបប្រទះភាពតានតឹងផ្នែកហិរញ្ញវត្ថុ ដោយសារការផ្គត់ផ្គង់លើសតម្រូវការ និងបទប្បញ្ញត្តិថ្មីជាបន្តបន្ទាប់របស់រដ្ឋាភិបាលចិនស្តីពី ការរឹតបន្តឹងដែនកំណ​ត់បំណុលរបស់ក្រុមហ៊ុនទាំងនេះ។

កាលពីពេលថ្មីៗនេះ ប្រទេសចិនបានប្រកាសបង្កើនការផ្តល់មូលនិធិ ដល់គម្រោងអចលនទ្រព្យជាប់គាំង ការបញ្ចុះទំហំបង់ប្រាក់កក់ ការបញ្ចុះអត្រាការប្រាក់លើកម្ចីទិញផ្ទះ ព្រមទាំងលើកទឹកចិត្តឱ្យរដ្ឋបាលមូលដ្ឋាន ជួយទិញផ្ទះពីអ្នកអភិវឌ្ឍន៍ដើម្បីជំរុញការលក់ និងលំហូរសាច់ប្រាក់របស់អ្នកអភិវឌ្ឍន៍៕ប្រភព: Vnexpress៕

រដ្ឋបាលខេត្តកំពតបន្តពង្រីកសោភ័ណភាពខេត្តនិងត្រៀមស្វាគមន៍ពិធីបុណ្យសមុទ្រនៅចុងឆ្នាំនេះ

0

ដោយៈ គង់ សូរិយា

       កំពតៈ បន្ទាប់ពីសាងសង់រូបសំណាកសេះសមុទ្រ និងនា​ឡិ​កាយក្ស ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីភ្ញៀវទេសច​រណ៍ជាតិ និងអន្តរជាតិ នាពេលនេះអាជ្ញាធរខេត្តកំពុងរៀបចំសោភ័ណភាពបន្ថែមនៅក្នុងខេត្ត។

ជាក់ស្តែងកាលពីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ លោកម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត រួមជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍ បានអញ្ជើញចុះពិនិត្យទីតាំងរៀបចំពិធីបុណ្យសមុទ្រ លើកទី១១ ឆ្នាំ២០២៤ ក្រោមប្រធានបទ អបអរសាទរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ នៅបរិវេណឆ្នេរ ចន្លោះស្ពានឥន្ធធនូ និងស្ពានថ្ម។

បន្ទាប់ពីចុះពិនិត្យទីតាំង រៀបចំពិធីបុណ្យសមុទ្ររួចមក នាល្ងាចថ្ងៃដដែលលោកបណ្ឌិត អភិបាលខេត្ត បានបន្តចុះពិនិត្យទីតាំង ដើម្បីរៀបចំកែលម្អបន្ថែមនៅសួនបាញ់ទឹក រួមទាំងដាក់ភ្លើងលម្អជាដើម នៅរមណីយដ្ឋានស្រះឈូក ស្ថិតនៅខាងក្រោយសាលាខេត្តកំពត  ហើយសួនទឹកនេះ នឹងស្ថិតនៅចំកណ្តា​លនៃរមណីយដ្ឋានស្រះឈូក ដើម្បីបន្ថែមនូវសោភណភា​ព សម្រាប់ភ្ញៀវទេសចរមកអង្គុយលេងកម្សាន្ត ជាពិសេសជាកន្លែងអាចហាត់ប្រាណដ៏ពេញនិយមផងដែរ។

យោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី លេខ : ៧៧៥ សជណ.ពទ ចុះថ្ងៃពុធ ៦ កើត ខែជេសដ្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលសម្រេចជាគោលការណ៍ ពិធីបុណ្យសមុទ្រឯកភាពកំណត់យកខេត្តកំពត ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។

ពិធីបើកជាផ្លូវការនឹងប្រព្រឹត្តិទៅ នាថ្ងៃសៅរ៍ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕

រដ្ឋមន្រ្តីជម្រុញឲ្យមន្រ្តីនៅភាគខាងជើង និងពាយ័ព្យរៀបចំព្រឹត្តិការណ៍ទេសចរណ៍ឲ្យមានភាពប្រទាក់ក្រឡាគ្នា

0

ដោយៈ គង់ សូរិយា

       សៀមរាបៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់ បានជម្រុញឲ្យមន្រ្តីនៅខេត្តភាគខាងជើង និងពាយ័ព្យរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ឲ្យមានភាពប្រទាក់ក្រឡាគ្នា។

ក្នុងពិធីជួបសំណេះសំណាល ជាមួយមន្រ្តីមន្ទីរទេសច​រណ៍ខេត្តសៀមរាប និងចូលរួមពិធីម្ហូបអាហារកម្ពុជា ចិនកាលពីចុងសប្តាហ៍មុន លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជួប សំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៅមន្ទីរទេសចរណ៍ខេត្តសៀមរាប ដើម្បីស្តាប់នូវរបាយការណ៍សង្ខេប វឌ្ឍនភាពការងារ ព្រមទាំងបានណែនាំអំពីរបៀបរបបការងារ និងការបំពេញភារកិច្ច ដោយឈរលើស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ។

លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីភាពចាំបាច់ សម្រាប់ក្រុមខេត្តតំបន់ភាគខាងជើង និងពាយ័ព្យ ដែលជាក្រុមខេត្តមួយ ក្នុងចំណោមក្រុមខេត្តអាទិភាពទាំង៣ ត្រូវសហការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ប្តូរវេនគ្នា ឱ្យមានភាពប្រទាក់ក្រឡា រៀបចំកញ្ចប់ទស្សនកិច្ច និងជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវទេសចរ ដោយយោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាមួយគ្នានេះ មន្ទីរទេសចរណ៍ខេត្តសៀមរាប ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីលើកផ្លាករមណីយដ្ឋានទេស​ចរណ៍នានា នៅក្នុងខេត្តរបស់ខ្លួន។

នៅថ្ងៃដដែល លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេស​ចរណ៍ បន្ទាប់ពីបានអញ្ជើញជាអធិបតីក្នុងពិធីបើក “ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន” ក្រោមបរិយាកាសឱឡារិក និងអធិកអធម នៅមុខសួនព្រះរាជដំណាក់ ខេត្តសៀមរាប រួចមក លោករដ្ឋមន្ត្រី បានអញ្ជើញទស្សនាស្តង់តាំងពិព័រណ៍ ម្ហូបអាហារកម្ពុជា-ចិន ដែលជាសារៈសំខាន់ នៃការធ្វើបដិសណ្ឋាការកិច្ចយ៉ាងកក់ក្តៅ ស្នាមញញឹម ការស្នាក់នៅប្រកបដោយផាសុកភាព ម្ហូបអាហារដ៏មានឱជារស និងសុខភាព រមណីយដ្ឋានទេសចរណ៍ដ៏សម្បូរបែប ព្រមទាំងវត្ថុអនុស្សាវរីយ៍ ដែលផលិតដោយខ្មែរ ជាពិសេសការលើកកម្ពស់គុណតម្លៃ នៃម្ហូបអាហារកម្ពុជា-ចិន បង្កើត ជាផលិ​​តផលទេសចរណ៍ដ៏ទាក់ទាញ និងចូលរួមលើកតម្កើងវប្បធម៌ អរិយធម៌ និងប្រពៃណីប្រទេសទាំងពីរផងដែរ៕

អ្នកជំនាញមួយរូបបង្ហាញការជឿជាក់លើសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការដឹកនាំកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

0

Kong Leanghour, [25/10/2024 14:51]
អ្នកជំនាញមួយរូបបង្ហាញការជឿជាក់លើសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការដឹកនាំកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

ដោយ: គង់ លាងហួរ
ភ្នំពេញ: លោកបណ្ឌិត Alexander Evengroen អ្នកជំនាញដ៏ល្បីមួយរូបក្នុងវិស័យធុរកិច្ចនៅកម្ពុជា បានបង្ហាញនូវចក្ខុវិស័យរបស់លោកក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ក្នុងនាមជាប្រធាន និងជានាយកគ្រប់គ្រងក្រុមហ៊ុន Evengroen Solution Group Co., Ltd. លោកបណ្ឌិតបានចែករំលែកការយល់ដឹងជាយុទ្ធសាស្រ្តលើការពង្រីកឱកាសក្នុងវិស័យជាច្រើន រួមមានដូចជា កសិកម្ម អចលនទ្រព្យ ផលិតកម្មកាត់ដេរ ធនាគារ លំហូរវិនិយោគផ្ទាល់ពីបរទេស និងថាមពលកកើតឡើងវិញ។

លោកអះអាងទៀតថា ការរក្សានិរន្តរភាព និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ជាគន្លឹះដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា ដោយលោកបណ្ឌិតបានបង្ហាញការជឿជាក់លើសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកភាពជោគជ័យផ្នែកសេដ្ឋកិច្ច។

លោកបណ្ឌិត Evengroen បានរៀបរាប់យ៉ាងលម្អិតអំពីសក្តានុពលនៅក្នុងវិស័យផ្សេងៗ ដោយលោកគូសបញ្ជាក់ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាពឹងផ្អែកលើការទាញយកសក្តានុពលចេញពីក្នុងវិស័យកសិកម្ម អចលនទ្រព្យ និងផលិតកម្ម ក្នុងចំណោមឧស្សាហកម្មដទៃទៀត។

ទី១. វិស័យកសិកម្ម៖ ជាសសរស្តម្ភនៃកំណើនសេដ្ឋកិច្ចជាតិ

លោកបណ្ឌិតអះអាងថា វិស័យកសិកម្មមានសក្ដានុពលខ្ពស់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ខណៈកសិកម្មជាវិស័យ ដែលចូលរួមចំណែកជាង២០% ដល់ផលទុនជាតិសរុប(GDP)របស់កម្ពុជា។ លោកបណ្ឌិត Evengroen បានសង្កត់ធ្ងន់លើតម្រូវការក្នុងការលើកកម្ពស់ផលិតភាពតាមរយៈការជឿនលឿនផ្នែកបច្ចេកវិទ្យា និងការអនុវត្តន៍វិស័យកសិកម្មប្រកបដោយនិរន្តរភាព។

លោកបានលើកទឹកចិត្តដល់ក្រុមអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅប្រទេសឱ្យស្វែងរកឱកាសវិនិយោគក្នុងវិស័យកសិកម្មសរីរាង្គ កសិ-កែច្នៃ និងការពង្រីកការនាំចេញ ជាពិសេសសម្រាប់អង្ករ កៅស៊ូ និងផ្លែឈើ។

ទី២: វិស័យអចលនទ្រព្យ

លោកបណ្ឌិតបានមានប្រសាសន៍ឱ្យដឹងថា វិស័យអចលនទ្រព្យនៅកម្ពុជាបានបន្តកើនឡើងក្នុងអត្រាដែលមិនធ្លាប់មានពីមុនមក ដោយសារការអភិវឌ្ឍន៍គម្រោងនគរូបនីយកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។

ក្នុងនាមជានាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ ASEAN Realtor Inc. លោកបណ្ឌិត Evengroen បានចង្អុលបង្ហាញឱកាសជាច្រើនដល់អ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍នៅរាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាប ដែលកំពុងស្រូបទាញបានការវិនិយោគលើគម្រោងលំនៅដ្ឋាន ពាណិជ្ជកម្ម និងឧស្សាហកម្ម។

អ្នកជំនាញរូបនេះជឿជាក់ថា បណ្តាវិនិយោគិនអាចទទួលបានផលចំណេញខ្ពស់ពីការបណ្តាក់ទុនលើទីផ្សារអចលនទ្រព្យលំនៅដ្ឋាន និងពាណិជ្ជកម្មនៅតំបន់កណ្តាលទីក្រុង។

ទី៣: វិស័យឧស្សាហកម្មកាត់ដេរ

លោកបណ្ឌិត Alexander Evengroen អះអាងថា ការរក្សាបាននូវការប្រកួតប្រជែងនៅលើឆាកពិភពលោកជារឿងសំខាន់ ខណៈវិស័យកាត់ដេរគ្របដណ្តប់ចំនួន៨០ភាគរយនៃការនាំចេញរបស់កម្ពុជា។

ទី៤: វិស័យធនាគារ និងហិរញ្ញវត្ថុ

ឧស្សាហកម្ម​ធនាគារ​នៅកម្ពុជា​កំពុង​រីក​ចម្រើន​តាមរយៈ​ការ​ច្នៃប្រឌិតបង្កើត​ថ្មី ជាពិសេស​ក្នុង​វិស័យ​ហិរញ្ញវត្ថុ។ លោកបណ្ឌិត Evengroen បានលើកឡើងថា សេរីភាពនៃគោលនយោបាយផ្នែកហិរញ្ញវត្ថុ និងការចាប់យកបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ផ្តល់ឱកាសយ៉ាងធំធេងសម្រាប់បណ្តាស្ថាប័នហិរញ្ញវត្ថុ និងវិនិយោគិនបរទេស។

លោកបញ្ជាក់ថា “ការបើកចំហរវិស័យធនាគារ បានធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគមួយដ៏ទាក់ទាញបំផុតនៅក្នុងតំបន់។ធនាគារឌីជីថល ដំណោះស្រាយទូទាត់ប្រាក់តាមទូរស័ព្ទ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ មានសក្តានុពលក្នុងការកំណត់ឡើងវិញនូវទិដ្ឋភាពក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា”។

លោកបណ្ឌិត Evengroen ក៏បានក្រើនរំលឹកឡើងវិញនូវគោលនយោបាយគាំទ្រការវិនិយោគរបស់រដ្ឋាភិបាលកម្ពុជា ដែលផ្តល់ភាពងាយស្រួលដល់ក្រុមហ៊ុនបរទេសក្នុងការបង្កើតវត្តមាននៅកម្ពុជា។ ជាមួយគ្នានេះ ការពន្លឿននីតិវិធីចុះបញ្ជីក្រុមហ៊ុន ការលើកទឹកចិត្តផ្នែកពន្ធដារ និងការអនុញ្ញាតឱ្យជនបរទេសអាចផ្ញើប្រាក់ចំណេញទៅកាន់ប្រទេសកំណើតដោយសេរី បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកវិនិយោគទូទាំងពិភពលោក។

លោកបន្តថា “រដ្ឋាភិបាល​កម្ពុជា​កំពុង​បោះ​ជំហាន​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត​បរិយាកាស​ដ៏ងាយស្រួល​សម្រាប់​អ្នក​វិនិយោគ។ វាដល់ពេលហើយ ដែលក្រុមហ៊ុនអន្តរជាតិគួរឈានជើងចូលទីផ្សារកម្ពុជា និងទាញយកអត្ថប្រយោជន៍ពីគោលនយោបាយទាំងនេះ”។

លោកបណ្ឌិត Evengroen ក៏បានកត់សម្គាល់ផងដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់កម្ពុជា រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) បានផ្តល់នូវមធ្យោបាយថ្មីសម្រាប់បណ្តាក្រុមហ៊ុន ដែលគ្រោងពង្រីកទីផ្សារនាំចេញរបស់ពួកគេ។

Kong Leanghour, [25/10/2024 14:51]
បន្ថែមពីនេះ ក្នុងនាមជាប្រធានសមាគមថាមពលកកើតឡើងវិញនៃកម្ពុជា លោកបណ្ឌិត Evengroen បានគូសបញ្ជាក់ពីសារៈសំខាន់នៃការងាកទៅរកប្រភពថាមពលកកើតឡើងវិញ ដូចជាថាមពលពន្លឺព្រះអាទិត្យ ខ្យល់ និងទំនប់វារីអគ្គិសនី ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងធានាបាននូវនិរន្តរភាព។

លោកជឿជាក់ថា“កម្ពុជាមានឱកាសនាំមុខគេក្នុងវិស័យថាមពលកកើតឡើងវិញ តាមរយៈការវិនិយោគប្រកបដោយភាពត្រឹមត្រូវ ហើយយើងអាចធ្វើឱ្យកម្ពុជាក្លាយជាប្រទេសនាំមុខគេក្នុងតំបន់ខាងវិស័យថាមពលស្អាត ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូលឥន្ធនៈហ្វូស៊ីល”។

ដោយឡែក ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្នែកដឹកជញ្ជូន ភស្តុភារ និងពាណិជ្ជកម្ម ជាធាតុផ្សំដ៏សំខាន់ក្នុងផែនការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ លោកបណ្ឌិត Evengroen បានសង្កត់ធ្ងន់ថា ការកែលម្អកំពង់ផែ ផ្លូវថ្នល់ និងអាកាសយានដ្ឋាននឹងពង្រឹងសមត្ថភាពរបស់កម្ពុជាក្នុងការសម្រួលលំហូពាណិជ្ជកម្ម និងទាក់ទាញក្រុមវិនិយោគិនបរទេស។

លោកបានពន្យល់ថា ការពង្រីកហេដ្ឋារចនាសម្ព័ន្ធមានសារៈសំខាន់ណាស់ក្នុងការជំរុញការនាំចេញ និងគាំទ្រដល់កំណើននៃឧស្សាហកម្មសំខាន់ៗ ហើយយើងក៏មានសក្តានុពលក្នុងការអភិវឌ្ឍន៍តំបន់ឧស្សាហកម្ម មជ្ឈមណ្ឌលដឹកជញ្ជូន និងទីក្រុងឆ្លាតវៃផងដែរ។

លោកបណ្ឌិត Evengroen ក៏បានចាត់ទុកការអប់រំជាកត្តាសំខាន់ក្នុងការធានាភាពជោគជ័យរបស់កម្ពុជា។ តាមរយៈការវិនិយោគលើការអប់រំ STEM និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ កម្ពុជាអាចបង្កើតកម្លាំងពលកម្មដ៏មានជំនាញក្នុងឧស្សាហកម្មដែលមានតម្រូវការខ្ពស់ដូចជា បច្ចេកវិទ្យា វិស្វកម្ម និងការផលិត។

លោកបណ្ឌិតបន្ថែមថា“ការអប់រំជាគន្លឹះដើម្បីរក្សាបានភាពរុងរឿងក្នុងរយៈពេលយូរអង្វែង។យើងត្រូវផ្តោតលើការកសាងសមត្ថភាពធនធានមនុស្ស ដែលអាចជំរុញការច្នៃប្រឌិត និងគាំទ្រដល់ការធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ចរបស់កម្ពុជាទៅជាសេដ្ឋកិច្ចដែលពឹងផ្អែកលើចំណេះដឹង”។

លោកបណ្ឌិត Evengroen ក៏បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ គំនិតផ្តួចផ្តើមទាំងនោះមានគោលបំណងពន្លឿនកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ផែនទីចង្អុលបង្ហាញផ្លូវរបស់លោកបណ្ឌិត Alexander Evengroen សម្រាប់កម្ពុជា បានបង្ហាញពីឱកាសដ៏ច្រើនសម្រាប់បណ្តាវិនិយោគិន អ្នកអភិវឌ្ឍន៍ និងសហគ្រិន។

លោកបណ្ឌិតជឿជាក់យ៉ាងមុតមាំថា តាមរយៈការជំរុញកំណើននៅក្នុងវិស័យកសិកម្ម អចលនទ្រព្យ ថាមពលកកើតឡើងវិញ និងធនាគារ និងតាមរយៈការសហការគ្នារវាងរដ្ឋាភិបាល និងវិស័យឯកជន ប្រទេសកម្ពុជាកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកបណ្ឌិត Evengroen ក៏បានធ្វើការប្តេជ្ញាចិត្តផងដែរ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងនាមជាទីប្រឹក្សា។លើសពីនេះ អនាគតរបស់ប្រទេសកម្ពុជាមានភាពភ្លឺស្វាង ហើយក្រុមអ្នកវិនិយោគគួរតែចាប់យកឱកាសនេះដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍន៍របស់ប្រទេសមួយនេះ៕ប្រភព: LinkedIn.com៕

Eastern Economic Corridor demand driving growth in industrial land market

0

The serviced industrial land market in the first half of 2024 experienced growth across the board, with increases in new supply, land sales, sales rates and asking prices, primarily driven by demand in the Eastern Economic Corridor (EEC).

Marcus Burtenshaw, executive director and head of occupier strategy and solutions at property consultant Knight Frank Thailand, said the first half of 2024 showed a strong, sustained demand for serviced industrial land in Thailand, particularly in the EEC.

“This trend underscores Thailand’s growing appeal as a hub for high- value, technology-driven industries,” he said. “With investments from both local and international players, coupled with government incentives, the growth in this sector is expected to continue.”

Knight Frank Thailand reported that 8,063 rai of serviced industrial land was sold or leased nationwide in the first half of 2024, a surge of 53% compared to the second half of 2023.

New supply added only 886 rai, bringing the total supply to 181,280 rai, an increase of just 0.5%.

Knight Frank Thailand reported that 8,063 rai of serviced industrial land was sold or leased nationwide in the first half of 2024, a surge of 53% compared to the second half of 2023.

New supply added only 886 rai, bringing the total supply to 181,280 rai, an increase of just 0.5%.

Source: Bangkok Post

តំបន់សេដ្ឋកិច្ចពិសេសក្នុងរដ្ឋធានីវៀងច័ន្ទន៍ទាក់ទាញបានទុនវិនិយោគជាង៦២២លានដុល្លារក្នុងរយៈពេល៩ខែដំបូងដើមឆ្នាំ២០២៤

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៤នេះ តំបន់សេដ្ឋកិច្ចពិសេស(SEZ) ចំនួន៥ ក្នុងរដ្ឋធានីវៀងចន្ទន៍ នៃប្រទេសឡាវបានទាក់ទាញទុនវិនិយោគសរុបចំនួន៦២២,៥៩លានដុល្លារអាមេរិក។

ចំនួនទុនវិនិយោគខាងលើមានប្រភពមកពីបណ្តាក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេសថ្មីចំនួន៣៩។ លទ្ធផលនេះបានកើនឡើងលើសពីគោលដៅប្រចាំឆ្នាំរបស់ទីក្រុងវៀងច័ន្ទន៍ ដែលបានកំណត់ចំនួន៣៥ក្រុមហ៊ុន។

របាយការណ៍នេះត្រូវបានប្រកាសក្នុងកិច្ចប្រជុំ នៅការិយាល័យរដ្ឋបាលក្រុងវៀងច័ន្ទន៍ ដែលដឹកនាំដោយលោក Suliwat Suvanajumkham ទេសាភិបាលរងរបស់ធនាគារកណ្ដាលឡាវ និងលោក Sirilat Nongsin Thongpheng អភិបាលរងនៃរដ្ឋធានីវៀងច័ន្ទន៍។

កិច្ចប្រជុំនេះបានផ្តោតលើវឌ្ឍនភាព ដែលធ្វើឡើងស្របតាមរបៀបវារៈជាតិ និងគោលដៅដែលមានចែងនៅក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិលើកទី៩។

លោក Sirilat បានរាយការណ៍អំពីកិច្ចខិតខំប្រឹងប្រែងទាក់ទាញការវិនិយោគរបស់ទីក្រុងវៀងចន្ទន៍ ដែលបានចាប់ផ្តើមនៅឆ្នាំ២០២១ តាមរយៈគម្រោងក្នុងវិស័យជាច្រើន រួមមានវិស័យកសិកម្ម ព្រៃឈើ ឧស្សាហកម្ម ពាណិជ្ជកម្ម ប្រព័ន្ធផ្សព្វផ្សាយ វប្បធម៌ ទេសចរណ៍ ការងារសាធារណៈ និងការដឹកជញ្ជូន។

គិតមកទល់​ពេល​នេះ គម្រោង​ចំនួន១២ ក្នុង​ចំណោម​គម្រោង​ទាំង​នេះ​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពីក្រុមអ្នក​វិនិយោគ។ ក្នុងចំណោមនោះ គម្រោងចំនួន៧ បានទទួលការអនុម័តលើការវិនិយោគ និងសម្បទាន។ចំណែក គម្រោងចំនួន៤កំពុងស្ថិតក្នុងដំណាក់កាលសិក្សាលទ្ធភាព និងគម្រោងមួយទៀតកំពុងស្ថិតក្នុងដំណាក់កាលស្នើសុំ។

តំបន់សេដ្ឋកិច្ចពិសេសទាំង៥ រួមមាន តំបន់អភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ Xaysettha តំបន់សេដ្ឋកិច្ចពិសេស Bueng That Luang តំបន់សេដ្ឋកិច្ចពិសេស Long Thang-Vientiane តំបន់សេដ្ឋកិច្ចពិសេស Dong Pho Si និងតំបន់ Vientiane Logistics។ គម្រោងវិនិយោគលេចធ្លោ រួមមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រួមទាំងអគារលំនៅដ្ឋាន និងរោងចក្រ។

កំណើននៃការវិនិយោគដ៏រឹងមាំនេះបានបង្ហាញពីជំហរជាយុទ្ធសាស្ត្ររបស់ទីក្រុងវៀងច័ន្ទន៍ក្នុងការទាក់ទាញការវិនិយោគពីបរទេស និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងប្រទេសឡាវ៕ប្រភព: Laotian Times៕