ប្រទេសហ្វីលីពីនអាចប្រឈមមុខនឹងការគំរាមកំហែងដ៏ធំពីផែនការបើកកាសុីណូស្របច្បាប់របស់ប្រទេសថៃ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផែនការរបស់ប្រទេសថៃក្នុងការធ្វើឱ្យកាស៊ីណូក្លាយទៅជាអាជីវកម្មស្របច្បាប់ក្នុងស្រុក ជាការគំរាមកំហែងដ៏ធំមួយដល់ប្រទេសហ្វីលីពីន ខណៈប្រទេសនេះកំពុងព្យាយាមសម្រេចមហិច្ឆិតាក្នុងការប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលល្បែងសុីសងធំជាងគេទី២របស់តំបន់អាស៊ី។

លោក Alejandro Teng ប្រធានក្រុមហ៊ុន Philippine Amusement & Gaming Corp បានអះអាងថា ប្រាក់ចំណូលសរុបពីការលេងល្បែងសុីសងរបស់ប្រទេសហ្វីលីពីនអាចកើនឡើងដល់ទំហំទឹកប្រាក់ចន្លោះពី៧,៨ពាន់លានដុល្លារទៅ៨,៣ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥នេះ ។

លោក Tengco បានមានប្រសាសន៍ឱ្យដឹងបន្តថា បើគិតពីទំហំប្រាក់ចំណូលខាងលើ នោះប្រទេសហ្វីលីពីននឹងក្លាយជាគោលដៅលេងហ្គេមធំជាងគេលេខ២នៅក្នុងតំបន់អាស៊ីនៅឆ្នាំ២០២៥ បន្ទាប់ពីតំបន់រដ្ឋបាលពិសេសម៉ាកាវរបស់ប្រទេសចិន។

ប៉ុន្តែ​ លោក​បាន​ព្រមាន​ថា “ការ​ប្រកួត​ប្រជែង​កាសុីណូនៅក្នុង​តំបន់​កំពុង​កើន​ឡើង ហើយ​ប្រទេសហ្វីលីពីន​​នឹង​អាចប្រឈមមុខនឹងហានិភ័យ ប្រសិនបើប្រទេសថៃអាចបើកដំណើរការកាសុីណូក្នុងស្រុកដោយស្របច្បាប់”។

លោក Tengco បានគូសបញ្ជាក់ទៀតថា “នេះជាការគំរាមកំហែងដ៏ធំមួយ ខណៈប្រទេសជប៉ុនក៏គ្រោងបើករមណីយដ្ឋានកាស៊ីណូនៅទីក្រុង Osaka ដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយផ្សេងទៀតផងដែរ”៕ប្រភព: Bloomberg៕

India to build world’s longest liquefied petroleum gas pipeline to cut costs, mishaps

India’s state-run refiners will fully commission the world’s longest liquefied petroleum gas (LPG) pipeline by June, a key development that will sharply cut fuel transportation costs, and help prevent deadly road accidents.

“This will be a game changer in the LPG supply chain,” N Senthil Kumar, the director of pipelines at Indian Oil Corp, said in an interview. “It’s like putting LPG on a conveyor belt.”

The US$1.3 billion (RM5.8 billion) project will likely replace hundreds of trucks that travel across the length and breadth of the country to move the fuel from refineries to bottling plants, raising the risk of accidents.

A tanker overturned in Coimbatore last month, bringing the southern city to a partial halt. In December, 20 people were killed, 45 injured, and three dozen vehicles damaged, after a truck hit Indian Oil’s vehicle in the northwestern city of Jaipur.

Indian Oil, Bharat Petroleum Corp and Hindustan Petroleum Corp have jointly formed IHB to lay the 2,800km-long pipeline from Kandla on the west coast to the northern city of Gorakhpur. The first phase will be commissioned in March, and will be fully operational from the middle of this year, said Kumar, who is also the chairman of the joint venture.

The network will be capable of annually transporting about 8.3 million tons of LPG, or about 25% of India’s total demand. It’s likely to significantly reduce transportation costs in the world’s third-largest consumer, as about 70% of bottling plants still get it by trucks. The country’s Petroleum and Natural Gas Regulatory Board has been pushing refiners to build more pipelines to tackle increased volumes, and avoid any major road disasters.

Local use of the fuel, mainly
needed for home cooking, has surged four-fifths over the past decade to 29.6 million tons in the fiscal year ended in March 2024, outpacing a 47% expansion in demand for refined oil products. The spurt in sales has been helped by discounts by Prime Minister Narendra Modi’s government to wean off low-income households from burning polluting biomass for cooking.

The project has been marred by several delays since it was unveiled in 2019, including pandemic-related lockdowns and challenges in sourcing materials for the project due to Russia’s war in Ukraine. India currently has an LPG pipeline network of almost 5,000km.

Source: Bloomberg

China developers buy land at 20% premium in bet on market bottom

Chinese state-backed developers are starting to buy land at a premium again after the government eased limits on home prices to revive a slumping market that has been a drag on the economy for more than four years.

The number of land parcels that sold for at least 20 per cent above the asking price accounted for 37 per cent of deals in 2025 so far, according to a Bloomberg analysis of transactions worth at least one billion yuan (S$184 million) tracked by China Index Academy. That compares with just 14 per cent for all of 2024 and 4.6 per cent in 2023.

Seven out of the 10 transactions in 2025 involved state buyers, including China Resources Land, China Overseas Land & Investment, Poly Developments and Holdings Group, and mixed-ownership firm Greentown China Holdings.

The renewed interest in land deals signals some state-backed developers are betting on an eventual rebound in the housing market, even as sales and prices continue to slide on weak consumer confidence. While not a full recovery, it is the latest sign that China’s property market is stabilising.

Local provinces are facing increased financial pressure due to dwindling land sales in recent years. Government revenue from these transactions plunged 16 per cent in 2024, worsening 2.8 percentage points compared with the previous year.

In response, more cities are encouraging land purchases by easing terms, including relaxing limits on how much profit developers can make selling new homes. Many cities scrapped price guidance in the second half of 2024 to encourage such moves.

“While the land market hasn’t shown a full turnaround, some cities are starting to see red-hot bidding over parcels,” said analyst Xie Yangchun at China Real Estate Information Corp. “That’s because stringent limits on home prices ended last year.”

To be sure, the number of land transactions worth more than one billion yuan is still below pre-downturn levels. Most of the land parcels sold are small, according to China Real Estate Information.

Source: Bloomberg

តើកត្តាអ្វីខ្លះនឹងជួយជំរុញសន្ទុះសម្រាប់វិស័យអចលនទ្រព្យក្នុងប្រទេសហ្វីលីពីននៅឆ្នាំ២០២៥នេះ?

ដោយ: គង់ លាងហួរ
អន្តរជាតិ: ស្ថាប័នជំនាញបានវាយតម្លៃថា ការកាត់បន្ថយអត្រាការប្រាក់ ការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេសនឹងជំរុញឱ្យវិស័យអចលនទ្រព្យរបស់ប្រទេសហ្វីលីពីនសម្រេចបានកំណើននៅឆ្នាំ២០២៥។

តួយ៉ាង ធនាគារកណ្តាលហ្វីលីពីន (BSP) បានអះអាងថា ខ្លួននឹងបន្តកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតនៅឆ្នាំ២០២៥។ការណ៍នេះនឹងជំរុញឱ្យការចំណាយក្នុងស្រុកស្ទុះងើបឡើងវិញ បន្ទាប់ពីបានធ្លាក់ចុះនៅឆ្នាំមុន។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers ជឿជាក់ថា ការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតនឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើផ្នែកសំខាន់ៗ រួមមានលំនៅដ្ឋាន ការលក់រាយ សណ្ឋាគារ ការិយាល័យ និងឧស្សាហកម្ម។

ការទាញទម្លាក់អត្រាការប្រាក់ឱ្យមកនៅត្រឹមកម្រិតទាប នឹងជំរុញឱ្យពលរដ្ឋហ្វីលីពីនបង្កើនការចំណាយកាន់តែច្រើននៅក្នុងផ្នែកលក់រាយ និងការកម្សាន្តនានា។ការកាត់បន្ថយអត្រាការប្រាក់ក៏នឹងបង្កផលវិជ្ជមានដល់បណ្តាក្រុមហ៊ុនឧស្សាហកម្ម ដែលគ្រោងនឹងពង្រីកប្រតិបត្តិការអាជីវកម្មរបស់ពួកគេផងដែរ។

ជាមួយគ្នានេះ ការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្តាលហ្វីលីពីននឹងនាំឱ្យអត្រាការប្រាក់លើកម្ចីទិញផ្ទះធ្លាក់ចុះ។ ការណ៍នេះនឹងជួយធ្វើឱ្យតម្រូវការនៅក្នុងទីផ្សារលំនៅដ្ឋានមានសន្ទុះងើបឡើងវិញ។

ក្រុមហ៊ុន Colliers ក៏បានជំរុញឱ្យប្រទេសហ្វីលីពីនបន្តបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់ចន្លោះពី៥ភាគរយទៅ៦ភាគរយនៃទំហំផលទុនជាតិសរុប(GDP) លើគម្រោងហេដ្ឋារចនាសម្ព័ន្ធនានារបស់ខ្លួន។

ស្ថាប័នជំនាញមួយនេះបានគូសបញ្ជាក់ថា ការបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនឹងជួយជំរុញដល់ការងើបឡើងវិញនៃវិស័យអចលនទ្រព្យ។

លើសពីនេះ ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកាន់តែច្រើនដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញបណ្តាវិនិយោគិនបរទេសចូលមកបណ្តាក់ទុននៅក្នុងប្រទេសហ្វីលីពីន។

ការកើនឡើងនៃលំហូរវិនិយោគផ្ទាល់ពីបរទេស(FDI)នឹងផ្តល់សន្ទុះដល់វិស័យអចលនទ្រព្យ ជាពិសេសផ្នែកការិយាល័យ និងផ្នែកឧស្សាហកម្ម៕ប្រភព: Inquirer.Net៕

ប្រទេសឥណ្ឌា​គ្រោងសាងសង់​បំពង់​បង្ហូរ​ឧស្ម័ន​ក្នុងចម្ងាយវែង​ជាងគេបំផុត​នៅលើពិភពលោក

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាក្រុមហ៊ុនចម្រាញ់ប្រេងរបស់រដ្ឋាភិបាលនៃប្រទេសឥណ្ឌាគ្រោងបោះទុនវិនិយោគរួមគ្នាដើម្បីសាងសង់បំពង់បង្ហូរឧស្ម័នរាវប្រភេទ LPG ក្នុងចម្ងាយវែងជាងគេបំផុតនៅលើពិភពលោក ក្នុងគោលបំណងដើម្បីកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូន។

ឧស្ម័ន LPG ជាឈ្មោះកាត់របស់ឧស្ម័នមួយប្រភេទ ដែលមានឈ្មោះពេញថា “Liquefied Petroleum Gas”។ ឧស្ម័ន LPG ត្រូវបានយកមកប្រើប្រាស់ជាហ្គាសឥន្ធនៈ នៅក្នុងឧបករណ៍កំដៅ ឧបករណ៍ចំអិនអាហារ និងយានយន្តមួយចំនួន។

គម្រោងសាងសង់បំពង់បង្ហូរឧស្ម័នក្រោមទុនវិនិយោគចំនួន១,៣ពាន់លានដុល្លារអាមេរិកនេះ នឹងក្លាយជាមធ្យោបាយជំនួសរថយន្តដឹកទំនិញរាប់រយគ្រឿង ដែលដឹកជញ្ជូនឥន្ធនៈចេញពីរោងចក្រចម្រាញ់ទៅកាន់រោងចក្រផលិតធុងហ្គាស។

គម្រោងបំពង់បង្ហូរឧស្ម័ននេះមានចម្ងាយប្រមាណ២.៨០០គីឡូម៉ែត្រ ដែលស្ថិតក្រោមការបណ្តាក់ទុនវិនិយោគរួមគ្នាដោយក្រុមហ៊ុន Indian Oil ក្រុមហ៊ុន Bharat Petroleum Corp និងក្រុមហ៊ុន Hindustan Petroleum Corp។

បំពង់បង្ហូរឧស្ម័ននឹងលាតសន្ធឹងចេញពីទីក្រុង Kandla នៃរដ្ឋ Gujarat ស្ថិតនៅភាគខាងលិចនៃប្រទេសឥណ្ឌាឆ្ពោះទៅកាន់ទីក្រុង Gorakhpur នៃរដ្ឋ Uttar Pradesh។

បណ្តាញបំពង់បង្ហូរឧស្ម័ននេះនឹងមានសមត្ថភាពដឹកជញ្ជូនឧស្ម័ន LPG ប្រមាណ៨,៣លានតោនក្នុងមួយឆ្នាំ ឬស្មើនឹងចំណែកប្រមាណ២៥ភាគរយនៃតម្រូវការប្រើប្រាស់សរុបនៅក្នុងប្រទេសឥណ្ឌា។

ការបើកការដ្ឋានសាងសង់ត្រូវបានពន្យារពេលជាច្រើនដង គិតចាប់តាំងពីគម្រោងនេះត្រូវបានដាក់បង្ហាញក្នុងឆ្នាំ២០១៩ ដោយសារវិបត្តិជំងឺរាតត្បាត និងការខ្វះខាតសម្ភារៈសម្រាប់ស្ថាបនា បន្ទាប់ពីសង្គ្រាមឈ្លានពានរបស់ប្រទេសរុស្ស៊ីនៅប្រទេសអ៊ុយក្រែនបានផ្ទុះឡើង។

គិតមកដល់ពេលបច្ចុប្បន្ន ប្រទេសឥណ្ឌាមានបណ្តាញបំពង់បង្ហូរឧស្ម័ន LPG ប្រវែងជិត៥.០០០គីឡូម៉ែត្រនៅទូទាំងប្រទេស ដែលមានចំនួនប្រជាជនច្រើនជាងគេនៅលើពិភពលោកមួយនេះ៕ប្រភព: Bloomberg៕

តើនឹងមានអ្វីកើត​ឡើង ប្រសិនបើសហរដ្ឋអាមេរិកដកខ្លួនចេញពីមូលនិធិ IMF និងធនាគារពិភពលោក?

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្តីបារម្ភកំពុងកើនឡើងជុំវិញលទ្ធភាពដែលសហរដ្ឋអាមេរិកអាចដកខ្លួនចេញពីស្ថាប័នហិរញ្ញវត្ថុធំៗនៅលើពិភពលោក រួមមានដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) និងធនាគារពិភពលោកជាដើម។

ក្តីបារម្ភបានកើតមានឡើង បន្ទាបពីរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent មិនបង្ហាញវត្តមានចូលរួមនៅក្នុងកិច្ចប្រជុំ G20 ដែលរៀបចំឡើងនៅប្រទេសអាហ្វ្រិកខាងត្បូង។

តើនឹងមានអ្វីកើតឡើង ប្រសិនបើសហរដ្ឋអាមេរិកដកខ្លួនចេញពីស្ថាប័នធំៗទាំង២នេះ?។

លោក Kaan Nazli អ្នកគ្រប់គ្រងផលបត្របំណុលនៅក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ Neuberger Berman បានអះអាងថា “វានឹងក្លាយជាគ្រោះមហន្តរាយមួយ ប្រសិនបើទីក្រុងវ៉ាសុីនតោនដកខ្លួនចេញពីមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក”។

ក្នុងនាមជាសហស្ថាបនិក សហរដ្ឋអាមេរិកបានកាន់កាប់ភាគហ៊ុនធំបំផុតរបស់ស្ថាប័ន IMF ចំនួន១៦ភាគរយ និងភាគហ៊ុនរបស់ធនាគារពិភពលោកចំនួន១៥,៨៣ភាគរយ។

ការកាន់កាប់ភាគហ៊ុនច្រើនជាងគេនៅក្នុងស្ថាប័នទាំង២នេះបានធ្វើឱ្យក្រុមមន្ត្រីទទួលបន្ទុកលើការបង្កើតគោលនយោបាយរបស់សហរដ្ឋអាមេរិកមានឥទ្ធិពលយ៉ាងខ្លាំងលើការសម្រេចចិត្តនានារបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក។

ក្រុមអ្នកវិភាគអះអាងថា ប្រសិនបើសហរដ្ឋអាមេរិកដកខ្លួនពិតមែន នោះប្រទេសចិន និងបណ្តាប្រទេសមហាអំណាចផ្សេងទៀតនឹងចាប់យកឱកាសនេះដើម្បីពង្រឹងតួនាទីរបស់ខ្លួនជាថ្នាក់ដឹកនាំពិភពលោក។

ជាក់ស្តែង ប្រទេសចិនបាននិងកំពុងព្យាយាមពង្រឹងតួនាទីជាមហាអំណាចពិភពលោក។ ទីក្រុងប៉េកាំងបានជំរុញឱ្យមានការបែងចែកឡើងវិញនូវភាគហ៊ុនរបស់មូលនិធិ IMF ខណៈចំណែកភាគហ៊ុនបច្ចុប្បន្នរបស់ប្រទេសចិននៅស្ថាប័នមួយនេះមានត្រឹមតែជាង៥ភាគរយប៉ុណ្ណោះ។

លោក Mark Sobel ប្រធានវេទិកាស្ថាប័នហិរញ្ញវត្ថុ និងរូបិយវត្ថុផ្លូវការរបស់សហរដ្ឋអាមេរិកបានអះអាងថា “ការ​ចាកចេញ​របស់​សហរដ្ឋ​អាមេរិកនឹង​ជះផលប៉ះពាល់​​ដល់ដំណើរការ​បំពេញ​មុខងារ​របស់ស្ថាប័ន IMF និងធនាគារពិភពលោក។ ការណ៍នេះនឹង​ហ៊ុចឱកាសដល់ប្រទេស​ចិន​”៕ប្រភព: Reuters៕

ក្រសួងបើកកិច្ចប្រជុំទាក់ទងហេដ្ឋាំរចនាសម្ព័ន្ឋពាក់ព័ន្ឋធនាគារAIIB

ដោយៈ គង់ សូរិយា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបើកប្រជុំពិភាក្សាស្ដីពីវឌ្ឍនភាព ការងារគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័​ន្ធទីក្រុង(UIDP) របស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។

កិច្ចប្រជុំនេះដឹកនាំដោយ លោកហេង ណន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាវឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង (UIDP) ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)ដោយមានការចូលរួម ពីប្រធានគ្រប់គ្រងគម្រោង និងសមាជិកក្នុងអង្គភាពគ្រប់គ្រងគម្រោង។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិនិត្យបន្ថែមដំណើរការអនុវត្តគម្រោង វឌ្ឍនភាពនៃការងារគម្រោង ព្រមទាំងពិភា​ក្សាលើធាតុចូល បញ្ហាប្រឈម និងដំណោះស្រាយនៃការងារគម្រោង នៃការអនុវត្តគម្រោង ប្រកបដោយភាពរលូននិងជោគជ័យ៕

ក្រុមការងារផ្នែកឯកជនក្រុម “ត” “ផ្នែករដ្ឋបាលដែនដី សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមការងារផ្នែកឯកជន ក្រុម “ត” “ផ្នែករដ្ឋបាលដែនដី សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ”  វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនបានបើកកិច្ចប្រជុំ ក្រោមការដឹកនាំដោយ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានទី១ ក្រុមការងារ “ត” ផ្នែកឯកជន និងជាប្រធានគណៈកម្មការសម្របសម្រួល ក្រុមការងារទាំង១៦ ផ្នែកឯកជន និងជាសហប្រធានក្រុមការ​ងារ “ត” ផ្នែកឯកជន។

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរ ពីសំណាក់អនុសហប្រធានក្រុមការងារ “ត” ផ្នែកឯកជន តំណាងក្រុមការងារផ្នែកអប់រំ តំណាងក្រុមការងារផ្នែកដឹកជញ្ជូន តំណាងសមាគមធនាគារនៅកម្ពុជា តំណា​ងសមាគមភស្តុភារកម្មកម្ពុជា តំណាងសមាគមវិនិយោគិនកម្ពុជា និងសមាជិក សមាជិកានៃក្រុមការងារ “ត” ផ្នែកឯកជនជាច្រើនទៀតផងដែរ។

កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិគ្រោះ ពិនិត្យ ពិភាក្សានូវបញ្ហាប្រឈមដែ លជាកង្វល់របស់ផ្នែកឯកជន ក្នុងវិស័យរដ្ឋបាលដែនដី សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺក្រសួងមហាផ្ទៃ នាពេលខាងមុខនេះ។

កិច្ចប្រជុំក្រុមការងារផ្នែកឯកជននេះ គឺជាលើកដំបូង បន្ទាប់ពីទទួលនូវបានសេចក្តីសម្រេចទទួលស្គាល់ នូវសមាសភាពនៃក្រុមការងា​រទាំង១៦ពីរដ្ឋាភិបាលកម្ពុជា។

ជាលទ្ធផលកិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សាទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនរួមមាន ទី១ កាប្រើប្រាស់ហត្ថពលកម្មបរទេស ទី២ បញ្ហាចរាចរណ៍ផ្លូវគោក និងការកំណត់ល្បឿនក្នុងការបើកបរ ទី៣ ការហាមឃាត់រថយន្តដឹកទំនិញទុក ចំពោះការប្រព្រឹត្តបទល្មើសបុគ្គ និងទី៤ បញ្ហាទាក់ទងនឹងបទល្មើសបច្ចេកវិទ្យា រួមនិងបញ្ហាប្រឈមមួយចំនួនទៀតផងដែរ៕

សម្តេចធិបតីស្នើឲ្យឲ្យមានការផ្ញើរសារទេសចរណ៍តាមទូរស័ព្ទ និង ដំឡើងបង្គោលអង់តែនឲ្យបាន១០០ទីតាំងនៅតំបន់គោលដៅអាទិភាព

ដោយៈ និស្ស័យ

    ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានណែនាំឲ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយក្រុមហ៊ុនទូរស័ព្ទនានារៀបចំផ្ញើរសារ ទាក់ទងនឹងវិស័យទេសចរណ៍ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

សម្តេចមហាបវរធិបតីបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតការងារក្រសួងទេសចរណ៍កាលពីថ្ងៃទី២៧ កុម្ភៈកន្លងមកនេះ។

ក្នុងពិធីនោះ  សម្តេចបានណែនាំក្រសួងប្រៃស​ណីយ៍ និងទូរគមនាគមន៍ សម្របសម្រួលជាមួយនឹងក្រុមហ៊ុនទូរស័ព្ទនានា ក្នុងប្រទេស ដើម្បីបង្ហោះសារអំពីទេស​ចរណ៍ ចូលក្នុងប្រអប់សារអ្នកប្រើប្រាស់ ដូចដែលបានកំពុងអនុវត្តន៍ ពាក់ព័ន្ធបញ្ហាសុខា​ភិបាល គ្រឿងញៀន គ្រឿងស្រវឹង។ល។

សម្តេចបានវាយតម្លៃខ្ពស់ ចំពោះក្រសួងប្រៃសណីយ៍ និងទូរគម​នាគមន៍ ដែលបានផ្ដល់កិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងទេស​ចរណ៍ ក្រសួងបរិស្ថាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទ ក្នុងការតំឡើងបង្គោលអង់តែន និងបំពាក់ប្រព័ន្ធសេវាទូរស័ព្ទ នៅតាមគោលដៅទេសចរណ៍អាទិភាព និងដាច់ស្រយាលប្រមាណ១០០គោលដៅ នៅទូទាំងប្រទេស។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យមានការរៀបចំកញ្ចប់​ទស្សន​កិច្ច ក្នុងតម្លៃសមរម្យ សម្រាប់សិស្ស-និស្សិត បុគ្គលិកក្រុមហ៊ុនកម្មករ-កម្មការនី និងបុគ្គ​លិកក្រៅប្រព័ន្ធ ដើម្បីឱ្យពួកគាត់មានឱកាស និងលទ្ធភាព ទៅលេងគោលដៅទេសច​រ​ណ៍​នានា ដែលកិច្ចការនេះ រួមចំណែកខ្លាំងដល់ ការជំរុញចលនាទេសចរណ៍ក្នុងស្រុក ជាពិសេសបំពេញបន្ថែមចរន្ត ភ្ញៀវក្នុងរដូវកាលបៃតង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងទេសចរណ៍ ត្រូវបន្តយកចិត្តទុក​ដាក់ខ្ពស់ ក្នុងការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈដល់បុគ្គលិក ដែលបម្រើការក្នុងវិស័យទេសចរណ៍ រួមជាមួយបុគ្គលិកក្រៅប្រព័ន្ធ ដែលមានការពាក់ព័ន្ធនឹងវិស័យទេសចរណ៍។

ក្នុងន័យនេះ ក្រសួងទេសចរណ៍ ត្រូវរៀបចំប្រព័ន្ធគ្រប់គ្រង បុគ្គ​លិកក្រៅប្រព័ន្ធ ឱ្យបានច្បាស់លាស់ ដើម្បីឱ្យពួកគាត់ចូលមកក្នុង ប្រព័ន្ធ ដើម្បីទទួលអត្ថប្រយោជន៍ដូចបុគ្គលិកក្នុងប្រព័ន្ធផ្សេងទៀត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងទេសចរណ៍ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ សិក្សា ផែនការធ្វើពិពិធកម្មអភិវឌ្ឍផលិតផល ទេសចរណ៍នៅខេត្តសៀមរាប និងតំបន់ជុំវិញឱ្យកាន់តែសម្បូរបែប ដើម្បីបង្កើនភាពទាក់ទាញ និងពន្យារការស្នាក់នៅរបស់ទេសចរ​កាន់តែយូរ៕

Singapore aims to build world’s largest automated port at Tuas

Singapore is working to turn its western port of Tuas into a “port of the future,” consolidating other ports in the city-state into a massive, fully automated hub incorporating artificial intelligence technology.

Despite its small size, Singapore has developed as a trade hub since the 19th century, leveraging its position as a gateway between East and West. The city-state is a major center for transshipment, transferring cargo from small vessels from nearby countries onto larger ships bound for Europe or the U.S.

Singapore is the world’s second-largest port city by cargo volume. It handled a record 41.12 million twenty-foot equivalent units (TEUs) in 2024, up 5% on the year, according to the Maritime and Port Authority (MPA).

Although it is behind Shanghai, which reached 50 million TEUs, Tuas’s expansion is expected to boost Singapore’s capacity to 65 million TEUS once the port is completed in the 2040s.

Scale is not the project’s sole objective. It also aims to account for the drastic changes in the environment around ports in recent years, such as environmental and security issues and technological changes. The challenges it faces include how to operate one of the world’s largest ports with minimal staffing and how to defend against sophisticated cyberattacks.

Source: Nikkei Asia