តម្លៃមាស និងផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃព្រមគ្នានៅថ្ងៃសុក្រនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលការចេញផ្សាយទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក ដើម្បីស្ទាបស្ទង់អំពីគោលជំហរនៃការបញ្ចុះអត្រាការប្រាក់នាពេលខាងមុខ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១៣ភាគរយដល់២៦៧៣,៦៥ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,០១ភាគរយដល់២៦៩៥,៣០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៤៥នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦៧០,២០ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៦៩៤,៩០ដុល្លារក្នុងមួយអោន។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស៥០,៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំគោលនយោបាយប្រចាំខែវិច្ឆិកាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០០,៦៧ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០០,៥២ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៣៦%ដល់៣២,២២ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,៥៤%ដល់១០១៦,៧០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់់ចុះ០,៩៧%ដល់១.០៤១ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៤៥នាទីព្រឹក។

ចំណែក ផ្សារហ៊ុននៅតំបន់អាសុីក៏បានងើបឡើងថ្លៃផងដែរនៅព្រឹកថ្ងៃសុក្រនេះ ដោយសារការស្ទុះងើបឡើងថ្លៃនៃផ្សារហ៊ុននៅក្នុងប្រទេសចិន បន្ទាប់ពីទីក្រុងប៉េកាំង បានដាក់ចេញកញ្ចប់ជំរុញដ៏ធំមួយ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ។

តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានងើបឡើងថ្លៃចំនួន១,១៣ភាគរយ គិតត្រឹមម៉ោង១០:៥២នាទីព្រឹក។

ជាមួយគ្នានេះ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,១៩ភាគរយ ខណៈពេលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ៣,៤៦ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិនបានងើបឡើងថ្លៃ៣,៧៧ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានងើបឡើងថ្លៃ២,១៤ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,០៧៨ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,២១ភាគរយ៕

Chief Bank and American University of Phnom Penh Forge Partnership to Promote Access to Education, Professional Development and ‘Chief Easy’ Digital Lending Platform

0

Chief Bank and American University of Phnom Penh have entered into a new strategic partnership through a memorandum of understanding (MoU), signed on September 26, 2024. The collaboration focuses on promoting access to education and professional development, as well as ‘Chief Easy,’ a leading digital micro-lending platform aimed at and enhancing financial accessibility in Cambodia.

Chief Easy leverages the growing trend of digital banking in Cambodia. The platform allows users to conveniently apply for loans of up to $5,000 with repayment terms extending up to three years from any location, anytime, and guarantees a response within 24 hours on working days.

Chief Easy exemplifies Chief Bank’s commitment to providing accessible financial services, particularly to the unbanked and underbanked populations in Cambodia. Their collaboration with the American University of Phnom Penh allows them to reach a broader audience and support students and their families in overcoming financial challenges.

American University of Phnom Penh will support the promotion and adoption of Chief Easy among its student body and their families. Special provisions within the partnership enable students, parents, and guardians to access digital micro-loans of up to $5,000, specifically tailored to assist with educational expenses and other financial needs.

This strategic partnership between Chief Bank and AUPP not only addresses immediate financial challenges but also creates opportunities for internships and employment for students.

Together, both institutions are helping to pave the way for a brighter educational and financial future for Cambodian students, while positioning AUPP as a top university in Cambodia. Chief Bank employees will also have the opportunity to continue their professional development through AUPP’s renowned academic programmes.

Find Out More: https://www.chiefbank.com.kh/en/OnlineServices/ChiefEasy

Join Our Telegram Channel: https://t.me/chiefbankcambodia

App Store: https://apple.co/3A1kXzD

Google Play: https://bit.ly/2WrWBkK

️ 097 9 900 878

️ 089 900 878

️ 010 900 878

023 900 878 (Head Office)

023 900 879 (Local Branch Khan Doun Penh – Sangkat PhsarKandalTiPir)

023 212 878 (Local Branch Khan PrampirMeakkakra – Sangkat Veal Vong)

023 230 488 (Local Branch Khan ChbarAmpov – Sangkat ChbarAmpovTiPir)

023 998 878 (AEON Mean Chey Branch)

 

 

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងចាប់ផ្តើមគំរោងថ្មីជាមូយផ្ទះមានតម្លៃសមរម្យ

0

ដោយៈ គង់ សូរិយា

      កណ្តាលៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍អចលនវត្ថុម្នាក់ បានចាប់ផ្តើមសាងសង់គំរោងថ្មី នៅក្នុងបុរីKS Residence ដែលជាផ្ទះមានតម្លៃសសមរម្យ។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី២៦ កញ្ញាថា នេះជាការសាងសង់សាកល្បង ជាមួយបរិមាណផ្ទះប្រមាណ២០០ល្វែង។ លោកបន្តថា ផ្ទះថ្មីនៅបុរីKS Resident មានតម្លៃ២ម៉ឺនដុល្លារ ដែលមានទំហំផ្ទះ៤២ម៉ត្រការ៉េ លើដី៦៧ម៉ែត្រការ៉េ និងមានគ្រឹះរ៉ឹងមាំ ដែលអាចសាងសង់បន្ថែមទៀតបាន។

លោកបញ្ជាក់ថា “ហេតុផលដែលខ្ញុំសាងសង់ផ្ទះ តម្លៃចាប់ពី២ម៉ឺនដុល្លារបែ​បនេះ ដោយសារមើលឃើញថា អ្នកធ្វើការងារឲ្យគេភាគច្រើន មិនមានលទ្ឋភាពទិញផ្ទះតម្លៃខ្ពស់ៗឡើយ”។​លោកបន្តថា “បើអ្នកធ្វើការមានប្រាក់ខែត្រឹម៥០០ដុល្លារ ពួកគេអាចបង់រំលស់ជាមួយធនាគារបាន បើពីរនាក់ប្តី ប្រពន្ឋធ្វើការ ប្រាក់ខែបូកបញ្ចូលគ្នាត្រឹម៥០០ ទៅ៦០០ដុល្លារ អាចបង់រំលស់ជាមួយធនាគារបានហើយ ដោយមួយខែពួកគេបង់ឲ្យធនាគារជាង២០០ដុល្លារប៉ុណ្ណោះ”។

គំរោងKS Residence ដំណាក់ទីពីរនេះ មានទីតាំងនៅកៀនស្វាយ ក្រោយវត្តដូនសរចម្ងាយ២០០​ម៉ែត្រ។

លោកឧកញ៉ាបានបន្តថា ផ្ទះរបស់KS Residence ដំណាក់កាលទី២ មានប្លង់រ៉ឹង ហេតុនេះ ពួកគេអាចយកប្លង់ទៅដាក់ធនាគារបាន ប្រសិនជាប្តី ប្រពន្ឋមានប្រាក់ខែបូកបញ្ចូលគ្នាត្រឹម៥០០ទៅ៦០០ដុល្លារ ដែលនេះជាការរួមចំណែកជាមួយ​រាជរដ្ឋាភិ​បាល ក្នុងការលើកកំពស់ការអភិវឌ្ឍលំនៅដ្ឋាន តម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជា៕

ធនាគារ ឈីហ្វនិងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាដើម្បីលើកស្ទួយឱកាសការសិក្សា និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈជាមួយកម្មវិធីកម្ចីប្រាក់ខ្នាតតូចបែបឌីជីថល ‘Chief Easy’

0

ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាដៃគូយុទ្ធសាស្ត្រ ដែលបានធ្វើឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ហើយកិច្ចសហប្រតិបត្តិការនេះផ្តោតលើការលើកស្ទួយឱកាសការសិក្សា និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈជាមួយកម្មវិធី Chief Easy ជាកម្មវិធីកម្ចីប្រាក់ខ្នាតតូចបែបឌីជីថលដែលជួយបង្កើនភាពងាយស្រួលនៃកម្ចីផ្នែកហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។

Chief Easy បង្កើននិន្នាការរីកចម្រើននៃធនាគារឌីជីថលនៅប្រទេសកម្ពុជា និងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្នើសុំប្រាក់កម្ចីបានងាយស្រួលរហូតដល់ ៥០០០ដុល្លារ ជាមួយនឹងលក្ខខណ្ឌនៃការសងរហូតដល់ ៣ ឆ្នាំពីគ្រប់ទីកន្លែង គ្រប់ពេលវេលា និងធានាការឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោងនៃថ្ងៃធ្វើការ។

Chief Easy បង្ហាញពីការប្តេជ្ញាចិត្តក្នុងការផ្តល់សេវាហិរញ្ញវត្ថុទូលំទូលាយ ជាពិសេសដល់ប្រជាជនកម្ពុជាដែលត្រូវការសេវាកម្មហិរញ្ញវត្ថុ។ កិច្ចសហការរបស់ធនាគារ ឈីហ្វជាមួយនឹងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) អនុញ្ញាតឱ្យយើងផ្ដល់កម្ចីដល់អតិថិជនកាន់តែទូលំទូលាយ ក៏ដូចជាជួយគាំទ្រដល់និស្សិត និងក្រុមគ្រួសាររបស់និស្សិតក្នុងដំណោះស្រាយហិរញ្ញវត្ថុ។

សាកលរិទ្យាល័យ AUPP នឹងគាំទ្រដល់ការផ្សព្វផ្សាយ និងការចាប់យកប្រើប្រាស់ “Chief Easy” អនុញ្ញាតឱ្យសិស្ស, មាតាបិតា និងអាណាព្យាបាលអាចទទួលបានកម្ចីឌីជីថលរហូតដល់ $5,000ដែលត្រូវបានរៀបចំជាពិសេសដើម្បីជួយដល់ការចំណាយលើការសិក្សា និងតម្រូវការហិរញ្ញវត្ថុផ្សេងៗទៀត។

កិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តរវាងធនាគារ Chief និងសាកលវិទ្យាល័យ AUPP មិនត្រឹមតែដោះស្រាយនូវបញ្ហាហិរញ្ញវត្ថុជាបន្ទាន់ទេ ប៉ុន្តែថែមទាំងបង្កើតឱកាសសម្រាប់ការប្រកួតប្រជែងក្នុងក្រុមហ៊ុន និងឱកាសការងារសម្រាប់សិស្សនិស្សិតផងដែរ។ ដោយសហការគ្នា, ស្ថាប័នទាំងពីរកំពុងជួយបង្កើតមាគ៌ាសម្រាប់អនាគតអប់រំនិងហិរញ្ញវត្ថុដ៏ភ្លឺស្វាងសម្រាប់សិស្សនិស្សិតក្នុងប្រទេសកម្ពុជា, ខណៈដែលសាកលវិទ្យាល័យ AUPP គឺជាសាកលវិទ្យាល័យកំពូលមួយនៅក្នុងប្រទេសកម្ពុជា។ បុគ្គលិកធនាគារ Chief ក៏ទទួលបានឱកាសបន្តការអភិវឌ្ឍវិជ្ជាជីវៈរបស់ពួកគាត់តាមរយៈកម្មវិធីសិក្សាដ៏មានសក្ដានុពលរបស់សាកលវិទ្យាល័យ AUPP ផងដែរ។

សម្រាប់ព័ត៌មានបន្ថែម: https://www.chiefbank.com.kh/en/OnlineServices/ChiefEasy

Join Our Telegram Channel: https://t.me/chiefbankcambodia

App Store: https://apple.co/3A1kXzD

Google Play: https://bit.ly/2WrWBkK

️ 097 9 900 878

️ 089 900 878

️ 010 900 878

023 900 878 (ទីស្នាក់ការកណ្ដាល)

023 900 879 (សាខាខណ្ឌដូនពេញ – សង្កាត់ផ្សារកណ្ដាលទី២)

023 212 878 (សាខាខណ្ឌ ៧ មករា – សង្កាត់វាលវង់)

023 230 488 (សាខាខណ្ឌច្បារអំពៅ – សង្កាត់ច្បារអំពៅទី២)

023 998 878 (សាខាអ៊ីអនមានជ័យ)

គំរោងចំនួន៣០មានទឹកប្រាក់ជិត៦០០លានដុល្លារត្រូវបាន អនុម័តបន្ថែម

0

ដោយៈ គង់ សូរិយា

      ព្រះសីហនុៈ ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិនិត្យ និងសម្រេចជាគោលការណ៍ ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន៣០បន្ថែមទៀត មានទុនវិនិយោគសរុប៥៩០លានដុល្លារអាមេរិក។

ក្រុមហ៊ុនដែលទទួលបានការអនុម័ត ពីកិច្ចប្រជុំកាលពីថ្ងៃទី២៦ កញ្ញា ឆ្នាំ២០២៤ មានជាអាទិ៍ រោងចក្រស្ល និងកែច្នៃលោ​ហធាតុ រោងចក្រផលិតសម្ភារៈវេចខ្ចប់ រោងចក្រកែច្នៃស្បែក ផ្សារទំនើប អគារពហុមុខងារ សណ្ឋាគារ និងភោជនីយដ្ឋាន។

បន្ទាប់ពីការប្រកាស ដាក់ឱ្យអនុវត្តន៍ជាផ្លូវការ ដោយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលថ្ងៃទី៣១ ខែ មករា ឆ្នាំ ២០២៤ កន្លងមក ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ បានទទួលសំណើសុំការលើកទឹកចិត្តចំនួន១៥៧គម្រោង ក្នុងនោះគម្រោងដែលទទួលបាន ការលើកទឹកចិត្តពិសេស មានចំនួន១៣៣គម្រោងហើយ។

នៅដើមខែតុលា ឆ្នាំ ២០២៤ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នឹងចុះពិនិត្យ គម្រោងដែលបានស្នើសុំ ១៥បន្ថែមទៀត៕

តើបណ្តាប្រទេសចំនួន៣ដែលបានចាក់ដីទៅក្នុងសមុទ្រដើម្បីពង្រីកផ្ទៃក្រឡាដែនដីគោកសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការចាក់បំពេញដីឡើងវិញសំដៅលើដំណើរការនៃការចាក់ដីដើម្បីបំពេញសមុទ្រ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។កន្លងមក បណ្តាប្រទេសមួយចំនួនបានអនុវត្តន៍វិធីសាស្ត្រនេះ ព្រោះប្រទេសរបស់ពួកគេមានផ្ទៃឆ្នេរសមុទ្រធំ ប៉ុន្តែដែនដីគោកមានទំហំផ្ទៃក្រឡាតូច។

ខាងក្រោមនេះជាបណ្តាប្រទេសចំនួន៣ដែលបានចាក់បំពេញដីទៅក្នុងសមុទ្រដើម្បីស្ថាបនាសំណង់អគារ ឬហេដ្ឋារចនាសម្ព័ន្ធសំខាន់ផ្សេងៗ:

ទី១: ប្រទេសម៉ាល់ឌីវ

ម៉ាល់ឌីវ ជា​ប្រទេស​ដែល​មាន​កម្ពស់ផ្ទៃដី​ទាប​បំផុត​ពីកម្រិតនីវ៉ូទឹកសមុទ្រ។ ដោយសារតែសម្បូរទៅដោយប្រជុំកោះ ប្រទេសនេះងាយនឹងរងការលិចលង់ ដោយសារកម្រិតទឹកសមុទ្រត្រូវបានគេរំពឹងថា នឹងកើនឡើងដល់៣០សង់ទីម៉ែត្រនៅឆ្នាំ២០៥០។

លក្ខខណ្ឌនេះបាននាំឱ្យរដ្ឋាភិបាលម៉ាល់ឌីលសម្រេចចាក់ដីបំពេញទៅក្នុងសមុទ្រដើម្បីពង្រីកផ្ទៃក្រឡាដែនដីគោក តាមរយៈការផ្តួចផ្តើមឡើងនូវគម្រោង ResMalé។ គម្រោងនេះត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​គម្រោង​ចាក់បំពេញដី​ធំ​ជាង​គេ​របស់​ប្រទេស​ម៉ាល់ឌីវក្រោមទុនវិនិយោគប្រមាណ៩១,២លានដុល្លារអាមេរិក។

ទី២: ទីក្រុងម៉ាកាវ ប្រទេសចិន

សាធារណរដ្ឋ​ប្រជាមានិត​ចិន​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ចំពោះ​ការ​សាងសង់​កោះ​សិប្បនិម្មិតថ្មី​ៗនៅ​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​អះអាង​ពី​ដែនអធិបតេយ្យភាព​របស់ខ្លួន​។ លើសពីនេះ ប្រទេសចិនគ្រោងនឹងចាក់បំពេញដីបន្ថែមនៅអាកាសយានដ្ឋានអន្តរជាតិម៉ាកាវក្នុងឆមាសទីពីរ ឆ្នាំ២០២៤នេះ។

សារព័ត៌មាន Macao News បានរាយការណ៍ថា គម្រោងនេះនឹងពង្រីកផ្ទៃដីសរុបនៃអាកាសយានដ្ឋានអន្តរជាតិម៉ាកាវដល់ទំហំ១២៩ហិកតា ដើម្បីបង្កើនសមត្ថភាពរបស់អាកាសយានដ្ឋានក្នុងការផ្ទុកអ្នកដំណើរចំនួន១៣លាននាក់ជារៀងរាល់ឆ្នាំ។

ទី៣: ប្រទេសសិង្ហបុរី

អគារ Marina Bay Sands ដ៏ល្បីល្បាញបំផុតរបស់សិង្ហបុរីត្រូវបានសាងសង់នៅលើដីដែលត្រូវបានចាក់បំពេញទៅក្នុងសមុទ្រ។នៅចុងទសវត្សរ៍ឆ្នាំ១៩៩០ តំបន់ Marina Bay បានលាតសន្ធឹងលើផ្ទៃដីសរុបចំនួន៣៦០ហិកតា។

បច្ចុប្បន្ននេះ តំបន់ Marina Bay បានក្លាយជាគោលដៅទេសចរណ៍កំពូលមួយក្នុងទីក្រុងសិង្ហបុរី ដោយទាក់ទាញបានការចូលមកទស្សនាពីភ្ញៀវទេសចរណ៍អន្តរជាតិមកពីជុំវិញពិភពលោក៕ប្រភព: Tempo៕


ធនាគារ ADB: សេដ្ឋកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនៅតែប្រឈមមុខនឹងបញ្ហា ប៉ុន្តែមានភាពធន់

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តំបន់់អាស៊ីប៉ាស៊ីហ្វិកបន្តប្រឈមមុខនឹងបញ្ហាជាច្រើន ប៉ុន្តែសេដ្ឋកិច្ចរបស់តំបន់នេះនៅតែមានភាពធន់។នេះបើយោងតាមរបាយការណ៍ថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

យោងតាមរបាយការណ៍បច្ចុប្បន្នភាពចេញផ្សាយនៅខែកញ្ញា ឆ្នាំ២០២៤បានឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី បានរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងកម្រិត៥ភាគរយសម្រាប់ឆ្នាំនេះ និងកម្រិត៤,៩ភាគរយសម្រាប់ឆ្នាំ២០២៥ខាងមុខ។

របាយការណ៍ខាងលើបានបង្ហាញថា អត្រាអតិផរណានៅក្នុងតំបន់អាសុីប៉ាសុីហ្វិកត្រូវបានព្យាករណ៍ថា នឹងស្ថិតក្នុងកម្រិត២,៨ភាគរយសម្រាប់ឆ្នាំ២០២៤ ខណៈអត្រាអតិផរណាសម្រាប់ឆ្នាំ២០២៥ត្រូវបានព្យាករណ៍ថា នឹងស្ថិតក្នុងកម្រិត២,៩ភាគរយ។

របាយការណ៍បច្ចុប្បន្នភាពថ្មីនេះក៏បានកែប្រែការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់តំបន់អាស៊ីបូព៌ានៅក្នុងឆ្នាំ២០២៤ដល់កម្រិត៤,៦ភាគរយ។

ចំណែក ទស្សនវិស័យកំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ីខាងត្បូងសម្រាប់ឆ្នាំនេះត្រូវបានរក្សានៅត្រឹមកម្រិត៦,៣ភាគរយ។ប៉ុន្តែ ធនាគារ ADB បានទាញទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីអាគ្នេយ៍មកនៅត្រឹម៤,៥ភាគរយ ដោយសារការធ្លាក់ចុះនៃការវិនិយោគសាធារណៈ និងការងើបឡើងវិញយឺតនៃការនាំចេញ។

លោក Albert Park ប្រធានសេដ្ឋវិទូរបស់ធនាគារ ADB បានលើកឡើងថា កំណើនសេដ្ឋកិច្ចនៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីនៅតែមានភាពរឹងមាំក្នុងអំឡុងឆមាសទី២ ឆ្នាំ២០២៤ ដែលជំរុញដោយតម្រូវការក្នុងស្រុកដ៏រឹងមាំ និងកំណើននៃការនាំចេញ។

លោក Park បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយតាមរយៈប្រព័ន្ធអនឡាញថា “យើងរំពឹងថា កំណើនសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី នឹងនៅតែមានភាពរឹងមាំនៅឆ្នាំនេះ និងឆ្នាំក្រោយ”។

លោក Park បានបន្ថែមថា អតិផរណាបានបន្តកើនឡើងក្នុងកម្រិតមធ្យម ដោយបង្កើតឱកាសបន្ថែមទៀតសម្រាប់ការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុរបស់បណ្តាធនាគារកណ្តាលក្នុងតំបន់៕ប្រភព:Xinhua៕


អគារខ្ពស់ជាងគេបង្អស់នៅរដ្ឋធានីហាណូយត្រូវបានប្រកាសដាក់លក់ក្នុងតម្លៃទឹកប្រាក់៧៥៣លានដុល្លារអាមេរិក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនធានារ៉ាប់រងរបស់ប្រទេសកូរ៉េខាងត្បូង Aon Plc បានប្រកាសដាក់លក់អគារ Landmark 72 របស់ខ្លួននៅទីក្រុងហាណូយ ប្រទេសវៀតណាមក្នុងតម្លៃជាង១ទ្រីលានវ៉ុន (ប្រហែល៧៥៣លានដុល្លារអាមេរិក)។

អគារ Landmark 72 ជាអគារខ្ពស់ជាងគេបំផុតនៅទីក្រុងហាណូយ និងជាអគារខ្ពស់ជាងគេលំដាប់ទីពីរនៅប្រទេសវៀតណាម។

កាសែត The Korea Economic Daily បានរាយការណ៍ដោយដកស្រង់ប្រភពចេញពីធនាគារវិនិយោគនៅទីក្រុងសេអ៊ូលថា ក្រុមហ៊ុន Aon Plc កំពុងពិភាក្សាជាមួយអ្នកដេញថ្លៃដ៏មានសក្តានុពលដើម្បីលក់អគារខ្ពស់កប់ពពកនេះ។

ក្រុមហ៊ុន Aon បានទិញយកអគារ Landmark 72 ក្នុងតម្លៃ៤៥៤ពាន់លានវ៉ុន (ប្រហែល៣៤១,៧លានដុល្លារ) ក្នុងឆ្នាំ២០១៥ពីក្រុមហ៊ុនសំណង់ខ្នាតមធ្យមរបស់កូរ៉េខាងត្បូង SM Keangnam Enterprises Ltd បន្ទាប់ពីបានប្រកួតប្រជែងឈ្នះបណ្តាមូលនិធិវិនិយោគពហុជាតិជាច្រើនក្នុងពេលដេញថ្លៃ។

ការសាងសង់អគារ Landmark 72 ឬហៅបានម្យា៉ងទៀតថា អគារ Keangnam Hanoi Landmark Tower បានចាប់ផ្តើមឡើងនៅឆ្នាំ២០០៧ និងបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរនៅក្នុងឆ្នាំ២០១២។

អគារ Landmark 72 ជាបណ្តុំអគារ​ដែល​មាន​ផ្ទៃ​ក្រឡាធំជាង​គេ​នៅក្នុង​ប្រទេស​វៀតណាម ដោយមាន​ទំហំ​ជាង៦០៨.៩០០ម៉ែត្រការ៉េ។

បណ្តុំអគារ Landmark 72 រួមបញ្ចូលទាំងប៉មអគារទោលចំនួន៧២ជាន់ដែលមានកម្ពស់៣៥០ម៉ែត្រ និងប៉មអគារភ្លោះចំនួន៤៨ជាន់ ដែលមានកម្ពស់២១២ម៉ែត្រដូចគ្នា។

អគារនេះធ្លាប់ជាអគារខ្ពស់ជាងគេនៅប្រទេសវៀតណាម មុនពេលក្រុមហ៊ុនឯកជនធំបំផុតរបស់វៀតណាម Vingroup បានសាងសង់អគារ Landmark 81 ចំនួន៨១ជាន់ជាមួយនឹងកម្ពស់៤៦១ម៉ែត្រក្នុងឆ្នាំ២០១៨នៅទីក្រុងហូជីមិញ។

អគារ Landmark 72 មានអត្រាគ្របដណ្តប់ការប្រើប្រាស់ខ្ពស់បំផុតប្រមាណ៩៨ភាគរយ ដោយសារអគារនេះស្ថិតនៅចំទីតាំងល្អនៅក្នុងរដ្ឋធានីហាណូយ។

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារអចលនទ្រព្យ Avison Young Vietnam បានឱ្យដឹងថា ការជួលការិយាល័យប្រចាំខែនៅអគារនេះបានហក់ឡើងដល់៣៦ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយមិនរាប់បញ្ចូលថ្លៃសេវាចំនួន៦,៨ដុល្លារក្នុងមួយម៉ែត្រការ៉េ៕ប្រភព: Tuoi Tre News៕


ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្សអឺរ៉ុប Airbus គ្រោងពង្រីកការវិនិយោគនៅប្រទេសហ្វីលីពីន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្សអឺរ៉ុប Airbus គ្រោងនឹងពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសហ្វីលីពីន ដោយសារមើលឃើញថា ប្រទេសនេះជាទីផ្សារដ៏មានសក្តានុពល។នេះបើយោងតាមសារពត៌មាន Business World Online។

លោក Jussi Hoikka ប្រធានតំណាងក្រុមហ៊ុន Airbus ប្រចាំប្រទេសហ្វីលីពីន អះអាងថា “ប្រទេសហ្វីលីពីនជាទីផ្សារដ៏ទាក់ទាញមួយសម្រាប់ក្រុមហ៊ុន Airbus។នៅខាងផ្នែកអាកាសចរណ៍ពាណិជ្ជកម្ម ចំនួនអ្នកដំណើរនៅហ្វីលីពីនមានការកើនឡើងយ៉ាងខ្លាំង”។

លើសពីនេះ លោក Hoikka បានបញ្ជាក់ថា ក្រុមហ៊ុន Airbus ក៏គ្រោងនឹងជួយពង្រឹងវិស័យការពារដែនអាកាសរបស់ប្រទេសហ្វីលីពីន ហើយក្រុមហ៊ុនកំពុងពិភាក្សាជាមួយកងទ័ពអាកាសហ្វីលីពីន ដើម្បីពង្រីកចំនួនយន្ដហោះរបស់ពួកគេ។

លោកបន្តថា“អាជីវកម្មរបស់ក្រុមហ៊ុន Airbus រួមមានទាំងការផលិតយន្តហោះពាណិជ្ជកម្ម ការការពារដែនអាកាស អវកាស និងឧទ្ធម្ភាគចក្រ។ ស្របពេលទិដ្ឋភាពភូមិសាស្ត្រនយោបាយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកកាន់តែមានភាពស្មុគស្មាញ វាជារឿងសំខាន់ ដែលបណ្តាប្រទេសនានាដូចជា ហ្វីលីពីនត្រូវមានឧបករណ៍ដើម្បីការពារដែនអធិបតេយ្យភាពរបស់ខ្លួន”។

លោកអះអាងថា ក្រុមហ៊ុន Airbus មានទំនុកចិត្តថា នឹងអាចបំពេញតម្រូវការយោធានាពេលអនាគតរបស់ហ្វីលីពីន តាមរយៈការផ្តល់បច្ចេកវិទ្យាទំនើបៗ និងយន្តហោះរបស់យើង ដើម្បីជួយកងកម្លាំងប្រដាប់អាវុធហ្វីលីពីនក្នុងការបំពេញបេសកកម្មរបស់ពួកគេដើម្បីការពារអធិបតេយ្យភាព និងធានាសុវត្ថិភាពរបស់ពលរដ្ឋហ្វីលីពីន។

ជាពិសេស ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្សអឺរ៉ុប Airbus ក៏កំពុងពិចារណាពង្រីករោងចក្រផលិតកម្មរបស់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino នៅក្នុងរដ្ឋធានីម៉ានីល។

លោក Jussi Hoikka បានអះអាងថា “ក្រុមហ៊ុន Airbus ជាប្រភពផ្គតផ្គង់យន្តហោះដ៏សំខាន់សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនPhilippine Airlines និងក្រុមហ៊ុន Cebu Pacific”៕ប្រភព:Business World៕

Bangkok remains a top 5 destination for Chinese travellers during Golden Week

0

Digital travel platform Agoda has revealed a 137% year-over-year increase in international accommodation searches from China for the upcoming Golden Week. China’s second Golden Week of the year takes place from October 1 to 7.

Agoda’s accommodation search data reveals a shift in Chinese travellers’ preferences for Golden Week.

Last year, the top five outbound destinations were Tokyo, Seoul, Osaka, Kyoto, and Bangkok, respectively.

This year, Seoul has emerged as the number one destination, leapfrogging Tokyo.

Bali is a new entry in the top five and takes third place. Bangkok and Osaka continue to be among the most searched destinations and complete the ranking in fourth and fifth, respectively.

Andrew Smith, Senior Vice President of Supply at Agoda said, “The increase in outbound travel searches for China’s Golden Week suggests a growing confidence among Chinese citizens to explore international travel. It’s great to see destinations close to China’s east coast like Seoul and Osaka featured in the ranking, as well as holiday favorites Bangkok and Bali further south. This trend underscores the importance of providing great value deals on diverse travel options to meet the evolving preferences of travellers on Agoda.”

Source: The Nation