Airport in Indonesia’s new capital Nusantara to open for commercial flights: Jokowi

0

The airport in Indonesia’s upcoming capital Nusantara looks set to become a commercial hub in East Kalimantan, after President Joko Widodo announced that the facility will open for commercial flights by the end of 2024.

The airport was initially meant for so-called very, very important persons or VVIPs, which refers to those with large spending power, high political rank or socio-economic status.

Speaking to the media on Sept 24 after making his first landing at the Nusantara Airport, which is still under construction, Mr Widodo said: “I have ordered the transportation minister to change Nusantara Airport’s status to a commercial airport.”

When it opens by the end of the year, the airport is expected to be able to accommodate up to 200,000 passengers, with a long-term goal of handling seven million passengers annually, said Mr Widodo, who is also known as Jokowi.

The president, who will be working from the upcoming capital until he hands the reins of government to his successor Prabowo Subianto on Oct 20, said that the change in the airport’s status will benefit the surrounding community in
Nusantara.

Specifically, it will enable those living in the area to embark on religious pilgrimages like the Hajj, which is considered to be one of five important pillars of Islam.
The airport was originally scheduled to start operations in August, ahead of Indonesia’s 79th Independence Day on Aug 17, but its completion was delayed.

Source: The Strait times

តើបណ្តាប្រទេសណាខ្លះដែលជះឥទ្ធិពលខ្លាំងជាងគេបំផុតមកលើតំបន់អាសុីនៅឆ្នាំ២០២៤?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: សហរដ្ឋអាមេរិកនៅតែជាកំពូលមហាអំណាច ដែលមានឥទ្ធិពលខ្លាំងបំផុតទៅក្នុងតំបន់អាស៊ី ខណៈប្រទេសចិនបានតាមប្រកៀកប្រកិតពីក្រោយ។នេះបើយោងតាមសន្ទស្សន៍អំណាចអាសុីប្រចាំឆ្នាំ២០២៤(Asia Power Index) ដែលបានចេញផ្សាយដោយវិទ្យាស្ថានLowy Institute។

វិទ្យាស្ថាន Lowy Institute ដែលមានមូលដ្ឋាននៅទីក្រុងសុីដនី ក្នុងប្រទេសអូស្ត្រាលី បានផ្តល់ពិន្ទុដល់បណ្តាប្រទេសនិងតំបន់ចំនួន២៧ ជុំវិញសមត្ថភាពជះឥទ្ធិពលនៅក្នុងតំបន់អាស៊ី ដោយផ្អែកលើសូចនាករសំខាន់ៗ ដែលរួមមានដូចជាសមត្ថភាពសេដ្ឋកិច្ច យោធា និងការទូត។

ឥណ្ឌាបានជាប់ចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងចិន ខណៈជប៉ុនបានធ្លាក់មកនៅលេខរៀងទី៤ ហើយអូស្ត្ត្រាលីបានឈរនៅលេខរៀងទី៥។

បណ្តាប្រទេសទាំង៥នេះតែងជាប់នៅក្នុងចំណាត់ថ្នាក់កំពូលទាំង៥ ក្នុងនាមជាប្រទេសជះឥទ្ធិពលខ្លាំងបំផុតទៅក្នុងតំបន់អាស៊ី គិតចាប់តាំងពីសន្ទស្សន៍អំណាចអាសុី ត្រូវបានចាប់ផ្តើមវាយតម្លៃនៅឆ្នាំ២០១៨។ ប្រទេសរុស្ស៊ី និងកូរ៉េខាងត្បូងបានឈរនៅលេខរៀងទី៦ និងទី៧ រៀងគ្នា ខណៈប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី និងថៃ ក៏បានជាប់ចំណាត់ថ្នាក់ក្នុងបណ្តាប្រទេសលំដាប់កំពូលទាំង១០ផងដែរ។

ចំណែក ប្រទេសម៉ាឡេសុី និងប្រទេសវៀតណាមបានឈរនៅលេខរៀងទី១១ និងទី១២រៀងគ្នា ខណៈប្រទេសហ្វីលីពីនបានឈរនៅលេខរៀងទី១៥។ ប្រទេសព្រុយណេ និងកម្ពុជាបានឈរនៅលេខរៀងទី១៨ និងទី១៩រៀងគ្នា ខណៈប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ាជាប់ចំណាត់ថ្នាក់លេខ២២ និងលេខ២៣រៀងគ្នាក្នុងចំណោមបណ្តាប្រទេសសរុបទាំង២៧។

លោកស្រី Susannah Patton អ្នកដឹកនាំការសិក្សាស្រាវជ្រាវលើរបាយការណ៍នេះបានអះអាងថា “សហរដ្ឋអាមេរិកមានគុណសម្បត្តិរឹងមាំជាច្រើននៅក្នុងតំបន់អាស៊ី ជាពិសេសបណ្តាញការពារជាតិដែលបានវ៉ាដាច់ប្រទេសចិនឆ្ងាយណាស់ ខណៈឥទ្ធិពលចម្បងរបស់ចិនបានពឹងផ្អែកលើទំនាក់ទំនងសេដ្ឋកិច្ច”។

សហរដ្ឋអាមេរិកបាននាំមុខប្រទេសចិននៅក្នុងសន្ទស្សន៍អំណាចអាសុីនេះជារៀងរាល់ឆ្នាំ ចាប់តាំងពីការសិក្សាស្រាវជ្រាវបានចាប់ផ្តើមឡើង។ទោះជាយ៉ាងណាក្តី ប្រទេសចិនបានបន្តទទួលបានសន្ទុះនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការទាញយកផលប្រយោជន៍ពីទីតាំងភូមិសាស្ត្រ និងការតភ្ជាប់នានាដើម្បីជំរុញទំនាក់ទំនងការទូតសេដ្ឋកិច្ចជាមួយបណ្តាប្រទេសជិតខាងក្នុងតំបន់៕ប្រភព: Lowly Institute៕

ក្រុមប្រទេសមហាអំណាចលោកខាងលិចបង្កើតផែនការដើម្បីធានាសុវត្ថិភាពប្រព័ន្ធខ្សែកាបទំនាក់ទំនងក្រោមបាតសមុទ្រ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: សហរដ្ឋអាមេរិកកំពុងរៀបចំសេចក្តីថ្លែងការណ៍មួយ ដោយដាក់ឈ្មោះថា“សេចក្តីថ្លែងការណ៍រួមទីក្រុងញូវយ៉ក” ដើម្បីរៀបរាប់ពីផែនការរបស់ខ្លួនក្នុងការជួយធានាសុវត្ថិភាពខ្សែកាបទំនាក់ទំនងជាសកលក្រោមបាតសមុទ្រដែលភ្ជាប់បណ្តាញនៅជុំវិញពិភពលោក។

សេចក្តីព្រាងនេះនឹងត្រូវបានចុះហត្ថលេខាដោយសហរដ្ឋអាមេរិក បណ្តារដ្ឋជាសមាជិកសហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តអាមេរិកផ្សេងទៀតនៅចុងខែកញ្ញានេះ ដើម្បីទាមទារឱ្យប្រតិបត្តិករខ្សែកាបក្រោមសមុទ្រត្រូវតែមានខ្សែសង្វាក់ផ្គត់ផ្គង់ និងវិធានការរក្សាសុវត្ថិភាពទិន្នន័យនៅលើបណ្តាញរបស់ពួកគេ និងរាយការណ៍អំពីឧប្បត្តិហេតុផ្សេងៗដើម្បីត្រួតពិនិត្យឱ្យទាន់ពេលវេលា។

សារពត៌មាន Politico រាយការណ៍ថា សេចក្តីព្រាងច្បាប់នេះនឹងតម្រូវឱ្យបណ្តាប្រទេសជាហត្ថលេខីអាចធ្វើការតែជាមួយបណ្តាក្រុមហ៊ុនផ្គត់ផ្គង់ ដែលអាចទុកចិត្តបានមកពីបណ្តាប្រទេសសម្ព័ន្ធមិត្ត។

គោលបំណងនៃសេចក្តីព្រាងខាងលើមានភាពស្រដៀងគ្នាទៅនឹងចំណាត់ការរបស់ទីក្រុងវ៉ាស៊ីនតោនកាលពីប៉ុន្មានឆ្នាំមុន។ នៅពេលនោះ សហរដ្ឋអាមេរិកបានរុញក្រុមហ៊ុនចិននានាដូចជាក្រុមហ៊ុន Huawei ចេញពីហេដ្ឋារចនាសម្ព័ន្ធ 5G របស់ខ្លួន និងបានលើកទឹកចិត្តសម្ព័ន្ធមិត្តចាត់វិធានការនេះដូចគ្នា។

ទីក្រុងវ៉ាស៊ីនតោនព្រួយបារម្ភថា រដ្ឋាភិបាលចិនអាចបញ្ជាដល់ក្រុមហ៊ុនចិនដែលធ្វើការលើខ្សែកាបក្រោមបាតសមុទ្រឱ្យបញ្ឈប់ការចែកចាយសេវាកម្មនៅពេលណាមួយ ហើយទីក្រុងប៉េកាំងអាចទាមទារឱ្យប្រតិបត្តិកររបស់ខ្លួនបង្កការរំខានដល់ប្រតិបត្តិការនៃបណ្តាញសេវាខ្សែកាបក្រោមបាតសមុទ្រដែលពួកគេគ្រប់គ្រង។

ប្រសិនបើបណ្តាក្រុមហ៊ុនចិនដំឡើង ឬដំណើរការខ្សែកាបក្រោមបាតសមុទ្រសំខាន់ៗ គណបក្សកុម្មុយនិស្តចិន (CCP) អាចនឹងបញ្ជាឱ្យក្រុមហ៊ុនទាំងនោះបំផ្លាញប្រតិបត្តិការរបស់ពួកគេ និងកាត់ផ្តាច់ទំនាក់ទំនងជាសកល ជាពិសេសមុនពេលផ្ទុះព្រឹត្តិការណ៍ដ៏កក្រើកណាមួយ ដូចជាសង្គ្រាមឈ្លានពានជាដើម។

ដើម្បីទប់ស្កាត់ហានិភ័យនេះ សហរដ្ឋអាមេរិកបានតម្រូវឱ្យបណ្តាប្រទេសហត្ថលេខីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងញូវយ៉កត្រូវតែពឹងផ្អែកលើក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មខ្សែកាបដែលអាចទុកចិត្តបាន។

ក្រៅពីនោះ សេចក្តីព្រាងច្បាប់នេះក៏លើកទឹកចិត្តឱ្យក្រុមហ៊ុនផ្តល់សេវា បណ្តាញខ្សែកាបក្រោមសមុទ្រ ប្រតិបត្តិករ និងក្រុមហ៊ុនផ្តល់សេវាថែទាំត្រូវមានតម្លាភាព ភាពជាដៃគូ និងរចនាសម្ព័ន្ធអភិបាលកិច្ចល្អ ដើម្បីធានាថា បណ្តាក្រុមហ៊ុនដែលធ្វើការលើបណ្តាញខ្សែកាបក្រោមសមុទ្រមានរចនាសម្ព័ន្ធច្បាស់លាស់៕ប្រភព: Yahoo Finance៕

តើទីក្រុងណាខ្លះស្ថិតក្នុងគោលដៅទេសចរណ៍ពេញនិយមទាំង៥របស់ជនជាតិចិនក្នុងអំឡុងសប្ដាហ៍​មាស?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមវេទិកាកក់ដំណើរកំសាន្ត​តាម​ប្រព័ន្ធអនឡាញ​ Agoda បាន​ឱ្យដឹង​ថា​ ការ​ស្វែង​រក​ទីតាំង​ស្នាក់​នៅ​​​សម្រាប់​ដំណើរកំសាន្ត​ពី​សំណាក់ប្រជាជន​ចិនក្នុង​អំឡុង“សប្ដាហ៍​មាស” លើកទី២​ប្រចាំ​ឆ្នាំ​ ចាប់ពី​ថ្ងៃ​ទី១ដល់ថ្ងៃទី៧ ខែតុលា​ ខាង​មុខ​​ បាន​កើន​ឡើង​ប្រមាណ​១៣៧ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន​​។

យោងតាម​​ទិន្នន័យបានបង្ហាញ​ថា​​ ទីក្រុង​នៅ​តំបន់អាស៊ាន​ និង​តំបន់អាស៊ីបូព៌ា​ចំនួន​៥ បានកាន់កាប់តំណែងក្នុងនាមជាគោលដៅ​​ទេសចរណ៍​អាទិភាព​សម្រាប់​​ភ្ញៀវទេសចរ​ណ៍ចិន​។

យោងតាម​វេទិកា Agoda បានឱ្យដឹងថា ការកើនឡើងនៃការស្វែងរកទីតាំងស្នាក់នៅ បានបង្ហាញពីការផ្លាស់ប្តូរចំណូលចិត្ត​​របស់​ភ្ញៀវទេសចរ​ណ៍ចិន​ ​​​ក្នុងអំឡុង​សប្តាហ៍មាស​នៅខែ​តុលា ​​ឆ្នាំ​នេះ​។

កាល​ពី​ឆ្នាំ​មុន​ គោលដៅ​ទេសចរណ៍បរទេស​​​សំខាន់​ៗ​ទាំង​៥របស់ជនជាតចិន ​រួម​មាន​ ទីក្រុង​តូក្យូ ប្រទេសជប៉ុន ដែល​ឈរ​នៅ​លើ​កំពូល​តារាង ​​តាមពីក្រោយដោយទីក្រុង​សេអ៊ូលរបស់កូរ៉េខាងត្បូង ទីក្រុង​អូសាកា និងទីក្រុង​ក្យូតូរបស់ជប៉ុន និងទីក្រុង​​បាងកក​របស់ប្រទេសថៃ។

ប៉ុន្តែ នៅ​ឆ្នាំ​២០២៤នេះ​ ទីក្រុង​សេអ៊ូល​របស់​កូរ៉េខាង​ត្បូង​ បាន​ក្លាយ​ជា​គោលដៅ​​ឈរនៅលើកំពូល​​​តារាង ដោយ​វ៉ាដាច់​ទីក្រុង​តូក្យូ របស់​ជប៉ុន​។ ចំណែក ​​កោះ​បាលី របស់​ឥណ្ឌូនេស៊ី​ បាន​ជាប់​ក្នុង​តារាង​ចំណាត់ថ្នាក់កំពូល​ទាំង​៥ឡើងវិញជាថ្មី​ ដោយ​បានឈរ​នៅ​លេខ​រៀងទី៣ តាមពីក្រោយដោយ​ ទីក្រុង​បាងកក និង​ទីក្រុង​អូសាកា។

ការណ៍​នេះ​មាន​ន័យ​ថា ទីក្រុងបាងកក និង​កោះបាលី ទីក្រុង​តែ​២​គត់​នៅ​តំបន់អាស៊ាន​ ដែល​បានឈរ​នៅ​លើ​កំពូល​តារាង​ ខណៈ​បណ្តាប្រទេស​ក្នុង​តំបន់​​បានប្រកួត​ប្រជែង​គ្នា​កាន់​តែ​ខ្លាំង​ដើម្បីទាក់​ទាញ​ភ្ញៀវទេសចរ​ណ៍អន្តរជាតិ​ ជា​ពិសេស​ជនជាតិចិន​។

សប្ដាហ៍​មាស​ ឬ“Golden Week”ជា​​ពេលវេលា​ដ៏​​សំខាន់​ដែល​ប្រជាជន​ចិន​ចេញ​ធ្វើ​ដំណើរ​កំសាន្ត​ទាំង​ក្នុង​ស្រុក​ និង​ចេញទៅក្រៅប្រទេស​ ជា​ពិសេស​ជា​លក្ខណៈ​គ្រួសារ​ ក្នុងឱកាស​ឈប់​សម្រាក​រយៈ​ពេល​ពេញ១សប្ដាហ៍​។ ជាធម្មតា ប្រទេសចិន​មាន​សប្តាហ៍មាស​ចំនួន២​លើកក្នុង​មួយ​ឆ្នាំ​ ​ដោយមួយលើកនៅ​អំឡុង​បុណ្យចូលឆ្នាំថ្មី និងមួយលើកទៀតនៅ​អំឡុង​ទិវាជាតិរបស់ប្រទេសចិន។

សប្ដាហ៍​មាស​ ជា​ពេល​វេលា​ដ៏​សំខាន់​សម្រាប់​បណ្តាប្រទេស​ជា​ច្រើន​ ក្នុង​ការ​​ចាប់យក​ឱកាសដើម្បី​​ទាក់​ទាញ​ភ្ញៀវទេសចរ​ណ៍ចិន​ ឱ្យចូលមក​ទស្សនាប្រទេស​របស់​ខ្លួន​ ដោយក្នុង​នោះ​រួម​មាន​​គោលនយោបាយ​រយៈពេល​វែង​ និង​រយៈពេលខ្លី ​និង​ការ​ធានា​​​ទំនុក​ចិត្ត​លើ​​សុខសុវត្ថិភាព​សម្រាប់​ភ្ញៀវទេសចរ​ណ៍ជាដើម​​៕ប្រភព: The Nation៕

អាកាសយានដ្ឋានក្នុងរដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ី គ្រោងបើកដំណើរការជើងហោះហើរពាណិជ្ជកម្មនៅចុងឆ្នាំនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: អាកាសយានដ្ឋានក្នុងរដ្ឋធានីថ្មី Nusantara របស់ប្រទេសឥណ្ឌូនេស៊ី គ្រោងនឹងបើកដំណើរការជើងហោះហើរពាណិជ្ជកម្មនៅចុងឆ្នាំ២០២៤ ហើយនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មនៅខេត្ត East Kalimantan។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃទី២៤ ខែកញ្ញា បន្ទាប់ពីបានចុះចតជាលើកដំបូងនៅអាកាសយានដ្ឋាន Nusantara ដែលកំពុងស្ថិតក្រោមការដ្ឋានសាងសង់នៅឡើយ លោក ប្រធានាធិបតី Joko Widodo បានបញ្ជាក់ថា លោកបានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនផ្លាស់ប្តូរឋានៈអាកាសយានដ្ឋាន Nusantara ទៅជាព្រលានយន្តហោះបែបពាណិជ្ជកម្ម។

ដើមឡើយ អាកាសយានដ្ឋាន​នេះត្រូវបានសាងសង់ឡើងក្នុងគោលបំណងបម្រើដល់ការធ្វើដំណើររបស់បុគ្គល​សំខាន់​ខ្លាំង ឬបុគ្គលលំដាប់ VVIPs ដោយសំដៅ​លើ​បុគ្គល​ដែល​មាន​អំណាច​នៃការចំណាយ​ខ្ពស់ បុគ្គលមានឋានៈ​នយោបាយ​ខ្ពស់ ឬ​អ្នកមានឋានៈខ្ពង់ខ្ពស់ក្នុង​សង្គម។

លោក Joko Widodo បានលើកឡើងថា នៅពេលបើកដំណើរការនៅចុងឆ្នាំ២០២៤ អាកាសយានដ្ឋាននេះត្រូវបានគេរំពឹងថា នឹងអាចផ្ទុកអ្នកដំណើរបានចំនួន២០មុឺននាក់ ជាមួយនឹងគោលដៅរយៈពេលវែងក្នុងការគ្រប់គ្រងអ្នកដំណើរចំនួន៧លាននាក់ក្នុងមួយឆ្នាំ។

ប្រធានាធិបតីឥណ្ឌូនេស៊ីចាំផ្ទះរូបនេះបានគូសបញ្ជាក់ថា ការផ្លាស់ប្តូរឋានៈរបស់អាកាសយានដ្ឋានខាងលើ នឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍រស់នៅជុំវិញនៅរដ្ឋធានីថ្មី Nusantara ។

ដំបូងឡើយ អាកាសយានដ្ឋាន​Nusantara គ្រោង​ចាប់​ផ្តើម​ប្រតិបត្តិការ​នៅ​ខែ​សីហា​ មុន​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិលើក​ទី៧៩ របស់​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃ​ទី១៧ ខែ​សីហា ប៉ុន្តែ​ត្រូវ​បាន​ពន្យារ​ពេលវិញ ដោយសារគម្រោងនេះមិនទាន់ត្រូវបានសាងសង់រួចរាល់។

គម្រោងអាកាសយានដ្ឋានក្នុងរដ្ឋធានីថ្មី Nusantara កំពុងត្រូវបានសាងសង់ឡើងក្នុងទំហំទុនវិនិយោគចំនួន៤,៣ទ្រីលានរូពី (ប្រហែល២៨៤,៧លានដុល្លារអាមេរិក)។ អាកាសយានដ្ឋាននេះមានផ្លូវរត់ប្រវែង៣.០០០ម៉ែត្រ និងទទឹង៤៥ម៉ែត្រ ដោយមានទំហំធំល្មមសម្រាប់ផ្ទុកយន្តហោះដែលមានតួខ្លួនខ្នាតធំ៕ប្រភព: The Strait Times៕

បណ្តាម្ចាស់ផ្ទះនៅក្នុងប្រទេសចិនបង្ហាញការសាទរ ក្រោយធនាគារកណ្តាលរបស់ខ្លួនជួយសម្រាលបន្ទុកចំណាយ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាម្ចាស់ផ្ទះជាច្រើននៅក្នុងប្រទេសចិនបានបង្ហាញការសាទរចំពោះការសម្រេចចិត្តរបស់ទីក្រុងប៉េកាំងក្នុងការកាត់បន្ថយអត្រាការប្រាក់ ខណៈម្ចាស់ផ្ទះសង្ឃឹមថា វិធានការនេះនឹងជួយសម្រាលបន្ទុកទូទាត់សងប្រាក់កម្ចីរបស់ពួកគេ។

កាលពីថ្ងៃអង្គារ ទី២៤ ខែកញ្ញា ប្រទេសចិនបានបង្ហាញកញ្ចប់ជំរុញទឹកចិត្តរបស់ខ្លួនសម្រាប់វិស័យអចលនទ្រព្យ រួមមានទាំងការកាត់បន្ថយអត្រាការប្រាក់លើកម្ចីទិញផ្ទះ និងការកាត់បន្ថយការបង់ប្រាក់កក់សម្រាប់ការទិញផ្ទះទី២ ពីអត្រា២៥ភាគរយមកនៅត្រឹមអត្រា១៥ភាគរយនៃតម្លៃផ្ទះ។

លោក Pan Gongsheng អគ្គទេសាភិបាលនៃធនាគារកណ្ដាលចិន បានថ្លែងថា វិធានការនេះនឹងបន្ធូរបន្ថយបន្ទុកទូទាត់អត្រាការប្រាក់លើកម្ចីទិញផ្ទះសម្រាប់ប្រជាជនចិនប្រមាណ១៥០លាននាក់ ដោយជួយកាត់បន្ថយការបង់អត្រាការប្រាក់ប្រចាំឆ្នាំរបស់ពួកគេប្រហែល២១,៣ពាន់លានដុល្លារ។

បណ្តាម្ចាស់ផ្ទះនៅក្នុងប្រទេសចិនបានលើកឡើងទាំងក្តីរំភើបរីករាយថា ពួកគេគាំទ្រចំពោះសកម្មភាពរបស់ធនាគារកណ្តាលចិន ទោះ​បី​ជា​ក្រុមអ្នក​វិភាគ​ និង​សេដ្ឋវិទូ​មួយចំនួនអះអាងថា​ ចំណាត់​ការ​នេះ​នឹង​មិនអាច​ជំរុញ​ឱ្យ​សេដ្ឋកិច្ចចិនស្ទុះ​ងើប​​ឡើងវិញយ៉ាង​ឆាប់រហ័សយ៉ាងណាក្តី។

លោកស្រី Jessie Deng អ្នកជំនាញផ្នែកហិរញ្ញវត្ថុនៅក្រុមហ៊ុនសំណង់មួយបានលើកឡើងថា “ខ្ញុំមិនចាំបាច់រៀបចំផែនការទូទាត់សងបំណុលមុនកាលកំណត់លើប្រាក់កម្ចីទិញផ្ទះរបស់ខ្ញុំទៀតនោះទេ”។

លោកស្រីបានទិញផ្ទះនៅទីក្រុងក្វាងចូវក្នុងឆ្នាំ២០២១ ខណៈនៅពេលនោះការបង់អត្រាការប្រាក់លើកម្ចីប្រចាំឆ្នាំស្ថិតក្នុងរង្វង់៥,៣ភាគរយ។ លោកស្រីត្រូវទូទាត់សងទៅឱ្យធនាគារជាង១០.០០០យ័នក្នុងមួយខែ។ចំនួននេះមានកម្រិតស្មើនឹងប្រាក់បៀរវត្សរ៍ប្រចាំខែរបស់បុគ្គលិកធម្មតានៅក្នុងទីក្រុង។

លើសពីនេះ ធនាគារកណ្តាលចិនបានទាញទម្លាក់អត្រាសាច់ប្រាក់តម្កល់ជាកំហិតនៅតាមបណ្តាធនាគារនៅប្រទេសចិន​ក្នុងចំនួនចន្លោះពី០,២៥ភាគរយទៅ​០,៥ភាគរយ​​។ ធនាគារ​កណ្តាល​ចិន​អះអាងថា វិធានការនេះ​នឹងអាចធ្វើ​ឱ្យធនាគារ​នានា មានលទ្ធភាព​ផ្តល់កម្ចីបន្ថែមបានកាន់តែច្រើន និងចាក់បញ្ចូលសាច់ប្រាក់​ក្នុងរយៈពេលវែងប្រមាណ​១ទ្រីលានយ័នចូលទៅកាន់ទីផ្សារហិរញ្ញវត្ថុ៕ប្រភព: SCMP៕

ស្ថានភាពទីផ្សារសណ្ឋាគារនៅតំបន់កណ្តាលទីក្រុងគូឡាំឡាំពួរ បង្ហាញសញ្ញាប្រសើរឡើង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: វិស័យសណ្ឋាគារនៅប្រទេសម៉ាឡេស៊ីកំពុងសម្រេចបានវឌ្ឍនភាពឆ្ពោះទៅរកការស្ទុះងើបឡើងវិញ ស្របពេលឧស្សាហកម្មទេសចរណ៍ និងការធ្វើដំណើរបង្ហាញស្ថានភាពប្រសើរឡើង។

លោកស្រី Datin Christina Toh ប្រធានសមាគមសណ្ឋាគារម៉ាឡេស៊ី បានលើកឡើងថា សណ្ឋាគារនៅតាមបណ្តារដ្ឋជាច្រើនបានទទួលអត្ថប្រយោជន៍ពីការកើនឡើងនៃការមកដល់របស់ភ្ញៀវទេសចរណ៍អន្តរជាតិ។

អ្នកជំនាញរូបនេះបានថ្លែងបន្តថា“សណ្ឋាគារនានា ដែលមានទីតាំងនៅចំកណ្តាលទីក្រុង ជាពិសេសសណ្ឋាគារនៅតំបន់ Klang Valley នៃទីក្រុងគូឡាឡាំពួរ ត្រូវបានគេមើលឃើញថា មានអត្រាគ្រប់ដណ្តប់ការស្នាក់នៅខ្ពស់។

លោកស្រីបានបញ្ជាក់ប្រាប់សារពត៌មាន StarBiz ថា “អត្រាគ្រប់ដណ្តប់ការស្នាក់នៅ មិនទាន់បានហក់ឡើងដល់កម្រិតមុនផ្ទុះជំងឺរាតត្បាតក្នុងរង្វង់ប្រមាណ៧០ភាគរយឡើងវិញនៅឡើយទេ”។

លោកស្រីបានគូសបញ្ជាក់ថា “វិស័យសណ្ឋាគារនៅចំកណ្តាលទីក្រុងមានភាពប្រសើរឡើងយ៉ាងខ្លាំង និងកើនឡើងជិតដល់កម្រិតមុនពេលផ្ទុះជំងឺរាតត្បាត។ ទោះយ៉ាងណាក្តី សណ្ឋាគារនៅតាមរដ្ឋតូចៗមួយចំនួនមិនទាន់ឈានដល់កម្រិតនោះនៅឡើយទេ”។

ចាប់ពីខែកក្កដាដល់ខែសីហា ឆ្នាំ២០២៤ សណ្ឋាគារលំដាប់ផ្កាយ៣ ដល់ផ្កាយ៥ នៅចំកណ្តាលទីក្រុងគូឡាឡាំពួរ ត្រូវបានគេមើលឃើញថា អត្រាគ្របដណ្តប់ស្នាក់នៅបានកើនឡើងដល់ជាង៨០ភាគរយ។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានគូសរំលេចនៅក្នុងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ថា ចំនួនសណ្ឋាគារលំដាប់ផ្កាយ៤ និងផ្កាយ៥ នៅក្នុងទីក្រុងគូឡាឡាំពួរមានចំនួន១០២អគារ គិតជាបន្ទប់សរុបចំនួន៣៣.៣៧៧បន្ទប់។

គម្រោងអភិវឌ្ឍន៍សណ្ឋាគារភាគច្រើនបំផុតត្រូវបានជ្រើសរើសទីតាំងនៅចំកណ្តាលទីក្រុង ខណៈគម្រោងដែលមានទីតាំងនៅជាយក្រុងគូឡាឡាំពួរ
មានចំណែកប្រហែល២៥ភាគរយ ប៉ុណ្ណោះ៕ប្រភព: The star៕

ក្រសួងសេដ្ឋកិច្ចនឹងធ្វើការជាមួយEuro Cham ដើម្បីបើកសិក្ខាសាលាស្តីពី”ឱកាសវិនិយោគតាមយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន

0

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) នឹងធ្វើការរៀបចំសិក្ខាសាលា តាមប្រព័ន្ធអនឡាញស្តីពី “ឱកាសវិ​និយោគតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជននៅកម្ពុជា

សិក្ខាសាលានេះ នឹងត្រូវរៀបចំឡើងក្រោមអធិបតីភាព លោក មាស សុខសេនសាន រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សិក្ខាសាលាតាមប្រព័ន្ធអនឡាញនេះ គ្រោងនឹងប្រពឹត្តទៅចំនួនកន្លះថ្ងៃ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ តាមប្រព័ន្ធ Zoom Conference ជូនដល់បណ្តាក្រុមហ៊ុនអឺរ៉ុប ជាសមាជិក EuroCham Cambodia ដែលមានការិយាល័យនៅប្រទេសកម្ពុជា និងក្រៅប្រទេសមានចំនួនសរុបប្រមាណ២០០នាក់។

សិក្ខាសាលានេះ នឹងមានការអញ្ជើញចូលរួមពីអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលធ្វើបទបង្ហាញ ផ្សព្វផ្សាយ អំពីក្របខ័ណ្ឌគ្រប់គ្រងគម្រោង ភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP Management Framework) និងបញ្ជីគម្រោង PPP អាទិភាព ឱ្យបានយល់ដឹងកាន់តែច្បាស់អំពីការអនុវត្ត និងគ្រប់គ្រងគម្រោងPPP ក្នុងគោលបំណង ដើម្បីកៀ​រ​គរវិនិយោគិនបរទេស ពីបណ្ដាប្រទេសអឺរ៉ុបបន្ថែមទៀត ចូលមកវិនិយោគនៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ចីរភាព តម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដើម្បីជាឧត្តមប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា៕

ក្រុមហ៊ុនអង្ករធំមួយរបស់កម្ពុជាបានចុះMOUជាមួយក្រុមហ៊ុនអាមេរិកលើការកែច្នៃកន្ទក់សរីរាង្គ

0

ដោយៈ ម៉ាលីនណា

អាមេរិកៈ ក្រុមហ៊ុន Amru Rice (Cambodia)បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ជាមួយក្រុមហ៊ុនStabil Nutrition, LLC លើការវិនិយាគរោងចក្រកែច្នៃកន្ទក់សរីរាង្គ។

ពិធីចុះអនុស្សរណៈនវ បានធ្វើកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពពីលោកស៊ុន ចាន់ថុល ឧបនា​យករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ភាគីហត្ថលេខី តំណាងដោយ ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន ជាមួយនឹង ក្រុមហ៊ុន Stabil Nutrition, LLC តំណាងដោយ លោក Michael Tarrasch ជាម្ចាស់ក្រុមហ៊ុន។

អនុស្សរណៈដែលបានចុះហត្ថលេខា នាឱកាសនេះ នឹងដើរតួនាទីជាមូលដ្ឋាន សម្រាប់កិច្ចសហការនាពេលអនាគត លើការវិនិយោគបង្កើត រោងចក្រកែច្នៃកន្ទក់សរីរាង្គនៅកម្ពុជា ដោយប្រើប្រាស់គ្រឿងចក្រ និងបច្ចេកទេសរបស់សហរដ្ឋអាមេរិក។

នេះគឺជាអនុស្សារណៈទី២ ពាក់ព័ន្ធនឹងវិស័យស្រូវអង្ករ ដែលត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាព លោកឧបនា​យករដ្ឋមន្រ្តី ក្នុងដំណើរបេសកកម្មទាក់ទាញ និងជំរុញវិនិយោ​គ នៅសហរដ្ឋអាមេរិកនាកាសនេះ៕


ADBបន្តព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើន៥,៨ភាគរយនៅឆ្នាំនេះ និង៦ភាគរយនៅឆ្នាំក្រោយ

0

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានរក្សាការព្យា​ករកំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានកំនើន៥.៨% សម្រា​ប់ឆ្នាំ២០២៤ និង៦.០ភាគរយសម្រាប់ឆ្នាំ២០២៥ ខាងមុខ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះបានអះអាងថា ការព្យាករណ៍នេះ គឺវាឆ្លុះបញ្ចាំងពីការកើនឡើងតិចតួច នៃថ្លៃម្ហូបអាហារ និងការធ្លាក់ចុះនៃថ្លៃប្រេងឥន្ធនៈ នៅក្នុងឆមាសទី១ ឆ្នាំ២០២៤។

ADB បានបន្ថយការព្យាករ អតិផរណាពីមុនរបស់ខ្លួន ពី ២.០% មក០.៥% សម្រាប់ឆ្នាំ ២០២៤។

លោកស្រី Jyotsana Varmaតំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាបានថ្លែងថា ការស្ទុះងើបឡើងវិញនៃវិស័យវាយនភណ្ឌ ជាពិសេសសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរកំពុង ជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាលោកស្រីបន្តថា “វិស័យកសិកម្ម និងទេសចរណ៍កំពុងបន្តកើនឡើង ខណៈការបន្ត ហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស កំពុងជួយជំរុញល្បឿនសេដ្ឋកិច្ចកម្ពុជា

ជារួមកម្លាំងចលករ ទាំងនេះ កំពុងនាំមកនូវស្ថានភាពល្អប្រសើរសម្រាប់ឆ្នាំ ២០២៤ ព្រមទាំងពង្រឹងមូលដ្ឋាន សម្រាប់កំណើន រឹងមាំនៅឆ្នាំ ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត។

ការសិក្សារបស់ADBបានបញ្ជាក់ទៀតថា កំណើននៃការនាំចេញ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរ បានងើបឡើងវិញប្រមាណ១៦.៩% ឆ្នាំលើឆ្នាំ ក្នុងឆមាសទី១ ឆ្នាំ ២០២៤ បន្ទាប់ពីបានធ្លាក់ចុះ១៨.៦% ក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៣។ ចំណែក កំណើនការនាំចេញផលិតផលកមន្តសាលដទៃ ទៀតបានថយមកត្រឹម១.៣% ឆ្នាំលើឆ្នាំ នៅក្នុងឆមាសទី១ ពី ២១.២% ដែលសម្រេចបាន ក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៣។

ការនាំចូលសម្ភារៈ និងឧបករណ៍សំណង់ បានកើនឡើង ២៣.៣% ឆ្នាំលើឆ្នាំ ក្នុងឆមាសទី១ ដោយសារសំណង់ជំរុញដោយការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។

ចំណែកវិស័យកសិកម្មវិញ ត្រូវបានព្យាករថា នឹងកើនឡើង១.២% ក្នុងឆ្នាំ ២០២៤ និង១.៣% ក្នុងឆ្នាំ ២០២៥។ វិស័យសេវាកម្ម ត្រូវបានព្យាករថា នឹងកើនឡើង៥.៤% នៅឆ្នាំ ២០២៤ មុនថយមកកម្រិត៥.២% នៅឆ្នាំ ២០២៥។

ការព្យាករនេះត្រូវបានគាំទ្រ ដោយការកើនឡើង ២២.៧% ឆ្នាំលើឆ្នាំ នៃការមកដល់របស់ភ្ញៀវទេសចរ ក្នុងឆមាសទី១ ឆ្នាំ ២០២៤។ ចំនួនភ្ញៀវអន្តរជាតិសរុប បានកើនដល់ ៩៤.៨% នៃ កម្រិតមុនមានជំងឺរាតត្បាត ក្នុងឆមាសទី១ ឆ្នាំ២០១៩។

ADBបានបន្តថា លំហូរវិនិយោគពីបរទេស បានបន្តកើតមាន បើទោះជាបានថយបន្តិចមកត្រឹម២.០ ពាន់លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ ២០២៤ ពី២.១ ពាន់លានដុល្លារ ក្នុងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន។ លំហូរវិនិយោគនេះ ត្រូវបានគាំទ្រដោយកំណើនទុន ទៅក្នុងវិស័យមិនមែនហិរញ្ញវត្ថុ ខណៈពេលដែលលំហូរ វិនិយោគទៅក្នុងវិស័យហិរញ្ញវត្ថុ មានការថយចុះគួរឱ្យកត់សម្គាល់ ទំនងជាដោយសារប្រាក់ចំណេញទាប នៃវិស័យធនាគារ។

ហានិភ័យដែលអាចកើតមាន សម្រាប់ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជានេះរួមមាន កំណើនសេដ្ឋកិច្ចយឺតជាងការរំពឹងទុកក្នុងប្រទេសធំៗ ដូចជា សាធារណរដ្ឋប្រជាមានិតចិន អឺរ៉ុប និងសហរដ្ឋអាមេរិក បំណុលឯកជនខ្ពស់ ការប្រែប្រួលថ្លៃប្រេងឥន្ធនៈសកល និងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារអាកាសធាតុ អាក្រក់ជាដើម៕នេះបើតាមការបញ្ជាក់បន្ថែមនៅក្នុងរបាយការណ៍របស់ADB៕