អគារលំនៅដ្ឋានខ្ពស់កប់ពពកនៅលើពិភពលោកគ្រោងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៥

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមការចុះផ្សាយ ដោយសារពត៌មាន Dezeen បានបង្ហាញឱ្យដឹងថា ប្រទេសប្រេស៊ីលគ្រោងនឹងស្ថាបនាអគារលំនៅដ្ឋាន ខ្ពស់កប់ពពកលំដាប់ពិភពលោក “Senna Tower”នៅក្នុងរដ្ឋ Santa Catarina។

អគារ Senna Tower នឹងក្លាយជាអគារខ្ពស់ជាងគេ នៅក្នុងប្រទេសប្រេស៊ីល និងជាអគារលំនៅដ្ឋានខ្ពស់ជាងគេបំផុត នៅលើពិភពលោក។ អគារ Senna Tower នឹងត្រូវបានស្ថាបនាឡើងនៅក្នុងទីក្រុង Balneário Camboriú។

កន្លងមក ទីក្រុង Balneário Camboriú មានភាពល្បីល្បាញខ្លាំង ដោយសារទីក្រុងមួយនេះ មានសំណង់អគារខ្ពស់កប់ពព​កជាច្រើននៅតាមឆ្នេរសមុទ្រ។ អគារនេះ នឹងត្រូវបានរចនាឡើងឱ្យមានរូបរាងស្ដើង បំពាក់ដោយកញ្ចក់ថ្លា អមជាមួយអាងហែលទឹក និងសួនទីធ្លាបៃតង។

អគារ Senna Tower ដែលមានកម្ពស់៥០០ម៉ែត្រ នឹងរួមបញ្ចូលលំនៅដ្ឋានចំនួន២២៨យូនីត ដោយក្នុងនោះរួមមានវីឡាចំនួន១៨យូនីត ផ្ទះល្វែងចំនួន២០៤យូនីត ផ្ទះប្រណីតចំនួន៤យូនីត និងផ្ទះប្រភេទ Penthouse ចំនួន២យូនីត។

លើសពីនេះ នៅលើដំបូលអគារទំហំ៦.០០០ម៉ែត្រការ៉េ នឹងរួមមានទីតាំងកម្សាន្តផងដែរ ខណៈនៅលើកំពូលអគារ នឹងបំពាក់ដោយឧបករណ៍ បំភ្លឺដ៏ស្រស់ស្អាតបំផុត។ ជាមួយគ្នានេះ អ្នកអភិវឌ្ឍន៍ គ្រោងស្នើសូមវិញ្ញាបនប័ត្រ បញ្ជាក់ពីអគារបៃតង (LEED Platinum)។

ជាពិសេស អគារ Senna Tower ជាអគារដំបូងបង្អស់នៅតំបន់អាមេរិកឡាទីន ដែលប្រើប្រាស់ប្រព័ន្ធដុំប៉ោលខ្នាតយក្ស (Tuned Mass Damper) ដើម្បីជួយទប់លំណឹងនៅក្នុងអគារ ខណៈគម្រោងខាងលើ គ្រោងចាប់ផ្តើមបើកការដ្ឋានសាងសង់នៅឆមាសទី២ ឆ្នាំ២០២៥ខាងមុខ៕ប្រភព: Dezeen៕

ក្រុមហ៊ុនអន្តរជាតិមួយបោះទុន១០០លានដុល្លារឈានចូលទីផ្សារកម្ពុជា វៀតណាម និងឡាវ

0

ដោយៈ និស្ស័យ

      ភ្នំពេញៈ ក្រុមហ៊ុនអន្តរជាតិNextBold Capital កំពុងប្រមូ​លប្រភពទុនចំនួន១០០លានដុល្លារ ដើម្បីគាំទ្រដល់សហគ្រា​សធុនតូច និងមធ្យម (SMEs) នៅក្នុងប្រទេស កម្ពុជា វៀតណាម និងឡាវ។

NextBold Capital បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនកំពុងបង្កើនមូលនិធិដំបូងរបស់ខ្លួន ដើម្បីវិនិយោគក្នុងសហគ្រាសធុនតូច និងមធ្យ​មនៅប្រទេស កម្ពុជា វៀតណាម និងឡាវ ដែលជាទីផ្សារកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស​នៃសេដ្ឋកិច្ច។

យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា យុទ្ធសាស្ត្ររបស់មូលនិធិនេះ គ្របដណ្តប់លើការកំណត់គោលដៅ សហគ្រាសធុនតូច និងមធ្យម នៅតាមទីក្រុងសំខាន់ៗនៅទូទាំងប្រទេសកម្ពុជា វៀតណាម និងឡាវ ដែលជាទីផ្សារដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារតែការកើនឡើងនៃប្រជាជនវណ្ណៈកណ្តាល វប្បធម៌សហគ្រិនដ៏រឹងមាំ និងការកើនឡើងនៃការវិនិយោគបរទេស។

មូលនិធិចំនួន១០០លានដុល្លារ របស់ក្រុមហ៊ុននឹងវិនិយោ​គលើវិស័យ​ ការអប់រំ ការថែទាំសុខភាព ទំនិញប្រើប្រាស់ និងសេវាកម្ម ដែលពួកគេមើលឃើញឱកាស សម្រាប់ការផ្លាស់ប្តូរអភិបាលកិច្ច និងការបង្កើនតម្លៃបន្ថែម។

លោក Sjoerd Zwinkels សហនាយកគ្រប់គ្រងនៃ NextBold Capital បានថ្លែងថា​ “ទីផ្សារ​នៃប្រទេសទាំង​នេះ ​នៅ​តែ​ត្រូវ​បាន​វិនិយោគិន​ពិភពលោក ​មិន​ទាន់មាន​ការចាប់អា​រម្មណ៍ខ្លាំងក្លានោះទេ ជាពិសេស​ទៅលើ​ទំហំ​នៃសហគ្រាស​ធុន​តូច និង​មធ្យម”​។លោកបន្តថា “យើងមើលឃើញសក្ដានុពលដ៏ធំសម្បើមសម្រាប់ការបង្កើនតម្លៃបន្ថែម ដោយការនាំយកនូវប្រភពទុន និងការគាំទ្រផ្នែកប្រតិបត្តិការ”។ ​

សម្រាប់មូលនិធិ ១០០​លានដុល្លារដំបូងរបស់ NextBold Capital ដែលត្រូវបានរៀបចំឡើង ដើម្បីជំរុញកំណើនសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅទូទាំងអាស៊ីអាគ្នេយ៍។

ជាមួយគ្នានេះដែរ លោក Pedro Baliza ក៏សហដៃគូគ្រប់គ្រងបាននិយាយថា ការវិនិយោគដំបូងរបស់យើង គឺផ្តោតលើក្រុមហ៊ុន ដែលមានមូលដ្ឋានគ្រឹះអាជីវកម្មរឹងមាំ នៅក្នុងទីផ្សារ ដែលរីកចម្រើនយ៉ាងឆាប់រហ័ស ដែលយើងមើលឃើញពីសក្តានុពលច្បាស់លាស់ សម្រាប់ការគ្រប់គ្រងវិស័យជាមួយនឹងការគាំទ្រប្រតិបត្តិការដ៏ត្រឹមត្រូវ។

លោកបានបន្ថែមថា “យើងកំពុងមើលឃើញពីសន្ទុះដ៏អស្ចារ្យពីកំណើន នៃអាជីវកម្​មលក្ខណៈគ្រួសារ និងសហវិនិយោគិនផ្សេងទៀត ហើយត្រៀមខ្លួនរួចជាស្រេច ក្នុងការទាញយកប្រយោជន៍ ពីឱកាសរីកចម្រើនដ៏ធំធេងនាពេលខាងមុខ”៕

លោកឧកញ៉ាចេង ខេងៈវិន័យ និងក្រមសីលធ៌មវិជ្ជាជីវៈមានសារៈសំខាន់ណាស់ក្នុងអាជីវកម្ម

0

ដោយៈ ស៊ីវ ម៉េង

      ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុនCPL លោកឧកញ៉ាចេង ខេងបានមានប្រសាសន៍ថា នៅក្នុងការងារក្តី ការរកស៊ីក្តី វិន័យមានសារៈសំខាន់ណាស់ សម្រាប់ភាពជោគជ័យមួយ។

លោកឧកញ៉ាបានមានប្រសាសន៍ ឲ្យដឹងកាលពីពេលថ្មីៗនេះថា នៅក្នុងការងារ មិនថាតូចថាធំ វិន័យមានសារៈសំខាន់ណាស់ សម្រាប់ភាពជោគជ័យលើការងារអ្វីមួយ ព្រោះបើយើងធ្វើការគ្មានវិន័យ ពិតជាជួបបញ្ហាប្រឈមច្រើនណាស់ ទាំងឱកាសការងារ និងអាជីវកម្មនានា។

លោកបញ្ជាក់ថា “ការធ្វើការងារដែលគ្មានវិន័យ ជួនកាលយើងសម្រេចបាន៩០ភាគរយហើយ តែអាចត្រលប់មកធ្វើសាជាថ្មីឡើងវិញ”។ លោកបន្តថា “ការមកធ្វើការងារជាថ្មីឡើងវិញ មិនត្រឹមតែខាតពេលវេលាទេ តែក៏អាចបាត់បង់ឱកាសជំនួញ ឬបរាជ័យក្នុងជំនួញផងដែរ”។

ទាក់ទងនឹងក្រមសីលធ៌មធ៌មវិជ្ជាជីវៈ នៅក្នុងវិស័យអច​លនវត្ថុវិញ លោកឧកញ៉ាចេង ខេង បានមានប្រសាសន៍ថា នៅក្នុងវិស័យអចលនទ្រព្យ ក្រមសីលធ៌មវិជ្ជាជីវៈ និងការចុះបញ្ជីរយកអាជ្ញាប័ណ្ណស្របច្បា​​ប់ មានសារៈសំខាន់ណាស់ ដើម្បីលើកស្ទួយវិស័យវិស័យអច​លនវត្ថុ ក៏ដូចជា លើកកំពស់ទំនុកចិត្តក្នុងវិស័យនេះ។

លោកបន្តថា “អ្នកមានជំនាញ និងក្រមសីលធ៌មវិជ្ជាជីវៈក្នុងវិស័យនេះ បានធ្វើកិច្ចការជាច្រើន ដើម្បីជំរុញវិស័យនេះឲ្យរីកចម្រើន ប៉ុន្តែជួនកាលអ្នកគ្មានអាជ្ញាប័ណ្ណក្នុងវិស័យនេះ ធ្វើការមិនច្បាស់លាស់១ឬ២ករណី អាចធ្វើឲ្យខូចទីផ្សារឬមុខមាត់ប្រទេសទាំងមូល”។

លោកបន្តថា ហេតុនេះ ក្នុងនាមជាថ្នាក់ដឹកនាំសមាគមCVEA យើងលើកទឹកចិត្តដល់អ្នកនៅក្នុងវិស័យនេះ ឲ្យរត់រកច្បាប់ និងពិគ្រោះយោបល់ជាមួយអ្នកជំនាញ ដើម្បីទទួលបានការបំពាក់បំប៉នច្បាស់លាស់ មុនឈានទៅបើកក្រុមហ៊ុន ដែលមានអាជ្ញាប័ណ្ណ និងទទួលស្គាល់ពីស្ថាប័នជំនាញ ដើម្បីយើងអាចរួមគ្នាក្នុងការស្តារវិស័យនេះឡើងវិញ៕

រដ្ឋាភិបាលដាក់ដំណើរការប្រព័ន្ឋcdcPM សម្រួលដល់ការបំពេញបែបបទរបស់អ្នកវិនិយោគ

0

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ រាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានរៀបចំអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រង គម្រោងវិនិយោគកម្ពុជារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(cdcIPM) ដែលប្រព័ន្ឋនេះនឹងជួយសម្រួលបែបបទ និងកាត់បន្ថយការិយាធិបតេយ្យនានារបស់វិនិយោគិន។

លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងឲ្យដឹងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រមីនីបៀរថ្មី ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តពោធិសាត់ កាលពីសប្តាហ៍មុន។

លោកបានថ្លែងថា cdcPM មានចរិកលក្ខណៈជាយន្តការ ច្រកចេញចូលតែមួយ សម្របសម្រួលដល់អន្តរក្រសួង -ស្ថាប័នពេញលេញ តាមរយៈការធ្វើសន្ធានកម្មចែករំលែកទិន្នន័យ ជាមួយគ្នាទៅវិញទៅមក សំដៅដោះស្រាយនូវបញ្ហាប្រឈម របស់វិនិយោគិន ដោយប្តូរពីការផ្តល់ព័ត៌មាន និងឯកសារដដែលៗជាច្រើនលើកច្រើនសារ មកជាការបំពេញសំណុំបែបបទតែមួយ លើកបានយ៉ាងលឿនរហ័ស កាត់បន្ថយភាពស្មុគស្មា ញ បង្កើនទំនុកចិត្តជូនវិនិយោ​គិន ដែលកំពុងស្នើសុំចុះបញ្ជី គម្រោងវិនិយោគនៅកម្ពុជា និងអាចអនុវត្តបានពីគ្រប់ទិសទី និងគ្រប់ពេលវេលាតាមប្រព័ន្ធអនឡាញ។

លោកស៊ុន ចាន់ថុលបានបន្តថា ប្រព័ន្ធ cdcIPM ជាសមិទ្ធផលបច្ចេកវិទ្យា ឌីជីថលថ្មីមួយទៀត របស់រាជរ ដ្ឋាភិបាលនៃអាណត្តិទី៧នេះ ដែលត្រូវបានរៀបចំឡើង តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ដើម្បីក្លាយជារដ្ឋាភិបាលឌីជីថល អនុវត្តតាមគោលនយោ​បាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងក្របខណ្ឌសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។

រយៈពេល១២ខែ (ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤) នៃដើមនីតិកាលទី៧ នៃរាជរដ្ឋាភិបាល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគទាំងក្នុង និងក្រៅតំបន់សេដ្ឋកិច្ចពិសេស សរុបចំនួន៣៩១គម្រោង ក្នុងទុនវិនិយោគសរុប ប្រមាណ៧,៥ពាន់លានដុល្លារអាមេរិក ដែលអាចបង្កើតការងារ បានចំនួនប្រមាណ៣៤១ពាន់កន្លែង បើធៀបនឹងរយៈពេល១២ខែចុងក្រោយ នីតិកាលទី៦ នៃរាជរដ្ឋាភិបាល ការអនុម័តគម្រោងវិនិយោគ មានការកើនឡើង ១៦៨គម្រោង ស្មើនឹងប្រមាណ៧៥% ក្នុងទុនវិនិយោគកើនឡើងជាង៤,៦៧២លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ១៦១%៕

Malaysia’s King to seek funds for high-speed rail on China visit, sources say

0

Malaysia’s King, Sultan Ibrahim Iskandar, is planning to seek funding from Chinese investors for a multibillion dollar high-speed rail project between Malaysia and Singapore, according to people familiar with the matter.

Sultan Ibrahim is looking for investments from a Chinese state-owned company, the people said, asking not to be identified because the information is private.

Chinese President Xi Jinping, whose Belt and Road Initiative has fuelled an infrastructure boom across Asia and Africa, invited the King for a four-day state visit that began on Sept 19 to deepen strategic ties.

Sultan Ibrahim’s delegation includes representatives of YTL, the people said. The Malaysian company is part of one of the three groups shortlisted for the project, The Edge Malaysia reported in March.

YTL’s executive chairman Francis Yeoh told Bloomberg TV in November that it was interested, while stopping short of confirming its participation in the bidding process.

Sultan Ibrahim has been a long-time backer of the rail link, which Malaysian Prime Minister Anwar Ibrahim’s government revived in 2023 with a caveat that it would not be funded by taxpayers.

Malaysia’s national palace, China’s Foreign Ministry and a representative for YTL did not respond to requests for comment. Malaysia’s Transport Ministry did not immediately respond to a request for comment.
In a statement on Sept 18, Malaysia’s Ministry of Foreign Affairs said the visit symbolises the robust state of the two countries’ relations.

Source: Bloomberg

ម៉ាឡេសុីគ្រោងស្វែងរកមូលនិធិពីក្រុមហ៊ុនរដ្ឋចិន ដើម្បីសាងសង់ផ្លូវដែកល្បឿនលឿនទៅកាន់សិង្ហបុរី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ព្រះមហាក្សត្រម៉ាឡេស៊ីព្រះនាម Sultan Ibrahim Iskandar គ្រោងនឹងស្វែងរកមូលនិធិពីក្រុមអ្នកវិនិយោគចិនដើម្បីស្ថាបនាគម្រោងផ្លូវដែកល្បឿនលឿនតម្លៃរាប់ពាន់លានដុល្លារតភ្ជាប់រវាងម៉ាឡេស៊ី និងសិង្ហបុរី។នេះបើយោងតាមសារពត៌មាន BLOOMBERG។

យោងតាមប្រភពសុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ ព្រោះ​ព័ត៌មាន​នេះជា​ព័ត៌មាន​ឯកជនបានទម្លាយឱ្យដឹងថា ព្រះចៅ Sultan Ibrahim កំពុងស្វែងរកដើមទុនវិនិយោគពីក្រុមហ៊ុនរដ្ឋរបស់ប្រទេសចិនចំនួន១។

ពត៌មានខាងលើត្រូវបានទម្លាយ បន្ទាប់ពីព្រះមហាក្សត្រម៉ាឡេសុីបានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៤ថ្ងៃនៅប្រទេសចិនចាប់ពីថ្ងៃទី១៩ ខែកញ្ញា តបតាមការអញ្ជើញរបស់លោកប្រធានាធិបតីចិន សុី ជីនពីង ដើម្បីពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រឱ្យកាន់តែស៊ីជម្រៅ។

គណៈប្រតិភូដឹកនាំដោយព្រះចៅ Sultan Ibrahim រួមមានតំណាងរបស់ក្រុមហ៊ុនសំណង់ YTL Corporation។ សារពត៌មាន The Edge Malaysia បានរាយការណ៍ថា ក្រុមហ៊ុននេះត្រូវបានជ្រើសរើសឱ្យទទួលភារកិច្ចសាងសង់គម្រោងគម្រោងផ្លូវដែកល្បឿនលឿនតម្លៃរាប់ពាន់លានដុល្លារតភ្ជាប់រវាងម៉ាឡេស៊ី និងសិង្ហបុរី។

ព្រះមហាក្សត្រម៉ាឡេស៊ីបានបង្ហាញការគាំទ្រជាយូរមកហើយចំពោះការតភ្ជាប់ផ្លូវដែកជាមួយសិង្ហបុរី ខណៈរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អុីប្រាហ៊ីម បានប្រកាសថា មូលនិធិសម្រាប់សាងសង់គម្រោងនេះនឹងមិនត្រូវបានផ្តល់ដោយអ្នកបង់ពន្ធឡើយ។

ព្រះចៅ Sultan Ibrahim បានមានបន្ទូលប្រាប់កាសែត The Straits Times កាលពីខែធ្នូ ឆ្នាំ២០២៣ថា ក្រុមហ៊ុនឯកជនមួយអាចផ្តល់មូលនិធិ និងដំណើរការផ្លូវដែកនេះសម្រាប់រយៈពេល៣០ឆ្នាំ មុនពេលប្រគល់ត្រឡប់ទៅឱ្យរដ្ឋាភិបាលម៉ាឡេស៊ីគ្រប់គ្រងវិញ។

យ៉ាងណាមិញ ក្រសួង​ដឹកជញ្ជូន​ម៉ាឡេស៊ី ក្រសួងការបរទេសចិន និងតំណាងរបស់ក្រុមហ៊ុន YTL Corporation មិនបានឆ្លើយតបនឹងសំណើសុំការធ្វើអត្ថាធិប្បាយពីសំណាក់សារពត៌មាន BLOOMBERG នោះទេ។ ​

យោងតាមសេចក្តី​ថ្លែងការណ៍​មួយ​ចុះកាលពី​ថ្ងៃ​ទី​១៨ ខែកញ្ញា ក្រសួងការបរទេស​ម៉ាឡេស៊ី​បាន​លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​នេះ​ជា​និមិត្តរូប​បង្ហាញពីសភាព​ដ៏រឹងមាំ​នៃ​ទំនាក់ទំនង​រវាងប្រទេស​ទាំងពីរ​៕ប្រភព: Bloomberg៕

ថៃគ្រោងលើកលែងការអនុវត្តន៍ប្រព័ន្ធអនុញ្ញាតការធ្វើដំណើរតាមអេឡិចត្រូនិកចំពោះពលរដ្ឋកម្ពុជា

0

ដោយ: គង់ លាងហួរ
បាងកក: ប្រទេសថៃបានប្រកាសឱ្យដឹងថា ខ្លួនគ្រោងនឹងដាក់ឱ្យអនុវត្តន៍ប្រព័ន្ធអនុញ្ញាតការធ្វើដំណើរតាមអេឡិចត្រូនិក (ETA) ជាកាតព្វកិច្ចចំពោះភ្ញៀវទេសចរណ៍បរទេស ដែលទទួលបានការលើកលែងទិដ្ឋាការចាប់ពីខែធ្នូខាងមុខ។

ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអនុញ្ញាតការធ្វើដំណើរតាមអេឡិចត្រូនិក (ETA) មានគោលបំណង ដើម្បីជួយសម្រួលដល់នីតិវិធីអន្តោប្រវេសន៍ និងពង្រឹងការត្រួតពិនិត្យលើជនបរទេស។

ប្រព័ន្ធអេឡិចត្រូនិកថ្មីនេះនឹងអនុវត្តន៍ចំពោះពលរដ្ឋមកពីគ្រប់បណ្តាប្រទេស ដែលទទួលបានការលើកលែងទិដ្ឋាការចូលមកកាន់ប្រទេសថៃតាមរយៈផ្លូវគោក ផ្លូវអាកាស ឬផ្លូវសមុទ្រ លើកលែងតែពលរដ្ឋមកពីប្រទេសកម្ពុជា ឡាវ និងម៉ាឡេស៊ី។ នេះបើយោងតាមរបាយការណ៍របស់សារពត៌មាន CNBC ដោយដកស្រង់ប្រភពចេញពីក្រសួងការបរទេសថៃ។

ក្រសួងខាងលើបានបញ្ជាក់ថា “វិធានការនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសថៃក្នុងការពង្រឹងសន្តិសុខជាតិ និងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងលំហូរភ្ញៀវទេសចរណ៍ និងរក្សាឱ្យបាននូវឋានៈរបស់ថៃជាគោលដៅទេសចរណ៍ពិភពលោកដ៏សំខាន់”។

ប្រព័ន្ធ ETA នឹងអនុញ្ញាតឱ្យជនបរទេសអាចធ្វើដំណើរចូលទៅកាន់ប្រទេសថៃបានតែ១លើកប៉ុណ្ណោះ ហើយនឹងមានសុពលភាពរយៈពេល៦០ថ្ងៃ និងមានជម្រើសបន្តបសពុលភាពរយៈពេល៣០ថ្ងៃចំនួនមួយដងទៀត។

អ្នកធ្វើដំណើរ ដែលកាន់ប្រព័ន្ធ ETA នឹងអាចប្រើប្រាស់ច្រកទ្វារអន្តោប្រវេសន៍ដោយស្វ័យប្រវត្តិនៅច្រកចូលអាកាសយានដ្ឋាន។ការណ៍នេះនឹងជួយពន្លឿនដំណើរការនីតិវិធីផ្សេងៗ ដោយជនបរទេសគ្រាន់តែស្កេនកូដ QR នៅលើប្រព័ន្ធ ETA របស់ពួកគេ។

បច្ចុប្បន្ននេះ ប្រជាពលរដ្ឋមកពីបណ្តាប្រទេស និងដែនដីចំនួន៩៣ ក្នុងនោះរួមមានទាំងប្រទេសអូស្ត្រាលី ចិន ឥណ្ឌា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងបណ្តាប្រទេសជិតខាង អាចធ្វើដំណើរចូលទៅកាន់ប្រទេសថៃដោយពុំចាំបាច់កាន់ទិដ្ឋាការ។

នៅចន្លោះ​ខែ​មករា​ដល់​ខែ​សីហា ឆ្នាំ២០២៤នេះ ប្រទេស​ថៃ​បាន​ទទួល​ភ្ញៀវ​ទេសចរ​ណ៍បរទេស​សរុបជាង​២១​លាន​នាក់​​ កើន​ឡើង​៣៣ភាគរយបើធៀប​នឹង​រយៈពេលដូចគ្នាកាលពីឆ្នាំ​មុន៕ប្រភព:Vnexpress៕

មន្ត្រីជាន់ខ្ពស់: អនាគត​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​មិន​អាច​បំបែក​បាន​ពី​ភ្ញៀវ​ទេសចរ​ណ៍ និងអ្នក​វិនិយោគចិន

0

ភ្នំពេញ: ក្រុមមន្ត្រីជាន់ខ្ពស់កម្ពុជាបានមានប្រសាសន៍ឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញាថា អនាគតនៃវិស័យទេសចរណ៍របស់កម្ពុជាមិនអាចបំបែក ឬកាត់ផ្តាច់បានឡើយពីលំហូរនៃភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគចិន។

លោក ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា បានថ្លែងថា ប្រទេសកម្ពុជាមានបំណងចង់ឃើញការមកដល់នៃភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគចិនកាន់តែច្រើន ដោយសារកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍ការវិលត្រលប់មកវិញរបស់ពួកគេ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។

លោកបានមានប្រសាសន៍ក្នុងវេទិកាទេសចរណ៍កម្ពុជា-ចិនឆ្នាំ២០២៤ នៅខេត្តសៀមរាបថា “កំណើនភ្ញៀវទេសចរណ៍ចិនជាឱកាសដ៏សំខាន់មួយ មិនត្រឹមតែជំរុញការអភិវឌ្ឍន៍ឧស្សាហកម្មទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសវិនិយោគក្នុងវិស័យផ្សេងៗផងដែរ។

លោកបានបន្ថែមថា “ប្រទេសកម្ពុជា និងបណ្តាប្រទេសជុំវិញពិភពលោកបានចាត់ទុកប្រទេសចិនជាដៃគូយុទ្ធសាស្ត្រ និងជាប្រភពទីផ្សារដ៏សំខាន់បំផុតសម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ជាតិរបស់ពួកគេ”។

លោក ប្រាក់ ផាន់ណារ៉ា បានអះអាងថា វិស័យទេសចរណ៍បានចូលរួមចំណែកជិត១៣ភាគរយដល់ផលទុនជាតិសរុប (GDP) របស់កម្ពុជា ដែលបង្កើតការងារដោយផ្ទាល់ និងដោយប្រយោលជាច្រើនកន្លែងសម្រាប់ប្រជាជនក្នុងស្រុក។

មន្ត្រីជាន់ខ្ពស់នៃក្រសួងទេសចរណ៍រូបនេះបានបញ្ជាក់ថា កម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រ “China Ready” ឡើងវិញ ហើយកម្ពុជានឹងរៀបចំនូវព្រឹត្តិការណ៍ជាច្រើនពេញមួយឆ្នាំ២០២៤នេះដូចជា អាហារដ្ឋាន វប្បធម៌ព្រះពុទ្ធសាសនា និងពិព័រណ៍ទេសចរណ៍ជាដើម។

ថ្លែងក្នុងវេទិកាទេសចរណ៍កម្ពុជា-ចិនឆ្នាំ២០២៤ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានគូសបញ្ជាក់ថា ខេត្តសៀមរាបបានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍ចិនកាន់តែច្រើន។

លោក​បាន​ថ្លែង​ថា​ “យើង​ត្រូវ​ការ​ភ្ញៀវ​ទេសចរណ៍​ចិន​បន្ថែម​ទៀត។កំណើន​ភ្ញៀវ​ទេសចរ​ណ៍ចិន​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ជួយ​ជំរុញ​ឧស្សាហកម្ម​ទេសចរណ៍​របស់​យើង”។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ទីផ្សារទេសចរណ៍ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងទិដ្ឋភាពសេដ្ឋកិច្ចរបស់កម្ពុជា ព្រមទាំងជំរុញអាជីវកម្មក្នុងស្រុក និងបង្កើតឱកាសការងារជាច្រើន។

លោកបានថ្លែងប្រាប់សារពត៌មាន Xinhua ថា “ជាមួយនឹងប្រាសាទដ៏អច្ឆរិយៈ វប្បធម៌ដ៏រស់រវើក និងទេសភាពដ៏អស្ចារ្យ ប្រទេសកម្ពុជាបានក្លាយជាគោលដៅពេញនិយមសម្រាប់អ្នកធ្វើដំណើរចិនដែលស្វែងរកទាំងការផ្សងព្រេង និងការស្វែងយល់អំពីវប្បធម៌”។

លោក ធួន ស៊ីណាន បានបន្តថា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ចិនកាន់តែច្រើន កម្ពុជាត្រូវពង្រឹងយុទ្ធសាស្ត្រទីផ្សារឌីជីថលនៅលើវេទិកាពេញនិយមរបស់ចិនដូចជាបណ្តាញសង្គម WeChat និងវេទិកា Weiboជាដើម។

អ្នកជំនាញក្នុងវិស័យទេសចរណ៍រូបនេះបានបន្ថែមថា ការបង្កើតកញ្ចប់ទេសចរណ៍ឱ្យស្របតាមតម្រូវការ និងការគូសរំលេចបទពិសោធន៍វប្បធម៌ប្លែកៗ និងភាពរីករាយក្នុងការធ្វើម្ហូប ប្រាកដជាមានភាពទាក់ទាញ”។

លើសពីនេះ ការសម្រួលដំណើរការទិដ្ឋាការ និងការផ្តល់ជូនមគ្គុទ្ទេសក៍ទេសចរណ៍ ដែលមានសមត្ថភាពផ្នែកភាសាចិនកុកងឺ អាចជួយបង្កើនបទពិសោធន៍ធ្វើដំណើររបស់ជនជាតិចិនយ៉ាងខ្លាំង និងធ្វើឱ្យប្រទេសកម្ពុជាកាន់តែមានភាពទាក់ទាញ៕ប្រភព:Xinhua៕

បណ្តាវិនិយោគិនអចលនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងធ្វើពិពិធកកម្មទៅកាន់និន្នាការថ្មី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត South China Morning Post បានចុះផ្សាយថា បណ្តាវិនិយោគិននៅតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងងាកទៅបណ្តាក់ទុនវិនិយោគលើលំនៅដ្ឋានរបស់និស្សិត ការរស់នៅរួមគ្នា និងអគារអាផាតមុិនដែលមានផ្តល់ជូនសេវាកម្ម(Serviced Apartment)។

ការធ្វើពិពិធកម្មនេះកើតឡើង ស្របពេលកំណើននៅក្នុងវិស័យអចលនទ្រព្យផ្សេងៗ ដូចជាការិយាល័យ និងភស្តុភារកំពុងធ្លាក់ចុះ។នេះបើយោងតាមក្រុមហ៊ុនផ្តល់សេវាកម្មប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ CBRE ។

កន្លងមក ក្រុមអ្នកវិនិយោគនៅក្នុងតំបន់តែងមើលរំលងវិស័យទាំងនេះ។ ប៉ុន្តែ បច្ចុប្បន្ន អ្នកវិនិយោគបានងាកទៅចាប់អារម្មណ៍ ដោយសារការវិនិយោគលើលំនៅដ្ឋានរបស់និស្សិត ការរស់នៅរួមគ្នា មានសក្តានុពល និងអាចផ្តល់ផលចំណេញកាន់តែប្រសើរឡើង។

ក្រុមហ៊ុន CBRE បានគូសបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីមួយចេញផ្សាយកាលពីពេលថ្មីៗនេះ ថា “ការកើនឡើងនៃតម្រូវការពីជនបរទេស និងកម្រិតកម្មសិទ្ធិលំនៅដ្ឋានទាបក៏កំពុងជួយទ្រទ្រង់ដល់មូលដ្ឋានគ្រឹះនៃទីផ្សារផងដែរ”។

ទីផ្សារលំនៅដ្ឋានសម្រាប់រស់នៅរួមគ្នាបែបពហុគ្រួសារ(Multi-family properties) បានក្លាយជាប្រភេទអចលទ្រព្យដែលមានតម្រូវការខ្ពស់បំផុតនៅឆ្នាំនេះ ដោយបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកវិនិយោគឱ្យងាកចេញពីការអភិវឌ្ឍន៍អចលនទ្រព្យឧស្សាហកម្ម ភស្តុភារ និងផ្នែកការិយាល័យ។

លើសពីនេះ បណ្តាមូលនិធិសកលនានាក៏កំពុងពិចារណាបោះទុនវិនិយោគលើការសាងសង់ទីតាំងស្នាក់នៅរបស់ក្រុមនិស្សិត ដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យនានាក្នុងទីក្រុងហុងកុង និងប្រទេសអូស្ត្រាលីផងដែរ។

លោក Greg Hyland ប្រធានទទួលបន្ទុកផ្នែកទីផ្សារមូលធនរបស់ក្រុមហ៊ុន CBRE ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានសរសេរនៅក្នុងរបាយការណ៍ថា “ការទម្លាក់អត្រាការប្រាក់របស់ធនាគារកណ្តាលធំៗនៅលើពិភពលោក នឹងជំរុញឱ្យមានការចាក់បញ្ចូលមូលធន និងឱកាសនៃការច្របាច់អង្គភាពអាជីវកម្ម ឬក្រុមហ៊ុនផ្សេងៗគ្នាទៅជាអង្គភាពតែមួយ និងមានទំហំធំជាងមុន”។

លោកបានបញ្ជាក់បន្ថែមថា “ស្របពេលមូលដ្ឋានគ្រឹះទីផ្សារមានភាពរឹងមាំ និងតម្រូវការមានភាពធន់ វិស័យលំនៅដ្ឋានសម្រាប់ការស់នៅរួមគ្នា នឹងបើកឱកាសឱ្យវិនិយោគិនអាចធ្វើពិពិធកម្មផលប័ត្ររបស់ពួកគេ”៕ប្រភព:SCMP៕

China new home prices fall at fastest pace in over 9 years in Aug

0

China’s new home prices fell at the fastest pace in more than nine years in August, official data showed on Saturday, as supportive measures failed to spur a meaningful recovery in the property sector.

New home prices were down 5.3% from a year earlier, the fastest pace since May 2015,
compared with a 4.9% slide in July, according to Reuters calculations based on National Bureau of Statistics (NBS) data.

In monthly terms, new home prices fell for the fourteenth straight month, down 0.7%, matching a dip in July.

The property market continues to grapple with deeply indebted developers, incomplete apartments, and declining buyer confidence, straining the financial system and endangering the 5% economic growth target for the year.

A Reuters poll predicted China’s home prices will fall by 8.5% in 2024, and decline by 3.9% in 2025, as the sector struggles to stabilise.
China’s property market is still in the process of gradually bottoming out as home buyers’ demand, income and confidence will take some time to recover, said Zhang Dawei, chief analyst at property agency Centaline.

Source: Reuters