បុរី វិមានសំណាង និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក សហការគ្នាផ្តល់ជូនកម្ចីជូនអតិថិជន ដោយមិនតម្រូវឱ្យមានប្លង់ ឬរង់ចាំរហូតដល់សំណង់សង់រួចរាល់

0

នាថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នេះ បុរី វិមានសំណាង និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក បានរៀបចំកម្មវិធីចុះកិច្ចសន្យាលើអនុស្សរណៈយោគយល់គ្នា ដើម្បីបង្ហាញពីការសហការគ្នាយ៉ាងស្អិតរមួត ក្នុងការផ្តល់កម្ចីលំនៅដ្ឋានដ៏អស្ចារ្យ សម្រាប់អតិថិជន បុរី វិមានសំណាង។

ការសហការនេះរៀបចំឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការរវាង បុរី វិមានសំណាង និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក ឲ្យកាន់តែល្អប្រសើរ និងស្អិតរមួតបន្ថែមមួយកម្រិតទៀត ក្នុងការផ្ដល់ជូនឥណទាន ជាមួយនឹងអត្រាការប្រាក់ពិសេសដល់អតិថិជនដែលមានបំណងវិនិយោគ និងទិញគេហដ្ឋាន សម្រាប់ការរស់ក្នុងគម្រោងអភិវឌ្ឍទាំងអស់របស់បុរី វិមានសំណាង។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិកបុរី វិមានសំណាង បានមានប្រសាសន៍ថា៖ «ពិធីចុះហត្ថលេខានៅថ្ងៃនេះ ជាការឆ្លុះបញ្ចាំងពីទំនាក់ទំនងជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងបុរី បុរី វិមានសំណាង និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក ក្នុងការផ្ដល់ភាពងាយស្រួលកាន់តែខ្លាំង ជូនដល់អតិថិជនរបស់បុរី វិមានសំណាង ឱ្យទទួលបានផ្ទះតាមក្ដីប្រាថ្នា។

លោកឧកញ៉ា ស្ថាបនិកបុរី វិមានសំណាង បានបញ្ជាក់បន្ថែមថា អនុស្សរណៈយោគយល់ដ៏ពិសេសនេះ ក៏នឹងរួមចំណែកទាក់ទាញ អតិថិជន អ្នកវិនិយោគិនជប៉ុនឱ្យសម្រេចចិត្ត មកវិនិយោគ ជាមួយបុរី វិមានសំណាង ផថដែរ។

លោក Makoto Kurokawa នាយកប្រតិបត្តិរង នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានមានប្រសាសន៍ថា៖ «ការសហការនេះបានផ្តល់ភាពងាយស្រួលច្រើនដល់អតិថិជន ដែលមានបំណងចង់ទិញផ្ទះនៅបុរី វិមានសំណាង។ តាមរយៈ Alliance Program របស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ អតិថិជន អាចស្នើសុំកម្ចី បានដោយមិនតម្រូវឱ្យមានប្លង់ ឬរង់ចាំរហូតដល់សំណង់សង់រួចរាល់ នោះទេ ហើយការអនុម័តកម្ចីក៏មានភាពងាយស្រួល និងឆាប់រហ័សផងដែរ»។

ក្រោយពីការចុះហត្ថលេខា អតិថិជនទាំងអស់អាចធ្វើការស្នើសុំឥណទានគេហដ្ឋាន ពីធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក នឹងទទួលបានការផ្ដល់ជូនទំហំឥណទានរហូតដល់៨០ភាគរយនៃតម្លៃទ្រព្យសម្បត្តិ រួមទាំងអត្រាការប្រាក់៨.៥០ភាគរយ រយៈពេលរហូតទៅដល់២០ឆ្នាំ ជាមួយនឹងការអនុម័តយ៉ាងឆាប់រហ័ស ដើម្បីទទួលបានគេហដ្ឋានក្នុងក្តីស្រមៃរបស់លោកអ្នក។

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់គ្រប់ការិយាល័យលក់របស់បុរី វិមានសំណាង ដើម្បីសាកសួរព័ត៌មានលម្អិត និងអាចទាក់ទងតាមលេខទូរស័ព្ទ 011 62 6789 ឬទាក់ទងប្រធានផ្នែកផ្តល់ប្រាក់កម្ចី ដែលមានជំនាញវិជ្ជាជីវៈរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក តាមរយៈ 078 222 082 / 078 222 086 ឬទាក់ទងផ្នែកបម្រើអតិថិជន របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក តាមរយៈ 023 999 000 ៕

លោកយិន លាងគង់ផ្ញើរសារអបអរសាទរ និងជូនពរសម្តេចតេជោដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសលើផ្នែកភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព

0

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រProperttyarea.asia &Cambodiafinancialtimes.com ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់ សូមផ្ញើសារជូនពរ និងអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE) នៅខេត្តឃ្យុងសាងបុកដូ សាធារណរដ្ឋកូរ៉េ ផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយស លើផ្នែក “ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព”។

ពិធីប្រគល់ និងទទួលសញ្ញាបត្រ បណ្ឌិតកិត្តិយសរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្តឃ្យុងសាងបុកដូ សាធារណរដ្ឋកូរ៉េ នាឱកាសសម្តេចតេជោ អញ្ជើញធ្វើបាឋកថាស្តីពី “បទពិសោធន៍របស់កម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សា និងកសាងជាតិឡើងវិញ”។

ការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយស ដល់សម្តេចតេជោនៅពេលនេះ ជាការទទួលស្គាល់អំពី ការលះបង់បូជាគ្រប់បែបយ៉ាង រួមទាំងការដាក់ទុនអាយុជីវិតរបស់សម្តេច ដើម្បីរំដោះជាតិពីក្រញ៉ាំ នៃរបបប្រល័យពូជសាសន៍ និងការខិតខំកសាងជាតិឡើងវិញពីបាតដៃទទេ ទន្ទឹមនឹងការខិតខំកសាងសន្តិភាព ផ្សះផ្សា និងបង្រួបបង្រួមជាតិ ទម្រាំប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញបរិបូរណ៍ មានឯកភាពទឹកដី មានកម្លាំងប្រដាប់អាវុធតែមួយ នៅក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ។

សុខសន្តិភាពបច្ចុប្បន្ននេះ ជាសន្តិភាពពេញលេញ និងឯកភាពទឹកដី ដែលប្រជាជាតិកម្ពុជា ពុំដែលបានស្គាល់ក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំចុងក្រោយ។

សម្ដេចតេជោ ហ៊ុន សែន បានចាត់ការថាកិត្តិយសដ៏ឧត្តុង្គឧត្តមនេះជាសមិទ្ធផល និងកុសលរបស់ប្រជាពលរដ្ឋខ្មែរ គ្រប់រូប ពិសេសកម្លាំងប្រដាប់អាវុធទាំងអស់គ្នា ដែលបានពលីជីវិតក្នុងបុព្វហេតុសន្តិភាព ឯករាជ្យ បូរណភាពទឹកដី និងភាពសុខសាន្តនៃប្រជាជាតិកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានចាត់ការថាកិត្តិយសដ៏ឧត្តុង្គឧត្តមនេះជាសមិទ្ធផល និងកុសលរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ពិសេសកម្លាំងប្រដាប់អាវុធទាំងអស់គ្នា ដែលបានពលីជីវិតក្នុងបុព្វហេតុសន្តិភាព ឯករាជ្យ បូរណភាពទឹកដី និងភាពសុខសាន្តនៃប្រជាជាតិកម្ពុជា។

ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លៃនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះប្រទានពរជ័យជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រីជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕

តើគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំតម្លៃខ្ទង់ពាន់លានដុល្លាររបស់នាយករដ្ឋមន្ត្រីថៃថ្មីមានអ្វីខ្លះ?

0

ដោយ: គង់ លាងហួរ

បាងកក: លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ ទើបត្រូវបានតែងតាំងថ្មី បានប្រកាសផែនការ ប្រកប​ដោយមហិច្ឆិតា ក្នុងការអភិវឌ្ឍន៍រមណីយដ្ឋានកាស៊ីណូ (IRs) ចំនួ​ន៧ទីតាំងនៅទូទាំងប្រទេស។

ការប្រកាសនេះ ជាផ្នែកមួយនៃយុទ្ធសាស្ត្រ ដើម្បីជំរុញសេដ្ឋកិច្ច និងប្រែក្លាយប្រទេសថៃ ជាគោលដៅទេសចរណ៍ពិភពលោក។

យោងតាម​ការ​ចុះ​ផ្សាយ ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃបានឱ្យដឹងថា កាស៊ីណូចំនួន៣ នឹងមានទីតាំងនៅទីក្រុងបាងកកខណៈកាស៊ីណូចំនួន៤ទៀត នឹងមានទីតាំងនៅបណ្តាខេត្ត ទេស​ចរណ៍សំខាន់ៗ។

ការអភិវឌ្ឍន៍ទីតាំងកាស៊ីណូ កម្សាន្តខ្នាតធំទាំងនេះ ជាសសរស្តម្ភ នៃផែនការស្តារសេដ្ឋកិច្ចរបស់លោកស្រី Paetongtarn ក្នុងគោលបំណង ជំរុញវិស័យទេសចរណ៍ទាំងក្នុង និងក្រៅប្រ​ទេស បង្កើតការងារ និងទាក់ទាញលំហូរវិនិយោគផ្ទាល់ ពីបរទេ​សចូលទៅក្នុងប្រទេសថៃ។

រមណីយដ្ឋានកាស៊ីណូថ្មី នឹងត្រូវបានរចនាឡើង ដើម្បីបង្កើនភាពទាក់ទាញ របស់ប្រទេសថៃ ចំពោះភ្ញៀវទេសចរណ៍ តាមរយៈការផ្តល់ជូន នូវបទពិសោធន៍កម្សាន្តដ៏សម្បូរបែប ដូចជាកាស៊ីណូ សណ្ឋាគារប្រណីត ផ្សារទំនើប ភោជនីយដ្ឋាន និងវប្បធម៌។

បច្ចុប្បន្ន ច្បាប់កាស៊ីណូ កំពុងឆ្លងកាត់ការវាយតម្លៃដោយគណៈរដ្ឋមន្ត្រី ខណៈការស្ថាបនា គម្រោងកាស៊ីណូចំនួន៣នៅក្នុងទីក្រុងបាងកក ទាមទារទុនវិនិយោគ អប្បបរមា១០០ពាន់លានបាត (ប្រហែល៣ពាន់លានដុល្លារអាមេរិក) ក្នុងមួយគម្រោង។

ចំណែក ការស្ថាបនាគម្រោងកាស៊ីណូ ចំនួន៤នៅតាមខេត្តទេសចរណ៍ពេញនិយម ត្រូវការដើមទុនវិនិយោគចំនួន៥០ពាន់លានបាត (ប្រហែល១,៥ពាន់លានដុល្លារអាមេរិក)ក្នុងមួយគម្រោង។

បន្ថែមពីលើរមណីយដ្ឋានកាស៊ីណូ គោលនយោបាយរ​បស់លោកស្រី Paetongtarn បានគូសបញ្ជាក់អំពីគម្រោងខ្នាតធំចំនួន២ផ្សេងទៀត ក្នុងគោលបំណងដោះស្រាយ បញ្ហាជាតិសំខាន់ៗ រួមមានគម្រោង Pearl Necklace និងគម្រោងLand Bridge ។

គម្រោង Pearl Necklace ជាគំនិតផ្តួចផ្តើម ការពារទឹកជំនន់ក្នុងទីក្រុងបាងកក និងតំបន់ជុំវិញរាជធានី ដែលងាយរងគ្រោះនឹងការកើនឡើងកម្រិតទឹកសមុទ្រ។  គម្រោងនេះ រួមមានការសាងសង់ កោះសិប្បនិមិត្តចំនួន៩ តាមបណ្តោយឆ្នេរសមុទ្រប្រវែង១០០គីឡូម៉ែត្រ និងបង្កើតតំបន់ទ្រនាប់ ដើម្បីការពារទីក្រុងពីការជន់លិច។

ទន្ទឹមនឹងនេះ គម្រោង Land Bridge ជាការពង្រឹងហេដ្ឋារចនា​សម្ព័ន្ធដឹកជញ្ជូន និងភស្តុភាររបស់ប្រទេសថៃ តាមរយៈការអភិវឌ្ឍ កំពង់ផែសមុទ្រទឹកជ្រៅ នៅឈូងសមុទ្រថៃ និងឆ្នេរ Andaman ។

នៅពេលសាងសង់រួចរាល់ គម្រោងLand Bridge ត្រូវបានគេរំពឹងថា នឹងជួយជំរុញពាណិជ្ជកម្ម និងការធ្វើដំណើរ ដោយបង្កើតបានផ្លូវដឹកជញ្ជូនទំនិញ និងអ្នកដំណើរកាន់តែមានប្រសិទ្ធភាព រវាងឆ្នេរសមុទ្រទាំង២ សំដៅកាត់បន្ថយការពឹងផ្អែកលើការដឹកជញ្ជូនតាមផ្លូវទឹកបែបប្រពៃណី។

គម្រោងហេដ្ឋារចនាសម្ព័ន្ធ ខ្នាតយក្សទាំង២នេះ នឹងបំពេញបន្ថែម ឱ្យការអភិវឌ្ឍន៍រមណីយដ្ឋានកាស៊ីណូ ដើម្បីដោះស្រាយ បញ្ហាប្រឈមផ្នែកបរិស្ថាន និងភស្តុភារសំខាន់ៗ និងធានាថា សេដ្ឋកិច្ចរបស់ប្រទេសថៃ នៅតែមានការប្រកួតប្រជែង និងមានភាពធន់ ក្នុងការប្រឈមមុខនឹងបញ្ហានាពេលអនាគត៕ប្រភព: Travel and Tourism World៕

ប្រទេសធំៗចំនួន៣គ្រោងសហការគ្នាសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅលើឋានព្រះចន្ទ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: បណ្តាប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗ រួមមាន ចិន ​ឥណ្ឌា និង​រុស្ស៊ី គ្រោងសហការ​គ្នា​សាងសង់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ ​​នៅ​លើ​ឋានព្រះ​ចន្ទ។នេះ​បើ​យោង​​តាម​​ការដកស្រង់ចុះ​ផ្សាយ ​ដោយសារពត៌មាន Economics Times។

គម្រោង​ប្រកបដោយមហិច្ឆិតានេះ ត្រូវ​បាន​​ដឹក​នាំ​ដោយ​​ក្រុមហ៊ុន​អវកាស​Rosatom របស់រដ្ឋាភិបាលរុស្ស៊ី ក្នុងគោលដៅ​បង្កើត​រោងចក្រ ​ថាមពល​នុយក្លេអ៊ែរ​តូច​មួយ ​​ទំហំ​០,៥​មេហ្គាវ៉ាត់ សម្រាប់​ប្រើប្រាស់​​ក្នុង​​មូលដ្ឋាន​នៅ​លើ​​ឋានព្រះ​ចន្ទ។  ​

នៅក្នុងវេទិកា Eastern Economic Forum ​​​លោក Alexey Likhachev ​​​ប្រធាន​ក្រុមហ៊ុន Rosatom បានទម្លាយ​ឱ្យដឹង​ថា ប្រទេស​ចិន និងឥណ្ឌា បង្ហាញចំណាប់អារម្មណ៍ ​​លើកិច្ច​សហការ​ជាមួយ​រុស្ស៊ី ដើម្បី​បង្កើត​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ ​នៅ​លើ​​ឋានព្រះ​ចន្ទ ព្រោះនេះជា​តម្រូវ​ការ​​ផ្គត់ផ្គង់ ​ថាមពល​​ចាំបាច់​​សម្រាប់​គម្រោង​សាងសង់ ​មូលដ្ឋាន​​អចិន្ត្រៃយ៍​នៅ​ទីនោះ។

ប្រទេសឥណ្ឌា​​បាន​បង្ហាញ ​ពី​គោលបំណង​ចូលរួម​បណ្តាក់ទុនវិនិយោគ​ ព្រោះថា​​គម្រោង​នេះ ​​​មានទិសដៅស្របគ្នានឹង​គម្រោង​បេសកកម្ម​ បញ្ជូន​យាន​គ្មាន​មនុស្ស​បើក និង​គម្រោងសាងសង់​មូលដ្ឋាន​អចិន្ត្រៃយ៍ ​​​​របស់​​​ឥណ្ឌានៅលើ​ឋានព្រះ​ចន្ទ​​ត្រឹមឆ្នាំ​២០៤០​ខាង​មុខ។

ជាមួយគ្នានេះ ប្រទេសរុស្ស៊ី និង​ចិន បាន​ប្រកាស​គម្រោងសាងសង់​មូលដ្ឋាន​ នៅ​​លើ​ឋានព្រះ​ចន្ទ​រួម​គ្នា ចាប់តាំងពី​ឆ្នាំ​២០២១មក ដោយដាក់ឈ្មោះ​ថា “ស្ថានីយ៍ស្រាវជ្រាវព្រះច័ន្ទអន្តរជាតិ” International Lunar Research Station (ILRS) និងគ្រោង​​ដាក់ឱ្យប្រើប្រាស់​​ ចាប់ពី​ឆ្នាំ​២០៣៥ដល់ឆ្នាំ​២០៤៥។

កាល​ពី​ខែ​ឧសភាកន្លងទៅ ទីភ្នាក់ងារ​អវកាស​រុស្ស៊ី Roscosmos បាន​ប្រកាស​​ថា ការងារ​ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់​រោងចក្រ ​ថាមពល​នុយក្លេអ៊ែរ​កំពុង​ដំណើរការ ហើយ​ត្រៀម​ដំឡើង ​ម៉ាស៊ីន​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ ​លើ​ឋានព្រះ​ចន្ទ​នៅ​ឆ្នាំ​២០៣៦។

ការ​ស្ថាបនារោងចក្រ​ថាមពល​នុយក្លេអ៊ែរ ​លើ​ឋានព្រះ​ចន្ទ​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ជួបប្រទះភាព​ស្មុគស្មាញ​ខ្លាំង។ រុស្ស៊ីបានស្នើថា ការសាងសង់ភាគច្រើន អាចត្រូវបានអនុវត្តន៍ដោ​យស្វ័យភាព ដើម្បីកាត់បន្ថយតម្រូវការ នៃការចូលរួមដោយផ្ទាល់របស់មនុស្ស៕ប្រភព: Economic Times៕

ក្រុមហ៊ុនចិនគ្រោងវិនិយោគលើវិស័យថាមពលកកើត ឡើងវិញនៅកម្ពុជា

0

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ គណៈប្រតិភូចិន ដែលមានបំណងវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងជំនួប រវាងលោកសួន សុផល អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំសហការីទទួល ជួបពិភាក្សាការងារជាមួយគណៈប្រតិភូចិនតំណាងដោយ លោក Zhu Xinyuan ប្រធានប្រតិបត្តិក្រុមហ៊ុន China Huadian Group (Cambodia) Investment Co., Ltd. ក្នុងគោលបំណងពិនិត្យ និងពិភាក្សាអំពីកាលានុវត្តភាពវិនិយោគ លើគម្រោងវិនិយោគ ថាមពលកកើតឡើងវិញ ក្នុងទម្រ​ង់សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) នៅកម្ពុជា។

លោកអគ្គលេខាធិការរង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ជូនចំពោះគណៈប្រតិភូ ដែលអញ្ជើញមកសិក្សាស្វែងយល់លម្អិតអំពីលទ្ធភាព ក្នុងការបណ្ដាក់ទុនវិនិយោគក្នុងវិស័យអាទិភាពខាងលើ និងបានជម្រាបជូនអំពីការត្រៀមលក្ខណៈរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការផ្តល់កិច្ចសម្រួលវិនិយោគ ជូនសមភាគីប្រកបដោយទំនុកចិត្តខ្ពស់ ដោយហេតុថានិន្នាការតំបន់ និងអន្តរជាតិបាន និងកំពុងតែបោះជំហានក្នុងការធ្វើបរិវត្តកម្មថាមពល ទៅជាថាមពលបៃតងហើយសកម្ម​ភាពវិនិយោគ លើវិស័យថាមពលស្អាត មានចែងយ៉ាងជាក់ច្បាស់ក្នុងមាត្រា២៤ នៃច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ លោកសួន សុផលបានលើកទឹកចិត្តឱ្យសមភាគីមេត្តា​ បន្តធ្វើការជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធសំដៅបន្ស៊ីគម្រោងវិនិយោគខាងលើ ឱ្យមានសង្គតិភាពជាមួយផែន​ការមេ សម្រាប់អភិវឌ្ឍវិស័យថាមពលអគ្គិសនី ២០២២-២០៤០៕

ប្រធានាធិបតីកូរ៉េបញ្ជាក់ពីពេលវេលាសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េជាមួយសម្តេចតេជោ

0

ដោយៈ ស៊ីវ ម៉េង

      កូរ៉េខាងត្បូងៈ លោក Yoon Suk-Yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ថា ពិធីបើកការដ្ឋានសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ​នឹងប្រព្រឹត្តទៅនៅឆ្នាំ ២០២៥ ខាងមុខនេះ។

លោកប្រធានាធិបតីបានថ្លែងបែបនេះ ក្នុងជំនួបជាមួយសម្តេចតេជោហ៊ុន សែនប្រធានព្រឹទ្ឋសភាព នៅវិមានប្រធានាធិ​បតី នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ដែលក្នុងឱកាសនោះសម្តេចតេជោ បានថ្លែងទៅកាន់លោកប្រធានាធិបតីកូរ៉េថា សម្ដេចរង់ចាំនូវវត្តមាន នៃការបើកការដ្ឋានសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលជាស្ពានដ៏ធំបំផុត និងវែងបំផុតនៅកម្ពុជា។

លោកប្រធានាធិបតីបានបញ្ជាក់បន្ថែមថា “ស្ពាននេះនឹងត្រូវសាងសង់ ប្រកបដោយការយកចិត្តទុកដាក់ និងគុណភាព និងជានិមិត្តរូបភាព ជាដៃគូវាងប្រទេសយើងទាំងពីរ”។

សម្ដេចតេជោ ក៏បានថ្លែងអំណរគុណ ចំពោះជំនួយឧបត្ថម្ភគ្រប់សព្វបែបយ៉ាង ទាំងផ្នែកសេដ្ឋកិច្ច ជំនួយសំណង ឥណទាន ក្នុងការជួយកសាងប្រទេស និងអភិវឌ្ឍន៍កម្ពុជាឡើងវិញ ហើយនៅក្នុងនេះដែរ សាធារណរដ្ឋកូរ៉េ ក៏បានជួយកសាងជួសជុលផ្លូវជាតិផ្លូវជាតិ៣ លេខ៤៨ ផ្លូវជាតិលេខ២១ និងផ្លូវជាតិលេខផ្សេងទៀត។ល។

ជាមួយគ្នានេះដែរ សម្ដេចតេជោក៏បានថ្លែងនូវអំណរគុណ ចំពោះជំនួយដល់វិស័យផ្សេងៗទៀត ដូចជាវិស័យបរិស្ថាន ការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលជួយដល់កម្ពុជាក្នុងការអភិវឌ្ឍ។

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា -សាធារណរដ្ឋកូរ៉េ (ផ្សាររាត្រី-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) គ្រោងនឹងប្រើប្រាស់ឥណទាន ក្នុងទំហំទឹកប្រាក់ជាង២៤៥លានដុល្លារ វិសាលភាពរបស់គម្រោង គឺសាងសង់ស្ពានចំនួន២ នៅទីតាំង”ផ្សាររាត្រី – ជ្រោយចង្វារ និង ជ្រោយចង្វារ- អរិយក្សត្រ” ជាស្ពានប្រភេទខ្សែកាបយោងខ្ពស់ (Cable-Stayed Bridge) សាងសង់ជា៤គន្លង (4 Lanes) ប្រភេទ A/C, ទទឹងស្ពានមានប្រវែងសរុប ២៧.៥ម៉ែត្រ និងទទឹងផ្លូវប្រវែង ២២.៥ម៉ែត្រ ដែលមានមេដ្យាន៣ម៉ែត្រ និងចិញ្ចើមផ្លូវ៣ម៉ែត្រ, ល្បឿនអតិបរមា៨០ គ.ម/ម៉ោង។

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េនេះ ត្រូវសាងសង់ស្ពានចំនួន២រួមមាន៖

* ស្ពានទី១៖ ឆ្លងកាត់ទន្លេសាប (ចាប់ផ្តើមពីចំណុចម្តុំសួនផ្សាររាត្រី (ផ្សារចាស់) ឆ្លងកាត់ទៅត្រើយម្ខាងជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខា) មានប្រវែង ១.១៩ គ.ម។

* ស្ពានទី២៖ ឆ្លងកាត់ទន្លេមេគង្គ ចាប់ផ្តើមពីចំណុចត្រើយម្ខាងជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខា) ឆ្ពោះទៅប្រសព្វនឹងផ្លូវលេខ ៣៨០ ក្រុងអរិយក្សត្រ (ខេត្តកណ្តាល) មានប្រវែង ១.១៨ គ.ម និងផ្លូវតភ្ជាប់ទៅផ្លូវប្រសព្វនឹងផ្លូវលេខ ៣៨០ មានប្រវែង ១.១៧គ.ម។

គម្រោងនេះ មានរយៈពេលអនុវត្តចំនួន៥ឆ្នាំ ២ខែ(៦២ខែ) និងរយៈពេលសាងសង់ចំនួន៣ឆ្នាំ ៩ខែ (៤៧ខែ)៕

ទីផ្សារផ្ទះវីឡានៅកោះភូកេតក្លាយជាជម្រើសពេញ និយមជាងខុនដូ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការដាក់លក់ផ្ទះវីឡាថ្មីនៅកោះភូកេត ប្រទេសថៃ ក្នុងឆមាសទី១ ឆ្នាំនេះ បានកើនឡើងលើសចំនួនដាក់លក់សរុបនៅឆ្នាំ២០២៣ ដោយសារកំណើនតម្រូវការខ្ពស់ ពីប្រជាជនរុស្ស៊ី។

លោក Phattarachai Taweewong ប្រធាននាយកដ្ឋានស្រា​វជ្រាវនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers Thailand បានអះអាងថា ទីផ្សារផ្ទះវីឡានៅកោះភូកេត នឹងបន្តមានតម្រូវការខ្ពស់ នៅក្នុងឆមាសទី២ឆ្នាំនេះ។

លោកបញ្ជាក់ថា “ការលក់ផ្ទះវីឡា នៅគម្រោងមួយចំនួនបានជួបភាពស្ងប់ស្ងាត់នៅខែឧសភា និងខែមិថុនា ដោយសារតែទឹកជំនន់។ ប៉ុន្តែសកម្មភាពលក់ បានកើនឡើងវិញយ៉ាងគំហុកនៅក្នុងខែកក្កដា”។

លោក Phattarachai បានគូសបញ្ជាក់ថា ទោះបីជាមានការហូរចូល នៃការផ្គត់ផ្គង់ថ្មីយ៉ាងណាក្តី ក៏តម្រូវការនៅតែមានភាពរឹងមាំ ហើយនិន្នាការវិជ្ជមាននេះ នឹងបន្តកើតមាន។

នៅឆមាសទីមួយ ឆ្នាំ២០២៤ ចំនួនផ្ទះវីឡាថ្មី ដែលបានដាក់លក់នៅកោះភូកេត បានកើនឡើងដល់១.២៨៥យូនីត ក្នុងទំហំទឹកប្រាក់ចំនួន៣៦,៣ពាន់លានបាត ចេញពីគម្រោងចំនួន៦៥ បើធៀបនឹងការដាក់លក់ផ្ទះវីឡា ត្រឹមតែ១.១០០យូនីតពេញមួយឆ្នាំ២០២៣ទាំងមូល។

ចំនួនខុនដូថ្មី ដែលបានបើកដំណើរការ ក្នុងឆមាសទីមួយបានកើនឡើងដល់៤.៦៩០យូនីត ចេញពីគម្រោងចំនួន២០ ក្នុងទំហំទឹកប្រាក់ចំនួន៣៦ពាន់លានបាត។ នេះជាលើកទី១ក្នុងរយៈពេល១៥ឆ្នាំ ដែលការផ្គត់ផ្គង់ខុនដូថ្មី មានទំហំទឹកប្រាក់ទាបជាងផ្ទះវីឡា។

សរុបមក ចំនួនខុនដូ និងផ្ទះវីឡា ដែលបានផ្គត់ផ្គង់ចូលទៅកាន់ទីផ្សារកោះភូកេត ក្នុងឆមាសទី១ មានទំហំទឹកប្រាក់សរុបចំនួន៧២,៣ពាន់លានបាត ហើយរំពឹងថា នឹងកើនឡើងដល់១៥០ពាន់លានបាតនៅចុងឆ្នាំនេះ កើនឡើងពី១១០ពាន់លានបាតកាលពីឆ្នាំមុន។

ក្នុងចំណោមគម្រោងថ្មី នៅក្នុងឆមាសទីពីរនេះ ក្រុមហ៊ុន Sansiri Plc គ្រោងនឹងបើកលក់គម្រោងចំនួន៤ ក្នុងតម្លៃសរុបប្រហែល៤ពាន់លានបាត រួមមានគម្រោងវីឡាអាងហែលទឹកប្រណីត ដែលមានតម្លៃចន្លោះពី៣០លានបាត ទៅ៥០លានបាតក្នុងមួយយូនីត ព្រមទាំងគម្រោងខុនដូនៅឆ្នេរ Cherngtalay និងគម្រោងផ្ទះទោលថ្មីនៅទីក្រុង Ko Kaeo នៃកោះភូកេត៕ប្រភព: Bangkok Post៕

មន្ត្រីជាន់ខ្ពស់បង្ហាញកត្តាចំនួន២ ដើម្បីធ្វើឱ្យវិស័យអចលនទ្រព្យរបស់ប្រទេសចិននៅតែមានសក្ដានុពល

0

ដោយ: គង់ លាងហួរ

ប៉េកាំង: មន្ត្រីជាន់ខ្ពស់ចិនអះអាងថា វិស័យអចលនទ្រព្យរបស់ប្រទេសចិននៅតែមានសក្ដានុពល និងឱកាសដ៏អស្ចារ្យ ដោយសារកត្តានគរូបនីយកម្ម និងកត្តាចំនួនប្រជាជនត្រូវការលំនៅដ្ឋានគុណភាពល្អបន្តកើនឡើង។

លោក Ni Hong រដ្ឋមន្ត្រីក្រសួងលំនៅដ្ឋាន និងអភិវឌ្ឍន៍ទីក្រុង-ជនបទ បានលើកឡើងថា ប្រទេសចិននឹងផ្តោតលើការផ្តល់លំនៅដ្ឋានគុណភាពល្អ ដល់សាធារណជន និងកែលម្អវិស័យលំនៅដ្ឋាន និងការអភិវឌ្ឍន៍តំបន់ទីក្រុង និងជនបទ។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សញ្ញាវិជ្ជមានបានលេចចេញជារូបរាង ស្របពេលវិធានការណ៍ គោលនយោបាយផ្សេងៗរបស់រដ្ឋាភិបាល បានចាប់ផ្តើមចូលជាធរមាន។

លោក Ni Hong បានបន្តថា ទីផ្សារលំនៅដ្ឋាននរបស់ប្រទេសចិន បានឈានចូលដល់ដំណាក់កាល នៃការអភិវឌ្ឍ ថ្មី​មួយ ខណៈប្រជាជនក្នុងប្រទេសនេះ កំពុងយកចិត្តទុកដាក់កាន់តែខ្លាំង ចំពោះគុណភាពលំនៅដ្ឋាន។

រដ្ឋមន្ត្រីក្រសួងលំនៅដ្ឋានរូបនេះបានអះអាងថា “វាដល់ពេលហើយ ដែលត្រូវប្រើប្រាស់បច្ចេកវិទ្យា ផលិតផល និងសម្ភារៈថ្មី ក្នុងការសាងសង់ផ្ទះ ស្របពេលមានការរំពឹងទុកថ្មីពីអ្នកទិញ”។

លោក Ni Hong បានលើកទឹកចិត្តឱ្យបណ្តាអ្នកអភិវឌ្ឍន៍ និងក្រុមហ៊ុនម៉ៅការសំណង់ ផ្លាស់ប្តូរចេញពីការសាងសង់លឿ​នផ្តោតតែលើបរិមាណ ទៅជាការសាងសង់ផ្ទះ ផ្តោតលើគុណភាព បច្ចេកវិទ្យា និងសេវាកម្ម។

ជាមួយគ្នានេះ ស្របពេលរដ្ឋាភិបាលចិន កំពុងបន្តធ្វើនគរូបនីយកម្មនៅទូទាំងប្រទេស រដ្ឋបាលក្នុងតំបន់កំពុងពង្រីកការផ្គត់ផ្គង់លំនៅដ្ឋាន និងជម្រើសជួលមានតម្លៃសមរម្យ ដើម្បីបំពេញកំណើនតម្រូវការពីកម្មករ យុវជន និងអ្នករស់នៅក្នុងទីក្រុងទើបបង្កើតថ្មី។

យោងតាមទិន្នន័យពីក្រសួងលំនៅដ្ឋានចិន បានបង្ហាញថា ក្នុងរយៈពេល៧ខែដំបូងឆ្នាំនេះ ទុនវិនិយោគជាង៤៤០ពាន់លានយ័ន ត្រូវបានចាក់បញ្ចូលគម្រោងសាងសង់ លំនៅដ្ឋានតម្លៃសមរម្យ និងផ្ទះបណ្តោះអាសន្ន សម្រាប់ប្រជាជនរងផលប៉ះពាល់ ពីការឈូសឆាយផ្ទះដើម្បីពង្រីកទីក្រុង។

លោក Dong Jianguo អនុរដ្ឋមន្ត្រីក្រសួងលំនៅដ្ឋាន និងអភិវឌ្ឍន៍ទីក្រុង-ជនបទលើកឡើងថា រដ្ឋបាលមូលដ្ឋានត្រូវតែប្រកាន់ខ្ជាប់ នូវស្តង់ដារលំនៅដ្ឋានល្អ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋអាចរស់នៅក្នុងលំនៅដ្ឋាន ប្រកបដោយសុខភាពល្អ និងងាយស្រួល”៕ប្រភព: Xinhua៕

China’s property market harbors great growth potential: ministry

0

There is still great potential and room for China’s property sector to expand, bolstered by the country’s ongoing urbanization and people’s growing demand for good housing, the housing ministry has said.

Speaking at a press conference on Friday, Ni Hong, minister of housing and urban-rural development, said that China will focus on the task of providing the public with good housing, while revamping the housing and urban-rural development sectors in a coordinated manner.

With changes occurring in supply and demand, China’s real-estate market is still in the process of adjustment. But positive signals have surfaced as various policy measures have started to take effect, the minister said.

Demand for good housing
Elaborating on the concept of good housing, Ni said that, while its standards might evolve along with social and economic development, the concept essentially features homes that are green, low carbon, intelligent and safe.
China’s housing market has already entered a new development stage, where people in the country are now attaching greater importance
to the quality of housing, Ni said.

With new expectations from homebuyers, it is time to leverage new technologies, products and materials in house building, the minister said.

Efforts should be made to encourage property developers and builders to shift from a high-speed, quantity-centered growth model to one focusing on improving quality, technology and services, which will help propel the transformation and growth of the housing and construction sector, Ni added.

Dong Jianguo, vice minister of housing and urban-rural development, said at the press conference that the country has made key progress on creating standards for good housing, and is working to build related mechanisms and optimize services.

China’s urban housing market has made substantial strides. By the end of 2023, the per-capita housing construction area in urban areas exceeded 40 square meters, while the urban built-up area reached 64,000 square kilometers in the country.

As part of the urban renewal initiatives, the country has also built over 40,000 pocket parks and more than 100,000 kilometers of urban green paths, providing leisure and recreation venues for people and making cities more livable, said Qin Haixiang, vice minister of housing and urban-rural development.

Source: Xinhua

វិស័យទេសចរណ៍នឹងចាក់បញ្ចូលទឹកប្រាក់១១ទ្រីលានដុល្លារទៅក្នុងសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមរបាយការណ៍ថ្មីមួយបានឱ្យដឹងថា ប្រសិនបើភ្ញៀវទេសចរណ៍ មានទឹកប្រាក់១០ដុល្លារ នោះទឹកប្រាក់១ដុល្លារ នឹងត្រូវបានបែងចែកចំណាយ លើការធ្វើដំណើរជាសកលនៅឆ្នាំ២០២៤ ខណៈមនុស្សជាច្រើន បាននិងកំពុងកក់សណ្ឋា​គារ នាវា និងជើងហោះហើរ។

ការរួមចំណែករបស់ឧស្សាហកម្មធ្វើដំណើរ និងទេសច​រណ៍ ចំពោះផលទុនជាតិសរុបរបស់ពិភពលោក ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់កម្រិតខ្ពស់បំផុត ខណៈអ្នកប្រើប្រាស់ចាត់ទុកការធ្វើដំណើរ ជាផ្នែកមួយសំខាន់នៃការចាយវាយរបស់ពួកគេ។

ក្រុមប្រឹក្សាភិបាលនៃការធ្វើដំណើរ និងទេសចរណ៍ពិភពលោក (WTTC) ប៉ាន់ប្រមាណថា ការរួមចំណែករបស់ឧស្សាហកម្មទេសចរណ៍ចំពោះGDP របស់ពិភពលោកនៅឆ្នាំ២០២៤ នឹងកើនឡើង១២,១% ដល់ទំហំទឹកប្រាក់ចំនួន១១,១ទ្រីលានដុល្លារ ឬស្មើនឹងចំណែក១០% នៃផលទុនជាតិសរុបរបស់ពិភពលោក។

តួលេខខាងលើនេះ តំណាងឱ្យការកើនឡើងប្រមាណ៧,៥ភាគរយ បើធៀបនឹងកំណត់ត្រាក្នុងឆ្នាំ២០១៩។

លោក Julia Simpson នាយកប្រតិបត្តិនៃអង្គការមិនរកប្រាក់ចំណេញWTTC បានអះអាងថា “កាលពីឆ្នាំមុន យើងមានការព្រួយបារម្ភ អំពីការធ្លាក់ចូលវិបត្តិសេដ្ឋកិច្ចសកល និងអត្រាអតិផរណា។ ប៉ុន្តែនៅឆ្នាំនេះ យើងកំពុងមើលឃើញថា វិស័យទេ​ស​ចរណ៍ ជាមហាអំណាចសេដ្ឋកិច្ចសកល”។

ការចំណាយលើការធ្វើដំណើរ នៅសហរដ្ឋអាមេរិក ប្រទេ​សចិន និងប្រទេសអាល្លឺម៉ង់ ត្រូវបានគេរំពឹងថា នឹងចូលរួមចំណែកធំបំផុតដល់ទំហំផលទុនសេដ្ឋកិច្ច(GDP)។ វិស័យនេះត្រូវបានគេរំពឹងថា នឹងជួយបង្កើតការងារ បានជិត៣៤៨លានកន្លែង ក្នុងឆ្នាំ២០២៤ កើនឡើងចំនួន១៣,៦លានកន្លែង បើធៀបនឹងកំណត់ត្រាក្នុងឆ្នាំ២០១៩៕ប្រភព: Vnexpress៕