វិស័យទេសចរណ៍នឹងចាក់បញ្ចូលទឹកប្រាក់១១ទ្រីលានដុល្លារទៅក្នុងសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមរបាយការណ៍ថ្មីមួយបានឱ្យដឹងថា ប្រសិនបើភ្ញៀវទេសចរណ៍ មានទឹកប្រាក់១០ដុល្លារ នោះទឹកប្រាក់១ដុល្លារ នឹងត្រូវបានបែងចែកចំណាយ លើការធ្វើដំណើរជាសកលនៅឆ្នាំ២០២៤ ខណៈមនុស្សជាច្រើន បាននិងកំពុងកក់សណ្ឋា​គារ នាវា និងជើងហោះហើរ។

ការរួមចំណែករបស់ឧស្សាហកម្មធ្វើដំណើរ និងទេសច​រណ៍ ចំពោះផលទុនជាតិសរុបរបស់ពិភពលោក ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់កម្រិតខ្ពស់បំផុត ខណៈអ្នកប្រើប្រាស់ចាត់ទុកការធ្វើដំណើរ ជាផ្នែកមួយសំខាន់នៃការចាយវាយរបស់ពួកគេ។

ក្រុមប្រឹក្សាភិបាលនៃការធ្វើដំណើរ និងទេសចរណ៍ពិភពលោក (WTTC) ប៉ាន់ប្រមាណថា ការរួមចំណែករបស់ឧស្សាហកម្មទេសចរណ៍ចំពោះGDP របស់ពិភពលោកនៅឆ្នាំ២០២៤ នឹងកើនឡើង១២,១% ដល់ទំហំទឹកប្រាក់ចំនួន១១,១ទ្រីលានដុល្លារ ឬស្មើនឹងចំណែក១០% នៃផលទុនជាតិសរុបរបស់ពិភពលោក។

តួលេខខាងលើនេះ តំណាងឱ្យការកើនឡើងប្រមាណ៧,៥ភាគរយ បើធៀបនឹងកំណត់ត្រាក្នុងឆ្នាំ២០១៩។

លោក Julia Simpson នាយកប្រតិបត្តិនៃអង្គការមិនរកប្រាក់ចំណេញWTTC បានអះអាងថា “កាលពីឆ្នាំមុន យើងមានការព្រួយបារម្ភ អំពីការធ្លាក់ចូលវិបត្តិសេដ្ឋកិច្ចសកល និងអត្រាអតិផរណា។ ប៉ុន្តែនៅឆ្នាំនេះ យើងកំពុងមើលឃើញថា វិស័យទេ​ស​ចរណ៍ ជាមហាអំណាចសេដ្ឋកិច្ចសកល”។

ការចំណាយលើការធ្វើដំណើរ នៅសហរដ្ឋអាមេរិក ប្រទេ​សចិន និងប្រទេសអាល្លឺម៉ង់ ត្រូវបានគេរំពឹងថា នឹងចូលរួមចំណែកធំបំផុតដល់ទំហំផលទុនសេដ្ឋកិច្ច(GDP)។ វិស័យនេះត្រូវបានគេរំពឹងថា នឹងជួយបង្កើតការងារ បានជិត៣៤៨លានកន្លែង ក្នុងឆ្នាំ២០២៤ កើនឡើងចំនួន១៣,៦លានកន្លែង បើធៀបនឹងកំណត់ត្រាក្នុងឆ្នាំ២០១៩៕ប្រភព: Vnexpress៕

6 new ecozones with initial P5-B project cost await proclamation

0

The Philippine Economic Zone Authority (PEZA) said six new economic zones with initial project costs of over PHP5 billion are awaiting presidential proclamations.

The ecozones are two in Cavite province and one each in the provinces of Pampanga, Tarlac, Ilocos Sur, and Cebu, PEZA said in a statement Sunday.

The planned economic zones include an Infornation Technology Park, three manufacturing zones, and two expansion of existing manufacturing zones.

Data from PEZA showed that the Marcos administration has already proclaimed 22 ecozones, which injected initial investments totaling over PHP5 billion.

This year alone, 11 ecozones, including new and for expansio, were proclaimed by President Ferdinand R. Marcos Jr. with over PHP2 billion worth of initial investments.

As of June 2024, PEZA manages a total of 427 economic zones nationwide that are home to 4,382 locator companies.

According to Republic Act 7916 or the Special Economic Zone Act of 1995, special economic zones are selected areas with highly developed or have the potential to be developed into agro-industrial, industrial tourist/recreational, commercial, banking, investment and financial centers.

Areas may be established as ecozones in a proclamation to be issued by the President and subject to the evaluation and recommendation of the PEZA based on a detailed feasibility and engineering study.

Source: PNA

មន្រ្តីជំនាញចុះពិនិត្យស្ថានភាពមហាវិថីស៊ី ជីនពីងដើម្បីកែសម្រួល បង្កើនសុវត្ថិភាពអ្នកដំណើរ

0

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានចុះ ត្រួតពិនិត្យស្ថានភាពមហាវិថី ស៊ី ជីនពីង ដើម្បីបង្កើនសុវត្ថិភាពដល់អ្នកដំណើរ។

ការចុះពិនិត្យនេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៩-១០ ខែកញ្ញា ឆ្នាំ២០២៤ ដោយកានការចូលរួមពីលោកឃុន សុខា អនុរដ្ឋលេខាធិការ  តំណាងលោកលឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រុមបច្ចេកទេសក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបបានចូលរួមផងដែរ។

បេសកកម្មចុះត្រួតពិនិត្យនេះ ដើម្បីប្រមូលធាតុចូល ឈា​នទៅកែសម្រួល និងបំពេញបន្ថែមចន្លោះខ្វះខាត ផ្នែកបច្ចេក​ទេសមួយចំនួន ដើម្បីសម្រួល និងបង្កើនសុវត្ថិភាពដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ។

ក្រសួងសូមអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់មហាវិថីនេះ បើកបរដោយស្មារតីប្រុងប្រយ័ត្ន កុំបើកបរលើសល្បឿនកំណត់ និងត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា៕

រាជធានី ខេត្តចំនួន៨បានទាក់ទាញទុនវិនិយោគច្រើនជាងគេនៅកម្ពុជា ខណៈអ្នកធុរកិច្ចចិននីតែឈរចំណាត់ថ្នាក់លេខ១

0

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ រាជធានី ខេត្តចំនួន៨នៅកម្ពុជា នៅតែជាភូមិ​សាស្រ្តមានសក្តានុពលលើការវិនិយោគ ដោយសារភាពងាយស្រួលហេដ្ឋារចនាសម្ព័ន្ឋ ការតភ្ជាប់ និងប្រជាជនរស់នៅច្រើន។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលបានចេញផ្សាយ កាលពីសប្តាហ៍មុនបានបង្ហាញថា គម្រោង​វិនិយោគ​ថ្មីៗ និង​គម្រោង​ពង្រីក​ផលិតកម្ម​សរុប​​ ៥៣​គម្រោង​​ ដែល​មាន​ទុន​វិនិយោគ​ សរុប​ជាង១ពាន់​លាន​ដុល្លារ​ (អាមេរិក) ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​​​អនុម័ត ​​នៅ​ក្នុង​ខែ​សីហា​ឆ្នាំ​២០២៤​ ដែល​សកម្ម​ភាព​នេះ ​នឹង​​​ចូល​រួម​ចំណែក​​ក្នុង​ការ​លើក​កម្ពស់​ សមត្ថភាព​ផលិតកម្ម​ក្នុង​ស្រុក ​និង​ជំរុញ​​ការ​នាំ​ចេញ​ទំនិញ​ផលិត​នៅ​កម្ពុជា​ ទៅ​ទីផ្សារ​អន្តរជាតិ​កាន់​តែ​ច្រើន។

ក្នុង​ចំណោម​ទុន​វិនិយោគ​​ទាំងអស់​ ​ការ​វិនិយោគ​របស់​វិនិយោគិន​ចិន ​ឈរ​នៅ​លេខ​១ ដោយ​មាន​​ចំណែក​​ប្រមាណ​ ៨៤,៧២​ភាគរយ​ និង​​​វិនិយោគិន​ក្នុង​ស្រុក ៩,១២​ភាគរយ ក្រៅ​ពី​នោះ​ ជា​ការ​វិនិយោគ​មក​ពី​ប្រទេស​សិង្ហបុរី, កោះ Samoa, ហូឡង់, ម៉ាឡេស៊ី ​និង​អាមេរិក។

យោងតាមCDCបានឲ្យដឹងទៀតថា គម្រោង​វិនិយោគ​ទាំងអស់​នោះ គឺ​មាន​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស (SEZ) និង​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ​ដូចជា គម្រោង​​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស (ស្រែអំបិល), គម្រោង​បង្កើត​រោងចក្រ​ផលិត ​សម្បកកង់​រថយន្ត រោងចក្រ​ផលិត​ភេសជ្ជៈ, សណ្ឋាគារ … និង​គម្រោង​ពង្រីក​រោងចក្រ​ផលិត​ចំណីសត្វ ជាដើម។

គម្រោង​ទាំង​នោះ មាន​ភាគ​ច្រើន​មាន នៅ​​​​ក្នុង​ខេត្ត​ព្រះសីហនុ, កំពង់ស្ពឺ, ស្វាយរៀង, កោះកុង, រាជធានី​ភ្នំពេញ,​ កណ្តាល,តាកែវ និង​ខេត្តក្រចេះជា​ដើម។​

សេដ្ឋវិទូ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក ហុង វណ្ណៈ បាន​មានប្រសាសន៍ឲ្យដឹងថា បើទោះបី​​ ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​២០២៤ នៅ​តែ​បន្ត​ទទួល​រង​ផល​​អវិជ្ជ​មាន​​ ពី​វិបត្តិ​កូវីដ​១៩ និងការ​ផ្ទុះ​​សង្គ្រាម​ រវាង​បណ្តា​ប្រទេស​មួយ​ចំនួន​ ក៏​ប្រទេ​ស​កម្ពុជា​ នៅ​តែ​អាច​មាន​សមត្ថភាព ​ក្នុង​ការ​ទាក់​ទាញ​អ្នក​​​វិនិយោគ​ឱ្យ​មក​បើក​អាជីវកម្ម ​និង​ពង្រីក​​ផលិតកម្ម​ជា​បន្ត​បន្ទាប់។

លោក​បន្ត​ថា​ “កំណើន​វិនិយោគ​ គឺ​បញ្ជាក់​ពី​ភាព​ល្អ​ប្រសើរ​នៃ​​កត្តា​នយោបាយ​ក្នុង​ស្រុក ​និង​កត្តា​ទីផ្សារ​​​នាំ​ចេញ​ទៅ​លក់​នៅ​​ទីផ្សារ​អន្តរ​ជាតិ”។​លោកបន្ថែមថា “​នេះ​ជា​មោទនភាព​មួយ​របស់​​រដ្ឋាភិបាល ​និង​ប្រជាជន​កម្ពុជា។ មូលហេតុ​ដែល​អ្នក​វិនិយោគ​មក​បណ្តាក់​ទុន​នៅ​កម្ពុជា គឺ​ដោយ​សារ​ពួក​គេ​​​មើលឃើញ​សក្តានុពល​​​ ដូច​ជា កត្តា​ស្ថិរភាព​នយោបាយ​សន្តិសុខ​និង​ទំនាក់​ទំនង​ល្អ​ជា​មួយ​ប្រទេស/ទីផ្សារ​អន្តរជាតិ​នានា”។

អគ្គលេខាធិការ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា ​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ជា វុទ្ធី បានថ្លែងក្នុងវេទិកា​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​ លើ​បច្ចេកវិទ្យា​ទំនើប​ថ្មីៗ​ក្នុង​ខេត្ត​ព្រះសីហនុ​ កាល​ពី​ចុងខែ​​មីនា ឆ្នាំ​២០២៤ បាន​លើក​ឡើង​ថា កំណើន​នៃ​គម្រោង​វិនិយោគ​ទាំង​ថ្មី ​និង​ចាស់​គឺ​បាន​ដើរ​តួនាទី​យ៉ាងសំខាន់ ​ក្នុង​ការ​រុញច្រាន​ឧស្សាហូបនីយកម្ម​នៅ​កម្ពុជា។

លោកបន្តថា គម្រោង​វិនិយោគ​ចិន​មួយ​ចំនួន​ បាន​រួមចំណែក​ជំរុញ​ឧស្សាហកម្ម​ប្រតិគមន៍ (backward linkages) តាម​ រយៈ​ការ​កាត់​បន្ថយ​ ការ​នាំ​ចូល​វត្ថុធាតុ​ដើម​ ពី​ក្រៅ​ប្រទេស​ដោយ​ត​ភ្ជាប់ ​ជាមួយ​សហគ្រាស​ផ្គត់ផ្គង់​ក្នុង​ស្រុក​ ដូចជា គម្រោ​ង​វិនិយោគ​ផលិត​សម្បក កង់​រថយន្ត​របស់​ក្រុមហ៊ុន​ចិន​នៅ​ខេត្ត​ស្វាយរៀង ដែល​វត្ថុ​ធាតុដើម១០០​ភាគរយ​ ជា​ជ័រកៅស៊ូ​ដែល​ត្រូវ​បាន​ទិញ​ក្នុង​ស្រុក”។

លោកបន្តថា ក្នុង​ក្របខណ្ឌ​វិនិយោគ​ យោង​តាម​ការ​កត់​ត្រា​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​ចិន​ គឺជា​ប្រភព​ទុន​វិនិយោគ​បរទេស​ធំ​ជាងគេ​របស់​កម្ពុជា​ ដែល​រួម​ចំណែក​ប្រមាណ ៨៨​ភាគរយ​​ នៃទុន​វិនិយោគ​បរទេស សរុប​ក្នុង​ឆ្នាំ២០២៣។

ទុន​វិនិយោគ​ពី​ប្រទេស​ចិន ​បាន​កើន​ឡើង​ពី​ប្រមាណ​១,៧​ប៊ី​(ពាន់)​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ២០២២ ដល់​ប្រមាណ​ ៣,២​ប៊ី​(ពាន់)​លាន​ដុល្លារ​អាមេរិក​នៅឆ្នាំ​២០២៣។

យោងតាមទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជាបាន​​បង្ហាញ​ថា ចាប់​ពី​ខែ​មករា​ ដល់​ខែ​សីហាឆ្នាំ​​២០២៤ ការ​នាំ​ចេញ -នាំចូល​ទំនិញ​របស់​កម្ពុជា ​ជាមួយ​ទីផ្សារ​អន្តរជាតិ​មាន​ទឹក​ប្រាក់​ សរុប៣៦,៤៨​ពាន់​លាន​ដុល្លារ​ កើនឡើង១៦,៥​​ភាគរយ​ បើ​ធៀប​រយៈ​ពេល​ដូចគ្នា​ក្នុង​​ឆ្នាំ​២០២៣ ក្នុង​នោះ​​ទំនិញ​កម្ពុជា​នាំ​ចេញ ​មាន​ទឹក​ប្រាក់១៧,៥៨​ពាន់​លាន​ដុល្លារ កើន ១៦,៧​ភាគរយ និង ទំនិញ​​នាំចូល១៨,៩ពាន់​លាន​ដុល្លារ​កើន​១៦,២​ភាគរយ៕

អនាគតនៃវិស័យផលិតបន្ទះសូឡានៅតំបន់អាស៊ានកំពុងប្រឈមភាពមិនច្បាស់លាស់

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: អនាគតនៃវិស័យឧស្សាហកម្ម ផលិតបន្ទះសូឡា នៅក្នុងតំបន់អាស៊ាន កំពុងជាប់ផុងក្នុងភាពមន្ទិលសង្ស័យ ខណៈសហរដ្ឋអាមេរិក អាចនឹងដំឡើងពន្ធយ៉ាងខ្ពស់ ទៅលើការនាំចូលបន្ទះសូឡាពីតំបន់មួយនេះ សំដៅការពារផលិតករក្នុងស្រុក។

ក្រុមហ៊ុនចិនបានបង្កើត រោងចក្រផលិតបន្ទះសូឡាក្នុងប្រទេសសមាជិកអាស៊ាន ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយ និងត្រូវបានចោទប្រកាន់ ពីបទព្យាយាមគេចវេសពីការបង់ពន្ធនាំចូលទៅកាន់សហរដ្ឋអាមេរិក។

គេបានសង្កេតឃើញក្រុមហ៊ុនចិនយ៉ាងតិចចំនួន២ រួមមានក្រុមហ៊ុន Longi Green Energy Technology និងក្រុមហ៊ុន Trina Solar Co បានក្លាយជាគោលដៅរបស់ទីក្រុងវ៉ាស៊ីនតោន ខណៈក្រុមហ៊ុនទាំង២នេះ បានពង្រីកប្រតិបត្តិការនៅក្នុងប្រទេ​សថៃ វៀតណាម ម៉ាឡេស៊ី និងកម្ពុជា។

លោកស្រី Yana Hryshko ប្រធានផ្នែកស្រាវជ្រាវខ្សែសង្វាក់ផ្គត់ផ្គង់ ថាមពលពន្លឺព្រះអាទិត្យសកល នៅក្រុមហ៊ុន Wood Mackenzie បានលើកឡើងថា ក្រុមហ៊ុនផលិតបន្ទះសូឡារបស់ចិនមួយចំនួន កំពុងរង់ចាំមើលថា តើកម្រិតពន្ធនឹងទៅជាយ៉ាងណា មុនពេលសម្រេចចិត្តថា តើពួកគេត្រូវការផ្លាស់ប្តូរទីតាំងឬអត់។

ភាពមិនច្បាស់លាស់នេះ បានសរបញ្ជាក់ឱ្យឃើញពីការប្រែប្រួល នៃខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលស្អាត ស្របពេលសហរដ្ឋអាមេរិក តំបន់អឺរ៉ុប និងបណ្តាប្រទេសដទៃទៀត កំពុងព្យា​យា​មដណ្តើមចំណែកទីផ្សារពីចិន។

ជាមួយគ្នានេះ បណ្តាក្រុមហ៊ុនផលិតបន្ទះ ស្រូបថាមពលពន្លឺព្រះអាទិត្យរបស់ចិន ក៏កំពុងជួបបញ្ហាប្រឈមជាបន្តបន្ទាប់ ខណៈក្រុមហ៊ុនខ្នាតតូចមួយចំនួន បានបិទទ្វាររួចទៅហើយ។

លើសពីនេះ បច្ចុប្បន្ន ក្រុមហ៊ុនផលិតបន្ទះសូឡាអាមេរិកមួយចំនួន កំពុងស្នើសុំឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដំឡើងពន្ធបន្ថែមទៀតដល់២៧២ភាគរយ លើការនាំចូលផលិតផលថាមពលពន្លឺព្រះអាទិត្យទាំងអស់ពីប្រទេសទាំង៤៕ប្រភព:Bloomberg៕

ក្រុមមន្រ្តីជំនាញសិក្សាពីផលប៉ះពាល់តាមបណ្តោយផ្លូវជាតិលេខ៤ និងផ្លូវរថភ្លើង

0

ដោយៈ និស្ស័យ

      ភ្នំពេញៈ មន្រ្តីជំនាញបានបើកកិច្ចប្រជុំពិភាក្សាស្ដីពី ផលប៉ះពាល់តាមបណ្ដោយផ្លូវជាតិលេខ៤ និងតាមបណ្ដោយផ្លូវរថភ្លើង នៃគម្រោងវិនិយោគបន្ទាន់ លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិច នៅភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២៤។

កិច្ចប្រជុំនេះដឹកនាំដោយលោក ឃួន កុម្ភៈ អគ្គនាយករង ក្រសួងសាធារណៈការ និងដឹកជញ្ជូន កាលពីថ្ងៃទី១០ កញ្ញា។

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិភាក្សាលើគម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិច នៅភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២៤។

កិច្ចប្រជុំពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីស្វែងរកដំណោះស្រាយ និងបញ្ចៀសបាននូវផលប៉ះពាល់ជាអតិបរមា ដែលអាចទទួលយកបាន សម្រាប់គ្រប់ភាគីពាក់ព័ន្ធ សំដៅដល់ការពន្លឿន ក្នុងការអនុវត្តគម្រោងបញ្ចប់ តាមពេលវេលាដែលបានគ្រោងទុក និងប្រកបដោយប្រសិទ្ធភាព៕

ការស្តារនិងលើកកម្រិតគុណភាពផ្កូវជាតិលេខ៣១សម្រេចបានជិត១០០ភាគរយហើយ

0

ភ្នំពេញៈ គម្រោងស្ដារលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ សម្រេចបានជិត១០០%ហើយ ដោយគ្រោងនឹងធ្វើពិធីប្រ​គ​ល់-ទទួលនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។

ផ្លូវជាតិលេខ៣១ ប្រវែងសរុប៥៣,៥៣ គីឡូម៉ែត្រ (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) សម្រេចបាន៩៦,២៦%ហើយ គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៤នេះ។

បើគ្មានការប្រែប្រួលទេ គម្រោងខ្សែផ្លូវដ៏សំខាន់នេះ នឹងរៀបចំពិធីប្រគល់-ទទួល នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ  ដែលមានន័យថា គម្រោងសម្រេចមុនកិច្ចសន្យាមួយឆ្នាំ ដោយធានាកម្រិតគុណភាព តាមស្តង់ដារបច្ចេកទេសខ្ពស់។

ក្រោមការយកចិត្តទុកដាក់ពី លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងបានចង្អុលបង្ហាញឱ្យលោកខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៣១ ព្រមទាំងក្រុមការងារការដ្ឋានយកចិត្តទុកដាក់ខ្ពស់ លើគម្រោងដ៏សំខាន់មួយនេះ។

ក្រុមការងារត្រួតពិនិត្យដឹកនាំដោយ លោកខាន់ ម៉ាណេរ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រី PMU/PIU ក្រុមហ៊ុនសាងសង់ CRBC ក្រុមហ៊ុនត្រួតពិនិត្យបចេ្ចកទេស WACC ប្រធានមន្ទីសាធារណការ តាកែវ  និងកំពត អាជ្ញាធរមូលដ្ឋាន ព្រមទាំងមានការចូលរួមពិនិត្យ និងដំណើរការសាកល្បងស្ថានីយ៍ជញ្ជីងថ្មី ជាមួយក្រុម​ការងារត្រួតពិនិត្យការដឹកជញ្ជូនលើសទម្ងន់ផងដែរ។

យោងតាមរបាយការណ៍វឌ្ឍនភាពបានឱ្យដឹងថា ការងារអ៊ុតកៅស៊ូACទាំង២ស្រទាប់ បានបញ្ចប់១០០ភាគរយ។ ចំពោះលការងារ បំពាក់សម្ភារៈសុវត្តិភាពចរាចរណ៍(គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗ ជាសំណូមពរក្រុមការងារ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ)ស្ទើរបញ្ចប់រួចរាល់ ដោយនៅសេសសល់តិចតួចប៉ុណ្ណោះ៕

សម្តេចធិបតីអញ្ជើញសម្ភោធចំណតកុងទីណ័រក្រោមហិរញ្ញ ប្បទានជប៉ុននៅព្រឹកថ្ងៃនេះ

0

ដោយៈ គង់ សូរិយា

      ព្រះសីហនុៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានអញ្ជើញ ចូលរួមសម្ភោធចំណតផែកុងតឺន័របន្ថែមប្រវែង២៥៣ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១២ កញ្ញានេះ។

ចំណតផែកុងតឺន័របន្ថែមនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១ ឧសភា ២០២៣ នៅក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៧ នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា ឆ្នាំ២០២៣កន្លងទៅ។

ជប៉ុនជាមិត្តដ៏ល្អរបស់កម្ពុជា ដែលទំនាក់ទំនងប្រទេសទាំងពីរត្រូវបានពូនជ្រុំជាប្រចាំ ប្រទេសនេះតែងតែផ្តល់ជំនួយលើគំរោង ហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើននៅកម្ពុជា រួមមាន ស្ពានមិត្តភាពកម្ពុជា ជប៉ុន ជ្រោយចង្វារ ស្ពានឆ្លងកាត់ក្រុងកំពង់ចាម ស្ពានត្សឹបាសា អ្នកលឿង គំរោងស្ថាបនា និងពង្រីកផ្លូវជាតិលេខ៥ ជាដើម៕

Singapore top property firms’ earnings show sector headwinds

0

Two of Singapore’s largest property companies reported a mixed set of results on Aug 14, as high interest rates and a global real estate slowdown weighed on performance in the first half.

CapitaLand Investment (CLI) saw a 5.7 per cent drop in net profit to $331 million from a year earlier, despite returning to the black after a $170 million loss in the second half of 2023.

Revenue edged up slightly to $1.37 billion.

It attributed the profit drop in a statement to a weaker performance of its real estate investment business, which was hit by higher interest expenses and unfavourable foreign exchange rates.

“Capital recycling remains a key priority in 2024 as we continue to reconstitute our portfolio,” CLI chief executive Lee Chee Koon said in a statement.

He added that the company will sustain the ongoing momentum of divesting assets in China and the United States.

The company’s share price fell as much as 4.35 per cent in the morning on Aug 14, the lowest since September 2021. It closed at $2.49, down 1.58 per cent.

CLI is on track to meet its $3 billion divestment target by the end of 2024, chief financial officer Paul Tham said during a media briefing.

He added that recent divestments in China have been above book value, without elaborating on details, and the company continues to sell assets there.

The company will still operate in the country, while reducing capital allocation.

Globally, all properties divested in the first half were 1 per cent to 3 per cent above book value.

Mr Tham added that a 12-cent dividend was sustainable.

Mr Lee said during the briefing that the company will prioritise opportunities in Asia before the US and Europe.

It does not expect any markets outside of Singapore to take up more than 20 per cent of capital allocation.

Chief operating officer Andrew Lim said he sees structural opportunities in Australia including in credit, lodging and living segments.

The company is also looking at Japan lodging and data centres, as well as Korea grade-A offices.

City Developments (CDL) meanwhile saw net income increase by 32 per cent to $87.8 million in the six months ended June 30, compared with $66.5 million recorded a year before, which it attributed to divestment gains.

But revenue plunged by 42 per cent to $1.56 billion.

“The real estate sector faced considerable headwinds from macroeconomic conditions and higher financing costs, impacting the group’s financial performance,” said CDL chief executive officer Sherman Kwek in a statement.

Source: The Strait Times

ធនាគារ ហត្ថា ជាមួយនឹង ធនាគារ MUFG មជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងសមាគមពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ជប៉ុន (CJBI) ពួតដៃបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងធុរកិច្ចនៅប្រទេសកម្ពុជា ជប៉ុន ថៃ និងតំបន់ផ្សេងទៀត

0

ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤៖ នៅក្នុងដំណាក់កាលដ៏សំខាន់នៃការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងឱកាសអាជីវកម្មឆ្លងប្រទេស ធនាគារ ហត្ថា ធនាគារ MUFG មជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងសមាគមពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ជប៉ុន​ (CJBI) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលកិច្ចព្រមព្រៀងដ៏សំខាន់នេះមានគោលបំណងលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា ជប៉ុន ថៃ និងប្រទេសដទៃទៀតដែលស្ថាប័នទាំងបីធ្វើប្រតិបត្តិការ។

តាមរយៈកិច្ចព្រមព្រៀងនេះ ក្របខ័ណ្ឌដ៏រឹងមាំមួយសម្រាប់កិច្ចសហប្រតិបត្តិការក្នុងចំណោមស្ថាប័នទាំងអស់ ត្រូវបានបង្កើតឡើងក្នុងគោលដៅជំរុញការអភិវឌ្ឍអាជីវកម្ម និងកំណើនសេដ្ឋកិច្ចតាមរយៈភាពជាដៃគូយុទ្ធសាស្ត្រ។ ស្ថាប័នទាំង៤នេះ ប្តេជ្ញាពង្រឹងទំនាក់ទំនងរវាងអ្នកវិនិយោគ និងអ្នកដឹកនាំធុរកិច្ចក្នុងប្រទេសកម្ពុជា ជប៉ុន ថៃ និងតំបន់ដទៃផ្សេងទៀត។ បន្ថែមលើនេះ ភាពជាដៃគូនេះមានគោលបំណងបង្កើនលទ្ធភាពទទួលបានកាលានុវត្តភាពវិនិយោគឆ្លងប្រទេស ដោយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងតំបន់អាស៊ាន តាមរយៈការប្រើប្រាស់ជំនាញរួមដើម្បីការរីកចម្រើនទាំងអស់គ្នា។

លោក មិន សុផា ប្រធាននាយកប្រតិបត្តិ នៃធនាគារ ហត្ថា បានមានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយដែលបានចាប់ដៃគូជាមួយ CJCC និង CJBI ។ កិច្ចព្រមព្រៀងនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការពង្រឹងទំនាក់ទំនងអាជីវកម្ម និងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតដែលគាំទ្រដល់កំណើន និងនិរន្តរភាពនៅទូទាំងតំបន់”។

នៅក្នុងសុន្ទរកថាបើកពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ លោកបណ្ឌិត ឃឹម លាង នាយកមជ្ឈមណ្ឌលមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (ម.ស.ក.ជ) បានមានប្រសាសន៍ថា៖ នេះជាកិត្តិយស និងឯកសិទ្ធិដ៏អស្ចារ្យសម្រាប់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (ម.ស.ក.ជ) និងសមាគមពាណិជ្ជកម្មនិងវិនិយោគកម្ពុជ-ជប៉ុន (ស.ព.វ.ក.ជ) ដែលបានចុះកិច្ចព្រមព្រៀងនេះជាមួយធនាគារ MUFG ដែលជាធនាគារធំមួយក្នុងប្រទេសជប៉ុន និងធនាគារហត្ថាដែលជាធនាគារមួយក្នុងចំណោមធនាគារឈានមុខផ្សេងទៀតនៅ    កម្ពុជា។ យើងជឿជាក់ថាអនុស្សរណៈយោគយល់នេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ភាពជាដៃគូកាន់តែជិតស្និទ្ធ និងប្រកបដោយផ្លែផ្ការវាងស្ថាប័នរបស់យើង។ ក្នុងទ្រង់ទ្រាយតូច ភាពជាដៃគូនេះនឹងនាំមកនូវអត្ថប្រយោជន៍ទៅវិញទៅមកតាមរយៈសកម្មភាពអាជីវកម្មជាច្រើន រួមទាំងការផ្គូរផ្គងអាជីវកម្ម និងការណែនាំអតិថិជនសក្តានុពលទៅកាន់ធនាគារ។ក្នុងទ្រង់ទ្រាយធំ ភាពជាដៃគូនេះនឹងរួមចំណែកដល់ការពង្រឹងប្រព័ន្ធអេកូឡូស៊ីនៃភាពជាសហគ្រិនរបស់កម្ពុជាតាមរយៈការជំរុញការអភិវឌ្ឍសមត្ថភាពអាជីវកម្ម និងការពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុ។    ទាំងនេះជាការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។

លើសពីនេះ កិច្ចព្រមព្រៀងនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទូលំទូលាយនៃស្ថាប័នទាំងចូលរួមទាំងអស់ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគឆ្លងប្រទេស បង្កើតឱកាសសម្រាប់ធុរកិច្ច សហគ្រិន និងវិនិយោគិនដើម្បីភាពរីកចម្រើនក្នុងបរិបទសេដ្ឋកិច្ចពិភពលោកដែលមានទំនាក់ទំនងគ្នាកាន់តែខ្លាំងឡើង។ អ្វីដែលកាន់តែសំខាន់គឺភាពជាដៃគូនេះ បានពង្រឹងតួនាទីជាយុទ្ធសាស្រ្តរបស់ធនាគារ ហត្ថា និងធនាគារ MUFG ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា តាមរយៈសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និង​កិច្ចសហប្រតិបត្តិការ។

អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ   ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ គិតត្រឹមដំណាច់ឆ្នាំ២០២៣ ធនាគារ ហត្ថា កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៤ផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។ ធនាគារ ហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ​​ ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្មជាង ៧៨ឆ្នាំ។ ធនាគារ ក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក។

សូមបញ្ជាក់ថាធនាគារ ហត្ថា​ បានទទួលការវាយតម្លៃជាស្ថាប័នមានស្ថិរភាពហិរញ្ញវត្ថុរឹងមាំ តាមរយៈការរក្សាបាននូវចំណាត់ថ្នាក់ BBB+ អស់រយៈពេល០៦ឆ្នាំ ជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ដែលចំណាត់ថ្នាក់នេះសបញ្ជាក់ឱ្យឃើញថា ធនាគារ ហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួនប្រកបដោយស្ថិរភាព និងឈរជើងឈានមុខគេនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។ បន្ថែមជាងនេះទៀត ធនាគារ ហត្ថា ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ធនាគារ​ ក្រុងស្រ៊ី ដែលជាភាគទុនិករបស់ខ្លួន ដែលរួមចំណែកជំរុញឱ្យធនាគារ​ ហត្ថា មានធនធានគ្រប់គ្រាន់ និងមានភាពរឹងមាំយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ ក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។