រថភ្លើងដំបូងបង្អស់ផលិតដោយក្រុមហ៊ុនយក្សTesla បង្ហាញវត្តមានជាលើកដំបូងនៅក្រៅប្រទេស

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: រថភ្លើងដើរដោយថាមពលអគ្គីសនី ដំបូងបង្អស់របស់ក្រុមហ៊ុនយក្ស Tesla ឈ្មោះ “Giga Train” បានបង្ហាញវត្តមានរបស់ខ្លួន ជាលើកដំបូងនៅក្នុងប្រទេសអាល្លឺម៉ង់។

រថភ្លើង Giga Train បានសាកល្បងដឹកអ្នកដំណើរពីស្ថានីយ៍ Erkner ទៅកាន់ស្ថានីយ៍ Tesla Sud មានទីតាំងនៅរោងចក្រផលិតកម្មរបស់ក្រុមហ៊ុន Tesla ស្ថិតនៅចម្ងាយប្រហែល៣២គីឡូម៉ែត្រ ពីភាគអាគ្នេយ៍នៃទីក្រុងប៊ែរឡាំង។

បច្ចុប្បន្ន រថភ្លើងនេះអាចដឹកជញ្ជូនអ្នកដំណើរ បានចំនួន៥០០នាក់ក្នុងមួយជើង ដោយរួមមានកៅអីចំនួន១២០ កន្លែងសម្រាប់ដាក់កង់ និងប្រព័ន្ធព័ត៌មាន សម្រាប់អ្នកធ្វើដំណើរនៅលើរថភ្លើង។

រថភ្លើង Giga Train ត្រូវបានគេរំពឹងថា នឹងដឹកជញ្ជូនបុគ្គ លិករបស់ក្រុមហ៊ុនTesla ចំនួន៤.៥០០នាក់ទៅ និងមកពីរោងចក្រ ដោយផ្អែកលើវេនធ្វើការចំនួន៣ ដោយវេននីមួយៗមានរយៈពេល៨ម៉ោង។

លោកស្រី Theresa Eggler អ្នកគ្រប់គ្រងគម្រោងនៅក្រុមហ៊ុន Tesla បានបញ្ជាក់ប្រាប់សារព័ត៌មានអាល្លឺម៉ង់ rbb24 ថា “យើងពិតជារីករាយជាពិសេស ព្រោះនៅពេលនេះ រថភ្លើង​របស់ Tesla ដើរដោយថាមពលអគ្គិសនី ស្របតាមបេសកកម្មនៃក្រុមហ៊ុនរបស់យើង ដើម្បីពន្លឿនទៅកាន់ថាមពលកកើតឡើងវិញ”។

ការដាក់ឱ្យដំណើរការរថភ្លើងអគ្គិសនី ជាជម្រើសដ៏ល្អសម្រាប់បុគ្គលិក និងសាធារណជនទូទៅ ក្នុងការប្រើប្រាស់ជម្រើសនៃការដឹកជញ្ជូនបៃតង ដើម្បីសន្សំសំចៃហ្គាស និងការថែទាំរថយន្ត និងការបំភាយឧស្ម័នជាតិពុល ពីយានយន្តផ្ទាល់ខ្លួន។

លោកស្រី Eggler បានថ្លែងប្រាប់សារពត៌មាន rbb24 បន្ថែមទៀតថា រថភ្លើងនេះត្រូវបានគេរំពឹងថា នឹងជួយកាត់បន្ថយការបំពុលឧស្ម័នកាបូន ឌីអុកស៊ីតចំនួន៥០តោន បើប្រៀបធៀបទៅនឹងរថភ្លើងផ្សេងទៀត ហើយនេះជាជ័យជម្នះដ៏ធំមួយសម្រាប់បរិស្ថាន៕ប្រភព: Yahoo Tech៕

Why does Apple manufacture iPhones in China? Tim Cook explains, Elon Musk says…

0

Apple has historically relied on China to manufacture its flagship iPhone range, but recently the tech giant has been trying to diversify its manufacturing base with a strong focus on India and other countries.

Ahead of the launch of the upcoming iPhone 16 series, a video of Apple CEO Tim Cook explaining why companies manufacture in China has gone viral. The viral video, in which Cook claims that cheap labour costs are not the reason why companies manufacture in China, was also backed by X owner Elon Musk.

In the viral video on X, Tim Cook can be heard saying, “The popular conception is that companies come to China because of low labor costs. I’m not sure what part of China they go to, but the truth is China stopped being the low labor costs country many years ago,”.

“The reason is because of the skill, the quantity of skill in one location, and the type of skill it is. The tooling skill is very deep here.

In the US, you could have a meeting of tooling engineers, and I’m not sure we could fill the room. In China, you could fill multiple football fields. Vocational expertise is very very deep here” Cook added
In reply to the viral video posted from X handle @historyinmemes, Musk wrote ‘True’.

Apple to manufacture iPhone 16 Pro series in India:

A recent eport from Bloomberg had revealed that Apple may begin manufacturing the iPhone 16 Pro and iPhone 16 Pro Max series in India later this year, which could lead to a reduction in the price of these devices in the country.

The local assembly of premium iPhone models could lead to a price reduction of up to 10% for the new iPhone 16 Pro models.

Meanwhile, the Indian government has also recently reduced customs duties on mobile phones, which should encourage the Cupertino-based company to cut prices further.

Source: Mint

រដ្ឋមន្រ្តីកម្ពុជាបីរូបចូលរូមវេទិកាស្រូវ អង្ករកម្ពុជាលើកទី៧

0

ដោយៈ គង់ ម៉ាលីនណា

      ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាក់ព័ន្ឋចំនួន៣រូបបានអញ្ជើញ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើក “វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤”។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើក “វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤” ដោយមានវត្តមានអញ្ជើញ ចូលរួមជាគណៈអធិបតីដោយលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំង ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា ប្រធានក្រុមប្រឹក្សាគោលនយោបាយស្រូវអង្ករ នៃសហព័ន្ធស្រូវអង្ករកម្ពុជា ប្រធានក្រុមប្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករកម្ពុជា ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។

លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះសហព័ន្ធស្រូវអង្ករកម្ពុជា ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំ ព្រឹត្តិ​ការណ៍ដ៏វិសេសវិសាលនេះឡើង ដោយបានប្រមូលផ្ដុំភាគីពាក់ព័ន្ធទាំងអស់ ក្នុងវិស័យស្រូវអង្ករទាំងក្នុង និងក្រៅប្រទេស និងបង្កើតឱកាស ដ៏មានតម្លៃដើម្បីពិភាក្សា និងផ្លាស់ប្តូរព័ត៌​មាន ចំណេះដឹង និងបទពិសោ​ធន៍ ព្រមទាំងជួយជំរុញការផ្សព្វផ្សា​យបន្ថែម ដល់សាធារណជន និងធុរជនទាំងអស់ ឱ្យបានយល់ដឹងជ្រួតជ្រាប កាន់តែច្បាស់ពីសក្ដានុពល និងកាលានុវត្តភាព ជាពិសេសក្នុងវិស័យស្រូវអង្ករកម្ពុជា។

ព្រឹត្តិការណ៍នេះ ក៏ជាការសំដៅទាក់ទាញវិនិយោគិន ចូលរួមបណ្តាក់ទុនក្នុងផលិតកម្ម និងជាពិសេសលើកកម្ពស់តម្លៃបន្ថែមលើគុណភាព ខ្សែច្រវាក់ផលិតកម្មអង្ករ និងម៉ាកច្បាស់​លា​ស់សម្រាប់បម្រើទីផ្សារក្នុងស្រុក និងអន្តរជាតិ ក្នុងន័យបង្កើតការងារ និងលើកស្ទួយកម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក៏ដូចជា លើកកម្ពស់ភាពប្រកួតប្រជែង និងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព និងបរិយាបន្ន។

លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រៅពីអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការធ្វើពាណិជ្ជកម្មអង្ករ ជាមួយសាជីវកម្ម COFCO នៃសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងការនាំចេញអង្ករចំនួន៥០០,០០០តោន ក្រសួងពាណិជ្ជកម្ម តាមរយៈក្រុមហ៊ុនហ្រ្គីនត្រេដ បាននិងកំពុងបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការចរចាជាមួយបណ្តាប្រទេស ក្នុងតំបន់មួយចំនួន ដើម្បីពង្រី កទីផ្សារអង្ករកម្ពុជា។

ក្នុងនោះរួមមានការពិភាក្សាការងារស្តីពី ការរៀបចំអនុស្សារណៈ នៃការយោគយល់គ្នារវាង (១). កម្ពុជា និងទីភ្នាក់ងារចំណីអាហារសិង្ហបុរី (SFA) (២). កម្ពុជា និងសាជីវកម្មពាណិជ្ជកម្ម អន្តរជាតិហ្វីលីពីន (Philippines International Trading Corporation – PITC) (៣). កម្ពុជា និងឥណ្ឌូណេស៊ី ក្នុងការនាំចេញអង្ករពីកម្ពុជា ទៅឥណ្ឌូនេស៊ី ក្នុងបរិមាណ២៥ម៉ឺនតោន ក្នុងរយៈពេល៤ឆ្នាំ តាមការព្រមព្រៀងរបស់ប្រមុខដឹកនាំទាំងពីរកាលពីខែកញ្ញា ឆ្នាំ២០២៣ នៅប្រទេសឥណ្ឌូនេស៊ី កន្លងទៅ និង (៤). កម្ពុជា និង Guangdong- Hong Kong – Macao Great Bay Area (GBA)៕

Seven investors to launch real estate groundbreaking at Indonesia’s new capital

0

Indonesia’s Minister of Public Works and Public Housing, Basuki Hadimuljono, announced that seven investors are scheduled to commence groundbreaking activities at the new Indonesian capital, IKN Nusantara, in East Kalimantan, in September 2024.

“There will be seven investors conducting groundbreaking at IKN,” he remarked after attending a work meeting on Wednesday, reported

ANTARA news agency.
Hadimuljono revealed that the groundbreaking would be conducted for educational buildings, hotels, property, and sports centres.

The IKN Authority (OIKN) also noted that 45 investors have carried out the groundbreaking procession in stages 1 to 6. Meanwhile, the groundbreaking for stage 7 on August 12 involved four investors: BCA, Swiss-Belhotel, Royal Golden Eagle, and Intiland.

Earlier, President Joko Widodo (Jokowi) called on newly appointed Minister of Investment Rosan Roeslani to bring foreign investment into IKN.

“For investment development at IKN, we also hope investment comes from foreign investors. Given my background in investment so far, we are pursuing foreign investment because local investors have continued to come in,” Roeslani noted on August 20.

He noted that foreign investment is anticipated, particularly from countries like Singapore, which have made significant investments in Indonesia and are well-acquainted with the country’s investment climate.

Source: Bernama

ក្រុមហ៊ុនចំនួន៧ គ្រោងបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យនៅរដ្ឋធានីថ្មីNusantara

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋមន្ត្រីក្រសួងសាធារណការ និងលំនៅដ្ឋានឥណ្ឌូនេស៊ី លោក Basuki Hadimuljono បានប្រកាសថា ក្រុមហ៊ុនវិនិយោគចំនួន៧ គ្រោងនឹងចាប់ផ្តើមបើកការដ្ឋានសាងសង់ គម្រោងអចលនទ្រព្យនៅរដ្ឋធានីថ្មី Nusantara របស់ឥណ្ឌូនេស៊ី ក្នុងខែកញ្ញានេះ។

លោក Hadimuljono បានទម្លាយឱ្យដឹងថា គម្រោងដែលគ្រោងបើកការដ្ឋានសាងសង់ នៅក្នុងរដ្ឋធានីលើដែនកោះមួយនេះ  រួមមាន ដូចជា គម្រោងអគារអប់រំ សណ្ឋាគារ អចលនទ្រព្យ និងមជ្ឈមណ្ឌលកីឡា។

លោក Rosan Roeslani រដ្ឋមន្ត្រីក្រសួងវិនិយោគទើបតែង​តាំងថ្មី បានលើកឡើងថា ដើម្បីជំរុញការអភិវឌ្ឍ នៅរដ្ឋធានីថ្មី យើងក៏សង្ឃឹមថា នឹងទាក់ទាញបានការវិនិយោគ ពីក្រុមហ៊ុនបរទេសផងដែរ ខណៈអ្នកវិនិយោគក្នុងស្រុក បានបន្តហូរចូលមករួចជាស្រេច។

លោកបានកត់សម្គាល់ថា ការស្រូបទាញបានដើមទុនវិនិយោគពីបរទេស ជាពិសេសពីប្រទេសនានា ដូចជា សិង្ហបុរី បានបណ្តាក់ទុនយ៉ាងច្រើន នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងបានស្គាល់យ៉ាងច្បាស់ នូវបរិយាកាសវិនិយោគរបស់ប្រទេសយើង។

យ៉ាងណាមិញ លោកបានក្រើនរំលឹកដាស់តឿនថា ឥណ្ឌូនេស៊ី ក៏គួរតែខិតខំបង្កើនប្រកួតប្រជែង ខណៈបណ្តាប្រទេសជិតខាង កំពុងបន្តធ្វើកំណែទម្រង់គោលនយោបាយ នៅក្នុងប្រទេសរបស់ពួកគេ។

លោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo បានជំរុញឱ្យលោកRoeslani បន្តខិតខំសម្រចឱ្យបានគោលដៅស្រូបទាញទុនវិនិយោគ ចំនួន១០៣ពាន់លានដុល្លារអាមេរិក ខណៈគោ​លដៅនេះ ទើបសម្រេចបាន៥០,៣ភាគរយប៉ុណ្ណោះ៕ប្រភព:Bernama៕

ជប៉ុនកំពុងពង្រីកអាកាសយានដ្ឋានខ្នាតយក្សមួយដោយសង់នៅលើឆកសមុទ្រ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: អាកាសយានដ្ឋានអន្តរជាតិ Osaka Kansai (KIX) ឬហៅថាKanku ស្ថិតក្នុងចំណោមអាកាសយានដ្ឋាន ខ្នាតធំបំផុ​តក្នុងប្រទេសជប៉ុន ដោយមានទីតាំងនៅតំបន់ Greater Osaka។

Kanku ត្រូវបានសាងសង់ឡើង នៅលើកោះសិប្បនិម្មិតមួយ នៅឆកសមុទ្រអូសាកា(Osaka Bay) និងមានទីតាំងនៅជិតទីក្រុង Kyoto និងទីក្រុងKobe។ អាកាសយានដ្ឋាននេះ មានប្រវត្តិគួរឱ្យចាប់អារម្មណ៍ និងជាសំណង់វិស្វកម្មដ៏អស្ចារ្យ។

អាកាសយានដ្ឋានអន្តរជាតិ Osaka Kansai ត្រូវបានបើកដំណើរការនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ១៩៩៤ ក្នុងទុនវិនិយោគប្រ​ហែ​ល២០ពាន់លានដុល្លារ ហើយបច្ចុប្បន្ន Osaka Kansai ជាព្រ​លានយន្តហោះមមាញឹកបំផុតទី៣ នៅក្នុងប្រទេសជប៉ុន។ ព្រលាន​យន្តហោះ​នេះ អាច​ដំណើរការ​ដោយ​សេរី២៤ម៉ោង ​ក្នុង​មួយថ្ងៃ ដោយសារមានទីតាំង​នៅ​លើឆកសមុទ្រ។

ការស្ថាបនាបាន​ចំណាយ​ពេល​៧​ឆ្នាំ​ បន្ទាប់ពីបើកការដ្ឋានដំបូង​នៅ​ឆ្នាំ​១៩៨៧។

យោងតាមសារពត៌មាន ​​Aerotime បានឱ្យដឹងថា អាកាសយានដ្ឋាន កំពុងលិចទៅក្នុងទឹក ក្នុងកម្រិតប្រកាសអាសន្ន ខណៈក្រុមអ្នកជំនាញមួយចំនួនជឿជាក់ថា អាកាសយានដ្ឋាន  អាចនឹងលិច ទៅក្នុងទឹកទាំងស្រុងនៅឆ្នាំ២០៥៦។

ដើម្បីស្ថាបនាអាកាសយានដ្ឋាននេះឡើង ក្រុមវិស្វករបានបង្ហូរទឹករាប់លានលីត្រ ចេញពីស្រទាប់ដីឥដ្ឋទន់ មានជម្រៅ២០ម៉ែត្រ នៅក្នុងឆកសមុទ្រ។ បន្ទាប់មក ក្រុមវិស្វករបានសាងសង់ជញ្ជាំងសមុទ្រ ដើម្បី​ទប់ស្កាត់ទឹក​សមុទ្រ ​មិនឱ្យទន្ទ្រានទន្ទ្រាន​មកលើផ្ទៃដី។

ក្រុមវិស្វករបានចាក់ដីខ្សាច់ ជម្រៅ៥ហ្វីត(១,៥២ម៉ែត្រ)នៅលើស្រទាប់ដីឥដ្ឋបាតសមុទ្រ។ បន្ទាប់មក បំពង់ទុយោបញ្ឈរចំនួន២,២លានដើម មានអង្កត់ផ្ចិត១៦អ៊ីង ត្រូវបានរុញចូលទៅក្នុងដី ដើម្បីពង្រឹងគ្រឹះឱ្យមានសុវត្ថិភាព។

បច្ចុប្បន្ន ជប៉ុនកំពុងរៀបចំដំណើរការជួសជុល និងពង្រីកស្ថានីយលេខ១(Terminal 1) ក្នុងគោលបំណងពង្រីកសមត្ថភាពទទួលជើងហោះហើរអន្តរជាតិ និងកែលម្អបទពិសោធន៍អ្នកដំណើរ។ នៅពេលការពង្រីកត្រូវបានបញ្ចប់រួចរាល់ នៅឆ្នាំ២០២៦ អាកាសយានដ្ឋានអន្តរជាតិ Osaka Kansai នឹងអាចផ្ទុកអ្នកដំណើរបាន៤០លាននាក់ក្នុងមួយឆ្នាំ៕ ប្រភព: Simple Flying៕

ប្រទេសចិនរៀបចំពិព័ណ៌អន្តរជាតិក្រុងសៀមិនជាមួយប្រតិភូមកពី៣០ប្រទេសជុំវិញពិភពលោក

0

ដោយៈ ច្រាយ ចំណាន

ប្រទេសចិនៈ ប្រទេសចិនបានរៀបចំ ពិព័រណ៍អន្តរជាតិក្រុងសៀមិន ក្នុងព្រឹត្តិការណ៍ពិព័រណ៍ CIFIT លើកទី២៤ ដែលព្រឹត្តិការណ៍នេះ មានការចូលរួមពីឥស្សរជនសំខាន់ៗ ពីប្រមា​ណ៣០ប្រទសជុំវិញពិភពលោក។

គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ បានចុះទស្សនកិច្ចមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិក្រុងសៀមិន (Xiamen International Convention and Exhibition Center) ក្រោយបានចូលរួម “ពិព័រណ៍អន្តរជាតិចិនលើកទី២៤ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម” (The 24th China International Fair for Investment and Trade) ឬ (CIFIT លើកទី២៤) ដែលរៀបចំឡើងនៅទីក្រុងសៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន។

ហេតុអ្វីក្រុមហ៊ុនយក្ស Apple នៅតែបន្តផលិតទូរស័ព្ទ សេរ៊ីiPhone នៅក្នុងប្រទេសចិន?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: កន្លងមក ក្រុមហ៊ុន Apple បានពឹងផ្អែកលើប្រទេសចិន ក្នុងការផលិតទូរស័ព្ទiPhone ស៊េរីទំនើបរបស់ខ្លួន។

ប៉ុន្តែថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានព្យាយាមធ្វើពិពិធកម្ម មូលដ្ឋានផលិតកម្មរបស់ខ្លួន ដោយផ្តោតលើប្រទេសឥណ្ឌា និងប្រទេសដទៃទៀត។

មុនពេលការចេញលក់ទូរស័ព្ទស៊េរី iPhone 16 លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បានបង្ហោះវីដេអូមួយ ដើម្បីពន្យល់ពីមូលហេតុជំរុញឱ្យApple  សម្រេចចិត្តផលិតទូរស័​ព្ទស៊េរី iPhone នៅក្នុងប្រទេសចិន អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។

លោក Cook អះអាងថា តម្លៃពលកម្មថោក ពុំមែនជាហេតុផលនាំ ឱ្យក្រុមហ៊ុនផលិតទូរស័ព្ទស៊េរី iPhone នៅក្នុងប្រទេសចិននោះទេ។

ជាក់ស្ដែង កន្លងទៅ មនុស្សជាច្រើនគិតថា ក្រុមហ៊ុន Apple ឈានជើងចូលទៅកាន់ប្រទេសចិន ដោយសារតែតម្លៃពលកម្មទាប។

ប៉ុន្តែលោក Tim Cook បានលើកឡើងថា ​“ការពិតប្រទេស​ចិន​ បានបោះបង់ឋានៈជា​ប្រទេស​ មាន​តម្លៃ​ពលកម្ម​ទាប​ជាច្រើន​ឆ្នាំ​មក​ហើយ”។

ផ្ទុយទៅវិញ លោកបញ្ជាក់ថា “កត្ដាជំនាញនៅក្នុងទីតាំងមូលដ្ឋានផលិតកម្ម និងប្រភេទកំលាំងពលកម្មជំនាញ ជាដើមហេតុធ្វើឱ្យយើងផលិតទូរស័ព្ទ iPhone នៅចិន ព្រោះចិនមានជំនាញផ្នែកឧបករណ៍ ជំនាញ​វិជ្ជាជីវៈជ្រៅណាស់”។

ក្នុងការឆ្លើយតប ទៅនឹងវីដេអូរបស់លោក Tim Cook ដែលបានបង្ហោះ នៅលើបណ្តាញសង្គម X  លោកមហាសេដ្ឋី Elon Musk ម្ចាស់ក្រុមហ៊ុនយក្ស Tesla បានអះអាងថា “នេះជាការពិត!”។

យោងតាមការចេញផ្សាយ នាពេលថ្មីៗពីសារពត៌មាន Bloomberg បានបង្ហាញថា ក្រុមហ៊ុន Apple អាចនឹងចាប់ផ្តើមផលិតទូរស័ព្ទ iPhone 16 Pro និងទូរស័ព្ទ iPhone 16 Pro Max នៅក្នុងប្រទេសឥណ្ឌានៅចុងឆ្នាំនេះ។

ការ​ដំឡើង​រោងចក្រខាងលើ អាច​នាំ​ឱ្យ​មាន​ការ​បញ្ចុះ​តម្លៃ​ចំនួន១០% លើការចេញលក់ទូរស័ព្ទ​ iPhone 16 Pro ថ្មីនៅឥណ្ឌា។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលទីក្រុងញូវដែលី ក៏បានកាត់បន្ថយពន្ធគយ លើទូរស័ព្ទចល័ត ដើម្បីលើកទឹកចិត្តឱ្យក្រុមហ៊ុន Apple បញ្ចុះតម្លៃបន្ថែមទៀត៕ប្រភព: Mint៕

 

អ្នកជំនាញជប៉ុនសិក្សាលើលំហូរចរាចរណ៍លើផ្លូវជាតិលេខ១ និងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋនាពេលអនាគត

0

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំពិភាក្សា ជាមួយទីភ្នាក់ងារសហប្រតិ​បត្តិការអន្តរជាតិជប៉ុន(JICA) ស្តីពីគម្រោងអាទិភាព ក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូង របស់ប្រទេសកម្ពុជា។

លោកតូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារ ជាមួយមន្រ្តីទីភ្នា​ក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដោយមានចូលរួមពីប្រធាននាយកដ្ឋានផ្លូវថ្នល់ មន្ត្រីបច្ចេកទេស និងជំនា​ញការស្តីពី គម្រោងអាទិភាព ក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូងរបស់ប្រទេសកម្ពុជា។

កិច្ចពិភាក្សានេះ បានផ្តោតលើការសិក្សា ដើម្បីធ្វើឱ្យប្រ​សើរឡើង នូវលំហូរចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ១ ការសាងសង់ស្ពានបន្ថែម ការសាងសង់ស្ពានអាកាស ការពង្រីកផ្លូវបន្ថែម និងការគិតគូររៀបចំហេដ្ឋារចនាសម្ព័ន្ធ ស្ថិតតាមបណ្តោយកំណាត់ផ្លូវជាតិលេខ១ សម្រាប់ពេលអនាគត។

ភាគីជប៉ុនដែលតំណាងដោយJICA បានចុះសិក្សា និងប្រ​មូ​លព័ត៌មានជាធាតុចូល និងបានលើកឡើងនូវគម្រោងអាទិភាពមួយចំនួនដាក់ជូនក្រសួង ដើម្បីពិនិត្យពិភាក្សា និងសម្រេចយកគម្រោងអាទិភាព ដែលសមស្រប ឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន និងសម្រាប់ពេលខាងមុខ។

លោកតូច ចាន់កុសល បានសម្តែងនូវការកោតសរសើរចំពោះកិច្ចសហការ និងការជួយជ្រោមជ្រែងរបស់ជប៉ុនមកដល់កម្ពុជា។ ចំពោះគម្រោងអាទិភាពដែលJICA លើកឡើង ក្រសួងនឹងធ្វើការពិនិត្យ ទៅតាមលក្ខខណ្ឌបច្ចេកទេស ដើម្បីកាត់បន្ថយការប៉ះពាល់ ការរំខានដល់ប្រជាពលរដ្ឋ និងពិភា​ក្សាជាមួយក្រសួងពាក់ព័ន្ធ ដើម្បីធ្វើការឆ្លើយតបត្រឡប់ទៅវិញ៕

ក្រុមហ៊ុនចំណីអាហារ Thai President Foods គ្រោងនឹងពង្រីករោងចក្ររបស់ខ្លួននៅកម្ពុជា

0

ដោយ: គង់ លាងហួរ

បាងកក: យោងតាមសារពត៌មាន Bangkok Post បានចុះផ្សាយថា ក្រុមហ៊ុនចំណីអាហារ Thai President Foods ជាក្រុមហ៊ុនផលិតមីកញ្ចប់ Mama បានប៉ាន់ប្រមាណថា ទីផ្សារមីកញ្ចប់នឹងបន្តកើនឡើងនៅឆ្នាំនេះ និងគ្រោងពង្រីករោងចក្រនៅបរទេស។

លោក Pun Paniangvait អ្នកគ្រប់គ្រងការិយាល័យប្រធានក្រុមហ៊ុន Thai President Foods បាន​មានប្រសាសន៍ឱ្យដឹង​ថា ក្រុមហ៊ុន ​គ្រោង​នឹង​ពង្រីក​រោងចក្រ​របស់​ខ្លួន ​នៅ​ប្រទេស​ហុងគ្រី និង​កម្ពុជា។  ទោះ​ជា​យ៉ាង​ណា លោក​ពុំបាន​បង្ហើបអំពី​ទំហំទុន​វិនិយោគ ឬ​ពេលវេលា​​ជាក់លាក់នៃការ​ពង្រីក​នោះទេ។

លោកបានបន្តថា ទីផ្សារមីកញ្ចប់របស់ប្រទេសថៃ បានកើនឡើងចន្លោះពី៨ទៅ៩ភាគរយ នៅក្នុងឆមាសទីមួយឆ្នាំនេះ ហើយក្រុមហ៊ុនបានព្យាករណ៍ អត្រាកំណើនដូចគ្នានេះសម្រា​ប់ពេញមួយឆ្នាំ២០២៤។

លោក Pun បានបញ្ជាក់ថា “ក្រុមហ៊ុនចំណីអាហារ Thai President Foods រំពឹងថា កំណើននៃការលក់មីកញ្ចប់របស់យើងនឹងសម្រេចបានអត្រាខ្ពស់ ជាងកំណើននៃការលក់នៅលើទីផ្សាររួមបន្តិច”។

ទន្ទឹមគ្នានេះ ក្រុមហ៊ុនក៏ជឿជាក់ថា ផ្នែកមីកញ្ចប់ពិសេសដូចជាប្រភេទមី Ok Mama មានសក្តានុពលខ្ពស់ ក្នុងការលក់ដាច់ច្រើនជាងផលិតផលមីធម្មតារបស់ខ្លួន។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃបានឱ្យដឹងថា អំណាចនៃការទិញរបស់អ្នកប្រើប្រាស់ នៅក្នុងប្រទេសថៃកំពុងធ្លាក់ចុះ ខណៈសមាមាត្របំណុលគ្រួសារបានកើនឡើង ដល់៩០,៨%នៃទំហំផលទុនជាតិសរុប (GDP) នៅក្នុងត្រីមាសទីមួយឆ្នាំ២០២៤។

លោក Pun បានបញ្ជាក់បន្ថែមថា ការដាក់ចេញវិធានការជំរុញថ្មីណាមួយ របស់រដ្ឋាភិបាល នឹងអាចធ្វើឱ្យប្រសើរឡើងនូវអំណាច នៃការទិញរបស់អ្នកប្រើប្រាស់។ ប៉ុន្តែការណ៍នេះនឹងមិនជះឥទ្ធិពលខ្លាំង លើការលក់របស់ក្រុមហ៊ុននោះទេ៕ប្រភព: Bangkok Post៕