Will Thailand’s new PM seek Chinese funding for land bridge? Definitely, maybe

0

Will Thailand’s new PM seek Chinese funding for land bridge? Definitely, maybe

New Thai Prime Minister Paetongtarn Shinawatra will probably move ahead albeit carefully – in allowing Chinese investment for a land bridge that would offer a Panama Canal-like short cut for Asian marine shipping, analysts said.

The speculation came as the country’s youngest prime minister – who turned 38 on Wednesday – mentioned the “deep and friendly relationship” between the two countries at her first press conference on August 18, a gesture seen as presaging more cooperation.

Paetongtarn will probably follow her predecessors in strengthening economic ties with Beijing, said Ken Mathis Lohatepanont, a PhD student in political science at the University of Michigan, earlier this month.

The land bridge project, a potential replacement to the shelved Kra canal linking the Andaman Sea with the Gulf of Thailand, got a new drumroll of enthusiasm as it is expected to bolster the southern Thai economy.

When asking for Beijing’s support, Paetongtarn’s predecessor, Srettha Thavisin, literally sketched it out during an October forum in Beijing and posted it on X, formerly Twitter.

A shipping bypass would appeal to China, which now sends vessels through the far-flung, strategically important Malacca Strait. The strait is also the main transport artery for a large share of China’s imports of crude oil from the Middle East and raw materials from Africa. Currently, some 94,000 ships pass through the strait every year or use its 40-plus ports.

China would have the engineering capability and funds to aid in the bridge’s construction – and carries an interest in greater regional connectivity through its Belt and Road Initative.

Source: SCMP

មហាសេដ្ឋីនៅតំបន់អាស៊ីកាន់តែច្រើនងាកទៅបង្កើតការិយា​ល័យគ្រួសារដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិ

0

មហាសេដ្ឋីនៅតំបន់អាស៊ីកាន់តែច្រើនងាកទៅបង្កើតការិយា​ល័យគ្រួសារដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការិយាល័យគ្រួសារ កំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងចំណោមក្រុមអ្នកវិនិយោគ នៅតំបន់អាស៊ីអាគ្នេយ៍ ស្របពេលកំណើនសេដ្ឋកិច្ច និងចំនួនលំដាប់មហាសេដ្ឋីក្នុងតំបន់មានការកើនឡើង។

យោងតាមទិន្នន័យ ពីក្រុមហ៊ុនផ្តល់ទិន្នន័យហិរញ្ញវត្ថុ Preqin ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានបង្ហាញថា ការិ​យាល័យគ្រួសារ ត្រូវបង្កើតឡើងដោយក្រុមអ្នកមាន គ្របដណ្តប់ចំណែក១ ភាគ៣នៃអ្នកវិនិយោគសរុប ទូទាំងតំបន់ក្នុងខែមិថុនា ឆ្នាំ២០២៤ បើប្រៀបធៀបនឹងចំណែក១ ភាគ៥ក្នុងឆ្នាំ២០២០។

ទិន្នន័យខាងលើបង្ហាញទៀតថា ចំនួនជិត៥០ភាគរយនៃការិយាល័យគ្រួសារទាំងអស់ នៅទូទាំងតំបន់មានទីស្នាក់ការនៅប្រទេសសិង្ហបុរី និងតំបន់រដ្ឋបាលពិសេសហុងកុង។

ទីក្រុងទាំងពីរ មានរចនាសម្ព័ន្ធមូលនិធិខុសពីគ្នា ដើម្បីទាក់ទាញលំហូរទ្រព្យសម្បត្តិ របស់មហាសេដ្ឋីកាន់តែច្រើន តាមរយៈការប្រកួតប្រជែង ជាមួយមជ្ឈមណ្ឌលហិរញ្ញវត្ថុផ្សេងៗដូចជា កោះ British Virgin កោះ Mauritius និងកោះ Cayman ។

សិង្ហបុរី​បាន​បង្កើន​ស្ថាប័ន​សាជីវកម្ម​ថ្មី​មួយ​ មាន​ឈ្មោះ​ថា Variable Capital Company (VCC) ក្នុងគោលបំណង​ទាក់ទាញ​ទ្រព្យសកម្ម​របស់​អ្នក​គ្រប់គ្រង​មូលនិធិ​ និង​ការិយាល័យ​គ្រួសារ​ ដែល​បាន​ចុះ​បញ្ជី​ ក្នុង​បណ្តាប្រទេស​យកពន្ធ​ទាប​ ដូចជា​កោះ Cayman Islands និង​ប្រទេស​លុចសំបួ​រជាដើម។

ស្ថាប័ននេះទទួលបានការចាប់អារម្មណ៍ ពីការិយាល័យគ្រួសារ ដោយសារការផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗ ដូចជាប្រសិទ្ធភាពនៃការចំណាយ និងការលើកទឹកចិត្តផ្នែកពន្ធ។

ចំណែក តំបន់រដ្ឋបាលពិសេសហុងកុង បានបង្កើតរចនាសម្ព័ន្ធក្រុមហ៊ុនមូលនិធិបើកចំហ (Open-ended fund company)។ ស្ថាប័ននេះអនុញ្ញាតឱ្យមូលនិធិវិនិយោគ ត្រូវបានបង្កើតឡើងក្នុងទម្រង់សាជីវកម្ម។

រចនាសម្ព័ន្ធស្ថាប័នទាំង២ខាងលើ ត្រូវបានបង្កើតឡើង ដើម្បីជួយសម្រួល ដល់ការគ្រប់គ្រងការវិនិយោគ និងផ្តល់នូវភាពបត់បែន សម្រាប់ការិយាល័យគ្រួសារ។ ប៉ុន្តែទីក្រុងសិង្ហបុរី និងហុងកុង មានលក្ខណៈពិសេស និងតម្រូវការបទប្បញ្ញត្តិខុសៗគ្នា។

គិតត្រឹមដំណាច់ចុងឆ្នាំ២០២៣កន្លងទៅ សិង្ហបុរីមានការិយាល័យគ្រួសារទោល (Single family offices) ចំនួន១.៤០០ការិយាល័យ ខណៈទីក្រុងហុងកុង ត្រូវបានគេប៉ាន់ប្រមាណថា មានការិយាល័យ គ្រួសារចំនួន២.៧០០ការិយាល័យ។ នេះបើយោងតាមរបាយការណ៍ របស់ក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ Deloitte ។

យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Preqin បានបង្ហាញទៀតថា បណ្តាវិនិយោគិននៅតំបន់អាស៊ីអាគ្នេយ៍ កំពុងបោះទុនក្នុងទីផ្សារឯកជន កាន់តែខ្លាំងឡើង ដូចជា ការវិនិយោគលើឧបករណ៍បំណុល និងភាគហ៊ុន ដោយសារការផ្តល់ផលចំណេញលើសពីការរំពឹងទុក។

ជាមួយគ្នានេះ យោងតាមការស្រាវជ្រាវថ្មី ពីក្រុមហ៊ុនប្រឹ​ក្សាសកល Bain & Co បានព្យាករណ៍ថា ការគ្រប់គ្រងទ្រព្យសកម្មឯកជន នឹងសម្រេចបានទំហំទឹកប្រាក់ ចន្លោះពី៦០ទ្រីលានដុល្លារដល់៦៥ទ្រីលានដុល្លារ នៅឆ្នាំ២០៣២ កើនឡើងជាង២ដង បើធៀបនឹងអត្រាកំណើន នៃទ្រព្យសកម្មសាធារណៈ៕ប្រភព៖ The Strait Times៕

ក្រុមហ៊ុន ប៉េង ហួត គ្រុប និងបុគ្គលិកចូលរួមបរិច្ចាគថវិកាយ៉ាងផុសផុល ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

0
DCIM100MEDIADJI_0023.JPG

ក្រុមហ៊ុន ប៉េង ហួត គ្រុប និងបុគ្គលិកចូលរួមបរិច្ចាគថវិកាយ៉ាងផុសផុល ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

 

(ភ្នំពេញ)៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប បរិច្ចាគថវិកា ៥០ម៉ឺនដុល្លារ ខណៈបុគ្គលិកបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនយ៉ាងផុសផុលដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។

 

ស្របតាមសសរស្តម្ភទាំង៣ របស់ ប៉េង ហួត គ្រុប ពោលគឺ “ការអប់រំ បរិស្ថាន និងសង្គម”  ដែលការបរិច្ចាគនេះគឺជាការងារសង្គមនៃបង្គោលទី៣ រួមមានដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ-ស្ពាន ការសាងសង់ផ្ទះជូនអតីតយុទ្ធជន និងយោធិនពិការ ការសាងសង់វត្តអារាម ការសាងសង់សាលារៀន និងការបរិច្ចាគថវិកាសាងសង់មន្ទីរពេទ្យកាល់ម៉ែត។ល៕

default

តើគម្រោងផ្លូវហាយវេត្រីភាគីឥណ្ឌា-មីយ៉ាន់ម៉ា-ថៃបន្តមកកាន់កម្ពុជាវិវត្តន៍ដល់ណាហើយ?

0

តើគម្រោងផ្លូវហាយវេត្រីភាគីឥណ្ឌា-មីយ៉ាន់ម៉ា-ថៃបន្តមកកាន់កម្ពុជាវិវត្តន៍ដល់ណាហើយ?

ដោយ: គង់ លាងហួរ

អន្តរជាតិ: គម្រោងផ្លូវហាយវេ Kolkata Bangkok ឬហៅថាផ្លូវហាយវេត្រីភាគី នឹង​តភ្ជាប់​ទីក្រុង​បាងកក ប្រទេស​ថៃ ទៅ​កាន់ទីក្រុង Kolkata ប្រទេស​ឥណ្ឌា តាមរយៈ​ប្រទេស​មីយ៉ាន់ម៉ា ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងឥណ្ឌា និងតំបន់អាស៊ាន។

ផ្លូវហាយវេនេះ នឹងតភ្ជាប់ទីក្រុងសំខាន់ៗជាច្រើន នៅទូទាំងប្រទេសទាំង៣ រួមមានទីក្រុងបាងកករបស់ថៃ ទីក្រុងយ៉ាំងហ្គោន និងទីក្រុងម៉ាន់ដាដា របស់មីយ៉ាន់ម៉ា ទីក្រុង Kolkata ទីក្រុង Siliguri, ទីក្រុង Guwahati និងទីក្រុង Kohima របស់ឥណ្ឌា។

ផ្លូវហាយវេត្រីភាគី នឹងក្លាយជាតំណភ្ជាប់ដ៏សំខាន់ នៅក្នុងតំបន់ច្រករបៀងភាគខាងកើត -ខាងលិច និងយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច Ayeyawady-Chao Phraya-Mekong ដោយពង្រីកការតភ្ជាប់ ទៅកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាម។

ផ្លូវហាយវេត្រីភាគី នឹងមានចម្ងាយសរុបប្រហែល២.៨០០គីឡូម៉ែត្រ។ កំណាត់ផ្លូវហាយវេភាគច្រើន មានទីតាំងស្ថិតនៅក្នុងទឹកដីនៃប្រទេសឥណ្ឌា ខណៈកំណាត់ផ្លូវហាយវេ នៅក្នុងប្រទេសថៃ នឹងមានចម្ងាយខ្លីបំផុត ក្នុងចំណោមប្រទេសទាំង៣។

គម្រោងផ្លូវហាយវេ Kolkata Bangkok ត្រូវបានគេរំពឹងថា នឹងសាងសង់បញ្ចប់រួចរាល់ នៅឆ្នាំ២០២៧ខាងមុខ ខណៈផ្នែកខ្លះនៃបណ្តាញផ្លូវហាយវេ បានសង់រួចរាល់ហើយ។

គិត​ត្រឹម​ពេលនេះ ការ​សាង​សង់​ផ្លូវ​ហាយវ៉េ​​ត្រូវ​បាន​បញ្ចប់​ជា​អតិបរមានៅ​ប្រទេស​ថៃ។ បច្ចុប្បន្ន​ ការស្ថាបនាកំណាត់​ផ្លូវ​ហាយវ៉េ​ក្នុង​ប្រទេស​ថៃ​ជិត​រួចរាល់​។ ប៉ុន្តែ​ការងារ​សាងសង់កំណាត់ហាយវេ នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​នឹង​ត្រូវ​ការ​ពេល​វេលា​យូរដើម្បី​បញ្ចប់។

ចំណែកផ្លូវតភ្ជាប់រវាងទីក្រុង Yar Gyi និងទីក្រុង Kalewa នៃប្រទេសមីយ៉ាន់ម៉ា មានចម្ងាយសរុបប្រហែល១២១,៨គីឡូម៉ែត្រ។ ផ្លូវ​នេះ​នឹង​ត្រូវ​អភិវឌ្ឍ​ន៍ ទៅជា​ផ្លូវ​ហាយវេ​ចំនួន៤គន្លង។

លើសពីនេះ ផ្លូវហាយវេត្រីភាគី នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់កំណើនតម្លៃអចលនទ្រព្យ។  ជារួម ការអភិវឌ្ឍន៍នឹងធ្វើឱ្យតម្លៃដីនៅតំបន់ក្បែរនោះហក់ឡើងថ្លៃ ដោយសារតែការតភ្ជាប់ទៅកាន់តំបន់ទាំងនេះ នឹងមានភាពប្រសើរឡើងយ៉ាងខ្លាំង។

ហេតុនេះ វិស័យអចលនទ្រព្យអាចនឹងរីកដុះដាល ក្នុងរយៈពេលពេលដ៏ខ្លីខាងមុខ ជុំវិញតំបន់សាងសង់ផ្លូវហាយវេ ជាពិសេសនៅតាមទីក្រុងរបស់ប្រទេសឥណ្ឌា ដូចជា ទីក្រុងMoreh ទីក្រុងKohima និងទីក្រុងSrirampurជាដើម។

ការអភិវឌ្ឍន៍គម្រោងផ្លូវហាយវេនេះ ក៏នឹងជួយជំរុញពា​ណិ​ជ្ជកម្ម ទេសចរណ៍ និងកំណើនសេដ្ឋកិច្ចក្នុងតំបន់ ដោយនឹងនាំមកនូវ ឱកាសការងារដល់ប្រជាជន។  កត្តាទាំងអស់នេះនឹងជំរុញឱ្យមានតម្រូវការ លំនៅដ្ឋានកាន់តែច្រើន ព្រមទាំងជំរុញវិស័យពាណិជ្ជកម្ម នៅក្នុងតំបន់ទាំងនេះ ដែលជាហេតុធ្វើឱ្យតម្លៃអចលនទ្រព្យកើនឡើង៕ប្រភព: Magic Bricks៕

River of Life project reaches 81% progress, land value appreciated by 87%, says Dr Zaliha

0

River of Life project reaches 81% progress, land value appreciated by 87%, says Dr Zaliha

The River of Life (ROL) project which is likely to fail to meet its completion deadline this year has reached progress of 81%, says Dr Zaliha Mustafa.

The Minister in the Prime Minister’s Department (Federal Territories) said as of June 30, 130 out of the 160 projects under the RM4.36bil mega project have been completed.

In her ministry’s reply to the debates on the Auditor-General’s 2/2024 report, Dr Zaliha said the total cost of ROL is RM4.36bil, whereby RM3.3bil was allocated for the cleaning component while RM1.06bil was for the beautification of the river.

Three projects have been retendered while six have been cancelled.

Despite the issues with the project, Dr Zaliha said the Klang and Gombak rivers have achieved the status of being an iconic waterfront.

She said that based on the land revaluation conducted by the Valuation and Property Services Department last year, ROL land had appreciated by 87% or RM5.3bil from RM6.1bil in 2012 to RM11.4bil.

This includes ROL’s objectives to improve the river water quality to Class IIB (suitable for recreational use with body contact), which is hard to achieve, due to weakness in planning, implementation, low level of asset operations, as well as low level of river care awareness.

“Putrajaya’s aspiration to get a return of up to RM4bil to finance the cost of implementing the ROL and avoid using public funds is also not achieved because the proceeds of land sales are subject to the respective owners,” the report read.

The report also noted that RM3.915bil has been spent on the RM4.363bil ROL project.

The implementation of the ROL project aims to transform the Klang River and Gombak River Basin areas from a previously uncompetitive and dirty river to a dynamic and habitable waterfront icon with high economic value.

Source: The Star

តម្លៃលំនៅដ្ឋានថ្លៃៗនៅទីក្រុងលំដាប់ទី១ក្នុងប្រទេសចិន បង្ហាញភាពធន់

0

តម្លៃលំនៅដ្ឋានថ្លៃៗនៅទីក្រុងលំដាប់ទី១ក្នុងប្រទេសចិន បង្ហាញភាពធន់

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការបង្ហាញភាពធន់ នៃទីផ្សារអចលនទ្រព្យប្រណីត នៅក្នុងប្រទេសចិន បានជំរុញឱ្យបណ្តាអ្នកអភិវឌ្ឍន៍ពន្លឿនការដាក់លក់ផ្ទះលំដាប់ខ្ពស់ ក្នុងគោលដៅស្តារប្រាក់ចំណូលរបស់ពួកគេឡើងវិញ។

កាលពីថ្ងៃទី២៥ ខែសីហា ផ្ទះចំនួន៣៣យូនីត ស្ថិតក្នុងគម្រោងលំនៅដ្ឋានប្រណីត Blossoms China នៅទីក្រុងសៀងហៃ ក្រោមការអភិវឌ្ឍន៍រួមគ្នាដោយក្រុមហ៊ុន Sunac China Holdings និងក្រុមហ៊ុន Xinhu Zhongbao ត្រូវបានលក់ដាច់ទាំងអស់ ដោយរកបានចំណូលប្រហែល២៥២,៨លានដុល្លារ។

ផ្ទះទាំងនេះមានទំហំ ចាប់ពី២៦៧ម៉ែត្រការ៉េ ដល់៤៥៦ម៉ែត្រការ៉េក្នុងមួយយូនីត និងត្រូវបានលក់ក្នុងតម្លៃជាមធ្យមចំនួន១៧០.០០០យ័ន(ប្រហែល ២៣.៨៦៣ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។នេះបើយោងតាមក្រុមហ៊ុន Sunac។

ដោយមានទីតាំងក្នុងសង្កាត់ Huangpu គម្រោង Blossoms China មានផ្ទះល្វែងសរុបចំនួន៥៣៣យូនីត និងផ្ទះ Townhouse ចំនួន១៥១យូនីត នឹងត្រូវដាក់លក់ចំនួន៤ជុំ។ក្រុមហ៊ុន Sunac បញ្ជាក់ថា ការបើកលក់ផ្ទះនៅជុំទី២ អាចនឹងចាប់ផ្តើមមុនដំណាច់ឆ្នាំនេះ។

យោងតាមគេហទំព័រផ្តល់ព័ត៌មាន អចលនទ្រព្យFang.com បានរាយការណ៍ឱ្យដឹងថា តម្លៃផ្ទះថ្មីជាមធ្យមនៅទូទាំងទីក្រុងសៀងហៃ ត្រូវបានដាក់លក់ក្នុងទំហំទឹកប្រាក់៦៤.៤៦៦យ័ន(ប្រហែល៩.០៥០ដុល្លារ) ក្នុងមួយម៉ែត្រការ៉េកាលពីខែកក្កដា។

តម្លៃផ្ទះប្រណីត នៅក្នុងបណ្តាទីក្រុងលំដាប់ទី១ របស់ប្រ ទេសចិននៅតែរក្សាបាននូវភាពធន់ ទោះបីជាវិស័យអចលនទ្រព្យចិនជារួមកំពុងបន្តធ្លាក់ចុះយ៉ាងណាក្តី។

លោក Yang Kewei អ្នកវិភាគនៅក្រុមហ៊ុនសាជីវកម្មព័ត៌ មានអចលនទ្រព្យចិន (CRIC) បានគូសបញ្ជាក់ថា តម្លៃផ្ទះប្រ ណីត ស្ថិតក្នុងគម្រោងមួយចំនួននៅទីក្រុងប៉េកាំង និងទីក្រុងសៀងហៃបានកើនឡើង ខណៈតម្លៃផ្ទះធម្មតា នៅក្នុងទីក្រុងទាំង២នេះ បានដាំក្បាលចុះចាប់ពី២០% ទៅ៣០%។

និន្នាការ​នេះ​ក៏បានកើតឡើង ​នៅ​តាមទីក្រុង​លំដាប់​ទី​១ផ្សេង​ទៀតដែរ។ តួយ៉ាង ក្រុមហ៊ុន Overseas Land & Investment ត្រូវបានគេរំពឹងថា នឹងបើកដំណើរការលក់ផ្ទះល្វែងចំនួន៦៩យូនីត ក្នុងសង្កាត់ Nanshan នៃទីក្រុងស៊ិនជិន នៅចុងខែកញ្ញាខាងមុខ។ ផ្ទះទាំងនោះ នឹងមានតម្លៃចាប់ពី១៣ម៉ឺនយ័ន ដល់១៨ម៉ឺនយ័ន ក្នុងមួយម៉ែត្រការ៉េ៕ប្រភព: SCMP៕

US firm Murphy Oil to begin drilling southern Vietnam exploration wells next month

0

US firm Murphy Oil to begin drilling southern Vietnam exploration wells next month

U.S.-headquartered Murphy Oil Corporation is preparing to spud two exploration wells in Vietnam late in the third quarter and the fourth quarter of this year, respectively, says CEO Roger Jenkins.

He said at a Q2 review meeting last week that the company planned to spud Hai Su Vang exploration well in Block 15-2/17 in Q3/2024 and Lac Da Hong exploration well of Block 15-1/05 in Q4/2024. The two blocks are located in Cuu Long Basin, offshore southern Vietnam.

The company has estimated that the Hai Su Vang and Lac Da Hong wells have gross potential resources of 170-430 and 65-135 million barrels of oil equivalent (MMBOE), respectively.

Eric Hambly, president and COO of Murphy Oil, said the firm was “very excited about exploration wells in Vietnam.” The rig for the drill is currently working with another operator in Vietnam, and will come to work for Murphy Oil later, he said.

“We expect to spud our well late in the third quarter,” he added.

He said the wells have the potential to become a “sizeable, exciting business for us in Vietnam…”.

Jenkins said that Murphy Oil was awarded key facilities and pipeline contracts for developing the Lac Da Vang field in Q2/2024. The project is scheduled to achieve first oil late 2026.

In its quarterly report sent to the U.S. Securities and Exchange Commission, Murphy Oil said it had incurred exploratory well costs of $22.5 million in about a year ending June 30, 2024. This included $15.1 million spent in Vietnam.

Source: The Investor

ក្រុមហ៊ុនយក្សអាមេរិក Murphy Oil គ្រោងខួងកំណប់អណ្តូងប្រេងដ៏ធំ២ទីតាំងនៅឈូងសមុទ្ររបស់វៀតណាម

0

ក្រុមហ៊ុនយក្សអាមេរិក Murphy Oil គ្រោងខួងកំណប់អណ្តូងប្រេងដ៏ធំ២ទីតាំងនៅឈូងសមុទ្ររបស់វៀតណាម

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុម​ហ៊ុន​​រុករក និងផលិតប្រេង​​​សកល Murphy Oil Corporation របស់សហរដ្ឋអាមេរិក គ្រោងនឹងចាប់ផ្តើមខួង​អណ្តូងប្រេង​ នៅក្នុងប្រទេសវៀតណាម ចំនួន២​ទីតាំងនៅដំណា ច់ចុងត្រីមាសទី៣ និង​ត្រីមាសទី៤ ​ឆ្នាំ​២០២៤នេះ​ ជា​បន្ត​បន្ទាប់​គ្នា​។ ​

ផែនការខាងលើនេះ ត្រូវបានលើកមកចុះផ្សាយដោយសា រពត៌មានវៀតណាម​ ​The Investor តាមរយៈការដកស្រង់​សម្ដី​របស់លោក Roger Jenkins នាយកប្រតិបត្តិក្រុម​ហ៊ុន​ Murphy Oil Corporation។

លោក​ Jenkins បាន​មានប្រសាសន៍ឱ្យដឹង​​ថា ក្រុមហ៊ុនគ្រោងខួងអណ្តូងប្រេងឈ្មោះ “Hai Su Vang” នៅក្នុងប្លុក15-2/17 ​នៅ​ត្រីមាស​ទី​៣​ ឆ្នាំ​ ២០២៤ ​និងអណ្តូងប្រេង Lac Da Hong នៅក្នុងប្លុក 15-1/05 ​នៅ​ត្រីមាស​ទី៤ ​ឆ្នាំ​តែមួយ។ ប្លុកប្រេង​ទាំង២​នេះ មានទីតាំងស្ថិតនៅតំបន់​ (Cuu Long ក្នុងឈូងសមុទ្រភាគខាងត្បូងរបស់​ប្រទេសវៀតណាម។

ក្រុមហ៊ុនលំដាប់យក្ស Murphy Oil បានធ្វើការប៉ាន់ប្រមា ណថា អណ្តូងប្រេង Hai Su Vang ​មាន​ធន​ធាន​​ប្រេង​ចន្លោះ​ពី​១៧០លាន ទៅ៤៣០លាន​បារ៉ែល​ ខណៈ​អណ្តូងប្រេង Lac Da Hong មាន​ធនធានប្រេងចន្លោះ​ពី​៦៥ ទៅ១៣៥លាន​បារ៉ែល។

ជាមួយគ្នានេះ លោក Eric Hambly ប្រធានទទួលបន្ទុកផ្នែកប្រតិបត្តិការ​របស់​ក្រុមហ៊ុន Murphy Oil Corporation បាន​គូសបញ្ជាក់ឱ្យដឹងថា “អណ្តូងប្រេង​ទាំង​២​ខាងលើ នៅក្នុង​ប្រទេស​វៀតណាមមានសក្តានុពល និងអាចក្លាយជាអាជីវកម្មរុករកប្រេងខ្នាតធំ សម្រាប់​ក្រុមហ៊ុន​របស់ខ្លួន”។

លើសពីនេះ​ លោក Jenkins ​បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន​ Murphy Oil Corporation ទទួល​បាននូវគ្រឿងសម្ភារៈបរិក្ខារសំខាន់ៗ និងកិច្ចសន្យាបំពង់បង្ហូរប្រេង សម្រាប់ការអភិវឌ្ឍន៍តំបន់អណ្តូងប្រេង​ Lac Da Vang ​កាល​ពីត្រីមាស​ទី​២​។

គម្រោង​មួយនេះ​រំពឹងថា ​នឹង​អាចសម្រេច​បាន​ដំណក់ប្រេង​ដំបូង​បំផុត​​ នៅដំណាច់ចុង​ឆ្នាំ​២០២៦ខាងមុខ៕ ប្រភព: The Investor៕

 

គម្រោងស្តារសោភ័ណភាពRiver of Life ក្នុងទីក្រុងគូឡាឡាំពួរ តម្លៃជាង១ពាន់លានដុល្លារសាងសង់យឺតយ៉ាវជាងផែនការ

0

គម្រោងស្តារសោភ័ណភាពRiver of Life ក្នុងទីក្រុងគូឡាឡាំពួរ តម្លៃជាង១ពាន់លានដុល្លារសាងសង់យឺតយ៉ាវជាងផែនការ

ដោយ: គង់ លាងហួរ

អន្តរជាតិ: គម្រោងកែលម្អគុណភាព និងសោភ័ណភាពទន្លេរ River of Life (ROL) របស់រដ្ឋាភិបាលម៉ាឡេស៊ី សម្រេចបានវឌ្ឍនភាពចំនួន៨១ភាគរយ និងមិនអាចបញ្ចប់ការសាងសង់ទាន់ផែនការគ្រោងទុកនៅឆ្នាំ២០២៤នេះ។

គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤ គម្រោងចំនួន១៣០ ក្នុងចំណោម១៦០គម្រោង ស្ថិតក្រោមគម្រោងមេ River of Life តម្លៃ៤,៣៦ពាន់លានរីងហ្គីត (ប្រហែល១,០៦ពាន់លានដុល្លារអាមេរិក) បានបញ្ចប់ការសាងសង់រួចរាល់។

ក្នុងនោះរដ្ឋាភិបាលម៉ាឡេស៊ី បានវិភាជន៍ទុនចំនួន៣,៣ពាន់លានរីងហ្គីត សម្រាប់ផ្នែកសម្អាត ខណៈទុនចំនួន១,០៦ពាន់លានរីងហ្គីតទៀត ត្រូវបានបម្រុងទុកសម្រាប់ជំរុញភាពស្រស់ស្អាតនៃទន្លេរ។

ទោះបីជាគម្រោងខាងលើជួបប្រទះបញ្ហា និងមិនអាចបញ្ច​ប់ទាន់ពេលវេលាយ៉ាងណាក្តី មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលបានអះអាងថា ទន្លេរKlang និង Gombak នៅក្នុងទីក្រុងគូឡាឡាំពួរ បានទទួលឋានៈជាមាត់ទឹកដ៏ល្បីល្បាញមួយ។

យោងតាមរបាយការណ៍រៀបចំឡើង ដោយនាយកដ្ឋានវាយតម្លៃ និងផ្តល់សេវាកម្មអចលនទ្រព្យម៉ាឡេស៊ី បានបង្ហាញថា ដីស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍គម្រោង River of Life បានកើនឡើង៨៧% ពី៦,១ពាន់លានរីងហ្គីត ក្នុងឆ្នាំ២០១២ដល់១១,៤ពាន់លានរីងហ្គីតនៅឆ្នាំ២០២៣។

កាលពីពេលថ្មីៗនេះ យោងតាមរបាយការណ៍មួយបានបង្ហាញថា គម្រោង River of Life ត្រូវបានគេរំពឹងថា នឹងត្រូវពន្យារពេលសាងសង់ ហើយនឹងមិនអាចបំពេញតាមកាលកំណត់របស់ខ្លួននោះទេ។

ការអនុវត្តន៍គម្រោង ROL មានគោលបំណងប្រែក្លាយតំបន់អាងទន្លេ Klang និងទន្លេ Gombak នៅក្នុងទីក្រុងគូឡាឡាំពួរ ពីទន្លេរ ដែលមិនមានការប្រកួតប្រជែង និងកខ្វក់ពីមុនទៅជារមណីយដ្ឋានមាត់ទឹកដ៏ទាក់ទាញ និងមានគុណតម្លៃសេដ្ឋកិច្ចខ្ពស់។

គោលបំណងរបស់គម្រោង ROL ក្នុងការកែលម្អគុណភាពទឹកទន្លេឱ្យដល់ចំណាត់ថ្នាក់ IIB (ចំណាត់ថ្នាក់នេះមានន័យថា គុណភាពទឹក ស័ក្តិសមសម្រាប់ការប្រើប្រាស់កម្សាន្ត និងអាចប៉ះពាល់រាងកាយបាន) ប៉ុន្តែគោលដៅនេះ ពិបាកនឹងសម្រេចបាន ដោយសារភាពទន់ខ្សោយ ក្នុងការរៀបចំផែនការ ការអនុវត្តន៍ ព្រមទាំងកង្វះនៃការយល់ដឹងអំពីការថែទាំទន្លេរ៕ប្រភព: The Star៕

ថ្នាក់ដឹកនាំCVEAបន្តទាក់ទាញអ្នកផ្តល់សេវាកម្មអចលនទ្រព្យគ្មានអាជ្ញាប័ណ្ណឲ្យរត់រកច្បាប់ ដើម្បីកសាងទំនុកចិត្តទីផ្សារ

0
Untitled design - 1

ថ្នាក់ដឹកនាំCVEAបន្តទាក់ទាញអ្នកផ្តល់សេវាកម្មអចលនទ្រព្យគ្មានអាជ្ញាប័ណ្ណឲ្យរត់រកច្បាប់ ដើម្បីកសាងទំនុកចិត្តទីផ្សារ

       ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ ក្រុមថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់​ងារអចលនវត្ថុកម្ពុជា(CVEA)បានប្រកាសជាថ្មី ក្នុងការប្រឆាំងនឹងអ្នកផ្តល់សេវាកម្មក្នុងវិស័យនេះ ដែលគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ។

លោកឧកញ៉ាចេង ខេងក្រុមប្រឹក្សាភិបាលសមាគមCVEAបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា មានក្រុមអ្នករកស៊ី គ្មានអាជ្ញាប័ណ្ណជាច្រើននៅក្នុងវិស័យនេះ ដែលរហូតមកទល់ពេលនេះ សមាគមបានប្រមូលបានតារាងឈ្មោះមួយចំនួនហើយ ដែលពួកគេគួរតែចូលមកជាសមាជិក របស់សមា​គមទាំងអស់គ្នា ដើម្បីប្រកបរបរដោយសុច្ចរិត និងបង្កើនទំនុកចិត្តដល់វិស័យនេះ។

លោកឧកញ៉ាបានបញ្ជាក់ថា “មានក្រុមហ៊ុនមួយចំនួន បានរកស៊ីបោកប្រាស់ ដល់អ្នកវិនិយោគបរទេស ដែលធ្វើឲ្យពួកគេខ្លាច និងមិនហ៊ានចូលមកវិនិយោគនៅកម្ពុជា”។ លោកបន្តថា “ការរួមគ្នាផ្តល់ទំនុកចិត្តក្នុងទីផ្សារ មានសារៈសំខាន់ណាស់ ដើម្បីជម្រុញវិស័យនេះ ក៏ដូចជាផ្តល់ទំនុកចិត្តដល់អ្នក​វិនិយោគកាន់តែប្រសើរឡើង”។

លោកឧកញ៉ាចេង ខេងបានបន្តថា ពួកយើងជាថ្នាក់ដឹកនាំ និងសមាជិកសមាគម តែងតែប្រឹងប្រែងណាស់ ដើម្បីជម្រុញទីផ្សារអចលនវត្ថុ ប៉ុន្តែជួនកាលយើងធ្វើល្អបានមួយចំនួន តែអ្នកគ្មានច្បាប់ បានធ្វើឲ្យខូចទីផ្សារ ធ្វើឲ្យបាត់បង់ទំនុកចិត្ត ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកនៅក្នុងវិស័យនេះទាំងមូល។

ជាមួយគ្នានេះ លោកសន សៀបប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងផងដែរថា យើងពិតជាចង់ និងជម្រុញឲ្យអ្នកនៅក្នុងវិស័យនេះ ដែលរកស៊ីគ្មានច្បាប់ គ្មានអាជ្ញាប័ណ្ណច្បាស់លាស់ ឲ្យរត់រកច្បាប់ឲ្យបានត្រឹមត្រូវ ហើយចូលមកជាសមាជិកសមាគម ដើម្បីទទួលបានការគាំទ្រ និងការបណ្តុះបណ្តាល។

លោកបន្តថា “សមាគមស្វាគមន៍អ្នកវិនិយោគជាតិ អន្តរជាតិមកធ្វើការពិភាក្សាជាមួយសមាគម និងសមាជិកសមាគម ដើម្បីកាត់បន្ថយហានិភ័យនៃការវិនិយោគ”។ លោកបន្តថា “ដំណាក់កាលនេះ ការកសាងទំនុកចិត្តឲ្យបានកាន់តែរ៉ឹងមាំ នឹងធ្វើឲ្យទីផ្សារងើបឡើងកាន់តែឆាប់រហ័ស”។

លោកសន សៀបបានព្យាករណ៍ថា ទីផ្សារអចលនវត្ថុកម្ពុជា ត្រូវការពេលមួយចំនួនទៀត ដើម្បីឲ្យអ្វីៗដំណើរការដោយរីកចម្រើន និងរលូន ដូចមុនវិបត្តិកូវីដ១៩៕