ការព្យាករណ៍: ប្រទេសចិនត្រូវការយន្តហោះថ្មីចំនួន៨.៨៣០គ្រឿង​​ក្នុងរយៈពេល២ទសវត្សរ៍ខាងមុខ

0

ការព្យាករណ៍: ប្រទេសចិនត្រូវការយន្តហោះថ្មីចំនួន៨.៨៣០គ្រឿង​​ក្នុងរយៈពេល២ទសវត្សរ៍ខាងមុខ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing ​ព្យា​ក​រណ៍ថា ប្រទេសចិននឹងត្រូវការយន្តហោះថ្មី ចំនួន៨.៨៣០គ្រឿង​​ ក្នុងរយៈពេល២ទសវត្សរ៍ខាងមុខ ស្របពេល​​ចិនកំពុងព្យាយាម ធ្វើ​ទំនើប​កម្ម​​វិស័យអាកាសចរណ៍​ ដើម្បីបំពេញកំនើន​​តម្រូវការ​ដឹក​អ្នកដំណើរ​ និង​ទំនិញ​តាម​ផ្លូវ​អាកាស​។​

ការព្យាករ​ណ៍ត្រូវបានភ្ជាប់ នៅ​ក្នុង​របាយការណ៍ទស្សនវិស័យទីផ្សារពាណិជ្ជកម្មឆ្នាំ២០២៤​ (CMO)របស់​ក្រុមហ៊ុន​ Boeing ចំពោះទីផ្សារចិន  ​ខណៈ​ចំនួនយន្តហោះ​ពាណិជ្ជកម្មចិន​​នឹងកើន​ឡើន​​ជាង​ទ្វេរដង បើធៀប​នឹង​​បច្ចុប្បន្ន​។

របាយការណ៍​បាន​បន្តថា​ ចំនួនយន្តហោះ​ពាណិជ្ជកម្មរបស់ចិន នឹងកើនឡើង៤,១ភាគរយ​ ជារៀងរាល់ឆ្នាំពី៤.៣៤៥ ដល់​៩.៧៤០គ្រឿង​ នៅ​ឆ្នាំ​២០៤៣ ​រួមជាមួយ​នឹង​កំណើ​នចរា​ចរណ៍ដឹកជញ្ជូន អ្នកដំណើរប្រចាំឆ្នាំក្នុងរង្វង់៥,៩ភាគរយ​​។ ​

លោក Darren Hulst អនុប្រធានទទួលបន្ទុកផ្នែកទីផ្សារពា​ណិ​ជ្ជកម្មនៅក្រុមហ៊ុនBoeing លើកឡើងថា ទីផ្សារអាកាសចរណ៍ពាណិជ្ជកម្មរបស់​ចិន សម្រាប់អ្នកដំណើរ និងទំនិញ បន្តរីកចម្រើន ដោយសារកំណើនសេដ្ឋកិច្ច និងការបង្កើតបណ្តាញហោះហើរក្នុងស្រុក។

ជាក់ស្ដែងការព្យាករ​ណ៍បង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍ចិន នឹង​ទទួលបាន​តម្រូវការដឹកជញ្ជូនកាន់តែខ្ពស់។ ការ​ណ៍នេះ ទាមទារឱ្យក្រុមហ៊ុន​បង្កើន ​ការទិញយន្តហោះ​ថ្មីទំនើប​ៗ ដើម្បីកាត់បន្ថយការចាក់ប្រេង​​បន្ថែមទៀត​។

ក្រុមហ៊ុន Boeing បន្ត​ថា​ ចំនួនអ្នកដំណើរ នឹង​កើនឡើង បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ចិន ​បានពង្រីកជើងហោះហើរ​ទៅកាន់ទីក្រុងតូចៗ ខណៈការធ្វើដំណើរតាមផ្លូវអាកាស ​ក្នុងស្រុករបស់ប្រទេសចិន ក្លាយជាលំហូរចរាចរណ៍ដ៏មមាញឹកបំផុ​តនៅលើពិភពលោក​។

ក្នុងរយៈពេលជាង៥០ឆ្នាំកន្លងមក​ យន្តហោះ Boeing ជា​ប្រព័ន្ធដឹកអ្នកដំណើរ និងដឹកទំនិញដ៏​សំខាន់​របស់វិស័យអាកា​សចរណ៍ស៊ីវិល​នៅប្រទេសចិន។ ជាមួយគ្នានេះ គ្រឿងបន្លាស់របស់យន្តហោះBoeing ជាង១០.០០០គ្រឿង ត្រូវបាន​ផលិតនៅ​ក្នុងប្រទេសចិន។

សកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Boeing ​ក្នុងប្រទេសចិន បានរួមចំណែក ចាក់បញ្ចូលទឹកប្រាក់ជាង១,៦ពាន់លាន​ដុល្លារ​ក្នុងមួយឆ្នាំ ទៅក្នុងសេដ្ឋកិច្ច​ចិន ដូចជាការផ្គត់ផ្គង់ ការបណ្តាក់ទុនរួមគ្នា ការបំពេញប្រតិបត្តិការ ការបណ្តុះបណ្តាល និងការវិនិយោគលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍៕ប្រភព: The edge Malaysia៕

តើការឧបត្ថម្ភជំនួយ៤.៥០០ដុល្លារក្នុងម្នាក់របស់រដ្ឋាភិបាលសិង្ហបុរីដល់អ្នកបាត់បង់ការងារធ្វើមានប្រសិទ្ធភាពឬទេ?

0

តើការឧបត្ថម្ភជំនួយ៤.៥០០ដុល្លារក្នុងម្នាក់របស់រដ្ឋាភិបាលសិង្ហបុរីដល់អ្នកបាត់បង់ការងារធ្វើមានប្រសិទ្ធភាពឬទេ?
ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលសិង្ហបុរី បានប្រកាសឧបត្ថម្ភជំនួយដល់ពលរដ្ឋ គ្មានការងារធ្វើចំនួន៦ពាន់ដុល្លារសិង្ហបុរី(៤.៥០០ដុល្លារអាមេរិក)ក្នុងម្នាក់ សម្រាប់រយៈពេល៦ខែ ដើម្បីអាចឱ្យពួកគេមានពេលវេលាបន្ថែម ក្នុងការស្វែងរកការងារ ឬដុះខាត់សមត្ថភាព ដើម្បីទទួលបានឱកាសការងារថ្មី កាន់តែល្អប្រសើរជាងមុន។
យ៉ាងណាមិញ ក្រុមអ្នកវិភាគបានផ្តល់អនុសាសន៍ ឱ្យរដ្ឋាភិបាលសិង្ហបុរី ពិចារណាកែតម្រូវចំណុច មួយចំនួនបន្ថែមទៀត ដើម្បីធានាប្រសិទ្ធភាពនៃគោលនយោបាយនេះ។
លោក Terence Ho សាស្ត្រាចារ្យនៅសាលាគោលនយោបាយសាធារណៈ Lee Kuan Yew បានបញ្ជាក់ប្រាប់សារពត៌មាន StraitsTimesថា រដ្ឋាភិបាលមានបំណង ធ្វើឱ្យមានតុល្យភាពរវាងការផ្តល់ការគាំទ្រ និងធានាការលើកទឹកចិត្តគ្រប់គ្រាន់សម្រាប់កម្មករ ដែលបាត់បង់ការងារ ដើម្បីអាចឱ្យពួកគេត្រឡប់ទៅរកការងារធ្វើវិញ នៅពេលពួកគេត្រៀមខ្លួនរួចជាស្រេច។
នាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lawrence Wong បានប្រកាសដាក់ចេញគម្រោង ផ្តល់ជំនួយដល់អ្នកស្វែងរកការងារជំនាញ នាពេលអនាគត(SkillsFuture Jobseeker Support)។
គម្រោងនេះផ្តល់ជំនួយហិរញ្ញវត្ថុ ក្នុងរយៈពេល៦ខែសម្រាប់អ្នកបាត់បង់ការងារធ្វើ ប៉ុន្តែរដ្ឋាភិបាលក៏នឹងតម្រូវឱ្យពួកគេឆ្លងកាត់វគ្គបណ្តុះបណ្តាល និងវគ្គតម្រង់ទិសអាជីពការងារផងដែរ។
លោកសាស្ត្រាចារ្យ Terence Ho បានអះអាងថា “គោលនយោបាយនេះ នឹងជួយបន្ធូរបន្ថយភាពតានតឹង ផ្នែកហិរញ្ញវត្ថុសម្រាប់គ្រួសារមានចំណូលមធ្យម ប៉ុន្តែពួកគេត្រូវពឹងផ្អែកលើការសន្សំ ឬប្រភពលំហូរសាច់ប្រាក់ផ្សេងទៀត ដើម្បីជួយឱ្យពួកគេឆ្លងផុតការលំបាក”។
លោកបានផ្តល់អនុសាសន៍ថា រដ្ឋាភិបាលចាំបាច់ត្រូវកែសម្រួលទំហំ ជំនួយគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់អ្នកបាត់បង់ការងារ ដោយសារការចំណាយ លើការរស់នៅកើនឡើងជានិច្ចទៅតាមពេលវេលា។
ស្រដៀងគ្នានេះ លោក Tan Ern Ser អ្នកជំនាញផ្នែកសង្គមនៅសិង្ហបុរី បានលើកឡើងថា ការឧបត្ថម្ភជំនួញគាំទ្រអាចត្រូវបានគេមើលឃើញថា ជាកាយវិការលើកទឹកចិត្តកម្មករ ដែលគ្មានការងារធ្វើឱ្យងើបឈរឡើងវិញ ហើយស្វែងរកការងារថ្មី។
ទោះជាយ៉ាងណាក្តី អ្នកវិភាគមួយចំនួនបានបង្ហាញការព្រួយបារម្ភថា ចំនួនទំហំទឹកប្រាក់ និងរយៈពេល៦ខែ នៃការអនុវត្តគម្រោងឧបត្ថម្ភជំនួយនេះ អាចមានកម្រិតតិចជាងគម្រោងនៅក្នុងបណ្តាប្រទេសដទៃទៀត។
លោក Walter Theseira សាស្ត្រាចារ្យរងមកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គមសិង្ហបុរីបានអះអាងថា ប្រទេសជាច្រើនផ្តល់ការគាំទ្រ និងជំនួយប្រាក់ឧបត្ថម្ភពិសេសបន្ថែម សម្រាប់អ្នកបាត់បង់ការងារធ្វើ ដែលមានសាច់ញាតិ ឬកូននៅក្នុងបន្ទុក។
នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lawrence Wong បានទទួលស្គាល់ថា ការបាត់បង់ការងារជាឧបសគ្គដ៏ធំ ព្រោះអាចធ្វើឱ្យកម្មករ និងគ្រួសាររបស់ពួកគេ ជួបប្រទះអស្ថិរភាពយ៉ាងធ្ងន់ធ្ងរ។ដូច្នេះ រដ្ឋាភិបាលត្រូវធ្វើអ្វីមួយ ដើម្បីកាត់បន្ថយភាពតានតឹងចំពោះអ្នករងផលប៉ះពាល់។
លោកបន្ថែមថា“យើងនឹងជួយអ្នកឱ្យឆ្លងផុត ពីភាពលំបាក ហើយត្រលប់មកវិញកាន់តែរឹងមាំ ប៉ុន្តែអ្នកក៏ត្រូវខិតខំធ្វើចំណែករបស់អ្នកផងដែរ”៕ប្រភព:Vnexpress៕

 

 

Porsche Design Tower Bangkok first of its kind in Asia

0

Porsche Design Tower Bangkok first of its kind in Asia

Porsche Design, a German lifestyle brand renowned for its design esthetic, announced a partnership with Ananda Development, a major Thai property developer, to debut the Porsche Design Tower Bangkok on Tuesday, marking the brand’s first foray into Asia’s ultra-luxury residential market.

With a project value of 15 billion baht, the building marks the first of its kind in Asia and the third globally, following prestigious Porsche Design real-estate developments in Miami, Florida, and Stuttgart, Germany.

Set to break ground next year on Sukhumvit 38, the tower will feature 22 exclusive “Sky Villas”, ranging from 525 to 1,135 square metres. With an average price of US$15 million and reaching up to $40 million, the project targets ultra-high-net-worth individuals seeking bespoke living experiences.

Construction is slated to commence next year and conclude by the end of 2028.

During his opening remarks at a press conference, Stefan Buescher, chairman of the executive board of Porsche Lifestyle Group, emphasised the project’s commitment to Porsche’s design philosophy.

“Porsche Design Tower Bangkok represents a groundbreaking fusion of exquisite design and optimal functionality. Our vision is to create a living space where one’s passion thrives,” he said, adding that all of the designs promised to remain true to the Porsche principle of timelessness.

Source: The Nation

ក្រុមអ្នកវិភាគ: នាយករដ្ឋមន្ត្រីថៃថ្មីលោកស្រី Paetongtarn អាចស្វែងរកមូលនិធិពីចិនដើម្បីសង់គម្រោង Land Bridge

0

ក្រុមអ្នកវិភាគ: នាយករដ្ឋមន្ត្រីថៃថ្មីលោកស្រី Paetongtarn អាចស្វែងរកមូលនិធិពីចិនដើម្បីសង់គម្រោង Land Bridge
ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមអ្នកវិភាគបានលើកឡើងថា នាយករដ្ឋមន្ត្រីថៃថ្មីលោកស្រី Paetongtarn Shinawatra អាចនឹងសម្រេចចិត្ដ ដោយប្រុងប្រយ័ត្នបំផុត ក្នុងការអនុញ្ញាតឱ្យចិន បោះទុនវិនិយោគលើគម្រោង Land Bridge។
នៅពេលការសាងសង់បញ្ចប់រួចរាល់ គម្រោងនេះនឹងជួយកាត់ចម្ងាយធ្វើដំណើរ និងការដឹកជញ្ជូនតាមផ្លូវសមុទ្រ នៅតំបន់អាស៊ី ដូចនឹងព្រែកជីក Panama ដ៏ល្បីរបស់ពិភពលោក។
ការរំពឹងទុកខាងលើកើតមានឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីវ័យក្មេងបំផុត របស់ប្រទេសថៃរូបនេះ បានលើកឡើងពីទំនាក់ទំនងដ៏ស៊ីជម្រៅ និងមិត្តភាពជាមួយចិន នៅក្នុងសន្និសីទសារព័ត៌មានលើកដំបូង កាលពីថ្ងៃទី១៨ ខែសីហា។ កាយវិការនេះ ត្រូវបានគេមើលឃើញថា ជាការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត។
លោក Ken Mathis Lohatepanont និស្សិតសិក្សាថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យ Michigan បានលើកឡើងថា លោកស្រីPaetongtarn អាចនឹងយកគម្រូតាមនាយករដ្ឋមន្ដ្រីមុនៗ ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយទីក្រុងប៉េកាំង។
គម្រោង Land Bridge នឹងជំនួសគម្រោងព្រែកជីកក្រា (Kra) ដោយតភ្ជាប់សមុទ្រ Andaman ជាមួយឈូងសមុទ្រថៃ។ Land Bridge បានទទួលការសាទរ ដោយសារគម្រោងនេះ ត្រូវបានគេរំពឹងថា នឹងជួយជំរុញកំណើនសេដ្ឋកិច្ចថៃ។
ការកសាងផ្លូវវាង សម្រាប់ការដឹកជញ្ជូនរបស់ថៃ ទាក់ទាញចំណាប់អារម្មណ៍ពីប្រទេសចិន ខណៈបច្ចុប្បន្ន ចិនតែងបញ្ជូននាវាឆ្លងកាត់ ច្រកសមុទ្រម៉ាឡាកា ជាច្រកយុទ្ធសាស្ត្រដ៏សំខាន់។
ច្រកសមុទ្រម៉ាឡាកា ក៏ជាផ្លូវទឹកដ៏សំខាន់សម្រាប់ចិន ក្នុងការនាំចូលប្រេងឆៅ ពីតំបន់មជ្ឈិមបូព៌ា និងវត្ថុធាតុដើមពីតំបន់អាហ្វ្រិក។បច្ចុប្បន្ននេះ នាវាប្រហែល៩៤.០០០គ្រឿងឆ្លងកាត់ច្រកសមុទ្រម៉ាឡាកាជារៀងរាល់ឆ្នាំ។
រដ្ឋាភិបាលថៃបានស្វែងរក ប្រភពហិរញ្ញប្បទាន ដើម្បីបន្តស្ថាបនា គម្រោងប្រវែង៩០គីឡូម៉ែត្រនេះ ខណៈគម្រោងត្រូវការទុនវិនិយោគ យ៉ាងតិចណាស់២៨,៦ពាន់លានដុល្លារអាមេរិក។នេះបើយោងតាមកាសែត South China Morning Post។
យ៉ាងណាមិញ ទីក្រុងប៉េកាំងមិនទាន់បានបង្ហាញគោលជំហរជាផ្លូវការណាមួយនៅឡើយទេ។
ប៉ុន្តែកាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍កាលពីខែតុលា ឆ្នាំមុនថា ក្រុមហ៊ុនម៉ៅការរបស់រដ្ឋចិន China Harbor Engineering កំពុងពិចារណា លើការរួមចំណែកជាមួយរដ្ឋាភិបាលថៃ ខណៈក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យហុងកុង New World Development ក៏បានបង្ហាញចំណាប់អារម្មណ៍ផងដែរ។
ទន្ទឹមនឹងនេះ ក្រុមអ្នកវិភាគបានផ្តល់យោបល់ឱ្យ ក្រុមមន្ត្រីថៃត្រៀមខ្លួន សម្រាប់ការចរចាជាមួយប្រភព ផ្តល់មូលនិធិដ៏មានសក្តានុពលពីប្រទេសចិន។
លោក Peng Peng ប្រធានប្រតិបត្តិនៅស្ថាប័នប្រឹក្សាយោបល់ផ្នែកសេដ្ឋកិច្ច Guangdong Society of Reform បានមានប្រសាសន៍ឱ្យដឹងថា“ភាគីទាំងពីរ នឹងទទួលបានអត្ថប្រយោជន៍ពីការវិនិយោគនេះ។ ប៉ុន្តែគម្រោងនេះមានទំហំធំ ហើយត្រូវការពេលវេលា”៕ប្រភព: SCMP៕

អ្នកជំនាញៈទីផ្សារអចលនទ្រព្យនៅតែមានតម្រូវការតែអ្នកវិនិយោគនៅតែស្វែងរកតម្លៃក្រោមទីផ្សារ

0

អ្នកជំនាញៈទីផ្សារអចលនទ្រព្យនៅតែមានតម្រូវការតែអ្នកវិនិយោគនៅតែស្វែងរកតម្លៃក្រោមទីផ្សារ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ គិតមកដល់ចុងខែសីហានេះ អ្នកជំនាញបានមើលឃើញថា ទីផ្សារអចលនទ្រព្យមានដំណើរទៅមុខ សន្សឹមៗ បើធៀបនឹងឆ្នាំ២០២៤កន្លងមក។

លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Serviceបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី២៨ សីហានេះថា រហូតមកទល់ពេលនេះ តម្លៃនៅតែមិនទាន់កើនឡើងនោះទេ ប៉ុន្តែអ្នកស្វែងរកនៅតែរកអចល​ន​ទ្រព្យតម្លៃក្រោមទីផ្សារ ទាំងដី និងផ្ទះទី២។

លោកស្រីបន្តថា “កាលៈទេសៈណា ក៏នៅតែមានតម្រូវការ តែអ្នករកទិញដី ឬផ្ទះមានគោលបំណង យកធ្វើអាជីវកម្មពិតប្រាកដ”។ លោកស្រីបន្តថា “អ្នកទិញនៅតែសម្លឹងអចលនទ្រព្យ មានទីតាំងល្អ និងតម្លៃទាបជាងទីផ្សារខ្លាំង”។

លោកស្រីតាំង ហួរបានបន្តថា ផ្ទះឬអាគារ អ្នកទិញតែងតែយកមកប្រើប្រាស់ ក្នុងគោលបំណងណាមួយជាក់លាក់ ដែលអាចយកមកធ្វើអាជីវកម្ម ឬជូលបានក្នុងតម្លៃល្អ។

យោងតាមរបាយការណ៍ របស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយ កាលពីឆមាសទី១បានបង្ហាញថា ទីផ្សារអចលនវត្ថុនៅតែងើបឡើងវិញ ក្នុងសភាពយឺតយ៉ាវ ជាមួយនឹងកំណើនប្រមាណ១,៥ភាគរយ សម្រាប់ឆ្នាំ២០២៤នេះ

ជាមួយគ្នានេះ លោកឧកញ៉ាចេង ខេងអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យCPLបានលើកឡើងថា អចលនទ្រព្យនៅតែមានឱកាសរីកចម្រើន វាប្រៀបដីដូចជាសក់ដែលកាត់ខ្លីរួច វានឹងបន្តដុះឡើងវិញ។

លោកឧកញ៉ាបានបង្ហាញសុទិដ្ឋិនិយមថា “ទីផ្សារអចលនវត្ថុនៅតែមានភាពប្រសើរ និងឱកាសរីកចម្រើនជាថ្មីនាពេលខាងមុខ ពិសេសអ្នកនៅក្នុងវិស័យនេះ ត្រូវតែរួមគ្នាផ្តល់ទំនុកចិត្តដល់ទីផ្សារឡើងវិញ”៕

ក្រុមប្រឹក្សាធុរកិច្ចអាស៊ានពិនិត្យលទ្ឋភាពនិងឱកាសវិនិយោគលើវិស័យកសិឧស្សាហកម្មនៅកម្ពុជា

0

 

ក្រុមប្រឹក្សាធុរកិច្ចអាស៊ានពិនិត្យលទ្ឋភាពនិងឱកាសវិនិយោគលើវិស័យកសិឧស្សាហកម្មនៅកម្ពុជា

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ប្រធានក្រុមប្រឹក្សាធុរកិច្ច កាណាដា-អាស៊ាន (Canada-ASEAN Business Council – CABC) លោក Wayne C. Farmer បានជួបពិភាក្សាជាមួយមន្រ្តីជាន់ខ្ពស់កម្ពុជា ដើម្បីពិនិត្យលទ្ធភាព និងឱកាសនៃការវិនិយោគ ក្នុងវិស័យកសិឧស្សាហកម្ម

ក្នុងជំនួបកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូន លោក Wayne C. Farmer ប្រធានក្រុមប្រឹក្សាធុរកិច្ច កាណាដា-អាស៊ាន (Canada-ASEAN Business Council – CABC) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបទល់មុខគ្នានេះ បច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ត្រូវបានលើកយកមកជជែកពិភាក្សា ដោយបានផ្តោតជាពិសេសទៅលើលទ្ធភាព និងឱកាសនៃការវិនិយោគក្នុងវិស័យកសិឧស្សាហកម្ម ឧស្សាហកម្មចំណីអាហារ និងខ្សែច្រវាក់ផលិតកម្មផ្គត់ផ្គង់នានា ដែលមានភាពពាក់ព័ន្ធ។ ភាពរីកចម្រើន ក្នុងវិស័យកសិឧស្សាហកម្ម និងឧស្សាហកម្មចំណីអាហារ មិនត្រឹមតែនឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជា ដែលជាប្រទេសកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែការវិនិយោគក្នុងវិស័យទាំងពីរខាងលើ នឹងចូលរួមធានាបាននូវសន្តិសុខស្បៀង ក្នុងសង្គមជាតិផងដែរ

ក្រុមហ៊ុនអន្តរជាតិចំនួន២បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា

0

ក្រុមហ៊ុនអន្តរជាតិចំនួន២បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា

ដោយៈ គង់ សូរិយា

ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុន CITIC Construction Co., Ltd. និងក្រុមហ៊ុន Sinopec Guangzhou Engineering Co., Ltd

ក្នុងជំនួបកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ លោកស៊ុន ចាន់ថុល បានអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុន CITIC Construction Co., Ltd. និងក្រុមហ៊ុនSinopec Guangzhou Engineering Co., Ltd. ដឹកនាំដោយលោកAn Xiaodong អគ្គនាយករង នៃអង្គភាពធុរកិច្ច តំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន CITIC Construction Co., Ltd

ជំនួបនាឱកាសនេះ ត្រូវបានរៀបចំឡើង ដើម្បីឱ្យគណៈប្រតិភូនៃក្រុមហ៊ុនទាំងពីរ បានស្វែងយល់បន្ថែមឱ្យកាន់តែស៊ីជម្រៅ អំពីបរិយាកាសវិនិយោគនៅកម្ពុជា ក៏ដូចជាទទួលបាននូវអនុសាសន៍ណែនាំល្អៗពីសំណាក់ លោកឧបនាយករដ្ឋមន្ត្រី ក្នុងការរៀបចំផែនការវិនិយោគ សំដៅធ្វើឱ្យការស្នើសុំវិនិយោគមានភាពច្បាស់លាស់ និងងាយទទួលបានការសម្រេចអនុម័ត។

ឆ្លៀតក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបបន្ថែម អំពីផែនការអភិវឌ្ឍន៍វិស័យកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតភ្ជាប់ ដែលមានភាពប្រទាក់ក្រឡានៅពាសពេញផ្ទៃប្រទេស ជាពិសេសគឺ គម្រោងព្រែកជីកហ្វូណនតេជោ ដែលជានឹងផ្លាស់ប្តូរមុខមាត់កម្ពុជា ក្នុងវិស័យនាវាចរណ៍ នៅពេលបញ្ចប់ការសាងសង់ខាងមុខ៕

តើមានមូលហេតុអ្វីខ្លះទើបជំរុញឱ្យបណ្តាអ្នកវិនិយោគងាកមកកាន់តំបន់អាស៊ានកាន់តែច្រើន?

0

តើមានមូលហេតុអ្វីខ្លះទើបជំរុញឱ្យបណ្តាអ្នកវិនិយោគងាកមកកាន់តំបន់អាស៊ានកាន់តែច្រើន?

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការនាំចេញរបស់ប្រទេសចិន ជួបប្រទះរបាំងពាណិជ្ជកម្ម បន្ទាប់ពីសហរដ្ឋអាមេរិក បានដំឡើងពន្ធលើទំនិ ញនាំចូលពីចិន។

ការណ៍នេះ បានបង្ខំឱ្យក្រុមហ៊ុនជាច្រើនផ្លាស់ប្តូរមូលដ្ឋានចេញពីចិនទៅកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ាន ខណៈស្ថិរភាពហិរញ្ញវត្ថុរបស់តំបន់អាស៊ាន ​ក៏ជាកត្តាជំរុញទំនុកចិត្តរបស់អ្នកវិនិយោគផងដែរ។

ស្របពេលមានការរំពឹងទុកខ្ពស់ ចំពោះលទ្ធភាពនៃការបញ្ចុះអត្រាការប្រាក់ របស់ធនាគារកណ្តាលអាមេរិក នៅខែកញ្ញាខាងមុខ បណ្តាវិនិយោគិនបានចាប់ផ្តើម ងាកមកកាន់តំបន់អាស៊ាន ដើម្បីស្វែងរកឱកាសទីផ្សារ ខណៈអត្រាអតិផរណាក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងបាន។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្តាប្រទេសក្នុងតំបន់អាស៊ាន បានរងផលប៉ះពាល់់ពីបញ្ហាប្រឈម ដូចជាកំណើនអតិផរណាសកល និងការហក់ឡើងនៃតម្លៃប្រាក់ដុល្លារអាមេរិក។ អតិផរណាបាន​ជះផលអវិជ្ជមាន ​លើ​តម្រូវការ​ទំនិញក្នុង​ស្រុក ខណៈ​​ការធ្លាក់ថ្លៃចុះនៃរូបិយប័ណ្ណ ​ក្នុង​ស្រុក​របស់តំបន់អាស៊ាន បានធ្វើឱ្យគ្រួសារជាច្រើន រង​បន្ទុក​បំណុល​កាន់តែធ្ងន់ ដោយសារការបង់អត្រាការប្រាក់ខ្ពស់។

ស្ថានភាពសេដ្ឋកិច្ចមិនអំណោយផល និងការធ្លាក់ថ្លៃចុះនៃរូបិយប័ណ្ណក្នុងស្រុក បានជំរុញឱ្យបណ្តាអ្នកវិនិយោគបង្វែរដើមទុនរបស់ពួកគេ ចេញពីតំបន់មួយទៅកាន់តំបន់មួយផ្សេងទៀត ដើម្បីបញ្ចៀសហានិភ័យដល់ប្រតិបត្តិការរបស់ខ្លួន។

យ៉ាងណាមិញ ថ្មីៗនេះស្ថានភាព បានចាប់ផ្តើមមានការប្រែប្រួល ស្របពេលដែលអតិផរណា ក្នុងតំបន់អាស៊ានសម្រេ ចបានស្ថិរភាព ហើយតម្លៃរូបិយប័ណ្ណក្នុងស្រុក បានកម្រើកឡើងវិញ។

នៅក្នុងអំឡុងសន្និសីទសេដ្ឋកិច្ច ប្រចាំឆ្នាំនៅទីក្រុង Jackson Hole រដ្ឋ Wyoming កាលពីថ្ងៃទី២៣ ខែសីហា លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិក (Fed) បានថ្លែងថា កំណើនហានិភ័យអតិផរណាកំពុងធ្លាក់ចុះ ហើយនេះជាពេលវេលាសមស្របមួយ សម្រាប់ធនាគារ Fed ក្នុងការបញ្ចុះអត្រាការប្រាក់។

គម្លាតអត្រាការប្រាក់រវាងអាមេរិក និងបណ្តាប្រទេសអាស៊ានបានរួមតូច។ ការណ៍នេះ ជួយឱ្យរូបិយប័ណ្ណក្នុងតំបន់មានភាពធន់ បើធៀបនឹងប្រាក់ដុល្លារអាមេរិក។ ប្រាក់រីងហ្គីតរបស់ប្រទេសម៉ាឡេស៊ីបានស្ទុះងើបឡើង ដល់កម្រិតខ្ពស់បំផុតក្នុង   រយៈពេល១៦ខែ ធៀបនឹងប្រាក់ដុល្លារកាលពីដើមខែសីហា។

ការធ្លាក់ថ្លៃចុះនៃប្រាក់ដុល្លារអាមេរិក ក៏បានផ្តល់សន្ទុះវិជ្ជមានដល់ទីផ្សារ កំពុងរីកចម្រើនផ្សេងទៀត ដូចជា ប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសប្រេស៊ីល។ ទោះជាយ៉ាងនេះក្តី អ្នកវិនិយោគបានកត់សម្គាល់ឃើញ ពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់តំបន់អាស៊ាន។

យោងតាមរបាយការណ៍ របស់ធនាគារកណ្តាលម៉ាឡេស៊ី(Negara Malaysia) បានឱ្យដឹងថា ផលទុនជាតិសរុប(GDP)របស់ម៉ាឡេស៊ី បានកើនឡើង៥,៩ភាគរយ នៅត្រីមាសទី២ ឆ្នាំ២០២៤។ តួលេខនេះកើនលើសពីការព្យាករណ៍ និងជាកំណើនខ្ពស់បំផុត គិតចាប់តាំងពីត្រីមាសទី៤ ឆ្នាំ២០២២។

កំណើន​សេដ្ឋកិច្ច​របស់ប្រទេសវៀតណាម និង​​ប្រទេសថៃ​បាន​កើន​ឡើង​ក្នុង​ត្រីមាស​ទី​២ ឆ្នាំនេះ ក្នុងរង្វង់៦,៩៣ភាគរយ និង២,៣ភាគរយរៀង​គ្នា។ នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយសារព័ត៌មាន Nikkei Asia

តំបន់អាស៊ានទទួលបានអត្ថប្រយោជន៍ ពីការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់សកល ស្របពេលមានភាពតានតឹង រវាងចិន និងអាមេរិក។ ការដំឡើងពន្ធរបស់អាមេរិក លើទំនិញចិនបានរារាំងការនាំចេញ ពីប្រទេសមានសេដ្ឋកិច្ចធំជាងលំដាប់ទី២នៅលើពិភពលោក និងនាំឱ្យមូលដ្ឋានផលិតកម្ម កាន់តែច្រើនត្រូវបានបង្វែរមកកាន់តំបន់អាស៊ាន។

ក្នុងនោះ ប្រទេសឥណ្ឌូនេស៊ី បានស្រូបទាញកំណើននៃការវិនិយោគ នៅក្នុងវិស័យនានា ដូចជា រថយន្តអគ្គិសនី (EVs) និងថ្មអាគុយសាក ខណៈក្រុមហ៊ុនបរទេសធំៗ ក៏បានបោះទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ លើការផលិតបន្ទះឈីប និងសាងសង់មជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេសម៉ាឡេស៊ី និងសិង្ហបុរីផងដែរ។

យោងតាមទិន្នន័យបឋមបង្ហាញថា លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលទៅកាន់បណ្តាប្រទេសសមាជិកទាំង១០ របស់សមាគមអាស៊ាន បានកើនឡើងដល់ទំហំទឹកប្រាក់២២៩,៨ពាន់លានដុល្លារ កាលពីឆ្នាំ២០២៣ ដោយក្នុងនោះការវិនិយោគនៅសិង្ហបុរី វៀតណាម និងកម្ពុជាសម្រេចបានកំណើនគួរឱ្យកត់សម្គាល់៕ប្រភព:Nikkei Asia

 

 

Will Thailand’s new PM seek Chinese funding for land bridge? Definitely, maybe

0

Will Thailand’s new PM seek Chinese funding for land bridge? Definitely, maybe

New Thai Prime Minister Paetongtarn Shinawatra will probably move ahead albeit carefully – in allowing Chinese investment for a land bridge that would offer a Panama Canal-like short cut for Asian marine shipping, analysts said.

The speculation came as the country’s youngest prime minister – who turned 38 on Wednesday – mentioned the “deep and friendly relationship” between the two countries at her first press conference on August 18, a gesture seen as presaging more cooperation.

Paetongtarn will probably follow her predecessors in strengthening economic ties with Beijing, said Ken Mathis Lohatepanont, a PhD student in political science at the University of Michigan, earlier this month.

The land bridge project, a potential replacement to the shelved Kra canal linking the Andaman Sea with the Gulf of Thailand, got a new drumroll of enthusiasm as it is expected to bolster the southern Thai economy.

When asking for Beijing’s support, Paetongtarn’s predecessor, Srettha Thavisin, literally sketched it out during an October forum in Beijing and posted it on X, formerly Twitter.

A shipping bypass would appeal to China, which now sends vessels through the far-flung, strategically important Malacca Strait. The strait is also the main transport artery for a large share of China’s imports of crude oil from the Middle East and raw materials from Africa. Currently, some 94,000 ships pass through the strait every year or use its 40-plus ports.

China would have the engineering capability and funds to aid in the bridge’s construction – and carries an interest in greater regional connectivity through its Belt and Road Initative.

Source: SCMP

មហាសេដ្ឋីនៅតំបន់អាស៊ីកាន់តែច្រើនងាកទៅបង្កើតការិយា​ល័យគ្រួសារដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិ

0

មហាសេដ្ឋីនៅតំបន់អាស៊ីកាន់តែច្រើនងាកទៅបង្កើតការិយា​ល័យគ្រួសារដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការិយាល័យគ្រួសារ កំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងចំណោមក្រុមអ្នកវិនិយោគ នៅតំបន់អាស៊ីអាគ្នេយ៍ ស្របពេលកំណើនសេដ្ឋកិច្ច និងចំនួនលំដាប់មហាសេដ្ឋីក្នុងតំបន់មានការកើនឡើង។

យោងតាមទិន្នន័យ ពីក្រុមហ៊ុនផ្តល់ទិន្នន័យហិរញ្ញវត្ថុ Preqin ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានបង្ហាញថា ការិ​យាល័យគ្រួសារ ត្រូវបង្កើតឡើងដោយក្រុមអ្នកមាន គ្របដណ្តប់ចំណែក១ ភាគ៣នៃអ្នកវិនិយោគសរុប ទូទាំងតំបន់ក្នុងខែមិថុនា ឆ្នាំ២០២៤ បើប្រៀបធៀបនឹងចំណែក១ ភាគ៥ក្នុងឆ្នាំ២០២០។

ទិន្នន័យខាងលើបង្ហាញទៀតថា ចំនួនជិត៥០ភាគរយនៃការិយាល័យគ្រួសារទាំងអស់ នៅទូទាំងតំបន់មានទីស្នាក់ការនៅប្រទេសសិង្ហបុរី និងតំបន់រដ្ឋបាលពិសេសហុងកុង។

ទីក្រុងទាំងពីរ មានរចនាសម្ព័ន្ធមូលនិធិខុសពីគ្នា ដើម្បីទាក់ទាញលំហូរទ្រព្យសម្បត្តិ របស់មហាសេដ្ឋីកាន់តែច្រើន តាមរយៈការប្រកួតប្រជែង ជាមួយមជ្ឈមណ្ឌលហិរញ្ញវត្ថុផ្សេងៗដូចជា កោះ British Virgin កោះ Mauritius និងកោះ Cayman ។

សិង្ហបុរី​បាន​បង្កើន​ស្ថាប័ន​សាជីវកម្ម​ថ្មី​មួយ​ មាន​ឈ្មោះ​ថា Variable Capital Company (VCC) ក្នុងគោលបំណង​ទាក់ទាញ​ទ្រព្យសកម្ម​របស់​អ្នក​គ្រប់គ្រង​មូលនិធិ​ និង​ការិយាល័យ​គ្រួសារ​ ដែល​បាន​ចុះ​បញ្ជី​ ក្នុង​បណ្តាប្រទេស​យកពន្ធ​ទាប​ ដូចជា​កោះ Cayman Islands និង​ប្រទេស​លុចសំបួ​រជាដើម។

ស្ថាប័ននេះទទួលបានការចាប់អារម្មណ៍ ពីការិយាល័យគ្រួសារ ដោយសារការផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗ ដូចជាប្រសិទ្ធភាពនៃការចំណាយ និងការលើកទឹកចិត្តផ្នែកពន្ធ។

ចំណែក តំបន់រដ្ឋបាលពិសេសហុងកុង បានបង្កើតរចនាសម្ព័ន្ធក្រុមហ៊ុនមូលនិធិបើកចំហ (Open-ended fund company)។ ស្ថាប័ននេះអនុញ្ញាតឱ្យមូលនិធិវិនិយោគ ត្រូវបានបង្កើតឡើងក្នុងទម្រង់សាជីវកម្ម។

រចនាសម្ព័ន្ធស្ថាប័នទាំង២ខាងលើ ត្រូវបានបង្កើតឡើង ដើម្បីជួយសម្រួល ដល់ការគ្រប់គ្រងការវិនិយោគ និងផ្តល់នូវភាពបត់បែន សម្រាប់ការិយាល័យគ្រួសារ។ ប៉ុន្តែទីក្រុងសិង្ហបុរី និងហុងកុង មានលក្ខណៈពិសេស និងតម្រូវការបទប្បញ្ញត្តិខុសៗគ្នា។

គិតត្រឹមដំណាច់ចុងឆ្នាំ២០២៣កន្លងទៅ សិង្ហបុរីមានការិយាល័យគ្រួសារទោល (Single family offices) ចំនួន១.៤០០ការិយាល័យ ខណៈទីក្រុងហុងកុង ត្រូវបានគេប៉ាន់ប្រមាណថា មានការិយាល័យ គ្រួសារចំនួន២.៧០០ការិយាល័យ។ នេះបើយោងតាមរបាយការណ៍ របស់ក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ Deloitte ។

យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Preqin បានបង្ហាញទៀតថា បណ្តាវិនិយោគិននៅតំបន់អាស៊ីអាគ្នេយ៍ កំពុងបោះទុនក្នុងទីផ្សារឯកជន កាន់តែខ្លាំងឡើង ដូចជា ការវិនិយោគលើឧបករណ៍បំណុល និងភាគហ៊ុន ដោយសារការផ្តល់ផលចំណេញលើសពីការរំពឹងទុក។

ជាមួយគ្នានេះ យោងតាមការស្រាវជ្រាវថ្មី ពីក្រុមហ៊ុនប្រឹ​ក្សាសកល Bain & Co បានព្យាករណ៍ថា ការគ្រប់គ្រងទ្រព្យសកម្មឯកជន នឹងសម្រេចបានទំហំទឹកប្រាក់ ចន្លោះពី៦០ទ្រីលានដុល្លារដល់៦៥ទ្រីលានដុល្លារ នៅឆ្នាំ២០៣២ កើនឡើងជាង២ដង បើធៀបនឹងអត្រាកំណើន នៃទ្រព្យសកម្មសាធារណៈ៕ប្រភព៖ The Strait Times៕