វិនិយោគិនបរទេសសម្រុកបោះទុនសាងសង់លំនៅដ្ឋានរាប់ម៉ឺនយូនីតក្បែរទីក្រុងហូជីម៉ិញ

0

វិនិយោគិនបរទេសសម្រុកបោះទុនសាងសង់លំនៅដ្ឋានរាប់ម៉ឺនយូនីតក្បែរទីក្រុងហូជីម៉ិញ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យបរទេសកំពុងសម្រុកទៅកាន់ខេត្ត Binh Duong ក្បែរទីក្រុងហូជីមិញ ដើម្បីបោះទុនវិនិយោគលើលំនៅដ្ឋាន មានតម្លៃសមរម្យ ដោយសារតំបន់នេះមានដីធ្លីច្រើន និងមានតម្លៃប្រកួតប្រជែង។

លំនៅដ្ឋានមានតម្លៃសមរម្យ សំដៅលើអចលនទ្រព្យមានតម្លៃប្រហែល៤០លានដុង (១.៥៨០ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េ នៅទីក្រុងហូជីមិញ និងសំដៅលើអចលនទ្រព្យមានតម្លៃចន្លោះពី២៥លានដុង ទៅ៣៥លានដុង ក្នុងមួយម៉ែត្រការ៉េនៅក្នុងបណ្តាខេត្តជាប់ក្បែររដ្ឋធានី។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ វៀតណាម TT Capital និងក្រុមហ៊ុនជប៉ុនចំនួន២ បានប្រកាសបណ្តាក់ទុនរួមគ្នា ប្រហែល១៥០លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដើម្បីសាងសង់អាផាតម៉ិន មានតម្លៃសមរម្យរាប់ពាន់យូនីត នៅខេត្ត Binh Duong និងខេត្តផ្សេងទៀតនៅជិតទីក្រុងហូជីមិញ។

ជាមួយគ្នានេះ ក្រុមហ៊ុនវៀតណាម Bcons Group បានចាប់ដៃគូ ជាមួយសហគ្រាសថៃ A Asset ដើម្បីអភិវឌ្ឍន៍គម្រោងអាផាតម៉ិន មានតម្លៃសមរម្យចំនួន១១គម្រោង ដោយមានចំនួនអាផាតម៉ិនជិត៩.០០០យូនីតនៅខេត្ត Binh Duong។

ចំណែក កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន CapitaLand ដែលមានមូលដ្ឋាន នៅប្រទេសសិង្ហបុរី បាន​បើក​សម្ពោធ​គម្រោង​លំនៅដ្ឋានទំហំ១៩ហិកតា ​នៅក្នុង​ខេត្ត​ខាងលើដូចគ្នា ដែល​មាន​ផ្ទះចំនួន៣.៥០០យូនីត។

យោងតាមនាយកដ្ឋានរៀបចំផែនការ និងការវិនិយោគ​ខេត្ត Binh Duong បានឱ្យដឹងថា លំហូរវិនិយោគផ្ទាល់ពីបរទេស(FDI) ចូលមកកាន់ខេត្តមួយនេះ មានទំហំទឹកប្រាក់ប្រហែល៨២៥លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៤ ទៅក្នុងគម្រោងបណ្តាក់ទុនថ្មីចំនួន៩៦ និងគម្រោងដែលមានស្រាប់ជាច្រើនទៀត។

ក្រុមអ្នកជំនាញបានលើកឡើងថា ខេត្តBinh Duong ស្ថិតនៅជាប់ ជាមួយទីក្រុងហូជីមិញ មានដីធ្លីទំនេរច្រើន ព្រមទាំងមានការរឹតបន្តឹងតិចជាងមុន លើការសាងសង់អគារខ្ពស់ៗ ការសម្រួលនីតិវិធីច្បាប់ និងបរិយាកាសអាជីវកម្ម ប្រកបដោយតម្លាភាព។ ដូច្នេះ​ ថ្លៃចំណាយលើ​ការ​សាងសង់ ​គម្រោង​នៅ​ទីនោះ​ មានកម្រិតទាប​ជាង​ នៅ​តាម​បណ្តាខេត្ត​ផ្សេង​ទៀត​៕​ប្រភព: Vnexpress៕

Chief Bank Unveils Unique ‘Savings Prestige’ Account with Up To 1.75% Per Annum Interest Rates

0

Chief Bank Unveils Unique ‘Savings Prestige’ Account with Up To 1.75% Per Annum Interest Rates

Chief Bank has launched its new “Savings Prestige” account, an upgraded savings product designed to offer customers better interest rates and more flexible banking options. This is a unique type of banking account in Cambodia and provides tailored solutions for individuals, companies, and financial institutions (FIs) with competitive interest rates based on different balance tiers.

The Savings Product Is More Accessible and Customer-Friendly

The interest rates vary depending on the balance in the account. For example, individuals can earn up to 1.75% per annum (p.a.), while companies can also earn the same rate. Financial institutions have a slightly different structure, with rates up to 1.25% p.a. Interest is calculated daily and paid out monthly.

Chief Bank has removed several common fees associated with the account, such as maintenance, withdrawal, dormant account, and early closure fees, making the product more accessible and customer friendly.

Providing Customers with The Best Banking Experience

Chief Bank’s CEO, Dr. Soeung Morarith commented on the launch, saying, “The Savings Prestige account highlights our commitment to providing our customers with the best banking experience. By offering attractive interest rates and removing unnecessary fees, we are ensuring that our clients, whether individuals or businesses, have access to flexible and rewarding financial solutions.”

The introduction of the Savings Prestige account is part of Chief Bank’s ongoing efforts to enhance its product offerings and deliver exceptional value to its customers. This new account reflects the bank’s dedication to meeting the evolving needs of its clients and providing them with the best possible banking experience.

Customers interested in these services are encouraged to visit the nearest Chief Bank branch for further assistance. The bank continues to prioritize customer satisfaction by offering services that align with their financial needs and expectations.

Find Out More: https://www.chiefbank.com.kh/en/Products/SavingPrestige

Join Our Telegram Channel: https://t.me/chiefbankcambodia

Facebook: https://www.facebook.com/ChiefCambodiaBank

Instagram: https://www.instagram.com/chief_bank/

YouTube: https://www.youtube.com/@chiefbank7042

☎️ 023 900 878 (Head Office)

☎️ 023 900 879 (Local Branch Khan Doun Penh – Sangkat Phsar Kandal Ti Pir)

☎️ 023 212 878 (Local Branch Khan Prampir Meakkakra – Sangkat Veal Vong)

☎️ 023 230 488 (Local Branch Khan Chbar Ampov – Sangkat Chbar Ampov Ti Pir)

☎️ 023 998 878 (AEON Mean Chey Branch)

 

Seminar in Thailand explores building China-ASEAN blue economy partnership

0

Seminar in Thailand explores building China-ASEAN blue economy partnership

A seminar was held here on Tuesday to explore ways to build a China-ASEAN blue economy partnership.

Organized by the Hainan-based China Institute for Reform and Development (CIRD), the Hainan Institute for Free Trade Port Studies, and the Institute of East Asian Studies at Thailand’s Thammasat University, the seminar covered various topics including cooperation in marine ranching, cruise tourism and port facilities.

Chi Fulin, head of CIRD, noted that given comprehensive strategic cooperation between China and ASEAN, building a China-ASEAN blue economy partnership will be conducive to forming a new pattern of ocean governance through marine cooperation, unleashing huge potentials of the ocean economy, thus supporting sustainable development.

Ong Tee Keat, president of Malaysia’s Belt and Road Initiative (BRI) Caucus for Asia Pacific, stressed the necessity for ASEAN and China to strengthen cooperation in the blue economy, which is largely in such areas as aquatic product trade. He called for more measures to achieve goals of the ASEAN-China Strategic Partnership Vision 2030.

Chaiwat Meesanthan, director of the Institute of East Asian Studies at Thammasat University, said that efforts could be made to deepen cooperation in marine ranching and fisheries industrial and supply chains, port facilities, infrastructure connectivity and training.

Guo Da, vice president of the Hainan Institute for Free Trade Port Studies, said that Hainan Free Trade Port was well-positioned to spearhead cooperation in fisheries, cruise tourism, ocean ecosystem protection and resource exploration, port infrastructure connectivity and training, so as to yield results as soon as possible.

Source Xinhua

ប្រជាជនថៃកំពុងងាកចេញពីកូរ៉េខាងត្បូងទៅកាន់គោលដៅទេសចរណ៍ផ្សេងទៀតក្នុងតំបន់

0

ប្រជាជនថៃកំពុងងាកចេញពីកូរ៉េខាងត្បូងទៅកាន់គោលដៅទេសចរណ៍ផ្សេងទៀតក្នុងតំបន់
ដោយ: គង់ លាងហួរ
អន្តរជាតិ: ចំនួនភ្ញៀវទេសចរណ៍ថៃ ធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចុះ ខណៈប្រជាជនថៃភាគច្រើនបានបង្ហាញការមិនពេញចិត្ត ចំពោះនីតិវិធីអន្តោប្រវេសន៍ដ៏តឹងរ៉ឹងរបស់អាជ្ញាធរកូរ៉េខាងត្បូង។
ផ្ទុយទៅវិញ ភ្ញៀវទេសចរណ៍ថៃ បានសម្រេចជ្រើសរើសគោលដៅទេសចរណ៍ផ្សេង ដូចជានៅប្រទេសចិន និងប្រទេសជប៉ុនជំនួស ដោយសារប្រទេសទាំង២ បានដាក់ចេញគោលនយោបាយលើកលែងទិដ្ឋាការ និងតម្លៃចំណាយសមរម្យជាងមុន។
នីតិវិធីអន្តោប្រវេសន៍នៅកូរ៉េខាងត្បូង ត្រូវបានរឹតបន្តឹង ចាប់តាំងពីឆ្នាំមុន។ ការណ៍នេះបណ្តាលឱ្យជនជាតិថៃជាច្រើនពិបាកចូលទៅកម្សាន្ត ទោះបីជាពួកគេបានដាក់ពាក្យស្នើសុំទិដ្ឋាការតាមអេឡិចត្រូនិកទុកជាមុនយ៉ាងណាក្តី។
ប៉ុន្តែយោងតាមសារពត៌មាន Nikkei Asia បានចុះផ្សាយថា រដ្ឋាភិបាលកូរ៉េខាងត្បូង កំពុងរឹតបន្តឹងបទប្បញ្ញត្តិអន្តោប្រវេសន៍ ដើម្បីដោះស្រាយបញ្ហាលំហូរពលករខុសច្បាប់ មកពីប្រទេសថៃចូលមកធ្វើការនៅកូរ៉េខាងត្បូង។
កាលពីមុនវិបត្តិផ្ទុះជំងឺកូវីដ-១៩ រដ្ឋាភិបាលកូរ៉េខាងត្បូងបានអនុញ្ញាតឱ្យពលរដ្ឋថៃ និងប្រទេសផ្សេងទៀតស្នាក់នៅចំនួន៩០ថ្ងៃ ប្រសិនបើពួកគេទទួលបានការឯកភាព ជាមុន តាមរយៈការដាក់ពាក្យស្នើសុំទិដ្ឋាការ តាមប្រព័ន្ធអេឡិចត្រូនិករបស់កូរ៉េខាងត្បូង(K-ETA)។
ការអនុញ្ញាតរយៈពេលស្នាក់នៅវែងបែបនេះ បានធ្វើឱ្យពលរដ្ឋថៃជាច្រើននាក់ ចូលទៅកាន់កូរ៉េខាងត្បូង ក្នុងគោលបំណងស្វែងរកការងារ មានប្រាក់ចំណូលខ្ពស់។ លើសពីនេះ ជនជាតិថៃមួយចំនួន បានប្រព្រឹត្តិសកម្មភាពឧក្រិដ្ឋកម្ម និងបង្កផលប៉ះពាល់ ដល់សន្តិសុខរបស់ប្រទេសកូរ៉េខាងត្បូង។
កាលពីដំណាច់ចុងឆ្នាំ២០២៣ ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន នៅក្នុងប្រទេសថៃ បានធ្វើពហិការចំពោះភ្ញៀវទេសចរណ៍កូរ៉េខាងត្បូង ដោយសារពួកគេមិនពេញចិត្តនឹងចំណាត់ការ របស់កូរ៉េខាងត្បូងមកលើប្រជាជនថៃ។
យោងតាមតាមការប៉ាន់ប្រមាណ របស់អគ្គនាយកដ្ឋានទេសចរណ៍កូរ៉េខាងត្បូងបានឱ្យដឹងថា ក្នុងរយៈពេល៤ខែដំបូងដើមឆ្នាំ២០២៤ ភ្ញៀវទេសចរណ៍ថៃ ចូលទៅកាន់កូរ៉េខាងត្បូងបានដាំក្បាលចុះ២១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មកនៅត្រឹម១១៩.០០០នាក់។ ចំនួននេះជាកម្រិតទាបណាស់ បើធៀបនឹងភ្ញៀវទេសចរណ៍ថៃ ចំនួន៥៧២.០០០នាក់ចូលទៅកាន់កូរ៉េខាងត្បូង កាលពីឆ្នាំ២០១៩ មុនវិបត្តិជំងឺកូវីដ-១៩ ផ្ទុះឡើង។
លោក Yuttachai Suntornrattanavert អនុប្រធានសមាគមភ្នាក់ងារទេសចរណ៍ថៃ បានបញ្ជាក់ប្រាប់សារពត៌មាន Nikkei Asia ថា “លោកបានដឹងអំពីការធ្វើពហិការ ភ្ញៀវទេសចរណ៍កូរ៉េកាលពីប៉ុន្មានខែមុន។ នេះជាលើកទី១ហើយ ដែលយើងមើលឃើញការជះឥទ្ធិពលនេះ ដោយយោងតាមស្ថិតិច្បាស់លាស់”។
ក្រៅពីការរឹតបន្តឹងច្បាប់អន្តោប្រវេសន៍ លោក Yuttachai បានបកស្រាយថា ការធ្លាក់ចុះយ៉ាងគំហុក នៃចំនួនភ្ញៀវទេសចរថៃំ ចូលទៅកាន់កូរ៉េខាងត្បូង ក៏អាចបណ្តាលមកពីប្រជាជនថៃគិតថា ប្រទេសកូរ៉េខាងត្បូងមានតំបន់ទេសចរណ៍តិច។
លោក Yuttachai បន្ថែមថា ប្រជាជនថៃ ចូលចិត្តជ្រើសរើសគោលដៅទេសចរណ៍ចិន និងជប៉ុនជាបណ្តើរៗ ជំនួសឱ្យកូរ៉េខាងត្បូង ដោយសារតែចិន និងជប៉ុនមាននីតិវិធីងាយស្រួលជាង គួបផ្សំជាមួយទេសភាពស្រស់ស្អាត និងអាកាសធាតុអំណោយផលល្អ៕ប្រភព:Nikkei Asia៕

 

កម្ពុជាទទួលបានទុនវិនិយោគប្រមាណ៧,៥ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល១ឆ្នាំចុងក្រោយ

0

កម្ពុជាទទួលបានទុនវិនិយោគប្រមាណ៧,៥ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល១ឆ្នាំចុងក្រោយ

       ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​ កម្ពុជាទទួលបាន​ទុន​វិនិយោគ ​សរុប​ប្រមាណ​៧,៥​ពាន់​លាន​ដុល្លារ​អាមេរិក គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤នេះ។

ខេត្ត​កំពង់​ស្ពឺ​ ជាខេត្តទទួល​បាន​គម្រោង​វិនិយោគ​ច្រើន​ជាង​គេ ដែលមានចំនួន​រហូត​ដល់​៩៥ ​ក្នុង​ចំណោម​គម្រោង​វិនិយោគ​ចំនួន​ជិត​៤០០ ក្នុងចំណោមរាជធានី ខេត្តទាំង២៥។

ជា​ឆ្នាំ​ដំបូង​នៃ​រាជ​រដ្ឋាភិបាល​ដឹកនាំ ​ដោយ​សម្តេចធិបតីហ៊ុន ម៉ាណែតនាយក​រដ្ឋមន្ត្រីនៃកម្ពុជា ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត​គម្រោង​ថ្មី និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន ​៣៩១គម្រោង ​មាន​ទុន​វិនិយោគ​ប្រមាណ​៧,៥​ពាន់​លាន​ដុល្លារ​អាមេរិក​ និង​អាច​បង្កើត​ការងារ​ បាន​ប្រមាណ​៣៤ម៉ឺន​កន្លែង។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កាលពី​ថ្ងៃទី​២៨ ខែ​សីហា។

ចំនួន​គម្រោង​វិនិយោគ​នេះ ​បង្ហាញ​ពី​ការ​កើន​ឡើង​ចំនួន​ ១៦៨​គម្រោង ខណៈ​ទុន​វិនិយោគ​ ក៏​បាន​កើន​ឡើង​ចំនួន​ ៤៦៧២​លាន​ដុល្លារ​ ស្មើ​នឹង​ប្រមាណ១៦១ភាគរយ​ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​១​ឆ្នាំ​ចុង​ក្រោយ។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជាបានបង្ហាញថា “ការ​កើន​ឡើង​យ៉ាង​គំហុក​នេះ​ ​ដោយ​សារ​វត្តមាន​នៃ​គម្រោង​ថ្មី ​នៅ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ, វិស័យ​ឧស្សាហកម្ម, វិស័យ​ទេសចរណ៍ និង​គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស”។

ក្នុង​ចំណោម​គម្រោង ​ដែល​លេច​ធ្លោ​រួម​មាន​ទាំង​អាជីវកម្ម​សណ្ឋាគារ​ផ្កាយ​៥​ ​មាន​បន្ទប់​ចំនួន​២៨៧០​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ​នៅ​ក្រុង​ព្រះសីហនុ ​ខេត្ត​ព្រះសីហនុ ក្នុង​ទុន​វិនិយោគ​ប្រមាណ​៥៧៤​លាន​ដុល្លារ​ និង​អាច​បង្កើត​ការងារ​បាន​ចំនួន​៣៨៦០​កន្លែង។

លើស​ពី​នេះ​ក៏​មាន​គម្រោង ​សាង​សង់​វារីអគ្គិសនី​ស្ទឹង​មេទឹក​ មាន​អានុភាព​១៥០មេហ្គាវ៉ាត់​ តាម​រូបភាព​សាងសង់ ប្រតិ​បត្តិការ​ និង​ផ្ទេរ (BOT) នៅ​ស្ទឹង​មេទឹក ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង ក្នុង​ទុន​វិនិយោគ​​ជាង៤៤០​លាន​ដុល្លារ​ផងដែរ។

បន្ថែម​ពីលើ​នេះ គម្រោង​វិនិយោគ​ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក៏​មាន​ការ​កើន​ឡើង​ដែរ ដែល​មាន​ទឹក​ប្រាប់​ជាង​១​ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន​ជា​ច្រើន​ពាន់​កន្លែង។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បញ្ជាក់​ថា ក្នុង​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​នេះ​ ប្រភព​ទុន​វិនិយោគ​មក​ពី​ប្រទេស​ចិន បាន​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី១ ​ដោយ​បាន​រួម​ចំណែក​៦០,៤៤ភាគ​រយ​នៃ​ទុន​វិនិយោគ​សរុប ​ខណៈ​ពេល​ដែល​ការ​វិនិយោគ​ក្នុង​ស្រុក​គ្រប​ដណ្តប់៣២,៣១ ភាគរយ​នៃ​ទុន​វិនិយោគ​សរុប។

បើ​គិត​ពី​ការ​វិនិយោគ​តាម​វិស័យ​វិញ ឧស្សាហកម្ម​ឈរ​លំដាប់​ថ្នាក់​ទី១ ​មានទំហំស្មើនឹង​៥២​ភាគរយ បន្ទាប់​មក​គឺ​ហេដ្ឋារចនា​សម្ព័ន្ធ​មាន៣៩​ភាគរយ និង​ទេសចរណ៍ (៨ភាគរយ) ខណៈ​ដែល​វិស័យ​កសិកម្ម​មាន​២ភាគរយ។

លោកបណ្ឌិតហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិ​ត្យ​សភា​កម្ពុជា ថ្លែង​ថា កំណើន​នៃ​គម្រោង​វិនិយោគ​ទាំង​នេះ ​បង្ហាញ​ពី​បរិបទ​ថ្មី​ក្រោយ​កូវីដ១៩ និង​ក្នុង​ពេល​មាន​វិបត្តិ​ផ្សេងៗ​ នៅ​បន្ត​កើត​ឡើង​នៅ​លើ​ពិភពលោក។

លោក​ថ្លែង​ថា “ការ​ហក់​ឡើង ​នៃ​គម្រោង​វិនិយោគ​នេះ​​ជា​មោទនភាព​មួយ ​របស់​យើង​ទាំង​អស់​គ្នា ដោយសារ​តែ​អ្នក​វិនិយោគ​មើល​ឃើញ​ពី​សក្ដានុពល និង​ឱកាស​ សុខ​សន្តិភាព និង​ជា​លទ្ធផល​ នៃ​ការទូត​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល និង​ទំនាក់​ទំនង​របស់​កម្ពុជា​ជាមួយ​ប្រទេស​ដៃគូ និង​ការ​ប្រឹង​ប្រែង​របស់​កម្ពុជា ​ក្នុង​ការ​កែ​សម្រួល​លក្ខខណ្ឌ​វិនិយោគ​ ការ​ពង្រីក​ហេដ្ឋារចនា​សម្ព័ន្ធ។ ទាំង​អស់​នេះ​ធ្វើ​ឲ្យ​វិនិយោគ​នៅ​កម្ពុជា”៕

ដំណឹងល្អៈ គម្រោងវិនិយោគចំនួន២៧ទទួលបានការលើកទឹកចិត្តពីកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ

0

ដំណឹងល្អៈ គម្រោងវិនិយោគចំនួន២៧ទទួលបានការលើកទឹកចិត្តពីកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ

       ដោយៈ គង់ សូរិយា

       ព្រះសីហនុៈ ​លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីនៃរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំពិភាក្សា និងវាយតម្លៃ​លើការស្នើសុំការលើកទឹកចិត្ត និងអនុគ្រោះនានាចំនួន២៨ ដែលស្ថិតនៅក្រោមវិសាលភាពរបស់ “កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤”។

កិច្ចប្រជុំនេះបានធ្វើឡើង ក្រោមអធិបតីភាពលោក បណ្ឌិ​តសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញ ការវិនិយោគខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួម ពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រសួងសេដ្ឋកិច្ច​​ និងហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណងដើម្បីបើកកិច្ចពិភាក្សា វាយតម្លៃ ភាពសមស្រប លក្ខណៈសម្បត្តិ និងពិនិត្យលទ្ធភាពក្នុងការអនុម័តផ្តល់ “អត្ថប្រយោជន៍ពិសេស” ដែលនឹងជួយបង្កើនសកម្មភាពធុរៈកិច្ច និងវិនិយោគក្នុងខេត្តបន្ថែមទៀត។

ជាលទ្ធផល គម្រោងចំនួន២៧ ទទួលបានការឯកភាពជាគោលការណ៍ ផ្តល់ការលើកទឹកចិត្តមួយចំនួន ដោយផ្អែកទៅតាម ចរិតលក្ខណៈ និងការវិនិច្ឆ័យកំណត់ ដោយក្រុមការងារអន្តរក្រសួង និងស្ថាប័ន។

គម្រោងដែលត្រូវបានប្រជុំពិភាក្សាខាងលើ បានដាក់ពា​ក្យស្នើសុំ តាមរយៈក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ដែលមានអាសយដ្ឋាននៅ ផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕

ប្រទេសចិន និងតំបន់អាស៊ានសហការភាពដៃគូក្នុងការស្វែងរកគម្រូជំរុញកំណើនសេដ្ឋកិច្ចតាមផ្លូវសមុទ្រ

0

ប្រទេសចិន និងតំបន់អាស៊ានសហការភាពដៃគូក្នុងការស្វែងរកគម្រូជំរុញកំណើនសេដ្ឋកិច្ចតាមផ្លូវសមុទ្រ

ដោយ: គង់ លាងហួរ

អន្តរជាតិ: សិក្ខាសាលាដ៏សំខាន់មួយ ត្រូវបានរៀបចំឡើងកាលពីពេលថ្មីៗនេះ ដើម្បីស្វែងរកមធ្យោបាយថ្មី ក្នុងការកសាងភាពជាដៃគូសេដ្ឋកិច្ចបៃតង រវាងប្រទេសចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន។

សិក្ខាសាលាត្រូវបានរៀបចំឡើង ដោយវិទ្យាស្ថានចិនសម្រាប់កំណែទម្រង់ និងការអភិវឌ្ឍន៍ (CIRD) វិទ្យាស្ថាន Hainan សម្រាប់ការសិក្សា កំពង់ផែពាណិជ្ជកម្មសេរី និងវិទ្យាស្ថានសិក្សា​អាស៊ីបូព៌ា នៅសាកលវិទ្យាល័យ Thammasat របស់ប្រទេសថៃ។

កិច្ចពិភាក្សានៅក្នុងសិក្ខាសាលានេះ បានគ្របដណ្តប់លើប្រធានបទជាច្រើន រួមមាន ទាំងកិច្ចសហប្រតិបត្តិការទៅលើ វិស័យចិញ្ចឹមសត្វសមុទ្រ វិស័យទេសចរណ៍តាមនាវា និងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ។

លោក Chi Fulin ប្រធានវិទ្យាស្ថាន CIRD បានកត់សម្គាល់ថា ការបង្កើតកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងតំបន់អាស៊ាន និងការកសាងភាពជាដៃគូសេដ្ឋកិច្ចខៀវចិន-អាស៊ាន នឹងជំរុញការបង្កើតគំរូថ្មី នៃអភិបាលកិច្ចតាមមហាសមុទ្រ តាមរយៈកិច្ចសហប្រតិបត្តិការផ្លូវសមុទ្រ ដោយបញ្ចេញនូវសក្តានុពលដ៏ធំ នៃសេដ្ឋកិច្ចរបស់មហាសមុទ្រ និងគាំទ្រការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ជាមួយគ្នានេះ លោក Ong Tee Keat ប្រធាន​មជ្ឈមណ្ឌល​សម្រាប់​អាស៊ី​ថ្មី​ប្រកបដោយ​បរិ​យា​ប័ន្ន បានសង្កត់ធ្ងន់លើភាពចាំបាច់របស់តំបន់អាស៊ាន និងចិនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ចពណ៌ខៀវ ដូចជាការធ្វើពាណិ​ជ្ជកម្មផលិតផលជលផល។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវ ឱ្យមានការដាក់ចេញវិធានការបន្ថែមទៀត ដើម្បីសម្រេចបាននូវគោលដៅនៃចក្ខុវិស័យ ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន -ចិនឆ្នាំ២០៣០ខាងមុខ។

ចំណែកលោក Chaiwat Meesanthan នាយកវិទ្យាស្ថានសិក្សាអាស៊ីបូព៌ា នៃសកលវិទ្យាល័យ Thammasat បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងអាចត្រូវបានធ្វើឡើង ដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការ ក្នុងវិស័យចិញ្ចឹមសត្វសមុទ្រ ឧស្សាហកម្មជលផល ខ្សែសង្វាក់ផ្គត់ផ្គង់ កំពង់ផែ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលជំនាញ កាន់តែមានភាពស៊ីជម្រៅ។

លើសពីនេះ លោក Guo Da អនុប្រធានវិទ្យាស្ថាន Hainan សម្រាប់ការសិក្សា កំពង់ផែពាណិជ្ជកម្មសេរី បានអះអាងថា កំពង់ផែពាណិជ្ជកម្មសេរី Hainan ស្ថិតនៅចំទីតាំងល្អ និងអាចដឹកនាំកិច្ចសហប្រតិបត្តិការ ក្នុងវិស័យជលផល វិស័យទេសច​រណ៍តាមនាវា កិច្ចការពារប្រព័ន្ធអេកូឡូស៊ីមហាសមុទ្រ ការរុករកធនធាន និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរបស់កំពង់ផែ ដើម្បីសម្រេចលទ្ធផល ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕ប្រភព: Xinhua៕

លោកជំទាវអភិបាលខេត្តកោះកុងគាំទ្រការវិនិយោគរបស់ ក្រុមហ៊ុនតារាសាគរ

0

លោកជំទាវអភិបាលខេត្តកោះកុងគាំទ្រការវិនិយោគរបស់

ក្រុមហ៊ុនតារាសាគរ

 ដោយៈ គង់ សូរិយា

កោះកុងៈ អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង បានទទួលស្វាគមន៍ និងបង្ហាញការគាំទ្រដល់គំរោងវិនិយោគថ្មីៗ របស់ក្រុមហ៊ុនតារាសាគរ ក្នុងខេត្តកោះកុង។

លោកជំទាវបានមានប្រសាសន៍បែបនេះ ក្នុងជំនួបជាមួយលោកស្រី SUNG YING នាយកប្រចាំក្រុមហ៊ុន តារាសាគរ ក្នុងទស្សនកិច្ច ពិភាក្សាការងារ ក្នុងការស្វែងរកឱកាស និងសិក្សាស្វែងយល់ ពីសក្តានុពលផ្សេងៗរបស់ខេត្ត សម្រាប់ធ្វើការវិនិយោគ លើទឹកដីខេត្តកោះកុងកាលពីដើមសប្តាហ៍នេះ។

លោកជំទាវមិថុនា ភូថងបានបញ្ជាក់ថា “ថ្ងៃនេះជំនួសមុខឱ្យថ្នាក់ដឹកនាំខេត្ត និងក្នុងនាមនាងខ្ញុំផ្ទាល់ ព្រមទាំងសហការីទាំងអស់នៅទីនេះ មានសេចក្តីសោមនស្សរីករាយ យ៉ាងក្រៃលែង និងសូមសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ព្រះតេជព្រះគុណ ព្រះមង្គលបញ្ញាបណ្ឌិត និងលោកស្រីនាយកប្រចាំក្រុមហ៊ុន តារាសាគរ”។

លោកជំទាវបានបន្តថា ជំនួសមុខឱ្យថ្នាក់ដឹកនាំខេត្ត ប្រជាពលរដ្ឋ នៅក្នុងខេត្តកោះកុងទាំងអស់ និងក្នុងនាមនាងខ្ញុំផ្ទាល់ ពិតជាមានសេចក្តីត្រេកអរ រីករាយ និងសូមគាំទ្រ លើកទឹកចិត្ត ជ្រោមជ្រែងអស់ពីលទ្ធភាព ចំពោះគោលបំណង ក្នុងការធ្វើការវិនិយោគរបស់ប្រតិភូ ដើម្បីឱ្យខេត្តកោះកុងយើងខ្ញុំ កាន់តែរីកចម្រើនលើគ្រប់វិស័យ ជាបន្តបន្ទាប់បន្ថែមនាពេលអនាគត៕

 

ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនផ្សព្វផ្សាយពីបរិយាកាសនិងកាលានុវត្តន៍ភាពវិនិយោគនៅកម្ពុជា

0

ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនផ្សព្វផ្សាយពីបរិយាកាសនិងកាលានុវត្តន៍ភាពវិនិយោគនៅកម្ពុជា

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុនបានរៀបចំ សិក្ខាសាលាផ្សព្វផ្សាយស្តីពី “បរិយាកាសវិនិយោគ និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា”ជាលើកដំបូង នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន

ិក្ខាសាលានេះ មានការចូលរួមពីលោកឡោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងសិក្ខាសាលាស្តីពី “បរិយាកាសវិនិយោគ និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា (Business Environment and Investment Opportunities in Cambodia)” ដែលប្រព្រឹត្តទៅនៅស្ថានឯកអគ្គរាជទូតកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន មានការអញ្ជើញចូលរួម ពីសំណាក់លោកIMAMURA Masahiro សមាជិកសភា និងជាប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា, លោកIWATA Kazuchika អនុរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន លោក Yukihiro Ikawa ប្រធានសមាគម Tokyo New Business Conference (NBC) និងជាប្រធានក្រុមហ៊ុន Creek and River Co., Ltd. ព្រមទាំងប្រធានក្រុមហ៊ុន និងតំណាងក្រុមហ៊ុន ដែលជាសមាជិកសមាគម NBC និងសមាជិកនៃសម្ព័ន្ធសភាមិត្តភាពកម្ពុជា-ជប៉ុន មានសរុបប្រមាណ៥០នាក់។

សិក្ខាសាលានេះមានគោលបំណង ដើម្បីផ្សព្វផ្សាយអំពីបរិយាកាសវិនិយោគ សក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាពិសេសច្បាប់ស្ដីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានភាពបើកចំហ និងមានតម្លាភាព ប្រកបដោយភាពអំណោយផល សម្រាប់ការវិនិយោគនៅកម្ពុជា។

ជាលទ្ធផល សិក្ខាសាលាបានបញ្ចប់ដោយផ្លែផ្កា និងទទួលបានចំណាប់អារម្មណ៍ខ្ពស់ ពីវិនិយោគិនជប៉ុន ជាពិសេសបានបញ្ជាក់ ពីការអញ្ជើញមកប្រទេសកម្ពុជា ដើម្បីសិក្សាស្វែងយល់ ពីស្ថានភាពជាក់ស្តែងផ្ទាល់នៅកម្ពុជា ក្នុងទិសដៅពិនិត្យលទ្ធភាពក្នុងការវិនិយោគ នាពេលខាងមុខ

 

មូលហេតុធំៗ២ធ្វើឲ្យបុរីប៉េង ហួត ផ្លូវ៦០ម៉ែត្រមានភាពពិសេសជាងគេ​ និងលេចធ្លោក្នុងតំបន់

0

មូលហេតុធំៗ២ធ្វើឲ្យបុរីប៉េង ហួត ផ្លូវ៦០ម៉ែត្រមានភាពពិសេសជាងគេ​ និងលេចធ្លោក្នុងតំបន់

       ដោយៈ សហសេវិក

       ភ្នំពេញៈ  នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ ឬបងប្អូនស្គា​ល់ថា តំបន់អភិវឌ្ឍន៍៦០ម៉ែត្រ គឺមានបុរីរបស់ក្រុមហ៊ុនធំមួយគឺ បុរី ប៉េង ហួត ដឹស្តា ដាយមិនដែលកំពុងសំងំ អភិវឌ្ឍន៍មិនឈប់ឈរ ក្លាយជាទីប្រជុំជន មនុស្សរស់នៅច្រើនគួរឱ្យកត់សម្គាល់។

ផ្អែកលើសក្ដានុពលតំបន់ និងភាពពិសេសនៃគម្រោងនេះ គេអាចកត់សម្គាល់បានថា គឺមិនចាញ់គម្រោងដទៃទេ ជាពិសេ​សព្រមទាំងមានការអភិវឌ្ឍលឿន មានផលវិជ្ជមានសម្រាប់ការវិនិយោគទៅអនាគតផងដែរ។

ជាក់ស្ដែងបើគេសម្លឹងមើលលើ គម្រោងអភិវឌ្ឍន៍ជុំវិញគម្រោង បុរី ប៉េង ហួត ដឹស្តា ដាយមិន គឺសុទ្ធតែជាគម្រោងធំៗដូចជា ព្រលានយន្ដហោះតេជោ ស្ពានអាកាសកម្ពស់២ជាន់ ស្ពានអាកាសភ្លោះ ទើបប្រកាសសាងសង់ឆ្ពោះ ទៅព្រលានយន្ដហោះថ្មី និងស្ពានឆ្លងកាត់ទន្លេបាសាក់ ទៅព្រែកប្រាជាដើម ដែលគម្រោងទាំងនេះ នឹងធ្វើឱ្យតំបន់អភិវឌ្ឍន៍៦០ម៉ែត្រ កាន់​តែ​មានភាពទាក់ទាញ ទំនើបមួយកម្រិតទៀត។

បើនិយាយពីចំណុចពិសេស ដែលធ្វើឱ្យគម្រោងបុរី ប៉េង ហួត ដឹស្តាដាយមិន កាន់តែឆក់យកបេះដូងអ្នកទិញផ្ទះ និងអ្នកវិនិយោគ គឺភាពពិសេសរបស់គម្រោងតែម្ដង ដោយតាមរយៈកេរ្តិ័ឈ្មោះ និងបទពិសោធន៍របស់ក្រុមហ៊ុន បុរី ប៉េង ហួត គឺតែងតែអភិវឌ្ឍន៍គម្រោងនីមួយៗ សម្រិតសម្រាំង ច្បាស់លាស់បំផុត ជាក់ស្ដែងគម្រោងនេះ គឺប្លង់មេនៃគម្រោងមានផ្លូវចេញចូលច្រើន ធំៗ មានសួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗគ្រប់គ្រាន់។

ជាងនេះទៀតក្នុងគម្រោងនេះ ក៏បានចាយទុនក្នុងសាងសង់ផ្លូវធំមួយ តភ្ជាប់ពីផ្លូវ៦០ម៉ែត្រទៅផ្លូវជាតិលេខ២ទៀតផង។

យោងតាមចំណុចពិសេសទាំងអស់នេះ​ បងប្អូនប្រាកដជាចាប់អារម្មណ៍គម្រោងនេះ ដូច្នេះនេះជាឱកាសដ៏អស្ចារ្យ ស្របពេលក្នុងគម្រោងបុរី  ប៉េង ហួត The Star Diamond នឹងរៀបចំកម្មវិធីមួយ ឈ្មោះថា Garden Fun Day ដែលចាប់ផ្ដើមពីថ្ងៃទី ៣០ ខែសីហា ដល់ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២៤ បងប្អូនដែលចង់ទិញគេហដ្ឋានពេលនេះ នឹងទទួលបានប្រម៉ូសិនដ៏អស្ចារ្យដូចជា៖

  • ការបញ្ចុះតម្លៃរហូតដល់១០% មិនធ្លាប់មានពីមុនមក
  • ផ្ដល់ជូនការបង់ប្រាក់កាន់តែងាយស្រួល
  • ការបង់រំលស់ឥតការប្រាក់ រយៈពេលវែង
  • ទទួលបានឱកាសបង្វិលកងសំណាង ដែលមានរង្វាន់ដូចជា Apple watch series9 ចុងក្រោយគេបង្អស់ចំនួន១គ្រឿង Airpods Pro ចំនួន១គ្រឿង ឬ Voucher អាហារបូហ្វេបែបប្រេស៊ីលលក្ខណៈគ្រួសារនៅភោជនីយដ្ឋាន Samba ។
  • ផ្ដល់ជូនប័ណ្ណទឹកប្រាក់ថែមថយ សម្រាប់ដេគ័រសង្ហារឹមតាមស្ដង់ដាផ្ទះគំរូរហូត$5000, Voucher តុបតែងវាំងននដែលមានតម្លៃ $3000 និង Voucher ទិញគ្រឿងអេឡិចត្រូនិចរហូតដល់ $3000

កម្មវិធីនេះនឹងចាប់ផ្ដើមពីវេលាម៉ោង ៩ ព្រឹក ដល់ ៩ យប់ ហើយកុំភ្លេចនាំកូនៗរបស់អ្នក មកលេងកម្សាន្តជាមួយល្បែងកម្សាន្តជាច្រើន។

ព័ត៌មានអំពីកម្មវិធី៖

ចុះឈ្មោះចូលរួមកម្មវិធី៖ https://bit.ly/GardenFunDayRegistration

ទីតាំងកម្មវិធី៖ https://bit.ly/GardenFunDayLocation

ទំនាក់ទំនងសហការីលក់៖ ៖ 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗៕