Real estate stays strong, experts say

MANILA, Philippines — The Metro Manila property scene has been buzzing with reports of a significant amount of unsold residential units as well as high vacancy rates in the office market.
One can’t help but wonder: is a real estate bubble happening or forming? Property experts beg to differ.

“Around 70,000 unsold residential inventory, mostly condominium units, in Metro Manila can really scare people and can fan the flames of a possible residential real estate bubble. Computationally, this will take around six years to sell,” Lobien Realty Group Inc. CEO Sheila Lobien told The Star.

“However, the country’s residential real estate fundamentals are strong enough to ward off any talk of a residential real estate
bubble in Metro Manila.

Lobien Realty Group sees there is no or very nil possibility of a residential real estate bubble in Metro Manila,” she added.
A housing bubble refers to a temporary period where housing prices are overvalued and where there is rampant speculation.

Santos Knight Frank Director of Consultancy Lovelle Taleon explained that a housing bubble typically forms when there is an abundant supply of pre-selling units, leading to market oversaturation where supply significantly exceeds demand.

“This scenario is often exacerbated when investors begin exiting the Philippine market, divesting their assets and liquidating properties. High interest rates also contribute to this issue, as they make loans and funding more difficult to secure, further dampening demand,” Taleon told The Star.

She added that declining rental yields—where property prices outpace income growth—and a rise in non-performing loans, which indicates borrowers struggling to meet repayments, are clear warning signs of a bubble in the making.

“When a bubble is about to burst, the most significant indicator is a rapid increase in property values followed by a sudden sharp decline,” Taleon said.

Source: Phil Star

ខ្សែកាប​ក្រោម​សមុទ្រ​ចម្ងាយជាង២មុឺនគីឡូម៉ែត្រតភ្ជាប់រវាងសហរដ្ឋអាមេរិក​ និងសិង្ហបុរី​គ្រោងដាក់ឱ្យដំណើរការនៅឆ្នាំនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុន Keppel Ltd បានបញ្ជាក់ឱ្យដឹងថា សហរដ្ឋអាមេរិកបានផ្តល់អាជ្ញាប័ណ្ណដល់ប្រព័ន្ធខ្សែកាបក្រោមបាតសមុទ្រដំបូងបង្អស់ ដែលតភ្ជាប់ដោយផ្ទាល់ពីប្រទេសសិង្ហបុរីទៅកាន់ឆ្នេរសមុទ្រភាគខាងលិចនៃសហរដ្ឋអាមេរិក។

ប្រព័ន្ធខ្សែកាប “Bifrost” ដែលជាគម្រោងបណ្តាក់ទុនវិនិយោគរួមគ្នារវាងក្រុមហ៊ុន Keppel ក្រុមហ៊ុន Meta Platforms Inc និងក្រុមហ៊ុន PT Telekomunikasi Indonesia International ត្រូវបានគេរំពឹងថា នឹងដាក់ឱ្យដំណើរការនៅក្នុងឆមាសទីពីរនៃឆ្នាំ២០២៥។

ប្រព័ន្ធខ្សែកាបឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកត្រូវបានគេប៉ាន់ប្រមាណថា មានទំហំទឹកប្រាក់ចំនួន៧៦០លានដុល្លារអាមេរិក ខណៈក្រុមហ៊ុន Keppel របស់សិង្ហបុរី បានបណ្តាក់់ទុនចំនួន៣៥០លានដុល្លារអាមេរិកនៅក្នុងគម្រោងនេះ។

ខ្សែកាប “Bifrost”មានចម្ងាយជាង២០.០០០គីឡូម៉ែត្រ ដោយតភ្ជាប់រវាងសហរដ្ឋអាមេរិក និងសិង្ហបុរី ដោយឆ្លងកាត់តាមរយៈសមុទ្រ Java របស់ប្រទេសឥណ្ឌូនេស៊ី និងសមុទ្រ Celebes ស្ថិតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច។

នៅពេលបើកដំណើរការ ខ្សែកាបនេះនឹងលើកកម្ពស់នូវទីតាំងជាយុទ្ធសាស្ត្ររបស់ប្រទេសសិង្ហបុរី ក្នុងនាមជាមជ្ឈមណ្ឌលឌីជីថលឈានមុខគេរបស់តំបន់អាស៊ី និងគាំទ្រដល់ភាពរីកចម្រើននៃសេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់។

ប្រទេសសិង្ហបុរីគ្រោងបង្កើនសមត្ថភាពខ្សែកាបក្រោមសមុទ្ររបស់ខ្លួនទ្វេរដង និងព្យាយាមពង្រឹងឋានៈរបស់ខ្លួនជាមជ្ឈមណ្ឌលនៃប្រព័ន្ធកាបក្រោមសមុទ្រ ដែលប្រមូលផ្តុំបណ្តាញអុីនធឺណេតភាគច្រើនរបស់ពិភពលោក។

ស្របពេលដែលខ្សែកាបក្រោមសមុទ្រក្លាយជាប្រធានបទមួយនៃការប្រកួតប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិន បណ្តាប្រទេសក្នុងតំបន់អាស៊ាននឹងទទួលបានអត្ថប្រយោជន៍ ខណៈបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាធំៗព្យាយាមកាត់បន្ថយការសាងសង់ខ្សែកាបឆ្លងកាត់បាតសមុទ្ររបស់ប្រទេសចិន៕ប្រភព: Bloomberg៕

កំណាត់ចុងក្រោយនៃផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សម្រេចវឌ្ឍនភាពការងារបានជិត៣០ភាគរយហើយ

ដោយៈ គង់ សូរិយា

    បន្ទាយមានជ័យៈ កំណាត់ចុងក្រោយ នៃផ្លូវជាតិលេខ៥ សិរីសោភ័ណ-ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប្រវែង៣៥,១៤គីឡូម៉ែត្រ សម្រចបានលទ្ធផលជារួម២៩%ហើយ គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ។

យោងតាមក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) គឺជាកំណាត់ចុងក្រោយ នៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ ដោយគ្រោងនឹងបញ្ចប់ ក្នុងអំឡុងឆ្នាំ២០២៦ ខាងមុខនេះ។

ក្រសួងសូមអំពាវនាវដល់អ្នកប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥(សិរីសោភ័ណ-ប៉ោយប៉ែត) មេត្តាប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ និងបើកបរក្នុងល្បឿនសមល្មម កាត់បន្ថយការហុយធូលីលើបងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ។

សូមប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ និងប្រជាពលរដ្ឋធ្វើដំណើរ មានការយោគយល់ អធ្យាស្រ័យខ្ពស់ ក្នុងពេលដំណើរការ​ដ្ឋានពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៥ កំពុងដំណើរការមមាញឹកនេះ៕

Moscow property rivals London as rich Russians bring cash home

THREE years into the war with Ukraine, Russia’s wealthiest are increasingly bringing their money home, fuelling an unlikely rebound in high-end Moscow real estate.

Faced with fewer options to spend abroad as international sanctions force banks to crack down, many Russians are repatriating cash and parking it in the safe haven of domestic property. Others are using real estate as a hedge against inflation that has surged since the invasion of Ukraine, forcing the central bank to jack up rates to record highs.

“The screws are being tightened on people with Russian citizenship around the world,” said Ekaterina Rumyantseva, founder of Moscow-based luxury real estate broker Kalinka Ecosystem. “Everyone now realises that the safest place to keep capital is in your own country.”

The influx of cash is helping Moscow buck a slowdown hitting other real estate markets from London to Hong Kong. Luxury apartment sales priced at 1.95 million roubles (S$26,703) a square metre and upwards in Moscow gained almost 40 per cent last year, according to NF Group, formerly known as Knight Frank Russia. And prices increased 21 per cent, pushing the Russian capital squarely into the same price tier as Paris and London.

Source: Bloomberg

គម្រោងលំនៅដ្ឋានថ្មីៗជាច្រើននៅក្នុងទីក្រុងគូឡាឡាំពួររបស់ម៉ាឡេសុីងាកទៅផ្តោតលើជនបរទេសអ្នកមាន

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការណ៍បង្ហាញថា ចំណែកប្រមាណ៥០ភាគរយនៃចំនួនជនបរទេសសរុប ដែលរស់នៅក្នុងទីក្រុងគូឡាឡាំពួររបស់ប្រទេសម៉ាឡេសុីបានជ្រើសរើសជួលលំនៅដ្ឋានស្នាក់នៅចំកណ្តាលទីក្រុងមួយនេះ។

តួយ៉ាង ការជួលអាផាតមុិន ដែលមានបន្ទប់គេងទោលនៅចំកណ្តាលទីក្រុងគូឡាឡាំពួរមានតម្លៃប្រមាណ៤៦១,០៨ដុល្លារអាមេរិកនៅក្នុងមួយខែ។នេះបើយោងតាមការដកស្រង់ពីគេហទំព័រ Bamboo Routes។

ទីក្រុងមួយនេះសម្បូរទៅដោយជម្រើសម្ហូបអាហារចម្រុះ មជ្ឈមណ្ឌលផ្សារទំនើបធំៗ និងការកម្សាន្តនាពេលរាត្រីយ៉ាងរស់រវើក ដែលទាក់ទាញជនបរទេសជាច្រើនមកទស្សនា និងស្វែងរកផ្ទះស្នាក់នៅ។

ជាមួយគ្នានោះ កម្មវិធីទិដ្ឋាការ “Malaysia My Second Home” កំពុងជួយទាក់ទាញជនបរទេសមកបោះទុនវិនិយោគ និងទិញផ្ទះនៅប្រទេសម៉ាឡេសុី ដើម្បីទទួលបានសិទ្ធិស្នាក់នៅរយៈពេលវែង។

កម្មវិធីទិដ្ឋាការនេះត្រូវបានដាក់ចេញដើម្បីផ្តោតជាពិសេសទៅលើការទាក់ទាញជនបរទេសដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ និងបង្កើនភាពទាក់ទាញនៃទីផ្សារអចលនទ្រព្យរបស់ម៉ាឡេសុី។

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បានឱ្យដឹងថា ចំណែកជាង២៥ភាគរយនៃចំនួនគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានថ្មីទាំងអស់នៅក្នុងទីក្រុងគូឡាឡាំពួរកំពុងផ្តោតលើផ្នែកលំនៅដ្ឋានប្រណីត។ នេះជាយុទ្ធសាស្ត្ររបស់បណ្តាអ្នកអភិវឌ្ឍន៍ក្នុងការចាប់យកឱកាសស្វែងរកផលចំណេញខ្ពស់ពីតម្រូវការរបស់ជនបរទេសលំដាប់អ្នកមាន។

យោងតាមគេហទំព័រ World Construction Network បានរាយការណ៍ឱ្យដឹងថា បច្ចុប្បន្ន ទីក្រុងគូឡាឡាំពួរមានគម្រោងលំនៅដ្ឋានជាង២៥០គម្រោង ដែលកំពុងស្ថិតនៅក្រោមការសាងសង់នៅក្នុងឆ្នាំ២០២៥នេះ។

ជាមួយគ្នានេះ គម្រោងអចលនទ្រព្យលក់រាយក៏មានការកើនឡើងផងដែរ។ យោងតាមគេហទំព័រ Real Estate Asia បានឱ្យដឹងថា ទីក្រុងគូឡាឡាំពួរ នឹងទទួលបានលំហូរនៃការផ្គត់ផ្គង់ទីតាំងលក់រាយថ្មីជាង៤,២លានហ្វីតការ៉េនៅឆ្នាំ២០២៥។

ជាធម្មតា ការ​អភិវឌ្ឍ​ន៍ទីផ្សារអចលនទ្រព្យផ្នែក​លក់​រាយ និង​លំនៅដ្ឋានតែងតែ​ដើរ​ទន្ទឹម​គ្នា និងផ្តល់​ការ​រីក​ចម្រើន​ដល់គ្នា​ទៅ​វិញ​ទៅ​មក ព្រោះការបើកដំណើរការទីតាំងលក់រាយថ្មីនឹងជួយទាក់ទាញមនុស្សកាន់តែច្រើនមករស់នៅតំបន់ក្បែរនោះ ដែលជាកត្តាជំរុញឱ្យតម្រូវការលំនៅដ្ឋានកើនឡើង៕ប្រភព: Bamboo Routes៕

តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹងនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹងក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលការចេញផ្សាយទិន្នន័យនៃទីផ្សារការងាររបស់សហរដ្ឋអាមេរិក ដើម្បីស្វែងរកតម្រុយបន្ថែមទៀតអំពីទិសដៅអត្រាការប្រាក់នាពេលអនាគត។

តួយ៉ាង តម្លៃមាស Spot Gold បានស្ថិតនៅទ្រឹងត្រឹមជាង២.៨៦៥ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,២៩ភាគរយដល់២៨៨៤,៧០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤០នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨៣,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងបន្តរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៩ ខែមីនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៧,៦៦ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៧,៥៨ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៧៨ភាគរយដល់៣២,៧២ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,៥៦ភាគរយដល់១០២០,១០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,០២ភាគរយដល់១.០១៩ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤២នាទីព្រឹក៕

តម្លៃលំនៅដ្ឋាននៅក្នុងទីក្រុងម៊ូស្គូហក់ឡើងខ្ពស់កប់ពពក ខណៈពលរដ្ឋរុស្សុីចាប់ផ្តើមបញ្ជូនសាច់ប្រាក់មកប្រទេសកំណើតវិញ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ស្របពេលដែលសង្រ្គាមក្នុងប្រទេសអ៊ុយក្រែនបន្តអូសបន្លាយអស់រយៈពេល៣ឆ្នាំ ក្រុមអ្នកមានជាជនជាតិរុស្ស៊ីកំពុងនាំយកសាច់ប្រាក់របស់ពួកគេចូលមកកាន់ប្រទេសកំណើតវិញ។ការណ៍នេះបានជំរុញឱ្យតម្រូវការលំនៅដ្ឋាននៅទីក្រុងម៊ូស្គូស្ទុះងើបឡើងវិញ។

ដោយសារត្រូវប្រឈមមុខនឹងផលលំបាកខ្លាំងក្នុងការចាយវាយនៅបរទេស ព្រោះទណ្ឌកម្មអន្តរជាតិ ក្រុមអ្នកមានជនជាតិរុស្ស៊ីជាច្រើនកំពុងបញ្ជូនសាច់ប្រាក់របស់ខ្លួនទៅកាន់ប្រទេសកំណើតវិញ ដោយងាកទៅទិញលំនៅដ្ឋានដែលមានតម្លៃខ្ពស់កប់ពពកនៅក្នុងទីក្រុងម៊ូស្គូ។

ចំណែកឯ ពលរដ្ឋរុស្ស៊ីផ្សេងទៀតកំពុងងាកទៅបោះទុនវិនិយោគទៅលើអចលនទ្រព្យ ខណៈអត្រាអតិផរណានៅប្រទេសរុស្សីបានកើនឡើង ចាប់តាំងពីរុស្ស៊ីបានបើកការឈ្លានពានលើប្រទេសអ៊ុយក្រែន។ការណ៍នេះបានបង្ខំឱ្យធនាគារកណ្តាលរុស្សុីដំឡើងអត្រាការប្រាក់ដល់កម្រិតខ្ពស់បំផុត។

លោក Ekaterina Rumyantseva ស្ថាបនិកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Kalinka Ecosystem ដែលមានមូលដ្ឋាននៅទីក្រុងមូ៊ស្គូបានអះអាងថា ទណ្ឌកម្មកំពុងត្រូវបានរឹតបន្តឹងលើពលរដ្ឋដែលមានសញ្ជាតិរុស្ស៊ីនៅជុំវិញពិភពលោក”។

លោកបន្តថា “នៅពេលនេះ ទើបមនុស្សគ្រប់គ្នាបានដឹងច្បាស់ថា ប្រទេសកំណើតរបស់អ្នកជាទីតាំងដ៏មានសុវត្ថិភាពបំផុតសម្រាប់រក្សាទុកទ្រព្យសម្បត្តិរបស់អ្នក”។

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ NF Group ដែលពីមុនមានឈ្មោះថា “Knight Frank Russia” បានឱ្យដឹងថា លំហូរសាច់ប្រាក់ទាំងនេះកំពុងជួយធ្វើឱ្យទីផ្សារអចលនទ្រព្យនៅទីក្រុងមូ៊ស្គូមានស្ថានភាពល្អប្រសើរជាងទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុងធំៗផ្សេងទៀត ដូចជាទីក្រុងឡុងដ៍ និងទីក្រុងហុងកុងជាដើម។

ការ​លក់​អាផាតមុិន​នៅទីក្រុងម៊ូស្គូ ដែលមាន​តម្លៃចាប់ពី១,៩៥លាន​រូប្លិ៍ (ប្រហែល១៩.៣៦៥ដុល្លារ​អាមេរិក) ក្នុង​មួយ​ម៉ែត្រ​ការ៉េ បាន​ហក់ឡើង​ជិត៤០ភាគរយ​កាល​ពី​ឆ្នាំ​មុន ខណៈតម្លៃអាផាតមុិននៅក្នុងរដ្ឋធានីមួយនេះបានកើនឡើង២១ភាគរយដល់ទំហំទឹកប្រាក់ស្មើនឹងតម្លៃអាផាតមុិននៅទីក្រុងប៉ារីសរបស់បារាំង និងទីក្រុងឡុងដ៍របស់អង់គ្លេស។

គម្រោងផ្ទះល្វែង និងផ្ទះវីឡាជាច្រើនកំពុងរីកដុះដាលនៅទូទាំងទីក្រុងមូ៊ស្គូ ដែលសរបង្ហាញឱ្យឃើញពីគម្លាតទ្រព្យសម្បត្តិ ឬវិសមភាពសង្គមរបស់ប្រទេសរុស្ស៊ី ខណៈសង្រ្គាមកំពុងបន្តអូសបន្លាយ ដែលធ្វើឱ្យតម្លៃទំនិញនៅក្នុងប្រទេសរុស្សុីហក់ឡើងខ្ពស់៕ប្រភព: Bloomberg៕

តើវិស័យអ្វីខ្លះមានសក្តានុពលសម្រាប់ការវិនិយោគក្នុងខេត្តកោះកុង?

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ខេត្តកោះកុង នៃក្នុងប្រទេសកម្ពុជា មានសក្តានុពលវិនិយោគយ៉ាងសំខាន់ ដោយសារទីតាំងយុទ្ធសាស្ត្រ នៅជិតប្រទេសថៃ ធនធានធម្មជាតិដ៏សម្បូរបែប និងហេដ្ឋារចនាសម្ព័ន្ធដែលកំពុងរីកចម្រើន។

ទាំងអស់នេះ គឺជាវិស័យសំខាន់ៗមួយចំនួនដែលគួរពិចារណា៖

  1. អេកូទេសចរណ៍ និងបដិសណ្ឋារកិច្ច

  • កោះកុងជាកន្លែងសម្រាប់ឆ្នេរស្អាត ព្រៃទឹកភ្លៀងខៀវស្រងាត់ និងជួរភ្នំក្រវាញ ដែលធ្វើឱ្យវាល្អសម្រាប់រមណីយដ្ឋាន អេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង និងអាជីវកម្មធ្វើដំណើរប្រកបដោយនិរន្តរភាព។
  • ឱកាសសម្រាប់រមណីយដ្ឋានលំដាប់ខ្ពស់ ផ្ទះសំណាក់ និងគម្រោងទេសចរណ៍សហគមន៍។
  1. កសិកម្ម និងកសិ-កែច្នៃ
  • ដីក្នុងខេត្តនេះមានជីជាតិសមរម្យសម្រាប់ដំណាំ ដូចជា គ្រាប់ស្វាយចន្ទី កៅស៊ូ ដូងប្រេង និងកសិកម្មសរីរាង្គ។
  • ការកែច្នៃកសិផល (ការវេចខ្ចប់ ការនាំចេញ) អាចបន្ថែមតម្លៃ និងបង្កើតឱកាសការងារ។
  1. ថាមពលកកើតឡើងវិញ (វារីអគ្គិសនី និងថាមពលព្រះអាទិត្យ)
  • ខេត្តកោះកុង មានសក្តានុពលសម្រាប់គម្រោងវារីអគ្គិសនី នៅតាមដងទន្លេរបស់ខ្លួន។
  • ការកើនឡើងនៃតម្រូវការសម្រាប់កសិដ្ឋាន ថាមពលពន្លឺព្រះអាទិត្យ ដោយសារតែការជំរុញរបស់ប្រទេសកម្ពុជា សម្រាប់ថាមពលប្រកបដោយនិរន្តរភាព។
  1. ភស្តុភារ និងពាណិជ្ជកម្ម
  • ព្រំប្រទល់ខេត្តកោះកុងជាមួយប្រទេសថៃ ធ្វើឱ្យវាក្លាយជាមជ្ឈ​មណ្ឌលសក្តានុពល សម្រាប់ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងភស្តុភារ។
  • ការពង្រីកបណ្តាញផ្លូវជាតិ (ផ្លូវជាតិលេខ៤៨) ធ្វើអោយប្រសើរឡើងនូវការតភ្ជាប់ទៅកាន់ទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ។
  1. តំបន់សេដ្ឋកិច្ចពិសេស និងផលិតកម្ម (SEZs)

  • លទ្ធភាពទទួលបានដីសម្រាប់សួនឧស្សាហកម្ម និងកម្លាំងពលកម្មដែលមានតម្លៃទាប។
  • សក្តានុពលសម្រាប់ការផលិតស្រាល (វាយនភណ្ឌ អេឡិចត្រូនិច កែច្នៃអាហារ) ដើម្បីបម្រើទីផ្សារក្នុងស្រុក និងនាំចេញ។
  1. ជលផល និងវារីវប្បកម្ម
  • ទឹកឆ្នេរសមុទ្រសម្បូរបែប សមរម្យសម្រាប់ការចិញ្ចឹមត្រី និងបង្គា។
  • សក្តានុពលសម្រាប់ការនាំចេញ អាហារសមុទ្រប្រកបដោយនិរន្តរភាព។
  1. ការអភិវឌ្ឍអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធ
  • ការកើនឡើងនៃវិស័យទេសចរណ៍ និងពាណិជ្ជកម្មធ្វើឱ្យខេត្តកោះកុង ក្លាយជាតំបន់លេចធ្លោសម្រាប់អចលនទ្រព្យ រួមទាំងសណ្ឋា​គារ គម្រោងលំនៅដ្ឋាន និងការអភិវឌ្ឍន៍ពាណិជ្ជកម្ម។
  • ការវិនិយោគលើផ្លូវថ្នល់ ស្ពាន និងកំពង់ផែ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច៕

តើអ្វីជាចំណុចពិសេសៗដែលអ្នកមិនធ្លាប់ដឹងទាក់ទងនឹងភាពអនុគ្រោះលើច្បាប់វិនិយោគថ្មីនៅកម្ពុជា

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ច្បាប់ស្តីពីការវិនិយោគថ្មីរបស់កម្ពុជា (ឆ្នាំ 2021) មានគោលបំណងធ្វើឱ្យប្រទេសនេះ កាន់តែមានភាពទាក់ទាញដល់អ្នកវិនិយោគ ដោយផ្តល់នូវការលើកទឹកចិត្តកាន់តែប្រសើរឡើង នីតិវិធីដែលសម្រួល និងការការពារផ្នែកច្បាប់កាន់តែរឹងមាំ។

ចំណុចសំខាន់ៗទាំងអស់នេះ គឺជាគុណសម្បត្តិដែលអ្នកវិនិយោគជាតិ អន្តរជាតិគួរពិចារណានិងសិក្សាស្វែងយល់។

  1. ការលើកទឹកចិត្តបន្ថែមសម្រាប់វិនិយោគិន
  • ថ្ងៃឈប់សម្រាកពន្ធ

វិនិយោគិនអាចជ្រើសរើស រវាងការលើកលែងពន្ធរយៈពេល 3-9 ឆ្នាំ ឬការរំលោះពិសេសលើការវិនិយោគដើមទុន។

  • ការលើកលែងពន្ធគយ

ការនាំចូលដោយគ្មានពន្ធលើសម្ភារសំណង់ ឧបករណ៍ផលិតកម្ម និងវត្ថុធាតុដើម។

  • ការលើកទឹកចិត្តផ្នែកពិសេស

អត្ថប្រយោជន៍បន្ថែមសម្រាប់ការវិនិយោគ ក្នុងវិស័យអាទិភាពខ្ពស់ដូចជា បច្ចេកវិទ្យា កសិកម្ម និងថាមពលបៃតង។

  1. ដំណើរការវិនិយោគលឿន និងសាមញ្ញជាង
  • សេវាច្រកចេញចូលតែមួយ

    ច្បាប់បង្កើតប្រព័ន្ធបង្អួច ឬច្រកចេញចូលតែមួយ ដើម្បីបង្កើនល្បឿនការអនុម័ត និងកាត់បន្ថយការិយាធិបតេយ្យ។

  • ការចុះឈ្មោះតាមប្រព័ន្ធឌីជីថល

ឥឡូវនេះ វិនិយោគិនអាចដាក់ពាក្យតាមអ៊ីនធឺណិតបាន ដែលធ្វើឲ្យដំណើរការកាន់តែមានប្រសិទ្ធភាព។

  1. ការការពារ និងធានាផ្នែកច្បាប់បន្ថែមទៀត
  • ការព្យាបាលដោយយុត្តិធម៌សម្រាប់អ្នកវិនិយោគបរទេស

សិទ្ធិស្មើគ្នាសម្រាប់អ្នកវិនិយោគបរទេស និងក្នុងស្រុក ដោយគ្មានការបង្ខំឱ្យធ្វើជាតូបនីយកម្ម។

  • ជម្រើសនៃដំណោះស្រាយវិវាទ

វិនិយោគិនអាចប្រើអាជ្ញាកណ្តាលអន្តរជាតិ ប្រសិនបើជម្លោះកើតឡើង។

  1. ផ្តោតលើការវិនិយោគប្រកបដោយនិរន្តរភាព និងបច្ចេកវិទ្យាខ្ពស់
  • ការគាំទ្រសម្រាប់សហគ្រាសធុនតូច និងមធ្យម និងការចាប់ផ្តើមអាជីវកម្ម៖ ការលើកទឹកចិត្តពិសេស សម្រាប់អាជីវកម្មខ្នាតតូច និងឧស្សាហកម្មផ្អែកលើបច្ចេកវិទ្យា។
  • ការលើកទឹកចិត្តសម្រាប់ការវិនិយោគបៃតង៖ អត្ថប្រយោជន៍ពន្ធសម្រាប់គម្រោង ក្នុងថាមពលកកើតឡើងវិញ ការការពារបរិស្ថាន និងកសិកម្មប្រកបដោយនិរន្តរភាព។
  1. លទ្ធភាពទទួលបានការងារ និងហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរឡើង
  • ការអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញ៖ គាំទ្រកម្មវិធីបណ្តុះបណ្តាលដើម្បីបង្កើនគុណភាពការងារ។
  • តំបន់សេដ្ឋកិច្ចពិសេស (SEZs)៖ អត្ថប្រយោជន៍ដែលប្រសើរឡើងសម្រាប់អាជីវកម្ម ដែលកំពុងប្រតិបត្តិការ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រួមទាំងការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ។

ច្បាប់ស្តីពីការវិនិយោគឆ្នាំ 2021 ធ្វើឱ្យកម្ពុជាកាន់តែមានភាពស្និទ្ធស្នាល ក្នុងការធ្វើអាជីវកម្មដោយកាត់បន្ថយហានិភ័យ បង្កើនការលើកទឹកចិត្ត និងសម្រួលនីតិវិធីវិនិយោគ៕

តើទីផ្សារខុនដូមានការវិវត្តន៍បែបណានៅឆ្នាំ២០២៥នេះ?

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ គិតត្រឹមដើមឆ្នាំ 2025 ទីផ្សារខុនដូរបស់កម្ពុជាកំពុងជួបប្រទះនឹងការវិវឌ្ឍគួរឱ្យកត់សម្គាល់ ដែលត្រូវបានជះឥទ្ធិពលដោយកត្តាសេដ្ឋកិច្ច និងឧស្សាហកម្មជាក់លាក់ផ្សេងៗ។

កំណើនទីផ្សារ និងសូចនាករសេដ្ឋកិច្ច

ឧស្សាហកម្មសំណង់នៅកម្ពុជា ត្រូវបានព្យាករណ៍ថានឹងកើនឡើង 6.8% នៅឆ្នាំ2025 ដែលជំរុញដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងការវិនិយោគពីបរទេស។ វិស័យអចលនទ្រព្យលំនៅដ្ឋានត្រូវបានគេរំពឹងថា នឹងឈានដល់តម្លៃប្រហែល 0.57 ពាន់ពាន់លានដុល្លារនៅឆ្នាំ 2025 ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំ 3.34% ដែលត្រូវបានរំពឹងទុកនៅចន្លោះឆ្នាំ 2025 និង 2029។

សក្ដានុពលនៃការផ្គត់ផ្គង់ និងការផ្គត់ផ្គង់លើសសក្តានុពល

រាជធានីភ្នំពេញមានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងការអភិ​វឌ្ឍខុនដូ ដោយមានខុនដូជាង53,000យូនីត ត្រូវបានបញ្ចប់នៅចុងឆ្នាំ 2023 ។ ការពង្រីកយ៉ាងឆាប់រហ័សនេះ បាននាំឱ្យមានការព្រួយបារម្ភ អំពីសក្តានុពលនៃការផ្គត់ផ្គង់លើសតម្រូវការ ជាពិសេសនៅក្នុងផ្នែកខ្ពស់ ដែលអាចបណ្តាលឱ្យតម្លៃអចលនទ្រព្យធ្លាក់ចុះ និងការកើនឡើងនៃអត្រាទំនេរ។

ការវិនិយោគបរទេស និងទំនុកចិត្តទីផ្សារ

ការវិនិយោគផ្ទាល់ពីបរទេស ក្នុងវិស័យអចលនទ្រព្យកម្ពុជានៅតែរឹងមាំ ដោយមានការវិនិយោគជាង1.5 ពាន់លានដុល្លារក្នុងឆ្នាំ 2024។ វិនិយោគិនចិន នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ដោយបានរួមចំណែកជិត40% នៃលំហូរវិនិយោគចំនួន1.3 ពាន់លានដុល្លារក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ 2024។

បញ្ហាប្រឈម និងទស្សនវិស័យទីផ្សារ

ទោះបីជាមានសូចនាករសេដ្ឋកិច្ចវិជ្ជមានក៏ដោយ វិស័យអចលនទ្រព្យប្រឈមមុខនឹងបញ្ហា ដូចជា ការថយចុះអត្រាកាន់កាប់ និងគម្រោងសំណង់ដែលកំពុងត្រូវបានផ្អាក។

ក្រុមហ៊ុនCBRE Cambodia បានព្យាករណ៍ពីបញ្ហាប្រឈមនៅឆ្នាំខាងមុខ ដោយរំពឹងថានឹងងើបឡើងវិញនៅឆ្នាំ 2026 ដោយសារកត្តាដូចជាការផ្គត់ផ្គង់លើស សាច់ប្រាក់ងាយស្រួលទាប និងការកាត់បន្ថយការវិនិយោគរបស់ចិន។

ខណៈពេលដែលទីផ្សារខុនដូនៅកម្ពុជា កំពុងមានការរីកចម្រើន ភាគីពាក់ព័ន្ធ អ្នកវិនិយោគគួរតែរក្សាការប្រុងប្រយ័ត្ន ចំពោះការផ្គត់ផ្គង់លើសសក្តានុពល និងការប្រែប្រួលទីផ្សារ នៅពេលដែលពួកគេរុករកទិដ្ឋភាពវិវត្តនៅឆ្នាំ 2025៕