សម្តេចធិបតីបង្ហាញពីកំណើននៃការនាំចេញផលិតផលកសិកម្មកើនឡើងលើសការរំពឹងទុក

0

ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានបង្ហាញពីទំហំការការនាំចេញ និងទំហំទឹកប្រាក់ពីការនាំចេញកសិផលនៃវិស័យកសិកម្ម ក្នុងរយៈពេល៦ខែឆ្នាំ២០២៤នេះ។
របាយការណ៍ដែលបានបង្ហាញ ដោយសម្តេចធិបតីរួមមាន ដូចជា

១. ក្នុងឆមាសទី១ ឆ្នាំ២០២៤ ការនាំចេញកសិផលរបស់កម្ពុជា សម្រេចបានជាង៦លានតោន កើនឡើងជិត៦០ភាគរយ ធៀបនឹងឆមាសទី១ ក្នុងឆ្នាំ២០២៣ ដែលជាកំណើនមិនធ្លាប់មាន ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។
កសិផលប្រមាណ៦លានតោន បាននាំចេញទៅកាន់ទីផ្សារ គោលដៅចំនួន៧៧ប្រទេសទូទាំងពិភពលោក។
២. ចំនួន៩៤% នៃកសិផលកម្ពុជា គឺឆ្ពោះទៅកាន់ទីផ្សារសំខាន់ៗដូចជា៖
– ប្រទេសចិន៖ ចេក អង្ករ ដំឡូងមី ស្វាយ និងមៀន
– ប្រទេសរៀតណាម៖ ស្រូវ ចន្ទី ដំឡូងមី ស្វាយស្រស់
– ប្រទេសថៃ៖ ដំឡូងមី ស្វាយស្រស់ ម្ទេស កន្ទក់ ។


៣. កសិផលកម្ពុជា ដែលកំពុងមានកំណើនទីផ្សារក្រៅពីស្រូវ ស្វាយចន្ទី និងដំឡូងមី៖ ស្វាយស្រស់ ដំណាប់ស្វាយ ទុរេន គ្រាប់ពោត មៀនស្រស់ ម្រេច និងម្ទេសស្រស់។
៤. គ្រាប់ស្វាយចន្ទីឆៅ៖ មានទំហំនាំចេញជាង ៨០០លានដុល្លារ ប្រហែល១ភាគ៣ នៃតម្លៃនាំចេញ កសិផលសរុបរបស់កម្ពុជា ។
៥. ទំហំទឹកប្រាក់ពីការនាំចេញ៖
– កសិផលក្រៅពីស្រូវ-អង្ករ ៖ ជាង ១៨០០លានដុល្លារ
– កសិផលស្រូវ៖ ជាង ៤០០លានដុល្លារ
– កសិផលអង្ករ៖ ជាង ២០០លានដុល្លារ
– ប្រភេទដំឡូងមី៖ មានបរិមាណជាង ២,៥០លានតោន ដែលជាកំណើនខ្ពស់ជាងគេទី១ ក្នុងចំណោមកសិផលសំខាន់ដទៃទៀត ដោយទទួលបានទឹកប្រាក់ ចំនួនជាង៤៥០លានដុល្លារអាមេរិក៕

ឯកអគ្គរដ្ឋទូតចិនថ្មីៈទីក្រុងភ្នំពេញនឹងក្លាយជាមជ្ឈមណ្ឌលសំខាន់មួយ ក្នុងឧបទ្វីបឥណ្ឌូចិន

0
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជា លោក វ៉ាង វិនពីន (Wang Wenbin)បានថ្លែងថា ការសម្ពោធបង្គោលផ្លាកឈ្មោះផ្លូវ “មហាវិថីស៊ី ជីនពីង” ដែលជាឈ្មោះប្រធានាធិបតីចិនបច្ចុប្បន្ន បង្ហាញយ៉ាងរស់រវើកពីមិត្តភាពចិន និងកម្ពុជាមិនអាចបំបែកបាន។
ជាមួយគ្នានេះ លោកជំរុញឱ្យរួមគ្នាសរសេរជំពូកថ្មី នៃមិត្តភាពចិន និងកម្ពុជា។
ពិធីសម្ពោធបង្គោលផ្លាកឈ្មោះផ្លូវនេះ ធ្វើឡើងនៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១៩ កក្កដា ចំថ្ងៃនៃខួបអនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា។
មហាវិថី ស៊ី ជីនពីង ពីមុនជាកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ មានប្រវែងជិត៥៣គីឡូម៉ែត្រ តភ្ជាប់ពីរាជធានីភ្នំពេញទៅខេត្តកណ្ដាល។
លោកថ្លែងក្នុងពិធីនេះថា “យើងយកថ្ងៃនេះ ដែលសប្បាយរីករាយមែនទែន រៀបចំពិធីសម្ពោធបង្គោលផ្លាកឈ្មោះផ្លូវ មហាវិថី ស៊ី ជីនពីង បានបង្ហាញយ៉ាងរស់រវើក ក្នុងន័យមិត្តភាពជាប្រពៃណីចិន និងកម្ពុជាមិនអាចបំបែកបាន”។លោកបន្ថែមថា “ការសម្ភោធនេះ ក៏បានបង្ហាញបញ្ជាក់ពីអនាគតដ៏ភ្លឺស្វាង កិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញ ទៅមករវាងចិន និងកម្ពុជា”។
លោកឯកអគ្គរដ្ឋទូតថ្លែងថា មហាវិថីម៉ៅ សេទុង មហាវិថី ស៊ី ជីនពីង មហាវិថីព្រះសីហនុ និងមហាវិថីសម្ដេចហ៊ុន សែន គឺប្រទាក់ក្រឡាគ្នា និងតភ្ជាប់គ្នានៃនិមិត្តរូប នៃការប្ដេជ្ញាចិត្តយ៉ាងរឹងមាំ និងកម្លាំងខ្លាំងក្លា ដែលប្រជាជនចិន និងកម្ពុជាប្រកៀកស្មាគ្នា ដៃកាន់ដៃ រួមគ្នាបន្តផ្សព្វផ្សាយមិត្តភាពប្រពៃណី ដែលពូនជ្រំដោយថ្នាក់ដឹកនាំជំនាន់មុន នៃប្រទេសទាំងពីរ ជំរុញឱ្យទំនាក់ទំនងចិន និងកម្ពុជា កាន់តែល្អប្រសើរឡើង។
លោក Wang Wenbinបានបញ្ជាក់ថា “បើយើងជិះឡានតាមផ្លូវមហាវិថីស៊ី ជីនពីង ដែលធំទូលាយ មើលឃើញអគារធំៗលេចធ្លោឡើង ដូចជាយើងបានឃើញអនាគត កាន់តែល្អ កាន់តែភ្លឺស្វាងនៃរាជធានីភ្នំពេញ”។លោកបន្តថា “ខ្ញុំជឿជាក់ថា នាពេលអនាគត រាជធានីភ្នំពេញ នឹងក្លាយជាមជ្ឈមណ្ឌលសំខាន់មួយ ក្នុងឧបទ្វីបឥណ្ឌូចិន ព្រមទាំងតំបន់អាស៊ីអាគ្នេយ៍ ពោរពេញដោយភាពរស់រវើក និងកម្លាំង”។
 
លោកបានលើកឡើងពីចំណងមិត្តភាពចិន និងកម្ពុជាដែលមានប្រវត្តិសាស្ត្រយ៉ាងយូរអង្វែង មានឫសជ្រាលជ្រៅ និងមានស្លឹកលាស់ល្អ ហើយមិត្តភាពដែកថែបចិន និងកម្ពុជាបានក្លាយជាគំរូនៃទំនាក់ទំនងអន្តរជាតិ។
លោកវ៉ាង ថ្លែងថា “ជាអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អាណត្តិថ្មី ខ្ញុំរីករាយសហការជាមួយមិត្តភក្ដិ គ្រប់មជ្ឈដ្ឋាននៃប្រទេសទាំងពីរ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវការឯកភាពគ្នា រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ធ្វើឱ្យស៊ីជម្រៅគ្រប់ជ្រុងជ្រោយនូវកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ ទៅវិញទៅមកលើគ្រប់វិស័យ”។
លោកបន្ថែមថា ប្រទេសចិន និងកម្ពុជាជំរុញទំនាក់ទំនងមិត្តភាពដែកថែបចិន និងកម្ពុជាទទួលបានសមិទ្ធផល កាន់តែច្រើន។ រួមគ្នាសរសេរជំពូកថ្មីនៃមិត្តភាពចិន និងកម្ពុជា។
កាលពីចុងខែឧសភា ពិធីសម្ពោធជានិមិត្តរូបប្រសិទ្ធិនាមកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ “មហាវិថី ស៊ី ជីនពីង” ត្រូវបានធ្វើឡើងក្រោមវត្តមាន លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក វ៉ាង វិនធាន (Wang Wentian) អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
មហាវិថីនេះត្រូវបានសម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការកាលពីខែសីហា ឆ្នាំ២០២៣ ក្រោមវត្តមានលោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងពិធីនោះថា ក្រោយពីដាក់ឱ្យប្រើប្រាស់ជិត១ឆ្នាំមកនេះ មហាវិថីស៊ី ជីនពីង បានជំរុញសក្ដានុពលកំណើននៃការដឹកជញ្ជូនគ្រប់ប្រភេទ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពីតំបន់មួយទៅតំបន់មួយ ដោយពុំចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញ ដែលអាចកាត់បន្ថយការកកស្ទះចរាចរណ៍ និងចំណេញពេលវេលា។
លោកថ្លែងថា “មហាវិថីនេះបាន និងកំពុងប្រែក្លាយតំបន់ដែលនៅអមសងខាងខ្សែផ្លូវ ឱ្យទៅជាតំបន់អភិវឌ្ឍន៍ភស្តុភារកម្ម តំបន់ឧស្សាហកម្ម តំបន់រោងចក្រ ឃ្លាំងស្តុកទំនិញ និងការអភិវឌ្ឍបុរី និងលំនៅឋាន”។ លោកបន្តថា បច្ចុប្បន្នមានប្រជាពលរដ្ឋកាន់តែកុះករ និងប្រកបរបរជំនួញកាន់តែច្រើនឡើង ហើយនាពេលនេះ និងអនាគត ក៏នឹងបន្តប្រែក្លាយតំបន់ជាយក្រុងឱ្យមានការអភិវឌ្ឍជាបន្តបន្ទាប់ទៀត”៕

តម្រាយព្រែកជីកហ្វូណនតេជោបង្ហាញរូបរាងបណ្តើរៗ

0

កណ្តាលៈ តម្រាយព្រែកជីកហ្វូណនតេជោ ប្រវែងជាង១៨៧គីឡូម៉ែត្រ បានបង្ហាញរូបរាងបណ្តើរៗហើយ ខណៈពិធីបើកការដ្ឋានសាងសង់ព្រែកនេះ នឹងចាប់ផ្តើមនៅថ្ងៃទី៥ សីហាខាងមុខនេះ។

សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតី លើការជីកព្រែកជាប្រវត្តិ​សាស្រ្ត ដែលគ្រោងចំណាយប្រាក់ រហូតដល់១៧០០លានដុល្លារអាមេរិក។​

កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានអមដំណើរ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការពិសេស អញ្ជើញចុះត្រួតពិនិត្យទីតាំងសម្រាប់បើកការដ្ឋានព្រែកជីកហ្វូណនតេជោ៕

ចង់ទិញ​ហ្សបហោស៍​នៅបុរី ប៉េង ហួត ដឹស្ដា ដាយមិន គួរដឹងពីចំណុចទាំងនេះ

0

បុរី ប៉េង ហួត គម្រោងដឹស្ដា ដាយមិន ស្ថិតនៅលើផ្លូវសម្ដេចតេជោហ៊ុនសែន ឬហៅថាផ្លូវ ៦០ ម៉ែត្រ ក្បែរស្ពានអាកាសមរតកតេជោ ដែលនឹងសាងសង់រួចស្ថាពរនៅឆ្នាំ២០២៥ នេះ។ លើសពីនេះទៅទៀត គម្រោងនេះស្ថិតនៅកណ្តាលរវាងស្ពានអាកាសមរតកតេជោ និងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលធ្វើឱ្យងាយស្រួលដល់ការធ្វើដំណើរឆ្ពោះទៅតំបន់ច្បារអំពៅ ចាក់អង្រែ និងចូលមកកណ្ដាលទីក្រុងវិញ។

ដោយសារតែកត្តាទីតាំងដ៍មានសក្ដានុពលនេះហើយ ទើបលោកអ្នកមិនគួរមើលរំលងផ្ទះហ្សបហោស៍ នៅបុរី ប៉េង ហួត គម្រោង​ ដឹស្ដា ដាយមិន។ បន្ថែមពីលើកត្ដាទីតាំងដ៏ល្អនេះ កត្តាគម្រោងផ្ទាល់ ដែលគម្រោងនេះត្រូវបានអភិវឌ្ឍលើផ្ទៃដីប្រមាណ៤០ហិកតាស មានផ្ទះជាច្រើនប្រភេទ រាប់ចាប់ពីផ្ទះសម្រាប់ប្រកបអាជីវកម្ម វីឡាកូនកាត់ វីឡាភ្លោះ និងវីឡាទោលរាប់ពាន់ខ្នង និងមានអ្នករស់់នៅយ៉ាងច្រើនកុះកររួចទៅហើយ។ ចំណែកឯចំណុចពិសេសៗរបស់គម្រោងវិញមានដូចជា សួនច្បារសាធារណៈ ផ្សារទំនើប ទូ​ ATM ផ្លូវចេញចូលខ្វែងខ្វាត់រួមជាមួយការពារសុវត្ថិភាព២៤ម៉ោង។

វីដេអូ (https://www.youtube.com/watch?v=JL4cYHL8Z4I)

បើយើងនិយាយអំពីផ្ទះវិញម្ដង ​ហ្សបហោស៍ទាំងនេះបានសាងសង់រួចរាល់ ១០០% ដោយលោកអ្នកអាចទិញភ្លាម បើកអាជីវកម្មបានភ្លាមៗ និងមានការផ្ដល់ជូនម៉ាស៊ីនត្រជាក់ និងវាំងនន សម្រាប់គ្រប់បន្ទប់តែម្ដង។ មិនតែប៉ុណ្ណោះក្រុមហ៊ុនក៏មានគោលការណ៍បង់ប្រាក់កាន់តែមានភាពងាយស្រួល និងការផ្ដល់ជូនឱកាសចំណេញជាច្រើន។

លោកអ្នកអាចជ្រើសរើស​ហ្សបហោស៍ ៣ប្រភេទទៅតាមតម្រូវការអាជីវកម្មរបស់លោកអ្នកដូចជា៖ ហ្សបហោស៍ ម៉ាជេស្ទីក ហ្សបហោស៍ ម៉ូដឺន និងហ្សបហោស៍ ក្លាសស៊ិក ដែលមានកម្ពស់ ៣ជាន់ បន្ទប់គេង៤ បន្ទប់ទឹក៥ បរិវេណទទួលភ្ញៀវ១ បរិវេណទទួលទានអាហារ១ និង បរិវេណចម្អិនអាហារ១។

វីដេអូ (https://www.youtube.com/watch?v=038XFPaChJI)

លោកអ្នកក៏អាចទៅមើលផ្ទះ​ផ្ទាល់បានដែរ ដោយគ្រាន់តែទាក់ទងទៅសហការីរបស់ក្រុមហ៊ុនបុរី ប៉េង ហួតតាមរយៈលេខទូរសព្ទ 016/017 596 789។ ទីតាំងគម្រោងនៅផ្លូវ 60 ម៉ែត្រ ចុះពីស្ពានអាកាសមរតកតេជោ ប្រហែល 1 គីឡូម៉ែត្រ ឬស្វែងរកទីតាំងតាមរយៈតំណនេះ https://bit.ly/TheStarDiamondMaps៕

គម្រោងបុរីអឹមអិលបើកលក់ជាផ្លូវការនឹងចូលរួមប្រែក្លាយមុខមាត់ខេត្តព្រះសីហនុកាន់តែមានភាពទាក់ទាញ

0

ខេត្តព្រះសីហនុៈ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលើកឡើងថ្លែងនូវការអបអរសាទរ និងកោតសសើរចំពោះ ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក និងក្រុមហ៊ុន អ៊ីសធើន ហៅស៍ រៀល អ៊ីស្ទេត ឯ.កបានរួមគ្នាបណ្ដាក់ទុនវិនិយោគ ធ្វើអាជីវកម្មលើលំនៅដ្ឋានដ៏ប្រណិតនៅក្នុងខេត្តព្រះសីហនុ។

សម្តេចបានចាត់ទុកការអភិវឌ្ឍបុរីនេះ ជាការរួមចំណែកក្នុងការជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ចំណូល ផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ ដែលជាកត្ដាចាំបាច់ក្នុងការកាត់បន្ថយភាពក្រីក្រ និងការចូលរួមចំណែកប្រែក្លាយមុខមាត់ ខេត្តព្រះសីហនុ ឱ្យទៅជាខេត្តប៉ូលសេដ្ឋកិច្ចចម្បង និងគំរូមួយរបស់កម្ពុជា ក៏ដូចជាការប្រើប្រាស់នូវសក្តានុពល និងធនធានអំណោយផលដែលមាន ស្រាប់ក្នុងខេត្តជាប់តំបន់មាត់សមុទ្រមួយនេះ ប្រកបដោយប្រសិទ្ធភាព។

សម្តេចកិត្តិបណ្ឌិតមានប្រសាសន៍ដូចនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការ បុរី អឹមអិល រៀលធី ឯ ក ក្រុងព្រះសីហនុ ដែលមានទីតាំងស្ថិត នៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហុន  កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។

នាឱកាសនោះផងដែរ លោកម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏បានលើកឡើងអំពីវឌ្ឍន:ភាព និងការអភិវឌ្ឍន៍ ខេត្តព្រះសីនុ ស្របពេល ដែលកាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបាន ដាក់ចេញនូវកម្មវិធីពិសេស ជម្រុញការវិនិយោគខេត្តព្រះសីហនុ ឆ្នាំ២០២៤ ក្នុងការជួយជម្រុញ លើកទឹកចិត្ត និងការផ្តល់លក្ខណ្ឌងាយស្រួលមួយចំនួន ដល់អ្នកវិនិយោគដែលមាន បំណងបណ្តាក់ទុនវិនិយោគ នៅខេត្តព្រះសីហនុ ដើម្បីជួយរួមចំណែកដល់ ខេត្តព្រះសីហនុមានការអភិវឌ្ឍន៍កាន់តែខ្លាំងឡើងបន្ថែមទៀត។

លោកបញ្ជាក់ថា “ក្នុងនាមរដ្ឋបាលខេត្ត គាំទ្រចំពោះអ្នកវិនិយោគគ្រប់ប្រភេទ ដែលស្របច្បាប់ទាំងក្នុងស្រុក ក្រៅស្រុកដោយរក្សានៅសន្តិសុខ សុវត្ថិភាពជូនពួកគេ ដើម្បីឲ្យការវិនិយោគ ប្រកបទៅដោយសុខសុវត្ថិភាព និងការអភិវឌ្ឍនក្នុងខេត្ត”។

ជាមួយគ្នានេះដែរ លោក យ៉ែន សុខលីន អគ្គនាយកក្រុមហ៊ុន អឹមអិល រៀលធី ឯ ក បានលើកឡើងថា នេះជាគម្រោងទី១ ដែលបានរួមសហការគ្នារវាងក្រុមហ៊ុន អឹមអិល រៀលធីឯ ក និងក្រុមហ៊ុន អ៊ីសធើនហៅស៍ រៀលអ៊ីស្ទេត ដែលបានវិយោគលើគម្រោងលំនៅដ្ឋាន ដែលរួមមាន ប្រភទ ហ្សបហៅស៍ អឹមវីឡា និងអិលវីឡា ជាប្រទេភផ្ទះមូយថ្មីស្រឡាង ដោយផ្តោតចំបងលើ គុណភាព ភាពរឹងមាំ ប្រណិតភាព សោភណ្ឌភាព ផាសុកខភាព និងទំនើបស៊ីវិល័យ។

លោកបញ្ជាក់ថា “ភាពជោគជ័យទាំងអស់នេះ ដោយសារតែក្រុមហ៊ុនមានទស្សនៈវិស័យ និងគោលការណ៍ម៉ឺងម៉ាត់ ច្បាស់លាស់ និងមានផែនការអនុវត្តន៍រួមគ្នា ដោយឈរលើគោលការណ៍៤ យ៉ាង គឺ លក់ សង់ ប្លង់ ថែរ”។

សម្តេចកិត្តិបណ្ឌិតបានបន្តទៀតថា វត្តមាន និងទំហំនៃការវិនិយោគរបស់ក្រុមហ៊ុនទាំងពីរ បានបង្ហាញពីសក្តានុពលរបស់ខេត្តព្រះសីហនុ  និងជំនឿទុកចិត្តយ៉ាងមុតមាំរបស់វិនិយោគិនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចាត់ទុក វិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើន សេដ្ឋកិច្ច រួមជាមួយនឹងការ លើកទឹកចិត្ត និងជួយ សម្របសម្រួលគ្រប់បែបយ៉ាងដល់វិនិយោគិន ដែលមានបំណង មកបណ្តាក់ទុនវិនិយោគនៅ កម្ពុជាប្រកបដោយភាពជឿជាក់និងមានទំនុកចិត្តខ្ពស់។

សម្តេចកិត្តិសង្គហបណ្ឌិត បានស្នើឲ្យក្រុមហ៊ុនត្រូវផ្តល់សេវាកម្មដល់អតិថិជន ប្រកបដោយការទទួលខុសត្រូវ ធានាសោភ័ណភាព គុណភាព និងប្រណិតភាព និងត្រូវ គោរពទៅតាមលិខិតបទដ្ឋាននានា ដូចជា ៖ ច្បាប់សំណង់ និងច្បាប់វិនិយោគរបស់ ព្រះរាជាណាចក្រកម្ពុជា និងមានកាតព្វកិច្ចបង់ពន្ធឲ្យបានត្រឹមត្រូវ។

សម្តេចកិត្តិសង្គហបណ្ឌិត បានអំពាវនាវប្រជាពលរដ្ននៅគ្រប់ទីកន្លែង គ្រប់ស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិត្រូវចូលរួមគ្រប់ រូបភាព ក្នុងការគោះជួង ទូងស្គរព្រមៗ គ្នានៅថ្ងៃទី៥ ខែសីហា  ឆ្នាំ២០២៤ សម្រាប់ថ្ងៃបើក ការដ្ឋាន គម្រោង ព្រែកជីកហ្វូណន តេជោ ខាងមុខនេះ តបតាមការអំពាវនាវរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្រោមគំនិតផ្តួចផ្តើម របស់គំនិតផ្តួចផ្តើម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ៕

   ដោយៈ គង់ សូរិយា

 

ឥណ្ឌូនេស៊ីចុះកិច្ចព្រមព្រៀងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍តម្លៃ៣.០០០លានដុល្លារ

0

អន្តរជាតិ: ក្រសួងសហគ្រាសរដ្ឋរបស់ប្រទេសឥណ្ឌូនេស៊ីបានចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនអចលនទ្រព្យ Eagle Hills ដែលមានមូលដ្ឋាននៅប្រទេសអារ៉ាប់រួម ដើម្បីអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធផ្នែកទេសចរណ៍ នៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេក្នុងប្លុកអាស៊ាននេះ។
ក្រសួងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចុះផ្សាយ ក្នុងអំឡុងដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតី Joko Widodo ទៅកាន់ប្រទេសអារ៉ាប់រួម ថា “MoU ឬកិច្ចព្រមព្រៀងបឋមនេះ មានទំហំទឹកប្រាក់ចំនួន៣ពាន់លានដុល្លារ ដែលគ្របដណ្តប់លើការអភិវឌ្ឍន៍សណ្ឋាគារ អាកាសយានដ្ឋាន និងគោលដៅទេសចរណ៍”។
យ៉ាងណាមិញ សេចក្តីថ្លែងការណ៍ខាងលើ ពុំបានបញ្ជាក់លម្អិតអំពីទុនវិនិយោគ របស់គម្រោងនីមួយៗនោះទេ ហើយក៏ពុំបានកំណត់ពេលវេលាជាក់លាក់នោះដែរ។
ប៉ុន្តែបើយោងតាមសេចក្តីថ្លែងការណ៍ ដាច់ដោយឡែកមួយទៀតពីក្រុមហ៊ុន Eagle Hills បានបង្ហាញថា ចំណុចសំខាន់ៗនៃកិច្ចព្រមព្រៀងរួមមាន ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធនៅអាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta នៃទីក្រុងហ្សាកាតា។
លោក Erick Thohir រដ្ឋមន្ត្រីក្រសួងសហគ្រាសរដ្ឋឥណ្ឌូនេស៊ី បានគូសបញ្ជាក់នៅ ក្នុងសេចក្តីថ្លែងការណ៍ថា “MoU នេះមានសពុលភាពរយៈពេលមួយឆ្នាំ ហើយយើងមានលទ្ធភាពដើម្បីបន្តសពុលភាព តាមរយៈការចុះកិច្ចព្រមព្រៀងរួមគ្នា”។
លោកបានអះអាងបន្ថែមទៀតថា “MoU នេះពុំមានចែងច្បាស់ អំពីកាលបរិច្ឆេទជាក់លាក់ណាមួយ សម្រាប់ការបោះទុនវិនិយោគចំនួន៣ពាន់លានដុល្លារនេះ នៅឡើយនោះទេ ដោយផ្តល់ភាពបត់បែន ក្នុងការអនុវត្តន៍គម្រោងវិនិយោគ”៕ប្រភព: Reuters៕

Private sector frets over slow development of Sa Kaeo special economic zone

0

Thai entrepreneurs in Sa Kaeo province expressed concern over slow progress in the expansion of the special economic zone initiative with Cambodia, which started in 2015.

The Sa Kaeo special economic zone is a joint initiative of the Thai and Cambodian governments to boost cross-border trade and investment between the two countries.

The issue was raised on Wednesday when Foreign Minister Maris Sangiampongsa visited the Sa Kaeo Industrial Estate in the province to discuss with local entrepreneurs cross-border trade and investment with Cambodia.

Maris told Thai entrepreneurs that the Board of Investment (BOI) had approved investment privileges under the special economic zone initiative for various projects in four subdistricts of Sa Kaeo – Phak Kha, Ban Dan, Tha Kham and Pa Rai. These projects, with a combined value of 8.14 billion baht, focusing on plastic packaging, animal feed, sugar and sanitary products.

The minister added that Sa Kaeo also has potential for future investment in food processing industries, such as sugarcane, tapioca, and corn for animal feed, for which there is high demand in Cambodia.

The entrepreneurs added that obstacles related to regulations, such as city plan and environmental protection laws also hindered the approval of new investment projects in Sa Kaeo.

They also urged the government to accelerate the opening of two border checkpoints, located in Ban Pa Rai and Nong Ian areas, to facilitate transport of goods to and from Cambodia.

The Sa Kaeo Chamber of Commerce reported that Thailand-Cambodia trade via Sa Kaeo province in 2023 amounted to 102 billion baht, or 61.35% of total cross-border trade with Cambodia.

The report said Sa Kaeo’s total trade with Cambodia last year contracted 22.11% year on year, mainly due to the competition from cheaper Chinese products and the expiry of some tax benefits offered by the Cambodian government.

Source: The nation

Indonesia lines up $3 billion tourism deal with UAE’s Eagle Hills

0

JAKARTA :Indonesia’s ministry of state-owned enterprises has signed a preliminary agreement with United Arab Emirates-based property company Eagle Hills to develop tourism infrastructure in the Southeast Asian country, it said on Wednesday.

The Memorandum of Understanding (MoU) was for a $3 billion deal covering development of hotels, airports and tourism destinations, the ministry said in a statement issued during the visit of President Joko Widodo to the UAE.

The statement did not provide
a breakdown of the projects or their value, nor a timeline for the investment plan, but a separate statement from Eagle Hills said that key aspects of the agreement included infrastructure enhancement at Jakarta’s Soekarno-Hatta International Airport.

“The MoU lasts for a year with a possibility to extend it through joint agreement,” Indonesian enterprise minister Erick Thohir said in the statement.

“There is no time period set for the $3 billion investment, giving flexibility on implementation.”

Source: Reuters

រដ្ឋាភិបាលកូរ៉េប្រកាសចាត់វិធានការ ខណៈតម្លៃអាផាតម៉ិននៅទីក្រុងសេអ៊ូលហក់ឡើងខ្ពស់ទប់មិនឈ្នះ

0

  អន្តរជាតិ: ក្រុមអ្នកជំនាញបានជំរុញ ឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូង ទប់ស្កាត់ការហក់ឡើងនៃតម្លៃផ្ទះ នៅក្នុងទីក្រុងសេអ៊ូល ជាពិសេសតម្លៃអាផាតម៉ិន ស្របពេលបញ្ហានេះកំពុងបង្កើនការព្រួយបារម្ភ អំពីស្ថានភាពទីផ្សារលំនៅដ្ឋានទាំងមូល។

ជាក់ស្តែង នៅខែឧសភា ឆ្នាំនេះ តម្លៃអាផាតម៉ិនជាមធ្យមនៅក្នុងប្រទេសកូរ៉េខាងត្បូង មានទំហំទឹកប្រាក់ប្រមាណ៥,៥៥លានវ៉ុន(ជាង៤ពាន់ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។

ក្នុងនោះ តម្លៃអាផាតម៉ិន នៅទីក្រុងសេអ៊ូល មានតម្លៃថ្លៃជាងគេបំផុត ក្នុងរង្វង់ប្រហែល១២,៧លានវ៉ុន ក្នុងមួយម៉ែត្រការ៉េ បន្ទាប់មកគឺតម្លៃអាផាតម៉ិននៅខេត្ត Gyeonggi ដែលមានទំហំទឹកប្រាក់ប្រហែល៦,៤លានវ៉ុនក្នុងមួយម៉ែត្រការ៉េ។

លោក Choi Sang-mok ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េខាងត្បូង បានកោះប្រជុំដោ​យផ្តោត លើគោលនយោបាយអចលនទ្រព្យ កាលពីពេលថ្មីៗនេះ ដើម្បីពិភាក្សាដាក់ចេញវិធានការទាំងឡាយណា ដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយតម្លៃលំនៅដ្ឋាន នៅក្នុងរដ្ឋធានីរបស់ខ្លួន។

កិច្ចប្រជុំនេះបានធ្វើឡើងជាលើកដំបូង ក្នុងរយៈពេល១០ខែកន្លងមក បន្ទាប់ពីទិន្នន័យជាច្រើនបានបង្ហាញថា តម្លៃអាផាតម៉ិនទីក្រុងសេអ៊ូល ដែលជាប្រភេទលំនៅដ្ឋានដ៏ពេញនិយមបំផុតរបស់ប្រជាជនកូរ៉េខាងត្បូង បាននិងកំពុងកើនឡើងយ៉ាងគំហុក។

ថ្លែងក្នុងកិច្ចប្រជុំនោះ លោកឧបនាយករដ្ឋមន្ត្រី Choi Sang-mok បានគូសបញ្ជាក់ថា “រដ្ឋាភិបាលកំពុងតាមដានយ៉ាងដិតដល់ លើទីផ្សារលំនៅដ្ឋាន នៅក្នុងទីក្រុងសេអ៊ូល ខណៈល្បឿន នៃកំណើនតម្លៃអាផាតម៉ិនកំពុងកើនឡើង”។

មន្ត្រីជាន់ខ្ពស់រូបនេះ បានអះអាងឱ្យដឹងបន្ថែមទៀតថា“    រដ្ឋាភិបាលកូរ៉េខាងត្បូង គ្រោងនឹងចាត់វិធានការភ្លាមៗ នៅពេលដែលរដ្ឋាភិបាល ស្រាវជ្រាវរកឃើញការទិញអចលនទ្រព្យទុកលក់ចំណេញ និងសញ្ញាផ្សេងទៀត ដែលបង្កឱ្យតម្លៃអាផាតម៉ិនហក់ឡើងកប់ពពក”។

ដើម្បីបង្កើនការផ្គត់ផ្គង់លំនៅដ្ឋាន ក្នុងទីក្រុងសេអ៊ូល និងតំបន់ជុំវិញនោះ លោក Choi បានលើកឡើងថា រដ្ឋាភិបាលនឹងលុបចោល ការរឹតបន្តឹងលើការអភិវឌ្ឍ តំបន់ខ្សែក្រវ៉ាត់ក្រុងបៃតង នៅក្នុងឆមាសទី២នៃឆ្នាំនេះ ដើម្បីទុកទីធ្លាសម្រាប់សាងសង់ផ្ទះថ្មីចំនួន២ម៉ិនយូនីត។

ជាមួយគ្នានេះ រដ្ឋាភិបាលកូរ៉េខាងត្បូង របស់លោកប្រធា​នាធិបតី Yoon Suk Yeol ក៏មានគម្រោងផ្គត់ផ្គង់ផ្ទះថ្មីចំនួន២៣៦.០០០យូនីត ដោយគ្រោងដាក់លក់ ក្នុងតម្លៃទាបជាងទីផ្សារនៅឆ្នាំ២០២៩ខាងមុខ៕ប្រភព: Korea Times៕

តើការិយាល័យនៅទីក្រុងចំនួន៣ក្នុងតំបន់អាស៊ាន មានតម្លៃប៉ុន្មានក្នុងមួយម៉ែត្រការ៉េនៅត្រីមាសទី២?

0

អន្តរជាតិ: ទីផ្សារអចលនទ្រព្យនៅតំបន់អាស៊ាន ហាក់កំពុងបង្ហាញសញ្ញាវិជ្ជមានឡើងវិញ បន្ទាប់ពីជួបប្រទះបញ្ហាប្រឈមជាច្រើនដូចជា ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចសកល ឥទ្ធិពលនៃវិបត្តិ អចលនទ្រព្យនៅប្រទេសចិន និងការដំឡើងអត្រាការប្រាក់ដោយធនាគារកណ្តាលក្នុងស្រុក។
ក្នុងនោះ ទីផ្សារអចលនទ្រព្យពាណិជ្ជកម្ម ដូចជាការិយា ល័យជាដើម បានស្ទុះងើបឡើងវិញយ៉ាងយឺតសន្សឹមៗ ស្របពេលលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI)បន្តកើនឡើងជាលំដាប់។
ខាងក្រោមនេះគឺជាតួលេខស្តីពី តម្លៃការិយាល័យនៅលើទីផ្សារក្នុងទីក្រុងចំនួន៣ របស់តំបន់អាស៊ាន នៅត្រីមាសទី២ ឆ្នាំ២០២៤៖
ទី១: ទីក្រុងហាណូយ ប្រទេសវៀតណាម
យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានឱ្យដឹងថា ថ្លៃជួលការិយាល័យកម្រិត A នៅរដ្ឋធានីមួយនេះមានតម្លៃជាមធ្យម មានតម្លៃប្រមាណ២៩,២ដុល្លារអាមេរិក ក្នុងម៉ែត្រការ៉េក្នុងមួយខែ ខណៈអត្រាការិយាល័យកម្រិត A ដែលគេទុកចោលគ្មានអ្នកជួល ស្ថិតក្នុងរង្វង់១៩,១ភាគរយ។
ចំណែក ថ្លៃជួលការិយាល័យកម្រិតB មានតម្លៃជាមធ្យមប្រមាណ១៤,៦ដុល្លារអាមេរិក ក្នុងម៉ែត្រការ៉េក្នុងមួយខែ ខណៈអត្រាការិយាល័យកម្រិតB ដែលគេទុកចោលគ្មានអ្នកជួលនៅទីក្រុងហាណូយដដែល បានស្ថិតក្នុងរង្វង់១៧,៨ភាគរយ។


ទី២: ទីក្រុងហូជីមិញ ប្រទេសវៀតណាម
យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE ដដែលបានឱ្យដឹងថា ថ្លៃជួលការិយាល័យកម្រិត A នៅទីក្រុងមួយនេះមានតម្លៃជាមធ្យម ប្រមាណ៤៥,៩ដុល្លារអាមេរិក ក្នុងម៉ែត្រការ៉េក្នុងមួយខែ ខណៈអត្រាការិយាល័យកម្រិតA ដែលគេទុកចោលគ្មានអ្នកជួលស្ថិតក្នុងរង្វង់២០,៨ភាគរយ។
ចំណែក ថ្លៃជួលការិយាល័យកម្រិតB មានតម្លៃជាមធ្យមប្រមាណ២៦,៣ដុល្លារអាមេរិក ក្នុងម៉ែត្រការ៉េក្នុងមួយខែ ខណៈអត្រាការិយាល័យកម្រិតB ដែលគេទុកចោលគ្មានអ្នកជួលនៅទីក្រុងហូជីមិញ បានស្ថិតក្នុងរង្វង់៩,៣ភាគរយ។


ទី៣: ទីក្រុងបាងកក ប្រទេសថៃ
ការផ្គត់ផ្គង់ការិយាល័យកម្រិតA ដែលមានស្រាប់ក្នុងស្តុកនៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល (CBD)នៃទីក្រុងបាងកកបានកើនឡើង ដល់២,៣២លានម៉ែត្រការ៉េ ក្នុងត្រីមាសទី២ បើធៀបនឹង២,១៩លានម៉ែត្រការ៉េក្នុងត្រីមាសទី១។ អត្រាការិយាល័យ ដែលគេទុកចោលទំនេរសរុប បានកើនឡើងដល់២៦,៣% នៅក្នុងត្រីមាសទី២ បើធៀបនឹង២៥,៤% នៅក្នុងត្រីមាសទី១។
យោងតាមរបាយការណ៍ ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman& Wakefield បានឱ្យដឹងថា ថ្លៃជួលការិយាល័យកម្រិតA នៅរាជធានីរបស់ប្រទេសថៃមួយនេះ មានតម្លៃជាមធ្យមប្រមាណ៩៣៦បាត (ប្រហែល២៥,៨៦ដុល្លារអាមេរិក)ក្នុងម៉ែត្រការ៉េក្នុងមួយខែ៕ប្រភព: CBRE៕