ប្រទេសចិនគ្រោងបោះទុនវិនិយោគចំនួន៥៥១ពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុង

ដោយ: គង់ លាងហួរ
ប៉េកាំង: ប្រទេសចិនគ្រោងបោះទុនជាង៤ទ្រីលានយ័ន(ប្រហែល៥៥១ពាន់លានដុល្លារ) ក្នុងរយៈពេល៥ឆ្នាំខាងមុខដើម្បីធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុង។ នេះបើយោងតាមមន្ត្រីទទួលបន្ទុករៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិន។

គម្រោងដែលផ្តោតលើបច្ចេកវិទ្យាដូចជាមជ្ឈមណ្ឌលទិន្នន័យ និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក៏ស្ថិតក្នុងចំណោមគម្រោងដ៏មានសក្តានុពល ដែលនឹងទទួលបានទុនវិនិយោគកាន់តែច្រើន។

លោក Zhao Chengfeng អនុប្រធាននាយកដ្ឋានវិនិយោគនៃគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិបានលើកឡើងថា ការជួសជុល និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធក្រោមដីក្នុងទីក្រុង ដូចជាបំពង់ឧស្ម័ន ការផ្គត់ផ្គង់ទឹកនិងប្រព័ន្ធលូ និងប្រព័ន្ធកំដៅ ជាកិច្ចការដ៏សំខាន់ ដែលទាមទារឱ្យមានការវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ធំ។

ស្របពេលដែលអត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងធ្លាក់ចុះ ដោយសារការធ្លាក់ចុះនៃការចំណាយ និងតម្រូវការប្រើប្រាស់ គួបផ្សំនឹងវិបត្តិអចលនទ្រព្យ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅតែជាឧបករណ៍មួយដ៏សំខាន់សម្រាប់រដ្ឋាភិបាលចិន ក្នុងការជំរុញកំណើន និងស្ថិរភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនរយៈពេលវែងផងដែរ។

បណ្តាគម្រោងសាងសង់ខ្នាតធំក៏បានជំរុញកំណើននៃឱកាសការងារ និងជំរុញឱ្យមានតម្រូវការសម្ភារៈសំណង់ និងសេវាកម្ម។

ប្រទេសចិនបានវិភាជន៍ទុនវិនិយោគប្រមាណ៦ទ្រីលានយ័ននៅក្នុងមូលនិធិវិនិយោគរបស់រដ្ឋាភិបាលក្នុងឆ្នាំ២០២៤នេះ ដែលរួមមានទុនចំនួន៧០០ពាន់លានយ័នបានពីកញ្ចប់ថវិការបស់រដ្ឋាភិបាលថ្នាក់ជាតិ ទុនចំនួន១ទ្រីលានយ័នបានពីការលក់បណ្ណរតនាគារពិសេសរយៈពេលវែង និងទុនចំនួន៣,១២ទ្រីលានយន់បានពីការលក់មូលបត្របំណុលពិសេសរបស់រដ្ឋបាលក្នុងតំបន់។ ទុនវិនិយោគទាំងនេះត្រូវបានកំណត់សម្រាប់ការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធ។

ចំណែក ទុនវិនិយោគចំនួន១ទ្រីលានយ័ន ដែលទទួលបានពីការលក់បណ្ណរតនាគារកាលពី២០២៣ ក៏ត្រូវបានបម្រុងទុកសម្រាប់ប្រើប្រាស់ជាចម្បងនៅឆ្នាំនេះផងដែរ៕ប្រភព: SCMP៕

New Asian undersea cable ready to operate

A new undersea fibre-optic cable connecting Japan to Singapore with branches to other Asian countries is ready for operation this month, one of the developers said on Thursday.

The Asia Direct Cable (ADC), which has been under development for years, was inaugurated on Wednesday at a ceremony in Hanoi, the Vietnamese military-run telecom company Viettel said.

ADC will support increasingly bandwidth-intensive applications in the region, said Tomonori Uematsu, the senior vice-president of Japan- based NEC, the contcator for the project.

In addition to Viettel, the 10,000- kilometre cable has been developed by SoftBank, China Telecom Global, China Telecom Corporation, China Unicom, Singtel, TATA Communications, National Telecom and PLDT, according to Viettel Solutions, a unit of Viettel.

The cable will have branches to Thailand, Vietnam, Hong Kong, China and the Philippines.

It will be Vietnam’s sixth undersea cable. The country plans to have 15 by 2030.

Last week, Reuters reported another project was being discussed between Vietnamese and Singaporean partners.

Source: Reuters

រដ្ឋាភិបាលចាប់ផ្តើមយកចិត្តទុកដាក់លើសំណង់មិនរៀបរយនិងសំណង់ទ្រុឌទ្រោម

ដោយៈ និស្ស័យ

    ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបើកកិច្ចប្រជុំ លើការការយកចិត្តទុកដាក់ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសំណង់មិនរៀបរយ និងសំណង់ទ្រុឌទ្រោមនៅកម្ពុជា។

លោកបានបញ្ជាក់ថា “វាជាកិច្ចការចាំបាច់ និងជាកិច្ចការមនុស្សធម៌ដែលទាមទារ ឱ្យមានជ្រោមជ្រែង និងមានការចូលរួម”។

រាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រឱ្យមានយន្តការក្នុងការដោះស្រា​យ គឺផ្តល់ជូនប្រជាពលរដ្ឋនូវព័ត៌មានជាក់លាក់ តាមរយៈការពន្យល់ជាបច្ចេកទេស ព្រមជាមួយការគិតគូរ ឱ្យមានការរៀបចំលំនៅឋានសមរម្យ ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងដឹកនាំធ្វើជាជំហានៗ ដើម្បីបញ្ជៀសសង្គមកម្ពុជា ឱ្យចាកចេញផុតពីប្រភពនៃការកកើតភាពជ្រុលនិយម រើសអើងក្នុងសង្គមជាតិ ដើម្បីជំរុញឱ្យប្រទេសជាតិ អាចឈានឆ្ពោះទៅមុខបានដោយភាពរីកចម្រើនស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល។

លោកឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យថ្នាក់ដឹកនាំពាក់ព័ន្ធយកករណី អគារអតីតសណ្ឋាគារអង្គរមានជ័យ គឺជាការដកបទពិសោធន៍ សម្រាប់ដោះស្រាយករណីផ្សេងៗទៀត នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាក្រុង ខេត្តនានា ដូចជា ក្រុងបាត់ដំបង ខេត្តព្រះសីហនុ ជាអាទិ៍៕

តើសម្តេចធិបតីផ្តល់អនុសាសន៍សំខាន់ៗអ្វីខ្លះដល់ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា?

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានផ្តល់អនុសាសន៍ណែនាំ ជាទិសដៅការងារទាំង៧ចំណុចរបស់ ក្នុងកិច្ចប្រជុំផ្លូវការលើកទី១ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​កាលពីថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤។

អនុសាសន៍ដ៏មានសារៈសំខាន់ទាំងនោះរួមមាន ទី១. បន្តអនុវត្តយន្តការពិគ្រោះយោបល់ជាមួយសហភាគី រួមមាន ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ក្នុងក្របខណ្ឌក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យបានពីរដងក្នុងមួយឆ្នាំ បន្ថែមលើយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ សម្តេចបវរធិបតី រៀងរាល់មួយឆ្នាំម្តង។

ទី២. សិក្សាវាយតម្លៃ និងធ្វើអាទិភាវូបនីយកម្មសម្រាប់ការលើកទឹកចិត្តវិនិយោគតាមវិស័យ និងទីតាំងភូមិសាស្រ្ត ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ទី៣. រៀបចំយន្តការតាមដានត្រួតពិនិត្យការអនុវត្តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ. ឬ QIP) ក្រោយទទួលបានវិញ្ញាបនបត្រជា គ.ល.គ.។

ទី៤. រៀបចំយន្តការប្រទាក់ក្រឡាធ្វើឱ្យមានសង្គតិភាព នៃលំហូរការងារវិនិយោគ រវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការពិគ្រោះ​យោបល់ជាមួយរដ្ឋបាលរាជធានី ខេត្ត ដោយឈរលើស្មារតីសហការគ្នា ក្នុងអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ។

ទី៥. អនុវត្តឱ្យបានពេញលេញ លើការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ទាំងនៅក្នុងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងថ្នាក់ក្រោមជាតិ តាមរយៈ អនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ព្រមទាំងធ្វើសន្ធានកម្មតភ្ជាប់ តាមថ្នាលបច្ចេកវិទ្យាអេកូឡូស៊ី ដែលមានស្រាប់ ដើម្បីចែករំលែកទិន្នន័យជាមួយអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ សំដៅបង្កើតជាបណ្តុំទិន្នន័យរួមសព្វជ្រុងជ្រោយមានសក្តានុពលបម្រើជាប្រយោជន៍ដល់វិនិយោគិន ក៏ដូចជាសម្រួលការផ្តល់សេវាសាធារណៈពាក់ព័ន្ធ។

ទី៦ ជំរុញការរៀបចំការផ្តល់ព័ត៌មានវិនិយោគសម្បូរបែប ចំគោល​ដៅ និងមានភាព ទាក់ទាញ ដើម្បីឱ្យវិនិយោគិន បណ្ដាដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ទទួលបានបច្ចុប្បន្នភាពកាន់តែស៊ីជម្រៅ អំពីសក្តានុពលរបស់កម្ពុជា និងនីតិវិធីពាក់ព័ន្ធការស្នើសុំវិនិយោគ។

ទី៧. ពង្រឹងការលើកកម្ពស់ធនធានមនុស្ស សម្រាប់ការផ្តល់សេវាជូនវិនិយោគិនប្រកប ដោយគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដោយហេតុថា ធនធានមនុស្សរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មិនត្រឹមតែជះឥទ្ធិពលកម្រិតអន្តរក្រសួង ស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែការលើកកម្ពស់ធនធានមនុស្សនេះ នឹងផ្តល់លទ្ធផលជាវិជ្ជមានដល់បងប្អូន ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ តាមរយៈការទាក់ទាញវិនិយោគ បង្កើតការងារ និងបង្កើនផលចំណូលសម្រាប់គ្រប់តួអង្គពាក់ព័ន្ធ៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅព្រឹកថ្ងៃអង្គារនេះ ដោយសារតែទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក ដែលបានចេញផ្សាយនាពេលថ្មីៗនេះបានកាត់បន្ថយភាពមិនច្បាស់លាស់អំពីគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិកនៅឆ្នាំក្រោយ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១៩ភាគរយដល់២៦១៧,៨៣ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់អាមេរិក U.S. gold futures បានងើបឡើង០,១១ភាគរយដល់២.៦៣១ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៦នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃច័ន្ទម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦១២,៩៣ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៦២៨,២០ដុល្លារក្នុងមួយអោន។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩១,៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរក្នុងកិច្ចប្រជុំគោលនយោបាយរបស់ខ្លួននៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៨,១៦ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៨,០៤ពិន្ទុកាលពីថ្ងៃច័ន្ទម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៤%ដល់៣០,៣១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៣៦%ដល់៩៥២,៣ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៩២%ដល់៩៣៨,៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៨នាទីព្រឹក៕

ការវិនិយោគរបស់ជនបរទេសក្នុងកម្មវិធីទិដ្ឋាការមាសរបស់ប្រទេសឥណ្ឌូនេស៊ីកើនដល់ចំនួន៥៥៨លានដុល្លារ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការវិនិយោគនៅក្នុងកម្មវិធីទិដ្ឋាការមាសរបស់ប្រទេសឥណ្ឌូនេស៊ីសម្រេចបានទំហំទឹកប្រាក់ចំនួន៩ទ្រីលានរូពើ(ប្រហែល៥៥៨លានដុល្លារអាមេរិក) ចាប់តាំងពីកម្មវិធីនេះបានចាប់ផ្តើមនៅក្នុងខែកក្កដា ឆ្នាំ២០២៤។

លោក Jaya Saputra មន្ដ្រីជាន់ខ្ពស់ទទួលបន្ទុកលើសិទ្ធិស្នាក់នៅ និងអន្តោប្រវេសន៍ បានអះអាងថា ប្រទេសឥណ្ឌូនេស៊ីបានចេញទិដ្ឋាការចំនួន៥,១៦លានសន្លឹកនៅចន្លោះខែមករា ដល់ថ្ងៃទី១៥ ខែធ្នូ។

លោកបន្តថា ទិដ្ឋាការចំនួន៨៩ភាគរយ ជាទិដ្ឋាការនៅពេលមកដល់ និងទិដ្ឋាការប្រភេទផ្សេងទៀត រួមមានទិដ្ឋាការចូលតែមួយលើកចំនួន៤២០.០០០សន្លឹក ទិដ្ឋាការចូលច្រើនលើកចំនួន៤៣.០០០សន្លឹក និងទិដ្ឋាការស្នាក់នៅមានកំណត់ចំនួន៦២.០០០សន្លឹក។

គិតត្រឹមពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤ ប្រាក់ចំណូល ដែលរដ្ឋទទួលបានពីការផ្តល់សេវាទិដ្ឋាការបានកើនឡើងដល់ចំនួន៨,៥៨ទ្រីលានរូពៀ បើប្រៀបធៀបនឹងគោលដៅប្រចាំឆ្នាំ២០២៤ចំនួន៦ទ្រីលានរូពៀ។

កម្មវិធីទិដ្ឋាការមាសត្រូវបានចាប់ផ្តើមដាក់ឱ្យដំណើរការនៅថ្ងៃទី២៥ ខែកក្កដា ដោយលោកអតីតប្រធានាធិបតីឥណ្ឌូនេសុី Joko Widodo ក្នុងគោលបំណងទាក់ទាញការវិនិយោគពីបរទេស និងធនធានមនុស្សមានទេពកោសល្យ។

តាមរយៈកម្មវិធីនេះ ជនបរទេសអាចស្នាក់នៅក្នុងប្រទេសឥណ្ឌូនេសុីចំនួន១០ឆ្នាំ។ ចំពោះវិនិយោគិនជាលក្ខណៈបុគ្គល ដែលបោះទុនយ៉ាងតិច២,៥លានដុល្លារ និងបង្កើតក្រុមហ៊ុនក្នុងប្រទេសឥណ្ឌូនេសុីអាចមានសិទ្ធិស្នាក់នៅរយៈពេល៥ឆ្នាំ។ ប្រសិនបើការវិនិយោគរបស់ពួកគេកើនឡើងដល់ចំនួន៥លានដុល្លារ ពួកគេអាចស្នាក់នៅរយៈពេល១០ឆ្នាំ។

ដោយឡែក ចំពោះវិនិយោគិន ដែលសម្រេចចិត្ដមិនបង្កើតក្រុមហ៊ុនក្នុងប្រទេសឥណ្ឌូនេសុី អាចបោះទុនវិនិយោគយ៉ាងតិច៣៥មុឺនដុល្លារដើម្បីទទួលបានសិទ្ធិស្នាក់នៅរយៈពេល៥ឆ្នាំ ឬបោះទុនចំនួន៧០មុឺនដុល្លារដើម្បីទទួលបានសិទ្ធិស្នាក់នៅរយៈពេល១០ឆ្នាំ៕ប្រភព: VNA ៕

ខ្សែកាបក្រោមបាតសមុទ្រថ្មី ដែលតភ្ជាប់ប្រទេសជប៉ុនទៅកាន់ប្រទេសសិង្ហបុរី ត្រៀមដាក់ឱ្យដំណើរការឆាប់ៗនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីភ្នាក់ងារពត៌មាន Reuters បានរាយការណ៍ថា ខ្សែកាបអុបទិកក្រោមបាតសមុទ្រថ្មីមួយ ដែលតភ្ជាប់ប្រទេសជប៉ុនទៅកាន់ប្រទេសសិង្ហបុរី និងមានខ្នែងតភ្ជាប់ទៅកាន់បណ្តាប្រទេសអាស៊ីផ្សេងទៀត បានត្រៀមរួចរាល់ដើម្បីដាក់ឱ្យដំណើរការឆាប់ៗនេះ។

ក្រុមហ៊ុនទូរគមនាគមន៍ Viettel ដែលគ្រប់គ្រងដោយយោធាវៀតណាមបានអះអាងថា គម្រោងខ្សែកាបឈ្មោះ “Asia Direct Cable” (ADC) ដែលបានស្ថិតក្រោមការអភិវឌ្ឍន៍ជាច្រើនឆ្នាំ ត្រូវបានសម្ពោធកាលពីពេលថ្មីៗនេះនៅទីក្រុងហាណូយ។

លោក Tomonori Uematsu អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន NEC ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន បានលើកឡើងថា ខ្សែកាបអុបទិកក្រោមបាតសមុទ្រ ADC នឹងគាំទ្រដល់បណ្តាញបញ្ជូនអុីនធឺណេតកាន់តែច្រើននៅក្នុងតំបន់។

ខ្សែកាបក្រោមបាតសមុទ្រថ្មីនេះនឹងមានខ្នែងតភ្ជាប់ទៅកាន់បណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់អាសុី រួមមានប្រទេសថៃ ប្រទេសវៀតណាម ទីក្រុងហុងកុង ប្រទេសចិន និងប្រទេសហ្វីលីពីន។

ក្រៅពីក្រុមហ៊ុនទូរគមនាគមន៍ Viettel ខ្សែកាបចម្ងាយ១០.០០០គីឡូម៉ែត្រនេះក៏ត្រូវបានចូលរួមអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុនជាច្រើនផ្សេងទៀត រួមមាន ក្រុមហ៊ុន China Telecom Global ក្រុមហ៊ុន China Telecom Corporation និងក្រុមហ៊ុន China Unicom។

ចំណែក ក្រុមហ៊ុន Singtel ក្រុមហ៊ុន TATA Communications ក្រុមហ៊ុន National Telecom ធនាគារ SoftBank និងក្រុមហ៊ុន PLDT ក៏បានចូលរួមការអភិវឌ្ឍន៍ខ្សែកាប ADC ផងដែរ។

គម្រោងខ្សែកាប“Asia Direct Cable”នឹងក្លាយជាខ្សែកាបក្រោមបាតសមុទ្រទី៦របស់ប្រទេសវៀតណាម ខណៈប្រទេស​នេះ​គ្រោង​នឹង​ស្ថាបនាខ្សែកាបក្រោមសមុទ្រឱ្យបានសរុបចំនួន១៥ខ្សែនៅ​ត្រឹមឆ្នាំ២០៣០ខាងមុខ៕ប្រភព: Reuters៕

អ្នកជំនាញជំរុញឱ្យវិស័យឯកជននៅកម្ពុជាបង្កើនការច្នៃប្រឌិតថ្មី និងសម្របខ្លួនទៅនឹងបរិបទបច្ចុប្បន្ន ដើម្បីទាញសក្តានុពលសេដ្ឋកិច្ច

ដោយ: គង់ លាងហួរ
ភ្នំពេញ: កម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សពីក្រុមអ្នកវិនិយោគបរទេស ដោយសារកម្ពុជាមានសក្តានុពលក្នុងវិស័យផ្សេងៗជាច្រើន រួមមានអចលនទ្រព្យ កសិកម្ម ឧស្សាហកម្មកាត់ដេរ ទេសចរណ៍ ថាមពលកកើតឡើងវិញ ទីផ្សារច្នៃប្រឌិត និងឱកាសនៃការនាំចេញ-នាំចូល។

ទោះជាយ៉ាងណាក្តី លោកបណ្ឌិត Alexander Evengroen ប្រធាន និងជានាយកគ្រប់គ្រងក្រុមហ៊ុន Evengroen Solution Group Co., Ltd បានលើកឡើងថា ការត្រៀមខ្លួន និងការសម្របខ្លួននៃវិស័យឯកជនរបស់កម្ពុជាដើម្បីទទួលយកការផ្លាស់ប្តូរ និងការច្នៃប្រឌិតនៅតែជាបញ្ហាប្រឈមដ៏សំខាន់មួយ។

លោកសង្កត់ធ្ងន់ថា វាដល់ពេលហើយ ដែលកម្ពុជាត្រូវទាញយកសក្តានុពលរបស់ខ្លួនឱ្យបានពេញលេញ តាមរយៈការជំរុញផ្នត់គំនិតនៃការច្នៃប្រឌិត និងការសម្រេចចិត្តដ៏ឆ្លាតវៃ។

លោកបន្តថា ក្នុង​បរិបទសេដ្ឋកិច្ច​ពិភពលោក​ ដែល​កំពុង​វិវឌ្ឍ​ន៍យ៉ាង​លឿន​នា​ពេល​បច្ចុប្បន្ន ការ​ធ្វើ​រឿង​ដដែលៗ​ ​មិន​អាច​សម្រេច​បាន​លទ្ធផលល្អប្រសើរដូចមុនទៀត​នោះទេ។

ឧស្សាហកម្មនានានៅទូទាំងពិភពលោកកំពុងព្យាយាមច្នៃប្រឌិតអាជីវកម្មរបស់ពួកគេឡើងវិញ ដើម្បីអាចប្រឈមមុខនឹងការប្រែប្រួលនៃសក្ដានុពលទីផ្សារសកល ភាពជឿនលឿននៃបច្ចេកវិទ្យា និងការផ្លាស់ប្ដូរនៃឥរិយាបថរបស់អ្នកប្រើប្រាស់។

ក្នុងន័យនេះ លោកបណ្ឌិត Alexander Evengroen បានផ្តល់ជាយោបល់ថា វិស័យឯកជនរបស់កម្ពុជាគួរតែទទួលយកការច្នៃប្រឌិត និងសម្របខ្លួនទៅនឹងការផ្លាស់ប្តូរទាំងនេះ។

ខណៈរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវចក្ខុវិស័យឆ្នាំ២០៥០ ក្នុងប្រែក្លាយកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលខ្ពស់ វិស័យឯកជនត្រូវតែក្រោកឡើង ហើយឆក់យកឱកាសនេះ ដើម្បីត្រៀមខ្លួនចំពោះការវិនិយោគក្នុងស្រុក និងការវិនិយោគពីបរទេស។

ការណ៍នេះទាមទារឱ្យមានឆន្ទៈក្នុងការគិតពិចារណាស្វែងរកវិធីសាស្រ្តថ្មីនៅក្នុងការធ្វើអាជីវកម្ម ដូចជាយុទ្ធសាស្រ្តលក់ យុទ្ធសាស្ដ្រទីផ្សារ វិធីសាស្រ្តទំនាក់ទំនង និងប្រសិទ្ធភាពប្រតិបត្តិការ។

លោកបណ្ឌិតបញ្ជាក់ថា ទីផ្សារនីមួយៗតែងជួបប្រទះនឹងបញ្ហាប្រឈមផ្សេងៗខុសៗគ្នា។ ប៉ុន្តែ ឱកាសតែងកើតមានឡើងនៅក្នុងគ្រាលំបាក។

តាមរយៈការបោះជំហានចាកចេញពីតំបន់សុខស្រួល(Comfort Zone) និងទទួលយកការផ្លាស់ប្តូរ វិស័យឯកជននៅកម្ពុជាមិនត្រឹមតែអាចបន្តឈរជើងបានរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចរីកចម្រើនក្នុងទិដ្ឋភាពពិភពលោក ដែលកំពុងមានការប្រកួតប្រជែងនាពេលបច្ចុប្បន្ននេះ។ការណ៍នេះរួមបញ្ចូលទាំងការចាប់យកបច្ចេកវិទ្យាថ្មី ការស្វែងរកគំរូអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត និងការបណ្ដុះបណ្ដាលកម្លាំងពលកម្មជំនាញ និងការជំរុញផ្នត់គំនិត៕ប្រភព: LinkedIn៕

ផ្សារសមុទ្រដំបូងគេបង្អស់នៅប្រទេសកម្ពុជា បានប្រកាសលក់ជាផ្លូវការនៅតំបន់តារាសាគរ ខេត្តកោះកុង

ក្រុមហ៊ុន Coastal City Development Group Co., Ltd. ដែលជាអ្នកអភិវឌ្ឍន៍ឈានមុខគេមួយនៅកម្ពុជា បានប្រកាសបើកគម្រោងពាណិជ្ជកម្មថ្មីរបស់ខ្លួនដែលមានឈ្មោះថាគម្រោងផ្សារផែកោះស្តេច។ គម្រោងនេះស្ថិតនៅក្នុងតំបន់តារាសាគរ ដែលជាតំបន់មានការអភិវឌ្ឍខ្លាំងមួយនៅខេត្តកោះកុង។ គម្រោងផ្សារផែកោះស្តេច ត្រូវបានអភិវឌ្ឍលើដីទំហំ 1.7 ហិចតា ជាផ្សារសមុទ្រដំបូងគេបង្អស់នៅប្រទេសកម្ពុជា ដោយវាបញ្ចូលសម្រង់ផ្នែកពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍មកជា​​ចំណុចស្នូលតែមួយ។ ស្ថិតនៅតំបន់តារាសាគរ នៃខេត្តកោះកុង គម្រោងនេះត្រូវបានគេរំពឹងថានឹងក្លាយទៅជាតំបន់ពាណិជ្ជកម្ម និងទេសចរណ៍ដ៏សំខាន់មួយ ដែលផ្តល់នូវបទពិសោធន៍ល្អឥតខ្ចោះសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Coastal City Development Group Co., Ltd. គឺជាអ្នកអភិវឌ្ឍន៍ដំបូងគេនៅកម្ពុជា ដែលបានអភិវឌ្ឍគម្រោងធំៗ ដូចជា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ កំពង់ផែទឹកជ្រៅអន្តរជាតិ ការដ្ឋានវារីអគ្គិសនី សណ្ឋាគារនិងរីសតប្រណិត ជាមួយនឹងផ្លូវកៅស៊ូសាយ​ ភូថងដែលបានសាងសង់ដោយក្រុមហ៊ុនផ្ទាល់។ វាគឺជាគម្រោងអភិវឌ្ឍន៍ដែលសំខាន់បំផុតមួយសម្រាប់តំបន់តារាសាគរ

ដែលបានលើកស្ទួយសក្តានុពលទេសចរណ៍ និងការអភិវឌ្ឍនៅខេត្តកោះកុង។

គម្រោងផ្សារផែកោះស្តេចត្រូវបានបង្កើតឡើង ដើម្បីផ្តល់ជូនតម្លៃសមរម្យ និង បំពេញតម្រូវការរបស់ប្រជាជនក្នុងតំបន់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកទស្សនាតំបន់នេះ។ គម្រោងផ្សារផែកោះស្តេចនឹងមានទីតាំងល្អឥតខ្ចោះ មានខ្សាច់សស្អាតប្លែកភ្នែក ហើយតម្លៃក៏សមរម្យសម្រាប់អាជីវកម្ម និងភ្ញៀវទេសចរផងដែរ។ លើសពីនេះ គម្រោងនេះមានការភ្ជាប់ផ្លូវទៅកាន់គោលដៅទេសចរណ៍សំខាន់ៗ ដូចជាកោះស្តេច និងកោះផ្សេងៗ ទីលានប្រណាំងឡាន Go Kart និងចំណត វិរៈ ប៊ុនថាំ ។

គម្រោងផ្សារផែកោះស្តេចចនឹងក្លាយទៅជាគោលដៅទេសចរណ៍ដ៏ស្វាហាប់ ដែលគម្រោងផ្សារនេះផ្តល់ជូនទីតាំងហាងចំនួន ៣១០ ទីតាំងសម្រាប់អាជីវកម្មគ្រប់ប្រភេទ ដើម្បីបម្រើភាពងាយស្រួល និងសេវាកម្មដ៏ចម្រុះសម្រាប់ភ្ញៀវទេសចរដែលមកទស្សនាខេត្តកោះកុង និងតំបន់កោះស្តេចរួមទាំងកោះផ្សេងៗទៀត។ គម្រោងផ្សារផែកោះស្តេច នេះមានទំហំហាងធំបំផុតបើប្រៀបធៀបនឹងផ្សារដទៃៗ ដោយមានទំហំចាប់ពី ១២ ម៉ែត្រការ៉េ ដល់ ១០៨ ម៉ែត្រការ៉េ ដែលអាចបំពេញតម្រូវការរបស់អាជីវករដែលមានទិសដៅផ្សេងៗគ្នា។ ជាផ្សារដែលបណ្តុំដោយគ្រឿងសមុទ្រស្រស់ៗ ម្ហូបឆ្ងាញ់ប្រចាំតំបន់ កន្លែងលក់ផលិតផល វត្ថុអនុស្សាវរីយ៍ និងផលិតផលសិប្បកម្មសម្បូរបែប ផ្សារផែកោះស្តេចនឹងក្លាយទៅជាចំណុចទាក់ទាញសំខាន់សម្រាប់ភ្ញៀវទេសចរទាំងក្នុងស្រុក និងអន្តរជាតិ។

គម្រោងនេះត្រូវបានគេរំពឹងថានឹងក្លាយទៅជាចំណុចទាក់ទាញសំខាន់មួយនៅខេត្តកោះកុង និងបន្ថែមចំណូលសេដ្ឋកិច្ចសម្រាប់តំបន់នេះ។ ដូចទៅនឹងផ្សារក្តាមនៅកែប ដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើនគ្រប់ទិសទី គម្រោងផ្សារផែកោះស្តេចនេះក៏នឹងមានសក្ដានុពលដើម្បីនាំចូលភ្ញៀវទេសចរច្រើនជាងមុន និងលើកស្ទួយសេដ្ឋកិច្ចក្នុងស្រុកបានយ៉ាងមានប្រសិទ្ធភាព។ វាស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យទេសចរណ៍ និងការអភិវឌ្ឍប្រកបដោយចីរភាព។

សម្រាប់ព័ត៌មានបន្ថែមទំនាក់ទំនងតាមរយៈ +855 98 708 898

滨海城市发展集团有限公司预计在达拉萨高地区推出柬埔寨首个海滩市场项目

柬埔寨戈公省——滨海城市发展集团有限公司(Coastal City Development Group Co., Ltd.),作为柬埔寨领先的开发商之一,预计规划其全新商业项目“柬埔寨首个海滩市场”在达拉萨高地区启动

该项目位于戈公省的达拉萨高地区,这里是一个发展迅速的区域

市场项目不仅是柬埔寨第一个海滩市场,同时还将商业、文化和旅游融为一体,成为一个核心旅游和商业目的地

达拉萨高地区以其自然风光秀丽和强大的发展潜力而闻名。项目毗邻高思戴岛码头渡口,并得益于国际化基础设施的发展,如豪华酒店、度假村、国际高尔夫球场及达拉萨高国际机场。这些设施为该 地区吸引大量国内外游客奠定了基础。

柬埔寨首个海滩市场的建立,旨在满足本地居民以及到访该地区的国内外游客的需求。该市场地理位置优越,距离海滩仅百米距离,并与多个重要旅游景点相连,例如柬埔寨首个游艇码头和万吨货柜码头、卡丁车赛道以及Virak Buntham车站。

这个市场将成为一个重要的旅游目的地,提供310个零售商铺,适用于各种商业用途,包括销售新 鲜海鲜、当地特色美食、纪念品和丰富的手工艺产品。此外,游客还可以在市场内享受多样化的 餐饮选择、娱乐场所、儿童游乐场,以及举办文化和现代艺术活动的场地。

该项目预计将成为戈公省的一个主要吸引点,并为该地区的经济增长做出重要贡献。这与柬埔寨政府推动旅游业和可持续发展的政策目标完全一致。

滨海城市发展集团有限公司致力于将柬埔寨首个海港市场打造成一个旅游和商业的新标杆,并为当地社区带来更多机会和经济收益。

如需了解更多有关市场租赁或投资的信息,请联系滨海城市发展集团有限公司

 

Trump threatens to take back control of Panama Canal

Incoming U.S. President Donald Trump on Saturday slammed what he called unfair fees for U.S. ships passing through the Panama Canal and threatened to demand control of the waterway be returned to Washington.

He also hinted at China’s growing influence around the canal, a worrying trend for American interests as U.S. businesses depend on the channel to move goods between the Atlantic and Pacific oceans.

“Our Navy and Commerce have been treated in a very unfair and injudicious way. The fees being charged by Panama are ridiculous,” he said in a post on his Truth Social platform.
“This complete ‘rip-off’ of our Country will immediately stop.”

The Panama Canal, which was completed by the United States in 1914, was returned to the Central American country under a 1977 deal signed by Democratic President Jimmy Carter.

“It was solely for Panama to manage, not China, or anyone else,” Trump said. “We would and will NEVER let it fall into the wrong hands!”

He continued that if Panama could not ensure “the secure, efficient and reliable operation” of the channel, “then we will demand that the Panama Canal be returned to us, in full, and without question.”

Authorities in Panama did not immediately react to Trump’s post.

Although he does not officially take office until next month, Trump has nevertheless been flexing his political influence in the waning days of President
Joe Biden’s administration.

The real estate mogul boasted on the campaign trail that as an entrepreneur, he was uniquely positioned to fight for U.S. business interests.

An estimated 5% of global maritime traffic passes through the Panama Canal, which allows ships traveling between Asia and the U.S. East Coast to avoid the long, hazardous route around the southern tip of South America.

The main users of the passage are the United States, China, Japan and
South Korea.

The Panama Canal Authority reported in October that the waterway had earned record revenues of nearly $5 billion in the last fiscal year.

Source: AFP