អភិបាលខេត្តព្រះសីហនុៈ រដ្ឋាភិបាលបានកំណត់ក្នុងផែនការរៀបចំដែនដីខេត្តព្រះសីហនុប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព

ដោយៈ សូរិយា

ព្រះសីហនុៈ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេតបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ក្នុងផែនការរៀបចំដែន ដីខេត្តព្រះសីហនុចក្ខុវិស័យឆ្នាំ២០៣៨ គឺរៀបចំ និងអភិវឌ្ឍន៍ “ខេត្តព្រះសីហនុជាទីក្រុងស្នូល នៃប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព នៅតំបន់ឆ្នេរសមុទ្រកម្ពុជា។

គោលដៅនេះធ្វើឡើង ជាការជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍធុរកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ប្រកបដោយភាពរស់រវើក ឆ្លាត និងបរិយាបន្ន” តាមរយៈការអភិវឌ្ឍទីក្រុងទំនើប បៃតងប្រកបដោយភាពច្នៃប្រឌិតរស់រវើក និងបរិស្ថានរស់នៅល្អប្រសើរបំផុត តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងមជ្ឈ​មណ្ឌលកំណើនជាតិ រមណីយដ្ឋានឆ្នេរសមុទ្រ និងកោះដែលស្អាតបំផុតលើសកលលោក សម្រាប់ការស្នាក់នៅលម្ហែកាយ និងការសំរាកកម្សាន្ត រួមទាំងជាមជ្ឈមណ្ឌលគាំទ្រឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប នវានុវត្តន៍ ច្រកចេញចូលអន្តរជាតិ និងភស្តុភាកម្មជាតិដែលមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសកលលោក ទីក្រុងគំរូក្នុងការគ្រប់គ្រង និងអភិបាលកិច្ចល្អប្រកបដោយសេវាទីក្រុង ហេដ្ឋារចនាសម្ព័ន្ធទីក្រុងបរិក្ខារ និងផ្តល់ការងារសម្បូរបែប។

លោកថ្លែងបែបនេះ ក្នុងពេលអញ្ជើញចូលរួមជាអធិបតី ក្នុងការបញ្ចប់ការសាងសង់ និងប្រគល់ផ្ទះពីបុរីវ៉ារីណា ជូនអតិថិជននៅក្នុងខេត្ត។

លោកបានចាត់ទុកគំរោងអភិវឌ្ឍន៍នេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់វិស័យអចលទ្រព្យ និងសេដ្ឋកិច្ចសង្គមនៅក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែមានភាពទាក់ទាញ និងរីកចម្រើនទៅមុខជាលំដាប់ ជាពិសេសបានផ្តល់ការងារជូនប្រជាពលរដ្ឋ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបា​យ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្តោះទៅសម្រេចបាន ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕

រដ្ឋបាលរាជធានីបើកដំណើរការបណ្តោះអាសន្នស្ពានអាកាសមរតកតេជោជាន់ទី១ចាប់ពីព្រឹកថ្ងៃទី២៥ខែធ្នូនេះ

ដោយៈ គង់ សូរិយា

​     ភ្នំពេញៈ លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ស្ពានអាកាសមរតកតេជោ ជាន់ទី១ ចាប់ ពីព្រឹកថ្ងៃ ទី២៥ ខែធ្នូ ឆ្នាំ ២០២៤នេះ បានបើកឱ្យដំណើរការបណ្តោះអាសន្នទាំងស្រុងហើយ។

លោកស្រីបន្តថា ការបើកឱ្យធ្វើចរាចរស្ពានអាកាសជាន់ទី១ជាបណ្ដោះអាសន្នទាំងស្រុងនាពេលនេះ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​នៅ​ជាន់​ផ្ទាល់​ដី​ និង​ងាយស្រួល​ដល់​ក្រុម​​សាងសង់ ​បំពេញ​ការងារ​របស់​ខ្លួន​បាន​លឿន​ និង​អាច​បញ្ចប់​គម្រោង​សាងសង់​បាន​ទាន់​ពេល​វេលា​។

លោកស្រីអ្នកនាំពាក្យរូបនេះក៏បានសូម បងប្អូនប្រជាពលរដ្ឋធ្វើ ដំណើរ ប្រកបដោយ ភាព រីករាយ និង សុវត្ថិភាព ។

ស្ពានអាកាស “មរតកតេជោ” ស្ថិតនៅប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន ក្នុងជំហានទី២ បានឈានដល់ការធ្វើពិធីភ្ជាប់ស្ពានហើយ ដែលពិធីតភ្ជាប់ស្ពាន(ស្ពានអាកាសជាន់ទី១) បានធ្វើឡើងនារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនOCIC។

  ស្ពានអាកាស “មរតកតេជោ” ជំហានទី២ គ្រោងនឹងបញ្ចប់ការសាងសង់ មុនផែនការប្រមាណ៤ខែពោលគឺនឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ (ក្នុងគម្រោងខែសីហា ឆ្នាំ២០២៥)។

   ស្ពានអាកាស មរតកតេជោ ជាន់ទី២ ដំណាក់កាលទី១ ក្រោយមានការសម្រេចដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤កន្លងទៅរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងដើម្បីដោះស្រាយការកកស្ទះចរាចរ។

ស្ពានអាកាសថ្មីនេះ ត្រូវបានអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង និងលោកជំទាវអញ្ជើញជាអធិបតី ក្រុងពាលីបញ្ចុះបឋមសិលា សុំម្ចាស់ទឹកម្ចាស់ដីកាលពីរសៀលថ្ងៃទី៣០ សីហាឆ្នាំ២០២២ ហើយនៅព្រឹកថ្ងៃទី៣១ សីហា ឆ្នាំ២០២២ ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានស្ថាបនា ហើយកាលព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ត្រូវបានឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីភាពក្នុងពិធីតភ្ជាប់តួស្ពាន។

   ស្ពានអាកាសនេះសាងសង់ ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា(OCIC) នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ២៧១ ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ ដោយគ្រោងចំណាយថវិកាជាង៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់៣៦ខែ។

   ស្ពានអាកាសថ្មីនេះនឹងដោះស្រាយបាន នូវលំហូរលំហូរ ចរាចរណ៍ ពីខេត្តកណ្ដាល ឆ្លងកាត់មហាវិថីតេជោហ៊ុន សែន ពីព្រលានយន្តហោះថ្មី ខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញនិងទី២ទៀត អាចកាត់បន្ថយបាន នូវការកកស្ទះចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិ១ចូលមករាជធានីភ្នំពេញផងដែរ៕

ការផ្តល់ជូនពិសេសនិងអស្ចារ្យបំផុតពី 𝐒𝐚𝐧𝐭𝐚 𝐂𝐥𝐚𝐮𝐬 សម្រាប់ 𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 &𝐘𝐞𝐚𝐫 𝐄𝐧𝐝 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 សម្រាប់គ្រប់ប្រភេទវីឡាប្រណិតក្នុង បុរី វិមានសំណាង 🎁

សម្រាប់រាល់ការទិញវីឡាទោលដ៏ប្រណិតលំដាប់អភិជន៖
🎉វីឡាឃីង លោកអ្នកនឹងទទួលបានរថយន្ត 𝐁𝐌𝐖 𝐢𝐗𝟑 – 𝐄𝐕

🎉វីឡាឃ្វីន លោកអ្នកនឹងទទួលបានរថយន្ត 𝐌𝐚𝐳𝐝𝐚 𝐂𝐗-𝟔𝟎

🎉វីឡាព្រីន លោកអ្នកនឹងទទួលបានរថយន្ត 𝐌𝐚𝐳𝐝𝐚 𝐂𝐗-𝟓

📆ការផ្តល់ជូនដ៏ពិសេសនេះចាប់ពីថ្ងៃទី២៤-៣១ ខែធ្នូ ឆ្នាំ២០២៤នេះ។
———————————————————–
📌ចាប់ផ្តើមនូវការរស់នៅបែបថ្មីជាមួយនឹង បុរី វិមានសំណាង 🏡 ទីតាំង៖ https://maps.app.goo.gl/zuQCtePSVUyzqEJJA &ទំនាក់ទំនងលេខទូរស័ព្ទ៖ 𝟎𝟏𝟏 𝟔𝟐 𝟔𝟕𝟖𝟗

សម្តេចកិត្តិព្រឹទ្ឋបណ្ឌិតអញ្ជើញចែកអំណោយដល់ប្រជាពលរដ្ឋ១៤០៩គ្រួសារ នៅទីក្រុងរ៉ុនតាឯកតេជោសែន ខេត្តសៀមរាប

ដោយៈ គង់ សូរិយា

ខេត្ត​សៀមរាបៈ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រ​ធា​ន​កាក​បាទ​ក្រហម​កម្ពុជា នៅព្រឹកថ្ងៃទី២៥ ធ្នូនេះ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដ​ល់​ប្រជា​ពលរដ្ឋ​ងាយ​រងគ្រោះចំនួន១,៤០៩គ្រួសារ ដែលនៅរស់នៅក្នុងក្រុងរុនតាឯកតេជោសែន ខេត្ត​សៀមរាប។

ពិធី​សំណេះសំណាលដ៏កក់ក្ដៅខាងលើនេះ បានធ្វើឡើងនៅក្នុងបរិវេណផ្សារធម្មជាតិរុនតាឯក ក្នុង​ភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្ដសៀមរាប។

មុនចាប់​ផ្ដើម​អញ្ជើញសំណេះសំណាល ជាមួយប្រជាពលរដ្ឋ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំសហការីបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យទាន រួមទាំងបច្ច័យ ប្រគេនដល់ព្រះសង្ឃ គង់នៅវត្ដធម្មជាតិរុនតាមឯកតេជោសែន ដើម្បីជា​ផ្នែក​មួយ​ជួយ​សម្រាល នូវភាពខ្វះខាតរបស់ព្រះសង្ឃផងដែរ។ វត្ដអារាមខាងលើនេះ គឺស្ថិតនៅក្បែរ​ទីតាំង​សំណេះ​សំណាល និងចែកអំណោយជូនប្រជាពលរដ្ឋ ងាយរងគ្រោះទាំងជាង១ពាន់គ្រួសារនេះ។

ការគោរពប្រតិបត្ដិការយ៉ាងខ្ជាប់ខ្ជួន នៅក្នុងវិស័យព្រះពុទ្ធសាស​នានេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត មិន​ដែលរំលងនោះឡើយ ទោះអញ្ជើ​ញទៅកាន់ទីតាំង ឬតំបន់ណាក៏ដោយ សម្ដេច​តែង​តែ​ដឹក​នាំ​កូនចៅ សហការីទាំងអស់ រួមទាំងប្រតិភូអមដំណើរគ្រប់លំដាប់ថ្នាក់ ចូលគោរពប្រតិបត្ដិជាប់និច្ច ដែលសកម្មភាពដ៏បវររបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានជាគំរូដ៏ល្អៗតដល់កូនចៅគ្រប់ៗរូប និងគ្រប់ជំនាន់តរៀងទៅ។

ក្នុងឱកាសដែលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការី រួមទាំងប្រតិភូ បូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យទាន រួមទាំងបច្ច័យ ប្រគេនដល់ព្រះសង្ឃ រួច​ហើយ អ្នកម្ដាយមនុស្សធម៌ក៏មិនភ្លេចធ្វើទានផងដែរ ដោយបានជូននូវក្រណាត់ស និង​ថវិកា​មួយ​ចំនួន ដល់តាអាចារ្យ លោកតា លោកយាយជី ក្នុងវត្ដអារាមនេះ។

បន្ទាប់​មកសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានធ្វើដំណើរអញ្ជើញ​មក​សំណេះសំ​ណាល សួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋ ងាយរងគ្រោះជាង១ពាន់គ្រួសារ ​ដែល​ក្នុង​មួយគ្រួសារៗទទួលបាន អង្ករ៣០ គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ ១យួរ ប្រេង​ឆា១ដប ស្ករស២គីឡូក្រាម ម្សៅសាប៊ូ១ថង់ ភេសជ្ជៈបាកាស១ថង់ ឃីតមួយដែ​ល​មាន​សារុង ក្រមា មុង ភួយ រួមទាំងថវិកាចំនួន២ម៉ឺនរៀល។

ក្នុងនោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានផ្ដល់អំណោយសម្រាលការលំបាក ជូនដល់លោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សា និងវិទ្យាល័យ ហ៊ុន សែន រួមទាំងផ្ដល់នូវសៀវភៅសម្រាប់សិក្សា ប៊ិច និងថវិកាចំនួន ១ម៉ឺនរៀលដល់សិស្សានុសិស្ស៧៥៦១នាក់ ដែលកំពុង​សិក្សា​នៅ​សាលា​ទាំង​ពីរ​ខាងលើនេះ។

ឆ្លៀតក្នុងឱកាសសំណេះសំណាលនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានពាំ​នាំ​ព្រះរាជ​បណ្ដាំ​សួរសុខទុក្ខ និងក្ដីស្រលា ​ញ់នឹករលឹក របស់សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវីររាជមាតាជាតិខ្មែរ ដល់ប្រជានុរាស្ដ្ររបស់ព្រះវីររាជមាតាជាតិខ្មែរផងដែរ។

បន្ទាប់ពីបញ្ចប់កិច្ចសំណេះសំណាលខាងលើនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិង ប៊ុន រ៉ានី ហ៊ុនសែន បានបន្ដដំណើរជួបសំណេះសំណាល និងនាំយកអំណោយចែកជូនអ្នកជំងឺចំនួន២៥នាក់ ដែលបានមកទទួលសេវាថែរទាំ ពិនិត្យព្យាបាល នៅមន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុនសែន រុនតាឯកផងដែរ៕

តម្លៃហាងឆេងមាសបានផ្អាកការជួញដូរនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានផ្អាកការជួញដូរនៅថ្ងៃពុធនេះ ដោយសារតែឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យណូអែលនៅថ្ងៃទី២៥ ខែធ្នូនេះ។ តួយ៉ាង តម្លៃមាស Spot Gold បានផ្អាកការជួញដូរនៅថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរនៅត្រឹម២៦១៣,២០ដុល្លារក្នុងមួយអោនកាលពីថ្ងៃអង្គារ។

ជាមួយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures ក៏បានផ្អាកការជួញដូរផងដែរ បន្ទាប់ពីបានបិទការជួញដូរនៅត្រឹម២៦៣៥,៥០ដុល្លារក្នុងមួយអោនកាលពីថ្ងៃអង្គារម្សិលមិញ។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩១,៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរក្នុងកិច្ចប្រជុំគោលនយោបាយរបស់ខ្លួននៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានផ្អាកការជួញដូរនៅថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៨,២០ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។

ចំណែក ការជួញដូរតម្លៃលោហៈធាតុប្រាក់ Spot silver តម្លៃផ្លាទីន និងតម្លៃ palladium ក៏ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារថ្ងៃបុណ្យណូអែល៕

អ្នកអភិវឌ្ឍន៍ត្រូវការពេលវេលាជិត៦ឆ្នាំដើម្បីលក់ខុនដូនៅសេសសល់ចេញអស់ពីទីផ្សារលំនៅដ្ឋានក្នុងទីក្រុងម៉ានីល

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers បានអះអាងថា ការងើបឡើងវិញដោយសន្សឹមៗ ការច្នៃប្រឌិត និងភាពធន់ត្រូវបានរំពឹងថា នឹងកំណត់ទិដ្ឋភាពនៃទីផ្សារអចលនទ្រព្យរបស់ប្រទេសហ្វីលីពីននៅក្នុងឆ្នាំ២០២៥ខាងមុខ។

ជាមួយគ្នានេះ បណ្តាអ្នកអភិវឌ្ឍន៍នឹងបន្តបំពេញតម្រូវការរបស់អតិថិជន ដែលមានការប្រែប្រួល ដោយងាកទៅកាន់ការអភិវឌ្ឍន៍នៅតំបន់ជាយក្រុង ខណៈកំណើននៃចំនួនខុនដូ ដែលលក់មិនដាច់នៅទីក្រុងម៉ានីល នឹងធ្វើឱ្យអ្នកអភិវឌ្ឍន៍មានការស្ទាក់ស្ទើរចិត្តក្នុងការបើកដំណើរការគម្រោងថ្មី។

លោក Richard Raymundo
នាយកគ្រប់គ្រងក្រុមហ៊ុន Colliers Philippines អះអាងថា “គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤ ខុនដូ ដែលលក់មិនដាច់មានចំនួន៧៥.៣០០យូនីត។ការណ៍នេះកំពុងធ្វើឱ្យបណ្តាអ្នកអភិវឌ្ឍន៍ប្រកាន់ជំហរប្រុងប្រយ័ត្ន ក្នុងការបើកដំណើរការគម្រោងខុនដូថ្មីនៅក្នុងតំបន់រដ្ឋធានីម៉ានីល”។

លោក Richard Raymundo បានបង្ហាញការជឿជាក់ថា បណ្តាអ្នកអភិវឌ្ឍន៍នឹងត្រូវចំណាយពេលវេលាជិត៦ឆ្នាំ ដើម្បីលក់ខុនដូទាំងអស់នេះចេញឱ្យអស់ពីទីផ្សារ។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយសារពត៌មានហ្វីលីពីន Inquirer.Net។

អ្នកអភិវឌ្ឍន៍ក៏នឹងបន្តធ្វើពិពិធកម្មទៅកាន់តំបន់ជាយក្រុង តាមរយៈការវិនិយោគលើគម្រោងអភិវឌ្ឍន៍ជាច្រើន ដូចជាផ្ទះ និងដីឡូតិ៍នៅតំបន់ Calabarzon តំបន់ Central Luzon តំបន់ Central Visayas តំបន់ Western Visayas និងតំបន់ Davao។

គម្រោងផ្ទះ និងដីឡូតិ៍ (House &Lot) នៅក្នុងតំបន់ទាំងនេះសម្រេចបានការកើនឡើងនៃតម្លៃប្រចាំឆ្នាំជាមធ្យមចន្លោះពី៤ភាគរយទៅ៧ភាគរយចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៣ ខណៈការអភិវឌ្ឍន៍ដីឡូតិ៍សម្រេចបានការហក់ឡើងថ្លៃចន្លោះពី៧ភាគរយទៅ១៥ភាគរយភាគរយក្នុងមួយឆ្នាំ។

លោក Richard បានបន្ថែមថា តម្រូវការលំនៅដ្ឋានតម្លៃសមរម្យនៅក្នុងទីក្រុងនានា ដូចជាទីក្រុង Pampanga ទីក្រុង Cebu និងទីក្រុង Davao នឹងកើនឡើង ដោយសារកំណើននៃប្រជាជនវណ្ណៈកណ្តាល និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ហើយអ្នកអភិវឌ្ឍន៍គួរតែផ្តល់អាទិភាពដល់គម្រោងដែលមាននិរន្តរភាព និងតម្លៃសមរម្យ៕ប្រភព:Inquirer.Net៕

ប្រទេសវៀតណាមសម្រេចដាក់ឱ្យប្រើប្រាស់ផ្លូវរថភ្លើងក្រោមដីដំបូងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន

ដោយ: គង់ លាងហួរ
អន្តរជាតិ: កាលពីពេលថ្មី​ៗ​នេះ ប្រទេសវៀតណាម​បានបើក​សម្ពោធ​ដាក់​ឱ្យ​​ប្រើ​ប្រាស់​​​រថ​ភ្លើង​ក្រោម​ដី​ជា​លើក​ដំបូង​បំផុត​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​​ ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​ប្រទេស​ជប៉ុន​។ ​

ប្រជា​ជន​វៀតណាម​​​រស់នៅ​ទី​ក្រុ​ងហូជីមិញ​បានសម្រុក​ចូល​ទៅ​អង្គុយ​នៅ​ក្នុង​​ទូរ​រថ​ភ្លើង​ ដើម្បី​ចូល​រួម​ពិធី​សម្ពោធដាក់​ឱ្យ​ប្រើ​ប្រាស់​រថ​ភ្លើង​ក្រោម​ដី​ ដែល​មាន​តម្លៃ​ទុនវិនិយោគចំនួន១.៧០០​លាន​ដុល្លារ​មួយ​ខ្សែ​នេះ។

ផ្លូវ​រថភ្លើងក្រោម​ដី​នេះ​មាន​ចម្ងាយ​ជិត២០គីឡូ​ម៉ែត្រ​ និង​មាន​ចំណុច​ចាប់​ផ្ដើម​ចេញ​ពី​ចំណុច​កណ្ដាល​នៃ​ទី​ក្រុ​ងហូជីមិញ​។​ ​យ៉ាងណាមិញ មុន​នឹង​ឈាន​ដល់​ការ​សម្រេច​បាន​សមិទ្ធ​ផល​នេះ ប្រទេសវៀតណាម​ត្រូវ​រង់​ចាំអស់រយៈ​ពេល​១៧​ឆ្នាំ​ និង​ត្រូវ​ពន្យារ​ពេល​​ការដ្ឋានសាង​សង់​ជា​ច្រើន​ដង​​​។ គម្រោង​​​នេះ​ត្រូវបានចាប់​ផ្ដើម​សិក្សា​លទ្ធភាព​ដំបូង​កាល​ពី​​​ឆ្នាំ២០០៧​​។

ដើមឡើយ ភាគីជប៉ុន​បានប៉ាន់​ប្រមាណថា គម្រោងនេះ​​ចំណាយ​​ទុនវិនិយោគត្រឹមតែ៦៦៨​លាន​ដុល្លារ​ប៉ុណ្ណោះ។​ ក្រោយ​មក​ នៅ​ពេល​​ការ​ដ្ឋានសាង​សង់​បានចាប់​ផ្ដើម​នៅ​ឆ្នាំ​២០១២​ អាជ្ញា​ធរ​វៀតណាម​រំពឹងថា​​ គម្រោង​នេះ​នឹង​​សាង​សង់​រួ​ច​រាល់​នៅ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​។

ប៉ុន្តែ​ ដោយ​សារ​តែប្រឈមមុខនឹងការ​ពន្យារ​ពេល​​ជា​ច្រើន​ដង​​​ គម្រោងនេះបានធ្វើ​ឱ្យ​យាន​ជំនិះ​របស់​អ្នក​ដំណើរ​នៅ​ទី​ក្រុង​ហូជីមិញ​កើន​ឡើង​ទ្វេ​រដង​ និងបង្ក​ឱ្យ​មានការកក​ស្ទះ​ចរាចរណ៍​នៅ​ក្នុងទី​ក្រុង​ ដែល​មាន​ប្រជាជន​រស់នៅចំនួន៩​លាន​នាក់​មួយ​នេះ​។

អាជ្ញាធរ​សង្ឃឹម​ថា​ រថ​ភ្លើង​ក្រោម​ដី​នេះ​នឹង​ជួយ​សម្រួលការធ្វើដំណើរបាន​ច្រើន​ណាស់​ដូច​ជា​ កាត់​បន្ថយ​ការ​កក​ស្ទះ​ចរា​ចរណ៍ ពន្លឿន​ការ​ធ្វើ​ដំ​ណើរ​របស់​ប្រជា​ជន​ និង​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​​​​។ ប្រទេសជប៉ុនបានផ្ដល់​ជំនួយ​សម្រាប់​គម្រោង​នេះ​​​ តាម​រយៈ​ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និង​ក្រុម​ហ៊ុន​ឯក​ជន​របស់​ជប៉ុន។

មន្ត្រី​រដ្ឋាភិបាល​វៀតណាមមួយរូបបានលើកឡើង​ថា​ ផ្លូវ​រថ​ភ្លើង​មួយ​ខ្សែ​នេះ​ជា​និមិត្ត​រូប​នៃ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ និងបង្ហាញ​ឱ្យឃើញពី​ការ​ចែក​រំលែក​បច្ចេក​វិទ្យា​ និង​ការចែករំលែកបទពិសោធន៍ក្នុ​ងការ​គ្រប់​គ្រង​ផ្លូវដែករបស់​ជប៉ុន​ទៅ​កាន់វៀតណាម​៕​​ប្រភព: Japan Times៕

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ៖ ក្រោយភ្លៀង, មេឃស្រឡះ! អ្នកសារព័ត៌មានទាំងអស់សូមផ្សព្វផ្សាយព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ

ដោយៈ សហសេវិក

    ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីយុត្តិធម៌ លោក កើត រិទ្ធ នៅរសៀលថ្ងៃអង្គារ៍នេះ បានអំពាវនាវឱ្យអ្នកសារព័ត៌មានទាំងអស់ ប្រកា​ន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ។

លោកបន្តថា ក្នុងករណីដែលមិនអាចក្តាប់ព័ត៌មាន បានគ្រប់ជ្រុងជ្រោយ សូមសាកសួរព័ត៌មាន ទៅអ្នកនាំពាក្យរបស់ស្ថាប័នអយ្យការ និង ស្ថាប័នតុលាការ ដើម្បីចៀសវាងការផ្សាយព័ត៌មានមិនពិត ឬព័ត៌​មាន ដែលធ្វើអោយសាធារណជនមានការភ័ន្តច្រឡំ។

ការអំពាវនាវរបស់លោក បានធ្វើឡើងបន្ទាប់ពីមានហេតុការណ៍ថ្មីៗនេះពាក់ព័ន្ធនឹងអ្នកកាសែត ផាត់ ហ៊ន ហៅ ពូ ហន បានទទួលស្គាល់ជាសាធារណៈនូវកំហុសរបស់ខ្លួន ក្នុងការរាយការណ៍ ជាពិសេ​សការប្រើប្រាស់ភាសា បង្ខូចកេរ្តិ៍ឈ្មោះស្ថាប័នតុលាការ ផ្សាយព័ត៌មាន និងធ្វើអត្ថាធិប្បាយព័ត៌មាន ដោយប្រើប្រាស់ពាក្យសំដីមិនសមរម្យ។ ជេរប្រមាថចំពោះស្ថាប័នតុលាការ ព្រមទាំងបានផ្សាយព័ត៌មានមិនពិត ដែលបានធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរ ដល់កិត្តិយសនៃស្ថាប័នតុលាការខេត្តកំពង់ចាម។

នៅថ្ងៃនេះ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានទទួលសំបុត្រពីលោកផាត់ ហ៊ន ហៅ ពូ ហន ដែលបានសម្តែងការសោកស្តាយបំផុតចំពោះទង្វើរបស់គាត់។

លោក នេត្រ ភក្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្របសម្រួលកិច្ចសន្ទនា ជាមួយលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ និងថ្នាក់ដឹកនាំវិស័យយុត្តិធម៌ ដើម្បីពិភាក្សាគ្នារកដំណោះស្រាយ សមស្របបញ្ចប់ករណីនេះ ដោយស្រុះស្រួលគ្នាក្រៅប្រព័ន្ធតុលាការ។

ជាលទ្ធផល បណ្ដឹងប្រឆាំងនឹងលោក ផាត់ ហ៊ន ត្រូវបានដកចេញដោយបើកផ្លូវសម្រាប់ការផ្សះផ្សា ដើម្បីលើកកម្ពស់កិច្ចសហការល្អរវាងស្ថាប័នតុលាការ និងការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន។

រដ្ឋមន្ត្រីយុត្តិធម៌ លោក កើត រិទ្ធ បានបង្ហាញដោយសង្កត់ធ្ងន់ថា “ខ្ញុំសូមអរគុណចំពោះឯកឧត្តម ប្រធានសាលាដំបូងខេត្តកំពង់ចាម ដែលមានការយោគយល់ខ្ពស់ យល់ព្រមដកពាក្យបណ្តឹងរបស់ខ្លួនវិញ”។

លោក កើត រិទ្ធ បានលើកឡើងនូវពាក្យស្លោក “ក្រោយភ្លៀង មេឃស្រឡះ” ជាពាក្យប្រៀបធៀប សម្រាប់ភាពច្បាស់លាស់នៃទំនាក់ទំនងជាមួយអ្នកសារព័ត៌មានជាមួយវិស័យយុត្តិធម៌។

លោកបានជំរុញឱ្យអ្នកសារព័ត៌មាន អនុវត្តន៍ការផ្សព្វផ្សាយព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដែលលោកហៅថា “ជាយន្តគាថាការពារខ្លួនដ៏សក្តិសិទ្ធិតាមផ្លូវច្បាប់”។

ជាងនេះទៅទៀត លោក កើត រិទ្ធ បានដល់អំពាវនាវដល់អ្នកនាំពាក្យនៃស្ថាប័នអយ្យការ និង តុលាការ យកចិត្តទុកដាក់ខ្ពស់ ក្នុងការសហការផ្តល់ព័ត៌មានចាំបាច់នានា ក្នុងក្របខ័ណ្ឌនៃការប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈក្នុងស្ថាប័ន ការមិនធ្វើអោយប៉ះពាល់ដល់ជីវិតឯកជននៃបុគ្គលក្នុងសំណុំរឿង និងការគោរពគោលការណ៍សំងាត់នៃចំណាត់ការនីតិវិធីរបស់តុលាការ ដែលត្រូវបានការពារដោយច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា៕

ក្រុមហ៊ុនផលិតយន្តហោះរដ្ឋចិន Comac កំពុងព្យាយាមស្វែងរកការបញ្ជាទិញពីកម្ពុជា និងឥណ្ឌូនេសុី

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនផលិតយន្តហោះពាណិជ្ជកម្ម Commercial Aircraft Corp of China (Comac)របស់ប្រទេសចិន កំពុងព្យាយាមស្វែងរកអតិថិជនអន្តរជាតិដើម្បីនាំយកយន្តហោះដឹកអ្នកដំណើរប្រភេទ C919 របស់ខ្លួនទៅកាន់ទីផ្សារក្រៅប្រទេស។

ក្តីសង្ឃឹមរបស់ក្រុមហ៊ុនរដ្ឋចិន Comac ក្នុងការទាក់ទាញស្វែងរកអតិថិជនបញ្ជាទិញយន្តហោះ C919 របស់ខ្លួនបានកើនឡើង ខណៈការប្រគល់យន្តហោះត្រូវបានពន្យារពេលកាន់តែយូរ ដោយសារបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន Boeing និងការផ្អាកផលិតកម្ម ដោយសារតែការធ្វើកូដកម្មរបស់កម្មករក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្សមួយនេះ។

យោងតាមប្រភពមួយបានទម្លាយឱ្យដឹងថា ថ្មីៗនេះ ក្រុមហ៊ុន Comac ក៏បានធ្វើការទាក់ទងជាមួយក្រុមហ៊ុនអាកាសចរណ៍ SCAT របស់ប្រទេសកាហ្សាក់ស្ថាន និងក្រុមហ៊ុន Angkor Air របស់កម្ពុជា ព្រមទាំងបានបញ្ចុះបញ្ចូលរដ្ឋាភិបាលឥណ្ឌូនេស៊ីឱ្យផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនផលិតយន្តហោះចិន។

យ៉ាងណាមិញ តំណាង​ក្រុមហ៊ុន Comac មិន​បាន​ឆ្លើយតប​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ។ ជាមួយគ្នានេះ ក្រុមហ៊ុន SCAT Airlines និងក្រុមហ៊ុន Angkor Air ក៏​មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ដែរ។

ប៉ុន្តែ គេដឹងថា ក្រុមហ៊ុនចិន Xing Gang Investment Group ក៏ជា​ម្ចាស់​ភាគហ៊ុនមួយនៅក្នុងក្រុមហ៊ុនអាកាសចរណ៍ Angkor Air របស់កម្ពុជាផងដែរ។

ដោយឡែក ប្រទេសឥណ្ឌូនេស៊ីជាឱកាសដ៏ធំមួយសម្រាប់ក្រុមហ៊ុន Comac ខណៈរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយលោកប្រធានាធិបតី Prabowo Subianto គ្រោងពង្រីកបណ្តាញផ្លូវហោះហើរអន្តរជាតិរបស់ខ្លួន និងស្តារឡើងវិញនូវក្រុមហ៊ុនអាកាសចរណ៍រដ្ឋ Garuda ខណៈកន្លងទៅ ក្រុមហ៊ុននេះបានជួបប្រទះការខាតបង់ធ្ងន់ធ្ងរ។

បន្ថែមលើនេះ ប្រទេសឥណ្ឌូនេស៊ីមានទំនាក់ទំនងផ្នែកសេដ្ឋកិច្ចយ៉ាងរឹងមាំជាមួយប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ជាពិសេសការវិនិយោគលើការកែច្នៃរ៉ែនីកែល ហើយដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់លោក Prabowo ទៅកាន់ប្រទេសចិន ភាគីទាំង២ក៏បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនផងដែរ។

ថ្មីៗនេះ ក្រុមហ៊ុន Comac ក៏បានបើកការិយាល័យលក់នៅទីក្រុងហុងកុង និងទីក្រុងសិង្ហបុរីផងដែរ ក្រោយពីបាន​បើក​ការិយាល័យ​សេវា​អតិថិជន​បរទេស​ដំបូង​គេ​នៅ​ទីក្រុង​ហ្សាការតា​ក្នុង​ឆ្នាំ២០២៣៕ប្រភព: Bloomberg៕

Indonesia’s golden visa investment reaches $558M

Investment in Indonesia’s golden visa programme has reached 9 trillion IDR (US$558 million) since it was launched in July, according to the Directorate General of Immigration at the country’s Immigration and Corrections Ministry.

Director of Residence Permits and Immigration Status Jaya Saputra said the county issued 5.16 million visas between January and Dec. 15, with 89% of these being visa on arrival and other categories including 420,000 single-entry visas, 43,000 multiple-entry visas, and 62,000 limited-stay visas.

By mid-December, non-tax state revenue from visa services had reached 8.58 trillion IDR, surpassing the 2024 target of 6 trillion IDR by 43%.

Launched by President Joko Widodo on July 25, the golden visa programme aims to attract international investment and talent.

The visa is available in several categories, including for individual and corporate investors, former Indonesian citizens, descendants of former citizens, global talent, and prominent figures.
The programme offers residency for up to 10 years. Individual investors who invest at least $2.5 million and establish a company are
eligible for a 5-year residency.

If their investment reaches $5 million, they can stay for 10 years. Investors who choose not to establish a company can still qualify by investing at least $350,000 for a 5-year residency or $700,000 for a
10-year stay.

Corporate investors must set
up a company in Indonesia and invest at least $25 million for a 5-year residency, with those investing over $50 million eligible for a 10-year stay. The larger the investment, the longer the residency period.

Source: VNA