លោក ដូណាល់ ត្រាំ គំរាមទាមទារព្រែកជីកប៉ាណាម៉ាមកដាក់ក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកវិញ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានរិះគន់ចំពោះការយកកម្រៃពីកប៉ាល់អាមេរិក ដែលឆ្លងកាត់ព្រែកជីកប៉ាណាម៉ា ដោយលោកបានចាត់ទុកថា នេះជារឿងមិនយុត្តិធម៌។ ព្រែកជីកប៉ាណាម៉ាតភ្ជាប់ផ្លូវទឹកពាណិជ្ជកម្មរវាងមហាសមុទ្រអាត្លង់ទិក និងប៉ាស៊ីហ្វិក។

ដោយសារតែការមិនពេញចិត្តនឹងឥទ្ធិពលរបស់ព្រែកជីកប៉ាណាម៉ា ដែលអាចជះផលប៉ះពាល់លើផលប្រយោជន៍អាមេរិក លោកដូណាល់ ត្រាំ បានគំរាមទាមទារគ្រប់គ្រងផ្លូវទឹកនេះឡើងវិញ។

ព្រែកជីកប៉ាណាម៉ា ជាផ្លូវដឹកជញ្ជូនដ៏សំខាន់មួយដែលជួយសន្សំពេលវេលាធ្វើដំណើរវាងមហាសមុទ្រប៉ាស៊ីហ្វិក និងអាត្លង់ទិក។ ព្រែកជីកនេះ ត្រូវបានសាងសង់ដោយអាមេរិកក្នុងឆ្នាំ១៩១៤ ហើយប្រគល់ឱ្យប្រទេសប៉ាណាម៉ាគ្រប់គ្រងក្រោមកិច្ចព្រមព្រៀងនៅឆ្នាំ១៩៧៧ ហើយប្រទេសប៉ាណាម៉ាបានគ្រប់គ្រងព្រែកជីកនេះទាំងស្រុងនៅឆ្នាំ១៩៩៩។

យ៉ាងណាមិញ ប្រធានាធិបតីអាមេរិកជិតចូលកាន់តំណែងលោក ដូណាល់ ត្រាំ បានបង្ហាញការពេញចិត្តចំពោះតម្លៃធ្វើដំណើរឆ្លងកាត់។ លោកត្រាំ បានសរសេរបង្ហោះនៅលើបណ្ដាញសង្គម Truth Social ថា កងទ័ពជើងទឹក និងកប៉ាល់ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកទទួលរងភាពអយុត្តិធម៌បំផុត។

ប្រធានាធិបតីអាមេរិកជាប់ឆ្នោតរូបនេះ គំរាមថា ប្រសិនបើប៉ាណាម៉ាមិនអាចធានាបាននូវប្រតិបត្តិការប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងអាចទុកចិត្តបានទេ សហរដ្ឋអាមេរិកនឹងទាមទារយកព្រែកជីកប៉ាណាម៉ាមកដាក់ក្រោមការគ្រប់គ្រងរបស់អាមេរិកវិញ។

ទាក់ទិននឹងរឿងនេះ អាជ្ញាធរ​​គ្រប់គ្រងព្រែកជីកប៉ាណាម៉ា​ មិន​ទាន់បានធ្វើការឆ្លើយតប​ចំពោះការគំរាមរបស់​លោក ត្រាំ នៅឡើយទេ។

ទោះបីជាមិនទាន់ស្បថចូលកាន់តំណែងជាផ្លូវការយ៉ាងណាក្តី លោក ត្រាំ តែងបានប្រកាសគោលនយោបាយផ្សេងៗក្នុងន័យគំរាម ដើម្បីបង្ហាញថា លោកជាថ្នាក់ដឹកនាំ​ប្រយុទ្ធ​ដើម្បី​ផលប្រយោជន៍​​របស់អាមេរិក។

បច្ចុប្បន្ន ចំណែកប្រមាណ៥ភាគរយនៃចរាចរណ៍ផ្លូវសមុទ្រនៅលើពិភពលោក បានឆ្លងកាត់ព្រែកជីកប៉ាណាម៉ា ដែលអនុញ្ញាតឱ្យកប៉ាល់ដឹកជញ្ជូនធ្វើដំណើររវាងតំបន់អាស៊ី និងឆ្នេរខាងកើតអាមេរិក ដោយជៀសវាងផ្លូវដ៏វែងឆ្ងាយ និងគ្រោះថ្នាក់នៅជុំវិញតំបន់អាមេរិកខាងត្បូង។

 

បណ្តាប្រទេសធំៗ ដែលប្រើប្រាស់ផ្លូវទឹកនេះ រួមមានសហរដ្ឋអាមេរិក ចិន ជប៉ុន និងកូរ៉េខាងត្បូង។ កាលពីខែតុលា ឆ្នាំ២០២៤ អាជ្ញាធរប៉ាណាម៉ាបានរាយការណ៍ថា ផ្លូវទឹកនេះទទួលបានប្រាក់ចំណូលជិត៥ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធចុងក្រោយខ្លួន៕ប្រភព: AFP៕

Ultra-luxury houses boom amid slumping property market

Luxury houses priced at more than 100 million baht per unit have enjoyed over 450 billion baht in sales in the past 10 years, with some 394 new units being supplied to the market since 2015, property consultancy firm Colliers International reported on Wednesday.

While the rest of Thailand’s property market is contracting due to the high rejection rate of housing loans by financial institutions, buyers of ultra-luxury houses often pay in cash and therefore do not have to apply for loans, Collier’s research director Phattarachai Taweewong explained.

A Colliers’ survey revealed that about 350 houses priced over 100 million baht were in the sales process as of the end of September. Of these, 41.14% are located downtown in areas such as Sukhumvit, Aree, Bang Na, Rama IX, and Phattanakarn.

“These houses have a projected sales rate at 52.28%, meaning there will be only 168 unsold units,” said Phattarachai. “Main customers of this segment are upper-class buyers such as executives, business owners, foreigners and wealthy celebrities.”

In Bangkok, the northern fringe zone reported the highest sales rate of houses priced over 100 million baht, at 65.08%, followed by the eastern fringe, at 59.09%, western fringe (52.54%), inner city (45.83%), and the southern fringe (33.33%).

 

Colliers estimated that over 30 new units in the so-called “ultimate” class will be supplied to the market next year, reflecting developers’ confidence in the continued growth of this segment.

“The key factor in the decision to purchase an ultimate class house in Bangkok is location.

Most of these properties are situated on rare land plots in the city centre and are developed by top-tier brands that typically feature exclusive designs or unique functions. These homes reflect the personal identity of their owners exceptionally well,” he said.

Source: The Nation

មន្រ្តីជាន់ខ្ពស់ផ្សព្វផ្សាយកាលានុវត្តន៍ភាពវិនិយោគជូនអ្នកធុរកិច្ចចិន

ដោយៈ គង់សូរិយា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានបន្តផ្សព្វផ្សាយកាលានុវត្តភាពវិនិយោគជូនវិនិយោគិន ដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា សំដៅជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរ។

ពិធីនេះធ្វើឡើងក្រោមអធិបីភាព លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានអនុញ្ញតឱ្យលោក Liang Songshou ប្រធានសហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ចឧស្សាហកម្មតំបន់ឆ្នេរ Guangdong-Hong Guangdong-Hong Kong-Macao Kong-Macao និងជាប្រធានវិទ្យាស្ថានសិក្សាស្រាវជ្រាវឧស្សាហកម្ម Guangdong Huarong ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

តាមរយៈជំនួបនាឱកាសនេះ គណៈប្រតិភូនៃសហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ចឧស្សាហកម្មតំបន់ឆ្នេរ បានទទួលការចង្អុលបង្ហាញកាន់តែច្បាស់បន្ថែមទៀត អំពីបរិយាកាសវិនិយោគ ការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធ លើវិស័យសក្ដានុពលនានា ដែលក្រុមហ៊ុនជាបុត្រសម្ព័ន្ធរបស់សហព័ន្ធកំពុងចាប់អារម្មណ៍ផងដែរ៕

 

សម្តេចធិបតីបញ្ជាក់លើចំណុចចំនួន៥ពីការចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួច

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា ការសម្រេចចិត្តក្នុងការដកខ្លួន ចេញពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា គឺដើម្បីបង្ហាញពីសមត្ថភាព ពង្រឹងសមត្ថភាពកម្ពុជាកាន់តែរឹងមាំ ទុកចិត្តលើខ្លួនឯង និងមានភាពម្ចាស់ការលើខ្លួនឯង។

សម្តេចបានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសA នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡ​ងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅថ្ងៃចន្ទទី២៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មុនការសម្រេចចិត្តក្នុងការដកខ្លួនចេញនេះដែរ ធនាគារពិភពលោក ក៏បានមកសួរកម្ពុជាផងដែរ តែកម្ពុជានៅតែសម្រេចចិត្តចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចដដែល ដើម្បីពង្រឹងសមត្ថភាពកម្ពុជាឱ្យកាន់តែខ្លាំង។

សម្តេចធិបតី ហ៊ុន ម៉ាណែតបញ្ជាក់ថា “ប្រសិនបើកម្ពុជា នៅតែបន្តរក្សាស្ថានភាពរបស់ខ្លួន ស្ថិតនៅជាប្រទេសអភិវឌ្ឍន៍តិចតួច នោះប្រទេសជាច្រើន នឹងបន្តផ្ដល់ជំនួយដល់កម្ពុជា និងបន្តទទួលបានលក្ខខណ្ឌអនុគ្រោះ ពីប្រទេសជាច្រើនទៀតផងដែរ”។ សម្តេចបន្ថែមថា” ប៉ុន្តែកម្ពុជាមានគោលការណ៍របស់ខ្លួន ក្នុងការពង្រឹងភាពជាម្ចាស់ការរបស់ខ្លួន”៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅព្រឹកថ្ងៃច័ន្ទនេះ ខណៈសន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន(PCE) ដែលជាសូចនាករអតិផរណាដ៏សំខាន់មួយរបស់ធនាគារកណ្តាលអាមេរិក (Fed) បានបង្ហាញពីការកើនឡើងត្រឹមតែ០,១%ប៉ុណ្ណោះក្នុងខែវិច្ឆិកាបើធៀបនឹងខែតុលា។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,០៩ភាគរយដល់២៦២៣,១៦ដុល្លារក្នុងមួយអោន។ យ៉ាងណាមិញ តម្លៃហាងឆេងមាសរបស់អាមេរិក U.S. gold futures បានធ្លាក់ចុះ០,២២ភាគរយដល់២៦៣៩,៤០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៧នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦២០,៧៧ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៦៤៥,១០ដុល្លារក្នុងមួយអោន។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨៩,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរក្នុងកិច្ចប្រជុំគោលនយោបាយរបស់ខ្លួននៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៧,៧៣ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៧,៦២ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៧៩%ដល់៣០,១៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៣២%ដល់៩៣៩,៤ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,០៣%ដល់៩១៩,៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៩នាទីព្រឹក៕

សម្ដេចធិបតីជួបសំណេះសំណាលជាមួយបេក្ខជនជាប់និទេ្ទស A ចំនួន ២២២៥ នាក់

ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និង ការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឆ្នាំ២០២៤ ចំនួន ២ ២២៥ នាក់។

បេក្ខជនទាំងអស់ដែលបានប្រឡងជាប់ ក្នុងសម័យប្រឡង ០៨ តុលា ២០២៤ ចំនួន ១០៦.៣៥១នាក់ ស្មើនឹង ៧៩.០០ % នៃបេក្ខជនមកប្រឡងសរុប ដែលភាគរយបេក្ខជនប្រឡងជាប់ខ្ពស់ជាងឆ្នាំ២០២៣ ដែលមានត្រឹមតែ ៧២.៨៩ ភាគរយ។ លទ្ធផលដ៏ប្រសើរនេះពិតជាកើតចេញពីការខិតខំរៀនសូត្ររបស់ក្មួយៗសិស្សានុសិស្ស ការខិតខំបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងតួអង្គពាក់ព័ន្ធមួយចំនួនទៀតដែលបានខ្នះខ្នែង និងផ្តល់ការបំពាក់បំប៉នសមត្ថភាពដល់សិស្សានុសិស្ស ជាពិសេសឪពុកម្តាយ និងអាណាព្យាបាលដើម្បីជួយឱ្យពួកគេទទួលបានលទ្ធផលល្អក្នុងការសិក្សា ក៏ដូចជាទទួលបានជ័យលាភីនៅក្នុងការប្រឡងយកសញ្ញាបត្រ។

ការផលិតបាននូវសិស្សនិទ្ទេស A រាប់ពាន់នាក់ប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ស្របពេលដែលកម្ពុជាកំពុងប្រឹងប្រែងកសាងសមត្ថភាពស្ថាប័ន ការធ្វើទំនើបកម្មមូលដ្ឋានសម្ភារបច្ចេកទេស និងការពង្រឹងប្រសិទ្ធភាពការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីឱ្យកម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់ ឆ្លើយតបទៅនឹងការរីកចម្រើនក្នុងបរិការណ៍នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដែលកម្ពុជាត្រូវឈរលើសក្តានុពល ដែលខ្លួនមាន និងបោះជំហានឱ្យទាន់ប្រទេសនៅក្នុងតំបន់ និងបរិការណ៍សកលលោក ជាពិសេសក្នុងស្ថានភាពដែលកម្ពុជាត្រូវប្រឹងរស់ងើបឈរឡើងដើម្បីការពារឯករាជ្យ អធិបតេយ្យ និងសន្តិភាពរបស់ប្រទេស។

រាជធានីភ្នំពេញ ព្រឹកថ្ងៃចន្ទ ទី២៣ ធ្នូ ២០២៤

#ហនម៉ាណែត #Hunmanet #កមពុជា #cambodia #សនតិភាពនៅកម្ពុជា #Peaceincambodia

គម្រោងសាងសង់អាផាតមុិននៅតំបន់ភាគខាងត្បូងប្រទេសវៀតណាមកើនឡើងយ៉ាងគំហុក

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការផ្គត់ផ្គង់អាផាតមុិននៅតំបន់ភាគខាងត្បូងប្រទេសវៀតណាមកំពុងមានការកើនឡើងយ៉ាងគំហុក ខណៈអាផាតមុិនថ្មីៗរាប់ពាន់យូនីតអាចរកទិញបានចាប់ពីតម្លៃសមរម្យដល់តម្លៃខ្ពស់កប់ពពក។

ជាក់ស្ដែង គម្រោងលំនៅដ្ឋាន Bcons Solary ដែលមានទីតាំងនៅតំបន់ Binh Duong ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មនៅជិតទីក្រុងហូជីមិញ បានចាប់ផ្តើមទទួលយកប្រាក់កក់ពីអតិថិជនដែលទិញអាផាតមុិនរបស់ខ្លួន។

គម្រោង​ដែល​កំពុង​ស្ថិតក្រោមការដ្ឋានសាងសង់​នេះមាន​អគារ​ចំនួន៤ ដែលមានអាផាតមុិនសរុប​ចំនួន២.៦៥០យូនីតជាមួយនឹងតម្លៃចាប់ពី៣៣លានដុង ឬ១.៣០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។ គម្រោងនេះគ្រោងនឹងបញ្ចប់រួចរាល់នៅឆ្នាំ២០២៧។

ជាមួយគ្នានេះ គម្រោង Saigon Riverpark នៅខេត្តឡុងអាន បានប្រកាសសាងសង់អាផាតមុិនចំនួន១.២២៩យូនីត ដែលមានតម្លៃចាប់ពី២០លានដុងក្នុងមួយម៉ែត្រការ៉េ។

ដោយឡែក អាផាតមុិន ដែលនៅសេសសល់ចុងក្រោយក្នុងគម្រោង Citi Grand នៅទីក្រុងហូជីមិញ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី៥០លានដុងក្នុងមួយម៉ែត្រការ៉េ។

គម្រោងមួយទៀតឈ្មោះ “Fiato Uptown”នឹងចាប់ផ្តើមទទួលយកប្រាក់កក់ពីអតិថិជនក្នុងពេលឆាប់ៗនេះ ជាមួយនឹងតម្លៃអាផាតមុិនចាប់ពី៥៥លានដុងក្នុងមួយម៉ែត្រការ៉េ។

ចំណែក គម្រោង Conic Boulevard ដែលមានអាផាតមុិនចំនួន៩៧៦យូនីត នឹងទទួលប្រាក់កក់ចាប់ពីខែធ្នូនេះ ដែលមានតម្លៃយ៉ាងតិចចំនួន៤០លានដុងក្នុងមួយម៉ែត្រការ៉េ។

លោក Nguyen Van Dinh ប្រធានសមាគមអ្នកអចលនវត្ថុវៀតណាមបានមានប្រសាសន៍ឱ្យដឹងថា រដ្ឋាភិបាលវៀតណាមបានស្រាយចំណងផ្លូវច្បាប់ជាច្រើន ដើម្បីជំរុញការស្តារទីផ្សារអចលនទ្រព្យឡើងវិញ។

លោកបានបន្ថែមថា ដូច្នេះ បណ្តាអ្នកអភិវឌ្ឍន៍មានទំនុកចិត្តក្នុងការចាប់ផ្តើមបើកលក់គម្រោង ខណៈពួកគេរំពឹងថា តម្រូវការនឹងកើនឡើង ហើយគម្រោងអាផាតមុិនជាច្រើនទៀតដែលមានតម្លៃសមរម្យនឹងត្រូវបានផ្គត់ផ្គង់បន្ថែមជាពិសេសនៅក្នុងតំបន់ក្បែរទីក្រុងហូជីមិញ៕ប្រភព: vnexpress៕

ទីផ្សារផ្ទះ​លំដាប់អភិជននៅទីក្រុងបាងកក​កំពុង​រីក​ចម្រើន​ខ្លាំងក្នុងរយៈពេល១០ឆ្នាំចុងក្រោយ

ដោយ: គង់ លាងហួរ
បាងកក: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers បានអះអាងថា ការលក់ផ្ទះប្រណីតនៅទីក្រុងបាងកករបស់ប្រទេសថៃសម្រេចបានទំហំទឹកប្រាក់សរុបជាង៤៥០ពាន់លានបាតក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ផ្ទះទាំងនោះមានតម្លៃជាង១០០លានបាតក្នុងមួយយូនីត។

ចាប់តាំងពីឆ្នាំ២០១៥មក ផ្ទះប្រណីតថ្មីៗចំនួន៣៩៤យូនីតត្រូវបានផ្គត់ផ្គង់ចូលទៅកាន់ទីផ្សារ។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារសារពត៌មាន The Nation។

លោក Phattarachai Taweewong នាយកស្រាវជ្រាវរបស់ក្រុមហ៊ុន Collier ប្រចាំប្រទេសថៃ អះអាងថា “ស្របពេលដែលទីផ្សារអចលនទ្រព្យផ្សេងទៀតរបស់ប្រទេសថៃកំពុងធ្លាក់ចុះ ដោយសារតែអតិថិជនពិបាកទទួលបានប្រាក់កម្ចីពីស្ថាប័នហិរញ្ញវត្ថុ អ្នកទិញផ្ទះប្រណីតៗភាគច្រើនតែងទិញជាសាច់ប្រាក់។ ដូច្នេះហើយ ពួកគេមិនចាំបាច់ស្នើសុំប្រាក់កម្ចីទេ”។

យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុន Colliers បានបង្ហាញថា ផ្ទះប្រហែល៣៥០យូនីតដែលមានតម្លៃជាង១០០លានបាត កំពុងស្ថិតក្នុងដំណើរការលក់គិតត្រឹមចុងខែកញ្ញា។ ក្នុងចំណោមនោះ ផ្ទះចំនួន៤១,១៤%មានទីតាំងនៅទីប្រជុំជនក្នុងតំបន់នានាដូចជាតំបន់ Sukhumvit តំបន់ Aree តំបន់ Bang Na តំបន់ Rama IX និងតំបន់ Phattanakarn។

លោក Phattarachai បានព្យាករណ៍ថា “ផ្ទះទាំងនេះនឹងមានអត្រានៃការលក់ដាច់ក្នុងរង្វង់៥២,២៨% ឬមានន័យថា ក្នុងចំណោមផ្ទះប្រហែល៣៥០យូនីត ក្នុងនោះផ្ទះដែលលក់មិនដាច់នឹងមានចំនួនត្រឹមតែ១៦៨យូនីតប៉ុណ្ណោះ”។

លោកបានគូសបញ្ជាក់ថា “អតិថិជនពិសេសភាគច្រើន រួមមានអ្នកទិញដែលមានមុខតំណែងខ្ពស់ៗ ដូចជា នាយកប្រតិបត្តិ ម្ចាស់អាជីវកម្ម ជនបរទេស និងតារាល្បីៗដែលមានទ្រព្យសម្បត្តិហូរហៀរ”។

នៅទីក្រុងបាងកក តំបន់ក្រវ៉ាត់ក្រុងភាគខាងជើងបានរាយការណ៍ពីអត្រានៃការលក់ផ្ទះប្រណីតដាច់ជាងគេបំផុតក្នុងរង្វង់៦៥,០៨% តាមពីក្រោយដោយតំបន់ក្រវ៉ាត់ក្រុងភាគខាងកើតក្នុងរង្វង់៥៩,០៩%។

ចំណែក តំបន់ក្រវ៉ាត់ក្រុងភាគខាងលិចបានរាយការណ៍ពីអត្រានៃការលក់ផ្ទះប្រណីតដាច់ក្នុងរង្វង់៥២,៥៤ភាគរយ ខណៈតំបន់ក្រវ៉ាត់ក្រុងភាគខាងត្បូងបានរាយការណ៍ពីអត្រានៃការលក់ផ្ទះប្រណីតដាច់ក្នុងរង្វង់៣៣,៣៣%៕ប្រភព: The Nation៕

ប្រទេសឥណ្ឌូនេស៊ី​គ្រោងបញ្ចេញ​កញ្ចប់​​ជំរុញ​សេដ្ឋកិច្ច​ជិត៥២ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ២០២៥

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសឥណ្ឌូនេស៊ីបានប្រកាសដាក់ចេញកញ្ចប់ជំរុញសេដ្ឋកិច្ចចំនួន៨២៧ទ្រីលានរូពៀ (ប្រហែល៥១,៦៥ពាន់លានដុល្លារ) សម្រាប់ឆ្នាំ២០២៥ ដើម្បីកាត់បន្ថយបញ្ហាប្រឈមសេដ្ឋកិច្ច និងដោះស្រាយការធ្លាក់ចុះអំណាចនៃការទិញ។

កញ្ចប់ជំរុញនេះក៏មានគោលបំណងទប់ស្កាត់ផលប៉ះពាល់ពីការដំឡើងអាករលើតម្លៃបន្ថែម (VAT) ពីអត្រាចំនួន១១% កើនឡើងដល់ចំនួន១២% ដែលត្រូវបានកំណត់ឱ្យចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ខាងមុខ។

លោកស្រី Sri Mulyani Indrawati រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ីបានអះអាងថា វិធានការជំរុញនេះត្រូវបានរៀបចំឡើងយ៉ាងប្រុងប្រយ័ត្ន ដើម្បីផ្តល់ការគាំទ្រប្រកបដោយតុល្យភាព ជាពិសេសដល់ប្រជាជនដែលមានប្រាក់ចំណូលទាប ដើម្បីឱ្យពួកគេអាចធានាបាននូវស្ថិរភាពហិរញ្ញវត្ថុ។

តាមរយៈកញ្ចប់ជំរុញសេដ្ឋកិច្ចនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ីគ្រោងវិភាជន៍ទុនវិនិយោគចំនួន២៦៥,៦ទ្រីលានរូពៀ ដើម្បីជំរុញវិស័យជាច្រើន រួមមាន សហគ្រាសធុនមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ការអប់រំ ការថែទាំសុខភាព ការដឹកជញ្ជូន ថាមពល លំនៅដ្ឋានតម្លៃទាប និងសេវាហិរញ្ញវត្ថុ។

ចំណែក តម្រូវការអាហារជាមូលដ្ឋានដូចជាអង្ករ សាច់ ត្រី ស៊ុត បន្លែ និងទឹកដោះគោ នឹងនៅតែបន្តត្រូវបានលើកលែងពីការបង់អាករលើតម្លៃបន្ថែម។

លោកស្រីរដ្ឋមន្ដ្រីបានបញ្ជាក់ថា រដ្ឋាភិបាល និងសភាតំណាងបានសម្រេចចិត្តមិនយកពន្ធលើតម្លៃបន្ថែមលើទំនិញសំខាន់ៗដែលសាធារណជនត្រូវការនោះទេ។ លោកស្រីបានបន្ថែមថា ទុនវិនិយោគចំនួន៣៩៤ទ្រីលានរូពៀត្រូវបានវិភាជន៍សម្រាប់ការឧបត្ថម្ភធនថាមពល។

ចំពោះទីផ្សារ​រថយន្ត រដ្ឋាភិបាល​នឹង​ផ្តល់​ការ​លើក​ទឹកចិត្ត​ផ្នែក​ពន្ធ​សម្រាប់​រថយន្ត​អគ្គិសនី និង​រថយន្ត​កូនកាត់។ យានជំនិះអគ្គិសនី និងរថយន្តកូនកាត់ នឹងទទួលបានការបន្ធូរបន្ថយពន្ធយ៉ាងច្រើន រួមមានទាំងការកាត់បន្ថយអត្រាពន្ធដាក់លើទំនិញប្រណីតចំនួន៣% សម្រាប់រថយន្តកូនកាត់។

ចំពោះទីផ្សារលំនៅដ្ឋាន រដ្ឋាភិបាលនឹងបន្តលើកលែងអាករលើតម្លៃបន្ថែមសម្រាប់ការទិញផ្ទះ។ ទីផ្សារលំនៅដ្ឋានមិនត្រឹមតែបំពេញតម្រូវការមូលដ្ឋានរបស់សាធារណៈជនប៉ុណ្ណោះទេ។ ប៉ុន្តែ វាថែមទាំងអាចបង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចផងដែរ៕ប្រភព: VNA ៕

តម្លៃខុនដូជាមធ្យមនៅប្រទេសជប៉ុនកើនឡើងលើសជាង១០ដងនៃប្រាក់ចំណូលរបស់ប្រជាជនជប៉ុន

ដោយ: គង់ លាងហួរ
តូក្យូ: យោងតាមទិន្នន័យថ្មីរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារអចលនទ្រព្យ Tokyo Kantei បង្ហាញថា ការទិញខុនដូថ្មីនៅក្នុងប្រទេសជប៉ុននាពេលបច្ចុប្បន្ន ត្រូវចំណាយប្រាក់អស់ចំនួនជាង១០ដងនៃប្រាក់ខែប្រចាំឆ្នាំជាមធ្យមរបស់ប្រជាជនជប៉ុន។

លោក Masayuki Takahashi អ្នកស្រាវជ្រាវជាន់ខ្ពស់នៅក្រុមហ៊ុន Tokyo Kantei បានអះអាងថា “គម្លាតរវាងកំណើនប្រាក់ចំណូល និងកំណើនតម្លៃខុនដូបានឃ្លាតពីគ្នាកាន់តែធំ ស្របពេលដែលថ្លៃដើមនៃការសាងសង់លំនៅដ្ឋានបានកើនលើសប្រាក់ឈ្នួល”។

លោកបន្តថា “វាជារឿងធម្មតា ដែលតម្លៃខុនដូនៅតំបន់ទីប្រជុំជន ដូចជាទីក្រុងតូក្យូបានកើនឡើង។ប៉ុន្តែ បច្ចុប្បន្ន និន្នាការនេះកំពុងរីករាលដាលទៅកាន់តំបន់ផ្សេងទៀត ដោយសារតែអ្នកអភិវឌ្ឍន៍ផ្តោតលើក្រុមអ្នកទិញដែលមានទ្រព្យច្រើន”។

គម្លាតនេះជាសូចនាករចុងក្រោយបង្អស់បង្ហាញថា លទ្ធភាពទិញផ្ទះជាបញ្ហាប្រឈមដ៏សំខាន់នៅក្នុងប្រទេសជប៉ុន បន្ទាប់ពីប្រាក់ឈ្នួលបានស្ថិតនៅទ្រឹងអស់ជាច្រើនឆ្នាំ និងការកើនឡើងនៃអត្រាអតិផរណា។

ជាមួយគ្នានេះ ការកើនឡើងនៃតម្រូវការរបស់ជនបរទេសក៏ជាកត្តាមួយ ដែលរួមចំណែកធ្វើឱ្យតម្លៃលក់ខុនដូនៅប្រទេសជប៉ុនហក់ឡើងខ្ពស់កប់ពពកផងដែរ ស្របពេលមានការដាំក្បាលចុះនៃតម្លៃប្រាក់យ៉េនក្នុងស្រុក។

ខុនដូនៅទូទាំងប្រទេសជប៉ុនមានតម្លៃជាមធ្យមចំនួន៤៥,៥លានយ៉េន(ប្រហែល២៩៨.០០០ដុល្លារ) ក្នុងមួយយូនីត ខណៈប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមរបស់ប្រជាជនជប៉ុនមានចំនួន៤,៥១លានយ៉េន។ នេះមានន័យថា ខុនដូមួយយូនីតមានតម្លៃស្មើនឹងចំនួន១០,០៩ដងនៃប្រាក់ចំណូល។

ទីក្រុងតូក្យូមានគម្លាតធំជាងគេបំផុតចំនួន១៧,៧៨ដង ដោយក្នុងនោះ ខុនដូនៅទីក្រុងនេះមានតម្លៃជាមធ្យមចំនួន១០៥លានយ៉េនក្នុងមួយយូនីត។

ខេត្ត Nagano បានឈរនៅលេខរៀងទី២ បន្ទាប់ពីទីក្រុងតូក្យូ ខណៈពេលដែលខុនដូនៅក្នុងខេត្តនេះមានតម្លៃជាមធ្យមប្រមាណ៧២,៧លានយ៉េនក្នុងមួយយូនីត និងមានគម្លាតចំនួន១៥,៨៨ដងនៃប្រាក់ចំណូល។

លោក Takahashi បានអះអាងឱ្យដឹងបន្ថែមទៀតថា ទោះបីជាប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមរបស់ប្រជាជនជប៉ុនកើនឡើងយ៉ាងណាក្តី ក៏តម្លៃខុនដូនឹងមិនអាចធ្លាក់ចុះនោះទេ ដោយសារនិន្នាការទីផ្សារកំពុងផ្លាស់ប្តូរទៅរកអចលនទ្រព្យប្រណីតដែលផ្តោតលើក្រុមអ្នកមាន៕ប្រភព: Japan Times៕