សហភាពអឺរ៉ុប និងប្រទេសចិនកំពុងដើរឆ្ពោះទៅកាន់មាត់ជ្រោះ នៃសង្គ្រាមពាណិជ្ជកម្ម

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីក្រុងប៉េកាំង បានប្រកាសដាក់ចេញវិធានការឆ្លើយតបភ្លាមៗ ចំពោះការដំឡើងពន្ធគយ ដោយសហភាពអឺរ៉ុបមកលើការនាំចូលទំនិញ ដែលផលិតដោយប្រទេសចិន។

កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ ក្រុមមន្ត្រីចិនបានប្រកាសបើកការស៊ើបអង្កេត ទៅលើការនាំចូលសាច់ជ្រូកពីសហភាពអឺរ៉ុប ដែលជាវិធានការសងសឹកលើកដំបូង ក្រោយពីសហភាពអឺរ៉ុបបានប្រកាសដំឡើងពន្ធដល់អត្រា៣៨% លើការនាំចូលរថយន្តអគ្គិសនីមកពីប្រទេសចិន ដែលនឹងចូលជាធរមានក្នុងខែកក្កដាខាងមុខ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនមួយចំនួន ដូចជា គេហទំព័រ Global Times ដែលចុះផ្សាយជាភាសាអង់គ្លេស បានរាយការណ៍ថា បណ្តាក្រុមហ៊ុនឧស្សាហកម្មចិន បានស្នើសុំឱ្យមានការស៊ើបអង្កេត លើការនាំចូលសាច់ជ្រូករបស់សហភាពអឺរ៉ុប។

គេនៅចងចាំបានថា កាលពីខែតុលា ឆ្នាំ២០២៣កន្លងទៅ សហភាពអឺរ៉ុប បានប្រកាសបើកការស៊ើបអង្កេត លើរថយន្តអគ្គិសនី (EV) របស់ប្រទេសចិន បន្ទាប់ពីមានការចោទប្រកាន់ថា រថយន្តដែលផលិតនៅក្នុងប្រទេសចិន បានទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល។

ចាប់តាំងពីពេលនោះមក ទីក្រុងប្រ៊ុចសែលបានចាប់ផ្តើមបើកការស៊ើបអង្កេត លើផលិតផលឧស្សាហកម្មចិនមួយចំនួនទៀត រួមមានទាំងទួរប៊ីនខ្យល់ ផលិតផលដែក ឬដែកថែប និងការទិញឧបករ ណ៍វេជ្ជសាស្ត្រ។

ជាការឆ្លើយតបវិញ នៅក្នុងខែមករា ឆ្នាំ២០២៤ ទីក្រុងប៉េកាំងបានចាប់ផ្តើមបើកការស៊ើបអង្កេត លើម៉ាកយីហោស្រា ដែលនាំចូលពីអឺរ៉ុប ខណៈដែលក្រុមអ្នកវិភាគ បានចាត់ទុកវិធានការសងសឹកនេះថា ជា “គ្រាប់កាំភ្លើងដំបូង នៅក្នុងសង្គ្រាមពាណិជ្ជកម្មរវាងចិន និងEU”។

យ៉ាងណាមិញ បណ្តាប្រទេសសមាជិកEU មួយចំនួនបានជំទាស់នឹងការដំឡើងពន្ធលើទំនិញចិន។ ជាពិសេស ប្រទេសអាល្លឺម៉ង់ បានសម្តែងការព្រួយបារម្ភជាសាធារណៈ អំពីការសងសឹក ដោ យអាល្លឺម៉ង់សង្ឃឹមថា ទីក្រុងប្រ៊ុចសែល និងទីក្រុងប៉េកាំងនឹងអាចមានការសម្របសម្រួលគ្នា មុនពេលវិធានការពន្ធថ្មីរបស់សហភាពអឺរ៉ុបចូលជាធរមាន។

ប្រទេសចិន ដែលជាប្រទេសបរិភោគសាច់ជ្រូក ដ៏ធំបំផុតរបស់ពិភពលោក បាននាំចូលផលិតផលសាច់ជ្រូក ដែលមានតម្លៃប្រហែ ល៦ពាន់លានដុល្លារកាលពីឆ្នាំមុន ដែលក្នុងនោះជាងពាក់កណ្តាលគឺបាននាំចូលមកពីសហភាពអឺរ៉ុប។

ហេតុនេះ ការសងសឹករបស់ចិនប្រឆាំងនឹងការនាំចូលសាច់ជ្រូកអាចជះផលប៉ះពាល់ ដល់សេដ្ឋកិច្ចរបស់បណ្តាប្រទេសសមាជិក EU មួយចំនួនដូចជាហូឡង់ អេស្ប៉ាញ និងដាណឺម៉ាក។

សាច់ជ្រូកគឺជាប្រភេទសាច់ ដែលពេញនិយមបំផុតក្នុងចំណោមប្រជាជនចិន ហើយរដ្ឋាភិបាលចិន ថែមទាំងបានបង្កើតទុនបម្រុងជាយុទ្ធសាស្ត្រមួយ ដើម្បីជួយរក្សាស្ថិរភាពតម្លៃសាច់ជ្រូក ក្នុងករណីដែលការផ្គត់ផ្គង់មានការខ្វះខាត៕ប្រភព: Fortune៕

ទីផ្សារខុនដូកំពុងស្ថិតក្នុងស្ថានភាពបែបណានៅដំណាច់ត្រីមាស ទី២ឆ្នាំនេះ

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ទីផ្សារខុនដូនៅកម្ពុជា បានស្ថិតក្នុងសភាពទ្រឹងអស់រយៈពេលជាយូរមកហើយ ប៉ុ​ន្តែតើរហូតមកដល់ដំណាច់ត្រីមាសទី២ឆ្នាំនេះ មានសភាពបែបណា?។

កាលពីដើមសប្តាហ៍នេះថា ស្ថានភាពទីផ្សារមិនមានសញ្ញាប្រែប្រួលគួរឲ្យកត់សំគាល់នោះទេ ប៉ុន្តែបើធៀបនឹងឆ្នាំមុន ការទិញ លក់មានសភាពល្អប្រសើរជាង។

 លោកបន្តថា “នៅពេលមានជើងហោះហើរត្រង់កាន់តែច្រើន វានឹងជួយលើកកំពស់វស័យទេស​ចរណ៍ និងសេវាកម្ម ហើយទផ្សារខុនដូនឹងវវត្តន៍ទៅតាមនោះផងដែរ”។ លោកខន គង្គាបានបន្តថា ជាក់ស្តែងការហោះហើរត្រង់ពីកម្ពុជា ទៅកាន់ឥណ្ឌា វាជាសញ្ញាវជ្ជមានមួយ ប៉ុន្តែវាត្រូវការពេលវេលា ព្រោះជាក់ស្តែងវានឹងនាំមកនូវលំហូរពាណិជ្ជកម្ម និងទេសចរណ៍ ប៉ុ​ន្តែតើវាជះឥទ្ឋិពលបែបណា ដល់ទីផ្សារអចលនទ្រព្យនៅកម្ពុជា យើងត្រូវការពេលសម្រាប់វាស់វែង។

ជាមួយគ្នានេះ លោកស៊ា ឆៃលីនអគ្គនាយកក្រុមហ៊ុនឆៃលីន ស៊ា រៀលធីបានមានប្រសាសន៍ឲ្យដឹងផងដែរថា ស្ថានភាពទីផ្សារខុនដូ មិនទាន់មានសញ្ញាប្រសើរឡើងនៅឡើយទេ ទោះបីជាមានការហោះហើរត្រង់ពីឥណ្ឌាក្តី។

លោកបន្តថា “យើងឃើញមានចរន្តលក់ចេញ ក្នុងទីផ្សារច្រើន នៅឆ្នាំនេះ ដែលវាបង្ហាញពីសញ្ញាប្រឈមនៅឡើយ”។

       ​​​

អគារខុនដូកម្ពស់១០ជាន់នៅទីក្រុងតូក្យូប្រឈមការវាយកម្ទេចចោលដោយសារហេតុផលមួយនេះ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: អគារខុនដូដែលមានកម្ពស់១០ជាន់ នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលជិតសាងសង់បញ្ចប់រួចរាល់ នឹងត្រូវបានវាយកម្ទេចចោលវិញ ដោយសារតែមានការរិះគន់ថា អគារនេះបានបិទបាំងទិដ្ឋភាពភ្នំហ្វូជី(Fuji) ។

គម្រោងអគារនេះ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុនអចលនទ្រព្យ Sekisui House ដែលមានទីតាំងនៅភាគខាងលិច ទីក្រុងតូក្យូ។ អគារនេះត្រូវបានសាងសង់ នៅលើផ្លូវដ៏ល្បីល្បាញមួយ ដែលភ្ញៀវទេសចរណ៍អាចក្រឡេក មើលឃើញទេសភាពភ្នំហ្វូជី ដែលមានកម្ពស់៣.៧៧៦ម៉ែត្រ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Japan Today។

គម្រោងខុនដូរបស់ក្រុមហ៊ុន Sekisui House ដែលត្រូវបានចាប់ផ្តើមសាងសង់ ក្នុងខែមករា ឆ្នាំ២០២៣ ត្រូវបានគេរិះគន់ជំទាស់តាំងពីដើមមកមកម្ល៉េះ ដោយសារតែអគារនេះ នឹងបិទបាំងទិដ្ឋភាពភ្នំហ្វូជីអស់ពាក់កណ្តាល។Near-complete Tokyo condo to be demolished for spoiling Mt. Fuji viewក្រុមហ៊ុនបានអះអាងថា “យើងមើលឃើញថា វប្បធម៌ក្នុងស្រុកផ្តល់តម្លៃទៅលើទេសភាព ប៉ុន្តែយើងមិនបានពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ”។លោកបន្ថែមថា “ដូច្នេះយើងក៏សុំទោសចំពោះភាគីជាប់កិច្ចសន្យាផងដែរ ខណៈអគារនេះ នឹងត្រូវបានកម្ទេចចោលវិញ”។

ចំណែកឯ ប្រជាជនដែលរស់នៅទីនោះ ក៏បានសាទរចំពោះការ​សម្រេច​ចិត្ត​នេះផងដែរ។ អ្នក​ស្រុក​ម្នាក់​ដែលរស់នៅទីនោះបាន​អះអាងថា​ “យើង​មិន​ចង់​ឱ្យទីក្រុងរបស់យើង បាត់​បង់​ភាព​ទាក់ទាញ​នោះទេ ព្រោះនៅពេល​ណា​អាកាសធាតុ មាន​ពន្លឺ​ថ្ងៃខ្លាំងល្អ​ នោះយើងនឹង​អាចមើល​ឃើញ​ភ្នំហ្វូជីបាន​យ៉ាង​ច្បាស់”។

កាលពីខែឧសភាកន្លងទៅ ទីក្រុង​តូក្យូ​បាន​ចាត់ចំណាត់ការ​ដ៏​កម្រ​មួយ ក្នុង​ចេតនា​ការពារទិដ្ឋភាព​ភ្នំ​ហ្វូ​ជី​ ដោយ​បានដាក់របាំង​ពណ៌ខ្មៅ​ដ៏ធំ​មួយ ក្នុង​គោលបំណង​រារាំង​ភ្ញៀវទេសចរ​ណ៍ ដែល​ចូលចិត្ត​ថតរូប​ច្រើនពេក៕ប្រភព:AFP៕

ទីផ្សារជួលអចលនទ្រព្យនៅតែបន្តភាពតានតឹងក្នុងចុងត្រី មាសទី២ឆ្នាំនេះ

0

        ដោយៈ​គង់ សូរិយា

        ភ្នំពេញៈ ទីផ្សារជួលអចលនទ្រព្យបែបពាណិជ្ជកម្ម និងទីតាំងលក់រាយនានា នៅតែបន្តភាពតានតឹងនៅឡើយ គិតមកដល់ចុងត្រីមាសទី២ឆ្នាំនេះ។

អគ្គនាយកក្រុមហ៊ុនឆៃលីន ស៊ា រៀលធី លោកស៊ា ឆៃលីនបានមានប្រសាសន៍ឲ្យដឹងកាលពីរសៀលថ្ងៃទី២០ មិថុនាថា ក្នុងចំណោមការជួលអចលនទ្រព្យ យើងសង្កេតឃើញថា ការជួលកន្លែងលក់រាយ​មានភាពប្រសើរជាងគេ បន្ទាប់មកការជួលទីតាំងស្នាក់នៅ និងទីតាំងដី ដែលអាចប្រកបអាជីវកម្មបាន។

លោកបញ្ជាក់ថា “ដី ដែលអាចបើកអាជីវកម្មF&B សាលារៀន មន្ទីរពេទ្យ ឬរៀបចំជាក្លឹបកំសាន្ត នៅមានតម្រូវការនៅឡើយ ប៉ុន្តែតម្លៃមិនកើនឡើងនោះទេ”។ លោកបន្តថា “ ចំណែកទីតាំងសាងសង់ឃ្លាំង ឬឃ្លាំង ដែលបានសាងសង់រួច មិនមានចរន្តជួលកើនឡើងនៅឡើយផងដែរ”។

ជាមួយគ្នានេះ លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltdបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះផងដែរថា សកម្មភាពជួល មានសភាពប្រសើរ បើធៀបនឹងឆ្នាំមុន ប៉ុន្តែទោះជាយ៉ាងណា ការជួលដែលមានតម្លៃខ្ពស់ មិនទាន់មានតម្រូវ​ករច្រើននោះទេ។

លោកស្រីបន្តថា “ការជួលទីតាំង ដែលមានតម្លៃទាប មានការចាប់អារម្មណ៍ច្រើនជាង ដោយសារការធ្វើអាជីវកម្មនានា ហាក់មិនទាន់មានសភាពប្រសើរខ្លាំងនៅឡើយ”៕

សិង្ហបុរីជាប់ឈ្មោះជាប្រទេសសេដ្ឋកិច្ចដែលមានការប្រកួតប្រជែងខ្លាំងជាងគេលេខ១នៅលើពិភពលោក

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមរបាយការណ៍ថ្មី របស់វិទ្យាស្ថានធុរកិច្ច IMD បានឱ្យដឹងថា សិង្ហបុរីបានដណ្តើមតំណែងជាប្រទេស ដែលមានសេដ្ឋកិច្ចប្រកួតប្រជែងដាច់គេ នៅលើពិភពលោកត្រឡប់មកវិញនៅឆ្នាំ២០២៤នេះ បន្ទាប់ពីបានបាត់បង់កាលពី៣ឆ្នាំមុន។

សិង្ហបុរីបានវ៉ាដាច់ប្រទេសដាណឺម៉ាក និងប្រទេសស្វីស ហើយបានឈរនៅលំដាប់កំពូលទី១ ដោយសារតែសេដ្ឋកិច្ចសិង្ហបុរីមានដំណើរការល្អប្រសើរ បូករួមទាំងប្រសិទ្ធភាពរដ្ឋាភិបាល ប្រសិទ្ធភាពអាជីវកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ នេះបើយោងតាមរបាយការណ៍របស់វិទ្យាស្ថាន IMDដដែល។

រីឯ ប្រទេសស្វីសបានឈានឡើង មកដល់ចំណាត់ថ្នាក់លេខ២ ក្នុងឆ្នាំ២០២៤នេះ ដែលត្រូវបានជំរុញដោយសារ ការបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច និងប្រសិទ្ធភាពអាជីវកម្ម រួមជាមួយនឹងប្រសិទ្ធភាព និងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល។

ទន្ទឹមនឹងនេះដែរ ប្រទេសដាណឺម៉ាក ដែលកាលពីមុនធ្លាប់ជាប្រទេស ដែលជាប់ចំណាត់ថ្នាក់កំពូលទី១ បានធ្លាក់មកនៅចំណាត់ថ្នាក់លេខ៣វិញ នៅឆ្នាំនេះ ដោយសារតែស្ថានភាពសេដ្ឋកិច្ចមិនសូវអំណោយផល។Singapore is world's most competitive economy: World Economic Forum | The  Straits Timesយោងតាមសារពត៌មាន ​​The Edge Singapore បានចុះផ្សាយថា ប្រសិនបើធៀបនឹងដៃគូប្រជែងរបស់ខ្លួន ប្រទេសសិង្ហបុរីមានភាពលេចធ្លោដាច់គេ លើផ្នែកប្រសិទ្ធភាពអាជីវកម្ម ដោយសិង្ហបុរីបានជាប់ចំណាត់ថ្នាក់លេខ១ លើសន្ទស្សន៍សម្រាប់ទីផ្សារការងារ អាកប្បកិរិយា និងតម្លៃ”។

លើសពីនេះ សិង្ហបុរីបានខិតខំបញ្ចេញ សក្តានុពលរបស់ខ្លួនលើការគ្រប់គ្រងដ៏រឹងមាំ និងហេដ្ឋារចនាសម្ព័ន្ធផ្នែកបច្ចេកវិទ្យា។ យ៉ាង​ណា​មិញ ប្រទេស​សិង្ហបុរីកំពុងប្រឈម​មុខ ​នឹង​ការ​ប្រកួត​ប្រជែង​ផ្នែកតម្លៃ កត្តា​សុខភាព និង​បរិស្ថាន និង​ក្របខ័ណ្ឌ​សង្គម។

លោក Jamus Lim សាស្ត្រាចារ្យរងមកពីសាលាធុរកិច្ច Essec បានថ្លែងប្រាប់កាសែត The Straits Times ថា “កំណើននៃថ្លៃចំណាយលើការរស់នៅ បានក្លាយជាបញ្ហាប្រឈមចម្បង សម្រាប់ក្រុមអ្នកបង្កើតគោលនយោបាយ។ បញ្ហានេះមិនត្រឹមតែជះផលប៉ះពាល់ លើការប្រកួតប្រជែងរបស់សិង្ហបុរីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជះផលប៉ះពាល់លើទំនុកចិត្តរបស់ប្រជាជនផងដែរ”។

លោកបានបន្ថែមថា “កំណើនប្រាក់បៀវត្សរ៍សឹងតែពុំអាចទូទាត់នឹងការកើនឡើងនៃអត្រាអតិផរណា ហើយប្រសិនបើមានអ្វីកើតឡើងមែននោះ ខ្ញុំសូមស្នើឱ្យមានការដំឡើង ប្រាក់ឈ្នួលបន្ថែមទៀតនៅឆ្នាំនេះ និងឆ្នាំក្រោយ ដើម្បីជំរុញអំណាចនៃការទិញរបស់ប្រជាជន និងបង្កើនផលិតភាព”៕ប្រភព: Vnexpress៕

ដំណឹងល្អៈ ខេត្តព្រះសីហនុត្រៀមស្វាគមន៍ក្រុមហ៊ុន Air Asiaនៅដើមខែកក្កដាខាងមុខ

0

        ដោយៈ គង់ សូរីយា

        ព្រះសីហនុៈ ក្រុមហ៊ុនអាកាសចរណ៍​ Air Asia ​នឹងចាប់ផ្ដើមជើងហោះហើរត្រង់ ពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីមកកាន់អាកាសយាន្តដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ ចាប់ពីដើមខែកក្កដាខាងមុខ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុនហ៊ុន​ Air Asia​ Cambodia ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ​ថា ​​ជើងហោះហើរថ្មីនឹងនឹងហោះហើរត្រង់ ពីទីក្រុងកូឡាឡាំពួរ​ មកកាន់ក្រុងព្រះសីហនុចាប់ពីថ្ងៃទី៣ ​ខែកក្កដាខាងមុខនេះ ដែលនឹងហោះហើរ៣ដងក្នុងមួយសប្តាហ៍ គឺរៀងរាល់ថ្ងៃពុធ​ សុក្រនិងថ្ងៃអាទិត្យ។

លោក ស៊ីន ចាន់សិរីវត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល ក្រុមហ៊ុនអាកាសចរណ៍នេះ ធ្លាប់បានធ្វើការហោះហើរម្តងរួចទៅហើយ លើដំណាក់ផ្លូវនេះ ប៉ុន្តែដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ទើបក្រុមហ៊ុនសម្រេចផ្អាកជាបណ្តោះអាសន្ន។

លោកបានលើកឡើងថា តាមពិតទៅក្រុមហ៊ុនធ្លាប់បានហោះហើរត្រង់រួចទៅហើយ លើកំណាក់ផ្លូវនេះ​កាលមុនកូវីដ១៩ ប៉ុន្តែដោយសារកត្តាទីផ្សារទើបក្រុមហ៊ុនផ្អាក។​ ឥឡូវនេះស្ថានភាពនៃសេដ្ឋកិច្ច ហាក់មានភាពល្អប្រសើរ ជាហេតុធ្វើអោយក្រុមហ៊ុនសម្រេ​ចចិត្តបើកដំណើការឡើងវិញ៕

តម្លៃហាងឆេងមាសបានបន្តងើបឡើងថ្លៃនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បើយកប្រៀបធៀបនឹងតម្លៃក្នុងពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញ គេសង្កេតឃើញថា តម្លៃហាងឆេងមាសបានបន្តងើបឡើងថ្លៃនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ ខណៈរបាយការណ៍សេដ្ឋកិច្ចសំខាន់ៗរបស់សហរដ្ឋអាមេរិកមិនទាន់ចេញផ្សាយនៅឡើយទេ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៥១%ដល់២៣៣៩,២៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,២០ភាគរយដល់២៣៥១,៧០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៥:៤៧នាទីល្ងាច។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញ តម្លៃមាស Spot Gold បានស្ថិតនៅត្រឹម២៣២៧,៤៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅត្រឹម២៣៤៦,៩០ដុល្លារ ក្នុងមួយអោន៕

China is trying to rescue its property market. Prices are still plunging

0

Prices of new homes in China suffered their biggest fall in nearly a decade last month, in a sign that Beijing’s “historic” real estate rescue has not yet revived demand.

Prices in 70 major cities were down 0.7% in May from April, National Bureau of Statistics (NBS) figures showed on Monday. That’s the steepest month-on-month drop since October 2014, according to Reuters calculation.

According to separate calculations by the Macquarie Group, prices of existing homes in those cities fell by 7.5% year-on-year last month, marking the biggest decline on record.

A month ago, Beijing unveiled wide-ranging measures to rescue the crisis-hit property market, including asking local governments across the country to buy unsold homes from beleaguered developers and easing rules on purchases.

“To be fair, one month is too short for the housing rescue package to take effect,” said analysts from Societe Generale on Monday.

Measures, including efforts to provide cheap loans to state-owned enterprises for buying unsold homes from distressed developers, will “take time” to have an impact on the property market, the analysts said.

Property investment for the first five months of the year dropped 10.1% from a year ago, according the NBS on Monday.New property sales fell 28% during the same period.
Source: CNN

CPN optimistic on office rental outlook

0

SET-listed Central Pattana (CPN) is aiming for annual growth of more than 10% in the office rental business over a five-year period, following the completion of Central Park Offices at the Dusit Central Park mixed-use project next year.

Naparat Sriwanvit, chief finance, accounting and risk management officer, said the new office project, located on the corner of Rama IV and Silom roads, will continue the company’s vision of retail-led mixed- use project development.

“Office buildings that connect to shopping centres create a robust ecosystem that fulfils the lifestyle needs of users,” she said. “Retail components can help boost office occupancy. At our CentralWorld Offices, the occupancy rate has reached 95%.”

Scheduled to open in the second quarter of 2025, Central Park Offices, in which CPN holds a 100% stake, will feature a 43-storey tower with a total lettable area of 60,000 square metres of Grade A office space.

It is one of the components of Dusit Central Park, a luxury mixed-use project worth 46 billion baht located on a 23-rai plot which includes Dusit Thani Hotel, which is set to open in the third quarter of this year.

There are also 399 units of super luxury residences at Dusit Residences and the eight-storey Central Park retail tower. These two components will also be ready next year.

CPN holds a 30% stake in the hotel and residential project, and an 85% stake in the retail project, with the remainder held by Dusit Thani Plc.Source: Bangkok Post

Li Ka-shing’s Hong Kong tower sees rental value drop 33% since 2019

0

Hong Kong’s tycoons are seeing their skyscrapers lose rental values by as much as a third, amid the worst commercial property market slump in more than a decade.
Billionaire Li Ka-shing’s Cheung Kong Center led the decline among major offices in the city, with a 33% drop in the five years through 2023, according to Centaline Property Agency Ltd. New buildings including The Henderson dented rents for existing ones, said Centaline.

The plunge in rental income underscores the pain in Hong Kong’s commercial market. A weak economy and the retreat of multinational companies have weighed on the sector in the past few years. The city’s vacancy rate was at a historic high of 16.7% in the first quarter, according to CBRE Group Inc.

The government assesses the annual rental value of each building to charge landlords a property tax called rates, which are set at 5% of the estimated rental value.

Cheung Kong Center, owned by CK Asset Holdings Ltd, had been about a quarter empty for the past year, while a new second-phase building only managed to rent out about 10% of space, people familiar said in May. The Henderson, owned by Henderson Land Development Co, still had about 40% of space vacant as of May.

Adding to the competition, there will be an additional 709,000 sq ft (65,868 sq m) of office supply — the size of about nine football fields — completed between the second and fourth quarter of the year, according to CBRE. Source: The edge Malaysia