Indonesia’s longest elevated railway to operate by November 1

Minister of Transportation Budi Karya Sumadi announced on Sunday that Indonesia’s longest elevated railway, located at the Joglo intersection in Solo, Central Java, is expected to begin operations by November 1 at the latest.

He made this statement while inspecting the progress of the elevated railway development after traveling from Kadipiro Station aboard a track inspection lorry.

“I came here by lorry, meaning that this railway is practically ready to accommodate the Semarang-Solo route,” Sumadi said.

However, he noted that his ministry will first collaborate with the Ministry of Public Works and Public Housing to conduct a weight test on October 23 and 24 to ensure the railway’s feasibility.

The projected November 1 launch depends on the results of the test, he added.

Sumadi expressed hope that the recurring traffic congestion at the intersection will be alleviated once the elevated railway becomes operational and the construction of the underpass is completed.

“This elevated railway is designed to be functional because this area is an epicenter of traffic congestion,” he said.

Sumadi also mentioned that the elevated railway project, valued at Rp1.2 trillion (US$76.7 million), includes a pair of tracks that will facilitate travel between Solo and Semarang, the province’s capital.

According to the Ministry of Transportation’s website, the elevated railway stretches 1.8 kilometers, making it the longest of its kind in Indonesia.

During a previous review of the project on April 13, Sumadi emphasized that the elevated tracks would help reduce traffic congestion at a nearby level crossing.

“There are seven roads at the Joglo intersection. When a train crosses, it can cause traffic delays of up to 30 minutes. That’s why we are innovating by constructing this structure, which can also serve as another icon of Solo,” he explained.

He added that the elevated railway is designed to feature symbols of Solo’s cultural heritage, such as Sidomukti batik, Klewer Market, and the keraton (royal palace).

Source: Antara News

រដ្ឋាភិបាលចិនងាកទៅប្រមូលពន្ធលើប្រាក់ចំណេញពីការវិនិយោគនៅបរទេសរបស់ក្រុមអ្នកមានទ្រព្យសម្បត្តិហូរហៀរ

ដោយ: គង់ លាងហួរ

ប៉េកាំង: ប្រទេសចិន បានចាប់ផ្តើមងាកទៅដាក់ឱ្យអនុវត្តន៍ ការប្រមូលពន្ធលើប្រាក់ចំណេញ ពីការវិនិយោគនៅក្រៅប្រទេស របស់ក្រុមអ្នកមានជាជនជាតិចិន បន្ទាប់ពីខ្លួនបានមើលរំលងវិធានការនេះជាយូរមកហើយ។

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ អាជ្ញាធរពន្ធដារចិនបានធ្វើការកោះហៅបុគ្គល ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភមួយចំនួននៅតាមទីក្រុងធំៗរបស់ប្រទេសចិន ឱ្យចូលរួមកិច្ចប្រជុំ ដើម្បីវាយតម្លៃលើទំហំទឹកប្រាក់ត្រូវបង់ពន្ធ រួមទាំងអ្នកជំពាក់ពន្ធផងដែរ។

ការដាក់ចេញនូវចំណាត់ការនេះ បានស្ដែងឱ្យឃើញពីភា​ពបន្ទាន់របស់រដ្ឋាភិបាលចិន ក្នុងការពង្រីកប្រភពប្រាក់ចំណូលរបស់ខ្លួន ស្របពេលដែលការលក់ដីធ្លីរដ្ឋ និងកំណើនសេដ្ឋកិច្ចកំពុងធ្លាក់ចុះ។

ចំណាត់ការនេះ ក៏មានទិសដៅស្របតាមយុទ្ធនាការ “វិបុ​លភាពរួម” របស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង ដែលមានគោលដៅបែងចែកទ្រព្យសម្បត្តិ ដោយស្មើភាពគ្នានៅក្នុងប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោក។

ក្រុមអ្នកមាននៅប្រទេសចិន ត្រូវប្រឈមមុខនឹងការបង់ពន្ធចំនួន២០ភាគរយ លើប្រាក់ចំណេញពីការវិនិយោគ ហើយមនុស្សមួយចំនួនទៀត ក៏បានទទួលរងនូវការផាកពិន័យ ដោ​យ​សារការបង់ពន្ធមិនទាន់កាលកំណត់ផងដែរ។

កាលពីឆ្នាំ២០១៨កន្លងទៅ រដ្ឋាភិបាលចិនបានដាក់ឱ្យអនុវត្តន៍ស្តង់ដាររបាយការណ៍ទូទៅ (CRS) ដែលជាប្រព័ន្ធចែករំលែកព័ត៌មានជាសកល ក្នុងគោលបំណងទប់ស្កាត់ការគេចពន្ធ។

យ៉ាងណាមិញ គេមិនទាន់ដឹងច្បាស់ទេថា តើចំណាត់ការនេះ នឹងមានវិសាលភាពធំកម្រិតណា និងបន្តអូសបន្លាយដល់ពេលណានោះទេ?។

យោងតាមប្រភពនានាបានទម្លាយឱ្យដឹងថា អាជ្ញាធរចិនបានកំណត់គោលដៅលើជនជាតិចិន ដែលមានទ្រព្យសម្បត្តិយ៉ាងតិច១០លានដុល្លារអាមេរិកនៅបរទេស ខណៈគោលដៅផ្សេងទៀត ជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន ដែលបានចុះបញ្ជីនៅក្នុងទីក្រុងហុងកុង និងសហរដ្ឋអាមេរិក។

នៅក្នុងរយៈពេល៦ឆ្នាំកន្លងមក ប្រទេសចិនបាននឹងកំពុងផ្លាស់ប្តូរព័ត៌មាន ដោយស្វ័យប្រវត្តិជាមួយដែនសមត្ថកិច្ចរបស់បណ្តាប្រទេសសមាជិកនីមួយៗ នៃប្រព័ន្ធCRS អំពីគណនី ដែលជាកម្មសិទ្ធិរបស់ជនជាតិចិន ដែលត្រូវជាប់កាតព្វកិច្ចបង់ពន្ធ៕ប្រភព: Bloomberg៕

និស្សិតអាហារូបករណ៍ ប៉េង ហួត គ្រុប និងសិស្សវិទ្យាល័យនៃអង្គការទ្រទ្រង់កុមារកម្ពុជា-CCF ទទួលការចែករំលែកចំណេះដឹងអំពីរការសម្របខ្លួន និងចាប់យកឱកាសក្នុងបរិបទបច្ចេកវិទ្យាឌីជីថល

ប្អូននិស្សិតអាហារូបករណ៍ ប៉េង ហួត គ្រុប ចំនួន ៥០នាក់ រួមទាំងសិស្សវិទ្យាល័យនៃអង្គការទ្រទ្រង់កុមារកម្ពុជា-CCF ប្រមាណជាង ២០០នាក់ បានទទួលការចែករំលែកក្នុងកម្មវិធីពង្រឹងចំណេះដឹងបន្ថែមសម្រាប់ការសិក្សា

ក្រោមប្រធានបទ “ការត្រៀមខ្លួន និងចាប់យកឱកាសក្នុងបរិបទបច្ចេកវិទ្យាឌីជីថល”​ ពីក្រុមហ៊ុន ប៉េង ហួត គ្រុប ស្ថិតនៅទីតាំងសាលា Neeson Cripps Academy ស្ទឹងមានជ័យ រាជធានីភ្នំពេញ។

កម្មវិធីនេះគឺធ្វើឡើងក្នុងគោលបំណងបង្ហាញគំនិតដល់ពួកគេឱ្យយល់ដឹង និងចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីជួយសម្រួលក្នុងការសិក្សា និងអាចបង្កើតប្រភពចំណូលផ្សេងៗ ជាពិសេសគឺដើម្បីឆ្លើយតបទៅនឹងការសម្របខ្លួនក្នុងនិន្នាការសង្គមបច្ចុប្បន្ន និងអនាគត។ ​

សូមរំលឹកថាក្រុមហ៊ុន ប៉េង ហួត គ្រុប បានផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ដល់សិស្សវិទ្យាល័យអង្គការទ្រទ្រង់កុមារកម្ពុជា ដែលទទួលបានលទ្ធផលល្អសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១-២០២២ ចំនួន ៥០នាក់ កន្លងមក។ ហើយជាបន្តបន្ទាប់ក្រុហ៊ុនមានការរៀបចំកម្មវិធីពង្រឹងចំណេះដឹងបន្ថែមក្នុងការសិក្សា និងកម្មវិធីផ្សេងទៀតដើម្បីផ្ដល់ឱ្យពួកគេនូវចំណេះដឹងឱ្យកាន់តែទូលំទូលាយសម្រាប់ការត្រៀមខ្លួនក្នុងអាជីពការងារ និងអនាគត។

ទីផ្សារអចលនទ្រព្យនៅប្រទេសសិង្ហបុរីកំពុងស្ទុះងើបឡើងវិញ ក្រោយសហរដ្ឋអាមេរិកទម្លាក់អត្រាការប្រាក់

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការលក់ផ្ទះថ្មីនៅប្រទេសសិង្ហបុរី បានស្ទះងើបឡើងវិញបន្តិច កាលពីខែកញ្ញាកន្លងទៅ ដោយសារលំហូរនៃការផ្គត់ផ្គង់ផ្ទះថ្មី និងការកាត់បន្ថយអត្រាការប្រាក់របស់ធនា​គារកណ្តាលសហរដ្ឋអាមេរិក(Fed)។

អ្នកអភិវឌ្ឍន៍សិង្ហបុរី បានលក់ផ្ទះចំនួន៤០១យូនីតក្នុងខែកញ្ញា។ នេះបើយោងតាមតួលេខ ដែលចេញផ្សាយនៅថ្ងៃអង្គារ ទី១៥ ខែតុលាដោយអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA)របស់រដ្ឋាភិបាលសិង្ហបុរី។

តួលេខខាងលើនេះ មានការកើនឡើងជិត២ដង បើធៀបនឹងចំនួនផ្ទះ ដែលអ្នកអភិវឌ្ឍន៍សិង្ហបុរី បានលក់ចេញកាលពីខែសីហា និងជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែកក្កដា។

ដោយឡែក បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានឱ្យដឹងថា ទំហំនៃការវិនិយោគអចលនទ្រព្យ នៅប្រទេសសិង្ហបុរី បានកើនឡើងនៅត្រីមាសទី៣ ឆ្នាំ២០២៤ ដោយសារការកាត់បន្ថយអត្រាការប្រាក់របស់សហរដ្ឋអាមេរិក ជាលើកដំបូងក្នុងរយៈពេល៤ឆ្នាំ។

ការទិញ-លក់អចលនទ្រព្យនៅសិង្ហបុរី សម្រេចបានទំហំទឹកប្រាក់សរុបចំនួន៨,៣ពាន់លានដុល្លារ ក្នុងត្រីមាសទី៣ កើនឡើង២៤,៨ភាគរយ ធៀបនឹងត្រីមាសទី២ ឆ្នាំ២០២៤ និងកើនឡើង៣០,៥ភាគរយ ធៀបនឹងត្រីមាសទី៣ ឆ្នាំមុន។

ក្នុងនោះ ការទិញ-លក់អចលនទ្រព្យ បែបឧស្សាហកម្មមានស្ថានភាពល្អជាងគេបំផុត។ នៅត្រីមាសទី៣ ការលក់អចលនទ្រព្យឧស្សាហកម្ម បានកើនឡើង៥៦៧,៦ភាគរយធៀបនឹងត្រីមាសទី២ ដល់ទំហំទឹកប្រាក់២,៥ពាន់លានដុល្លារ។

ទីភ្នាក់ងារ Knight Frank បានវាយតម្លៃថា ទីផ្សារអចលនទ្រព្យទាំងមូលនៅសិង្ហបុរី ហាក់មានភាពប្រសើរឡើង បន្ទាប់ពីធនាគារកណ្តាលអាមេរិក បានកាត់បន្ថយអត្រាការប្រាក់គោលរបស់ខ្លួនចំនួន០,៥ភាគរយ នៅថ្ងៃទី១៨ ខែកញ្ញា។

ទីភ្នាក់ងារ Knight Frank ព្យាករណ៍ថា សន្ទុះនៃការទិញ-លក់អចលនទ្រព្យ នឹងមានភាពប្រសើរឡើង ក្នុងរយៈពេលប៉ុន្មានខែខាងមុខ ហើយការវិនិយោគអចលនទ្រព្យ សរុបនឹងសម្រេចបានទំហំទឹកប្រាក់ ចន្លោះពី២៣ពាន់លានដុល្លារទៅ២៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤នេះ៕ប្រភព: Bloomberg៕

ទីក្រុងសៀមរាបជាប់ជាគោលដៅទេសចរណ៍ពេញនិយមបំផុតទី៣របស់ជនជាតិអង់គ្លេសសម្រាប់ឆ្នាំ២០២៥

ដោយ: គង់ លាងហួរ
អន្តរជាតិ: ភ្ញៀវទេសចរណ៍បានចាប់ផ្តើម
សម្រុកស្វែងរកព័ត៌មានអំពីទីតាំងធ្វើដំណើរកំសាន្តនៅបរទេសសម្រាប់ឆ្នាំ២០២៥ខាងមុខ ខណៈនៅសេសសល់ជាង២ខែទៀតប៉ុណ្ណោះ ឆ្នាំ២០២៤ នឹងកន្លងហួសផុត។

ជាមួយគ្នានេះ វេទិកាអនឡាញ SkyScanner តែងបានផ្សព្វផ្សាយរបាយការណ៍ស្តីពីនិន្នាការនៃការធ្វើដំណើរជារៀងរាល់ឆ្នាំ ដោយបានចាត់ថ្នាក់គោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពបំផុត ដោយផ្អែកលើទិន្នន័យនៃការស្វែងរកដំណើរកំសាន្ដដោយពលរដ្ឋរបស់ប្រទេសអង់គ្លេស និងសហរដ្ឋអាមេរិក។

យោងតាមទិន្នន័យនៃការស្រាវជ្រាវលើវេទិកា SkyScanner បានរកឃើញថា អ្នកដំណើរជនជាតិអង់គ្លេសភាគច្រើនមានចំណាប់អារម្មណ៍ទៅលើគោលដៅទេសចរណ៍ ដែលមិនសូវមានគេស្គាល់ទូលំទូលាយ។

តួយ៉ាង សម្រាប់ឆ្នាំ២០២៥ខាងមុខ ទីក្រុង Reggio Calabria ជាគោលដៅទេសចរណ៍ពេញនិយមបំផុតរបស់ជនជាតិអង់គ្លេស ខណៈការស្រាវជ្រាវរកពត៌មានអំពីទីក្រុងឆ្នេរសមុទ្រនៅភាគខាងត្បូងប្រទេសអុីតាលីមួយនេះមានការកើនឡើង៥៤១ភាគរយ។

ជាមួយគ្នានេះ ទីក្រុង Tartu ជាគោលដៅទេសចរណ៍ពេញនិយមបំផុតទី២របស់ជនជាតិអង់គ្លេស ខណៈការស្រាវជ្រាវរកពត៌មានអំពីទីក្រុងនៅប្រទេស Estonia មួយនេះមានការកើនឡើង២៩៤ភាគរយ។

ចំណែក ទីក្រុងសៀមរាបរបស់កម្ពុជាបានឈរនៅលេខរៀងទី៣ ក្នុងនាមជាគោលដៅទេសចរណ៍ពេញនិយមបំផុតទី៣របស់ជនជាតិអង់គ្លេសក្នុងចំណោមគោលដៅកំពូលទាំង១០ ខណៈការស្រាវជ្រាវរកពត៌មានអំពីទីក្រុងសៀមរាបមានការកើនឡើង២៤១ភាគរយ។

រីឯ ចំណាត់ថ្នាក់លេខ៤បានទៅលើទីក្រុងបាល់ទីម័រ របស់សហរដ្ឋអាមេរិក ខណៈចំណាត់ថ្នាក់លេខ៥បានទៅលើទីក្រុង Portsmouth របស់ប្រទេស Dominica ហើយចំណាត់ថ្នាក់លេខ៦បានទៅលើទីក្រុង Córdoba នៃប្រទេសអេស្ប៉ាញ។

ចំណែក ចំណាត់ថ្នាក់លេខ៧ លេខ៨ លេខ៩ និងលេខ១០ បានធ្លាក់ទៅលើទីក្រុង Tromsø នៃប្រទេសន័រវេស ទីក្រុង Panglao Bohol នៃប្រទេសហ្វីលីពីន ទីក្រុង Stuttgart នៃប្រទេសអាល្លឺម៉ង់ និងទីក្រុង Thiruvananthapuram នៃប្រទេសឥណ្ឌារៀងៗគ្នា៕ប្រភព: Time Out Worldwide៕

ផ្លូវរថភ្លើងលើអាកាសនៅក្នុងប្រទេសឥណ្ឌូនេស៊ីគ្រោងបើកដំណើរការនៅខែក្រោយនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ីលោក Budi Karya Sumadi បានប្រកាសថា ផ្លូវរថភ្លើងលើអាកាសដ៏វែងបំផុតរបស់ឥណ្ឌូនេស៊ី ស្ថិតនៅចំណុចប្រសព្វJoglo នៅក្នុងទីក្រុង Solo នៃខេត្ដ Central Java គ្រោងនឹងចាប់ផ្តើមដំណើរការ នៅថ្ងៃទី១ ខែវិច្ឆិកាខាងមុខ។

លោកបានធ្វើសេចក្តីថ្លែងការណ៍ ឱ្យដឹងបែបនេះ ក្នុងកំឡុងពេលលោកបានចុះ ពិនិត្យមើលវឌ្ឍនភាពនៃការអភិវឌ្ឍន៍ ដោយលោក បានធ្វើដំណើរចាកចេញពីស្ថានីយ៍ Kadipiro ដើម្បីត្រួតពិនិត្យមើលផ្លូវដែក។

យ៉ាងណាមិញ លោកបានកត់សម្គាល់ថា ក្រសួងរបស់លោក នឹងសហការជាមួយក្រសួងសាធារណការ និងលំនៅដ្ឋានសាធារណៈជាមុនសិន ដើម្បីធ្វើការតេស្តទម្ងន់នៅថ្ងៃទី២៣ និងទី២៤ ខែតុលា ដើម្បីធានាបាននូវសមត្ថភាពផ្ទុកទម្ងន់របស់ផ្លូវដែក។

លោក​បាន​បន្ថែម​ថា “កាលបរិច្ឆេទ នៃការគ្រោងបើកដាក់ឱ្យប្រើប្រាស់​នៅ​ថ្ងៃ​ទី១ ខែ​វិច្ឆិកា ​អាស្រ័យ​លើ​លទ្ធផល​នៃ​ការ​តេស្តសាកល្បង”។

​លោក Sumadi បានបង្ហាញក្តីសង្ឃឹមថា ការកកស្ទះចរាចរណ៍ ដែលកើតឡើងនៅចំណុចប្រសព្វ Joglo នៅក្នុងទីក្រុង Solo នៃខេត្ដ Central Java នឹងត្រូវបានកាត់បន្ថយ នៅពេលផ្លូវដែកលើអាកាសបើកដំណើរការ និងនៅពេលផ្លូវក្រោមដីត្រូវបានសាងសង់បញ្ចប់រួចរាល់។

លោក Sumadi បានលើកឡើងថា គម្រោងផ្លូវដែកលើអាកាសនេះ ត្រូវបានសាងសង់ឡើង ​ក្រោមទុនវិនិយោគប្រមា​ណ៧៦,៧លានដុល្លារអាមេរិក  ដែលនឹងជួយសម្រួលដល់ការធ្វើដំណើររវាងទីក្រុងSolo និងទីក្រុង Semarang របស់ខេត្ត Central Java។

យោងតាមគេហទំព័រ របស់ក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ីបានឱ្យដឹងថា ផ្លូវរថភ្លើងលើអាកាសនេះ លាតសន្ធឹងប្រវែង១,៨គីឡូម៉ែត្រ ដោយក្លាយជាផ្លូវដែកលើអាកាស ដែលវែងជាងគេបំផុតនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

លោក​បាន​បន្ថែម​ថា ផ្លូវ​រថភ្លើង​លើអាកាស​នេះ ​ត្រូវ​បាន​រចនា​ឡើង ​ដើម្បី​បង្ហាញ​នូវ​និមិត្តសញ្ញា​ នៃ​បេតិកភណ្ឌ​វប្បធម៌​របស់​ទីក្រុង Solo ដូចជា ក្រណាត់សូត្រ Sidomukti batik ផ្សារ Klewer Market និងរាជវាំង Keraton៕ប្រភព: Antara News៕

ប្រជាពលរដ្ឋក្រុងប៉ោយប៉ែតស្នើអាជ្ញាធរមើលផ្លូវ “ក៥”ដែលក្លាយជាថ្លុកត្រពាំង

ដោយៈគង់ សូរិយា

       បន្ទាយមានជ័យៈ ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ពិសេ​សអ្នករស់នៅ ជាប់នឹងបណ្តាញផ្លូវតូចៗផ្សេងៗ ដែលភ្ជាប់មកកាន់ផ្លូវ “ក៥”បានស្នើឲ្យអាជ្ញាធរពិនិត្យ លើការសាងសង់ផ្លូវនេះ ដើម្បីសម្រួលការធ្វើដំណើររបស់ពួកគាត់។

       បណ្តាញផ្កូវតូចៗជាច្រើន ដែលតភ្ជាប់មកកាន់ផ្លូវ“ក៥”បានរងការខូចខាត ពិសេសពេលធ្លាក់ភ្លៀងមកម្តងៗ សភាពផ្លូវដូចជាថ្លុកត្រពាំង ដែលអាជ្ញាធរសង្កាត់ និងទីក្រុងប៉ោយប៉ែតហាក់មិនបានចាប់អារម្មណ៍ នឹងបញ្ហានេះនៅឡើយទេ។

ជាក់ស្តែងតាមរយៈការធ្វើដំណើរចុះ ទៅកាន់តំបន់នេះ កាលពីពេលថ្មីៗនេះ របស់ក្រុមអ្នកសារព័ត៌មាន បានសង្កេតឃើញថា បន្ទាប់ពីមានការផ្សព្វផ្សាយ ដោយបណ្តាញសារព័ត៌​មានមួយចំនួន អាជ្ញាធរបានចាក់ថ្មម៉ិច ប្រមាណ២គីឡូ​ម៉ែត្រលើផ្លូវ “ក៥” ជាចំណុចពិបាកធ្វើដំណើរខ្លាំង ប៉ុន្តែផ្លូវតូចៗ ដែលភ្ជាប់ជាមួយផ្លូវនេះ និងកំណាត់ផ្លូវទៅកាន់ច្រកអូរនាងមិនបានធ្វើឡើយ ដោយផ្លូវមានសភាពពិបាកខ្លាំង សូម្បីរថយន្ត​ម៉ាកSUVក៏មិនអាចធ្វើដំណើរបានឡើយ។

ផ្លូវ “ក៥” ស្ថិតនៅក្នុងសង្កាត់​ចំនួន៣ គឺអូរជ្រៅ​ សង្កាត់ប៉ោយ​ និងសង្កាត់អូរឬស្សី។

ប្រជាពលរដ្ឋរស់នៅតាមបណ្តាញផ្លូវនេះ និងផ្លូវតូចៗជាច្រើន ដែលធ្វើដំណើរមកកាន់កន្លែងធ្វើការ នៅភោជនីយដ្ឋាន សណ្ឋាគារ កាស៊ីណូនានា កណ្តាលក្រុងប៉ោយប៉ែត បានត្អូ​ញត្អែរ ប្រាប់អ្នកសារព័ត៌មានរបស់យើង លើទុក្ខលំបាករបស់ពួកគេ ដែលអ្នកខ្លះត្រូវដួលម៉ូតូរថរបួស និងត្រូវប្រឡាក់សម្លៀកបំពាក់ ដោយសារពេលភ្លៀងធ្លាក់ម្តងៗបែកភក់ រអិលដួលច្រង៉ាប់ច្រងិល។

ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) លោកយិន លាងគង់ ដែលបានចុះសិក្សាសក្តានុពល និងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច នៅទីក្រុងប៉ោយប៉ែតកា​លពីពេលថ្មីៗនេះបានលើកឡើងថា ក្រុងប៉ោយប៉ែតប្រៀបដួចគ្រាប់ពេជ្រមួយ នៅតំបន់ភូមិភាគពាយ័ព្យប្រទេស ដែលមិនទាន់មានការកែច្នៃ ប៉ុន្តែដោយសារគោលនយោបាយសេដ្ឋកិច្ចដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល ការអភិវឌ្ឍសេដ្ឋកិច្ចដ៏លឿនក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ បានធ្វើឲ្យទីក្រុងនេះ មានឱកាសរីកចម្រើនលឿន ជាមួយនឹងតំបន់សេដ្ឋកិច្ចពិសេស កំណើនប្រជាសាស្រ្ត ការរីកចម្រើនផ្នែកកាស៊ីណូ វិស័យបដិសណ្ឋារកិច្ច និងវិស័យសំណង់ជាដើម។

លោកបន្តថា ប៉ុន្តែទីក្រុងនេះ មានបញ្ហាប្រឈមជាច្រើនលើបញ្ហាដូចជាទឹកស្អាត ហេដ្ឋារចនាសម្ព័ន្ឋ(ផ្លូវ) និងចរន្តអគ្គិសនីដែលគ្មានគុណភាព ដែលបញ្ហានេះត្រូវបានប្រជាពលរដ្ឋក្រុងប៉ោយប៉ែតសំណូមពរ ដល់ប្រមុខរាជរដ្ឋាភិបាលគិតគូរដល់ប្រជាពលរដ្ឋ អាជីវករ និងអ្នកធ្វើធុរកិច្ចជាតិ អន្តរជាតិនៅទីក្រុងនេះ ហើយបញ្ហានេះ ស្ថិតនៅក្នុងគោលនយោបាយអាទិភាព ដែលរាជរដ្ឋាភិបាលតែងតែគិតគូរជាប្រចាំផងដែរ។

លោកយិន លាងគង់បានបន្តថា ក្រៅពីផ្លូវជាតិលេខ៥ ផ្លូវ “ក៥“ ក៏ជាបណ្តាញគមនាគមន៍ដ៏សំខាន់ ស្ថិតនៅប្របជាមួយ ព្រំដែនប្រទេសថៃ ដែលមានប្រជាពលរដ្ឋរស់នៅច្រើន និងធ្វើដំណើរច្រើន ប៉ុន្តែផ្លូវដ៏សំខាន់មួយនេះ បណ្តាញផ្លូវភ្ជាប់មកកាន់ផ្លូវធំនេះ បានរងការខូចខាតយ៉ាងច្រើន ពិសេសនៅពេលភ្លៀងមកដល់តែងតែបែកភក់ និងរអិល ដែលអ្នកធ្វើដំណើរជួបការលំបាកជាប់ជាប្រចាំ៕

លោកឧកញ៉ាចេង ខេងអះអាងថា ក្រុមភ្នាក់ងារអចលនទ្រព្យមិនផ្លូវការមួយចំនួនចាប់ផ្តើមរត់រកច្បាប់

ដោយៈស៊ីវ ម៉េង

       ភ្នំពេញៈ ស្របពេលមានចលនាលើលកទឹកចិត្ត និងការរឹតបន្តឹងពីនិយ័តករអភិវឌ្ឈន៍អចលនវត្ថុ និងបញ្ចាំ ក្រុមភ្នាក់ងារអចលនវត្ថុមួយចំនួន ដែលធ្វើការមិនស្របច្បាប់ពួកគេបានរត់រកច្បាប់បណ្តើរៗហើយ។

លោកឧកញ៉ាចេង ខេងសមាជិកក្រុមប្រឹក្សាភិបាលសមា​គមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យCPL បានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា បន្ទាប់ពីមានការដាក់គំនាបពីនិយ័តករ និងសមាគមបានដាក់ចេញ គោលការណ៍លើកទឹកចិត្តមួយចំនួន បានធ្វើឲ្យក្រុមហ៊ុនភ្នាក់ងារមិនផ្លូវការ ពួកគេរត់រកសមាគម និងនិយ័តករ ដើម្បីទទួល​បានការបំពាក់បំប៉ន មុនឈានទៅសុំច្បាប់ត្រឹមត្រូវ។

លោកបន្តថា “ក្នុងនាមសមាគម ខ្ញុំសូមអរគុណដល់ថ្នាក់ដឹកនាំនិយ័តករអាជីវកម្មអចលនវត្ថុ ដែលបានប្រឹងប្រែង និងដាក់ចេញចំណាត់ការផ្សេងៗលើការងារនេះ ដើម្បីឲ្យភ្នាក់ងារមិនស្របច្បាប់ គោរពច្បាប់ ក្នុងន័យជម្រុញធ្វើឲ្យទីផ្សារនេះមានភាពប្រសើរឡើង និងទទួលបានទំនុកចិត្តខ្ពស់”។

លោកឧកញ៉ាចេង ខេងបានបន្តថា ការគោរពច្បាប់នឹងជួយជម្រុញទីផ្សារឲ្យរីកចម្រើន និងទទួលបានទំនុកចិត្តពីវិនិយោគិនជាតិ និងអន្តរជាតិឡើងវិញកាន់តែច្រើន ព្រោះការខិតខំប្រឹងប្រែងររបស់សមាគមកន្លងមក គឺដើម្បីជួយលើកកំពស់បរិយាកាសក្នុងទីផ្សារនេះ ឲ្យមានភាពកាន់តែប្រសើរ។

ជាមួយគ្នានេះ លោកសន សៀបប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកទឹកចិត្ត និងដាក់ចេញគោលការណ៍ “ព”ចំនួន៣ ដើម្បីពង្រឹងបទដ្ឋានការងារអាជីវកម្មនៅក្នុងវិស័យនេះ។

លោកបន្តថា “យើងគួររួមគ្នាបង្កើតសួនច្បារឲ្យបានស្រស់ស្អាត ដើម្បីទាក់ទាញមេអំបៅ ជាជាងយើងរត់ចាប់មេអំបៅ”៕

អ្នកជំនាញអន្តរជាតិៈ អ្នកវិនិយោគអចលនទ្រព្យបរទេសចាប់ផ្តើមវិលត្រលប់មកកាន់កម្ពុជាបណ្តើរៗហើយ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ អ្នកជំនាញអន្តរជាតិបានលើកឡើងថា អ្នកវិនិយោគចិន និងជនបរទេសមួយចំនួនទៀត បានឈានជើងនិងកំពុងមើលឃើញឱកាស ក្នុងទីផ្សារកម្ពុជាបណ្តើរៗហើយ។

នាយកប្រតិបត្តិក្រុមហ៊ុនPropNex Cambodia លោកAlan Neoបានមានប្រសាសន៍ឲ្យដឹង កាលពីរសៀលថ្ងៃទី១៥ តុលានេះថា ស្របពេលទីផ្សារនេះ កំពុងមានសភាពយឺតយ៉ាវ ហើយអ្នកវិនិយោគក្នុងស្រុក ពួកគេកំពុងមានវិបត្តិលំហូរសាច់ប្រាក់ លោកបានងាកទៅកាន់ទីផ្សារបរទេស ដើម្បីផ្សព្វផ្សាយនិងទាក់ទាញអ្នកវិនិយោគអន្តរជាតិមកកាន់កម្ពុជា។

លោកបន្តថា “ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុចិនមួយចំនួន បានឈានជើង មកកាន់រាជធានីភ្នំពេញ ហើយពួកគេមានអា​រម្មណ៍ភ្ញាក់ផ្អើល និងមើលឃើញឱកាសក្នុងទីផ្សារនេះ”។​លោកបន្តថា “អ្នកវិនិយោគបរទេសមួយចំនួនទៀត ពួកគេកំពុងសម្លឹ​ងមកកាន់កម្ពុជាផងដែរ”។

លោកAlan Neoបានបន្តថា ស្របពេលមានបាក្យចចា​មអារ៉ាមជាច្រើន បាននិយាយមិនល្អពីកម្ពុជា យើងត្រូវបង្កើនការផ្សព្វផ្សាយពីភាពវិជ្ជមាននៅទីនេះ ពីឱកាសរីកចម្រើន និងការស្វែងរកផលចំណេញបានពីទីផ្សារនេះ។

លោកបញ្ជាក់ថា “អ្នកវិនិយោគចិនកាន់តែច្រើន នឹងឈានជើងមកកម្ពុជានៅឆ្នាំ២០២៥ ២០២៦ខាងមុខកាន់តែច្រើន”។ លោកបន្តថា “ទីផ្សារនេះមានឱកាសរីកចម្រើនជាថ្មី ស្របពេលអ្នកអភិវឌ្ឍន៍ជាច្រើន ពួកគេនៅតែមានទំនុកចិត្តលើទីផ្សារកម្ពុជា ដែលនឹងមានឱកាសងើបឡើង នាពេលអនាគតឆាប់ៗនេះ”។

ជាមួយគ្នានេះ លោកបណ្ឌិតAlbert Tan ស្ថាបនិកស្ថាប័នAPC ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី និងតែងតែនាំអ្នកវិនិយោគពីប្រទេសចិន តៃវ៉ាន់ កូរ៉េ សឹង្ហបុរីមកកាន់កម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា យុគមាសនឹងកើតមាននៅកម្ពុជាជាថ្មីម្តងទៀត សម្រាប់ទីផ្សារអចលនវត្ថុកម្ពុជា ស្របពេលប្រទេសនេះ មានភាពអំណោយផលដ៏ច្រើនលើច្បាប់វិនិយោគ ដែលអនុញ្ញាត្តឲ្យជនបរទេស មានសិទ្ឋបើកក្រុមហ៊ុន១០០ភាគរយ អ្នកវិនិយោគអាចយកលុយចំណេញចេញបាន កំណើនសេដ្ឋកិច្ច ស្ថេរភាពនយោបាយ កំណើនប្រជាសាស្រ្តនៅប្រទេសនេះ ការចាយប្រាក់ដុល្លារយ៉ាងទូលំទូលាយ និងភាពទាក់ទាញផ្នែកភូមិសាស្រ្ត៕

ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុបានចុះពិនិត្យគំរោងវិនិយោគចំនួន២២បន្ថែមទៀត

ដោយៈ គង់ សូរិយា

      ព្រះសីហនុៈ ក្រុមការងារជម្រុញការវិនិយោគ ខេត្តព្រះសីហនុកាលពីចុងសប្តាហ៍មុន បានចុះត្រួតពិនិត្យគម្រោងវិនិយោគស្នើសុំការលើកទឹកចិត្ត ចំនួន២២គម្រោងបន្ថែមទៀត។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីចុងសប្តាហ៍មុនថា គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ ក្រុមការងារជំរុញការវិនិយោគ ទទួលបានសំណើសុំការលើកទឹកចិត្តចំនួន១៧៣គម្រោង ក្នុងនោះគម្រោងដែលទទួលបាន “លិខិតអនុញ្ញាតជាគោលការណ៍ ”មានចំនួន១៣៩គម្រោងហើយ។

ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤កន្លងមក ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិនិត្យ និងសម្រេចជាគោលការណ៍ ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន៣០បន្ថែមទៀត ដែលមានទុនវិនិយោគសរុប ៥៩០ លានដុល្លារអាមេរិកជាអាទិ៍ រោងចក្រស្ល និងកែច្នៃលោហធាតុ រោងចក្រផលិតសម្ភារៈវេចខ្ចប់ រោងចក្រកែច្នៃស្បែក ផ្សារទំនើប អគារពហុមុខងារ សណ្ឋាគារ និងភោជនីយដ្ឋាន។

លោកបន្តថា បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តន៍ ជាផ្លូវការ ដោយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជាកា​ល​ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ កន្លងមក ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ បានទទួលសំណើសុំការលើកទឹកចិត្តចំនួន១៥៧គម្រោង ក្នុងនោះគម្រោងដែលទទួលបានការលើកទឹកចិត្តពិសេស មានចំនួន១៣៣គម្រោង។

ខេត្តព្រះសីហនុ មានគំរោងអាគារជាប់គាំងរាប់រយគំរោង បន្ទាប់ពីទីក្រុងនេះ បានបិទហ្គេមអនឡាញ ព្រមទាំងការមកដល់នៃវិបត្តិកូវីដ១៩ ដែលធ្វើឲ្យមុខមាត់ទីក្រុងនេះ បានផ្លាស់ប្តូរគួរឲ្យកត់សំគាល់ បន្ទាប់ពីទីក្រុងនេះបានរះឡើង ក្នុងរយៈពេលប្រមា​ណ៤ឆ្នាំប៉ុណ្ណោះ។

ខេត្តព្រះសីហនុ និងខេត្តជាប់តំបន់ឆ្នេរដទៃទៀត ត្រូវបានសម្តេចតេជោហ៊ុន សែនអតីតនាយករដ្ឋមន្រ្តី នៃកម្ពុជាប្រសិទ្ឋនាមថាជា “តារារះនាទិសនារតី”។

លោកម៉ាង ស៊ីណេតអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននិងកំពុងខិតខំ ធ្វើឲ្យបរិយា​កាសវិនិយោគរបស់ទីក្រុងនេះ កាន់តែប្រសើរឡើង តាមរយៈការប្តេជ្ញាគាំទ្រកម្មវិធីជម្រុញការវិនិយោគ នៅខេត្តព្រះសីហនុ ការធ្វើឲ្យប្រសើរឡើង នូវសណ្តាប់ធ្នាប់សាធារណៈ ការផ្តោតលើបញ្ហាសន្តិសុខយ៉ាងតឹងរ៉ឹង ព្រមទាំងបង្កបរិយាកាសសប្បា​យរីករាយ ដល់ភ្ញៀវទេ​សចរណ៍ជាតិ អន្តរជាតិ ដែលបាននិងកំពុងធ្វើដំណើរកំសាន្ត ទៅកាន់ទីក្រុងនេះកើនឡើងជាប្រចាំ៕

​