បណ្តាអ្នកអភិវឌ្ឍន៍​នៅ​ទីក្រុងញូវយ៉ក​កំពុង​ប្រែ​ក្លាយ​អគារ​ការិយាល័យ​ទៅ​ជា​អាផាតមុិន​ ខណៈ​តម្រូវ​ការ​លំនៅឋាន​កើន​ឡើង

ដោយ: សហសេវិក
អន្តរជាតិ: បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិកកំពុងប្រែក្លាយអគារការិយាល័យទៅជាអាផាតមុិន កាន់តែច្រើនឡើងៗ ដើម្បីជួយដោះស្រាយបញ្ហាខ្វះខាតលំនៅឋាននៅក្នុងទីក្រុង។

បណ្តាអ្នកអភិវឌ្ឍន៍ក៏កំពុងទាញយកអត្ថប្រយោជន៍ពីការលើកទឹកចិត្តផ្នែកពន្ធ ដល់ការសាងសង់លំនៅឋានដែលមានតម្លៃសមរម្យផងដែរ។

ជាក់ស្តែង វិថី Water Street ក្នុងតំបន់ Lower Manhattan ដែលមានឈ្មោះហៅក្រៅថា “Conversion Alley” ក្លាយជាទីតាំងដែលអគារការិយាល័យចាស់ៗជាច្រើនកំពុងត្រូវបានបំលែងទៅជាអគារអាផាតមុិន ដែលរួមមានទាំងអាផាតមុិនប្រណីត និងអាផាតមុិនតម្លៃសមរម្យ។

បណ្តាអ្នកអភិវឌ្ឍន៍អះអាងថា អគារការិយាល័យជាច្រើនអាចត្រូវបានប្តូរទៅជាលំនៅឋាន ហើយគម្រោងបែបនេះច្រើនតែចំណាយពេលលឿនជាង និងមានហានិភ័យតិចជាងការសាងសង់អគារថ្មីពីដំបូង។ សូម្បីតែអគារការិយាល័យល្បីៗដូចជាអគារ Flatiron ក៏កំពុងត្រូវបានបំលែងទៅជាលំនៅឋានផងដែរ។

និន្នាការនេះកើតឡើង ស្របពេលដែលតម្រូវការលំនៅឋាននៅតែមានភាពរឹងមាំ។ នៅក្នុងខែមេសា ឆ្នាំ២០២៦ តម្លៃជួលអាផាតមុិនប្រចាំខែជាមធ្យមនៅសង្កាត់ Manhattan បានកើនឡើងលើសពី៥.០០០ដុល្លារជាលើកដំបូង ខណៈចំនួនអាផាតមុិនទំនេរបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៦ឆ្នាំ។

ក្នុងពេលជាមួយគ្នានេះ អគារការិយាល័យជាច្រើនមិនទាន់មានអ្នកជួល ដោយសារការអូសបន្លាយនៃផលប៉ះពាល់នៃការធ្វើការពីចម្ងាយ បន្ទាប់ពីវិបត្តិជំងឺរាតត្បាត៕ប្រភព: BILYONARYO៕

អាជីវកម្មជាង៥៨០០០បានទទួលជោគជ័យចុះឈ្មោះអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន

ដោយៈ ចំណារ

    ភ្នំពេញៈ ​​រយៈ​ពេល​ជិត៦ឆ្នាំ​មកនេះ ​មាន​ម្ចាស់​អាជីវកម្ម​ជាង៥,៨ម៉ឺន ​ដែល​បាន​​ទទួល​ជោគ​ជ័យ ​លើ​ការ​​ចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន​​(Single Portal)​។

ក្នុង​ចំណោមម្ចាស់អាជីវកម្ម​ទាំងអស់​នោះ គឺ​មាន​៣៦% មាន​ម្ចាស់​ជាស្រ្តី​។​

យោងតាមសេចក្តី​ប្រកាសព័ត៌មាន របស់គណៈ​កម្មាធិការសេដ្ឋកិច្ច និង​ធុរកិច្ច​ឌីជីថល ស្តីពី “ខួបគម្រប់៦ឆ្នាំ នៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធអេកូឡូស៊ីនៃសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច(E-Services for Business Ecosystem)” នា​ថ្ងៃ​ទី​១៥ ខែ​មិថុនា​ បាន​ឱ្យ​ដឹង​ថា ប្រព័ន្ធអេកូឡូស៊ីនៃសេវាអេឡិចត្រូនិក សម្រាប់ធុរកិច្ច ត្រូវ​បាន​ដាក់ឱ្យ​ប្រើប្រាស់ ​ជាផ្លូវ​ការ​រយៈ​ពេល៦ឆ្នាំ​មក​ហើយ គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដោយបានប្រែខ្លួនដែលពីដំបូងត្រឹមជាប្រព័ន្ធចុះបញ្ជីអាជីវកម្ម ​តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន(Online Business Registration – OBR) ក្នុងទម្រង់ជាការ​ចុះបញ្ជីជាខ្សែច្រវាក់(Single Portal)។

ថ្នាលនេះអាចឱ្យធុរជន ស្នើសុំចុះបញ្ជីអាជីវកម្មជាកញ្ចប់រួម ដោ​យគ្របដណ្តប់ដល់សេវារបស់ក្រសួង ស្ថាប័នចំនួន៣ រួមមាន ការចុះបញ្ជីពាណិជ្ជកម្ម ដោយក្រសួងពាណិជ្ជកម្ម ការចុះបញ្ជីពន្ធដារដោយអគ្គនាយកដ្ឋានពន្ធដារ និងសេចក្តីប្រកាសជូនដំណឹង បើកសហគ្រាសដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ប្រព័ន្ធ Single Portal ត្រូវបានដាក់ឱ្យប្រើប្រាស់ជាដំណោះស្រាយឌីជីថល និង​ជួយសម្រួលដល់នីតិវិធី នៃការចុះបញ្ជីអាជីវកម្ម សំដៅចូលរួមលើកកម្ពស់បរិយាកាសធុរកិច្ច និង​សេដ្ឋកិច្ចឌីជីថលក្នុងប្រទេសកម្ពុជាឱ្យកាន់​តែប្រសើរ តាមរយៈការជួយកាត់បន្ថយនីតិវិធី ពេលវេលា និង​កម្រៃក្នុងកម្រិតសមរម្យ។

យោង​តាម​គណៈ​កម្មាធិការសេដ្ឋកិច្ច និង​ធុរកិច្ច​ឌីជីថល បើ​គិតចាប់​ពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២០ មក​ដល់​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៦ គឺមាន​ពាក្យ​ស្នើសុំ​ចុះ​បញ្ជី​អាជីវកម្ម​ចំនួន​៥៨,០៨១ ដែល​ត្រូវ​បាន​អនុម័ត៕

តម្លៃផ្ទះថ្មីនៅប្រទេសចិនធ្លាក់ចុះក្នុងល្បឿនលឿនជាងមុនបន្តិចនៅខែឧសភា

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃផ្ទះថ្មីរបស់ប្រទេសចិនបានធ្លាក់ចុះក្នុងល្បឿនលឿនជាងមុនបន្តិចនៅខែឧសភា ខណៈវិស័យអចលនទ្រព្យនៅតែបន្តរងផលប៉ះពាល់ ដោយសារតម្រូវការធ្លាក់ចុះ ទោះបីជាទីក្រុងធំៗបានបង្ហាញសញ្ញានៃស្ថិរភាពយ៉ាងណាក្តី។

តម្លៃផ្ទះថ្មីបានធ្លាក់ចុះ ០,២ភាគរយក្នុងខែឧសភា បើធៀបនឹងការធ្លាក់ចុះ០,១ភាគរយក្នុងខែមេសា។ នេះបើយោងតាមការគណនារបស់កាសែត Reuters ដោយផ្អែកលើទិន្នន័យរបស់ការិយាល័យស្ថិតិជាតិនៃប្រទេសចិន។

បើគិតលើមូលដ្ឋានប្រចាំឆ្នាំ តម្លៃផ្ទះនៅក្នុងខែឧសភាបានធ្លាក់ចុះ៣,៥ភាគរយ ស្មើគ្នានឹងការធ្លាក់ចុះនៅក្នុងខែមេសា។

ការថយចុះនៃតម្លៃ​​ផ្ទះបានជះផលប៉ះពាល់ដល់ក្តីសង្ឃឹម​ថា វិស័យ​អចលនទ្រព្យ ដែលធ្លាប់​គ្របដណ្តប់ចំណែក​ប្រហែល​មួយភាគបួន​នៃ​សេដ្ឋកិច្ចចិន កំពុងតែ​ជិត​ងើបឡើងវិញ បន្ទាប់ពី​ដាំក្បាលចុះ​ជិត​៥ឆ្នាំ។

វិបត្តិនេះមិនត្រឹមតែជះផលប៉ះពាល់ដល់ក្រុមហ៊ុនអចលនទ្រព្យធំៗមួយចំនួនរបស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែ វិបត្តិនេះក៏បានជះផលអវិជ្ជមានសម្រាប់ម៉ាស៊ីនកំណើនសេដ្ឋកិច្ចចិនផងដែរ ដោយកាត់បន្ថយទំនុកចិត្ត និងការចំណាយរបស់អ្នកប្រើប្រាស់។

ប៉ុន្តែ លោក Zhang Dawei អ្នកវិភាគនៅទីភ្នាក់ងារអចលនទ្រព្យ Centaline Property បានអះអាងថា រយៈពេលនៃការធ្លាក់ចុះយ៉ាងគំហុកនៃតម្លៃផ្ទះនៅទូទាំងប្រទេសចិនបានកន្លងផុតទៅហើយ ហើយទីផ្សារមិនប្រឈមមុខនឹងហានិភ័យនៃការធ្លាក់ចុះយ៉ាងគំហុកទៀតនោះទេ។

លោក Zhang បានលើកឡើងថា ស្ថានភាពទីផ្សារអចលនទ្រព្យនឹងមានភាពខុសគ្នា អាស្រ័យទៅលើទីក្រុងលំដាប់ទី១ ទីក្រុងលំដាប់ទីពីរ និងទីក្រុងលំដាប់ទី៣។

តម្លៃ​នៅ​តាម​ទីក្រុង​ធំៗ​របស់​ប្រទេស​ចិន ដូចជាទីក្រុង​សៀងហៃ ទីក្រុងសិនជិន និង​ក្វាងចូវបាន​កើនឡើង០,២ភាគរយក្នុង​ខែឧសភា បន្ទាប់​ពី​កើនឡើង០,១ភាគរយក្នុង​ខែមេសា។ ​តម្លៃផ្ទះ​នៅ​តាម​ទីក្រុង​តូចៗបាន​បន្ត​ធ្លាក់ចុះ​ក្នុង​ខែឧសភា៕ប្រភព: Reuters៕

UMTA committed to promoting tourism cooperation with Cambodia’s private tourism sector

By MoT
Myanmar. The Union of Myanmar Travel Association (UMTA) is committed to promoting tourism cooperation with Cambodia’s private tourism sector to increase two-way tourist flows following the signing of the Memorandum of Understanding (MoU) on Cambodia–Myanmar tourism cooperation.
H.E. Huot Hak, Minister of Tourism of the Kingdom of Cambodia, led a high-level delegation from the Ministry of Tourism and the Cambodia Tourism Board (CTB) to hold in-depth discussions and exchange views with U Kyaw Bohne Naing, President of the Union of Myanmar Travel Association (UMTA), along with the Association’s senior leadership and representatives of leading Myanmar tourism companies. The discussions focused on strengthening and expanding tourism cooperation between Cambodia and Myanmar in a more concrete and fruitful manner following the signing of the MoU on tourism cooperation between the two countries.
During the meeting, U Kyaw Bohne Naing warmly welcomed the working visit of H.E. the Minister and the Cambodian high-level delegation. He expressed strong interest in Cambodia’s tourism potential, particularly its renowned cultural, historical, and natural destinations, including the Angkor Archaeological Park, coastal areas, and religious tourism sites, which have the potential to attract more Myanmar tourists to visit Cambodia in the future. He also highlighted UMTA’s role in promoting the development of Myanmar’s tourism industry and reaffirmed the Association’s commitment to strengthening cooperation with Cambodia’s Ministry of Tourism to enhance tourist exchanges, joint promotional activities, and connections between tourism operators of both countries.
Through this productive meeting, both parties agreed to promote joint tourism promotion programs, Familiarization Trips (FAM Trips), Tourism Business-to-Business (B2B) Forums, and the development of new travel packages to increase two-way tourist flows and strengthen cooperation between the private sectors of both countries.
Furthermore, both sides will discuss encouraging tourism enterprises, hotel operators, travel agencies, and investors from Myanmar to explore investment opportunities and expand business cooperation in Cambodia’s tourism sector, contributing to sustainable tourism development and creating mutual benefits for both nations.
During the meeting, H.E. the Minister also requested UMTA to support the promotion of Cambodia’s tourism potential to the people and tourism operators of Myanmar through its member network. He also encouraged the organization of familiarization trips for tourism companies, journalists, content creators, and social media influencers from Myanmar to visit Cambodia and promote Cambodia’s tourism attractions to the Myanmar market more broadly. In addition, he sought support for improving air connectivity between key tourism destinations, such as the Angkor region and the Bagan region, to attract tourists from regional and international markets.
It should be noted that the Union of Myanmar Travel Association (UMTA) was established in 2002 and is one of the most important representative organizations of Myanmar’s private tourism sector, with approximately 1,000 member entities. The Association has played an active role in promoting Myanmar’s major tourism destinations, including Yangon, Bagan, Mandalay, and Inle Lake, and is recognized as a key partner in the development of Myanmar’s tourism industry.
It should also be noted that in 2025, Cambodia welcomed approximately 5.6 million international tourists, including around 37,000 visitors from Myanmar. Meanwhile, during the first four months of 2026, Cambodia received more than 1.3 million international tourists, including over 10,000 visitors from Myanmar.

លោក​ឧកញ៉ា​បណ្ឌិត​គីម ហ៊ាង​បង្ហាញ​ពី​តម្លៃ​ម៉ូត​ផ្ទះ​ជា​ច្រើន​របស់​បុរី​វិ​មាន​សំណាង​

ភ្នំពេញៈ ជាអ្នកអភិវឌ្ឍន៍ដែលមានផែនការយុទ្ធសាស្រ្ត និងចក្ខុវិស័យច្បាស់លាស់ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបង្ហាញពីគុណតម្លៃនៃបុរីវិមាន សំណាង។

ជាគំរោងអភិវឌ្ឍន៍លើផ្ទៃដីទំហំ២៥ហិកតា ស្ថិតនៅភាគខាងជើង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បុរីវិមានសំណាងបានបន្តឈរជើងយ៉ាងរឹងមាំ ជាមួយគុណតម្លៃចំនួន៣ ទី១ សាងសង់ដោយផ្តោតលើឥដ្ឋ២០ ដែលផ្តល់ផាសុខភាពក្នុងការរស់នៅ ទី២ ផ្សា​រភ្ជាប់រចនាបទបែបសហសម័យ ដែលមិនសាំភ្នែក និងផ្តល់បរិយា​កាសល្អ។

ទី៣ ផ្តោតលើបរិស្ថាន និងភាពបៃតងជាមួយនឹងព្រែកធម្មជាតិហួរកាត់១គីឡូម៉ែត្រ ទី៤ ជាលំនៅដ្ឋាន ដែលផ្តល់នូវបែបផែនSmart Home ដែលផ្តល់ការសន្សំសំចៃអគ្គិសនី និងពន្លឺគ្រប់គ្រាន់ក្នុងលំនៅដ្ឋាន។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានមានប្រ៤សាសន៍បង្ហាញពីម៉ូតផ្ទះជាច្រើន ក្នុងបុរីនេះ ដូចជា ទី១. វីឡាព្រីន Prince Villa របស់បុរី វិមានសំណាង តម្លៃប្រហែល$450,000 តាមទីតាំង និងទំហំដី មានម្ចាស់ផ្ទះមកទទូល ដើម្បីស្នាក់នៅកាន់តែច្រើន។ ទី២. វីឡាឃ្វីន Queen Villa របស់បុរី វិមានសំណាង តម្លៃប្រហែល $720,000 តាមទីតាំង និងទំហំដី មានម្ចាស់ផ្ទះមកទទូល ដើម្បីស្នាក់នៅកាន់តែច្រើន។

ទី៣. វីឡាឃីង King Villa របស់បុរី វិមានសំណាង តម្លៃប្រហែល$1,230,000 សុទ្ធតែបែរមុខទៅមាត់ព្រែកធម្មជាតិ មានម្ចាស់ផ្ទះមកទទូល ដើម្បីស្នាក់នៅហើយ។ ទី៤. នៅបុរី វិមានសំណាង លើផ្ទៃដី ២៥ហត មានសាងសង់ និងលក់តែវីឡាព្រីន វីឡាឃ្វីន និងវីឡាឃីង ដោយមិនមានវីឡាភ្លោះ វីឡាកូនកាត់ ឬផ្ទះតូចៗទេ។

ទី៥. ១០០% នៃអ្នកទិញផ្ទះក្នុងបុរី វិមានសំណាង គឺដើម្បីស្នាក់នៅជាលក្ខណះគ្រួសារ ដោយក្រុមហ៊ុនរំពឹងថា ក្រោយពេលមានម្ចាស់ផ្ទះមកស្នាក់នៅកាន់តែច្រើន នឹងធ្វើអោយតម្លៃផ្ទះក្នុងបុរី វិមានសំណាង (Borey Vimean Samnang) មានតម្លៃចាប់ពីកន្លះលានដុល្លារអាមេរិកឡើងទៅ។

ស្ថាបនិកបុរី វិមានសំណាង ឧកញ៉ាបណ្ឌិត គីម ហ៊ាង
Cell: 012 96 2000 (Telegram, WhatsApp & WeChat)
Email: [email protected]

ទី​ក្រុង​ហាណូយ​គ្រោង​នឹង​ដាក់​លក់​ដីឡូត៍​ក្នុង​តម្លៃ​ចាប់​ពី​ ៤០ ​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ខែ​កក្កដា​ខាង​មុខ​

ដោយ: សហសេវិក
អន្តរជាតិ: ទីក្រុងហាណូយគ្រោងដាក់លក់ដីឡូត៍ទំហំ២ហិកតានៅតំបន់ភាគខាងលិចរដ្ឋធានីនៅខែកក្កដា និងបានកំណត់តម្លៃចាប់ពី១,០៦ ទ្រីលានដុង (៤០ លានដុល្លារអាមេរិក) ឬ ៥២,៩ លានដុងក្នុងមួយម៉ែត្រការ៉េ។

ដីឡូត៍នេះស្ថិតនៅក្នុងសង្កាត់ An Khanh ចម្ងាយ២២គីឡូម៉ែត្រពីកណ្តាលទីក្រុងហាណូយ ។ នេះបើយោងតាមក្រុមហ៊ុន Lac Viet Auction Partnership ដែលជាអ្នករៀបចំការដេញថ្លៃ។ ការអភិវឌ្ឍលំនៅឋានពាណិជ្ជកម្មនឹងត្រូវបានអនុញ្ញាតនៅលើដីឡូត៍នេះ។

ការដេញថ្លៃត្រូវបានគេរំពឹងថា នឹងមានយ៉ាងតិច៥ជុំ ហើយទំហំអប្បបរមានៃការដេញថ្លៃនឹងមានចំនួន១០ពាន់លានដុង។ អ្នកដេញថ្លៃត្រូវដាក់ប្រាក់កក់ចំនួន២០ភាគរយនៃតម្លៃចាប់ផ្តើម។

សង្កាត់ An Khanh មានប្រជាជនរស់នៅចំនួន១០២.០០០នាក់។ ដោយសារសង្កាត់នេះមានទីតាំងនៅជិតមហាវិថី Thang Long តំបន់នេះបានទាក់ទាញការអភិវឌ្ឍគម្រោងលំនៅឋានធំៗជាច្រើន។

កាលពីឆ្នាំមុន ទីក្រុងហាណូយទទួលបានប្រាក់ចំណូលចំនួន ១០៧,៩ ទ្រីលានដុងពីប្រតិបត្តិការលក់ដីធ្លី លើសពីគោលដៅចំនួន ១២៥ភាគរយ និងខ្ពស់ជាងតួលេខឆ្នាំ២០២៤ ចំនួន២,៦ដង។ ទំហំទឹកប្រាក់នេះគ្របដណ្តប់ចំនួន១៥ភាគរយនៃប្រាក់ចំណូលសរុបរបស់ទីក្រុងហាណូយ។

ចាប់ពីឆ្នាំនេះរហូតដល់ឆ្នាំ ២០៣០ ទីក្រុងហាណូយបានកំណត់គោលដៅប្រាក់ចំណូលសរុបចំនួន ៣,៧ ទ្រីលានដុង ដែលចំនួន២១,៦ភាគរយនៃប្រាក់ចំណូលសរុបនោះបានមកពីដីធ្លី៕ប្រភព: Vnexpress ៕

អ្នកជំនាញៈ ​ការ​ទិញ​ដី​ជាយ​ក្រុង​ផ្តល់​ផល​ចំណេញ​ខ្ពស់​ ធៀប​នឹង​ការ​ទិញ​នៅ​កណ្តាល​រាជធានី​

ដោយៈ ចំណាន

   ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា ការទិញដីជាយក្រុងដែលមានតម្លៃទាប មានឱកាសចំណេញខ្ពស់ និងច្រើនដង បើធៀបជាមួយការទិញដីនៅកណ្តាលរាជធានី ដែលមានតម្លៃខ្ពស់រួចទៅហើយ។

អ្នកឧកញ៉ាសំ សុខនឿនប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុន SAM SN Group បានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍មុនថា ដីជាយក្រុង ដែលមានចម្ងាយចន្លោះ៣០គីឡូម៉ែត្រ ពីកណ្តាលរាជធានី ជាដីមានឱកាសចំណេញខ្ពស់ នៅពេលសេដ្ឋកិច្ចកើនឡើងកាន់​តែប្រសើរ និងមានឱកាសចំណេញច្រើនដង។

អ្នកឧកញ៉ាបញ្ជាក់ថា “ការទិញដីនៅកណ្តាលរាជធានី មិនសូវមានផលចំណេញខ្ពស់ទេ ដោយសារដីឡើងថ្លៃខ្ពស់រួចទៅហើយ តែដីជាយក្រុងរយៈពេល៥ ទៅ១០ឆ្នាំខាងមុខ នឹងមានឱកាសចំណេញច្រើន​ដង”។

អ្នកឧកញ៉ាសំ សុខនឿនបានពន្យល់ថា ការសម្រេចចិត្តវិនិយោគដីនាឱកាសនេះ មានអត្រាចំណេញ និងជាឱកាស ដោយសារមានដីលក់ច្រើន ដែលធ្វើឲ្យអ្នកវិនិយោគអាចជ្រើសរើសបានច្រើន និងទិញបានតម្លៃល្អ ទាបជាងទីផ្សារ។

អ្នកឧកញ៉ាបន្តថា គោលបំណងដែលលោកទិញដីច្រើននៅជាយក្រុង មានដូចជា ទី១ រង់ចាំឱកាសចំណេញនាពេលអនាគត ទី២ សម្រាប់អភិវឌ្ឍន៍បុរីនាពេលខាងមុខ ព្រោះអ្នកអភិវឌ្ឈន៍ធំៗតែងតែទិញដីនៅជាយក្រុងដែលមានតម្លៃទាប សម្រាប់អភិវឌ្ឍន៍គំរោងរបស់ពួកគេនាពេលអនាគត និងទី៣ សម្រាប់សាងសង់រោងចក្រ តំបន់ឧស្សាហកម្មជាដើម ព្រោះនៅពេលមានអ្នកវិនិយោគបរទេសចូលមក ពួកគេត្រូវការដី យើងមានដីសម្រាប់លក់ ឬសាងសង់រោងចក្រសំរាប់​សហការជាមួយពួកគេ។

អ្នកឧកញ៉ាសំ សុខនឿនបានបន្តទៀតថា ពិតហើយស្ថានភាព បច្ចុប្បន្នទីផ្សារដីធ្លី មានសភាពស្ងប់ស្ងាត់ច្រើន ដែលនេះជានិន្នាការទូទៅក្នុងទីផ្សារដីធ្លី តែងតែមានឡើងចុះជារឿងធម្មតា។

អ្នកឧកញ៉ាបញ្ជាក់ថា “នៅពេលមនុស្សជាច្រើនបារម្ភ វាជាឱកា​សសម្រាប់ការទិញដីយកផលចំណេញ និងបង្កើតឱកាសសម្រាប់អ​នា​គត”៕

UMTA តាំង​ចិត្ត​សហការ​ជាមួយ​វិស័យ​ឯកជន​ផ្នែក​ទេសចរណ៍​កម្ពុជា​

ដោយៈ ម៉ាណា

   មីយ៉ាន់ម៉ាៈ សមាគមទីភ្នាក់ងារទេសចរណ៍ នៃសហភាពមីយ៉ាន់ម៉ា (UMTA) តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក បន្ទាប់ពីការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា និងមីយ៉ាន់ម៉ា។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសច​រណ៍កម្ពុជា (CTB) ជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់កម្រិតខ្ពស់ និងស៊ីជម្រៅជាមួយលោក U Kyaw Bohne Naing ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ នៃសហភាពមីយ៉ាន់ម៉ា (UMTA) និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់សមាគម ព្រមទាំងតំណាងក្រុមហ៊ុនទេសចរណ៍ឈានមុខជាច្រើន របស់ប្រទេសមីយ៉ាន់ម៉ា លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទេសចរណ៍រវាងកម្ពុជា និងមីយ៉ាន់ម៉ា ឱ្យកាន់តែជាក់ស្តែង និងប្រកបដោយផ្លែផ្កា បន្ទាប់ពីការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងមីយ៉ាន់ម៉ា។

ក្នុងជំនួបនៃកិច្ចពិភាក្សានេះ លោក U Kyaw Bohne Naing ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ នៃសហភាពមីយ៉ាន់ម៉ា បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចការងារ របស់លោក រដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ព្រមទាំងបានបង្ហាញការចាប់អារម្មណ៍លើសក្តានុពល វិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏ល្បីល្បាញ ដូចជារមណីយដ្ឋានអង្គរ តំបន់ឆ្នេរសមុទ្រ និងគោលដៅទេសចរណ៍បែបសាសនា ដែលអាចទាក់ទាញភ្ញៀវទេសចរមីយ៉ាន់ម៉ា មកទស្សនាកម្ពុជាកាន់តែច្រើននាពេលខាងមុខ។

ជាមួយគ្នានេះ​ លោកក៏បានគូសបញ្ជាក់ពីតួនាទី របស់សមាគមក្នុងការជំរុញការអភិវឌ្ឍ វិស័យទេសចរណ៍របស់មីយ៉ាន់ម៉ា និងបានបង្ហាញការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហការ ជាមួយក្រសួងទេសចរណ៍កម្ពុជា ដើម្បីពង្រឹងការផ្លាស់ប្តូរភ្ញៀវទេសចរ ការផ្សព្វផ្សាយរួមគ្នា និងការតភ្ជាប់រវាងប្រតិបត្តិករទេសចរណ៍ នៃប្រទេសទាំងពីរ។

តាមរយៈជំនួបប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរ បានឯកភាពជំរុញការរៀបចំកម្មវិធី ផ្សព្វផ្សាយទេសចរណ៍រួមគ្នា កម្មវិធីទស្សនកិច្ចសិក្សា (FAM Trip) វេទិកាធុរកិច្ចទេសចរណ៍ (B2B Forum) និងការអភិវឌ្ឍកញ្ចប់ទស្សនកិច្ចថ្មីៗ ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងវិស័យឯកជននៃប្រទេសទាំងពីរ។​ លើសពីនេះ ភាគីទាំងពីរ ក៏នឹងពិភាក្សាអំពីការលើកទឹកចិត្តដល់សហគ្រាសទេសចរណ៍ ប្រតិបត្តិករសណ្ឋាគារ ភ្នាក់ងារទេសចរណ៍ និងវិនិយោគិនរបស់មីយ៉ាន់ម៉ា ឱ្យស្វែងរកឱកាសវិនិយោគ និងពង្រីកកិច្ចសហប្រតិបត្តិការអាជីវកម្ម លើវិស័យទេសចរណ៍នៅកម្ពុជា សំដៅរួមចំណែកដល់ការអភិវឌ្ឍ វិស័យទេសចរណ៍ ប្រកបដោយចីរភាព និងផ្តល់ផលប្រយោជន៍ទៅវិញ ទៅមករវាងប្រទេសទាំងពីរ។

ក្នុងជំនួបប្រកបដោយផ្លែផ្កានេះ លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យ UMTA ជួយជំរុញ និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ប្រជាពលរដ្ឋ និងប្រតិបត្តិករទេសចរណ៍មីយ៉ាន់ម៉ា តាមរយៈបណ្តាញសមាជិករបស់សមាគម ព្រមទាំងជំរុញការរៀបចំកម្មវិធីទស្សនកិច្ចសិក្សា សម្រាប់ក្រុមហ៊ុនទេសចរណ៍ អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងអ្នកមានឥទ្ធិពលលើបណ្តាញ សង្គមពីមីយ៉ាន់ម៉ា មកទស្សនាកម្ពុជា ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារមីយ៉ាន់ម៉ាឱ្យកាន់តែទូលំទូលាយ​ ព្រមទាំងគាំទ្រការតភ្ជាប់ជើងហោះហើរ រវាងគោលដៅទេសចរណ៍សំខាន់ៗ ដូចជា តំបន់អង្គរ និងតំបន់បាកាន ដើម្បីទាក់ទាញភ្ញៀវទេសចរពីទីផ្សារតំបន់ និងអន្តរជាតិ។

សមាគមទីភ្នាក់ងារទេសចរណ៍ នៃសហភាពមីយ៉ាន់ម៉ា (UMTA)​ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០២ និងជាស្ថាប័នតំណាងដ៏សំខាន់បំផុតមួយ នៃវិស័យទេសចរណ៍ឯកជននៅមីយ៉ាន់ម៉ា ដែលមានសមាជិកប្រមាណ១,០០០ អង្គភាព។

សមាគមនេះបានដើរតួនាទីយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍សំខាន់ៗ របស់មីយ៉ាន់ម៉ា ដូចជា យ៉ាងហ្គូន បាកាន មណ្ឌាល័យ និងបឹងអ៊ីនឡេ ហើយត្រូវបានទទួលស្គាល់ថា ជាដៃគូដ៏សំ​ខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍របស់មីយ៉ាន់ម៉ា។

នៅក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមា​ណ៥,៦លាននាក់ ក្នុងនោះមានភ្ញៀវទេសចរមីយ៉ាន់ម៉ា ប្រមាណ ៣៧.០០០នាក់។ ដោយឡែក ក្នុងរយៈពេល៤ខែនៃឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង១,៣លាននាក់ ក្នុងនោះមានភ្ញៀវទេសចរមីយ៉ាន់ម៉ាជាង១០,០០០នាក់៕

ផែន​ការ​ពង្រីក​រាជធានី​ក្នុង​កាំ​រង្វង់​៣០​គីឡូ​ម៉ែត្រ​ក្រឡា​ផ្លាស់​ប្តូរ​ហើយ​

ដោយៈ ស៊ីវ ម៉េង

   ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាកាលពីអាណត្តិទី៦ ដែលមានលោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបានប្រកាសផែនការពង្រីកផ្ទៃរាជធានីភ្នំពេ​ញ ក្នុងកាំរងង្វង់៣០គីឡូម៉ែត្រក្រឡា នៅត្រឹមឆ្នាំ២០៣៥ខាងមុខ។

ប្រសិនជាផែនការនេះធ្វើតាមការគ្រោងទុក ប្រជាពលរដ្ឋរស់នៅជាយរាជធានីភ្នំពេញ នឹងកាន់តែរីកធំ ហើយទឹកដីជាច្រើនស្ថិតក្នុង ខេត្តកណ្តាល នឹងត្រូវកាត់បញ្ចូលមកក្នុងរដ្ឋបាលរាជធានីភ្នំពេញ។

ប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងខេត្តកណ្តាល កាលពីពេលនោះបានបង្ហាញអារម្មណ៍រីករាយ ដោយសារកត្តាជាច្រើនរូមមាន ទី១ ការពង្រីករាជធានីនឹងផ្សារភ្ជាប់ ការកើនឡើងតម្លៃដីធ្លីជាស្វ័យប្រវត្តិ​ ទី២ ហេដ្ឋារចនាសម្ព័ន្ឋសំខាន់ៗ នឹងទៅដល់មាត់ទ្វារផ្ទះរបស់ពួកគេ ទី៣ ការរីកចម្រើនសេដ្ឋកិច្ចមូលដ្ឋាន នឹងមានភាពល្អប្រសើរឡើង និងទី៤ ពួកគេក្លាយជាប្រជាពល​រដ្ឋ រស់នៅក្នុងទីក្រុងមួយ ដែលកាន់តែធ្វើឲ្យគុណភាពជីវិត របស់ពួកគេប្រសើរឡើង និងរស់នៅប្រកបដោយភាពស៊ីវិល័យ។

អ្នកជំនាញបានមើលឃើញរួចហើយថា តម្លៃដីធ្លីបានហក់ឡើ​ងខ្ពស់ នៅពេលរដ្ឋាភិបាលប្រកាសពីផែនការ ប្រើប្រាស់ប្លង់គោលដីធ្លី សម្រាប់ឆ្នាំ២០៣៥ខាងមុខ ដែលផែនការនេះនឹងកាត់បញ្ចូល ភាគខាងជើងនៃខេត្តកណ្តាល ស្ទើរតែទាំងអស់ចូលមកក្នុងផែនរដ្ឋបាលរាជធានី។

ទោះជាយ៉ាងណា លោកប៉ូ អ៊ាវគង់ នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Advance មិនសូវមានសុទិដ្ឋិនិយមពីល្បឿន នៃ​ការរីកចម្រើននោះទេ ដោយលោកបានមានប្រសាសន៍ថា ការពង្រីកក្រុងភ្នំពេញ វាអាចលឿនរហ័ស អាស្រ័យលើកំណើ​នប្រជាជនលឿន ឬយឺតដូចគ្នា។

លោកបន្តថា “បើសិនជាកំណើនលឿន លទ្ធភាពនៃការពង្រីកក៏កាន់តែលឿនដែរ តែបើសិនជាកំណើនប្រជាជន នៅរាជធានីភ្នំពេញកើនយឺត ក៏លទ្ធភាពនៃការពង្រីករាជធានីក៏យឺតដូចគ្នាដែរ”។ លោកបន្ថែមថា“បើពុំមានផែនការច្បាស់លាស់ទេ ការបង្កើតក្រុងមានឈ្មោះ តែនៅក្នុងក្រុងភ្នំពេញ តែការរស់នៅវិញគឺមិនខុសពីនៅខេត្តទេ”។

ទោះជាយ៉ាងណាឍ គិតមកដល់ចុងអាណត្តិទី៦នៃរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ជានាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចបានប្រកាសកសាងទីក្រុងថ្មីចំនួន៣ ទី១ ទីក្រុងអរិយក្សត្រ ក្នុងខេត្តកណ្តាល ទីក្រុងសំពៅពូន ក្នុងស្រុកកោះធំ ខេត្តកណ្តាល ទីក្រុងឧត្តុងម៉ែជ័យ ស្ថិតក្នុងខេត្តកណ្តាល។

សម្តេចបញ្ជាក់នាពេលនោះថា “ទីក្រុងអរិយក្សត្រ នឹងមិនកាត់ចូលរាជធានីភ្នំពេញទេ ដោយទុកឲ្យរដ្ឋបាលខេត្តកណ្តាល ជាអ្នកគ្រប់​ គ្រង និងជម្រុញការប្រមូលពន្ធ”។

ជាមួយគ្នានេះ លោកឧកញ៉ាកាង សុធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យLand Station ក៏បានលើកឡើងផងដែរថា ការពង្រីករាជធានីភ្នំពេញ អាចធ្វើទៅបានគឺមានតែការកាត់យកដី ខេត្តនៅជាប់រាជធានីភ្នំពេញ មកស្ថិតនៅក្រោមការគ្រប់គ្រង របស់រដ្ឋបាលរាជធានីភ្នំពេញប៉ុណ្ណោះ។

លោកបន្តថា “នៅពេលរដ្ឋាភិបាល ពង្រីកទីក្រុងភ្នំពេញ ជាបន្តបន្ទាប់ នឹងធ្វើឱ្យសក្ដានុពលដីធ្លី នៅតំបន់ជាប់រាជធានីភ្នំពេញ ស្ទុះងើបមួយកម្រិតទៀតផងដែរ”។

ទោះជាយ៉ាងណាអ្នកជំនាញដទៃទៀត បានមើលឃើញផងដែរថា ការពង្រីករាជធានីជារឿងល្អប្រសើរមួយ ប៉ុន្តែរដ្ឋាភិបាលនឹងរងសម្ពាធខ្លាំងផងដែរ ដែលត្រូវវិភាជន៍ថវិកាជាតិ សាងសង់ ហេដ្ឋារចនាសម្ព័ន្ឋនានាទាំងទឹកស្អាត អគ្គិសនី និងបណ្តាញផ្លូវថ្នល់ ពិសេសបើសិនជាមិនបានរៀបចំផែនទី ប្រើប្រាស់ដីបានលំអិតទេ ការអភិវឌ្ឍន៍រាជធានី នឹងមិនទទួលបានសោភ័ណភាព និងររបៀបរៀបរយ សមស្របនឹងនិន្នាការអភិវឌ្ឍន៍ ទីក្រុងប្រកបដោយភាពស៊ីវិល័យនោះទេ។

អគ្គនាយកគេហទំព័រPropertyarea.asiaជាសារព័ត៌មានឈានមុខគេលើវិស័យអចលនទ្រព្យ លោកយិន លាងគង់ ដែលបានតាមដានដំណើរវិវត្តន៍ នៃនគរូបនីយកម្មជាប្រចាំ បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃទី១៦ មិថុនាថា ផែនការប្រកបដោមហិច្ឆតា របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ពិតជាស័ក្តិសមសម្រាប់ស្ថានភាព និងបរិបទសេដ្ឋកិច្ចដ៏រីកចម្រើននាសម័យកាលនោះ ប៉ុន្តែប្រសិនជាត្រូវពង្រីករាជធានីនេះដល់កាំរង្វង់៣០គីឡូម៉ែត្រក្រឡា នឹងមិនមានទីក្រុងអរិយក្សត្រ និងទីក្រុងតាខ្មៅនោះឡើយ រួមទាំងបូកបញ្ចូលទីក្រុងឧត្តុងម៉ែជ័យផងដែរ។

លោកបញ្ជាក់ថា “ហេតុនេះ ផែនការពង្រីករាជធានីតាមផែនការខាងលើ ខ្ញុំគិតថានឹងមិនអាចកើតមាននោះទេ ដរាបណាស្ថានភាព​សេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចកម្ពុជាស្ថិតក្នុងកំណើនយឺតបែបនេះ”។ លោកបន្តថា “ការពង្រីកទីក្រុង ជារឿងមួយល្អ ព្រោះវានឹងជម្រុញកំណើនសេដ្ឋកិច្ច ការធ្វើពិពិធកម្មការអភិវឌ្ឍ និងកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង ប៉ុន្តែការពង្រីកលឿន តែគ្មានផែនការច្បាស់​លាស់នឹងមិនជួយជម្រុញកិត្យានុភាព និងមុតមាត់ទីក្រុងទេ”។

លោកយិន លាងគង់បានបន្តថា ទោះជាយ៉ាងណា ផែនការឆ្នាំ​២០៣៥របស់រដ្ឋាភិបាល អាណត្តិទី៦ ក៏អាចបន្តក្នុងអាណត្តិសម្តេច  ធិបតីបានផងដែរ ប្រសិនជាការសិក្សារកឃើញថា ទីក្រុងតាខ្មៅគួរផ្លាស់ប្តូរ និងអ្វីៗកើតបានសមស្របនឹងបរិបទសេដ្ឋកិច្ច សង្គម និងកំណើនប្រជាសាស្រ្ត៕

ដំណឹងល្អ! ​ខេត្ត​កំពង់​ធំ​នឹង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាលើក​ដំបូង​របស់​ខ្លួន​

ដោយៈ ចំណាន

   កំពង់ធំៈ ជាដំណឹងគួរឲ្យរីករាយមួយ ដែលគម្រោង​នៃ​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ធំ​(KTSEZ) ​កំពុង​បង្ហាញ​ពី​ការ​បោះ​ជំហា​ន​ទៅមុខ​កាន់​តែ​លឿន​ បន្ទាប់​ពី​ក្រុមហ៊ុន​​ រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង ​បណ្តាក់​ទុន​រួមគ្នា​​ជាមួយ​នឹង​រដ្ឋបាល​ខេត្ត​កំពង់ធំ។

ពិធី​ចុះ​ហត្ថលេខា ​ដើម្បី​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ធំ​ ត្រូវ​បាន​ធ្វើ​ឡើង​រវាង​លោក Hiroshi UEMATSU តំណាង​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក (Royal Group Phnom Penh SEZ Plc.) ជាមួយ​នឹង​លោក នួន ផារ័ត្ន អភិបាល​ខេត្ត​កំពង់ធំ ​នៅ​ក្នុង​ទីក្រុង​អូសាកា ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃទី១២ ខែ​មិថុនា ឆ្នាំ​២០២៦។

គម្រោង​នេះ​មាន​គោល​បំណង ​អភិវឌ្ឍន៍​​តំបន់​កសិ-​ឧស្សាហកម្ម​កែច្នៃ តាម​គំរូ​ “ពី​កសិដ្ឋាន​ដល់​រោងចក្រ”(Farm-to-Factory Agro-Processing Zone) ដែល​នឹង​លើក​កម្ពស់​ឧស្សាហកម្ម​ជំនួស​ឱ្យការ​នាំ​ចូល និង​ឧស្សាហកម្ម​ដែល​ផ្តោត​លើ​ការ​នាំ​ចេញ ដោយ​បង្កើត​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​កសិ-ឧស្សាហកម្ម​ដែល​មាន​តម្លៃ​បន្ថែម​។

គំនិត​ផ្តួច​ផ្តើម​នេះ​ត្រូវ​បាន​រំពឹង​ថា​ នឹង​ពង្រឹង​ឧស្សាហូប​នីយកម្ម​ជនបទ បង្កើត​ឱកាស​ការងារ និង​បង្កើន​ប្រាក់​ចំណូល​របស់​កសិករ តាម​រយៈ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម កែច្នៃ​កសិផល។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ធំ​គឺ​ដើរ​ស្រប​តាម​ចក្ខុ​វិស័យ ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការ​ជំរុញ​ទំនើបកម្ម​វិស័យ​កសិកម្ម ការ​ធ្វើ​ពិពិធកម្ម​វិស័យ​ឧស្សាហកម្ម និង​ការ​អភិវឌ្ឍ​តំបន់​ប្រកប​ដោយ​តុល្យភាព។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា ​គម្រោង​នេះនឹង​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ជាតិ​ ក្នុង​ការ​ពង្រឹង​វិស័យ​កសិ- ​ឧស្សាហកម្ម​របស់​​កម្ពុជា បង្កើត​ឱកាស​ការងារ​នៅ​តំបន់​ជនបទ ព្រម​ទាំង​​បង្កើន​សមត្ថភាព​ប្រកួត​ប្រជែង ​របស់​ផលិត​ផល​កសិកម្ម​កម្ពុជា​ទាំង​នៅ​ក្នុង​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​អន្តរជាតិ។

ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក លោក គិត ម៉េង បាន​និយាយ​ថា គម្រោង​នេះ​គឺ​ជា​ការ​បោះ​ជំហាន​ ចូល​ទៅ​ក្នុង​វិស័យ​ថ្មី​មួយ ​សម្រាប់​ក្រុមហ៊ុន​របស់​យើង ហើយ​វា​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញាចិត្ត​ ក្នុង​ការ​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​តំបន់​ជនបទ ដោយ​ប្រើប្រាស់​ជំនាញ និង​បទ​ពិសោធ​ដែល​យើង​បាន​កសាង​ អស់​រយៈ​ពេល​ជាង​ពីរ​ទសវត្សរ៍​កន្លង​មក​។

អ្នកឧកញ៉ាបញ្ជាក់ថា “តាម​រយៈ​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ធំ យើង​មាន​គោល​បំណង​បង្កើត ​ឱកាស​ការងារ​ប្រកប​ដោយ​ចីរភាព​ ផ្តល់​ប្រភព​ចំណូល​មាន​ស្ថិរភាព ​ដល់​សហគមន៍​ជនបទ និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យកសិ-​ឧស្សាហកម្ម​របស់​កម្ពុជា”។

ដោយ​ផ្អែក​លើ​បទពិសោធ​ន៍ ជាង​ពីរ​ទសវត្សរ៍​ក្នុង​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក មាន​គោល​បំណង​អភិវឌ្ឍន៍ ​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ធំ ឱ្យ​ក្លាយ​ជា​តំបន់​កសិ-​ឧស្សាហកម្ម​កែច្នៃ​តាម​គំរូ​ “ពី​កសិដ្ឋាន​ដល់​រោងចក្រ” ឈាន​មុខ​គេ ដែល​រួម​ចំណែក​ពង្រឹង ខ្សែ​ចង្វាក់​តម្លៃ​កសិកម្ម ទាក់ទាញ​ការ​វិនិយោគ​ប្រកប​ដោយ គុណភាព និង​បង្កើត​ឱកាស​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព​សម្រាប់​ប្រជា​កសិករ និង​សហគមន៍​ជនបទ​នៅ​កម្ពុជា។

អភិបាលខេត្ត​កំពង់ធំ លោក នួន ផារ័ត្ន បាន​និយាយ​ថា តាម​រយៈ​គម្រោង​នេះ កម្ពុជា​រំពឹង​ថា​នឹង​អាច​កៀរគរ ​អ្នក​វិនិយោគ​ជប៉ុន​មក​វិនិយោគ​បន្ថែម​ទៀត​នៅ​ក្នុង​ខេត្ត​កំពង់ធំ។

លោក​លើក​ឡើង​ថា ​យើង​បាន​ប្រឹងប្រែង​អស់​ជិត២ឆ្នាំ ​ទើប​អាច​ឈាន​មក​ដល់​ចំណុច​នេះ ដែល​ជា​ចំណុច​ចាប់​ផ្តើម​នៃ​ដំណើរ​វែង​ឆ្ងាយ​ថ្មី​មួយ​ទៀត​ សម្រាប់​ការ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​សេដ្ឋកិច្ច​របស់​ខេត្ត”៕