PM touts plan to build world’s tallest tower

A group of investors led by a Dubai- based real estate developer is in talks to build a mixed-use tower in Thailand that may vie for the title of the world’s tallest building, according to Prime Minister Srettha Thavisin.

Mr Srettha met with a group of Middle Eastern and Chinese companies including Emaar Group, Broad Group and Vatone Group and discussed plans to “build the world’s tallest building in Thailand”, he said in a post on X on Friday.

Emaar is best known for building Burj Khalifa in Dubai, currently the world’s tallest tower at 828 metres.

The tallest building in Thailand is the 70- storey Magnolias Waterfront Residences Iconsiam in Bangkok, at 318 metres.

Mohamed Alabbar, who founded Emaar, said the Thai project would not be developed by the publicly traded company but by a group of investors that includes him in a personal capacity. The talks are in early stages for “a super-tall tower”, he said.

The project in Thailand would include a large department store, offices, a financial hub, a hotel and an entertainment centre, said Mr Srettha, who headed the property developer Sansiri Plc before entering politics last year.

The Pheu Thai government that Mr Srettha heads is also studying the development of entertainment complexes that would house casinos.

“It will create considerable investment value and attract tourists,” Mr Srettha wrote in the post, adding that the investors would study the prospects and propose an investment plan later. Source: Bangkok Post

សប្តាហ៍នេះ កម្ពុជា នឹងក្តៅខ្លាំង ឈានដល់កម្រិតគ្រោះថ្នាក់ ៤០អង្សាសេ

យោងតាមគេហទំព័រ Weather.com, សប្តាហ៍នេះ អាកាសធាតុនៅប្រទេសកម្ពុជា នឹងហក់ឡើងខ្ពស់ដល់កម្រិតគ្រោះថ្នាក់ ពោលគឺ៣ថ្ងៃចុងសប្តាហ៍ សីតុណ្ហភាពនឹងឈានដល់៤០អង្សាសេឯណោះ។

តាមការព្យាករ សីតុណ្ហភាពចាប់ពីថ្ងៃចន្ទដល់ថ្ងៃព្រហស្បតិ៍ គឺឈានដល់៣៩អង្សាសេ ហើយកម្តៅនឹងឡើងដល់ចំណុចកំពូល នៅថ្ងៃសុក្រ សៅរ៍និងអាទិត្យ ពោលគឺ៣ថ្ងៃនេះ សីតុណ្ហភាពនឹងហក់ដល់ ៤០អង្សាសេ (មានអារម្មណ៍ដូច៤៦អង្សាសេ)។

សីតុណ្ហភាពបែបនេះ​ ត្រូវបាន Weather ចាត់ថ្នាក់ថា ឈានដល់កម្រិតគ្រោះថ្នាក់ពណ៌ក្រហមហើយ ព្រោះវាអាចប៉ះពាល់ដល់សុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរ។
អាកាសធាតុនៅកម្ពុជា ក៏មិនខុសពីតំបន់មួយចំនួននៅប្រទេសថៃដែរ ពោលគឺសីតុណ្ហភាពបានហក់ឡើងដល់ ៣៩ឬ៤០ អង្សា ហើយក្រុមអ្នកជំនាញថៃ ព្រមានថា រលកកម្តៅនឹងបន្តវាយប្រហារថែមទៀត ដោយមិនទាន់ធូរស្រាលឆាប់ៗនេះទេ។

ជាមួយគ្នានេះ នាយកដ្ឋានឧតុនិយមថៃ ព្យាករថា សន្ទស្សន៍កម្តៅនឹងឡើងដល់កម្រិតពណ៌ក្រហម (គ្រោះថ្នាក់ខ្លាំង) ដល់២៧ខែមេសា ក្នុងខេត្តចំនួន១៥។

មិនត្រឹមប៉ុណ្ណឹង អំឡុងពេលមេឃក្តៅខ្លាំង ថៃ ក៏រកឃើញអាការចំនួន៣ ដែលកើតឡើងខ្លាំងបំផុតលើប្រជាជនរបស់ខ្លួនផងដែរ នោះគឺ ឈឺក្បាល ទល់លាមក និងរមួលក្រពើ។

ការ​ស្ទង់​មតិ​ដែល​​ធ្វើ​ឡើង​ចន្លោះ​ថ្ងៃ​ទី១ដល់​ទី៤ខែ​មេសាបានបង្ហាញថា អ្នកឆ្លើយសំណួរមានអាករឈឺក្បាលចំនួន ២១.៩%, ទល់លាមក ១៣.៦% និងរមួលក្រពើ ១២.៧%៕

China’s property investment decline worsens in Q1

BEIJING: Property investment in China in the first quarter slid 9.5 per cent from a year earlier, compared with a 9.0 per cent fall in the January-February period, suggesting the sector has some way to go before a solid turnaround is likely to emerge.

Property sales by floor area in January-March logged a 19.4 per cent slide from a year earlier, compared with a 20.5 per cent fall in January-February, National Bureau of Statistics (NBS) data showed on Tuesday (Apr 16).

China has been ramping up measures to reinvigorate its fragile property sector including allowing state banks to lend to qualified property projects after a crackdown on developer leverage led to a snowballing liquidity crisis.

New construction starts measured by floor area dropped 27.8 per cent in the first quarter year-on-year, after a 29.7 per cent plunge in the first two months of the year.

Funds raised by China’s property developers were down 26.0 per cent in January-March after a 24.1 per cent drop in the January-February period. Source: Reuters/ec

នាយករដ្ឋមន្រ្តីថៃស្នើផែនការសាងសង់អគារខ្ពស់ជាងគេបំផុតនៅលើពិភពលោកនៅក្នុងប្រទេសរបស់ខ្លួន

ដោយ: គង់ លាងហួរ

បាងកក: យោងតាមនាយករដ្ឋមន្រ្តីថៃ លោកសេដ្ឋា ថាវីស៊ីន បានឱ្យដឹងថា ក្រុមអ្នកវិនិយោគដែលដឹកនាំ ដោយអ្នកអភិវឌ្ឍន៍អចលនទ្រព្យ មានមូលដ្ឋាននៅទីក្រុងឌូបៃ  កំពុងពិភាក្សាពីគម្រោងសាងសង់អគារខ្ពស់ជាងគេ បំផុតនៅលើពិភពលោក នៅក្នុងប្រទេសថៃ។

បច្ចុប្បន្ននេះ អគារBurj Khalifa នៅប្រទេសអារ៉ាប់រួម គឺជាអគារខ្ពស់ជាងគេបំផុតនៅលើពិភពលោក ដោយមានកម្ពស់៨២៨ម៉ែត្រ ខណៈអគារ ដែលខ្ពស់ជាងគេបំផុតនៅប្រទេសថៃ នាពេលបច្ចុប្បន្ន មានកម្ពស់៣១៨ម៉ែត្រ និងមាន៧០ជាន់ ដែលអគារនោះ មានឈ្មោះថា Magnolias Waterfront Residences Iconsiam។លោកសេដ្ឋា បានសរសេរបង្ហោះនៅលើបណ្តាញសង្គមរបស់លោកថា “ខ្ញុំបានជួបជាមួយក្រុមហ៊ុន មកពីតំបន់មជ្ឈិមបូព៌ា និងប្រទេ​សចិន ដូចជា ក្រុមហ៊ុន Emaar Group ក្រុមហ៊ុន Broad Group និងក្រុមហ៊ុន Vatone Group ដោយបានពិភាក្សាពីគម្រោងសាងសង់អគារខ្ពស់ជាងគេបំផុត”។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Emaar Group ក៏ជាអ្នកគ្រប់គ្រង អគារ Burj Khalifa នៅទីក្រុងឌូបៃផងដែរ។ លោកសេដ្ឋា បានបញ្ជាក់ថា “ការអភិវឌ្ឍន៍អគារខ្ពស់ជាងគេបំផុ​តនៅលើពិភពលោក នឹងបង្កើតបានជាការវិនិយោគដ៏មានតម្លៃ ព្រមទាំងអាចទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ”។ នាយករដ្ឋមន្ត្រីថៃរូបនេះបានបន្ថែមថា ក្រុមអ្នកវិនិយោគនឹងសិក្សាពីគម្រោងនេះ រួចហើយទើបស្នើឡើងនៅពេលក្រោយ។

លោក Chai Wacharonke អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានថ្លែងប្រាប់សារព័ត៌មាន Bloomberg ថា អ្នកវិនិយោគ ចាប់អារម្មណ៍ក្នុងការបង្កើតគម្រោងធំៗនៅប្រទេសថៃ។

លោកបន្តថា លោកសេដ្ឋាបានដាក់សំណើរ ក្នុងការសាងសង់អគារខ្ពស់បំផុតនៅប្រទេសថៃ ហើយអ្នកវិនិយោគមិនបានច្រានចោ​លគំនិតនេះឡើយ”៕ប្រភព:Bangkok Post & Bloomberg៕

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងផ្តល់ការលើកទឹកចិត្តពិសេសចំពោះអ្នកលក់បុរីវិមានសំណាងបានជោគជ័យនៅឆ្នាំនេះ

ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia បានប្រកាសលើកទឹកចិត្តជាច្រើន ដល់អ្នកលក់បុរីវិមានសំណាងដោ​យផ្តល់នូវដំណើរកំសាន្ត ទៅកាន់សហរដ្ឋអាមេរិក និងប្រទេសអង់គ្លេស។

លោកឧកញ៉ាបានសរសេរលើ បណ្តាញទំនាក់ទំនងសង្គមថា ដើម្បីលើកទឹកចិត្ត ក៏ដូចជាជម្រុញដល់ការលក់បុរីវិមានសំណាង ក្នុងនាមជាអ្នកអភិវឌ្ឍន៍បុរីនេះ លោកឧកញ៉ានឹងផ្តល់ជូននូវដំណើរកំសាន្តជាច្រើនរួមមាន ទី១ ចូលរួមកម្មវិធី KW Mega Camp 2024 នៅទីក្រុង Austin រដ្ឋ Texas សហរដ្ឋអាមេរិក ក្នុងខែសីហា ២០២៤ សម្រាប់១សប្តាហ៍។

ទី២ ទៅមើលបាល់ទាត់នៅ Old Trafford, Man United FC និងទីក្រុង London ប្រទេសអង់គ្លេស ក្នុងខែ ធ្នូ ២០២៤ សម្រាប់ ១សប្តាហ៌។ ទី៣ ខ្ញុំបាទ គីម ហ៊ាង ជាស្ថាបនិក បុរី វិមានសំណាង និងជាប្រធាន KW Cambodia ដែលមានប្រភពមកពីអាមេរិក មានបំណងអញ្ជើញ ធានាចេញលុយឲ្យ និងដឹកនាំដោយផ្ទាល់ ចំពោះភ្នាក់ងារលក់ ដែលលក់បុរី វិមានសំណាង ដោយជោគជ័យក្នុងឆ្នាំ ២០២៤ ចំនួន១០ ទៅ២០នាក់ ទៅលេងអាមេរិក និង១០ ទៅ២០នាក់ ទៅមើលបាល់ទាត់នៅអង់គ្លេស។

បុរីវិមានសំណាងសាងសង់ឡើង លើផ្ទៃដីទំហំ២៥ហិកតា ដោយ​សារសង់ផ្ទះវីឡាប្រណីតៗ ចំនួ​នជាង៤០០ប៉ុណ្ណោះ ដើម្បីកសាងសហគមន៍អ្នកស៊ីវិល័យមួយ នាភាគខាងជើងរាជធានីភ្នំពេញ ដែលជាតំបន់បណ្តុំ ដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានជាច្រើន ពិសេសក្រសួង ស្ថាប័នជាច្រើនបានចាប់ផ្តើមផ្លាស់ប្តូរ ទៅកាន់តំបន់នេះ។

បើតាមលោកជំទាវឧកញ៉ាគង់ សំណាងអគ្គនាយិកាបុរីវិមានសំណាងបានមានប្រសាសន៍ឲ្យដឹងថា បុរីបានលៃទុកផ្ទៃដីប្រមាណ​៤០ភាគរយ សម្រាប់ធ្វើជាទីធ្លា និងសួនបៃតងសាធារណៈ ដែលបំរើឲ្យការរស់នៅប្រកបដោយភាពមនោរម្យ និងផាសុខភាព ពិសេសបុរីនេះមានព្រែកធម្មជាតិ ប្រវែង១០០០ម៉ែត្រហូរកាត់ ដែលផ្តល់នូវសំណើម និងខ្យល់អាកាសបរិសុទ្ឋដល់អ្នករស់នៅក្នុងបុរី ឲ្យកាន់តែមានភាពត្រជាក់ត្រជុំបន្ថែមទៀត៕

អ្នកធុរកិច្ចវៀតណាមស្វែងរកឱកាសពង្រីកធុរកិច្ចនិងវិនិយោគ នៅខេត្តកំពង់ស្ពឺ

        ដោយៈ សូរិយាវង្ស

        កំពង់ស្ពឺៈ កាលពីចុងសប្តាហ៍មុន សភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺបានទទួលស្វាគមន៍ពាណិជ្ជករ-វិនិយោគគិន អញ្ជើញមកពីប្រទេសវៀតណាម។

ក្នុងជំនួបទ្វេរភាគី (កម្ពុជា-រៀតណាម) សភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ដឹកនាំដោយ លោកឡេង សុខគា ប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ និងអនុប្រធាន សមាជិក សមាជិកទីប្រឹក្សាសរុបចំនួន២១រូប និងភាគីវៀតណាមដឹកនាំដោយលោក Tran Duc Hai ដែលមានសមាជិកចំនួន១៦រូប តំណាងឱ្យក្រុមហ៊ុនចំនួន០៥ ធំៗរួមមាន៖

១.ក្រុមហ៊ុនយិនស៊ិន ង៉ុកលីង
២.ក្រុមហ៊ុនគ្រឿងសម្អាង (ទឹកអប់សៃហ្គន)
៣.ក្រុមហ៊ុននាំចេញនាំចូល
៤.ក្រុមហ៊ុនខាងកសិកម្ម
៥.ក្រុមហ៊ុនទឹកស្អាត។

ក្នុងជំនួបដ៏សំខាន់នោះភាគីទាំងពីរ បានពិភាក្សាគ្នាអំពី ភាពជាដៃគូរ ការដោះដូរពាណិជ្ជកម្ម ឱកាសវិនិយោគ ការកែច្នៃទិន្នផលកសិកម្ម និងការពង្រឹងចំណងកិច្ចសហការ កម្ពុជា-វៀតណាម៕

ផលិតផលទេសចរណ៍បែបសាសនាមួយកំពុងរំលេចខ្លួនលើ ឧទ្យានជាតិគិរិរម្យ

        ដោយៈ គង់ សូរិយា

        កំពង់ស្ពឺៈ កន្លែងវិបស្សនានៅឧទ្យានជាតិ ព្រះសុរាម្រឹតកុសុមៈ”គីរីរម្យ” នឹងក្លាយជាគោលដៅទេសចរណ៍ នាំឱ្យភាពស្អាតក្នុងចិត្ត ភាពស្អាតមកខាងក្រៅ ជាមួយធម្មជាតិស្រស់ស្អាតព័ទ្ធជុំវិញ។

កន្លែងវិបស្សនាថ្មី ជាគោលដៅទេសចរណ៍លំហែបៃតង និងស័ក្តិសមសម្រាប់អ្នកប្រតិបត្តិសាសនា និងកន្លែងអ្នកទេសចរណ៍ ដែលត្រូវបានធ្វើឱ្យចិត្តស្អាត ស្អាតទាំងគំនិត និងស្អាតទាំងបរិស្ថានខាងក្រៅ ជាមួយធម្មជាតិស្រស់ស្អាតព័ទ្ធជុំវិញ។ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបែបនេះ នៅក្នុឱកាសអញ្ជើញដឹកនាំប្រតិភូក្រសួងបរិស្ថាន ចុះពិនិត្យការសាសសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌល វប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ “គីរីរម្យ” កាលពីព្រឹកថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤។

រដ្ឋមន្រ្តីក្រសួងបរិស្ថានបានបន្ថែមថា “ការរៀបចំសាងសង់ទីកន្លែ​ងសមាធិនេះឡើង គឺដើម្បីផ្សព្វផ្សាយ ពីមាគ៌ាព្រះពុទ្ធសាសនា វប្បធម៌ និងបង្ហាញអំពីធនធានធម្មជាតិ ផ្សារភ្ជាប់នឹងជីវិតប្រចាំថ្ងៃ ដែលប្រកបដោយធម៌សន្តោស កសាងសន្តិភាពផ្លូវចិត្តឱ្យរឹងមាំ តាមរយៈការសិក្សាធម៌វិន័យរបស់ព្រះពុទ្ធ ដែលផ្តោតសំខាន់លើភាពល្អបរិសុទ្ធ ភាពស្អាតនៃចិត្ត ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨”។

គម្រោងទេសចរណ៍លំហែរបៃតង ជាយុទ្ធសាស្រ្តចម្បងមួយរបស់ក្រសួងបរិស្ថាន កើតចេញពីការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានបានផ្តោលើមុំយុទ្ធសាស្ត្រចំនួន៣ គឺស្អាត បៃតង និងចីរភាព។ យុទ្ធសាស្រ្តបានយកចិត្តទុកដាក់ លើអភិរក្សបរិស្ថាន វប្បធម៌ ជំនឿសាសនា និងធនធានធម្មជាតិ ព្រមទាំងជួយលើកកម្ពស់សោភ័ណភាពតំបន់ធម្មជាតិ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ តាមតំបន់ការពារធម្មជាតិ ពីព្រោះថា ការសាងសង់នេះ គឺទុកសម្រាប់ជាប្រយោជន៍ជូនពួកគាត់ ឱ្យរកប្រាក់ចំណូលបន្ថែម ព្រមទាំងរក្សាភាពថ្លៃថ្នូរ ដែលជាទំនៀមទម្លាប់ របស់ប្រជាជាតិពីដូនតាខ្មែរ។

កន្លែងសមាធិដ៏ទំនើបមួយនៅកម្ពុជានេះ បានរចនាឡើងតាមរចនាបទខ្មែរ តាមគំនិតច្នៃប្រឌិត និងបង្កើតឡើងដោយលោកបណ្ឌិត អ៊ាង សុផល្លែត និងបានសង់ឡើងជាតង់សម្រាក តាមស្ថាបត្យកម្មខ្មែរ ដោយបានគិតគូរយ៉ាងល្អិតល្អន់ សម្រាប់កន្លែងសមាធិ បរិស្ថានជុំវិញ និងមានមុងការពារការរំខានពីសត្វល្អិត តាមរយៈភាពស្ងប់ ងាយស្រួលដល់ការស្វាធ្យាយ និងសម្អាតចិត្តឱ្យស្អាតផូរផង់ល្អ។

បច្ចុប្បន្នគម្រោងបានបញ្ចប់ការសាងសង់ សមាធិចំនួន១០កន្លែង ព្រមទាំងកាំជញ្តើរឡើងភ្ជាប់ទៅទីតាំងទាំងនោះ ដ៏ល្អស្អាតផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំដល់ក្រុមការងារសាងសង់ បន្តយកចិត្តទុកដាក់បង្កើតជាសួនច្បារ ដែលត្រូវដាំដុះផ្កា និងដើមឈើលម្អបន្ថែមទៀត ដើម្បីបង្កើនសោភ័ណភាព និងបរិយាកាសល្អមួយកម្រិតទៀត។

តាមគម្រោងកន្លែងសមាធិ នឹងត្រូវសាងសង់ចំនួន៥០ទីតាំង ផ្សេងគ្នាជាបន្តបន្ទាប់ ដើម្បីទទួលពុទ្ធបរិស័ទ ឬភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលអញ្ជើញមកកម្សាន្តឧទ្យានជាតិ “គីរីរម្យ” បានចូលរួមទស្សនាទេសភាពធម្មជាតិ ស្រូបយកខ្លយល់អកាសបរិសុទ្ធ ស្វែងយល់ពីវប្បធម៌ ប្រវត្តិសាស្រ្ត និងធ្វើសមាធិ សិក្សាធម៌វិន័យរបស់ព្រះពុទ្ធសាសនា ដែលជាទំនៀមទម្លាប់របស់ប្រជាពលរដ្ឋតពីដូនតា៕

ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍”When Shaolin Meets Bokator At Angkor” នៅខេត្តសៀមរាបក្នុងសប្តាហ៍នេះ

        ដោយៈ ច្រាយ ចំណាន

        សៀមរាបៈ ដើម្បីបង្កើតព្រឹត្តិការណ៍ និងផលិតផលទេសចរណ៍ថ្មីៗ ក្រសួងទេសចរណ៍នឹងរៀបចំពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍”When Shaolin Meets Bokator At Angkor” នៅខេត្តសៀមរាបក្នុងសប្តាហ៍នេះ។

យោងតាមសេចក្តីប្រកាសរបស់ ក្រសួងទេសចរណ៍នៃកម្ពុជាបានឲ្យដឹងថា ដើម្បីបន្តជំរុញការអនុវត្ត “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយរដ្ឋបាលប្រជាជន ខេត្តហឺណាន និងរដ្ឋបាល ខេត្តសៀមរាប នឹងរៀបចំ“ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍ When Shaolin Meets Bokator At Angkor” នៅបរិវេណខាងជើងប្រាសាទបាយ័ន ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៧:៣០នាទីព្រឹក។

ពិព័ណនេះធ្វើឡើង ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នារវាងខេត្តហឺណាន និងខេត្តសៀមរាប រួមជាមួយការសម្តែង រួមគ្នារវាងក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកត្តោ។ ព្រឹត្តិ​ការណ៍នេះ នឹងមានការចូលរួមពីថ្នាក់ដឹកនាំកម្ពុជា-ចិន សមាគមទេសចរណ៍ អ្នកសារព័ត៌មាន និងស្ថាប័នពាក់ព័ន្ធសរុបជាង៥០០នាក់។

ក្រសួងទេសចរណ៍បានប្រកាសឲ្យស្ថាប័នពាក់ព័ន្ធ សមា​គមទេសចរណ៍ ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន ភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជន មេត្តាជ្រាប ចូលរួមទស្សនាដោយសេរី និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ តាមគ្រប់មធ្យោបាយ និងគ្រប់រូបភាព សំដៅទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យមក ទស្សនា និងវិនិយោគនៅកម្ពុជា កាន់តែច្រើនថែមទៀត ក៏ដូចជាចូលរួមអបអរសាទរ ដល់ការអនុវត្តយុទ្ធនាការ “ទស្សនាសៀ​ម​រាប ឆ្នាំ២០២៤” និង “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤”៕

ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា

        ដោយៈ គង់ សូរិយា

        សៀមរាបៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរខេត្តសៀមរាប បាននិងកំពុងរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្នុងក្រុងរុនតាឯក និងពាក់ស្នែង ដើម្បីគាំទ្រដល់សុខុមាលភាព និងជីវភាពរស់នៅល្អប្រសើរ របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ទាំងពីរ។

លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក្នុងជំនួបជាមួយមន្ត្រីមន្ទីរដ.ន.ស.ស. ខេត្តសៀមរាបបានថ្លែងបែបនេះ នាព្រឹកកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤កន្លងមកនេះ។

លោកឧបនាយករដ្ឋមន្រ្តីបានបន្តថា ជាមួយគ្នានេះ យើងក៏បានបំពេញកាតព្វកិច្ចក្នុងការការពារ និងថែរក្សាមរតកដ៏មានតម្លៃ ពីដូនតាខ្មែរឱ្យបានគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយរបស់យើង៕

អ្នកជំនាញអះអាងថា អ្នកវិនិយោគនៅតែស្វែងរកអចលនទ្រព្យ តម្លៃក្រោមទីផ្សារ

        ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ ទីផ្សារអចលនទ្រព្យ អាចត្រូវការរយៈពេលវែងបន្ថែមទៀត ដើម្បីជម្រុញឲ្យតម្លៃងើបឡើងវិញ ខណៈបច្ចុប្ប​ន្នអ្នកវិនិយោគនៅតែបន្តស្វែងរកដី និងអចលនទ្រព្យផ្នែកដទៃទៀត ដែលមានតម្លៃក្រោមទីផ្សារ។

លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAMATAK Property Service Co, Ltdបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រា​មកាលពីល្ងាចថ្ងៃទី២១ មេសាកន្លងមកថា ស្ថានភាពទីផ្សារចូលមកដល់ដើមត្រីមាសទី២នេះ មិនទាន់មានសញ្ញាប្រែប្រួលនៅឡើយទេ ដោយអ្នកទិញនៅតែស្វែងរកដី និងអចលនទ្រព្យដទៃទៀត ដែលមានតម្លៃល្អ។លោកស្រីបន្តថា “អ្វីៗស្ថិតនៅក្នុងសភាពទ្រឹង ពិសេសតម្លៃដីធ្លី មិនទាន់ងើបឡើងនៅឡើយទេ យើងត្រូវការពេលវេលាបន្ថែមទៀត”។ លោកស្រីបន្តថា “អ្នកទិញនៅតែស្វែងរកអចលនទ្រព្យ តម្លៃក្រោមទីផ្សារ ទើបពួកគេសម្រេចចិត្តទិញ ឬវិនិយោគដើម្បីយកផលចំណេ​ញសម្រាប់អនាគត”។

ជាមួយគ្នានេះ លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុនAdvance Real Estateបានមានប្រសាសន៍ឲ្យដឹងផងដែរថា ការខិតខំប្រឹងប្រែងរបស់ប្រមុខរដ្ឋាភិបាល បាននិងកំពុងធ្វើឲ្យមានសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ច ប៉ុន្តែសម្រាប់ទីផ្សារអចលនទ្រព្យ មិនទាន់មានសញ្ញាប្រសើរនៅឡើយ ដោយការលំហូរទុនវិនិយោគផ្ទាល់ពីបរទេស​លើវិស័យយនេះនៅមានកម្រិត។លោកបន្តថា “ភាពឆ្អែតរបស់ទីផ្សារ និងស្ថានភាពសេដ្ឋកិច្ចមិនមានភាពច្បាស់លាស់នៅលើពិភពលោក និងបញ្ហាទីផ្សារអចលនទ្រព្យរបស់ចិន បាននិងកំពុងជះឥទ្ឋិពលដល់កម្ពុជាផងដែរ”។ លោក​បន្តថា “សញ្ញាប្រសើរឡើងលឿនឬយឺត អាស្រ័យលើលំហូរFDI និងអំណាចនៃការទិញកើនឡើងនៅក្នុងស្រុក”។ រាជរដ្ឋាភិបាលកម្ពុជាបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេ​ចបានកំនើន៦,៦ភាគរយ នៅឆ្នាំ២០២៤នេះ ប៉ុន្តែទិន្នន័យនេះត្រូវបានប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំង ដោយសារស្ថានភាពអាជីវកម្មរបស់ពួកគេកំពុងជួបបញ្ហាជាច្រើន៕