ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ទីផ្សារអចលនទ្រព្យ អាចត្រូវការរយៈពេលវែងបន្ថែមទៀត ដើម្បីជម្រុញឲ្យតម្លៃងើបឡើងវិញ ខណៈបច្ចុប្បន្នអ្នកវិនិយោគនៅតែបន្តស្វែងរកដី និងអចលនទ្រព្យផ្នែកដទៃទៀត ដែលមានតម្លៃក្រោមទីផ្សារ។
លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAMATAK Property Service Co, Ltdបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមកាលពីល្ងាចថ្ងៃទី២១ មេសាកន្លងមកថា ស្ថានភាពទីផ្សារចូលមកដល់ដើមត្រីមាសទី២នេះ មិនទាន់មានសញ្ញាប្រែប្រួលនៅឡើយទេ ដោយអ្នកទិញនៅតែស្វែងរកដី និងអចលនទ្រព្យដទៃទៀត ដែលមានតម្លៃល្អ។
លោកស្រីបន្តថា “អ្វីៗស្ថិតនៅក្នុងសភាពទ្រឹង ពិសេសតម្លៃដីធ្លី មិនទាន់ងើបឡើងនៅឡើយទេ យើងត្រូវការពេលវេលាបន្ថែមទៀត”។ លោកស្រីបន្តថា “អ្នកទិញនៅតែស្វែងរកអចលនទ្រព្យ តម្លៃក្រោមទីផ្សារ ទើបពួកគេសម្រេចចិត្តទិញ ឬវិនិយោគដើម្បីយកផលចំណេញសម្រាប់អនាគត”។
ជាមួយគ្នានេះ លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុនAdvance Real Estateបានមានប្រសាសន៍ឲ្យដឹងផងដែរថា ការខិតខំប្រឹងប្រែងរបស់ប្រមុខរដ្ឋាភិបាល បាននិងកំពុងធ្វើឲ្យមានសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ច ប៉ុន្តែសម្រាប់ទីផ្សារអចលនទ្រព្យ មិនទាន់មានសញ្ញាប្រសើរនៅឡើយ ដោយការលំហូរទុនវិនិយោគផ្ទាល់ពីបរទេសលើវិស័យយនេះនៅមានកម្រិត។
លោកបន្តថា “ភាពឆ្អែតរបស់ទីផ្សារ និងស្ថានភាពសេដ្ឋកិច្ចមិនមានភាពច្បាស់លាស់នៅលើពិភពលោក និងបញ្ហាទីផ្សារអចលនទ្រព្យរបស់ចិន បាននិងកំពុងជះឥទ្ឋិពលដល់កម្ពុជាផងដែរ”។ លោកបន្តថា “សញ្ញាប្រសើរឡើងលឿនឬយឺត អាស្រ័យលើលំហូរFDI និងអំណាចនៃការទិញកើនឡើងនៅក្នុងស្រុក”។
រាជរដ្ឋាភិបាលកម្ពុជាបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំនើន៦,៦ភាគរយ នៅឆ្នាំ២០២៤នេះ ប៉ុន្តែទិន្នន័យនេះត្រូវបានប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំង ដោយសារស្ថានភាពអាជីវកម្មរបស់ពួកគេកំពុងជួបបញ្ហាជាច្រើន៕


យ៉ាងណាមិញ ដំណើរទស្សនកិច្ចរបស់ លោកវ៉ាង យី នាពេលនេះ ធ្វើឡើងស្របពេលនឹងការប្រារព្ធឆ្នាំ នៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ហើយនឹងរួមចំណែកដល់ការពង្រឹងមិត្តភាពដែកថែប និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិ បត្តិការជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ធ្វើឲ្យស៊ីជម្រៅនូវការកសាងសហគមន៍ វាសនារួមប្រកបដោយ គុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ លើកកម្ពស់ក្របខណ្ឌ កិច្ចសហប្រតិបត្តិការត្បូងពេជ្យ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេស និងប្រជាជនទាំងពីរ(កម្ពុជា-ចិន)។








បុរី ប៉េង ហួត គម្រោង ដឹស្ដា មេរាហ្កាដិន មិនត្រឹមតែជាកន្លែងដែលគួរឱ្យរស់នៅតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាតំបន់យុទ្ធសាស្ត្រមួយដ៏សំខាន់ក្នុងការអភិវឌ្ឍទីក្រុងក្នុងពេលអនាគត់។ សក្ដានុពលនៃតំបន់មួយនេះនឹងក្លាយទៅជាសហគមន៍ដ៏ធំមួយនៅពេលដ៏ខ្លីខាងមុខ។

គម្រោងផ្លូវដឹកជញ្ជូនថ្មីរបស់រុស្សុី អាចកាត់បន្ថយពេលវេលាធ្វើដំណើរចាប់ពី៣០% ទៅ៥០% បើប្រៀបធៀបទៅនឹងព្រែកជីក Suez និងជៀសវាងបញ្ហាសន្តិសុខ ដោយសារក្រុមឧទ្ទាម Houthi បានបើកការវាយប្រហារទៅលើកប៉ាល់ដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម ក្នុងគោលដៅសងសឹកចំពោះប្រទេសអុីស្រាអែល ដែលបានធ្វើសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។


ក្រុមអ្នកវិភាគដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បូករួមទាំងលោក Lisheng Wang បាននាំគ្នាលើកឡើងថា ការដោះស្រាយបញ្ហាទាំងនេះ អាចជួយធានាបាននូវស្ថិរភាពសង្គម ទប់ស្កាត់ការធ្លាក់ចុះនៃតម្លៃផ្ទះ និងកសាងទំនុកចិត្តអ្នកប្រើប្រាស់ឡើងវិញ។