ការសិក្សា: ប្រទេសចិនត្រូវចំណាយថវិកាជាង២ទ្រីលានដុល្លារ ដើម្បីដោះស្រាយវិបត្តិអចលនទ្រព្យ

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការសិក្សាពីក្រុមហ៊ុន Goldman Sachs បានឱ្យដឹងថា ទីផ្សារលំនៅដ្ឋាននៅប្រទេសចិនអាចនឹងបន្តដាំក្បាលចុះបន្ថែមទៀត ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីស្តារវិស័យនេះឱ្យស្ទុះងើបឡើងវិញមិនទាន់មានប្រសិទ្ធភាពគ្រប់គ្រាន់។

ក្រុមហ៊ុនខាងលើវាយតម្លៃថា រដ្ឋាភិបាលចិនត្រូវចំណាយថវិកាជាង១៥ទ្រីលានយ័ន (ប្រមាណ២,១ទ្រីលានដុល្លារ) ដើម្បីដោះស្រាយបញ្ហាជាច្រើន ដែលកំពុងញាំញីនៅក្នុងវិស័យអចលនទ្រព្យរបស់ខ្លួននាពេលបច្ចុប្បន្ននេះ។

ធនាគារវិនិយោគអាមេរិកមួយនេះបានបន្តឱ្យដឹងទៀតថា រដ្ឋាភិបាលចិនត្រូវជួយដល់អ្នកអភិវឌ្ឍន៍ ក្នុងការផ្តល់មូលនិធិ ដើម្បីបញ្ចប់ការសាងសង់គម្រោងដែលជាប់គាំង ដើម្បីជួយធានាស្ថិរភាពសង្គម និងធ្វើឱ្យបញ្ហានៃការផ្គត់ផ្គង់ផ្ទះលើសតម្រូវការ វិលទៅកាន់កម្រិតធម្មតាឡើងវិញ និងកាត់បន្ថយការចុះកិច្ចសន្យាប្រចាំឆ្នាំក្នុងការសាងសង់គម្រោងអចលនទ្រព្យថ្មី។China property: Beijing needs US$2.1 trillion to revive sector as rescue  plans have not been good enough, Goldman says | South China Morning Postក្រុមអ្នកវិភាគដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បូករួមទាំងលោក Lisheng Wang បាននាំគ្នាលើកឡើងថា ការដោះស្រាយបញ្ហាទាំងនេះ អាចជួយធានាបាននូវស្ថិរភាពសង្គម ទប់ស្កាត់ការធ្លាក់ចុះនៃតម្លៃផ្ទះ និងកសាងទំនុកចិត្តអ្នកប្រើប្រាស់ឡើងវិញ។

ក្រុមអ្នកវិភាគបានអះអាងថា “បើទោះបីជាមានការខិតខំប្រឹងប្រែងជាច្រើនរួចមកហើយយ៉ាងណាក្តី ក៏ប៉ុន្តែ សូចនាករសកម្មភាពអចលនទ្រព្យជាច្រើនបានបន្តធ្លាក់ចុះកាន់តែដុនដាបទៅៗ”។

ក្រុមអ្នកវិភាគបានបន្ថែមថា “វិស័យលំនៅដ្ឋានមិនទាន់ដាំក្បាលចុះដល់បាត តាមគន្លងរាងអក្សរ L ដូចដែលយើងរំពឹងទុកនោះទេ។រីឯ បញ្ហានឹងនៅតែកើតមានក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ជាពិសេសសម្រាប់អ្នកអភិវឌ្ឍន៍ឯកជនដែលជួបប្រទះវិបត្តិសាច់ប្រាក់”។

វិបត្តិទីផ្សារលំនៅដ្ឋានរបស់ប្រទេសចិនបានផ្ទុះឡើង បន្ទាប់ពីទីក្រុងប៉េកាំងបានដាក់ចេញគោលនយោបាយ “បន្ទាត់ក្រហម៣”នៅក្នុងខែសីហា ឆ្នាំ២០២០ ដោយរឹតបន្តឹងមិនឱ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យខ្ចីប្រាក់ច្រើនលើសលប់បន្ថែមទៀត៕ប្រភព: The South China Morning Post៕

រដ្ឋាភិបាលហ្វីលីពីនគ្រោងតំបន់សេដ្ឋកិច្ចពិសេស នៅទីក្រុងម៉ានីល ដោយគម្រូពីសិង្ហបុរី

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលហ្វីលីពីនកំពុងរៀបចំផែនការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស (SEZ) នៅភាគខាងជើងនៃរដ្ឋធានីម៉ានីល ដោយយកគម្រូតាមប្រទេសសិង្ហបុរី។នេះបើយោងតាមសារពត៌មាន The Strait Times។

ប្រទេសហ្វីលីពីនគ្រោងអភិវឌ្ឍន៍លំនៅដ្ឋានប្រកបដោយតម្លៃសមរម្យ ដែលបំផុសគំនិតដោយការសាងសង់ផ្ទះល្វែងប្រភេទ HDB របស់ប្រទេសសិង្ហបុរី និងការអភិវឌ្ឍន៍អគារអាកាសចរណ៍ស៊ីវិល ដែលមានស្រាប់ឱ្យក្លាយទៅជាមជ្ឈមណ្ឌលសកលលោកដូចអាកាសយានដ្ឋានសិង្ហបុរី Changi Airport។

ការអភិវឌ្ឍន៍ទាំងនេះរួមមាន ការកសាងកន្លែងលេងកីឡា និងកន្លែងកម្សាន្តដែលអាចរៀបចំព្រឹត្តិការណ៍អន្តរជាតិខ្នាតធំ និងមជ្ឈមណ្ឌលពាណិជ្ជកម្មកសិកម្មដែលនឹងគាំទ្ររបៀបវារៈសន្តិសុខស្បៀងរបស់លោកប្រធានាធិបតី Ferdinand Marcos ។Philippines plans development of SEZ, with Singapore-inspired housing and  aviation hub | The Straits Timesរដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី លោក Vivian Balakrishnan ដែលបានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃទៅកាន់ប្រទេសហ្វីលីពីននៅថ្ងៃទី១៨ ខែមេសា បានលើកឡើងថា សិង្ហបុរីទន្ទឹងរង់ចាំផ្លាស់ប្តូរគំនិតយោបល់ជាមួយប្រទេសហ្វីលីពីន។

ជាមួយគ្នានេះ ក្រុមមន្ត្រីហ្វីលីពីនបានរៀបចំជូនលោករដ្ឋមន្ត្រីនូវដំណើរទស្សនកិច្ចជុំវិញសហគមន៍ New Clark City នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Clark ស្ថិតក្នុងខេត្ត Tarlac ប្រទេសហ្វីលីពីន ខណៈពីមុន តំបន់នេះគឺជាមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិក។

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr ធ្លាប់បានមានប្រសាសន៍ឱ្យដឹងកាលពីខែកុម្ភៈកន្លងទៅថា “លោកមានបំណងធ្វើឱ្យសហគមន៍ New Clark ក្លាយជាទីក្រុងឆ្លាតវៃដំបូងគេរបស់ប្រទេសហ្វីលីពីន ដែលត្រូវបានបំផុសគំនិត និងយកលំនាំតាមហេដ្ឋារចនាសម្ព័ន្ធ និងគំរូនៃការអភិវឌ្ឍន៍របស់ប្រទេសសិង្ហបុរី”។

បច្ចុប្បន្ន ក្រុមហ៊ុនសិង្ហបុរីចំនួន១៦ក្រុមហ៊ុន កំពុងប្រតិបត្តិការនៅតំបន់សេដ្ឋកិច្ចពិសេស Clark ដែលមានបុគ្គលិកជាង១.៦០០នាក់ និងបង្កើតការវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ១៣៩,៩២លានដុល្លារអាមេរិក គិតត្រឹមឆ្នាំ២០២៣។ ជាមួយគ្នានេះ គេសង្កេតឃើញមានក្រុមហ៊ុនអាជីវកម្មក្នុងស្រុក និងបរទេសជាង១.០០០ក្រុមហ៊ុន ដែលបានចូលមកបណ្តាក់ទុននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខាងលើ៕ប្រភព: The Strait Times៕

Biden pushes to triple tariffs on Chinese steel, aluminum

WASHINGTON: United States President Joe Biden on Wednesday (Apr 17) urged a tripling of tariffs on Chinese steel and aluminum, citing “unfair competition” as he seeks to win blue-collar votes in November’s election.

Biden’s call comes as the US Trade Representative (USTR) announced it is launching a probe into China’s trade practices in the shipbuilding, maritime and logistics sectors in response to a recent petition by five US unions.

The president is preparing to address steelworkers in Pittsburgh on Wednesday, the second day of a three-day trip through the crucial swing state of Pennsylvania.Biden pushes to triple tariffs on Chinese steel, aluminum - Economy -  Business - Ahram OnlineBoth Biden and his election rival Donald Trump are competing for vital blue-collar voters, promising to revive American manufacturing.

A senior US official told reporters that China accounts for about half of global steel production while exporting the metal at a significantly lower cost than US steel prices.

As the USTR reviews tariffs imposed on China during Trump’s administration, Biden urged it to triple an existing rate under Section 301 of the Trade Act.
Currently, the average tariff on steel and aluminum under this section is 7.5 per cent.

The so-called Section 301 investigation was the primary tool the Trump administration used in the trade war with China to justify tariffs.
The White House added on Wednesday that Biden is also directing officials to work with Mexico to prevent tariff evasion by China. Source: AFP

Thai Airways confirms its flights have not been impacted by Mideast clashes

Chai Eamsiri, chief executive of Thai Airways International Pcl, has responded to reports that several countries in the Middle East have announced the closure of their airspace due to conflict between Iran and Israel.

Now, Thai Airways has adjusted flight plans to avoid these airspace closures by making minor route adjustments, ensuring that their overall service remains unaffected at this time.
Advance bookings for flights to Europe continue as usual, with close monitoring of the situation.

Korakot Chatasingha, chief commercial officer of Thai Airways International, disclosed that upon examining the current flight operations, including pre-booked flights, the airline has not experienced any impact from the recent airspace closures.

It was noted that advance bookings are proceeding as usual without cancellations. Thai Airways is closely monitoring the situation and will provide continuous updates, Korakot said.

“Flights to Europe that traditionally pass through Middle Eastern airspace now see Thai Airways adjusting flight plans to avoid this airspace by using alternative routes outside of Iranian airspace. This adjustment has ensured that our services remain unaffected,” he said.

Iran recently launched air attacks against Israel after that country bombed its consulate in Damascus, Syria, killing some senior Iranian officials. Source: the nation

គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុងសម្រេចបាន៥២,១២ភាគរយហើយ

        ដោយៈ គង់ ហ្វីអូណា

        កោះកុងៈ គម្រោងស្ថាបនា លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) កំពុងដំណើរការយ៉ាងរលូន ដោយសម្រេ​ចបានលទ្ធផល ៥២.១២% ហើយ។

លោកប៉េង  ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូ​ន បានចង្អុលបង្ហាញឱ្យលោកសូរ វ៉ិចទ័រ រដ្ឋលេខាធិការ និងជាប្រធានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨  នៅរដូវប្រាំង ត្រឹមខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ត្រូវសម្រេចឱ្យបាន៦០%។

លោកសូរ វ៉ិចទ័របានបញ្ជាក់ថា ពេលនេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨  ដែលចាប់ផ្តើមពីបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានប្រវែងសរុប១៤៨គីឡូម៉ែ​ត្រ ដោយការដ្ឋានកំពុងមមាញឹកខ្លាំង ក្នុងការអ៊ុតAC ជាបន្តបន្ទាប់។

លោកបន្តថា នៅរដូវវស្សាឆ្នាំ២០២៤ នេះ ក្រុមការងារបានធ្វើការងារ Base Course បានជាអតិប្បរមា និងការងារ Structure ត្រូវអ៊ុតACបញ្ចប់ នៅរដូវប្រាំង ឆ្នាំ២០២៥ខាងមុខ។ ទន្ទឹមនឹងវឌ្ឍនភាព គម្រោងនេះ ក៏ជួបភាពយឺតយ៉ាវខ្លះមកផងដែរ ដែលបណ្តាលមកពីបញ្ហាកូវីដ-១៩ និងកត្តាភូមិសាស្ត្រ។ តំបន់នោះនារដូវវស្សាមានភ្លៀងធ្លាក់ខ្លាំងរយៈពេល៦ខែក្នុងមួយឆ្នាំ ដូច្នេះរយៈពេលនៃការអនុវត្តការងារមានពេលតែ៦ខែ។

ជាទូទៅ ប្រវែងផ្លូវ ១៤៨ គីឡូម៉ែត្រ តម្រូវឱ្យមានការបន្ថែមទៅលើប្លង់ដើមការងារ (Variation Order) ដែលមានកិច្ចការជាច្រើនក្នុងនោះដូចជា ពង្រីកទំហំផ្លូវ២គន្លង ពី១១ម៉ែត្រ ទៅ១៣ម៉ែត្រ កាត់ចំណោតភ្នំបន្ថែម កាត់បន្ថយចំណោតផ្លូវបន្ថែម ពង្រីកពី២គន្លង ទៅ ៤គន្លង នៅPK84 ជាដើម។ល។

ចំពោះការត្រួតពិនិត្យគុណភាព ត្រូវមានការតាមដានត្រួតពិនិត្យជាដំណាក់ៗ តាមរយៈក្រុមការងារ PMU PIU និងទីប្រឹក្សាកូរ៉េ ហើយឧបករណ៍ សម្រាប់ត្រួតពិនិត្យមាន ដូចជាៈ  ម៉ាស៊ីន FWD ប្រភេទធំ ម៉ាស៊ីន LWD ប្រភេទតូច និងម៉ាស៊ីនត្រួតពិនិត្យ Nuclear។ រាល់ការពិនិត្យត្រូវមានលក្ខណៈហ្មត់ចត់ លទ្ធផលខ្ពស់ជាងស្តង់ដារកំណត់ និងមានទិន្នន័យ តាមដានទាំងអស់ទាំងកាលបរិច្ឆេទ និងចំណុចដែលបានត្រួតពិនិត្យ។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ និងប្រជាពលរដ្ឋធ្វើដំណើរ ដែ​លបានយោគយល់អធ្យាស្រ័យខ្ពស់ ក្នុងពេលការដ្ឋានលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ កំពុងដំណើរការមមារញឹកនារដូវប្រាំងនេះ៕

យូណេស្កូគ្រោងបញ្ចូល “ក្រមាក្នុងប្រពៃណីខ្មែរ”ក្នុងបញ្ជីបេតិកភណ្ឌនាកិច្ចប្រជុំនៅប៉ារ៉ាហ្កាយចុងឆ្នាំនេះ

ដោយៈ គង់ ហ្វីអួណា

        ភ្នំពេញៈ  “ក្រមាក្នុងប្រពៃណីខ្មែរ” ស្ថិតក្នុងចំណោមបេតិកភណ្ឌចំនួន៦៧ ដែលនឹងត្រូវចុះបញ្ជីជាផ្លូវការ នាអំឡុងកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលលើកទី១៩ នៃអនុសញ្ញាស្តីពីការការពារបេតិក​ភណ្ឌ​វប្បធម៌អរូបី នៅក្រុងAsuncion ប្រទេសប៉ារ៉ាហ្កាយ ពីថ្ងៃទី២ ដល់៧ ខែធ្នូ ខាងមុខនេះ។

ក្រមាក្នុងប្រពៃណីខ្មែរ” (Cultural Practices and expressions linked to Krama, a traditional woven textile in Cambodia) ត្រូវបានស្នើសុំចុះបញ្ជីជាសម្បត្តិ បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់យូណេស្កូ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដោយមានលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាតំណាង។

“ក្រមា” គឺជាសំពត់ត្បាញដោយអំបោះ ឬសូត្រ មានក្រឡាខ្វែង។ យោងតាមបញ្ជីសារពើភណ្ឌ មរតកវប្បធម៌អរូបីកម្ពុជា ដែលចេញផ្សាយកាលពីឆ្នាំ២០១៩  “ក្រមា” គឺជាពាក្យដែលខ្មែរខ្ចីពីភាសារបស់ពែរ្ស (Persian) ដែលប្រហែល ជាចូលមកខ្មែរក្រោយសតវត្សទី១៤។ អ្នកនិយមប្រើពាក្យ “ក្រមា” ភាគច្រើនជាអ្នកនៅទីក្រុង ឬទីប្រជុំជន រីឯអ្នកជនបទនិយមប្រើពាក្យកន្សែងជាង ហើយជួនកាលទៀត អ្នកស្រុកហៅថា “ឈ្នួត” ឬ “សំពត់ដណ្តប់” ដោយអាស្រ័យទៅតាមតំបន់។Cultural practices and expressions linked to Krama, a traditional woven  textile in Cambodia - intangible heritage - Culture Sector - UNESCOក្នុងសង្គមខ្មែរ ក្រមាមានប្រយោជន៍យ៉ាងច្រើន ក្នុងជីវភាពប្រចាំថ្ងៃ ដោយពលរដ្ឋប្រើប្រាស់តាំងពីកើតរហូតដល់ស្លាប់ ដូចជាយកទៅរុំ ដណ្តប់ ចងធ្វើអង្រឹង ធ្វើជាកម្រាលផ្សេងៗ ស្លៀក ជួតក្បាល ទទូរពានា ជូតញើស ឬជូតខ្លួន, ចង ឬរំ របួស, បក់ឱ្យរហើយ, បក់រុយ ឬមូស, ចោមពុង, ពាតបា (អាវអៀម), ផ្លាស់ ងូតទឹក, ធ្វើជាចំណង ឬចងប្រទាក់គ្នាធ្វើពួរ, ចងធ្វើថ្នក់ដាក់របស់របរផ្សេងៗ។ល។

ក្រមាក៏ត្រូវបានប្រើជាផ្នែកខ្លះ នៃរណ្តាប់ដូចជា រុំផ្កាស្លាក្នុងពិធីមង្គលការ, រុំថង់រង, រុំបាយ ព្រលឹង, រុំបាយស្រីដើម, ធ្វើជាទ្រនឹបគ្រូ ឬរណ្តាប់ព្រះពិស្ណុការក្នុងកិច្ចពិធីផ្សេងៗ។

ក្នុងល្បែងប្រជាប្រិយ គេយកក្រមាចងធ្វើឈូង ឬលេងលាក់​កន្សែង, ចងមុខលេងរាវបង្កង ឬលេងវាយក្អមពេលចូលឆ្នាំជាដើម។ ក្រមា ឬកន្សែង ត្រូវគេយកទៅដំឡើងជា របាំរាំលើឆាក និងចងក្រងជាទំនុកច្រៀង។ ចំពោះអ្នកស្រុកដែលមានប្រពៃណី ថ្កុំថ្កើងជាប់ជាមួយសូត្រ គេយកក្រមាសូត្រជារបស់ប្រចាំចិត្ត ឬចំណងដៃគូសង្សារ គូភរិយាស្វាមី ឬកូនប្រសា។

អ្នកខ្លះជឿថា ការប្រើប្រាស់ក្រមាសូត្រជួយលើករាសី និងអាចការពារខ្លួនពីការបៀតបៀននានាផង។ ឯកសារបញ្ជីសារពើភណ្ឌមរតកវប្បធម៌អរូបីកម្ពុជា ក៏បានលើកឡើងផងដែរថា ចំណេះជំនាញត្បាញក្រមា បានផ្ទេរបន្តឥតដាច់ពីជំនាន់មួយ ទៅជំនាន់មួយ រហូតមកដល់សព្វថ្ងៃ ហើយរីកដុះដាលនៅតាមស្រុក តាមតំបន់ជាច្រើនទូទាំងប្រទេស។

ក្រៅពីក្រុមការងារជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងសហគមន៍ អ្នកជំនាញនៅតាមស្ថាប័ន និងអង្គការក្រៅរដ្ឋាភិបាល ក៏បានរួមចំណែកយ៉ាងសកម្ម ក្នុងការរៀបចំបញ្ជីសារពើភណ្ឌនេះផងដែរ ដែលក្នុងនោះមានតំណាង សហគមន៍តម្បាញ១៥រូបពីបណ្តារាជធានី-ខេត្ត, មន្ត្រីជំនាញពីបណ្តាក្រសួង ស្ថាប័នចំនួន៧នាក់ និងតំណាងសមាគមចំនួន៣នាក់ ដែលក្នុងនោះលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។

កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ ក្រមាដែលមានប្រវែងជាង១០០០ម៉ែត្រ បានជាប់កំណត់ត្រាពិភពលោក (Guinness World Records)។ កម្មវិធីបំបែកកំណត់ត្រានេះ ត្រូវបានរៀបចំដោយក្រុមការងារ GOGO Cambodia ដោយមានការចូលរួមត្បាញពីពលរដ្ឋរាប់ពាន់នាក់ ក្នុងរយៈពេលជាង៥ខែនៅទីតាំងវាលព្រះមេរុ៕

Developers want foreign quotas to be hiked

Foreign ownership quotas for condos should be increased in certain areas to stimulate the economy as increasing demand from foreign buyers last year is expected to continue this year.

Brenton Mauriello, chief executive of SET- listed developer Raimon Land, said the maximum foreign ownership quota for condos should be increased to 60% from 49%.

“This could have a great impact and does not have a negative effect on the country,” he said.

Vichai Viratkapan, acting director-general of the Real Estate Information Center (REIC), said foreign ownership quotas for condos in many popular destinations for foreigners, such as Phuket and Pattaya, are fully occupied in several projects.

“Certain locations do not attract domestic buyers, so the government should increase foreign ownership quotas in those areas to stimulate the economy as the condo market in such locations depends on foreign demand,” said Mr Vichai.

Some projects, such as Laguna Lakelands in Phuket, have addressed the issue by reserving units in each condo project for leasehold contracts, with prices 10-15% lower than freehold units, as the majority of buyers were foreigners.

According to the REIC, the number of condo transfers by foreigners in 2023 totalled 14,449 units worth 73.1 billion baht, recording a 25% and 23.5% increase, respectively, which was higher than the pre-pandemic levels.

“Key drivers include the positive impact of the reopening in 2021, the introduction of free visas for Chinese and Kazakhs last year and ongoing geopolitical conflicts,” said Mr Vichai. Source: Bangkok Post

អ្នកអភិវឌ្ឍន៍អចលនទ្រព្យថៃស្នើឱ្យរដ្ឋាភិបាលរបស់ខ្លួនដំឡើងកូតាកម្មសិទិ្ធបរទេស ស្របពេលតម្រូវការខុនដូរំពឹងកើនឡើង

 បាងកកៈ ក្រុមអ្នកអភិវឌ្ឍន៍អចលទ្រព្យ បានជំរុញឱ្យរដ្ឋាភិបាលថៃ បង្កើនកូតាកម្មសិទ្ធិសម្រាប់ជនបរទេស ដើម្បីជំរុញសេដ្ឋកិច្ច ខណៈដែលតម្រូវការពីអ្នកទិញបរទេស ត្រូវបានគេរំពឹងថានឹងបន្តកើនឡើងនៅឆ្នាំនេះ។

លោក Brenton Mauriello ប្រធានប្រតិបត្តិនៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Raimon Land ដែលបានចុះបញ្ជីក្នុងផ្សារហ៊ុនថៃ SET បានលើកឡើងថា កូតាកម្មសិទ្ធិបរទេសអតិបរមា សម្រាប់ការទិញខុនដូ គួរតែត្រូវបានដំឡើងដល់៦០% បើធៀបនឹងការកំណត់កូតាបច្ចុប្បន្នត្រឹមតែ៤៩% ។

លោក​បានបន្ត​ទៀតថា​ “ការធ្វើរបៀបនេះ ​អាច​ផ្តល់ផល​​ប្រយោ​ជន៍យ៉ាង​ខ្លាំង ហើយ​វាមិន​មាន​ឥទ្ធិពល​អវិជ្ជមាន ​ដល់​ប្រទេស​ថៃនោះ​ទេ​”។

ចំណែកលោក Vichai Viratkapan អគ្គនាយកស្តីទីនៃមជ្ឈ​មណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) បានលើកឡើងថា កូតាកម្មសិទ្ធិបរទេស សម្រាប់ការទិញខុនដូ នៅក្នុងគោលដៅពេញនិយមជាច្រើន ដូចជា កោះភូកេត និងប៉ាតាយ៉ាជាដើម ត្រូវបានជនបរទេសសម្រុកទិញយកយ៉ាងឆាប់រហ័សបំផុត។

លោក Vichai បានមានប្រសាសន៍ឱ្យដឹងថា “ទីតាំងមួយចំនួនមិនទាក់ទាញអតិថិជនក្នុងស្រុកនោះទេ។ ដូច្នេះរដ្ឋាភិបាលគួរតែបង្កើនកូតា កម្មសិទ្ធិបរទេសនៅក្នុងតំបន់ទាំងនោះ ដើម្បីជំរុញសេដ្ឋកិច្ច ដោយសារទីផ្សារខុនដូ នៅក្នុងទីតាំងបែបនេះ អាស្រ័យលើតម្រូវការពីសំណាក់ជនបរទេស”។

យោងតាមរបាយការណ៍ពីមជ្ឈមណ្ឌល ​​REIC បានបង្ហាញថា ការផ្ទេរខុនដូទៅកាន់ជនបរទេស ក្នុងឆ្នាំ២០២៣ មានចំនួនសរុប១៤.៤៤៩យូនីត ដែលមានតម្លៃ៧៣,១ពាន់លានបាត ដោយកើនឡើង២៥% និង២៣,៥%រៀងគ្នា បើធៀបនឹងកម្រិតមុនផ្ទុះជំងឺរាតត្បាត។

លោក Vichai បានបញ្ជាក់បន្ថែមថា “កត្តាជំរុញសំខាន់ៗ រួមមាន លទ្ធផលជាវិជ្ជមានពីការបើកទ្វារ ប្រទេសឡើងវិញនៅឆ្នាំ២០២១ ការលើកលលែងទិដ្ឋាការសម្រាប់ជនជាតិចិន និងកាហ្សាក់ស្ថានកាលពីឆ្នាំមុន និងជម្លោះភូមិសាស្ត្រនយោបាយ ដែលកំពុងបន្តកើតមាន”៕ប្រភព: Bangkok Post ៕

តើគ្រោះទឹកជំនន់ដ៏កាចសាហាវផ្តាច់ជីវិតមនុស្សនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម បណ្តាលមកពីអ្វី?

ដោយ: គង់ លាងហួរ
អន្តរជាតិ: នៅថ្ងៃសុក្រនេះ អាជ្ញាធរទីក្រុងឌូបៃបានអះអាងថា ព្យុះភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានការជន់លិចភ្លាមៗនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ដែលនេះគឺជាគ្រោះទឹកជំនន់ដ៏ធំបំផុតមិនធ្លាប់មានក្នុងរយៈពេល៧៥ឆ្នាំកន្លងមកនេះ។

គ្រោះទឹកជំនន់ដ៏កាចសាហាវនេះក៏បានកើតឡើងនៅប្រទេសអូម៉ង់ផងដែរ ដោយបានផ្តាច់ជីវិតមនុស្សប្រមាណ២០នាក់ ដោយក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកនៅជាប់គាំងក្នុងទីកន្លែងដែលត្រូវបានជន់លិច។

យោងតាមសេចក្តីរាយការណ៍ពីសំណាក់អាជ្ញាធរបានឲ្យដឹងថា នៅក្នុងឧបទ្ទវហេតុនៃគ្រោះជំនន់ទឹកភ្លៀងនេះ បានបណ្តាលឲ្យតំបន់ធំៗជាច្រើនរងការលិចលង់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងត្រឹមរយៈពេល ២៤ម៉ោង។

នៅទីក្រុងឌូបៃ ក្នុងប្រទេសអារ៉ាប់រួម (UAE) អាជ្ញាធរបានព្រមានប្រជាជនឱ្យបង្កើនការប្រុងប្រយ័ត្ន ដោយអាចនឹងមានភ្លៀងធ្លាក់ខ្លាំងនៅសប្តាហ៍នេះជាបន្តបន្ទាប់ទៀត។ មជ្ឈមណ្ឌលជាតិឧតុនិយមរបស់ប្រទេសអារ៉ាប់រួមបានព្រមានអំពីបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងអាចមានភ្លៀងធ្លាក់ រួមជាមួយនឹងខ្យល់បក់បោកក្នុងល្បឿន ៧០គីឡូម៉ែត្រក្នុងមួយម៉ោងដែលអាចនឹងវាយប្រហារទៅលើតំបន់ជាច្រើនទៀត។

ទន្ទឹមនឹងនេះ អ្នកដំណើរតាមដងផ្លូវជាច្រើន ត្រូវបង្ខំចិត្តចាកចេញពីឡានរបស់ពួកគេ ដើម្បីរត់ទៅរកកន្លែងជ្រកកោនដែលមានសុវត្ថិភាព ដោយសារតែលំហូរទឹកមានល្បឿនលឿនខ្លាំង ដោយប្រែក្លាយដងផ្លូវទៅជាទន្លេ។ ផ្ទះសម្បែង និងអាជីវកម្មនានាត្រូវបានខូចខាត អាកាសយានដ្ឋានអន្តរជាតិទីក្រុងឌូបៃ ដែលជាអាកាសយានដ្ឋានដ៏មមាញឹកបំផុតមួយនៅលើពិភពលោកបានផ្អាកជើងហោះហើរជាបណ្តោះអាសន្ន។

ទីក្រុងឌូបៃ ស្ថិតនៅលើឆ្នេរសមុទ្រនៃប្រទេសអារ៉ាប់រួម (UAE) ដោយជាធម្មតា មានអាកាសធាតុស្ងួតខ្លាំង ហើយទីក្រុងនេះ កម្រនឹងមានភ្លៀងធ្លាក់ខ្លាំងណាស់។ ដូច្នេះហើយទើប ប្រទេសអារ៉ាប់រួមបានប្រើប្រាស់វិទ្យាសាស្ត្របង្កើតភ្លៀងសិប្បនិម្មិត។

ដោយសារតែបែបនេះហើយ ទើបបណ្តាលឱ្យមានមន្ទិលសង្ស័យថា គ្រោះជំនន់ទឹកភ្លៀងនៅទីក្រុងឌូបៃនាពេលនេះបណ្តាលមកពីភ្លៀងសិប្បនិម្មិតឬយ៉ាងណា?

ប៉ុន្តែ ទាក់ទិននឹងរឿងនេះ មជ្ឈមណ្ឌលជាតិឧតុនិយម (NCM) ដែលជាក្រុមការងាររបស់រាជរដ្ឋាភិបាល ទទួលខុសត្រូវលើបេសកកម្មបណ្ដុះពពកក្នុងប្រទេសអារ៉ាប់រួម បានចេញមកបដិសេធរបាយការណ៍ដែលថា ខ្លួនប្រើបច្ចេកទេសកែប្រែអាកាសធាតុនៅពេលមានព្យុះបក់បោកខ្លាំងនៅទូទាំងប្រទេស។

មជ្ឈមណ្ឌលនេះបានបញ្ជាក់ប្រាប់សារពត៌មាន CNBC ថា ខ្លួនមិនបានបញ្ជូនយន្តហោះទៅធ្វើប្រតិបត្តិការបង្កើតភ្លៀងសិប្បនិម្មិតមុនពេល ឬក្នុងអំឡុងពេលមានព្យុះឡើយ។

ដូច្នេះ គេអាចសន្និដ្ឋានបានថា ព្យុះទឹកភ្លៀងដ៏កំណាចនៅក្នុងប្រទេសអារ៉ាប់រួម បណ្តាលមកពីកត្តាតែមួយគត់ នោះគឺការប្រែប្រួលអាកាសធាតុទៅតាមធម្មជាតិ៕ប្រភព:Aljazeera៕

រដ្ឋបាលលោកចូ បៃដិន ត្រៀមដំឡើងពន្ធចំនួន៣ដងលើទំនិញមួយចំនួនរបស់ប្រទេសចិន

ដោយ: គង់ លាងហួរ

អន្តរជាតិ: កាលពីថ្ងៃពុធ ទី១៧ ខែមេសាម្សិលមិញនេះ ប្រធា នាធិបតីអាមេរិកលោក ចូ បៃដិន បានជំរុញឱ្យមានការដំឡើងពន្ធចំនួន៣ដង ទៅលើផលិតផលដែកថែប និងអាលុយមីញូម ដែលនាំចូលមកពីប្រទេសចិន។

លោក បៃដិន បានលើកឡើងថា សហរដ្ឋអាមេរិក និងចិន មានការប្រកួតប្រជែងមិនស្មើភាពគ្នា។ ជាមួយគ្នានេះ លោកក៏កំពុងខិតខំទាញសម្លេងគាំទ្រពីបុគ្គលិក -និយោជិត ដែលធ្វើការនៅក្នុងវិស័យឧស្សាហកម្មផងដែរ ស្របពេលដែលការបោះឆ្នោតជ្រើសរើសប្រធា នាធិបតី នឹងចូលមកដល់នាខែវិច្ឆិកាខាងមុខ។

ការអំពាវនាវរបស់លោក បៃដិន បានធ្វើឡើងបន្ទាប់ពី តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក(USTR) បានប្រកាសថា ខ្លួនកំពុងចាប់ផ្តើមបើកការស៊ើបអង្កេតមួយ ទៅលើកិច្ចការពាណិជ្ជកម្មរបស់ប្រទេ សចិន នៅក្នុងវិស័យសាងសង់កប៉ាល់ ដែនសមុទ្រ និងផ្នែកភស្តុភារ ដើម្បីឆ្លើយតបទៅនឹងការដាក់ញត្តិថ្មីៗនេះ ដោយសហជីពចំនួន៥របស់សហរដ្ឋអាមេរិក។Biden calls for higher tariffs on Chinese steel, aluminum importsលោកចូ បៃដិន និងគូប្រជែងរបស់លោក គឺលោកដូ ណាល់ត្រាំ កំពុងប្រកួតប្រជែង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងការគាំទ្រពីសំណាក់ក្រុមកម្មករ-និយោជិត ដែលធ្វើការនៅតាមរោងចក្រនានា។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន AFP។

ដោយឡែក យោងតាមរបាយការណ៍របស់សេតវិមាន បានចង្អុ លបង្ហាញថា គោលនយោបាយ និងការឧបត្ថម្ភធនរបស់ប្រទេសចិនសម្រាប់វិស័យឧស្សាហកម្មដែកថែប និងអាលុយមីញូម បានបំភាយសារធាតុពុលដ៏ច្រើនចូលទៅក្នុងបរិយាកាស។

ទោះជាយ៉ាងណាក្តី ការដំឡើងពន្ធនេះ ពុំមែនទើបតែកើតឡើងនៅក្នុងរដ្ឋបាលលោកចូ បៃដិននោះទេ ប៉ុន្តែការដំឡើងពន្ធទៅលើទំនិញចិនបានធ្វើឡើង ចាប់តាំងពីអាណត្តិដឹកនាំរបស់លោកដូណាល់ត្រាំ មកម្ល៉េះ ដោយយោងតាមវិធាន និងជំពូកទី៣០១ នៃច្បាប់ស្តីពីពាណិជ្ជកម្មសហរដ្ឋអាមេរិក៕ប្រភព:AFP៕