តើគ្រោះទឹកជំនន់ដ៏កាចសាហាវផ្តាច់ជីវិតមនុស្សនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម បណ្តាលមកពីអ្វី?

ដោយ: គង់ លាងហួរ
អន្តរជាតិ: នៅថ្ងៃសុក្រនេះ អាជ្ញាធរទីក្រុងឌូបៃបានអះអាងថា ព្យុះភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានការជន់លិចភ្លាមៗនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ដែលនេះគឺជាគ្រោះទឹកជំនន់ដ៏ធំបំផុតមិនធ្លាប់មានក្នុងរយៈពេល៧៥ឆ្នាំកន្លងមកនេះ។

គ្រោះទឹកជំនន់ដ៏កាចសាហាវនេះក៏បានកើតឡើងនៅប្រទេសអូម៉ង់ផងដែរ ដោយបានផ្តាច់ជីវិតមនុស្សប្រមាណ២០នាក់ ដោយក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកនៅជាប់គាំងក្នុងទីកន្លែងដែលត្រូវបានជន់លិច។

យោងតាមសេចក្តីរាយការណ៍ពីសំណាក់អាជ្ញាធរបានឲ្យដឹងថា នៅក្នុងឧបទ្ទវហេតុនៃគ្រោះជំនន់ទឹកភ្លៀងនេះ បានបណ្តាលឲ្យតំបន់ធំៗជាច្រើនរងការលិចលង់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងត្រឹមរយៈពេល ២៤ម៉ោង។

នៅទីក្រុងឌូបៃ ក្នុងប្រទេសអារ៉ាប់រួម (UAE) អាជ្ញាធរបានព្រមានប្រជាជនឱ្យបង្កើនការប្រុងប្រយ័ត្ន ដោយអាចនឹងមានភ្លៀងធ្លាក់ខ្លាំងនៅសប្តាហ៍នេះជាបន្តបន្ទាប់ទៀត។ មជ្ឈមណ្ឌលជាតិឧតុនិយមរបស់ប្រទេសអារ៉ាប់រួមបានព្រមានអំពីបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងអាចមានភ្លៀងធ្លាក់ រួមជាមួយនឹងខ្យល់បក់បោកក្នុងល្បឿន ៧០គីឡូម៉ែត្រក្នុងមួយម៉ោងដែលអាចនឹងវាយប្រហារទៅលើតំបន់ជាច្រើនទៀត។

ទន្ទឹមនឹងនេះ អ្នកដំណើរតាមដងផ្លូវជាច្រើន ត្រូវបង្ខំចិត្តចាកចេញពីឡានរបស់ពួកគេ ដើម្បីរត់ទៅរកកន្លែងជ្រកកោនដែលមានសុវត្ថិភាព ដោយសារតែលំហូរទឹកមានល្បឿនលឿនខ្លាំង ដោយប្រែក្លាយដងផ្លូវទៅជាទន្លេ។ ផ្ទះសម្បែង និងអាជីវកម្មនានាត្រូវបានខូចខាត អាកាសយានដ្ឋានអន្តរជាតិទីក្រុងឌូបៃ ដែលជាអាកាសយានដ្ឋានដ៏មមាញឹកបំផុតមួយនៅលើពិភពលោកបានផ្អាកជើងហោះហើរជាបណ្តោះអាសន្ន។

ទីក្រុងឌូបៃ ស្ថិតនៅលើឆ្នេរសមុទ្រនៃប្រទេសអារ៉ាប់រួម (UAE) ដោយជាធម្មតា មានអាកាសធាតុស្ងួតខ្លាំង ហើយទីក្រុងនេះ កម្រនឹងមានភ្លៀងធ្លាក់ខ្លាំងណាស់។ ដូច្នេះហើយទើប ប្រទេសអារ៉ាប់រួមបានប្រើប្រាស់វិទ្យាសាស្ត្របង្កើតភ្លៀងសិប្បនិម្មិត។

ដោយសារតែបែបនេះហើយ ទើបបណ្តាលឱ្យមានមន្ទិលសង្ស័យថា គ្រោះជំនន់ទឹកភ្លៀងនៅទីក្រុងឌូបៃនាពេលនេះបណ្តាលមកពីភ្លៀងសិប្បនិម្មិតឬយ៉ាងណា?

ប៉ុន្តែ ទាក់ទិននឹងរឿងនេះ មជ្ឈមណ្ឌលជាតិឧតុនិយម (NCM) ដែលជាក្រុមការងាររបស់រាជរដ្ឋាភិបាល ទទួលខុសត្រូវលើបេសកកម្មបណ្ដុះពពកក្នុងប្រទេសអារ៉ាប់រួម បានចេញមកបដិសេធរបាយការណ៍ដែលថា ខ្លួនប្រើបច្ចេកទេសកែប្រែអាកាសធាតុនៅពេលមានព្យុះបក់បោកខ្លាំងនៅទូទាំងប្រទេស។

មជ្ឈមណ្ឌលនេះបានបញ្ជាក់ប្រាប់សារពត៌មាន CNBC ថា ខ្លួនមិនបានបញ្ជូនយន្តហោះទៅធ្វើប្រតិបត្តិការបង្កើតភ្លៀងសិប្បនិម្មិតមុនពេល ឬក្នុងអំឡុងពេលមានព្យុះឡើយ។

ដូច្នេះ គេអាចសន្និដ្ឋានបានថា ព្យុះទឹកភ្លៀងដ៏កំណាចនៅក្នុងប្រទេសអារ៉ាប់រួម បណ្តាលមកពីកត្តាតែមួយគត់ នោះគឺការប្រែប្រួលអាកាសធាតុទៅតាមធម្មជាតិ៕ប្រភព:Aljazeera៕

រដ្ឋបាលលោកចូ បៃដិន ត្រៀមដំឡើងពន្ធចំនួន៣ដងលើទំនិញមួយចំនួនរបស់ប្រទេសចិន

ដោយ: គង់ លាងហួរ

អន្តរជាតិ: កាលពីថ្ងៃពុធ ទី១៧ ខែមេសាម្សិលមិញនេះ ប្រធា នាធិបតីអាមេរិកលោក ចូ បៃដិន បានជំរុញឱ្យមានការដំឡើងពន្ធចំនួន៣ដង ទៅលើផលិតផលដែកថែប និងអាលុយមីញូម ដែលនាំចូលមកពីប្រទេសចិន។

លោក បៃដិន បានលើកឡើងថា សហរដ្ឋអាមេរិក និងចិន មានការប្រកួតប្រជែងមិនស្មើភាពគ្នា។ ជាមួយគ្នានេះ លោកក៏កំពុងខិតខំទាញសម្លេងគាំទ្រពីបុគ្គលិក -និយោជិត ដែលធ្វើការនៅក្នុងវិស័យឧស្សាហកម្មផងដែរ ស្របពេលដែលការបោះឆ្នោតជ្រើសរើសប្រធា នាធិបតី នឹងចូលមកដល់នាខែវិច្ឆិកាខាងមុខ។

ការអំពាវនាវរបស់លោក បៃដិន បានធ្វើឡើងបន្ទាប់ពី តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក(USTR) បានប្រកាសថា ខ្លួនកំពុងចាប់ផ្តើមបើកការស៊ើបអង្កេតមួយ ទៅលើកិច្ចការពាណិជ្ជកម្មរបស់ប្រទេ សចិន នៅក្នុងវិស័យសាងសង់កប៉ាល់ ដែនសមុទ្រ និងផ្នែកភស្តុភារ ដើម្បីឆ្លើយតបទៅនឹងការដាក់ញត្តិថ្មីៗនេះ ដោយសហជីពចំនួន៥របស់សហរដ្ឋអាមេរិក។Biden calls for higher tariffs on Chinese steel, aluminum importsលោកចូ បៃដិន និងគូប្រជែងរបស់លោក គឺលោកដូ ណាល់ត្រាំ កំពុងប្រកួតប្រជែង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងការគាំទ្រពីសំណាក់ក្រុមកម្មករ-និយោជិត ដែលធ្វើការនៅតាមរោងចក្រនានា។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន AFP។

ដោយឡែក យោងតាមរបាយការណ៍របស់សេតវិមាន បានចង្អុ លបង្ហាញថា គោលនយោបាយ និងការឧបត្ថម្ភធនរបស់ប្រទេសចិនសម្រាប់វិស័យឧស្សាហកម្មដែកថែប និងអាលុយមីញូម បានបំភាយសារធាតុពុលដ៏ច្រើនចូលទៅក្នុងបរិយាកាស។

ទោះជាយ៉ាងណាក្តី ការដំឡើងពន្ធនេះ ពុំមែនទើបតែកើតឡើងនៅក្នុងរដ្ឋបាលលោកចូ បៃដិននោះទេ ប៉ុន្តែការដំឡើងពន្ធទៅលើទំនិញចិនបានធ្វើឡើង ចាប់តាំងពីអាណត្តិដឹកនាំរបស់លោកដូណាល់ត្រាំ មកម្ល៉េះ ដោយយោងតាមវិធាន និងជំពូកទី៣០១ នៃច្បាប់ស្តីពីពាណិជ្ជកម្មសហរដ្ឋអាមេរិក៕ប្រភព:AFP៕

អភិបាលខេត្តកំពតកសាងប្រាសាទលោកយាយម៉ៅលើកំពូលភ្នំទ្វារ ក្នុងស្រុកដងទង់

        ដោយៈ និស្ស័យ

        កំពតៈ អភិបាលនៃគណអភិបាលខេត្តកំពត លោកម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់ប្រាសាទ លោកយាយម៉ៅនៅលើកំពូលភ្នំទ្វារ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។

ការ​សាងសង់​ប្រាសាទ​លោក​យាយ​ម៉ៅ​ ជា​ការ​ចូលរួម​ថវិកា​ផ្ទាល់​ពី​សំណាក់​ លោក​ជំទាវហ៊ុន​ ចាន់​ធី​ ម៉ៅ​ ធនិន​ ។

លោកម៉ៅ ធនិនបានបញ្ជាក់ថា ការសាងសង់ប្រាសាទលោកយាយម៉ៅនៅលើកំពូលភ្នំ ដើម្បីលើកកម្ពស់ដល់ជំនឿសាសនាផង ដើម្បីទាក់ទាញទេសចរណ៍ផង  ព្រោះពីទីតាំងប្រាសាទលោកយាយម៉ៅ គេអាចមើលឃើញវាលស្រែចំការ ភូមិឋានពលរដ្ឋ និងជួរភ្នំនានានៅក្នុងខេត្តកំពត។

លោកបញ្ជាក់ថា “ដូច្នេះប្រាសាទលោកយាយម៉ៅ មិនត្រឹមតែជាទីសម្រាប់គោរពបូរជា និងបួងសួងសុំសេចក្តីសុខប៉ុណ្ណោះទេ  ថែមទាំងអាចក្លាយទៅជាតំបន់ទេសចរណ៍ សាសនាមួយរបស់ខេត្តផងដែរនាពេលអនាគត”៕

សេដ្ឋកិច្ចចិនសម្រេចបានទំហំទឹកប្រាក់៤,១៧ទ្រីលានដុល្លារ នៅក្នុងត្រីមាសទី១

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS) បានបង្ហាញឱ្យដឹងថា ផលទុនជាតិសរុប(GDP) របស់ប្រទេសចិនបានកើនឡើង៥,៣ភាគរយ នៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២៤ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទិន្នន័យរបស់ការិយាល័យស្ថិតិជាតិ NBS បានបង្ហាញទៀតថា GDP របស់ប្រទេសចិនសម្រេចបាន ទំហំទឹកប្រាក់ចំនួន២៩,៦៣ទ្រីលានយ័ន (ប្រហែល៤,១៧ទ្រីលានដុល្លារ) ក្នុងអំឡុងរយៈពេល៣ខែដំបូងដើមឆ្នាំនេះ។

ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ប្រសិនបើគិតផ្អែកទៅលើមូលដ្ឋានប្រចាំត្រីមាស សេដ្ឋកិច្ចរបស់ប្រទេសចិន បានកើនឡើងត្រឹមតែ១,៦ភាគរយប៉ុណ្ណោះ នៅក្នុងរយៈពេល៣ខែដំបូងដើមឆ្នាំនេះ។លោក Sheng Laiyun នាយករងនៃការិយាល័យស្ថិតិជាតិ បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយថា “ការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន បានបង្កើតសមិទ្ធិផលថ្មីៗ នៅក្នុងត្រីមាសទីមួយ។ សេដ្ឋកិច្ចជាតិបានបន្តស្ទុះងើបឡើងវិញ និងឈានទៅរកភាពជោគជ័យ ចាប់តាំងពីចំណុចចាប់ផ្តើម”។

លោក Sheng បានលើកឡើងថា កត្តាវិជ្ជមាននៅក្នុងអំឡុងត្រីមាសទី១ រួមមានដូចជា ការកើនឡើងនៃតម្រូវការផលិតកម្ម ការងារ និងតម្លៃទំនិញមានស្ថិរភាព និងកំណើននៃទំនុកចិត្តទីផ្សារ។

លោកបានគូសបញ្ជាក់ថា “កត្តាវិជ្ជមានទាំងនេះ ដែលជំរុញឱ្យសេដ្ឋកិច្ចចិនស្ទុះងើបឡើងវិញ បានក្លាយជាមូលដ្ឋានគ្រឹះដ៏ល្អសម្រា ប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ ពេញមួយឆ្នាំ២០២៤នេះ”។

លោក Sheng បានវាយតម្លៃថា សន្ទុះសេដ្ឋកិច្ចចិននៅក្នុងត្រីមាសទី១ ត្រូវបានជំរុញដោយការអនុវត្ត គោលនយោបាយគាំទ្ររបស់រដ្ឋាភិបាល និងការបង្កើនកិច្ចខិតខំប្រឹងប្រែង គ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច៕ប្រភព:Xinhua៕

កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨ ០០០លានដុល្លារ ក្នុងត្រីមាសទី១

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្នុងរយៈពេល៣ខែមកនេះ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយបណ្តាប្រទេសដៃគូចំនួន១៤​ នៃ​កិច្ចព្រមព្រៀង សេដ្ឋកិច្ចគ្រប់ជ្រុងជ្រាយតំបន់(អាសិប/ RECP)បានប្រមាណ៨ ៣៦៤លានដុល្លារ។ ទំហំទឹកប្រាក់នេះ បានកើនឡើងក្នុងអត្រា១៤,៧២ភាគរយ បើធៀបនឹងត្រីមាសទី១ ក្នុងឆ្នាំ២០២៣។​

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ក្នុងចំណោមទំហំពាណិជ្ជកម្មនេះ ការនាំចេញរបស់កម្ពុជា មានប្រមាណ២​៦៩៥លានដុល្លារ កើនជាង ២៥,៧៦ភាគរយ។ រីឯការនាំចូលវិញពីប្រទេសដៃគូវិញមានចំនួនប្រមាណ៥ ៦៦៩លានដុល្លារ កើន១០,១៣ភាគរយ។

លោកបន្តថា ការនាំចេញរបស់កម្ពុជាភាគច្រើន ជាទំនិញចាំបា​ច់ និងសម្ភារប្រើប្រាស់ ប្រចាំថ្ងៃ ដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប​ សម្ភារធ្វើដំណើរ គ្រឿងឧបភោគបរិភោគ(អង្គរ គ្រាប់ធញ្ញជាតិ ត្រី សាច់) គឺនៅតែរក្សាបានកំណើនយ៉ាងល្អប្រសើរ។លោក​ប៉ែន សុវិជាតិ បានបញ្ជាក់ថា “នេះជាសញ្ញាវិជ្ជមានមួយគួរឱ្យមានមោទនភាព ក្នុងនាមយើងជាប្រទេសនាំចេញ នូវទំនិញចាំបា​ច់ ខណៈប្រទេសជាទីផ្សាររបស់មួយចំនួនបានរឹតត្បិត និងសន្សំសំចៃក្នុងការបញ្ជាទិញណាដែលមិនចាំបាច់”។​

កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូ ​សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោ​យតំបន់ (RCEP) ដែលមានកម្ពុជាជាសមាជិកផងនោះ ត្រូវបានចូលជាធរមាន នៅថ្ងៃទី១មករា ឆ្នាំ២០២២ បន្ទាប់ពីចរចាអស់ជិត១០ឆ្នាំ។ កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលមានទំហំសរុបប្រមាណ ២៦,២ទ្រីលានដុល្លារនេះ បានអនុញ្ញាតឲ្យកម្ពុជារួចពន្ធ លើទំនិញជាច្រើនពិសេសទំនិញកសិកម្ម ទំនិញកសិកម្មកែច្នៃ ទំនិញឧស្សាហកម្ម ជាដើម។ប្រទេសដែលជាសមាជិក នៃកិច្ចព្រមព្រៀង​ពាណិជ្ជកម្មនេះ ក្រៅពីប្រទេសទាំង១០ នៅក្នុងតំបន់អាស៊ាន ក៏មានប្រទេសជប៉ុន ចិន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ផងដែរ។

ត្រីមាសទី១នេះកម្ពុជាសម្រេចទំហំពាណិជ្ជកម្ម ជាមួយប្រទេស-តំបន់ ក្នុងពិភពលោកបានជិត១២,៧ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាមាន៦៣១៦,៨៤លានដុល្លារ កើន១៧,១៥ភាគរយ ខណៈការនាំចូលមានតម្លៃ៦​៣៨៩,៤០លានដុល្លា​រកើនជាង៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២៣។ នេះបើរបាយការណ៍របស់អ្នកនាំពាក្យរក្រសួងពាណិជ្ជកម្ម៕

តើទីផ្សារការិយាល័យក្នុងប្រទេសមួយចំនួនក្នុងតំបន់អាស៊ានមានស្ថានភាពបែបណានៅត្រីមាសទី១?

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីផ្សារអចលនទ្រព្យ នៅក្នុងប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន កំពុងស្ទុះងើបឡើងវិញនៅត្រីមាសទី១ ឆ្នាំ២០២៤នេះ ក្នុងនោះ ទីផ្សារការិយាល័យក៏បានកម្រើកឡើងវិញផងដែរ។

ខាងក្រោមនេះគឺជាស្ថានភាព នៃទីផ្សារការិយាល័យនៅក្នុងបណ្តាប្រទេសចំនួន៤ ក្នុងតំបន់អាស៊ាន នៅត្រីមាសទី១៖

ទី១: ប្រទេសសិង្ហបុរី
អត្រាការិយាល័យទំនេរនៅប្រទេសមួយនេះ មានកម្រិតទាប ខណៈការផ្គត់ផ្គង់នៅមានកំណត់ និងការបង្វែរដើមទុនចេញពីការវិនិយោគ ដែលមានហានិភ័យ បានបន្តជំរុញកំណើនថ្លៃនៃការជួលការិយាល័យ។

បើធៀបនឹងត្រីមាសទី៤ឆ្នាំមុន  ថ្លៃជួលការិយាល័យលំដាប់ A នៅតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្មកណ្តាល(CBD) បានកើនឡើង០,៤%ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ដល់១១,៩៥ដុល្លារ ក្នុងមួយហ្វីតការ៉េ ខណៈថ្លៃជួលការិយាល័យលំដាប់B បានកើនឡើង០,៦%ដល់៨,៥៥ដុល្លារក្នុងមួយហ្វីតការ៉េ។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យCBRE។

ទី២: ប្រទេសថៃ
ស្តុកនៃការិយាល័យលំដាប់Aសរុប នៅក្នុងតំបន់CBD បានកើនឡើងដល់២,១៩លានម៉ែត្រការ៉េ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ កើនឡើង៨,២ភាគរយ បើធៀបនឹងការិយាល័យ ដែលមាននៅក្នុងស្តុកចំនួន២,០៣លានម៉ែត្រការ៉េ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣។

ចំណែកឯ ថ្លៃជួលសរុបជាមធ្យមស្ថិតនៅទ្រឹងដដែល ក្នុងអត្រា២៥,៤៦ដុល្លារ ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។ កម្រិតថ្លៃជួលត្រូវបានគេរំពឹងថា នឹងមានស្ថេរភាព នៅក្នុងរយៈពេលប៉ុន្មានត្រីមាសខាងមុខនេះ ដោយសារទីផ្សារការិយាល័យ នៅទីក្រុងបាងកកនៅតែមានលក្ខណៈអំណោយផលល្អសម្រាប់អ្នកជួល។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យCBRE។

ទី៣: ប្រទេសវៀតណាម
អត្រាទុកទំនេរចោល នៃការិយាល័យកម្រិតA ស្ថិតក្នុងរង្វង់១៦,៧% ធ្លាក់ចុះ១,៩% ខណៈអត្រាទុកទំនេរចោល នៃការិយាល័យកម្រិតB ស្ថិតក្នុងរង្វង់៩% ធ្លាក់ចុះ២,៣ភាគរយ បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២៣។

បើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៣ ថ្លៃជួលការិយាល័យកម្រិត A ប្រចាំខែជាមធ្យម បានកើនឡើង០,៣%ដល់៥៨,០៦ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈថ្លៃជួលការិយាល័យកម្រិតB បានកើនឡើង០,៥% ដល់៣៤,៣១ដុល្លារក្នុងមួយម៉ែត្រការ៉េ។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank។

ទី៤: ប្រទេសហ្វីលីពីន
យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Leechiu Property Consultants (LPC) បានឱ្យដឹងថា តម្រូវការអគារការិយាល័យនៅក្នុងប្រទេសហ្វីលីពីននៅតែបន្តកើនឡើង ខណៈប្រតិបត្តិការបានកើនឡើងមួយភាគបួន ក្នុងរយៈពេល៣ខែដំបូងដើមឆ្នាំនេះ បើធៀបនឹងឆ្នាំមុន។

តម្រូវការការិយាល័យ បានកើនឡើង២៥ភាគរយដល់៣៣១.០០០ម៉ែត្រការ៉េ នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ បើធៀបនឹងការផ្គត់ផ្គង់តម្រូវការ ចំនួន២៦៤.០០០ម៉ែត្រការ៉េ ដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ប្រភព: CBRE, Vnexpress & The manila Times៕

ការផលិតសំបកកង់រថយន្តនៅប្រទេសចិនគ្របដណ្តប់ជាង៥០ភាគរយនៅក្នុងពិភពលោក ខណៈរោងចក្រជាច្រើនបើកនៅកម្ពុជា

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ទិន្នផល​សំបក​កង់​ប្រចាំ​ឆ្នាំ​ របស់​ប្រទេស​ចិន​មាន​ចំនួន​ច្រើនជាង​ពាក់កណ្តាល ​នៃ​ចំនួន​សរុប​ទូទាំង​ពិភពលោក​ ហើយកាលពីពេល​ថ្មីៗ​នេះ​ ​ក្រុមហ៊ុន​ជាច្រើន​បាន​ចាប់ផ្តើម ​សាងសង់​រោងចក្រ​នៅ​ក្រៅ​ប្រទេស​ ​ជាពិសេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​ជា​ប្រទេស​ផលិត​កៅស៊ូ​ដ៏​សំខាន់​ ​ដើម្បី​ទាញ​យក​អត្ថប្រយោជន៍​ ពី​តម្លៃ​ផលិតកម្ម​ទាប​។​

រោងចក្រ​ផលិត​សំបក​កង់​របស់​ចិន​នៅ​កម្ពុជា​ ​រួម​មាន​រោងចក្រ​ដែល​បានបោះ​ទុន​វិនិយោគ​ចំនួន​​៣​០​០​លាន​ដុល្លារ​ ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះ​សី​ហ​នុ (SS​E​Z​) ​​បាន​បើក​ដំណើរការ​កាលពីឆ្នាំមុន​។​ ​រោងចក្រ​នេះ​មាន​សមត្ថភាព​ ផលិត​សំបក​កង់​ស​សៃ​ដែក​ពាក់កណ្តាល​ ( ​semi​-​steel​ ​radial​ ​t​y​r​e​s) ​បាន​ប្រាំ​លាន​សំបក​កង់​និង​សំបក​កង់​ស​សៃ​ដែក​ពេញ​ (​all​-​steel​ ​radial​ ​t​y​r​e​s) ​ចំនួន​ ​៩​០​០​,​០​០​០​​សំបក​កង់​ ​ក្នុង​មួយ​ឆ្នាំ​។​ចំណែកក្រុមហ៊ុន​ ​Double​star​ ​Tire​ ​Industrial​ ​របស់​ប្រទេស​ចិន​ ​ថ្មីៗ​នេះ ​បាន​ចាប់ផ្តើម​សាងសង់​រោងចក្រ ​ជាមួយទុនវិនិយោគក្នុង​ទំហំ​ទឹកប្រាក់​២​០​០​ ​លាន​ដុល្លារ​របស់​ខ្លួន​ ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ក្រចេះ​ ​ជាមួយនឹង​សមត្ថភាព​ផលិត​សំបក​កង់​ ​ប្រចាំ​ឆ្នាំ​ចំនួន​៨​,​៥​​លាន​សំបក​កង់​។​

កាលពីពេលថ្មីៗ​នេះ​ផង​ដែរ​ ​ក្រុមហ៊ុន​ ​Cart​ ​Tire​ ​Co​ ​L​t​d​ ​ដែល​ជា​ក្រុមហ៊ុន​ផលិត​ សំបក​កង់​ទំនើប​ធំ​ជាងគេ​របស់​ចិន​ ​ដែល​ប្រតិបត្តិការ​ក្នុងនាម​ក្រុមហ៊ុន​​Sail​un ​Group​ ​បាន​បើក​ដំណើរការ​ផលិត​សំបក​កង់​រថយន្ត​ដំបូង​របស់​ខ្លួន​ ដែល​ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មានឈ្មោះ​ថា​ “​Sail​un” ​។​ទន្ទឹម​នឹង​នេះ​ ​បរិមាណ​កៅស៊ូ​ធម្មជាតិ​សរុប ​ដែល​ប្រើប្រាស់​ដោយ​ប្រទេស​ឥណ្ឌា​ ​ដែល​ជា​អ្នកប្រើប្រាស់​ធំ​ជាងគេ​ទីពីរ ​បន្ទាប់ពី​ប្រទេស​ចិន​ ​ក្នុង​អំឡុង​ខែ​មេសា​ ​ដល់​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៣​ ​បាន​កើន​ឡើង​ ​៥​,​៨​ភាគរយ​ ​ដល់​១​០​៦​៥​,​០​០​០​តោន​ ​ធៀប​នឹង​១​០​០​៧​,​០​០​០​ ​តោន​ ​ដែល​បាន​ប្រើប្រាស់​ក្នុង​អំឡុង​ពេល​ដូចគ្នា ​ក្នុង​ឆ្នាំ​២​០​២​២​នេះ​បើ​យោង​តាម​ ​ក្រុមប្រឹក្សា​កៅស៊ូ​នៃ​ប្រទេស​ឥណ្ឌា​៕

លោក វ៉ាង យី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីពង្រឹងសហគមន៍វាសនារួមជាមួយកម្ពុជា

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ប្រមុខការទូតកំពូលរបស់ចិន លោក វ៉ាង យីនឹងមកបំពេញទស្សនកិច្ចផ្លូការ នៅកម្ពុជារយៈពេលបីថ្ងៃគឺ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងដើម្បីរឹតចំណងមិត្តភាព រវាងកម្ពុជា និងចិនឲ្យកាន់តែមានគុណភាពខ្ពស់ និងស្តង់ដាខ្ពស់បន្ថែមទៀត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបានចេញនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នេះបានបញ្ជាក់ថា លោក វ៉ាង យី ជាសមាជិកការិយាល័យនយោបាយ និងជាប្រធានការិយា​ល័យគណៈ កម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុ​យនីស្តចិន និងជារដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នឹងមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជាចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ។សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងទៀតថា ក្នុងកំឡុងពេលទស្សនកិច្ច លោកវ៉ាង យី នឹងចូល ក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជា នៅព្រះបរមរាជវាំង ព្រមទាំងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។

ក្នុងដំណើរទស្សនកិច្ចនេះដែរលោក វ៉ាង យី នឹងធ្វើជាសហប្រធានជាមួយ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំកិច្ចប្រជុំគណៈកម្ម ការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិនលើកទី៧ និងជួបពិភាក្សាទ្វេភាគីជាមួយលោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីផ្លាស់ប្តូ ទស្សនៈអំពីការពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងដ៏ជិតស្និទ្ធ និងល្អប្រសើរដែលមានស្រាប់លើគ្រប់វិស័យ។

សេចក្តីប្រកាសព័ត៌មានដដែលនេះ បានបញ្ជាក់បន្ថែមទៀតថា ដំណើរទស្សនកិច្ចរបស់ប្រមុខការ ទូតចិននាពេលខាងមុខនេះ គឺធ្វើឡើងស្របពេល នឹងការប្រារព្ធឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ហើយនឹងរួមចំណែក ដល់ការពង្រឹងមិត្តភាពដែកថែប និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិ បត្តិការជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ធ្វើឲ្យស៊ីជម្រៅនូវការកសាង “សហគមន៍វាសនារួម”ប្រកបដោយ គុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ លើកកម្ពស់ក្របខណ្ឌ កិច្ចសហប្រតិបត្តិការត្បូងពេជ្យ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេស និងប្រជាជនទាំងពីរ(កម្ពុជា-ចិន)៕

Chinese city Zhengzhou tells state-owned company to buy second-hand homes to reduce new housing inventories

China’s central city of Zhengzhou has asked residents to sell their second-hand homes to a local state-owned company and buy new ones instead, in a bid to reduce new-home inventories and boost the local property sector.

Local state state-owned company Zhengzhou Urban Development Group Co. will buy 500 second-hand homes from April 20 to June 30, according to a notice released by the Zhengzhou Real Estate Association on Monday.

Residents must buy a new home in the main urban area for a total price that is not less than the total price of the home they are selling, the notice said.

Most of China’s small and medium-sized cities have suffered frail property markets, with the entire property sector in a liquidity crisis since a crackdown on high leverage on developers in 2021.

In Zhengzhou, new home prices fell month-on-month for a 12th straight month in March, according to data from China’s statistics bureau on Tuesday.

Local cities that have been granted full autonomy to adjust property market policies have eased restrictions on home purchases, lowered mortgage rates, reduced down payments and offered subsidies for home purchases.

These policies have only limited short-term impact, partly because potential buyers have been wary of purchasing new homes amid concerns about the ability of indebted developers to deliver projects on time. Source: Reuters

Industrial land rents to rise 7-9% per year: forecast

Industrial land rents are expected to rise by 7% in the south and 9% in the north every year for the next three years, property consultancy CBRE has said.

Demand from various industrial sectors and foreign businesses would boost rents in the segment across the country, it said in its first-quarter report on the real estate market.

The potential for growth could be seen from the segment’s performance in the first quarter, it said.

In the north, average rents in top markets such as Hanoi and Hai Phong City and Bac Ninh, Hung Yen and Hai Duong Provinces increased by 7.8% year-on-year to $133 per square meter over the lease cycle.

The average occupancy rate at industrial zones also rose 1.3 percentage points to 83%, it said.

Meanwhile, in the south, industrial zones particularly in HCMC and Binh Duong, Dong Nai and Long An Provinces had an occupancy rate of 92%, the same as last year, and average rent of $189, up 2.4%.

With supply drying up in the top markets, more domestic and foreign enterprises would expand into new areas like Ba Ria-Vung Tau and Tay Ninh Provinces, driving up rents there,.

Concurring with this, experts from real estate agency Avison Young said as more FDI flows into Vietnam, demand for industrial land across the country would rise, dragging up rents.

“HCMC, Da Nang and Hanoi are attracting more investment in high-tech fields such as semiconductor manufacturing and high-value industries that are less labor-intensive.”

CBRE said other industrial real estate segments such as ready-built warehouses and factories also saw 2.2-3.9% hikes in rent and high occupancy rates of 57-87%. Source: VNexpress