រដ្ឋមន្រ្តីក្រសួងព័ត៌មានជម្រុញឲ្យប្រជាពលរដ្ឋងាកមកអានរឿងសេដ្ឋកិច្ច ព្រោះវាពាក់ព័ន្ឋនឹងជីវភាពប្រចាំថ្ងៃរបស់ខ្លួន

ដោយៈ គង់ សូរិយា

ភ្នំពេញៈ រដ្ឋមន្ត្រីក្ករសួងព័ត៌មាន លោកនេត្រ ភក្ត្រាបានលើកទឹកចិត្តដល់សមាគម សហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា ឲ្យបន្តបណ្តុះបណ្តាលជំនាញ សរសេរព័ត៌មានផ្នែកសេដ្ឋ​កិច្ច ដល់អ្នកសារព័ត៌មានបានកាន់តែច្រើនឡើងបន្ថែមទៀត។

លោករដ្ឋមន្រ្តីបានមានប្រសាសន៍បែបនេះ ក្នុងពេលអញ្ជើ​ញជាអធិបតីក្នុងពិធីបើក វគ្គបណ្តុះបណ្តាលជំនាញសរសររព័ត៌មានផ្នែកសេដ្ឋកិច្ច និងចំណេះដឹងពន្ឋដា ដែលរៀបចំដោយសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) និងសមាគមសហព័ន្ឋសេវាកម្មពន្ឋដា(CTAFA) កាលពីព្រឹកថ្ងៃទី១៥ សីហាកន្លងមកនេះ។

លោកនេត្រ ភក្រ្តាបានបន្តថា “ទោះបីការយល់ដឹងទាក់ទង សេដ្ឋកិច្ចមានការលំបាកយ៉ាងក្តី ប៉ុន្តែបើយ​ល់​នឹងធ្វើឲ្យយើងជក់ចិត្ត ក្នុងការវិភាគសរសេរព័ត៌មានបានល្អ ព្រោះក្នុងសេដ្ឋកិច្ចមានរឿពាក់ពន្ធ័ទាំងអស់”។

លោកបន្តថា “ការផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់របស់ប្រជាពលរដ្ឋដែលចំណាយពេលច្រើន ទៅអានរឿងអត់ប្រយោជន៍ ឲ្យងាកមកអានព័ត៌មាន ដែលមានប្រយោជន៍ ទាក់ទងវិស័យសេដ្ឋកិច្ច គឺជាកិច្ចការងារសំខាន់ ដែលអ្នកសារព័ត៌មានត្រូវធ្វើ ហើយត្រូវពន្យល់អោយប្រជាពលរដ្ឋយល់ថា ការរស់នៅប្រចាំថ្ងៃគឺដោយសារសេដ្ឋកិច្ច មិនមែនរស់ដោយសារ ការមើលដឹងរឿងដែលអត់ប្រយោជន៍ ដែលគ្មានផ្តល់ចំណេះដឹងដល់ខ្លួនយើងនោះទេ”។

លោកនេត្រ ភ័ក្រ្តាបានបន្តថា ការសរសេរព័ត៌មានផ្នែកសេដ្ឋកិច្ច គឺត្រូវពន្យល់ និងទាញអារម្មណ៍របស់ប្រជាពលរដ្ឋអោយយល់នឹងមើលឃើញ ពីតម្រូវការចាំបាច់ដែលត្រូវមើល ដើម្បីទទួលបានចំណេះដឹង និងជំនាញសម្រាប់ប្រកបរបររកស៊ី និងរស់នៅប្រចាំថ្ងៃ។

លោកបន្តថា សារព័ត៌មានមួយចំនួន សរសេរអត្ថបទផ្សាយ គឺគ្រាន់តែជាការឲ្យអ្នកអានបានដឹង នូវព្រឹត្តការណ៍អ្វីមួយដែលបានកើតមានឡើង ដូចជា គ្រោះថ្នាក់ចរាចរណ៍ រឿងជម្លោះក្នុងគ្រួសារជាដើម ដែលទាំងនេះគ្រាន់តែជាជាដំណឹង មិនមែនជាការផ្តល់នូវចំណេះដឹង នៅក្នុងរឿងនោះទេ ប៉ុន្តែបើប្រជាពលរដ្ឋ អានអំពីដំណើរការអភិវឌ្ឍសេដ្ឋកិច្ច ចាប់ពីពេលនេះ ដល់ឆ្នាំ២០៥០ ថាតើប្រទេសកម្ពុជាត្រូវការអ្វីខ្លះ? ថាតើបច្ចុប្បន្នកំលាំងពលកម្មរបស់កម្ពុជាលើស ឬក៏ខ្វះ ? ដែលនេះគឺយើងអាចអានបានជាព័ត៌មានផង និងផ្តល់នូវចំណេះដឹងជាមូលដ្ឋាន ដើម្បីធ្វើការពិចារណា សម្រាប់ពេលទៅមុខទៀត។

លោកបានលើកឡើងថា ការសរសេរព័ត៌មានផ្នែកសេដ្ឋកិច្ច ជាបញ្ហាឧបសគ្គសម្រាប់ស្ថាប័នសារព័ត៌មាន នៅពេលចំណង់ចំណូលចិត្តរបស់ប្រជាពលរដ្ឋ មិនមែនជារឿងសេដ្ឋកិច្ច តែជារឿងស៊ី អារម្មណ៍ទៅតាមចិត្តរបស់គាត់។ តែទោះបីជាយ៉ាងណាក៏ដោយ លោកចង់អោយអ្នកសារព័ត៌មានកាន់តែច្រើនដើរតូនាទីសំខាន់ ក្នុងការសរសេរផ្សព្វផ្សាយព័ត៌មានដែលមានការផ្តល់នូវចំណេះដឹង ដល់ប្រជាពលរដ្ឋ ហើយផ្លាស់ប្តូរឥរិយាបទ ងាកមកស្វែងរកមើលព័ត៌មាន ដែលទាក់ទងផ្នែកសេដ្ឋកិច្ច នោះហើយគឺជាភាពរឹងមាំ នៃបង្គោលសេដ្ឋកិច្ចរបស់សារព័ត៌មាន ពីសំណាក់ប្រជាពលរដ្ឋ កាលណាដែលគាត់យល់ គាត់នឹងដឹងហើយចូលចិត្តអានព័ត៌មានសេដ្ឋកិច្ច។

លោកបានគូសបញ្ជាក់ថា “ការផ្តល់ព័ត៌មានត្រឹមត្រូវតាមរយៈអត្ថបទព័ត៌មាននិយាយ អំពីការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតភាពប្រកួតប្រជែង ដល់ប្រជាពលរដ្ឋដែលប្រកបរបរកសិកម្មគឺជាភាពចាំបាច់បំផុត ដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋ។

លោកបញ្ជាក់ទៀតថា ការផ្តល់ព័ត៌មានត្រឹមត្រូវ តាមរយៈអត្ថបទព័ត៌មាន និយាយអំពីការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតភាពប្រកួតប្រជែង ដល់ប្រជាពលរដ្ឋដែលប្រកបរបរកសិកម្ម គឺជាភាពចាំបាច់បំផុតដែលត្រូវផ្តល់ជូន ទោះបីមានការលំបាក ក្នុងការបញ្ចុះបញ្ចូលឲ្យ ប្រជាពលរដ្ឋអានអត្ថបទព័ត៌មានសេដ្ឋកិច្ច តែត្រូវមានចិត្តសាស្រ្ត វិធីសាស្ត្រ ក្នុងការពន្យល់អោយយល់ ទើបគាត់ងាកមកអានព័ត៌មានកាន់តែច្រើនទាក់ទងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងពន្ធដារ អោយស្របទៅដំណើររបស់កម្ពុជាបន្តទៅមុខ ដើម្បីជាប្រយោជន៍សម្រាប់អ្នកអាន។

ចំំណែកលោក យិន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជាបានមានប្រសាសន៍ថា សមាគមបង្កើតឡើងក្នុងគោលដៅបណ្តុះបណ្តាលធនធានមនុស្សផ្នែកសារព័ត៌មាន ឲ្យមានចំណេះដឹងផ្នែកសេដ្ឋកិច្ច ដើម្បីរួមចំណែកសរសេរ និងផ្តល់ព័ត៌មានសេដ្ឋកិច្ច ទូលំទូលាយដល់សាធារណៈជនជាតិ និងអន្តរជាតិស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោកបន្តថា “ការដែលរៀបចំវគ្គបណ្តុះបណ្តាលនេះឡើងមានគោលដៅចង់ផ្លាស់ប្តូរនិន្នាការ របស់អ្នកសារព័ត៌មានមួយចំនួន ពីការសរសេរផ្សាយតែពីភាពអវិជ្ជមាន ពីអសន្តិសុខសង្គម និយាយតែពីរឿងឯកជន ការឈ្លោះប្រកែកតាមបណ្តាញសង្គម មកផ្សាយព័ត៌មានល្អៗរបស់ជាតិ ព្រោះការផ្តល់ព័ត៌មាន មានលក្ខណៈវិជ្ជមានទាំងសេដ្ឋកិច្ច ព័ត៌មាន មានលក្ខណៈអប់រំសង្គម ឲ្យបានស្គាល់ច្បាស់ពីវប្បធ៌ម អរិយធ៌ម ដ៏ផូរផង់របស់ជាតិ”។

ជាមួយគ្នានេះ លោកអ៊ុំ សារ៉ាវុធ ប្រធានសមាគមសហពន្ធ័ភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា បានជម្រាបជូនពីសារៈសំខាន់នៅក្នុងវិស័យព័ត៌មាន ទាក់ទងកិច្ចការងារពន្ធដារ និងជម្រាបជូនពីកាតព្វកិច្ចពន្ធដារ សម្រាប់ម្ចាស់អាជីវកម្មទូទៅ និងការលើកទឹកចិត្តពន្ធដារសម្រាប់វិស័យសារព័ត៌មាន ៕

Despite high prices, Thailand leads Asia in demand for gold

Demand for gold in Thailand is on the rise, defying global trends of record-high prices, according to the World Gold Council’s latest report, released on Tuesday.

The report noted that Thailand’s gold market showed particular resilience in the second quarter, with bar and coin investment surging 22% year-on-year to 7 tonnes, as investors sought refuge in gold amidst ongoing weakness in the baht. Jewellery demand also rose, increasing 12% year-on-year to 2 tonnes, defying the global trend of declining jewellery sales due to high prices.

Meanwhile, consumer gold demand across Southeast Asia grew by 20% YoY to nine tonnes, with Thailand leading the pack. This contributed to a robust 4% increase in overall global gold demand to 1,258 tonnes from April to June.

Global gold demand rose by 4% to 1,258 tonnes, bolstered by robust over-the-counter transactions, which saw a significant 53% increase to
329 tonnes.

The quarter witnessed record-high gold prices, with the average reaching US$2,338 per ounce, an 18% increase, and peaking at $2,427/ounce.

However, global jewellery demand fell by 19%. Gold ETFs experienced a minor outflow of 7 tonnes, while demand for gold in technology increased by 11%, primarily due to the AI boom in the electronics sector.

Central banks continued to
augment their gold reserves, adding 183 tonnes globally. Although this represents a slowdown from the previous quarter, it still reflects a 6% YoY increase.

Source: The Nation

មន្រ្តីជាន់ខ្ពស់កម្ពុជា និងអ្នកជំនាញជប៉ុនផ្តោតពិភាក្សាលើការរៀបចំដែនដី និងនគរូបនីយកម្ម

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី និងអ្នកជំនាញជប៉ុន បានបើកសិក្ខាសាលារួមគ្នា ដើម្បីពិភាក្សា និងធ្វើ​បទ​បង្ហាញ​លើច្បាប់ស្តីពី ការរៀបចំដែនដី និងនគរូបនីយកម្ម។

រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់លោក តឹករ៉េត សំរេច​បានក្នុងសសិក្ខាសាលាកាលពីសប្តាហ៍មុនថា វគ្គបណ្ដុះបណ្ដាលនេះ ឆ្លើយតបទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​។

កម្មវិធី​បណ្ដុះបណ្ដាលនេះ អ្នកចូលរួម​នឹងទទួលបានចំណេះដឹង ពាក់ព័ន្ធ​គោលការណ៍ទូទៅ នៃការរៀបចំដែនដី និងនគរូបនីយកម្ម តាម​រយៈការ​បង្ហាញពី​មន្រ្តីជំនាញ ​ក្រសួង​និង​​អ្នក​ជំនាញ​ការ​ជប៉ុន ដើម្បី​ធ្វើ​ជា​មូលដ្ឋាន ​សម្រាប់​​ផែនការ​រៀបចំ​ដែនដីនៅក្នុងប្រទេស​កម្ពុជា។

គោលនយោបាយជាតិរៀបចំដែនដី របស់រាជរដ្ឋាភបាលសំដៅធានាថា ដែនដីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ត្រូវបានគ្រប់គ្រង ប្រើប្រាស់ ការពារ និងអភិវឌ្ឍន៍ តាមរយៈការធ្វើសមាហរណកម្ម នូវផែនការយុទ្ធសាស្ត្ររៀបចំដែនដី និងការធ្វើឲ្យរលូននូវវិធាន និងឧបករណ៍ចាំបាច់នានា តាមវិស័យប្រ​ក​បដោយភាពសុខដុមរមនា នៅតាមតំបន់ភូមិសាស្ត្រនីមួយៗ។

លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់បាន​បញ្ជាក់ថា សេចក្តី​ព្រាង​ច្បាប់​រៀបចំ​ដែន​ដី គ្រោង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ពេល​ខាង​មុខ។

ការបែងចែកតំបន់ភូមិសាស្ត្រ សម្រាប់រៀបចំដែនដី ត្រូវធ្វើឡើងដោយផ្អែកលើកត្តាធម្មជាតិ ភូមិសាស្ត្រ សេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន និង​ត្រូវ​មានតុល្យភាព ឆ្លើយតបតាមតម្រូវការ​នៃការអភិវឌ្ឍ ​ទាំង​សម្រាប់​ពេល​​បច្ចុប្បន្ន ​និង​អនាគត។

​លោក ប៉ែន សុផល​បានបញ្ជាក់ថា ការ​រៀបចំដែនដី​នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា ​ទាំង​នៅតាមតំបន់ និងនៅថ្នាក់ខេត្ត ត្រូវ​​សិក្សា វិភាគ និងកំណត់អំពីសក្តានុពល បញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីការអភិវឌ្ឍ​ប្រកប​ ដោយ​ប្រសិទ្ធភាព ចីរភាព តុល្យភាព និងការធ្វើ​សមាហរណកម្ម តាមតំបន់ភូមិសាស្ត្រ​នីមួយៗ​ទាំងក្នុង​ប្រទេស ក្នុងតំបន់ និងក្នុងក្របខណ្ឌអន្តរជាតិ។

លោកបាន​បញ្ជាក់បន្ថែមថា គោលនយោបាយជាតិរៀបចំដែនដី គប្បីបញ្ចៀសឱ្យបាននូវការ ខ្វែងគំនិតយោបល់គ្នា ដោ​យត្រូវគោរព ទៅតាមឋានានុក្រមនៃផែនការ (ថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ) ហើយត្រូវមានបញ្ញត្តិកំណត់ជាក់លាក់៕

ពិភពលោកនេះ មិនមែនមានតែពណ៌ខ្មៅ និងពណ៌សប៉ុណ្ណោះទេ

ពិភពលោកនេះ មិនមែនមានតែពណ៌ខ្មៅ និងពណ៌សប៉ុណ្ណោះទេ ដូច្នេះយើងមិនអាចជឿទាំងស្រុងទៅលើអ្វី ដែលយើងបានមើលឃើញ អ្វីដែលយើងបានស្តាប់លឺ អ្វីដែលយើងបានដឹង និងអ្វីដែលយើងគិតដោយខ្លួនឯង ឬតាមរយៈនរណាម្នាក់ទេ!

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ជាកូនអ្នកក្រុងបាវិត ខេត្តស្វាយរៀង ហើយសព្វថ្ងៃជា ៖
1. ស្ថាបនិក និងជានាយកប្រតិបត្តិ Khmer Real Estate Co., Ltd
2. ស្ថាបនិក និងជានាយកប្រតិបត្តិ KW Cambodia
3. ស្ថាបនិក និងជានាយកប្រតិបត្តិ បុរី ខេអេស រ៉េសុីដេន
4. ស្ថាបនិក និងជានាយកប្រតិបត្តិ បុរី វិមានសំណាង
ចូលរួមបណ្តាញសង្គមខាងក្រោម ដើម្បីភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយឧកញ៉ាបណ្ឌិត គីម ហ៊ាង ៖
-Broadcast Channel: https://m.me/j/Abb4BOJ2SedBWazf
-Telegram Channel: https://www.t.me/drkimheang
– YouTube: https://www.youtube.com/@khtv1493
– Facebook: https://www.facebook.com/kimheangdotcom
– Instagram: https://www.instagram.com/dr._kim_heang
– Tik Tok: https://www.tiktok.com/@kimheang1979
– LinkedIn: https://www.linkedin.com/in/dr-kim-heang-19752b29a/
#ចណេះដឹង #drkimheang #BoreyVimeanSamnang #KHTV
សូមចូលមើលគេហទំព័រខាងក្រោមនេះ ដើម្បីដឹងពីអាជីវកម្មប្រចាំថ្ងៃរបស់ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ៖
www.khmerrealestate.com.kh
www.kwcambodia.com
www.boreyksresidence.com
www.boreyvimeansamnang.com

GIC shifts to ‘niche’ real estate deals in China amid oversupply

Jeffrey Jaensubhakij, chief investment officer, said that China, whose real estate market contributes to nearly a third of its economy, has “come to the end of its growth model” that relied on infrastructure and property construction.

The slump in China’s property sector has become a significant drag on the broader economy and is exacerbating a liquidity crisis among developers. Authorities are trying to help revive the industry and restore buying sentiment by removing the floor on mortgage rates and encouraging local governments to acquire homes to convert them into affordable housing.

Despite the ongoing property crisis in China, Jaensubhakij said GIC sees opportunities in its residential and commercial properties in major cities with a large inflow of people. In residences, for example, he said GIC has invested in and continues to see “a lot of demand” for rental estates.

In June, GIC reportedly teamed up with China’s Vlinker, a leading rental housing operator backed by Warburg Pincus, to form a $180 million joint venture. The vehicle plans to acquire and develop affordable rental housing projects in Shanghai, Vlinker said in its announcement without naming GIC.

Earlier this month, GIC was also reported to have acquired an additional 48% stake in Shanghai’s largest single-building shopping mall from China Vanke, a state-affiliated property developer.

“As people have looked at Chinese real estate and said I need to get out of everything,” Jaensubhakij said, “some of the best positioned retail assets are still quite valuable, and if you can buy them at a price that you can earn a good return on them, if they’re managed well… I think we can still invest.”

“But it’s different from the areas that we used to invest more heavily on in China before,” he added.

By asset class, GIC has increased its exposure to private equity from 17% to 18% of its portfolio in the year to March. Its allocation to public equities and real estates were unchanged at 30% and 13%, respectively, of its overall investments. Nominal bonds and cash decreased from 34% to 32%.

By geography, the U.S. remains the largest investment destination that formed 39% of GIC’s portfolio in the year to March, up from 38% a year ago. This was followed by Asia excluding Japan — a metric that includes its Chinese assets — which fell from 23% to 22%.

Source: Nikkei asia

តើផ្នែកណាខ្លះនៃវិស័យអចលនទ្រព្យកំពុងរីកចម្រើនខ្លាំងជាងគេនៅក្នុងប្រទសហ្វីលីពីន?

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសហ្វីលីពីន ទទួល​បាន​ការ​ចាប់​អារម្មណ៍​តិច​តួច ពីអ្នកវិនិយោគអចលនទ្រព្យ ខណៈប្រទេសនេះមិនសួវមានភាពធន់សេដ្ឋកិច្ច បើធៀបនឹងឥណ្ឌូនេស៊ី ព្រមទាំងខ្វះខាតសមត្ថភាពផលិតកម្ម និងការទាក់ទាញភ្ញៀវទេសចរណ៍ បើធៀបនឹងប្រទេសវៀតណាម និងថៃ។

ទោះជាយ៉ាងណាក្តី ប្រទេសហ្វីលីពីនឈរនៅជួរមុខ និងមានផ្នែកសក្តានុពលជាច្រើន នៅក្នុងឧស្សាហកម្មអចលនទ្រព្យ ដែលត្រូវបានគេមើលរំលង។

ខាងក្រោមនេះជាផ្នែកអចលនទ្រព្យ ដ៏សំខាន់ចំនួន២នៅប្រទេសហ្វីលីពីន៖

ទី១: ទីផ្សារលំនៅដ្ឋានប្រណីត

ទីផ្សារតម្លៃផ្ទះប្រណីត នៅទីក្រុងម៉ានីល កំពុងមានការកើនឡើង។

យោងតាមសន្ទស្សន៍ តម្លៃលំនៅដ្ឋានប្រណីតៗ នៅក្នុងទីក្រុងចំនួន១០០ ទូទាំងពិភពលោក របស់ក្រុមហ៊ុនKnight Frank បង្ហាញថា តម្លៃផ្ទះប្រណីតនៅរដ្ឋធានី ប្រទេសហ្វីលីពីន បានកើនឡើងលឿនបំផុត ក្នុងអត្រា២៦,៣%កាលពីឆ្នាំមុន និងលើសទីក្រុងឌូបៃ (គិតពីអត្រាកំណើន)។

ទីក្រុងម៉ានីល ក៏បានកាន់កាប់តំណែងកំពូល នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះផងដែរ។

ប៉ុន្តែតម្លៃផ្ទះពិតប្រាកដ នៅទីក្រុងម៉ានីល(គិតជាទំហំទឹកប្រាក់) នៅតែមានកម្រិតទាប ជាងទីក្រុងធំៗផ្សេងទៀត។ យោងតាមក្រុមហ៊ុន Knight Frank បានឱ្យដឹងថា ទឹកប្រាក់១លានដុល្លារ អាចទិញលំនៅដ្ឋានប្រណីត ទំហំ១៥៨ម៉ែត្រការ៉េនៅទីក្រុងម៉ានីល។

ប៉ុន្តែទឹកប្រាក់១លានដុល្លារ អាចទិញលំនៅដ្ឋានប្រណីតទំហំត្រឹមតែ៣៤ម៉ែត្រការ៉េ នៅប្រទេសសិង្ហបុរី។ ៦០ម៉ែត្រការ៉េនៅទីក្រុងតូក្យូ និង១១៣ម៉ែត្រការ៉េ នៅទីក្រុងបុមបៃ។  ទីផ្សារផ្ទះប្រណីតរបស់ទីក្រុងម៉ានីល កំពុងរីកចម្រើន ប៉ុន្តែនៅតែមានតម្លៃសមរម្យ។

ទី២: ទីផ្សារលក់រាយ

ទីក្រុងម៉ានីល មានមជ្ឈមណ្ឌលផ្សារទំនើប លំដាប់យក្សចំនួន២របស់ពិភពលោក។  នៅក្នុងប្រទេសហ្វីលីពីន ដែលមានភ្លៀងធ្លាក់ខ្លាំង មានសីតុណ្ហភាព និងសំណើមខ្ពស់ មជ្ឈមណ្ឌលផ្សារទំនើបធំៗ ជាកន្លែងជ្រកកោណ និងជាកន្លែងកម្សាន្ត។

លោក Joe Curran ប្រធានប្រតិបត្តិនៅទីភ្នាក់ងារអចលនទ្រព្យ KMC Savills ក្នុងទីក្រុងម៉ានីល បានលើកឡើងថា “ផ្សារទំនើប ជាវិធីសាស្ត្រជីវិតរស់នៅទីនេះ ដោយផ្តល់នូវទីជំរកគេចពីភ្លៀង និងកំដៅថ្ងៃ”។

ទី៣: ទីផ្សារការិយាល័យ

ការរីកចម្រើននៃឧស្សាហកម្ម Business Process Outsourcing (BPO) ជាកត្តាជំរុញដ៏ធំបំផុត នៅក្នុងទីផ្សារអចល​នទ្រព្យពាណិជ្ជកម្មហ្វីលីពីន។ វិស័យនេះ មិនត្រឹមតែជាប្រភពបង្កើតការងារធំជាងគេ របស់ប្រទេសហ្វីលីពីនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកត្តាជំរុញដ៏សំខាន់ នៃកំណើន និងជាប្រភពតម្រូវការការិយាល័យផងដែរ។

ការជួលការិយាល័យប្រភេទ Prime នៅទីក្រុងម៉ានីលមានតម្លៃទាបជាង ការិយាល័យនៅទីក្រុងBengaluru ទីក្រុង Mumbai និងរដ្ឋធានីNew Delhi របស់ឥណ្ឌាជិត៥០ភាគរយ។

ការណ៍នេះ​ បានជំរុញ​ឱ្យ​ក្រុមហ៊ុន​ចម្រុះ ​ជាតិ​សាសន៍​ចូលមកបង្កើត មជ្ឈមណ្ឌល​ហៅការទំនាក់ទំនង តាមទូរសព្ទ​បន្ថែម​ទៀត​(call centers)ក្នុង​ប្រទេស​ហ្វីលីពីន៕

ប្រភព: Realestatenews.ph

ទីផ្សារអចលនទ្រព្យមានកាសរីកចម្រើនសម្រាប់អនាគត

ដោយៈ គង់ សូរិយា

បន្ទាយមានជ័យៈ ទីផ្សារអចលនទ្រព្យនៅក្រុងប៉ោយប៉ែត ក្រុងប៉ោយប៉ែត កំពុងមានសភាពទ្រឹង ប៉ុន្តែមានឱកាសរីកចម្រើននាពេលខាងមុខ ខណៈទីក្រុងនេះ កំពុងទាក់ទាញការវិនិយោគកាន់តែច្រើន។

ទីក្រុងនេះមានប្រជាពលរដ្ឋរស់នៅ ប្រមាណ២០ម៉ឺននាក់ មានទាំងជនជាតិខ្មែរ ថៃ ឥណ្ឌូនេស៊ី ជប៉ុន និងជនប្រទេសជាច្រើនទៀត ដែលពួកគេបានកាន់កាប់ ចំណែកទីផ្សារប្រមាណ៥០ភាគរយ ធៀបជាមួយអ្នកវិនិយោគខ្មែរ។

អ្នកអភិវឌ្ឍន៍បុរី និងដីឡូត៍ក្នុងទីក្រុងប៉ោយប៉ែត ខេត្តបន្ទា​យមានជ័យ បាននិយា​យក្នុងលក្ខខ័ណ្ឌ មិនបញ្ចេញឈ្មោះថា ស្ថានភាពទីផ្សារនាពេលបច្ចុប្បន្ននេះ អ្នកទិញរង់ចាំមើលអ្នកអភិវឌ្ឍន៍ ព្រោះពួកគេបារម្ភ ដោយសារស្ថានភាពទីផ្សារនៅរាជធានីភ្នំពេញជាប់គាំង។

អ្នកអភិវឌ្ឍន៍ដដែលបានបន្តថា “បច្ចុប្បន្នអ្នកទិញ រង់ចាំអ្នកអភិវឌ្ឍន៍ ខណៈអ្នកអភិវឌ្ឍន៍រង់ចាំមើលអ្នកទិញ”។

អ្នកអភិវឌ្ឍន៍ រង់ចាំអ្នកទិញកក់ប្រាក់ ទើបពួកគេសាងសង់ ស្របពេ​លទីផ្សារជួលស្ថិតក្នុងស្ថេរភាព ដោយផ្ទះល្វែងអាចជួលបានចន្លោះ៣៥០ ទៅ៥០០ដុល្លារ ចំណែកផ្ទះវីឡាតម្លៃកន្លះលានដុល្លារ អាចជួលបានចន្លោះពី២៥០០ ទៅ៣០០០ដុល្លារ។

ប្រភពដដែលបានបន្តថា បច្ចុប្បន្នដី និងទីផ្សារផ្ទះនៅក្រុងប៉ោយប៉ែត នៅតែមានឱកាសរីកចម្រើន សម្រាប់អចលនទ្រព្យ ដែលមានការអភិវឌ្ឍចម្រុះ និងសម្បូរបែប ខណៈជនបរទេសប្រមាណ៥០ភាគរយ បានទិញផ្ទះ ដី តាមរយៈច្បាប់បរធនបាលកិច្ច។

ប្រធានសមាគមសហគ្រិន សារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) លោកយិន លាងគង់បានមានប្រសាសន៍ថា បន្ទាប់ពីបានចុះសិក្សា ស្ថានភាពទីផ្សារ​នៅទីក្រុងនេះ ទីផ្សារអចលនទ្រព្យនៅទីក្រុងនេះ មានឱកាសរីកចម្រើន ដោយសារកត្តាមួយចំនួនដូចជា ទី១ ចំនួនប្រជាពលរដ្ឋកើនឡើង និងចំណូលរបស់ប្រជាពលរដ្ឋនៅទីក្រុងនេះ មានភាពល្អប្រសើរធៀបនឹងខេត្តដទៃ។

ទី២ ការកើនឡើងនូវការវិនិយោគ ពីអ្នកអភិវឌ្ឍន៍កាស៊ីណូក្នុងស្រុក និងអ្នកវិនិយោគថៃ ឥណ្ឌូនេស៊ីជាដើម ទី៣ គោលនយោបាយថៃបូក១ បានទាក់ទាញរោងចក្រ សហគ្រាសនានា មកកាន់ទីក្រុងនេះ ដោយសារកម្លាំងពលកម្មច្រើន និងមានតម្លៃថោក ទី៤ ក្រុងប៉ោយប៉ែត ទីក្រុងមួយក្នុងចំណោមទីក្រុងចំនួន២ទៀត ស្ថិតក្នុងផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល ដែលបានដាក់បញ្ចូល ក្នុងគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សា​ហកម្មឆ្នាំ២០២៥ ២០២៥។

លោកយិន លាងគង់បានបន្តថា ស្ថានភាពនៅទីក្រុងនេះ មានសភាពរសរវើកទាំងយប់ទាំងថ្ងៃ ដោយផ្សារលក់រាយ ផ្សាររាត្រីនៅទីក្រុងនេះ ពិសេសតំបន់ផ្លូវ “ក៥” មានសភាពរសរវើក ហើយអាជីវករនានា បានលក់រហូតដល់ម៉ោង៣ទៀបភ្លឺ ខណៈកាស៊ីណូនានាបានបើកដំណើរការទល់ភ្លឺ។

ទីក្រុងប៉ោយប៉ែតមានកាស៊ីណូ ទាំងតូច ទាំងធំសរុបចំនួន២០ ខណៈគំរោងកាស៊ីណូមួយចំនួនទៀត កំពុងសាងសង់ ស្របពេលអាគារកំពស់៣២ជាន់ បានលេចរូបរាងឡើង ខណៈអាគារកាស៊ីណូថ្មីមួយ កំពស់ជាង៤០ជាន់ ត្រៀមសាងសង់នាពេលខាងមុខផងដែរ៕

សម្តេចធិបតីៈ ការស្ថាបនាផ្លូវជាតិលេខ១០សម្រេចបានលទ្ឋផលជិត៩០ភាគរយហើយ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានអះអាងថា គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ដែលតភ្ជាប់ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង សម្រេចវឌ្ឍនភាពសាងសង់បានចំនួន ៨៩,៥៦% គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៤នេះ។

សម្តេចបានសរសេរលើបណ្តាញ ទំនាក់ទំនងសង្គមនៅថ្ងៃទី១៨ សីហាថា ផ្លូវជាតិលេខ១០ គឺជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងសរុប ១៩៨,៥១ គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ ដោយតភ្ជាប់ខេត្តចំនួន៣ រួមមាន៖ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ គម្រោងសាងសង់ផ្លូវនេះ មានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។

ប្រវែងសរុបផ្លូវសរុប នៃគម្រោងផ្លូវជាតិលេខ១០ មានចំនួ​ន ១៩៨,២១៨ គីឡូម៉ែត្រ រាប់ចាប់ពីផ្លូវជាតិលេខ 57-7 ត្រង់ចំណុច PK35+900 នៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ចំណុច PK1+700 ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ផ្លូវ គឺ​ជាអាទិភាពគន្លឹះទី២ នៅក្នុងអាទិភាពគន្លឹះទាំង៥ “មនុ​ស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដោយកិច្ចការអាទិភាពទី២ ក្នុងបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន បានផ្តោតគោលដៅយុទ្ធសាស្ត្រ លើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មី ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងបង្ខិតឱ្យកាន់តែជិតរវាងខេត្ត និងខេត្ត តាមរយៈការតភ្ជាប់ប្រព័ន្ធផ្លូវ ដែលប្រៀបបានដូចជាសរសៃឈាម និងមានសារៈសំខាន់ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ៕

ក្រុមហ៊ុនវិនិយោគGIC មើលឃើញវិស័យលេចធ្លោចំនួន២នៅក្នុងទីផ្សារអចលនទ្រព្យចិន

ដោយ: គង់ លាងហួរ

ប៉េកាំង: វិបត្តិអចលនទ្រព្យ បានបន្តអូសទាញឱ្យសេដ្ឋកិច្ចចិនធ្លាក់ចុះ ថ្វីបើអាជ្ញាធរចិនកំពុងព្យាយាម ជួយស្ដារទំនុកចិត្តអ្នកទិញ និងលើកទឹកចិត្តរដ្ឋបាល ក្នុងតំបន់ឱ្យទិញផ្ទះដែលមានស្រាប់ ដើម្បីប្រែក្លាយទៅជាផ្ទះ ដែលមានតម្លៃសមរម្យយ៉ាងណាក្តី។

លោក Jeffrey Jaensubhakij ប្រធានទទួលបន្ទុកផ្នែកវិនិយោគនៅក្រុមហ៊ុនសិង្ហបុរីGIC បានលើកឡើងថា “កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន  ដែលពឹងផ្អែកខ្លាំងទៅលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យ បានឈានដល់ទីបញ្ចប់ហើយ”។

យ៉ាងណាមិញ លោក Jaensubhakij បានគូសបញ្ជាក់ថា ក្រុមហ៊ុន GIC នៅតែមើលឃើញឱកាសនៅក្នុងទីផ្សា រអចលនទ្រព្យលំនៅដ្ឋាន និងពាណិជ្ជកម្មនៅក្នុងទីក្រុងចិនធំៗ ដែលមានលំហូរ ប្រជាជនយ៉ាងច្រើនសន្ធឹកសន្ធាប់។ ជាក់ស្ដែង នៅក្នុងវិស័យលំនៅដ្ឋាន ក្រុមហ៊ុនGIC បានបណ្តាក់ទុន និងបន្តសង្កេតឃើញ តម្រូវការជួលអចលនទ្រព្យយ៉ាងច្រើន។

កាលពីខែមិថុនាកន្លងទៅ ក្រុមហ៊ុន GIC បានសហការលើគម្រោងបណ្តាក់ទុនរួមគ្នា ចំនួន១៨០លានដុល្លារជាមួយក្រុមហ៊ុន Vlinker របស់ប្រទេសចិន ដែលជាអ្នកអភិវឌ្ឍន៍លំនៅដ្ឋានជួលឈានមុខគេ។ ក្រុមហ៊ុន Vlinker បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសរបស់ខ្លួនថា យើងគ្រោងអភិវឌ្ឍន៍ លំនៅដ្ឋានជួលដែលមានតម្លៃសមរម្យ នៅទីក្រុងសៀងហៃ។

កាលពីដើមខែកក្កដានេះ ក្រុមហ៊ុន GIC ក៏ត្រូវបានគេរាយការណ៍ថា បានទិញភាគហ៊ុនចំនួន៤៨ភាគរយ បន្ថែមទៀតរបស់ផ្សារទំនើបដ៏ធំបំផុត នៅទីក្រុងសៀងហៃពីក្រុមហ៊ុនអភិ​វឌ្ឍន៍អចលនទ្រព្យចិន China Vanke។

លោក Jaensubhakij បានអះអាងថា “អគារអចលនទ្រព្យលក់រាយមួយចំនួន ដែលស្ថិតនៅចំទីតាំង អំណោយផលនៅតែបន្តមានតម្លៃខ្ពស់ ហើយប្រសិនបើអ្នកអាចទិញ ក្នុងតម្លៃមួយដែលអ្នកគិតថា អ្នកអាចរកប្រាក់ចំណេញបានខ្ពស់ ត្រឡប់មកវិញ និងអាចគ្រប់គ្រងបានល្អ នោះខ្ញុំគិតថា យើងនៅតែអាចវិនិយោគបាន”៕

ប្រភព: Nikkei Asia

គំរោងអភិវឌ្ឍន៍ធំៗចំនួន២នៅភូមិភាគឦសាន្តកំពុងសម្រេចវឌ្ឍនភាពប្រសើរ

ដោយៈ ស៊ីវ ម៉េង

ឦសាន្តៈ គំរោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ខកម្រិតជាតិចំនួន២ នៅតំបន់ភូមិភាគឦសាន្ត បាននិងកំពុងឆ្ពោះទៅមុខយ៉ាងប្រសើរ។

យោងតាមការបង្ហោះលើបណ្តាញ ទំនាក់ទំនងសង្គម របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៨ សីហាបានបង្ហាញថា គំរោងទាំងនោះរួមមាន ផ្លូវជាតិលេខ៧៦ មានប្រវែងផ្លូវសរុប ៦០,៧៣គីឡូម៉ែត្រ ជាប្រភេទផ្លូវ ​ កម្រាលកៅស៊ូ DBST ។

ផ្លួវនេះចាប់ផ្តើមពីចំណុច គីឡូម៉ែត្រលេខ២៣៤+៤២០ ព្រំប្រទល់ ខេត្ត​មណ្ឌលគិរី និង ខេត្តរតនគិរី)  ឃុំជ័យឧត្តម  ស្រុកលំផាត់ ខេត្តរតនគិរី ។ ចំណុចបញ្ចប់នៃផ្លូវនេះ ស្ថិតនៅគីឡូម៉ែត្រលេខ២៩៥+១៥០ (បំបែកផ្លូវជាតិលេខ៧៨ ត្រង់គីឡូម៉ែត្រលេខ១២២+៧០០) ស្ថិតនៅភូមិតាអងកាតេ  ឃុំតាអង  ស្រុកកូនមុំ ខេត្តរតនគិរី។

សមិទ្ធផលនេះ ផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ។

ចំណែកគម្រោងទី២ គឺការស្ថាបនាស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ (ផ្លូវជាតិលេខ៦០B)។

ស្ពាននេះ ចាប់ផ្ដើមពី PK76+120 ព្រំប្រទល់ខេត្តកំពង់ធំ ដល់ PK117+790 រង្វង់មូលខ្លាស្ទុះ (ផជ៧.គ.ម៣៣១+២៥០) ។ ស្ណាននិងផ្លូវនេះ មានប្រវែង៤១,៦៧គីឡូម៉េត្រ  កម្រាលកៅស៊ូAC។

គំរោងនេះ បានចាប់ផ្ដើមស្ដារឡើងវិញ​៖ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ និងគ្រោងបញ្ចប់ការសាងសង់ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។

គិតរហូតមកទល់ពេលនេះ ស្ពានឆ្លងកាត់ទន្លេមេគង្គនេះ សម្រេចបាន៤៤,៣១ភាគរយ។

គម្រោងសាងសង់ស្ពាន និងផ្លូវនេះ នឹងផ្តល់អត្ថប្រយោ​ជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួល ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ៕