ក្រុមហ៊ុនវិនិយោគចិនចាប់អារម្មណ័ចំពោះសក្តានុពល និងបរិយាកាសវិ​និយោគនៅកម្ពុជា

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ប្រតិភូក្រុមហ៊ុនចិនធំមួយ បានចាប់អារម្មណ៍ចំពោះសក្តានុពល និងបរិយាកាសវិនិយោគនៅកម្ពុជា។

ក្នុងជំនួបសម្តែងការគួរសម ជាមួយសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមក្នុងជំនួបសម្ដែ​ងការគួរសម និងពិភាក្សាការងារ ក្រោមកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយគណៈប្រតិភូក្រុមហ៊ុនវិនិយោគចិន តំណាងដោយលោកZhao Yudong ប្រធានក្រុមហ៊ុន Everbright Group Everbright Sunshine Asset Management Co.,Ltd ដែលបានប្រព្រឹត្តទៅនៅវិមានសន្តិភាព។

ភាគីចិនបាននិងកំពុងចាប់អារម្មណ៍ ចំពោះសក្តានុពល និងបរិយាកាសវិនិយោគ លើវិស័យសំខាន់ៗមួយចំនួននៅកម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម ហិរញ្ញវត្ថុ និងថាមពល ស្របពេលដែលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ទទួលការវិនិយោគ ធ្វើពាណិជ្ជកម្ម ដែលជាដង្ហើមដ៏ចាំបាច់បំផុត សម្រាប់ជំរុញខឿនសេដ្ឋកិច្ចជាតិ៕

រដ្ឋាភិបាលឥណ្ឌូនេស៊ីបង្កើតក្រុមការងារអន្តរក្រសួងដើម្បីរកដំណោះស្រាយបញ្ចុះតម្លៃសំបុត្រយន្តហោះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: លោក Sandiaga Salahuddin Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតអះអាងថា រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យសំបុត្រធ្វើដំណើរតាមផ្លូវអាកាសកាន់តែមានតម្លៃសមរម្យសម្រាប់អ្នកដំណើរ។

រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​បាន​បង្កើត​ក្រុម​ការងារ​អន្តរក្រសួងមួយ​ក្នុង​គោលដៅ​ដោះស្រាយបញ្ចុះ​តម្លៃ​សំបុត្រ​យន្តហោះ។ ក្រុមអ្នកជំនាញរំពឹងថា តម្លៃសំបុត្រយន្តហោះក្នុងស្រុកនឹងថយចុះប្រមាណ១០ភាគរយនៅត្រឹមខែតុលាខាងមុខ។

ក្រុមការងារអន្តរក្រសួង រួមមានក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ក្រសួងសម្របសម្រួលកិច្ចការសមុទ្រ និងការវិនិយោគ ក៏ដូចជាក្រសួង និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។

កន្លងមក សមាគមក្រុមហ៊ុនអាកាសចរណ៍ជាតិឥណ្ឌូណេស៊ី (INACA) បានវាយតម្លៃថា អាជីវកម្មអាកាសចរណ៍នៅក្នុងប្រទេសកំពុងជាប់គាំង និងបង្កការខាតបង់។ ជាក់ស្ដែង ថ្វីបើ​សំបុត្រ​យន្តហោះមានតម្លៃខ្ពស់​ ប៉ុន្តែ ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​រក​ប្រាក់​ចំណេញ​មិនបានច្រើន​ទេ។

លោក Denon Prawiraatmadja ប្រធានសមាគម INACA បានលើកឡើងថា “ក្រុមហ៊ុនអាកាសចរណ៍កំពុងប្រឈមនឹងការខាតបង់ដោយសារតែការចំណាយថ្លៃដើមខ្ពស់។ ការណ៍នេះបានជំរុញឱ្យក្រុមហ៊ុននានាដំឡើងតម្លៃសំបុត្រយន្តហោះ”។

លោក Sandiaga បានគូសបញ្ជាក់ថា បញ្ហាទាំងអស់នេះនឹងត្រូវបានលើកមកសិក្សាដើម្បីធានាថា ឧស្សាហកម្មអាកាសចរណ៍របស់ប្រទេសឥណ្ឌូនេស៊ីអាចដំណើរការប្រកបដោយប្រសិទ្ធភាព ដូចគ្នានឹងបណ្តាប្រទេសដទៃទៀត។

លោក Alvin Lie អ្នកសង្កេតការណ៍អាកាសចរណ៍ បានចង្អុលបង្ហាញថា បន្ទុកពន្ធខ្ពស់ពីរដ្ឋាភិបាល និងអាកាសយានដ្ឋាន ជាកត្តាចម្បងដែលរួមចំណែកដល់ការហក់ឡើងតម្លៃសំបុត្រយន្តហោះនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

យោងតាមលោក Alvin បានឱ្យដឹងថា តម្លៃសំបុត្រយន្ដហោះសម្រាប់អ្នកដំណើរ បានបូករួមបញ្ចូលទាំងថ្លៃប្រតិបត្តិការ និងការថែទាំអាកាសយានដ្ឋាន ក៏ដូចជាថ្លៃសេវាព្រលានយន្តហោះផងដែរ។ នេះជាហេតុធ្វើឱ្យតម្លៃសំបុត្រកើនឡើងខ្ពស់។

លោក Alvin បានកត់សម្គាល់បន្ថែមទៀតថា តម្លៃសំបុត្រយន្តហោះក៏រួមបញ្ចូលអាករលើតម្លៃបន្ថែមចំនួន១១ភាគរយផងដែរ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាកាសចរណ៍ត្រូវបង់ពន្ធទាំងនេះនៅពេលទិញប្រេងឥន្ធនៈ ហើយក៏បង់ពន្ធលើការនាំចូលយន្តហោះ និងគ្រឿងបន្លាស់។ នេះ​ជា​លទ្ធផល​នាំ​ឱ្យ​មាន​ការ​យក​ពន្ធ​ត្រួតគ្នាទ្វេ​រដង ដែល​ធ្វើ​ឱ្យ​តម្លៃ​សំបុត្រ​យន្តហោះ​ហក់ឡើង​ខ្ពស់៕

ប្រភព: Vnexpress

China adds new clean power equivalent to UK’s entire electricity output

China added as much new clean energy generation in the first half of this year as the UK produced from all sources in the same period last year, data shows, as wind and solar power generation continued to surge in the world’s biggest emitter of greenhouse gases.

Electricity generation from coal and gas dropped by 5% in China in July, year on year, according to an update from the Centre for Research on Energy and Clean Air (CREA) thinktank, basing its analysis on data released by the Chinese government on Thursday.

The latest figures reinforce a clear trend – China is racing ahead in renewable energy, adding record-breaking amounts of solar and wind generation, eclipsing the rest of the world. It is a transformation that analysts are saying could be the world’s best hope yet of staving off climate catastrophe.

“China is leading against all of its competitors, when it comes to green technology,” said Li Shuo, the director of the China Climate Hub at the Asia Policy Institute in Washington DC. “China has a real advantage, and has established a huge green industry.”

Last year, China installed a record 293GW of wind and solar generating capacity. Last month, solar and wind capacity outstripped China’s coal-fired electricity capacity. By 2026, solar power alone will surpass coal as China’s primary energy source, with a capacity of more than 1.38TW, or 150GW more than coal, according to forecasts by Rystad Energy.

Electric vehicles production is surging ahead, with hybrids and fully electric cars making up more than half of all new models sold in July, and the steel industry is also changing, with no permits for coal-fired plants issued in the first half of this year.

This continuing boom in clean technology has led some analysts to suggest China’s greenhouse gas emissions may have already reached a peak, perhaps as early as February this year. This would be momentous.

For China, the world’s second biggest economy behind the US, to reverse its decades of almost unbroken rapid growth – nearly tripling from about 3.6bn tonnes of carbon emitted in 2000 to 11.4bn in 2022 – would have seismic implications for the global climate emergency.

Source: The Guardian

ការស្រាវជ្រាវ: បរិមាណផលិតថាមពលស្អាតរបស់ប្រទេសចិន ស្មើនឹងទិន្នផលអគ្គិសនីសរុបរបស់ចក្រភពអង់គ្លេស

ដោយ: គង់ លាងហួរ
ប៉េកាំង: បរិមាណនៃការផលិតថាមពលស្អាតរបស់ប្រទេសចិននៅឆមាសទីមួយឆ្នាំនេះ មានចំនួនស្មើនឹងការផលិតថាមពលរបស់ប្រទេសអង់គ្លេសចេញពីគ្រប់ប្រភពទាំងអស់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការផលិតថាមពលអគ្គិសនីនៅក្នុងប្រទេសចិនចេញពីធ្យូងថ្ម និងឧស្ម័នបានធ្លាក់ចុះ៥% ក្នុងខែកក្កដាបើធៀបនឹងឆ្នាំមុន។ នេះបើយោងតាមទិន្នន័យពីមជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត (CREA) ដោយផ្អែកលើការវិភាគពីទិន្នន័យរបស់រដ្ឋាភិបាលចិន។

តួលេខចុងក្រោយនេះបង្ហាញយ៉ាង ច្បាស់លាស់ថា ប្រទេសចិនកំពុងបោះជំហានឆ្ពោះទៅមុខក្នុងវិស័យថាមពលកកើតឡើងវិញ តាមរយៈការជំរុញបរិមាណថាមពលពន្លឺព្រះអាទិត្យ និងខ្យល់។ នេះជាការផ្លាស់ប្តូរនិងជាក្តីសង្ឃឹមរបស់ពិភពលោកក្នុងការទប់ទល់នឹងគ្រោះមហន្តរាយអាកាសធាតុ។

លោក Li Shuo នាយកមជ្ឈមណ្ឌលអាកាសធាតុចិន នៅវិទ្យាស្ថានគោលនយោបាយអាស៊ី ក្នុងទីក្រុងវ៉ាសុីនតោន លើកឡើងថា “ប្រទេសចិនកំពុងនាំមុខគូប្រជែងទាំងអស់របស់ខ្លួនលើបច្ចេកវិទ្យាបៃតង។ ចិនមានប្រៀបយ៉ាងពិតប្រាកដ និងបានបង្កើតឧស្សាហកម្មបៃតងដ៏ធំមួយ”។

កាល​ពី​ខែ​កក្កដា សមត្ថភាព​របស់​ប្រទេស​ចិនក្នុងការផលិតអគ្គិសនីពីថាមពល​ពន្លឺ​ព្រះអាទិត្យ និង​ថាមពលខ្យល់​បូកបញ្ចូលគ្នាបាន​កើនឡើងលើស​សមត្ថភាព​ផលិតអគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម។

នៅឆ្នាំ២០២៦ខាងមុខ ថាមពលពន្លឺព្រះអាទិត្យ(មិនរាប់បញ្ចូលថាមពលខ្យល់) នឹងវ៉ាដាច់ធ្យូងថ្មក្លាយជាប្រភពថាមពលចម្បងថ្មីរបស់ប្រទេសចិន។ នេះបើយោងតាមការព្យាករណ៍ដោយក្រុមហ៊ុនស្រាវជ្រាវថាមពលឯករាជ្យ Rystad Energy មានទីស្នាក់ការកណ្តាលនៅប្រទេសន័រវេស។

ការផលិតរថយន្តអគ្គិសនីនៅប្រទេសចិនកំពុងកើនឡើង ខណៈការលក់រថយន្តកូនកាត់ និងរថយន្តដើរដោយថាមពលអគ្គិសនី១០០% គ្របដណ្តប់ជាង៥០%នៃចំនួនរថយន្តម៉ូដែលថ្មីទាំងអស់ដែលបានលក់ដាច់នៅខែកក្កដា។

ចំណែក ឧស្សាហកម្មផលិតដែកនៅក្នុងប្រទេសចិនក៏កំពុងផ្លាស់ប្តូរផងដែរ ខណៈរដ្ឋាភិបាលចិនពុំបានចេញលិខិតអនុញ្ញាតឱ្យមានការបើកដំណើរការរោងចក្រដុតធ្យូងថ្មនៅក្នុងឆមាសទីមួយឆ្នាំនេះនោះទេ។

ការបន្តរីកចម្រើននៃវិស័យបច្ចេកវិទ្យាផលិតថាមពលស្អាតនេះបាននាំឱ្យក្រុមអ្នកវិភាគមួយចំនួនលើកឡើងថា ការបំភាយឧស្ម័នផ្ទះកញ្ចក់នៅប្រទេសចិនប្រហែលជាហក់ឡើងដល់កម្រិតកំពូលរួចហើយនៅដើមខែកុម្ភៈឆ្នាំនេះ៕

ប្រភព: The Guardian

A new Kashmir rail bridge that could be a game-changer for India

The world’s highest single-arch rail bridge is set to connect the valley region in Indian-administered Kashmir with the rest of the country by train for the first time.
It took more than 20 years for the Indian railways to finish the bridge over the River Chenab in the Reasi district of Jammu.

The showpiece infrastructure project is 35m taller than the Eiffel Tower and the first train on the bridge is set to run soon between Bakkal and
Kauri areas.

The bridge is part of a 272km (169 miles) all-weather railway line that will pass through Jammu, ultimately going all the way to the Kashmir valley (there is no definite timeline yet for the completion). Currently, the road link to Kashmir valley is often cut off during winter months when heavy snowfall leads to blockages on the highway from Jammu.
Experts say the new railway line will give India a strategic advantage along the troubled border region.

The Himalayan region of Kashmir has been a flashpoint between India and Pakistan for decades. The nuclear-armed neighbours have fought two wars over it since independence in 1947. Both claim Kashmir in full but control only parts of it.
An armed insurgency against Delhi’s rule in the Indian-administered region since 1989 has claimed thousands of lives and there is heavy military presence in the area.

“The rail bridge will permit the transport of military personnel and equipment around the year to the border areas,” said Giridhar Rajagopalan, deputy managing director of Afcons Infrastructure, the contractor for the Indian railways that constructed the bridge.

This will help India exploit a “strategic goal of managing any adventurism by Pakistan and China [with whom it shares tense relations] on the western and northern borders”, said Shruti Pandalai, a strategic affairs expert.

On the ground, sentiment about the project is more nuanced. Some locals, who did not want to be named, said the move would definitely help improve transport links, which would benefit them. But they also worry it would be a way for the Indian government to exert more control over the valley.

The railway line is part of a larger infrastructural expansion – along with more than 50 other highway, railway and power projects – by Prime Minister Narendra Modi’s government, which stripped Jammu and Kashmir of its special status and divided the state into two federally administered territories in 2019.

Source: BBC

Sharp fall in condo sales to foreigners in the second quarter of 2024

Thailand’s property market has seen a sharp fall in foreign condominium purchases during the second quarter of 2024, according to the Government Housing Bank’s Real Estate Information Centre (REIC).

A report released on Friday revealed a sharp drop in foreign condo transfers, totalling 14 billion baht, primarily attributed to challenges faced by Chinese buyers. Despite this, Chinese nationals remain the largest group of foreign property owners in the Thai market.

Wichai Wiratkapan, acting director of the REIC, noted a 6.2% decrease in the number of foreign-owned condo units transferred and a 17.7% decline in value compared to the same period last year. While the overall picture for the first half of 2024 shows 7,280 units transferred to foreign owners, valued at 32.888 billion baht, the second quarter figures highlight a cause for concern.

Chinese buyers continue to lead in condominium ownership transfers with 2,872 units valued at 13.203 billion baht. Myanmar nationals follow in second place with 638 units worth 3.240 billion baht, while Russian buyers rank third with 567 units valued at 1.874 billion baht. Taiwanese and American nationals complete the top five, with 326 and 292 units respectively.

However, the report indicates a notable decline in purchases by Chinese, Russian and Myanmar nationals during the second quarter.

Interestingly, while Chinese buyers dominate in volume, Indian nationals are purchasing the highest-value condominiums, with an average purchase price of 6 million baht. Indian buyers are also acquiring the largest units, with an average size of 71.3 square metres.

Source: The Nation

ក្រុមអ្នកជំនាញព្រមានពីហានិភ័យនៃការវិនិយោគលើអចលនទ្រព្យនៅក្បែរគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនធំៗ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមអ្នកជំនាញព្រមានថា អ្នកវិនិយោគមិនគួរទិញអចលនទ្រព្យនៅជិតគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនធំៗ ដោយលើកឡើងពីហានិភ័យនៃការលុបចោល ឬការផ្លាស់ប្តូរទីតាំងដែលអាចប៉ះពាល់ដល់តម្លៃអចលនទ្រព្យ។

ផ្ទុយទៅវិញ ការប្រកាសអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនាពេលអនាគតអាចជាឱកាសរបស់អ្នកអភិវឌ្ឍន៍ និងភ្នាក់ងារអចលនទ្រព្យ ដោយសារគម្រោងប្រភេទនេះមាននិន្នាការជំរុញបង្កើនតម្លៃអចលនទ្រព្យ និងអត្រាជួលនៅជុំវិញទីតាំងស្ថាបនាគម្រោង។

ក្រុមអ្នកជំនាញបានលើកជាឧទាហរណ៍ជាក់ស្តែងនៅក្នុងប្រទេសម៉ាឡេសុី គម្រោងរថភ្លើងល្បឿនលឿន East Coast Rail Link (ECRL) ត្រូវ​បាន​​កែសម្រួលឡើង​វិញ​ចំនួន២ដង​ ​ទាក់ទង​នឹងការស្ថាបនាកំណាត់ផ្លូវ​ដែកផ្នែក C រវាងកំពង់ផែ Port Klang ក្នុងរដ្ឋ Selangor និងទីក្រុង Mentakab ក្នុងរដ្ឋPahang។

ការកែសម្រួលលើកដំបូងក្នុងឆ្នាំ២០១៩ បានសម្រេចប្តូរទិសឆ្លងកាត់តាមរដ្ឋ Negri Sembilan ដោយមានបំណងកាត់បន្ថយចម្ងាយសរុបពី៦៨៨គីឡូម៉ែត្រមកនៅត្រឹម៦៤០គីឡូម៉ែត្រ ខណៈការកែសម្រួលលើកទី២ចុងក្រោយ បានសម្រេចជ្រើសរើសយកប្រវែង៦៦៥គីឡូម៉ែត្រតាមផែនការដើម។

សម្រាប់គម្រោងនាពេលអនាគតដូចជា គម្រោងរថភ្លើង MRT3 Circle Line ត្រូវបានផ្សព្វផ្សាយជាសាធារណៈ ប៉ុន្តែការកែសម្រួលថ្លឹងថ្លែងនានាមិនទាន់ត្រូវបានគូសបញ្ជាក់ឱ្យដឹងនៅឡើយទេ ខណៈរដ្ឋាភិបាលម៉ាឡេសុីនឹងត្រូវសម្រេចចិត្តលើការបន្តគម្រោងតភ្ជាប់ផ្លូវរថភ្លើងរវាងទីក្រុងគូឡាឡាំពួរ និងទីក្រុងសិង្ហបុរីនៅឆ្នាំនេះ។

ក្រុមអ្នកប្រឹក្សាផ្នែកដឹកជញ្ជូនបានលើកឡើងថា គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំៗបែបនេះនឹងត្រូវចំណាយពេលច្រើនឆ្នាំ មុនពេលចាប់ផ្តើមបើកការដ្ឋានសាងសង់ ដោយសារដំណើរការត្រូវពាក់ព័ន្ធនឹងកត្តាផ្សេងទៀតដូចជាស្ថិរភាពសេដ្ឋកិច្ច បរិយាកាសនយោបាយ និងបញ្ហាប្រឈមបច្ចេកទេស។

លោក Wan Agyl Wan Hassan ទីប្រឹក្សាផ្នែកដឹកជញ្ជូនរបស់រដ្ឋាភិបាលម៉ាឡេសុី អះអាងថា ភាពស្មុគស្មាញនៃការរៀបចំដំណើរការ រាប់ចាប់ពីការប្រកាសគម្រោងរហូតដល់ការចាប់ផ្តើមសាងសង់ត្រូវឆ្លងកាត់ដំណាក់កាលចំនួន៤ រួមមានការសិក្សាលទ្ធភាព និងការធ្វើផែនការ ដំណើរការអនុម័ត ការដេញថ្លៃកិច្ចសន្យា និងសកម្មភាពមុនការសាងសង់៕

ប្រភព: NST Online

តើជនបរទេសមកពីប្រទេសណាខ្លះទិញខុនដូច្រើនជាងគេនៅប្រទេសថៃក្នុងអំឡុងឆមាសទី១?

ដោយ: គង់ លាងហួរ

បាងកក: ចំនួននៃការលក់ខុនដូនៅប្រទេសថៃទៅកាន់ជនបរទេសបានធ្លាក់ចុះយ៉ាងគំហុកក្នុងអំឡុងត្រីមាសទី២ ឆ្នាំ២០២៤។នេះបើយោងតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) ។

យោងតាមរបាយការណ៍ចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុនបានបង្ហាញថា ការផ្ទេរខុនដូទៅកាន់ជនបរទេសបានធ្លាក់ចុះមកនៅត្រឹមទំហំទឹកប្រាក់សរុប១៤ពាន់លានបាត។ ទោះបីជាយ៉ាងនេះក្តី ជនជាតិចិននៅតែជាម្ចាស់អចលនទ្រព្យបរទេសធំជាងគេនៅក្នុងទីផ្សារខុនដូថៃ។

លោក Wichai Wiratkapan អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) បានកត់សម្គាល់ថា ចំនួនខុនដូដែលផ្ទេរទៅឱ្យជនបរទេសបានថយចុះ៦,២% ខណៈទំហំទឹកប្រាក់បានធ្លាក់ចុះ១៧,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចំណែក ស្ថានភាពជារួមសម្រាប់ឆមាសទី១ ឆ្នាំ២០២៤ បង្ហាញថា ខុនដូសរុបចំនួន៧.២៨០យូនីតត្រូវបានផ្ទេរទៅឱ្យម្ចាស់ជាជនជាតិបរទេស ក្នុងទំហំទឹកប្រាក់សរុបចំនួន៣២,៨៨ពាន់លានបាត ខណៈតួលេខនៅត្រីមាសទី២ជាសញ្ញាគួរឱ្យព្រួយបារម្ភ។

នៅឆមាសទី១ ជនជាតិចិនបានទិញខុនដូនៅប្រទេសថៃច្រើនជាងគេចំនួន២.៨៧២យូនីត ក្នុងទំហំទឹកប្រាក់១៣,៣០ពាន់លានបាត។ ជនជាតិមីយ៉ាន់ម៉ាឈរនៅលេខរៀងទី២ ជាមួយនឹងការទិញខុនដូចំនួន៦៣៨យូនីត ក្នុងទំហំទឹកប្រាក់៣,២៤ពាន់លានបាត។

ពលរដ្ឋរុស្ស៊ីជាប់ចំណាត់ថ្នាក់លេខ៣ បានទិញខុនដូចំនួន៥៦៧យូនីតក្នុងតម្លៃ១,៨៧ពាន់លានបាត។ ពលរដ្ឋ​តៃវ៉ាន់ និង​សហរដ្ឋអាមេរិក​បានឈរនៅ​ចំណាត់​ថ្នាក់​លេខ៤ និងលេខ​៥ ដោយ​បានទិញខុនដូចំនួន៣២៦យូនីត និង២៩២យូនីតរៀងគ្នា។

លើសពីនេះ អ្វីគួរឱ្យចាប់អារម្មណ៍ស្ថិតត្រង់ថា ជនជាតិចិនទិញខុនដូបានច្រើនជាងគេ។ ប៉ុន្តែ ជនជាតិឥណ្ឌាវិញកំពុងទិញខុនដូ ដែលមានតម្លៃខ្ពស់បំផុត ជាមធ្យម៦លានបាត។ ជនជាតិឥណ្ឌាក៏កំពុងទិញខុនដូធំជាងគេ ដែលមានទំហំជាមធ្យម៧១,៣ម៉ែត្រការ៉េក្នុងមួយយូនីត៕

ប្រភព: The Nation

ស្ពានផ្លូវដែកខ្ពស់ជាងគេបំផុតនៅលើពិភពលោកគ្រោងបើកដំណើរការឱ្យរថភ្លើងឆ្លងកាត់ក្នុងពេលឆាប់ៗ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ស្ពានផ្លូវរថភ្លើងខ្ពស់ជាងគេបំផុតរបស់ពិភពលោកស្ថិតនៅក្នុងតំបន់ជ្រលងភ្នំដែលធ្លាប់មានជម្លោះព្រំដែនរវាងប្រទេសឥណ្ឌា និងប៉ាគីស្ថានគ្រោងបើកដំណើរការជាលើកដំបូងក្នុងពេលខាងមុខ។

ស្ពាននេះឆ្លងកាត់ទន្លេ Chenab ក្នុងសង្កាត់ Reasi នៃទីក្រុង Jammu ក្នុងតំបន់ Kashmir ដោយឥណ្ឌាបានចំណាយពេលជិត២០ឆ្នាំដើម្បីបញ្ចប់ការសាងសង់។ការសាងសង់ស្ពាន Chenab ត្រូវបានអនុម័តក្នុងឆ្នាំ២០០៣ និងបានបញ្ចប់រួចរាល់នៅឆ្នាំ២០២២។

គម្រោងនេះបានប្រឈមមុខនឹងការពន្យារពេល និងខកខានកាលបរិច្ឆេទបញ្ចប់ការសាងសង់ ដោយសារតែភូមិសាស្ត្រក្នុងតំបន់ កង្វល់សុវត្ថិភាព និងករណីតុលាការ ហើយក្រុមវិស្វករធ្វើការលើគម្រោងនេះ ត្រូវធ្វើដំណើរទៅដល់ទីតាំងដាច់ស្រយាលដោយថ្មើរជើងក្នុងកំឡុងពេលសាងសង់ដំណាក់កាលដំបូង។

គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​អច្ឆរិយៈ​នេះ​មាន​កម្ពស់ខ្ពស់​ជាងប៉ម Eiffel Tower ចំនួន៣៥ម៉ែត្រ ហើយ​ឥណ្ឌាគ្រោងដាក់ឱ្យដំណើរការរថភ្លើង​ដំបូង​រត់នៅលើ​ស្ពាន​​ក្នុងពេល​ឆាប់ៗ​រវាង​តំបន់ Bakkal និងតំបន់ Kauri ដោយពុំបានបញ្ជាក់លម្អិតអំពីកាលបរិច្ឆេទច្បាស់លាស់។

ស្ពាននេះជាកំណាត់មួយនៃបណ្តាញខ្សែផ្លូវរថភ្លើងចម្ងាយសរុបប្រមាណ២៧២គីឡូម៉ែត្រ ឆ្លងកាត់ពីទីក្រុង Jammu ទៅកាន់ជ្រលងភ្នំ Kashmir។ បច្ចុប្បន្ននេះ ផ្លូវតភ្ជាប់ទៅកាន់ជ្រលងភ្នំ Kashmir ត្រូវបានកាត់ផ្តាច់ក្នុងអំឡុងរដូវរងា នៅពេលមានព្រិលធ្លាក់ខ្លាំងនាំឱ្យការកកស្ទះនៅលើផ្លូវហាយវេពីទីក្រុង Jammu ។

ទាក់ទងនឹងសមិទ្ធិផលថ្មីនេះ ក្រុមអ្នកជំនាញបានលើកឡើងថា ខ្សែផ្លូវរថភ្លើងថ្មីនឹងផ្តល់ឱ្យឥណ្ឌានូវអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រនៅតាមតំបន់ព្រំដែនដែលមានជម្លោះជាមួយប្រទេសជិតខាង។

តំបន់ជ្រលងភ្នំ Kashmir ជា​ចំណុច​ក្តៅមួយ​រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន​អស់​ជាច្រើន​ទសវត្សរ៍​មក​ហើយ។ ប្រទេសទាំង២ធ្លាប់បានប្រយុទ្ធ២លើកដើម្បីទាមទារតំបន់ Kashmir ទាំងមូល។ ប៉ុន្តែ ឥណ្ឌា និង​ប៉ាគីស្ថានគ្រប់គ្រងបានត្រឹមតែផ្នែកខ្លះប៉ុណ្ណោះ។

លោក Giridhar Rajagopalan នាយករងរបស់ក្រុមហ៊ុន Afcons Infrastructure លើកឡើងថា “ស្ពានផ្លូវដែកនេះនឹងអនុញ្ញាតឱ្យឥណ្ឌាមានសមត្ថភាពដឹកជញ្ជូនឧបករណ៍សម្ភារៈយោធាពេញមួយឆ្នាំទៅកាន់តំបន់ព្រំដែន”។

ខ្សែរថភ្លើងនេះជាផ្នែកមួយនៃផែនការពង្រីកហេដ្ឋារចនាសម្ព័ន្ធ រួមជាមួយនឹងផ្លូវហាយវេ ផ្លូវដែក និងគម្រោងថាមពលជាង៥០ផ្សេងទៀត ផ្តួចផ្តើមដោយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi និងបានJammu និង Kashmir ហើយបានប្រកាសតំបន់Kashmir ទៅជាដែនដីគ្រប់គ្រងសហព័ន្ធនៅក្នុងឆ្នាំ២០១៩៕

ប្រភព:BBC

Philippines property market a gem hidden to most investors

Luxury Residential Market Booming

At a time when global house prices are rebounding, Manila’s luxury market is experiencing a surge. According to a Knight Frank index of prime residential prices in 100 cities worldwide, the Philippine capital recorded the fastest growth last year. Prices grew a staggering 26.3 percent, surpassing even Dubai. Manila also held the top spot in the first quarter of this year.

Strong demand from a rising number of high-net-worth individuals and limited supply have driven up prices. The Philippines was Southeast Asia’s fastest-growing economy last year and has enjoyed annual growth rates in the past decade that have nearly equaled India’s.

However, capital values remain much lower than in leading Asian cities. According to Knight Frank, $1 million bought 158 square meters (1,700 square feet) of prime residential property in Manila in 2022, compared to just 34 square meters in Singapore, 60 in Tokyo and 113 in Mumbai. Manila’s luxury market is booming but remains relatively affordable.

Bricks-and-Mortar Retail Thriving

While physical retail faces challenges due to the rise of online shopping, the Philippines is a haven for shopping center landlords. With private consumption accounting for more than 75 percent of economic output and online retail spending at just 2 percent in 2022, Manila’s shopping centers are in a prime position.

Surprisingly, Manila is home to two of the world’s largest shopping centers. In a country with heavy rain and high temperatures and humidity, large shopping centers serve as both a refuge and an entertainment destination. “Malling is a way of life here, providing shelter from the rain and heat,” said Joe Curran, chief executive at KMC Savills in Manila.

Business Process Outsourcing Drives Office Market

The expansion of the business process outsourcing (BPO) industry is the biggest story in Philippine commercial real estate. The sector is not only the country’s largest employer, but also a key driver of growth and the main source of demand for office space. Revenues have been increasing at an annual rate of 9 percent since 2019 and are expected to reach a substantial $38 billion this year.

The Philippines overtook India as the world’s call center hub over a decade ago. As a former U.S. colony with a large population of young English speakers, the Philippines is fertile ground for multinational firms seeking to streamline operations and optimize back-office functions. A popular approach is to leverage lower labor costs and deep talent pools in emerging markets.

Data from Knight Frank shows that offshoring-related wage costs in the Philippines are still significantly lower than in India, while prime office rents in Manila are nearly 50 percent lower than in Bengaluru, Mumbai and New Delhi.

This incentivizes multinational companies to locate more call centers in the Philippines. “For every 100 jobs they outsource to India, they add 10 to 20 in the Philippines,” said Anshul Jain, head of Asian tenant representation and managing director for India and Southeast Asia at Cushman & Wakefield.

In the first quarter of this year, outsourcing and offshoring accounted for 53 percent of leasing activity in metropolitan Manila’s office market. In Cebu, the share was as high as 80 percent, according to JLL.

Source: Real estate news. Ph