Hanoi plans 15 metro lines by 2045 at $55B cost

Hanoi aims to add five more rail routes to its existing plan for 10 lines, and to build them by 2045 at an estimated US$55 billion.

It is currently making amendments to the General Plan for the Construction of the Capital City of Hanoi and the Transportation Planning of the Capital City.

According to the existing plan for until 2030, the network will have 10 lines with a total length of 410 km, and the city will add 207 km to it.

Speaking at a meeting last Saturday city deputy chairman Duong Duc Tuan said: “Urban rail is a mass public transport system with high speed and capacity, and the backbone of urban transport infrastructure, especially for Hanoi.”

Acknowledging that rail construction has faced challenges in recent times, with only the Cat Linh – Ha Dong line and the elevated section of the Nhon – Hanoi Railway Station line currently in operation, he said the city aims to complete 10 lines by 2035 with a total length of 418 km at a cost of $37 billion.

After reviewing capital sources, it expects to raise $28 billion from other sources and obtain $8 billion from the government.

Source: Vnexpress

រដ្ឋាភិបាលឥណ្ឌូនេស៊ីបង្កើតក្រុមការងារអន្តរក្រសួងដើម្បីរកដំណោះស្រាយបញ្ចុះតម្លៃសំបុត្រយន្តហោះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: លោក Sandiaga Salahuddin Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតអះអាងថា រដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យសំបុត្រធ្វើដំណើរតាមផ្លូវអាកាស កាន់តែមានតម្លៃសមរម្យ សម្រាប់អ្នកដំណើរ។

រដ្ឋាភិបាល​ឥណ្ឌូនេស៊ី ​បាន​បង្កើត​ក្រុម​ការងារ​អន្តរក្រសួងមួយ​ក្នុង​គោលដៅ​ដោះស្រាយ បញ្ចុះ​តម្លៃ​សំបុត្រ​យន្តហោះ។ ក្រុមអ្នកជំនាញរំពឹងថា តម្លៃសំបុត្រយន្តហោះក្នុងស្រុកនឹងថយចុះប្រមាណ១០ភាគរយ នៅត្រឹមខែតុលាខាងមុខ។

ក្រុមការងារអន្តរក្រសួង រួមមាន ក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ក្រសួងសម្របសម្រួលកិច្ចការសមុទ្រ និងការវិនិយោគ ក៏ដូចជាក្រសួង និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។

កន្លងមក សមាគមក្រុមហ៊ុនអាកាសចរណ៍ជាតិឥណ្ឌូណេស៊ី (INACA) បានវាយតម្លៃថា អាជីវកម្មអាកាសចរណ៍នៅក្នុងប្រទេសកំពុងជាប់គាំង និងបង្កការខាតបង់។ ជាក់ស្ដែង ថ្វីបើ​សំបុត្រ​យន្តហោះមានតម្លៃខ្ពស់​ ប៉ុន្តែក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​រក​ប្រាក់​ចំណេញ​មិនបានច្រើន​ទេ។

លោក Denon Prawiraatmadja ប្រធានសមាគម INACA បានលើកឡើងថា “ក្រុមហ៊ុនអាកាសចរណ៍ កំពុងប្រឈមនឹងការខាតបង់ ដោយសារតែការចំណាយថ្លៃដើមខ្ពស់។ ការណ៍នេះ បានជំរុញឱ្យក្រុមហ៊ុននានា ដំឡើងតម្លៃសំបុត្រយន្តហោះ”។

លោក Sandiaga បានគូសបញ្ជាក់ថា បញ្ហាទាំងអស់នេះនឹងត្រូវបានលើកមកសិក្សា ដើម្បីធានាថា ឧស្សាហកម្មអាកា សចរណ៍ របស់ប្រទេសឥណ្ឌូនេស៊ី អាចដំណើរការប្រកប ដោយប្រសិទ្ធភាព ដូចគ្នានឹងបណ្តាប្រទេសដទៃទៀត។

លោក Alvin Lie អ្នកសង្កេតការណ៍អាកាសចរណ៍ បានចង្អុលបង្ហាញថា បន្ទុកពន្ធខ្ពស់ពីរដ្ឋាភិបាល និងអាកាសយានដ្ឋាន ជាកត្តាចម្បងដែលរួមចំណែក ដល់ការហក់ឡើងតម្លៃសំបុ ត្រយន្តហោះនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

យោងតាមលោក Alvin បានឱ្យដឹងថា តម្លៃសំបុត្រយន្ដហោះសម្រាប់អ្នកដំណើរ បានបូករួមបញ្ចូលទាំងថ្លៃប្រតិបត្តិការ និងការថែទាំអាកាសយានដ្ឋាន ក៏ដូចជាថ្លៃសេវាព្រលានយន្តហោះផងដែរ។ នេះជាហេតុធ្វើឱ្យតម្លៃសំបុត្រ កើនឡើងខ្ពស់។

លោក Alvin បានកត់សម្គាល់បន្ថែមទៀតថា តម្លៃសំបុត្រយន្តហោះ ក៏រួមបញ្ចូលអាករលើតម្លៃបន្ថែម ចំនួន១១ភាគរយផងដែរ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាកាសចរណ៍ ត្រូវបង់ពន្ធទាំងនេះនៅពេលទិញប្រេងឥន្ធនៈ ហើយក៏បង់ពន្ធលើការនាំចូលយន្តហោះ និងគ្រឿងបន្លាស់។ នេះ​ជា​លទ្ធផល ​នាំ​ឱ្យ​មាន​ការ​យក​ពន្ធ​ត្រួតគ្នាទ្វេ​រដង ដែល​ធ្វើ​ឱ្យ​តម្លៃ​សំបុត្រ​យន្តហោះ​ ហក់ឡើង​ខ្ពស់៕

ប្រភព: Vnexpress

Western airlines cut flights to China: Reason revealed

Western airlines continue to cut flights to China, citing low demand and high costs associated with avoiding Russian airspace. Other reasons include rising geopolitical tensions between Beijing, the US, and its allies, referencing the Financial Times.

The competitiveness of Western airlines compared to Chinese carriers, which still can fly through Russian territory, continues to decline.

This month, British Airways announced it will suspend flights between London and Beijing starting in October. This decision comes just weeks after British Virgin Atlantic closed its sole route to Shanghai.

Australian airline Qantas has also announced it will reduce the number of flights on the Sydney-Shanghai route due to insufficient aircraft
occupancy.

According to industry data provider OAG, the number of international flights from Europe and North America to China for the summer season of 2024 has decreased by more than 60% compared to the peak in 2018.

Russia’s ban on flights of Western carriers over its airspace
Since 2020, when the COVID-19 pandemic spread globally, the number of Western flights to China began to decline sharply.

In 2022, Russia banned flights by American and European airlines over its territory, leading to increased fuel costs. These now account for 25% to 30% of operational expenses. This reason is one of the primary explanations for the reduction in the number of flights.

Before the pandemic and the Russian ban, China had one of the largest aviation markets in the world. Currently, despite efforts to restore demand, it remains significantly lower than in 2019.

Experts also highlight significant changes in China’s relations with the US and Europe as contributing factors. The geopolitical tensions have inevitably impacted demand and, as a result, reduced flights to Beijing.

Source: RBC Ukraine

ក្រុមហ៊ុនយក្សកូរ៉េខាងត្បូងSamsung ប្រឈម​មុខ​នឹង​ការប្រកួតប្រជែង​កាន់តែ​តានតឹង​ពី​ក្រុមហ៊ុន​ចិន

ដោយ: គង់ លាងហួរ

សេអ៊ូល: ក្រុមហ៊ុន Samsung Electronics ​បន្តរក្សាបានតំណែងឈានមុខគេ ​​នៅក្នុង​ទីផ្សារស្មាតហ្វូនធំៗ ​នៅ​តំបន់អាស៊ាន ប៉ុន្តែក្រុមហ៊ុនក៏កំពុងប្រឈមមុខ នឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើង​ ពី​ដៃគូប្រជែង​ចិន ដែល​លក់​ស្មាតហ្វូន​ក្នុង​តម្លៃ​ទាប​ជាង​។

យោងតាមទិន្នន័យ​ ពី​ក្រុម​ហ៊ុន​តាមដានទីផ្សារ Canalys បាន​ឱ្យដឹង​ថា​ នៅចន្លោះពី​ខែមេសា ដល់ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុន Samsung របស់ប្រទេសកូរ៉េខាងត្បូង បានកាន់កាប់ចំណែកទីផ្សារស្មាតហ្វូន​ របស់​តំបន់​អាស៊ានចំនួន​១៨%​។ តួលេខ​នេះ បង្ហាញ​សញ្ញាពី​​ការ​​ធ្លាក់​ចុះ២ភាគរយ​ បើធៀបនឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន​។

ទន្ទឹមគ្នានេះ ក្រុម​ហ៊ុន​ផលិតស្មាតហ្វូន ​របស់ប្រទេសចិន​ រួមមានទូរស័ព្ទ Xiaomi និងទូរស័ព្ទ Oppo គ្រប់គ្រង់ចំណែក​ទីផ្សារ​អាស៊ាន បានចំនួន១៧ភាគរយរៀង​ខ្លួន​ៗ​។

នៅ​ត្រីមាស​ទី​២​ ឆ្នាំ​២០២៤​ ក្រុម​ហ៊ុន​ Samsung បាន​នាំ​ចេ​ញ​​ស្មាត​ហ្វូន​ចំនួន៤,៤លាន​គ្រឿង ​កើន​ឡើង​៥ភាគរយ​ ខណៈ​ការ​លក់​របស់​ក្រុមហ៊ុន ​ Xiaomi បាន​កើន​ឡើង​៣៧ភាគរយ​ ហើ​យ​ការលក់របស់ក្រុមហ៊ុន Oppo បាន​កើន​ឡើង២៤ភាគរយ​។​

យ៉ាង​ណា​មិញ​ នៅតាមបណ្តាប្រទេស​ ដែល​ជា​ទីផ្សារ​ស្មាតហ្វូន​ធំ​ៗ​ ក្រុមហ៊ុន Samsung មិន​បាន​ជាប់​ចំណាត់ថ្នាក់​កំពូល​លើ​តារាងនៃការ​លក់​នោះ​ទេ​ ដោយ​ក្រុម​ហ៊ុន​ Xiaomi ជា​អ្នក​លក់​ដាច់ស្មាតហ្វូន​បានច្រើនបំផុត ​នៅ​​ប្រទេសឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី ខណៈទូរស័ព្ទ Oppo លក់​ដាច់បំផុត​​នៅ​​ប្រទេសថៃ និង​ប្រទេសវៀតណាម។

របាយការណ៍ក្រុម​ហ៊ុន​ Canalys បានអះអាងថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិន កំពុងឈានមុខគេតាមរយៈការដាក់លក់ទូរស័ព្ទ ក្នុងតម្លៃ​ថោក​ជាងគូប្រជែង និង​ដាក់ចេញយុទ្ធសាស្ត្រជំរុញការលក់​​ ​ស្របពេល​តម្រូវការ​ប្រែប្រួលតាម​តម្លៃ​។

គិតមកដល់ពេលនេះ ក្រុមហ៊ុន Samsung អាច​រក្សាតំណែ​ងកំពូលរបស់ខ្លួនភាគច្រើនបាន​ ដោយសារតែភាពលេចធ្លោ​​​​លើ​ការលក់ស្មាតហ្វូន ​ដែល​មាន​តម្លៃ​​ចន្លោះពី​មធ្យម ​ទៅ​ទាប​ ជា​ជាង​​​តម្លៃ​ខ្ពស់​។ ការណ៍​នេះ​តម្រូវ​ឱ្យ​ក្រុមហ៊ុន Samsung រៀបចំយុទ្ធសាស្ត្រកំណត់តម្លៃរបស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនចិន។

កាលពីពេលថ្មីៗនេះ ក្រុម​ហ៊ុន​ Samsung បានបាត់​បង់​តំណែង​កំពូល​​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ ​Xiaomi នៅ​ប្រទេសឥណ្ឌា​ ​ដែលជាទីផ្សារស្មាតហ្វូនធំ បំផុតរបស់ពិភពលោក ​ខណៈ​ចំណែកទីផ្សារនៅលើសកលលោកទាំងមូល របស់​ក្រុម​ហ៊ុន​យក្សកូរ៉េខាង​ត្បូង​មួយនេះ បានធ្លាក់ចុះពី២១ភាគរយ មកនៅត្រឹម១៩ភាគរយ​ក្នុងត្រីមាសទី២។

ក្នុងអំឡុងពេលដូចគ្នានេះ ចំណែកទីផ្សារសកលរបស់ក្រុមហ៊ុន​ Xiaomi បានកើនឡើងពី១៣% ដល់១៥%៕

ប្រភព: The Nation

ទីក្រុងហាណូយគ្រោងសង់បញ្ចប់ផ្លូវរថភ្លើងចំនួន១៥ខ្សែត្រឹមឆ្នាំ២០៤៥ជាមួយផែនការចំណាយប្រាក់៥៥ពាន់លានដុល្លារ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីក្រុងហាណូយ គ្រោងដាក់បញ្ចូលផ្លូវដែកចំនួន៥ខ្សែបន្ថែមទៀត ទៅក្នុងផែនការដំបូងចំនួន១០ខ្សែ ដោ​យគ្រោងសាងសង់បញ្ចប់ នៅត្រឹមឆ្នាំ២០៤៥ខាងមុខ ក្រោមទំហំទុនវិនិយោគ ប្រមាណ៥៥ពាន់លានដុល្លារអាមេរិក។

បច្ចុប្បន្ន​ រដ្ឋាភិបាលវៀតណាម កំពុង​ធ្វើ​វិសោធនកម្ម​ផែន​ការ​ទូទៅ ​សម្រាប់​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងទីក្រុងរដ្ឋធានី​ហាណូយ និង​រៀបចំផែនការ​ដឹកជញ្ជូន​ នៅក្នុងរដ្ឋធានី។

យោងតាមផែនការដែលមានស្រាប់ រហូតដល់ឆ្នាំ២០៣០ បណ្តាញផ្លូវរថភ្លើងនេះ នឹងមានចំនួន១០ខ្សែ មានប្រវែងសរុបប្រមាណ៤១០គីឡូម៉ែត្រ ហើយទីក្រុងហាណូយនឹងសាងសង់ផ្លូវដែក ប្រវែង២០៧គីឡូម៉ែត្របន្ថែមទៀត ស្ថិតក្រោមផែនការតែមួយ។

លោក Duong Duc Tuan អនុប្រធានគណៈកម្មាធិការប្រជាជនរបស់ទីក្រុងហាណូយលើកឡើងថា “ការកសាងផ្លូវរថភ្លើងក្នុងទីក្រុងជាប្រព័ន្ធដឹកជញ្ជូនសាធារណៈដ៏ធំ ដែលមានល្បឿនលឿន និងមានសមត្ថភាព ហើយជាឆ្អឹងខ្នងនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងទីក្រុង ជាពិសេសសម្រាប់ទីក្រុងហាណូយ”។

ទោះជាយ៉ាងនេះក្តី លោកទទួលស្គាល់ថា ការសាងសង់ផ្លូវដែក បានប្រឈមមុខនឹងបញ្ហានានា ក្នុងពេលថ្មីៗនេះ ដោយក្នុងនោះ មានតែខ្សែរថភ្លើង Cat Linh – Ha Dong និងកំណាត់រថភ្លើង Nhon – Hanoi ដែលកំពុងដំណើរការសាងសង់នាពេលបច្ចុប្បន្ន។

ទីក្រុងហាណូយមានគោល បំណងបញ្ចប់ការសាងសង់ផ្លូវរថភ្លើងឱ្យបាន១០ខ្សែ នៅត្រឹមឆ្នាំ២០៣៥ ប្រវែង៤១៨គីឡូ​ម៉ែត្រ ក្រោមដើមទុនវិនិយោគសរុប ចំនួន៣៧ពាន់លានដុល្លារ។

បន្ទាប់ពីបានធ្វើការត្រួតពិនិត្យ មើលប្រភពដើមទុនរួចមក ទីក្រុងហាណូយរំពឹងថា នឹងប្រមូលកៀរគរបានទុនចំនួន៨ពាន់លានដុល្លារពីរដ្ឋាភិបាល និងទុន២៨ពាន់លានដុល្លារពីប្រភពផ្សេងទៀត៕

ប្រភព:Vnexpress

អគារការិយាល័យកប់ពពកដើរដោយថាមពលអ៊ីដ្រូសែនដំបូងគេនៅលើពិភពលោកនឹងលេចឡើងរដ្ឋធានីថ្មីរបស់អេហ្ស៊ីប

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ របស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានប្រកាសថា ខ្លួនគ្រោងបើកការដ្ឋានសាងសង់ អគារការិយាល័យខ្ពស់កប់ពពកមួយ ដើរដោយថាមពលអ៊ីដ្រូសែនស្អាត នៅដើមឆ្នាំ២០២៥ខាងមុខ។

អគារនេះនឹងមានកម្ពស់៥០ជាន់ និងមានឈ្មោះថា Forbes International Tower ជាស្ថាប័នទស្សនាវដ្តីធុរកិច្ចដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក។ គម្រោងសាងសង់ត្រូវការទុនវិនិយោគចំនួន១ពាន់លានដុល្លារ។ នេះបើយោងតាមសារពត៌មាន Reuters។

អគារ Forbes International Tower នឹងត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន Magnom Properties ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនឧស្សាហកម្ម អារ៉ាប៊ីសាអូឌីត Rawabi Holding ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ ទៅកាន់រដ្ឋធានីថ្មីរបស់អេហ្ស៊ីប។

រដ្ឋធានីថ្មី នឹងផ្ទុកប្រជាជនជាង៦លាននាក់ និងត្រូវបានសាងសង់នៅក្នុងតំបន់រហោដ្ឋាន លើវាលខ្សាច់ស្ថិតនៅភាគខាងកើតនៃទីក្រុងគែរ(Cairo)។

អគារការិយាល័យកប់ពពក នឹងប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ ខណៈអេហ្ស៊ីបកំពុងព្យាយាម ប្រែក្លាយប្រទេ​សរបស់ខ្លួន ជាមជ្ឈមណ្ឌលថាមពលបៃតង ដើម្បីប្រឈមមុខនឹងការប្រកួតប្រជែងក្នុងតំបន់។

បណ្តាក្រសួងនានារបស់រដ្ឋាភិបាល ត្រូវបានផ្ទេរទៅកាន់ទីក្រុងរដុ្ឋធានីថ្មី ចាប់ពីខែកក្កដា ឆ្នាំ២០២៣។ ប៉ុន្តែគេសង្កេតឃើញមានប្រជាជនតិចតួចណាស់ បានផ្លាស់ទីលំនៅ ហើយការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ មិនទាន់ត្រូវបានបញ្ច​ប់រួចរាល់នៅឡើយ រួមទាំងផ្លូវដែកផងដែរ។

លោក Karim Dayhoum នាយកទទួលបន្ទុកលើគម្រោងអភិវ​ឌ្ឍន៍នានា របស់ក្រុមហ៊ុនអចលនទ្រព្យ Magnom Properties បានលើកឡើងថា ក្រុមហ៊ុននឹងចាប់ផ្តើមការរចនាឌីហ្សាញអគារនេះ ឱ្យបានយ៉ាងលម្អិត ក្នុងពេលឆាប់ៗខាងមុខ ហើយយើងមានបំណងបញ្ចប់ ការសាងសង់នៅត្រឹមឆ្នាំ២០៣០។

ការសាងសង់រដ្ឋធានីថ្មីជាមហិច្ឆតា ខ្ពស់បំផុតក្នុងចំណោ​មបណ្តាគម្រោងធំៗផ្សេងទៀត របស់រដ្ឋបាលប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi។

គម្រោងទាំងនោះ បានជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែក៏បានធ្វើឱ្យវិបត្តិថវិកាមានភាពតានតឹង ព្រមទាំងបង្កើនបំណុល និងការហូរចូលនៃរូបិយប័ណ្ណបរទេស។ ការណ៍នេះ បានបង្ខំឱ្យរដ្ឋាភិបាលអេហ្ស៊ីប កាត់បន្ថយការវិនិយោគសាធារណៈ ក្រោមការដាក់សម្ពាធ ពីមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)៕

ប្រភព: Reuters

ការសិក្សាថ្មី: កម្ពុជាស្ថិតក្នុងប្រទេសកំពូចំនួន៣នៅតំបន់អាស៊ាន ដែលបានត្រៀមខ្លួនខ្ពស់ចំពោះគ្រោះធម្មជាតិ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តំបន់អាស៊ាន ជាតំបន់ងាយរងគ្រោះនឹងគ្រោះមហន្តរាយបំផុត នៅក្នុងពិភពលោក។ ប៉ុន្តែការសិក្សាថ្មីមួយបង្ហាញថា ប្រជាជនរស់នៅក្នុងតំបន់អាស៊ាន មានការត្រៀមខ្លួនខ្ពស់ ក្នុងការប្រឈមមុខនឹងគ្រោះមហន្តរាយ។

យោងតាមការស្ទង់មតិ ហានិភ័យពិភពលោក(World Risk Poll) បានរកឃើញថា ចំនួន២ភាគ៣នៃអ្នកឆ្លើយសំណួរ មកពីតំបន់អាស៊ានជឿថា ពួកគេអាចការពារខ្លួន និងក្រុមគ្រួសារពីគ្រោះមហន្តរាយនាពេលអនាគត ដូចជា រលកយក្សស៊ូណាមិ ឬរញ្ជួយដី។

ការស្ទង់មតិខាងលើ បានវាស់វែងភាពធន់ជា៤ប្រភេទ រួមមាន បុគ្គល គ្រួសារ និងសហគមន៍-សង្គម ដោយមានការចូលរួមពីអ្នកឆ្លើយតបចំនួន១.០០០នាក់ ដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ។

លោក Benedict Vigers អ្នកប្រឹក្សាយោបល់ផ្នែកស្រា​វជ្រាវនៅក្រុមហ៊ុន Gallup និងបានធ្វើការលើការស្ទង់មតិ បានលើកឡើងថា “តំបន់អាស៊ាន បានបង្ហាញទៅកាន់ពិភពលោកថា ភាពធន់ និងការត្រៀមខ្លួន ក៏អាចកើតឡើងបានផងដែរ នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍”។

លោកបន្តថា “ប្រទេសចំនួន៣ ដែលជាប់ចំណាត់ថ្នាក់ខ្ពស់បំផុត លើការរៀបចំធ្វើផែនការក្នុងគ្រួសារ ដើម្បីឆ្លើយតបនឹងគ្រោះធម្មជាតិ រួមមាន ហ្វីលីពីន វៀតណាម កម្ពុជា ហើយប្រទេសទាំង៣នេះ សុទ្ធតែជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប”។

ប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន សម្បូរដោយភ្នំភ្លើងសកម្មជាច្រើន។ ការណ៍នេះធ្វើឱ្យប្រទេសទាំង២ ងាយរងគ្រោះខ្លាំងចំពោះការរញ្ជួយដី និងរលកយក្សស៊ូណាមិ ក៏ដូចជាព្យុះត្រូពិចប្រចាំឆ្នាំផងដែរ។ ជាការឆ្លើយតបនឹងសំណួរស្ទង់មតិ ប្រជាជនអាស៊ាន ទទួលបានពិន្ទុខ្ពស់ក្នុងការត្រៀមខ្លួន និងការធ្វើផែនការគ្រួសារ នៅពេលគ្រោះមហន្តរាយមកដ​ល់។

ការស្ទង់មតិហានិភ័យពិភពលោក បានបង្ហាញថា ចំនួន៧៤ភាគរយ នៃមនុស្សពេញវ័យ នៅតំបន់អាស៊ានលើកឡើងថា ពួកគេបានទទួលការព្រមាន ឬសេចក្តីជូនដំណឹងទុកជាមុនយ៉ាងតិចណាស់១ដង មុនពេលមានគ្រោះមហន្តរាយកើតឡើង តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម និងរដ្ឋាភិបាល៕

ប្រភព​:ABC News

តម្លៃលំនៅដ្ឋាននៅក្នុងតំបន់ដែនដីថ្មីរបស់ក្រុងហុងកុង ហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៦ឆ្នាំ

ដោយ: គង់ លាងហួរ

អន្តរជាតិ: លំហូរនិស្សិត និងអ្នកជំនាញការងារកំពុងជំរុញតម្រូវការលំនៅដ្ឋាន នៅក្នុងតំបន់ដែនដីថ្មី (New Territories)នៃទីក្រុងហុងកុង និងតម្លៃជួលដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល​៦ឆ្នាំ ​ទោះបីជា​ទីផ្សារ​អចលន​ទ្រព្យ​ ក្នុងតំបន់ផ្សេងទៀតកំពុងដាំក្បាលចុះយ៉ាងណាក្តី។

ផ្ទះល្វែងប្រភេទ Studio ទំហំ២៣៥ហ្វីតការ៉េ នៅឯគម្រោង Novo Land ក្នុងសង្កាត់ Tuen Mun នៃតំបន់ New Territories ត្រូវបានដាក់ជួល ក្នុងតម្លៃ១.៥៦៥ដុល្លារអាមេរិក ឬស្មើនឹង៦,៦៦ដុល្លារក្នុងមួយហ្វីតការ៉េ។

ការជួលផ្ទះនៅតំបន់ New Territories មានតម្លៃប្រហាក់ប្រហែល នឹងគម្រោងមួយចំនួន នៅលើកោះហុងកុង។ តួយ៉ាង ផ្ទះល្វែងទំហំ២៣៦ហ្វីតការ៉េ នៅគម្រោង The Holborn ក្នុងសង្កាត់ Sai Wan Ho កំពុងដាក់ជួលក្នុងតម្លៃ១៧៩៧ដុល្លារអាមេរិកក្នុងមួយខែ។ នេះបើយោងតាមទិន្នន័យ នៅលើគេហទំព័រ Midland Realty ។

ផ្អែកលើខ្នាតក្នុងមួយហ្វីតការ៉េ ផលចំណេញត្រឡប់ពីការជួលនៅតំបន់ New Territories មានកម្រិតខ្ពស់ជាងនៅគម្រោងលំនៅដ្ឋានប្រណីត Residence Bel-Air ស្ថិតនៅសង្កាត់ភាគខាងត្បូងនៃកោះហុងកុង។ នេះបើយោងតាមសារពត៌មាន South China Morning Post។

យោងតាមទីភ្នាក់ងារ Midland Realty បានឱ្យដឹងថា ផ្ទះជាប់មាត់សមុទ្រទំហំ១.៣៤០ហ្វីតការ៉េ នៅក្នុងគម្រោង Bel-Air ដំណាក់កាលទី៦ ត្រូវបានជួលក្នុងតម្លៃ៨.៣៤៥ដុល្លារអាមេរិក ក្នុងមួយខែ ឬស្មើនឹង៦,២៣ដុល្លារ ក្នុងមួយហ្វីតការ៉េ។

លោក Lau Ka-fai ប្រធានក្រុមអ្នកវិភាគនៅទីភ្នាក់ងារ Midland Realty បានលើកឡើងថា “ទីផ្សារជួលនៅក្នុងតំបន់ដែនដីថ្មីនេះ មានភាពសកម្ម។ ផ្ទះ​ខ្នាត​តូច​ និងផ្ទះខ្នាតមធ្យម​ដែល​មាន​តម្លៃ​ជួល ប្រហែល២.៥៦៧ដុល្លារ​អាមេរិក ​ក្នុង​មួយ​ខែ​មាន​ការ​ពេញ​និយម​ខ្លាំង ហើយ​តំបន់ New Territories ផ្តល់​ជម្រើស​ច្រើន​ជាង​កោះ​ហុងកុង”។

តំបន់ដែនដីថ្មី ឬ New Territories ជាតំបន់សំខាន់មួយក្នុងចំណោមតំបន់សំខាន់ៗទាំង៣ នៃទីក្រុងហុងកុង មានទីតាំងស្ថិតនៅតាមបណ្តោយកោះហុងកុង និងឧបទ្វីបKowloon។

អាជ្ញាធររូបិយវត្ថុ នៃតំបន់រដ្ឋបាលពិសេស ក្រុងហុងកុងបានសម្រេចចិត្ដ រក្សាទុកអត្រាការប្រាក់ឱ្យនៅថេរចំនួន៧លើកជាប់ៗគ្នា គិតត្រឹមដើមខែសីហា ស្របតាមការសម្រេចចិត្តរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក។

ធនាគារកណ្តាលអាមេរិក(Fed) បានផ្តល់សញ្ញាអំពីផែន​ការកាត់បន្ថយអត្រានៅដើមខែកញ្ញា ឆ្នាំនេះ ខណៈក្រុមវិនិយោគិន បានព្យាករណ៍ចំនួន៣លើកនៅឆ្នាំ២០២៤។ នេះបើយោងតាមក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ ​​CME Group៕

ប្រភព: SCMP

តើការសាងសង់ស្ពានឆ្លងកាត់ទន្លេរបាសាក់ ចក្រអង្រែក្រោម ព្រែកប្រាសម្រេចបានវឌ្ឍនភាពបែបណាហើយ?

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបង្ហាញពីវឌ្ឍនភាពគម្រោង ស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ១២,៣៦ភាគរយហើយ។

តាមក្រសួងបានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន១២,៣៦% ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកវ៉ាង វិនធៀន ឯកអគ្គរដ្ឋចិនប្រចាំកម្ពុជា។

បច្ចុប្បន្នសម្រាប់ការងារ សសរគ្រឹះចំនួន៣៦ដើម បានចាក់បេតុងរួច ក្នុងចំណោម១៥៦ដើម និងចាក់ជើងតាងបាន៦ ក្នុងចំណោម២០ជើងតាង។  ចំណែកឯការងារហេដ្ឋារចនាសម្ព័ន្ធផ្នែកក្រោម ចាក់សរសរភ្លោះបាន៤ក្នុងចំណោម១២ សសរ ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)  មានប្រវែងសរុប១៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ ទទឹងផ្លូវ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ ទទឹងផ្លូវ២៧ម៉ែត្រ) សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន៕

:: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT)

– Facebook: https://www.facebook.com/mpwt.gov.kh

– Telegram: https://t.me/mpwtnews

– TikTok: https://www.tiktok.com/@mpwt.tiktok

– YouTube: https://www.youtube.com/@mpwt.youtube

ABCនិងCMAចេញផ្សាយគោលការណ៍ណែនាំថ្មីសម្រាប់ស្ថាប័នហិរញ្ញវត្ថុជាមួយអតិថិជន

ដោយៈ គង់ សូរិយា

ភ្នំពេញៈ សមាគម​ធនាគារ​កម្ពុជា (ABC) និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) បានចេញ​ផ្សាយ​គោលការណ៍​ណែនាំ​ថ្មី​ ដោយ​ទាមទារ​ឱ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ ​ទទួល​យក​វិធីសាស្ត្រ​ដែល​អាច​បត់បែន​បាន​ នៅពេល​ដោះស្រាយ​ជាមួយ​អតិថិជន​ដែល​បាន​ប្រើប្រាស់​ដី​ ជា​ទ្រព្យធានា​​ក្នុងការ​ដោះដូរ ​ដើម្បី​ការ​ពារ​អ្នក​ខ្ចី​ដែល​ងាយ​រងគ្រោះ​។​

យោងតាម​គោល​ការណ៍​ណែនាំ​​ថ្មីនេះ​ ធនាគារ និង​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ ​ត្រូវបាន​ហាមឃាត់​ដោយ​មិន​បង្ខំ​ឱ្យ ​អតិថិជន​លក់​ដី ​ដើម្បី​សង​ប្រាក់​បំណុល។

ផ្ទុយ​ទៅ​វិញ​ ស្ថាប័ន​ទាំងនេះ ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ចូលរួម​ក្នុង​ការចរចា​ដោយ​យុត្តិធម៌ និង​អាច​បត់បែន​បាន ​ដែល​ផ្តល់​អាទិភាព​ដល់​​​អ្នក​ខ្ចី ​ក្នុង​ការ​ទូទាត់​សង ​ដោយ​មិន​បង្ខំ​ឱ្យ​លក់​ទ្រព្យសម្បត្តិ​របស់​ពួកគេ​។

លោក សុខ ចាន់ នាយក​បរិយាបន្ន​ហិរញ្ញវត្ថុ និង​ទំនាក់​ទំនង​សាធារណៈ​នៃ​សមាគម​ធនាគារ​នៅកម្ពុជា ABC មាន​ឱ្យ​ដឹង​ថា ចំពោះ​អតិថិជន​ដែល​មាន​ទ្រព្យ​ធានា ​ជា​ដី​សមូលភាព គ្រឹះស្ថាន​ ត្រូវ​មាន​ភាព​ទន់ភ្លន់​ក្នុង​ការ​ជជែក ឬ​ពិភាក្សា​ជាមួយ​អតថិជន ដោយ​មិន​បង្ខំ​ក្នុង​ការ​ទារ​បំណុល ឬ​លក់​ដី​នោះទេ​។ ​

លោក​បាន​បន្ដ​ថា​ “យើង​បារម្ភ​ពី​បង​ប្អូន​ ជន​ជាតិ​ដើម​ភាគតិច អ្នក​ខ្ចី​ដែល​ដាក់​ទ្រព្យ​ធានា ដូចជា ដីធ្លី ទើប​យើង​បាន​ចេញ​គោលដៅ​ណែនាំ​នេះ ​ដើម្បី​ជួយ​ដល់​ពួកគាត់​ ហើយ​យើង​បាន​ជម្រាប​ទៅ​គ្រឹះស្ថាន​ [ធនាគារ និង​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​] ដែរ បើ​សិន​ជា​ពួកគាត់​មាន​ប្លង់​ដី ជា​ទ្រព្យ​ធានា​ សម្រាប់​ឥណទាន ពួកគេ​ត្រូវ​ប្រគល់​ប្លង់​ទាំង​នោះ ​ឱ្យ​ត្រឡប់​ទៅ​កាន់​ពួក​គាត់​វិញ ពេល​សង​គ្រប់​ចំនួន​នៃ​កម្ចី​។

គោលការណ៍​ណែនាំ ​ដែល​បាន​ចូល​ជា​ធរមាន​​ កាល​ពី​ថ្ងៃទី១៦ ខែសីហា ក៏​បាន​ហាម​ឃាត់​ទទួលយក​ដី​កម្មសិទ្ធិ​សមូហភាព មាន​ដូចជា ដី​ឯកជន​របស់​រដ្ឋ និង​ដី​សាធារណៈ​របស់​រដ្ឋ ដែល​បាន​ចុះបញ្ជី​រួចហើយ​ជាមួយ​រដ្ឋ មក​ធ្វើជា​ទ្រព្យ​ធានា​ឥណទាន​ថ្មី​ ដូចជា ដី​សហគមន៍ ដី​សហគមន៍​ជនជាតិដើម​ភាគតិច ដី​សមូហភាព ដី​អាជ្ញាធរ​ជាតិ​អប្សរា ដី​ដែន​ជម្រក​សត្វព្រៃ ដី​តំបន់​ការពារ ដី​ច្រក​របៀង និង​ដី​តំបន់​ការពារ​ផ្សេងទៀត។

គ្រឹះស្ថាន​ត្រូវ​បាន​ហាម​ឃាត់​ ទទួល​យក​ឯកសារ​សម្គាល់​អត្តសញ្ញាណ​បុគ្គល​ដែល ​រួមមាន អត្តសញ្ញាណ​បណ្ណ សៀវ​ភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ លិខិត​ឆ្លង​ដែន សំបុត្រ​កំណើត និង​បណ្ណ​សមធម៌ សម្រាប់​ការធានា​លើ​ការផ្ដល់​ឥណទាន ជាដាច់ខាត​។​

គោល​ការណ៍​ណែនាំ​បាន​បង្ហាញថា​ “​ការផ្តល់​ឥណទាន​ចំពោះ​គ្រួសារ ​ដែល​មាន​បណ្ណសម​ធម៌ ត្រូវធ្វើ​ឡើង​ដោយ​មាន​ការ​វាយតម្លៃ​លទ្ធភាព​ សង​ឥណទាន​ឱ្យបាន​ត្រឹមត្រូវ និង​ហ្មត់​ចត់​។ ចៀសវាង​ការ​ផ្តល់​ឥណទាន ​ដែលមាន​ទំហំ​លើសពី​សមត្ថភាព ដែល​អាច​ប្រឈម​នឹង​បំណុល​ច្រើន​លើសលប់”។

លោកសុខ ចាន់ បានបន្តថា វាជា​ការងារ​ប្រចាំថ្ងៃរបស់​គ្រឹះ​ស្ថាន​នីមួយៗ​ក្នុង​ការ​វាយ​តម្លៃ ដល់កម្ចី​ដល់​អតិថិជន​របស់​ពួកគេ។ នេះ​គ្រាន់តែ​វិធាន​បន្ថែម​ ដើម្បី​រំឭក​ដល់​គ្រឹះស្ថាន ​ដើម្បី​អនុវត្ដន៍​ឱ្យ​បាន​ខ្ជាប់​ខ្ជួន ​ទៅនឹង​ក្រម​ប្រតិបត្ដិ​ ដែល​បាន​ចេញ​កាលពី​ខែមីនា ឆ្នាំ​២០២២​។

សមាគម​ធនាគារ​ ក៏​មានសេវាកម្ម​ទូរស័ព្ទ​ (Hot Line) ដើម្បី​ទទួល​នូវ​បណ្ដឹង​ពីអតិថិជន បើសិន​ការ​អនុវត្ដ​បុគ្គលិក ឬគ្រឹះ​ស្ថាន​ធនាគារ​ ដែលមិន​សម​ទៅនឹង​ក្រមប្រតិបត្ដិ​ ក្រម​សីលធម៌​របស់​សមាគមន៍ និង​ច្បាស់​។

សមាគម ​ក៏​នឹង​ធ្វើការ​វាយ​តម្លៃ​ដល់​គ្រឹះស្ថាន​៣០ ក្នុង​ដំណាក់​កាល​ទីមួយ ​ចំពោះ​​ក្រមប្រតិបត្ដិ ដែលត្រូវបាន​ដាក់​ចេញ​កន្លងមក៕