ធនាគារ ហត្ថា ចាប់ដៃគូជាមួយវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ (អាយហ្វា) ដើម្បីផ្តល់ជូននូវការបញ្ចុះតម្លៃសិក្សាពិសេស និងលើកកម្ពស់ការអភិវឌ្ឍវិជ្ជាជីវៈ

ភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ​ (អាយហ្វា) ដែលបង្ហាញនូវកិច្ចសហការដ៏សំខាន់មួយ ក្នុងគោលបំណងផ្តល់នូវការបញ្ចុះតម្លៃលើថ្លៃសិក្សា ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងផ្តល់ឱកាសបណ្តុះបណ្តាលជាក់ស្តែងសម្រាប់ក្រុមហ៊ុនទាំងពីរ។

ជាផ្នែកមួយនៃកិច្ចសហការនេះ ទាំងអតិថិជន និងនិយោជិតរបស់ធនាគារ ហត្ថា នឹងទទួលបាននូវអត្ថប្រយោជន៍ពីការបញ្ចុះតម្លៃលើថ្លៃសិក្សាពិសេសរហូតដល់ 50% លើកម្មវិធីសិក្សាភាគច្រើននៅ អាយហ្វា។ បន្ថែមជាងនេះទៀត អនុស្សរណៈយោគយល់គ្នានេះ ផ្តល់នូវការបណ្តុះបណ្តាលជាក់ស្តែង និងឱកាសចុះកម្មសិក្សាសម្រាប់និស្សិត អាយហ្វា នៅធនាគារ ហត្ថា ក្នុងគោលបំណងពង្រឹងជំនាញជាក់ស្តែង និងការត្រៀមខ្លួនក្នុងពិភពការងាររបស់ពួកគេ និងកាត់បន្ថយគម្លាតរវាងការសិក្សានៅក្នុងសាលា និងបទពិសោធការងារបែបវិជ្ជាជីវៈពិតៗ។

លោក មិន សុផា ប្រធាននាយកប្រតិបត្តិ នៃធនាគារ ហត្ថា បានមានប្រសាសន៍ថា “ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តរបស់ធនាគារ ហត្ថា ក្នុងការលើកកម្ពស់ការរីកចម្រើនផ្នែកវិជ្ជាជីវៈ និងផ្ទាល់ខ្លួនរបស់បុគ្គលិក និងសាធារណជនទូទៅ”។ លោកបានបន្ថែមថា “តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយ អាយហ្វា យើងមិនត្រឹមតែផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតនូវមាគ៌ាសម្រាប់បន្តការសិក្សា និងដកស្រង់បទពិសោធជាក់ស្តែង ដែលជាកត្តាសំខាន់សម្រាប់ភាពជោគជ័យក្នុងបរិយាកាសប្រកួតប្រជែងនាពេលបច្ចុប្បន្ននេះ។ នេះ​ក៏​ស្រប​ទៅតាម​ការ​ខិតខំ​របស់រាជ​រដ្ឋាភិបាលកម្ពុជា​ក្នុង​ការ​បន្ត​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សង្គម ​និង​សហគមន៍​ប្រកបដោយ​ចំណេះដឹងខ្ពង់ខ្ពស់”។

លោក ប៊ុន សុន្ទរង្គ នាយកនៃវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ មានប្រសាសន៍ថា “វិទ្យាស្ថានបានបង្កើតឡើងនៅឆ្នាំ២០១២ ដែលបច្ចុប្បន្នយើងមាន53ដៃគូ រួមទាំងធនាគារ ហត្ថា។ ទិសដៅដែលវិទ្យាស្ថានជំរុញឱ្យមានដៃគូច្រើនគឺដើម្បីផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ជាពិសេសឱកាសការងារចំជំនាញរបស់និស្សិតដែលកំពុងសិក្សា វាជាផ្នែកមួយសំខាន់ក្នុងការជំរុញកត្តាធនធានមនុស្ស ឱ្យធ្វើការត្រូវជំនាញរបស់ពួកគេ។ នៅឆ្នាំនេះ វិទ្យាស្ថានបានកែប្រែកម្មវិធីសិក្សាទាំងអស់របស់ អាយហ្វា​ (IFA) ដោយការសិក្សាភ្ជាប់ជាមួយបច្ចេកវិទ្យា ដូចជា ការសិក្សាពីការប្រើប្រាស់ AI, Data Analytics, Cybersecurity ,Digital Banking, Digital Assets ជាដើម។ ក៏ដូចជាថ្ងៃនេះ វិទ្យាស្ថាន និងធនាគារ ហត្ថា បានចាប់ដៃគូគ្នាក្នុងការពង្រីកទាំងទីផ្សារស្ថាប័នរៀងខ្លួនផង និងអាចអភិវឌ្ឍជំនាញបន្ថែមដល់បុគ្គលិករបស់ធនាគារ ហត្ថា ផង។

ដូច្នេះ អនុស្សរណៈយោគយល់គ្នានេះ​ គឺជា​សក្ខីភាព​បង្ហាញ​ពី​ចក្ខុវិស័យ​រួម​របស់​ធនាគារ​ហត្ថា និង អាយហ្វា ក្នុងការ​ជំរុញ​ឧត្តមភាព​ផ្នែក​អប់រំ និង​ការ​អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ ដែលជាលទ្ធផលនឹង​រួមចំណែក​ដល់​ការរីកចម្រើន និងភាព​ជោគជ័យ​នៃ​វិស័យ​ហិរញ្ញវត្ថុទាំងមូល​នៅក្នុងប្រទេស​កម្ពុជា។

អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ   ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ គិតត្រឹមដំណាច់ឆ្នាំ២០២៣ ធនាគារ ហត្ថា កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៤ផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។ ធនាគារ ហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ​​ ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្មជាង ៧៨ឆ្នាំ។ ធនាគារ ក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក។

សូមបញ្ជាក់ថាធនាគារ ហត្ថា​ បានទទួលការវាយតម្លៃជាស្ថាប័នមានស្ថិរភាពហិរញ្ញវត្ថុរឹងមាំ តាមរយៈការរក្សាបាននូវចំណាត់ថ្នាក់ BBB+ អស់រយៈពេល០៦ឆ្នាំ ជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ដែលចំណាត់ថ្នាក់នេះសបញ្ជាក់ឱ្យឃើញថា ធនាគារ ហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួនប្រកបដោយស្ថិរភាព និងឈរជើងឈានមុខគេនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។ បន្ថែមជាងនេះទៀត ធនាគារ ហត្ថា ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ធនាគារ​ ក្រុងស្រ៊ី ដែលជាភាគទុនិករបស់ខ្លួន ដែលរួមចំណែកជំរុញឱ្យធនាគារ​ ហត្ថា មានធនធានគ្រប់គ្រាន់ និងមានភាពរឹងមាំយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ ក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។

ធនាគារ ឈីហ្វ ពង្រីកសេវាផ្ទេរប្រាក់ចេញទៅក្រៅប្រទេស និងផ្ទេរចូលពីក្រៅប្រទេសកាន់តែ​ប្រសើរជាងមុន

ធនាគារពាណិជ្ជ ឈី​ហ្វ (​ខេ​ម​បូ​ឌា​) ម.ក បានប្រកាសពង្រីក​សេវា​ផ្ទេរប្រាក់​អន្តរជាតិ​របស់ខ្លួន ដោយ​ផ្តល់នូវ​ភាព​ងាយស្រួល និង​សុវត្ថិភាព​ជាង​មុន​សម្រាប់​អតិថិជន​ក្នុងការ​ផ្ទេរប្រាក់​ទូទាំង​ពិភពលោក​។ ដោយ​ប្រើប្រាស់​ប្រព័ន្ធ SWIFT ធនាគារ ឈី​ហ្វ មាន​គោលបំណង​ផ្តល់នូវ​ដំណោះស្រាយ​ដែល​មានទំនុកចិត្ត និង​មាន​ប្រសិទ្ធភាព​សម្រាប់​ការផ្ទេរ​ប្រាក់ចេញ​ទៅ​ក្រៅប្រទេស និង​ផ្ទេរប្រាក់ចូលពីក្រៅប្រទេស​។​​

​សេវា​ផ្ទេរ​ប្រាក់ចេញ​ទៅ​ក្រៅប្រទេស​របស់​ធនាគារ​ ឈី​ហ្វ អនុញ្ញាតឱ្យ​អតិថិជន​ផ្ទេរប្រាក់​ដោយផ្ទាល់​ទៅកាន់​គណនី​ធនាគារ​ទទួលផលនៅ​​ទូទាំង​ពិភពលោក​។ សេវាកម្ម​នេះ​អាច​ប្រើ​បានជារូបិយប័​ណ្ណ​ដុល្លារ​អាមេរិក​ ជាមួយនឹង​សេវា ០,១៥ភាគរយ​ ដែល​គិតថ្លៃ​ផ្ញើ​អប្បបរមា ២០ ដុល្លារ​​។ លើសពីនេះ អតិថិជន​នឹងត្រូវ​គិតថ្លៃបណ្ដាញ ចំនួន ១៥​ ដុល្លារ​ ខណៈដែលអតិថិជន​មាន​​ការកែប្រែ​ណាមួយ​ចំពោះ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​នោះ ​នឹង​​បន្ថែម​ប្រាក់​​សេវា ៣០ ដុល្លារ​អាមេរិក​ទៀត​។ សេវា​កម្មនេះ​ត្រូវបាន​រៀបចំឡើង​សម្រាប់​បុគ្គល និង​អាជីវកម្ម​ដែល​ស្វែងរក​ការផ្ទេរប្រាក់​រហ័ស និង​សុវត្ថិភាព​ដើម្បី​ធ្វើ​ប្រតិបត្តិការលក្ខណៈ​​អន្តរជាតិ​។​

ជម្រើស​ដ៏​ល្អ​​សម្រាប់​អតិថិជន​មានបំណងផ្ទេរប្រាក់ក្រៅប្រទេស​​​

​ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរការ​នេះ ​ធនាគារ​ ឈី​ហ្វ បានផ្តល់​ទម្រង់​ពាក្យស្នើសុំ​ផ្ទេរប្រាក់​ចេញទៅក្រៅប្រទេស ដែល​អតិថិជន​អាច​ទាញយក​ពី​គេហទំព័រ​របស់​ធនាគា​រផ្ទាល់​។ ទម្រង់​បែបបទ​ត្រូវតែ​បោះពុម្ពចេញ រួច​បំពេញ​ព័ត៌មាន​លម្អិត​ ហើយ​យកទៅកាន់​​សាខា​ធនាគារ​ ឈី​ហ្វណាមួយ ដើម្បី​ធ្វើប្រតិបត្តិការ​។​ ​

​បន្ថែម​ពីលើ​ការផ្ទេរ​ប្រាក់​ទៅខាង​ក្រៅប្រទេស​ ​ធនាគារ​ ឈី​ហ្វ ក៏ផ្តល់ជូន​នូវ​សេវាកម្ម​ផ្ទេរប្រាក់ចូលពី​ក្រៅប្រទេស​មកវិញ ​តាមរយៈប្រព័ន្ធ SWIFT ផងដែរ។ សេវាកម្ម​នេះ​​​គិត​ជា​ដុល្លារ​​អាមេរិក​ ជាមួយនឹង​សេវា ០,០៥​ភាគរយ​ ដែលគិតថ្លៃផ្ញើ​​អប្បបរមា ៥ ដុល្លារ​អាមេរិក​។ គួរ​បញ្ជាក់​ថា​ ការ​ផ្ទេរ​ប្រាក់​ចូលពី​ក្រៅប្រទេស​​នេះ​មិន​ត្រូវបាន​គិត​ថ្លៃបណ្ដាញ​នោះទេ​​ ​ទើប​ធ្វើឱ្យ​វា​ក្លាយជា​ជម្រើស​ដ៏​ទាក់ទាញ​សម្រាប់​អតិថិជនសម្រាប់​​ការផ្ទេរប្រាក់ក្រៅប្រទេស​។​

​ដើម្បី​ប្រើប្រាស់​សេវា​នេះបាន ​អតិថិជនត្រូវតែមាន​គណនី​ជាមួយ​ធនាគារ​ ឈី​ហ្វ ហើយ​ត្រូវ​ការ​​ព័ត៌មាន​ចាំបាច់​មួយចំនួន​សម្រាប់​ការផ្ទេរ​ប្រាក់​ចូលពី​​អ្នក​ផ្ញើ​។​

សម្រួល​ប្រតិបត្តិ​ការឆ្លង​ប្រទេសសម្រាប់​អតិថិជន​របស់ធនាគារ ឈី​ហ្វ

បណ្ឌិត សឿង ម៉ូ​រ៉ា​រិ​ទ្ធ ប្រធាននាយក​ប្រតិបត្តិ​នៃ​ធនាគារពាណិជ្ជ ឈី​ហ្វ (​ខេ​ម​បូ​ឌា​) ម​.​ក ​​មានប្រសាសន៍ចំពោះ​​សេវាកម្ម​នេះ​ថា៖ «​គោល​គំនិត​ចម្បងរបស់​យើង​​​គឺ​ផ្តល់ជូន​អតិថិជន​របស់​យើង​នូវ​សេវា​ធនាគារ​ប្រកបដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព ដែល​បំពេញតម្រូវការ​ហិរញ្ញវត្ថុ​ជាសកល​​។ ប្រព័ន្ធ SWIFT ត្រូវបាន​ទទួលស្គាល់​ទូទាំង​ពិភពលោក​ប្រកបដោយទំនុកចិត្ត ហើយ​តាមរយៈ​ការផ្តល់ជូន​នូវ​សេវា​ផ្ទេរប្រាក់​ទាំងនេះ យើង​មាន​គោលបំណង​ធ្វើឱ្យ​ប្រតិបត្តិ​ការឆ្លង​ប្រទេស​មាន​ភាពសាមញ្ញ​សម្រាប់​អតិថិជន​របស់​យើង មិន​ថាផ្ញើ ឬ​ទទួល​​ប្រាក់​នោះទេ​»។

​លោក​បាន​ថ្លែងថា៖ «​ធនាគារ ឈីហ្វ​យល់​ពី​សារៈសំខាន់​នៃ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​រហ័ស និង​សុវត្ថិភាព​នៅក្នុង​​ទំនាក់ទំនង​ជុំវិញពិភពលោក​នាពេល​បច្ចុប្បន្ននេះ​។ ជាមួយនឹង​ការពង្រីក​សេវាកម្ម​ផ្ទេរប្រាក់​ក្រៅប្រទេស យើង​​ធានាថា អតិថិជន​របស់​យើង​អាចផ្ទេរប្រាក់ក្រៅប្រទេស មិនថាជាលក្ខណៈ​អាជីវកម្ម ឬបុគ្គលដោយមានទំនុកចិត្ត»។​

​ការប្ដេជ្ញាចិត្ត​របស់​ធនាគារ ឈី​ហ្វ ក្នុងការ​បង្កើន​បទពិសោធ​ន៍​របស់​អតិថិជន​ត្រូវបាន​ពង្រឹង​យ៉ាង​ពិសេស​​ចំពោះ​​សុវត្ថិភាព និង​ប្រសិទ្ធភាព​។ តាមរយៈ​ការរួមបញ្ចូល​ជាមួយ​ប្រព័ន្ធ SWIFT ដែល​ត្រូវបាន​ទទួលស្គាល់​ជាស​កល ធនាគារ​ធានាថា ​ប្រតិបត្តិការ​ទាំងអស់​ត្រូវ​បាន​ធ្វើឡើង​ប្រកបដោយ​​ស្តង់ដាសុវត្ថិភាព​ខ្ពស់បំផុត​។

​សម្រាប់ព័ត៌មាន​លម្អិត អតិថិជនដែលមានចំណាប់អារម្មណ៍ចំពោះសេវាកម្មនេះសូមអញ្ជើញទៅកាន់​សាខា​ធនាគារ​  ឈីហ្វ ណា​មួយ​នៅជិតលោកអ្នក​បំផុត​​។ ធនាគារ​យកចិត្ដទុកដាក់ខ្ពស់​ចំពោះអតិថិជន​តាម​រយៈ​ ​តម្រូវការ​ហិរញ្ញវត្ថុប្រកបដោយ​ការ​ជឿទុកចិត្ដ​។ ស្វែងយល់​បន្ថែម​នៅទីនេះ។

សូមទស្សនាវីដេអូរបស់សេវាផ្ទេរប្រាក់ក្រៅប្រទេស: https://youtu.be/Rd46r4rmPWY?feature=shared

Facebook: https://www.facebook.com/ChiefCambodiaBank

☎️ 023 900 878 (ទីស្នាក់ការកណ្ដាល)

☎️ 023 900 879 (សាខាខណ្ឌដូនពេញ – សង្កាត់ផ្សារកណ្ដាលទី២​)

☎️ 023 212 878 (សាខាខណ្ឌ ៧ មករា – សង្កាត់វាលវង់)

☎️ 023 230 488 (សាខា​ខណ្ឌច្បារអំពៅ – សង្កាត់ច្បារអំពៅទី២)

☎️ 023 998 878 (សាខា​អ៊ីអន​មានជ័យ​)



Chief Bank Expands International Remittance Services, Streamlining Cross-Border Transactions

Chief (Cambodia) Commercial Bank Plc has announced the expansion of its international remittance services, offering a more accessible and secure way for customers to transfer money globally. Leveraging the Society for Worldwide Interbank Financial Telecommunication (SWIFT) system, Chief Bank aims to provide a reliable and efficient solution for both outward and inward remittances.

The bank’s International Outward Remittance service allows customers to transfer funds directly to beneficiaries’ bank accounts worldwide. This service is available in USD, with a commission rate of 0.15%, subject to a minimum charge of USD 20. Additionally, customers will incur a cable charge of USD 15, while any amendments to the transaction will attract a fee of USD 30. This service is tailored for individuals and businesses seeking a fast and secure method to conduct international transactions.

An Attractive Option For Customers Expecting International Payments

To facilitate the process, Chief Bank has provided an Outward Remittance Application Form, which customers can download from the bank’s website. The form must be printed, filled out with the required details, and submitted at any Chief Bank branch to complete the transaction.

In addition to outward remittances, Chief Bank offers an International Inward Remittance service through the SWIFT network, which enables customers to receive funds from overseas. The service is also available in USD, with a commission rate of 0.05%, subject to a minimum charge of USD 5. Notably, there is no cable charge for this service, making it an attractive option for customers expecting international payments.

For customers to utilize the Inward Remittance service, they must hold an account with Chief Bank. The bank requires certain mandatory information for incoming funds transfers, which must be provided to the remitter or sender.

Simplify Cross-Border Transactions For Chief Bank Customers

Dr. Soeung Morarith, Chief Executive Officer of Chief Bank, commented on the service expansion: “Our focus is on providing our customers with secure and efficient banking services that cater to their global financial needs. The SWIFT network is recognized worldwide for its reliability, and by offering these remittance services, we aim to simplify cross-border transactions for our customers, whether they are sending or receiving funds.”

He added, “We understand the importance of swift and secure financial transactions in today’s interconnected world. With the expansion of our international remittance services, we are ensuring that our customers can conduct their business and personal financial activities with confidence.”

Chief Bank’s commitment to enhancing customer experience is further reflected in its emphasis on security and efficiency. By integrating with the globally recognized SWIFT system, the bank is ensuring that all transactions are conducted with the highest standards of safety.

Customers interested in these services are encouraged to visit the nearest Chief Bank branch for further assistance. The bank continues to prioritize customer satisfaction by offering services that align with their financial needs and expectations. Find out more here.

Please watch the video of International Remittance: https://youtu.be/Rd46r4rmPWY?feature=shared

Facebook: https://www.facebook.com/ChiefCambodiaBank

☎️ 023 900 878 (Head Office)

☎️ 023 900 879 (Local Branch Khan Doun Penh – Sangkat Phsar Kandal Ti Pir)

☎️ 023 212 878 (Local Branch Khan Prampir Meakkakra – Sangkat Veal Vong)

☎️ 023 230 488 (Local Branch Khan Chbar Ampov – Sangkat Chbar Ampov Ti Pir)

☎️ 023 998 878 (AEON Mean Chey Branch)

រដ្ឋមន្រ្តីក្រសួងព័ត៌មានគាំទ្រដល់ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញសរសេរសារព័ត៌មានសេដ្ឋកិច្ច

ដោយៈ គង់ សូរិយា

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកនេត្រ ភ័ក្រ្តា បានបង្ហាញនូវការគាំទ្រ ដល់ការរៀបចំបណ្តុះបណ្តាលអ្នកជំនាញសរសរព័ត៌មានផ្នែកសេដ្ឋកិច្ចឲ្យបានច្រើន។

លោកមានប្រសាសន៍បែបនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញសរសេរព័ត៌មាន​ផ្នែកសេដ្ឋកិច្ច និងចំណេះដឹងទាក់ទងនឹងសេវាកម្មពន្ឋដា ដែលរៀបចំឡើង ដោយសមាគមសហគ្រិនសារព័ត៌មាន សេដ្ឋកិច្ចកម្ពុជា(CEMEA )និងសមាគមសហព័ន្ឋសេវាកម្មពន្ឋដាកម្ពុជា(CTAFA)នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៥ សីហានេះ។

លោកនេត្រ ភ័ត្រាបានបង្ហាញការគាំទ្រ និងជម្រុញឲ្យសមាគមទាំងពីរៀបចំវគ្គបណ្តុះបណ្តាលជំនាញសរសេរព័ត៌មានផ្នែកសេដ្ឋកិច្ចបន្តទៀត ដោយក្រសួងនឹងផ្តល់ការគាំទ្រជាស្មា​រតី និងសាលបណ្តុះបណ្តាលនៅទីស្តីការរបស់ក្រសួង។

ក្នុងឱកាសនោះលោករដ្ឋមន្រ្តីបានលើកឡើងពីបរិបទកម្ពុជា ពិសេសសេដស្ឋកិច្ច និងស្ថានភាពសង្គមកម្ពុជាចាប់តាំងពីក្រោយុថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ដល់សម័យរដ្ឋកម្ពុជា សម័យព្រះរាជាណាចក្រកម្ពុជា​ តាមរយៈការដាក់ចេញនូវយុទ្ឋ​សាស្រ្តត្រីកោណ យុទ្ឋសាស្រ្តចតុកោណទាំងបួនដំណាក់កាល ក្រោមការដឹកនាំរបស់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងយុទ្ឋសាស្រ្តបញ្ចកោណ ដែលនឹងមានរយៈពេល២៥ឆ្នាំ ក្រោមការដឹកនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកម្ពុជា អាចធ្វើដំណើរឆ្ពោះទៅកាន់ប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៣០ និងប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។

វគ្គបណ្តុះបណ្តាលរយៈពេល១ថ្ងៃពេញនេះ មានការអញ្ជើ​ញចូលរួម ពីអ្នកសារព័ត៌មានជាង៥០ស្ថាប័ន នៅរាជធានីភ្នំពេញ និងមកពីបណ្តារាជធានី ខេត្តមួយចំនួន។

លោកយិន លាងគង់ប្រធានសមាគមសហគ្រិនសារព័ត៌​មានសេដ្ឋកិច្ចកម្ពុជា បានមានប្រសាសន៍ឲ្យដឹងផងដែរថា សមាគមបង្កើតឡើងក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចជាតិ ទៅកាន់មជ្ឈដ្ឋានជាតិ អន្តរជាតិឲ្យបានទូលំទូលាយ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ​របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោកបន្តថា “សមាគមចង់ផ្សព្វផ្សាយពីការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ពីព័ត៌មានសេដ្ឋកិច្ច ពីព័ត៌មានមានលក្ខណៈអប់រំ និងស្ថាបនាដល់សង្គមជាតិ ដើម្បីកាត់បន្ថយព័ត៌មានកន្លែងក្លាយ និងព័ត៌មានមិនផ្តល់តម្លៃដល់សង្គម”។

ជាមួយគ្នានេះ លោកអ៊ុំ សារ៉ាវុធប្រធានសមាគមសហព័ន្ឋសេវាកម្មពន្ឋដាកម្ពុជា បានមានប្រសាសន៍ទាក់ទងនឹងចំណេះដឹងផ្នែកព័ន្ឋដា ដោយលោកបានចាត់ទុកដា សេវាកម្មពន្ឋដាបានដើរតូនាទីសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា និងជាកាតព្វកិច្ចរប​ស់មនុស្សគ្រប់រូប ពិសេសម្ចាស់អាជីវកម្មនានា ត្រូវស្វែងយល់ពីសេវាកម្មពន្ឋដាឲ្យបានច្បាស់ ដើម្បីចៀសវាងកាផាកពិន័យណាមួយ។

លោកបន្តថា “ពន្ឋដាមានសារៈសំខាន់ សម្រាប់សេដ្ឋកិច្ច និងអ្នកចង់បើកក្រុមហ៊ុន គួរតែស្វែងយល់ឲ្យបានច្បាស់លាស់ពីកាតព្វកិច្ចផ្នែកពន្ឋ ដើម្បីបញ្ចៀសបាននូវការផាកពិន័យ និងមិនបានបង់ពន្ឋត្រឹមត្រូវ ព្រោះការមិនបានបំពេញកាតព្វកិច្ចពន្ឋដា អាចមានទោសឧក្រិដ្ឋ”៕

Hanoi villas see price increases

The Hanoi real estate market in the first half of this year saw increases in villa and townhouse prices, although the market was still slow, according to a Savills report.

In Hanoi, new villas in high-end market projects showed prices increasing by 9% quarter-on-quarter to VND178 million (US$7,007) per sq.m, said the report released on July 11.

Townhouse prices decreased by 2% quarter-on-quarter to VND188 million per sq.m, with higher priced units already sold and only affordable units remaining.

Shophouse prices increased by 3% quarter-on-quarter to VND288 million per sq.m due to the reduced availability of cheap shophouses and price adjustments.

Primary prices remained high with less to incentivise the secondary market. Secondary villa prices were 8% lower than primary prices, while townhouses were 5% cheaper.

However, “performance was slow”, said Mathew Powell, director, Savills Hanoi.

Sales in the second quarter fell by 40% quarter-on-quarter, but rose by 5% year-on-year, reaching a total of 111 dwellings, and quarterly absorption was only 18%. Newly launched properties were 48% absorbed, fell by 15 percentage points quarter on quarter and 3 percentage points year on year.

Source: Vnexpress

មន្ដ្រីជាន់ខ្ពស់: ឥណ្ឌាត្រូវការលំហូរFDI  ដើម្បីសម្រេចមហិច្ឆិតាក្នុងវិស័យផលិតកម្ម

ដោយ: គង់ លាងហួរ

អន្តរជាតិ: ​​​ឥណ្ឌាគ្រោងបង្កើនការទាក់ទាញ លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ពី​ប្រទេសចិន ទោះបីជា​ទំនាក់ទំនង​នយោបាយ​រវាង​ប្រទេស​ជិតខាងទាំង២​ មិនសូវមានលក្ខណៈអំណោយផល​ បន្ទាប់ពីមានការ​ប៉ះ​ទង្គិច​គ្នា​ផ្នែក​យោធា​នៅតាម​បណ្ដោយ​ព្រំដែន ​ក្នុង​ឆ្នាំ​២០២០យ៉ាងណាក្តី។

ក្នុងអំឡុងវេទិកាធ្វើបទបង្ហាញ​ស្ដី​ពី ​ការស្ទង់មតិសេដ្ឋកិច្ចប្រចាំឆ្នាំរបស់​ឥណ្ឌា​ លោកស្រី Nirmala Sitharaman ​រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍​ឱ្យដឹងថា “ឥណ្ឌាកំពុងប្រ​ឈមមុខនឹងជម្រើសចំនួន២​ ដើម្បីទទួលបានអត្ថប្រយោជន៍ពីយុទ្ធសាស្រ្ត​ ​China Plus One ដោយឥណ្ឌា​អាចធ្វើសមាហរណកម្ម ទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់​ចិន ឬទាក់ទាញលំហូរ FDI ពីប្រទេសចិន”។

ស្របពេលឥណ្ឌាជួបប្រទះ បញ្ហាឱនភាពពាណិជ្ជកម្មដ៏ធំ​ជាមួយ​ប្រទេសចិន លោក Sitharaman បានគូសបញ្ជាក់ថា ការបង្កើនការទាក់ទាញលំហូរFDI ​នឹង​ជួយជំរុញ​​ការនាំចេញផលិ​តផលរបស់ឥណ្ឌាទៅកាន់សហរដ្ឋអាមេរិក។

ប្រទេសឥណ្ឌាត្រូវការលំហូរ FDI ដើម្បីបង្កើនសមត្ថភាពក្នុងវិស័យផលិតកម្ម ដែលជាគោលដៅ ប្រកបដោយមហិច្ឆិតាមួយរបស់រដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Narendra Modi។ បច្ចុប្បន្ន វិស័យផលិតកម្ម​ចូលរួម​ចំណែក​១៧%​ នៃផលទុនជាតិសរុប​របស់​ឥណ្ឌា​ ខណៈរដ្ឋាភិបាល​លោក Modi មាន​ផែនការជំរុញឱ្យ​វិស័យ​នេះ ​ចូលរួម​ចំណែក​២៥ភាគរយ ​នៃទំហំ GDP នៅ​ត្រឹមឆ្នាំ​២០២៥​ខាងមុខ។

ទំនាក់​ទំនងនយោបាយរវាង​ទីក្រុងប៉េកាំង​ និង​ទីក្រុងញូវដែលី​​ ​បាន​ជួបភាពតានតឹង ​បន្ទាប់ពីមានការផ្ទុះជម្លោះ​នៅតាមព្រំដែន​ក្នុង​ឆ្នាំ​២០២០​ ដែល​បានសម្លាប់​ទាហាន​ឥណ្ឌា​ចំនួន២០នាក់​ និង​ទាហានចិន​ចំនួន៤នាក់​។

ក្រោយពី​ផ្ទុះហេតុការណ៍​នោះ​រួចមក រដ្ឋាភិបាល​ឥណ្ឌា​ បាន​ដាក់ចេញ​វិធានការប្រឆាំងនឹង​ចិនជាច្រើន​ រួម​ទាំង​ការ​ហា​មឃាត់កម្មវិធី​ទូរស័ព្ទ​ចិន​ជាង៣០០កម្មវិធី ការ​ដំឡើង​ពន្ធ​លើ​ក្រុម​ហ៊ុនចិន​ និង​ការ​រឹត​បន្តឹងលើ​ការ​វិនិយោគ ​របស់​ក្រុមហ៊ុនលក់ចិន​​។ ​ជា​លទ្ធផល​ លំហូរវិនិយោគ​ផ្ទាល់ពី​ចិន​ចូលទៅ​កាន់ប្រទេស​ឥណ្ឌា​ បាន​ដាំក្បាលចុះ​យ៉ាង​គំហុក​។

ទោះជាយ៉ាង​ណា​ ក្រុមអ្នក​វិភាគ​វាយតម្លៃថា ​​គោលនយោ​បាយ​​របស់​​​ឥណ្ឌា​ ​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ក្នុង​ស្រុក ទាមទារឱ្យមានបច្ចេកវិទ្យាខ្ពស់ និងត្រូវការក្រុមអ្នក​ជំនាញមកពីប្រទេសចិន ​ដើម្បីសម្រេចផែនការពង្រីក វិស័យផលិតកម្មរបស់ខ្លួន។ នៅចន្លោះឆ្នាំ ២០២៣ដល់ឆ្នាំ២០២៤នេះ ចិន​បាន​វ៉ាដាច់​សហរដ្ឋអាមេរិក​​ ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម ​កំពូល​របស់​ឥណ្ឌា​៕

ប្រភព: Reuters

India’s Finance Minister backs increasing Chinese direct investment

India’s Finance Minister has backed her economic adviser’s suggestion to allow more Chinese investment in the country, after flows were disrupted by New Delhi’s increasingly strained ties with Beijing since 2020.

On Monday Chief Economic Adviser V. Anantha Nageswaran said New Delhi should focus on Foreign Direct Investments from China to boost India’s exports to the U.S., and other western countries and help keep India’s growing trade deficit with Beijing in check.

Finance Minister Nirmala Sitharaman, said at a press conference on Tuesday that the adviser’s office works at an “arm’s distance” but “that doesn’t mean I am disowning the suggestion,” becoming the first minister to back such a move.

India tightened its scrutiny of investments from Chinese companies and halted major projects since 2020, as relations between the two nuclear giants soured after clashes on their largely undemarcated Himalayan frontier left 20 Indian and four Chinese soldiers dead.

Western countries are looking for alternative import avenues to reduce their reliance on China in global manufacturing and supply chains, and India should aim to benefit from it, the adviser’s report had said.

A senior Indian official told Reuters in January that investment curbs could be lifted if the border between the nuclear-armed Asian giants remains peaceful.

However, diplomatic and military talks to resolve the border issues have remained unsuccessful.
Along with investments scrutiny, India has also virtually blocked visas for all Chinese nationals since 2020, but it is considering easing them for Chinese technicians, as it had hindered investments worth billions of dollars.

India’s net FDI inflow dropped by 62.17% to $10.58 billion in 2023-24 (FY24), a 17-year-low, from $27.98 billion the previous year, central bank data showed.

Source: Reuters

Malaysia to acquire trains through $2.4B leasing deal with China

Malaysia plans to pursue a US$2.4 billion deal to acquire new passenger trains for state rail company Keretapi Tanah Melayu Berhad (KTMB) via a leasing agreement with China, the transport minister said on Wednesday.

In the first phase from 2024 to 2027, the government aims to acquire 62 new passenger train sets at an estimated cost of 10.7 billion ringgit ($2.4 billion) to be paid in installments over a 30-year lease period, Minister Anthony Loke told reporters.

“The actual cost will be finalized following the completion of negotiations with the Chinese government in the near future,” Loke said, adding the leasing costs would include maintenance, repair and operations services by the train suppliers.
Almost 90% of passenger trains currently in KTMB’s network were manufactured by China Railway Rolling Stock Corporation (CRRC), Loke said.

The government says the deal would help to cut down acquisition times and improve track utilization, with local services requiring urgent upgrades due to availability and reliability challenges, Loke said.

Source: Reuters

ក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីរបស់អង់គ្លេសបង្ហាញប្លង់ឌីហ្សាញដ៏ប្លែកសម្រាប់អគារផ្សារទំនើបក្នុងរដ្ឋធានីសេអ៊ូល

ដោយ: គង់ លាងហួរ

សេអ៊ូល: ក្រុមហ៊ុនខាងស្ថាបត្យកម្ម ដ៏ល្បីល្បាញ Heatherwick Studio ដែលមានមូលដ្ឋាននៅទីក្រុងឡុងដិ៍ ប្រទេសអង់គ្លេស បានយកឈ្នះការប្រកួតប្រជែងមួយ ដើម្បីជួសជុលឡើងវិញនូវផ្សារទំនើប Hanwha Galleria ស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល រដ្ឋធានីរបស់ប្រទេសកូរ៉េខាងត្បូង។

ចំណែក ក្រុមហ៊ុនស្ថាបត្យកម្ម Haeahn Architecture ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល ក៏កំពុងធ្វើការឌីហ្សាញគម្រោ​ងនេះផងដែរ។ អគារហាងលក់ទំនិញបច្ចុប្បន្ន នឹងត្រូវបានជំនួស ដោយការរចនាអគារកញ្ចក់ រាងនាឡិកាចំនួន២ស្ថិតត្រួតលើគ្នា។

ក្រុមស្ថាបត្យករ ដែលចូលរួមគម្រោងនេះ បានលើកឡើងថា “អគារទាំង២មានរូបរាងប្រហាក់ប្រហែលគ្នា ប៉ុន្តែមិនដូចគ្នាបេះបិទទាំងស្រុងទេ ហើយការបង្កើតតំបន់សាធារណៈថ្មីនៅជុំវិញអគារទាំង២ នឹងធ្វើឱ្យអ្នកមកទស្សនាកំសាន្ត អាចក្រឡេកឃើញទន្លេ Han ដែលមានទីតាំងនៅជិតនោះ”។

លក្ខណៈពិសេសផ្សេងៗទៀត នៃអគារផ្សារទំនើបមួយនេះ រួមមាន ការរចនាសួនច្បារនៅលើដំបូលអគារ ដែលមានហាងកាហ្វេ ភោជនីយដ្ឋាន ហាងលក់ទំនិញ និងកន្លែងគយ​គន់ទិដ្ឋភាពទីក្រុងសេអ៊ូល។ នេះបើយោងតាមសារពត៌មាន The Architects’Journal។

​ក្រុមហ៊ុន Heatherwick បានបន្ថែមថា អគារនេះមានស្រ​ទាប់២ជាន់ ក្នុងនោះស្រទាប់ទី១ផ្នែកខាងមុខ ត្រូវបានបំពាក់ដោយកញ្ចក់ ហើយស្រទាប់ទី២ ជាផ្ទៃជញ្ជាំងពិដានអគារ។ លក្ខណៈពិសេសនេះ ផ្តល់និរន្តរភាពកាន់តែប្រសើរ និងបង្កើតបានជាសំយ៉ាប សម្រាប់រៀបចំការតាំងពិពណ៌ និងព្រឹត្តិការណ៍សិល្បៈផងដែរ។

លោក Neil Hubbard ដៃគូ និងជាថ្នាក់ដឹកនាំក្រុមការងាររបស់ក្រុមហ៊ុន Heatherwick Studio បានលើកឡើងថា “គួបផ្សំនឹងមហិច្ឆតា របស់ម្ចាស់ផ្សារទំនើប Hanwha Galleria ក្នុងការនាំមកនូវសកម្មភាពកាន់តែច្រើនមកក្នុងអគារ យើងគ្រោងបង្កើតច្រកចេញចូល និងរៀបចំសួនច្បារ ដើម្បីប្រមូលមនុស្សមកជួបជុំគ្នាដើរទិញទំនិញ និងរីករាយនឹងការរស់នៅ ក្នុងទីក្រុងរបស់ពួកគេ”។

នៅពេលនេះ ក្រុមហ៊ុន Heatherwick Studio បន្តគូរប្លង់រចនាយ៉ាងលម្អិត បន្ទាប់ពីក្រុមហ៊ុនបានដាក់ បង្ហាញប្លង់រចនាសួនសាធារណៈនៅលើកោះមួយ ក្នុងទីក្រុងសេអ៊ូលកាលពីឆ្នាំមុន តែការងារជាក់ស្ដែងពុំទាន់ បានចាប់ផ្តើមតាមការគ្រោងទុកទេ៕

ប្រភព: The Architects’Journal

តើប្រភេទផ្ទះវីឡា ផ្ទះ Townhouse និងផ្ទះអាជីវកម្មនៅរដ្ឋធានីហាណូយមានតម្លៃបែបណានៅត្រីមាសទី២?

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីផ្សារអចលនទ្រព្យនៅទីក្រុងហាណូយ ក្នុងឆមាសទីមួយនៃឆ្នាំ២០២៤នេះ កំពុងស្ទុះងើបឡើងវិញយ៉ាងសន្សឹមៗ ខណៈតម្លៃផ្ទះវីឡាបានហក់ឡើងថ្លៃ។ នេះបើយោងតាមសារពត៌មាន Vnexpress។

ជាក់ស្តែង នៅត្រីមាសទី២ ឆ្នាំ២០២៤ តម្លៃផ្ទះវីឡាថ្មីនៅទីក្រុងហាណូយ បានកើនឡើង៩ភាគរយ ធៀបនឹងត្រីមាសទី១ ដល់១៧៨លានដុង (ប្រហែល៧.០០៧ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េ។ នេះបើយោងតាមរបាយការណ៍ របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills។

ផ្ទុយទៅវិញ តម្លៃផ្ទះ Townhouse បានធ្លាក់ចុះ២ភាគរយ មកនៅត្រឹម១៨៨លានដុង (ប្រហែល៧.៤០៥ដុល្លារ) ក្នុងមួយម៉ែត្រការ៉េ ខណៈប្រភេទយូនីត ដែលមានតម្លៃខ្ពស់បានលក់ដាច់អស់ ដោយនៅសេសសល់តែយូនីត ដែលមានតម្លៃសមរម្យប៉ុណ្ណោះ។

ចំណែកឯ តម្លៃផ្ទះអាជីវកម្ម(Shophouse) បានកើនឡើង៣ភាគរយដល់២៨៨លានដុង (ប្រហែល១១.៣៤៣ដុល្លារ) ក្នុងមួយម៉ែត្រការ៉េ ដោយសារតែមានការថយចុះ នៃការផ្គត់ផ្គង់ផ្ទះអាជីវកម្មដែលមានតំលៃថោក និងការប្រែប្រួលតម្លៃ។

ការលក់ផ្ទះសរុបនៅរដ្ឋធានីហាណូយ ក្នុងត្រីមាសទី២ បានធ្លាក់ចុះ៤០% បើធៀបនឹងត្រីមាសទី១។ ប៉ុន្តែការលក់បានកើនឡើង៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចំណែក គម្រោងអចលនទ្រព្យ ដែលទើបបើកដំណើរការថ្មីនៅត្រីមាសទី២ ស្រូបទាញបានតម្រូវការទិញ(Absorption​)ចំនួន៤៨%នៃចំនួនយូនីតសរុប ធ្លាក់ចុះ១៥%បើធៀបនឹងត្រីមាសទី១ និងធ្លាក់ចុះ៣ភាគរយធៀបនឹងឆ្នាំមុន។

ទីផ្សារអចលនទ្រព្យនៅទីក្រុងហាណូយ កំពុងបង្ហាញសញ្ញានៃការងើបឡើងវិញ ក្រោយពីរដ្ឋាភិបាលវៀតណាមបានអនុម័ត លើការធ្វើវិសោធនកម្មច្បាប់នៅដើមឆ្នាំនេះ ដែលនឹងចូលជាធរមាន ចាប់ពីខែសីហាខាងមុខ គួបផ្សំនឹងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការផ្គត់ផ្គង់លំនៅដ្ឋាន ចេញពីគម្រោងធំៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ៕

ប្រភព: Vnexpress

រដ្ឋាភិបាលម៉ាឡេស៊ីគ្រោងជួលរថភ្លើង៦២គ្រឿងពីក្រុមហ៊ុនចិន ក្នុងតម្លៃ២,៤ពាន់លានដុល្លារ

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋាភិបាលម៉ាឡេស៊ី គ្រោងចុះកិច្ចព្រមព្រៀងជួលតម្លៃ២,៤ពាន់លានដុល្លារអាមេរិក ជាមួយប្រទេសចិន ដើម្បីជួលរថភ្លើងដឹកអ្នកដំណើរថ្មី សម្រាប់បម្រើឱ្យក្រុមហ៊ុនផ្លូវដែកប្រទេសនេះ (KTMB)។

ក្នុងដំណាក់កាលដំបូងពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ រដ្ឋាភិបាលម៉ាឡេស៊ី គ្រោងជួលថភ្លើងដឹកអ្នកដំណើរថ្មី ចំនួន៦២គ្រឿង ក្នុងទំហំទឹកប្រាក់ប៉ាន់ស្មាន ចំនួន១០,៧ពាន់លានរីងហ្គីត (ប្រហែល២,៤ពាន់លានដុល្លារ) តាមរយៈការបង់រំលោះក្នុងរយៈពេលនៃកិច្ចសន្យាជួលចំនួន៣០ឆ្នាំ។

លោក Anthony Loke រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា “ថ្លៃចំណាយពិតជាក់ស្តែង នឹងត្រូវបានប្រកាសឱ្យដឹង បន្ទាប់ពីយើងបញ្ចប់ការចរចា ជាមួយរដ្ឋាភិបាលចិននាពេលខាងមុខនេះ ហើយការជួលអនុញ្ញាតឱ្យយើងអាចទទួលបានរថភ្លើងលឿនជាងការទិញ”។

ការចុះកិច្ចព្រមព្រៀងជួលរថភ្លើងថ្មី ជាមួយក្រុមហ៊ុនផ្លូវដែកឈានមុខគេ CRRC របស់ប្រទេសចិន នឹងជួយធ្វើឱ្យប្រសើរឡើងនូវបណ្តាញផ្លូវដែក របស់ក្រុមហ៊ុនរដ្ឋ (KTMB) និងជួយពង្រឹងគុណភាពសេវាកម្មបន្ថែមទៀត។

លោក Loke បានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្ន ចំនួនជិត៩០% នៃរថភ្លើងដឹកអ្នកដំណើរ នៅក្នុងបណ្តាញផ្លូវដែករបស់ក្រុមហ៊ុន KTMB ត្រូវបានផលិត ដោយក្រុមហ៊ុនសាជីវកម្ម China Railway Rolling Stock Corporation (CRRC) ។

រដ្ឋាភិបាលម៉ាឡេស៊ីអះអាងថា កិច្ចព្រមព្រៀងនេះនឹងជួយកាត់បន្ថយពេលវេលា និងធ្វើឱ្យប្រសើរឡើង នូវការប្រើប្រាស់ផ្លូវដែក ខណៈសេវាកម្មផ្លូវដែកក្នុងស្រុក កំពុងទាមទារឱ្យមានការធ្វើទំនើបកម្មជាបន្ទាន់៕

ប្រភព: Vnexpress