China’s ICBC to provide 300-billion yuan in tourism financing

THE Industrial & Commercial Bank of China (ICBC) will offer 300-billion yuan (S$56.1 billion) in financing to boost the nation’s tourism sector amid sluggish consumer spending in the world’s second-largest economy.

The country’s biggest bank signed a cooperation pact with China’s culture and tourism ministry on Tuesday (Apr 2) to “stimulate” tourism investment and spending, according to a statement posted on the ministry’s official WeChat account.

ICBC and ministry will work together on key tourism-related construction projects, according to the statement. Some tourism agencies based in several Asian cities including Seoul, Tokyo and Thailand also signed agreements with ICBC’s branches.

China’s economy has been hampered by deflationary pressure and a protracted property crisis, dampening consumer spending. Tourism, however, has been a rare economic bright spot.

The country saw domestic tourism trips soar 93.3 per cent last year from 2022, with spending reaching 4.91 trillion yuan, a year-on-year increase of 140.3 per cent.

During February’s eight-day Chinese New Year holiday, domestic trips rose 19 per cent from the pre-Covid 2019, while spending climbed 7.7 per cent.

Still, while overall trip spending has jumped, per capita travel spending is down compared with pre-pandemic years. Source: BLOOMBERG

សហរដ្ឋអាមេរិកកំពុងសម្រុកសាងសង់ផ្ទះថ្មីបន្ថែមទៀត ស្របពេលដែលតម្រូវការកើនឡើង

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមសារពត៌មាន CNN បានចុះផ្សាយថា ការសាងសង់ផ្ទះថ្មី នៅក្នុងសហរដ្ឋអាមេរិក បានកើនឡើងកាលពីខែកុម្ភៈកន្លងទៅ  ខណៈដែលក្រុមហ៊ុនសំណង់រំពឹងថា តម្រូវការផ្ទះថ្មីនឹងនៅតែបន្តមានភាពរឹងមាំ។

កំណើននៃការចាប់ផ្តើមសាងសង់ផ្ទះថ្មី បានកើតឡើងស្របពេលដែលសហរដ្ឋអាមេរិក កំពុងជួបប្រទះកង្វះលំនៅដ្ឋាន និងវិបត្តិ ដែលតម្លៃផ្ទះហក់ឡើងខ្ពស់កប់ពពក។

ជាមួយគ្នានេះ ការបង្កើនការសាងសង់អាផាតម៉ិន សម្រាប់ជួល និងការផ្គត់ផ្គង់ផ្ទះសម្រាប់ទិញ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយ ក្នុងការធ្វើឱ្យតម្លៃផ្ទះ មានកម្រិតសមរម្យឡើងវិញ សម្រាប់ប្រជាជនអាមេរិក។

ជាក់ស្តែង នៅក្នុងតំបន់មួយចំនួន ដែលមានការសាងសង់ផ្ទះជាច្រើន គេសង្កេតឃើញថា ថ្លៃជួល និង​តម្លៃ​ផ្ទះ​ នៅទីនោះ មាន​ការ​កើន​ឡើង​ក្នុង​កម្រិត​មធ្យមប៉ុណ្ណោះ។យោងតាមទិន្នន័យ ដែលបានចេញផ្សាយ ដោយការិយាល័យជំរឿន និងនាយកដ្ឋានអភិវឌ្ឍន៍លំនៅដ្ឋាន និងទីក្រុង បង្ហាញថា ការចាប់ផ្តើមសាងសង់លំនៅដ្ឋានថ្មី បានកើនឡើង១០,៧% នៅក្នុងខែកុម្ភៈ បើធៀបនឹងខែមករាកន្លងទៅ។

ការចាប់ផ្តើមសាងសង់ផ្ទះថ្មី បានកើនឡើងដល់អត្រាប្រចាំឆ្នាំចំនួន១,៥២១លានយូនីត កាលពីខែកុម្ភៈ បើធៀបនឹងការព្យាករណ៍ចំនួន១,៤២៥លានយូនីត។ ចំណែក កាលពីខែមករា ការសាងសង់ផ្ទះមានចំនួន១,៣៧៤លានយូនីត។

ដោយសារតែចំនួនផ្ទះ ដែលត្រូវបានដាក់លក់ស្រាប់ នៅលើទីផ្សារ នៅតែមានកម្រិតទាបបំផុតជាប្រវត្តិសាស្ត្រ ដូច្នេះ កំណើននៃការសាងសង់ថ្មី បានផ្តល់នូវជម្រើសបន្ថែមទៀត សម្រាប់អ្នកទិញផ្ទះ និងនាំឱ្យតម្លៃផ្ទះមិនហក់ឡើងខ្ពស់ពេកផងដែរ។

ជាមួយគ្នានេះ ការដាក់ពាក្យស្នើសុំប្រាក់កម្ចីទិញផ្ទះ ដែលទើបសាងសង់ថ្មីបានកើនឡើង១៥,៧% នៅក្នុងខែកុម្ភៈ បើធៀបនឹងឆ្នាំមុន និងកើនឡើង១% បើធៀបនឹងខែមករា។ នេះបើយោងតាមរបា​យការណ៍ពីសមាគម Mortgage Bankers Association ៕ប្រភព:CNN៕

This 660-ton pendulum protects Taiwan’s tallest skyscraper from earthquakes

Taiwan’s tallest skyscraper has a special device to protect it from earthquakes and high winds: a 660-ton steel pendulum that hangs over a thousand feet above the ground.

The Taipei 101 building — the tallest building in the world when it was completed in 2004 — stretches 101 stories tall, reaching a height of 1,667 feet, including its spire.
Its famous pendulum helped Taipei 101 survive the latest 7.4 magnitude earthquake to strike Taiwan on Wednesday morning.

Because of its location in one of the most active seismic and volcanic regions in the world along the Pacific Ring of Fire, the building needs to have some pretty heavy-duty defenses against earthquakes.

The skyscraper was designed by C.Y. Lee & Partners, a local architectural firm, to be flexible enough to withstand the earthquake tremors and typhoon winds that are common in Taiwan.

And the cherry on top of the building is a massive steel sphere called a tuned mass damper. It weighs 660 metric tons and has the power to reduce, or “dampen,” the building’s movements by up to 40%, according to the company, A+H Tuned Mass Dampers, that helped create the device.

At about 18 feet in diameter, the tuned mass damper is constructed of 41 layers, each nearly 5 inches thick, of solid steel plating that are welded together to form the golden sphere, Taipei 101 explains on its website. It hangs from 92 steel cables, each about 3.5 inches thick and 138 feet long, between the 87th and 92nd floors in the center of the building.

A “bumper ring” at its base helps limit the range of the ball’s back-and-forth swing to about 59 inches during extreme typhoon-force winds and powerful earthquakes.

And although tuned mass dampers are present in other buildings around the world, like New York’s Central Park Tower and Ireland’s Spire of Dublin, what makes Taipei 101’s unique is that viewers can watch it in action from an indoor public observatory.

The quake killed at least nine people and injured more than 900 others, the Associated Press reported. Source: Business Insider

តើវិបត្តិអចលនទ្រព្យនៅប្រទេសកូរ៉េខាងត្បូងអាចផ្ទុះឡើងដែរឬទេ?

ដោយ: គង់ លាងហួរ

សេអ៊ូល: ខណៈដែលការបោះឆ្នោតសកល នៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី១០ ខែមេសាខាងមុខ កាន់តែខិតជិតមកដល់ គេសង្កេតឃើញមានការជជែកដេញដោល កាន់តែខ្លាំងឡើងរវាងរដ្ឋាភិបាល និងអ្នកសង្កេតការណ៍ទីផ្សារ អំពីវិបត្តិអចលនទ្រព្យ ដែលអាចកើតមាន។

ក្រុមអ្នកសង្កេតការណ៍មួយចំនួនលើកឡើងថា ក្រោយការបោះឆ្នោត ក្រុមហ៊ុនសំណង់ជាច្រើន អាចប្រឈមមុខនឹងរលក នៃការក្ស័យធន ហើយនេះជាស្ថានភាពមួយ ដែលរដ្ឋាភិបាលបច្ចុប្បន្នមានបំណងបញ្ចៀសឱ្យបាន ដើម្បីធានាជោគជ័យនៃការបោះឆ្នោត។

ប្រភពដដែលខាងលើក៏បានលើកឡើងផងដែរ អំពីក្តីព្រួយបារម្ភរបស់ខ្លួន ទាក់ទងនឹងហានិភ័យនៃការក្ស័យធន ដែលអាចបង្កការរីករាលដាលដល់វិស័យហិរញ្ញវត្ថុ។ក្រុមអ្នកវិភាគបានលើកឡើង ពីសេណារីយ៉ូមួយចំនួន ដែលអាចនាំទៅដល់វិបត្តិ ដូចជា កំណើននៃអចលនទ្រព្យ ដែលជាប់គាំងលក់មិនចេញ ខណៈតម្រូវការទីផ្សារដាំក្បាលចុះ រួមជាមួយនឹងបញ្ហានៃការកើនឡើងអត្រាការប្រាក់។ទោះ​ជា​យ៉ាង​ណាក្តី រដ្ឋាភិបាល​កូរ៉េខាងត្បូង បានចេញមកបដិ​សេធ​ចំពោះការ​ព្រួយ​បារម្ភ​ទាំង​នេះ។

ជាក់ស្តែង លោក Park Sang-woo រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េ បានថ្លែងប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារ ទី២ ខែមេសា ថា “ការលើកឡើងអំពីស្ថានភាពទាំងនេះអាចត្រូវបានបំផ្លើស”។ លោកបន្ថែមថា “ក្នុងនាមខ្ញុំជាមន្ត្រីរដ្ឋាភិបាលមួយរូប ដែលមានទំនួលខុសត្រូវ យើងឯកភាពថា ទីផ្សារនឹងធ្លាក់ចុះក្នុងកម្រិតមួយសមរម្យ និងអាចគ្រប់គ្រងបាន(soft landing)”។

ប៉ុន្តែបើទោះបីជាមានការពន្យល់ ​បកស្រាយម្តងហើយម្តងទៀតពីសំណាក់រដ្ឋាភិបាលយ៉ាងណាក្តី ក៏ការព្រួយបារម្ភ និងមន្ទិលសង្ស័​យនៅតែបន្តកើតមានដដែល។

តួយ៉ាង លោក Kim Min-seok អ្នកអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុកនៅក្រុមហ៊ុន Cube Property ជឿជាក់ថាវិបត្តិបានចាប់ផ្តើមកើតឡើងរួចទៅហើយ នៅក្នុងទម្រង់មួយចំនួន។

លោក Kim បានគូសបញ្ជាក់ថា “សាធារណជនប្រហែលជាមិនដឹងថា ស្ថានការណ៍ធ្ងន់ធ្ងរប៉ុនណានោះទេ ព្រោះថារាល់ការក្ស័យធនទាំងអស់ មិនមែនសុទ្ធតែត្រូវបានគេរាយការណ៍ ព្រោងព្រាតពេញបណ្តាញផ្សព្វផ្សាយនោះទេ ខណៈដែលមានក្រុមហ៊ុនសំណង់ និងក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើន បានឆ្លងកាត់រួចមកហើយ”៕ប្រភព:Korea Times៕

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei មើលឃើញសក្តានុពលដ៏ធំ នៅក្នុងប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជា

ដោយ: គង់ លាងហួរ

ភ្នំពេញ: រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Huawei Technologies Co Ltd របស់ប្រទេសចិន បានព្រមព្រៀងគ្នា ក្នុងការលើកកម្ពស់ការធ្វើឌីជីថលនីយកម្ម នៃវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម។

ផែនការនេះធ្វើឡើង ស្របទៅតាមក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ ២០២១-២០២៥(CDESPF) និងគោលនយោបាយ អភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ឆ្នាំ២០២៣-២០២៨(CFTDP)។

ការឯកភាពគ្នានេះត្រូវបានប្រកាសឡើង ក្នុងឱកាសដែលលោក Tao Guangyao ប្រធានក្រុមហ៊ុន Huawei Southeast Asia Multi Country Management និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Huawei Technologies (Cambodia) Co Ltd បានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ជាមួយលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) នៅរាជធានីភ្នំពេញ កាលពីថ្ងៃអង្គារ ទី២ ខែមេសា។

គំនិតផ្តួចផ្តើមរួមគ្នារវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយក្រុមហ៊ុន Huawei Cambodia នឹងចូលរួមចំណែកក្នុងការអនុវត្តន៍គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ ២០២១-២០២៥(CDESPF) និងគោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ឆ្នាំ២០២៣-២០២៨(CFTDP) ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1 របស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ លោកTao ក៏បានជួបជាមួយលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម (MoC) ដោយពិភាក្សាអំពីបញ្ហាទាក់ទងនឹងកិច្ចសហប្រតិបត្តិការនាពេលអនាគត។

ឆ្លៀតក្នុងឱកាសនេះ លោក Tao បានថ្លែងអំណរគុណចំពោះក្រសួងពាណិជ្ជកម្មកម្ពុជា ចំពោះការបន្តគាំទ្រកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុន និងបានស្នើសុំអនុសាសន៍មួយចំនួន ពីលោកស្រីរដ្ឋមន្ត្រី ដើម្បីបំពេញប្រតិបត្តិការប្រកបដោយជោគជ័យនៅកម្ពុជា។

លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មចិន-កម្ពុជា (CCCA) បានថ្លែងថា “ប្រទេសរបស់យើង មានអត្រាទូទាត់តាមប្រព័ន្ធឌីជីថលខ្ពស់បំផុត ក្នុងចំណោមសមភាគីអាស៊ាន ដោយប្រតិ បត្តិការទូទាត់បែបនេះ បានកើនឡើងដល់ទំហំទឹកប្រាក់៧៥,៨ពាន់លានដុល្លារ ដែលស្មើនឹង២,៤ដង នៃផលទុនជាតិសរុបរបស់កម្ពុជា។នេះ​បើ​តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC)។

លោកបានបន្តថា “ក្រុមហ៊ុន Huawei មើលឃើញសក្តានុពលដ៏ធំសម្បើមរបស់ប្រទេសកម្ពុជា តាមរយៈការអនុម័តគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០២៥  ដែលលទ្ធផលត្រូវបានស្តែងឱ្យឃើញ តាមរយៈកំណើននៃការចុះឈ្មោះ បង្កើតគណនីកាបូបអេឡិចត្រូនិក និងកំណើនប្រតិបត្តិការទូទាត់ឌីជីថលជារៀងរាល់ឆ្នាំ”។

លោកបានគូសបញ្ជាក់ថា “ទោះបីជាឧស្សាហកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់កម្ពុជា ទើបតែស្ថិតក្នុងដំណាក់កាល អភិវឌ្ឍន៍ដំបូងយ៉ាងណាក្តី ប៉ុន្តែការអនុម័តគោលនយោបាយទាន់ពេលវេលា មិនត្រឹមតែផ្តល់នូវក្របខ័ណ្ឌច្បាប់ ដ៏រឹងមាំមួយសម្រាប់ដំណើរការប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឧបករណ៍សម្រាប់ឆ្ពោះ ទៅកសាងប្រព័ន្ធមូលដ្ឋានហិរញ្ញវត្ថុ និងពាណិជ្ជកម្មដ៏រឹងមាំ ស្របពេលដែលមានការផ្លាស់ប្តូរថាមវន្ត និងនិន្នាការពាណិជ្ជកម្មនៅក្នុងសេដ្ឋកិច្ចថ្នាក់តំបន់”។

តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយស្ថាប័នពាក់ព័ន្ធនានា នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Huawei ក៏នឹងដើរតួនាទីដ៏សំខាន់មួយផងដែរ ក្នុងការពន្លឿនទិដ្ឋភាពសេដ្ឋកិច្ច ឌីជីថលរបស់កម្ពុជា និងណែនាំបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មី និងទាន់សម័យ ដែលនឹងចូលរួមចំណែ​កកសាងប្រព័ន្ធហិរញ្ញវត្ថុ និងពាណិជ្ជកម្មដ៏រឹងមាំ ក្នុងយុគសម័យឌីជីថល៕ប្រភព:Khmer Times៕

ការសិក្សាថ្មីៈ អាកាសធាតុក្តៅកំពុងបង្កជាបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច សម្រាប់ប្រទេសសិង្ហបុរី

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមការសិក្សាថ្មីមួយ ដោយសាកលវិទ្យាល័យជាតិសិង្ហបុរីបានបង្ហាញថា សិង្ហបុរីអាចជួបប្រទះ ការខាតបង់ផ្នែកសេដ្ឋកិច្ចចំនួន១,៦៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០៣៥ ដោយសារការកើនឡើងកំដៅផែនដី។

តួលេខខាងលើនេះ បង្ហាញសញ្ញាពីការកើនឡើងជិត២ដង បើប្រៀបធៀបនឹងកម្រិតមុនផ្ទុះ ជំងឺរាតត្បាតក្នុងឆ្នាំ២០១៨ ខណៈអាកាសធាតុក្តៅ បានធ្វើឱ្យផលិតភាពការងារថយចុះ។

បើក្រឡេកត្រលប់ទៅកាន់ឆ្នាំ២០១៨ ការកើនឡើងកំដៅផែនដី បានបណ្តាលឱ្យផលិតភាព នៅក្នុងវិស័យសេដ្ឋកិច្ចធំៗទាំង៤របស់សិង្ហបុរី ដូចជា សេវាកម្ម សំណង់ ផលិតកម្ម និងកសិកម្មធ្លាក់ចុះជាមធ្យមប្រមាណ១១,៣% ហើយស្ថានភាពនេះបានវិវឌ្ឍន៍កាន់តែអាក្រក់ទៅៗ។យោងតាមរបាយការណ៍ស្រាវជ្រាវ ដែលដាក់ចំណងជើងថា “Project HeatSafe” បានបង្ហាញថា ផលិតភាពការងារ ត្រូវបានគេរំពឹងថា នឹងដាំក្បាលចុះ១៤% នៅឆ្នាំ២០៣៥ ដែលនាំឱ្យមានការខាតបង់ផ្នែកសេដ្ឋកិច្ចចំនួន១,៦៤ពាន់លានដុល្លារ។

ការសិក្សាបង្ហាញទៀតថា ការខាតបង់នឹងមានកម្រិតខ្ពស់ជាងនេះឆ្ងាយណាស់ចំពោះ កម្មករ ដែលប្រឈមនឹងលក្ខខណ្ឌបរិស្ថានមិនល្អ ដូចជា អ្នកដែលធ្វើការនៅក្រោមពន្លឺព្រះអាទិត្យ ឬការងារប៉ះពាល់នឹងប្រភពកំដៅផ្សេងទៀត ដូចជាម៉ាស៊ីនជាដើម។

ការសិក្សាប៉ាន់ប្រមាណថា អាកាសធាតុក្តៅ នឹងធ្វើឱ្យផលិតភាពការងាររបស់កម្មករធ្លាក់ចុះ នៅក្នុងអំឡុងម៉ោងធ្វើការ ដែលនាំឱ្យពួកគេបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃ ជាមធ្យមប្រមាណ១៥,៥៤ដុល្លារក្នុងម្នាក់។

គម្រោង Project HeatSafe គឺជាគម្រោងសិក្សាស្រាវជ្រាវទ្រង់ទ្រាយធំដំបូងគេ នៅក្នុងប្រទេសសិង្ហបុរី ក៏ដូចជាតំបន់ ដែលបង្កើតឡើង ក្នុងគោលបំណងវាយតម្លៃ ពីផលប៉ះពាល់នៃការកើនឡើងកំដៅទៅលើផលិតភាព និងសុខភាពលើកម្រិតបុគ្គលម្នាក់ៗ និងម៉ាក្រូសេដ្ឋកិច្ច៕ប្រភព: CNBC៕

មន្រ្តីក្រសួងសាធារណៈការបើកកិច្ចប្រជុំលើការស្ទង់មតិប្រមូលទិន្នន័យផ្លូវ និងគំរោងសាងសង់ស្ពានឆ្លងទន្លេរមេគង្គថ្មី

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកតូច ចាន់កុសល បានអញ្ជើញដឹកនាំកិច្ចប្រជុំដំបូងស្តីពី ការស្ទង់មតិប្រមូលទិន្នន័យផ្លូវ និងស្ពាន នៅច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង។

កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាង JICA តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរដ្ឋបាលរាជធានីភ្នំពេញ តំណាងរដ្ឋបាលខេត្តកណ្តាល និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនផងដែរ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីប្រមូល និងវិភាគទិន្នន័យ សម្រាប់ការកែលម្អផ្លូវជាតិលេខ១ និងការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មី ដើម្បីកាត់បន្ថយការកកស្ទះ សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការតភ្ជាប់បណ្តាញផ្លូវថ្នល់ ឱ្យកាន់តែមានប្រសិទ្ធភាព និងសម្បូរបែប។

លោកតូច ចាន់កុសល បានស្នើសុំកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យដំណើរការសិក្សានេះប្រព្រឹត្តទៅដោយរលូន ព្រមទាំងថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលជប៉ុន និង JICA ដែលបានបន្តខិតខំប្រឹងប្រែងជួយ ដល់កម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស៕

 

 

លក្ខខ័ណ្ឌអាកាសធាតុកាន់តែក្តៅ ការផ្តោតលើការអភិវឌ្ឍបៃតងកំពុងត្រូវបានយកចិត្តទុកដាក់

        ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ ការកើនឡើងកំដៅផែនដី និងលក្ខខ័ណ្ឌអាកាសធាតុកាន់តែក្តៅ បាននិងកំពុងផ្លាស់ប្តូរ​និន្នាការរស់នៅ ក្នុងពិភពលោក ពិសេសអ្នកអភិវឌ្ឈន៍អចលនទ្រព្យ។

ការវិនិយោគ ដែលផ្សារភ្ជាប់សំណង់ជាមួយធម្មជាតិ ដើមឈើ ទឹក បាននិងកំពុងអនុវត្តន៍កាន់តែច្រើន ឡើងពីអ្នកអភិវឌ្ឍន៍នានា ដើម្បីឲ្យមានភាពសមស្រប នឹងលក្ខខ័ណ្ឌបរិស្ថានផង និងនិន្នាការនៃការរស់នៅក្នុងសម័យថ្មីផង។​

ដោយមិនផ្តោតលើផលចំណេញតែម្យ៉ាង អ្នកអភិវឌ្ឍន៍បុរីសំណា​ងបាននិងកំពុងកែច្នៃ ព្រែកធម្មជាតិប្រវែងជាង១០០០ម៉ែត្រ ធ្វើជាទីសាធារណៈ ដែលអាចដើរកំសាន្ត អង្គុយជជែកគ្នា និងស្ទូចត្រីកំ​សាន្តនៅពេលល្ងាច និងពេលព្រឹកនាថ្ងៃឈប់សំរាកពីការងារ

លោកជំទាវឧកញ៉ាគង់ សំណាងអគ្គនាយិកាបុរីវិមានសំណាង​ដែលបាននិងកំពុងអភិវឌ្ឍន៍បុរី លំដាប់អភិជនទំហំ២៥ហិកតាបានមានប្រសាសន៍ឲ្យដឹងថា លោកជំទាវអភិវឌ្ឍន៍បុរីនេះឡើង ដោយផ្តោតលើបរិស្ថាន និងមិនគិតដល់ផលចំណេញជាអាទិភាពទេ ព្រោះយើងចង់ផ្តល់លំនៅដ្ឋានមួយ ដែលមានភាពស៊ីវិល័យ និងផ្តល់ការរស់នៅប្រកបដោយផាសុខភាព និងគិតគូរជាចម្បងដល់ការរស់នៅរបស់អតិថិជនបុរីវិមានសំណាងផ្តោត លើការសាងសង់វីឡាទោល និងផ្ទះអាជីវកម្ម ប៉ុន្តែផ្ទះអាជីវកម្មត្រូវបានលក់អស់ហើយ។ នេះបើតាមលោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបង្ហាញសារលើបណ្តាញទំនាក់ទំនងសង្គម។

បុរីវិមានសំណាង បាននិងកំពុងវិនិយោគដោយផ្តោតលើប្រព័ន្ឋ​ហេដ្ឋារចនាសម្ព័ន្ឋធំៗ ដែលមានផ្លូវធំទូលាយ ដើម្បីងាយស្រួលក្នុងការធ្វើចរាចរណ៍ផងដែរ។

ជាមួយគ្នានេះ លោកសាស្រ្តាចារ្យបណ្ឌិតទួស សាភឿនអគ្គលេខាធិការងគណស្ថាបត្យកម្មកម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា លក្ខខ័ណ្ឌអាកាសធាតុកាន់តែក្តៅ បានធ្វើឲ្យស្ងាបត្យករនានា ផ្តោតការយកចិត្តទុកដាក់ លើការសាងសង់សំណង់ ដែលមានលក្ខណៈសមស្រប ដែលផ្សារភ្ជាប់ដើមឈើ និងទឹក ដើម្បីឲ្យបរិស្ថានរស់នៅក្នុងលំនៅដ្ឋាន មានភាពត្រជាក់ និងមនោរម្យ។

លោកសាស្រ្តាចារ្យបញ្ជាក់ថា “បញ្ហាបរិស្ថានពិតជាទាមទារឲ្យមានការយកចិត្តទុកដាក់ ដល់គុណភាពបរិស្ថាន និងការរស់នៅរបស់​មនុស្សសម័យថ្មី”៕

ការអភិវឌ្ឍន៍នៅផ្នែកមួយនៃភាគខាងត្បូងរាជធានីភ្នំពេញជាមួយការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋបែបសម្បុកពីងពាង

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ រាជធានីភ្នំពេញ បានបង្ហាញនូវល្បឿននៃការអភិវឌ្ឈយ៉ាងលឿន ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ជាមួយនឹងកំណើនប្រជាសាស្រ្ត នគរូបនីយកម្ម និងបញ្ហាប្រឈមផ្នែកលំហូរចរាចរណ៍។

ក្រុមហ៊ុនអភិវឌ្ឍន៍លំដាប់យក្សក្នុងស្រុក នោះគឺក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅ​ប្រទេស​កម្ពុជា​ (OC​I​C) ​បាន​និង​កំពុង​អភិវឌ្ឍន៍​ទីក្រុង​ន​រា ​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​ដ៏​ធំ​ក្រោម​ទឹកប្រាក់​$​២​,​៥​លាន​ដុល្លារ​ លើ​ផ្ទៃដី​ទំហំ​ជាង​១​២​៥​ហិកតា​។​

ក្រុមហ៊ុន​បាន​អោយ​ដឹង​ថា​ គោលដៅ​របស់យើង​សម្រាប់​ការ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​គឺ​បង្កើត ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាតិ​ ​និង​អន្តរជាតិ​ ​រួម​ទាំង​តំបន់​លំនៅឋាន​ប្រណីត​ៗ​។​ ​ទីតាំង​សំខាន់​បំផុត​នៃ​ទីក្រុង​ នឹងមានការសាងសង់​អគារ​ខ្ពស់​ក​ម្ពស់​៥​៥​៥​​ម៉ែត្រ​ ​បែរមុខ​ទៅ​ទន្លេមេគង្គ​ ​និង​ទន្លេ​បាសាក់​។​

ការ​អភិវឌ្ឍន៍​ទាំងនេះ​ ​និង​គម្រោង​ដែល​បាន​រាយ​បញ្ជី​ខាងក្រោម​បាន​ធ្វើ​ឱ្យ​តម្លៃ​ដី​ នៅ​តំបន់​ច្បារអំពៅ​ហក់​ឡើង​ដល់​ ​២​០​០​០​ ​ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែ​ត​កា​រ៉េ​ ​ខណៈ​តម្លៃ​ជួល​ក៏​ឡើងថ្លៃ​ផង​ដែរ​។​

កាលពី​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​៣​ ​ក្រុមហ៊ុន​ OC​I​C ​បាន​ប្រកាស​ថា​ នឹង​សាងសង់​អគារ​ថ្មី​មួយ​ ដែល​នឹងជា​ប់​ចំណាត់ថ្នាក់​ជា​អគារ​ខ្ពស់​ជាងគេ​ នៅ​កម្ពុជា​ដែល​មាន​ក​ម្ពស់​ជាង​៥​០​០​​ម៉ែត្រ​។​ ​អគ្គនាយក​រង​ក្រុមហ៊ុនOC​I​C ​លោក​​ទូច​ ​សំណាង​ ​បាន​បញ្ជាក់​អំពី​គម្រោង​នេះ​ ​ប៉ុន្តែ​មិន​លម្អិត​នោះ​ទេ​។​

ក្រុមហ៊ុន​ OC​I​C ​មានទំនុក​ចិត្ត​ថា​ ​ការ​ចាប់ដៃ​គូ​ជាមួយ​ក្រុមហ៊ុន​ដ៏​ធំ​នេះ​ ​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​នៅ​ក្នុង​ទីក្រុង​ ​វា​នឹង​ជួយ​ធ្វើ​ឱ្យ​រាជធានី​ភ្នំពេញ​ ​និង​ប្រទេស​កម្ពុជា​ កាន់តែ​មាន​ភាព​ទាក់ទាញ​នៅ​ក្នុង​តំបន់​។​

​ការ​បំពេញ​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​នៅ​កោះ​ន​រា​
​ដើម្បី​បង្កើន​ភាព​រីក​ចម្រើន​នៅ​ក្នុង​តំបន់​នេះ ​នៅ​ភាគ​អាគ្នេយ៍​នៃ​ទី​ក្រុងភ្នំពេញ​ ​ការ​អភិវឌ្ឍន៍​កាន់តែ​ច្រើន​ ​ធនធាន​ថ្មីៗ​ ​និង​លំនៅ​ថាន​ប្រភេទ​ផ្សេងៗ​គ្នា​មានន័យ​ថា​ តំបន់​នេះ​ត្រូវ​មាន​ភាព​ទាក់ទាញ​ ​ដោយ​ផ្សារ​ទំនើប​ ​និង​សកម្មភាព​ថ្មីៗ​បាន​បើក​រួចហើយ​នៅ​កោះ​ន​រា​។​

ស្ពាន​កោះ​ន​រា​
ស្ពានយោងដោយ​ខ្សែកាប​នេះ​ ​បាន​បញ្ចប់​ការ​សាងសង់​ក្នុង​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​ ​បន្ទាប់ពី​បាន​សាងសង់​អស់​រយៈពេល​៣​ ​ឆ្នាំ​ ​ដោយ​បាន​ភ្ជាប់​ពី​កោះ​ពេជ្រ​ ​ទៅ​កោះ​ន​រា​ ​ឆ្លងកាត់​ទន្លេ​បាសាក់​ ​ដែល​ជា​ការ​បើកចំហ​បន្ថែម​ទៀត​ នូវ​ទស្សនវិស័យ​នៃ​ការ​អភិវឌ្ឍន៍​ ​និង​អចល​ន​ទ្រព្យ​។​

ក្រុមហ៊ុនCBR​E​ ​បាន​និយាយ​កាលពី​មុន បន្ទាប់​ពី​ស្ពាន​នេះ​បើក​ដំណើរការ​ថា ​តម្លៃ​ដី​ជាមធ្យម​នៅ​ក្នុង​តំបន់​នេះ ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើន​ឡើង​យ៉ាង​ខ្លាំង​ពី​៨​០​០​ ​ដុល្លារ​ទៅ​១​៣​០​០​ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ​ជាមួយនឹង​មាត់ទន្លេ​រ ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ជា​អចល​ន​ទ្រព្យ​ដ៏​សំខាន់​។​

ស្ពាន​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ជា​ការ​អភិវឌ្ឍន៍​ដ៏​សំខាន់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​ដោយសារ​វា​បាន​ជួយ​សម្រួល ការ​កក​ស្ទះ​ចរាច​រណ៍​ ​និង​ជា​ផ្លូវ​តភ្ជាប់​ដ៏​សំខាន់​រវាង​ផ្នែកខាងកើត​ ​និង​ខាងលិច​នៃ​ទីក្រុង​ ​ព្រមទាំង​តភ្ជាប់​បណ្តា​ខណ្ឌ​ដែល​កំពុង​រីក​ចម្រើន​។​

ស្ពាន​កោះ​ន​រា​ ​មាន​ប្រវែង​៨​២​៤​ម៉ែត្រ​ ​ទទឹង​ ​២​០​.​៥​ម៉ែត្រ​ ​ហើយ​បាន​ចំណាយ​ថវិកា​រ​អស់​ ប្រមាណ​​៣​៨​លាន​ដុល្លារ​។​ ​វា​បាន​ក្លាយ​ជា​កន្លែង​ដ៏​ពេញ​និយម ​នៅ​ក្នុង​ទីក្រុង​រួច​ទៅ​ហើយ​ ​ហើយ​ជា​ស្ពាន​មួយ​ក្នុងចំណោម​ស្ពាន​ជាច្រើន ​ដែល​ទើប​សាងសង់​រួច​។​

ស្ពាន​ព្រែក​ប្រា​
ស្ពាន​ព្រែក​ប្រា​ តភ្ជាប់ទៅកាន់មហាវិថីសម្តេចតេជោ ឬផ្លូវ៦០ម៉ែត្រ ត្រូវ​បាន​ប្រកាស​កាលពី​ខែ​សីហា​ ​ឆ្នាំ​២​៩​២​៣​ ​ជាមួយនឹង​គម្រោង​ថវិកា​ ប្រមាណ​ចំនួន​​៦​០​លាន​ដុល្លារ​អាមេរិក​ ​ហើយ​បាន​ចាប់ផ្តើម​ដំណើរការ ​នៅ​ក្នុង​ត្រីមាស​ទី​១​ ​ឆ្នាំ​២​០​២​៤​ ​ពោល​គឺ​មិន​រំពឹង​ថា​នឹង​បញ្ចប់​មុន​ដំណាច់​ឆ្នាំ​២​០​២​៧​ ​នោះ​ទេ​។​

ស្ពាន​នេះ ​នឹង​លាតសន្ធឹង​ពី​ចាក់​អង្រែ​ក្រោម​ ខណ្ឌ​មានជ័យ​ទៅ​ខាងត្បូង​ក្រុង​ និង​កាត់​ទន្លេ​បាសាក់​ទៅ​ព្រែក​ប្រា​ (​ស្ថិត​ក្នុង​ខណ្ឌ​ច្បារអំពៅ​) ​ហើយ​ពេល​សាងសង់​រួចរាល់​នឹង​មាន​ប្រវែង​​៨​៤​៥​ម៉ែត្រ​ ​និង​បែងចែក​ជា​៤​គន្លង​។​

​គម្រោង​ Ko​h​ ​Nor​e​a​ ​Parkway​
គម្រោង​នេះ​គឺជា​ការ​អភិវឌ្ឍន៍​មួយទៀត ​ពី​ក្រុមហ៊ុន​OC​I​C ​ដែល​បាន​បើក​ដំណើរការ ​នៅ​ចុង​ឆ្នាំ​២​០​២​៣ ​ដោយ​ផ្តល់​ជូន​យូ​នី​ត​លក់រាយ​ចំនួន​២​០​ ​នៅ​តាម​បណ្តោយ​ច្រាំងទន្លេ​រ ក្នុង​ខណ្ឌ​ច្បារអំពៅ​ ​ព្រមទាំង​ផ្លូវ​មាត់ទន្លេ​រ ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​សហគមន៍​ ​និង​ភ្ញៀវ​ទេសចរ​។​

គម្រោង​នេះ​ត្រូវ​បាន​បំ​ផុសគំនិត​ដោយ​ធម្មជាតិ​ ​និង​មានបំណង​បញ្ចូល​ទេសភាព​ជាមួយ​ផ្ទៃ​ទន្លេ​ – ​គម្រោង​បើក​លក់រាយ​គ្រោង​នឹង​ធ្វើឡើង​ស្រប​ពេល ​នឹង​កា​របើក​សម្ពោធ​ជា​ផ្លូវការ​នូវ​ស្ពាន ​ដែល​មាន​តម្លៃ​ជិត​៤​០​លាន​ដុល្លារ​នៅ​ឆ្នាំ​២​០​២​៣​។​

ទីតាំង​ទាក់ទាញ​សំខាន់​ៗ​ផ្សេងទៀត​នៅ​កោះ​ន​រា​ ​និង​តំបន់​ជុំវិញ​

  • ​T​h​e​ ​Park​ ​Community​ ​Mal​l​ ​ផ្តល់​ជូន​ជម្រើស​អាហារ​ ​ហាង​កាហ្វេ​ ​ហាងទំនិញ​ ​និង​សេវាកម្ម​ផ្សេងៗ​ទៀត​។​
  • ​P​H​ ​E​uro ​Park​ ​អភិវឌ្ឍ​ដោយ​ ​ប៉េង​ ​ហួត​ ​បាន​ក្លាយ​ជាគោល​ដៅ​ក​ម្សាន្ត​សម្រាប់​អ្នកទស្សនា​។​
  • ​Ground​ ​Market​ ​បាន​បើក​ដំណើរការ​ នៅ​កោះ​ន​រា​ក្នុង​ឆ្នាំ​2023​ដែល​មាន​ទីតាំង នៅ​ទល់មុខ​សាលា​អន្តរជាតិ​ C​I​A​ ​។​ ​ក្រុម​អភិវឌ្ឍន៍​ត្រូវ​បាន​កោតសរសើរ​ ចំពោះ​ការ​ផ្តល់​ឱ្យ​អ្នកទស្សនា​ នូវ​បទពិសោធន៍​ដ៏​គួរ​ឱ្យ​រំភើប​ ​បរិយាកាស​ល្អ​ ​និង​ការ​ក​ម្សាន្ត​ចម្រុះ​។​
  • ​KHMER​ S​treat​ផ្សារ​អាហារ​រាត្រី ​ត្រូវ​បាន​បើក​ដំណើរការ​នៅដើម​ឆ្នាំ​២​០​២​៤​ ​ហើយ​ផ្តល់​ជូន​នូវ​ម្ហូប​ខ្មែរ​ ​និង​បរទេស​ ក៏ដូចជា​ ការ​ប្រ​គុំ​តន្ត្រី​ ​ការសំដែង​វប្បធម៌​ ​និង​ហ្គេ​មក​ម្សាន្ត​ជាដើម​។​

​បន្ថែម​ពីលើ​ការ​ធ្វើ​ផែនការ​ ​និង​ថវិកា​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ​ដែល​ត្រូវ​ចំណាយ ​លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ក្នុង​តំបន់​ ​សកម្មភាព​ចម្រុះ​ ​ក៏ដូចជា​សក្តានុពល​ សម្រាប់​ទី​ផ្សារ​អចល​ន​ទ្រព្យ​មាន​តម្លៃ​ខ្ពស់​ ​មានន័យ​ថា​កោះ​ន​រា​ ​និង​តំបន់​ជុំវិញ​នៃ​ខណ្ឌ​ច្បារអំពៅ​ ​គួរតែ​ជា​តំបន់​ដែល​មាន​សក្តានុពល​ដែល​អ្នក​តាំងទីលំនៅ​ថ្មី​ ​អ្នក​វិនិយោគ​ ​និង​អ្នក​អភិវឌ្ឍន៍​គួរតែ​បន្ត​តាមដាន​៕

តើអគារខ្ពស់កប់ពពក Taipei 101 building មានឧបករណ៍អ្វីទប់លំនឹងទើបមិនដួលទ្រេតក្នុងគ្រោះរញ្ជួយដីនៅតៃវ៉ាន់?

ដោយ: គង់ លាងហួរ

តៃប៉ិ: កាលពីថ្ងៃពុធ ទី៣ ខែមេសាម្សិលមិញនេះ គ្រោះរញ្ជួយដ៏ខ្លាំងកម្រិត៧,២រ៉ិចទ័រ នៅកោះតៃវ៉ាន់ បានបណ្តាលឱ្យមនុស្សជាច្រើ​នបាត់ខ្លួន និងរងរបួសរាប់ពាន់នាក់ រីឯអគារជាច្រើនខ្នងបានដួលទ្រេត។

ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នៅត្រង់ថា អគារខ្ពស់កបពពកមួយនៅកោះតៃវ៉ាន់ ឈ្មោះ Taipei 101 building បែរជាឈរនៅមានលំនឹងរឹងមាំធម្មតា ខុសប្លែកពីអគារដទៃទៀតជាច្រើន ដែលដួលទ្រេត ដោយសារគ្រោះមហន្តរាយរញ្ជួយដីកាលពីម្សិលមិញ។

មូលហេតុនោះគឺ ក្រុមហ៊ុន C.Y.  Lee & Partners ដែលជាក្រុមហ៊ុនស្ថាបត្យកម្មក្នុងស្រុក បានរចនាអគារខ្ពស់កប់ពពកនេះឡើងឱ្យមានភាពបត់បែនគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងការរញ្ជួយដី និងខ្យល់ព្យុះទីហ្វុង ដែលតែងតែកើតមាននៅកោះតៃវ៉ាន់។

អគារខ្ពស់កប់ពពករបស់តៃវ៉ាន់ Taipei 101 building មានបំពាក់ឧបករណ៍ពិសេស ដើម្បីការពារខ្លួនពីការរញ្ជួយដី និងខ្យល់បក់ខ្លាំង។ ឧបករណ៍ ដែលជួយទប់អគារឱ្យមានលំនឹង គឺប៉ោលដែក ដែលមានទម្ងន់៦៦០តោន ត្រូវបានព្យួរនៅចម្ងាយ ជាង៣០៥ម៉ែត្រពីលើដី។

ប៉ោល​ដ៏​ល្បី​នេះ បាន​ជួយ​ទប់លំនឹងអគារ Taipei 101 building ឲ្យ​រួច​ផុត​ពី​ការ​រញ្ជួយ​ដី​កម្រិត៧,៤ រ៉ិចទ័រ​ចុង​ក្រោយ​ដែល​បានវាយ​ប្រហារ​មកលើកោះ​តៃវ៉ាន់ ​កាលពី​ព្រឹក​ថ្ងៃ​ពុធ។

ប៉ោលនេះអាចកាត់បន្ថយ ចលនារបស់អគារចំនួន៤០ភាគរយ និងមានសមត្ថភាពផ្លាស់ទីប្រហែល៥ហ្វីត ពីចំហៀងម្ខាងទៅកាន់ចំហៀងម្ខាងទៀត។ ប៉ោកដែករាងមូលទម្ងន់៦៦០តោននេះ ត្រូវបានព្យួរនៅចន្លោះជាន់ទី៨៧ និងជាន់ទី៩២ នៃអគារ។

អគារ Taipei 101 building ធ្លាប់ជាប់ចំណាត់ថ្នាក់ជាអគារខ្ពស់ជាងគេបំផុតទី១នៅលើពិភពលោក នៅពេលដែលអគារនេះត្រូវបានសាងសង់រួចរាល់ ក្នុងឆ្នាំ២០០៤ ដែលមានចំនួន១០១ជាន់ និងមានកម្ពស់៥០៨ម៉ែត្រ។

ប៉ុន្តែនៅក្នុងឆ្នាំ២០០៩ អគារ Burj Khalifa នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម(UAE) ដែលមានកម្ពស់៨២៨ម៉ែត្រ បានវ៉ាដាច់ក្លាយជាអគារខ្ពស់ជាងគេបំផុតទី១ នៅលើពិភពលោក គិតមកទល់នឹងពេលនេះ៕ប្រភព: Business Insider៕