គម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរតេជោសន្តិភាពកែប”ត្រូវបានដាក់ឲ្យអនុវត្តន៍

ដោយៈ និស្ស័យ

កែបៈ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានចេញសេចក្ដីសម្រេចដាក់ឱ្យអនុវត្តបន្តលើគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរតេជោសន្តិភាពកែប” សម្រាប់សាធារណជននិងភ្ញៀវទេសចរទៅទស្សនាកំសាន្ត។

គម្រោងនេះ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប មានបណ្តោយប្រវែង២៧០០ម៉ែត្រ។ នេះបើតាមសេចក្ដីប្រកាសរបស់គណៈកម្មាធិការជាតិ គ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។

យោងតាមសេចក្ដីប្រកាសបានឲ្យដឹងថា គម្រោងនេះនឹងត្រូវបានបន្ត លើការងារសាងសង់មួយចំនួនដូចជា៖ អភិវឌ្ឍឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ មានទទឹងប្រវែង៣០ម៉ែត្រ និងតំបន់សុវត្ថិភាព ហែលទឹកសមុទ្រកម្សាន្ត។ សាងសង់ជញ្ជាំងទប់ដីការពារឆ្នេរសមុទ្រ ធ្វើពីបេតុងអារម៉េស្របតាមបណ្តោយឆ្នេរសមុទ្រ ផ្លូវថ្មើរជើងចំនួន២គន្លង មានទទឹងប្រវែង៣ម៉ែត្រ ដោយមានផ្លូវសម្រាប់ជន មានពិការភ្នែកនៅចំកណ្តាលស្របតាមបណ្ដោយឆ្នេរសមុទ្រ ផ្លូវជិះកង់ចំនួន២តន្លង មានទទឹងប្រវែង៣ម៉ែត្រ ស្របតាមបណ្តោយឆ្នេរសមុទ្រ សួនច្បារមានទទឹងប្រវែងយ៉ាងតិច៥០ម៉ែត្រ ដោយត្រូវរៀបចំចាក់ខ្សាច់បំពេញបន្ថែម ស្របតាមស្ថានភាពដីរដ្ឋជាក់ស្ដែង តាមបណ្ដោ​យឆ្នេរសមុទ្រ) និងសាងសង់ចំណតរថយន្តសាធារណៈ និងបន្ទប់ទឹកសាធារណៈ និងការងារមួយចំនួនទៀត។

រាល់ការអនុវត្តគម្រោង ត្រូវគោរពនិងអនុវត្តឱ្យបានត្រឹមត្រូវ ស្របតាមលិខិតអនុញ្ញាត និងកិច្ចសន្យានៃការអនុវត្តគម្រោ​ងប្លង់អភិវឌ្ឍរមណីយដ្ឋាន ឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “តជោសន្តិភាពកែប” សម្រាប់សាធារណជននិងទេសចរ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប របស់គណៈកម្មាធិការជាតិ គ្រប់គ្រងនិងអភិវឌ្ឍន៍ តំបន់ឆ្នេរសមុទ្រកម្ពុជា។

គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នឹងរៀបចំប្លង់លម្អិតសម្រាប់សាងសង់សួនច្បារសាធារណៈ និងដាំដើមឈើនៅលើដីចំណីឆ្នេរសមុទ្រ និងប្លង់លម្អិត សម្រាប់រៀបចំឆ្នេរខ្សាច់កម្សាន្ត សាធារណៈកម្រិតខ្ពស់ ព្រមទាំងសេចក្ដីណែនាំសម្រាប់ការអនុវត្ត ការប្រើប្រាស់ និងការថែរក្សាស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕

ឯកអគ្គរដ្ឋទូតចិនអះអាងថា ចិននៅតែគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍតាមមាគ៌ារបស់ខ្លួន

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជាបានអះអាងថថា ប្រទេស​ចិន​នឹង​គាំទ្រ​ដល់​កម្ពុជា ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ទៅ​តាម​មាគ៌ា​របស់​ខ្លួន ហើយ​នឹង​ពង្រីក​ទីផ្សារ ​សម្រាប់​ទំនិញ​កម្ពុជា ​ដើម្បី​ជំរុញ​ការ​នាំចេញ​ផលិត​ផល​កម្ពុជា​ ទៅ​ទីផ្សារ​ចិន​ឲ្យ​បាន​កាន់​តែ​ច្រើន។

ថ្លែង​នៅ​ក្នុង​កិច្ច​ពិភាក្សា​ស្ដី​អំពី ដំណើរ​ថ្មី​នៃ​កំណែ​ទម្រង់​ប្រទេស​ចិន ​កាលានុវត្តភាព​ថ្មី​ នៃ​កិច្ច​សហ​ប្រតិបត្តិការ​កម្ពុជា-ចិន» រៀបចំ​ឡើង​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា កាល​ពី​ថ្ងៃទី​៩ ខែសីហា​នេះ លោក Wang Wenbinបាន​ថ្លែង​ថា ចិន​និង​កម្ពុជា​គឺ​ជា​មិត្ត​ដែក​ថែប និង​កំពុង​កសាង​​ប្រទេស​ទាំង​ពីរ​ ឲ្យ​ទៅ​​សហគមន៍​ជោគ​វាសនា​រួម​ដែល​ប្រកប​ដោយ “គុណភាព​ខ្ពស់ ស្តង់ដារ​ខ្ពស់ និង​កម្រិត​ខ្ពស់”។

លោកបញ្ជាក់ថា “យើង​នឹង​ចែក​រំលែក​ទីផ្សារ​ ជាមួយ​ភាគី​កម្ពុជា​ ដើម្បី​ជំរុញ​ឲ្យ​ការ​នាំ​ចេញ​កាន់​តែ​ធំធេង ​ទៅ​កាន់​ទីផ្សារ​នៃ​ប្រទេស​ចិន​ និង​ទៅ​សហគ្រិន​នៃ​ប្រទេស​ចិន​ ដើម្បី​អភិវឌ្ឍ​ប្រទេស​កម្ពុជា និង​ជំរុញ​គម្រោង​កាន់​តែ​ច្រើន​ ដូចជា​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ខេត្ត​ព្រះសីហនុ ​ដើម្បី​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ”។

កម្ពុជា ​ចិន ​មាន​ទំនាក់​ទំនង​ការទូត​រយៈ​ពេល៧៥​ឆ្នាំ​មក​ហើយ​។ ​ឆ្នាំ​ ២០២៤​នេះ ​គឺ​ជា​ឆ្នាំ​ដំបូង​នៃ​ការ​អនុវត្ត​សហគមន៍​ជោគ​វាសនា​រួម​រវាង​ប្រទេស​ទាំង​ពីរ។

លោក Wang បាន​បន្ត​ថា ចិន​ក៏​នឹង​សហការ​ជាមួយ​ប្រទេ​ស​កម្ពុជា​ លើ​ការ​ផ្លាស់​ប្ដូរ​បទពិសោធន៍​អភិបាល​កិច្ច ​ដើម្បី​ដើរ​លើ​មាគ៌ា​កែ​ទម្រង់ ​តាម​ស្ថានភាព​របស់​ប្រទេស​រៀង​ខ្លួន។​

លោក​​និយាយ​ថា “ភាគី​ចិន​នឹង​ផ្ដល់​ការ​គាំទ្រ ​ដល់​ភាគី​កម្ពុជា​ ក្នុង​ការ​សម្រេច​បាន​នូវ​មាគ៌ា​អភិវឌ្ឍន៍ ​ដែល​គោរព​តាម​ស្ថានភាព​ និង​ឯករាជ្យ​ភាព​នៃ​ប្រទេស​កម្ពុជា”។ លោកបន្តថា “យើង​នឹង​ចែក​រំលែក​បទ​ពិសោធន៍​ កែទម្រង់​ដើម្បី​ឲ្យ​យើង​មាន​កិច្ច​សហប្រតិបត្តិការ​កាន់​តែ​វិជ្ជមាន ដើម្បី​ឲ្យ​ការ​កសាង​សហគមន៍​ជោគវាសនា​រួម​ចិន​ និង​កម្ពុជា​កាន់​តែ​ធំ​ធេង”។

លោក​បន្ត​ថា ចិន​នឹង​សហការ​ជាមួយ​ប្រទេស​កម្ពុជា ​នៅ​លើ​ឆាក​អន្តរជាតិ​ ដើម្បី​តាម​រយៈ​នយោបាយ​ឈ្នះ​ឈ្នះ ដើម្បី​សន្តិភាព និង​ភាព​រុងរឿង​នៅ​លើ​ពិភពលោក ​ជាពិសេស​ក្នុង​ពេល​ដែល​ពិភពលោក ​​កំពុង​ប្រឈម​ជាមួយ​នឹង​បញ្ហា​ជាច្រើន។

លោកបណ្ឌិតសុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភាកម្ពុជា បាន​ថ្លែង​ថា ទំនាក់​ទំនង​កម្ពុជា​ចិន ​មាន​តាំង​ពី​មុន​គ្រឹះ​សករាជ។ បច្ចុប្បន្ន​នេះ ប្រទេស​ទាំង​ពីរ ​មាន​ចំណុច​រួម​ជាច្រើន​ ដូចជា​ការ​តភ្ជាប់​ដោយ​ទន្លេមេគង្គ​ និង​ការ​ហូរចូល​នៃ​ប្រពៃណី​វប្បធម៌​ចិន​មក​លើ​សង្គម​កម្ពុជា តួយ៉ាង​ការ​ប្រើ​ចង្កឹះ​ជាដើម។

លោក​បន្ត​ទៀត​ថា “នេះ​ជា​វប្បធម៌ ​ដែល​ចាក់​ចូល​ជ្រៅ​ដោយ​មិន​ដឹង​ខ្លួន ហើយ​កម្ពុជា​ក៏​បាន​ទទួល ​ដោយ​មិន​បាន​ដឹង”។ លោកបន្តថា “ការ​ទទួល​វប្បធម៌​នេះ ​ធ្វើ​ឲ្យ​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​ កាន់​តែ​មាន​ការ​រីក​ច្រើន​ទ្វេឡើង”។

លោក​ក៏​ស្នើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន ​ជួយ​ផ្សព្វផ្សាយ​អំពី​កម្ពុជា​ផងដែរ ជាពិសេស​សក្ដានុពល​ទេសចរណ៍ ដូចជា​ប្រាសាទ​អង្គរវត្ត ​ដែល​លោក​ចាត់​ទុក​ថា ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​វប្បធម៌​របស់​កម្ពុជា៕

ប្រតិភូវិនិយោគមកពីខេត្តចំនួន២របស់ចិន ចាប់អារម្មណ៍វិនិយោគនៅកម្ពុជា

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រុមអ្នកធុរកិច្ចមកខេត្ត​ជាំងស៊ូ (Jiangsu) និង​ក្រុងសានថូវ (Shantou) នៃ​ខេត្ត​ក្វាងតុង (Guangdong) របស់​ប្រទេស​ចិន​ ស្វែងរក​កិច្ច​សហប្រតិបត្តិការ​បន្ថែម​នៅ​កម្ពុជា ​ដើម្បី​ជំរុញ​ការ​វិនិយោគ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ កម្ពុជា-ចិន។

លោក Jiang Xin អគ្គនាយក​រង​ទទួល​បន្ទុក​ផ្នែក​ពាណិជ្ជកម្ម​នៃ​ខេត្តJiangsu នា​ថ្ងៃ​ទី​១៣ សីហា បាន​ដឹកនាំ​គណៈប្រតិភូ​ចិន​ជួប​ជាមួយ​លោក ជា វុទ្ធី អគ្គ​លេខាធិការ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) នៅ​ទីស្ដីការCDC រាជធានី​ភ្នំពេញ។

CDC បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថ្ងៃ​ទី​១៣ សីហា ថា “គោលបំណង​ចម្បង​នៃ​ការ​ជួប​ពិភាក្សា​ នា​ពេល​នេះ​គឺ​ដើម្បី​ស្វែងរក​កិច្ច ​សហប្រតិបត្តិការ​បន្ថែម​រវាង​CDC និង​ខេត្ត Jiangsu សំដៅ​ជំរុញ​ការ​វិនិយោគ និង​ពាណិជ្ជកម្ម”។

ក្នុង​ជំនួប​នេះ លោក ជា វុទ្ធី បាន​ធ្វើការ​កត់សម្គាល់​ពី​គម្រោង​តំបន់​សេដ្ឋកិច្ច​ពិសេស ​ក្រុង​ព្រះសីហនុ (SSEZ) ដែល​បច្ចុប្បន្ន​នេះ​ ជិត​នឹង​បញ្ចប់​ដំណាក់​កាល​ទី១ និង​បាន​ស្រូប​ទាញ​ការ​វិនិយោគ​មក​ពី​ខេត្ត​ជាំងស៊ូ។

តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន SSEZ ដែល​ជា​ក្រុមហ៊ុន​សហប្រតិបត្តិការ​រួមគ្នា ​រវាង​ក្រុមហ៊ុន Cambodia International Investment Development Group (CIIDG) និង​ក្រុមហ៊ុន Jiangsu Taihu Cambodia International Economic Cooperation Investment លើ​ផ្ទៃ​ដី​ទំហំ​១ ១១៣ ហិកតា នៅ​ខេត្ដ​ព្រះសីហនុ ​ដែល​ទទួល​គោលការណ៍​អនុញ្ញាត​ពី​CDC ក្នុង​ឆ្នាំ​២០០៨។

លោក ជា វុទ្ធី ថ្លែង​ថា ផ្តើម​ចេញ​ពី​ក្របខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​នៃ​ភាព​ជា​ដៃគូ ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​កិច្ច​សហប្រតិបត្តិការ​ត្បូងពេជ្រ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ កម្ពុជា-ចិន ក៏​បាន​សម្រេច​បង្កើត​ ច្រក​របៀង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​ និងច្រក​របៀង​មច្ឆា និង​អង្ករ ដើម្បី​ជំរុញ​បន្ថែម​ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច។

លោក Jiang Xin បាន​ថ្លែង​អំណរគុណ​ចំពោះ CDC ដែល​បាន​ផ្តល់​នូវ​ព័ត៌មាន​ពាក់ព័ន្ធ​ នឹង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា, ព័ត៌មាន​ស្ដីពី​បច្ចុប្បន្នភាព ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ កម្ពុជា-ចិន ក្នុង​វិស័យ​សេដ្ឋកិច្ច, និង​ព័ត៌មាន​ស្ដីពី​បច្ចុប្បន្នភាព ​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ខេត្ត​ព្រះសីហនុ ហើយ​ថា នេះ​ជា​ការ​ចូលរួម​វិនិយោគ​របស់​វិនិយោគិន​ មក​ពី​ខេត្ត​ជាំងស៊ូ។

លោក ជា វុទ្ធី បាន​ស្នើ​គណៈប្រតិភូ​ចិន​ ជួយ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​វិនិយោគ ​របស់​កម្ពុជា​បច្ចុប្បន្ន និង​បរិស្ថាន​វិនិយោ​គ​ដែល​មាន​ភាព​អំណោយ​ផល និង​ប្រកួត​ប្រជែង​ខ្ពស់​របស់​កម្ពុជា ទៅ​ដល់​វិនិយោគិន​ចិន និយាយ​ជា​រួម និង​ទៅ​ដល់​វិនិយោ​គិន​នៅ​ខេត្ត​ជាំងស៊ូ។

ដោយ​ឡែក ក្រុមហ៊ុន​វិនិយោគ​មក​ពី​ទីក្រុង​សានថូវ បាន​ចាប់​អារម្មណ៍​ការ​វិនិយោគ​នៅ​កម្ពុជា។

លោក Wen Zhanbin លេខា​គណៈកម្មាធិការ​បក្ស​នៃ​ទីក្រុង​សានថូវ បាន​ដឹកនាំ​គណ:ប្រតិភូ​ក្រុមហ៊ុន​ចំនួន​៩​ មក​ពី​ទីក្រុង​សានថូវ មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​ការ​ផ្លាស់ប្ដូរ​វប្បធម៌​រវាង​ទីក្រុង​សានថូវ និង​កម្ពុជា និង​បាន​ជួប​ជាមួយ​សម្តេចធិបតីហ៊ុន ម៉ាណែត នា​ថ្ងៃ​ទី​១៣ សីហា នៅ​រាជធានី​ភ្នំពេញផងដែរ៕

អគារការិយាល័យកម្រិតAកប់ពពកមួយនឹងផុសត្រដែតឡើងនៅតំបន់ Chinatown ក្នុងរដ្ឋធានីម៉ានីល

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសហ្វីលីពីន គ្រោងនឹងសាងសង់អគារការិយាល័យកម្រិតA ខ្ពស់កប់ពពកមួយ នៅក្នុងតំបន់ Chinatown ក្នុងរដ្ឋធានីម៉ានីល ដើម្បីជំរុញសកម្មភាពហិរញ្ញវត្ថុ។

អគារការិយាល័យនេះ នឹងមានទីតាំងស្ថិតនៅតាមបណ្តោ​យផ្លូវ Quintin Paredes និងត្រូវបានប្រសិទ្ធនាមឈ្មោះថា “One Financial Center”។ នៅពេលសាងសង់រួចរាល់ អគារ One Financial Cente rនឹងក្លាយជាកន្លែងសម្គាល់ សាជីវកម្មសហសម័យដំបូងគេ នៅតំបន់ Chinatown នៃទីក្រុងម៉ានីល។

ដើម្បីជំរុញឱ្យអគារមជ្ឈមណ្ឌល ពាណិជ្ជកម្មថ្មីនេះក្លាយជាកេរ្តិ៍ដំណែលដ៏យូរលង់ សម្រាប់មនុស្សជំនាន់ក្រោយ ក្រុមហ៊ុនអចលនទ្រព្យ Anchor Land បានរចនាគម្រូអគារនេះឡើង ដើម្បីរក្សាបាន នូវអត្តសញ្ញាណប្រវត្តិសាស្រ្ត ដោយច្របាច់បញ្ចូលធាតុផ្សំ បែបសហសម័យ និងរក្សាទុករចនាបថផ្នែកខាងមុខរបស់អគារ Uy Su Bin ឱ្យនៅដដែល។

ក្រៅពីសោភ័ណភាព និរន្តរភាពជាអាទិភាពមួយទៀតក្នុងការអភិវឌ្ឍន៍ ដោយមានជញ្ជាំងកញ្ចក់ប្រភេទ Low-E ចំនួន២ជាន់ត្រូវបានដាក់បញ្ចូល ដើម្បីរំលេចបន្ថែមនូវភាពឆើតឆាយរបស់អគារ និងរក្សាសីតុណ្ហភាព ក្នុងអគារឱ្យកាន់តែប្រសើរឡើង ដើម្បីធានាបាននូវផលិតភាពខ្ពស់ និងការប្រើប្រាស់ថាម​ព​លតិច។

អគារការិយាល័យ One Financial Center ក៏នឹងផ្តល់ជូនផងដែរនូវ Space ដែលអាចបត់បែនបាន និងអាចពង្រីកបានយ៉ាងងាយស្រួល ដើម្បីបំពេញតម្រូវការអាជីវកម្មផ្សេងៗ។ អគារនេះ ត្រូវបានគូសប្លង់យ៉ាងយកចិត្ដទុកដាក់ ដោយមានកន្លែងទទួលភ្ញៀវ កន្លែងចតរថយន្ត៩ជាន់ និងជណ្តើរយន្តល្បឿនលឿនចំនួន៥ ដើម្បីធានាបាននូវការបំពេញការងារប្រចាំថ្ងៃដោយរលូន។

ស្របតាមគោលដៅរបស់អ្នកអភិវឌ្ឍន៍ ក្នុងការបង្កើនផលិតភាពសម្រាប់អតិថិជន អគារការិយាល័យកំពស់៤៥ជាន់នេះក៏ត្រូវបានបំពាក់ ដោយបច្ចេកវិទ្យា fiber optic ដើម្បីធានាបាននូវការផ្ទេរទិន្នន័យដោយរលូន និងការទំនាក់ទំនងដោយគ្មានការរំខាននៅក្នុងកន្លែងធ្វើការ។

ជាមួយនឹងការតភ្ជាប់ ប្រព័ន្ធអ៊ីនធឺណេតល្បឿនលឿន និងអាចទុកចិត្តបាន អ្នកជួលមានលទ្ធភាពកាន់តែខ្ពស់ ក្នុងការប្រើប្រាស់វេទិកា និងកម្មវិធីអនឡាញ ដើម្បីផ្សព្វផ្សាយសេវាកម្ម ឬផលិតផល ស្របពេលអាជីវកម្មរបស់ពួកគេ កំពុងផ្លាស់ប្តូរយ៉ាងលឿនទៅរកឌីជីថល៕

ប្រភព: Inquirer.Net

ប្រតិភូសភាពាណិជ្ជកម្មស្វែងយល់ពីសក្តានុពលខេត្តកោះកុង

ដោយៈ និស្ស័យ

កោះកុងៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោ​យ​ឧកញ៉ាលឹម សុជាតិបានអញ្ជើញទស្សនកិច្ចសិក្សា ស្វែងយល់ពីសក្តានុពល គោលនយោបាយលើកទឹកចិត្តនៅខេត្តកោះកុង។

លោកឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ឧកញ៉ា លឹម សុជាតិ និងប្រតិភូ ដែលដឹកនាំពាណិជ្ជករ អាជីវករ ពីបណ្តាខេត្តផ្សេងៗមក ទស្សនកិច្ចខេត្តកោះកុង ក្នុងគោលបំណងឈ្វេងយល់ពីសក្តានុពលខេត្ត និងគោលនយោបាយលើកទឹកចិត្ត នានាពីរដ្ឋបាលខេត្ត និងរកដៃគូពាណិជ្ជកម្មផងដែរ។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានជម្រាបជូនគណៈប្រតិភូ អំពីស្ថានភាពភាពភូមិសាស្រ្ត និងប្រជាសាស្ត្រ នៃខេត្តកោះកុង ជាពិសេសសក្តានុពល រួមមានផ្លូវជាតិលេខ៤៨ នឹង ដែលបញ្ចប់ការសាងនាពេលខាងមុខនេះ ជាផ្លូវដែលមានសក្តានុពល ក្នុងការធ្វើចរាចរណ៍ ដឹកទំនិញ និងសកម្មភាពពាណិជ្ជកម្មនានា កាន់តែល្អប្រសើរបន្ថែមទៀត។

ជាមួយនឹងផ្លូវជាតិលេខ១០ ដែលតភ្ជាប់យ៉ាងសំខាន់ពីតាមខេត្តបណ្តោយកោះកុង ពោធិ៍សាត់ បាត់ដំបង ជាផ្លូវដឹកជញ្ជូនដ៏សំខាន់មួយទៀត សក្តានុពលមួយទៀតជាខេត្ត ដែលមានឆ្នេរសមុទ្រវែងជាងគេ មានតំបន់ទេសចរណ៍បែបធម្មជាតិច្រើនកន្លែង និងកោះដែលមានសម្រស់ស្រស់ស្អាត អាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកទស្សនាកម្សាន្ត។

ខេត្តកោះកុងក៏បានច្រកទ្វាព្រំដែនអន្តរជាតិ មានតំបន់សេដ្ឋកិច្ចពិសេសផងដែរ មានគម្រោងវិនិយោគជាច្រើនកំពុងដំណើការ និងដាក់ឱ្យដំណើរការបន្ថែមទៀត ជាពិសេសវារីអគ្គិសនី ដែលជាធុងអាគុយដ៏ធំ ដែលផ្តល់ថាមពលអគ្គិសនីជាច្រើន។

ជាមួយទិន្នផលពីសមុទ្រ ក៏ជាធនធានដ៏សំខាន់ផងដែរ ក៏ប៉ុន្តែដោយសារមិនទាន់មានអ្នកវិនិយោគ មិនទាន់ចូលរួមបានច្រើននៅឡើយ ដើម្បីលើកស្ទួយនូវសក្តានុពល ដែលខេត្តមាន ក្នុងនាមថ្នាក់ដឹកនាំខេត្ត ស្នើឯកឧត្ដម លោកជំទាវ ដែលជាប្រតិភូ ពិនិត្យលទ្ធភាព ក្នុងការដាក់ទុនវិនិយោគបន្ថែមទៀត ក្នុងន័យចូលរួមអភិវឌ្ឍន៍ខេត្ត និងមុខរបររបស់ប្រជាពលរដ្ឋ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល កាត់បន្ថយភាពក្រីក្រ និងក្លាយជាប្រទេសដែលមានការអភិវឌ្ឍ៕

តើនរណានឹងអាចក្លាយជានាយករដ្ឋមន្ត្រីថៃថ្មី បន្ទាប់ពីលោកសេដ្ឋា ថាវីស៊ីន?

ដោយ: គង់ លាងហួរ

បាងកក: នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន ត្រូវបានតុលាការធម្មនុញ្ញថៃ សម្រេចដកហូតចេញពីមុខតំណែងកាលពីថ្ងៃពុធ ទី១៤ ខែសីហា ពីបទរំលោភបំពានក្រមសីលធម៌ ក្នុងការតែងតាំងលោក Pichit Chuenban ជារដ្ឋមន្ត្រីទទួលបន្ទុកខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដែលធ្លាប់ជាប់ពន្ធនាគារកាលពីឆ្នាំ២០០៨ ពីបទសូកប៉ាន់មន្ត្រីតុលាការកំពូលថៃ។

តើព្រឹត្តិការណ៍អ្វីនឹងកើតឡើង បន្ទាប់ពីលោក សេដ្ឋា ថាវីស៊ីន របូតកៅអីជានាយករដ្ឋមន្ដ្រីថៃ?

គណរដ្ឋមន្ត្រីថៃបច្ចុប្បន្ន នឹងក្លាយជាគណរដ្ឋមន្ត្រីចាំផ្ទះ ខណៈលោក Phumtham Wechayachai រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាឧបនាយករដ្ឋមន្ត្រី នឹងក្លាយជានាយករដ្ឋមន្ត្រីស្តីទីជំនួសឱ្យលោកសេដ្ឋាជាបណ្តោះអាសន្ន។

បណ្តាគណបក្សនានាត្រូវតែសម្រេចចិត្តថា តើពួកគេនឹងតែងតាំងនរណា និងបោះឆ្នោតឱ្យនរណា ធ្វើជានាយករដ្ឋមន្ត្រីថ្មីបន្ទាប់ពីលោកសេដ្ឋា ដោយផ្អែកលើបញ្ជីបេក្ខជន ដែលត្រូវបានដាក់ស្នើ ទៅកាន់សភាមុនការបោះឆ្នោតឆ្នាំ២០២៣។

យ៉ាងណាមិញ ក្រុមអ្នកវិភាគរំពឹងថា ពុំមែនគ្រប់បេក្ខជនទាំងអស់ សុទ្ធតែនឹងត្រូវបានដាក់ស្នើ ទៅកាន់សភាដើម្បីបោះឆ្នោតអនុម័តនោះទេ ដោយអាចមានការចរចា រវាងគណបក្សនានា ដើម្បីជាថ្នូរនឹងការទទួលបានតំណែង នៅក្នុងជួរគណៈរដ្ឋមន្ត្រី។

ម្យ៉ាងទៀត ប្រធានសភាថៃ នឹងកោះប្រជុំសភាជាន់ទាបដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។

ប៉ុន្តែប្រទេសថៃពុំមាន​ច្បាប់​ណា​មួយ​ ដែលបញ្ជាក់​ច្បាស់​លាស់ថា​ តើពេល​ណា​សភា​ត្រូវ​កោះ​ប្រជុំ ​ដើម្បី​ធ្វើ​ការ​បោះ​ឆ្នោត​នោះ​ទេ។

ដើម្បីអាចក្លាយជានាយករដ្ឋមន្ត្រីបាន បេក្ខជនមួយរូបត្រូវការសំឡេងគាំទ្រ ពីសមាជិកសភាជាន់ទាប ជាងពាក់កណ្តាលនៃសមាជិកសភាសរុបចំនួន៤៩៣នាក់ ឬស្មើនឹង២៤៧សំឡេង។ ប្រសិនបើបេក្ខជនរូបនោះ ទទួលបានសំឡេងគាំទ្រមិនគ្រប់គ្រាន់ សភាត្រូវកោះប្រជុំម្តងទៀត នៅពេលក្រោយដើម្បីបោះឆ្នោតឡើងវិញ ដោយបេក្ខជនដទៃផ្សេងទៀត អាចត្រូវបានតែងតាំង។

រដ្ឋាភិបាលចម្រុះថៃ ដែលមានគណបក្សចំនួន១១ចងសម្ព័ន្ធ មានកៅអីសរុបចំនួន៣១៤អាសនៈ នៅក្នុងសភាជាន់ទាប។ នាយករដ្ឋមន្ត្រីថ្មី ត្រូវតែងតាំងគណៈរដ្ឋមន្ត្រី និងធ្វើបទបង្ហាញអំពីគោលនយោបាយ របស់ខ្លួនទៅកាន់សភា មុនពេលស្បថចូលកាន់តំណែងជាផ្លូវការ។

តើនរណានឹងអាចក្លាយជាបេក្ខជនប្រជែងយកដំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ?

ក្រុមអ្នកវិភាគនយោបាយលើកឡើងថា លោកស្រី Paetongtarn Shinawatra វ័យ៣៧ឆ្នាំ ប្រធានគណបក្ស ភឿ ថៃ និងជាកូនស្រីរបស់លោក អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចនឹងឡើងមកកាន់តំណែង ជំនួសលោកសេដ្ឋា ថាវីស៊ីន។

ប្រសិនបើទទួលបានសំឡេងគាំទ្រ គ្រប់គ្រាន់ពីសភា លោកស្រី នឹងក្លាយជានាយករដ្ឋមន្ដ្រីត្រកូល ស៊ីណាវ៉ាត្រាទី៣ បន្ទាប់ពីលោកថាក់ស៊ីន ដែលត្រូវជាឪពុក និងលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ដែលត្រូវជាម្តាយមីង។

រីឯ លោកឧបនាយករដ្ឋមន្ត្រី Anutin Charnvirakul រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាបេក្ខជនមួយរូបទៀត ដែលអាចប្រជែងតំណែងជានាយករដ្ឋមន្ត្រី។

លោកបានជំរុញឱ្យមានការធ្វើ សេរីភាវូបនីយកម្មកញ្ឆានៅក្នុងប្រទេសថៃដោយជោគជ័យ។

លោក Anutin ជាមេដឹកនាំគណបក្ស Bhumjaithai ហើយជាដៃគូធំបំផុតទីពីរ នៅក្នុងរដ្ឋាភិបាលចម្រុះ បន្ទាប់ពីគណបក្សភឿ ថៃ។

ទន្ទឹមនឹងនេះ លោក Prawit Wongsuwan ជាអតីតមេទ័ពដ៏មានឥទ្ធិពលមួយរូប មកពីគណបក្សអភិរក្សនិយម Palang Pracharat ក៏អាចក្លាយជាជម្រើសបេក្ខជន នាយករដ្ឋមន្ដ្រីផងដែរ។ ក្នុងនាមជាអ្នកបង្កើត កិច្ចព្រមព្រៀងនយោបាយដ៏ល្បីឈ្មោះមួយរូប លោក Prawit បានជាប់ពាក់ព័ន្ធ ក្នុងការធ្វើរដ្ឋប្រហារចំនួន២លើកចុងក្រោយ ប្រឆាំងនឹងរដ្ឋាភិបាលដឹកនាំដោយត្រកូលស៊ីណាវ៉ាត្រា។

ចំណែក លោក Chaikasem Nitisiri អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអ្នកស្មោះស្ម័គ្រ ចំពោះគណបក្សភឿថៃ និងរដ្ឋមន្ត្រីក្រសួងថាមពលលោក Pirapan Salirathavibhaga អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ របស់គណបក្សអភិរក្សនិយម Thai Raksa Chart ក៏អាចឈរឈ្មោះជាបេក្ខជន ដើម្បីប្រជែងយកតំណែងនាយករដ្ឋមន្ត្រីផងដែរ៕

ប្រភព: Reuters

នាយករដ្ឋមន្រ្តីថៃត្រូវបានតុលាការធម្មនុញ្ញដកចេញពីតំណែងហើយ

បាងកក៖ តុលាការធម្មនុញ្ញរបស់ប្រទេសថៃ នារសៀលថ្ងៃពុធ ទី១៤ ខែសីហា បានសម្រេចដកតំណែងលោកស្រេថា ថាវីស៊ីន ដែលជានាយករដ្ឋមន្រ្តីចេញពីតំណែង ពីបទរំលោភរដ្ឋធម្មនុញ្ញ ជុំវិញការតែងតាំងគណៈរដ្ឋមន្ត្រីដែលធ្លាប់ជាប់ពាក់ព័ន្ធជាមួយនឹងការប្រព្រឹត្តអំពើពុករលួយសូកប៉ាន់។ ការសម្រេចចិត្តរបស់តុលាការថៃនេះធ្វើឡើងក្រោយពីរងពាក្យបណ្តឹងពីសមាជិកសភាថៃបានប្តឹងលោកស្រេថា ពីបទតែងតែតាំងមន្រ្តីដោយចិត្តឯងមិនឆ្លងតាមច្បាប់ និងមាត្រានៃប្រទេសថៃ សេចក្តីសម្រេចថ្ងៃនេះកើតឡើងក្រោយពីតុលាការថៃបើកការស៊ើបអង្កេតអស់ជាច្រើនខែ។

លោកស្រេថា ថាវីស៊ីន បានបដិសេធការប្រព្រឹត្តខុសក្នុងការតែងតាំងលោក Pichit Chuenban អតីតមេធាវីរបស់ខុទ្ទកាល័យលោក ថាកស៊ីន ដែលរូបលោកត្រូវបានគេដាក់ពន្ធនាគារមួយរយៈខ្លីពីបទមើលងាយតុលាការក្នុងឆ្នាំ ២០០៨ ជុំវិញការប៉ុនប៉ងសូកប៉ាន់មន្រ្តីតុលាការ។ លោក Pichit Chuenban ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលប្រាំមួយខែ ដោយលោកបានលាលែងពីគណៈរដ្ឋមន្ត្រីក្នុងគោលបំណងជួយសង្គ្រោះលោកស្រេថា ប៉ុន្តែតុលាការបានបន្តសំណុំរឿងនេះ។

គួរបញ្ជាក់ថាការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញថៃនេះកើតឡើងប៉ុន្មានថ្ងៃខាងមុខទៀតតែប៉ុណ្ណោះជាគម្រប់ខួបមួយឆ្នាំរបស់លោកស្រេថា ក្នុងនាមជានាយករដ្ឋមន្រ្តីថៃថ្មី៕

បុរីវិមានសំណាងផ្តោតការធ្វើទីផ្សារកាន់តែសកម្ម ខណៈការលក់សម្រេចបានវឌ្ឈនភាព

ដោយៈ គង់ សូរិយា

ភ្នំពេញៈ បុរីវិមានសំណាង បាននិងកំពុងជម្រុញការធ្វើទីផ្សារកាន់តែសកម្មជាងមុន ខណៈការលក់កំពុងសម្រេចបានវឌ្ឍនភាព។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងអ្នកអភិវឌ្ឍន៍បុរីនេះ តែងតែឲ្យតម្លៃលើសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមតាំងពីដើមរៀងមក។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងថា ការលក់បុរីវិមានសំណាង យើងសម្រេចបានទិសដៅតាមអ្វី ដែលបានគ្រោងទុក ជចក្ខុវិស័យមួយដែលយើង ក្នុងនាមជាអ្នកអភិវឌ្ឍន៍ តែងតែបានសិក្សាទីផ្សារ សិក្សារសនិយមរបស់អតិថិជន និងការសាងសង់បុរី​​ ជាមួយរចនាបទបែបយូនីក ដែលក្រុមហ៊ុនបានប្រកាន់យក។

លោកឧញ៉ាបានបន្តថា “មុនសាងសង់បុរីនេះឡើង យើងបានសិក្សាពីបុរី នៅជុំវិញតំបន់នេះជាង១០គំរោង មុនសម្រេច​ចិត្តវិនិយោគគំរោងនេះឡើង”។ លោបន្តថា “យើងំពុងសាងសង់បុរី ដែលផ្តោតលើការសាងសហគមន៍ បែបអភិជនមួយ ដែលមានបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ និងម៉ូតផ្ទះប្រកបដោយភាពស៊ីវិល័យ តាមរចនាបទបែបសហសម័យ”។

ជាមួយការសាងសង់ដោយប្រើប្រាស់ឥដ្ឋ២០ ចាក់បេតុងនៅជាន់ដំបូល លំនៅដ្ឋាននិមួយៗរបស់បុរីវិមានសំណាង មានភាពត្រជាក់ បញ្ចៀសបាននូវការជ្រាបទឹក និងការពារបាននូវពពួកកណ្តៀរ ដែលតែងរំខានដល់ការរស់នៅរបស់ម្ខាស់ផ្ទះ។

បុរីវិមានសំណាង បាននិងកំពុងសាងសង់ នៅលើផ្ទៃដីទំហំ២៥ហិកតា មានព្រែកធម្មជាតិហូរកាត់ប្រវែង១គីឡូម៉ែត្រ មានសួនច្បារ ហាងកាហ្វេរ កន្លែងហាត់ប្រាណ ស្ទីម សោណាសម្រាប់អតិថិជន ដដែលរស់នៅក្នុងបុរីនេះផងដែរ។

មានចម្ងាយពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បុរីវិមានសំណាងព័ទ្ឋជុំវិញដោយមជ្ឈមណ្ឌលពាណិជ្ជកម្មដូចជា ផ្សារទំនើបEAON MALL2, ផ្សារMAKRO សួនសត្វសាហ្វារីវើលដ៏ សួនទឹកកំសាន្តធំលំដាប់ទី២ នៅតំបន់អាស៊ានផងដែរ៕

Biden allows more solar cell imports to avoid Trump-era tariffs

U.S. President Joe Biden on Monday more than doubled the volume of solar cells that are allowed to be imported tariff-free to help domestic panel producers that rely on components made overseas.

According to a White House proclamation released late on Monday, the so-called tariff-rate quota on solar cells will increase to 12.5 gigawatts from 5 GW. The tariff currently is set at 14.25%

The tariffs were first imposed by former President Donald Trump in 2018 under section 201 of the 1974 trade act to protect the small U.S. solar manufacturing sector against competition from low-priced imports made mainly in Asia.

The Biden administration had said in May it would consider raising the quota if imports approached the 5 GW level.

Biden has pledged to revitalized American manufacturing jobs in part by producing clean energy equipment to support his climate change agenda.

Source: Reuters

China’s foreign trade hits new high in first 7 months

China’s foreign trade hit a new high in the first seven months of this year, injecting impetus to the country’s economic growth, official data showed Wednesday.

The goods trade volume expanded 6.2 percent year on year in yuan terms in the first seven months. Exports rose 6.7 percent year on year, while imports climbed 5.4 percent, according to the General Administration of Customs (GAC).

“China’s economy has been running steadily since the beginning of this year, and the foreign trade has maintained a stable and positive momentum,” said Lyu Daliang, director of the GAC’s Department of Statistics and Analysis.

“The year-on-year growth of China’s foreign trade maintained above 5 percent for the fourth consecutive month in July,” Lyu added.

In U.S. dollar terms, the country’s foreign trade in goods stood at 3.5 trillion dollars from January to July. Exports reached 2.01 trillion dollars, while imports hit 1.49 trillion dollars.

Trade surplus expanded by 7.9 percent year on year to 518 billion dollars during the seven-month period.

ASEAN remained China’s largest trading partner, with bilateral trade volume reaching 3.92 trillion yuan in the first seven months, up 10.5 percent from a year ago, accounting for 15.8 percent of the country’s total foreign trade. It was followed by the European Union with trade volume standing at 3.22 trillion yuan, the United States at 2.72 trillion yuan, and the Republic of Korea at 1.32 trillion yuan.

China’s goods trade with countries participating in the Belt and Road Initiative surged by 7.1 percent to 11.72 trillion yuan in the first seven months.

Mechanical and electrical products continued to dominate China’s exports during the period, accounting for nearly 60 percent of the total.

Specifically, exports of automatic data processing equipment and components rose 11.6 percent year on year in the first seven months, integrated circuits increased by 25.8 percent and automobiles by 20.7 percent.

China aims to raise the volume and quality of foreign trade, boost imports of high-quality goods, and help foreign trade enterprises lower costs and boost efficiency, according to this year’s government work report.

Source: Gov. CN