SIA to increase flights to key cities from March to October 2025 amid higher demand

SINGAPORE: Singapore Airlines (SIA) will increase flight frequencies and boost passenger capacity to key cities from March to October 2025.

The move is in support of a
higher demand for air travel to several popular destinations, SIA in a news release on Monday (Aug 12).

The airline will have a daily service to London Gatwick Airport from Mar 30, 2025. This is an increase from its five times weekly services.
Combined with SIA’s current four-times daily flights to London’s Heathrow Airport, the airline will have five daily services to the United Kingdom.

Flights to Rome will also increase to five times a week between Jun 26, 2025, and Aug 28, 2025 – up from the current four weekly flights.

There will also be more direct flights to Milan and Barcelona, said SIA.
The airline will delink its three-times weekly Singapore-Milan-Barcelona flights from Jun 24, 2025, to Sep 7, 2025.

Instead, it will mount five-times weekly direct flights to Barcelona during this period, up from the current two weekly flights.
Ho Chi Minh City will be a thrice daily route –  up from 19 times weekly, and services to Siem Reap will be twice daily, up from a daily service.

SIA said it will also increase flights to Johannesburg to 10 times a week from Dec 11. 2024, to Jan 10, 2025, and Apr 2, 2025, to Oct 24, 2025.
SIA will also be suspending its services to Houston via Manchester from Apr 1 next year but it will still maintain a five times a week service between Singapore and
Manchester.

Meanwhile, flights to Tokyo’s Narita airport will be on an Airbus A380 between Mar 30, 2025, and May 31, 2025, on one of its two daily services. This replaces the Boeing 787-10.

The A380 will also stop operating to Mumbai from Jul 28, 2025, to Aug 31, 2025, and Delhi from Jun 23, 2025, to Jul 27, 2025, and will be replaced by the Boeing 777-300ER, said SIA.

“Singapore Airlines regularly reviews our network and routes to align our capacity with demand,” said the airline’s acting senior vice president for marketing planning Dai Haoyu.

Source: CNA

តើគម្រោងរដ្ឋធានីថ្មីតម្លៃ៣៥ពាន់លានដុល្លាររបស់ឥណ្ឌូនេស៊ីនឹងមានជោគវាសនាបែបណាក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មី?

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមអ្នកសង្កេតការណ៍នយោបាយ និងសេដ្ឋវិទូមួយចំនួន បានចោទសួរថា តើលោក Prabowo Subianto ប្រធានាធិបតីជាប់ឆ្នោត​ថ្មី​របស់​ឥណ្ឌូនេស៊ី នឹងបន្តគម្រោងរដ្ឋធានីថ្មី​ឬយ៉ាងណា ដោយសារលោក​ធ្លាប់​បានប្រកាស​ផ្តល់អាទិភាពសំខាន់​ លើការវិភាជន៍ថវិកា​រដ្ឋ ​​ទៅក្នុង​​គោលនយោបាយសុខុមាលភាព​នា​ពេល​កន្លង​មក។

ទាក់ទងនឹងបញ្ហាខាងលើ នាពេលថ្មីៗនេះ លោក Prabowo បានប្តេជ្ញាបន្តបញ្ចប់​គម្រោង​រដ្ឋធានីថ្មី​ Nusantara ដើម្បី​ជម្រះមន្ទិលសង្ស័យ​ថា តើ​ថ្នាក់ដឹកនាំ​ថ្មី​នា​ពេល​ខាង​មុខ​នឹង​បោះបង់ចោល​ គម្រោង​តម្លៃរាប់ពាន់​លានដុល្លារ​របស់​ប្រ​ធា​នាធិបតី​មុន​ឬ​​ក៏​យ៉ាង​ណា។

បន្ទាប់បំពេញទស្សនកិច្ច​​ទៅកាន់រដ្ឋធានី​ថ្មី​ Nusantara កា​ល​ពី​ថ្ងៃ​ទី​១២​ ខែ​សីហា លោក Prabowo ដែលគ្រោងស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៨​ របស់ឥណ្ឌូនេស៊ី​ក្នុងខែតុលា​ខាង​មុខ បានប៉ាន់ប្រមាណថា រដ្ឋធានីថ្មីនេះនឹង​​អាច​ដាក់​ឱ្យដំ​ណើរ​បាន​ទាំងស្រុង ​​​ក្នុងរយៈពេល៤​ឆ្នាំ ឬ​៥​​ឆ្នាំ​​​ខាង​មុខ។

លោក Prabowo និងប្រធានាធិបតីចាំផ្ទះលោក លោក Joko Widodo បានចុះត្រួតពិនិត្យរដ្ឋធានីថ្មីរួមគ្នា ស្របពេលថ្ងៃបុណ្យឯករាជ្យជាតិរបស់ឥណ្ឌូនេស៊ី គ្រោងប្រារព្ធឡើងនៅតំបន់នោះនៅថ្ងៃទី១៧​ ខែសីហានេះ។

លោក Joko Widodo បាន​និង​កំពុងខិតខំលុបបំបាត់មន្ទិលសង្ស័យលើអនាគត គម្រោង​រដ្ឋធានីថ្មីតម្លៃ​៣៥​ពាន់លានដុល្លារមួយនេះ ចាប់តាំងពីប្រធាន​គ្រប់គ្រងការងារ ស្ថាបនាគម្រោង​រដ្ឋធានីថ្មី បានលាលែងពីតំណែង កាលពីខែមិថុនាកន្លងទៅ។

យោងតាមប្រធានាធិបតីរូបនេះ បានបង្ហើបឱ្យដឹងកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះថា គម្រោងរដ្ឋធានីថ្មី Nusantara បានទាក់ទាញទុនវិនិយោគ សរុបចំនួន៥៦,២ទ្រីលានរូពៀ (ប្រ​ហែល៣,៥ពាន់លានដុល្លារអាមេរិក) គិតមកទល់ពេលបច្ចប្បន្ន។

តួលេខនេះមិនរាប់បញ្ចូលថវិការដ្ឋ ដែលប្រើប្រាស់សម្រា​ប់ការសាងសង់អគាររដ្ឋាភិបាល និងកន្លែងសាធារណៈផ្សេងទៀតនោះទេ។ បណ្តាវិនិយោគិនចំនួន៥៥រូប បានចាប់ផ្ដើមសាងសង់អគារអាជីវកម្ម នៅក្នុងវិស័យនានាដូចជា ធនាគារ ការថែទាំសុខភាព ការលក់រាយ ថាមពល បដិសណ្ឋារកិច្ច ភស្តុភារ និងលំនៅដ្ឋាន។

វិនិយោគិនម្នាក់ ក្នុងចំណោមអ្នកវិនិយោគទាំងនេះ ក៏រួមមានលោក Prabowo Subianto ផងដែរ ខណៈលោកជាពា​ណិជ្ជករជំនួញមួយរូប និងជាប្រធានាធិបតីជាប់ឆ្នោតថ្មី។

ទីក្រុង Nusantara នឹង​ក្លាយ​​ជា​រដ្ឋធានី​ថ្មី​ជំនួស​ឱ្យរដ្ឋធានី​​ហ្សាការតា ​នា​ពេលបច្ចុប្បន្ន ដែល​លាត​សន្ធឹង​លើ​ផ្ទៃ​ដីទំហំ២.៥៦០​គីឡូម៉ែត្រ​ការ៉េ​​​ ស្ថិត​នៅ​​ភាគ​ខាង​កើត​កោះ Borneo ក្នុងខេត្ត North Kalimantan។

គម្រោង​​នេះបាន​ចាប់​ផ្ដើម ​បើកការដ្ឋានសាងសង់នៅ​​ខែ​កក្កដា ឆ្នាំ​២០២២​។ ​ក្នុងដំណាក់កាល​ដំបូង ឥណ្ឌូនេស៊ីមាន​គម្រោង​បញ្ជូន​មន្ត្រី​រដ្ឋការ ​ចំនួន១២.០០០នាក់​ទៅ​រស់នៅ​ទីក្រុង​ថ្មី​នេះ នៅ​ត្រឹម​ខែ​កញ្ញា​ ឆ្នាំ​២០២៤។

ប៉ុន្តែគម្រោងនេះ ត្រូវ​បាន​​ប្រកាសពន្យារ​ពេល​វិញ ខណៈ   ​រដ្ឋាភិបាល ​​​​មិន​​អាច​សាងសង់​​ហេដ្ឋារចនា សម្ព័ន្ធ​សំខាន់ៗ​ឱ្យ​បាន​ទាន់​ពេល​វេលា៕

ប្រភព: Xinhua

ទំហំពាណិជ្ជកម្មរវាងចិន និងតំបន់អាស៊ានសម្រេចបានទំហំទឹកប្រាក់៥៤៦ពាន់លានដុល្លារ ក្នុងរយៈពេល៧ខែដំបូងដើមឆ្នាំនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទំហំដោះដូរពាណិជ្ជកម្មរវាងប្រទេសចិន និងតំបន់អាស៊ាន​ សម្រេចបានទំហំទឹកប្រាក់ប្រមាណ៥៤៦,៦ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៧ខែដំបូងដើមឆ្នាំនេះ កើនឡើង១០,៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមទិន្នន័យពីគយចិន ដែលត្រូវបានចេញផ្សាយនាពេលថ្មីៗនេះ បានបង្ហាញឱ្យដឹងថា តំបន់អាស៊ាននៅតែបន្តជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសចិនក្នុងរយៈពេល៧ខែដើមឆ្នាំនេះ។ ក្នុង​ចំណោមប្រទេសជាសមាជិកអាស៊ានទាំង១០ ប្រទេសវៀតណាម​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​​របស់​ចិន តាមពីក្រោយដោយម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។

បើគិតជាប្រាក់យ័ន ទំហំពាណិជ្ជកម្មសរុបរវាង​ចិន ​និង​តំបន់អាស៊ាន​សម្រេចបានទំហំទឹកប្រាក់ជាង​៣,៩២ទ្រីលាន​យ័ន។ ​ក្នុងរយៈពេល៧​ខែ​ដើមឆ្នាំ​នេះ ទំហំពាណិជ្ជកម្ម​ចិន​-​វៀតណាម​បាន​ហក់ឡើង​ខ្លាំង​ជាងគេបំផុត​ក្នុង​តំបន់​អាស៊ាន​ក្នុងរង្វង់២៤,១ភាគរយ ខណៈទំហំពាណិជ្ជកម្មរវាងចិន និងម៉ាឡេស៊ី និងឥណ្ឌូនេស៊ីបានកើនឡើង១៣,៧ភាគរយ និង៤,១ភាគរយរៀងគ្នា។

សង្គ្រាមពាណិជ្ជកម្មរវាងចិន សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានជំរុញឱ្យទីក្រុងប៉េកាំងបង្កើនការដោះដូរពាណិជ្ជកម្ម និងការវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងតំបន់អាស៊ាន។ ក្រុមអ្នកវិនិយោគចិនបានបោះទុនយ៉ាងច្រើននៅប្រទេសវៀតណាម ថៃ និងឥណ្ឌូនេស៊ីក្នុងវិស័យថាមពលថ្មី រថយន្តអគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យពឹងផ្អែកលើកម្លាំងពលកម្ម។

ទន្ទឹមនឹងនេះ ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក បានក្លាយជាប្រភពទីផ្សារនាំចូលដ៏ធំបំផុតសម្រាប់ផលិតផលកសិកម្មកែច្នៃ និងអាហារសមុទ្ររបស់តំបន់អាស៊ាន។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារចិន និងតំបន់អាស៊ាន ដែលមានប្រជាជនជាង២ពាន់លាននាក់ ឬស្មើនឹងចំណែក១ភាគ៥នៃសេដ្ឋកិច្ចពិភពលោក បានដើរតួនាទីជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចសកល៕

ប្រភព: Gov. CN

ការដាក់ទុនវិនិយោគរបស់ជនជាតិចិនលើទីផ្សារអចលនទ្រព្យម៉ាឡេសុីនៅតែបន្តកើនឡើង

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសម៉ាឡេស៊ីកំពុងជួបប្រទះនិន្នាការនៃការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងការសាកសួរពីសំណាក់ជនជាតិចិនអំពីការទិញផ្ទះ ដើម្បីស្វែងរកផលចំណេញលើការវិនិយោគនាពេលអនាគត។

កាសែត The Straits Times បានរាយការណ៍ថា ពលរដ្ឋចិនបង្ហាញការចាប់អារម្មណ៍លើការវិនិយោគអចលនទ្រព្យ ជាពិសេសនៅក្នុងតំបន់ទីក្រុងគូឡាឡាំពួរ ដូចជាតំបន់ពាណិជ្ជកម្មកណ្តាល (CBD)និងតំបន់ធំៗដូចជា តំបន់Bukit Damansara តំបន់Bangsar និងតំបន់Kenny Hills។

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ ​​Juwai IQI បានឱ្យដឹងថា លំនៅដ្ឋានប្រណីតនៅក្នុងប្រទេសម៉ាឡេសុី ដែលមានតម្លៃចាប់ពី១លាងរីងហ្គីត(ប្រហែល២២៦.៧១៥ដុល្លារអាមេរិក) កំពុងមានតម្រូវការខ្ពស់។

តួលេខខាងលើនេះមានតម្លៃថ្លៃជាងជិត២ដង បើប្រៀបធៀបនឹងតម្លៃជាមធ្យមនៃអាផាតមុិនថ្មីចំនួន៥៨២.៨៨៧រីងហ្គីត(ប្រហែល១៣១.២១៤ដុល្លារ)ក្នុងមួយយូនីត។នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន Global proptech។

លោក Kashif Ansari នាយកប្រតិបត្តិក្រុមហ៊ុន Juwai IQI បានថ្លែងប្រាប់កាសែត The Strait Times ថា “ចំនួននៃការសាកសួរពីជនជាតិចិនលើការទិញផ្ទះនៅម៉ាឡេសុីនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤មានការកើនឡើង៤២ភាគរយ បើប្រៀបធៀបនឹងត្រីមាសទី៤ ឆ្នាំមុន”។

លោក​បាន​បន្ថែម​ថា​ “បច្ចុប្បន្ន ពលរដ្ឋ​ចិន​​​ជា​ចំណែកធំ​បំផុត​នៃ​ប្រភពជនបរទេសដែលបានទិញផ្ទះនៅប្រទេស​ម៉ាឡេស៊ី​ ហើយពួកគេផ្ដោត​លើ​អចលនទ្រព្យ​នៅ​ទីក្រុង​គូឡាឡាំពួ និង​រដ្ឋ Johor ក្បែរប្រទេសសិង្ហបុរី ដែល​មាន​តម្លៃ​ចំនួន២លាន​រីងហ្គីត”។

ការចាប់អារម្មណ៍ដាក់ទុនវិនិយោគលើអចលនទ្រព្យនៅម៉ាឡេស៊ីនៅតែមានកម្រិតខ្ពស់ ថ្វីបើក្រុមអ្នកវិនិយោគចិនមួយចំនួនកំពុងលក់អចលនទ្រព្យនៅក្រៅប្រទេស ដោយសារតែការកើនឡើងថ្លៃកម្ចីទិញផ្ទះ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចចិនយ៉ាងណាក្តី៕

ប្រភព: Malay Mail

ដំណឹងល្អ: សហរដ្ឋអាមេរិកគ្រោងបង្កើនកូតានាំចូលបន្ទះសូឡាដោយមិនគិតពន្ធពីបរទេស

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោកចូ បៃដិន បានសម្រេចអនុញ្ញាតឱ្យបង្កើនចំនួនកូតាលើការនាំចូលបន្ទះស្រូបពន្លឺព្រះអាទិត្យពីក្រៅប្រទេសជាង២ដង ដោយមិនគិតពន្ធ។នេះបើយោងតាមប្រភពពីសារពត៌មាន Reuters។

ការប្រកាសលើកលែងពន្ធលើការនាំចូលបន្ទះសូឡានាពេលនេះ មានគោលបំណងជួយដល់បណ្តាក្រុមហ៊ុនផលិតកម្មក្នុងស្រុក ដែលពឹងផ្អែកលើវត្ថុធាតុដើមពីបរទេស។ នេះអាចជាដំណឹងល្អមួយសម្រាប់តំបន់អាស៊ាន រួមមានទាំងកម្ពុជា ដែលនាំចេញបន្ទះសូឡាភាគច្រើនទៅកាន់អាមេរិក។

ជាក់ស្ដែង នៅចន្លោះឆ្នាំ២០១៧ និងឆ្នាំ២០២១ តំបន់អាស៊ានបានផ្គត់ផ្គង់ចំនួន១ភាគ៣នៃបន្ទះសូឡារបស់ពិភពលោក ហើយភាគច្រើនត្រូវបាននាំចេញទៅកាន់សហរដ្ឋអាមេរិក និងតំបន់អឺរ៉ុប។

បណ្តាប្រទេសសមាជិកអាស៊ានចំនួន៤ រួមមាន កម្ពុជា ម៉ាឡេស៊ី ថៃ និងវៀតណាម បានផ្គត់ផ្គង់ចំនួនជាង៧៥ភាគរយនៃបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យ ដែលនាំចូលដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២២។

យោងតាមលិខិតសេចក្តីប្រកាសរបស់សេតវិមាន ដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទម្សិលមិញ បានឱ្យដឹងថា ចំនួនកូតានាំចូលបន្ទះស្រូបពន្លឺព្រះអាទិត្យនឹងត្រូវបានបង្កើនពី៥ជីហ្គាវ៉ាត់នាពេលបច្ចុប្បន្នដល់១២,៥ជីហ្គាវ៉ាត់។

ពន្ធគយលើការនាំចូលបន្ទះសូឡាត្រូវបានដាក់ដំបូងដោយអតីតប្រធានាធិបតីលោក Donald Trump ក្នុងឆ្នាំ២០១៨ ដើម្បីការពារវិស័យផលិតកម្មថាមពលពន្លឺព្រះអាទិត្យខ្នាតតូចរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងការប្រកួតប្រជែងពីការនាំចូលពីតំបន់អាស៊ាន។

យ៉ាងណាមិញ កាលពីខែឧសភាកន្លងទៅ រដ្ឋបាលរបស់លោកប្រធានាធិបតីចូ បៃដិន បានប្រកាសថា “ខ្លួននឹងពិចារណាបង្កើនកូតា ប្រសិនបើការនាំចូលបន្ទះសូឡាឈានដល់កម្រិត៥ជីហ្គាវ៉ាត់”។

លោក បៃដិន បានប្តេជ្ញាថា លោកនឹងធ្វើឱ្យការងារក្នុងវិស័យផលិតកម្មរបស់អាមេរិកមានភាពរស់រវើកឡើងវិញ ដោយមួយផ្នែកតាមរយៈការផលិតឧបករណ៍ថាមពលស្អាត ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ៕

ប្រភព: Reuters

ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីគ្រោងបង្កើនជើងហោះហើរមកកាន់ខេត្តសៀមរាបនៅឆ្នាំ២០២៥ខាងមុខ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (SIA) គ្រោងនឹងបង្កើនការបើកជើងហោះហើរ និងបង្កើនសមត្ថភាពផ្ទុកអ្នកដំណើរទៅកាន់ទីក្រុងទេសចរណ៍សំខាន់ៗនៅលើពិភពលោកចាប់ពីខែមីនាដល់ខែតុលាឆ្នាំ២០២៥ខាងមុខ។

តួយ៉ាង ក្រុមហ៊ុនគ្រោងបង្កើនជើងហោះហើរមកកាន់ខេត្តសៀមរាបរបស់កម្ពុជាពី១ដងក្នុងមួយថ្ងៃដល់២ដងក្នុងមួយថ្ងៃ ខណៈជើងហោះហើរទៅកាន់ទីក្រុងហូជីមិញ ប្រទេសវៀតណាមនឹងត្រូវបានបង្កើនពី១៩ដងក្នុងមួយសប្តាហ៍ដល់៣ដងក្នុងមួយថ្ងៃ។

ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីក៏គ្រោងបើកសេវាកម្មហោះហើរចំនួន១ដងក្នុង១ថ្ងៃទៅកាន់អាកាសយានដ្ឋាន London Gatwick នៃប្រទេសអង់គ្លេស ចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ កើនឡើងពីសេវាកម្មហោះហើរចំនួន៥ដងក្នុងមួយសប្តាហ៍នាពេលបច្ចុប្បន្ន។

ការបើកជើងហោះហើរទៅកាន់ទីក្រុងរ៉ូមប្រទេសអុីតាលី ក៏នឹងកើនឡើងដល់៥ដងក្នុងមួយសប្តាហ៍នៅចន្លោះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ និងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ កើនឡើងពីជើងហោះហើរប្រចាំសប្តាហ៍ចំនួន៤ដងនាពេលបច្ចុប្បន្ន។

ក្រុមហ៊ុនអាកាសចរណ៍ខាងលើក៏គ្រោងនឹងធ្វើការតភ្ជាប់ជើងហោះហើរពីទីក្រុងសិង្ហបុរី ទៅកាន់ទីក្រុង Milan របស់អុីតាលី និងបន្តទៅកាន់ទីក្រុង Barcelona របស់ប្រទេសអេស្ប៉ាញ ចំនួន៣ដងក្នុងមួយសប្តាហ៍ចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ដូចគ្នា។

ទន្ទឹមនឹងនេះ ការបើកជើងហោះហើរទៅកាន់អាកាសយានដ្ឋាន Narita នៃទីក្រុងតូក្យូ ប្រទេសជប៉ុន នឹងត្រូវធ្វើដំណើរតាមយន្តហោះ Airbus A380 នៅចន្លោះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ និងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។

ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី(SIA) បានបញ្ជាក់ថា យន្តហោះ A380 ក៏នឹងឈប់បើកដំណើរការទៅកាន់ទីក្រុងបុមបៃចាប់ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ និងទីក្រុង Delhi ចាប់ពីថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី២៧ ខែកក្កដា ហើយនឹងត្រូវបានដាក់ជំនួសមកវិញដោយយន្តហោះប្រភេទ Boeing 777-300ER។

ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី(SIA) បានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃច័ន្ទថា ចំណាត់ការនេះជាការគាំទ្រដល់កំណើនតម្រូវការខ្ពស់សម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសទៅកាន់គោលដៅទេសចរណ៍ពេញនិយមមួយចំនួនលើពិភពលោក៕

ប្រភព: CNA

ប្រជាពលរដ្ឋក្រុងប៉ោយប៉ែតអំពាវនាវឲ្យរដ្ឋាភិបាលឲ្យមានដំណោះស្រាយ ខណៈក្រុមហ៊ុនផ្គត់ផ្គង់ទឹកនៅទីក្រុងនេះបានបង្ហូរទឹកឆៅឲ្យពួកគាត់ប្រើប្រាស់

ដោយៈ គង់ សូរិយា

បន្ទាយមានជ័យៈ ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត កំពុងរងគ្រោះ ដោយសារក្រុមហ៊ុនដែលទទួលសិទ្ឋ ផ្គត់ផ្គង់ទឹក​ស្អាតផ្តាច់មុខនៅទីក្រុងនេះ បាននិងកំពុងបង្ហូរទឹកឆៅជូនប្រ​ជា​ពលរដ្ឋប្រើប្រាស់ ដោយមិនបានឆ្លងកាត់ប្រព័ន្ឋប្រព្រឹត្តកម្មជាមុនឡើយ។

ជាលទ្ឋផលទឹកពោរពេញដោយស្លែ ដង្កូវ និងដង្កូវទឹក ចូលផ្ទះប្រជាពលរដ្ឋ ដែលបង្កនូវជំងឺ ការកើតរមាស់ និងមានផលប៉ះពាល់សុខភាពធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់។

ម្ចាស់អាជីវកម្មមួយរូបនៅទីក្រុងនេះ បាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា បច្ចុប្បន្នប្រជាពលរដ្ឋកំពុងរងគ្រោះ និងមិនអាចរកដំណោះស្រាយណាបានឡើយ ក្រៅពីទិញទឹកលក់តាមរថយន្ត។ លោកបន្តថា ម្ចាស់អាជីវកម្មធំៗដូចជា កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ជាដើម ពួកគេបានបុកអណ្តូង ដើម្បីយកទឹកមកប្រើប្រាស់។

លោកសំណូមពរឲ្យរដ្ឋាភិបាល ជួយគិតគូរដល់សុខមាលភាពរបស់ប្រជាពលរដ្ឋក្រុងប៉ោយប៉ែតផង ដើម្បីពួកគេទទួល​បានទឹកស្អាតប្រើប្រាស់ ដើម្បីមានសុខភាពល្អ និងបញ្ចៀសបាននូវជំងឺដង្កាត់ផ្សេងៗ។

​​​ប្រធានសមាគមសហគ្រិន សារព័ត៌មានសេដ្ឋកិច្ចកម្ពុជា លោកយិន លាងគង់ បានមានប្រសាសន៍ឲ្យដឹងបន្ទាប់ពីបានទៅទស្សនកិច្ចសិក្សា ពីសក្តានុពលក្រុងប៉ោយប៉ែត និងបានចុះទៅកាន់ទីតាំងផ្គត់ផ្គង់ទឹកស្អាត របស់ក្រុមហ៊ុនអានកូបានមានប្រសាសន៍ឲ្យដឹងថា ពិតជាមានការផ្គត់ផ្គង់ទឹកដល់ប្រជាពល​រដ្ឋ ដោយមិនបានឆ្លងកាត់ប្រព័ន្ខចម្រោះ ព្រោះប្រព័ន្ឋចម្រោះរបស់ក្រុមហ៊ុនអានកូ មិនដំណើរការនោះទេ។

លោកបន្តថា កម្រិតទឹក សម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ ពិតជាមានបរិមាណតិច ដែលមិនអាចឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋនោះទេ។

ប៉ុន្តែទោះជាយ៉ាងណា លោកបានសង្កេតឃើញក្រុមហ៊ុនកំពុងប្រើប្រាស់រថយន្តមួយចំនួន បានដឹកដីចេញពីរណ្តៅផ្ទុកទឹក ដោយមានត្រាក់ទ័រចូកដី ដើម្បីពង្រីកទំហំផ្ទៃអាងផ្ទុកទឹកឲ្យបានធំជាងមុន។

លោកយិន លាងគង់បានបន្តថា “ការផ្គត់ផ្គង់ទឹក ដោយមិ​នបានចម្រោះត្រឹមត្រូវ ជាបញ្ហាមួយដែលបង្ហាញពីការមិនទទួលខុសត្រូវរបស់ក្រុមហ៊ុន លើសុខភាពរបស់ប្រជាពលរដ្ឋ ជាអ្វីដែលអ្នកជំនួញមិនគួរធ្វើនោះឡើយ”។ លោកបន្ថែមថា “ការយកប្រាក់ពីប្រជាពលរដ្ឋ គួរផ្តល់នូវសេវាកម្មប្រកបដោយក្រមសីលធ៌មជំនួសវិញ ជាជាងការផ្តល់ទឹកកខ្វក់ ដែលបង្កផលប៉ះពាល់ស្បែក សុខភាពរបស់ប្រជាពលរដ្ឋ​កាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ”៕

ក្រសួងដែនដីពិភាក្សាលើការអភិរ័ក្សប្រាសាទ ព្រៃឈើ និងទំនៀមទំលាប់អ្នកស្រុកអង្គរ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្រ្តីពាក់ព័ន្ឋបានបើកកិច្ចពិភាក្សាទី២ ក្រោមប្រធានបទ “ការអភិរក្សប្រាសាទ ការគ្រប់គ្រងទឹកនិងព្រៃឈើ ការស្រាវជ្រាវប្រពៃណីទំនៀមទម្លាប់ កំណាយបុរាណវិទ្យា កិច្ចសហប្រតិបត្តិការអន្តរជាតិ និងICC-Angkor”។

កម្មវិធីកិច្ចពិគ្រោះយោបល់ស្ដីពី “ការគ្រប់គ្រងតំបន់រមណី​យដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ”នេះ បានពិនិត្យ និងពិភាក្សា អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា គណៈកម្មាធិការ ICC-Angkor លើកិច្ចការរក្សាតម្លៃលេចធ្លោជាសកល របស់រមណីយដ្ឋានបេតិ​កភណ្ឌពិភពលោក អង្គរ តាមរយៈការថែរក្សា អភិរក្សបេតិ​កភណ្ឌរូបី និងបេតិកភណ្ឌអរូបី ដែលជាសមាសធាតុមិនអាចខ្វះបាននៃតំបន់ឧទ្យានអង្គរ ការគ្រប់គ្រងការសាងសង់ ក្នុងតំបន់ឧទ្យានអង្គរ ដើម្បីរក្សាឱ្យបាននូវបូរណភាព (Integrity) និងសភាពដើម (Authenticity) នៃអង្គរ។

ការលើកកម្ពស់ជីវភាព “អ្នកស្រុកអង្គរ” តាមរយៈការបង្កើ​តជម្រើសមុខរបរកសិកម្ម និងសេវាទេសចរណ៍ ការថែរក្សា ជួសជុស ស្ដារ និងសាងសង់សំណង់ធារាសាស្ត្របុរាណ និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ ដើម្បីគ្រប់គ្រងធនធានទឹកក្នុង​តំបន់សៀមរាប អង្គរ ការការពារ និងអភិរក្សជីវៈចម្រុះនៅតំបន់ឧទ្យានអង្គរ ការសម្អាត ជួសជុល និងថែទាំប្រាង្គប្រាសាទ ការធ្វើកំណាយបុរាណវិទ្យា និងការកំណត់ទីតាំងបុរាណដ្ឋាន នៅក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ ត្រូវបានលើកយកមកពិនិត្យ និងពិភាក្សាផងដែរ៕

បណ្តាប្រទេសអាស៊ានកំពុងបង្កើនការប្រុងប្រយ័ត្នចំពោះលំហូរទំនិញថោកៗមកពីប្រទេសចិន

ដោយ: គង់ លាងហួរ

អន្តរជាតិ: បណ្តាប្រទេសសមាជិកអាស៊ាន កំពុងដាក់ចេញគោលនយោបាយ ដើម្បីទប់ស្កាត់ការនាំចូលទំនិញពីប្រទេសចិន ដែលមានតម្លៃថោក ពិសេសការលក់ទំនិញរបស់ចិន តាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក។​

ទំនិញថោកៗរបស់ចិន កំពុងជន់ជោរទីផ្សារអាស៊ានយ៉ាងច្រើនលើសលប់។ តួយ៉ាង កាលពីឆ្នាំ២០២៣ តំបន់អាស៊ាន និងទីផ្សារអាស៊ី ដែលកំពុងរីកចម្រើន បានស្រូបយកការនាំចូលពីចិន ប្រមាណ១ភាគ៣។ នេះបើយោងតាមការគណនារបស់ក្រុមសេដ្ឋវិទូ ប្រចាំធនាគារវិនិយោគអាមេរិក Goldman Sachs។

ទន្ទឹមនឹងនេះ ស្របពេលកំណើនសេដ្ឋកិច្ចចិន កំពុងជួបប្រទះបញ្ហាប្រឈម បណ្តាក្រុមហ៊ុនចិន បានបង្ខំចិត្តបញ្ចុះតម្លៃទំនិញរបស់ពួកគេ ដើម្បីលក់ចេញទៅក្រៅប្រទេស។

លោក Charles Austin Jordan អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុនស្រាវជ្រាវគោលនយោបាយអាមេរិក Rhodium Group បានលើកឡើងថា“ ចិនចាត់ទុកការវិនិយោគ នៅក្នុងប្រទេសផ្សេងទៀត ជាយុទ្ធសាស្រ្តការពារហានិភ័យ”។

ទំនិញចិនជាច្រើនប្រភេទ កំពុងត្រូវបានដាក់លក់នៅលើវេទិកាអេឡិចត្រូនិកល្បីៗជាច្រើន។ តួយ៉ាង វេទិកា Shopee វេទិកា Lazada របស់ក្រុមហ៊ុនAlibaba និងបណ្តាញសង្គម TikTok របស់ក្រុមហ៊ុន ByteDance បានក្លាយជាស្ពានតភ្ជាប់រវាងអ្នកលក់នៅប្រទេសចិន និងអ្នកទិញនៅតំបន់អាស៊ាន។

លោក Chaovalit Pakpianthakolphol ប្រធានក្រុមប្រឹក្សាជំរុញការនាំចេញសហគ្រាសធុនតូច និងមធ្យមនៃប្រទេសថៃ បានអះអាងថា “វេទិកា Lazada និងវេទិកា Shopee ជាបណ្តាញចែកចាយទំនិញចិនដ៏ធំបំផុត។ ផ្អែកលើបណ្តាញចែកចាយទាំង២នេះ ពួកគេពុំចាំបាច់ចុះឈ្មោះ ក្រុមហ៊ុនរបស់ខ្លួននៅក្នុងប្រទេសថៃនោះទេ”។

ដោយមើលឃើញលំហូរទំនិញចិនថោកៗ ចូលមកក្នុងទីផ្សាររបស់ខ្លួនកាន់តែច្រើន កាលពីខែមករា ឆ្នាំ២០២៤ ម៉ាឡេស៊ីបានកំណត់ពន្ធ១០% លើការទិញទំនិញបរទេសតាមអ៊ីនធឺណេត ដែលមានតម្លៃក្រោម១០៨ដុល្លារ។

ចំណែក ប្រទេសថៃបានដំឡើងអាករ លើតម្លៃបន្ថែម (VAT) ដល់៧ភាគរយ លើការទិញទំនិញអន្តរជាតិ ដែលមានតម្លៃក្រោម៤២ដុល្លារ។

ទោះបីជាថៃបានអនុវត្តន៍ពន្ធ លើការទិញទំនិញបរទេសតាមរយៈវេទិកាពាណិជ្ជកម្ម អេឡិចត្រូនិកយ៉ាងណាក្តី ប៉ុន្តែក្រុមអ្នកជំនាញ យល់ឃើញថា​ ការណ៍នេះពុំមានប្រសិទ្ធភាពខ្ពស់ទេ ព្រោះទំនិញរបស់ចិន មានតម្លៃថោករួចជាស្រាប់ហើយ។​

ជាក់ស្តែង អតិថិជនថៃអាចទិញ ស្រោមទូរស័ព្ទដៃស្មាតហ្វូន នៅលើវេទិកាអនឡាញ Lazada ដែលដាក់លក់ក្នុងតម្លៃត្រឹមតែ១ដុល្លារប៉ុណ្ណោះ បើធៀបនឹងផលិតផលថោកបំផុត នៅក្នុងហាងទំនិញថៃ ដែលតម្លៃយ៉ាងតិចចំនួន១១,២ដុល្លារ។

ចំណែក នៅប្រទេសវៀតណាមវិញ ទំនិញរបស់ចិនរាប់ចាប់ពីអាហារ ដល់សម្លៀកបំពាក់ ត្រូវបានដាក់លក់យ៉ាងព្រោងព្រាត នៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក។ ពលរដ្ឋវៀតណាម ចូលចិត្តទិញទំនិញចិន តាមវេទិកាអនឡាញ ព្រោះទំនិញទាំងនោះមានតម្លៃថោក និងមានសេវាកម្មដឹកជញ្ជូនយ៉ាងលឿនរហ័ស។

ជាមួយគ្នានេះ ក្រុមហ៊ុនចិនបានបោះទុន សាងសង់ឃ្លាំងទំនិញជាច្រើន នៅជិតព្រំដែនវៀតណាម ដើម្បីកាត់បន្ថយថ្លៃដើម និងពេលវេលាដឹកជញ្ជូន។ ការណ៍នេះ នឹងជំរុញការប្រកួតប្រជែងកាន់តែខ្លាំង សម្រាប់អ្នកលក់ក្នុងប្រទេសវៀតណាមនាពេលខាងមុខ៕

ប្រភព:Khabarhub

Southeast Asian Nations launch drive against cheap Chinese goods

After the West, it is now Southeast Asian nations’ turn to impose hefty duties on cheap Chinese goods dumped in their markets, the first since the two sides signed the Framework Agreement on Comprehensive Economic Cooperation in November 2002.

While giving a severe jolt to Beijing, Indonesia has planned to impose a 200% tariff on imported fabrics from China, it is also considering slapping new duties on imports of cheap ceramics, clothing, shoes, cosmetics, and electronics from the East Asian nation.

Indonesia’s labour-intensive sectors have suffered massively due to dumping of China-made products.

For instance, the textile sector which employs around 3.9 million people in Indonesia has been almost ruined on account of dumping of cheap and heavily subsidised Chinese clothes.

Since 2019, 36 textile factories in the Southeast
Asian country have shut down their operations, while 31 others have undertaken massive lay-offs, South China Morning Post quoted Indonesia’s Nusantara Trade Union Confederation as saying.

This year, around 49,000
workers in the textile, garment and footwear sectors have been laid off in Indonesia as factories have pulled down the shutters in provinces of West Java, Central Java and Banten, Nikkei Asia said.
This year, between January and May, Sritex laid-off 3,000 workers, or 23% of its total workforce, South China Morning Post said.

Malaysia, which has a close trade relation with China, with total trade between the two countries last year reaching 450.84 billion ringgit ($98.90 billion), imposed a 10% tariff on imported goods bought online from China under 500 ringgit ($108) in January 2024.

To protect small-and medium-sized enterprises from unfair trade practices of China, Malaysia’s Trade Ministry plans to present anti-dumping legislation to the parliament next year, considering cheap Chinese products that hurt local businesses.

Even as these South Asian countries, which are part of the ASEAN, are doing what they can do to provide relief to their domestic retaliators and manufacturers from flooding of discounted Chinese products in their markets, Thailand is worried about widening trade deficit with China.

A glut of cheap Chinese goods—from apparel to electronic devices to vegetables and steel and aluminium in Thailand has seen Bangkok’s trade deficit with Beijing rise to a record $36.6 billion in 2023, up from $29.2 billion in 2021, said the
Thai Ministry of Commerce.

In July this year, Thailand decided to slap a 7% tariff on import of Chinese goods valued at less than 1,500 baht ($42). Yet what worries Thai businessmen the most is Chinese entrepreneurs’ ability to flood their cheap products in the Southeast Asian country’s market.

Armed with technology and the best mode of production systems, Chinese entrepreneurs engage in mass-scale manufacturing of apparel, footwear, cosmetic products, electronic goods, and other goods and transport them to emerging markets of Southeast Asia
and the world.

E-commerce platforms like Alibaba-backed Lazada and ByteDance’s TikTok have also worked well with Chinese exporters’ strategy to lure Southeast Asian customers towards their cheap goods.

Source: Khabarhub