Hong Kong homebuyers spoiled for choice as 10,000 more flats to hit market this year

New flats made available this year will total nearly 20,000, according to Midland Realty, as developers pin hopes on rate cut to spur sales.

Hong Kong developers show no sign of slowing down project launches in coming months even as high interest rates continue to dampen demand for new homes and hold prices down, according to analysts.

Nearly 10,000 flats in 24 new properties are tipped to launch before year-end, matching the 9,911 units put on offer in 27 projects in the first seven months, according to Midland Realty. Developers were able to sell about 4,800 or a little over 48 per cent of the flats made available to buyers in the January to July period, Midland said.

The long-term supply of new flats in Hong Kong also remains robust, with 1,416 private homes completed in June, a five-month high and nearly 17 times higher than the 80 units completed in May, according to the latest data from the Rating and Valuation Department. In the first half, 7,095 units were completed, a decrease of 6 per cent from a year ago.

Source: SCMP

សិង្ហបុរីគ្រោងសាងសង់គម្រោងថាមពលកកើតឡើងវិញខ្នាតយក្សដំបូងបង្អស់ក្នុងប្រទេសរបស់ខ្លួន

ដោយ: គង់ លាងហួ

អន្តរជាតិ: សិង្ហបុរីបានប្រកាសផែនការសាងសង់ កសិដ្ឋា នថាមពលកកើតឡើងវិញ នៅក្នុងដែនទឹកព័ទ្ធជុំវិញប៉ម Raffles Lighthouse ខណៈការសិក្សាអំពីលទ្ធភាព នឹងចាប់ផ្តើមនៅក្នុងត្រីមាសទី៤ឆ្នាំនេះ។

អាជ្ញាធរដែនសមុទ្រ និងកំពង់ផែសិង្ហបុរី (MPA) បានបញ្ជាក់ប្រាប់សារពត៌មានCNA ថា យើងបានកំណត់ទីតាំងដីទំហំ៣០ហិចតា សម្រាប់ការអភិវឌ្ឍន៍កសិដ្ឋានថាមពល នៅជុំវិញកោះនេះ និងកំពុងពិនិត្យមើលការដំឡើង បន្ទះស្រូបពន្លឺព្រះអាទិត្យពីលើផ្ទៃសមុទ្រ និងទួរប៊ីនខ្យល់នៅក្រោមផ្ទៃទឹក។

ក្រុមអ្នកសង្កេតការណ៍បានលើកឡើងថា “ទីតាំងអភិវឌ្ឍន៍នេះ នឹងក្លាយជាកន្លែងដំបូងគេ ក្នុងប្រទេសសិង្ហបុរី ដែលរួមបញ្ចូលគ្នា នូវការផលិតថាមពលចេញ ពីប្រភពពន្លឺព្រះអាទិត្យ ក៏ដូចជាប្រភពខ្យល់ក្នុងទ្រង់ទ្រាយធំ”។

អ្នកជំនាញមួយរូបបានអះអាងថា ថាមពលសរុបដែលកសិដ្ឋានខាងលើ អាចផលិតបានក្នុងមួយឆ្នាំ អាចផ្គត់ផ្គង់ថាមព លដល់ផ្ទះល្វែងរបស់រដ្ឋ (HBD)ចំនួន១.០០០យូនីត និងស្របតាមតម្រូវការនាពេលខាងមុខ ដើម្បីកាត់បន្ថយកាបូននៅក្នុងឧស្សាហកម្មដែនសមុទ្រ។

ចាប់ពីឆ្នាំ២០៣០ខាងមុខ ជលយានថ្មីនៅតាមកំពង់ផែរបស់ប្រទេសសិង្ហបុរី ត្រូវតែដើរដោយថាមពលអគ្គិសនីពេញលេញ ដោយប្រើប្រាស់ជីវឥន្ធនៈស្អាតជាងមុន ឬប្រើប្រាស់ឥន្ធនៈស្អាតដូចជាអ៊ីដ្រូសែនជាដើម។

វិធានការនេះកើតមានឡើង ស្របពេលដែលសិង្ហបុរីជំរុញឱ្យជលយាន និងទូកកំសាន្តទាំងអស់នៅតាមកំពង់ផែ ត្រូវតែសម្រេចបាន នូវការបំភាយឧស្ម័នសូន្យត្រឹមឆ្នាំ២០៥០ និងជាផ្នែកមួយនៃមហិច្ឆតា ទប់ទល់បញ្ហាអាកាសធាតុថ្នាក់ជាតិ៕ប្រភព: CNA៕

មន្រ្តីជំនាញចុះទស្សនកិច្ចសិក្សាប្រវត្តិសាស្ត្រ និងការជួសជុលប្រាសាទនៅខេត្តចំនួនបីនាភូមិភាគពាយ័ព្យ

ដោយៈ ជន អរិយ

ពាយ័ព្យៈ មន្រ្តីជំនាញនៃក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈ បានចុះទស្សនកិច្ចសិក្សា និងការជួសជុលប្រាសាទបុរាណនៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។

ការចុះទស្សនកិច្ចសិក្សានេះ ដឹកនាំដោយលោកបណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ អមដោយលោកអនុប្រធាននាយកដ្ឋាន មន្ត្រីបច្ចេកទេស និងពលករជំនាញ សរុបចំនួន១០នាក់ ដែលកំពុងជួសជុលជណ្តើរបុរាណខាងជើង ប្រាសាទព្រះវិហារ។

គោលបំណងនៃទស្សនកិច្ចសិក្សានេះ គឺស្វែងយល់អំពីប្រវត្តិសាស្ត្រ ប្រាសាទបុរាណ ការគ្រប់គ្រងសមុច្ច័យបុរាណវត្ថុ ការគ្រប់គ្រងរមណីយដ្ឋាន និងការដ្ឋានជួសជុលប្រាសាទនានា ដើម្បីពង្រឹងសមត្ថភាពបន្ថែម លើជំនាញអភិរក្ស និងជួសជុលប្រាសាទដល់មន្រ្តីបច្ចេកទេស និងពលករជំនាញដែលកំពុងអនុវត្តន៍ការងារ នៅរមណីយដ្ឋានប្រាសាទព្រះវិហា។

ដំណើរទស្សនកិច្ចសិក្សានេះ មានរយៈពេល៥ថ្ងៃនេះ ហើយទទួលបានបទពិសោធល្អៗជាច្រើន អំពីការរៀបចំការដ្ឋា​ន ការអន្តរាគមន៍សង្រ្គោះរចនាសម្ព័ន្ធប្រាសាទ  បច្ចេកទេសអភិរក្ស និងជួសជុលប្រាសាទថ្មភក់ ដូចជា ប្រាសាទបាសែត ប្រាសាទវត្តឯកភ្នំ ស្ថានីយបុរេប្រវត្តិសាស្ត្រល្អាងស្ពាន ប្រាសា​ទភ្នំបាណន់ សារមន្ទីរខេត្តបាត់ដំបង សារមន្ទីរវត្តពោធិ៍វាល  ប្រាសាទស្នឹង សារមន្ទីរខេត្តបន្ទាយមានជ័យ ប្រាសាទបន្ទាយទ័ព ប្រាសាទបន្ទាយឆ្មា កំពង់ទឹកប្រាសាទមេបុណ្យ និងចុងក្រោយប្រាសាទតាមាន់។

ដំណើរទស្សនកិច្ចនេះជាផ្នែកមួយ នៃគម្រោងអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើង ប្រាសាទព្រះវិហារ ដំណាក់កាលទី៤ ដែលទទួលបានការឧបត្ថម្ភ ពីមូលនិធិឯកអគ្គរដ្ឋទូតអាមេរិក ដើម្បីអភិរក្សបេតិកភណ្ឌវប្បធម៌ (Ambassadors Fund for Cultural Preservation – AFCP) តាមរយៈស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា៕

អាកាសយានដ្ឋានខ្នាតយក្ស Long Thanh គ្រោងស្វាគមន៍ជើងហោះហើរក្នុងឆ្នាំ២០២៦

ដោយ: គង់ លាងហួរ

អន្តរជាតិ: អាកាសយានដ្ឋានឡុងថាញ់ (Long Thanh) នឹងក្លាយជាព្រលានយន្តហោះ ដ៏ធំបំផុតរបស់វៀតណាម នៅពេលសាងសង់រួចរាល់ និងត្រៀមស្វាគមន៍ជើងហោះហើរ ពាណិជ្ជកម្មដំបូងនៅក្នុងខែកញ្ញា ឆ្នាំ២០២៦។ នេះបើយោងតាមអ្នកវិនិយោគលើគម្រោង។

លោក Lai Xuan Thanh ប្រធានក្រុមប្រឹក្សាគ្រប់គ្រងសាជីវកម្មអាកាសយានដ្ឋានវៀតណាម (ACV) អះអាងថា ការសាងសង់ ចំណតព្រលានយន្តហោះ Long Thanh នៅខេត្ត Dong Nai បានចាប់ផ្តើមកាលពីថ្ងៃទី៣១ ខែសីហាឆ្នាំមុន ជាមួយនឹងកម្លាំងពលកម្មចំនួន២.៤០០នាក់ និងម៉ាស៊ីនចំនួន១.៥០០គ្រឿង។

ចំណតនេះត្រូវបានគេរំពឹងថា នឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៥ ខណៈការដំឡើងគ្រឿងបរិក្ខារ និងការតេស្តដំណើរការសាកល្បង គ្រោងរៀបចំនៅដើមឆ្នាំ២០២៦ ហើយចំណតនេះ គ្រោងនឹងបើកដំណើរការមុនថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។

លោក Thanh បានមានប្រសាសន៍ឱ្យដឹងថា “នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ អាកាសយានដ្ឋាន Long Thanh នឹងទទួលស្វាគមន៍ជើងហោះហើរ ពាណិជ្ជកម្មជាលើកដំបូង ចំថ្ងៃទិវាជាតិរបស់ប្រទេសវៀតណាម”។

លោកបានបន្ថែមថា “លោកកំពុងដាក់សំណើទៅកាន់រដ្ឋសភា ដើម្បីស្នើសុំការអនុម័ត លើការសាងសង់ផ្លូវរត់ទី២ និងអនុវត្តន៍វិធានការកាត់បន្ថយ ការហ៊ុយធូលីដីនៅតំបន់ចំណត T3 នៅពេលអាកាសយានដ្ឋានចាប់ផ្តើមដំណើរការ”។

លោក Thanh ក៏បានអំពាវនាវឱ្យមានការពង្រីកផ្លូវល្បឿនលឿនតភ្ជាប់ រវាងខេត្តដុងណាយ (Dong Nai) ជាមួយតំបន់ជិតខាងដូចជាទីក្រុងហូជីមិញ និងទីក្រុងវ៉ុងតាវ (Vung Tau) ដើម្បីជួយសម្រួល ដល់ការតភ្ជាប់ជាមួយអាកាសយានដ្ឋានថ្មី។

អាកាសយានដ្ឋានលំដាប់យក្ស Long Thanh លាតសន្ធឹងលើផ្ទៃដីទំហំ៥.០០០ហិកតា ក្រោមទុនវិនិយោគសរុបប្រហែល៣៣៦,៦៣ទ្រីលានដុង (ប្រហែល១៣,៣៨ពាន់លានដុល្លារ)៕ប្រភព: Vnexpress៕

ដំណឹងល្អ: ប្រទេសចិនបានតេស្តសាកល្បងដោយជោគជ័យនូវបច្ចេកវិទ្យារថភ្លើង មានល្បឿនលឿនជាងយន្តហោះ

ដោយ: គង់ លាងហួរ

ប៉េកាំង: កាលពីពេលថ្មីៗនេះ ប្រទេសចិនបានបើកដំណើរការតេស្តសាកល្បង ដោយជោគជ័យនូវបច្ចេកវិទ្យារួមរបស់ប្រព័ន្ធរថភ្លើងល្បឿនលឿន ទំនើបថ្មីបំផុតប្រភេទ Ultra-High-Speed ឬហៅថា UHSMaglev ខណៈប្រព័ន្ធនេះដំណើរការដូចការគ្រោងទុក។

រថភ្លើងនេះ មានល្បឿនលឿនជាងយន្តហោះ ដោយអាចរត់បានចម្ងាយអតិបរមា ក្នុងល្បឿន១.០០០គីឡូម៉ែត្រក្នុងរយៈពេលមួយម៉ោង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Newsweek នាពេលថ្មីៗនេះ។

Maglev ជារថភ្លើងដែលប្រើប្រាស់ កម្លាំងអេឡិចត្រូម៉ាញ៉េទិក ដើម្បីធ្វើឱ្យខ្សែរថភ្លើង បើកបរអណ្ដែតផុតពីផ្លូវដែក បន្ដិច។ ការតេស្តសាកល្បងនេះ ត្រូវបានរៀបចំឡើង ក្នុងចម្ងាយ២គីឡូម៉ែត្រ នៅក្នុងខេត្ត Shanxi ប្រទេសចិន។

យោងតាមលទ្ធផលបង្ហាញថា រថភ្លើងនេះសម្រេចបានដោយជោគជ័យ នូវការបង្អង់ល្បឿន និងការចតដោយសុវត្ថិភាព ស្របតាមភាពបត់បែននៃខ្សែផ្លូវដែក។ លទ្ធផលនៃការធ្វើតេស្តក៏បានបង្ហាញផងដែរថា ល្បឿនអតិបរមា និងកម្ពស់របស់រថភ្លើងបើកផុតពីលើផ្លូវដែក ស្របនឹងផែនការកំណត់ដែលបានគ្រោងទុក។

ប្រព័ន្ធរថភ្លើងនេះ បានច្របាច់រួមបញ្ចូល គ្នារវាងបច្ចេកវិទ្យាអវកាស ជាមួយនឹងបច្ចេកវិទ្យាដឹកជញ្ជូនផ្លូវដែក។

សារព័ត៌មានចិន Xinhua បានរាយការណ៍ថា រថភ្លើងល្បឿនលឿនថ្មីនេះ ត្រូវបានផលិតឡើងរួមគ្នា ដោយក្រុមហ៊ុន China Aerospace Science & Industry Corporation Limited និងរដ្ឋបាលខេត្ត Shanxi កាលពីឆ្នាំ ២០២២។

នាពេលអនាគត រថភ្លើងនេះអាចត្រូវបានប្រើប្រាស់សម្រា​ប់ការដឹកជញ្ជូន រវាងទីក្រុងធំៗ របស់ប្រទេសចិន និងសម្រួលឱ្យពលរដ្ឋ អាចធ្វើដំណើរពីទីក្រុងប៉េកាំង ទៅកាន់ទីក្រុងសៀងហៃ ក្នុងរយៈពេលត្រឹមតែ១ម៉ោងកន្លះប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក្តី គេពុំទាន់ឃើញមានសារព័ត៌មានណាមួយបញ្ជាក់ច្បាស់ អំពីពេលវេលាជាក់លាក់ នៃការបើកដាក់ឱ្យដំណើរការរថភ្លើងនេះ ជាផ្លូវការនៅឡើយទេ គិតមកទល់ពេលបច្ចុប្បន្ន៕ប្រភព: Newsweek៕

រដ្ឋមន្រ្តីសាធារណៈការចុះពិនិត្យទីតាំងភូមិសាស្រ្ត និងផ្ទៀងផ្ទាត់ផែនទីនៃផ្លូវនាវាចរណ៍ព្រែកជីកហ្វូណនតេជោ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនលោក ប៉េង ពោធិ៍នា បានដឹកនាំគណៈប្រតិភូក្រុមការងារបច្ចេ​កទេសពិសេស ចុះពិនិត្យទីតាំងភូមិសាស្រ្ត ត្រួតពិនិត្យនិយាមកា និងធ្វើការផ្ទៀងផ្ទាត់ផែនទី នៃគម្រោងផ្លូវនាវាចរណ៍ “ព្រែ​កជីកហ្វូណនតេជោ” នៅខេត្តតាកែវ និងខេត្តកែប។

ជាប្រធានក្រុមការងារបច្ចេកទេសពិសេស ទទួលបន្ទុកលើការកំណត់និយាមកា និងរៀបចំផែនទីលម្អិតសម្រាប់គម្រោ​ងព្រែកជីកហ្វូណនតេជោផងនោះ លោកប៉េង ពោធ៍នាបានចុះពិនិត្យទីតាំង នៅប្រឡាយ១៥ (ដោយជិះអូប័រ) នៅស្រុកអង្គបូរី ខេត្តតាកែវ និងនៅថ្ងៃស្អែក ទី១៣ ខែសីហា ឆ្នាំ២០២៤។

លោករដ្ឋមន្រ្តី និងគណៈប្រតិភូ នឹងត្រូវចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកព្រែកជីកហ្វូណនតេជោ ចេញទៅសមុទ្រកែប និងទីតាំងគំរូកំណត់និយាមកា នៅឆ្នេរអង្កោល ទីរួមខេត្តកែប។

បេសកកម្មនេះ ធ្វើឡើងដើម្បីបញ្ជាក់ឲ្យបានច្បាស់លាស់ថា តម្រាយផ្លូវទឹកព្រែកជីកហ្វូណនតេជោ ពិតជាធ្វើតាមផ្លូវទឹកចាស់ៗដែលមានស្រាប់ ពុំបានស្តារ និងអភិវឌ្ឍជាច្រើនទស​វ​ត្សរ៍មកហើយ និងដើម្បីជំរុញការងារអនុវត្តន៍ គ្រោងឱ្យបានលឿនទៅមុខ និងទាន់ពេលវេលា៕

ក្រុមការងារអន្តរក្រសួងគាំទ្រការធ្វើសន្ឋានកម្មចែករំលែកព័ត៌មានទៅវិញទៅមកដើម្បីសម្រួលដល់អ្នកវិនិយោគ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រុមមន្រ្តីអន្តរក្រសួង -ស្ថាប័ន គាំទ្រលើការធ្វើសន្ធានកម្មតភ្ជាប់ប្រព័ន្ធ ចែករំលែកទិន្នន័យទៅវិញទៅមក ជា​មួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លើការដឹកនាំ និងគ្រប់គ្រងធ្វើឱ្យប្រសើរឡើងកិច្ចសម្រួលវិនិយោគនៅកម្ពុជា។

កិច្ចប្រជុំនេះក្រោមអធិបតីភាព លោកស៊ុន ចាន់ថុល ឧប​នា​យករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំអន្តរក្រសួង ប្រជុំពិភាក្សាអំពីការធ្វើឱ្យប្រសើរឡើងកិច្ចសម្រួលវិនិយោគ តាមរយៈការធ្វើសន្ធានកម្មតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យទៅវិញទៅមក រវាងប្រព័ន្ធបច្ចេកវិទ្យារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយប្រព័ន្ធរបស់អន្តរក្រសួ​ង-ស្ថាប័ន។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកគង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងមន្រ្តីពាក់ព័ន្ឋ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីពិភាក្សា និងពិនិត្យលទ្ធភាពបង្កើនភាពងាយស្រួលជូនដល់វិនិយោគិន ដែលមានបំណងមកបណ្តាក់ទុន វិនិយោគនៅកម្ពុជា ពិសេសផ្តល់ភាពងាយស្រួលដល់ក្រសួង -ស្ថាប័នសាម៉ីក្នុងការគ្រប់គ្រង និងបង្កើនប្រសិទ្ធភាពធ្វើបច្ចុប្បន្នភាព ទិន្នន័យទាក់​ទងនឹងកិច្ចការវិនិយោគ តាមរយៈការធ្វើសន្ធានកម្មតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យទៅវិញទៅមក រវាងប្រព័ន្ធរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយប្រព័ន្ធរបស់អន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ។

ថ្លែងក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ វត្តមានរបស់ថ្នាក់ដឹកនាំនៃតំណាងឱ្យក្រសួង -ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានចំណា​យពេលវេលាចូលរួមប្រជុំពិភាក្សានាព្រឹកនេះ។

លោកបន្តថា ការចូលរួមរបស់អន្តរក្រសួង -ស្ថាប័នពាក់ព័ន្ធបានឆ្លុះបញ្ចាំង អំពីការចូលរួមយ៉ាងផុសផុល គាំ​ទ្រការអនុវត្តផែនការជាយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ក្នុងការបង្កើនប្រសិទ្ធភាពក្នុងការទាក់ទាញវិនិយោគិន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ពិសេ​សការទាញយកអត្ថប្រយោជន៍ ពីបច្ចេកវិទ្យាឌីជីថល ដើម្បីសម្រួលដល់ការទាក់ទាញវិនិយោគិន៕

អ្នកអភិវឌ្ឍន៍អចលនទ្រព្យហុងកុងគ្រោងបង្កើនការផ្គត់ផ្គង់ ផ្ទះល្វែងជិត២ម៉ឺនយូនីត ទៅក្នុងទីផ្សារនៅឆ្នាំនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: អ្នកអភិវឌ្ឍន៍អចលនទ្រព្យ បានចាប់ផ្តើមបង្ហា​ញក្តីសង្ឃឹមឡើងវិញលើទីផ្សារ ស្របពេលធនាគារកណ្តាលធំៗនៅលើពិភពលោក ពិសេសធនាគារកណ្តាលអាមេរិក(Fed) គ្រោងកាត់បន្ថយអត្រាការប្រាក់នៅខែកញ្ញាខាងមុខ។

អ្នក​អភិវឌ្ឍន៍​នៅទីក្រុងហុងកុង ​មិន​បានបង្ហាញ​សញ្ញា​ ឬបំណងផ្អាក​ការ​ចាប់​ផ្តើម​ គម្រោង​លំនៅដ្ឋានថ្មី ក្នុង​រយៈពេលប៉ុន្មាន​ខែ​ខាង​មុខ​នោះទេ ទោះបី​ជា​បញ្ហាអត្រា​ការ​ប្រាក់​បានបន្ត​បង្អាក់​តម្រូវ​ការ​ទិញផ្ទះ​ថ្មី និង​ធ្វើឱ្យតម្លៃ​អចលនទ្រព្យធ្លាក់ចុះ​ក្រោម​យ៉ាងណាក្តី។

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Midland Realty បានឱ្យដឹងថា ផ្ទះល្វែងជិត១ម៉ឺនយូនីត ក្នុងគម្រោងចំនួន២៤ ត្រូវបានគេរំពឹងថា នឹងបើកដំណើរការមុនដំណាច់ឆ្នាំនេះ បើធៀបនឹងនឹងផ្ទះល្វែង ចំនួន៩.៩១១យូនីត នៅក្នុងគម្រោងចំនួន២៧ ដែលបានបើកដាក់លក់ ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៤។

បើយោងតាមការគណនាបង្ហាញថា ផ្ទះល្វែងថ្មី ដែលដាក់លក់នៅឆ្នាំនេះ នឹងមានចំនួនសរុបជិត២ម៉ឺនយូនីត  ខណៈដែលក្រុមអ្នកអភិវឌ្ឍន៍ ដាក់ក្តីសង្ឃឹមលើការកាត់បន្ថយអត្រាការប្រាក់ ដើម្បីជំរុញការលក់ផ្ទះរបស់ពួកគេ។

ក្រុមហ៊ុន Midland បានអះអាងថា បណ្តាអ្នកអភិវឌ្ឍន៍លក់ដាច់ផ្ទះល្វែងបាន ប្រហែល៤.៨០០យូនីត ឬស្មើនឹងចំនួនជាង៤៨ភាគរយនៃផ្ទះល្វែងសរុប ដែលបើកដាក់លក់នៅលើទីផ្សារហុងកុងក្នុងអំឡុង ខែមករា ដល់ខែកក្កដា ឆ្នាំ២០២៤។

ការផ្គត់ផ្គង់រយៈពេលវែង នៃផ្ទះល្វែងថ្មីនៅក្នុងទីក្រុងហុងកុង ក៏នៅតែបន្តបង្ហាញសញ្ញាវិជ្ជមានផងដែរ។ ក្នុងនោះ ផ្ទះឯកជនចំនួន១.៤១៦យូនីត ត្រូវបានបញ្ចប់ការសាងសង់រួចរាល់នៅខែមិថុនា ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេល៥ខែ និងកើនឡើងជិត១៧ដង បើធៀបនឹងការសាងសង់បញ្ចប់ផ្ទះបានចំនួន៨០យូនីតនៅក្នុងខែឧសភា។

យោងតាមសារពត៌មាន South China Morning Post បានរាយការណ៍ថា ក្នុង​ឆមាស​ទី​មួយ​ ឆ្នាំ២០២៤នេះ​ ផ្ទះចំនួន​៧.០៩៥​យូ​នី​ត ​ត្រូវ​បាន​បញ្ចប់​ការសាងសង់រួចរាល់។ ចំនួននេះមានការថយ​ចុះ​៦​ភាគរយ​ បើធៀប​នឹង​ឆ្នាំ​មុន៕ប្រភព: SCMP៕

តម្លៃដឹកទំនិញរវាងរវាងតំបន់អាស៊ី និងតំបន់អឺរ៉ុប រំពឹងបន្តធ្លាក់ចុះដល់ឆ្នាំ២០២៥

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមការព្យាករណ៍សន្ទស្សន៍ នៃការជួញដូរតម្លៃកុងតឺន័រ ក្រុងសៀងហៃ នាពេលអនាគតបានបង្ហាញថា តម្លៃកុងតឺន័រដឹកទំនិញរវាងតំបន់អាស៊ី និងតំបន់អឺរ៉ុបអាចនឹងធ្លាក់ចុះបន្ថែមទៀតនៅឆ្នាំ២០២៥ខាងមុខ។

គិតត្រឹមថ្ងៃទី៥ ខែសីហានេះ សន្ទស្សន៍តម្លៃកុងតឺន័រ ដែលមានកិច្ចសន្យា ដឹកជញ្ជូនសម្រាប់ខែសីហា បានបិទការជួញដូរនៅត្រឹម៥.៦២៧ពិន្ទុ ខណៈសន្ទស្សន៍តម្លៃកុងតឺន័រ សម្រាប់កិច្ចសន្យានៅខែតុលា បានបិទនៅត្រឹម៣.៥៨៥ពិន្ទុ ធ្លាក់ចុះ៣% និង៩% រៀងគ្នាធៀបនឹងថ្ងៃទី២៩ ខែកក្កដា។

ចំណែក សន្ទស្សន៍តម្លៃកុងតឺន័រ សម្រាប់កិច្ចសន្យាខែមេសា ឆ្នាំ២០២៥ខាងមុខ បានឈរនៅត្រឹម១.៩៦១ពិន្ទុ ខណៈសន្ទស្សន៍តម្លៃកុងតឺន័រ សម្រាប់កិច្ចសន្យាខែមិថុនា ឆ្នាំ២០២៥ដូចគ្នា ឈរនៅត្រឹម១.៩៥៥ពិន្ទុ ធ្លាក់ចុះ៥% និង៦% រៀងគ្នា។

យោងតាមសន្ទស្សន៍ Shanghai Containerized Freight Index (SCFI) បានបង្ហាញថា តម្លៃកុងតឺន័រដឹកជញ្ជូនរវាងទីក្រុងសៀងហៃ និងតំបន់អឺរ៉ុបខាងជើង បានធ្លាក់ចុះ២% មកនៅត្រឹម៤.៩០៧ដុល្លារអាមេរិក ចំពោះកប៉ាល់ដែលផ្ទុកទំនិញបានចំនួន២១,៧តោន។

ដោយផ្អែកលើតម្លៃបិទការជួញ ដូរចុងក្រោយបំផុតរបស់សន្ទស្សន៍តម្លៃកុងតឺន័រ ដែលមានកិច្ចសន្យាដឹកជញ្ជូន សម្រាប់ខែសីហា (EC2408) និងសន្ទស្សន៍តម្លៃកុងតឺន័រ សម្រាប់កិច្ចសន្យានៅខែតុលា (EC2410) ទីផ្សាររំពឹងថា តម្លៃកុងតឺន័ររវាងតំបន់អាស៊ី -អឺរ៉ុបនឹងធ្លាក់ចុះ៤,៤៦% ចំនួន៣សប្តាហ៍ជាប់ៗគ្នាដល់ចុងខែសីហានេះ និងបន្តធ្លាក់ចុះ៤,៤៩% រៀងរាល់សប្តាហ៍ក្នុងរយៈពេល៩សប្តាហ៍ បន្ទាប់អូសបន្លាយដល់ចុងខែតុលា។

តម្លៃកុងតឺន័ររវាងតំបន់ទាំង២ ត្រូវបានគេរំពឹងថា នឹងបន្តធ្លាក់ចុះដល់ឆ្នាំ២០២៥ ស្របពេលតម្លៃដឹកជញ្ជូនកុងតឺន័រនាពេលបច្ចុប្បន្ន កំពុងត្រូវបានបញ្ចុះតម្លៃ ព្រោះសមត្ថភាពផ្ទុកទំនិញសរុប ទៅកាន់ទ្វីបអឺរ៉ុបខាងជើង នៅមានកម្រិតនៅឡើយ៕

ប្រភព: Container News

អគារអចលនទ្រព្យប្រើប្រាស់ចម្រុះកំពុងក្លាយជានិន្នាការថ្មីរបស់អ្នកជួលការិយាល័យនាពេលបច្ចុប្បន្ន

ដោយ: គង់ លាងហួរ

អន្តរជាតិ: អស់រយៈពេល៤ឆ្នាំហើយ ចាប់តាំងពីជំងឺកូវីដ បានចាប់ផ្តើម បានធ្វើឱ្យអគារការិយាល័យ នៅទូទាំងពិភពលោក ដាំក្បាលចុះមកទល់ពេលនេះ។

ការដំឡើងអត្រាការប្រាក់ តម្រូវការជួលធ្លាក់ចុះ គឺជាបញ្ហាដ៏ធំ ដែលទីផ្សារប្រឈមមុខ។

នៅវេទិកាអចលនទ្រព្យពិភពលោក MIT ឆ្នាំ២០២៤ ក្រុមអ្នកជំនាញ ក្នុងឧស្សាហកម្មអចលនទ្រព្យ បានផ្តល់នូវទស្សនវិស័យរបស់វិស័យនេះ។  ពួកគេបានជំរុញឱ្យម្ចាស់អចលនទ្រព្យពាណិជ្ជកម្មរិះរកវិធី ដើម្បីផ្តល់នូវភាពបត់បែនកាន់តែច្រើន ដូចជាការបន្ថយលក្ខខណ្ឌជួល និងការរចនាឌីហ្សាញការិយាល័យ ដោយប្រើជំនួយពីបញ្ញាសិប្បនិម្មិត(AI) ។

លោក Dror Poleg អ្នកប្រវត្តិសាស្រ្តសេដ្ឋកិច្ច និងជាអ្នកនិពន្ធសៀវភៅ “Rethinking Real Estate”បានលើកឡើងថា “វិស័យភោជនីយដ្ឋាន​ និងសណ្ឋាគារ​សុទ្ធតែមានភ្ញៀវពេញ។ ខុសប្លែកតែវិស័យការិយាល័យ ដែលនៅតែបន្តជួបប្រទះបញ្ហាប្រឈម ហើយវិស័យលំនៅដ្ឋាន ក៏ហាក់កំពុងមានបញ្ហាផងដែរ”។

ជាក់ស្ដែង បច្ចុប្បន្ន ចំនួន១ភាគ៥នៃការិយាល័យសរុបនៅសហរដ្ឋអាមេរិក ត្រូវបានគេចាក់សោរទុកឱ្យទំនេរចោល គ្មានអ្នកជួល ហើយតម្លៃអចលនទ្រព្យពាណិជ្ជកម្មជាទូទៅ បានដាំក្បាលចុះ១១ភាគរយ ចាប់តាំងពីខែមីនា ឆ្នាំ២០២២។

លោក Benjamin Breslau ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យសកល JLL បានលើកឡើងថា អគារការិយាល័យ ដែលសាងសង់ឡើងកាលពីអតីតកាលមិនស័ក្តិសមនឹងអនាគត ហើយនេះជាបញ្ហាប្រឈមដ៏ធំមួយ។

លោក Breslau បានបញ្ជាក់ឱ្យដឹងបន្តថា “យើងរកឃើញថា អគារការិយាល័យភាគច្រើន បានហួសសម័យទាំងទំនើបកម្ម និរន្តរភាព បច្ចេកវិទ្យា ឬទិដ្ឋភាពទីតាំង”។លោកបន្តថា “ បញ្ហាទាំងនោះពិបាកនឹងកែប្រែណាស់ ជាពិសេសក្នុងបរិបទបច្ចុប្បន្ន ថ្លៃដើមនៅលើពិភពលោកកំពុងកើនឡើងខ្ពស់”។

ផ្ទុយទៅវិញ អគារអចលនទ្រព្យពាណិជ្ជកម្មចម្រុះ ដែលច្របាច់បញ្ចូលគ្នានូវ Space បែបពាណិជ្ជកម្ម និងលំនៅដ្ឋាន កំពុងស្ទុះងើបឡើងវិញ នៅក្នុងតំបន់ដូចជាវិថី Newbury Street ក្នុងទីក្រុង Boston រដ្ឋ Massachusetts ដែលពីមុនធ្លាប់ជាអតីតតំបន់លំនៅដ្ឋាន។

លោក Breslau បានព្យាករណ៍ថា មនុស្សកាន់តែច្រើននឹងមានបំណងធ្វើការ និងរស់នៅកន្លែងណាមួយ ដែលប្រៀបដូចជាសហគមន៍ ហើយលោកបានបញ្ជាក់ថា បរិស្ថានអគារប្រើប្រាស់ចម្រុះ អាចជួយសម្រេចបាននូវក្តីប្រាថ្នានេះ។

ដោយសារតែក្រុមហ៊ុនជាច្រើន កំណត់យកនិរន្តរភាពជាអាទិភាពមួយនាពេលបច្ចុប្បន្ននេះ អគារប្រើប្រាស់ចម្រុះកំពុងលេចធ្លោ ចំពោះសមត្ថភាព ក្នុងការជួយថែរក្សាបរិស្ថាន តាម    រយៈការកាត់បន្ថយពេលវេលា ធ្វើដំណើររបស់បុគ្គលិក៕ប្រភព: MIT៕