Futures show more downside to freight rates in 2025

Port of Shanghai
Shanghai container futures trades suggest that Asia-Europe freight rates could fall further in 2025, after appearing to have peaked now.

On 5 August, the index points of the EC2408 (August contract) closed at 5,627, while the EC2410 (October contract) closed at 3,585 points, losing 3% and 9%, respectively, from 29 July. The EC2504 (April 2025 contract) stood at 1,961 points, while the EC2506 (June 2025 contract) stood at 1,955 points, down 5% and 6%, respectively, from 29 July.

On 2 August, the Shanghai Containerised Freight Index (SCFI) showed that the Shanghai-North Europe rate slipped 2% from the previous week to US$4,907/TEU, although this was substantially higher than the US$947/TEU a year ago.

Linerlytica’s report today (6 August) stated that the near-term contracts led the decline for most of last week before the longer dated contracts became caught on the US recession fears.

Containerised Freight Index Futures began trading last August through the Shanghai International Energy Exchange, a subsidiary of the Shanghai Futures Exchange. The paper trades are executed by shippers, forwarders and liner operators.

Trading volumes are shifting from EC2410 to the later contracts with EC2504 gaining the most market interest.

Linerlytica said: “Based on the EC2408 and EC2410 latest closing prices, the futures market is pricing in a 4.46% decline each week in the next three weeks to the end of August, to be followed by a 4.49% decline each week in the following nine weeks to the end of October. Rates are expected to continue to fall through 2025, with current EC2506 rates trading at a 68% discount to the SCFIS (Shanghai Containerised Freight Index based on Settled Rates).

Sentiment has turned negative despite the rates holding up much better than the Asia-US West Coast and Asia-Mediterranean rates, with carriers’ rate quotations starting to drop in a further indication that rates have peaked.”

Linerlytica opined that while freight futures continue to weaken, carriers are still in a strong position as overall capacity to North Europe remains limited with the 13-week moving average still down 3.4% compared to last year despite recent new capacity additions.

Source: Container news

មន្រ្តីជាន់ខ្ពស់កម្ពុជា ថៃ បើកកិច្ចប្រជុំទាក់ទងនិតិវិធីច្បាប់ និងការអភិវឌ្ឈវិស័យផ្លូវដែកតភ្ជាប់ទៅកាន់ប្រទេសទាំងពីរ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ  មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ បានបើកកិច្ចប្រជុំពិភាក្សាស្ដីពី ការត្រៀមរៀបចំទស្សនកិច្ចសិក្សាស្វែងយល់ និងផ្លាស់ប្ដូរបទពិសោធន៍អំពី ការគ្រប់គ្រង នីតិវិធីច្បាប់ បទដ្ឋានគតិយុត្ត និងការអភិវឌ្ឍវិស័យផ្លូវដែកទៅកាន់ប្រទេសថៃ។

កិច្ចប្រជុំ ដែលបានធ្វើឡើងកាលពីចុងសប្តាហ៍មុន ដឹកនាំលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ពីចម្ងាយពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួង-សា្ថប័នពាក់ព័ន្ធ តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្រុមការងារជំនាញបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យទៅលើប្រធានបទសំខាន់ៗមួយចំនួន ដែលត្រូវលើកយកទៅជជែក ពិភាក្សាជាមួយភាគីថៃ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើការដឹកជញ្ជូន ឆ្លងកាត់ច្រកព្រំដែនអន្តរជាតិ សំដៅពង្រឹងរំហូរ ​នៃការដឹកជញ្ជូនទំនិញ និងអ្នកដំណើរនៅតាមព្រំដែនអន្តរជាតិកម្ពុជា-ថៃ ឱ្យមានភាពល្អប្រសើរឡើង ជាពិសេ​ស ដើម្បីសិក្សាស្វែងយល់បន្ថែមពីការលើកកម្ពស់ និងការតភ្ជាប់វិស័យដឹកជញ្ជូន តាមផ្លូវដែករវាងប្រទេសទាំងពីរ ក៏ដូចជាផ្លាស់ប្ដូរបទពិសោធន៍ រវាងគ្នាទៅវិញទៅមក សំដៅពន្លឿននូវការអនុវត្តកិច្ចព្រមព្រៀងស្ដីពី ការដឹកជញ្ជូនផ្លូវដែករវាងប្រទេសទាំងពីរ កម្ពុជា-ថៃ។

នៅក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូកម្ពុជាគ្រោងនឹងជួបសវនាការ និងសម្តែងការគួរសមផងដែរ ជាមួយក្រសួងដឹកជញ្ជូនថៃ និងជួបពិភាក្សាការងារ ជាមួយសហគ្រាសផ្លូវដែករដ្ឋថៃ ស្ថាប័នភ្នាក់ងារថៃផ្តល់ជំនួយ សម្រាប់ប្រទេសជិតខាង(NEDA) លេខាធិការដ្ឋានគម្រោង អភិវឌ្ឍន៍របៀងសេដ្ឋកិច្ចខាងកើត(EEC)  ផែស្ងួតផ្លូវដែកឡាតក្រាបាំង(ICD)  អង្គភាព និងវិស័យឯកជនដែលបម្រើឱ្យវិស័យផ្លូវដែកថៃ៕

DOTr completes P6.6 billion regional airport projects

Philippines — The Department of Transportation (DOTr) has delivered P6.6 billion worth of airport projects so far under the Marcos administration, benefiting travel and tourism in the regions.

In a report, the DOTr said it has completed 48 projects to date upgrading regional airports in compliance with President Marcos’ directive to invest in aviation infrastructure.

The DOTr has spent P6.6 billion for these projects, distributing the amount for various upgrades of airports in Luzon, Visayas and Mindanao.

The largest of these airport projects include the construction of new facilities at the Vigan Airport and the establishment of another taxiway at the Davao International Airport.
The agency has also rehabilitated the passenger terminal buildings of the airports in Butuan and General Santos City.

Moreover, the DOTr has enhanced the gateways to Bacolod, Basco, Busuanga, Cauayan, Cuyo, Laoag and Palanan. The agency said more projects are underway with the goal of building up inter-island connectivity.
For 2025, the DOTr is seeking P12 billion from Congress for its aviation infrastructure program, still prioritizing the rehabilitation and upgrade of regional airports.

Improving provincial gateways is seen as one way to disperse economic growth, as it encourages airlines to connect the regions to the rest of the archipelago and outside the Philippines.

Cebu Pacific will begin flying direct between Davao and Bangkok, by way of Don Mueang, on Oct. 28. The route will be flown thrice a week, giving travelers multiple options in reaching tourist hotspot Thailand.

Source: Philstar

តើលោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានផ្តើមអាជីពយ៉ាងដូចម្តេចក្នុងវិស័យអចលនវត្ថុ?

ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ ក្នុងវិស័យអចលនវត្ថុនៅកម្ពុជា គ្មានអ្នកណាមិនធ្លាប់លឺឈ្មោះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ឡើយ ជាមួយនឹងទេពកោសល្យ ក្នុងការនិយាយជាសាធារណៈ។

លោកឧកញ៉ា ក៏ជាអ្នកផ្តល់នូវទស្សនវិស័យ និងនិយាយជាមួយអ្នកសារព័ត៌មានជាតិ អន្តរជាតិប្រកបដោយភាពមុតស្រួច និងមានភាពស៊ីជម្រៅផងដែរ។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ជាកូនអ្នកក្រុងបាវិត ខេត្តស្វាយរៀង ដែលបានចាកចេញពីស្រុកកំណើត ក្នុងឆ្នាំ ១៩៩៥ ក្នុងវ័យ ១៦ឆ្នាំ ដើម្បីបន្តការសិក្សា នៅវិទ្យាល័យស្វាយរៀង និងដើរតាមក្តីស្រមៃរបស់ខ្លួន។

ចាប់ផ្តើមការងារដំបូង ជាគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោង ក្នុងឆ្នាំ១៩៩៧ លោកឧកញ៉ាគីម ហ៊ាងបានយកអាជីពនេះ សម្រាប់ដូរបាយ និងបានចាប់ផ្តើមការងារជាអ្នករត់តុ តាមក្លិបកំសាន្ត និងហាងខារ៉ាអូខេ ពីម៉ោង៦យប់ ដល់ម៉ោង២ភ្លឺ នៅក្នុងឆ្នាំ១៩៩៨ ពេលមកដល់រាជធានីភ្នំពេញ។

ក្រោយឆ្លងកាត់បទពិសោធន៍ជាច្រើនទាំងផ្អែមល្ហែម និងជីចត់ក្នុងជីវិត លោកឧកញ៉ាបានទទួលលទ្ឋផលល្អទាំងការសិក្សា និងអាជីវកម្ម ជាហេតុធ្វើឲ្យលោកអាច​សម្រេ​ចបាននូវសមិទ្ធផលធំៗ ក្នុងជីវិតការងារជាច្រើន។

មកទល់បច្ចុប្បន្ន លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង គឺជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនជាច្រើន រួមមាន ទី១. ជាស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត (Khmer Real Estate Co., Ltd) ទី២. ជាស្ថាបនិក និងជានាយកប្រតិបត្តិ KW Cambodia ដែលមានប្រភពមកពីអាមេរិក
ទី៣ ជាស្ថាបនិក និងជានាយកប្រតិបត្តិ បុរី វិមានសំណាង (Borey Vimean Samnang) ទី៤. ជាស្ថាបនិក និងជានាយកប្រតិបត្តិ បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence)
និងទី៥. នឹងត្រៀមបើកគំរោងសំណាង រ៉េស៊ីដេន (Samnang Residence) ក្នុងពេលឆាប់ៗខាងមុខនេះ។

សូមចូលមើលគេហទំព័រ Website ខាងក្រោមនេះ ដើម្បីដឹងពីអាជីវកម្មប្រចាំថ្ងៃរបស់ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ៖
www.khmerrealestate.com.kh
www.kwcambodia.com
www.boreyksresidence.com
www.boreyvimeansamnang.com

លោកអ្នកអាចទាក់ទងដោយផ្ទាល់មក ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដែលបានប្រែក្លាយខ្លួន ពីភ្នាក់ងារអចលនទ្រព្យ​វ័យក្មេង និងក្រីក្រម្នាក់ ក្នុងឆ្នាំ ២០០១ មកជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីល្បាញម្នាក់ តាមរយះលេខទូរស័ព្ទ៖ +855 12 96 2000 (WhatsApp & Telegram) និងតាមរយះ Email: [email protected]៕

តើការជួលការិយាល័យនៅក្នុងទីក្រុងល្បីៗចំនួន៥របស់ប្រទេសចិនមានតម្លៃប៉ុន្មានក្នុងមួយខែ?

ដោយ: គង់ លាងហួរ

អន្តរជាតិ: នៅត្រីមាសទី២ ឆ្នាំ២០២៤ តម្លៃការិយាល័យនៅទីក្រុងប៉េកាំង ទីក្រុងសៀងហៃ ទីក្រុងហុងកុង និងទីក្រុងក្វាងចូវ របស់ប្រទេសចិន បានធ្លាក់ចុះខ្លាំងជាងគេបំផុតក្នុងចំណោមបណ្តាទីក្រុងចំនួន២៣ ទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះបើយោងតាមទិន្នន័យ ពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ ​​Knight Frank ។

ខាងក្រោមនេះជាតម្លៃការិយាល័យ នៅទីក្រុងចំនួន៥ នៅក្នុងប្រទេសចិន គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៤៖

ទី១: ទីក្រុងប៉េកាំង

តម្លៃជួលការិយាល័យលំដាប់ Prime នៅរដ្ឋធានីប៉េកាំង បានធ្លាក់ចុះ១១,១ភាគរយ នៅត្រីមាសទី២ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់២៨១យ័ន(ប្រហែល៣៨,៦៧ដុល្លារ) ក្នុងម៉ែត្រការ៉េក្នុងមួយខែ ខណៈអត្រាការិយាល័យលំដាប់ Prime ដែលគេទុកចោលគ្មានអ្នកជួល បានស្ថិតក្នុងរង្វង់១៨ភាគរយ។

ទី២: ទីក្រុងសៀងហៃ

តម្លៃជួលការិយាល័យលំដាប់ Prime នៅទីក្រុងសៀងហៃ បានធ្លាក់ចុះ៩,៩ភាគរយ នៅត្រីមាសទី២ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់២២៨យ័ន(ប្រហែល៣១,៣៨ដុល្លារ) ក្នុងម៉ែត្រការ៉េក្នុងមួយខែ ខណៈអត្រាការិយាល័យលំដាប់ Prime ដែលគេទុកចោល គ្មានអ្នកជួលបានស្ថិតក្នុងរង្វង់២០,៨ភាគរយ។

ទី៣: ទីក្រុងក្វាងចូវ

តម្លៃជួលការិយាល័យលំដាប់ Prime នៅទីក្រុងមួយនេះ បានធ្លាក់ចុះ៨,៨ភាគរយ នៅត្រីមាសទី២ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់១៣៥យ័ន(ប្រហែល១៨,៥៨ដុល្លារ)ក្នុងម៉ែត្រការ៉េក្នុងមួយខែ ខណៈអត្រាការិយាល័យលំដាប់ Prime ដែលគេទុកចោល គ្មានអ្នកជួលបានស្ថិតក្នុងរង្វង់១២ភាគរយ។

ទី៤: ទីក្រុងស៊ិនជិន

តម្លៃជួលការិយាល័យលំដាប់ Prime នៅទីក្រុងនេះ បានធ្លាក់ចុះ៧,៨ភាគរយ នៅត្រីមាសទី២ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់១៦៦យ័ន(ប្រហែល២២,៨៤ដុល្លារ)ក្នុងម៉ែត្រការ៉េក្នុងមួយខែ ខណៈអត្រាការិយាល័យលំដាប់ Prime ដែលគេទុកចោល គ្មានអ្នកជួលបានស្ថិតក្នុងរង្វង់២៥,៨ភាគរយ។

ទី៥: ទីក្រុងហុងកុង

តម្លៃជួលការិយាល័យលំដាប់ Prime នៅទីក្រុងហុងកុង បានធ្លាក់ចុះ៨,៨ភាគរយ នៅត្រីមាសទី២ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់ប្រហែល១២៨,២០ដុល្លារក្នុងម៉ែត្រការ៉េក្នុងមួយខែ ខណៈអត្រាការិយាល័យលំដាប់ Prime ដែលគេទុកចោលគ្មានអ្នកជួល បានស្ថិតក្នុងរង្វង់១២ភាគរយ៕ប្រភព: Knight Frank៕

ហ្វីលីពីនបោះទុនរាប់លានដុល្លារដើម្បីធ្វើទំនើបកម្មអាកាសយានដ្ឋានទូទាំងប្រទេស

ដោយ: គង់ លាងហួរ

ម៉ានីល: គិតមកទល់ពេលនេះ រដ្ឋាភិបាលហ្វីលីពីនក្រោមរដ្ឋបាលលោក ប្រធានាធិបតី Ferdinand Marcos jr បានបោះទុនវិនិយោគ លើគម្រោងព្រលានយន្តហោះនានា សរុបជាទឹកប្រាក់ចំនួន៦,៦ពាន់លានប៉េសូ (ប្រហែល១១៥,២៧លានដុល្លារ) ដើម្បីជំរុញវិស័យទេសចរណ៍។

ក្រសួងដឹកជញ្ជូនហ្វីលីពីន បានបញ្ជាក់នៅក្នុងរបាយការ​ណ៍ថា គិតមកដល់បច្ចុប្បន្ន ខ្លួនបានបញ្ចប់គម្រោងចំនួន៤៨ ក្នុងការធ្វើឱ្យប្រសើរឡើង នូវអាកាសយានដ្ឋាន ក្នុងតំបន់មូលដ្ឋាន ដោយអនុលោមតាមការណែនាំរបស់លោក Marcos ដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍។

គម្រោងអាកាសយានដ្ឋានដ៏ធំបំផុតទាំងនេះ រួមមានការសាងសង់ចំណតថ្មី នៅអាកាសយានដ្ឋាន Vigan ស្ថិតនៅឆ្នេរសមុទ្រភាគខាងលិចនៃកោះ Luzon និងការបង្កើតផ្លូវតាក់ស៊ីមួយទៀត នៅអាកាសយានដ្ឋានអន្តរជាតិ Davao នៅលើកោះ Mindanao ភាគខាងត្បូងប្រទេសហ្វីលីពីន។

រដ្ឋាភិបាលក៏បានធ្វើការស្តារឡើងវិញ នូវអគារចំណតអ្នកដំណើររបស់អាកាសយានដ្ឋាននានា នៅក្នុងទីក្រុង Butuan និងទីក្រុង General Santos។

លើសពីនេះ ក្រសួងដឹកជញ្ជូនហ្វីលីពីន បានពង្រឹងច្រកទ្វារ ទៅកាន់អាកាសយានដ្ឋានជាច្រើនផ្សេងទៀត ដូចជាអាកាសយានដ្ឋាន Bacolod អាកាសយានដ្ឋាន Basco អាកាសយានដ្ឋាន Busuanga អាកាសយានដ្ឋាន Cauayan អាកាសយានដ្ឋាន Cuyo អាកាសយានដ្ឋានLaoag និងអាកាសយានដ្ឋាន Palanan ។

សម្រាប់ឆ្នាំ២០២៥ខាងមុខ រដ្ឋាភិបាលគ្រោងបោះទុនបន្ថែមចំនួន១២ពាន់លានប៉េសូ ដើម្បីទ្រទ្រង់កម្មវិធីហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍របស់ខ្លួន និងបន្តផ្តល់អាទិភាពដល់ការស្តារឡើងវិញ និងការធ្វើឱ្យប្រសើរឡើង នូវអាកាសយានដ្ឋានក្នុងតំបន់មូលដ្ឋាន។

ការកែលម្អច្រកផ្លូវចូល ទៅកាន់ព្រលានយន្តហោះនៅតាមតំបន់មូលដ្ឋាន ត្រូវបានគេមើលឃើញជាមធ្យោបាយមួយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ព្រោះការណ៍នេះ លើកទឹកចិត្តឱ្យក្រុមហ៊ុនអាកាសចរណ៍នានា តភ្ជាប់ជើងហោះហើរពីតំបន់ទេសចរណ៍របស់ហ្វីលីពីន ទៅកាន់គោលដៅអន្តរជាតិ។

​ជាក់ស្ដែង ក្រុមហ៊ុនអាកាសចរណ៍ Cebu Pacific បានប្រកា​សថា ខ្លួនគ្រោងបើកជើងហោះហើរចេញ ពីទីក្រុង Davao លើកោះMindanao ទៅកាន់ទីក្រុងម៉ានីល និងហោះហើរទៅក្រៅប្រទេសក្នុងពេលឆាប់ៗខាងមុខ៕ប្រភព: Philstar៕

អ្នកជំនាញនៅតែបង្ហាញសុទិដ្ឋិនិយមលើទីផ្សារអចលនទ្រព្យ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រុមអ្នកជំនាញជើងចាស់ បានបង្ហាញសុទិដ្ឋិនិ​យម ពីទីផ្សារអចលនទ្រព្យសម្រាប់ពេលអនាគត ដែលនឹងមានឱកាសរីកចម្រើនបន្តទៀត។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យCPL លោកឧកញ៉ាចេង ខេង បានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍មុនថា អ្នកណាក៏រស់នៅជាមួយអចលនវត្ថុ ដែលអ្នកណាក៏រស់នៅលើផ្ទះ ដែរ ព្រោះវិស័យនេះ វាផ្សារភ្ជាប់ជាមួយនឹងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។

លោកបញ្ជាក់ថា “បើវិស័យនេះធ្លាក់ចុះ វិស័យអ្វីផ្សេងទៀតក៏ធ្លាក់ចុះ”។ លោកឧកញ៉ាបានបន្ថែមថា “ឲ្យតែយើងវិនិយោគ លើអចលនវត្ថុ ទោះវាមិនល្អនាពេលនេះ តែវានឹងប្រ​សើរមកវិញ ប្រៀបដូចយើងកាត់សក់ តែសក់វានឹងដុះមកវិញ”។

ជាមួយគ្នានេះ លោកឧកញ៉ាចេង ខេងបានលើកទឹកចិត្តឲ្យអ្នករកស៊ីនៅក្នុងវិស័យនេះ ចូលរួមគោរពច្បាប់ ដើម្បីផ្តល់ទំនុកចិត្តដល់ទីផ្សារ ព្រោះបើសិនជាអ្នកមិនគោរពច្បាប់ ទៅបោកប្រាស់អ្នកវិនិយោគ គេនឹងនិយាយតៗគ្នាអាក្រក់ពីយើង ដែលនឹងធ្វើឲ្យប៉ះពាល់ ដល់ទំនុកចិត្តរយៈពេលវែង និងធ្វើឲ្យវិស័យនេះ បន្តរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។

ចំណែកប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចល​នវត្ថុកម្ពុជា លោកសន សៀបបានមានប្រសាសន៍ថា កម្ពុជានៅតែមានសក្តានុពលទូលំទូលាយ លើវិស័យអចលនទ្រព្យ ពិសេសនៅរាជធានីភ្នំពេញ ខេត្តសៀមរាប សៀ​ម​រាប និងខេត្តកំពតជាដើម។

លោកបន្តថា “ស្ថានភាពអចលនទ្រព្យ មានវដ្តជីវិតរបស់វា ហើយបញ្ហាដែលយើងជួបបច្ចុប្បន្ន ដោយសារយើងមានបញ្ហាកូវីដ សង្រ្គាម និងវិបត្តិសេដ្ឋកិច្ចសកល”។ លោកបន្តថា ទោះជាយ៉ាងណា ទីផ្សារនេះនឹងមានភាពល្អប្រសើរ ត្រលប់មកវិញនាពេលខាងមុខ”។

លោកបន្តថា អ្វីដែលយើងកំពុងផ្តោត គឺក្នុងនាមសមាគម និងក្រុមហ៊ុន ដែលមានជំនាញនៅក្នុងវិស័យនេះ ជាអ្វីដែលត្រូវ ពង្រឹងផ្នែកខាងក្នុងរបស់យើង”។ លោកបន្តថា “ជាមួយគ្នានេះ យើងផ្តោតលើការផ្សព្វផ្សាយ ពីសក្តានុពលសេដ្ឋកិច្ច និងអច​ល​នទ្រព្យនៅតាមបណ្តាខេត្ត មានសក្តានុពលនានា ពិសេសការពង្រឹងច្បាប់ ជាកិច្ចការដែលយើងត្រូវធ្វើ ដើម្បីបង្កើតទំនុកចិត្ត ព្រោះអ្វីៗវានឹងត្រលប់មកវិញនៅក្នុងទីផ្សាររបស់យើង”៕

អាជ្ញាធរខេត្តកោះកុង និង គ អ ឆ កចុះសិក្សានិងពិនិត្យទីតាំងគំរោងអភិវឌ្ឈន៍ប្លង់ឆ្នេរសមុទ្រ

ដោយៈ គង់ សូរិយា

កោះកុងៈ លោក អន សុធារិទ្ធ អភិបាលរងខេត្ត បានដឹកនាំក្រុមការងារខេត្ត ស្វាគមន៍ក្រុមការងារគណៈកម្មាធិការឆ្នេរ (គ អ ឆ ក) ថ្នាក់ជាតិ ដែលបានដឹកនាំបេក្ខជន និងវិស្វករស្ថាបត្យកម្ម រចនាគម្រោងប្លង់តាមឆ្នេរសមុទ្រចំនួន៣៩ក្រុម ចុះសិក្សា និងពិនិត្យទីតាំងគម្រោងរចនាប្លង់ឆ្នេរសមុទ្រ នៅស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុងផងនោះ លោកអន សុធារិទ្ឋ។

វិញ្ញាសារទី៤ ខេត្តកោះកុង ការរចនាគម្រោងប្លង់តាមបណ្តោយឆ្នេរសមុទ្រ ដោយគិតចាប់ពីឆ្នេរកោងកាង ពាមក្រ​សោប រហូតដល់ព្រែកកោះយ៉ និងមួយផ្នែកទៀតចាប់ពីឆ្នេរប៉ាក់ខ្លង រហូតដល់ព្រែកកោះប៉ោ ដែលជា ប្រភេទឆ្នេរកម្សាន្ត និងឆ្នេរខ្សាច់កម្សាន្ត មានប្រវែងឆ្នេរសរុបប្រមាណ១៤,៥៩៨ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ស្មាច់មានជ័យ សង្កាត់ដងទង់ សង្កាត់ស្ទឹងវែង នៃក្រុងខេមរភូមិន្ទ និងឃុំប៉ាក់ខ្លង ឃុំពាមក្រសោបនៃស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ខេត្តកោះកុងមានឆ្នេរដ៏ស្រស់ស្អាត និងបានចូលជាសមា​ជិកក្លឹបឆ្នេរស្អាតជាងគេនៅលើពិភពលោក ដូចបណ្តាខេត្តជាប់តំបន់ឆ្នេរចំនួន៣ទៀត រួមមាន ខេត្តព្រះសីហនុ កំពត និងខេត្តកែប៕

ដំណឹងល្អៈ កម្ពុជាដាក់ដំណើរការប្រព័ន្ធ Cambodia e-Arrival នៅដើមខែកញ្ញាខាងមុខ

ដោយៈ គង់ សួរិយា

ភ្នំពេញៈ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតីហ៊ុន ម៉ាណែតបានប្រកាសកាលពីថ្ងៃអាទិត្យថា  កម្ពុជានឹងនឹងត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ឋ Cambodia E-Arrival នៅព្រលានយន្តហោះទាំងបីរបស់កម្ពុជា ចាប់ពីថ្ងៃទី១ ខែកញ្ញា ២០២៤។

ការដាក់ដំណើរការប្រព័ន្ឋនេះ ដើម្បីសម្រួលដល់ការមកដល់របស់ភ្ញៀវជាតិនិងអន្តរជាតិ។

សម្តេចបានសរសេរ លើបណ្តាញទំនាក់ទំនងសង្គមថា “ខ្ញុំសូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានខិតខំរៀបចំ អភិវឌ្ឍន៍ប្រព័ន្ធអេឡិចត្រូនិចនេះឡើង ក៏ដូចជាចំពោះគ្រប់ក្រសួងស្ថាប័ន ដែលបានចូលរួមសហការ ដើម្បីរៀបចំឱ្យប្រព័ន្ធនេះបានដំណើរការ សម្រាប់ត្រៀមផ្ដល់សេវាដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលធ្វើដំណើរមកកាន់ ព្រះរាជាណាចក្រកម្ពុជា។

ការដាក់ដំណើរការប្រព័ន្ឋនេះ រំពឹងនឹងកាត់បន្ថយនូវនិតិវិធីស្មុគ្រស្មាញនានា ពិសេសការទាមទារលុយពីភ្ញៀវទេសច​រណ៍អន្តរជាតិ នៅតាមព្រលានយន្តហោះ ពីក្រុមមន្រ្តីអន្តោប្រវេសន៍ ដែលវាបានក្លាយជាគំរូអាក្រក់មួយ និងបានធ្វើឲ្យមានការនិយាយតៗគ្នាយ៉ាងអាក្រក់ពីកម្ពុជា។ នេះបើតាមលោកយិន លាងគង់ ប្រធានសមាគមសហគ្រិន សារព័ត៌មានសេដ្ឋកិច្ចកម្ពុជា។

លោកបន្តថា “យើងគួរស្វាគមន៍គេដោយក្តីគោរព និងស្នាមញញឹម មិនមែននាំឲ្យគេមានអារម្មណ៍មិនល្អ គ្រាន់តែមកដល់កម្ពុជាភ្លាមនោះទេ”។ លោកបន្តថា “ការអនុវត្តន៍ប្រព័ន្ឋE-arrival គួរតែដាក់នៅតាមព្រំដែនគោកផងដែរ ព្រោះមានការគាបសង្កត់ភ្ញៀវយ៉ាងខ្លាំង ដួចករណីនៅតាមអាកាសយានដ្ឋានទាំងបីផងដែរ”៕

Economists warn of potential ‘lost decade’

SCB EIC, a research centre under Siam Commercial Bank (SCB), has raised concerns that the economy might be on the verge of entering a “lost decade”.

Drawing from Japan’s experience, SCB EIC warns that Thailand could face economic stagnation extending until 2050.

The term “lost decade” is used to describe Japan’s economy during the 1990s, characterised by two key features: (1) prolonged low economic growth and (2) a loss of confidence among the Japanese people that the economy would recover to its former growth levels, leading them to save more and spend less.

Japan entered its lost decade following the asset price bubble crisis (1986-91).

The asset price bubble crisis ultimately impacted household balance sheets, resulting in Japan experiencing an extended economic stagnation lasting over three decades.

Comparing the Thai economy since the outbreak of the Covid-19 pandemic with Japan’s economy when the asset bubble burst, it is evident that both countries saw their real GDP and private sector confidence deviate from pre-crisis trends in a similar manner, with no signs of returning to pre-crisis trends.

“Thailand’s economy is likely to enter into such a pattern during the post- pandemic period with real GDP and private confidence deterioration,” warned SCB EIC chief economist Somprawin Manprasert.

Source: Bangkok Post