តើក្រុមអ្នកជំនាញលើកឡើងបែបណាខ្លះ ពីស្ថានភាពទីផ្សាអចលនទ្រព្យនៅត្រីមាសទី១ដើមឆ្នាំនេះ?

        ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ ពពកខ្មៅ នៅតែបាំងពន្លឺព្រះអាទិត្យ ដូចគ្នានឹងវិស័យអចលនទ្រព្យកម្ពុជា ​នៅតែស្ថិតក្នុងមានសភាពមិនច្បាស់លាស់ ស្រ បពេលចំនួនអ្នកលក់បន្តកើនឡើងខ្ពស់។

អគ្គនាយកក្រុមហ៊ុនAdvance Real Estate លោកប៉ូ អ៊ាវគង់បានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម កាលពីថ្ងៃទី១ មេសាថា និយាយជារួម ក្នុងរយៈពេលបីខែដើមឆ្នាំនេះ ដូចជាមិនយូរទេ និងមិនមានអ្វីប្រែប្រួលច្រើនឡើយ ដោយសារគម្លាតពេលវេលាមិនមានរយៈពេលវែង ដែលតាមធម្មតាការងើបឡើងវិញរបស់វិស័យនេះ ទាមទារពេលវេលាសមស្របមួយ។លោកបញ្ជាក់ថា “ទោះជាយ៉ាងណាការទិញ លក់ លើដីទំហំតូចៗ ដែលមានតម្លៃចន្លោះ៧ម៉ឺន ទៅ២០ម៉ឺនដុល្លារ មានសកម្មភាពទិញ លក់តិចតួច”។ លោកបន្តថា “អចលនទ្រព្យដែលលក់ចេញបាន ភាគច្រើន ជាអចលនទ្រព្យល្អ ដែលមានតម្លៃក្រោមទីផ្សារ”។

 ទោះជាយ៉ាងណា លោកស៊ា ឆៃលីនអគ្គនាយកក្រុមហ៊ុនឆៃលីនស៊ា រៀលធី បានសម្តែងសុទិដ្ឋិនិយមជាងនេះ ប៉ុន្តែលោកបានសង្កេតឃើញចំនួនអចលនទ្រព្យ ដែលបានដាក់លក់លើទីផ្សារបានកើនឡើង ធៀបនឹងឆ្នាំ២០២៣កន្លងមកនេះ។លោកបន្តថា “ស្ថានភាពទីផ្សារ មានសភាពត្រដំត្រសងនឹងចុងឆ្នាំមុន ប៉ុន្តែចំនួនអ្នកលក់បានកើនឡើង ដែលធ្វើឲ្យតម្លៃបន្តធ្លាក់ចុះ”។ លោកបន្តថា “នៅពេលទីផ្សារមានការដាក់លក់ច្រើន ប្រាកដណា​ស់ អ្នកទិញនឹងមានជម្រើសច្រើន ពួកគេនឹងសង្កត់តម្លៃឲ្យធ្លាក់ចុះបន្តទៀត”។

 ចំណែកលោកបណ្ឌិតតេង រិទ្ឋីអគ្គនាយកក្រុមហ៊ុនR- Investment បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា ក្នុងស្ថានភាពបច្ចុប្ប​ន្ននេះ មានអ្នកវិនិយោគបរទេស បានមកកាន់កម្ពុជាច្រើន ប៉ុន្តែពួកគេផ្តោតលើវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ឋច្រើន តាមរយៈប្រទេសដែលជាសម្ព័ន្ឋមិត្តររបស់កម្ពុជា។លោកបន្តថា “វិស័យអចលនទ្រព្យ នៅមានសភាពប្រទាញប្រ​ទង់ច្រើន ដោយសារមានបញ្ហាបោកប្រាស់ ការប្រើប្រាស់ប្រព័ន្ឋផនស្ស៊ីស្គីម ក្នុងវិស័យនេះជាដើម”។ លោកបន្តថា “នៅរាជធានីភ្នំពេញ គំរោងមួយចំនួននៅដំណើរការ ប៉ុន្តែនៅតាមបណ្តាខេត្ត គំរោងដីឡូត៍ស្ថិតក្នុងសភាពទ្រឹងនៅឡើយ ដោយសារលំហូរFDIនៅមានកម្រិតបើទោះរដ្ឋាភិបាលបានខិតខំយ៉ាងណាក្តី”៕

RGPPSEZទាក់ទាញក្រុមហ៊ុនចំនួនជាង១០០ចូលរួមក្នុងខ្សែ ច្រវ៉ាក់ផលិតកម្ម

        ដោយៈគង់ សូរិយា

        ភ្នំពេញៈ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ (RGPPSEZ)រហូតមកទល់ពេលនេះ បានទាក់ទាញក្រុមហ៊ុនជាតិ អន្តរជាតិចំនួន១១៤ មកបោះទុនវិនិយោគនៅមូលដ្ឋានេះ។

បង្កើតឡើងនៅឆ្នាំ២០១៦ តំបន់សេដ្ឋកិច្ចពិសេសដ៏ធំនេះបានអភិវឌ្ឍន៍ និង​បានផ្លាស់ប្តូរមុខមាត់ថ្មី នៃទឹកដីធ្លាប់តែជាវាលស្រែមានសកម្មភាពការងារតិចតួច មកជាតំបន់ឧស្សាហកម្មឈានមុខគេមួយ ដែលបច្ចុប្បន្ន មានក្រុមហ៊ុនកម្មន្តសាលចំនួន៨៥ក្រុមហ៊ុន និងក្រុមហ៊ុនមិនមែនកម្មន្តសាលចំនួន២៩ក្រុមហ៊ុន និងផ្តល់ឱកាសការងារដល់ប្រជាជនខ្មែរដល់ទៅជាង៤៣,០០០នាក់។

​យោងតាម​សេចក្តីប្រកាសព័ត៌មាន របស់តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅដើមឆ្នាំ២០២៤ ក្រុមហ៊ុនមានការចាប់ផ្តើមមួយដ៏ល្អប្រសើរ ដោយការនាំចេញសរុប ក្នុងខែមករា និងខែកុម្ភៈ មាន​តម្លៃ២៦៤លានដុល្លារអាមេរិក ខ្ពស់ជាងតួ​លេខ​ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំតំបន់សេដ្ឋកិច្ចនេះ បានសម្តែងសុទិ​ដ្ឋិនិយមថា ការនាំចេញក្នុងឆ្នាំ២០២៤នេះ អាចនឹងបំបែកកំណត់ត្រាម្តងទៀត ដោយការនាំចេញសរុបបាន​ប្រមាណ២០០០ លានដុល្លារអាមេរិក។

ដើម្បីបំពេញនូវតម្រូវការ ទីតាំងឧស្សាហកម្មដ៏មានគុណភាពខ្ពស់ នៅ​ជុំវិញរាជធានីភ្នំពេញ ប្រភព​បានបញ្ជាក់ឲ្យ​ដឹង​ថា ក្រុមហ៊ុនក៏​កំពុងដំណើរការស្នើសុំ បង្កើតតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប កណ្តាល ឬRoyal Group Kandal Special Economic Zone (RGKSEZ) ដែលលាតសន្ធឹងលើផ្ទៃដី ទំហំប្រមាណ១២០​ហិកតា​បន្ថែមទៀតផងដែរ៕

Japan railway firm pushes back maglev plan, possibly to 2034 or later

Central Japan Railway Co. said Friday it has given up its plan to launch a new high-speed maglev train between Tokyo and Nagoya in 2027 amid long-running environmental opposition in Shizuoka Prefecture, pushing back the schedule possibly to 2034 or later.

“While we cannot project a new opening date, we will continue to do everything we can toward launching as soon as possible,” JR Central President Shunsuke Niwa said at a panel meeting at the transport ministry.

Another JR Central senior executive at the meeting suggested the delays mean the project may not open until 2034 or later, citing the original plans that required 10 years for construction. The executive said there are few prospects of shortening the process.

The Linear Chuo Shinkansen project is intended to link Tokyo and Osaka with trains traveling up to 500 kilometers per hour. But a small area on the section between the capital and Nagoya has proved a stumbling block for the project, due mostly to opposition by the central prefecture of Shizuoka.

Shizuoka Gov. Heita Kawakatsu has cited environmental impact concerns in opposing the project, which requires extensive tunnels for the vast majority of its 286-km route to Nagoya. Construction of the around 8.9 km of tunnels through Shizuoka Prefecture has yet to begin.

In a statement issued Friday after JR Central’s decision, Kawakatsu said he “will as quickly as possible make progress in talks with JR (Central) toward balancing the promotion of the Linear Shinkansen project and environmental preservation.” Source: Kyodo News

BRICS development bank aims to make US$5 billion in loans in 2024

BOAO, China: The New Development Bank (NDB), set up by the BRICS group of emerging economies, aims to make about US$5 billion in loans this year, its vice president, Zhou Qiangwu, said on Tuesday (Mar 26).

“During the epidemic, our business has been somewhat affected, and now everything is going back on track,” Zhou told Reuters on the sidelines of the annual Boao Forum.

Zhou did not elaborate on how the bank may have been off track, but said China and India have received slightly more investment from the bank than other members.

Headquartered in Shanghai, the NDB was set up in 2015 by Brazil, Russia, India, China and South Africa, collectively known as the BRICS countries.

Zhou also said he expected China’s economy to grow about 5 per cent this year, in line with the government’s target. Source: Reuters/ec

Solid growth expected for Asia Pacific this year — S&P

KUALA LUMPUR (March 26): International credit rating agency S&P Global Ratings expects a 5.1% growth in Asia Pacific (Apac) this year, excluding China and Japan, thanks to recovery in external trade and the inflation-easing momentum.

It said export demand should slightly improve in 2024, with electronics leading the pick-up, while restrictive interest rates would continue to weigh on growth.

“Given the moderate sequential export volume growth in early 2024 and our expectation of modest global demand prospects, we don’t anticipate a vigorous export recovery,” it said in a report on the economic outlook for Apac for the second quarter.

Among developed economies, S&P forecasts growth to pick up in trade-dependent ones, such as South Korea, Taiwan and Singapore; and a fall in relatively domestic demand-led ones, such as Japan and Australia. S&P Global Ratings: Solid growth expected for Asia Pacific this yearAsian emerging market (EM) economies generally project robust growth, with India, Indonesia, the Philippines and Vietnam in the lead.

However, S&P has revised downward the gross domestic product (GDP) outlook on several economies, including Singapore by 0.4% to 2.2%, Thailand by 0.3% to 3.9%; and Malaysia and Vietnam by 0.2% each to 4.3% and 6.1% respectively.

Hong Kong and Japan were revised down by 0.1% each to 2.5% and 0.8%, respectively.
As for currency, S&P expects Apac currencies to appreciate modestly this year.

It said growth in the region is solid, while in the United States, growth is likely to slow and interest rates decline.

“In early 2024, most Apac economies saw their currency depreciate further against the US dollar by up to 5.0% (in the case of Japan), largely as market expectations for US interest rate cuts were pushed out in time.

“The exceptions were India and the Philippines. They did not lose ground, in part because they have positive policy rate differentials with the US,” it added.

S&P noted that key growth risks for this year include a sharper-than-expected slowdown in the US, weaker growth in China, and a pronounced slowdown in domestic consumption. Source: The edge malysia

Australia bank CEOs call for a fix to housing shortage

SYDNEY (March 26): Australia’s housing shortage may be driving prices higher but is locking out first-time homeowners and migrants needed to fill skills shortages across the country, the chief executive officers of Australia’s three largest banks said on Tuesday.

After years of ultra-low interest rates pushed home prices higher, Australia faces a long-term drop in the number of younger people buying homes, which could mean more people retiring in weaker financial positions, according to a 2023 government report.

At a banking conference in Sydney, the heads of Commonwealth Bank, National Australia Bank and Westpac, Australia’s top 3 lenders, blamed a housing supply shortage and urged local governments to speed up planning approvals.

“For the younger cohort, I think it’s really a significant problem,” CBA CEO Matt Comyn told the AFR Banking Summit, when asked about a housing market with some of the worst affordability in the world by a measure of debt to income.

Westpac CEO Peter King said that prices will go up when you have a supply-constrained market, but that the current home prices “from a societal perspective, it’s too expensive”.

He, however, added he was “positive on the housing market” citing “the fundamentals of ‘we need more houses developed’.”

NAB CEO Ross McEwan told the event the country needed migrants but “we’ve got to get the impediments out and get the tradies (tradespeople) in and get building”. Source: the edge malaysia

ក្រសួងសេដ្ឋកិច្ចនឹងចាប់ផ្តើមប្រមូលពន្ឋលើការជួលអចលនទ្រព្យ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសប្រមូលពន្ធ១០ភាគរយ លើការជួលអចលនទ្រព្យប្រចាំខែ លើសពី៥០ម៉ឺនរៀលឡើងទៅ។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រ​កាសប្រមូលពន្ធ១០ភាគរយ ពីអ្នកបានចំណូលពីការជួលអចលនទ្រព្យប្រចាំខែ ចាប់ពីចំនួន៥០០,០០១រៀលឡើងទៅ(លើសពី៥០ម៉ឺនរៀល)។ នេះបើយោងតាមប្រកាសរបស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ដែលមានវិសាលភាពអនុវត្តលើកម្មសិទ្ធិករ ឬសិទ្ធិវន្ត(អ្នកមានសិទ្ធិលើអចលនទ្រព្យ) មិនមែនជាអ្នកជាប់ពន្ធ តាមរបបស្វ័យប្រកាស ​ដែលជួលអចលនទ្រព្យនៅកម្ពុជា។

ប្រកាសស្តីពីពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ ដែលលោក អូន ព័ន្ធមុនីរ័ត្ន បានចុះហត្ថលេខា នាថ្ងៃទី២១មីនា ឆ្នាំ២០២៤​ បានបញ្ជាក់ថា ថ្លៃឈ្នួលអចលនទ្រព្យ គឺសំដៅដល់ប្រាក់ឈ្នួលដុល ដែលបានចុះកិច្ចសន្យាព្រមព្រៀងជាមួយអ្នកជួល ដោយផ្អែកលើតម្លៃទីផ្សារ។​ ពន្ធប្រភេទនេះ ត្រូវបានកំណត់តាមអត្រា១០ភាគរយ នៃថ្លៃឈ្នួលអចល​នទ្រព្យសរុប។

រដ្ឋមន្ត្រីសេដ្ឋកិច្ចបានឲ្យដឹងថា អគារនិងសំណង់ផ្សេងៗ ដូចជា៖ ផ្ទះ រោងចក្រ សណ្ឋាគារ ការិយាល័យព្រមទាំងឧបសម្ព័ន្ធរបស់វា។  យន្តុបករណ៍ ដែលជាប់ជាមួយគ្រឹះស្ថានឧស្សាហកម្ម។ ឋបនភណ្ឌពាណិជ្ជកម្ម ឧស្សាហកម្មដែលនៅនឹងកន្លែង អគារធំៗ ឬឃ្លាំងស្តុកទំនិញ។ លំនៅឋានចល័តសម្រាប់ស្នាក់នៅ ឬប្រកបអាជីវកម្មផ្សេងៗ រួមទាំងដីធ្លីដែលគ្មានសំណង់ គឺសុទ្ធសឹងជាគោលដៅនៃការប្រមូលពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ។

សម្រាប់មូលដ្ឋានគិតពន្ធ លើថ្លៃឈ្នួលអចលនទ្រព្យនេះ ត្រូវកំណត់ដោយថ្លៃឈ្នួលអចលនទ្រព្យប្រចាំខែ ​ និងថ្លៃឈ្នួលអចលនទ្រព្យសរុប ដែលម្ចាស់ទ្រព្យបានទទួលពីអ្នកជួល ស្របតាមកិច្ចសន្យាជួលឬបានព្រមព្រៀង ជាមួយអ្នកជួល ដោយផ្អែកលើតម្លៃទីផ្សារ។ ពន្ធប្រភេទនេះ ត្រូវបានលើកឡើងចំពោះថ្លៃឈ្នួលពីការជួលអចលនទ្រព្យរបស់រដ្ឋាភិបាល ឬក្រសួង-ស្ថាប័នសាធារណៈ, អចល​នទ្រព្យរបស់បេសកកម្មកាទូតឬ កុងស៊ុលបរទេស អង្គការអន្តជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការ បច្ចេកទេសរបស់រដ្ឋាភិបាលដទៃទៀត។

រដ្ឋាភិបាល ក៏បានលើកលែងពន្ធនេះ ចំពោះថ្លៃឈ្នួលពីការជួលអចលនទ្រព្យរបស់អង្គការ ឬសមាគមណា ដែលមាន គោលដៅសុទ្ធសាធខាងសាសនា សប្បុរសធម៌ វិទ្យាសាស្ត្រ អក្សរសាស្ត្រ ឬអប់រំ ហើយគ្មានចំណែកណាមួយ នៃថ្លៃឈ្នួលត្រូវបានប្រើប្រាស់ជាផលប្រយោជន៍ឯកជន។ ប្រាក់ដែលអ្នកជួលបានតម្កល់ទុកជាប្រាក់ធានា ដែលកម្មសិទ្ធិករ ឬសិទ្ធិវន្តត្រូវប្រគល់គ្រប់ចំនួនឱ្យអ្នកជួល វិញនៅពេលចប់កិច្ចសន្យា និងថ្លៃឈ្នួលដែលបានកាត់ទុកប្រាក់ពន្ធរួចហើយ ដោយសហគ្រាស ជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស តាមមាត្រា២៥ និងមាត្រា២៦ នៃច្បាប់ស្តីពីសារពើពន្ធ ក៏ត្រូវបានលើកលែកពន្ធថ្លៃឈ្នួលអចលនទ្រព្យនេះ​ផងដែរ។​

ជាមួយគ្នានេះរដ្ឋាភិបាល ក៏មិនប្រមូលពន្ធនេះ លើថ្លៃឈ្នួលពីការជួលអចលនទ្រព្យរបស់សហគ្រាស ជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលបានគិតបញ្ចូល ក្នុងប្រាក់ចំណូលជាប់ពន្ធរបស់សហគ្រាសរួចហើយ។ លើសនេះទៅទៀត គឺរដ្ឋសម្រេចលើកលែងប្រភេទនេះ ចំពោះគ្រប់ករណីជួលទាំងឡាយ ដែលសរុបប្រាក់ឈ្នួលប្រចាំខែក្រោម ៥០០ ០០០ (ប្រាំសែន) រៀល។ នេះបើយោងតាមប្រកាសខាងលើរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ច។

ប្រកាសដដែល បានបន្តរៀបរាប់ថា ​ម្ចាស់អចលនទ្រព្យ ត្រូវមកចុះបញ្ជីនៅរដ្ឋបាល សារពើពន្ធនៅក្នុងភូមិសាស្ត្រ ដែលអចលនទ្រព្យស្ថិតនៅក្នុងរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃចុះកិច្ចសន្យាជួល ឬចាប់ពីថ្ងៃ មានការផ្លាស់ប្តូរព័ត៌មាននៃកិច្ចសន្យា តាមទម្រង់ដែលរដ្ឋបាលសារពើពន្ធបានកំណត់។

ម្ចាស់ទ្រព្យត្រូវជូនដំណឹង ជាលាយលក្ខណ៍អក្សរ មករដ្ឋបាលសារពើពន្ធក្នុងរយៈពេល១៥ថ្ងៃ ក្រោយពេលឈប់ជួល ដោយត្រវចុះកាលបរិច្ឆេទ និងមានហត្ថលេខាត្រឹមត្រូវរបស់ម្ចាស់ទ្រព្យ ឬអ្នកតំណាងដែលមានសិទ្ធិ។ លើសពីនេះម្ចាស់ទ្រព្យ ត្រូវចេញឯកសារទទួលប្រាក់ដល់អ្នកជួល ក្នុងពេលទទួលប្រាក់ឈ្នួលម្តងៗ។

ជាមួយគ្នានេះ អ្នកជួលអចលនទ្រព្យ ត្រូវមានកាតព្វកិច្ចបង្ហាញឯកសារទទួលប្រាក់ ដែលម្ចាស់ទ្រព្យផ្តល់ឱ្យ និងត្រូវផ្តល់ព័ត៌មានផ្សេងៗទៀត ដែលទាក់ទិននឹងការជួល ដល់រដ្ឋបាលសារពើពន្ធ ក្នុងករណីមានការស្នើសុំ។

សម្រាប់ម្ចាស់ទ្រព្យ ឬអ្នកតំណាងដែលមានសិទ្ធិ ត្រូវដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធលើថ្លៃឈ្នួល អចលនទ្រព្យជូនរដ្ឋបាលសារពើពន្ធ ក្នុងភូមិសាស្ត្រ នៃអចលនទ្រព្យ ទៅតាមកាលកំណត់ ជារៀងរាល់ខែ ហើយយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០នៃខែបន្ទាប់ពីខែ ដែលត្រូវបង់ប្រាក់ ប្រសិនបើកិច្ចសន្យាតម្រូវ ឱ្យមានការបង់ប្រាក់ប្រចាំខែ និងយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០នៃខែបន្ទាប់ពីខែ ដែលត្រូវធ្វើការទូទាត់ទៅតាមចំនួនទឹកប្រាក់សរុប ប្រសិនបើកិច្ចសន្យាតម្រូវឱ្យមានការបង់ប្រាក់សរុបសម្រាប់រយៈពេលច្រើនខែ។

ដោយឡែក ចំពោះអ្នកជួលដែលជាអ្នកជាប់ពន្ធ តាមរបបស្វ័យ​ប្រកាស ត្រូវកាត់ទុក និងបង់ប្រាក់ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យស្របតាមមាត្រា២៥ នៃច្បាប់សារពើពន្ធ៕

ធនាគារពិភពលោក: សេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានកំណើនក្នុងរង្វង់៥,៨ភាគរយនៅឆ្នាំ២០២៤ និង៦,១ភាគរយនៅឆ្នាំ២០២៥

ដោយ: គង់ លាងហួរ
ភ្នំពេញ៖ សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោកបានរក្សាការព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹងសម្រេចបានក្នុងរង្វង់៥,៨ភាគរយនៅឆ្នាំ២០២៤ កើនឡើងពី៥,៤ភាគរយក្នុងឆ្នាំ២០២៣។

កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវបានជំរុញដោយការនាំចេញសម្លៀកបំពាក់ វិស័យទេសចរណ៍ វិស័យកសិកម្ម ក៏ដូចជាវិស័យសំណង់ និងអចលនទ្រព្យផងដែរ។ ផលិតផលនាំចេញសំខាន់ៗរបស់ប្រទេសកម្ពុជា រួមមាន សម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ កង់ និងផលិតផលកសិកម្មដូចជា អង្ករ កៅស៊ូ ដំឡូងមី ចេក និងស្វាយជាដើម។ក្នុងសន្និសីទសារព័ត៌មានស្តីពីការចេញផ្សាយរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅថ្ងៃច័ន្ទ ទី១ ខែមេសានេះ លោក Aaditya Mattoo ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា “ការស្ទុះងើបឡើងវិញនៃវិស័យសេវាកម្ម និងការនាំចេញទំនិញ គឺជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចកម្ពុជា ស្របពេលដែលពាណិជ្ជកម្មសកលស្ទុះងើបឡើងវិញ”។

លោកបន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន អាចជួយសម្រួលលំហូរវិនិយោគផ្ទាល់ពីបរទេសពីប្រទេសចិនចូលមកកម្ពុជា ដោយសារកម្ពុជាមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយប្រទេសចិន ទាំងពាណិជ្ជកម្ម និងការវិនិយោគ ។

យោងតាមទិន្នន័យផ្លូវការបានបង្ហាញថា ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាសម្រេចបានកំណើន១៩,២ភាគរយក្នុងរយៈពេលពីរខែដំបូងដើមឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងកើនដល់ទំហំទឹកប្រាក់ចំនួន៨,១២ពាន់លានដុល្លារ។

យោងតាមលោក Mattoo បានមានប្រសាសន៍ឱ្យដឹងទៀតថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២៥ ត្រូវបានគេធ្វើការព្យាករណ៍ថា នឹងសម្រេចបានកំណើនក្នុងរង្វង់៦,១ភាគរយ៕

ទីភ្នាក់ងារ S&P Global ព្យាករថា តំបន់អាស៊ីប៉ាស៊ីហ្វិកនឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៥ភាគរយនៅឆ្នាំនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីភ្នាក់ងារវាយតម្លៃឥណទានអន្តរជាតិ S&P Global Ratings ព្យាករថា សេដ្ឋកិច្ចរបស់តំបន់អាស៊ីប៉ាស៊ីហ្វិក(ដោយមិនរាប់បញ្ចូលប្រទេសចិន និងជប៉ុន)នឹងកើនឡើង៥,១% នៅឆ្នាំនេះ ដោយសារការងើបឡើងវិញ នៃពាណិជ្ជកម្មខាងក្រៅ និងការថយចុះនៃអតិផរណា។

ទីភ្នាក់ងារនេះបានវាយតម្លៃថា តម្រូវការនាំចេញ នឹងកើនឡើងបន្តិចនៅក្នុងឆ្នាំ២០២៤នេះ ដោយវិស័យអេឡិចត្រូនិក នឹងនាំមុខគេ ខណៈដែលការរឹតបន្តឹងអត្រាការប្រាក់ នឹងបន្តជះផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច។

ទីភ្នាក់ងារ S&P Global Ratings បានគូសបញ្ជាក់ក្នុងរបាយការណ៍ស្តីពី ទស្សនវិស័យសេដ្ឋកិច្ច របស់តំបន់អាស៊ីប៉ាស៊ីហ្វិក ប្រចាំត្រីមាសទី២ ថា “យើងមិនរំពឹងថា ការនាំចេញនឹងស្ទុះងើបឡើងវិញយ៉ាងគំហុកនោះទេ ដោយសារការនាំចេញ បានកើនឡើងក្នុងកម្រិតមធ្យមប៉ុណ្ណោះនៅដើមឆ្នាំនេះ និងតម្រូវការសកលនៅមានកម្រិតតិចតួចនៅឡើយ”។

នៅក្នុង​ចំណោម​បណ្តាប្រទេស ​ដែល​មាន​សេដ្ឋកិច្ច​រីកចម្រើន ទីភ្នាក់ងារ S&P បាន​ព្យាករ​ថា​ ការនាំចេញ​នៅ​ក្នុង​បណ្តាប្រទេស​ដែល​ពឹង​ផ្អែក​ទៅលើ​ពាណិជ្ជកម្ម​ដូច​ជា កូរ៉េ​ខាង​ត្បូង តៃវ៉ាន់ និង​សិង្ហបុរី នឹងកើនឡើង នៅឆ្នាំនេះ។ចំណែកឯ បណ្តាប្រទេសដែលមានសេដ្ឋកិច្ច ទីផ្សារកំពុងរីកចម្រើននៅតំបន់អាស៊ី (EM) ជាទូទៅ នឹងសម្រេចបានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ដែលនាំមុខដោយប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។

ទោះជាយ៉ាងនេះក្តី ទីភ្នាក់ងារ S&P បានបន្ទាបការព្យាករណ៍សម្រាប់កំណើនសេដ្ឋកិច្ចសិង្ហបុរីចំនួន០,៤% មកត្រឹម២,២% កំនើនសេដ្ឋកិច្ចថៃ ត្រូវបានបន្ទាបចំនួន០,៣% មកត្រឹម២,៩% កំណើនសេដ្ឋកិច្ចម៉ាឡេស៊ី ត្រូវបានបន្ទាបចំនួន០,២% មកត្រឹម៤,៣% និងកំណើនសេដ្ឋកិច្ចវៀតណាម ត្រូវបានបន្ទាបចំនួន០,២% មកត្រឹម៦,១%។

ចំណែក ការព្យាករណ៍សម្រាប់កំណើនសេដ្ឋកិច្ច របស់ទីក្រុងហុងកុង និងប្រទេសជប៉ុន ត្រូវបានបន្ទាបចំនួន០,១ភាគរយ មកនៅត្រឹម២,៥ភាគរយ និង០,៨ភាគរយ រៀងៗគ្នា។ ចំពោះទីផ្សាររូបិយប័ណ្ណ ទីភ្នាក់ងារ S&P រំពឹងថា រូបិយប័ណ្ណរបស់បណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក  នឹងងើបឡើងថ្លៃបន្តិចបន្តួចនៅឆ្នាំនេះ៕

រថយន្តJeepចាស់ៗបានក្លាយជាផលិតផលទាក់ទាញភ្ញៀវទេសចរណ៍នៅខេត្តសៀមរាប

        ដោយៈ ជេស៊ីកា

        សៀមរាបៈ រថយន្ត​សេរី​ចាស់Jeep ដែលនៅ​សេសសល់​ពី​សម័យ​ស​ង្គ្រា​ម សល់​តាំងពី​ប្រមាណ​៧០​ ទៅ​៨០​ឆ្នាំមុន ត្រូវបានប្រតិបត្តិ​ករ​ ទេសចរណ៍​មួយចំនួន​ប្រមូល​បំណែក ទ្រង់​ទ្រា​យមក​ផ្គុំ ​រៀបចំ​ជួសជុល​ឱ្យ​ដំណើរការ​ឡើងវិញ សម្រាប់​បម្រើសេវា​កម្ម​ដឹក​ភ្ញៀវទេសចរ ​ដើរលេង​កម្សាន្ត​នៅ​តំបន់​អង្គរ​។​

ការកម្សាន្ត​អារម្មណ៍​តាមរយៈ​ការ​ជិះ​រថយន្ត Jeep បុរាណ នៅ​តំបន់​អង្គរ​នេះ មិន​ត្រឹមតែ​ផ្តល់​ភាព​រីករាយ ​ស្រស់ស្រាយ​បែប​ផ្សងព្រេង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏បាន​ចូលរួម​ ដល់​ដំណើរការ​សេដ្ឋកិច្ច​សហគមន៍​ផងដែរ ព្រោះ​វា​បាន​ជួយ​ឱ្យ​ប្រជា​សហគមន៍​មានការ​ងារ​ធ្វើ និង​អាច​ប្រកបរបរ​ចិញ្ចឹមជីវិត​បាន​។​

ក្នុង​សម្លៀកបំពាក់​រ៉ូ​ប​ពណ៌​ស​លម្អ ​ដោយ​រូប​ផ្កា​ផ្សេងៗ អ្នកស្រី លឹម កញ្ញា អ្នកគ្រប់គ្រង​ផ្នែក​លក់​នៃ Cambodiajeep.com ដែល​បាន​បើករថយន្ត​ដឹក​អ្នក​សារព័ត៌មាន ​ទៅ​ទស្សនា​ភូមិ​ព្រះ​ដាក់​ កាលពីពេលថ្មីៗនេះ បាន​និយាយថា Cambodiajeep.com បាន​ដំណើរ​ការដឹក​ភ្ញៀវទេសចរ​ដំបូង​នៅ ឆ្នាំ​២០១១ ផ្តើមចេញពី​រថយន្ត Jeep មួយគ្រឿង​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​មាន​ភាព​ទាក់ទាញ ​និង​មានការ​​គាំទ្រ​ពី​ភ្ញៀវ​ក្នុង​រយៈពេល​ជិត១០​ឆ្នាំ ក្រុមហ៊ុន​បាន​បង្កើន​រថ​យន្ត​រហូតដល់ ​១៤គ្រឿង​។​រថយន្ត​ទាំងនោះ​ បានមកពី​ការ​សន្សំ​ប្រមូល​ទ្រង់ទ្រាយ​ ពី​តាម​បណ្តា​ខេត្ត​ផ្សេងៗ​រួមទាំង​ពី​ប្រទេសជិតខាង​ផង​។អ្នកស្រី​បានបង្ហើបឲ្យដឹងថា ​ឡាន​ហ្នឹង​ដែរ​គឺ​យើង​ប្រមូល​តាំងពី​ខេត្តកំពត ខេត្តតាកែវ និយាយ​ទៅយក​ពី​កន្លែង​ណា ​ដែល​គេ​សល់​ពី​សង្គ្រាម​គេ​មាន​ហើយ គេ​ដាក់​ចោល អ្នកខ្លះ​ដាក់​បង្គន់​ពីលើ​ដាំ​ផ្កា ដាំ​ជី ដាំ​ខ្ទឹម​យើង​ប្រមូល​ទាំងអស់​​។​

អ្នកស្រីលឹម កញ្ញាបានឲ្យដឹងថា តាមរយៈ​ដំណើរ​កម្សាន្ត ដោយ​ជិះ​រថយន្ត​ Jeep​ នេះ ជា​ចំណែក​មួយ​ក្នុង​ការជួយ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​អាចធ្វើ​ការងារ ឬ​លក់ដូរ​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ ក៏ដូចជា​ម្ហូបអាហារ​ដ៏​សម្បូរបែប ​ឆ្លើយតប​តម្រូវការ​ទេសច​រ​។ រីឯ​ភ្ញៀវទេសចរ​វិញ​អាច​ទៅ​ទស្សនា​ភូមិ​ព្រះ​ដាក់ ​ដែលជា​ភូមិ​មួយ​រក្សាបាន​ភាពស្រស់​ស្អាត អនាម័យ​និង​បរិស្ថាន​ល្អ ព្រមទាំង​ជា​ភូមិ​រក្សាបាន​នូវ​វប្បធម៌ អរិយធម៌​និង​ការរស់នៅ​តាមបែប​បុរាណ​។​

ក្រៅពីនេះ​ភ្ញៀវទេសចរ​ ក៏​អាច​ទស្សនា​តាមផ្លូវ​វង់​តូច ​និង​វង់​ធំ​នៃ​តំបន់​អង្គរ និង​ផ្លូវ off road ផ្សេងៗ​ជាច្រើន​ទៀតផង​ដែរ​។ ជាពិសេស​សេវា​ដឹកជញ្ជូន​ដោយ​រថយន្ត Jeep នេះ ក៏​អាច​ធ្វើដំណើរ​ទូទាំងប្រទេស និង​អាស៊ាន​ទៀតផង​។​

អ្នកស្រី​ថ្លែងថា​ “​ខ្ញុំ​ចង់ឱ្យ​ភ្ញៀវ​ទៅ​មើល​ពើង​គំនូរ ខ្ញុំ​អត់​ដឹងថា អ្នកខ្លះ​គាត់​បាន​មើល​ប៉ុន្មាន​ទេ​ អា​រូប​ពើង​គំនូរ​ហ្នឹង​សុទ្ធតែ​រូប​ដែល​ប្លែក ខ្ញុំ​ទៅ​ឃើញ​ស្អាត ទៅ​ម្តង​ហើយ​ចង់​ទៅទៀត ព្រោះ​វា​ប្លែក វា​នៅ​ផ្លូវ​ទៅ​ភ្នំ​គូលែន”។ អ្នកស្រីបន្ថែមថា “ប៉ុន្តែ​មិនមែន rout ភ្នំ​គូលែន​ទេ លក្ខណៈ​ថា យើង​ជិះ​ចូល​តាម​ក្នុងព្រៃ​ឫស្សី​ផង​អី​ផង កាច់​ចុះ​កាច់​ឡើង​វា​មាន​កន្លែង​ប្លែក​ច្រើន​”។​

បុរស​វ័យ​ប្រមាណ​៥០​ឆ្នាំ ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​ថ្នាក់ជាតិ ខេត្តសៀមរាប លោក យល់ សា បានឱ្យដឹងថា ប្រជា​សហគមន៍​ដែល​ស្ថិតក្នុង​ភូមិ​ព្រះ​ដាក់ អាច​រកចំណូលបាន​ពី​ការលក់ដូរ​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ​ ដែល​ធ្វើឡើង​ដោយ​ដៃ ​ព្រមទាំង​ម្ហូប​​អាហារ​ជាច្រើន​មុខ​នៅតាម​ផ្លូវ​ក្នុងភូមិ​។ មិនតែប៉ុណ្ណោះ ការមកដល់​នៃ​ភ្ញៀវទេសចរ​ដែល​ជិះ​តាម​រថយន្ត​ Jeep បាន​ជួយ​ឱ្យ​ប្រជា​សហគមន៍​ រកប្រាក់​ចំណូល​បាន ពី​ការងារ​ប្រចាំថ្ងៃ​របស់ខ្លួន កាន់តែ​ងាយស្រួល​ថែមទៀត​តាមរយៈ​ការលក់​ជា​កញ្ចប់​ជាមួយ​ដំណើរ​កម្សាន្ត​រថយន្ត Jeep​។​

លោក​បាន​និយាយថា “​យើង​លក់​ជា​កញ្ចប់ ឧទាហរណ៍​ថា ពលរដ្ឋ​គាត់​ចេះ​ធ្វើ​នំគ្រក់ ហើយ​ក្នុង​ម៉ៃ្ង​គាត់​លក់បាន​ច្រើន​បំផុត​ប៉ុន្មាន យើង​ម៉ៅ​ឱ្យ​គាត់​ប៉ុណ្ណឹង​តែម្តង គាត់​អត់​ពិបាក​ចំណាយពេល​លក់​ទេ ហើយ​ប្រសិនបើ​គាត់​ចាក់​នំ​អត់​អស់ អាច​យកទៅ​វិញ​ចាក់​លក់​បន្តបាន​ចំណេញ​ថែមទៀត​”។​ថត CCJ

អ្នក​មគ្គុទ្ទេសក៍​ទេសចរណ៍​រូបនេះ​បានឱ្យដឹង​ទៀតថា តាមរយៈ​ដំណើរ​កម្សាន្ត​ជាមួយ​រថយន្ត Jeep មានការ​រៀបចំ​ទីតាំង​ដី​ភូមិ​មួយកន្លែង​ស្ថិតក្នុង​ភូមិ​អូរ​ទទឹង ឃុំ​ព្រះ​ដាក់ ដើម្បី​ជា​កន្លែង​ប្រមូលផ្តុំ​នូវ​សមិទ្ធផល​ម្ហូបអាហារ​ខ្មែរ ​សម្រាប់​ភ្ញៀវ​ភ្លក្ស​ទទួលទាន ​ដោយផ្ទាល់​ក៏ដូចជា​បង្ហាញ​ពី​ការធ្វើ​វត្ថុ​អនុស្សាវរីយ៍​ ដោយ​ដៃ​មួយចំនួនផងដែរ​។​

លោក​ថ្លែងថា​ “​យើង​មាននំ​បង្កប់​ស្ករ ឬ​គេ​ហៅថា​នំផ្លែអាយ ដូចជា មានការ​ចាក់ស្មុគ​ធ្វើ​រូប​ចាប​ តាម​លក្ខណៈ​ប្រពៃណី​បរម​បុរាណ ដែល​យើង​ធ្វើ​ពី​ធាងត្នោត​ព្រហ្ម​ចារី ហើយ​ក្រៅពីនេះ​យើង​មានការ​បង្ហាញ​ពី​ការធ្វើ​នំក្រឡាន​ផងដែរ​”។

បើតាម​លោក យល់ សា ក្រៅពី​មាន​កន្លែង​បង្ហាញ​ពីមុខ​របរការ​ងា​ររ​បស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ហើយ ភ្ញៀវទេសចរ​ក៏​អាចធ្វើ​ដំណើរ​ទៅតាម​ទីតាំង​ជាក់ស្តែង​ ដើម្បី​មើល​ការផលិត​ផ្ទាល់​ភ្នែក​តែម្តង​។ រីឯ​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍ ​សូម្បី​មានតែ​រទេះគោ រទេះក្របី ក៏​អា​ចរក​ចំណូល​ពី​ភ្ញៀវទេសចរ​បានដែរ គឺ​ប​រទេះដឹក​ភ្ញៀវទេសចរ​កម្សាន្ត​តាម​ភូមិ​។​

ចំណែកអ្នកស្រី លី អា​គីម អាយុ​៤៨ឆ្នាំ ជា​ស្ថាបនិក​ក្រុមហ៊ុន adventurescambodia.com បាន​លើកឡើងថា ភ្ញៀវទេសចរ​ដែល​បាន​ប្រើប្រាស់​ កញ្ចប់​សេវា​កម្ម​ដឹក​ភ្ញៀវទេសចរ​កម្សាន្ត ​ដោយ​រថយ  ន្ ត​Jeep បានបង្ហាញ​អារម្មណ៍​ពេញចិត្ត និង​សប្បាយរីករាយ ជាពិសេស​គឺ​ភ្ញៀវ​អន្តរ​​ជាតិ មានការ​កក់​កញ្ចប់​ទេស​ចរណ៍​បន្ថែម​រហូត​។

អ្នកស្រីបន្ត​ថា “ការពេញចិត្ត​ពី​សំណាក់​ភ្ញៀវ​ទេសចរ ​ដោយ​សារ adventurescambodia មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ​ក្នុងការ​ថែរក្សា​ភ្ញៀវ ហេតុនេះ​ភ្ញៀវ​មិនដែល​សាញ​នឹង​តម្លៃ​ឡើយ”​។  អ្នកស្រីបន្ថែមថា “សេវា​របស់​យើង​មាន​តៃកុង​មាន​កញ្ចប់ មាន​ម្ហូប រៀបចំ​ឱ្យ​គាត់​ហើយ​ស្រេច​ហើយ អ៊ីចឹងកន្លែង​ដែល​យើង​នាំ​គាត់​ទៅ ​សុទ្ធតែ​កន្លែង ដែល​យើង​គិតថា វា​ល្អ អ៊ីចឹង​ពេលដែល​ដើរ​ហើយ​គាត់​ថា គឺ​កញ្ចប់ tour ហ្នឹង​ល្អ​ខ្លាំង អ៊ីចឹង​ពេលដែល​ដើរ ហើយ​គាត់​ប្រាប់​ទៅ​មិត្តភក្តិ​បងប្អូន​”។​

អ្នកស្រីលី អាគីមបាន​ប្រាប់ថា ភ្ញៀវទេសចរ​ដែល​ចូលចិត្ត​ប្រើប្រាស់​កញ្ចប់​សេវាកម្ម​ទេសចរណ៍​ តាម​រថយន្ត Jeep នេះប្រហែល៩០ ​ភាគរយ​គឺជា​ជនបរទេស​ ដែល​មកពី​អឺរ៉ុប គឺ​អូស្ត្រាលី អាមេរិក កាណាដា និង​បារាំង​ជាដើម​។ ក្រៅពីនោះ​នៅ​ប៉ែក​អាស៊ី ​មាន​ប្រមាណ ​១០ភាគរយ​បូក​រួមទាំង​កម្ពុជា​ផង​។

រីឯស្ត្រី​វ័យ​ជិត ​៥០ ​ឆ្នាំ អ្នកស្រី ណឹ​ម ណារិន ជា​អ្នកលក់​ផ្កា​​សម្បុក​ដង្កូវនាង ​នៅក្នុង​ភូមិ​ព្រះ​ដាក់ បាន​លើកឡើងថា​ ​ការនាំ​ភ្ញៀវទេសចរ​ចូលមក​មើល​កម្សាន្ត ​នៅក្នុង​ភូមិ​ព្រះ​ដាក់ គឺជា​ការផ្តល់​កម្លាំងចិត្ត​មួយផ្នែក ​សម្រាប់​ប្រជាពលរដ្ឋ​ ដែលជា​អ្នក​ប្រកប​របរ​លក់ដូរ​វត្ថុ​អនុស្សាវរីយ៍ ព្រោះ​នោះ​ជា​ឱកាស​បង្ហាញ​ភ្ញៀវទេសចរណ៍ ​ឱ្យបាន​ឃើញ បានដឹងថា​មាន​អ្វីខ្លះ​ជា​ភាព​ទាក់ទាញ​។​

អ្នកស្រី​បាន​និយាយថា​ “​ភ្ញៀវ​គាត់​ចូលមក គាត់​ឱ្យ​តម្លៃ និង​សរសើ​រ​ថា ភូមិ​នេះ​គឺជា​ភូមិ​វប្បធម៌​មួយ ដែល​រក្សា​របស់​ខ្មែរ​យើង​បាន ដូចជា ការធ្វើ​របស់​ប្រើប្រាស់​ពី​ឫស្សី ពី​ត្នោត និង​រពាក់ ហើយ​ជាពិសេស​មានតែ​កន្លែង​ខ្ញុំ​ទេ បាន​ច្នៃ​សំពត់​ដង្កូវនាង”។​អ្នកស្រីបន្តថា “​ខ្ញុំ​ចិញ្ចឹម​នៅទីនេះ​ផ្ទាល់ វា​ស៊ី​ស្លឹក​មន​តែ​១​មុខ​គត់ ដូច្នេះ​ខ្ញុំ​ច្នៃ​ជា​ផ្កា​ដែល​ទុក​លម្អ​ក្នុងផ្ទះ​ជា​របស់​កម្រ ​ហើយ​ជា​របស់​នាំ​លាភ​សំណាង”​។​

 

លោក​ លី ហុង អាយុ ​២៨ ​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត Jeep បាន​និយាយថា ការបើក​រថយន្ត​ Jeep ដឹក​ភ្ញៀវ​កម្សាន្ត​នៅ​តំបន់​អង្គរ​ជួយ​ឱ្យ​លោក​ អាច​រក​ចំ​ណូ​ល​ប្រចាំថ្ងៃ​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​។ ​ក្នុង​មួយថ្ងៃ​លោក​អាច​រកប្រាក់​បាន​១៦​ដុល្លារ​ ពី​ការបើកបរ​រថយន្ត​និង​ម៉ូតូ​វេស្ប៉ា ដឹក​ភ្ញៀវ​កម្សាន្ត​តំបន់​អង្គរ​។​

លោក​ប្រាប់ថា​ “ខ្ញុំ​ធ្វើជា​បុគ្គលិក​បើកឡាន Jeep ហ្នឹង​ផង ហើយ​និង​ខាង​ម៉ូតូ​វ៉េ​ស្បា​ផង ហើយ​មាន​កង់​ជួល​ផង​”។លោកបន្តថា “​ចំណូ​ល​ពី​ការងារ​ប្រចាំថ្ងៃ​របស់ខ្ញុំ ប្រសិនបើ​បើកឡាន​អាហ្នឹង​គេ​គិត​ជើង ​១ ​ជើង​ក្នុង​កម្រៃ​១០​ដុល្លារ ហើយ​បើ​ថា ម៉ូតូ​វិញ​គឺ​១ជើង៦​ដុល្លារ អាហ្នឹង​យើង​អត់​ស៊ីប្រាក់ខែ”៕